Tuesday, November 10, 2020

ស្រី ចំរើន

សង្ខេប៖ ស្រី ចំរើន ជាក្រុមនិស្សិតមួយក្រុម របស់ បាតដៃទី ៣ ដែលចូលបង្កប់ខ្លួនធ្វើសកម្មភាពជាមួយ បក្ស សម រង្សី និង បក្ស កឹមសុខា។ ស្រី ចំរើន  ជាសកម្មជន ដែលបំរើគណបក្សសង្រ្គោះជាតិ ជាមេ ជាទីប្រឹក្សារបស់ បក្សកឹម សុខា នឹង បក្ស សម រង្សី។ នៅប្រទេសផ្សេងៗ  គេមានបក្សប្រឆាំងតាំងពី យូរយារ ហៅថា Opposition Party ចំណែកបក្ស Moderate គឺជាបក្សប្រឆាំងបែប ព្រៃផ្សៃផ្តាច់ការ បែប បដិវត្តពណ៍ ដែលគេធ្វើនៅ លីបី ស៊ីរី អីរ៉ាក់ ឬ ហៅថា ក្រុម ISIS មានន័យថា ប្រឆាំងរដ្ឋាភិបាលផង ប្រឆាំងបក្សប្រឆាំងគ្នាឯងផង តួរយ៉ាង ក្រុម ស្រី ចំរើន គឺប្រឆាំង កឹម សុខា ឬ ប្រឆាំង សម រង្សី ...ទន្ទឹមគ្នាគឺប្រឆាំងជាមួយ រាជរដ្ឋាភិបាលយ៉ាង គក្លើន។

២៤ វិច្ឆិកា ឆ្នាំ ២០២០ ស្រី ចំរើន - Srey Chamroeun
2td2Sponshoidcrmed · «នយោបាយ »
គេថា ចំរេីនឯងលូកជ្រៅពេកហេីយ ចុងក្រោយវាច្ចឹង!!!
ស្ថាប័ន និងក្រុមហ៊ុន គេអត់ទទួលធ្វេីការទេ ! 
ក្រុមអតិតបក្សឆាំង សេីចចំអក អោយថា ចុងក្រោយលទ្ធផល
សូន្យ ផេះ (ពាក្យគេនិយាយចំអកអោយ)
ខ្ញុំនៅតែរក្សាជំហរ ភាពរឹងបុឹងដដែល ញញឹម និងគ្រោះ១នេះ!
កូនប្រុស ៥ឆ្នាំ ទៀតក៏មិនហួសពេលដែរ ខ្ញុំនៅតែជា ស្រី ចំរេីន !
ពេលនេះ ខ្ញុំមានជម្រេីសតែមួយគត់ គឺ
«ដឹកអីវ៉ាន់ អនឡាន អោយភ្ញៀវ »
លក់កាបូប ខោអាវ អនឡាញ និង
លក់ជ្រក់ជេីងមាន់ ជ្រក់ស្លឹកត្រចៀកជ្រូក
ពេលនេះ បានគេជួយផ្តល់ផ្ទះអោយស្នាក់នៅបណ្តោះអាសន្ន
ម៉ូតូជិះបណ្តោអាសន្នសិន ខំរកលុយ ចាប់ផ្តេីមឡេីងវិញ
សូមបងប្អូនជួយគាំទ្រ ខ្ញុំបាទផងណា
លេខទំនាក់ទំនងទិញ ៖ 010 848 824 / 078 354 485 /088 222 3741

December 26, 2016  By ង៉ែត ជិនបុត្រ  ៖ ធី សុវណ្ណ​ថា ត្រៀម​ប្តឹង​ស្រី ចំរើន និង ផែ សុវណ្ណា​រិទ្ធ 
ភ្នំពេញ ៖ ប្រធានអង្គការយុវជនកិច្ចការ សង្គម និងជាអតីតយុវជនគាំទ្រគណបក្សសង្គ្រោះ- ជាតិ កញ្ញាធី សុវណ្ណថា បានប្រកាសតាមបណ្តាញ សង្គមហ្វេសប៊ុក ផ្តាច់ទំនាក់ទំនងជាមួយលោក ស្រី ចំរើន និងលោកផែ សុវណ្ណារិទ្ធ ដោយនាង ត្រៀមរៀបចំដាក់ពាក្យប្តឹងមនុស្សទាំងពីររូប នេះ ពីប្រមាថ និង    ទម្លាយឯកសារឯកជន។

កញ្ញាធី សុវណ្ណថា បានសេរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់នាង នៅថ្ងៃទិ២៤ ខែធ្នូ ឆ្នាំ ២០១៦ ថា “ខ្ញុំធី សុវណ្ណថា សូមប្រកាសឈប់ ទាក់ទងជាមួយក្រុមស្រី ចំរើន និងក្រុមផែ សុវណ្ណារិទ្ធ។ ហើយខ្ញុំបាននិងកំពុងរៀបចំពាក្យ បណ្តឹង និងសហការជាមួយសមត្ថកិច្ច ដើម្បី ចាប់ខ្លួនបុគ្គលទាំងនោះ ពីបទប្រមាទនិងទម្លាយ ឯកសារឯកជន។ ខ្ញុំនឹងមិនទទួលខុសត្រូវចំពោះ អ្វីដែលពួកគេនិយាយនោះទេ ហើយខ្ញុំក៏មិន មានអ្វីដែលនឹងត្រូវពាក់ព័ន្ធជាមួយពួកក្រុមនោះ ដែរ។ សូមបងប្អូនជ្រាបជាព័ត៌មាន”។

