ថ្ងៃ 23 កញ្ញា 2020
សម រង្សុី និង កឹម សុខា សម្ព័ន្ឋភាពស្អិតរមួតពេលល្ងាច រលាយខ្សុលវិញ ពេលព្រឹកព្រលឹម ៖៚ កាល 12 ឆ្នាំមុន ក្រោយការបោះឆ្នោតអាណត្តិទី 4 ឆ្នាំ 2008 សម រង្សុី នៃបក្ស សម រង្សុី មាន 26 កៅអី និង កឹម សុខា នៃបក្ស សិទ្ឋិមនុស្ស 3 កៅអី ។ បក្សទាំង 2 បានចងសម្ព័ន្ឋភាពនឹងគ្នាភ្លាមៗ ហេីយតាំងចិត្តថា មិនចូលសភាបង្រ្គប់កិច្ចអោយបក្សប្រជាជន ថ្ងៃប្រជុំដំបូង នៃសភាអាណត្តិទី 4 ជាដាច់ខាត ហេីយអ្នកគាំទ្របក្សទាំង 2 ពេញចិត្តណាស់ ។
៚ ល្ងាចថ្ងៃ 23 កញ្ញា 2008 តំណាងរាស្រ្តនៃបក្សទាំង 2 សរុប 29 រូប បបួលគ្នាស្បថផឹកទឹកសម្បថនៅវត្តបទុមវត្តី នៅចំពោះមុខមន្រ្តីសង្ឃថា ពួកគេមិនក្បត់ឆន្ទៈរាស្រ្ត ពួកគេរួបរួមគ្នា ដេីម្បីបំពេញចិត្តម្ចាស់ឆ្នោត ។
៚ ចេញពីស្បថបានប៉ុន្មានម៉ោង មន្រ្តីនៅក្បែរ សម រង្សុី មានមហាកិត្តិយស ត្រូវបានអ្នកឧកញ៉ា ដុល្លារក្រាស់ក្រែល បបួលទៅទទួលទានអាហារ ហេីយពួកនេះបបួល សម រង្សុី បំភ្លេចពាក្យសម្បថ ។ ព្រលឹមថ្ងៃ 24 កញ្ញា 2008 តំណាងរាស្រ្ត 26 នាក់របស់បក្ស សម រង្សុី រត់ចោល កឹម សុខា ហេីយចូលប្រជុំសភាទាំងតក់ក្រហល ។
៚ ពាក្យសាមញ្ញ ចងនិយាយថា សម រង្សុី ក្បត់ កឹម សុខា មួយទល់នឹងសូន្យ ហេីយក៏កេីតមានពាក្យថា សម្ព័ន្ឋភាពស្អិតរមួតពេលល្ងាច រលាយខ្សុលវិញ ពេលព្រឹកព្រលឹម ។ រឿងរ៉ាវនេះ មានសាក្សីរស់ដឹងឮរាប់ពាន់នាក់ មានទាំងមន្រ្តីសង្ឃ មន្រ្តីអង្គការរបស់អាមេរិក អ្នកវិភាគឯករាជ្យ រួមទាំង កាសែតអន្តរជាតិ នៅដឹងឮផងដែរ ។ ពីថ្ងៃនេះទៅ បួងសួងកុំអោយ សម រង្សុី និង មន្រ្តីក្បែរគាត់ ភ្លេចពាក្យសម្បថរហ័សពេក និង ឈប់ក្បត់ កឹម សុខា គ្រាន់តែឧកញ៉ា ហៅទៅទទួលទានបាយទៀត ។
ថ្ងៃ 24 កញ្ញា 2020
ព្រលឹម 12 ឆ្នាំមុន ហ៊ុន សែន បោក សម រង្សុី ឯ សម រង្សុី បោក កឹម សុខា ៖
