អំពីឈ្មោះហេតុអ្វីឈ្មោះថា នគរហ្វូណន?
- ភាសាខ្មែរទំនើប: នគរភ្នំ; នគរវ្នំ
- ភាសា ថៃ ៖ ฟูนาน;
- ភាសាចិន ៖ 扶南; ភិងអ៊ិង: Fúnán;
- ភាសា វៀតណាម -Phù Nam
ជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិន អានត្រាប់តាមសូរខ្មែរក្លាយជាភ្វូណាន ឬ ហ្វូណន។ នគរវ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្រ។ រាជធានីវ្យាធបុររបស់នគរវ្នំ កាលនោះប្រហែលស្ថិតនៅបាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។ ភ្វូណាន 扶南 ឬ ហ្វូណន គឺជាឈ្មោះជាភាសាចិននៃនគរបុរាណមួយដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ។ ការកំណត់ឈ្មោះនេះត្រូវបានគេរកឃើញ នៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិនជាច្រើនដែលពិពណ៌នាពីរដ្ឋនេះ បើតាមចិនបុរាណអានថា ប៊ីយូណាម ដែលជាពាក្យគ្មានន័យអ្វីឲ្យប្រាកដក្នុងភាសាចិនទេ។ ឈ្មោះនេះផ្អែកលើរបាយការណ៍អ្នកការទូតចិនពីរនាក់ដែលតំណាងឱ្យនគរអ៊ូនៅណានជិងដែលបានស្នាក់នៅបណ្ដោះអាសន្ននៅភ្វូណាននៅពាក់កណ្ដាលសតវត្សទីបីនៃគ្រិស្តសករាជ យ៉ាងណាក៏ដោយ ឈ្មោះ ភ្វូណាន មិនត្រូវបានគេរកឃើញក្នុងអត្ថបទដើមក្នុងស្រុកមួយណាទេ ហើយមិនដឹងថាតើប្រជាជនភ្វូណានហៅប្រទេសខ្លួនឯងថាយ៉ាងម៉េចដែរ។[១] លក្ខណៈធម្មជាតិនៃមនុស្សជាតិពន្ធុភាសាគឺជាប្រធានបទនៃការពិភាក្សាជាច្រើនក្នុងចំណោមពួកអ្នកឯកទេស។ សម្មតិកម្មនាំមុខគេលើកឡើងថាអ្នកនគរវ្នំភាគច្រើនជាអំបូរមនុស្សមន-ខ្មែរ រឺ ទក្សិណាស៊ី (អូស្ត្រូណេស៊ីយាង)។ មានមតិខ្លះចាត់ទុកថា ភ្វូណានត្រូវនឹងពាក្យថា ព្នង ដោយសំអាងថាកុលសម្ព័ន្ធព្នងដែលរស់នៅលើខ្ពង់រាបសព្វថ្ងៃ ស្ថិតនៅក្នុងអំបូរខ្មែរនេះម្យ៉ាង ហើយម្យ៉ាងទៀតដោយសំអាងថារូបចំលាក់ នៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ បានបង្ហាញថាខ្មែរក្នុងសម័យនោះ មានសំលៀកបំពាក់ និងទំលាប់ខ្លះដូចពួកព្នងដែរ។ ចំពោះរឿងនេះគួរកត់សំគាល់ថាលោកសាស្ត្រាចារ្យ អ៊ែល-ប្រាំផ្ត៍ (L. Brumpt) បានបញ្ជាក់ថា ខ្មែរ និងព្នងពិតជាមានពូជអំបូរជាមួយគ្នាមែន ដោយសំអាងទៅលើលទ្ធផលនៃការសិក្សារបស់លោកទៅលើឈាមក្រហម (អេម៉ូក្លូប៊ីន)។[២]ឈ្មោះដើមមិនត្រូវបានគេស្គាល់ទេ។ ការបកប្រែខ្លះដូចជា នគរវ្នំ ដែលច្រើនស្មានថា ពាក្យភ្វូណាននេះគឺត្រូវបានយកចេញជាញឹកញាប់ពីពាក្យខ្មែរ ព្នំ រឺ វ្នំ (ទំនើប:ភ្នំ) ដោយលោកសឺដេស លោកបានបញ្ជាក់ថា ស្ដេចនៅសម័យនោះមានឋានន្តរនាមថា ស្ដេចភ្នំ ពាក្យខ្មែរបុរាណថា កុរុងវ្នំ ត្រូវនឹងសំស្ក្រឹតថា បវ៌តភូបាល រឺ សៃលរាជ។ ជនជាតិចិនក៏បានយកឋានន្តរនាមនេះប្រើសម្រាប់ ហៅប្រទេសដែលស្ដេចទាំងនោះគ្រប់គ្រងផងដែរ ។ ចំពោះទំលាប់ខាងលើនេះ លោកអឺ-អៃម៉ូនីញ៉េ បានកត់សំគាល់ឃើញថា ក្នុងសម័យបុរាណចិនមិនចេះវែកញែកមនុស្សឲ្យដាច់ពីប្រទេសទេ។ ពួកនេះច្រើនប្រើឈ្មោះតែមួយសំរាប់សំគាល់មនុស្សផងរាជធានីផងប្រទេសទាំងមូលផង រឺ ក៏ឈ្មោះឋានន្តរនាមរបស់អ្នកដឹកនាំផង។ ចំពោះទស្សនៈរបស់លោកសឺដេសនេះ គួរឲ្យកត់សំគាល់ថា ឯកសារចិនបាននិយាយច្បាស់ថាអធិរាជអាណាចក្រវ្នំមានឋានន្តរនាម គូឡុងគឺកុរុង ដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។ បើដូច្នេះ ពាក្យ ភ្វូណាន ចិនហៅតាមឋានន្តរនាមរបស់អធិរាជអាណាចក្រវ្នំគឺកុរុងវ្នំនេះឯង។ ឯការដែលមានឋានន្តរនាមយ៉ាងនេះគឺប្រហែលមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនឹងព្រះឥសូរ ឯកសារចិនបាននិយាយថា ព្រះអាទិទេពយាងចុះលើភ្នំម៉ូតាន់ (Mo-tan) ជាញឹកញាប់ ព្រះអង្គបានមកទីនោះដើម្បីបញ្ចេញមហិទ្ធិរិទ្ធិរបស់ព្រះអង្គ ព្រះអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គ ហើយប្រជារាស្ត្រក៏បានសុខចំរើនដោយសារនោះផង។[៣] ក៏ប៉ុន្តែ ណាន 南 ប្រហែលជាមានន័យសាមញ្ញថា ទិសខាងត្បូង ដែលគឺជាករណីយរដ្ឋដទៃទៀតមានឈ្មោះថា អណ្ណាម។
- គេមានជំនឿថារដ្ឋនេះត្រូវបានបង្កើតឡើងនៅសតវត្សទី១នៃគ.ស នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលបច្ចុប្បន្នគឺជាទឹកដីវៀតណាម [៤] ក៏ប៉ុន្តែលំនៅដ្ឋានរបស់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់នោះប្រហែលជាត្រូវនឹងសតវត្សទី៤ម.គ ទៅវិញទេ។ ថ្វីបើត្រូវបានចាត់ទុកដោយពួកបេសកជនចិនថាជាអាណាចក្រឯកភាពមួយមែន វ្នំ ប្រហែលជាធ្លាប់ជាបណ្ដុំនៃរដ្ឋបុរីមួយចំនួនជួនកាលបានធ្វើសឹក នឹងរដ្ឋផ្សេងមួយទៀត និងនៅពេលមួយក៏បានបង្រួបបង្រួមនយោបាយគ្នាឡើងវិញ។
- តិចណាស់ដែលគេដឹងអំពីវ្នំ វាលែងតែវាជារដ្ឋពាណិជ្ជកម្មដែលប្រកបដោយសក្ដានុពល បើតាមភស្តុតាងតាមរយៈការរកឃើញនៃទំនិញរបស់ពួករ៉ូម ចិន និងឥណ្ឌា កំឡុងពេលកំណាយបុរាណវត្ថុនៅកំពង់ផែបុរាណ អូរកែវ (O'Keo រឺ O'Ceo ) ដែលជាញឹកញយត្រូវបានសរសេរដោយភាន់ច្រឡំថាជា Oc Eo (អូរកែវ) នៅវៀតណាមខាងត្បូង។[៦] រាជធានីនៃនគរវ្នំប្រហែលជាដើមឡើយតាំង នៅបរិវេណបាភ្នំក្បែរទីប្រជុំជនបាណាមកម្ពុជាបច្ចុប្បន្ននៅក្នុងខេត្តព្រៃវែង ទំនងជាត្រូវបានគេផ្លាស់ទៅអូរកែវ នៅសម័យក្រោយមកទៀត។ វិខខឺរី (Vickery) [៧] បានច្រានចោលដោយកែតម្រូវលើការប្រកាសរកឃើញទីប្រជុំជនមួយដែលហៅថា វ្យាធបុរ (ទីក្រុងនៃអ្នកប្រមាញ់) ដោយលោកសឺដេស[៨] ពីព្រោះតែលោកបានទាញយកឈ្មោះពី