ការប្រកាសអំពីការផ្តាច់ទំនាក់ទំនងនិងត្រៀម ប្តឹងរបស់កញ្ញាធី សុវណ្ណថា ខាងលើនេះ បាន ធ្វើឡើងបន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ ឈ្មោះ “Srey Chamroeun បានប្រកាសទម្លាយឯក- សារសន្ទនាជាង​៤០០ទំព័រ រវាងកញ្ញា ធី សុវណ្ណថា និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជន- កម្ពុជា។

ទំព័រហ្វេសប៊ុកនោះ បានសរសេរ កាលពី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ថា “ខ្ញុំស្រី ចំរើន ខ្ញុំសម្រេចចិត្តនឹងទម្លាយឯកសារមួយចំនួន ដែល ទាក់ទងទៅនឹង ធី សុវណ្ណថា ក្នុងអំឡុងពេល មួយរយៈនេះ។ ធី សុវណ្ណថា មានតាខ្លាំងម្នាក់ នៅពីក្រោយ ខ្ញុំនឹងបង្ហាញឯកសារភ័ស្តុតាងទាំង នោះបន្តិចម្តងៗ រហូតដល់ចប់។ ចង់ចាប់ខ្ញុំដាក់ គុក ក៏ខ្ញុំមិនខ្លាចដែរ។ ឱ្យខ្ញុំសុំទោសបងប្អូនខ្មែរ ទាំងអស់ចំពោះរឿងរ៉ាវមួយរយៈកន្លងមកនេះ”។

ជាមួយគ្នានោះដែរ ទំព័រហ្វេសប៊ុកដដែល បានសរសេរនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ បន្ថែមថា “ធី សុវណ្ណថា មានកូនមួយ ហើយ តែបែជាប្រកែកថាអត់។ បើកូនប្រាប់ថា កូន ទៅនាង ឈប់កុហក់គេទៅ។ បើក្មេងនោះ ធំដឹងក្តី វាដឹងថា ម្តាយវាមិនព្រមទទួលស្គាល់ ថាវាជាកូន វាប្រាកដជាឈឺចាប់គ្មានថ្ងៃបំភ្លេច បានទេ។ ហ៊ានធ្វើ ត្រូវហ៊ានទទួល បានគេហៅ ថា មនុស្ស”។

គួរបញ្ជាក់ថា លោក ស្រី ចំរើន ដែលជា សកម្មជនដ៏សកម្មម្នាក់ធ្លាប់ចេញមុខដឹកនាំធ្វើ បាតុកម្មប្រឆាំងលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ និងតែងមានវត្តមាន នៅតាមវេទិកានានាដែលរៀបចំដោយកញ្ញា ធី សុវណ្ណថា មួយរយៈកាលចុងក្រោយនេះ ត្រូវ បានគេឃើញថាបានសរសសារឌឺដងផ្លែផ្កាដាក់ កញ្ញាធី សុវណ្ណថា ដែលបង្ហាញនូវភាពប្រេះឆា នៃទំនាក់ទំនងក្នុងក្រុមរបស់ពួកគេ។

ដោយឡែក លោកផែ សុវណ្ណារិទ្ធ ត្រូវ បានគេស្គាល់ថាជាអ្នកស្និទ្ធនឹងកញ្ញាធី សុវណ្ណថា ម្នាក់ដែរនោះ ត្រូវបានគេអះអាងថា ជាម្ចាស់ ទំព័រហ្វេសប៊ុកមួយដែលបានទម្លាយសារសន្ទនា ជាង៤០០ទំព័រ ដែលត្រូវបានសង្ស័យថា ជា សារសន្ទនាសម្ងាត់រវាងកញ្ញាធី សុវណ្ណថា នឹង សម្តេចហ៊ុន សែន កាលពីដើមខែធ្នូ ឆ្នាំ២០១៦។

ជាការកត់សម្គាល់មុនពេលកញ្ញាធី សុវណ្ណថា ប្រកាសត្រៀមប្តឹងនៅក្នុងហ្វេសប៊ុក “Srey Chamroeun” បានប្រកាសដឹកនាំបាតុកម្ម ទាមទារឱ្យលោកកឹម សុខា សុំទោសធី សុវណ្ណថា ដោយទំព័រហ្វេសប៊ុកនោះបានសរសេរកាលពីថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៦ ថា “យើងនឹងប្រមូល គ្នាឱ្យបានយ៉ាងតិច១ម៉ឺននាក់ ដើម្បីចូលរួមបាតុ- កម្មតវ៉ាទាមទារកឹម សុខា សុំទោស ធី សុវណ្ណថា ជាសាធារណៈ។ សូមបងប្អូនចូលរួម”។

ចំណែកកញ្ញាធី សុវណ្ណថា បានសរសេរ នៅក្នុងទំព័រហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ថា នាងជាម្ចាស់ទំព័រហ្វេសប៊ុក Thy Sovantha សូមបដិសេធចោលទាំងស្រុង នូវគណនីនិងទំព័រហ្វេសប៊ុកទាំងឡាយណា ដែលបាននិងកំពុងផ្សព្វផ្សាយអំពីនាង ឬអំពី ព័ត៌មានវាយប្រហាររាជរដ្ឋាភិបាល ឬព័ត៌មាន ក្នុងន័យវាយប្រហារបុគ្គលផ្សេងៗ ដែលកន្លង មកនាងបានធ្វើការតាមដានយ៉ាងយកចិត្តទុក- ដាក់បំផុត ហើយមកទល់ថ្ងៃនេះ នាងបាន សង្កេតឃើញនៅតែមានការបន្តផ្សព្វផ្សាយ- ព័ត៌មានមិនពិតទាំងនោះចេញពីគណនី និងទំព័រ ហ្វេសប៊ុកក្លែងក្លាយដែលគ្មានការទទួលខុសត្រូវ មួយចំនួន។

