ញឹក ជូឡុង ឪពុកក្មេក សម រង្សី ញឹក ជូឡុង មានខ្សែស្រលាញ់ជា ស្តេច ហៅថា សម្តេច ចក្រី ញឹក ជូឡុង។ ញឹក ជូឡុង ផ្ទេរតំណែង អគ្គបញ្ជាការកងទ័ព ទៅ ឲ្យ ឧត្តមសេនីយ៍ លន់ នល់ សម្រាប់ជា ឈ្នាន់ ឈានទៅធ្វើរដ្ឋប្រហារឆ្នាំ ១៩៧០។ ដូច្នេះ ញឹក ជូឡុងគឺជា ជនក្បត់ជាតិ។ ចំណែក សម សារី គឺជា សម្ព័ន្ធ ជាមួយ នាយករដ្ឋមន្រ្តី សឺង ង៉ុក់ ថាញ់ នៅកម្ពុជាផង និងជា នាយករដ្ឋមន្រ្តី នៃ កម្ពុជាក្រោមផង ដែល សឺង ង៉ុក់ ថាញ់ និង សម សារី ជាជនក្បត់ជាតិដូចគ្នា។ ដូច្នេះ ការដែល សម រង្សី ដូរពី ការប្រើឈ្មោះ សម សារី មកជា ការប្រើឈ្មោះ ញឹក ជូឡុង គឺដើម្បី ដណ្តើមអំណាចក្នុងការបោះឆ្នោត។
សម្តេចចក្រីតេជោធិបតី ញឹក ជូឡុង (涅·朱隆)កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩០៨ (ឯកសារខ្លះថា ឆ្នាំ១៩១០) នៅក្រុងភ្នំពេញ។ សម្ដេចកើតក្នុងត្រកូលអ្នកជំនួញខ្មែរកាត់ចិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងព្រះរាជសំណាក់។ សម្តេចចក្រីតេជោធិបតី ញឹក ជូឡុង គឺជាបុត្ររបស់ឧកញ៉ា ញឹក ថៃកុង(涅太公) អតីតអភិបាលខេត្តជើងព្រៃ និងនាង អ៊ីង សាឡែត(黄秀莲)
ការសិក្សា
- ចូលរៀនបឋមសិក្សានៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ និងបន្តមធ្យមសិក្សា ថ្នាក់វិទ្យាល័យនៅសាលា Chasseloup-Laubat និងបានប្រឡងជាប់ផ្នែកទស្សនវិជ្ជា។
តំណែងនានា
- ១៩៣២ បានចូលបម្រើរាជការ ក្នុងឋានៈជា អនុមន្ត្រី នាឆ្នាំ១៩៣២។ បន្ទាប់មកលោកបានធ្វើជាភូឈួយខេត្តព្រៃវែង, ចៅហ្វាយស្រុកបាភ្នំ, ភូឈួយខេត្តតាកែវ។
- ១៩៣៧ បានឡើងជាចៅហ្វាយខេត្តពោធិសាត់ និងពីឆ្នាំ១៩៣៩ ដល់ ១៩៤៤ ធ្វើជាចៅហ្វាយខេត្តកំពង់ចាម។
- ១៩៤៥ អ្នកទំនាក់ទំនងព្រះបរមរាជវាំង និងរដ្ឋបាលអាណានិគម ១៩៤៥ ដល់ ១៩៥៣
- ១៩៤៥ បន្ទាប់ពីរដ្ឋប្រហាររបស់ជប៉ុន (០៩ មីនា ១៩៤៥) លោកត្រូវបានតែងតាំងជាអភិបាលក្រុងភ្នំពេញ
- ១៩៤៥ លោកបានចូលរួមនៅក្នុងគណៈរដ្ឋមន្ត្រីទី២របស់លោក ស៊ឺង ង៉ុកថាញ់ ដោយធ្វើជារដ្ឋមន្ត្រីក្រសួងសិក្សាធិការជាតិ (១៤ សីហា ដល់ ១៦ តុលា ១៩៤៥)
- ១៩៤៦ បន្ទាប់ពីបារាំងចាប់ខ្លួនលោក ស៊ឺង ង៉ុកថាញ់ លោកនៅបន្តក្នុងគណៈរដ្ឋមន្ត្រីរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត (១៧ តុលា ១៩៤៥ ដល់ ១៤ ធ្នូ ១៩៤៦) ដោយបានក្លាយជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
- ១៩៤៦ លោកបានរួមដំណើរជាមួយព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ក្នុងព្រះរាជទស្សនកិច្ចទៅប្រទេសបារាំងពីខែ មេសា ដល់ មិថុនា ១៩៤៦ ផងដែរ
- ១៩៤៦ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤៦ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ បានតែងតាំងលោកធ្វើជាតំណាងព្រះមហាក្ស័ត្រិយ៍ ទៅរួមក្នុងពិធីប្រគល់ខេត្តបាត់ដំបងមកក្រុងកម្ពុជាវិញ បន្ទាប់ពីប្រទេសស្យាម កាន់កាប់ដោយខុសច្បាប់អស់រយៈពេល៥ឆ្នាំ។ លោកបានចូលរួមក្នុងពិធីចាកចេញរបស់មន្ត្រីសៀម និងបានដាក់ឲ្យមន្ត្រីខ្មែរជំនួសវិញ។ ការតែងតាំងលោកនេះ គឺជាមហាកិត្តិយសសម្រាប់ប្រវត្តិសាស្ត្រនៃគ្រួសារ ញឹក ដែលមានចំពោះខេត្តបាត់ដំបងនេះ។
- ១៩៤៨ ខែមេសា ឆ្នាំ១៩៤៨ លោកត្រូវបានតែងតាំងជាតំណាងរដ្ឋាភិបាលប្រទេសកម្ពុជា ជាមួយនឹងឧត្ដមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិរបស់ប្រទេសបារាំងឥណ្ឌូចិន
- ១៩៤៩ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៤៩ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ បានតែងតាំងលោកជាមេបញ្ជាការកងទ័ពខេមរភូមិន្ទ។ នៅចុងខែធ្នូ ឆ្នាំ១៩៤៩ លោកបានលាចេញពីតំណែងនេះ ដោយសារលោកបានតែងតាំងម្ដងទៀតឲ្យធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ប្រចាំឧត្ដមស្នងការ នៅសាធារណរដ្ឋបារាំង ជំនួសលោក ទ្រឿង កាង
- ១៩៥០ នាខែឧសភា ឆ្នាំ១៩៥០ លោកត្រូវបានតែងតាំងជាតំណាងព្រះមហាក្ស័ត្រិយ៍ (អភិបាលខេត្ត) ប្រចាំខេត្តបាត់ដំបង មានឋានៈស្មើរដ្ឋមន្ត្រី
- ១៩៥១ លោក បានចូលរួមក្នុងគណៈរដ្ឋមន្ត្រីទី១៣ របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស (០១ មករា ដល់ ០២ មីនា ១៩៥១) ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងបន្តតំណែងនេះដដែលនៅក្នុងគណៈរដ្ឋមន្ត្រីទី១៤ របស់លោក អ៊ុម ឈាងស៊ុន (០៣ មីនា ដល់ ១៣ ឧសភា ១៩៥១)
- ១៩៥១ នៅក្នុងគណៈរដ្ឋមន្ត្រីទី១៥ របស់លោក អ៊ុម ឈាងស៊ុន (១៤ ឧសភា ដល់ ១២ តុលា ១៩៥១) លោកគឺជារដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន
- ១៩៥៣ សមាជិកគណៈប្រតិភូព្រះរាជអាណាចក្រកម្ពុជា នៅក្នុងសន្និសីទសាន់ហ្វ្រាន់ស៊ីស្កូ (កិច្ចព្រមព្រៀងសន្តិភាព ជាមួយជប៉ុន) នៅក្នុងរយៈពេលស្នាក់អាស្រ័យរបស់ព្រះមហាក្ស័ត្រិយ៍នៅខេត្តបាត់ដំបង និងសៀមរាប (មិថុនា ដល់វិច្ឆិកា ១៩៥៣), លោកបានដឹកនាំជាអ្នកបម្រើព័ត៌មានព្រះមហាក្ស័ត្រិយ៍ ដែលបានបង្កើតនៅក្នុងក្រុងបាត់ដំបង
- ១៩៥៣ នៅក្នុងគណៈរដ្ឋមន្ត្រីទី១៩ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ (២៩ កក្កដាដល់ ២២ វិច្ឆិកា ១៩៥៣) លោកបានធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការ និងទូរគមនាគមន៍
- ១៩៥៤ លោកត្រូវបានតែងតាំងជាអភិបាលក្រុងភ្នំពេញម្ដងទៀត និងបានចូលរួមនៅក្នុងការចរចាជាមួយបារាំងនៅក្នុងការផ្ទេរអំណាចមកឲ្យរាជរដ្ឋាភិបាលកម្ពុជាវិញ (ចុងខែធ្នូ ដើមឆ្នាំ១៩៥៤) នៅក្នុងគណៈរដ្ឋមន្ត្រីទី២១ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ (០៧ មេសា ដល់ ១៧ មេសា ១៩៥៤) លោកធ្វើជារដ្ឋមន្ត្រី ទទួលបន្ទុក ការបរទេស និងសន្និសីទ (សម្រាប់សន្និសីទទីក្រុងស៊ឺណែវ) នៅក្នុងគណៈរដ្ឋមន្ត្រីទី២២ របស់សម្ដេច ប៉ែន នុត (១៨ មេសា ដល់ ៣១ កក្កដា ១៩៥៤) លោកធ្វើជារដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិ។ លោកត្រូវបានតែងតាំងជាតំណាងឧត្ដមសេនីយយោធានៃប្រទេសកម្ពុជា នៅក្នុងកិច្ចព្រមព្រៀងទីក្រុងស៊ឺណែវ។ លោកជាអ្នកចុះហត្ថលេខាបទឈប់បាញ់ជាមួយឧត្ដមសេនីយវៀតណាម TA QUANG BUU។
- ១៩៥៥ នៅខែឧសភា ឆ្នាំ១៩៥៥ លោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងនៅឆ្នាំ១៩៥៧ ប្រចាំសហភាពសូវៀត, ប៉ូឡូញ និងឆេកូស្លូវ៉ាគី។ ត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥៨
- ១៩៥៨ គណៈរដ្ឋមន្ត្រីពីឆ្នាំ១៩៥៨ ដល់ ១៩៦២
- ១៩៥៨ នៅក្នុងគណៈរដ្ឋមន្ត្រីទី១០ របស់សម្ដេច ប៉ែន នុត នៃសង្គមរាស្ត្រនិយម (២២ មករា ដល់ ២៩ មេសា ១៩៥៨) លោកគឺជារដ្ឋមន្ត្រីទទួលបន្ទុកមហាផ្ទៃ, សន្តិសុខជាតិ និងព័ត៌មាន
- ១៩៥៨ នៅក្នុងគណៈរដ្ឋមន្ត្រីទី១១ របស់លោក ស៊ឹម វ៉ា នៃសង្គមរាស្ត្រនិយម (៣០ មេសា ដល់ ១០ កក្កដា ១៩៥៨) លោកគឺជាទេសរដ្ឋមន្ត្រី, អនុប្រធានក្រុមប្រឹក្សា, រដ្ឋមន្ត្រីក្រសួងផែនការ, ផលិតកម្ម និងកិច្ចការសេដ្ឋកិច្ច, រដ្ឋមន្ត្រីក្រសួងការងារសាធារណៈ, ទូរគមនាគមន៍ និងទេសចរណ៍
- ១៩៥៩ នៅក្នុងគណៈរដ្ឋមន្ត្រីទី១៣ របស់សម្ដេច នរោត្ដម សីហនុ នៃសង្គមរាស្ត្រនិយម (១៨ កុម្ភៈ ដល់ ១៣ មិថុនា ១៩៥៩), លោកគឺជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, យុត្តិធម៌, ព័ត៌មាន, ផែនការ និងអនាម័យទូទៅ
- ១៩៥៩ នៅក្នុងគណៈរដ្ឋមន្ត្រីទី១៤ របស់សម្ដេច នរោត្ដម សីហនុ នៃសង្គមរាស្ត្រនិយម (១៤ មិថុនា ១៩៥៩ ដល់ ១៩ មេសា ១៩៦០) លោកគឺជារដ្ឋមន្ត្រីក្រសួងសិក្សាធិការ, ផែនការ និងទេសចរណ៍
- នៅក្នុងគណៈរដ្ឋមន្ត្រីទី១៥ របស់លោក ផូ ព្រឿង នៃសង្គមរាស្ត្រនិយម (២០ មេសា ១៩៦០ ដល់ ២៨ មករា ១៩៦១) លោកគឺជារដ្ឋមន្ត្រីក្រសួងផែនការ, ទេសចរណ៍, ផលិតកម្ម, ការងារសាធារណៈ និងទូរគមនាគមន៍
- ១៩៦១ នៅក្នុងគណៈរដ្ឋមន្ត្រីទី១៦ របស់សម្ដេច ប៉ែន នុត នៃសង្គមរាស្ត្រនិយម (២៩ មករា ១៩៦១ ដល់ ០៦ សីហា ១៩៦២) លោកគឺជារដ្ឋមន្ត្រីក្រសួងរដ្ឋសម្រាប់កិច្ចការបរទេស និងទេសចរណ៍
- ១៩៦២ ខែតុលា ឆ្នាំ១៩៦២ លោកត្រូវបានតែងតាំងជាអភិបាលក្រុងគីរីរម្យ
- ១៩៦៥ លោកបានដើរតួកុនក្នុងរឿង «អប្សរា» ដែលដឹកនាំដោយសម្ដេច នរោត្ដម សីហនុ
- ១៩៦៦ លោកជំនួស លោក លន់ ណុល ជាប្រមុខកងទ័ព
- ១៩៦៩ លោកបានចូលនិវត្តន៍ នៅប្រទេសបារាំង និងបានចូលសញ្ជាតិបារាំង។
- ១៩៧០ លោកបានចូលរួមក្នុងចលនាហ្វុនស៊ិនប៉ិច
- ១៩៧៥ អ្នកខ្លះតែងតែសួរខ្ញុំថា សម័យខ្មែរក្រហម ខ្ញុំនៅឯណា ហើយធ្វើអី? កាលពីឆ្នាំ ១៩៧៥ ខ្ញុំទើបតែរៀនចប់នៅប្រទេសបារាំង ហើយចាប់ផ្តើមធ្វើការនៅធនាគារមួយនៅទីក្រុងប៉ារីស។ ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ខ្ញុំឆ្លៀតពេល ក្រៅម៉ោងធ្វើការចិញ្ចឹមជីវិត ដើម្បីសរសេរ ចាត់ចែង និង ផ្សព្វផ្សាយពីប្រទេសបារាំង ព្រឹត្តិបត្រព័ត៌មានមួយឈ្មោះ សេរីកា (Sereika) សម្លេងកម្ពុជាសេរី (La Voix du Cambodge libre) ក្នុងគោលបំណង លាតត្រដាងស្ថានការណ៍ពិតនៅប្រទេសកម្ពុជា ឲ្យអន្តរជាតិបានដឹងឮ ព្រមទាំងប្រឆាំងពួកខ្មែរក្រហមប្រល័យពូជសាសន៍ តាមផ្លូវនយោបាយ និងផ្លូវទូត។
