តំណាងរាស្រ្ត CNRP ចំនួន ៥៥ រូប
Hun Manet ជូនចំពោះ លោក គង់ សភា ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោក។ ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថាយើងនឹងមានឱកាសជួប សន្ទនាជាមួយគ្នានៅពេលខាងមុខ។
BTV News លោក គង់ សភា អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ហើយជាកូនប្រុសលោក គង់ គាំ បានសរសេរលិខិតទទួលស្គាល់កំហុស និងសូមទោស ហើយបានស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អន្តរាគមន៍លើកលែងទោស ដើម្បីឲ្យលោកអាចវិលមកកម្ពុជាវិញ ដើម្បីជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា៕
បញ្ជីឈ្មោះតំណាងរាស្រ្តនៃគណបក្សសង្រ្គោះជាតិ (បក្ស សម រង្សី + បក្ស សិទ្ធិមនុស្ស) ក្នុងអណត្តិទី ៥ មានដូចខាងក្រោមនេះ
- ៥ ឯកឧត្តម ឡុង រី បន្ទាយមានជ័យ សង្គ្រោះជាតិ
- ៦ ឯកឧត្តម យន្ត ថារូ បន្ទាយមានជ័យ សង្គ្រោះជាតិ
- ១២ លោកជំទាវ មូរ សុខហួរ បាត់ដំបង សង្គ្រោះជាតិ
- ១៣ ឯកឧត្តម ឡុង ប៊ុត្តា បាត់ដំបង សង្គ្រោះជាតិ
- ១៤ ឯកឧត្តម ពិន រតនា បាត់ដំបង សង្គ្រោះជាតិ
- ១៥ ឯកឧត្តម សម រង្ស៊ី កំពង់ចាម សង្គ្រោះជាតិ
- ១៦ ឯកឧត្តម កឹម សុខា កំពង់ចាម សង្គ្រោះជាតិ
- ១៧ ឯកឧត្តម ម៉ៅ មុនីវណ្ណ កំពង់ចាម សង្គ្រោះជាតិ
- ១៨ ឯកឧត្តម វ៉ាន់ ណារិទ្ធ កំពង់ចាម សង្គ្រោះជាតិ
- ១៩ ឯកឧត្តម ទួន យក់ដា កំពង់ចាម សង្គ្រោះជាតិ
- ២០ ឯកឧត្តម គីមសួរ ភិរិទ្ធ កំពង់ចាម សង្គ្រោះជាតិ
- ២១ ឯកឧត្តម អ៊ុច សេរីយុទ្ធ កំពង់ចាម សង្គ្រោះជាតិ
- ២២ ឯកឧត្តម ញ៉យ ចំរើន កំពង់ចាម សង្គ្រោះជាតិ
- ២៣ ឯកឧត្តម ជីវ កក្តា កំពង់ចាម សង្គ្រោះជាតិ
- ២៤ ឯកឧត្តម កង គឹមហាក់ កំពង់ចាម សង្គ្រោះជាតិ
- ៣៥ ឯកឧត្តម គី វណ្ណដារ៉ា កំពង់ឆ្នាំង សង្គ្រោះជាតិ
- ៣៦ ឯកឧត្តម ង៉ោ គឹមជាង កំពង់ឆ្នាំង សង្គ្រោះជាតិ
- ៣៧ ឯកឧត្តម ប៉ែន សុវណ្ណ កំពង់ស្ពឺ សង្គ្រោះជាតិ
- ៣៨ ឯកឧត្តម នុត រំដួល កំពង់ស្ពឺ សង្គ្រោះជាតិ
- ៣៩ ឯកឧត្តម សុខ អ៊ុំស៊ា កំពង់ស្ពឺ សង្គ្រោះជាតិ
- ៤៦ ឯកឧត្តម ម៉ែន សុថាវរិន្រ្ទ កំពង់ធំ សង្គ្រោះជាតិ
- ៤៧ ឯកឧត្តម ជាម ច័ន្ទនី កំពង់ធំ សង្គ្រោះជាតិ
- ៤៨ ឯកឧត្តម លិម គិមយ៉ា កំពង់ធំ សង្គ្រោះជាតិ
- ៥២ ឯកឧត្តម ជា ប៉ូច កំពត សង្គ្រោះជាតិ
- ៥៣ ឯកឧត្តម លឹម ប៊ុនស៊ីដារ៉េត កំពត សង្គ្រោះជាតិ
- ៥៤ ឯកឧត្តម វ៉ាន សំអឿន កំពត សង្គ្រោះជាតិ
- ៥៥ ឯកឧត្តម អេង ឆៃអ៊ាង កណ្តាល សង្គ្រោះជាតិ
- ៥៦ ឯកឧត្តម អ៊ូ ច័ន្ទឫទ្ធិ កណ្តាល សង្គ្រោះជាតិ
- ៥៧ ឯកឧត្តម ចាន់ ចេង កណ្តាល សង្គ្រោះជាតិ
- ៥៨ ឯកឧត្តម តុ វ៉ាន់ចាន់ កណ្តាល សង្គ្រោះជាតិ
- ៥៩ លោកជំទាវ ពត ពៅ កណ្តាល សង្គ្រោះជាតិ
- ៦០ លោកជំទាវ តែ ច័ន្ទមនី កណ្តាល សង្គ្រោះជាតិ
- ៦៩ ឯកឧត្តម កែវ ភីរម្យ ក្រចេះ សង្គ្រោះជាតិ
- ៧១ លោកជំទាវ ជូឡុង សូមួរ៉ា រាជធានីភ្នំពេញ សង្គ្រោះជាតិ
- ៧២ ឯកឧត្តម យឹម សុវណ្ណ រាជធានីភ្នំពេញ សង្គ្រោះជាតិ
- ៧៣ ឯកឧត្តម សុន ឆ័យ រាជធានីភ្នំពេញ សង្គ្រោះជាតិ
- ៧៤ ឯកឧត្តម ហូរ វ៉ាន់ រាជធានីភ្នំពេញ សង្គ្រោះជាតិ
- ៧៥ ឯកឧត្តម កែវ សម្បត្តិ រាជធានីភ្នំពេញ សង្គ្រោះជាតិ
- ៧៦ លោកជំទាវ លី ស្រីវីណា រាជធានីភ្នំពេញ សង្គ្រោះជាតិ
- ៧៧ ឯកឧត្តម ដាំ សិទ្ធិ រាជធានីភ្នំពេញ សង្គ្រោះជាតិ
- ៨៤ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ព្រៃវែង សង្គ្រោះជាតិ
- ៨៥ ឯកឧត្តម ហេង ដាណារ៉ូ ព្រៃវែង សង្គ្រោះជាតិ
- ៨៦ ឯកឧត្តម គង់ បូរ៉ា ព្រៃវែង សង្គ្រោះជាតិ
- ៨៧ ឯកឧត្តម ទួត ឃឿត ព្រៃវែង សង្គ្រោះជាតិ
- ៨៨ ឯកឧត្តម ឡាត់ លិតេយ្យ ព្រៃវែង សង្គ្រោះជាតិ
- ៨៩ ឯកឧត្តម ឡុង ប៊ុន្នី ព្រៃវែង សង្គ្រោះជាតិ
- ៩៨ ឯកឧត្តម ងឹម ញេង ពោធិ៍សាត់ សង្គ្រោះជាតិ
- ១០៤ លោកជំទាវ កែ សុវណ្ណរតន៍ សៀមរាប សង្គ្រោះជាតិ
- ១០៥ ឯកឧត្តម អ៊ុំ សំអាន សៀមរាប សង្គ្រោះជាតិ
- ១១១ ឯកឧត្តម រៀល ខេមរិន្រ្ទ ស្វាយរៀង សង្គ្រោះជាតិ
- ១១២ ឯកឧត្តម គង់ សភា ស្វាយរៀង សង្គ្រោះជាតិ
- ១១៧ ឯកឧត្តម ប៉ុល ហំម តាកែវ សង្គ្រោះជាតិ
- ១១៨ ឯកឧត្តម ឃី វណ្ណដេត តាកែវ សង្គ្រោះជាតិ
- ១១៩ ឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន តាកែវ សង្គ្រោះជាតិ
- ១២០ លោកជំទាវ ទេព សុទ្ធី តាកែវ សង្គ្រោះជាតិ
ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ០៨:៥៥ រដ្ឋសភាលុបឈ្មោះតំណាងរាស្រ្ត និងជំនួយការCNRPជាង១០០នាក់ លែងផ្តល់ប្រាក់ខែ ចាប់ពីខែវិច្ឆិកានេះទៅ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា រដ្ឋសភា ពេលនេះ បានសម្រេចលុបឈ្មោះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ទាំង៥៥រូប និងទីប្រឹក្សា ជំនួយការ អ្នកបើករថយន្ត សរុបជាង ១០០នាក់ ចេញពីបញ្ជីក្របខណ្ឌ ហើយពួកគេត្រូវបាន បញ្ចប់មុខងារ និងប្រាក់ខែចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។ ការសម្រេចលុបឈ្មោះនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានប្រកាសសាលដីកា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ។ ជាមួយគ្នានោះ តុលាការកំពូលក៏បានប្រកាសហាម ឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។ បើតាម លោក ឡេង ប៉េងឡុង, សម្ភារៈប្រើប្រាស់ ដូចជារថយន្តទំនើបៗ កុំព្យូទ័រ សម្ភារការិយាល័យ របស់អតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងនោះ ក៏ត្រូវរឹបអូសយកមកទុកជាសម្បត្តិរដ្ឋវិញដែរ។ សូមបញ្ជាក់ថា ក្រោយពេលរំលាយ នៅពេលនេះ ស្លាក បដា និងពាក្យស្លោកគណបក្សសង្រ្គោះជាតិ នៅតាមបណ្តា រាជធានី ខេត្ត ត្រូវបានរុះរើ និងទម្លាក់ជិតអស់ហើយ ក្នុងនោះក៏មានស្លាកសញ្ញា ទីស្នាក់ការគណបក្សសង្រ្គោះជាតិ ជាច្រើនត្រូវបានសមាជិកបក្សនេះ ទម្លាក់ដោយខ្លួនឯងដែរ៕
06 August 2014 | តំណាងរាស្ត្របក្សប្រឆាំង៥៥ រូបស្បថយកអភ័យឯកសិទ្ធិរួចហើយ ភ្នំពេញៈ តំណាងរាស្រ្ត ៥៥ រូប មកពីគណបក្សសង្គ្រោះជាតិ បានទៅស្បថរួចហើយ នៅចំពោះមុខព្រះភក្រ្ត ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងព្រះបរមរាជវាំង កាលពីម្សិលមិញ ដើម្បីក្លាយជាអ្នកតំណាងរាស្រ្តស្របច្បាប់ ដោយរំពឹងថា នឹងមានអភ័យឯកសិទិ្ធអាចការពារពីការចាប់ខ្លួន។
បន្ទាប់ពីចេញពីព្រះបរមរាជវាំង លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នកយកព័ត៌មាន ដែលរង់ចាំនៅខាងក្រៅរបងថា តំណាងរាស្រ្តទាំង ៥៥ រូបបានស្បថ ដើម្បីបំពេញកាតព្វកិច្ចដែលផ្តល់ពីប្រជារាស្រ្ត ហើយ ហើយបន្ទាប់ពីស្បថរួច អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនឹងប្រើប្រាស់សិទិ្ធ និងតួនាទីរបស់ខ្លួន ដើម្បីការពារប្រយោជន៍របស់ប្រជាជន ដោយអនុលោមតាមច្បាប់។
លោក កឹម សុខា មានប្រសាសន៍បន្តថា៖ «យើងបានបំពេញអ្វីដែលបានសន្យាហើយ យើងទទួលបានអភ័យឯកសិទិ្ធពេញលេញនៅថ្ងៃនេះ។ យើងអាចប្រឹងប្រែង តាមរយៈអហិង្សា ដោយប្រព័ន្ធតុលាការមិនអាចគំរាមយើង បំភ័យយើងទៀតទេ»។
លោក សម រង្ស៊ី មិនបានធ្វើអត្ថាធិប្បាយលម្អិតទេ ដោយលោកបានបញ្ជាក់ថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចហើយ ហើយថា នឹងមានដំណោះស្រាយដើម្បីដោះលែងយុវជនគណបក្សសង្គ្រោះជាតិទាំង ៣ នាក់ក្នុងពេលឆាប់ៗ។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីររដ្ឋសភា មុនពេលស្បថថា បន្ទាប់ពីស្បថរួចតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនឹងចូលប្រជុំក្នុងរដ្ឋសភា ជាមួយនឹងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានៅថ្ងៃសុក្រ ដើម្បីពិភាក្សាច្បាប់មួយចំនួន។
លោក សុន ឆ័យ បានបន្ថែមថា៖ «នៅថ្ងៃស្អែកសមាជិកគណៈអចិន្រៃ្តយ៍រដ្ឋសភារបស់គណបក្សទាំងពីរនឹងជួបប្រជុំគ្នារៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំនៅថ្ងៃសុក្រនេះ»។
ទាក់ទងនឹងការពិភាក្សាលើច្បាប់បោះឆ្នោត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា លោក សុន ឆ័យ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានព្រមព្រៀងគ្នាហើយលើចំណុចសំខាន់ៗជាច្រើនក្នុងច្បាប់ទាំងនោះ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិអាចទទួលយកនូវលទ្ធផលនៃការពិភាក្សារវាងគណបក្សទាំងពីរ។
នៅពេលចោទសួរអំពីអភ័យឯកសិទិ្ធរបស់សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលទាមទារដោយលោកស្រី ពុង ឈីវកេក ដែលត្រូវបានជ្រើសរើសជាសមាជិកទី ៩ ដោយគណបក្សជាប់ឆ្នោតទាំងពីរ លោក សុន ឆ័យ បានថ្លែងថា បញ្ហានេះគឺជាបញ្ហាបច្ចេកទេស ហើយថា គណបក្សទាំងពីរមានមតិយោបល់ខុសគ្នាអំពីអភ័យឯកសិទិ្ធរបស់សមាជិក គ.ជ.ប។លោកបន្តថា៖ «ដូច្នេះ យើងទុកឲ្យអ្នកឯកទេសជាតិ និងអន្តរជាតិផ្តល់មតិយោបល់បន្ថែមលើករណីនេះ»។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានប្រាប់ ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា គណបក្សប្រជាជនរីករាយស្វាគមន៍តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដែលស្បថចូលកាន់តំណែង ហើយបន្ទប់ធ្វើការនិងអាសនៈបានរៀបចំសម្រាប់ពួកគេរួចរាល់ហើយ។
ចំពោះការចោទថា រដ្ឋាភិបាល និងរដ្ឋសភាខុសច្បាប់ដោយគណបក្សសង្គ្រោះជាតិកន្លងមក លោក ជាម យៀប បានបដិសេធមិនធ្វើការអត្ថាធិប្បាយរឿងពីមុនទេ។