កញ្ញាធី សុវណ្ណថា បានបញ្ជាក់នៅក្នុង សំណេរនោះថា នាងប្រើប្រាស់ទំព័រហ្វេសប៊ុក ផ្លូវការដែលមានការទទួលស្គាល់ Verified ពី ក្រុមហ៊ុនហ្វេសប៊ុកតែមួយគត់ ដើម្បីចែករំលែក ព័ត៌មាន និងសម្រាប់ទំនាក់ទំនង។ ដូច្នេះនាង នឹងរាយការណ៍ជូន Facebook ដើម្បីបិទគណនី ហ្វេសប៊ុកក្លែងក្លាយ (Account Fake) ទាំង នោះចោល និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បី ចាត់វិធានការជាបន្ទាន់។ ចំពោះព័ត៌មានទាំង- ឡាយណាដែលមិនបានផ្សព្វផ្សាយចេញពីគណនី ហ្វេសប៊ុកផ្លូវការរបស់នាងដែលប្រព្រឹត្តដោយ ជនខិលខូច គឺពួកគេនឹងត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហាខាង លើនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីកញ្ញាធី សុវណ្ណថា និងលោក ស្រី ចំរើន បានទេ កាលពី ម្សិលមិញ៕

01, Apr 2016 , 4:26 pm  ក្រុមនិស្សិត ស្រី ចំរើន បន្ត​លើកគ្នា​ទៅ​តវ៉ា​មុខ CNRP ប៉ុន្តែ​ទាមទារ​រឿង​ផ្សេង​
ក្រុមយុវជន​ដែល​អះអាង​ខ្លួន​មកពី​សាកលវិទ្យាល័យ​ផ្សេងៗ ក្រោម​ការដឹកនាំ​របស់​យុវជន ឈ្មោះ ស្រី ចំរើន បាន​លើកគ្នា​ទៅ​តវ៉ា​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​រសៀល​ថ្ងៃទី​១ ខែមេសា នេះ​។ ខុសពី​លើក​មុនៗ​ដែល​ពួកគេ​ទាមទារ​ឲ្យ​ឯកឧត្តម កឹម សុខា បកស្រាយ​សំឡេង​ខ្សែអាត់ នៅថ្ងៃនេះ ក្រុមយុវជន​ប្រមាណ​៣០​នាក់ បានទាមទារ​ឲ្យ​ប្រធានស្តីទី​បក្ស ឬ​គណបក្ស​ផ្ទាល់​បកស្រាយ​ទាក់ទង​នឹង​បណ្តឹង​ស្តី​ពីបទ​រំលោភ​កម្មសិទ្ធិ​បញ្ញា និង​បញ្ហា​ផ្សេងៗ ។​

គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ក្រុមនិស្សិត ស្រី ចំរើន ដែល​បាន​យក​ទង់ អាវ និង​មួក​ដែលមាន​សញ្ញា​សម្គាល់​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅធ្វើ​សកម្មភាព អនាធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមីនា ដោយ​គ្មាន​ការអនុញ្ញាត​ពី​គណបក្ស​

CNRP បានលើកឡើង​ថា​នេះ ជា​អំពើ​ក្លែងបន្លំ​ដោយ​ចេតនា​ក្នុង​បំណង​បង្កាច់បង្ខូច​កិត្តិយស​គណ​បក្ស និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជាការ​រំលោភច្បាប់​ស្តីពី​កម្មសិទ្ធិបញ្ញា និង​ក្រមព្រហ្មទណ្ឌ​។ បក្សប្រឆាំង​បានស្នើ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដកហូត​ជាបន្ទាន់​នូវ របស់របរ​ទាំងនោះ ហើយ​ខ្លួន​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹងទៅ​តុលាការ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមយុវជន​ដែល​ដឹកនាំ​ដោយ​លោកស្រី ចំរើន គ្មាន​ការ​ខ្លាចរអា​នោះឡើយ ដោយ​ពួកគេ​មួយចំនួន​នៅតែ​បន្ត​ពាក់អាវ មួក គណបក្ស​ដដែល​នាពេល​តវ៉ា​នៅថ្ងៃនេះ​។

ដោយសារតែមាន​ការហាម​ឃាត់ពីអ្នកគាំទ្រ​បក្ស​សង្គ្រោះជាតិ ក្រុម​និស្សិត​ ស្រី ចំរើន មិន​អាចយក​ញត្តិ​របស់ទៅ​ដាក់បាន​ឡើយ ទីបំផុត​ទើប​សម្រេច​ចិត្តនាំគ្នា​ចាកចេញវិញ៕

លោក​ស្រី ចំរើន​៖ ក្រុម​យុវជន​នឹង​តាម​លោក​កឹម សុខា គ្រប់​ទី​កន្លែង បើ​មិន​ព្រម​បក​ស្រាយ​ការ​ពិតលោក​អ្នក​នាង​កញ្ញា​ប្រហែល​បាន​ដឹង​ខ្លះ​ៗ​ហើយ​ថា រយៈ​ពេល​ចុង​ក្រោយ​នេះ យុវជន​មួយ​ក្រុម​ដែល​បាន​អះអាង​ខ្លួន​ថា ជា​និស្សិត​នៅ​តាម​សាកល​វិទ្យាល័យ​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ​នោះ បាន​តាម​ស្អិត​លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​បក​ស្រាយ​ការ​ពិត​ជុំវិញ​រឿង​អាស្រូវ​ស្នេហា។ ហើយ​នៅ​ថ្ងៃ​នេះ​ទៀត ពួក​គេ​បាន​តាម​លោក​កឹម សុខា ដល់​ខេត្ត​ពោធិ៍សាត់​ខណៈ​ដែល​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ទៅ​ជួប​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ទីនោះ។ ឆ្លៀត​ឱកាស​នេះ វណ្ណ ​សុគន្ធា បាន​ជួប​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​លោក​ស្រី ចំរើន ដែល​ជា​អ្នក​ដឹកនាំ​ក្រុម​យុវជន​នេះ។ លោកស្រី ចំរើន បាន​បញ្ជាក់​ថា ក្រុម​យុវជន​នឹង​តាម​លោក​កឹម សុខា គ្រប់​ទី​កន្លែង បើ​សិន​មិន​ព្រម​បក​ស្រាយ​ការ​ពិត​នោះ។

