សាសនារបស់យើង
១. សេចក្តីផ្តើមនៃព្រះពុទ្ធសាសនា
គោលការណ៍ព្រះពុទ្ធសាសនាគឺ អប់រំបង្រៀនប្រៀនប្រដៅសត្វលោក ឲ្យលះបង់សេចក្តីអាក្រក់ បំពេញសេចក្តីល្អ សំអាតចិត្តឲ្យបរិសុទ្ធ "សព្វបាបស្ស អករណំ. កុសលស្សូបសម្បទា. សចិត្តបរិយាទបនំ" ដើម្បីធ្វើឲ្យសំរេចគោលបំណងដ៏ឧត្តុងឧត្តម នៃបរមសុខ គឺព្រះនិព្វាន។
ព្រះពុទ្ធសាសនាបានកើតឡើងជិត 2600 ឆ្នាំហើយ។ សាសនានេះបានផ្តល់អោយមនុស្សនូវក្តីសង្ឈឹម ដែលទទួលរងនូវក្តីអស់សង្ឃឹមដោយសារសង្រ្គាម ជម្លោះ និង ការដែលមានអ្នកណាម្នាក់ស្លាប់ចោល។ ព្រះពុទ្ធសាសនាត្រូវមានលើកទឹកចិត្តទៅដោយសកម្មភាព ការកសាងសន្តិភាព និង ការមិនគិតផលប្រយោជន៍ផ្ទាល់ខ្លួន ពោលគឺគិតផលប្រយោជន៍រួម ផលប្រយោជន៍សង្គម និងប្រទេសជាតិ។ វាធ្វើឲ្យមនុស្សលះបង់នូវសេចក្តីសុខនៃជីវិតគ្រួសារ ដើម្បីក្លាយជាជីវភាពបុព្វជិត។ វាផ្សារភ្ជាប់សហគមន៍បញ្ចូលគ្នាតាមរយៈ គំរូ នៃការលះបង់ ក្រមសីលធម៌ គុណធម៌ និងការឧបត្ថម្ភ គាំទ្រ ជួយគ្នាទៅវិញទៅមក។ សព្វថ្ងៃនេះ សាសនាព្រះពុទ្ធបានពង្រីកខ្លួន ជាមួយអ្នកដែលស្រលាញ់រាប់អាន និងជាប់ចិត្តកាន់ព្រះពុទ្ធសាសនា ស្ទើរតែគ្រប់ប្រទេសទាំងអស់ទូទាំងសកលលោក។ ជាពិសេស គឺនៅបច្ចឹមប្រទេសជាសាសនាដែលកំពុង ទាក់ទាញអារម្មណ៍ដែលអ្នកជឿជាក់គោរពរាប់អាន និងបេ្តជ្ញាខ្លួនជាពុទ្ធបរិស័ទថ្មីៗជាច្រើន។
២. សាសនាជាអ្វី?