លោកមានប្រសាសន៍ថា៖«ឈប់និយាយរឿងពីមុន វាចប់ហើយ។ តាមពិត គណបក្សប្រជាជនគោរពរដ្ឋធម្មនុញ្ញ គោរពនីតិរដ្ឋ គោរពព្រះមហាក្សត្រ...។ ចាប់ពីរសៀលនេះទៅ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទទួលបានប្រាក់ខែនិងសិទិ្ធពេញជាតំណាងរាស្រ្ត»។ លោក ជាម យៀប បានបន្ថែមថា គណៈកម្មាធិការអចិន្រៃ្តយ៍ប្រជុំនៅថ្ងៃនេះ ដើម្បីរៀបចំរបៀបវារៈសម្រាប់សម័យប្រជុំបន្ទាប់»៕
15, Jun 2016 តំណាងរាស្រ្តCNRP ៥៥ រូបស្ម័គ្រដើរចូលគុក បើគ្រាន់តែថ្វាយញត្តិព្រះមហាក្សត្រ មានទោសព្រហ្មទណ្ឌមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំង ៥៥ រូប នឹងដើរចូលពន្ធនាគារ ប្រសិនបើគ្រាន់តែយកញត្តិថ្វាយព្រះមហាក្សត្រ ហើយត្រូវជាប់ទោសព្រហ្មទណ្ឌ។ ការប្រកាសរបស់លោក យ៉ែម បុញ្ញឫទ្ធិ ពេលនេះ ស្របពេលគណៈកម្មការរបស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក នេត សាវឿន កំពុងស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យ រកស្នាមមេដៃពលរដ្ឋក្លែងក្លាយ។ ហើយកាលពីម្សិលមិញ មន្រ្តីសា្រវជ្រាវ បានប្រាប់អ្នកកាសែតថា មានស្នាមមេដៃមិនប្រក្រតីជាច្រើន។CIMB BANKCam_Aseanជាតិនយោបាយជាតិតំណាងរាស្រ្តCNRP ៥៥ រូបស្ម័គ្រដើរចូលគុក បើគ្រាន់តែថ្វាយញត្តិព្រះមហាក្សត្រ មានទោសព្រហ្មទណ្ឌ ដោយ: រំដួល ចិត្រា (Romdoul Chetra)មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំង ៥៥ រូប នឹងដើរចូលពន្ធនាគារ ប្រសិនបើគ្រាន់តែយកញត្តិថ្វាយព្រះមហាក្សត្រ ហើយត្រូវជាប់ទោសព្រហ្មទណ្ឌ។ ការប្រកាសរបស់លោក យ៉ែម បុញ្ញឫទ្ធិ ពេលនេះ ស្របពេលគណៈកម្មការរបស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក នេត សាវឿន កំពុងស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យ រកស្នាមមេដៃពលរដ្ឋក្លែងក្លាយ។ ហើយកាលពីម្សិលមិញ មន្រ្តីសា្រវជ្រាវ បានប្រាប់អ្នកកាសែតថា មានស្នាមមេដៃមិនប្រក្រតីជាច្រើន។
លោក យ៉ែម បុញ្ញឫទ្ធិ ហាក់មិនទាន់ជឿលើការសន្និដ្ឋាននេះឡើយ ព្រោះគណបក្សលោកមិនបានចូលរួមត្រួតពិនិត្យស្នាមមេដៃអ្នកគាំទ្រជាង១៧ម៉ឺននាក់លើញត្តិខ្លួន ជាមួយក្រុមការងារស្រាវជ្រាវ ដែលដឹកនាំដោយលោក នេត សាវឿន អគ្គស្នងការនរគបាលជាតិនេះ។ ឆ្លើយនិងសំនួរអ្នកសារព័ត៌មានជុំវិញករណីស្នាមមេដៃ ដែលគណៈកម្មការស្រាវជ្រាវលើកឡើងនេះ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសថា តំណាងរាស្ត្រគណបក្សលោកទាំង ៥៥ រូប ស្ម័គ្រចិត្តដើរចូលពន្ធនាគារដោយខ្លួនឯង ប្រសិនបើគ្រាន់តែយកញត្តិថ្វាយព្រះមហាក្សត្រ ហើយត្រូវជាប់ទោសព្រហ្មទណ្ឌ។
ថ្លែងចំពោះមុខអ្នកគាំទ្រខ្លួន នៅទីស្នាក់គណបក្សសង្គ្រោះជាតិ នៅព្រឹកនេះអ្នកនាំពាក្យរូបនេះបានបញ្ជាក់ដូច្នេះថា៖«ក្រុមតំណាងរាស្ត្រ ៥៥រូប ដែលដង្ហែញត្តិថ្វាយព្រះករុណា បើមានទោសព្រហ្មទណ្ឌហើយចាត់ទុកថាជារឿងមួយធ្ងន់ធ្ងរ ដោយសារបំពេញតួនាទីក្នុងនាមជាអ្នកតំណាងរាស្ត្រ ទទួលញត្តិពីប្រជាពលរដ្ឋយកទៅថ្វាយស្ថាប័ន យកទៅប្រគល់ជួនស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការអន្តរាគមន៍ ទោសព្រហ្មទណ្ឌមួយឆ្នាំ ពីរឆ្នាំ (តំណាងរាស្ត្រ)៥៥នាក់ បើកទ្វាគុកដើរចូលគុកតែម្ដង»។
កាលពីថ្ងៃទី១៤ មិថុនា អនុប្រធានគណៈកម្មការស្រាវជ្រាវស្នាមមេដៃលើញត្តិគណបក្សសង្គ្រោះជាតិ លោក កង សុខន បានប្រាប់អ្នកកាសែតថា ស្នាមមេដៃអ្នកគាំទ្រលើញត្តិគណបក្សសង្គ្រោះជាតិនេះ មានភាពមិនប្រក្រតីមួយចំនួន ដោយស្នាមមេដៃខ្លះមានតែឈ្មោះ ខ្លះទៀតមានឈ្មោះអត់ស្នាមមេដៃ និងគ្មានអាស្រ័យដ្ឋានច្បាស់លាស់ ជាពិសេសស្នាមមេដៃមនុស្សម្នាក់បានផ្តិតដដែលៗលើឈ្មោះផ្សេងទៀតផងដែរ។ បើតាមលោក កង សុខន ខ្លឹមសារញត្តិក៏មានលក្ខណៈដូចៗគ្នា ព្រោះមានស្នាមបោះពុម្ពជាស្រេច ពោលគឺមិនមែនជាខ្លឹមសារដែលប្រជាពលរដ្ឋតាក់តែងសរសេរដោយដៃពួកគេផ្ញើមកគណបក្សសង្គ្រោះជាតិនោះទេ។ ត្រង់ចំណុចគណៈកម្មការលោក អាចសន្និដ្ឋានបានថាញត្តិនេះអាចចេញពីប្រភពតែមួយ។
ទាក់ទងនឹងករណីនេះដែរមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ អះអាងកន្លងមកថា ការដាក់ញត្តិ ដោយមានស្នាមមេដៃប្រជាពលរដ្ឋជាង១៧ម៉ឺននាក់ ដាក់ថ្វាយព្រះមហាក្សត្រ គឺជាស្នាមមេដៃពិតត្រឹមត្រូវ។ លោក អ៊ូ ច័ន្ទឫទ្ធិ បានបន្ថែមថា បើសិនជាមានការបង្កើតក្រុមអ្នកត្រួតពិនិត្យលើស្នាមមេដៃនេះ លោកស្នើឲ្យមានការចូលរួមផ្ទៀងផ្ទាត់ពីប្រជាពលរដ្ឋទាំងអស់គ្នាផង ដោយគណបក្សលោកនឹងឲ្យអ្នកគាំទ្រគណបក្សខ្លួនចំនួន១៧ម៉ឺននាក់ ដែលបានផ្តិតមេដៃនោះទៅបង្ហាញនៅមុខព្រះបរមរាជវាំង ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់គណបក្ស។
តែយ៉ាងណាសម្ដេច ហ៊ុន សែន បានចំអកឲ្យគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៣មិថុនាថា កុំទាន់អាលភ័យព្រួយ ហើយមិនចាំបាច់ឲ្យអ្នកគាំទ្រគណបក្សខ្លួន ដែលបានផ្តិតមេដៃនោះមកបង្ហាញនៅមុខព្រះបរមរាជវាំងនោះទេ ព្រោះគណៈកម្មាការស្រាវជ្រាវ គ្រាន់តែចង់ត្រួតពិនិត្យលើស្នាមមេដៃនេះ តាមការត្រាស់បង្គាប់ពីព្រះមហាក្សត្រប៉ុណ្ណោះ។