24, Apr 2016 , 5:27 pm លោក ស្រី ចំរើន ដាក់​ញត្តិ​ទៅ​រដ្ឋសភា ​និង​ទូត​អាមេរិក​ដើម្បី​ដាក់​សម្ពាធ​លើ​ឯកឧត្តម កឹម សុខានា​រសៀល​ថ្ងៃទី​២៤​ខែមេសា​នេះ ក្រុម​លោក ស្រី ចំរើន ដែលមាន​យុវជន​ប្រមាណ ៣០ នាក់ ដាក់​ញត្តិ​ទៅ​រដ្ឋសភា ដើម្បី​ស្នើសុំ​ប្រធានរដ្ឋសភា សម្តេច ហេង សំរិន ដាក់វិន័យ​លើ​ឯកឧត្តម កឹម សុខា ចំពោះ​ករណី​រឿងអាស្រូវ​ផ្លូវភេទ​។ ក្នុងថ្ងៃនេះ​ដែរ ក្រុម​របស់លោក ស្រី ចំរើន បន្ត​យក​ញត្តិ​ដាក់​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការអន្តរាគមន៍​ពី​ស្ថានទូត​ឲ្យ​ជំរុញ​ឯកឧត្តម កឹម សុខា ឆ្លើយ​ការពិត​ទាក់ទង​នឹង​ខ្សែអាត់​សំឡេង​។​

​បើតាម​លោក ស្រី ចំរើន ការស្នើសុំ​ឲ្យ​មានការ​ដាក់វិន័យ​នេះ គឺ​យោងទៅលើ​សេចក្តីថ្លែងការណ៍​របស់​អយ្យការ​អម​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៩​ខែមេសា ដែល​បញ្ជាក់ថា កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី ម៉ុំ បានទទួល​ស្គាល់​ការពិត​លើ​ខ្សែអាត់​សំឡេង​រវាង​រូបនាង និង​ឯកឧត្តម កឹម សុខា​។​

​លោក ស្រី ចំរើន​អះអាងថា ទង្វើ​របស់​ឯកឧត្តម កឹម សុខា គឺជា​អំពើ​អ​សី​លធ​ម៍ ពេស្យាចារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋសភា​។​

​តែ​ទោះយ៉ាងណា​ញត្តិ​របស់​ក្រុម លោក ស្រី ចំរើន មិនមាន​អ្នកតំណាងរាស្ត្រ​រូប​ណា មក​ទទួលយក​ទេ ព្រោះ​ជា​ថ្ងៃ​ឈប់សំរាក​។ ហើយ​ញត្តិ​នោះ ត្រូវ​ផ្ញើរ​ទុក​នៅ​កន្លែង​ទទួល​ពាក្យបណ្តឹង​របស់​រដ្ឋសភា​៕

លោក ស្រី ចំរើន ចេញវីដេអូច្រានចោលព័ត៌មានថា លោកមានការបែកបាក់គ្នា ជាមួយក្រុម ធី សុវណ្ណថា(ភ្នំពេញ)៖ លោក ស្រី ចំរើន ដែលគេស្គាល់ថាជាប្រធានក្រុមនិស្សិតប្រឆាំងនឹង លោក កឹម សុខា នៅពេលនេះ បានបញ្ចេញវិដេអូមួយ ដោយច្រាលចោលព័ត៌មាននានាដែលថា លោកមានការបែកបាក់ នៅក្នុងក្រុមជាមួយកញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជន ដើម្បីសង្គម។

ការចេញមុខបដិសេធព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បាននិយាយថា លោក និង លោក ផែ សុវណ្ណរិទ្ធ បានបែកបាក់នៅក្នុងក្រុមជាមួយកញ្ញា ធី សុវណ្ណថា ហើយវាយប្រហារ គ្នាទៅវិញទៅមក។ ខាងក្រោមនេះជាវីដេអូរបស់ លោក ស្រី ចំរើន ចេញមកបំភ្លឺ៖

August 1, 2016 ក្រសួង​ការ​ងារ​ព្រមាន​​​ ស្រី ចំរើន និង​ ធី សុវណ្ណថាភ្នំពេញ៖(ខ្មែរថាមស៍)មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈបាន​ព្រមាន​ទៅ​លើ​បុគ្គល​ពីរ​រូប​ដែល​បាន​ធ្វើ​សកម្មភាព​សហជីព​ដោយ​តាំង​ខ្លួន​ជា​តំណាង​សហជីពនិង​កម្មករ​កាល​ពី​សបា្តហ៍​មុន​នេះ​ដោយ​តម្រូវ​ឲ្យ​ពួក​គេ​បញ្ឈប់​នូវ​ការ​ប្រព្រឹត្តិ​របស់​ពួក​គេ​ដូច​នេះ​ទៀត បើ​មិន​ដូច្នេះ​ទេ ក្រសួង​នឹង​ចាត់​វិធាន​ការ​ទៅ​តាម​ច្បាប់​បន្ត​ទៀត។លោក ​កុយ ទេពដារាវុធប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​ នៃ​ក្រសួង​ការងារនិង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ព្រមាន​មួយ​​ដាក់​ទៅ​លោក​ ស្រី ចំរើន និង​កញ្ញា ធី សុវណ្ណថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ស្ដីពី​ការ​ធ្វើ​សកម្មភាព​សហជីព​ដោយ​មិន​មាន​ការ​អនុញ្ញាត​តាម​ច្បាប់​ស្តី​ពី​សហជីព។

