ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ is with ចៅ គឹម and 25 others. សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ៖ សម័យនេះជាសម័យ Facebook ព័ត៌មានលឿនណាស់ មន្ត្រីឆ្មើងឆ្មៃ សូមកុំគិតថាលាក់ជិត! ខ្ញុំមិនទុកទេ !!! ភាពពើងទ្រូង របស់មន្រ្តីមួយចំនួន ធ្វើអោយប្រជាពលរដ្ឋ ខឹងគោ វាយរទេះ គឺសម្ដេចលោកមិនទុកទេ ត្រូវតែធ្វើការវះកាត់ ។
មេគយចល័តតំបន់៥ ឈួន សោភា ប្រព្រឹត្តអំពើមិនគប្បីជាច្រើនលេីកច្រេីនសារ រហូតដល់ប្រជាពលរដ្ឋតវ៉ាបិទផ្លូវម្ដងហេីយ តែ បុគ្គលរូបនេះនៅតែឈរនៅលេីតួនាទីយ៉ាងរឹងមាំដដែល ។
ប្រភពពីអ្នកបន្ទាយមានជ័យ បានអោយដឹងថា ឈួន សោភា មិនខ្វល់នឹងការតវ៉ា ឬ ការរិះគន់របស់មហាជនទេ សំខាន់ប្រឹងកេីបលុយធ្វើមានធ្វេីបាន និងទុកសូកមេខ្លះ គឺគេបានសុខហេីយ ។
ចំណែកមេគយធំខាងលេីក៏អញ្ចឹងដែរ បុគ្គល ឈួន សោភា រូបនេះបង្កររឿងក្ដៅក្រហាយដាក់ប្រជាពលរដ្ឋជាច្រើនលេីកច្រេីនសារ តែនៅតែរក្សាទុកអោយនៅធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋកាន់តែខ្លំាង ។
លេីកនេះមហាជនរង់ចាំមេីលថា តេីការឈឺចាប់របស់មន្ត្រីយោធាការពារព្រំដែនរហូតដល់ថ្នាក់ចងកសម្លាប់ខ្លួន អាចធ្វើអោយមានការផ្លាស់ប្ដូរ មេគយចល័ត ឈួន សោភា ឬ អោយនៅដដែល ឬ តម្លេីងអោយធ្វេីធំជាងមុន ?សូមបញ្ជាក់ផងដែរថា ឡានកញ្ចាស់ដែលលោកគយចាប់ គឺជាឡានដែល បានបម្រើអង្គភាពយ៉ាងសកម្មកន្លងទៅនេះ ពេលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយទឹកជំនន់ ឡាននេះបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ
JTV News 2tSndponshosredi ·ថ្នាក់លើបញ្ជាអោយស៊ើបអង្កេតហើយ ! ករណីចងកសម្លាប់ខ្លួនរបស់ទាហានការពារព្រំដែន ៥០៣ ដោយសារតែតូចចិត្តនឹងមេគយចល័យ ឈួន សោភា ចាប់រថយន្តអង្គភាពនោះ ភ្នំពេញ ៖ ប្រភពពីយោធភូមិភាគទី៥ បានអោយដឹងថា ក្រសួងការពារជាតិ បានចាត់តាំងអោយ ក្រុមអធិការកិច្ចក្រសួងការពារជាតិ និង អគ្គនាយកសំភារៈបច្ចេកទេស ចុះទៅស្រាវជ្រាវរកការពិត ។ លទ្ធផលយ៉ាងណានោះសូមរង់ចាំលទ្ធផលស្រាវជ្រាវរបស់ ស្ថាប័នទាំងពីរសិន ។
បើយោងតាមប្រភពច្បាស់ការណ៍ អាចទទួលយកជាផ្លូវការ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា, បន្ទាប់ពីមានករណីនេះកើតឡើង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បញ្ជាអោយចុះស្រាវជ្រាវហើយ ។ ចំណែកខាងក្រសួងការពារជាតិ ក៏មានការចុះស៊ើបអង្កេតដែរ ។
ការចាប់រថយន្ដអង្គភាពកងការពារព្រំដែន ៥០៣ ដែលដឹកនាំដោយ លោក ឈួន សោភា ប្រធានគយចល័តតំបន់ ៥ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ។ មានមតិខ្លះបានលើកឡើងថា ឈួន សោភា ហាក់ដូចគ្មានបទល្មើសគេចពន្ធត្រូវចាប់ បែរជាមកចាប់រថយន្តរបស់រដ្ឋអោយបង់ពន្ធទៅវិញ ។ មានទំនិញគេចពន្ធច្រើនណាស់ រួមទាំងរថយន្ដសេរីទំនើបៗផង ត្រូវចាប់ បែរជាមិនចាប់ មកចាប់រថយន្ត កញ្ចាស់ ដែលប្រើប្រាស់ជិត ១០ ឆ្នាំទៅហើយ។ លោក ឈួន សោភា ល្បីណាស់ចាប់ឡានដឹកទំនិញគេចពន្ធ ដល់ពេលត្រូវដង ត្រូវផ្លែគ្នា ស្ងាត់ឈឹង ទាំងរថយន្តក្រុងបង្កប់ទំនិញគេចពន្ធផងដែរ៕
Pheng Vannak News ករណីចងកសម្លាប់ខ្លួនរបស់ទាហានការពារព្រំដែន ៥០៣ ដោយសារតែតូចចិត្តនឹងមេគយចល័ត ឈួន សោភា ចាប់រថយន្តអង្គភាពនោះ ថ្នាក់លេីបញ្ជាអោយស៊េីបអង្កេតហេីយ ។
ប្រភពច្បាស់ការពីទីចាត់ការគយ និង រដ្ឋាករ បានអោយដឹងថា បន្ទាប់ពីមានករណីនេះកេីតឡេីង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បញ្ជាអោយចុះស្រាវជ្រាវហេីយ ។ ចំណែកខាងក្រសួងការពារជាតិ ក៏មានការចុះស៊េីបអង្កេតដែរ ។
ប្រភពពីយោធភូមិភាគ៥ បានអោយដឹងថា ក្រសួងការពារជាតិ បានចាត់តាំងអោយ ក្រុមអធិការកិច្ចក្រសួងការពារជាតិ និង អគ្គនាយកសំភារៈបច្ចេកទេស ចុះទៅស្រាវជ្រាវរកការពិត ។ លទ្ធផលយ៉ាងណានោះសូមរង់ចាំលទ្ធផលស្រាវជ្រាវរបស់ ស្ថាប័នទាំងពីរសិន ។
ការចាប់រថយន្ដអង្គភាពកងការពារព្រំដែន ៥០៣ ដែលដឹកនាំដោយ លោក ឈួន សោភា ប្រធានគយចល័តតំបន់ ៥ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ។ មានមតិខ្លះបានលេីកឡេីងថា ឈួន សោភា ហាក់ដូចគ្មានបទល្មើសគេចពន្ធត្រូវចាប់ បែជាមកចាប់រថយន្តរបស់រដ្ឋអោយបង់ពន្ធទៅវិញ ។ មានទំនិញគេចពន្ធច្រេីនណាស់ រួមទាំងរថយន្ដសេរីទំនើបៗផង ត្រូវចាប់ បែជាមិនចាប់ មកចាប់រថយន្ត កញ្ចាស់ ដែលប្រើប្រាស់ជិត ១០ ឆ្នាំទៅហើយ ។