ថឺមូ (Tèmù 特牧) ដែលគេលើកយកមកនិយាយជារាជធានីនៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិន ដូច្នេះហើយវាត្រូវនឹងពាក្យខ្មែរថា ទ្មាក់ រឺ ទល្មាក់ ដែលមានន័យថា អ្នកទាក់ មិនមែន អ្នកប្រមាញ់ទេ។ ភាគច្រើនរឿងរ៉ាវដែលគេដឹងពីវ្នំ គឺបានមកពីកំណត់ត្រាពីប្រភពចិន និងចាម ដែលចុះកាលបរិច្ឆេទពីសតវត្សទី៣ដល់ទី៦ និងបានមកពីកំណាយបុរាណវត្ថុ។ គ្មានការស្រាវជ្រាវខាងបុរាណវត្ថុណាមួយត្រូវបានធ្វើឡើងនៅ ក្នុងរដ្ឋនេះក្នុងតំបន់ដីសណ្ដទន្លេមេគង្គ របស់កម្ពុជាជាច្រើនទសវត្សមកហើយ ហើយតំបន់នេះប្រាកដជា ជាទីតាំងដែលគេបានស្មានទុកថាជា ទីតាំងនៃរាជធានីជាច្រើននៃវ្នំ។ [៩] វ្នំត្រូវបានគេចាត់ទុកថាជានគរខ្មែរដំបូង (កាលនៅនគរវ្នំមិនដឹងថាអ្នកស្រុកហៅជាតិខ្លួនឯងថាម៉េចទេ វាលែងតែសម័យចេនឡាទើបយើងដឹងថាអ្នកស្រុកហៅខ្លួនឯងថាក្មេរ) និងជានគរមុនកម្វុជទេឝ។
- อาณาจักรฟูนาน ฟูนัน, ภาษาจีนเรียก ฝูหนาน (จีน: 扶南; พินอิน: Fúnán) หรือ ป๋าหนาน (จีน: 跋南; พินอิน: Bánán), ภาษาเวียดนามเรียก ฟู่นาม (เวียดนาม: Phù Nam), ภาษาเขมรเรียก หวู-ณน (เขมร: ហ្វូណន หฺวูณน) หรือ นครพนม (เขมร: នគរភ្នំ นครภฺนํ) เป็นชื่อรัฐหรือมณฑลโบราณ มีศูนย์กลางอยู่ ณ ดินดอนสามเหลี่ยมปากแม่น้ำโขง และได้รับอิทธิพลจากอินเดีย เชื่อว่า ดำรงอยู่ราว 600 ปี ตั้งแต่คริสต์ศตวรรษที่ 1 ถึง 6
- ชื่อต่าง ๆ ที่ปรากฏข้างต้นนี้เป็นชื่อที่ตั้งให้ในปัจจุบัน แต่ไม่ปรากฏในเอกสารใด ๆ จากยุคสมัยดั้งเดิม และผู้คนดั้งเดิมเรียกตนเองหรือดินแดนของตนเองว่าอย่างไรก็ยังไม่เป็นที่รับทราบ อนึ่ง มีผู้เห็นว่า คำ "ฝูหนาน" ในภาษาจีนนั้นมาจาก "ภฺนํ" (พนม) ในภาษาเขมร ใช่แต่ชื่อดินแดนจะเป็นที่ถกเถียง ลักษณะทางภาษาและชาติพันธุ์ของผู้คนในดินแดนนี้ก็ยังอภิปรายกันอยู่ในหมู่ผู้เชี่ยวชาญ แม้หลักฐานเท่าที่มียังไม่ช่วยให้ได้ข้อยุติ แต่สุมมติฐานกระแสหลักเห็นว่า ชาวฟูนันส่วนใหญ่เป็นมอญ–เขมร หรือเป็นออสโตรนีเชียน หรือเป็นสังคมหลากชาติพันธุ์ ไมเคิล วิกเกอรี (Michael Vickery) นักประวัติศาสตร์ ระบุว่า แทบเป็นไปไม่ได้เลยที่จะกำหนดว่า ชาวฟูนันใช้ภาษาอะไรกัน แต่สามารถสันนิษฐานได้อย่างแข็งขันจากหลักฐานทั้งหลายว่า ประชากรฟูนันเป็นเขมร[3] ข้อสันนิษฐานเรื่องความเป็นเขมรนี้ยังสอดคล้องกับผลการค้นคว้าทางโบราณคดี ณ อูร์แก้ว (ฝรั่งเศส: Óc Eo, จาก เขมร: អូរកែវ อูรแกว, แปลว่า "คลองแก้ว") ดินแดนโบราณในเวียดนามใต้ ที่ปรากฏว่า ชุมชนอูร์แก้วกับชุมชนก่อนยุคพระนคร (pre-Angkorian) นั้นมีความสืบเนื่องกันอยู่ และบ่งบอกว่า ดินแดนในปกครองของฟูนันนั้นใช้ภาษาเขมรกันแพร่หลาย