- សាសនា " តាមស័ព្ទប្រែថា " ពាក្យបង្រៀន ពាក្យឱវាទ ការអប់រំ ការដឹកនាំល្អ។ល។ " ។
- សាស្រ្តាចារ្យ បែរិ៍ម៉េន បាននិយាយថាក្នុងសៀវភៅរបស់លោកឈ្មោះ "A philosophy of religion" ថា សាសនា គឺជាខ្សែរចំណងមួយសម្រាប់ចងភ្ជាប់សត្វលោក ជាមួយនឹងវត្ថុសក្តិសិទ្ធិមានតំលៃខ្ពង់ខ្ពស់បំផុត ជាសេចក្តីស្មោះត្រង់ ស្វាមីភក្តិ ចំពោះអំណាចមួយ ឬអំណាចច្រើនដែលមាននៅក្នុងពិភពលោក ជាការបន្ថែមនូវគុណតំលៃថ្មី និងរក្សាទុក នូវគុណតំលៃចាស់ ជាការសម្តែងឲ្យអ្នកផងឃើញច្បាស់នូវសេចក្តីសមរម្យខាងសេចក្តីសម្ព័ន្ធ និងសេចក្តីស្វាមីភក្តិ ទោះជាដោយពិធីកម្មប្រកបទៅ ដោយគ្រឿងតង្វាយក្តី ដោយសំដែងចេញនូវឥរិយាបទទន់ភ្លន់ចំពោះវត្ថុសក្តិសិទ្ធនោះៗក្តី។
- សាស្រ្តាចារ្យសីលធម៌ម្នាក់ទៀតបាននិយាយថា សាសនា គឺជាធម្មរូប ជាគ្រឿងឧបករណ៍ សម្រាប់គ្រប់គ្រងមនុស្ស ឲ្យរស់នៅក្នុងសន្តិសុខ ឲ្យរស់នៅក្នុងបែបសមសួនជាមនុស្ស។
៣. សាសនាសំរាប់សកលលោក
ព្រះពុទ្ធសាសនា (Buddhism) មានកំណើតនៅប្រទេសឥណ្ឌា។ ព្រះពុទ្ធសាសនារស់ (Living Religion) មួយក្នុងចំណោមសាសនាទាំងឡាយ ចំនួន ១៣គឺៈ
ប្រវត្តិវិទូនិយាយថា នៅដើមគ្រឹស្តសករាជ ខ្មែរយើងចាប់ផ្តើមទទួលឥទ្ធិពល សាសនាពីប្រទេសឥណ្ឌា ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។
ក. ព្រហ្មញ្ញសាសនា
ព្រហ្មញ្ញសាសនា ឬសាសនាព្រាហ្ម ដែលមាននាមដូច្នេះគឺសំគាល់សេចក្តីថា សាសនារបស់យើង ព្រះព្រហ្ម សាសនា តមកពី ព្រះព្រហ្ម។ ពួកព្រាហ្មណ៍ ដែលប្រកាន់ខ្លួនថាជាបុត្រព្រះព្រហ្ម កាន់កាប់ប្រតិបត្តិសាសនាទើបហៅថា សាសនាព្រាហ្មណ៍។ ពួកកាន់សាសនាព្រាហ្មណ៍ តែងគោរពរាប់អាន បូជាពួកអាទិទេព មានបណ្តាសក្តិច្រើនអង្គ គឺ ព្រះព្រហ្ម. ព្រះសិវៈ (ឥសូរ). ព្រះវិស្ណុ. ព្រះឥន្ទ. ព្រះអាទិត្យ. ព្រះអគ្គី. ព្រះវរុណ. ព្រះវាយុ (ពាយុ). ព្រះកុវេរ. ព្រះឃម. ព្រះស្តន្ធ. ព្រះភាម. ក្នុងចំនួនអទិទេពទាំងនេះ មានតែបីអង្គទេដែលធំជាងគេ គឺព្រះព្រហ្ម, ព្រះសិវៈ, និងព្រះវិស្ណុ។
ព្រហ្មញ្ញសាសនិកជន រមែងគោរពបូជាអទិទេព ដូចបានពោលខាងលើនេះ ហើយនិងប្រតិបត្តិតាម គម្ពីត្រៃវេទ និង វេទាង្គថា ជាគម្ពីធំ។ គម្ពីរត្រៃវេទ (Veda) នោះមានបីគឺៈ