(ថ្ងៃទី 14 February 2021 ម៉ោង 6:59 pm) ថ្នាក់លើបញ្ជាអោយស៊ើបអង្កេតហើយ ! ករណីចងកសម្លាប់ខ្លួនរបស់ទាហានការពារព្រំដែន ៥០៣ ដោយសារតែតូចចិត្តនឹងមេគយចល័យ ឈួន សោភា ចាប់រថយន្តអង្គភាព
ភ្នំពេញ ៖ ប្រភពពីយោធភូមិភាគទី៥ បានអោយដឹងថា ក្រសួងការពារជាតិ បានចាត់តាំងអោយ ក្រុមអធិការកិច្ចក្រសួងការពារជាតិ និង អគ្គនាយកសំភារៈបច្ចេកទេស ចុះទៅស្រាវជ្រាវរកការពិត ។ លទ្ធផលយ៉ាងណានោះសូមរង់ចាំលទ្ធផលស្រាវជ្រាវរបស់ ស្ថាប័នទាំងពីរសិន ។
បើយោងតាមប្រភពច្បាស់ការណ៍ អាចទទួលយកជាផ្លូវការ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា, បន្ទាប់ពីមានករណីនេះកើតឡើង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បញ្ជាអោយចុះស្រាវជ្រាវហើយ ។ ចំណែកខាងក្រសួងការពារជាតិ ក៏មានការចុះស៊ើបអង្កេតដែរ ។
ការចាប់រថយន្ដអង្គភាពកងការពារព្រំដែន ៥០៣ ដែលដឹកនាំដោយ លោក ឈួន សោភា ប្រធានគយចល័តតំបន់ ៥ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ។ មានមតិខ្លះបានលើកឡើងថា ឈួន សោភា ហាក់ដូចគ្មានបទល្មើសគេចពន្ធត្រូវចាប់ បែរជាមកចាប់រថយន្តរបស់រដ្ឋអោយបង់ពន្ធទៅវិញ ។ មានទំនិញគេចពន្ធច្រើនណាស់ រួមទាំងរថយន្ដសេរីទំនើបៗផង ត្រូវចាប់ បែរជាមិនចាប់ មកចាប់រថយន្ត កញ្ចាស់ ដែលប្រើប្រាស់ជិត ១០ ឆ្នាំទៅហើយ។
លោក ឈួន សោភា ល្បីណាស់ចាប់ឡានដឹកទំនិញគេចពន្ធ ដល់ពេលត្រូវដង ត្រូវផ្លែគ្នា ស្ងាត់ឈឹង ទាំងរថយន្តក្រុងបង្កប់ទំនិញគេចពន្ធផងដែរ៕
Sun,14 February 2021 (Time 08:32 PM) មហាជនកំពុងរងចាំមើលថា មេគយចល័ត ឈួន សោភា ដែលជាមន្ត្រីគយគ្មានគុណធម៌នៅពេលបន្តិចខាងមុខនេះ តើអាចមានការផ្លាស់ប្តូរតំណែងដែរឬទេ ឬក៍ត្រូវឡើងឋានៈទៅជាអគ្គៈនាយកគយស្រុកខ្មែរធំជាងមុន
រំដែនថៃ: ការឈឺចាប់របស់មន្ត្រី យោធាព្រំដែនម្នាក់រហូត ឈានដល់ធ្វើអត្តឃាតខ្លួនឯង ដោយចងករសម្លាប់ ខ្លួន ដោយសារមេគយ ចល័ត ឈ្មោះ ឈួន សោភា ធ្វើការចាប់រថយន្ត កញ្ចាស់ សេរីឆ្នាំ២០១២ ២០១៣ ដែលជារថយន្ត បានបំរើអង្គភាព យ៉ាងសកម្ម ក្នុងការរដឹកជញ្ជូន ប្រជាពលរដ្ឋដែលជួបនិងហានិភ័យដោយសារគ្រោះ ធម្មជាតិ (ទឹកជំនន់ ) និងពលរដ្ឋឈឺស្កាត់យប់ព្រលប់ដែលខ្វះមធ្យោបាយធ្វើដំណើរតាមព្រំដែន ។ មហាជនបាននិយាយថា ការប្រមូលពន្ធចូលរដ្ឋ ដែល លោក ឈួន សោភា ធ្វើ វាមិនខុសទេ វាជាការតាព្វកិច្ច ដែលប្រជាជនត្រូវបង់ពន្ធ ចូលរដ្ឋ តែលោក មេគយចល័ត រូបនេះ គឺជាមន្ត្រីដែលគ្មាន គុណធម៌ សំរាប់មនុស្ស ម្យ៉ាងវិញទៀត រថយន្ត១គ្រឿងរបស់មន្ត្រីយោធាម្នាក់នេះ គឺសំរាប់បំរើអង្គភាព និងដឹកជញ្ជូនពលរដ្ឋដែលជួបនិងគ្រោះធម្មជាតិ ក៍ដូចជាផលវិបាកផ្សេង ៗពាក់ពន្ធ័និងមធ្យោធ្វើដំណើរ (តាមព្រំដែនរថយន្តមន្រីយោធានេះគឺបំរើអង្គភាពមិនមែនជារថយន្តឈ្មួញជួញដូរទេ ) ។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាសម័យនេះជាសម័យ Facebook ព័ត៌មានលឿនណាស់ មន្ត្រីឆ្មើងឆ្មៃ គ្មានគុណធម៌ សូមកុំគិតថាលាក់ជិត លោក មិនទុកទេ !!!
ភាពពើងទ្រូង របស់មន្រ្តីមួយចំនួន តែងតែធ្វើអោយប្រជាពលរដ្ឋ ខឹងគោ វាយរទេះ គឺសម្ដេចលោកមិនទុកទេ ត្រូវតែធ្វើការវះកាត់.. ចោល
លេីកនេះមហាជនរង់ចាំមេីលថា តេីការឈឺចាប់របស់មន្ត្រីយោធាការពារព្រំដែនរហូតដល់ថ្នាក់ចងកសម្លាប់ខ្លួន អាចធ្វើអោយមានការផ្លាស់ប្ដូរ មេគយចល័ត ឈួន សោភា ឬ អោយនៅដដែល ឬ តម្លេីងអោយធ្វេីធំជាងមុន ? ។
ក្នុងរឿងនេះ មហាជន មានប្រតិកម្មខ្លាំងៗថា តើ លោក ឈួន សោភា គយចល័ត មានប្រាក់ខែប៉ុន្នានក្នុុង១ខែ បើតាមមហាជនដឹង យ៉ាង ច្រើន ១ខែ២ទៅ៣លានរៀល ប៉ុណ្ណុះ ក្នុង១ខែតាមមន្ត្រីតូចឬមន្ត្រីធំក្នុង. ហេតុអី ក៍លោក មានលុយរាប់លាន មានវីឡា មានឡានទំនើប យ៉ាងស្តុកស្តម
( សូម្បី តែលោកផែងវណ្ណៈ ក៍លោក និយាយថា ឈួន សោភា មានលុយវីឡា អញ្ចឹងដែរ)
ជុំវិញនៅបញ្ហានេះ មហាជន សុំអោយ លោក ឈួន សោភា ធ្វើការចាប់រថយន្តអត់ពន្ធអោយអស់ផងកុំចាប់រថយន្តបែប ឡេមឡើម ធ្វើអោយសុក្រឹតទឡ ហើយ ម៉្យាងវិញទៀ មហាជនសំណូមពរសុំអោយឯក ឧត្តម អោមយិន ទៀង ប្រធានអង្គភាព ប្រឆាំងនៅអំពើរពុករលួយមេត្តាដាក់កំលាំងអធិការកិច្ចសើុបអង្កេត ទៅលើគយរូបនេះផង ។
១១ កុម្ភៈ ២០២១ មន្ត្រីយោធាម្នាក់ ខឹងគយចល័តតំបន់៥ចាប់រថយន្តមិនព្រមអោយ ក៏សម្រេចចិត្តចង ក សម្លាប់ខ្លួនយ៉ាងអណោចអធម័...