គួរបញ្ជាក់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានយកញត្តិចំនួន១៨ដុំ ដែលមានស្នាមមេដៃប្រជាពលរដ្ឋជាង១៧ម៉ឺននាក់ យកថ្វាយទៅព្រះមហាក្សត្រ កាលពីថ្ងៃទី៣០ឧសភាកន្លងមក ដើម្បីបង្ហាញពីក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ និងគណបក្សសង្គ្រោះជាតិជុំវិញបញ្ហានយោបាយដែលកំពុងមានភាពតានតឹងនេះ ។ ហើយគណបក្សសង្គ្រោះជាតិក៏កំពុងប្រមូលញត្តិ និងស្នាមមេដៃ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដើម្បីត្រៀមដាក់ថ្វាយព្រះមហាក្សត្រជាលើកទីពីរផងដែរ។ នេះបើតាមលោក យ៉ែម បុញ្ញឬទ្ធិ៕
ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០១៧ ជួន សារ៉េត តំណាងរាស្រ្តបក្សប្រឆាំង ៖ បើបក្សសង្គ្រោះជាតិរំលាយរដ្ឋាភិបាលក៏រំលាយដែរ ភ្នំពេញ៖ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ អះអាថាប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមែននោះ រដ្ឋាភិបាលក៏រំលាយទៅតាមផងដែរព្រោះរដ្ឋាភិបាលបង្កើតទ្បើងដោយសភាចំនួន ១២៣ រូប។
បន្ទាប់ពីក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យប្តឹងសុំឱ្យរំលាយគណបក្សសង្គ្រោះជាតិទៅកាន់តុលាការកំពូលតាមរយៈមេធាវីតំណាងដោយអាណត្តិរបស់ខ្លួនរួចមក តំណាងរាស្រ្តបក្សប្រឆាំងមួយរូបអះអាងថា បើបក្សរបស់ខ្លួនត្រូវបានរំលាយមែននោះរដ្ឋាភិបាលក៏ត្រូវរំលាយផងដែរ។ ការលើកទ្បើងរបស់តំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះ ធ្វើទ្បើងតាមរយៈការផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីអេហ្វអឹម១០២ នាថ្ងៃទី០៦ តុលា ឆ្នាំ២០១៧ នេះ។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តបក្សប្រឆាំងរូបនេះបន្តទៀតថា ស្ថានភាពនយោបាយនៅកម្ពុជានឹងកាន់តែធ្លាក់ចុះបើបក្សប្រឆាំងត្រូវរំលាយហើយរដ្ឋាភិបាលក៏មិនស្របច្បាប់ដែរ។
លោក ម៉ៅ មុនីវណ្ណ ៖«ខ្ញុំយល់ឃើញថាបើរំលាយវារំលាយទាំងអស់ហើយ វារំលាយទាំងរដ្ឋាភិបាលទៀតព្រោះកាលណារំលាយគណបក្សតំណាងរាស្រ្ត៥៥ នាក់ហ្នឹងវាទៅអស់ ទៅអស់ហើយរដ្ឋាភិបាលដែលកើតទ្បើងពីសភានីតិកាលទី៥ហ្នឹងវាមិនទៅទាំងអស់គ្នាហើយវាមិនរំលាយគណបក្សសង្គ្រោះជាតិណា។ ធម្មតារដ្ឋាភិបាលកើតទ្បើងដោយសភា១២៣រូបបើរំលាយទាំងអស់គ្នាហើយអញ្ចឹងអ្នកណាដឹកនាំរដ្ឋាភិបាល»។
ឆ្លើយតបនឹងការលើកទ្បើងនេះ អ្នកនាំពាក្យរដ្ឋសភា លោក ទ្បេង ប៉េងឡុង បានផ្តល់បទសម្ភាសឱ្យវិទ្យុអេហ្វអឹម១០២ ដោយលោកលើកទ្បើងថាទុកឱ្យច្បាប់ជាអ្នកដោះស្រាយរឿងនេះ។
លោក ទ្បេង ប៉េងឡុង៖ «ទុកឱ្យច្បាប់អ្នកសម្រេចចុះខ្ញុំមិនមានយោបល់អីទេ អាហ្នឹងយើងធ្វើតាមច្បាប់ អាហ្នឹងបើច្បាប់យ៉ាងម៉េចយើងសម្រេចអញ្ចឹងមិនសម្រេចតាមគាត់ថាណា»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត បាន ច្រានចោលការអះអាងរបស់ អ្នកតំណាងរាស្ត្របក្សប្រឆាំង។ លោក បានបញ្ចាក់ថា រលាយតែ បក្សនឹងតំណាងរាស្រ្តបក្សមួយប៉ុណ្ណោះ គឺមិនអាចប៉ះពាល់ដល់ ភាពស្របច្បាប់របស់រដ្ឋាភិបាលទេ។ «រដ្ឋាភិបាលនៅដដែលតាសមានអីត្រូវរលាយជាមួយគណបក្សដែលធ្វើខុសនោះ ហើយអសានៈដែលគណបក្សសង្គ្រោះជាតិដែលត្រូវរលាយហ្នឹងគឺយកទៅចែកគណបក្សផ្សេងៗដែលប្រកួតប្រជែងហ្នឹងការបោះឆ្នោតមានបាត់សភាពហុបក្សណា ដល់ចែកអ្នកក្រៅ អ្នកក្រៅចូលប្រជុំមកវាពហុកបក្សដដែលតាស វាមិនអាចយកគណបក្សណាមួយមកធ្វើចំណាប់ខ្មាំងរបស់រដ្ឋសភា ឬរបស់រាជរដ្ឋាភិបាលបានទេ អត់មានច្បាប់ចែងទេ»។
ចំណែកអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា លោក សំ គន្ធាមី យល់ឃើញថា ប្រសិនបើបក្សប្រឆាំងធំជាងគេនៅកម្ពុជាត្រូវបានរំលាយមែននោះ ការបោះឆ្នោតនាឆ្នាំ២០១៨ ខាងមុខនេះ នឹងមិនមានភាពល្អប្រសើរនោះទេ។ លោកថារឿងនេះ សហគមន៍អន្តរជាតិនឹងខកចិត្តចំពោះការបាត់បង់បក្សប្រឆាំងដែលជាគូប្រកួតប្រជែងនឹងបក្សកាន់អំណាចនៅកម្ពុជា។
លោក សំ គន្ធាមី សង្ឃឹមថាការចូលរួមបោះឆ្នោតនាពេលខាងមុខនឹងមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងគ្រប់បក្សទាំងអស់។
លោក សំ គន្ធាមី ៖«អំពាវនាវសូមឱ្យធ្វើម៉េចការបោះឆ្នោតខាងមុខហ្នឹងឱ្យមាន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយមានគណបក្សដែលមានសក្តានុពលចូលរួមទាំងអស់គ្នា និងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ហើយបងប្អូនម្ចាស់ឆ្នោតចូលរួមបោះឆ្នោតទាំងអស់គ្នាកុំឱ្យមានរំលាយគណបក្សយើងចង់គ្រាន់តែចង់បានអញ្ចឹងទេ»។
យោងតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧៦ ចែងថា រដ្ឋសភាមានសមាជិកជាតំណាងរាស្រ្តយ៉ាងតិច១២០ រូប។
