Tuesday, September 4, 2018

ព្រះ​ធម្មោរាជា​ទី​៥​-​អង្គ​ឯម (១៧៤៧)

៣១. ព្រះ​ធម្មោរាជា​ទី​៥​-​អង្គ​ឯម (១៧៤៧)
ព្រះកែវហ្វ៊ា​អង្គ​ឯម ដែល​ព្រះ​ធម្មោរាជា​ជា​ព្រះ​បិតា​បាន​លះបង់​ព្រះ​នាម និង​សិទ្ធិ​ទាំងអស់​ថ្វាយ​កាល​ពី​ឆ្នាំ​១៧៣៣ បាន​ឡើង​សោយរាជ្យ​បន្ដ​ក្នុង​ព្រះ​ជន្ម​៤២​ព្រះ​វស្សា ។ ការ​ដែល​ព្រះ​បិតា​លះបង់​ព្រះ​នាម និង​សិទ្ធិ​អំណាច​ថ្វាយ​កាល​ពី​ពេល​មុន​នេះ​បាន​ធ្វើ​ឱ្យ​នាម៉ឺន​សព្វ​ មុខមន្ដ្រី​ជ្រើស​តាំង​ព្រះ​អង្គ​ឡើង ។ ព្រះ​អនុជ​របស់​ព្រះ​អង្គ​ព្រះ​នាម​ថា​ អង្គ​ហ៊ីង ដែល​ព្រះ​បិតា​បាន​ថ្វាយ​ព្រះ​នាម​ថា ស្រីសុរិយោពណ៌ ​នៅ​ក្នុង​ឱកាស​ធ្វើ​ពិធី​កោរ​ជុក បាន​បះបោរ​ឡើង​ដណ្ដើម​រាជសម្បត្ដិ ទាំង​ព្រះ​អង្គ​ទើប​តែ​មាន​ព្រះ​ជន្ម​មិន​ទាន់​គ្រប់​១៦​ព្រះវស្សា​ផង (47) ។ ទ្រង់​បាន​ធ្វើ​ឃាត​ព្រះរាជា ហើយ​ចង់​ឡើង​សោយរាជ្យ​ជំនួស ក៏​ប៉ុន្ដែ​នាម៉ឺន​សព្វ​មុខមន្ដ្រី​មិន​ព្រម ហើយ​បាន​លើក​ព្រះ​ឧភយោរាជ​អ្នក​អង្គ​តន់ ហៅ​ថា ព្រះ​អង្គ​ទង ឱ្យ​ឡើង​កាន់​អំណាច​វិញ ។

No comments:

Post a Comment