Thursday, November 12, 2020

លោកស្រី​ ​លី ស្រីវីណា​

ថ្ងៃចន្ទ ទី ៣០ មករា ២០១៧​ លិខិតមិត្តអ្នកអាន៖ ដើមឆ្នាំ២០១៧ ផ្ទុះរឿងអាស្រូវពេញបក្សសង្រ្គោះជាតិ!ប៉ុន្មានថ្ងៃនេះក្នុងបណ្តាញសង្គមហ្វេសប៊ុក គេបានឃើញមានការបង្ហោះផ្សាយយ៉ាងព្រោងព្រាតនូវ ទង្វើអសីលធម៌ ពាលាអាវ៉ាសែ អំពើអនាចាររបស់សមាជិករដ្ឋសភាបក្សប្រឆាំងលួចមានសាហាយស្មន់ក្នុងបក្សយកគ្នាទៅដេករួមរ័ក្សនៅតាមផ្ទះសំណាក់ សណ្ឋាគារ ក្បត់ចិត្តប្តីប្រពន្ធកូន ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺអំពើស្មោកគ្រោគ បាត់អស់តម្លៃជាតំណាងរាស្ត្រ គឺការយកមន្ទីររដ្ឋសភាកន្លែងធ្វើការ ទៅជាយកបន្ទប់ទឹកនៅទីនោះ ដើម្បីបើកយុទ្ធនាការរួមរ័ក្សគ្នាយ៉ាងភ្លើតភ្លើនជាមួយលេខាស្រី ខណៈដែលថ្ងៃនោះមានបើកកិច្ចប្រជុំនៅឯរដ្ឋសភាផងនោះ។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចំនួន២នាក់ហើយ ក្នុងចំណោមនោះដែលជាស្រ្តី បានទម្លាយនូវរឿងរ៉ាវអាស្រូវស្នេហាផ្លូវភេទមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិចំនួន៧នាក់ហើយ គ្រាន់តែ រយៈពេលមិនដល់១សប្តាហ៍ផងរឿងអាស្រូវផ្ទួនៗបានកក្រើកគួរឲ្យចង់តាមដានក្នុងនោះមានជាអាទិ៍ សមាជិកសភាបក្សប្រឆាំង លោក ចាន់ ចេង លួចប្រព្រឹត្តសាហាយស្មន់ជាមួយលោកស្រី ពត ពៅ ជាអ្នកតំណាងរាស្ត្របក្សប្រឆាំងដូចគ្នា,បែកធ្លាយរូបភាព លោក អេង ឆៃអ៊ាង និងលោក ថាច់ សេដ្ឋា នៅវង់ល្បែងស៊ីសងកាស៊ីណូណាហ្កាវើល និងលោក អេង ឆៃអ៊ាង មានប្រពន្ធចុង និងកូន ហើយទាក់ទងណាត់ស្រីស្នេហ៍ឡើងដេកផ្ទះសំណាក់ ។ រីឯ លោក យឹម សុវណ្ណ សាហាយស្មន់នឹងលោកស្រី លី ស្រីវីណា តំណាងរាស្រ្តគ្នាឯង ខណៈដែលគេដឹងថា ប្រពន្ធរបស់លោក យឹម សុវណ្ណ គឺលោកស្រី កែ សុវណ្ណរ័ត្ន , ចំណែកសមាជិកសភា លោក ឡុង រី មានសាហាយស្មន់ជាមួយ កញ្ញា ប៉ីប៉ីលី ដែលមានចរិតដូចស្រីខូច ស្រីល្មោភកាម ដែលកន្លងមក លោក កឹម សុខា ក៏បានយកនាងទៅដេករួមរ័ក្សជាមួយដែរនៅក្នុងទីស្នាក់ការបក្ស។ អ្វីដែលហួសចិត្តខ្លាំងមែនទែន និងស្ទើរមិនគួរឲ្យជឿនោះ គឺលោក យ៉ែម បុញ្ញរិទ្ធ លួចលាក់សាហាយស្មន់ជាមួយលេខាផ្ទាល់ឈ្មោះ គង់ វណ្ណា ដោយយករដ្ឋសភាធ្វើជាទីលានប្រព្រឹត្តអំពើអនាចារបម្រើតណ្ហារបស់ខ្លួន គឺរួមរ័ក្សគ្នាក្នុងបន្ទប់ទឹករដ្ឋសភា ( អាក្រក់ខ្លាំងណាស់ អសីលធម៌ខ្លាំងណាស់លោកអើយ!)។ ងាកមកមើលលោក ហូរ វ៉ាន់ សមាជិកព្រឹទ្ធសភាបក្សប្រឆាំងវិញ ក៏ដូចជាធុំក្លិនមិនស្រួលដែរ មានលេចលឺថា យកកម្មការីនីរោងចក្រកាត់ដេរជាស្ត្រីក្មេងៗ ស៊ីហ្សីន។

ទង្វើលាមកទាំងអស់នេះ បងប្អូនប្រជាពលរដ្ឋមិនបានដឹងទាល់តែសោះ ហើយកន្លងមកអ្នកខ្លះតែងតែគិតថា ពួកគាត់ជាបុគ្គលល្អ ស្អាតស្អំ គិតគូប្រទេសជាតិ តែធាតុពិត តំណាងរាស្ត្រអស់ទាំងនេះមានចរិតលាមក ថោកទាប អសីលធម៌ ក្លិនស្អុយអសោច។ គេនៅមិនទាន់ដឹងថា ទៅមុខទៀតនឹងមានរឿងអាស្រូវ អំពើលាមកដែលសង្គមស្អប់ខ្ពើម នឹងត្រូវបានគេទម្លាយឲ្យដឹងជាសាធារណៈ ជាអ្នកតំណាងរាស្ត្របក្សប្រឆាំងរូបណាទៀតនោះទេ។ សូមអ្នកគាំទ្របក្សប្រឆាំងផ្កាប់មុខពិចារណា ពីតម្លៃសីលធម៌សង្គម និងសារជាតិពិតរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងផង ចៀសវាងការសម្រេចចិត្តដើរតាមនឹងខូចអនាគត។ ដូច្នេះ បក្សសង្គ្រោះជាតិ មិនមែនជាជម្រើសល្អសម្រាប់ដឹកនាំប្រទេសបានឡើយ។

អត្ថបទ៖ សន សុចាន់
លោកស្រី​ ​លី ស្រីវីណា​ លាលែង​ពី​បក្ស​ប្រឆាំង​ ព្រោះតែមើលឃើញ ថ្ងៃរំលាយបក្សសង្គ្រោះជាតិ ខិតជិតមកដល់ អតីត​អ្នកតំណាងរាស្រ្ត​ម្នាក់​ដែល​បាន​លាលែង​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​មុខ​មកបកស្រាយនៅ​ថ្ងៃ​សុក្រ​នេះថា​ លោកស្រី​មិន​មាន​ចេតនា​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​ការ​ផ្សព្វផ្សាយ​នានា​តាម​បណ្តាញ​សង្គម​ទេ។