គួរជម្រាបថា ការស្នើសុំឱ្យរំលាយគណបក្សសង្គ្រោះជាតិនេះធ្វើទ្បើងបន្ទាប់ពីគណបក្សហ្វ៊ុន ស៊ិន ប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ និងគណបក្សយុវជនកម្ពុជាដឹកនាំដោយយុវជន ពេជ ស្រស់ បានដាក់ពាក្យប្តឹងទៅកាន់ក្រសួងមហាផ្ទៃដោយប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះរួចមក ក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យបណ្តឹងនេះទៅកាន់តុលាការកំពូលដើម្បីស្នើសុំឱ្យរំលាយគណបក្សសង្គ្រោះជាតិផងដែរ។
គណបក្សសង្គ្រោះជាតិមានអ្នកតំណាងរាស្រ្តជាប់ឆ្នោត៥៥ រូប និងក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបជាប់ឆ្នោត កាលពីថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ មានជាង៥ពាន់នាក់នៅទូទាំងប្រទេស ៕
លោក សុន ឆ័យ ទទួលស្គាល់ថា រហូតដល់ពេលនេះ មានតំណាងរាស្រ្ត CNRP តែ២៤រូបប៉ុណ្ណោះ ដែលកំពុងស្ថិតនៅក្នុងប្រទេស (ភ្នំពេញ)៖ ក្នុងចំណោមតំណាងរាស្រ្តចំនួន៥៥រូប របស់គណបក្សសង្រ្គោះជាតិ មានតែ២៤រូបប៉ុណ្ណោះ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ ខណៈជាង៣០រូបទៀតបានចាកចេញទៅក្រៅប្រទេស។ នេះបើតាមការអះអាងរបស់ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ដែលបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយកិច្ចប្រជុំរបស់គណបក្សសង្រ្គោះជាតិ។
លោក សុន ឆ័យ បានថ្លែងបន្តថា រហូតដល់ពេលនេះ មានតែតំណាងរាស្រ្ត៣រូបប៉ុណ្ណោះ ក្នុងចំណោមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលចេញទៅក្រៅប្រទេស ដែលបានបញ្ជាក់ថា ពួកគាត់នឹងត្រឡប់មកវិញនៅក្នុងអំឡុងបីទៅបួនថ្ងៃទៀត ខណៈដែលតំណាងរាស្រ្តជាច្រើនទៀតមិនទាន់បញ្ជាក់ច្បាស់អំពីការវិលត្រឡប់របស់ពួកគាត់នៅឡើយទេ ហើយរដ្ឋសភា ក៏នឹងចូលកងឡើងវិញ នៅក្នុងសប្តាហ៍នេះផងដែរ។
លោក សុន ឆ័យ បានថ្លែងយ៉ាងដូច្នេះថា៖ «តំណាងរាស្រ្តនៅក្នុងស្រុកមាន២៤នាក់ ដូច្នេះមានន័យថា ក្រៅពីនោះគឺនៅក្រៅប្រទេស ហើយតាមដឹងមានតំណាងរាស្រ្ត៣រូប នឹងត្រឡប់មកវិញ អំឡុងពេល២-៣ថ្ងៃខាងមុខនេះ ដែលគាត់ទៅក្រៅហើយគាត់ត្រឡប់មកវិញ។ អ្នកដទៃទៀតយើងមិនទាន់ដឹងដែរថាតើគាត់ នឹងមកដល់ពេលណា? យើងដឹងហើយថា រដ្ឋសភា ចូលកងវិញ ចាប់ពីថ្ងៃទី១២ ទៅ ហើយយើងបានណែនាំគាត់អំពីការទទួលខុសត្រូវនៅរដ្ឋសភា ហើយទុកឱ្យគាត់សម្រេចថាគាត់មកពេលណា? មកទល់ពេលនេះដូចមិនទាន់មានចម្លើយក្រៅពីតំណាងរាស្រ្តទាំង៣រូបទេ»។
សូមបញ្ជាក់ថា ការសម្រុកចេញទៅក្រៅប្រទេសរបស់ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសថា សំណុំរឿងក្បត់ជាតិនៅកម្ពុជា នឹងមិនបញ្ចប់ត្រឹមការចាប់ខ្លួនលោក កឹម សុខា ឡើយ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ទៀតថា សំណុំរឿង គឺមានការរៀបចំឡើងជាប្រព័ន្ធ ដែលមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនទៀត។ សម្តេចបានប្តេជ្ញាបន្តវិធានការ កម្ចាត់ក្រុមជនក្បត់ជាតិ ដោយមិនរាថយ នោះឡើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបញ្ជាក់ទៀតថា សម្តេចមិនអនុញ្ញាតឲ្យមានក្រុមឧទ្ទាមនៅក្នុងទីក្រុងនោះឡើយ៕
26/08/2016 រដ្ឋសភាកំពុងសិក្សាលទ្ធភាពកាត់ប្រាក់ខែតំណាងរាស្រ្តបក្សសង្រ្គោះជាតិក្រោយពហិការដ្ឋសភាកម្ពុជា កំពុងឈានមួយជំហានទៀតហើយ ទាក់ទងនឹងការសិក្សាលទ្ធភាពផ្នែកច្បាប់ ដើម្បីកាត់ប្រាក់ខែ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទំាង ៥៥រូប ដែលបានប្រកាសពហិកាមិនចូលប្រជុំសភា តាំងពីចុង ខែឧសភា ឆ្នាំ២០១៦ ។ យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ប្រតិកម្មតបថា បក្សប្រឆាំងនៅកម្ពុជា ធ្វើការងារ មិនចាប់អារម្មណ៍នឹងរឿងប្រាក់ខែនោះទេ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់វិទ្យុបារាំង នៅថ្ងៃព្រហស្បតិ៍នេះថា គណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារ សវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា កំពុងសិក្សាលទ្ធភាពផ្នែកច្បាប់ និងរៀបចំរបាយការណ៍ ដើម្បីសម្រេចក្នុងការដាក់ពិន័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានប្រកាសធ្វើពហិកា មិនចូលរួមប្រជុំសភា តាំងពីថ្ងៃទី៣០ ខែឧសភា មកទល់ពេលនេះ។ បើយោងតាម ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តំណាងរាស្រ្ត ដែលអវត្តមានគ្មានច្បាប់ ត្រូវពិន័យ ព្រមាន ស្តីបន្ទោស បង្កក់ប្រាក់បៀរវត្ស កាត់ប្រាក់ខែ ឬបញ្ឈប់លែងអោយធ្វើតំណាងរាស្រ្ត។ អ្នកនាំពាក្យរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា បានបន្ថែមថា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងប្រជុំសម្រេច តើថាត្រូវពិន័យយ៉ាងណា ចំពោះតំណាងរាស្រ្តបក្សប្រឆាំងទាំង៥៥រូប?
