ក្បាលយក្សដែលគេជីកប្រទះឃើញនៅក្នុងដី នៅបរិវេណប្រាសាទបន្ទាយឆ្មារ កំពុងត្រូវបានស្ទូចចេញពីរណ្តៅដោយប្រុងប្រយ័ត្នកាលពីថ្ងៃអាទិត្យ។ រូបថត សហការី
Tue, 18 November 2014
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
បន្ទាយមានជ័យៈ រូបក្បាលយក្សសម័យអង្គរចំនួនបី ត្រូវបានប្រទះឃើញជាបន្តបន្ទាប់នៅបរិវេណប្រាសាទបន្ទាយឆ្មារ បន្ទាប់ពីបាក់ធ្លាក់កប់ទៅក្នុងដីជាច្រើនទសវត្សរ៍មក។
មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមនឹងអាជ្ញាធរមូលដ្ឋាន ស្រុកបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ បានធ្វើពិធីបើកការដ្ឋានជួសជុលខ្លោងទ្វារទិសខាងកើត ជើង និងត្បូងនៅប្រាសាទបន្ទាយឆ្មារ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោមគម្រោងថវិការបស់រដ្ឋាភិបាលកម្ពុជា។

ក្រសួងក៏បានធ្វើកំណាយទៅក្នុងដីនៅម្តុំខ្លោងទ្វារផ្លូវចូលប៉ែកខាងកើតប្រាសាទ (ស្ពានហាល) ហើយក៏បានប្រទះឃើញរូបក្បាលអសុរៈឬយក្ស (ក្នុងរឿងកូរសមុទ្រទឹកដោះ) ចំនួនបី ចាប់តាំងពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យសប្តាហ៍កន្លងមកនេះ។ នេះបើតាមប្រសាសន៍លោក ម៉ៅ ស៊ី ដែលជាមន្រ្តីជាប់កិច្ចសន្យានៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ។
លោក ម៉ៅ ស៊ី បានបញ្ជាក់ថា៖ «ក្បាលយក្សរកឃើញទាំងអស់បី តែមួយបានបែកបាក់ ខូចមុខខូចមាត់ទៅហើយ។
ពីរនៅល្អទាំងអស់។ ក្បាលយក្ស តួខ្លួន និងថ្មមួយចំនួនបានបាក់ និងកប់ក្នុងបាតដីជាច្រើនឆ្នាំ ដោយសារមានទឹកលិចផងដែរ»។ លោកបានបន្តថា ស្ពានហាលនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ ទី១២ ក្នុងសម័យអង្គរដោយព្រះបាទជ័យវរ្ម័ន ទី៧ ដូចគ្នាទៅនឹងចម្លាក់នៅខ្លោងទ្វារប្រាសាទបាយ័ន ដែរ។ ចំពោះរូបក្បាលយក្ស មិនបាក់បែកនោះនឹងអាចយកទៅផ្គុំជាមួយនឹងដងខ្លួនដែលនៅសេសសល់ ហើយក្រុមការងារនឹងខិតខំបន្តកំណាយរកផ្នែកផ្សេងៗទៀតដែលបាត់បង់។ រូបក្បាលអសុរៈនេះគឺជាផ្នែកមួយនៃដងខ្លួនក្រុមអសុរៈដែលកំពុងតែទាញពស់នាគរាជម្ខាងម្នាក់ជាមួយនឹងក្រុមទេវៈ (ទេវតា) នៅក្នុងរឿងកូរសមុទ្រទឹកដោះបុរាណ ដើម្បីដណ្តើមយកទឹកអម្រឹត។ រូបនេះ ក៏ឃើញមានផងដែរនៅតំបន់ប្រាសាទអង្គរវត្តក្នុង ខេត្តសៀមរាប។ ប៉ុន្តែនៅប្រាសាទបន្ទាយឆ្មារ ក្នុង ខេត្តបន្ទាយមានជ័យ ឯនោះវិញ បានបែកបាក់អស់ទៅហើយ។
អ្នកជំនាញកំពុងវាស់ក្បាលយក្សមួយក្នុងចំណោមក្បាលយក្សបីដែលគេជីកប្រទះឃើញ។ រូបថត សហការី
ការបែកបាក់នេះ ត្រូវបានលោក ម៉ៅ ស៊ី ផ្តល់ហេតុផលថា គឺដោយសារតែសង្រ្គាមការទុកចោលយូរគ្មានការថែរក្សានិងគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងកម្រិតទឹកហូរប៉ះខ្លាំងដែលបណ្តាលឲ្យស្ពានហាលបាក់ស្រុតជាដើម។ លោក ស៊ី បានថ្លែងថា៖ «បើសិនមិនកប់ជ្រៅទេ បើនៅល្អប្រាកដជាត្រូវគេលួចកាត់លក់ទៅក្រៅប្រទេសអស់ហើយមិននៅទេ។ វត្ថុទាំងនេះចាត់ទុកថា មានសំណាងដែលមិនត្រូវបានគេលួចនោះ»។
កាលចុង ខែតុលា ក្រុមកំណាយក៏បានប្រទះឃើញឆ្អឹងមនុស្សនៅខ្លោងទ្វារខាងត្បូងប្រាសាទបន្ទាយឆ្មារផងដែ។ ប្រាសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានកសាងនៅចុងសតវត្សរ៍ ទី១២ និងដើមសតវត្សរ៍ ទី១៣ ដោយព្រះបាទជ័យវរ្ម័ន ទី៧។
លោក គិត សុគុន សមាជិកសហគមន៍ទេសចរណ៍បន្ទាយឆ្មារ បានឲ្យដឹងថា សហគមន៍លោកទទួលបានភ្ញៀវជាតិនិងអន្តរជាតិទៅទស្សនាប្រាសាទបន្ទាយឆ្មារ ប្រមាណ ៧០០ នាក់ក្នុងមួយឆ្នាំៗ។ លោកសង្ឃឹមថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងទៀតនៅពេលមានភ្លើងអគ្គិសនីចូលទៅដល់នៅឆ្នាំក្រោយហើយស្ពានហាល និងផ្លូវចូលទៅប្រាសាទត្រូវបានបានជួលជុលឡើងវិញ៕

No comments:
Post a Comment