លោកស្រី​ ​លី ស្រីវីណា​ ដែល​ធ្លាប់​ជា​អ្នកតំណាងរាស្រ្ត​មណ្ឌល​ភ្នំពេញ​បាន​បញ្ជាក់ថា​ ការ​សុំ​លាលែង​ គឺ​ធ្វើ​ឡើង​ដោយសារ​មាន​ការ​មមាញឹកក្នុង​វិជ្ជាជីវៈ។​

លោកស្រី​ ​លី ស្រីវីណា​ ​បានបន្ថែម​ក្នុង​លិខិត​បំភ្លឺ​ថា៖​

​«ការ​លាលែង​នេះ​គឺ​ ដោយ​សារ​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ​ ​កិច្ចការ​វិជ្ជាជីវៈ​របស់​នាង​ខ្ញុំ​មាន​ភាព​កាន់តែ​មមាញឹក។​ ​នាង​ខ្ញុំ​សូម​បញ្ជាក់​ថា​ ​នាងខ្ញុំ​មិន​ត្រូវ​ការ​ ​និង​មិន​បាន​សុំ​តំណែង​អ្វី​មួយ​ពី​គណ​បក្ស​កាន់​អំណាច​ដូច​ការ​ផ្សព្វ​ផ្សាយតាម​គណនី​បណ្តាញ​សង្គម​មួយ​ចំនួន​នោះ​ទេ»។​

យោង​តាម​មន្ត្រី​គណបក្ស​គឺ ​លោកស្រី​លី ស្រីវីណា ដែល​មាន​អាជីព​ជា​វេជ្ជបណ្ឌិត​បាន​សុំ​លាលែង​តាំងពី​ថ្ងៃទី​១ខែ​កញ្ញា​គឺ មុន​ការ​ចាប់​ខ្លួន​លោកកឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​នាំ​ឱ្យ​មាន​ការតានតឹង​នយោបាយ​នៅ​កម្ពុជា​ និង​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​នឹង​ការ​ប្តឹង​រំលាយហើយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​អំពាវ​នាវ​ឱ្យ​អ្នក​តំណាងរាស្រ្ត​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​គណបក្ស​ប្រឆាំង​ចុះ​ចូល​មុន​នឹង​ការ​រំលាយ។ ​

​លោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាងរាស្រ្ត​ ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា មូល​ហេតុ​នៃ​ការចាកចេញ​របស់​លោកស្រី​ ​លី ស្រីវីណា​ ​គឺ​ជា​ការពិត​ ​ហើយ​លោក​ថា​ ​គណបក្ស​បាន​ជ្រើស​រើស​បេក្ខភាព​ថ្មី​សម្រាប់​ជំនួស​កន្លែង​ទំនេរ​របស់​លោកស្រី​រួចរាល់​ហើយ។​

​លោក​ ​សុន ឆ័យ​ ​មាន​ប្រសាសន៍​ថា៖​

«ដោយ​សារ​ការងារ​រវល់​របស់​លោកស្រី​ ​ហើយ​ចង់​ទុក​ឱកាស​ឲ្យ​សមាជិក​បេក្ខជន​បន្ទាប់​ហ្នឹង​អាច​នឹងបន្ត​ជា​តំណាង​រាស្រ្ត​រយៈពេល​ចុងក្រោយ​នេះ​ ​ក៏​លោកស្រីក៏​លាលែង​ទៅ។​ ​ដូច្នេះ​ខ្ញុំថា នេះគឺជា​ការ​ឆ្លុះ​បញ្ចាំង​ការពិត​ហើយ​អំពី​ការ​លាលែង​នេះ។​ ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការទៅ​ចុះចូលគណបក្ស​ណា ​ឬ​ក៏​ការ​សៅហ្មង​ណាមួយ​នៅ​ក្នុង​គណបក្ស​ទេ»។​

បើ​តាម​លោក​ ​សុន ឆ័យ ​រហូត​មក​ដល់​ពេល​នេះ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​ ៥៥​រូប​ ​មាន​តែ​ ១៨​រូប​ប៉ុណ្ណោះ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​នោះ​តំណាង​រាស្រ្ត​មួយ​រូប​បាន​ចុះចូល​ជា​មួយ​គណ​បក្ស​កាន់​អំណាច។​ ​ចំណែក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ជាង​ ៥០​នាក់​ក្នុងចំណោម​ ​៥០០៧​នាក់​នៅ​ទូទាំង​ប្រទេស​ ​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។​ ​លោក​បន្ថែម​ថា​ ​អ្នក​ដែល​សម្រេច​ចុះ​ចូល​ទាំង​នោះ​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ៕

November 10, 2017  ប្រពន្ធចុងទី២របស់លោក យឹម សុវណ្ណ លួចលាឈប់ពីតំណាងរាស្ត្រ បក្សសង្គ្រោះជាតិ មិនឲ្យប្តីដឹងលោកស្រី លី ស្រីវីណា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងមុននេះបន្តិចថា លោកស្រីបានដាក់ពាក្យ លាឈប់ពីតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ មណ្ឌលភ្នំពេញ។

លោកស្រី បានបញ្ជាក់ឲ្យដឹងទៀតថា ខាងគណបក្សក៏បានឯកភាពហើយដែរចំពោះការលាលែងនេះ ហើយបញ្ជីឈ្មោះក៏បានបញ្ជូនទៅកាន់ គជប ផងដែរ ប៉ុន្តែខាង គជប មិនទាន់ដឹងយ៉ាងណានៅឡើយនោះទេ ព្រោះត្រូវដាក់ឈ្មោះអ្នកថ្មីជំនួស។ លោកស្រី លី ស្រីវីណា ត្រូវ​បាន​គេដឹង​ថា ជាប្រពន្ធទី២ របស់​លោក ​យឹម សុវណ្ណ អ្នកតំណាង​រាស្ត្រមណ្ឌលភ្នំពេញ៕

10, Nov 2017 លោកស្រី លី ស្រី​វី​ណា លាឈប់​ពី​តំណាងរាស្ត្រ​យូរហើយ និង​អះអាងថា មិន​ពាក់ព័ន្ធ​បញ្ហានយោបាយ ភ្នំពេញ​៖ លោកស្រី​វេជ្ជបណ្ឌិត លី ស្រី​វី​ណា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោកស្រី ពិតជា​បាន​សុំ​ឈប់​ពី​តំណាងរាស្ត្រ​មែន​។ ប៉ុន្តែ​លោកស្រី អះអាងថា ការលាឈប់​របស់លោក​ស្រី មិន​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នោះទេ​។លិខិត ដែល​ទើបនឹង​ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ បាន​បង្ហាញថា លោកស្រី លី ស្រី​វី​ណា បានស្នើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ តាំងពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៧​មកម្ល៉េះ ដើម្បី​សុំ​ឈប់​ពី​តំណាងរាស្ត្រ​ប្រចាំរាជធានី​ភ្នំពេញ​។ ហើយ​កាលបរិច្ឆេទ​នៃ​ការលាលែង​ខាងលើ គឺ​ដូចគ្នា​នឹង​ការលើកឡើង​របស់លោក​ស្រី ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។