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃ អ៊ាង បានប្រតិកម្មតបថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មិនដែលខ្វល់ខ្វាយ រឿងប្រាក់ខែនោះទេ បើទោះបីជារដ្ឋសភាធ្លាប់កាត់ប្រាក់ខែ ១០ខែ កន្លងមកក៏ដោយ។ លោក អេង ឆៃអ៊ាង បានបន្ថែមថា បក្សសង្រ្គោះជាតិ នៅមិនទាន់សម្រេចថា គួរចូលរួមប្រជុំសភា នៅពេលបវេសនកាល ខែតុលា ខាងមុខ ឬយ៉ាងណាទេ?
គួរជម្រាបថា នេះជាជំហានទីពីរ ដើម្បីកាត់ប្រាក់ខែ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ បន្ទាប់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ បានពិភាក្សា និងប្រគល់ជូន គណៈកម្មការទី២ នៃរដ្ឋសភា ដើម្បីសិក្សាផ្នែកច្បាប់ ចំពោះករណីសមាជិកសភាមកគណបក្សសង្គ្រោះជាតិ (CNRP) ដែលមិនចូលប្រជុំសភា ហើយមានគម្រោងដាក់ពិន័យ ចំពោះការប្រើប្រាស់រថយន្ត សភាខុសគោលការណ៍ និងកាត់ប្រាក់ខែ។ មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ធ្លាប់បានលើកឡើងថា កុ្រមតំណាងរាស្រ្តរបស់ខ្លួន នឹងមិនចូលប្រជុំសភានោះទេ ប្រសិនបើស្ថានការនយោបាយមិនវិលមករកភាពប្រក្រតីវិញ ខណៈមេដឹកនាំគណបក្ស គឺលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងជាប់បណ្តឹងតុលាការជាបន្តបន្ទាប់៕
សម្ភាស៖ ធ្វើពហិកាព្រោះអសុវត្ថិភាព ជាសិទ្ធិរបស់តំណាងរាស្រ្ត
តំណាងរាស្រ្តទាំង៥៥ រូបនៃគណបក្សប្រឆាំង បាននាំគ្នាធ្វើ«ពហិការ» មិនចូលគ្រប់កិច្ចប្រជុំនៃរដ្ឋសភា រហូតដល់«សុវត្តិភាព» របស់អ្នកតំណាងរាស្ត្រ ត្រូវបានធានាដោយរដ្ឋាភិបាល យ៉ាងពិតប្រាកដ។ ការប្រកាសនេះ ត្រូវបានធ្វើឡើង ក្រោយហេតុការណ៍ នៃការវាយប្រហារយ៉ាងចាស់ដៃ ទៅលើតំណាងរាស្រ្ត ពីររូបនៃគណបក្សប្រឆាំង ពីសំណាក់ជនមួយក្រុម ដែលមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជា។ តំណាងរាស្ត្រទាំង៥៥រូប មកពីគណបក្សសង្គ្រោះជាតិ នឹងធ្វើពហិកា ដោយឈប់ធ្វើការងារមួយរយៈពេល ព្រោះបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈជនដៃដល់ ដែលបង្កហិង្សា លើតំណាងរាស្រ្តពីររូប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បានចូលមកសារភាពព្រមគ្នា ត្រឹមតែបីនាក់ប៉ុណ្ណោះ។ នេះបើតាមការអះអាង របស់លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ នៅតាមបណ្ដាញសារព័ត៌មានក្នុងស្រុក។
បញ្ហាខាងលើ ត្រូវបានប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យ៉ង់ គឹម អេង ថ្លែងពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា តំណាងរាស្រ្តទាំងនោះ អាចធ្វើ«ពហិការ»បាន ព្រោះទាំងនេះ ជាសិទ្ធិតាមផ្លូវច្បាប់របស់ពួកគេ។ លោក គឹមអេង បានបន្តថា បើសិនជាសុវត្ថិភាពរបស់ពួកគាត់ មិនត្រូវបានយកចិត្តទុកដាក់ ពីរដ្ឋាភិបាលទេ គាត់អាចធ្វើពហិការទាមទារ ដើម្បីឲ្យមានដំណោះស្រាយ ក្នុងរឿងការពារសុវត្ថិភាពឲ្យពួកគាត់។
លោកថា ការធ្វើ«ពហិការ» ដើម្បីឲ្យមានការការពារសុវត្តិភាពផ្ទាល់ខ្លួន ពីរដ្ឋាភិបាលនេះ ជាហេតុផលមួយត្រឹមត្រូវ និងត្រូវមានការឆ្លើយតប ជា«វិជ្ជមាន»ពីរដ្ឋាភិបាល ជាមួយនឹងការអនុវត្តន៍ជាក់ស្តែង។ លោកថា ព្រោះតំណាងរាស្រ្ត នៃគណបក្សប្រឆាំងពីរូបហើយ ដែលត្រូវបានបាតុករមួយក្រុម វាយឲ្យរបូសយ៉ាងធ្ងន់ធ្ងរ ដែលមកទល់ពេលនេះ នៅមិនទាន់រកឃើញមេគំនិត អ្នកសមគំនិត និងជនដៃដល់ផ្សេងទៀត បាននៅឡើយ៕
12, Jul 2015, តំណាងរាស្រ្ត CNRP ទាំងអស់ពហិការ មិនចូលរួមអនុម័តសេចក្តីព្រាងច្បាប់ NGOs នៅថ្ងៃស្អែក នៅទីបំផុតទៅ តំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតទាំង ៥៥ រូប នឹងមិនចូលរួមក្នុងកិច្ចប្រជុំដើម្បីអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅថ្ងៃទី ១៣ ខែកក្កដា ស្អែកនោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី ១២ ខែកក្កដា នេះ៕ ក្រៅពីរិះគន់សេចក្តីព្រាងច្បាប់នេះមិនបន្ធូរដៃ គណបក្សសង្គ្រោះជាតិ ក៏ស្នើឲ្យរដ្ឋសភាជាតិទម្លាក់ចោលការអនុម័តសេចក្តីព្រាងច្បាប់នេះចោលតែម្តង។ សេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិនៅថ្ងៃទី ១២ ខែកក្កដា នេះ បញ្ជាក់យ៉ាងច្បាស់ថា តំណាងរាស្រ្តរបស់គណបក្សប្រឆាំងទាំងអស់ នឹងគ្មានអ្នកណាចួលរួមអនុម័តសេចក្តីព្រាងច្បាប់នេះនៅថ្ងៃ ១៣ ខែកក្កដា នោះទេ។
