នៅកម្ពុជាមានជាង ៤០ បក្សនយោបាយនាឆ្នាំ ២០១៩ នេះ បើធៀបឆ្នាំ ១៩៨២ មានបក្សនយោបាយជាង ៦០ បក្ស (រដ្ឋាភិបាលចម្រុះត្រីភាគីនៅតាមព្រំដែន ខ្មែរសៀមផង និង រដ្ឋាភិបាលក្រុងភ្នំពេញផង។ ក្រុបបក្សប្រឆាំង ឬ ឧទ្ទាម ឬចលនាបេះបោះ គេហៅ ប្រជាជនវៀតណាម ជាប្រជាជនយួន និង រដ្ឋាភិបាលវៀតណាមថា រដ្ឋាភិបាលយួន ព្រមទាំងហៅមេដឹកនាំ រដ្ឋាភិបាលនៅភ្នំពេញថា អាយ៉ងយួន។ ក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ អង្គការសហប្រជាជន ស្តីបន្ទោស ពួកមេដឹកនាំបក្សប្រឆាំងថា "រើសអើងពូជសាសន័ ព្រោះប្រើពាក្យថា យួន"។ សម្តេច ហ៊ុនសែន ប្រតិកម្ម ពួកមេដឹកនាំបក្សប្រឆាំងរឿង ហៅគាត់ថា អាយ៉ងយួន។ ពេលកម្ពុជាក្រោមសុំចូលជាសមាជិកសេដ្ឋកិច្ច វប្បធម៍របស់ UN ត្រូវ UN ជំទាស់ ដោយសារ វៀតណាមគេថា " កម្ពុជាក្រោមនេះ មើលងាយពួកគេ ដោយហៅ វៀតណាមថា ជា យួន។ ក្រុមសិទ្ធិមនុស្សនៅកម្ពុជា ដែលទទួលលុយ ថវិការ ពី UN ប្រឆាំងជាមួយ បក្សប្រឆាំង ដែល ហៅវៀតណាមថា ជាយួន។ បើជនទី៣/ជនបរទេស ស្តាប់តាម យួន គេថា ពួកហ្នឹងអាយ៉ងយួន បានជាការពារយួន/វៀតណាម។ បើពួកជនទី ៣នេះ ការពារខាងខ្មែរ គេថា ជនបរទេសទាំងនោះជា អាយ៉ងខ្មែរ។
ដូច្នេះ តើពាក្យថា "យួន " មានប្រភពពីណា? ក្នុងន័យមើលងាយ? ឬ មិនមើលងាយ ? តើពន្យល់បែបម៉េចឲ្យជនជាតិផ្សេងៗ បារាំង អគ្លេស ចិន សមាជិកអាស៊ាន គេជឿថាពាក្យ "យួន" ពិតជាចឹងមែន? ដោយសារការប្រើ ពាក្យថា "យួន " នាំឲ្យខ្មែរខាត បែកបាក់សាមគ្គីព្រលឹងជាតិខ្មែរ តើខ្មែរ គួរបន្ត ឬ មិនបន្តប្រើពាក្យថា "យួន"?
- បឿន ចាន់ប៊ន៖ ពាក្យថា យួន គឺសំដៅ អាណាចក្រ/រដ្ឋមួយរបស ចិនសព្វថ្ងៃនេះ ដោយការកាលណោះអត់ទាន់មាន ពួកអាណ្ណាម ដាយវៀត និង កូសាំងស៊ីនទេ ក្នុងផែនទីមានតែ ពួក ស្បែកសរ ស្រដៀង ចិន ដែលក្នុងផែនទីគេសរសេរថា Yunnan ។ ចំណែកលុយ កាក់ គេហៅថា លុយ យួន/លុយយ័ន្ត។ ក្រោយមកខ្មែរហៅពាក្យថា យួន នេះអាក្រក់ ដោយសារ ត្រូវជនជាតិ យួន នេះធ្វើបាប សម្លាប់ ឃ្លានពាន ដាំតែអុង..វាដូចគ្នាជាមួយពាក្យថា ស្រីកាកី ដែលដំបូងជាស្រ៏ស្អាត ជប់ចេញពីផ្កាឈូក..ក្រោយមកដោយនាងផិតក្បត់ គេហៅស្រីកាកី ។ ដូចជា យាយផាន់ ម្តាយនាងទាវ គាត់កាចណាស់ ដូច្នេះអ្នកណាកាច គេហៅថា យាយផាន។ ចំណុចនេះ ពេលសិក្សាអំពី ប្រវត្តិជនជាតិ យើងឃើញថា ជនជាតិខ្លះក្នុងអំបូរ ជនជាតិទាំង ៥៥ នោះ ស្អប់ជនជាតិយួន (យួនវេរ ឬ យួនហាណួយ/ យួនខាងជើង) ពួកវា ប្រើល្បិចខ្វីដៃខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរលើ សម្លាប់ពួកនោះជាសម្ងាត់ -- សំដៅលើ ប្រវត្តិជំលោះពូជសាសន័វៀតណាម ខាងជើង និង វៀតណាមខាងត្បូង។
- បឿន ចាន់ប៊ន៖ ពាក្យថា ចិន Chen មានប្រើដំបូងនៅលើផែនទី ប្រវត្តិសាស្រ្តឆ្នាំ ៥៥៧