អត្ថបទដោយ: ថា វណ្ណា យោធានៃវរការពារព្រំដែនគោក លេខ៥០៣ម្នាក់ មានឈ្មោះ នាង រិទ្ធិឆ័យ ឋានៈអនុសេនីយ៍ត្រី សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចង ក សម្លាប់ខ្លួន យ៉ាងខ្លោចផ្សាកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ព្រោះតែខឹងនិងលោកគយចល័ត តំបន់៥ ស្ថិតនៅចំនុចគល់ស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គ្រប់ដោយលោក ឈួន សោភា បានចាប់រថយន្តរបស់អង្គភាពខ្លួន ទោះបីជាសាម៉ីខ្លួននិងលោកមេបញ្ជាការអង្គភាពយោធា ស្នើរសុំយ៉ាងណាក៏លោកគយចល័តបេះដូងដែកមិនព្រមអោយវិញឡើយ។ តាមប្រភពព័ត៍មានបានអោយដឹថា មុននឹងឈានដល់ការសម្លាប់ខ្លួនបែបនេះ ជនរងគ្រោះបានបើករថយន្តម៉ាកវីហ្គោ ព៏ណត្រេអ៊ី ឆ្នាំ២០១៣ ជារថយន្តបំរើការអោយអង្គភាពការពារព្រំដែនគោកលេខ៥០៣ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-8964 បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រោយកើតហេតុជនរងគ្រោះបានដោះស្រាយជាមួយភាគីម្ខាងទៀតរួចរាល់ ទោះបីជាខ្លួន គ្មានលុយសោះក៏ត្រដាបត្រដួស ទៅខ្លីលុយគេយករថយន្តទៅជួសជុល ជូនអង្គភាពវិញ។ ប៉ុន្តែជាអកុសលលោកគយចល័ត តំបន់៥របស់លោកឈួន សោភា បានមកចាំស្ទាក់ចាប់រថយន្តនោះ ដោយគ្មានក្តីមេត្តាថាជារថយន្តបំរើជាតិដូចគ្នាសោះ ដោយរថយន្តទើបតែចេញពីជាង បានដោះស្លាកលេខចេញ មិនទាន់បានពាក់ស្លាកវិញឡើយ ក៏ត្រូវលោកគយចលត័មកចាប់បើកទៅរក្សាទុកនៅទីស្នាក់ចល័តនៅចំនុចគល់ស្ពានទឹកថ្លា។ក្រោយពេលចាប់រថយន្ត ជនរងគ្រោះ ព្រមទាំងលោកមេបញ្ជាការអង្គភាព៥០៣ បានធ្វើការអន្តរាគមន៍ ស្នើរសុំរថយន្តនោះមកដែរ តែលោកគយមិនព្រមប្រគល់អោយវិញឡើយ ទោះដឹងថាឡាននេះជាឡានចាស់ផលិតមកតាំងពីឆ្នាំ២០១៣មកម្លេះ ហើយមានស្លាកលេខត្រឹមត្រូវបានបើកប្រើប្រាស់ បំរើអង្គភាពយូរឆ្នាំណាស់មកហើយ។ ប្រភពបន្តទៀតថា ដោយសារឃើញសភាពការតឹងតែងពេកដោះស្រាយមិនចេញ ជនរងគ្រោះមានការពិតភ័យ ខ្លាចមេផងណាមួយទៀត មិនដឹងជាត្រូវដោះស្រាយយ៉ាងណា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំរេចចិត្តចង ក តែម្តងទៅ៕
លោក ឈួន សោភា តែងប្រើឈ្មោះលោក គុណ ញឹម ដែលជាមេគយធំ ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ ប្រភពដែលស្និទ្ធនឹងលោក ឈួន សោភា បានឲ្យដឹងថា ការដែលលោក ឈួន សោភា មេគយចល័តតំបន់៥ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
ប្រភពបានឲ្យដឹងទៀតថា លោក ឈួន សោភា តែងប្រើឈ្មោះលោក គុណ ញឹម ដែលជាមេគយធំ ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ ហើយការព្រមានរបស់លោក គុណ ញឹម នាពេលកន្លងមកគឺជារឿងឥតន័យ។ ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់មុខប៉ុស្ដិ៍គយចល័តតំបន់៥ បានឲ្យដឹងថា បច្ចុប្បន្នលោក ឈួន សោភា គាបយកលុយលើតុក្រោមតុពីពួកគេកាន់តែច្រើនឡើងៗ ហើយគ្មាននរណាហ៊ានតវ៉ានោះទេ។
ប្រភពពីមន្ត្រីគយនៅក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ទោះបីធ្លាប់ទទួលរងនូវការព្រមានពីសំណាក់លោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា យ៉ាងណាក៏ដោយ ក៏លោក ឈួន សោភា នៅតែមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកនោះឡើយ។
ថ្មីៗនេះតាមការអះអាងរបស់ឈ្មួញនិងក្រុមអាជីវករដែលដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ចំណុចខាងលិចស្ពានទឹកថ្លា ភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាលោក ឈួន សោភា និងបក្ខពួកនៅតែបន្តប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដដែល។ ក្រុមឈ្មួញបានឲ្យដឹងថា លោក ឈួន សោភា មេគយចល័តតំបន់៥ គាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញតាមរថយន្តតាក់ស៊ី រថយន្តសាំយ៉ុង និងរថយន្តធំៗតាមអំពើចិត្តរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ បើទោះបីឈ្មួញខ្លះដឹកជញ្ជូនទំនិញដែលបង់ពន្ធត្រឹមត្រូវនៃច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យលោក ឈួន សោភា និងបក្ខពួកតាមការកំណត់ដែរ។ អាចនិយាយបានថា ស្នាក់ការគយចល័តតំបន់៥ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺមិនខុសពីកុងត្រូលជជុះនោះឡើយ។
ក្រុមឈ្មួញនិងអាជីវករបានដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ មុខស្នាក់ការគយចល័តតំបន់៥ ក្រោមការគ្រប់គ្រងរបស់លោក ឈួន សោភា បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈួន សោភា ខ្លះផង។ បើមិនដូច្នេះទេលោក ឈួន សោភា និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាថែមទៀត ព្រោះបន្ទាប់ពីលោក គុណ ញឹម ដែលជាមេគយធំ កោះហៅមកព្រមានគឺលោក ឈួន សោភា ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាបប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅលើដងផ្លូវមិនគួរទុកឲ្យលោក ឈួន សោភា និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។