​លោកស្រី លី ស្រី​វី​ណា ពុំបាន​ផ្តល់​ចម្លើយ​នោះទេ​ថា លោកស្រី នឹងចូលរួម​ជាមួយ​គ​ណ​បក្ស​ផ្សេង ឬ​យ៉ាងណា​។ លោកស្រី គ្រាន់តែ​និយាយ​យ៉ាងខ្លី​ថា លោកស្រី​មិនមែន​ឈប់ ដើម្បី​រក​តំណែង​នោះទេ​។ លោកស្រី ប្រាប់​មូលហេតុ​ដូច្នេះ​ថា​៖«​ខ្ញុំ​សុំ​ឈប់ ព្រោះ​ខ្ញុំ​ជា​វេជ្ជបណ្ឌិត​។ ខ្ញុំ រវល់​ខ្លាំង​។ ខ្ញុំ​ចង់​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​បម្រើសេវា​សាធារណៈ ដោយ​គ្មាន​និន្នាការ​នយោបាយ​»​។

​ជុំវិញ​បញ្ហា​ខាងលើ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ដោយសារតែ​ពុំ​លើក​ទូរ​សព្ទ​៕

10 វិច្ឆិកា 2017  VOA  លោកស្រី​ ​លី ស្រីវីណា​ លាលែង​ពី​បក្ស​ប្រឆាំង​ តែ​មិន​ចូល​បក្ស​ប្រជាជន​ទេ ភ្នំពេញ​អតីត​អ្នកតំណាងរាស្រ្ត​ម្នាក់​ដែល​បាន​លាលែង​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​មុខ​មកបកស្រាយនៅ​ថ្ងៃ​សុក្រ​នេះថា​ លោកស្រី​មិន​មាន​ចេតនា​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​ការ​ផ្សព្វផ្សាយ​នានា​តាម​បណ្តាញ​សង្គម​ទេ។

លោកស្រី​ ​លី ស្រីវីណា​ ដែល​ធ្លាប់​ជា​អ្នកតំណាងរាស្រ្ត​មណ្ឌល​ភ្នំពេញ​បាន​បញ្ជាក់ថា​ ការ​សុំ​លាលែង​ គឺ​ធ្វើ​ឡើង​ដោយសារ​មាន​ការ​មមាញឹកក្នុង​វិជ្ជាជីវៈ។​

លោកស្រី​ ​លី ស្រីវីណា​ ​បានបន្ថែម​ក្នុង​លិខិត​បំភ្លឺ​ថា៖​

​«ការ​លាលែង​នេះ​គឺ​ ដោយ​សារ​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ​ ​កិច្ចការ​វិជ្ជាជីវៈ​របស់​នាង​ខ្ញុំ​មាន​ភាព​កាន់តែ​មមាញឹក។​ ​នាង​ខ្ញុំ​សូម​បញ្ជាក់​ថា​ ​នាងខ្ញុំ​មិន​ត្រូវ​ការ​ ​និង​មិន​បាន​សុំ​តំណែង​អ្វី​មួយ​ពី​គណ​បក្ស​កាន់​អំណាច​ដូច​ការ​ផ្សព្វ​ផ្សាយតាម​គណនី​បណ្តាញ​សង្គម​មួយ​ចំនួន​នោះ​ទេ»។​

យោង​តាម​មន្ត្រី​គណបក្ស​គឺ ​លោកស្រី​លី ស្រីវីណា ដែល​មាន​អាជីព​ជា​វេជ្ជបណ្ឌិត​បាន​សុំ​លាលែង​តាំងពី​ថ្ងៃទី​១ខែ​កញ្ញា​គឺ មុន​ការ​ចាប់​ខ្លួន​លោកកឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​នាំ​ឱ្យ​មាន​ការតានតឹង​នយោបាយ​នៅ​កម្ពុជា​ និង​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​នឹង​ការ​ប្តឹង​រំលាយហើយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​អំពាវ​នាវ​ឱ្យ​អ្នក​តំណាងរាស្រ្ត​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​គណបក្ស​ប្រឆាំង​ចុះ​ចូល​មុន​នឹង​ការ​រំលាយ។ ​

​លោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាងរាស្រ្ត​ ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា មូល​ហេតុ​នៃ​ការចាកចេញ​របស់​លោកស្រី​ ​លី ស្រីវីណា​ ​គឺ​ជា​ការពិត​ ​ហើយ​លោក​ថា​ ​គណបក្ស​បាន​ជ្រើស​រើស​បេក្ខភាព​ថ្មី​សម្រាប់​ជំនួស​កន្លែង​ទំនេរ​របស់​លោកស្រី​រួចរាល់​ហើយ។​

​លោក​ ​សុន ឆ័យ​ ​មាន​ប្រសាសន៍​ថា៖​

«ដោយ​សារ​ការងារ​រវល់​របស់​លោកស្រី​ ​ហើយ​ចង់​ទុក​ឱកាស​ឲ្យ​សមាជិក​បេក្ខជន​បន្ទាប់​ហ្នឹង​អាច​នឹងបន្ត​ជា​តំណាង​រាស្រ្ត​រយៈពេល​ចុងក្រោយ​នេះ​ ​ក៏​លោកស្រីក៏​លាលែង​ទៅ។​ ​ដូច្នេះ​ខ្ញុំថា នេះគឺជា​ការ​ឆ្លុះ​បញ្ចាំង​ការពិត​ហើយ​អំពី​ការ​លាលែង​នេះ។​ ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការទៅ​ចុះចូលគណបក្ស​ណា ​ឬ​ក៏​ការ​សៅហ្មង​ណាមួយ​នៅ​ក្នុង​គណបក្ស​ទេ»។​

បើ​តាម​លោក​ ​សុន ឆ័យ ​រហូត​មក​ដល់​ពេល​នេះ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​ ៥៥​រូប​ ​មាន​តែ​ ១៨​រូប​ប៉ុណ្ណោះ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​នោះ​តំណាង​រាស្រ្ត​មួយ​រូប​បាន​ចុះចូល​ជា​មួយ​គណ​បក្ស​កាន់​អំណាច។​ ​ចំណែក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ជាង​ ៥០​នាក់​ក្នុងចំណោម​ ​៥០០៧​នាក់​នៅ​ទូទាំង​ប្រទេស​ ​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។​ ​លោក​បន្ថែម​ថា​ ​អ្នក​ដែល​សម្រេច​ចុះ​ចូល​ទាំង​នោះ​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ៕

២៩ ខែតុលា ឆ្នាំ២០២០ ភ្ញាក់ផ្អើល ! លោកមេធាវី ទេព ពៅ បានគាំងបេះដូងស្លាប់ នៅក្នុងគ្លីនិក លី ស្រីវីណា ភ្នំពេញ៖តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលទើបទទួលបាន បង្ហាញថា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នេះ លោកមេធាវី ទេព ពៅ អត្តលេខ៨៩៣ នៃក្រុមមេធាវីឯករាជ្យ មានអាការៈចុកពោះ ក៏បានទៅពិនិត្យនៅគ្លីនិក លី ស្រីវីណា ស្ថិតនៅផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