- បឿន ចាន់ប៊ន៖ ពាក្យថា យួន Zhou មានប្រើដំបូងនៅលើផែនទី ប្រវត្តិសាស្រ្តឆ្នាំ ៧០៤
- បឿន ចាន់ប៊ន៖ ពាក្យថា យួន Yunna មានប្រើដំបូងនៅលើផែនទី ប្រវត្តិសាស្រ្តឆ្នាំ ១៩៣៨
- បឿន ចាន់ប៊ន៖ ពាក្យថា ដាយ វៀត Dai Viet មានប្រើដំបូងនៅលើផែនទី ប្រវត្តិសាស្រ្តឆ្នាំ ១២៤៨
- បឿន ចាន់ប៊ន៖ ពាក្យថា យួន Yuan មានប្រើដំបូងនៅលើផែនទី ប្រវត្តិសាស្រ្តឆ្នាំ ១២៧៩
- បឿន ចាន់ប៊ន៖ ពាក្យថា អណ្ណាម Annam មានប្រើដំបូងនៅលើផែនទី ប្រវត្តិសាស្រ្តឆ្នាំ ១៨៨៩
- វចនានុក្រុមខ្មែរ បានបញ្ជាក់ថាត្រង់ពាក្យ “យួន” ថា៖ “យួន ( ន. ) ជាតិមនុស្សអ្នកដែនតុងក័ង, ដែនអណ្ណាម, ដែនកូស័ងស៊ីន : យួន តុងក័ង, យួនអណ្ណាម, យួនកូស័ងស៊ីន; ពាក្យសាមញ្ញច្រើនហៅយួនតុងក័ងថា យួនហាណូយ, ហៅយួនអណ្ណាមថា យួនហ្វេ, ហៅយួនកូស័ងស៊ីនថា យួនព្រៃនគរ” ។ មិនមែនរើសអើងពូជសាសន៍ទេ តែជាការរក្សាភាសាខ្មែរ។
- ចាន់ សុផល៖ ពាក្យថា យួន អាចចេញមកពីពាក្យ ”យៀ” ដែលចិនកុកងឺហៅឈ្មោះវៀតណាមគឺ ”យៀ ណាម” ។ រីឯពាក្យ ”ណាម” មានន័យថា ខាងត្បូងជាភាសាចិន។ ”យៀ ” បង្ហាញនូវឈ្មោះរបស់ប្រជាជននៅក្នុងតំបន់នោះ។ ដូច្នេះហើយ ”យៀ ”មានន័យថា ”វៀត” ឬជនជាតិវៀតណាមជាភាសាចិន ហើយ ”យៀ ណាម” មានន័យថាប្រជាជន ”យៀ” ដែលនៅប៉ែកខាងត្បូង ។ នៅក្នុងករណីនេះ ប៉ែកខាងត្បូងមានន័យថា ខាងត្បូងនៃប្រទេសចិន។ ជនជាតិវៀតណាមខាងត្បូងអានថា ”យៀកណាម”។
- លោកជីវ តាក្វាន់ (Chou Ta-Kuan) ដែលជាអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដ៏ល្បីល្បាញក្នុងសតវត្សទី១៣បានបង្ហាញនៅក្នុងរបាយការណ៍របស់គាត់ថា មានប្រជាជន ចិន ដ៏ធំដែលបានបោះទីតាំងនៅក្នុងប្រទេសកម្ពុជារួចទៅហើយក្នុងអំឡុងសតវត្សនោះ ។ គាត់បាននិយាយថា ចិនពេញចិត្ដការរស់នៅក្នុងអាណាចក្រខ្មែរ ពីព្រោះមកពីរស់នៅក្នុងអាណាចក្រខ្មែរងាយស្រួលជាងក្នុងប្រទេស ចិន ។ នៅពេលនោះមានបុរសចិនជាច្រើនបានរៀបការជាមួយនឹងស្ដ្រីខ្មែរ ។ ពាក្យថា យួន អាចកើតចេញមកពីពាក្យចិន ”យៀ ” ដើម្បីបង្ហាញថា ជាជនជាតិវៀតណាម។
- លោក George Coedes ដែលជាអ្នកជំនាញផ្នែកអាស៊ីអាគ្នេយ៍បានរកឃើញភស្ដុតាងនៃពាក្យ យួន ដែលសរសេរនៅក្នុងសិលាចារឹកខ្មែរក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ ១០០២-១០៥០) ។ លោក Adhémar Leclère ដែលជាអភិបាលខេត្ដកម្ពុជានាសម័យ អាណានិគមនិយមបារាំងដែលបានរស់នៅស្រុកខ្មែរអស់រយៈពេល២៥ឆ្នាំបានប្រើពាក្យ យួន នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា Histoire du Cambodge depuit le 1er siècle de notre ère (librairie Paul Geuthner, 1914:99, 413, 432, 434, 469)។