៚ ក្រោយពី សម រង្សុី បោក កឹម សុខា ចងសម្ព័ន្ឋភាពក្លែងក្លាយបបួលគ្នាទៅស្បថ ហេីយផឹកទឹកសម្បថនៅវត្តបទុមវត្តហេីយ សម រង្សុី រត់ចោល កឹម សុខា ទៅប្រជុំសភាថ្ងៃដំបូងហេីយ កេីតមានពាក្យចចាមអារាម ក្រុមម្ខាងៗក្បែរ សម រង្សុី ចោទគ្នាថា មិនដឹងជាបានប៉ុន្មាន បានជាបបួលលោកប្រធាន ក្បត់ពាក្យសម្បថចូលសភាដំបូង ហេីយម្ខាងទៀតថា បែប ហ៊ុន សែន បោកថា អោយចូលរដ្ឋាភិបាលហេីយ ក្រែងមានតំណែងខ្លះ លក់ដូរអោយមន្រ្តីក្នុងបក្ស ។
៚ កម្លុងខែ កក្តដា 2007 ក្រុមក្បែរ សម រង្សុី បែកជា 2 ដោយសារ ដណ្តេីមគ្នាឈរបេក្ខភាពអគ្គ ព្រោះពួកគេម្នាក់ៗយល់ថា តំណែងហ្នឹងប្រហាក់ប្រហែល តំណែងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែរ ។ ចឹងហេីយបានជាក្រុមទាំង 2 ទម្លាយរឿងអាស្រូវម្ខាងៗតាមទ្វារក្រោយ តែពួកគេ បានរួមគ្នាវិញ ពេលរួបរួមគ្នាជាមួយ កឹម សុខា បង្កេីតបក្សសង្រ្គោះជាតិ ហេីយ មូរ សុខហួ ដែលក្រុមទាំង 2 មេីលងាយដូចសម្រាម ក៏រេីសពីធុងសម្រាមមកវិញ ដេីម្បីជួយទប់ជាមួយ កឹម មនោវិទ្យា ដែរ ។
៚ សុំទោសព្រលឹងអតីតមន្រ្តីព្រះបរមរាជវាំងម្នាក់ ជាកូនប្រសារសម្តេច ឪ ដែលតែងជួប ខ្ញុំ សឹងរាល់ព្រឹក នៅជាន់ទី 5 នៃសណ្ឋាគារ កាំបូឌីយ៉ាណា គាត់និយាយលេងសេីចថា ហ៊ុន សែន បោក សម រង្សុី បានសម្រេច ឯ សម រង្សុី វិញ បោក កឹម សុខា បានសម្រេចដែរ ។
៚ 12 ឆ្នាំមុន ព្រឹកនេះ តំណាងរាស្រ្តខ្លះរបស់ សម រង្សុី កំពុងគុយទាវជាមួយ ខ្ញុំ នៅហាងគុយទាវទូក ក្បែរផ្សារកាប់គោ ហេីយបានខលហៅគ្នាឆ្វេចឆ្វាច អោយចូលប្រជុំសភា ដោយខ្លះកំពុងស្តាប់វិទ្យុ អាសុីសេរី ផ្សាយបន្តតាមវិទ្យុ FM ផ្សាយអំពីអ្នកស្បថថា មិនចូលប្រជុំសភាដំបូង ។
៚ រឿងរ៉ាវមិនត្រឹមត្រូវច្រេីនណាស់របស់បក្ស សម រង្សុី ដែលបិទបាំងសកម្មជន និង អ្នកគាំទ្រ ហេីយគួរកែទម្លាប់ហ្នឹងចោលទៅ ហេីយស្មោះត្រង់ពិតប្រាកដជាមួយ កឹម សុខា ទេីបដល់គោលដៅ ។
៚ ពេលបេីកសម័យប្រជុំចប់ ហ៊ុន សែន ញញឹមដាក់អ្នកកាសែត ដោយទំនងជាគាត់យល់ថា អ្នកនយោបាយ យល់ដឹងនយោបាយស្ទេីរមកពីបារាំងដូច រណឫទ្ឋិ និង សម រង្សុី នេះស្រួលបោកណាស់ ហេីយមន្រ្តីវាំងដដែលនិយាយថា ហ៊ុន សែន ចេះដឹងតិចតួចកាលតស៊ូក្នុងព្រៃ តែវាងវៃជាងអ្នកនយោបាយស្រុកបារាំង ចូលចិត្តតែសុីជោ ។
No comments:
Post a Comment