ស្ទើរពេញមួយឆ្នាំកន្លងទៅនេះ រលកនៃកម្ដៅនយោបាយ បានប្រែប្រួលមិនទៀងទាត់។ បញ្ហារកាំរកូស និងការខ្វែងគំនិតគ្នាលើផ្លូវនយោបាយរវាងបក្សដែលជាប់ឆ្នោតទាំងពីរនៅក្នុងអាណត្តិទី៥ នេះ គឺមានភាពស្មុគស្មាញ។ ពីខាងរដ្ឋាភិបាលតែងចោទប្រកាន់បក្សប្រឆាំង ថាមានភាពមិនស្មោះត្រង់ និងពុតត្បុត កេងចំណេញនយោបាយ ហើយជាញឹកញាប់តែងបង្កអសន្តិសុខ និងចលាចលដល់សង្គម។ ពីខាងបក្សប្រឆាំង តែងរិះគន់បក្សកាន់អំណាចប្រព្រឹត្តអំពើពុករលួយ រំលោភអំណាចតុលាការ និងរដ្ឋសភា អសមត្ថភាពដឹកនាំប្រទេស ដែលនាំឲ្យវិនាសហិនហោចធនធានធម្មជាតិ មានព្រៃឈើ រ៉ែ មច្ឆជាតិ ព្រមទាំងរំលោភច្បាប់ ជាពិសេសតែងដាក់ការគាបសង្កត់លើអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស និងស្ថាប័នអង្គការក្រៅរដ្ឋាភិបាលណាដែលហ៊ានបញ្ចេញមតិរិះគន់ ជាដើម។
រឿងចាស់ទុំផ្នែកនយោបាយ ដូចជាត្រូវចេះអត់ឱនឲ្យគ្នា បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងតម្កល់ផលប្រយោជន៍ជាធំនោះ ទាំងអស់នេះគឺគេហាក់ដូចជាមិនទាន់ឃើញអ្នកនយោបាយនៅកម្ពុជា ដើរលើគោលការណ៍តែមួយបាននៅឡើយទេ។ ផ្ទុយទៅវិញ មកដល់ពេលនេះ ថ្វីបើប្រទេសកំពុងអភិវឌ្ឍមួយនេះ បានវិវឌ្ឍន៍ខ្លួនអស់ពេលជាច្រើនឆ្នាំទៅហើយ ក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យ សេរី ពហុបក្សក៏ដោយចុះ ក៏ករណីនេះត្រូវបានអ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គមកម្ពុជា នៅតែសង្កេតឃើញថា ភាពចាស់ទុំផ្នែកនយោបាយនេះ គឺនៅទន់ខ្សោយនៅឡើយ ជាពិសេសរឿងការប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ ដែលមានការគាំពារដោយច្បាប់ តែសិទ្ធិនេះមិនត្រូវបានរដ្ឋាភិបាលបើកទូលាយទេ។
ព្រឹត្តិការណ៍នយោបាយនៅក្នុងឆ្នាំ២០១៦ នេះ គឺនៅតែមានភាពអាប់អួ ដែលបញ្ហានេះវាមិនខុសអីកាលពី ៤អាណត្តិមុនឡើយ។ ចាប់ដាក់គុក បាញ់សម្លាប់ សម្លុតគំរាមកំហែង និងបំភិតបំភ័យ ទាំងអស់នេះនៅតែមាននៅឡើយ។
កាលពីដើមខែមេសា ឆ្នាំ២០១៦ សមាជិកសភាមកពីខាងបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនទាំងនៅមានអភ័យឯកសិទ្ធិសភានៅឡើយ។ ការប្រើប្រាស់ច្បាប់ដែលឈរលើការបកស្រាយយកឈ្នះតែម្ខាងនេះ ត្រូវរងការរិះគន់យ៉ាងចាស់ដៃថា ជាការបំពានច្បាប់ម្ដងហើយម្តងទៀត នៅក្រោយពេលសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ត្រូវរដ្ឋាភិបាលបញ្ជាឲ្យចាប់ខ្លួន ទាក់ទិនបទចោទថាក្លែងឯកសារសាធារណៈ ទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម និងញុះញង់បង្កភាពវឹកវរ។