បើតាមសេចក្តីថ្លែងការណ៍ដដែល គណបក្សសង្គ្រោះជាតិ ខកចិត្តយ៉ាងខ្លាំង ចំពោះការមិនទទួលយកយោបល់និងគំនិតសំខាន់ៗស្ទើរទាំងស្រុងរបស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីកែសម្រួលសេចក្តីព្រាងច្បាប់ឲ្យប្រសើរ ដែលអាចទទួលយកបានទាំងអស់គ្នា។ លើសពីនេះ សេចក្តីថ្លែងការណ៍នោះបន្តថា ជំហរបស់គណបក្សសង្គ្រោះជាតិ គឺមិនគាំទ្រឲ្យមានច្បាប់ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល ក្នុងដំណាក់កាលបច្ចុប្បន្ននេះទេ។
គណបក្សសង្គ្រោះជាតិ យល់ថា ខ្លឹមសារនៃសេចក្រីព្រាងច្បាប់NGOs មានលក្ខណៈគាបសង្កត់ កម្រិតសិទ្ធិសេរីភាពបុគ្គលក្នុងការសម្តែងមតិ និងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ៣៥ និងអនុសញ្ញា និងកតិកាអន្តរជាតិផ្សេងៗទៀត ដែលកម្ពុជាចុះហត្ថលេខា។ បើទោះបីបែបនេះក្តី គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់វប្បធម៌សន្ទានាគ្នាដដែល។
យ៉ាងណាក៏ដោយ លោក ឈាង វុន តំណាងរាស្រ្តគណបក្សកាន់អំណាច បានអះអាងប្រាប់សារព័ត៌មានថ្មីៗកាលពីពេលកន្លងទៅថា រដ្ឋសភានៅតែអនុម័តសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃទី ១៣ ខែកក្កដា ខាងមុខ បើទោះបីបក្សប្រឆាំងពហិការមិនចូលអនុម័តក៏ដោយ។ លោកថា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មាន ៦៨ រូប គ្រប់គ្រាន់ដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះហើយ៕
លោកតំណាងរាស្ត្រ អ៊ូ ច័ន្ទឫទ្ធិ បានអះអាងថា បើរដ្ឋាភិបាលមិនអាចស្វែងចាប់ខ្លួន ជនដៃដល់ទាំងអស់ និងអ្នកបញ្ជាពីក្រោយឃើញទេ នោះសុវត្ថិភាពរបស់ក្រុមតំណាងរាស្ត្រ នឹងនៅតែ«គ្មាន»។ លោក អ៊ូ ច័ន្ទឫទ្ធិ បានថ្លែងឡើងថា៖ «ត្រូវស្រាវជ្រាវ រកជនដៃដល់ទាំងអស់ និងអ្នកនៅពីក្រោយខ្នង ដើម្បីឲ្យយើងមានភាពកក់ក្ដៅថា នឹងមិនមានអ្វីកើតឡើង សម្រាប់អ្នកតំណាងរាស្ត្រ (បក្សប្រឆាំង)។ (...) យើងបានសម្រេចគ្នាថា ទាក់ទងនឹងសុវត្ថិភាពតំណាងរាស្ត្រ យើងមិនអាចទៅចូលរួមប្រជុំ ឬក៏ចុះមូលដ្ឋាន ក្នុងនាមជាអ្នកតំណាងរាស្ត្របានទេ ក្នុងរយៈពេលនេះ បើគ្មានការឆ្លើយតប ពីការការពារសុវត្ថិភាពច្បាស់លាស់។»
ករណីនេះ ត្រូវបានប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព ធ្វើការពន្យល់ទៀតថា ការធ្វើពហិការនេះ រដ្ឋសភាក៏មិនអាចយក«លេស» ក្រោមបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា មកធ្វើការព្រមាន ឬគម្រាម ដល់ការធ្វើពហិកា របស់តំណាងរាស្រ្តទាំងនោះបានឡើយ ព្រោះនេះជាសិទ្ធិផ្លូវច្បាប់ របស់ពួកគាត់។ លោក យ៉ង់ គឹមអេង បាននិយាយថា៖ «បើការធ្វើពហិការ មិនមានមូលហេតុត្រឹមត្រូវ ការយកបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាមកអនុវត្តន៍ វាត្រឹមត្រូវហើយ»។
ផ្ទុយមកវិញលោក យ៉ង់ គឹមអេង បានបន្តថា បើរដ្ឋាភិបាលបានបង្ហាញ និងធានាបាននូវសុវត្ថិភាពពិតប្រាកដ ជាមួយនឹងការបង្ហាញ ពីយន្តការនានាយ៉ាងច្បាស់លាស់ នៃការការពារសន្តិសុខ និងសុវត្តិភាព នៃអ្នកតំណាងរាស្រ្តទាំងនោះ ហើយបើពួកគាត់មិនចូលរួមទៀតនោះ ទើបអាចចាត់ទុកជាកំហុសមួយបាន។
លោកបានការធ្វើពហិការ ទាមទារ និងតវ៉ា នៃអ្នកតំណាងរាស្រ្តទាំងនោះ អាចនឹងធ្វើបានដោយគ្មានកំណត់ពេល រហូតដល់មានការឆ្លើយតប និងមានកិច្ចអន្តរាគមយ៉ាងពិតប្រាកដ ពីរដ្ឋាភិបាល ហើយមិនមែននិយាយ ត្រឹមតែមាត់នោះទេ ពោលគឺត្រូវតែមានឆ្លើយតប។ លោក គឹមអេង បានពន្យល់ថា៖ «រដ្ឋាភិបាលដែលមានកាតព្វកិច្ ចក្នុងការការពារសន្តិសុខ ជូនពលរដ្ឋទូទៅ ត្រូវតែមានការឆ្លើយតប ចំពោះបញ្ហាហ្នឹង។ វាជារឿងមួយ ត្រូវតែមានការព្រួយបារម្ភ ព្រោះតែ(បាតុករ) វាយដល់របងសភាហើយ អត់មាន (មន្ត្រី) សន្តិសុខណាទៅអើពើ ទុកឲ្យបាតុករនោះវាយតាមចិត្ត។ (...) នេះជាបញ្ហា ដែលស្ថាប័នជាតិទាំងមូល អត់មានសន្តិសុខ ឬមានសន្តិសុខប្រចាំការ អត់បានយកចិត្តទុកដាក់ត្រឹមត្រូវ។ (...) ស្ថានភាព វាហាក់ដូចជា នៅមានការគម្រាមកំហែងទេ ពួកគាត់(តំណាងរាស្រ្តបក្សប្រឆាំង) អាចនឹងបន្តធ្វើពហិការរហូត។»
