ពាក្យ សាសនា ប្រែមកពីពាក្យថា សាសន មានន័យថា ពាក្យបណ្ដាំ ឬការទូន្មានប្រៀនប្រដៅរបស់គ្រូអាចារ្យណាមួយក្នុងលោក។ អត្ថន័យនៃពាក្យសាសនា ឬលទ្ធិសាសនា ពុំមែនស្ថិតនៅត្រង់ជំនឿ ឬបញ្ញត្តិ សីលធម៌ និងការគោរពប្រណិបតន៍ប៉ុណ្ណោះទេ គឺត្រូវមានអង្គការពិសេសមួយសម្រាប់ទ្រទ្រង់ថែរក្សាលទ្ធិសាសនាឱ្យមានស្ថិរភាពតាំងនៅជាស្ថាពរវែងឆ្ងាយតរៀងទៅ។
សាសនាមានច្រើនណាស់នៅក្នុងលោកនេះ ប៉ុន្តែសាសនាធំៗមានដូចជា សាសនាព្រាហ្មណ៍ ឬព្រហ្មញ្ញសាសនា មានកំណើតនៅប្រទេសឥណ្ឌា តាំងពីប្រហែលសតវត្សទី១៥មុនគ.ស ឬ១៥០០ឆ្នាំមុនគ.ស។ សាសនាព្រះពុទ្ធ ឬព្រះពុទ្ធសាសនា មានកំណើតនៅប្រទេសឥណ្ឌា តាំងពីសតវត្សទី៦មុនគ.ស ឬនៅ៥៤៣ឆ្នាំមុនគ.ស។ សាសនាគ្រិស្ត មានកំណើតនៅប្រទេសស៊ីរី តាំងពី៥៤៣ឆ្នាំក្រោយព.ស ឬនៅសតវត្សទី១ នៃគ.ស។ សាសនាអ៊ីស្លាម ឬអ៊ីស្លាមសាសនា មានកំណើតនៅប្រទេសអារ៉ាប៊ី សាអូឌីត។ ក្រៅពីនេះនៅមានសាសនា ឬលទ្ធិផ្សេងៗទៀតដូចជា សាសនាតៅ សាសនាសិន្ដូ សាសនាជេន សាសនាសិក្ខិ៍ សាសនាសូរូស្ទើ សាសនាយូដាយ លទ្ធិខុងជឺ លទ្ធិសម្ដេចប៉ាប…។ល។
ចុះជនជាតិខ្មែរយើងធ្លាប់មានសាសនា ឬលទ្ធិអ្វីដែរឬទេ?
ដើមឡើយ កាលណាមានភយន្តរាយ ឬបញ្ហាណាមួយកើតឡើង ហើយដែលជនជាតិខ្មែរយើងដោះស្រាយដោយកម្លាំងកាយ និងប្រាជ្ញាមិនបាន ពួកគាត់ក៏កើតមានជំនឿទៅលើកម្លាំងក្រៅខ្លួន ថាមានវត្ថុខ្លាំងពូកែស័ក្ដិសិទ្ធផ្សេងៗអាចជួយសម្រេចគោលបំណងខ្លួនបាន។ ជនជាតិខ្មែរយើងនិយមគោរពកម្លាំងធម្មជាតិដោយយល់ថា ធម្មជាតិទាំងឡាយសុទ្ធតែមានព្រលឹងនិងមានកម្លាំងស័ក្ដិសិទ្ធដែលមនុស្សមើលពុំឃើញ។ ដោយហេតុនេះហើយ គេបានយកដុំថ្មជាតំណាងកម្លាំងធម្មជាតិដែលគេគោរព ហើយគេហៅដុំថ្មនោះថា អ្នកតា ដូចជាអ្នកតាទឹក អ្នកតាដី អ្នកតាភ្លើង អ្នកតាខ្យល់ អ្នកតាព្រៃភ្នំជាដើម។ ក្រៅពីអ្នកតាតំណាងធម្មជាតិ ជនជាតិខ្មែរមានជំនឿថាមានអ្នកតាតំណាងមេបា ឬបុព្វបុរសដែលបានស្លាប់ទៅហើយ ហើយនៅចាំថែរក្សាការពារ និងផ្ដល់ក្ដីសុខដល់អ្នកស្រុកទៀតផង ដូចជាអ្នកតាដំបងដែក អ្នកតាក្រហមក អ្នកតាយាយម៉ៅ។ល។
3
មានន័យថា ខ្មែរយើងក៏ធ្លាប់មានសាសនាឬលទ្ធិដែរ គឺសាសនាឬលទ្ធិ អ្នកតា ប៉ុន្តែសាសនាអ្នកតានិយមនេះពុំលូតលាស់ឡើយ ព្រោះពុំមានអត្ថបទឬគម្ពីរដែលកត់ត្រាទស្សនៈ ឬទ្រឹស្ដីដូចសាសនាដទៃទៀត។ បើទោះបីគ្មានការរីកចម្រើនលូតលាស់ក៏ដោយ ក៏សាសនាអ្នកតានិយមនេះបាននិងកំពុងរស់បន្តក្នុងចិត្តគំនិត និងក្នុងទំនៀមទម្លាប់ខ្មែររហូតមកដល់សព្វថ្ងៃនេះ។ លុះក្រោយមក នៅដើមគ្រិស្ដសករាជ ទើបខ្មែរយើងចាប់ផ្ដើមទទួលឥទ្ធិពលសាសនាឥណ្ឌាធំៗពីរគឺ ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ហើយមកដល់បច្ចុប្បន្នសាសនាផ្សេងៗទៀតក៏បានបង្ហូរឥទ្ធិពលមកលើសង្គមខ្មែរដែរដូចជា សាសនាគ្រិស្ត សាសនាអ៊ីស្លាម ជាដើម៕
ប្រភព៖ អ្នកស្រី ត្រឹង ងា, អរិយធម៌ខ្មែរ, ទំព័រ២៧-២៩, គ.ស ១៩៧៤

No comments:
Post a Comment