- การวิจัยทางโบราณคดีได้ผลลัพธ์ว่า ดินดอนสามเหลี่ยมปากแม่น้ำโขงมีชุมชนมนุษย์อาศัยมาอย่างน้อย 400 ปีก่อนคริสตกาล ส่วนฟูนันนั้น เอกสารโบราณจีนทำให้เชื่อว่า ก่อตั้งขึ้นในบริเวณนี้เมื่อคริสต์ศตวรรษที่ 1 นอกจากนี้ นักประวัติศาสตร์จีนแต่โบราณเห็นว่า ฟูนันเป็นดินแดนอันหนึ่งอันเดียว แต่นักประวัติศาสตร์สมัยใหม่เห็นว่า ฟูนันน่าจะเป็นกลุ่มหรือเครือข่ายรัฐที่มารวมตัวกัน และบางทีก็รบรากันเอง[5] หลักฐานทางโบราณคดี ซึ่งรวมถึงข้าวของเครื่องใช้และสินค้าจากจักรวรรดิโรมัน, จีน, และอินเดีย อันขุดได้ที่อูร์แก้วนั้น แสดงว่า ฟูนันเคยเป็นย่านการค้าที่มีอำนาจมาก[6] การขุดค้น ณ อังกอร์บุรี (អង្គរបុរី องฺครบุรี; Angkor Borei) ในกัมพูชาใต้ ได้ผลทำนองเดียวกันว่า ฟูนันเป็นชุมชนสำคัญ และด้วยเหตุที่อูร์แก้วมีระบบคูคลองเชื่อมต่อออกไปยังท่าเรือและอังกอร์บุรี จึงเป็นไปได้ว่า สถานที่เหล่านี้โดยรวมแล้วอาจได้แก่ดินแดนศูนย์กลางของฟูนัน
លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល
- ០១ សោមា ចិន: លាវយ៉េក 柳葉 ?-៥២?
- ០២ កៅណ្ឌិន្យទី១ ចិន: ហ៊ុនធៀន 混塡 គ.ស ៥២?-?
- ០៣ មិនស្គាល់ មិនស្គាល់ ប្រ.គ.ស ?-?
- ០៤ មិនស្គាល់ ចិន: ហ៊ុនផានហួង 混盤况 ?-២១៧
- ០៥ វីរវម៌្ម (កម្ពុជសូរិយា) ចិន: ផានផាន 盤盤 ២១៧-២២០
- ០៦ ឝ្រីមារវម៌្ម ឝ្រីមារៈ, ចិន: ផ្វានឝ៊ឺម៉ាន រឺ ផ្វានម៉ាន់ 范師蔓) ២២០-២២៨
- ០៧ មិនស្គាល់ ចិន: ផ្វានជិនឝឹង 范金生) ២២៨
- ០៨ ធរណីន្ទ្រវម៌្មទី១ ចិន: ផ្វានចាន 范旃 ២២៨-២៤៨
- ០៩ មិនស្គាល់ ផ្វានឆាង 范長 ២៤៨
- ១០ អស្សាជយ ចិន: ផ្វានស៊ីយូន 范尋 ២៤៨-២៨៩
- ១១ មិនស្គាល់ មិនស្គាល់ ២៨៩-៣៥៧
- ១២ ចន្ទន (កម្ពុជសូរិយា) ចិន: ឆានតាន 旃檀 ប្រ.៣៥៧-?
- ១៣ មិនស្គាល់ មិនស្គាល់ ?-៤២០
- ១៤ កៅណ្ឌិន្យវម៌្ម រឺ ឝ្រុតវម៌្មទី១ កៅណ្ឌិន្យទី២, ចិន: ឆៀវឆឹនជូ 僑陳如 ៤២០-៤៣០
- ១៥ ស្រេន្ទ្រវម៌្មទី១ ចិន: ឈឺកលីកប៉ាម័រ 持梨陀跋摩 ៤៣០- ៤៤០
- ១៦ មិនស្គាល់ មិនស្គាល់ ៤៤០-៤៧០
- ១៧ កៅណ្ឌិន្យជយវម៌្ម ជយវម៌្ម, ចិន: ទូយ៉េកប៉ាម័រ 僑陳如闍耶跋摩 ៤៧០-៥១៤
- ១៨ គុណវម៌្ម ចិន:ផ្វានថាងចឹង ៥១៤
- ១៩ រុទ្រវម៌្មទី១ ចិន: លៀវធួកប៉ាម័រ 留陁跋摩 ៥១៤-៥៥០
- ២០ ប្រថិវេន្ទ្រវម៌្ម មិនស្គាល់ ៥៥០-?