- លោក David Roberts ដោយសារតែពាក្យ យួន ត្រូវបានប្រើស្មើនឹងពាក្យ Savage ដោយ លោក David Roberts នៅក្នុងអត្ថបទឆ្នាំ២០០២ នៅក្នុងកាសែត Washington Times តែការពិតពាក្យ Savage នេះ នៅក្នុងភាសាខ្មែរបកប្រែថា ពួកព្រៃ ឬពួកព្នង (ជាការអកុសលដែលពាក្យនេះសំដៅទៅលើក្រុមជនជាតិភាគតិចដែលរស់នៅតាមតំបន់ភ្នំក្នុងប្រទេសកម្ពុជា) ។ ប្រជាជនកម្ពុជា ហៅជនជាតិវៀតណាមថាយួន ដូចដែលគេហៅជនជាតិឥណ្ឌាថាក្លឹង ជនជាតិ Myanmar ថាភូមា ជនជាតិ France ថាបារាំង និងជនជាតិ China ថាចិន ។ ឈ្មោះទាំងអស់នេះ គឺជាភាសាដែលជនជាតិកំណើតមិនប្រើប្រាស់ (Xenonym) ហើយជាឈ្មោះដែលអក្សរ ខ្មែរយកមកប្រើជំនួស។
- ចាន់ សុផល ជួនកាលនៅពេលដែលយួនហៅខ្មែរថា ”ង៉យមាន” (ដែលពួកគេគួរហៅថា ”ង៉យ កម្ពុជា”) នេះគឺជាពាក្យមិនត្រឹមត្រូវពីព្រោះពាក្យថា ”មាន” គឺជាឈ្មោះក្រុមជនជាតិភាគតិចដែលមិនមែនជាខ្មែរជនជាតិដើម ។ បើយោងតាមបណ្ដាញ Mien Network (http://www.miennetwork.com/miencommunity/history.html) ”មាន” គឺជា អនុក្រុម ”យ៉ាវ” នៅប្រទេសចិន ហើយពួកគេមានដើមកំណើតមកពីចិនខាងលិចឈាងខាងត្បូង។ បើយោងតាមតួលេខចំនួនប្រជាជនឆ្នាំ១៩៩៥ ដែលចេញផ្សាយដោយវិទ្យាស្ថាន Tribunal Research Institute របស់ឈៀងម៉ៃបានសរសេរថា មានជនជាតិ ”មាន” ៤០,០០០នាក់ រស់នៅក្នុង១៧៣ភូមិនៅប៉ែកខាងជើងប្រទេសថៃ ។ ចំនួនប្រជាជនដែលច្រើនជាងនេះ ត្រូវបានរកឃើញនៅក្នុងប្រទេសឡាវ៨៥,០០០នាក់) និងវៀតណាម ៤៧៤,០០០នាក់) ដែលចំនួនភាគច្រើននៅតែរស់នៅក្នុងប្រទេសចិននៅឡើយ ។ បើយោងទៅតាមជំរឿនប្រជាជនឆ្នាំ១៩៩០ មានជនជាតិយ៉ាវប្រហែលជា២,១លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសចិន។
- ចាន់ សុផល ហេតុដូច្នេះហើយនេះគឺដូចជាការនិយាយរបស់ជនជាតិអង់គ្លេសម្នាក់ថា គាត់ជាជនជាតិ Basque ។ បើគិតតាមភូមិសាស្ដ្រគឺមានន័យខុសទាំងស្រុង ប៉ុន្ដែបើតាមន័យកំបាំងអាចមានន័យថា ជាជាតិមួយដោយមិនមានរដ្ឋ ។ នៅចុងទសវត្សទី១៧ ព្រះរាជាណាចក្រវៀតណាម (Vietnamese Court of Hue) បានប្ដូរព្រះរាជានាមបុត្រីខ្មែរ អង្គម៉ី អង្គប៉ែន អង្គពៅ និងអង្គស្ងួនទៅជាឈ្មោះវៀតណាមនាមថា ង៉ុកវ៉ាន់ ង៉ុកបៀន ង៉ុកទូ និងង៉ុកងាង ។ ទីក្រុងភ្នំពេញ ក៏ត្រូវបានហៅជាភាសាយួនថា ណាមវ៉ាង ។ តាមការពិត គុយទាវភ្នំពេញរបស់យើង ត្រូវបានផ្សាយជាភាសាយួនថាជា ហ៊ូទាវ ណាមវ៉ាង ទៅវិញ។ មួយវិញទៀត នៅពេល ដែលយើងហៅ ចូវដុក និងសាយហ្គន (ដែលជាទីក្រុងហូជីមិញនាបច្ចុប្បន្ន) ថាមាត់ជ្រូក និងព្រៃនគរនោះ នេះគឺជាបាតុភូតដែលស្មើនឹងពាក្យដែលយើងប្រើដូចពាក្យយួននេះជាដើម ដែលមិនមែនជាភាសាដែលជនជាតិដើមយកមកប្រើ។ យើងទាញសេចក្ដីសន្និដ្ឋានថា ការយល់ច្រឡំទៅលើពាក្យយួន គឺដោយសារមកពីមានពាក្យ Vietnam(ese)ក្នុងភាសាអង់គ្លេសដែលអាចយកមកប្រើជំនួសពាក្យយួនបាន។ ការយល់ច្រឡំនេះ គឺមកពីប្រជាជនខ្មែរជ្រើសរើសប្រើពាក្យយួនដើម្បីសំដែងថាជាប្រជាជនវៀតណាមធ្វើអោយជនបរទេសមានចំណាប់អារម្មណ៍ថា