ក្រោយមក ខាងពេទ្យបានដាក់សេរ៉ូម រួចលោកមេធាវី ទេព ពៅ ក៏គាំងបេះដូងស្លាប់តែម្តង ។

ជុំវិញបញ្ហានេះ អ្នកសារព័ត៌មាន បានទំនងទំនាក់ទៅកាន់ គ្លីនិក លី ស្រីវីណា ដើម្បីសួរនាំបញ្ហានេះ ដោយបុគ្គលិកស្រីម្នាក់ និយាយថា «កំពុងដោះស្រាយហើយ» តែនៅពេលសួរនាំបញ្ហាអ្វីទៀត គឺ បុគ្គលិកម្នាក់នេះ បានបដិសេធមិនឆ្លើយអ្វីទៀតទេ ។

ដោយឡែក អ្នកសារព័ត៌មាន ក៏បានទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ លោកមេធាវី ទេព ពៅ ផ្ទាល់ផងដែរ គឺ លេខ 092 666 122 តែមិនមានអ្នកទទួលទូរស័ព្ទ ។

តាមប្រភពព័ត៌មាន បច្ចុប្បន្ននេះ សពលោកមេធាវី ទេព ពៅ កំពុងតម្កល់នៅវត្តសំពៅមាស ៕ ដោយ៖ចេស្តា

៦ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរសម្រាកព្យាបាល លី ស្រីវីណា របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទជាផ្លូវការភ្នំពេញ៖កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ដោយសារមូលហេតុ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ ។ នេះបើយោងតាមសេចក្តីសម្រេច ដែល ទើបទទួលបាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។

មន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា មានទីតាំងស្ថិតនៅផ្ទះលេខ៣៣៩A ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា នាពេលនេះ គឺ ក្រោយពេលដែលមានហេតុការណ៍ ស្លាប់របស់លោកមេធាវី ទេព ពៅ ៕

Tuesday, January 3, 2012 លោកស្រី​ លី​ ស្រីវីណា​៖”ជីវីត​ត្រូវ​មាន​សង្ឃឹម​ជឿជាក់​និង​ចេះ​អប់រំ​ខ្លួន​ឯង”​ដោយ អ៊ឹម ណាវិន
នៅ​ក្នុង​កម្មវិធី​ជីវិត​ជោគជ័យ​ថ្ងៃ​អង្គារ​នេះ​ អ៊ឹម ណាវិន​ សូម​ណែនាំ​លោក​ អ្នកនាង​ឲ្យ​បាន​ស្គាល់ ​ដំណើរ​ជីវិត​ពិត​របស់​លោកស្រី​ លី ស្រីវីណា។​ លោកស្រី​ លី ស្រីវីណា​ មាន​អាជីព​ជា​វេជ្ជបណ្ឌិត​ និង​ជា​តំណាងរាស្រ្ត​ស្រ្តី​វ័យ​ក្មេង​ម្នាក់​ក្នុង​ចំណោម​អ្នក​តំណាងរាស្រ្ត​១២៣​រូប​ក្នុង​សភា។

2020-11-12 05:01pm អតីតតំណាងរាស្រ្ត CNRP លោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច(ភ្នំពេញ)៖ ព្រះ​កុរណា​ ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយដល់ លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូល សម្រេចមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងរូបនេះ បានធ្វើឡើងបន្ទាប់ពីមាន ការក្រាបបង្គំទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីលោកស្រី លី ស្រីវីណា បានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំនីតិសម្បទាធ្វើនយោបាយ និងលិខិតគោរពស្នើសុំចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា។

មន្រ្តីជាន់ខ្ពស់ពីខុទ្ទកាល័យប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា លិខិតគោរពស្នើសុំរបស់លោកស្រី លី ស្រីវីណា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យល់ព្រមហើយក្នុងការទទួលយកលោកស្រី មកធ្វើជាសមាជិកគណបក្ស។

សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ និងចុងក្រោយទី១៤៖ លោកស្រី លី ស្រីវីណា៕



ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាតំណាងរាស្រ្ត គណបក្សសង្រ្គោះ ជាតិ (CNRP) លោក ប៉ែន សុវណ្ណ ដែលមានជំងឺ ស្ទះសរសៃឈាមខួរក្បាលខាងឆ្វេង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ លី ស្រីវីណា ជិតផ្សារទួលទំពូង ដែលជាមន្ទីរពេទ្យរបស់លោកស្រី លី ស្រីវីណា តំណាងរាស្រ្ត CNRP បន្ទាប់ពីលោក ត្រូវបាន បញ្ជូនត្រឡប់មកពីប្រទេសសិង្ហបុរីវិញ កាលពីថ្ងៃ ទី៥ខែកុម្ភៈ ឆ្នាំ២០១៥។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃសុក្រនេះ លោក មុត ចន្ថា មន្ត្រី ខុទ្ទកាល័យរបស់ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា បានថ្លែងឲ្យដឹងថា ថ្លៃព្យាបាលជំងឺរបស់ លោក ប៉ែន សុវណ្ណ នៅមន្ទីរពេទ្យ លី ស្រីវីណា គឺគណបក្ស ជាអ្នកធានារ៉ាប់រង។

លោកថា «ក្នុងនោះក៏មានជំនួយសប្បុរសធម៌ របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសផងដែរ ហើយក៏មានប្រាក់ បដិភាគមួយចំនួនតូចពីសភា»។

បើតាមលោក មុត ចន្ថា រហូតមកដល់ពេលនេះ ស្ថានភាពសុខភាព របស់លោក ប៉ែន សុវណ្ណ មានភាពប្រសើរឡើង ពោលគឺអាចស្ដាប់បាន និងស្គាល់ ប៉ុន្តែនៅមិនទាន់និយាយបានទេ។ ចំណែកឯអវៈយវៈផ្សេងទៀតរួមមាន បេះដូង ថ្លើម និង សួត ដំណើរការជាធម្មតា។

លោកបញ្ជាក់ថា លោក ប៉ែន សុវណ្ណ មានជំងឺស្ទះសរសៃឈាមខួរក្បាលខាងឆ្វេង។ អំឡុងពេលលោក ប៉ែន សុវណ្ណ សម្រាកព្យាបាលជំងឺនៅប្រទេសសិង្ហបុរី បានចំណាយថវិកា ប្រមាណ ជិត១០ ម៉ឺនដុល្លារ។ សូមជំរាបថា លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីខ្មែរ ដែលបច្ចុប្បន្ន ជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ របស់គណបក្សសង្គ្រោះជាតិ បានបញ្ជូនទៅព្យាបាលជំងឺប្រទេសសិង្ហបុរី កាលពីយប់ថ្ងៃទី១៨ ខែមករាកន្លងទៅនេះ ៕

2009-12-31 ជប៉ុន​ផ្អាក​ជំនួយ​ក្នុង​គម្រោង​សាងសង់​ស្ពាន​អ្នកលឿង?
តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ធ្នូ​នេះ ថា ប្រទេស​ជប៉ុន​បាន​ផ្អាក​ជំនួយ​ឥត​សំណង​ចំនួន ៧៤​លាន​ដុលា្លរ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​គម្រោង​សាងសង់​ស្ពាន​អ្នកលឿង។ការ​ប្រកាស​ផ្អាក​នោះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា មិន​បាន​ផ្តល់​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​រុះរើ​ផ្ទះ​ចេញ​ដើម្បី​យក​កន្លែង​សាងសង់​ស្ពាន​នោះ។