October 29, 2020 - លោក កើត សុធារ៉ា បណ្តោយឲ្យលោក ឈួន សោភា មេគយចល័តតំបន់៥ប្រព្រឹត្តអំពើពុករលួយពេញទំហឹង? ប្រភពស្និទ្ធនឹងលោក ឈួន សោភា មេគយចល័តតំបន់៥ បានឲ្យដឹងថា លោក ឈួន សោភា មិនញញើតនឹង ការព្រមានរ បស់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នោះទេព្រោះអាងមានលោក កើត សុធារ៉ា មេគយ ច ល័ តទូទាំងប្រទេស ជាបង្អែកដ៏រឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា លោក កើត សុធារ៉ា ដែលជាបង្អែករបស់លោក ឈួន សោភា មេគយចល័តតំបន់៥ មានមិត្តភក្តិជាមន្ត្រីធំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយសូម្បីតែលោក គុណ ញឹម អគ្គនាយ កគយ ក៏មិនហ៊ានប៉ះពាល់លោក កើត សុធារ៉ា ដែរ។ ប្រការនេះហើយទើបលោក ឈួន សោភា មេគយចល័តតំបន់៥ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ក្នុងនោះឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីច្រកព្រំដែនខ្មែរ-សៀមឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ចូលមក រាជធានីភ្នំពេញ ត្រូវបានគេដឹងថា ជាប្រភពចំណូលរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ ច្រើនឆ្នាំមកហើយ។
ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀមក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានី ភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ ប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។ ទន្ទឹមនឹងនេះមន្ត្រីគយក្នុងអង្គភាពសាខាគយខេត្តបន្ទាយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ឈួន សោភា មេគយចល័តតំបន់៥ តែងប្រើឈ្មោះលោក កើត សុធារ៉ា មេគយចល័តនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បី ការពារ ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួល។ ដោយសារអាងមានលោក កើត សុធារ៉ា មេគយចល័ត ទូទាំងប្រទេ ស ជាបង្អែកដ៏រឹងមាំរបស់ខ្លួនទើបលោក ឈួន សោភា មេគយចល័តតំបន់៥ មិនញញើត ក្នុងការប្រព្រឹ ត្តអំពើពុករ លួយ។
តាមការអះអាងរបស់ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ចូលមករាជ ធានីភ្នំ ពេញ បានឲ្យដឹងថា ក្រុមមន្ត្រីគយចល័តប្រចាំស្នាក់ការគល់ស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមការគ្រប់គ្រងរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ ប្រព្រឹត្តអំពើ ពុករលួយ យ៉ាងពេញ ទំហឹង។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញបង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែន ក៏ចៀសមិន ផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់ក្រុមមន្ត្រីគយចល័តនៅស្នាក់ការគល់ស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ នោះដែរ។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើ ងវិញជាប ន្ទាន់ព្រោះ ករណីលោក គុណ ញឹម អគ្គនាយកគយ ព្រមានទៅលើលោក ឈួន សោភា មេគយចល័តតំបន់៥ នាពេលក ន្លងមកគឺជារឿងឥតន័យ។បឋម
ចុះផ្សាយកាលពី៖ 12 កុម្ភៈ 2021 2:09 PM( សម្លេងពលរដ្ឋ ៖ មេគយចល័តតំបន់៥ដុះស្លែ ឈួន សោភា ប្រព្រឹត្តអំពើពុករលួយ និងធ្វើអោយយោធាបម្រើជាតិម្នាក់ឈឺចាប់សម្រេចចិត្តចងកសម្លាប់ខ្លួន
ភ្នំពេញ) ៖ យោងតាមប្រភពព័ត៌មានពីគណនេយ្យហ្វេសប៊ុកមួយដែលមានឈ្មោះ សេង ធារិន ដោយទ្រាំការឈឺចាប់មិនបាន ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារនោះបានបញ្ជាក់ថា៖ តើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬជាកំហុសគយចលត័តំបន់៥ ,?ជាយោធាបម្រើជាតិ តូចចិត្តគយចល័តតំបន់៥ ចាប់ឡាន ស្នើសុំយកមកបម្រើការអង្គភាពវិញ មិនបាន ឈឺចាប់ពេកសម្រេចចិត្តចងក សម្លាប់ខ្លួន។គណនេយ្យហ្វេសប៊ុកឈ្មោះ សេថ ធារិន បានបញ្ជាក់ថា៖ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង)ក៍ត្រូវគយចលត័តំបន់៥ចាប់ ទោះខាងអង្គភាពស្នើសុំធានា និងមានឯកសារត្រឹមត្រូវ តាមគោលការណ៍កងយោធលខេមរភូមិន្ទ ក៏ខាងគយចល័តមិនព្រមអោយ ហើយជាឡានកញ្ចាស់ថែមទៀត ដែលគាត់ខំសន្សំប្រាក់ខែទិញ យកមកជិះបម្រើអោយអង្គភាព ។
រថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខ ខម ប្រើប្រាស់ច្រើនឆ្នាំហើយ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៍ដោះស្រាយមិនចេញ ដោយសារការរឿងនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំរេចចិត្តចងក សំលាប់ខ្លួនព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ នេះ។ ប្រជាពលរដ្ឋ ក៏ដូចជាយោធិន គិតថាការប្រមូលពន្ធជារឿងចាំបាច់ណាស់ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូលជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេកទេដឹង រថយន្តនេះចាស់ពេកហើយ មិនគួរដុតអោយខ្លោចរោយអោយឆៅទេ រថយន្តចាស់មួយនេះបានបំរើអង្គភាពមិនតិចទេ ពួកគាត់ពិតជាអាណិតដល់គ្រួសាររងគ្រោះណាស់ក៏ស្តាយយោធិនដែលមានសមត្ថភាពដែរ ។ ហើយក៏មិនលើកទឹកចិត្តអោយកងកំលាំងប្រើរថយន្តអត់ពន្ធដែរ លោកមេគយចល័តតំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះខ្លួនលោកផ្ទាល់ដឹងហើយ ក្នុងការដាក់ខែជាមួយឈ្មួញរត់ពន្ធ ទោះជាច្បាប់កំណត់អោយចាប់ តែលោកគួរសិក្សាពីទិដ្ឋភាពសង្គមផង ។មន្ត្រីយោធា បានលើកឡើងថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ជាមន្ត្រីយោធាមួយរូបដែលបានបំពេញការងារជូនអង្គភាព ផ្នែកជំនាញ IT លោកបានសន្សំប្រាក់យ៉ាងលំបាកបំផុត ដើម្បីទិញរថយន្តខាងលើនេះ យកមកប្រើប្រាស់ក្នុងអង្គភាព បាញ់ថ្នាំពណ៌ត្រេអ៊ី មានឯកសារត្រឹមត្រូវ ទីបំផុតខ្លួនតូចចិត្តនិងក្រុមគយចល័តតំបន់ ៥ ចាប់រថយន្តរបស់គាត់ហើយមិនព្រមអោយវិញ ទោះសំណើសុំដោយអង្គភាពក៏ដោយ។ ចុងក្រោយដោយក្តីឈឺចាប់ ក៏សំរេចចិត្តចងកសម្លាប់ខ្លួនតែម្តង។