ពួកយើងជាអ្នកប្រកាន់ជាតិសាសន៍ ។ ការនិយាយបែបនេះ គឺស្មើនឹងការនិយាយថា អ្នកណាដែលប្រើពាក្យ Cambodian (ពេលនិយាយជាភាសាអង់គ្លេស) ជំនួសពាក្យ Khmer (ពេលនិយាយជាភាសា អង់គ្លេស) គឺជាអ្នកប្រកាន់ជាតិសាសន៍ ។នៅពេលយើងនិយាយជាភាសាខ្មែរ ការប្រើពាក្យវៀតណាម ឬជនជាតិវៀតណាមមានលក្ខណៈឆ្គង ហើយស្ដាប់ទៅមិនត្រឹមត្រូវ។ ក៏ប៉ុន្ដែនៅពេលយើងនិយាយជាភាសាអង់គ្លេស ឬបារាំង ការប្រើពាក្យ Vietnamese ឬ Vietnamien មានលក្ខណៈធម្មតាជាង ហើយបើ ប្រើពាក្យ Yuon គឺមានលក្ខណៈឆ្គងទៅវិញ។
- ចាន់ សុផល ប្រសិនបើយើងចង់និយាយថា ពួកអ្នកនេសាទត្រីគឺច្រើនតែយួន ហើយពាក្យទាំងពីរគឺ យួន និងវៀតណាមត្រូវបានប្រើនៅក្នុងប្រយោគខ្មែរលទ្ធផលអាចដូចតទៅនេះ ពួកអ្នកនេសាទត្រីគឺច្រើនតែយួន ឬពួកអ្នកនេសាទត្រីគឺច្រើនតែជនជាតិវៀតណាម។ ហេតុដូច្នេះហើយវាតំរូវអោយមានព្យាង្គបន្ថែមទៀតដើម្បីប្រើពាក្យវៀតណាមក្នុង ការពណ៌នាពីជនជាតិវៀតណាម ពីព្រោះយើងត្រូវតែនិយាយថាជនជាតិវៀតណាម ដើម្បី ពិពណ៌នាពីជនជាតិ វៀតណាមម្នាក់ ។ យើងមិនអាចនិយាយថា ពួកអ្នកនេសាទត្រីគឺច្រើន តែវៀតណាម ពីព្រោះវៀតណាមគឺជាឈ្មោះប្រទេស ។ ភាសាខ្មែរគ្មានពាក្យអ្វីក្រៅពីយួននោះទេ បើយើងមិនយកពាក្យជនជាតិវៀតណាមមកប្រើជំនួស។
- ចាន់ សុផល នៅក្នុងភាសាខ្មែរកំរនឹងមានពាក្យជាតិសាសន៍ដែលប្រើទៅប្រកាន់មើលងាយក្រុមជន ភាគតិចខុសៗគ្នាទាំងប៉ុន្មាន។ ប៉ុន្ដែនេះមិនមែនមានន័យថា ភាសាគ្រោតគ្រាតមិនកើតមាននោះទេ ។ ផ្ទុយទៅវិញនៅពេលដែលយើងមិនគោរពអ្នកណាម្នាក់យើងបន្ថែមគុណនាម ”អា” នៅពីមុខពាក្យដែលយើងចង់ប្រើ។ ប្រសិនបើយើងនិយាយថា ”អាយួន” មានន័យ ថាជាការមិនគោរព ប៉ុន្ដែមិនចាំបាច់ជាពាក្យប្រកាន់ជាតិសាសន៍នោះទេ ។ បើយើងជាអ្នកប្រកាន់ជាតិសាសន៍៍ លុះត្រាតែយើងប្រើពាក្យដូចជា អាកន្ទប អាងាង ឬអាស្រកីដូង។ មានមនុស្សខ្លះអាចប្រៀបធៀបពាក្យយួនជាមួយពាក្យ "Nigger" (ពាក្យអង់គ្លេសដែលមើលងាយពួកស្បែកខ្មៅ) ប៉ុន្ដែពាក្យនេះមានន័យខ្លាំងពេកក្នុងការប្រៀបធៀប។ ក្នុងករណីណាក៏ដោយការចោទប្រកាន់មនុស្សម្នាក់នៅក្នុងឆ្នាំ១៨៦០ថាជាអ្នកប្រកាន់ជាតិសាសន៍ ពីព្រោះអ្នកនេះប្រើពាក្យ "Nigger" គឺមិនត្រឹមត្រូវតាមលក្ខណៈប្រវត្ដិសាស្ដ្រនោះទេ។ នេះគឺជាការសន្មតនៅជំនាន់មុន ហើយដែលវិវឌ្ឈហួសសម័យកាល។ មូលដ្ឋានគ្រឹះចំពោះបញ្ហានេះ គឺនៅជំនាន់ លន់ ណុល (របបសាធារណរដ្ឋខ្មែរ ១៩៧០-១៩៧៥) ដែលតាមពិតពាក្យយួន ត្រូវបានប្រើជាលក្ខណៈប្រមាថមើលងាយក្នុងការវាយ ប្រហារទៅលើជនជាតិវៀតណាម ។ ដូច្នេះហើយពាក្យនេះ ក្លាយទៅជាពាក្យកំបាំងអវិជ្ជមាននៅក្នុងទសវត្សឆ្នាំ១៩៧០ ហើយត្រូវបានហាមឃាត់មិនអោយប្រើនៅក្នុងទសវត្សឆ្នាំ១៩៨០ នៅពេលកម្ពុជាត្រូវបានកាន់កាប់ដោយវៀតណាម ។