លោកស្រី លី ស្រីវីណា តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​លោកស្រី​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ ភាគី​ជប៉ុន​បាន​ប្រាប់​លោកស្រី​ថា លុះត្រា​ណា​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សំណង​សមរម្យ​ដល់​ប្រជាពលដ្ឋ​ដែល​បណ្តេញ​ចេញ​ទើប​ជប៉ុន​នឹង​ផ្តល់​ថវិកា​នោះ។

លោកស្រី លី ស្រីវីណា បាន​បញ្ជាក់​ថា ៖ «ការ​ដែល​ចាប់ផ្ដើម​សាងសង់​មែនទែន​គម្រោង​ហ្នឹង​គឺ​ឲ្យ​ជំនួយ​អត់​ចំណង ប៉ុន្តែ​ដល់​ឆ្នាំ​២០០៨ គាត់​ថា គាត់​ធ្វើ Audit ទៅ​ឃើញ​ថា រដ្ឋាភិបាល​មាន​លទ្ធភាព​គ្រប់គ្រាន់​ហើយ ឲ្យ​ខ្ចី​វិញ អត់​ឲ្យ​អត់​ចំណង​ទេ ដោយសារ​គាត់​ធ្វើ Audit (ពិនិត្យ​បញ្ជី) ទៅ ប្រហែល​ជា​អាច​ឃើញ​មន្ត្រី​រដ្ឋាភិបាល​មាន​លុយ​ច្រើន​ហើយ មាន​លទ្ធភាព​សង់​ខ្លួន​ឯង ឲ្យ​កម្ចី​វិញ តែ​ឥឡូវ​ហ្នឹង​កម្ចី​ហ្នឹង​ក៏​អត់​ទាន់​លេច​ចេញ​ជា​រូបរាង​ដែរ​រឿង​ស្ពាន​អ្នកលឿង​ហ្នឹង ពីព្រោះ​ផ្លូវ​ជាតិ​លេខ​១​មិន​ទាន់​ចប់​ទេ តែ​ផ្លូវ​ជាតិ​លេខ​១ គឺ​យើង​មិន​អាច​និយាយ​ដល់​គម្រោង​ទី​២ ដែល​សង់​ស្ពាន​អ្នកលឿង​ហ្នឹង​ទេ»។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​នេះ លោក ឈាង វុន តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​ការ​បរទេស បាន​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​អះអាង​ថា ប្រទេស​ជប៉ុន​នៅតែ​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​ប្រទេស​កម្ពុជា​ចំនួន ៧៤​លាន​ដុលា្លរ​ដើម្បី​សាងសង់​ស្ពាន​អ្នកលឿង​ដដែល។

លោក ឈាង វុន បាន​អះអាង​ថា ៖ «ប៉ុន្តែ​ការងារ​ជួយ​ធ្វើ​ស្ពាន​នេះ ជប៉ុន​នៅតែ​បន្ត​ទេ តែ​យើង​ត្រូវ​យល់​ថា ប្រទេស​គេ​ផ្ដល់​ជំនួយ​​ឲ្យ​យើង​ហ្នឹង​ក៏​គេ​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​ដែរ ដែល​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​​របស់​ប្រទេស​គេ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ​ខ្លះ​ដែរ​ក្នុង​ការ​ផ្ដល់​ឥណទាន»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​នឹង​មន្រ្តី​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ដើម្បី​សួរ​បញ្ជាក់​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ធ្នូ​នេះ។

ទោះ​ជា​យ៉ាង​ណា លោក​តំណាង​រាស្ត្រ ឈាង វុន ក៏​មិន​អាច​បញ្ជាក់​បាន​ដែរ​ថា តើ​គេ​នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អ្នកលឿង​នេះ​នៅ​ពេល​ណា​ដែរ គ្រាន់តែ​លោក​បាន​លើក​ឡើង​ថា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

រដ្ឋមន្រ្តីសាធារណ:ការ ត្រាំ អុីវតឹក រងការសួរដេញដោល ពីការខូចខាតផ្លូវ នៅទូទាំងប្រទេស
ដោយ ៖ ជាតិខ្មែរ | លោកត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណ:ការនិងដឹកជិញ្ជូននៅព្រឹកថ្ងៃពុធ ទី ៣ ធ្នូនេះរង ការសួរដេញដោលយ៉ាងតឹងតែងពីក្រុមតំណាងរាស្រ្តបក្សប្រឆាំងនៅក្នុងសភាពីការខូចខាត
ផ្លូវថ្នល់ទូទាំងប្រទេសហើយក្រសួងរបស់លោកមិនបានចាត់វិធានការការពារផ្លួវជាតិនានានៅ
ទូទាំងប្រទេសបានល្អប្រសើរឡើយ។

ការលើកឡើងជាសំណួរយ៉ាងផុសផុលនេះត្រូវបានធ្វើឡើងនៅពេលរដ្ឋសភាប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃពុធនេះ ។

ក្នុងចំណោមតំណាងរាស្រ្តបក្សប្រឆាំងទាំងនោះគេសង្កេតឃើញ លោកស្រី លី ស្រីវីណា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល់ភ្នំពេញបានចោទជាសំណួរច្រើនជាងគេហើយ
លោកស្រីក៏បានស្នើឲ្យរដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក ចុះចេញ
ពីតំណែង ប្រសិនបើការពារផ្លូវថ្នល់ មិនបានទេនោះ ។ ផ្លូវដែលលោកស្រី ចង់ឲ្យលោករដ្ឋមន្ត្រីការពារនោះ គឺធ្វើយ៉ាងណាចាត់វិធានការ ទៅលរថយន្តធុនធំដឹកលើសទម្ងន់ដែលជាមូលហេតុចម្បងធ្វើឲ្យខូចផ្លូវ ។
លោកស្រីបន្តថា អ្នកណាក៏ដឹងដែរថា មានកុងតឺន័រជាច្រើនហើយជារៀងរាល់ថ្ងៃ ដឹកលើសទម្ងន់បំផ្លាញ ផ្លូវឲ្យខូច ។ មានកុងតឺន័រមួយនោះ ឯកឧត្តមដឹងទេថា គឺដឹក ដែកប៉ុន្មានតោន ? ខ្ញុំមានទាំងលេខឡានទៀត គឺគាត់ដឹកដែក រហូតដល់ទៅ១០២តោន។ lលោក ស្រីបន្តថា«យើងខ្ចី បុលគេផ្ដោតសំខាន់ទៅលើការធ្វើផ្លូវ ។ ដូច្នេះខ្ញុំសូមឲ្យ ឯកឧត្តមការពារផ្លូវ ឲ្យបានជាដាច់ខាត។ ហើយ ជម្រើសរបស់ឯកឧត្តមមានតែពីរទេនៅពេលនេះ។ ទី១គឺឯកឧត្តមធ្វើរដ្ឋមន្ត្រី ផ្លូវត្រូវការពារ ផ្លូវឲ្យបានហើយទី២ បើការពារផ្លូវមិនបានទេ គឺឯកឧត្តមកុំធ្វើរដ្ឋមន្ត្រីផ្លូវទៀត!" ។