- ២១ ក្សត្រវង្សខាងគុណវម៌្ម មិនស្គាល់ ?-៦២៧
ឈិន ចណ្ឌី #ទីតាំងរាជធានីរបស់ហ្វូណាន វ្យាធបុរជារាជធានីរបស់អាណាចក្រភ្នំ ភាសាសំស្រ្កឹតហៅថា «វ្យាធបុៈរ»មានន័យថា វាយ កាប់ ចាក់ ទះ តប ដំ ឯភាសាខ្មែរបុរាណថា «ទិកមុក» គឺបានសេចក្ដីថា ចាក់ដោយលំពែង និងភាសាចិន «តូមូ»។
ក-ទីក្រុងវ្យាធបុរស្ថិតនៅខេត្តព្រៃវែងព្រោះ៖
១-លោកហ្សក សឺដេស ថាពាក្យ«តូមូ_ទិកមុក» គួរតែចិនត្រាប់តាមពាក្យខ្មែរថា «ទល្មាក់» ក្លាយមកពីពាក្យ «ទ្មាក់_អ្នកទាក់» ចេញពីកិរិយាស័ព្ទដើម «ទាក់»។ ដោយល្បែងសំខាន់របស់ស្ដេចខ្មែរសម័យបុរាណគឺការទាក់ដំរី នៅខេត្តព្រៃវែងមានស្ថាននាមជាច្រើនទាក់ទង់នឹងដំរីដូចជា ព្រៃដំរី ក្បាលដំរី ដំរីស្អុយ រោងដំរីជាដើម។
២-សិលាចារឹកវត្តចក្រែត នៅសតវត្សរ៍ទី១០ ដែលតាំងនៅជិតជើងភ្នំ បាភ្នំបានពណ៌នាអំពីការ«ប្រតិស្ថានព្រះសិវលិង្គឈ្មោះវ្យាធបុរេស្វរៈ»នៅលើកំពូលភ្នំមួយ។ ម្យ៉ាងទៀតរបាយការណ៍អ្នកស្រាវជ្រាវខាងបុរាណវិទ្យាបានបង្ហាញថា នៅមានប្រាសាទមួយធ្វើអំពីឥដ្ឋដែលខូចខាតអស់នៅសល់តែខឿនមានទីតាំងនៅគោកខ្សាច់ជើងភ្នំនោះឯង។
៣-ភិក្ខុប៉ាងខាត់បានសរសេរថា រាជធានីវ្យាធបុរតាំងនៅតំបន់បាភ្នំ ទំនងនៅ ភ្នំខ្សាច់ បច្ចុប្បន្ននេះ ព្រោះបានគេរកឃើញបុរាណដ្ឋាន និងបុរាណទេវរូបជាច្រើននៅទីនោះ។
ខ-ទីក្រុង វ្យាធបុរ ស្ថិតនៅខេត្តតាកែវព្រោះមានព័ស្ដុតាងជាច្រើន
១-សិលាចារឹកបន្ទាយប្រាវ K.222 ស.វទី១១ បានផ្ដល់ព័ត៌មានអំពីមន្ត្រីម្នាក់នៅ ស្រុកវ្រៃក្របាស នៃ វ្យាធបុរគឺ «លោញវ្រៃក្របាសវ្យាធបុរ» មានន័យថា លោញនៃស្រុកព្រៃក្របាសក្នុងដែនដីវ្យាធបុរ។
២-នៅស.វទី១៧ ឯកសារទាក់ទងតំបន់អង្គរបុីថា ព្រៃក្របាសនគរាជធិបតី គឺព្រៃក្របាសនៃរាជធានីធំជាងគេ។
៣-លោក ល្វី ម៉ាឡឺរី បានធ្វើកំណាយក្នុងដែនដីសណ្ដរទន្លេមេគង្គបានរកឃើញរមណីដ្ឋាន អូកែវ នេះ លោកចាត់ទុកថាវាជាកំពង់ផែធំរបស់ហ្វូណាន ព្រោះនៅទីនោះគេជីករកឃើញខឿនសំណង់ផ្សេងៗខ្លះមកពីចក្រភពរ៉ូម ឥណ្ឌា ធ្វើពីថ្មរំលីង។ ហេតុនេះបានជាគេចាត់ទុក អូកែវនេះជារាជធានីរបស់ហ្វូណាន។
៤-លោក ហ្សង់ ប័រលីយេ រាជធានីអូកែវស្ថិតនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេណាមព្រោះនៅទីនោះបានរកឃើញរូបខ្លះធ្វើពីឥដ្ឋ។
៥-តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យបុរាណវិទ្យានិងហាវៃ(សហរដ្ឋអាមេរិ) នៅឆ្នាំ១៩៩៣ រកឃើញថា ទីក្រុង វ្យាធបុរ ស្ថិតនៅស្រុក អង្គរបុរី ខេត្តតាកែវ ហើយមានឈ្មោះជាភាសាបុរាណថា«ទិកមុក»។