- ១៩៧៨ វៀតណាមបានវាយលុកចូលរដ្ឋកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងខែធ្នូ ឆ្នាំ១៩៧៨ និងវាយចូលទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ភ្លាមៗនោះ រាជរដ្ឋាភិបាលថៃ បានចូលទាក់ទងជាមួយ លោក សឺន សាន ដោយចង់គាំទ្រចលនាតស៊ូប្រឆាំងកុម្មុយនិស្តរបស់លោក។ លោកសឺន សានក៏ធ្វើដំណើរទៅទីក្រុងញូវយ៉កដើម្បីស្នើព្រះអង្គម្ចាស់នរោត្ដម សីហនុ (ខណៈពេលនោះទ្រង់កំពុងរៀបចំសេចក្តីថ្លែងការទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ) ឱ្យដឹកនាំ រជរបខ ប៉ុន្តែព្រះអង្គសីហនុបានបដិសេធ និងថែមទាំងមិនផ្តល់ការគាំទ្រទៀតផង។
- ១៩៧៩ នៅខែកុម្ភៈ ឆ្នាំ១៩៧៩ លោក ឧត្តមសេនីយ៍ដៀន ដែល និង ងួន ពិធូរិទ្ធ បានធ្វើដំណើរទៅប្រទេសថៃដើម្បីបង្កើត កងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនខ្មែរ (ក.ប.អ.រ.ជ.ខ)។ អ្នកទាំងពីរបានធ្វើដំណើរពីជំរុំមួយទៅជំរុំមួយទៀតដើម្បីបញ្ចុះបញ្ចូលមេដឹកនាំតាមតំបន់នោះឱ្យចុះចូលជាមួយពួកគេ។ គិតត្រឹមពាក់កណ្តាលឆ្នាំ ១៩៧៩ កបអរជខ មានទាហានទាំងអស់សរុបចំនួន ១,៦០០ នាក់។
- នៅខែសីហា ឆ្នាំ១៩៧៩ លោកសឺន សានបានធ្វើដំណើរមកប្រទេសថៃ ជាមួយនឹងកូនៗរបស់លោក និងមនុស្សមួយចំនួនដែលមកពីប្រទេសបារាំង។ រជរបខ ត្រូវបានប្រកាសមានឡើងនៅថ្ងៃទី៩ ខែតុលា នៅឯជំរុំសុខសាន្តដែលជាជំរុំយោធាមួយស្ថិតនៅក្នុងព្រៃជួរភ្នំក្រវាញ និងមានចំនួនទាហានប្រមាណ ២,០០០ នាក់។ ក្រៅពីនេះ រណសិរ្សរបស់លោកសឺន សាននៅមានជំរុំយោធាចំនួន ១៣ ថែមទៀតនៅពាសពេញផ្ទៃប្រទេសកម្ពុជា ដូចជា ជំរុំឃ្លាំងមឿង (កម្លាំងទាហានសរុប ៥០០ នាក់) ជំរុំពស់វែក (ដឹកនាំដោយរវសេនីយឯក ព្រំ វិត) ចលនាខ្មែរឥស្លាម ជំរុំព្រៃវែង ចលនាជាតិនិយម និងជំរុំជាច្រើនទៀត...។ នៅខែបន្ទាប់ លោកសឺន សានបានទទួលតំណែងក្លាយជាមេដឹកនាំនៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរ រួមជាមួយនឹងគណៈកម្មាធិការប្រតិបត្តិនិងក្រុមប្រឹក្សាយោធារណសិរ្ស។ រជរបខ ត្រូវបានបង្កើតជាក្រុមស្តាំនិយម ប្រកាន់យកនយោបាយបែបលោកខាងលិច ជាបក្សពួកប្រឆាំងកុម្មុយនិស្តដាច់ខាត និងជាកម្លាំងចលនានយោបាយមួយដែលប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានវៀតណាម
- ១៩៨២ ចាប់តាំងពីបានបង្កើតមក រជរបខ ភាគច្រើនបានពឹងផ្អែកលើជំនួយហិរញ្ញវត្ថុពីអន្តរជាតិដើម្បីជួយរក្សាជំរុំស៊ីវិលរបស់ពួកគេនិងអនុវត្តប្រតិបត្តិការយោធា។ សានគឺជាបុគ្គលដ៏សំខាន់មួយរូបសម្រាប់ការប្រមូលជំនួយហិរញ្ញវត្ថុនេះក៏ដូចជាការបង្កើនការយល់ដឹងជាអន្តរជាតិអំពីប្រយោជន៍របស់រណសិរ្សខ្លួនដែរ។ នៅឆ្នាំ ១៩៨២ លោកបានធ្វើដំណើរទៅរៃអង្គាសប្រាក់នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ សានមានប្រជាប្រិយភាពខាងអាកប្បកិរិយាដ៏ទន់ភ្លន់រួមជាមួយការបន្ទាបខ្លួននិងបុគ្គលិកលក្ខណៈដែលគួរឱ្យចូលចិត្តរបស់លោក។ បន្ថែមលើការធ្វើដំណើររបស់សាន រជរបខ បានចាត់ទុកខ្លួនឯងជាក្រុមមិនមែនកុម្មុយនិស្តដំបូងគេបង្អស់នៅកម្ពុជាដែលប្រឆាំងនឹង សបក។ មតិនេះបានបង្កើនឱ្យមានការគាំទ្រច្រើនឡើងៗពីសំណាក់ប្រទេសលោកខាងលិចដោយពួកគេមិនចង់ឱ្យកម្ពុជាធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកកុម្មុយនិស្តយួន។
- ដើម្បីបង្កើននូវនិន្នការនយោបាយនិងចង់ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ រជរបខ បានចុះចូលជាមួយខ្មែរក្រហម និងរណសិរ្សបង្រួបបង្រួមជាតិដើម្បីឯករាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការកម្ពុជា (ហ៊្វុនស៊ិនប៉ិច) រួមគ្នាបង្កើតបានចេញជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប)។ ទោះជា រជរបខ និងហ៊្វុនស៊ិនប៉ិច មិនពេញចិត្តនឹងទស្សនៈនិងគោលការរបស់ខ្មែរក្រហមក្តី ក៏ពួកគេត្រូវតែបង្ខំចិត្តចុះចូលដែរដើម្បីបង្កើនការទទួលស្គាល់ពីអន្តរជាតិ។ អ្នកខ្លះជឿថាសម្ព័ន្ធភាពរវាងបីបក្សពួកនេះបានបង្កើតឡើងដោយសារតែរដ្ឋាភិបាលខ្មែរក្រហមត្រូវបានទទួលស្គាល់ដោយ អសប ទោះបីជាសម្ព័ន្ធនេះខ្វះខាតលក្ខណៈពេញលេញសម្រាប់ការទទួលស្គាល់ក៏ដោយ។
- ១៩៧៩ ផ្នែកយោធានៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរគឺ កងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងខែមិនា ឆ្នាំ១៩៧៩ ដោយ ឧត្តមសេនីយ៍ដៀន ដែល និងមាន លោកសាក់ ស៊ុតសាខន ជាមេបញ្ជាការពីឆ្នាំ ១៩៨១ ដល់ឆ្នាំ១៩៩២។ ទោះយ៉ាងណានៅក្នុងអង្គភាពនីមួយៗ មេបញ្ជាការតែងតែមានស្វ័យភាពរៀងខ្លួនៗ ដែលធ្វើឱ្យលោកឧត្តមសេនីយ៍សាខនមានការលំបាកក្នុងការសម្របសម្រួលសកម្មភាពរបស់អង្គភាពនីមួយៗ។ នេះអាចនាំឱ្យមានការភាន់ច្រលំនិងអប្រសិទ្ធភាពនៅពេលមានការប្រយុទ្ធបែបទ្រង់ទ្រាយធំ។ ម៉្យាងវិញទៀត អង្គការនេះទទួលបានអត្ថប្រយោជន៍ជាទម្រង់នៃភាពបត់បែននិងចលភាពដ៏ប្រសើររបស់កងកម្លាំងប្រដាប់អាវុធ។