ឆ្លើយតបទៅនឹងការលើកឡើងនេះលោក ត្រាំ អុីវតឹក បានបញ្ចេញស្នាមញញឺមហើយបញ្ជាក់ថាក្រសួងកំពុងមានវិធានការការពារផ្លូវទាំងអស់ឲ្យបានល្អប្រសើរ។

លោកអអអាងថា " បញ្ហាការពារផ្លូវយើងខ្ញុំ ក៏មានជាវិធានការ និងផែនការដើម្បី ទប់ស្កាត់និងការ ដឹកជញ្ជូន លើសទម្ងន់ និងការបង្កើននូវគុណភាពផ្លូវថ្នល់ និងវិធានការគ្រប់គ្រងឲ្យបានដិតដល់ ។ហើយអង្គសភា យើងអាចតាមដានបានពីមួយឆ្នាំ ទៅមួយឆ្នាំថាតើវាមានការថយចុះទេ ពីបញ្ហានៃការខូចខាតផ្លូវនេះ។ ប៉ុន្តែយើងខ្ញុំនឹងខិតខំធ្វើយ៉ាងម៉េចរក្សាគុណភាពផ្លូវនេះឲ្យបានល្អ" ៕


ព័ត៌មានពីអ្នករាយការណ៍ពិសេស ៖ លោកស្រី លី ស្រីវីណា តំណាងរាស្រ្តគណបក្សសង្រេ្គាះជាតិ មណ្ឌលរាជធានីភ្នំពេញ ប៉ះពាក្យសម្តីគ្នាជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា ខណៈដែលលោកស្រី លី ស្រីវីណា បាននិយាយពីការចាប់ខ្លួនតំណាងអ្នកភូមិបឹងកក់ ដោយសារច្បាប់ចរាចរណ៍ និងអំពាវនាវឲ្យដោះលែងពួកគាត់ដោយគ្មានលក្ខខណ្ឌ។

អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី នីតិកាលទី៤

អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី នីតិកាលទី៤

១-លោកប្រធាន សម រង្ស៊ី

២-លោក យន្ត​ ថារូ

៣-លោក វ៉ាន់ ណារិទ្ធ

៤-លោក ជីវ​ កត្តា

៥-លោក សុវណ្ណា ពិសាខា

៦-លោក ជាម​ ច័ន្ទនី

៧-លោកស្រី ថាក់​ ឡានី

៨-លោក គីមសួរ ភីរិទ្ធ

៩-លោក ឃី វណ្ណដេត

១០-លោក នុត រុំដួល

១១-លោក ម៉ែន សុថាវរិន្រ្ទ

១២-លោកស្រី មូរ សុខហួរ

១៣-លោក ចាន់​ ចេង

១៤-លោក ឃីម ​ឡាគី

១៥-លោក ពត ពៅ

១៦-លោក ឡុង រី

១៧-លោកស្រី ជូឡុង សូមួរ៉ា

១៨-លោក យឹម​ សុវណ្ណ

១៩-លោក សុន ឆ័យ

២០-លោក ហូរ​ វ៉ាន់

២១-លោកស្រី លី ស្រីវីណា

២២-លោក ជា ប៉ូច

២៣-លោក គង់​ បូរ៉ា

២៤-លោក កែ សុវណ្ណរតន៏

២៥-លោក គួយ ប៊ុនរឿន

២៦-លោក តុ វ៉ាន់ចាន់

តំណាងរាស្រ្តមណ្ឌុលកំពង់ចាម

តំណាងរាស្រ្តមណ្ឌុលបន្ទាយមានជ័យ

តំណាងរាស្រ្តមណ្ឌុលបាត់ដំបង

តំណាងរាស្រ្តមណ្ឌុលបាត់ដំបង

តំណាងរាស្រ្តមណ្ឌុលកំពង់ចាម

តំណាងរាស្រ្តមណ្ឌុលកំពង់ចាម

តំណាងរាស្រ្តមណ្ឌុលកំពង់ចាម

តំណាងរាស្រ្តមណ្ឌុលកំពង់ចាម

តំណាងរាស្រ្តមណ្ឌុលកំពង់ឆ្នាំង

តំណាងរាស្រ្តមណ្ឌុលកំពង់ស្ពឺ

តំណាងរាស្រ្តមណ្ឌុលកំពង់ធំ

តំណាងរាស្រ្តមណ្ឌុលកំពត

តំណាងរាស្រ្តមណ្ឌុលកណ្តាល

តំណាងរាស្រ្តមណ្ឌុលកណ្តាល

តំណាងរាស្រ្តមណ្ឌុលកណ្តាល

តំណាងរាស្រ្តមណ្ឌុលក្រចេះ

តំណាងរាស្រ្តមណ្ឌុលរាជធានីភ្នំពេញ

តំណាងរាស្រ្តមណ្ឌុលរាជធានីភ្នំពេញ

តំណាងរាស្រ្តមណ្ឌុលរាជធានីភ្នំពេញ

តំណាងរាស្រ្តមណ្ឌុលរាជធានីភ្នំពេញ

តំណាងរាស្រ្តមណ្ឌុលរាជធានីភ្នំពេញ

តំណាងរាស្រ្តមណ្ឌុលព្រៃវែង

តំណាងរាស្រ្តមណ្ឌុលព្រៃវែង

តំណាងរាស្រ្តមណ្ឌុលសៀមរាប

តំណាងរាស្រ្តមណ្ឌុលតាកែវ

តំណាងរាស្រ្តមណ្ឌុលតាកែវ

, March 5, 2012

 
បទវិចា​រណក​ថា៖ លោក​ស្រីមូរ សុខហួរ កំពុង​តែ​ដណ្តើម​តួនាទី​មេបក្ស​សម រង្ស៊ី ឬ?
បទវិចារណកថា  


លោកស្រីមូរ សុខហួរ កំពុងតែដណ្តើមតួនាទីមេបក្សសម រង្ស៊ី  ឬ?