លោក​បាន​លើក​ឡើង​ថា៖ «យើង​សូម​ព្រមាន​លោក​ ស្រី ចំរើន និង​កញ្ញា ធី សុវណ្ណថា ថា យោង​តាម​ច្បាប់​ស្តី​ពី​សហជីព បុគ្គល​ដែល​ធ្វើ​សកម្មភាព​សហជីព ឬ​សមាគម​និយោជក​ដោយ​មិន​បាន​ចុះបញ្ជី និង​ធ្វើ​សកម្មភាព​ក្រៅ​ដែន​អនុវត្ត​តាម​ទីតាំង​ភូមិ​សាស្ត្រ ឬ​តាម​វិជ្ជាជីវៈ ឬ​តាម​វិស័យ​ដែល​បាន​កំណត់​ក្នុង​លក្ខន្តិកៈ​របស់​ខ្លួន នឹង​ត្រូវ​រង​វិធាន​ការ​រដ្ឋបាល និង​ពិន័យ​អន្តរការណ៍»។

លោក​ កុយ ទេព​ដារាវុធ​ បាន​បញ្ជាក់​បន្ថែម​ថា លោក​ព្រមានចំពោះ​លោក ​ស្រី ចំរើន និង កញ្ញា ធី សុវណ្ណថា ថា ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​សហជីព​ដោយ​មិន​បាន​ចុះ​បញ្ជី​ជា​បន្ទាន់។

លោក​ថា៖ «ក្នុង​ករណី​នៅ​តែ​បន្ត​សកម្មភាព​ទៀត យើង​នឹង​អាច​ចាត់​វិធាន​ការ​ដំណាក់​កាល​ទី​២​ អនុលោម​តាម​ច្បាប់​ស្ដីពី​សហជីព»។

គួរ​រំឮក​ថា នៅ​សបា្តហ៍​មុន​នេះ សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​លិខិត​មួយ​ទៅ​ក្រសួង​ការងារ​ ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យនិង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ទង្វើ​របស់​លោក ​ស្រី ចំរើន ដែល​ធ្លាប់​បាន​ប្រកាស​ថា​ ជា​តំណាង​និស្សិត និង​កញ្ញា ធី សុវណ្ណថា ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពួក​គេ​ទាំង​ពីរ​បាន​ប្រព្រឹត្តិ​ខុស​នឹង​ច្បាប់​សហជីព​ដោយ​អះអាង​ថា​ ជា​តំណាង​សហជីព។

ទាក់ទង​នឹង​ករណី​នេះ លោក ​ម៉ាន់ សេង​ហាក់ អនុ​ប្រធាន​សហជីព​សេរី​កម្មករ​ បាន​ប្រាប់​កាសែត ​ខ្មែរ​ថាមស៍ ​នៅ​ថ្ងៃ​អាទិត្យ​ ម្សិលមិញ​ថា លោក​មិន​ទាន់​បាន​ទទួល​លិខិត​ជា​ផ្លូវ​ការ​ពី​ក្រសួង​ការងារ នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ឃើញ​លិខិត​របស់​ក្រសួង​តាម​ការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ។

លោក ​ម៉ាន់ សេង​ហាក់​ បាន​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា ការ​ព្រមាន​នេះ​ជា​សារ​មួយ​សម្រាប់​សហជីព ក៏​ដូច​ជា​សមាគម​ផ្សេងៗ​ដែល​ធ្លាប់​ដើរ​អុក​ឡុក​កន្លង​មក​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។​ បើ​និយាយ​ពី​ផ្លូវ​ច្បាប់​ ការ​ព្រមាន​នេះ​ ជា​ការ​ព្រមាន​លើក​ទី​១ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់​ឲ្យ​ក្រសួង​មាន​វិធាន​ការ​តឹងរ៉ឹង​ជាង​នេះ​តទៅ​ទៀត ដោយ​សារ​កាល​ណា​មាន​វិធាន​ការ​តឹងរ៉ឹង​ បាន​ន័យ​ថា យើង​បាន​គោរព​ច្បាប់​សហជីព​ដែល​បាន​ចូល​ជា​ធរមាន»។


បើ​ទោះ​បី​ជា​ការ​ឆ្លើយ​តប​របស់​ក្រសួង​ការងារ​ មិន​ទាន់​បាន​ធ្វើ​ឲ្យ​លោក ​ម៉ាន់ សេង​ហាក់​ មាន​ការ​ពេញ​ចិត្ត​គ្រប់​គ្រាន់​ក៏​ដោយ​ ប៉ុន្តែ​លោក​ក៏​អាច​ទទួល​យក​បាន​ដែរ ដោយ​បាន​ព្រមាន​លើ​សកម្មភាព​ពួក​គេ។