ពាក់ព័ន្ធក្នុងករណីនេះ ប្រធានក្រុម គយចល័តតំបន់ ៥ ឈ្មោះ ឈួន សោភា ត្រូវបានប្រជាពលរដ្ឋរកស៉ីឆ្លងកាត់ខេត្តបន្ទាយមានជ័យ រអ៊ូរទាំថា ធ្វើបាបប្រជាពលរដ្ឋខ្លាំងណាស់ តែបេីឈ្មួញធំៗបង់លុយប្រចាំខែអោយហេីយ គឺ មិនមានគយរំខានទេ ។
ហើយនាពេលថ្មីៗនេះ មេគយចល័ត តំបន់ ៥ ឈួន សោភា ប្រព្រឹត្ត អំពើ មិនគប្បី ជាច្រើន លើកច្រើនសារ រហូតដល់ប្រជាពលរដ្ឋតវ៉ាបិទផ្លូវម្ដងហើយ តែបុគ្គលរូបនេះនៅតែឈរនៅលើតួនាទីយ៉ាងរឹងមាំដដែល ។ចំពោះករណីនេះដែរ បើតាមប្រភពពីអ្នកបន្ទាយមានជ័យដែលសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា៖ ឈួន សោភា មិនខ្វល់នឹងការតវ៉ា ឬការរិះគន់របស់មហាជនទេ សំខាន់ប្រឹងកើបលុយធ្វើមានធ្វើបាន និងទុកសូកមេខ្លះ គឺគេបានសុខហើយ ។
ចំណែកមេគយធំខាងលើក៏អញ្ចឹងដែរបុគ្គល ឈួន សោភា រូបនេះបង្កររឿងក្ដៅក្រហាយដាក់ ប្រជាពលរដ្ឋជាច្រើនលើកច្រើនសារ តែនៅតែរក្សាទុកអោយនៅធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ កាន់តែខ្លំាង ។
លើនេះមហាជនរង់ចាំមើល ថាតើការឈឺចាប់របស់មន្ត្រីយោធាការពារព្រំដែនរហូតដល់ថ្នាក់ ចងកសម្លាប់ខ្លួន អាចធ្វើអោយមានការផ្លាស់ប្ដូរមេគយចល័ត ឈួន សោភា ឬអោយនៅដដែល ឬតម្លើងអោយធ្វើធំជាងមុន?
លោកឈួន សោភា មានអំណាច គ្រប់គ្រង គយចល័ត រហូតដល់០៦ខេត្ត ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ម៉ោង ១១:៤៨ ព្រឹក ភ្នំពេញ៖ថ្មីៗនេះបណ្ដាញសារព័ត៌មាននៅក្នុងស្រុកមួយចំនួនបានចេញផ្សាយថាភាពមិនប្រក្រតីច្រើនរបស់លោក ឈួន សោភា ប្រធានករិយាល័យគយចល័តតំបន់៥ គ្រប់គ្រងមន្ត្រីគយចល័តរហូតដល់០៦ខេត្តគឺ០១ខេត្តបន្ទាយមានជ័យ ០២ខេត្តឧត្តរមានជ័យ ០៣ខេត្តសៀមរាប ០៤ខេត្តព្រះវិហារ ០៥ខេត្តកំពង់ធំនិង០៦ខេត្តកំពង់ចាម។
បើទោះបីជាលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនទាន់ធ្វើការប្ដូរតួនាទី លោកឈួន សោភា ចេញពីការគ្រប់គ្រងគយចល័តទាំង០៦ខេត្តខាងលើយ៉ាងណាក៏ដោយ ប៉ុន្តែកន្លងទៅរឿងអាស្រូវរបស់លោកឈួន សោភា ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ រហូតលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កោះហៅទៅបំភ្លឺផងដែរ។ហេតុនេះហើយទើបមានសេចក្តីអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ ភាពមិនប្រក្រតី របស់លោក ឈួន សោភា មេគយចល័តតំបន់៥ ឡើងវិញ។
ប្រភពពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេបង់ពន្ធទំនិញនៅច្រកព្រំដែនរួចហើយក៏ដោយក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យក្រុមមន្ត្រីគយចល័តនៅស្នាក់ការផ្លូវជាតិលេខ៥ ស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ នោះដែរ។ ក្រុមឈ្មួញបានឲ្យដឹងថា រាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានប័ណ្ណបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវនោះទេ គឺមន្ត្រីគយចល័តប្រចាំស្នាក់ការស្ពានទឹកថ្លាគាបយកលុយពីពួកគាត់តាមអំពើចិត្តតែម្តង។
ប្រភពបានឲ្យដឹងទៀតថា សម្រាប់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ម៉ូតូអត់ពន្ធ ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ចូលមករាជធានីភ្នំពេញ អាចជាប្រភពចំណូលដ៏ធំរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ ដែលល្បីល្បាញរឿងអាស្រូវ។
ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ តាមច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប ខេត្តកំពង់ធំ កំពង់ចាមបនិងរាជធានីភ្នំពេញ សុទ្ធតែបង់លុយឲ្យលោក ឈួន សោភា មេគយចល័តតំបន់៥ ទើបអាចចៀសផុតពីការបង្ក្រាប។
រឿងអាស្រូវច្រើនយ៉ាងបែបនេះ លោកអូន ព័ន្ធមុនីរ័ត្ន លោកគុណ ញឹម អាចមិនគួរទុកឱកាសឲ្យលោក ឈួន សោភា គ្រប់គ្រង ជាមេគយចល័តតំបន់៥ រហូតដល់០៦ខេត្តតទៅទៀតទេ។ ជុំវិញការរិះគន់ខាងលើនេះបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឈួន សោភា មេគយចល័តតំបន់៥ នៅឡើយទេ៕SRP