៦-នៅឆ្នាំ១៩៩៦ ការសិក្សាបុរាណវិទ្យា នៅលើទីតាំង បាភ្នំ និង អង្គរបុរី(សហការពី ជប៉ុន អាមេរិក ខ្មែរ) ធ្វើកំណាយនៅបាភ្នំនិងការពិនិត្យរូបថតពីលើអាកាសបាននាំឱ្យគេអះអាងថា នៅបាភ្នំគ្មានព័ស្តុតាងជាអតីតទីក្រុងបែបណាមួយនោះទេ។
គ-វ្យាធបុរស្ថិតនៅអង្គរបុរីប្រសើរជាងនៅបាភ្នំព្រោះ
មានវត្ថុបុរាណសំខាន់ៗជាច្រើននៅសម័យបាភ្នំបានរកឃើញនៅអង្គរបុរីដូចជា បដិមាព្រះវិស្ណុធ្វើអំពីថ្មមានដៃ៨ នៅភ្នំដាមានកម្ពស់២,៧០ម ជារូបធំជាងគេនៅភូមិភាគអាស៊ីអាគ្នេយ៍ ពុទ្ធរូបធ្វើអំពីថ្ម ចាស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ពុទ្ធរូបនៅត្រពាំងវែងខាងត្បូងខេត្តព្រះត្រពាំងមានរចនាបថបែបភ្នំដា នៅបុរាណដ្ឋានអូកែវ មានពុទ្ធរូបបុរាណធ្វើពីសំរឹទ្ធច្រើនរចនាតាមបែប គន្ធារៈ និងអមរាវតី ការថតរូបតាមផ្កាយរណបបានឃើញដានកំពែងទីក្រុងបុរាណនេះ ធ្វើពីឥដ្ឋមានប្រវែងប្រមាណ ៤គ.ម ខ្លះថា ៦គ.ម ហើយមានគូទឹកព័ទ្ធជុំវិញ។
បច្ចុប្បន្នប្រវត្តិវិទូខ្មែរសន្និដ្ឋានថា ទីក្រុងវ្យាធបុរមានជើងចេះដើរ ផ្លាស់ទីតាំងទៅតាមព្រះរាជា។
Chirphy ប្រវត្តិនគរភ្នំ នគរវ្នំ (ខ្មែរទំនើប: នគរភ្នំ; សៀម: ฟูนาน; ចិន: 扶南; ភិងអ៊ិង: Fúnán; ទំព័រគំរូ:វៀតណាម -Phù Nam) ជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិន អានត្រាប់តាមសូរខ្មែរក្លាយជាភ្វូណាន។ នគរវ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្រ។ រាជធានីវ្យាធបុររបស់នគរវ្នំ កាលនោះប្រហែលស្ថិតនៅបាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។
ភ្វូណាន 扶南 គឺជាឈ្មោះជាភាសាចិននៃនគរបុរាណមួយដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ។ ការកំណត់ឈ្មោះនេះត្រូវបានគេរកឃើញ នៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិនជាច្រើនដែលពិពណ៌នាពីរដ្ឋនេះ បើតាមចិនបុរាណអានថា ប៊ីយូណាម ដែលជាពាក្យគ្មានន័យអ្វីឲ្យប្រាកដក្នុងភាសាចិនទេ។ ឈ្មោះនេះផ្អែកលើរបាយការណ៍អ្នកការទូតចិនពីរនាក់ដែលតំណាងឱ្យនគរអ៊ូនៅណានជិងដែលបានស្នាក់នៅបណ្ដោះអាសន្ននៅភ្វូណាននៅពាក់កណ្ដាលសតវត្សទីបីនៃគ.