លោកស្រី មូរ សុខហួរ តំណាងរាស្រ្តប្រចាំខេត្តកំពត និងជាអគ្គលេខាធិការរងនៃគណបក្សសម រង្ស៊ី កំពុងតែដណ្តើមតួនាទីមេបក្សសម រង្ស៊ី ដែលមានប្រជាប្រិយភាពក្នុងគណបក្ស​របស់​ខ្លួន​ខណៈ​ពេល​ប្រធាន​បក្សគឺលោកសម​រង្ស៊ី បាន និងកំពុងតែមានទោសហើយនិរទេសនៅក្រៅប្រទេស  ​ប៉ុន្តែ​ទោះ​ជា​លោក​ស្រីមូរ សុខហួរ ខិតខំយ៉ាងណាក៏មិនទាន់ដល់ពេល​ដែលលោកស្រីទទួល​តំណែង​ជាមេបក្ស​នោះឡើយ​ពីព្រោះ​តាម​ប្រភពពីគណបក្សសម រង្ស៊ី បានឲ្យដឹងថា លោកស្រី មូរ សុខហួរ  យ៉ាង​ហោច​ណាស់​ក៏​​ត្រូវ​តែ​ឆ្លង​កាត់​បុគ្គល​ពីរនាក់ទៀតសិន  គឺលោកស្រី ជូឡុង សូម៉ូរា ដែលជាភរិយាលោក សម រង្ស៊ី និងលោកស្រី កែ សុវណ្ណរតន៍ ជា​អគ្គលេខាធិការនៃគណបក្សសម រង្ស៊ី សព្វថ្ងៃ ទើបដល់វេន​លោក​ស្រី​មូរ​សុខហួរ ហេតុ​ដូច្នេះ​លោក​ស្រី​ប្រហែលជាគ្មានវាសនាធ្វើប្រធានបក្ស​នោះ​ទេ។
តាមរយៈការចុះផ្សាយក្នុងសារព័ត៌មានThe Cambodia Dailyកាលពីថ្ងៃទី២៧ខែកុម្ភៈ​ឆ្នាំ២០១២ បានឲ្យដឹងថា«លោកស្រី មូរ សុខហួរ បានទទួលការអញ្ជើញទៅកាន់​សង្កាត់​ប៉េស្សុង​វីល​ប្រទេស​ហៃទី​ក្នុង​ឋានៈ​​ជាឯកអគ្គរាជទូតសកល»(The Global Ambassador’s Program)​ដែល​ជា​គំនិត​ផ្តួច​ផ្តើម​រួម មួយ របស់ធនាគារអាមេរិក និងអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ Vital Voices ដែល​មានមូលដ្ឋាននៅសហរដ្ឋ អាមេរិកដោយធ្វើការណែនាំ និងបណ្តុះបណ្តាលស្រ្តីថ្នាក់ដឹកនាំ​និងសហគ្រិនផ្នែកសង្គម​នៅទូទាំង​ពិភព​លោក។
          យោងតាមសេចក្តីថ្លែងការណ៍មួយតាមគេហទំព័ររបស់លោកស្រី មូរ ​​សុខហួរ បានឲ្យដឹងថា ជា​ទូ​ទៅ​ស្រ្តីមិនត្រូវបានគេឲ្យតម្លៃ និងសិទ្ធិអំណាចទេ ហើយត្រូវ​​បាន​សង្គម​ហៃទី​ផាត់​ចេញ​មិន​ឲ្យ​ចូល​រួម​ក្នុង​ដំណើរ​ការ​​ធ្វើសេចក្តីសម្រេចលើផ្នែកសេដ្ឋកិច្ច និងសង្គមឡើយក្នុងសភាហៃទីមានសមាជិកសភា​ជាស្រ្តីភេទ​តែ៣​ភាគរយប៉ុណ្ណោះ។ត្រង់ចំណុចនេះសបញ្ជាក់ថា​ប្រទេសហៃទីមិនឲ្យតម្លៃ និងសិទ្ធិអំណាចដល់ស្រ្តី ផ្ទុយ​ទៅ​វិញ​នៅប្រទេស​កម្ពុជា​ខុស​ពីប្រទេស​ហៃទីគឺ​កម្ពុជា​បាន​លើក​តម្កើង​ដល់​ស្រ្តី​ក្នុង​ការដឹកនាំ​បើមិន​ដូច្នេះ​នោះ​ទេ​ម៉្លេះ​​លោកស្រី មូរ សុខហួរ ម្តេច និងមានបទពិសោធន៍ក្នុងការក្លាយជាមេដឹកនាំតស៊ូមតិដ៏ខ្លាំងក្លា រហូត​ដល់​ហ៊ានប្តឹងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាទៀតផងតែលទ្ធផលគឺបានចាញ់ក្តី នាយករដ្ឋមន្រ្តីតេ​ជោ​ហ៊ុន សែន​ពីបទបរិហាកេរ្តិ៍ យ៉ាងអាម៉ាស់ម្តងរួចទៅហើយ។​
មានមតិខ្លះតែង​តែនិយាយ​ថាបើចង់​ល្បីឈ្មោះ​ទាល់តែហ៊ានតវ៉ាឬប្តឹងជាមួយប្រមុខរាជរដ្ឋាភិបាល​ជា​ពិសេសសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ទើប​ល្បី​ឈ្មោះ​ម៉្លោះហើយក្រុមបក្សប្រឆាំងភាគច្រើន​គេមិនខ្លាចញញើត​និងនិយាយ​រិះគន់ដល់​រាជរដ្ឋាភិបាល​អ្វី​សោះឡើយ ទោះបីរាជរដ្ឋាភិបាលខិតខំកសាង និងអភិវឌ្ឍជាតិដូចជាហេចដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តូច ធំ ប្រឡាយទឹក ស្ពាន សាលារៀន មន្ទីពេទ្យ ។ល។  និងរក្សាបានស្ថេរភាព​នយោបាយ​បានល្អ​យ៉ាងណា​ក៏​ដោយក៏​ក្រុមអ្នកប្រឆាំងទាំងនោះមិន​បានបើកភ្នែក​មើល​ហើយលើកសរសើរឬលើកទឹកចិត្តដល់ប្រមុខរាជរដ្ឋាភិបាលម្តងណាឡើយ។
          ខណៈពេលដែល​លោក សម រង្ស៊ី ត្រូវបានសាលាដំបូងខេត្តស្វាយរៀង និងសាលាដំបូងរាជ​ធានី​ភ្នំពេញ​បានផ្តន្ទាទោសជាប់គុកជាង១០ឆ្នាំ និងពិន័យជាប្រាក់រាប់លានរៀល ក្រោមបទ​ចោទ​ប្រកាន់​បំផ្លិច​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងករណីដកតម្រុយបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម​និងញុះញង់​ឲ្យ​​មាន​ការ​រើស​អើងជាតិសាសន៍ និងក្លែងឯកសារផែនទីសាធារណៈ។បើយោងតាមរដ្ឋធម្មនុញ្ញកម្ពុជា១៩៩៣ ប្រជា​ពល​រដ្ឋទាំងពីភេទមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ដូច្នេះលោក សម រង្ស៊ី ក៏ជាប្រជា​ពល​រដ្ឋ​ម្នាក់​ដែរ​ត្រូវ​តែ​មានកាត្វកិច្ចគោរពច្បាប់ដូចប្រជាពលរដ្ឋដ៏ទៃទៀតដែរមិនគួរព្យាយាមនៅពីលើច្បាប់នោះទេ។   ដោយសាមេ
បក្សសម រង្ស៊ី​  នៅក្រៅប្រទេសបានធ្វើផ្ទៃក្នុង​គណបក្ស​បាន​ប្រកួត​ប្រជែង​ដណ្តើម​ស្នាដៃរៀងៗ​ខ្លួនដូចជា​ក្រុម​​​​​​លោក គង់ គាំ  លោក សុន ឆ័យ  លោក យឹម សុវណ្ណ  លោកស្រី កែ សុវណ្ណរតន៍       លោកស្រី លី ស្រីវីណា លោកស្រីជូឡុង សូម៉ូរា  និង​លោកស្រីមូរ សុខហួរ
តាមអ្នកវិភាគឯករាជ្យជាតិ អន្តរជាតិ​បាន​​កត់​សម្គាល់​​ឃើញ​ថាគណបក្សសម រង្ស៊ី ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះមាន​ក្រុម​ជាច្រើន​បាន​ដណ្តើម​ស្នា​ដៃ​គ្នា​ទោះ​បី​ជា​លោកស្រី មូរ សុខហួរ បានទទួល​ស្នាដៃ​លេច​ធ្លោ​​​ក្នុងការងារតស៊ូមតិយ៉ាងណាក៏ដោយក៏លោក ស្រីមូរ សុខហួរ មិន​អាច​ទទួល​​តំណែង​​ជាប្រធាន​គណ​បក្ស​សម រង្ស៊ី បាន​ដែរ ត្រូវតែប្រឈម និងលោកស្រី ជូឡុង សូម៉ូរា និង​លោកស្រី កែ សុវណ្ណរតន៍ ទើប​ដល់​លេខ​រៀង​លោកស្រី មូរ សុខហួរ ហេតុដូច្នេះលោកស្រីមូរ សុខហួរ មិន​អាច​ទទួលតំណែងតួនាទីមេបក្សសម រង្ស៊ី បានឡើយ។។