- ១៩៧៩ នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩ គណៈកម្មាធិការដើម្បីអព្យាក្រឹតភាពនិងសន្តិភាពនៅកម្ពុជា (Comité pour un Cambodge Neutre et Indépendant, CCNI) ត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីសដោយមានលោក សឺន សាន (អ្នកអព្យាក្រឹតភាពខ្មែរនាំមុខគេ អតីតប្រធានធនាគារជាតិនៃកម្ពុជា និងជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជាពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨) លោកស៊ឹម វ៉ា យ៉ែម សំបូរ ញ៉ឹក ជូឡុង ណុង គីមមី ថន ឱក ឆាយ ថុល ជាសមាជិក។ គណៈកម្មាធិការនេះបានចេញសេចក្តីប្រកាស ៦ ចំណុចជំទាស់ស្តីបន្ទោសទៅខ្មែរក្រហម និង"ការឈ្លានពានរបស់វៀតណាមខាងជើង" ដោយបានប្រកាន់ខ្ជាប់នូវសន្និសិទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ និងសំណើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅកម្ពុជានិងធ្វើការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យវិញ។
- ក្រុមយោធានេះមានទំនោរក្នុងការធ្វើសកម្មភាពដោយអង្គភាពរៀងៗខ្លួន ប៉ុន្តែនៅពេលខ្លះ កបអរជខ ក៏ត្រូវចូលរួមជាមួយកងកម្លាំងផ្សេងទៀតដែរដើម្បីធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើគោលដៅ ឬតំបន់ជាក់លាក់ណាមួយ។ ឧទាហរណ៍៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៨៦ រចកប បានបើកការវាយប្រហារដណ្តើមបានក្រុងបាត់ដំបង ដែលជាក្រុងធំទីពីរនៅក្នុងប្រទេសកម្ពុជា។
- ការធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំរបស់ កបអរជខ ត្រូវបានបញ្ចប់ បន្ទាប់ពីវៀតណាមបានបើកការវាយប្រហារមកលើនៅរដូវប្រាំងក្នុងអំឡុងឆ្នាំ១៩៨៤–៨៥។ ការវាយឆ្មក់របស់យួននេះបានបង្កឱ្យមានការខាតបង់ជាច្រើន វាមិនមែនខាតបង់តែខាង កបអរជខ មួយនោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់ប្រទេសថៃទៀតផង។ ទោះបីជាត្រូវបានបាត់បង់ចំនួនអាវុធ និងទាហានប្រហែល ៣០% ក្តី កបអរជខ នូវតែអាចបន្តធ្វើប្រតិបត្តិការនៅតាមព្រៃភ្នំបានពេញមួយអត្ថិភាពខ្លួនដដែរ។
- រណសិរ្សនេះត្រូវបានបែងចែកជា ពីរក្រុម នៅចុងខែធ្នូ ឆ្នាំ ១៩៨៥ ។ ក្រុមមួយគឺមាន លោកសឺន សាន ប្រធានរណសិរ្សផ្ទាល់ ក្រុមពីរមានលោក សាក់ ស៊ុតសាខន ជាមេបញ្ជាការយោធានៃរណសិរ្សព្រមទាំងប្រធានបុគ្គលិកលោកដៀន ដែល និងសមាជិករណសិរ្សពីរនាក់ទៀតឈ្មោះថា អាប់ឌុល ហ្កាហ្វា, ពាង មែត និង ហ៊ីង គុន្ធថន (សូមបញ្ជាក់ថាឈ្មោះអ្នកទាំងពីរនេះអាចសរសេរខុស ព្រោះឈ្មោះបុគ្គលទាំងពីរនៅក្នុងឯកសារដើមគឺបានសរសេរជាភាសាអង់គ្លេស)។ ក្រុមទីពីរ ឬហៅថា"អ្នកប្រឆាំង"បានចោទប្រកាន់ លោកសាន ថា គ្មានឆន្ទៈក្នុងការវាយប្រហារលើទាហានយួន ទោះបីជាមានការគាំទ្រពីក្រុមទាហានរបស់ សីហនុ ក៏ដោយ និងចេះតែចូលជ្រៀតជ្រែកក្នុងកិច្ចការយោធា។ ពួកគេក៏បានចោតប្រកាន់លោកសានថា មិនមែនជាអ្នកប្រជាធិបតេយ្យនោះទេ ដោយរបៀបគ្រប់គ្រងរបស់រូបលោកគឺដូចជាការយកអំណាចមកសង្កត់អញ្ចឹង។
- ១៩៩១ ដូចក្រុមបក្សពួកនយោបាយផ្សេងទៀតអញ្ចឹងដែរ រជរបខ ក៏មានចំនួនវិបត្តិផ្ទៃក្នុងគួរសមផងដែរ។ តាមប្រវត្តិសាស្រ្ត វិបត្តិផ្ទៃក្នុងរបស់រណសិរ្សនេះត្រូវបានបែកចែកជាពីរធំៗ ទីមួយគឺវិបត្តិមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១និងទីពីរគឺវិបត្តិក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។
- នៅថ្ងៃទី២ ខែមករា ក្រុមអ្នកប្រឆាំងបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាពួកគេគឺជាអ្នកគ្រប់គ្រងថ្មីលើក្រុមរណសិរ្សនេះ។ លោកដៀន ដែល និង ស៊ុតសាខន បានបង្កើតគណៈកម្មាធិការកណ្តាលនៃការស្រោចស្រង់ដែលមានមុខងារដឹកនាំរណសិរ្សទាំងមូល។ បន្ទាប់មក សាន ក៏បានចេញសេចក្តីជំទាស់មួយដោយនិយាយថាសកម្មភាពរបស់ ដែល និង ខន គឺខុសនឹងច្បាប់ ហើយប្រឆាំងនឹងស្មារតីបក្ស បើបុគ្គលទាំងពីរចង់ចុះសម្រួលជាមួយបក្សទាំងមូលនោះ អ្នកទាំងពីរនឹងត្រូវតែបញ្ឈប់សកម្មភាពទាំងនេះដែលកំពុងធ្វើឱ្យបែកបាក់សាមគ្គីភាពគ្នា។ ចំពោះលោក អាប់ឌុល និង គុន្ធថន សាន ជឿថាទាល់តែអ្នកទាំងពីរប្រព្រឹត្តិសកម្មភាពអ្វីមួយដែលគោរពនឹងវិន័យបក្សទើបពួកគេអាចមានសិទ្ធិចូលរួមម្តងទៀត។ សានបានបន្តទៀតថា លោកកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក សមាគមអាស៊ាន និងចិន។