សម្ពាធនយោបាយនេះ មិនទាន់ទាំងបានធូរស្រាលនៅឡើយផង មេបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានតុលាការចោទប្រកាន់ភ្លាមដែរក្នុងសំណុំរឿងព្រំដែននេះ និងករណីបណ្ដឹងចាស់ជាមួយអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។ លោក សម រង្ស៊ី ដើម្បីគេចចេញពីការចាប់ខ្លួនដោយតុលាការក្រុងភ្នំពេញ ស៊ូរស់នៅដោយនិរទេសខ្លួន រហូតដល់រដ្ឋាភិបាលបិទច្រកលែងឲ្យចូលស្រុក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបន្ធូរយូរឡើយ លោកបានចេញមុខប្រកាសជាសាធារណៈភ្លាមដែរ កាលពីចុងខែធ្នូ ឆ្នាំ២០១៥ ថាលោកនឹងមិនទទួលយកការអភ័យទោសណាមួយពីលោក សម រង្ស៊ី ហើយរហូតធ្វើឲ្យលោក ហ៊ុន សែន ស្បថសច្ចាទៀតថា បើលោកចិត្តទន់ចុះហត្ថលេខាឲ្យលោក សម រង្ស៊ី វិលចូលប្រទេសវិញ លោក ហ៊ុន សែន ខ្លួនឯងផ្ទាល់នឹងកាត់ដៃស្ដាំចោល។ ស្ថានភាពនេះ បានបង្កឲ្យបរិយាកាសនយោបាយកាន់តែធ្វើឲ្យបក្សទាំងពីរមើលមុខគ្នាលែងចំមែនទែន។
មិនយូរប៉ុន្មានឡើយ សេនារីយោនយោបាយមួយថ្មីបានកើតឡើងចំពោះលោក កឹម សុខា វិញម្ដង។ នៅក្នុងអំឡុងខែមីនា មានខ្សែអាត់សំឡេងដែលគេចាត់ទុកថាជាសារឆ្លើយឆ្លងរវាងអនុប្រធានបក្សប្រឆាំង និងនារីម្នាក់ឈ្មោះ ស្រីមុំ បានលេចធ្លាយជាច្រើនភាគ។ សំណុំរឿងនេះ មិនត្រឹមតែធ្វើឲ្យលោក កឹម សុខា ត្រូវវិលមុខតែម្នាក់ឯងទេ មានសកម្មជនការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងអគ្គលេខាធិការរងនៃ គ.ជ.ប លោក នី ចរិយា ម្នាក់ទៀតផង ត្រូវជាប់ចោទ និងឃុំខ្លួនក្នុងពន្ធនាគារទល់សព្វថ្ងៃនេះ។
នៅក្នុងរឿងក្ដីដែលមជ្ឈដ្ឋាននានាចាត់ទុកថា ជាល្បិចនយោបាយរបស់ដៃគូប្រកួតនោះ កាលពីថ្ងៃទី២៦ ខែឧសភា បានបង្ខំចិត្តឲ្យលោក កឹម សុខា ត្រូវឃុំខ្លួនឯងក្នុងទីស្នាក់ការបក្សអស់ពេលជិតកន្លះឆ្នាំ ប្រឆាំងសាលក្រមរបស់តុលាការក្រុងភ្នំពេញ ទាក់ទិនបទចោទមិនចូលខ្លួនក្នុងនាមសាក្សី។
ព្រឹត្តិការណ៍អាប់អួរផ្នែកនយោបាយនេះមិនទាន់ទាំងបានចប់ស្រួលបួលនៅឡើយផង ព្រឹត្តិការណ៍មួយថ្មីទៀតបានកើតឡើងភ្លាមដែរ។ នៅថ្ងៃទី១០ កក្កដា លោកបណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់នៅក្នុងហាងស្ដារម៉ាត (Star Mart) ទាំងព្រឹកព្រលឹម និងកណ្ដាលទីប្រជុំជន។ ការបាញ់សម្លាប់អ្នកវិភាគសង្គម