រួម ជាតិ

WEDNESDAY, FEBRUARY 08, 2017
(វីដេអូបែកធ្លាយ) ហេ្វសប៊ុក​ សីហា ៖ តំណាងរាស្ត្រ ចាន់ ចេង រត់ចោលខោស្លីបលីអូ ព្រោះខ្លាចប្តីតំណាងរាស្រ្តពត ពៅមកទាន់ជាន់ក ដកស្លាប

ទំព័រហេ្វសប៊ុក សីហា នៅរសៀលថ្ងៃទី៨ ខែកុម្ភៈនេះបានទម្លាយរឿងអាស្រូវ របស់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ​ដោយបានផ្សាយថា មួយគូរទៀតហើយ៖ តំណាងរាស្ត្រ ចាន់ ចេង រត់ចោលខោស្លីបលីអូ ព្រោះខ្លាចប្តីតំណាងរាស្រ្តពត ពៅមកទាន់ជាន់ក ដកស្លាប ពេលកំពុងរួមរ័ក្ស វគ្គ១ ។
ទំព័រហ្វេសប៊ុក សីហា បានបញ្ជាក់ថា នោះគឺជាទំនាក់ទំនងស្នេហារវាងតំណាងរាស្រ្ដ និងតំណាងរាស្រ្ដ គឺលោកចាន់ ចេង​ សាហាយស្មន់ជាមួយលោកស្រី ពត ពៅ ។
សូមស្ដាប់សម្ដីរបស់តំណាងរាស្ដ្រទាំងពី ដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម៖
មួយរយៈនេះមានការផ្សព្វផ្សាយជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុក នូវរឿងស្មោកគ្រោក ជាច្រើនរបស់អ៊ុំ ពូ មីង ជាតំណាងរាស្រ្តបក្សសង្គ្រោះជាតិ ក្នុងនោះមានទាំងរឿងអាស្រូវផ្លូវភេទរបស់លោកអ៊ុំមេបក្ស សម រង្ស៊ី ដែលមានទំនាក់ទំនងជាមួយនារីបំរើការងារក្នុងភោជនីយដ្ឋានផងដែរ។ បើរំលឹកពីរឿងចាស់កាលខ្ញុំកំពុងងប់និងបក្សវិញ ពួកគាត់និយាយអ្វីក៏ត្រូវចិត្ត និយាយអ្វីក៏ល្អដែរ តែដល់ពេលដឹងរឿងថោកទាបរបស់ពួកគាត់ មានទាំង តំណាងរាស្រ្តជាមួយលេខាផ្ទាល់ខ្លួន តំណាងរាស្ត្រជាមួយនារីម៉ាស្សា និងតំណាងរាស្ត្រជាមួយ សកម្មជនគណបក្ស ក៏ដូចជាតំណាងរាស្រ្តសាហាយស្មន់ជាមួយប្រពន្ធគេ រហូតដល់បំបែកបំបាក់គ្រួសារគេញុះញង់ឱ្យគេលែងលះគ្នា ដើម្បីយកឆក់ប្រពន្ធគេមកធ្វើជារបស់ខ្លួនក៏មាននោះ កុំថាឡើយឱ្យខ្ញុំស្តាប់ពាក្យសម្តីបោករបស់ពួកគាត់ សូម្បីតែមុខក៍ខ្ញុំមិនចង់ទាំងមើលផង។
ពេលនេះ ខ្ញុំសូមទម្លាយរឿងស្នេហាដ៏ក្តៅគគុកមួយទៀតរវាង តំណាងរាស្ត្រ និងតំណាងរាស្ត្រ ដែលពីមុនគេបានដឹងពីទំនាក់ទំនងស្នេហា រវាងពូតំណាងរាស្រ្ត យឹម សុវណ្ណ ប្តីរបស់មីងកែ សុវណ្ណរត្ន័ តំណាងរាស្រ្តខេត្តសៀមរាប លួចសាហាយស្មន់ជាមួយមីងតំណាងរាស្រ្ត លី ស្រីវីណា តែថ្ងៃនេះខ្ញុំសូមទម្លាយរឿងសាហាយស្មន់រវាងតំណាងរាស្ត្រ និងតំណាងរាស្ត្រ១គូរទៀតគឺ អ្នកមីង ពត ពៅ ជាតំណាងរាស្រ្តខេត្តកណ្តាល មានវ័យចំណាស់គួរសម ហើយមានទាំងចៅទៅទៀត លួចសាហាយជាមួយតំណាងរាស្រ្តដូចគ្នាឯងគឺពូចាន់ ចេង។
មានថ្ងៃមួយមីង ពៅ ព្រោះតែតម្រេកកាមតណ្ហាឡើងដល់កម្រិតនោះ ឈ្លៀតពេលប្តីមិននៅផ្ទះត្រូវទៅយាម មីងពៅ បានបោកកូនឱ្យនាំចៅទៅដើរលេងខាងក្រៅ រួចហៅពូចេងមករួមរ័ក្សជាមួយ ។ រឿងអាក្រក់មួយបានកើតឡើងចំពេលកំពុងរួមរ័ក្សជាមួយពូ ចេងនោះ ប្តីដើមមីងពៅ បានទូរស័ព្ទមកប្រាប់ថាយប់នេះអត់យាមត្រូវមកផ្ទះវិញ។ ភ្លាមនោះពូចេង ស្រវាខោអាវ សឹងមិនទាន់រត់ចេញយ៉ាងប្រញាប់ រហូតភ្លេចខោស្លីបលីអូ ឯមីងពៅក៏រហ័សដៃមិនអន់ដែរ យកលីអូ ពូចេងញាត់ក្នុងបង្គន់ចុចទឹកបំបាត់ភស្តុតាងទាន់ពេល។

No comments:

Post a Comment