- ចាន់ សុផល សម្លម្ជូរយួនក្លាយទៅជាសម្លម្ជូរវៀតណាម ប៉ុន្ដែត្រូវបានត្រឡប់ទៅជាពាក្យដើមនៅក្នុងទសវត្សឆ្នាំ១៩៩០។ ជាប្រាកដណាស់ ខ្មែរក្រហមក៏បានប្រើពាក្យយួន នេះដែរ នៅពេលដែលពួកគេបានពិពណ៌នាអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ថាជា យួនតាក់ ដោយចោទប្រកាន់ថា នេះជាភ្នាក់ងារមួយរបស់់គណបក្សប្រជាជនកម្ពុជាដែលគាំទ្រដោយយួន ។ ប៉ុន្ដែជាថ្មីម្ដង ទៀតនេះ ពីព្រោះតែខ្មែរក្រហមនិងខ្មែរសាធារណរដ្ឋប្រើពាក្យនេះ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនមែនមានន័យថា ឥលូវពាក្យនេះ ត្រូវតែយើងបោះបង់ចោលនៅក្នុងការប្រើប្រាស់ភាសាប្រចាំថ្ងៃនោះទេ ។
- លោក ច័ន្ទ សំណព្វ បណ្ឌិតអក្សសាស្ត្រខ្មែរថា ពាក្យ «យួន» គ្មានន័យមើលងាយទេ (អត្ថន័យ ពាក្យ “យួន” និង “វៀតណាម”)សង្គ្រាមពាក្យសម្តីរវាង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិ មនុស្សកម្ពុជា ជុំវិញពាក្យ «យួន» នៅមិនទាន់បញ្ចប់នៅឡើយទេ ។ សម្រាប់លោកបណ្ឌិតអក្សសាស្ត្រខ្មែរ ច័ន្ទ សំណព្វ ពាក្យ «យួន» គ្មានន័យមើលងាយទេ ! ។ លោក ច័ន្ទ សំណព្វ បណ្ឌិតអក្សរសាស្ត្រខ្មែរ និងជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជា បានពន្យល់ប្រាប់ សារព័ត៌មានថ្មីថ្មី ចំពោះ ពាក្យ «យួន» ថា មិនមានអត្ថន័យមើលងាយទេ ។ ពាក្យនេះ វាគ្រាន់តែការដាក់ងារឲ្យដោយ ប្រជាជនខ្មែរ ប៉ុណ្ណោះ ។ បើយោងតាមឯកសារចិនមួយចំនួន ពាក្យ «យួន» នេះ អាចមកពីពាក្យដើមរបស់ប្រទេសវៀតណាមថា «យៀកណាន់»។ តាមរយៈពាក្យនេះ ចិនហៅវៀតណាមថា «យៀកណាន់» តែខ្មែរវិញមិនហៅថា «យៀក» ដូចចិនទេ តែបែរជាហៅថា«យួន»វិញ ។
- លោក ច័ន្ទ សំណព្វ បានរំឭកថា សម្តេចព្រះបាទ នរោត្តម សីហនុ កាលពីអតីតកាល មិនដែលហៅប្រទេសវៀត ណាម ថា «វៀតណាម» នោះទេ ។ ព្រះអង្គតែងតែហៅថា «យៀកណាម» ។ រីឯ លោក ប៉ុល ពត វិញ លោកបានហៅ ជនជាតិយួនថា «អាយួន» ។ សរុបសេចក្តីមកវិញ សម្រាប់លោក សំណព្វ ពាក្យ «យួន» មិនមានន័យមើលងាយទេ ។ ខ្មែរក្រោម នៅកម្ពុជា ក្រោម ដែលបច្ចុប្បន្ន នៅភាគខាងត្បូបប្រទេសវៀតណាមក៏ហៅជនជាតិយួនថា «យួនៗ» ដែរ ហើយគ្មានជនជាតិ យួន ណាម្នាក់ខឹងនោះទេ ។
- លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី ១៨ ខែធ្នូ នៅតែបន្តប្រកាន់ជំហរថា ការប្រើ ពាក្យថា “យួន” របស់ លោក សម រង្ស៊ី ជាការរើសអើងនឹងជនជាតិយួនដដែល លោក អ៊ូ វីរៈ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធ ទី ១៨ ខែធ្នូ ថា “ការស្តីបន្ទោសលើប្រជាពលរដ្ឋវៀតណាម និងប្រទេសវៀតណាមចំពោះបញ្ហានានាដែលកម្ពុជា ប្រឈមនៅពេលបច្ចុប្បន្ន គឺជាគ្រោះថ្នាក់និងជាការ ខ្ជះខ្ជាយពេល វេលា ។ លោកបន្តថា គ្រប់គណបក្សនយោបាយ និងបុគ្គលសាធារណៈទាំងអស់គួរទទួលខុស ត្រូវក្នុងការលុបបំបាត់ ការរើសអើងជាជាងការចាក់សាំងលើភ្លើង ។ ក្នុងនាមជាអង្គការសិទ្ធិមនុស្ស លោកត្រូវតែលើកឡើងពីបញ្ហា ទាំងនេះ និងបង្ហាញពីករណីរំលោភបំពានសិទ្ធិមនុស្សរបស់គណបក្សកាន់អំណាច ក៏ដូចជាគណបក្សប្រឆាំង ។ កាលពីថ្ងៃទី ១២ ខែធ្នូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រតិកម្មចំពោះសម្ដីរបស់ លោក សម រង្ស៊ី ប្រធានគណ បក្សសង្គ្រោះជាតិ ដែលបានថ្លែងទៅកាន់អ្នកគាំទ្រនៅខេត្តសៀមរាប ថា លោក ហ៊ុន សែន អន់ជាងអ្នកស្រី យិង លក្សណ៍ ជិនវ័ត្រ (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ ដែលហ៊ានរំលាយសភា និងអនុញ្ញាតឲ្យមានការបោះ ឆ្នោតឡើងវិញនៅប្រទេសថៃ ។ ក្នុងលិខិតដដែលនោះ ក៏បានលើកឡើងអំពីការប្រើពាក្យ “យួន” ថាជាពាក្យសម្ដីបង្អាប់ បង្អោន និងការរើសអើងពូជសាសន៍លើជនជាតិ “យួន” ដែលលោក អ៊ូ វីរៈ ហៅថា “វៀតណាម” ។
- រដ្ឋាភិបាលវៀតណាម មិនបានប្រកាសហាមប្រើពាក្យ “យួន” ៖ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកបណ្ឌិត កែម ឡី បានអះ អាងថា ការថ្លែងជាសាធារណៈរបស់លោក អ៊ូ វីរៈ គឺជារឿងបុគ្គល ហើយលោកមិនយល់ស្របចំពោះការប្រើពាក្យ “យួន” នេះ ថា គឺជាពាក្យសម្ដីបង្អាប់បង្អោន និងរើសអើងដល់ពលរដ្ឋវៀតណាម នោះទេ។
- លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគឯករាជ្យសង្គមដែរនោះ បានបន្តថា ពាក្យយួននេះ ត្រូវបានគេប្រើជាសាមញ្ញ នៅកម្ពុជា ជាយូរយារណាស់មកហើយ មិនដែលរដ្ឋាភិបាលវៀតណាម ចេញប្រកាសជាផ្លូវការមិនឲ្យប្រើនោះទេ រហូត មកដល់ពេលនេះ ។ ក្រោយពីការផ្សព្វផ្សាយលិខិតចំហនោះមក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទទួលរងការរិះគន់ជាច្រើនតាម រយៈ បណ្ដាញ ផ្សព្វផ្សាយ សង្គមថា ពាក្យ “យួន” ពុំមែនជាពាក្យសម្ដីបង្អាប់បង្អោនដល់វៀតណាម នោះទេ ។
- យោងតាមសព្វាវចនាធិប្បាយ (Wikipedia) ជាភាសាយួនបានពន្យល់អំពីជនជាតិយួនថា “យួន” ជាជន ជាតិមួយ មានប្រភពនៅភាគខាងជើង នៃប្រទេសវៀតណាម និងភាគខាងត្បូងនៃប្រទេសចិន ។ នេះគឺជាជន ជាតិមួយដែល មាន ចំនួនប្រមាណជិត ៩០ % នៃបណ្តាពលរដ្ឋវៀតណាមទាំង ៥៤ ជនជាតិ នៃប្រទេសវៀតណាម ។ បច្ចុប្បន្ន ជនជាតិ ឬ ពូជជាតិ “យួន” មួយនេះ ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមប្រើឈ្មោះជាផ្លូវការ ក្នុងភាសាយួនថា ជនជាតិ កិញ ( Dân tộc Kinh) ដើម្បីបែងចែកឲ្យបានច្បាស់លាស់ រវាងជនជាតិដើមភាគតិច នីមួយៗ ទាំង ៥៣ ជនជាតិ ដទៃទៀត នៅក្នុងប្រទេសវៀតណាម ក្នុងនោះ មានខ្មែរក្រោម , ចាម, ហ្មុង និង ព្នង ជាដើម ។