គម្ពីរសាមវេទ សំដែងអំពីពិធីអារក្ខពលិកម្ម បួងសួង សូមឲ្យព្រះឥន្ទ និងព្រះពិរុណ ជួយអភិបាលមនុស្សលោក ឲ្យមានភ្លៀងធ្លាក់តាមរដូវកាល។
គម្ពីរអស្វវេទ ឬ ឥរុវេទ សំដែងអំពីពិធីស្តុតិ សូមឲ្យព្រះវិស្វកម្ម ព្រះមារុត ព្រះព្រហ្ម ប្រទានពរឲ្យសំរេចកិច្ចការខាងការហត្ថកម្ម ពាណិជ្ជកម្ម និងលាភសក្ការៈផ្សេងៗតាមត្រូវការ។
គម្ពីរជយវេទ សំដែងអំពីពិធីយុទ្ធពលិកម្ម ដល់ប្រះឥសូរ. ព្រះនរាយណ៍. ព្រះអាទិត្យ. ព្រះអគ្គី. សូមឲ្យមានរិទ្ធិតេជៈជោគជ័យ។
អ្នកកាន់លទ្ធិព្រាហ្មយល់ថា លោកធាតុ និងវត្ថុធាតុធម្មជាតិទាំងអស់ក្នុងពិភពលោកនេះ សុទ្ធតែព្រះទ្រង់សាងឡើង ហើយសុទ្ធតែមានអាទិទេពប្រចាំ និងជាម្ចាស់។ ហេតុនេះ ត្រូវតែប្រតិបត្តិខ្លួន ឲ្យត្រូវព្រះទ័យ ព្រះជាម្ចាស់ និង ពួកអាទិទេព ទើបបានសេចក្តីសុខចំរើន។ ឯកិច្ចដែលត្រូវប្រតិបត្តិនោះមានបីយ៉ាងគឺៈ
កិច្ចបំពេញតបៈ
ពិធីបូជាព្រះអគ្គី និងបូជាយញ្ញ
ពិធីសិវរាត្រី (ពិធីថ្វាយបង្គំព្រះ និង បួងសួង)។
ពួកព្រាហ្មសាសនាមានជំនឿមុតមាំថា ការគោរពរាប់អានព្រះព្រហ្ម. ព្រះឥសូរ. ព្រះនារាយណ៍ និងការប្រព្រឹត្តទៅតាមពាក្យប្រៀនប្រដៅក្នុងគម្ពីរត្រៃវេទ នាំមកនូវប្រយោជន៍ក្នុងលោកនេះ និង លោកខាងមុខ។
ខ. ព្រះពុទ្ធសាសនា
- ព្រះពុទ្ធសាសនាបានដល់ពាក្យឱវ៉ាត ពាក្យបង្រៀនពីសេចក្តីពិត គឺបង្រៀនអំពីសេចក្តីពិតដ៏ប្រសើរ ដែលហៅថា អរិយសច្ចៈ៤។
- ព្រះពុទ្ធសាសនាបានដល់ពាក្យបង្រៀន ឲ្យបំពេញសេចក្តីល្អ លះបង់សេចក្តីអាក្រក់ និងការធ្វើចិត្ត ឲ្យបរិសុទ្ធផុតចាក កិលេសទាំងពួង។
- ព្រះពុទ្ធសាសនាសំដែងអំពី បន្ទាត់នៃផ្លូវប្រតិបត្តិរបស់ជីវិត ជាកម្មវិធីបង្ហាញការប្រព្រឹត្ត ដើម្បីរួចចាកសេចក្តីកង្វល់ របស់ជីវិត ដោយដឹកនាំឲ្យរក្សាសីលបានដល់ការសង្រួម ឬ ការប្រុងប្រយ័ត្នកាយ វាចា និងចិត្ត កុំឲ្យធ្លាក់ទៅក្នុង អកុសល នានាទាំងពួង។
- ព្រះពុទ្ធសាសនាបង្រៀនមនុស្សរាល់រូបឲ្យប្រើបញ្ញារបស់ខ្លួន ពិចារណារកឲ្យឃើញនូវសេចក្តីពិត ប្រកបដោយហេតុផល មិនឲ្យពឹងផ្អែកលើជំនួយខាងក្រៅឡើយ។