- តែទោះជាយ៉ាងណាក៏ដោយ ការឈ្លោះប្រកែកគ្នារវាងមេដឹកនាំបក្សនៅតែបន្ត ដោយសារតែគ្មានភាគីណាមួយមានអំណាចអាចយកឈ្នះលើភាគីម្ខាងទៀតបាន។ ច្រើនខែតមកទៀត អាជ្ញាធរថៃបានចាប់ផ្តើមមានការព្រួយបារម្ភអំពីបញ្ហាផ្ទៃក្នុងរបស់ រជរបខ ហើយជាពិសេសគឺសមត្ថភាពរបស់ពួកគេក្នុងការវាយ សបក។ ដូច្នេះ ថៃ ក៏បានចាប់បង្កើតនូវ គណៈកម្មាធិការយោធា បន្តោះអាសន្នមួយដែលមានសមាជិក ១០ រូបដោយមិនបានឱ្យខន និងសានដឹងនោះទេ ។ គោលបំណងរបស់គណៈកម្មាធិការថ្មីនេះគឺត្រូវធ្វើប្រតិបត្តិការនិងបញ្ជាកងកម្លាំងយោធា រជរបខ ប្រឆាំងនឹង សបក រហូតទាល់តែជម្លោះត្រូវបានបញ្ចប់។ សមាជិកកំពូលនៃគណៈកម្មាធិការនេះមានលោក ដៀន ដែល (ខាងស៊ុតសាខន) និងលោកព្រំ វិត (ជាប្រធានគណៈបញ្ជាការថ្មីរបស់សាន)។
- ទីបំផុត ភាពមិនចុះសម្រុងគ្នានៃមេដឹកនាំបក្សក៏ត្រូវបានដោះស្រាយ បន្ទាប់ពីមានការចូលធ្វើអន្តរាគមន៍ដោយភាគីទីបី (ថៃ) ។ សាន ត្រូវបានអនុញ្ញាតឱ្យរក្សាតំណែងជាប្រធានរណសិរ្ស និងអំណាចស៊ីវិលផ្សេងៗទៀត ខណៈពេលដែល លោក ស៊ុតសាខន ក៏បានរក្សាតំណែងខ្លួនជាមេបញ្ជាការ កបអរជខ និងបន្តធ្វើប្រតិបត្តិការយោធារួមគ្នារវាង កបអរជខ និងហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែសន្តិភាពផ្ទៃក្នុង មិនបានបន្តទៅយូរទេបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានអនុវត្ត ស៊ុតសាខន បានរត់ទៅបង្កើត គណបក្សនយោបាយផ្ទាល់ខ្លួន គឺ គណបក្សប្រជាធិបតេយ្យសេរី ។
- ១៩៩១ ប្រទេសបារាំង និងឥណ្ឌូនេស៊ីបានអំពាវនាវឱ្យមានសន្និសីទសន្តិភាពមួយអំពីសង្គ្រាមស៊ីវិលនៅកម្ពុជា។ បក្សពួកនយោបាយទាំងបួន នៅប្រទេសកម្ពុជាក៏បានសម្រេចចិត្តចូលរួមក្នុងសន្និសីទនេះក៏ដូចជា អសប និងប្រទេសផ្សេងៗទៀតផងដែរ (មានសហរដ្ឋ សហភាពសូវៀត ចិន និងចក្រភពអង់គ្លេស)។ គោលបំណងនៃសន្និសីទមួយនេះគឺចង់ឱ្យមានសាមគ្គីភាព សន្តិភាព អព្យាក្រឹតភាព និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។[១៤] នៅខែតុលា ឆ្នាំ១៩៩១ គ្រប់ភាគីទាំងអស់បានយល់ព្រមចុះលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
- ១៩៩១ កិច្ចព្រមព្រៀងនេះបានអំពាវនាវឱ្យមានការបោះឆ្នោតដែលនឹងត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ ដើម្បីកំណត់អនាគតនៃរដ្ឋាភិបាលកម្ពុជាថ្មី។ កម្ពុជានឹងត្រូវបានពិនិត្យឃ្លាំមើលដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ឬហៅកាត់ថាអ៊ុនតាក់រហូតដល់ចប់ការបោះឆ្នោត។ កិច្ចព្រមព្រៀងសន្តិភាពបានកំណត់ថាបក្សពួកទាំងបួនត្រូវតែសហការជាមួយអ៊ុនតាក់ដើម្បីបញ្ឈប់ជម្លោះសង្គ្រាមនៅកម្ពុជា។ ក្រុមទាំងអស់បានអនុវត្តិតាមអ៊ុនតាក់ លើកលែងតែខ្មែរក្រហមទេដែលបានតវ៉ានិងមិនខ្ចីចូលរួមក្នុងការបោះឆ្នោត។
- ១៩៩៣ ភាពចាំបាច់ដើម្បីផ្លាស់ប្តូរពីក្រុមយោធាទៅគណបក្សនយោបាយនឹងត្រូវការសម្រួលប្តូរឈ្មោះ។ រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ត្រូវបានប្តូរមកជា គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា (គ.ប.ស.ព.ស)។ គបសពស ត្រូវបានដឹកនាំដោយលោកសឺន សានដដែរហើយនៅក្នុងការបោះឆ្នោតដែលបានអនុម័តដោយអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៩៣ គបសពស ដណ្តើមបាន ១០ អាសនៈលើអាសនៈសរុបចំនួន ១២០ នៅក្នុងរដ្ឋសភា។
- ១៩៩៣ ដោយសារតែអសមត្ថភាពនៃគណបក្សណាមួយក្នុងការឈ្នះសម្លេងភាគច្រើន គបសពស បានក្លាយជា សមាជិកជាន់ទាបនៃរដ្ឋាភិបាលចម្រុះថ្មី ដែលមានបក្សប្រជាជនកម្ពុជា និងហ៊្វុនស៊ិនប៉ិចជាសមាជិកកំពូល។ ក្នុងនាមជាសមាជិកនៃសម្ព័ន្ធភាព រដ្ឋាភិបាលនឹងត្រូវផ្តល់ឱ្យ គបសពស នូវតួនាទីមួយចំនួនក្នុងគណៈរដ្ឋមន្រ្តីចែកអំណាច និងអាចក្លាយជាសមាជិកនៃរដ្ឋសភាជាតិបាន (ឧទាហណ៍: អៀង មូលី ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន ហើយ លោកកឹម សុខា ជាប្រធានគណៈកម្មការសិទ្ធិមនុស្សនៅក្នុងរដ្ឋសភាជាតិ)
- ១៩៩៣ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៩៣ លោកត្រូវបានតែងតាំងជាទីប្រឹក្សាព្រះមហាក្ស័ត្រិយ៍
- ១៩៩៦ សម្តេចចក្រីតេជោធិបតី ញឹក ជូឡុង ទទួលមរណភាពនៅទីក្រុងហុងកុង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៩៦។
ជីវិតផ្ទាល់ខ្លួន
សម្តេចចក្រី ញឹក ជូឡុង រៀបការលើកទីមួយ និងមានបុត្រចំនួនពីរនាក់គឺ៖
- ជូឡុង ប៉ូលីន (ស្រី)
- ជូឡុង បូរាមី (ប្រុស)
រៀបអាពាហ៍ពិពាហ៍លើកទីពីរជាមួយ អ្នកស្រី មាសកេត និងមានបុត្រចំនូន៧នាក់ គឺ៖