លោក​ ស្រី ចំរើននិង​កញ្ញា ធី សុវណ្ណថាមិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ទេ​កាល​ពី​ថ្ងៃ​អាទិត្យម្សិលមិញ​នេះ ប៉ុន្តែ​កញ្ញា​រូប​នេះ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថានាង​មិន​ទាន់​ទទួល​យក​ការ​ព្រមាន​ពី​ក្រសួង​ការងារ ​ទេ។

កញ្ញា ​ធី សុវណ្ណថា បាន​សរសេរ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ថា៖ «ខ្ញុំ និង​ក្រុម​អ្នក​ច្បាប់​របស់​ខ្ញុំ​កំពុង​ធ្វើ​កិច្ច​ការ​នេះ​ បើ​ច្បាប់​បញ្ជាក់​ថា ខ្ញុំ​មិន​ខុស ខ្ញុំ​នឹង​តវ៉ា​ចំពោះ​ក្រសួង​ការងារ។ ខ្ញុំ​មិន​កំសាក​ដូច​លោក​ សម រង្ស៉ី និង​លោក​ កឹម សុខា ទេ»។

គួរ​បញ្ជាក់​ដែរ​ថា ការ​​ផ្តើម​ឲ្យ​មាន​ការ​ទាមទារ​ចាត់​វិធាន​លើ​សកម្មភាព​របស់​​លោក​ ស្រី ចំរើន និង​កញ្ញា ធី សុវណ្ណថា​ នេះ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​តាំង​ខ្លួន​ជា​តំណាង​សហជីព កម្មករ-កម្មការិនី និង​យុវជន​ចំនួន​១៥០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋ​សភា ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៤​ ខែ​កក្កដា ​កន្លង​មក​នេះ​ដើម្បី​ដាក់​ញត្តិ​​ស្នើ​សុំ​ឲ្យ​ប្រធាន​រដ្ឋសភា​ លោក​ ហេង សំរិន ជួយ​អន្តរាគមន៍​ទៅ​កាន់​សហភាព​អឺរ៉ុប ​កុំ​បិទ​ទីផ្សារ​នាំចូល​ពី​ប្រទេស​កម្ពុជា និង​ចាត់​វិធាន​ការ​ចំពោះ​លោក សម រង្ស៉ី ប្រសិន​បើ​សហភាព​អឺរ៉ុប​ បិទ​ទីផ្សារ​នាំ​ចូល​ពី​ប្រទេ​សកម្ពុជា​ តាម​សំណើ​របស់​លោក ​សម រង្ស៉ី​ នេះ។

មន្ត្រី​ក្រសួង​ការងារ​ បានពន្យល់​ថា វិធាន​ការ​រដ្ឋបាល​ដែល​មាន​ក្នុង​ច្បាប់​ស្ដីពី​សហជីព គឺ​ទី​១​ ធ្វើ​ការ​ក្រើន​រំឭក​ទៅ​ដល់​បុគ្គល​ដែល​ធ្វើ​សកម្មភាព​អ្វី​មួយ និង​ទី២ ​ក្រសួង ​អាច​ឈាន​ទៅ​ដល់​ការ​ពិន័យ​​អន្តរការណ៍ ក្នុង​ករណី​ដែល​ក្រើន​រំឭក​ហើយ គាត់​នៅ​តែ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ដដែល៕

17 August 2016  លោក ស្រី ចំរើន សុំ​សិទ្ធិ​ជា​មុន​ដើម្បី​ប្រឆាំង​វត្តមាន​លោក ហុង លីម ភ្នំពេញៈ លោក ស្រី ចំរើន ដែល​ថា​ខ្លួន​ជា​តំណាង​យុវជន និង​និស្សិត​មួយ​ចំនួន​នោះ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ជា​ការ​សុំ​ការ​អនុញ្ញាត​ជាមុន​ដើម្បី​ជួបជុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​អ្នក​នយោបាយ​ខ្មែរ​សញ្ជាតិ​អូស្ត្រាលី​លោក ហុង លីម ដែល​បាន​​ហៅ​របប​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​ថា​ជា​របប​តិរច្ឆាន​ខណៈ​ដែល​​លោក​ទទួល​ដំណឹង​ថា​គាត់​នឹង​មក​កម្ពុជា។

លោក ស្រី ចំរើន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា​លោក​បាន​ឮ​ដំណឹង​ថា​លោក ហុង លីម មាន​បំណង​មក​កម្ពុជា​នៅ​ពេល​ខាង​មុខ​តែ​លោក​ថា​មិន​ទាន់​ដឹង​ពេលវេលា​ច្បាស់លាស់​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា​គោលបំណង​នៃ​ការ​ជួបជុំ​គឺ​ដើម្បី​តវ៉ា​មិន​ឲ្យ​លោក ហុង លីម មាន​វត្តមាន​នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​លោក​ថា​ពួក​លោក​ជា​យុវជន​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​សម្តី​របស់​លោក ហុង លីម ដែល​បាន​ចោទ​ថា​របប​សព្វ​ថ្ងៃ​ជា​របប «តិរច្ឆាន»។

លោក​បន្ថែម​ថា៖ «គាត់ (ហុង លីម) ​គ្រោង​មក​កាន់​កម្ពុជា​ដូច្នេះ​ទើប​ខ្ញុំ​ជួបជុំ​បងប្អូន​និស្សិត​យុវជន​មួយ​ចំនួន​ដែល​បាន​យល់​អំពី​បញ្ហា​ដែល​គាត់​បាន​ចោទប្រកាន់​មក​លើ​របប​កម្ពុជា​ថា​ជា​របប​តិរច្ឆាន ពួកខ្ញុំ​អត់​អាច​ទទួល​យក​បាន​នូវ​ការ​លើក​ឡើង​របស់​គាត់​ហ្នឹង​ទេ»។