លោក ឈួន សោភាមេគយចល័តតំបន់៥នៅតែប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន រាជធានីភ្នំពេញ :ការដែលលោក ឈួន សោភា មេគយចល័តតំបន់៥ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែកធំជាងលោក គុណ ញឹម អគ្គនាយកគយ ទៅទៀត។ ដូច្នេះហើយទើបលោក ឈួន សោភា មេគយចល័តតំបន់៥ មិនញញើតក្នុងការបន្តប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងគំហុក ព្រោះការព្រមានរបស់លោក គុណ ញឹម អគ្គនាយកគយ នាពេលកន្លងមកគឺជារឿងឥតន័យមីៗនេះប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បើទោះបីធ្លាប់ទទួលរងនូវការព្រមានពីសំណាក់លោក គុណ ញឹម អគ្គនាយកគយ យ៉ាងណាក៏ដោយក៏លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ នៅតែប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន។ ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមគយចល័តតំបន់៥ ប្រចាំស្នាក់ការជិតស្ពានទឹកថ្លា ផ្លូវជាតិលេខ៥ ក្រុងសិរីសោភ័ណ ក្រោមការគ្រប់គ្រងរបស់លោក ឈួន សោភា គាបយកលុយពីពួកគេតាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា ទោះបីឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ឈួន សោភា មេគយចល័តតំបន់៥ និងបក្ខពួកនោះទេ។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យឡើងវិញជាបន្ទាន់អំពីបញ្ហានេះព្រោះបច្ចុប្បន្នលោក ឈួន សោភា មេគយចល័តតំបន់៥ និងបក្ខពួកប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ បើតាមការបង្ហើបពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា ឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ចូលទៅរាជធានីភ្នំពេញ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ឈួន សោភា មេគយចល័តតំបន់៥ ដើម្បីឲ្យអាជីវកម្មរបស់ពួកគេប្រព្រឹត្តទៅដោយរលូន។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើឈ្មួញណាគ្មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ឈួន សោភា មេគយចល័តតំបន់៥ ទេនោះគឺចៀសមិនផុតពីការបង្ក្រាបយកស្នាដៃបង្ហាញថ្នាក់លើនោះទេ។ បញ្ហានេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវ មិនគួរបណ្តោយឲ្យលោក ឈួន សោភា មេគយចល័តតំបន់៥ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទៀតទេ៕
04/12/2020 សារព័ត៌មានចាប់ដៃ Chab Dai News លោក ឈួន សោភា មេគយចល័តតំបន់៥ អាងអំណាចជាមេប្រមូលលុយតាមរបៀបពុករលួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគួរពិនិត្យឡើងវិញជាបន្ទាន់
ប្រភពស្និទ្ធនឹងលោក ឈួន សោភា មេគយចល័តតំបន់៥ បានឲ្យដឹងថា ការដែលលោក ឈួន សោភា និងបក្ខពួកប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងគ្មានញញើតអ្វីទាំងអស់ គឺអាងមានលោក កើត សុធារ៉ា មេគយចល័តនៃអគ្គនាយកដ្ឋានគយ ជាបង្អែកដ៏រឹងមាំ។ ប្រការនេះហើយទើបធ្វើឲ្យការព្រមានរបស់លោក គុណ ញឹម អគ្គនាយកគយ ទៅលើលោក ឈួន សោភា មេគយចល័តតំបន់៥ នាពេលកន្លងមកក្លាយទៅជារឿងឥតន័យហើយគ្រាន់តែជារឿងលេងសើចប៉ុណ្ណោះ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះមួយរយៈចុងក្រោយនេះលោក ឈួន សោភា មេគយចល័តតំបន់៥ ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀតគ្មានញញើតអ្វីឡើយ។
ថ្មីៗនេះក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់៥ ជិតគល់ស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមមន្ត្រីគយចល័តប្រចាំស្នាក់ការនេះគាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនជាងមុនទៅទៀត។ ប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងថា ការដែលលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថា មេគយចល័តតំបន់៥ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងគឺដោយសារអាងមានខ្នងបង្អែករឹងមាំ។ សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញទំហឹងរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ ។ បើតាមប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ គល់ស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ចូលទៅខេត្តសៀមរាប និងចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា រយៈពេល៣ខែចុងឆ្នាំ២០២០នេះ លោក ឈួន សោភា មេគយចល័តតំបន់៥ និងបក្ខពួកប្រព្រឹត្តអំពើពុករលួយគាបយកលុយពីពួកគាត់ខ្លាំងក្លាជាងមុនទៅទៀត។ ប្រការនេះហើយទើបរឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ និងបក្ខពួកត្រូវលាតត្រដាងជាបន្តបន្ទាប់ ក្នុងខណៈដែលលោក គុណ ញឹម អគ្គនាយកគយ រក្សាភាពស្ងៀមស្ងាត់។ ក្រុមឈ្មួញនិងក្រុមអាជីវករបានអំបាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ និងបក្ខពួកខ្លះផងព្រោះបច្ចុប្បន្នពួកគេឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង៕
ថ្ងៃទី06 ខែ05 ឆ្នាំ2019 ម៉ោង 10:13 AM លោក ឈួន សោភា ប្រធានការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥ ត្រូវ លោក គុណ ញឹម កោះហៅ មកដុះក្អែល នៅភ្នំពេញ សង្ស័យស៊ី…. ដោយ ៖ សុខ សាន្ត
ភ្នំពេញ៖ លោក ឈួន សោភា ប្រធានការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥ ត្រូវបាន លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ឲ្យទៅកាន់ នាយកដ្ឋាន ហិរញ្ញវត្ថុ និងបុគ្គលិក នៅភ្នំពេញ ដើម្បីឲ្យបំភ្លឺ លើកាងារមួយចំនួន ។