- ព្រះពុទ្ធសាសនាជាសាសនាដ៏ខ្ពង់ខ្ពស់បំផុត, អ្នកដែលដើរតាមព្រះពុទ្ធសាសនានេះ គេហៅថា ពុទ្ធបរិស័ទហើយ យើងជាពុទ្ធបរិស័ទដោយសារប្រតិបត្តិតាមពុទ្ធសាសនា។
ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌា ៥៤៣ ឆ្នាំមុនគ្រឹស្តសករាជ។ ព្រះពុទ្ធសាសនា ចែកចេញជា បី និកាយ (Sect) ឬ យាន (Vehicle) គឺ ហីនយាន (Hinayana) មហាយាន (Mahayana) ពេជ្យយាន វជ្រយាន (Vajrayana)។
១- និកាយហីនយាន សព្វថ្ងៃហៅថានិកាយថេរវាទ (Theravada) ចែកទៅទិសខាងត្បូង នៃប្រទេសឥណ្ឌា (ទក្ខិណនិកាយ) យកព្រះធម្មវិន័យជាធំ គឺគោរពប្រតិបត្តិតាមពុទ្ធោវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងរួចមកហើយ (ក្នុងគម្ពីរព្រះត្រៃបិដក) តាំងពីព្រះអង្គទ្រង់បានត្រាស់ដឹង រហូតព្រះអង្គបរិនិព្វាន។ សព្វថ្ងៃប្រទេស ដែលនិយមព្រះពុទ្ធសាសនាថេរវាទមាន ប្រទេស សិរីលង្ការ, ភូមា, នេប៉ាល់, លាវ, និង ខ្មែរ។ល។
២- និកាយមហាយាន ចែកចេញទៅទិសខាងជើង (ឧត្តរនិកាយ) ជាយានធំ អាចផ្ទុកសត្វលោកបានច្រើនគ្នាទៅកាន់គោលដៅត្រឹម ពោធិសត្វ ដែលអាចជួយណែនាំប្រោសសត្វលោកបាន។ និកាយមហាយាននិយមធម៌ថ្មី ដែលបំភ្លៃចេញពីនិកាយថេរវាទ ហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ (តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា)។ និកាយនេះ គោរពព្រះពុទ្ធផង គោរពពោធិសត្វផង ដូចជាពោធិសត្វ អវលោកិតេស្វរៈ លោកេស្វរៈមច្ចុស្រី មៃត្រេយប្រជាបាមរិតា ជាដើម។ សព្វថ្ងៃប្រទេសដែលនិយមសាសនាមហាយានមានប្រទេស វៀតណាម, កូរេ, ជប៉ុន, ទីបេ, ចិន, ម៉ុងហ្គោល, និងឥណ្ឌូណេស៊ី។ ល។
៣- និកាយពេជ្រយាន ឬវជ្រយាន មានន័យថាយានដែលរឹងដូចពេជ្រ ជាសាខា បែកចេញពីនិកាយមហាយាន។ ពេជ្រយានមានមនុស្សភាគតិចណាស់ដែលយល់បាន ហើយមានកំណើតពីដំបូង នៅប្រទេសឥណ្ឌាភូមិភាគ ឦសាន និងភូមិភាគពាយព្យ រួចជា្របចូលទៅដល់ ទីបេ, ចិន, ហើយនិងជប៉ុន។ យាននេះ និយមគ្រូអាចារ្យ (អាចរិយវាទ) ហើយមានប្រភពពីអ្នកប្រតិបត្តិមួយក្រុមតូច ប្រមូលផ្តុំគ្នាជុំវិញគ្រូម្នាក់ជាយោគីមហាយាន និងហីនយាន មើលឃើញថា កាមតណ្ហាជាសត្រូវនៃកុសលធម៌ តែផ្ទុយទៅវិញ ពេជ្យយានមើលឃើញថា កម្លាំងតណ្ហាជាមធ្យោបាយមួយដ៏សំខាន់ សម្រាប់ផ្លូវចិត្ត។ វិន័យអំពីកាមារម្មណ៍ដែលបដិសេធ កាត្រេកត្រអាលប្រចាំថ្ងៃ (កាមគុណ) នៃជីវិត មិនមានតម្លៃទេក្នុងពេជ្រយាន ព្រោះកាមគុណត្រូវគេយកមកប្រើក្នុងផ្នែកមួយ នៃមធ្យោបាយ សម្រាប់ស្វែងរកការយល់ដឹង។