- វៀតណាម ជំទាស់មិនឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោមក្លាយជាសមាជិកអ.ស.ប.រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃច័ន្ទ ទី២៣ បានជំទាស់បេក្ខភាពសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃអង្គការសហប្រជាជាតិ (អ.ស.ប.)។សមាជិកនៃប្រឹក្សានេះ ភាគច្រើនបានបោះឆ្នោតគាំទ្រការជំទាស់របស់រដ្ឋាភិបាលវៀតណាម ក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទ ទី២៣ ខែកក្កដា។ លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក នៅថ្ងៃអង្គារ ទី២៤ កក្កដា បានឲ្យដឹងថា សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក មិនបានក្លាយជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិនៅឡើយទេ ដោយសារតែរដ្ឋាភិបាលវៀតណាម បានជំទាស់។ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទ ទី២៣ បានបោះឆ្នោតសម្រេចលើពាក្យសុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិកក្រុមប្រឹក្សានេះ។ លោក ថាច់ ង៉ុកថាច់ បន្តថា សហព័ន្ធខ្មែរកម្ពុជាក្រោម មិនបានទទួលការគាំទ្រភាគច្រើនពីប្រទេសនៃសមាជិកក្រុមប្រឹក្សានោះទេ។ ប្រទេស ១៤ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម ប៉ុន្តែប្រទេសលោក ថាច់ ង៉ុកថាច់៖ «នៅក្នុងនេះយើងថា បរាជ័យក៏មិនអាចថាបានដែរ ពីព្រោះយើងខិតខំឲ្យប្រទេសមហាអំណាចទាំង៣ គាំទ្រយើង។ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស គាំទ្រយើង»។ តំណាងរដ្ឋាភិបាលវៀតណាម បានជំទាស់បេក្ខភាពសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយលើកហេតុផលថា ខ្មែរកម្ពុជាក្រោមចង់បានឯករាជ្យពីវៀតណាម និងរើសអើងពូជសាសន៍ ដោយហៅជនជាតិវៀតណាមថា យួន។
- វចនានុក្រមខ្មែររបស់សម្ដេចសង្ឃ ជួន ណាត សរសេរថា យួនជាជាតិមនុស្សអ្នកដែន តុងក័ង, ដែនអណ្ណាម, ដែនកូស័ងស៊ីន : យួន តុងក័ង, យួនអណ្ណាម, យួនកូស័ងស៊ីន; ពាក្យសាមញ្ញច្រើនហៅយួនតុងក័ងថា យួនហាណូយ, ហៅយួនអណ្ណាមថា យួនហ្វេ, ហៅយួនកូស័ងស៊ីនថា យួនព្រៃនគរ។
- លិខិតរដ្ឋាភិបាលវៀតណាម តវ៉ាប្រឆាំងនឹងសហព័ន្ធខ្មែរកម្ពុជាក្រោមរបស់វៀតណាម សរសេរថា ការស្នើសុំឲ្យមានការផ្ដល់សិទ្ធិសេរីភាព និងយុត្តិធម៌ដល់ខ្មែរកម្ពុជាក្រោម ជាការរំលោភលើឯកភាពជាតិវៀតណាម ដែលមានជនជាតិភាគតិច ៥៤ជនជាតិកំពុងរស់នៅ។ លិខិតបន្តថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាស្ថាប័ននៅក្រៅប្រទេស មិនតំណាងឲ្យខ្មែរកម្ពុជាក្រោម ប៉ុន្តែចង់ប្រែក្លាយទឹកដីកម្ពុជាក្រោម ជាប្រទេសឯករាជ្យ។
- លោក ថាច់ ង៉ុកថាច់ បានបដិសេធការចោទប្រកាន់នេះ។ លោកថា ពាក្យ "យួន" មិនមែនជាពាក្យរើសអើងឡើយ ហើយប្រវត្តិសាស្ត្របញ្ជាក់ថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ។ លោក ថាច់ ង៉ុកថាច់ បន្តថា សហព័ន្ធនឹងបន្តយុទ្ធនាការក្លាយជាសមាជិកក្រុមប្រឹក្សានៃអង្គការសហប្រជាជាតិនេះ ប៉ុន្តែសហព័ន្ធនឹងរង់ចាំរហូតដល់ ៣ឆ្នាំទៅមុខទៀត ទើបអាចដាក់ពាក្យជាថ្មីម្តងទៀត៕