យោងតាមលិខិត របស់ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ចុះថ្ងៃទី ២ឧសភា ឆ្នាំ២០១៩ បានអញ្ជើញ លោក ឈួន សោភា អត្ថលេខ ៤៣៦ ជា ប្រធានការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥ ឲ្យចូលទៅបំភ្លឺកាងារមួយ ចំនួន នៅ នាយកដ្ឋាន ហិរញ្ញវត្ថុ និងបុគ្គលិក នៅភ្នំពេញ នៅ វេលាម៉ោង ១៤និង៣០នាទៅរសៀល ថ្ងៃទី៣ ឧសភា ឆ្នាំ២០១៩ នៅអគារវឌ្ឍនះ កាពីតាល់ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការកោះហៅ លោក ឈួន សោភា ប្រធានការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥ ឲ្យមកបំភ្លឺ នៅខាង នាយកដ្ឋាន ហិរញ្ញវត្ថុ និងបុគ្គលិក ធ្វើឡើង ក្រោយ ពីមានភាពមិនប្រក្រតី ពុករលួយ មួយចំនួន ក្រោមការដឹកនាំ របស់ លោក ឈួន សោភា ក្នុងការ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ នៅតំបន់៥ តែទោះបីជាយ៉ាងណា រឿងពិតនៃការកោះហៅ ប្រធាន តំបន់៥ ឲ្យមកបំភ្លឺ មិនមានប្រភពណាបញ្ជាក់ពីមូលហេតុ ពិត នៅឡើយទេ។
សូមរំលឹកថា កាលពីថ្មីកន្លងមកនេះ លិខិតមួយច្បាប់ត្រូវបានគេផ្ញើមកកាន់ការិយាល័យ កាសែតក្នុងស្រុកដើម្បីឲ្យ ជួយផ្សព្វផ្សាយ រឿងអាស្រូវ ពុករលួយ របស់ លោក ឈួន សោភា ប្រធានការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥ ដើម្បី មេ អគ្គនាយកគយ និងរដ្ឋាករ និងលោកប្រធានគយចល័តនៅភ្នំពេញបានដឹង។ ក្នុងលិខិតនោះ បានចោទប្រកាន់ ថា តាំងពីផ្លាស់ប្ដូរមេថ្មីដែលគេស្គាល់ឈ្មោះឈួន សោភា កាលណាមក គាត់បង្គាប់ឲ្យកូនចៅកាប់ឆៅតែម្ដង ក្រោមលេសសុំលុយថ្លៃបាយទឹក និងថ្លៃសាំងចាក់រថយន្តជិះធ្វើការ តែមានកំហិតចំនួនច្បាស់លាស់នោះគឺរថយន្តក្រុងរកស៊ីដឹកអ្នកដំណើរភ្នំពេញ ប៉ោយប៉ែត តែមានដឹកឥវ៉ាន់លាយជាមួយនោះគឺត្រូវបង់ឲ្យក្រុមគយចល័តខាងលើពី៦ទៅ៧លានរៀលក្នុង១ខែសំរាប់រថយន្ត១គ្រឿង ហើយបើក្រុមហ៊ុនមានរថយន្ត៥គ្រឿងត្រូវរត់ឆ្លងកាត់ប៉ុស្ដ៏របស់គាត់គឺត្រូវបង់គុណចំនួនលុយតាមចំនួនក្បាលរថយន្តជាក់ស្ដែង មិនតែប៉ុណ្ណោះមន្ត្រីគយដែលជាអ្នកពូកែគាបទារលុយខ្លាំងជាងគេដែលគេស្គាល់ឈ្មោះអឿន និងឈ្មោះរី នោះ នៅឆ្លៀតឲ្យម្ចាស់រថយន្តក្រុងបង់របបមេប្រចាំខែ (លោកឈួន សោភា)ចំនួន១លានរៀល ក្នុងរថយន្តមួយគ្រឿងថែមទៀត ។
ពេលម្ចាស់រថយន្តក្រុងខ្លះត្អូញត្អែរសុំបញ្ចុះតម្លៃបង់ក្បាលរថយន្តដោយសាររកស៊ីដឹកជញ្ជូនមិនចំណេញ ពួកគាត់ឆ្លើយតបថាបើរកស៊ីកើតរកស៊ី បើរកស៊ីមិនកើតឈប់រកស៊ីទៅគ្មានអ្នកណាបង្ខំទេ ព្រោះពួកគាត់ជាគយ”ឯកឧត្តមអគ្គ”ដាក់មក មិនមែនចេះតែមកឈរជើងបាន ស្រួលៗនោះទេ។
ចំណែករថយន្តក្រុងឬរថយន្តដឹកទំនិញណាដែលបើកឆ្លងកាត់ មិនជូនដំណឹងឬមិនទៅជួបចរចាថ្លៃគ្នាមុនទេ ពេលចាប់បានឆែករកឃើញបទល្មើសគេចពន្ធ ទោះតិចក្ដី ច្រើនក្ដីដឹងតែធ្ងន់កហើយ បើគ្មានរាប់ពាន់ រាប់មុឺនដុល្លារដោះស្រាយទេ គំរាមធ្វើរបាយការណ៏បញ្ជូនទៅលើទុកទំនិញ និងរថយន្តចោលរាប់ខែខាតឡុងចុងជាមិនខាន តែបើប៉ះរថយន្តណាមានទំនិញតិចតួចដែលមិនតម្រូវឲ្យចាប់បង់ពន្ធវិញ គឺពួកគាត់ប្រើល្បិចរើឆែកចុះឆែកឡើងរាប់ម៉ោង ធ្វើយ៉ាងណាឲ្យអ្នកដំណើរដែលជិះនៅលើរថយន្តនោះធុញទ្រាន់ ប៉ះពាល់ដល់សេវាអាជីវកម្មដឹកអ្នកដំណើរជាមិនខាន ។
ជុំវិញបញ្ហានេះគេហំទំព័រយើងមិនអាចសុំការបំភ្លឺពី លោក ឈួន សោភា ប្រធានការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥ បានទេ។
ថ្ងៃសៅរ៍ ទី14 ខែមីនា ឆ្នាំ 2020 ម៉ោង 5:38 PM ខេត្តបន្ទាយមានជ័យ:
លោក ឈួន សោភា មេគយចល័ត ផ្លូវជាតិលេខ៥ នៅតែបន្តសកម្មភាពពុករលួយ ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ បើកកកាយជាបន្តបន្ទាប់។ បច្ចុប្បន្នលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដែលមានស្នាក់ការនៅចំណុចជិតស្ពានទឹកថ្លាផ្លូវជាតិលេខ៥ កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។
តាមប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុ ក្រោមតុឲ្យលោក ឈួន សោភា មេគយចល័តផ្លូវជាតិលេខ ៥ មានស្នាក់ការក្បែរស្ពានទឹកថ្លានោះទេ។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើឈ្មួញឬអាជីវករណាមានបង្កប់ទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់តែងត្រូវបានលោក ឈួន សោភា និងបក្ខពួកគៀបយកលុយស្រេចតែអំពើចិត្ត ហើយយកឈ្មោះលោក គុណ ញឹម ដែលជាមេគយធំមកប្រើដើម្បីបិទបាំងទង្វើរបស់ខ្លួន។ មន្ត្រីគយក្នុងខេត្តបន្ទយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបលោក ឈួន សោភា មេគយចល័តតំបន់៥ ហ៊ានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងលោក ឈួន សោភា មេគយចល័តតំបន់៥ មានស្នាក់ការនៅជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដែលមានផ្ទុកឥវ៉ាន់ខ្លះៗនោះ ក្នុងមួយខែៗត្រូវបានលោក ឈួន សោភា កំណត់កំណត់ឲ្យបង់លុយជាច្រើនលានរៀលសម្រាប់រថយន្តមួយគ្រឿងៗ ។ ជាងនេះទៅទៀត ក្រុមឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ពីច្រកប៉ោយប៉ែត ក៏ដូចជាពីច្រកព្រំដែនក្នុងស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងស្រុកថ្មពួក ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ ត្រូវតែបង់លុយតាមការកំណត់របស់លោក ឈួន សោភា និងបក្ខពួកមិនអាចតវ៉ាបានឡើយ។ មន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាលោក ឈួន សោភា អាចប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើនក្នុងមួយខែៗយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ហើយប្រើប្រាស់ឈ្មោះមេគយធំៗលោក គុណ ញឹម ដើម្បីការពារទង្វើរបស់ខ្លួនរកទីបញ្ចប់គ្មាន ៕ ដោយឦសានប៉ុស្តិ៍