បើ​តាម​លោក ស្រី ចំរើន ការ​ជួបជុំ​នេះ​មាន​អ្នក​ចូលរួម​ចំនួន​ ១០០ ​នាក់ និង​គ្រោង​ធ្វើ​ឡើង​នៅ​មុខ​​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ។

ទោះ​យ៉ាង​ណា ​លោក​មិន​ទាន់​ដឹង​ថា​ការ​ជួបជុំ​នេះ​អាច​ធ្វើ​ឡើង​នៅ​ពេល​ណា​ឡើយ​ដោយសារ​​មិន​ដឹង​ថា​លោក ហុង លីម មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ណា​។ លោក​បន្ត​ថា​ការ​ដាក់​លិខិត​ទៅ​សាលា​ក្រុង​គឺជា​ការ​ជូន​ដំណឹង​ទុក​ជា​មុន​តែ​លោក​ថា​សាលា​ក្រុង​ក៏​មិន​ទាន់​ផ្តល់​ដំណឹង​ថា​យល់​ព្រម​ឲ្យ​មាន​ការ​ជួបជុំ​ឬ​យ៉ាង​ណា​ដែរ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក មាន ចាន់យ៉ាដា បាន​ថ្លែង​ថា​សាលា​រាជធានី​បាន​ទទួល​លិខិត​របស់​លោក ស្រី ​ចំរើន​ ហើយ​តែ​លោក​ថា​សាលា​រាជធានី​នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា៖ «យើង​មិន​ទាន់​ឆ្លើយ​យ៉ាង​ណា​នោះ​ទេ...យើង​នឹង​ហៅ​គាត់​ពិភាក្សា​នៅ​ពេល​ណា​មួយ​ដែល​គាត់​មាន​កាលបរិច្ឆេទ​ច្បាស់លាស់»។

ប្រធាន​អង្គការ​វេទិកា​អនាគត​លោក អ៊ូ វីរៈ លើក​ឡើង​ថា​ការ​តវ៉ា​របស់​លោក ស្រី ចំរើន នេះ​គឺជា​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​បាតុកម្ម ឬ​តវ៉ា​ដែល​លោក​ថា​ជា​រឿង​ត្រឹមត្រូវ​។

ទោះ​យ៉ាង​ណា​លោក​ថា​ការ​ទាមទារ​ណា​មួយ​ពី​លោក ស្រី ចំរើន គួរ​តែ​ធ្វើ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដោយ​មិន​ប្រកាន់​និន្នាការ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​តាំងពី​ដើម​មក​អ្នក​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​ក៏​ខ្ញុំ​ស្វាគមន៍​ដែរ​ប៉ុន្តែ​កុំ​តែ​លម្អៀង​ទៅ​បាន​ហើយ​ឲ្យ​តែ​ការពារ​សិទ្ធិ​គ្រប់ៗ​គ្នា​ទៅ​អ្នក​ណា​ចង់​សម្តែង​មតិ​អ្វី​ក៏​សម្តែង​ទៅ...បើ​ការ​អនុវត្ត​សិទ្ធិ​បែប​ហ្នឹង​វា​យូរ​ទៅ​ជា​រឿង​​មួយ​ល្អ និង​ត្រឹមត្រូវ​...ខ្ញុំ​មើល​ទៅ​យើង​ស៊ាំ​ទៅ​នឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ទៅ​វា​ជា​រឿង​ល្អ»។

គួរ​រំឭក​ថា​កាលពី​ថ្ងៃ​ទី​ ៤ ខែ​សីហា ឆ្នាំ ២០១៦ លោក​ ហុង លីម សមាជិក​សភារដ្ឋ វិកតូរីយ៉ា ប្រទេស​អូស្រ្តាលី​បាន​លើក​ឡើង​ថា​របប​ដឹកនាំ​នៅ​កម្ពុជា​ជា​របប​ «តិរច្ឆាន» ពេល​លោក​ផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី។ ក្រោយ​ការ​លើក​ឡើង​នេះ​មន្ត្រី​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ទៀត​បាន​ថ្កោលទោស​លោក ហុង លីម។

ដោយ​ឡែក​ក្រសួង​ការបរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​សីហា​បាន​ចាត់​ទុក​លោក ហុង លីម ថា​ជា​ «ជន​មិន​ត្រូវ​បាន​ស្វាគមន៍​» សម្រាប់​ប្រទេស​កម្ពុជា៕

ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦ 
លោក ស្រី ចំរើន​ ទៅដល់ ACU​​ហើយ ​​ដើម្បីប្តឹងលោក កឹម សុខា រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក លោកស្រី ចំរើន ដែល​អះអាង​ថា​ជា​តំណាង​យុវជន​និង​និស្សិត​មួយ​ចំនួន​បាន​យកពាក្យ​បណ្តឹង​ទៅ​ដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហើយ​នៅ​វេលា​ម៉ោង​២​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ មីនា ២០១៦ ដើម្បី​ប្តឹង​លោក កឹ​ម សុខា ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ទិញ​ផ្ទះ ទិញ​ដី ជា​ច្រើន​កន្លែង​ឲ្យ​ស្រី​ស្នេហ៍​៕