យានទាំងបីខាងលើនេះ មានភាពប្លែកគ្នាត្រង់ព្រះវិន័យ ព្រះសូត្រ ដែលបត់បែនទៅតាមភូមិសាស្រ្ត វប្បធម៌ ប្រពៃណីនៃសង្គមអ្នកកាន់ប្រតិបត្តិក៏ពិតមែន ប៉ុន្តែព្រះអភិធម្ម សឹងតែដូចគ្នាទាំងអស់។ ហីនយាន ប្រៀបដូចគ្រឹះវិមាននៃសម្មាសម្ពោធិញ្ញាណ។ មហាយាន ដូចជញ្ជាំង និង សសរ។ ពេជ្រយានដូចដំបូលពឹងសសរ និងគ្រឹះ។
* នៅសតវត្សទី ៣ មុនគ្រិស្តរាជ ក្នុងរជ្ជកាលព្រះបាទ អសោក (King Asoka) ព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយទូទាំងប្រទេសឥណ្ឌា។ តាមប្រវត្តិសាស្រ្ត គេបានដឹងថា នៅពុទ្ធសតវត្សទី៣ (ព.ស 234) គឺតាំងពីមុនគ្រិស្តសករាជ 300 ឆ្នាំម្លេះ ព្រះបាទអសោក ពុទ្ធសាសនិកជនដ៏ឆ្នើមក្នុងប្រទេស ឥណ្ឌា បានបញ្ជូនសមណទូតពីរអង្គគឺ ព្រះសោណត្ថេរ និង ឧត្តរត្ថេរ ឲ្យនាំយក ព្រះពុទ្ធសាសនា ថេរវាទ (ហីនយាន) មកផ្សាយនូវសុវណ្ណភូមិ (អាស៊ីអាគ្នេយ៍)។ តាមសិលាចារឹក នៅកម្ពុជាក្រោម ទំនងជា ព្រះពុទ្ធសាសនា ចូលមកប្រតិស្ថាន ក្នុងប្រទេសខ្មែរ ក្នុងរជ្ជកាល ព្រះបាទ ស្រីមារៈ ឬ ហ្វាន់ចេម័ន។

- ព្រះពុទ្ធសាសនា (Buddhism) មានកំណើតនៅប្រទេសឥណ្ឌា។
- សាសនាព្រាហ្មណ៍ ឬ ព្រហ្មញ្ញសាសនា (Brahmanism) មានកំណើតនៅប្រទេស ឥណ្ឌា។
- សាសនាគ្រឹស្ត (Christianity) មានកំណើតនៅប្រទេសស៊ីរី។
- សាសនាខុងជឺ (Confucianism) មានកំណើតនៅប្រទេសចិន។
- សាសនាតៅ (Taoism) មានកំណើតនៅប្រទេសចិន។
- សាសនាហិណ្ឌ (Hinduism)
- សាសនាឥស្លាម (Islam) មានកំណើតនៅប្រទេសអារ៉ាប់។
- សាសនាជេន (Jainism) មានកំណើតនៅប្រទេសឥណ្ឌា។
- សាសនាយូដាយ (Judaism)
- សាសនាហ្សូរ៉ូអាស់ទៀន (Zoroastrianism)
- សាសនាស៊ិនតូ (Shintoism) មានកំណើតនៅប្រទេសជប៉ុន។
- សាសនាស៊ិក្ខ (Sikhism)
- សាសនាបាហាយ (Bahai)
ប្រវត្តិវិទូនិយាយថា នៅដើមគ្រឹស្តសករាជ ខ្មែរយើងចាប់ផ្តើមទទួលឥទ្ធិពល សាសនាពីប្រទេសឥណ្ឌា ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។