និងនយោបាយដ៏មានប្រជាប្រិយភាពរូបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកវិភាគលើរបាយការណ៍ដ៏ស៊ីជម្រៅមួយលើការស្រាវជ្រាវរបស់អង្គការ Global Witness ដែលរិះគន់ពីការកាន់កាប់ជំនួញរបស់ក្រុមគ្រួសារត្រកូល ហ៊ុន។ រឿងមួយដែលគ្មាននរណាស្មានដល់នោះ គឺមានប្រជាពលរដ្ឋខ្មែរ និងមន្ត្រីរាជការ ចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី រាប់សែននាក់ពីវត្តចាស់ ក្រុងភ្នំពេញ ទៅតម្កល់នៅខែត្រតាកែវ។
ងាកមកលោក កឹម សុខា វិញ ខណៈសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលគណបក្សនៅចាក់អង្រែលើ ស្រាប់តែនៅដើមខែសីហា ឆ្នាំ២០១៦ គេឃើញកម្លាំងយោធាចម្រុះរបស់រដ្ឋាភិបាលបានបញ្ចេញបង្អួតសាច់ដុំ ដោយឡោមព័ទ្ធទីស្នាក់ការនេះទាំងជើងទឹក ជើងគោក និងជើងអាកាស ដែលអ្នកសង្កេតការណ៍ហៅថាជាសកម្មភាពគំរាមគាបសង្កត់ទៅលើបក្សប្រឆាំង។ ក្រោយពីមានប្រតិកម្មពីសាធារណជន និងអ្នកការទូតបរទេស ខាងរដ្ឋាភិបាលចេញមុខបកស្រាយអះអាងថា នេះពុំមែនជាសញ្ញានៃការគំរាមកំហែងទេ ប៉ុន្តែវាជាការហាត់សមយុទ្ធយោធាប៉ុណ្ណោះ។
នៅពេលតុលាការក្រុងភ្នំពេញ ចេះតែបន្តសំណុំរឿងលោក កឹម សុខា នេះមិនដាច់នោះ ក្រុមអ្នកគាំទ្របក្សប្រឆាំងកាលពីខែកញ្ញា ឆ្នាំ២០១៦ ព្រមានធ្វើមហាបាតុកម្មទ្រង់ទ្រាយធំ ប្រសិនបើតុលាការនេះនៅតែបង្ខំចេញដីកាចាប់ខ្លួនអនុប្រធានគណបក្សទៀត។ ប៉ុន្តែ ២ថ្ងៃបន្ទាប់ពីក្រុមអ្នកគាំទ្រព្រមានប្រមូលផ្ដុំគ្នានេះ លោក ហ៊ុន សែន បានប្រកាសភ្លាមដែរថា លោកក៏ត្រៀមបញ្ជាកម្លាំងប្រដាប់អាវុធកម្ចាត់បាតុកម្មនេះដែរ។
ស្របពេលមន្ត្រីការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ នៅខាងក្រៅក៏មានយុទ្ធនាការមួយឈ្មោះថា «ថ្ងៃច័ន្ទពណ៌ខ្មៅ» ដើម្បីទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សទាំងនោះ។ យុទ្ធនាការនេះ បណ្ដាលឲ្យស្ត្រីដែលតស៊ូមតិក្នុងរឿងដីធ្លីដ៏ល្បីឈ្មោះនៅតំបន់បឹងកក់ គឺអ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ចាប់ខ្លួនម្ដងទៀតកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។
កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ ការខ្វែងគំនិតគ្នាតាមផ្លូវនយោបាយ រឹតតែធ្វើឲ្យមានការរិះគន់ថា បក្សកាន់អំណាចចិត្តចង្អៀតចង្អល់ថែមទៀតនោះ នៅក្រោយពេលអតីតរដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ ស្លាប់ ប៉ុន្តែនៅក្រោយមរណភាពនេះ សាលាក្រុងភ្នំពេញបានបិទផ្លូវបូជាសពអតីតមេដឹកនាំថ្ងៃ៧ មករា រូបនេះ ដែលគ្រោងរៀបចំនៅមុខវត្តបទុមវតី។