ក្រុមលោក ស្រី ចំរើន ប៉ះពាក្យសម្តីគ្នាជាមួយអ្នកគាំទ្របក្សសង្គ្រោះជាតិ
ក្រុម​យុវជនដឹកនាំដោយ​លោក ស្រី ចំរើន និង​ប្រ​ជាពល​រដ្ឋ​គាំទ្រគណបក្ស សង្គ្រោះ ជាតិនៅ​រសៀល​ថ្ងៃសុក្រនេះ បាន​ប៉ះទង្កិចពាក្យ​សម្តីគ្នានៅមុខ​ស្នាក់ការគណបក្ស សង្គ្រោះ ជាតិនៅចាក់អង្រែលើ ខណៈដែលក្រុម​លោក ស្រី​ចំ រើន​ ព្យាយាម​ដាក់ញត្តិ​ឲ្យគណបក្សនេះ​បកស្រាយរឿង​បណ្តឹង​ដែល​គណបក្ស​គ្រោងប្តឹងក្រុម​របស់លោក​។

គណបក្សសង្រ្គោះជាតិ កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បាន​ប្រកាសថា​ខ្លួន​កំពុង​រៀបចំសំណុំ​ឯកសារប្តឹងក្រុម​ យុវជន​ដែល​ដឹកនាំដោយលោក ស្រី ចំរឿន​ ទៅតុលាការ ទាក់ទងនឹងការយកមួក អាវនិងទង់ ដែលមាន​សញ្ញាសម្គាល់របស់គណបក្ស មកធ្វើការ ហែក្បួនដែលគណបក្សនេះថាជាទង្វើអនាធិបតេយ្យនិងរំលោភលើកម្មសិទ្ធបញ្ញា។

នៅ​រសៀល​ថ្ងៃសុក្រនេះ ក្រុម​យុវជន​ដែលដឹកនាំ​ដោយ​លោក ស្រី ចំរើន បាននាំគ្នា​យក​ញត្តិ​របស់ពួកគេ​ទៅ​ដាក់នៅ​ស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយ​ថា​ដើម្បី​ឲ្យ​គណបក្សនេះ​បកស្រាយ​រឿងបណ្តឹងដែល​គណបក្សសង្គ្រោះជាតិ​គ្រោង​ប្តឹង​ពួកគេនោះ។ បើតាម​លោកស្រី ចំរើន ក្រុម​របស់លោកមានគ្នា​ប្រ​ហែល​ជា៥០នាក់​ ដោយថា​បាន​ស្ម័គ្រ​ចិត្ត​​ចូលរួម​ដាក់ញ្ញត្តិនេះ។

ទោះ​យ៉ាងណា គ្មាន​តំណាង​ភាគី​គណបក្សសង្គ្រោះជាតិ​ណាម្នាក់ចេញ​មក​ទទួល​ញត្តិនេះ​នោះទេ ដោយ​សន្តិសុខ​ដែលកំពុង​រារាំងក្រុមយុវជន​លោក ស្រី ចំរើន មិន​ឲ្យចូលបរិវេណ​ស្នាក់ការគណបក្សនោះ​អះអាងថា​គ្មាន​បុគ្គលិក​ ឬ មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ស្នាក់ការបក្ស។ ទោះ​ជា​មិនមាន​អ្នក​ចេញមកទទួល​ញត្តិក៏ដោយ ក៏ពួកគេ​នៅ​តែ​បន្តស្រែកតាម​ឧបករណ៍បំពង​សំឡេង​ឲ្យ​មន្ត្រី​គណបក្សនេះ​ចេញមកទទួល​ញត្តិ និង​បាន​ហៅ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ថា​ជា​ជន​ “កំសាក”។​

មិនត្រឹម​តែ​សន្តិសុខ​របស់​គណបក្ស​សង្គ្រោះជាតិ​ប៉ុណ្ណោះទេដែលបាន​ររាំង​ក្រុម​យុវជន​នោះ​មិន​ឲ្យ​ចូល​បរិវេណ​គណបក្ស​សង្គ្រោះជាតិ ក៏មាន​ដែរប្រ​ជាពលរដ្ឋ​ដែលគាំទ្រគណបក្សនេះ​បាន​ចូលរួម​រារាំងដូច​គ្នា ព្រមទាំងបាន​ប៉ះទង្កិច​ពាក្រ​សម្តីខ្លះជាមួយ​ក្រុម​យុវជន​ដែលដឹកនាំ​ដោយ​លោកស្រី ចំរើន​ ផង​ដែរ។​ក្រុមប្រ​ជាពល​រដ្ឋ​ដែលគាំទ្រ​គណបក្សសង្គ្រោះជាតិ បាន​ហៅយុវជន​ទាំងនោះថា ជា​និស្សិត “ភ្លីភ្លឺ រៀន​បំផ្លាញតែ​លុយឪពុកម្តាយ” និង​ធ្វើឲ្យ​ខូចឈ្មោះដល់និស្សិតដទៃ។ ទោះ​យ៉ាងណា ក្រុមយុវជន​ដែល​អះអាងថាខ្លួនជា​និស្សិត​នោះបាន​ស្រែឲ្យ​ប្រ​ជា​ពល​រដ្ឋ​ទាំងនោះ​ឲ្យនិយាយឲ្យបាន​សមរម្យ។

​គួរបញ្ជាក់ថា ក្រុម​យុវជន​ដឹកនាំ​ដោយ​លោកស្រី ចំរើន នេះ​បាន​ដាក់ញត្តិជាបន្តបន្ទាប់ទៅកាន់​រដ្ឋសភា អង្គភាពប្រ​ឆាំងអំពើពុករលួយ អង្គការសហប្រ​ជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស និង​ស្នាក់គណបក្ស​សង្គ្រោះជាតិ​ជាដើមនោះ ដើម្បី​ឲ្យ​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់សំឡេង ដែល​ក្រុម​យុវជន​ទាំងនេះ​សង្ស័យ​ថា ជាសំឡេង​សាសងស្នេហារបស់លោក កឹម សុខា និង​ស្រីស្នេហ៍៕

No comments:

Post a Comment