ក. ព្រហ្មញ្ញសាសនា
ព្រហ្មញ្ញសាសនា ឬសាសនាព្រាហ្ម ដែលមាននាមដូច្នេះគឺសំគាល់សេចក្តីថា សាសនារបស់យើង ព្រះព្រហ្ម សាសនា តមកពី ព្រះព្រហ្ម។ ពួកព្រាហ្មណ៍ ដែលប្រកាន់ខ្លួនថាជាបុត្រព្រះព្រហ្ម កាន់កាប់ប្រតិបត្តិសាសនាទើបហៅថា សាសនាព្រាហ្មណ៍។ ពួកកាន់សាសនាព្រាហ្មណ៍ តែងគោរពរាប់អាន បូជាពួកអាទិទេព មានបណ្តាសក្តិច្រើនអង្គ គឺ ព្រះព្រហ្ម. ព្រះសិវៈ (ឥសូរ). ព្រះវិស្ណុ. ព្រះឥន្ទ. ព្រះអាទិត្យ. ព្រះអគ្គី. ព្រះវរុណ. ព្រះវាយុ (ពាយុ). ព្រះកុវេរ. ព្រះឃម. ព្រះស្តន្ធ. ព្រះភាម. ក្នុងចំនួនអទិទេពទាំងនេះ មានតែបីអង្គទេដែលធំជាងគេ គឺព្រះព្រហ្ម, ព្រះសិវៈ, និងព្រះវិស្ណុ។
ព្រហ្មញ្ញសាសនិកជន រមែងគោរពបូជាអទិទេព ដូចបានពោលខាងលើនេះ ហើយនិងប្រតិបត្តិតាម គម្ពីត្រៃវេទ និង វេទាង្គថា ជាគម្ពីធំ។ គម្ពីរត្រៃវេទ (Veda) នោះមានបីគឺៈ
គម្ពីរសាមវេទ សំដែងអំពីពិធីអារក្ខពលិកម្ម បួងសួង សូមឲ្យព្រះឥន្ទ និងព្រះពិរុណ ជួយអភិបាលមនុស្សលោក ឲ្យមានភ្លៀងធ្លាក់តាមរដូវកាល។
គម្ពីរអស្វវេទ ឬ ឥរុវេទ សំដែងអំពីពិធីស្តុតិ សូមឲ្យព្រះវិស្វកម្ម ព្រះមារុត ព្រះព្រហ្ម ប្រទានពរឲ្យសំរេចកិច្ចការខាងការហត្ថកម្ម ពាណិជ្ជកម្ម និងលាភសក្ការៈផ្សេងៗតាមត្រូវការ។
គម្ពីរជយវេទ សំដែងអំពីពិធីយុទ្ធពលិកម្ម ដល់ប្រះឥសូរ. ព្រះនរាយណ៍. ព្រះអាទិត្យ. ព្រះអគ្គី. សូមឲ្យមានរិទ្ធិតេជៈជោគជ័យ។
អ្នកកាន់លទ្ធិព្រាហ្មយល់ថា លោកធាតុ និងវត្ថុធាតុធម្មជាតិទាំងអស់ក្នុងពិភពលោកនេះ សុទ្ធតែព្រះទ្រង់សាងឡើង ហើយសុទ្ធតែមានអាទិទេពប្រចាំ និងជាម្ចាស់។ ហេតុនេះ ត្រូវតែប្រតិបត្តិខ្លួន ឲ្យត្រូវព្រះទ័យ ព្រះជាម្ចាស់ និង ពួកអាទិទេព ទើបបានសេចក្តីសុខចំរើន។ ឯកិច្ចដែលត្រូវប្រតិបត្តិនោះមានបីយ៉ាងគឺៈ
កិច្ចបំពេញតបៈ
ពិធីបូជាព្រះអគ្គី និងបូជាយញ្ញ
ពិធីសិវរាត្រី (ពិធីថ្វាយបង្គំព្រះ និង បួងសួង)។
ពួកព្រាហ្មសាសនាមានជំនឿមុតមាំថា ការគោរពរាប់អានព្រះព្រហ្ម. ព្រះឥសូរ. ព្រះនារាយណ៍ និងការប្រព្រឹត្តទៅតាមពាក្យប្រៀនប្រដៅក្នុងគម្ពីរត្រៃវេទ នាំមកនូវប្រយោជន៍ក្នុងលោកនេះ និង លោកខាងមុខ។
ខ. ព្រះពុទ្ធសាសនា