ស យ៉ាងណាក៏ដោយ ឈ្មោះ ភ្វូណាន មិនត្រូវបានគេរកឃើញក្នុងអត្ថបទដើមក្នុងស្រុកមួយណាទេ ហើយមិនដឹងថាតើប្រជាជនភ្វូណានហៅប្រទេសខ្លួនឯងថាយ៉ាងម៉េចដែរ។[១] លក្ខណៈធម្មជាតិនៃមនុស្សជាតិពន្ធុភាសាគឺជាប្រធានបទនៃការពិភាក្សាជាច្រើនក្នុងចំណោមពួកអ្នកឯកទេស។ សម្មតិកម្មនាំមុខគេលើកឡើងថាអ្នកនគរវ្នំភាគច្រើនជាអំបូរមនុស្សមន-ខ្មែរ រឺ ទក្សិណាស៊ី (អូស្ត្រូណេស៊ីយាង)។ មានមតិខ្លះចាត់ទុកថា ភ្វូណានត្រូវនឹងពាក្យថា ព្នង ដោយសំអាងថាកុលសម្ព័ន្ធព្នងដែលរស់នៅលើខ្ពង់រាបសព្វថ្ងៃ ស្ថិតនៅក្នុងអំបូរខ្មែរនេះម្យ៉ាង ហើយម្យ៉ាងទៀតដោយសំអាងថារូបចំលាក់ នៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ បានបង្ហាញថាខ្មែរក្នុងសម័យនោះ មានសំលៀកបំពាក់ និងទំលាប់ខ្លះដូចពួកព្នងដែរ។ ចំពោះរឿងនេះគួរកត់សំគាល់ថាលោកសាស្ត្រាចារ្យ អ៊ែល-ប្រាំផ្ត៍ (L. Brumpt) បានបញ្ជាក់ថា ខ្មែរ និងព្នងពិតជាមានពូជអំបូរជាមួយគ្នាមែន ដោយសំអាងទៅលើលទ្ធផលនៃការសិក្សារបស់លោកទៅលើឈាមក្រហម (អេម៉ូក្លូប៊ីន)។[២]ឈ្មោះដើមមិនត្រូវបានគេស្គាល់ទេ។ ការបកប្រែខ្លះដូចជា នគរវ្នំ ដែលច្រើនស្មានថា ពាក្យភ្វូណាននេះគឺត្រូវបានយកចេញជាញឹកញាប់ពីពាក្យខ្មែរ ព្នំ រឺ វ្នំ (ទំនើប:ភ្នំ) ដោយលោកសឺដេស លោកបានបញ្ជាក់ថា ស្ដេចនៅសម័យនោះមានឋានន្តរនាមថា ស្ដេចភ្នំ ពាក្យខ្មែរបុរាណថា កុរុងវ្នំ ត្រូវនឹងសំស្ក្រឹតថា បវ៌តភូបាល រឺ សៃលរាជ។ ជនជាតិចិនក៏បានយកឋានន្តរនាមនេះប្រើសម្រាប់ ហៅប្រទេសដែលស្ដេចទាំងនោះគ្រប់គ្រងផងដែរ ។ ចំពោះទំលាប់ខាងលើនេះ លោកអឺ-អៃម៉ូនីញ៉េ បានកត់សំគាល់ឃើញថា ក្នុងសម័យបុរាណចិនមិនចេះវែកញែកមនុស្សឲ្យដាច់ពីប្រទេសទេ។ ពួកនេះច្រើនប្រើឈ្មោះតែមួយសំរាប់សំគាល់មនុស្សផងរាជធានីផងប្រទេសទាំងមូលផង រឺ ក៏ឈ្មោះឋានន្តរនាមរបស់អ្នកដឹកនាំផង។ ចំពោះទស្សនៈរបស់លោកសឺដេសនេះ គួរឲ្យកត់សំគាល់ថា ឯកសារចិនបាននិយាយច្បាស់ថាអធិរាជអាណាចក្រវ្នំមានឋានន្តរនាម គូឡុងគឺកុរុង ដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។ បើដូច្នេះ ពាក្យ ភ្វូណាន ចិនហៅតាមឋានន្តរនាមរបស់អធិរាជអាណាចក្រវ្នំគឺកុរុងវ្នំនេះឯង។ ឯការដែលមានឋានន្តរនាមយ៉ាងនេះគឺប្រហែលមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនឹងព្រះឥសូរ ឯកសារចិនបាននិយាយថា ព្រះអាទិទេពយាងចុះលើភ្នំម៉ូតាន់ (Mo-tan) ជាញឹកញាប់ ព្រះអង្គបានមកទីនោះដើម្បីបញ្ចេញមហិទ្ធិរិទ្ធិរបស់ព្រះអង្គ ព្រះអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គ ហើយប្រជារាស្ត្រក៏បានសុខចំរើនដោយសារនោះផង។[៣] ក៏ប៉ុន្តែ ណាន 南 ប្រហែលជាមានន័យសាមញ្ញថា ទិសខាងត្បូង ដែលគឺជាករណីយរដ្ឋដទៃទៀតមានឈ្មោះថា អណ្ណាម។