- ជូឡុង សូមួរ៉ា ភរិយាលោក សម រង្ស៊ី
- ជូឡុង រង្ស៊ី (០៣ ធ្នូ ១៩៤៤ – ៣១ មេសា ១៩៧៦) ស្វាមី លឹមគី ម៉ារី
- ជូឡុង វិសាខា ភរិយាលោក Barbolosi
- ជូឡុង សុផន ស្វាមី លោក ផល្គុណ
- ជូឡុង ខេធី (០៥ សីហា ១៩៥១ – ) មហេសី សម្ដេច នរោត្ដម ចក្រពង្ស
- ជូឡុង តារា
- ជូឡុង អង់តូញ៉ា
គ្រឿងឥស្សរិយយស គ្រឿងឥស្សរិយយស la Legion d’honneur
ឆ្នាំ១៩៦៩ លោកបានទទួលគោរម្យងារជា «សម្ដេចចក្រីតេជោធិបតី»
បុរីជូឡុង
- ១៩៦២ ដោយសារវីរភាពស្មោះស្ម័គ្ររបស់សម្ដេចចក្រីតេជោធិបតី ញឹក ជូឡុង មានចំពោះជាតិ សាសនា មាតុភូមិ និងព្រះមហាក្ស័ត្រិយ៍ នៅឆ្នាំ១៩៦២ តំបន់គិរីរម្យ ត្រូវបានកសាងឡើងជាក្រុងទេសចរណ៍ដោយដាក់ឈ្មោះថា “ក្រុងជូឡុង” ឬហៅថា “បុរីជូឡុង” ដើម្បីផ្ដល់ជាកិត្តិយសដល់សម្ដេច។ មូលហេតុដែលក្រុងនេះត្រូវបានកំណត់ឈ្មោះថា ក្រុងជូឡុង ព្រោះសម្ដេចចក្រី ញឹក ជូឡុង នៅពេលនោះគីជាសកម្មជនម្នាក់ដ៏សំខាន់ក្នុងការរួមវិភាគទាន និងចលនាប្រជាជន ដើម្បីស្ថាបនាទីក្រុងទេសចរណ៍ដ៏ប្រណិតនេះឡើង។
- ក្រៅពីនេះ នៅរាជធានីភ្នំពេញ ក៏មានដាក់ឈ្មោះវិថីមួយឧទ្ទិសដល់សម្ដេចដែរ គឺវិថីឧកញ៉ា ញឹក ជូឡុង អតីតផ្លូវលេខ៤៦៦។
លោក ញឹក ជូឡុង បានដង្ហែយ៉ាងសកម្ម សម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នៅដើមទស្សវត្សឆ្នាំ ១៩៥០។ នៅសម័យឯករាជ្យ ចាប់ពីឆ្នាំ ១៩៥៣ លោកបានធ្វើជារដ្ឋមន្ត្រី ក្រសួងសាធារណការ និងទូរគមនាគមន៍ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារប្រទេស។ បន្ទាប់មកទៀត ជាដៃស្ដាំរបស់សម្ដេច ព្រះនរោត្តម សីហនុ លោក ញឹក ជូឡុង បានកាន់តំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង រដ្ឋមន្ត្រីក្រសួងផែនការ។ នៅឆ្នាំ ១៩៦២ លោកបានធ្វើជានាយករដ្ឋមន្ត្រី មួយរយៈពេលខ្លី។ លោកក៏បានដឹកនាំការអភិវឌ្ឍន៍រមណីយដ្ឋានថ្មីមួយ នៅគីរីរម្យ ដែលត្រូវបានដូរឈ្មោះទៅជា បុរីជូឡុង នៅឆ្នាំ ១៩៦៧។ ពេលនោះ លោក ញឹក ជូឡុង មានឋានន្តរសក្ដិ ជាឧត្ដមសេនីយ៍ទោ។ នៅឆ្នាំ ១៩៦៦ លោកបានទទួលតំណែងជា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
នៅឆ្នាំ ១៩៦៩ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ញឹក ជូឡុង បានទទួលគោរម្យងារជា សម្ដេចចក្រីកុញ្ចរាធិបតី ពីព្រះករុណា សម្តេចព្រះនរោត្តម សីហនុ។ នៅឆ្នាំ ១៩៧០ រដ្ឋប្រហារលោកឧត្តមសេនីយ៍ លន់ នល់ បានធ្វើឡើង ពេលដែល សម្តេច ព្រះនរោត្តម សីហនុ កំពុងធ្វើទស្សនកិច្ចនៅក្រៅប្រទេស ហើយសម្តេចចក្រី ញឹក ជូឡុង ទើបតែចូលនិវត្តន៍ ហើយទៅស្នាក់នៅប្រទេសបារាំង។
សម្តេចចក្រី ញឹក ជូឡុង បានទទួលមរណភាព នៅឆ្នាំ ១៩៩៦ បន្ទាប់ពីបានវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ចាប់ពីឆ្នាំ ១៩៩៣ គឺពេលដែលបង្កើតព្រះរាជាណាចក្រកម្ពុជាឡើងវិញ។ សម្តេចចក្រី ញឹក ជូឡុង និងលោកជំទាវ មាសកេត សមភ័ត្រ មានកូន ៧ នាក់ ស្រីទាំងអស់។ ជូឡុង សូមួរ៉ា ភរិយាខ្ញុំ ជាបុត្រីទី៤៕
សម្ដេចម៉ែ យាងគោរពវិញ្ញាណក្ខន្ធ លោកស្រី ញឹក ជូឡុង-មាសកេត សមភ័ត្រ ម្តាយបង្កើតរបស់ លោកស្រី ជូឡុង សូមូរ៉ា
ថ្ងៃសៅរ៍ ទី ២៦ វិច្ឆិកា ២០១៦ នៅព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្ដេចយាងគោរពវិញ្ញាណក្ខន្ធ លោកស្រី ញឹក ជូឡុង-មាសកេត សមភ័ត្រ ជាមាតាលោកស្រី ជូឡុង សូមួរ៉ា ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ២រសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយជរាពាធក្នុងជន្មាយុ ៩៧ ឆ្នាំ នៅរាជធានីភ្នំពេញ សពរបស់ លោកស្រី បានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ ៥៧៦ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ៕
ជីវប្រវត្តិ! លោកញឹក ជូឡុង ឪពុកលោកស្រីជូឡុង សូមួរ៉ា ជាឥស្សរជនខ្មែរដែលកាន់តំណែងច្រើនជាងគេ
ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
(SBM NEWS) ៖ លោកញឹក ជូឡុង កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩០៨ នៅក្រុងភ្នំពេញ ក្នុងត្រកូលអ្នកជំនួញខ្មែរកាត់ចិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងព្រះរាជសំណាក់។ លោក ញឹក ជូឡុង គឺជាបុត្ររបស់ឧកញ៉ា ញឹក ថៃកុង អតីតអភិបាលខេត្តជើងព្រៃ និងនាង អ៊ីង សាឡែត។ ពេលឈានដល់យុវវ័យ លោកបានចូលរៀនបឋមសិក្សានៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ និងបន្តមធ្យមសិក្សាថ្នាក់វិទ្យាល័យនៅសាលា Chasseloup-Laubat និងបានប្រឡងជាប់ផ្នែកទស្សនវិជ្ជា។