- ព្រះពុទ្ធសាសនាបានដល់ពាក្យឱវ៉ាត ពាក្យបង្រៀនពីសេចក្តីពិត គឺបង្រៀនអំពីសេចក្តីពិតដ៏ប្រសើរ ដែលហៅថា អរិយសច្ចៈ៤។
- ព្រះពុទ្ធសាសនាបានដល់ពាក្យបង្រៀន ឲ្យបំពេញសេចក្តីល្អ លះបង់សេចក្តីអាក្រក់ និងការធ្វើចិត្ត ឲ្យបរិសុទ្ធផុតចាក កិលេសទាំងពួង។
- ព្រះពុទ្ធសាសនាសំដែងអំពី បន្ទាត់នៃផ្លូវប្រតិបត្តិរបស់ជីវិត ជាកម្មវិធីបង្ហាញការប្រព្រឹត្ត ដើម្បីរួចចាកសេចក្តីកង្វល់ របស់ជីវិត ដោយដឹកនាំឲ្យរក្សាសីលបានដល់ការសង្រួម ឬ ការប្រុងប្រយ័ត្នកាយ វាចា និងចិត្ត កុំឲ្យធ្លាក់ទៅក្នុង អកុសល នានាទាំងពួង។
- ព្រះពុទ្ធសាសនាបង្រៀនមនុស្សរាល់រូបឲ្យប្រើបញ្ញារបស់ខ្លួន ពិចារណារកឲ្យឃើញនូវសេចក្តីពិត ប្រកបដោយហេតុផល មិនឲ្យពឹងផ្អែកលើជំនួយខាងក្រៅឡើយ។
- ព្រះពុទ្ធសាសនាជាសាសនាដ៏ខ្ពង់ខ្ពស់បំផុត, អ្នកដែលដើរតាមព្រះពុទ្ធសាសនានេះ គេហៅថា ពុទ្ធបរិស័ទហើយ យើងជាពុទ្ធបរិស័ទដោយសារប្រតិបត្តិតាមពុទ្ធសាសនា។
ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌា ៥៤៣ ឆ្នាំមុនគ្រឹស្តសករាជ។ ព្រះពុទ្ធសាសនា ចែកចេញជា បី និកាយ (Sect) ឬ យាន (Vehicle) គឺ ហីនយាន (Hinayana) មហាយាន (Mahayana) ពេជ្យយាន វជ្រយាន (Vajrayana)។
១- និកាយហីនយាន សព្វថ្ងៃហៅថានិកាយថេរវាទ (Theravada) ចែកទៅទិសខាងត្បូង នៃប្រទេសឥណ្ឌា (ទក្ខិណនិកាយ) យកព្រះធម្មវិន័យជាធំ គឺគោរពប្រតិបត្តិតាមពុទ្ធោវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងរួចមកហើយ (ក្នុងគម្ពីរព្រះត្រៃបិដក) តាំងពីព្រះអង្គទ្រង់បានត្រាស់ដឹង រហូតព្រះអង្គបរិនិព្វាន។ សព្វថ្ងៃប្រទេស ដែលនិយមព្រះពុទ្ធសាសនាថេរវាទមាន ប្រទេស សិរីលង្ការ, ភូមា, នេប៉ាល់, លាវ, និង ខ្មែរ។ល។
២- និកាយមហាយាន ចែកចេញទៅទិសខាងជើង (ឧត្តរនិកាយ) ជាយានធំ អាចផ្ទុកសត្វលោកបានច្រើនគ្នាទៅកាន់គោលដៅត្រឹម ពោធិសត្វ ដែលអាចជួយណែនាំប្រោសសត្វលោកបាន។ និកាយមហាយាននិយមធម៌ថ្មី ដែលបំភ្លៃចេញពីនិកាយថេរវាទ ហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ (តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា)។ និកាយនេះ គោរពព្រះពុទ្ធផង គោរពពោធិសត្វផង ដូចជាពោធិសត្វ អវលោកិតេស្វរៈ លោកេស្វរៈមច្ចុស្រី មៃត្រេយប្រជាបាមរិតា ជាដើម។ សព្វថ្ងៃប្រទេសដែលនិយមសាសនាមហាយានមានប្រទេស វៀតណាម, កូរេ, ជប៉ុន, ទីបេ, ចិន, ម៉ុងហ្គោល, និងឥណ្ឌូណេស៊ី។ ល។