គេមានជំនឿថារដ្ឋនេះត្រូវបានបង្កើតឡើងនៅសតវត្សទី១នៃគ.ស នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលបច្ចុប្បន្នគឺជាទឹកដីវៀតណាម [៤] ក៏ប៉ុន្តែលំនៅដ្ឋានរបស់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់នោះប្រហែលជាត្រូវនឹងសតវត្សទី៤ម.គ ទៅវិញទេ។ ថ្វីបើត្រូវបានចាត់ទុកដោយពួកបេសកជនចិនថាជាអាណាចក្រឯកភាពមួយមែន វ្នំ ប្រហែលជាធ្លាប់ជាបណ្ដុំនៃរដ្ឋបុរីមួយចំនួនជួនកាលបានធ្វើសឹក នឹងរដ្ឋផ្សេងមួយទៀត និងនៅពេលមួយក៏បានបង្រួបបង្រួមនយោបាយគ្នាឡើងវិញ។
តិចណាស់ដែលគេដឹងអំពីវ្នំ វាលែងតែវាជារដ្ឋពាណិជ្ជកម្មដែលប្រកបដោយសក្ដានុពល បើតាមភស្តុតាងតាមរយៈការរកឃើញនៃទំនិញរបស់ពួករ៉ូម ចិន និងឥណ្ឌា កំឡុងពេលកំណាយបុរាណវត្ថុនៅកំពង់ផែបុរាណ អូរកែវ (O'Keo រឺ O'Ceo ) ដែលជាញឹកញយត្រូវបានសរសេរដោយភាន់ច្រឡំថាជា Oc Eo (អូរកែវ) នៅវៀតណាមខាងត្បូង។[៦] រាជធានីនៃនគរវ្នំប្រហែលជាដើមឡើយតាំង នៅបរិវេណបាភ្នំក្បែរទីប្រជុំជនបាណាមកម្ពុជាបច្ចុប្បន្ននៅក្នុងខេត្តព្រៃវែង ទំនងជាត្រូវបានគេផ្លាស់ទៅអូរកែវ នៅសម័យក្រោយមកទៀត។ វិខខឺរី (Vickery) [៧] បានច្រានចោលដោយកែតម្រូវលើការប្រកាសរកឃើញទីប្រជុំជនមួយដែលហៅថា វ្យាធបុរ (ទីក្រុងនៃអ្នកប្រមាញ់) ដោយលោកសឺដេស[៨] ពីព្រោះតែលោកបានទាញយកឈ្មោះពី ថឺមូ (Tèmù 特牧) ដែលគេលើកយកមកនិយាយជារាជធានីនៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិន ដូច្នេះហើយវាត្រូវនឹងពាក្យខ្មែរថា ទ្មាក់ រឺ ទល្មាក់ ដែលមានន័យថា អ្នកទាក់ មិនមែន អ្នកប្រមាញ់ទេ។ ភាគច្រើនរឿងរ៉ាវដែលគេដឹងពីវ្នំ គឺបានមកពីកំណត់ត្រាពីប្រភពចិន និងចាម ដែលចុះកាលបរិច្ឆេទពីសតវត្សទី៣ដល់ទី៦ និងបានមកពីកំណាយបុរាណវត្ថុ។ គ្មានការស្រាវជ្រាវខាងបុរាណវត្ថុណាមួយត្រូវបានធ្វើឡើងនៅ ក្នុងរដ្ឋនេះក្នុងតំបន់ដីសណ្ដទន្លេមេគង្គ របស់កម្ពុជាជាច្រើនទសវត្សមកហើយ ហើយតំបន់នេះប្រាកដជា ជាទីតាំងដែលគេបានស្មានទុកថាជា ទីតាំងនៃរាជធានីជាច្រើននៃវ្នំ។ [៩] វ្នំត្រូវបានគេចាត់ទុកថាជានគរខ្មែរដំបូង (កាលនៅនគរវ្នំមិនដឹងថាអ្នកស្រុកហៅជាតិខ្លួនឯងថាម៉េចទេ វាលែងតែសម័យចេនឡាទើបយើងដឹងថាអ្នកស្រុកហៅខ្លួនឯងថាក្មេរ) និងជានគរមុនកម្វុជទេឝ។
ការកែសម្រួល ហ្សេមា Shema ទៅជា ផែនទី map ដោយ លោក បឿន ចាន់ប៊ន
No comments:
Post a Comment