បញ្ហាកាន់តែស្មុគស្មាញជាងនេះទៀត រដ្ឋាភិបាលតាមរយៈក្រសួងការបរទេស កាលពីខែវិច្ឆិកា បានព្រមានបិទការិយាល័យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីតំណាងការិយាល័យនេះសុំឲ្យរដ្ឋាភិបាលពន្យល់ផ្លូវច្បាប់ចំពោះការហាមឃាត់មិនឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិលចូលស្រុកកំណើតរបស់ខ្លួន។ លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេសថ្មី ថាសំណើនោះគឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ស្ថិតក្នុងស្ថានភាពនយោបាយកំពុងតែជាប់គាំង បញ្ហានយោបាយហាក់បានប្រសើរបន្តិចវិញនៅដើមខែធ្នូ ដោយហេតុថា ប្រធានស្ដីទីបក្សប្រឆាំងដែលឃុំខ្លួនឯងអស់ពេលជិតកន្លះឆ្នាំទៅហើយ ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ។
សេរីភាពដែលលោក កឹម សុខា ទទួលបាននៅពេលនេះ ហាក់ធ្វើឲ្យអ្វីៗដែលតានតឹងអស់ពេលជាយូរមកហើយនេះ បានវិលទៅរកភាពល្អប្រសើរផ្នែកនយោបាយបន្តិច។ មិនយូរប៉ុន្មាន ក្នុងសំណុំរឿងសូកប៉ាន់សាក្សីដែលមេឃុំមន្ត្រីបក្សសង្គ្រោះជាតិ លោក ស៊ាង ចែត ជាប់ឃុំ ហើយមានសាលក្រម ៥ឆ្នាំ ត្រូវបានដោះលែងដែរ។
ថ្វីបើស្ថានភាពនេះហាក់មានភាពធូរស្រាល ការផ្សះផ្សាផ្នែកនយោបាយហាក់មិនទាន់មានភាពវិជ្ជមានទាំងស្រុងនៅឡើយទេ។ នៅនាទីចុងក្រោយនៃដំណាច់ឆ្នាំ២០១៦ នេះ បើទោះជាទាំងលោក កឹម សុខា និងលោកមេឃុំ ស៊ាង ចែត រួចផុតពីការចោទប្រកាន់ និងឃុំខ្លួនក្តី សម្រាប់ប្រធានបក្សប្រឆាំង គឺលោក សម រង្ស៊ី កាន់តែប្រឈមនឹងសភាពតានតឹង នៅពេលតុលាការក្រុងភ្នំពេញនៅចុងខែធ្នូ បានកាត់ទោសលោកមួយករណីទៀត គឺបទបង្ហោះផែនទីក្លែងក្លាយជាមួយសំណុំរឿងលោក ហុង សុខហួរ ជាប់ពន្ធនាគារ ៥ឆ្នាំ។
ស្ថិតក្រោមទិដ្ឋភាពនេះ អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា យល់ឃើញថា នេះជារបៀបលេងល្បែងនយោបាយថ្មីមួយទៀតរបស់បក្សកាន់អំណាច ក្នុងពេលមើលឃើញថា លោក សម រង្ស៊ី លែងជាតួអង្គសំខាន់តទៅទៀត ក៏ចាប់ផ្ដើមចាប់ដៃជាមួយគូទំនាស់ផ្នែកនយោបាយ គឺលោក កឹម សុខា វិញម្ដង។ ជុំវិញរឿងនេះ អ្នកវិភាគនយោបាយយល់ឃើញថា រូបភាពនេះអាចជាយុទ្ធសាស្ត្របក្សកាន់អំណាច ព្យាយាមបំបែកបក្សប្រឆាំង ហើយជាពិសេសធ្វើឲ្យផ្ទៃក្នុងបក្ស រួមទាំងមេដឹកនាំទាំងពីរលែងទុកចិត្តគ្នា៕

No comments:
Post a Comment