- លោក សុក សំអឿន៖ ចំពោះទស្សនៈខ្ញុំពាក់ព័ន្ធនឹងពាក្យ “យួន” ស៊ីសងយើងជាខ្មែរ យល់យ៉ាងណាឲ្យនិយមន័យយ៉ាងណានោះទេ។ តាមខ្ញុំចាំ ពាក្យ “យួន” សំដៅទៅលើពូជសាសន៍ពីរ គឺមាន “យួនវ៉េ” ដែលនិយាយភាសាវៀតណាមខាងជើងសព្វថ្ងៃ និង “យួនកែវ”ដែលនិយាយភាសាវៀតណាមខាងត្បូងសព្វថ្ងៃ (ភាសាទាំងពីរ គឺខុសគ្នា ដូចលាវ និងថៃដែរ)។ ដោយសារជនជាតិយួន យកដីខ្មែរក្រោម ធ្វើបាបខ្មែរក្រោម រហូតឧកញ៉ាសឺនគុយឪពុករបស់សម្តេចសឺនសាន សុខ ចិត្តប្រគល់ខ្លួនឲ្យមេទ័ពយួន (សម័យនោះអត់ទាន់មានពាក្យ វៀតណាម នៅឡើយទេ) យកទៅប្រហារជីវិតដើម្បីដោះដូរសេរីភាពរួចផុតពីការធ្វើទារុណកម្មពីកងទ័ពយួននិង ប្រវត្តិដាំតែអុង កាលពីជីកព្រែក វិញតេ ទើបនំាឲ្យខ្មែរស្អប់ជនជាតិយួនតែតាមពិតគឺស្អប់រដ្ឋាភិបាលយួន ឬ មេដឹកនាំ សម័យនោះទេ មិនមែនស្អប់ ឬរើសអើងជនជាតិនោះទេ។ ជាជាក់ស្តែង ខ្មែរមិនដែលប្រកាន់ការរស់នៅជាមួយនឹងជនជាតិនោះទេ ហើយក៏មិនរើសអើងនោះដែរ ខ្មែរច្រើនណាស់យកប្រពន្ធយួន ហើយប្រុសយួនក៏យកប្រពន្ធខ្មែរ។ ពេលខ្មែរច្បាំងជាមួយ យៀក មិញ ជំនាន់សម្តេចតាទាហានខ្មែរធ្លាប់ជេរ ពួកយៀកមិញថា “អាយួនស្រកីយឿ”ដោយសារកាលពេលទ័ពយួនវាយបារាំងនៅ បៀបៀនភូ ទ័ពយួនមុជទឹកដោយយកសំបកដូងជាគំរបកុំឲ្យទាហានបារាំងចាប់ អារម្មណ៍ ប៉ុន្តែតើនេះជាការអាម៉ាស់ ឬ ជាមោទនភាពរបស់ទ័ពយួន ដែលវាយឈ្នះបារាំងដោយសារស្រកីដូង។
- សម្តេចតា ធ្លាប់ហៅអាមេរិកាំងថា “អាគាំង ឬ ពួកអាគាំង” ដែលយើងសំដៅថាជាជនជាតិអាមេរិកាំង យើងហៅបារាំងថា បារាំងសេស តើវាជាការរើសអើងដែរ? ទាំងអស់គ្រាន់តែជាពាក្យរបស់ជនជាតិមួយ(ខ្មែរ)ហៅជនជាតិមួយប៉ុណ្ណោះ។ អាចឈប់យកពាក្យតែប៉ុណ្ណោះទៅឈ្លោះគ្នាបានទេ? ព្រោះតាមខ្ញុំស្គាល់ពួកអស់លោកដែលរិះគន់ការប្រើពាក្យនេះ ហើយដែលខ្ញុំធ្លាប់ ស្គាល់ខ្លះនៅក្រៅធម្មតា ខ្ញុំក៏ធ្លាប់ឮអស់លោកប្រើពាក្យ”យួន”នេះដូចតែគ្នាដែរនឹងព្រោះវាជាភាសា ដែលខ្មែរធ្លាប់ប្រើ។ បើថាពាក្យនឹងហៅមិនបានតើប្រើពាក្យអីសំដៅជនជាតិទាំងពីរនុង? បើហៅវៀតណាម ខ្មែរក្រោមក៏វៀតណាមដែរព្រោះឥលូវរស់នៅប្រទេសវៀតណាមមែនទេ? ពួកម៉ុង ដែលរស់នៅវៀតណាម ក៏ជាវៀតណាមមែនទេ? ឬក៏ ខ្មែរក្រោម ជនជាតិម៉ុង មិនមែនជាប្រជាពលរដ្ឋវៀតណាមទេ?
- សម្តេច ហ៊ុន សែន៖ នៅថ្ងៃទី 3 ខែតុលាឆ្នាំ 1998 លិខិតមួយផ្ញើទៅកាន់ព្រឹទ្ធសមាជិកអាមេរិក John McCain និង John Kerry លោក ហ៊ុនសែន បានសរសេរជាលាយលក្ខណ៍អក្សរអំពីភាពល្ងង់ខ្លៅរបស់ព្រឹទ្ធសមាជិកអំពីពាក្យ យួន ដោយនិយាយថា "លោកសមរង្ស៊ីបានសំដៅខ្ញុំធ្វើជា អាយ៉ង យួន ។ ក្នុងករណីឯកឧត្តមមិនស៊ាំជាមួយពាក្យ យួន , យួន គឺជាពាក្យខ្ពស់និងការប្រកាន់ជាតិសាសន៍បដិប្បញ្ញត្តិទៅនឹងប្រមាថដល់អ្នកដែលត្រូវបានគេប្រើនៃពូជពង្សរបស់វៀតណាម "។
No comments:
Post a Comment