«បើសិនជារដ្ឋាភិបាលមិនបានឆ្លើយតប មិនបានបង្ហាញនៅកិច្ចការពារអ្វីត្រឹមត្រូវ ប្រាកដប្រាជាទេ នោះក៏ជាការបង្ហាញ ពីភាពទន់ខ្សោយ របស់រដ្ឋាភិបាលដែរ។ ខ្ញុំគិតថា បើមានសំណើរនេះហើយ រដ្ឋាភិបាលត្រូវតែបង្ហាញ ពីកិច្ចប្រឹងប្រែង បង្ហាញពីសមត្ថភាពរបស់រដ្ឋាភិបាល ដែលអាចការពារ មិនឲ្យមានបញ្ហានេះកើតឡើង។ បើរដ្ឋាភិបាល បណ្តោយឲ្យមានការវាយដំច្រំធាក់ លើតំណាងរាស្រ្ត និងប្រជាពលរដ្ឋ ស្រេចតែអំពើចិត្តនៃជនខិលខូច ឬក្រុមប្រថុចជនទាំងនោះ នោះទំនួលខុសត្រូវរបស់រដ្ឋ ក៏មិនមាន ហើយប្រទេស ក៏អាចនឹងមានចលាចល។»
ជាការរំលឹកជូនដែរ ថាកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បាន«បញ្ជា»ដល់អភិបាលរាជធានី ខេត្ត-ក្រុង ទាំងអស់ ឲ្យចាត់វិធានការការពារសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ អ្នកការទូត ជាពិសេសឥស្សរជននយោបាយ គ្រប់និន្នការគណបក្ស។ នៅក្នុងសេក្ដីជូនដំណឹង របស់លោក ស ខេង បានឲ្យដឹងថា៖ «គណៈអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ ដើម្បីបង្កបរិយាកាស ដល់ការលើកម្ពស់លទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋ។» សេចក្តីជូនដំណឹងដដែល បានសរសេរបន្តថា ការចេញបញ្ជានេះ ក៏ដើម្បីចូលរួមថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សង្គម សំដៅលើកស្ទួយ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ៕
២៤ វិច្ឆិកា ឆ្នាំ២០១៥ តំណាងរាស្រ្ត គង់ សុភា និង ញ៉យ ចំរើន ដែលរងគ្រោះដោយការវាយប្រហារនៅមុខរដ្ឋសភា នឹងវិលមកកម្ពុជានៅថ្ងៃទី២៤ វិច្ឆិកា (ភ្នំពេញ)៖ តំណាងរាស្រ្ត គង់ សុភា និង ញ៉យ ចំរើន ដែលរងគ្រោះដោយការវាយប្រហារនៅមុខរដ្ឋសភាកាលពីពេលថ្មីៗនេះ នឹងវិលត្រឡប់មកដល់កម្ពុជា នៅរសៀលថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង២៖៤០នាទី។
តំណាងរាស្រ្ត គង់ សភា បានសរសេរនៅថ្ងៃអាទិត្យនេះ៖ «ជនរួមជាតិជាទីគោរព៖ ខ្ញុំ គង់ សភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និង ឯឧ ញ៉យ ចំរើន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលរងគ្រោះនូវព្រឹត្តិការណ៍ដ៏ឃោរឃៅប៉ុនប៉ង វាយសំលាប់មកលើពួកយើងខ្ញុំ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០១៥ កន្លងទៅនេះ ហើយបានមកសំរាកព្យាបាលនៅ មន្ទីពេទ្យ Phyathai II អស់រយៈពេល ២៨ថ្ងៃកន្លងទៅហើយ ។ ក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យយ៉ាងយកចិត្តទុកដាក់និងប្រាប់ថា៖ ពួកយើងខ្ញុំបានធូរស្បើយបានបន្តិចហើយៗអាចចេញពីមន្ទីពេទ្យបាន។
ដូច្នេះយើងខ្ញុំទាំងពីរនាក់មានគំរោងវិលត្រឡប់ទៅមាតុភូមិវញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ តាមជើងយន្តហោះបាងកកអ៊ែវ៉េ ចេញដំណើនៅម៉ោង ១៖៣០នាទី និងទៅដល់នូវម៉ោង ២៖៤០នាទី៕
19, Nov 2018 គោលជំហរលោក គង់ គាំ លោក គង់ បូរ៉ា និងលោក គង់ សភា ចំពោះលោក សម រង្ស៊ី ! ភ្នំពេញ៖ នយោបាយ ភ្នាល់គ្នារវាងលោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន ជុំវិញការឃុំខ្លួនលោក កឹម សុខា នោះ បានបង្កឲ្យអ្នកនយោបាយ ត្រកូល«គង់» ដែលត្រូវបានតុលាការហាមធ្វើសកម្មភាពនយោបាយ បញ្ចេញទស្សនៈ និងគោលជំហរផ្សេងគ្នា លើយុទ្ធសាស្ត្រនយោបាយលោក សម រង្ស៊ី។ដ្បិតជាអ្នកនយោបាយប្រឆាំង ជាមួយលោក សម រង្ស៊ី ជាង២០ឆ្នាំ មុននឹងត្រូវតុលាការរំលាយគណបក្សសង្គ្រោះជាតិ និងហាមសកម្មភាពធ្វើនយោបាយមែន ប៉ុន្តែលោក គង់ គាំ និងកូនប្រុសលោក គង់ បូរ៉ា ហាក់បង្ហាញអារម្មណ៍មិនគាំទ្រយុទ្ធសាស្ត្រនយោបាយលោក សម រង្ស៊ី ដែលយកសេរីភាពលោក កឹម សុខា មកភ្នាល់ជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
មិនគាំទ្រ ដោយសារលោក គង់ គាំ និងលោក គង់ បូរ៉ា យល់ឃើញថា ការយកសេរីភាពលោក កឹម សុខា មកភ្នាល់គ្នានេះ វាមិនមែនជាដំណោះស្រាយនយោបាយទេ ប៉ុន្តែវាជាផ្នែកមួយនៃការដាក់បន្ទុកទៅលើលោក កឹម សុខា ទៅវិញ។
ថ្លែងក្នុងនាមជាពលរដ្ឋម្នាក់ ក្រោយតុលាការហាមធ្វើនយោបាយ៥ឆ្នាំនោះ លោក គង់ គាំ ដែលជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បាននិយាយប្រាប់សារព័ត៌មានថ្មីៗថា លោក សម រង្ស៊ី កំពុងធ្វើឲ្យលោក កឹម សុខា ខកចិត្ត។ មូលហេតុដែលលោក គង់ គាំ លើកឡើងបែបនេះ ដោយសារលោកមើលឃើញថា លោក សម រង្ស៊ី ទំនងខ្លាចលោក កឹម សុខា អាចត្រូវបានដោះលែង នៅពេលខាងមុខ ហើយខ្លួនត្រូវបានគេទុកចោលក្រៅកញ្ចប់នយោបាយនោះ ទើបលោក សម រង្ស៊ី បង្កើតរឿភ្នាល់នេះឡើង ដើម្បីឲ្យបញ្ហានយោបាយនៅតែបន្តកើតមាន។

No comments:
Post a Comment