- ក្នុងឆ្នាំ១៩៣២ លោកបានចូលបម្រើរាជការ ក្នុងឋានៈជា អនុមន្ត្រី ។ បន្ទាប់មក លោកបានធ្វើជាភូឈួយខេត្តព្រៃវែង, ចៅហ្វាយស្រុកបាភ្នំ, ភូឈួយខេត្តតាកែវ។
- ឆ្នាំ១៩៣៧ បានឡើងជាចៅហ្វាយខេត្តពោធិ៍សាត់។
- ពីឆ្នាំ១៩៣៩ ដល់ ១៩៤៤ ធ្វើជាចៅហ្វាយខេត្តកំពង់ចាម។
- បន្ទាប់ពីរដ្ឋប្រហាររបស់ជប៉ុន (០៩ មីនា ១៩៤៥) ដណ្ដើមអំណាចពីបារាំង មកត្រួតត្រាប្រទេសកម្ពុជា លោកត្រូវបានតែងតាំងជាអភិបាលក្រុងភ្នំពេញ ។
- ឆ្នាំ១៩៤៥ ដដែលនោះ ពេលជប៉ុន យកលោក ស៊ឺង ង៉ុកថាញ់ ពីប្រទេសជប៉ុន ឱ្យធ្វើជានាយករដ្ឋមន្ត្រី លោក ញឹក ជូឡុង ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសិក្សាធិការជាតិ (១៤ សីហា ដល់ ១៦ តុលា ១៩៤៥)។
- បន្ទាប់ពីបារាំង ត្រឡប់មកត្រួតត្រាប្រទេសកម្ពុជា វិញ ហើយចាប់ខ្លួនលោក ស៊ឺង ង៉ុកថាញ់ បញ្ជូនទៅឃុំឃាំងនៅប្រទេសបារាំង លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងគណៈរដ្ឋមន្ត្រីដែលមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ត្រី ពី១៧ តុលា ១៩៤៥ ដល់ ១៤ ធ្នូ ១៩៤៦។
- ពីខែមេសា ដល់ខែមិថុនា ១៩៤៦ លោកបានអមព្រះរាជដំណើរជាមួយព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ក្នុងព្រះរាជទស្សនកិច្ចទៅប្រទេសបារាំង ។
- នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤៦ ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ បានតែងតាំងលោកធ្វើជាតំណាងព្រះមហាក្សត្រ ទៅរួមក្នុងពិធីប្រគល់ខេត្តបាត់ដំបងមក ប្រទេសកម្ពុជាវិញ បន្ទាប់ពីប្រទេសសៀម កាន់កាប់ដោយខុសច្បាប់អស់រយៈពេល៥ឆ្នាំ។
- លោកបានចូលរួមក្នុងពិធីចាកចេញរបស់មន្ត្រីសៀម និងបានដាក់ឲ្យមន្ត្រីខ្មែរជំនួសវិញ។ ការតែងតាំងលោកនេះ គឺជាមហាកិត្តិយសសម្រាប់ប្រវត្តិសាស្ត្រនៃគ្រួសារត្រកូលញឹក ចំពោះការដែលសៀមបានប្រគល់ខេត្តបាត់ដំបងមក ប្រទេសកម្ពុជាវិញ ។
- នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៤៩ ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ បានតែងតាំងលោកជាមេបញ្ជាការកងទ័ពខេមរភូមិន្ទ
- នៅចុងខែធ្នូ ឆ្នាំ១៩៤៩ លោកបានលាចេញពីតំណែងនេះ ដោយសារលោកបានតែងតាំងម្ដងទៀតឲ្យធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំង ជំនួសលោក ទ្រឿង កាង។
- ខែឧសភា ឆ្នាំ១៩៥០ លោកត្រូវបានតែងតាំងជាប្រតិភូព្រះមហាក្សត្រទទួលបន្ទុកជាអភិបាលខេត្តបាត់ដំបង មានឋានៈស្មើរដ្ឋមន្ត្រី។
- លោក ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងគណៈរដ្ឋមន្ត្រីដែលមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស ជានាយករដ្ឋមន្ត្រី ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី ០២ ខែមីនា ឆ្នាំ១៩៥១ និងបន្តតំណែងនេះបន្តទៀត នៅក្នុងគណៈរដ្ឋមន្ត្រីទីដែលមានលោក អ៊ុម ឈាងស៊ុន ជានាយករដ្ឋមន្ត្រី ពីថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ១៩៥១)។
- នៅក្នុងគណៈរដ្ឋមន្ត្រី របស់លោក អ៊ុម ឈាងស៊ុន ពីថ្ងៃទី១៤ ខែឧសភា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៥១) លោកជារដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន។
- លោកជាសមាជិកគណៈប្រតិភូព្រះរាជអាណាចក្រកម្ពុជា នៅក្នុងសន្និសីទសាន់ហ្វ្រាន់ស៊ីស្កូ ស្ដីពីកិច្ចព្រមព្រៀងសន្តិភាព ជាមួយជប៉ុន។
- នៅក្នុងរយៈពេលស្នាក់អាស្រ័យរបស់ព្រះមហាក្សត្រនៅខេត្តបាត់ដំបង និងសៀមរាប ពីខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំ១៩៥៣ដើម្បីទាមទារឯករាជ្យពីបារាំង លោកជាទទួលខុសត្រូវខាងព័ត៌មាន។
- នៅក្នុងគណៈរដ្ឋមន្ត្រី របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ១ឆ្នាំ៩៥៣ លោកបានធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការ និងទូរគមនាគមន៍។
- លោកត្រូវបានតែងតាំងជាអភិបាលក្រុងភ្នំពេញ ម្ដងទៀត និងបានចូលរួមនៅក្នុងការចរចាជាមួយបារាំងនៅក្នុងការផ្ទេរអំណាចមកឲ្យរាជរដ្ឋាភិបាលកម្ពុជាវិញ (ចុងខែធ្នូ ដើមឆ្នាំ១៩៥៤) ។
- នៅក្នុងគណៈរដ្ឋមន្ត្រី របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ថ្ងៃពីទី០៧ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៥៤ លោកជារដ្ឋមន្ត្រីការបរទេស និងសន្និសីទ (សម្រាប់សន្និសីទទីក្រុងស៊ឺណែវ) ។
- នៅក្នុងគណៈរដ្ឋមន្ត្រី របស់សម្ដេច ប៉ែន នុត ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៥៤ លោកជារដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិ។