៣- និកាយពេជ្រយាន ឬវជ្រយាន មានន័យថាយានដែលរឹងដូចពេជ្រ ជាសាខា បែកចេញពីនិកាយមហាយាន។ ពេជ្រយានមានមនុស្សភាគតិចណាស់ដែលយល់បាន ហើយមានកំណើតពីដំបូង នៅប្រទេសឥណ្ឌាភូមិភាគ ឦសាន និងភូមិភាគពាយព្យ រួចជា្របចូលទៅដល់ ទីបេ, ចិន, ហើយនិងជប៉ុន។ យាននេះ និយមគ្រូអាចារ្យ (អាចរិយវាទ) ហើយមានប្រភពពីអ្នកប្រតិបត្តិមួយក្រុមតូច ប្រមូលផ្តុំគ្នាជុំវិញគ្រូម្នាក់ជាយោគីមហាយាន និងហីនយាន មើលឃើញថា កាមតណ្ហាជាសត្រូវនៃកុសលធម៌ តែផ្ទុយទៅវិញ ពេជ្យយានមើលឃើញថា កម្លាំងតណ្ហាជាមធ្យោបាយមួយដ៏សំខាន់ សម្រាប់ផ្លូវចិត្ត។ វិន័យអំពីកាមារម្មណ៍ដែលបដិសេធ កាត្រេកត្រអាលប្រចាំថ្ងៃ (កាមគុណ) នៃជីវិត មិនមានតម្លៃទេក្នុងពេជ្រយាន ព្រោះកាមគុណត្រូវគេយកមកប្រើក្នុងផ្នែកមួយ នៃមធ្យោបាយ សម្រាប់ស្វែងរកការយល់ដឹង។
យានទាំងបីខាងលើនេះ មានភាពប្លែកគ្នាត្រង់ព្រះវិន័យ ព្រះសូត្រ ដែលបត់បែនទៅតាមភូមិសាស្រ្ត វប្បធម៌ ប្រពៃណីនៃសង្គមអ្នកកាន់ប្រតិបត្តិក៏ពិតមែន ប៉ុន្តែព្រះអភិធម្ម សឹងតែដូចគ្នាទាំងអស់។ ហីនយាន ប្រៀបដូចគ្រឹះវិមាននៃសម្មាសម្ពោធិញ្ញាណ។ មហាយាន ដូចជញ្ជាំង និង សសរ។ ពេជ្រយានដូចដំបូលពឹងសសរ និងគ្រឹះ។
* នៅសតវត្សទី ៣ មុនគ្រិស្តរាជ ក្នុងរជ្ជកាលព្រះបាទ អសោក (King Asoka) ព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយទូទាំងប្រទេសឥណ្ឌា។ តាមប្រវត្តិសាស្រ្ត គេបានដឹងថា នៅពុទ្ធសតវត្សទី៣ (ព.ស 234) គឺតាំងពីមុនគ្រិស្តសករាជ 300 ឆ្នាំម្លេះ ព្រះបាទអសោក ពុទ្ធសាសនិកជនដ៏ឆ្នើមក្នុងប្រទេស ឥណ្ឌា បានបញ្ជូនសមណទូតពីរអង្គគឺ ព្រះសោណត្ថេរ និង ឧត្តរត្ថេរ ឲ្យនាំយក ព្រះពុទ្ធសាសនា ថេរវាទ (ហីនយាន) មកផ្សាយនូវសុវណ្ណភូមិ (អាស៊ីអាគ្នេយ៍)។ តាមសិលាចារឹក នៅកម្ពុជាក្រោម ទំនងជា ព្រះពុទ្ធសាសនា ចូលមកប្រតិស្ថាន ក្នុងប្រទេសខ្មែរ ក្នុងរជ្ជកាល ព្រះបាទ ស្រីមារៈ ឬ ហ្វាន់ចេម័ន។
No comments:
Post a Comment