លោក ចៅ សែន កុសលឈុំ ប្រសូតនៅឆ្នាំ ១៩០៥ អតីតនាយករដ្ឋមន្រ្តី និងជាអ្នកនយោបាយ ដ៏មានឥទ្ធិពលនៃរបបសង្គមរាស្ត្រនិយម និង ជាអ្នក ជិតស្និទជាមួយ សម្ដេចព្រះបាទនរោត្តម[សីហនុ] ផងដែរនោះ ។ លោកបានស្លាប់ថ្ងៃ ព្រហស្បត៍ ទី ២២ខែ មករា ឆ្នាំ២០០៩ លោក ចៅសែន កុសលឈុំ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានរដ្ឋសភានៃប្រទេស កម្ពុជាត្រូវបានគេស្គាល់ ឬ ហៅថា ឈុំបានទទួលអនិច្ចកម្មក្នុងជន្មាយុ ១០៤ ឆ្នាំ។
លោក ចៅសែន កុសលឈុំ ប្រសូតិ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩០៥ នៅខេត្តមាត់ជ្រូក កម្ពុជាក្រោម ។ លោកជាបុត្ររបស់ គុន គីម (Khun Kim) ជាអតីតអភិបាលខេត្តកណ្តាលនៃប្រទេសកម្ពុជាហើយលោក គុន គីម ត្រូវជាប្អូនប្រុសរបស់លោក ប័ណ្ណ យ៉ុង (Pann Yung) (១៨៨០-១៩៤៥) ជា អតីតកូនប្រុសរបស់អភិបាលខេត្តមួយរូបនៅដែនដីកម្ពុជាក្រោម ។
ខ្សែស្រឡាយ សម្តេច ញឹក ជូឡុង
បញ្ជីឈ្មោះ នាយករដ្ឋមន្រ្តីក្រោមអំណាច សម្តេច ព្រះបាទនរោត្តមសីហនុ
បញ្ជីគណរដ្ឋមន្រ្តីនៃ រដ្ឋាភិបាលសម្តេច ព្រះនរោត្តមសីហនុ និង កម្លាំងសម្ងាត់បះបោរធ្វើរដ្ឋប្រហារ ឆ្នាំ ១៩៧០
- ធ្លាប់ជាសិស្ស នៃវិទ្យាល័យស៊ីសុវត្ថិ នៅប្រទេសកម្ពុជា ។ឆ្នាំ ១៩២៦ លោក បានបញ្ចប់វិទ្យាល័យ Collège Chasseloup-Laubatនៅ ទីក្រុងព្រៃនគរ ដែនកូសាំងស៊ីន កម្ពុជាក្រោម ។
- ឆ្នាំ ១៩២៦ លោកបានទទួលបក្កវិញ្ញាប័ត្រ ផ្នែកទស្សនវិជ្ជា ។
- ឆ្នាំ ១៩២៩ បានទៅរៀនមហាវិទ្យាល័យ ផ្នែកវេជ្ជសាស្ត្រ នៅទីក្រុងហាណូយ ភាគខាងជើង ប្រទេសយួន
- ថ្ងៃទី ០២ ខែមេសា ឆ្នាំ ១៩៤០ បានរៀបការជាមួយអ្នកស្រី វ៉ាន់ ធីហាយ (Van Thi Hai) ខ្មែរ ក្រោមអ្នកខេត្តក្រមួនស និង មានកូន ៥ នាក់ ។
- ការងាររដ្ឋនៅប្រទេសកម្ពុជា ចន្លោះឆ្នាំ ១៩៥៩ និងឆ្នាំ១៩៦៨ លោកបានក្លាយជាប្រធានរដ្ឋសភាជាតិនៅពេលតែមួយដែលលោកក៏បានក្លាយជានាយករដ្ឋមន្រ្តីផងដែរ ។
- រវាងចុងទសវត្សរ៍ ទី ៨០ និង ដើមទសវត្សរ៍ ទី ៩០លោកត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាជាតិនៃប្រទេសកម្ពុជា ។
- ឆ្នាំ ១៩៩២ លោកត្រូវបានតែងតាំងជាទី ប្រឹក្សាជាន់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចន្លោះឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០០៧ ។
- ថ្ងៃព្រហស្បតិ៍ ទី ២២ ខែមករា ឆ្នាំ ២០០៩ លោកបានទទួលអនិច្ចធម្មនៅផ្ទះនាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងព្រះជន្ម ១០៤ ។
- ពិធីបុណ្យសពរបស់លោកបានប្រារព្ធទៅតាមប្រពៃណីជាតិ និងពុទ្ធ សាសននិយមកិច្ច ចាប់ពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០០៩ នៅផ្ទះរបស់សព ។
កម្ពុជាថ្មី លោក ចៅ សែនកុសល ឈុំ ដែលជាអ្នកនយោបាយ ដ៏ជិតស្និទ្ធ ជាមួយសម្តេចឪ នរោត្តម សីហនុ បានធ្វើនាយករដ្ឋមន្ត្រីស្តីទីរបស់កម្ពុជា ចន្លោះពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៦២ ហើយបានទទួលងារជាសម្តេចនៅក្នុងឆ្នាំ១៩៩៣ ។
សម្តេច ចៅសែន កុសល ឈុំ
រូបថតគណរដ្ឋមន្រ្តីដំបូងនៃរបប សង្គម រាស្រ្តនិយម
អតីតប្រមុខរដ្ឋាភិបាល និងប្រធានសភារូបនេះ កើតនៅខេត្តមាត់ជ្រូក ទឹកដីកម្ពុជាក្រោម នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩០៥ ហើយបានទទួលអនិច្ចកម្មនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៩ ពោលគឺលោកមានអាយុ ១០៣ឆ្នាំ និង១៣៥ ថ្ងៃ។ អាយុដ៏វែងនេះ បាននាំឲ្យលោករក្សាតំណែងជាអតីតប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋ ដែលមានអាយុវែងជាងគេ។
No comments:
Post a Comment