- ឆ្នាំ១៩៥៤នោះដែរ លោកត្រូវបានតែងតាំងជាតំណាងឧត្ដមសេនីយ៍យោធានៃប្រទេសកម្ពុជា នៅក្នុងកិច្ចព្រមព្រៀងទីក្រុងហ្ស៊ឺណែវ។
- នៅក្នុងសម័យសង្គមរាស្ត្រនិយម ខែឧសភា ឆ្នាំ១៩៥៥ លោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន។
- នៅឆ្នាំ១៩៥៧ លោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំសហភាពសូវៀត, ប៉ូឡូញ និងឆេកូស្លូវ៉ាគី។
- លោកត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥៨។
- នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ប៉ែន នុត នៃសង្គមរាស្ត្រនិយម ពីថ្ងៃទី២២ ខែមករា ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៥៨ លោកជារដ្ឋមន្ត្រីទទួលបន្ទុកមហាផ្ទៃ, សន្តិសុខជាតិ និងព័ត៌មាន។
- នៅក្នុងគណៈរដ្ឋមន្ត្រី លោក ស៊ឹម វ៉ា ពីថ្ងៃទី៣០ មេសា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៨ លោកគឺជាទេសរដ្ឋមន្ត្រី, អនុប្រធានក្រុមប្រឹក្សា, រដ្ឋមន្ត្រីក្រសួងផែនការ, ផលិតកម្ម និងកិច្ចការសេដ្ឋកិច្ច, រដ្ឋមន្ត្រីក្រសួងការងារសាធារណៈ, ទូរគមនាគមន៍ និងទេសចរណ៍។
- នៅក្នុងគណៈរដ្ឋមន្ត្រីរបស់សម្ដេច នរោត្ដម សីហនុ ពីថ្ងៃទី១៨ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៥៩ លោកគឺជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, យុត្តិធម៌, ព័ត៌មាន, ផែនការ និងអនាម័យទូទៅ។
- នៅក្នុងគណៈរដ្ឋមន្ត្រី សម្ដេច នរោត្ដម សីហនុ នៃសង្គមរាស្ត្រនិយម ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៥៩ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៦០ លោកគឺជារដ្ឋមន្ត្រីក្រសួងសិក្សាធិការ, ផែនការ និងទេសចរណ៍។
- នៅក្នុងគណៈរដ្ឋមន្ត្រី លោក ផូ ព្រឿង ពីថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៦០ ដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ១៩៦១ លោកគឺជារដ្ឋមន្ត្រីក្រសួងផែនការ, ទេសចរណ៍, ផលិតកម្ម, ការងារសាធារណៈ និងទូរគមនាគមន៍។
- នៅក្នុងគណៈរដ្ឋមន្ត្រី របស់សម្ដេច ប៉ែន នុត នៃសង្គមរាស្ត្រនិយម ពីថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៦១ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៦២ លោកគឺជារដ្ឋមន្ត្រីក្រសួងរដ្ឋសម្រាប់កិច្ចការបរទេស និងទេសចរណ៍
- ខែតុលា ឆ្នាំ១៩៦២ លោកត្រូវបានតែងតាំងជាអភិបាលក្រុងគីរីរម្យ។
- ឆ្នាំ១៩៦៥ លោកបានចូលរួមសម្ដែងភាពយន្តក្នុងរឿង «អប្សរា» ដែលដឹកនាំដោយសម្ដេច នរោត្ដម សីហនុ។
- ខែតុលា ឆ្នាំ១៩៦៦ លោកត្រូវបានតែងតាំងជាអគ្គមេបញ្ជការកងទ័ព ជំនួសលោក លន់ លន់។
- ឆ្នាំ១៩៦៩ លោកបានចូលនិវត្តន៍ នៅប្រទេសបារាំង និងបានចូលសញ្ជាតិបារាំង។
- ក្រោយឆ្នាំ១៩៧៩ លោកបានចូលរួមក្នុងចលនាហ៊្វុនស៊ិនប៉ិច។
- នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៩៣ លោកត្រូវបានតែងតាំងជាទីប្រឹក្សាព្រះមហាក្សត្រនរោត្តម សីហនុ ។
- លោល ញឹក ជូឡុង រៀបការលើកទីមួយ និងមានបុត្រចំនួនពីរនាក់គឺ៖ជូឡុង ប៉ូលីន (ស្រី) នី ជូឡុង បូរមី (ប្រុស)។
រៀបអាពាហ៍ពិពាហ៍លើកទីពីរជាមួយ អ្នកស្រី មាស កេត និងមានបុត្រចំនូន៧នាក់ គឺ៖
- ១ ជូឡុង សូមួរ៉ា ភរិយាលោក សម រង្ស៊ី
- ២ ជូឡុង រង្ស៊ី (០៣ ធ្នូ ១៩៤៤ – ៣១ មេសា ១៩៧៦) ស្វាមី លឹមគី ម៉ារី
- ៣ ជូឡុង វិសាខា ភរិយាលោក Barbolosi
- ៤ ជូឡុង សុផន ស្វាមី លោក ផល្គុណ
- ៥ ជូឡុង ខេធី (០៥ សីហា ១៩៥១ – ) មហេសី ព្រះអង្គម្ចាស់ នរោត្ដម ចក្រពង្ស់
- ៦ ជូឡុង តារា
- ៧ ជូឡុង អង់តូញ៉ា
ឆ្នាំ១៩៦៩ លោកបានទទួលគោរម្យងារជា «សម្ដេចចក្រីតេជោធិបតី» ដោយសារវីរភាពស្មោះស្ម័គ្ររបស់លោកចំពោះជាតិ សាសនា មាតុភូមិ និងព្រះមហាក្សត្រ នៅឆ្នាំ១៩៦២ តំបន់គិរីរម្យ ត្រូវបានកសាងឡើងជាក្រុងទេសចរណ៍ដោយដាក់ឈ្មោះថា “ក្រុងជូឡុង” ឬហៅថា “បុរីជូឡុង” ដើម្បីផ្ដល់ជាកិត្តិយសដល់សម្ដេច។ មូលហេតុដែលក្រុងនេះត្រូវបានកំណត់ឈ្មោះថា បុរីជូឡុង ព្រោះសម្ដេចចក្រី ញឹក ជូឡុង នៅពេលនោះគីជាសកម្មជនម្នាក់ដ៏សំខាន់ក្នុងការរួមវិភាគទាន និងចលនាប្រជាជន ដើម្បីស្ថាបនាទីក្រុងទេសចរណ៍ដ៏ប្រណីតនេះឡើង។
ក្រៅពីនេះ នៅរាជធានីភ្នំពេញ ក៏មានដាក់ឈ្មោះវិថីមួយដើម្បីឧទ្ទិសដល់លោកដែរ គឺវិថីឧកញ៉ា ញឹក ជូឡុង អតីតផ្លូវលេខ៤៦៦។ លោក ញឹក ជូឡុង ទទួលមរណភាពនៅទីក្រុងហុងកុង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៩៦៕
No comments:
Post a Comment