Wednesday, July 19, 2017

តើ​សាសនា​ព្រាហ្មណ៍​ចូល​ប្រទេស​ខ្មែរ​ដោយ​របៀប​ណា?

OCTOBER 16, 2014 | អត្ថបទដោយ ចំរើន
ដើម​គ្រឹស្ត​សតវត្ស មុន​ពួក​ឥណ្ឌានាំ​យក​វប្បធម៌ និង​សាសនា​ចូល​មក​សាប​ព្រោះ​លើ​កោះ​គោក​ធ្លក អាណា​ចក្រ​ភ្នំ​គ្រប់​គ្រងដោយ ​ស្ដេចស្រី មាន​នាម​ថា សោមា ឬ លីវយ៉ី ជាបុត្រី​របស់​ស្តេច​នាគ ប្រជា​ជន គោក​ធ្លក​គោរព​អ្នក​តា​ព្រៃភ្នំ​។ល។ មាន​ជំនឿ​រៀងៗ​ខ្លួន។ ឯ​សាសនា​ព្រាហ្មណ៍​មាន​តិច​តួច​ណាស់ ដែល​ពួក​ឈ្មួញ​ឥណ្ឌា មក​ជួញ​ដូរ​នៅ នគរភ្នំ​នេះ​បាន​រៀបការ​នឹង​ស្រ្តី​ខ្មែរ ទើប​សាប​ព្រោះ សាសនា​របស់​ខ្លួន នៅ​លើទឹក​ដី​អាណា​ចក្រ​នេះ តែ​មាន​តិច​ណាស់ ព្រោះ​ផ្សេងពី​វប្បធម៌​របស់​ខ្មែរ។


លុះ​មហាក្សត្រ​ឥណ្ឌា​បាន​ឮ តាម​ពួក​ឈ្មួញ​ថា​អាណា​ចក្រភ្នំ​មាន​ក្សត្រីយ៍​រូប​ឆោម​ស្រស់ ព្រះ​អង្គ​ក៏យក​ធ្នូ​ជ័យ និង​កងទ័ព​តាម​ជើង​ទឹក​មក​ច្បាំង​នឹង​នគរភ្នំ ក្សត្រ​ឥណ្ឌា​បាន​យក​ជ័យ​ជម្នះ​បាន​រៀប​អភិសេក​នឹង​ក្សត្រីយ៍​ខ្មែរ។ ព្រះអង្គ​បាន​ប្រកាស​តាំង​ខ្លួន​ជា​ស្ដេច ស្រុក​ខ្មែរ និង​រៀបចំ​ប្រទេស​តាម​របៀប​ឥណ្ឌា គឺយក​សាសនា​ព្រាហ្មណ៍​មក​សាប​ព្រោះ​បណ្ដុះ​លើ​ដី​ខ្មែរ​នេះ។


ពេល​ដែល​ខ្មែរ​កាន់​យក​សាសនា​ព្រាហ្មណ៍ ក៏ធ្វើការ​បួង​សួង​ដល់ ព្រះ​ព្រហ្ម ព្រះ​ឥសូ ព្រះ​នារាយណ៍ ព្រះ​សិវៈ ព្រះ​អគ្គិ។ល។ ប៉ុន្តែ​នៅ​តែ​មាន​ការ​គោរព​ធម្ម​ជាតិ។ ខ្មែរ​ជំនឿលើ​សាសនា​ថ្មី​នេះ មាន​ភាព​ស្រុះ​ស្រួល​គ្នា មាន​ក្តី​ទុក​ចិត្ត​ចំពោះ​ការ​ប្រតិបត្តិ​តាម​គម្ពីរ​វេទ ប្រណិបតន៍ ព្រះ​អាទិទេព។ មាន​ជំនឿ​ថា​ព្រះ​ព្រហ្ម​ជា​អ្នក​បង្កើត​លោក ហើយ​តែង​តាំង​វាសនា​ទុក​ឲ្យ​មនុស្ស។ មនុស្ស​គ្រប់​រូប​ឋិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រហ្ម ក្រៅពី​ព្រហ្ម​នៅ​មាន​ព្រះវិស្ណុ​ជា​អាទិទេព​គ្រប់​គ្រង​ថែ​រក្សា លោក​ឲ្យ​បាន​គង់​វង្ស​សុខ​សាន្ត និង​មាន​របៀប​រៀប​រយ។


ឥទ្ធិពល​នៃ​សាសនា​ព្រាហ្មណ៍​មាន​​ជំនឿថា សុខ​ទុក្ខ អាក្រក់​ល្អ កើត​ឡើង​បាន​ដោយ​សារ​ទេវតា ទេវៈ អាទិទេព​ជា​អ្នក​ផ្ដល់​ឲ្យ។ ពិសេស​ជំនឿលើ​ខ្មោច​ព្រាយ​បិសាច អារក្ស អ្នកតា បង់​បត់ មេមត់ សែន ព្រេន សុំ​សេចក្តី​សុខ​ចម្រើន។ រីឯ​ទំនៀម​ទម្លាប់ ប្រពៃណី​ក្នុង​សង្គម​ខ្មែរ មាន​ទំនៀម​ទម្លាប់ ប្រពៃណី​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ ដែល​មាន​ទំនាក់​ទំនង​នឹង​លទ្ធិវេទ​ លទ្ធិ​ព្រាហ្មណ៍ សាសនា​ព្រាហ្មណ៍​ដូចជា ពិធី​បុណ្យ​ទាន ​មាន​រៀបចំ​ស្លាធរ​បាយ​សី, ពិធី​អាពាហ៍​ពិពាហ៍ មាន​ការ​រើស​ពេលា ចូល​រោង ឬផ្ទឹម, ធ្វើរាន ទេព្តា ក្រុងពាលី, ស្ថាបនកម្ម របៀប​សង់​ផ្ទះ មាន​ការ​រើស​ពេលា​ដោយ​រៀប​ពិធី​សែន ថ្វាយ​ទេព្តា, ពិធី​បូជាសព មាន​ធ្វើ​ពិធី​រំកិល​សព ហែល​សព បញ្ចុះ​សព​តាម ក្បួន​ខ្នាត, ពិធី​ព្យាបាល​ជំងឺ មាន​ពិធី​ដុត​ធូប សំពះ​ដុំថ្ម អង្វករ បនស្រន់ សុំ​ឲ្យ​ជា​សះ​ស្បើយ លៀង​អារក្ស សុំឲ្យ​ខ្មោច​ជួយ ឬរៀបចំ​ធ្វើ​ជា​ពិធី ហៅ​ព្រលឹង​អញ្ជាត់​ព្រលឹង​

No comments:

Post a Comment