ខែកុម្ភ ២០២០ ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូញទំនិញទាំងតូចទាំងធំ និង អាជីវករមួយចំនួនបានត្អូញត្អែរពីការរកស៊ីរបស់ខ្លួនកំពុងជួបការលំបាកហួសថ្លែងនិយាយមិនចេញដោយសារ លោក ឈួន សោភា ប្រធានការិយាល័យគយចល័តតំបន់ប្រាំគ្រប់គ្រងចំនួន ៥ខេត្តគមាន បន្ទាយមានជ័យ ឧត្តរមានជ័យ-សៀមរាប-កំពង់ធំ និងព្រះវិហារ លោកមេគយរូបនេះបានពង្រាយកម្លាំងរបស់ខ្លួនដាក់ផែនការគាបឈ្មួញទាំងតូចទាំងធំមិនរើសមុខដើម្បីប្រមូលលុយក្រោមតុ លើតុ តាមរបៀបពុករលួយ មិនខ្លាចពីចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឡើយ ។
ជាពិសេសក្រុមឈ្មួញរកស៊ីម៉ូតូនាំចូលតាមច្រកបឹងត្រកួន ទោះជាម៉ូតូទាំងនោះឈ្មួញបានបង់ពន្ធនាំចូលត្រឹមត្រូវតាមច្បាប់នៅស្នាក់ការគយប្រចាំច្រកព្រំដែនរួចក៏ដោយក្តី នៅតែគេចមិនផុតពីការបង្ក្រាបគាបយកលុយពីសំណាក់លោក ឈួន សោភា និងមន្ត្រីគយក្រោមឱវាទដែលជាកូនចៅដៃជើងរបស់គាត់ដដែលដោយគ្មានការយោគយល់អ្វីទាំងអស់ ដែលទង្វើនេះត្រូវបានគេចាត់ទុកថា គឺជាការអនុវត្តន៍ច្បាប់ហួសព្រំដែន ឬប្រើអំណាចតាមតែអំពើចិត្តមិនខ្វល់ពីផលប៉ះពាល់អ្វីទាំងអស់ ។
គួរម្លឹកផងដែរថា កន្លងមកលោក ឈួន សោភា ធ្លាប់ត្រូវបានលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញលិខិត ជម្រាបជូនទៅប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសអញ្ជើញលោក ឈួន សោភា អត្ថលេខ ៤៣៦ ជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ ដើម្បីបំភ្លឺការងារមួយចំនួនតាមរយៈលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៅនាយកដ្ឋានហិរញវត្ថុ និងបុគ្គលិក កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្តងរួចទៅហើយ បន្ទាប់ពីមានក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ និងអាជីវករជាច្រើននាក់បានផ្ទុះការតវ៉ារហូតឈានដល់ការបិទផ្លូវនៅចំណុចមុខស្នាក់ការគយចល័តជិតស្ពានទឹកថ្លា ស្ថិតក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពបន្តថា កាលពីឆ្នាំមុន លោក ឈួន សោភា និងលោក សុខ វណ្ណារី មេគយចល័តខាងលិចស្ពានទឹកថ្លា បានពង្រាយកូនចៅដាក់កុងត្រូលជជុះនៅក្នុងភូមិអូរបីជាន់ ស្រុកអូរជ្រៅ ហើយបានជិះរថយន្តប្រដេញតាមចាប់ម៉ូតូ និងបើករថយន្តបុកម៉ូតូគេចពន្ធ១គ្រឿង បង្ករឲ្យភាគីខាងម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ ប្រភពបញ្ជាក់ថា គយចល័តជិះឡានដេញបុកអ្នកបើកម៉ូតូគេចពន្ធពីថៃមកកម្ពុជា ដោយសារគេមិនបានចូលទៅបង់លុយ។
តាមប្រភពបន្ថែមថា សព្វថ្ងៃនេះ កុំថាឡើយទំនិញមានច្បាប់ រឺ អត់ច្បាប់គឺមិនអាចគេចផុតពីកណ្តាប់ដៃរបស់លោក សុខ វណ្ណារី ទទួលបន្ទុកគ្រប់គ្រងគយចល័តស្ពានទឹកថ្លានិងក្នុងភូមិសាស្រ្តនៃខេត្តបន្ទាយមានជ័យ បាននោះទេ បើសិនមិនចូលទៅបង់លុយ ឲ្យទេនោះ។
មហាជនអំពាវនាវទៅដល់អគ្គនាយកគយ និងរដ្ឋាករកម្ពុជាលោកបណ្ឌិត គុណ ញឹម គួរតែមានវិធានការផ្នែកច្បាប់រដ្ឋបាលលើលោក ឈួន សោភា ឬដកចេញតែម្តង កុំឲ្យគាត់ចេះតែបង្កព្យុះភ្លៀងតាមអំពើចិត្ត ប្រើអំណាចគាបសង្កត់ដល់ក្រុមឈ្មួញរកស៊ី ដើម្បីប្រយោជន៍ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន តាមរបៀបពុករលួយ មិនខ្វល់ពីការរិះគន់ ផ្ទុយពីក្រមសីលធម៌ វិជ្ជាជីវៈ និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ពាក់ព័ន្ធនឹងការលើកឡើងទាំងនេះភ្នាក់ងារគេហទំព័រPN Asia មិនអាចទាក់ទងសួរនាំសុំការបកស្រាយបានឡើយដោយសារគ្មានលេខទូរស័ព្ទ។
Heng Sothy នឹងហើយ ឥលូវឡាន ខ.ម & ន.ប មានច្រើនណាស់នៅស្រុកយើង ឡានខ្លះក៍មានការទទួលស្គាល់ ពីក្រសួងសាមីរបស់ខ្លួន ចំណែកឡាន១ចំនួនទៀត អត់មានទទួលស្គាល់ពីក្រសួងរបស់ខ្លួន គឺនាំគ្នាដាក់ខ្លួនឯង បើអាចឡាន ខ.ម & ន.ប រដ្ឋគួរប្រកាសមិនយកពន្ធទាំងអស់តែម្តងទៅ ស្រួលគយ&ពន្ធដារលែងឈឺក្បាលផង ព្រោះ រាល់ថ្ងៃនេះ ប្រជាពលរដ្ឋមិនដឹងថា ឡានណា១ទទួលស្គាល់ពីក្រសួងសាមីរបស់ខ្លួននោះទេ មុខក្រោយ ឆ្វេងស្តាំ លើដងផ្លូវ ខ.ម & ន.ប ព្រោងព្រាត !!
ឆ្នាំ ២០១៥ ទាហានទំនាក់ទំនងព្រំដែនបោះទីស្នាក់ការជំរិតទាប្រាក់ពីប្រជាពលរដ្ឋនិងអាជីវករដែលដឹកអីវ៉ានតាមរថយន្ត មកពីផ្សារថៃ ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ក្រុមទាហានទំនាក់ទំនងព្រំដែនច្រកទ្វាអន្តរជាតិជាំ សា ងុាំបានបោះទីស្នាក់ការទាប្រាក់ពីប្រជាពលរដ្ឋនិងអាជីវករដែលរកសុីដឹកអីវ៉ានពីផ្សារថៃ បន្ទេចបន្ទួច ប៉ុណ្ណោះ ហើយសូមបញ្ជាក់ថា នៅនិងមាត់ច្រកអន្តរជាតិជាំ សាងុាំដែលមានចំនួន ៤ស្ថាប័ណ្ណ គឺមានទីស្នាក់ការគយនិងរដ្ឋក ប៉ូលិសអន្តោប្រវេសន៍ មន្ត្រីកាំកុងត្រូលនិងប្រធានទីស្នាក់ការច្រកអន្តរជាតិជាំ សាងុាំទៅហើយ ស្រាប់តែនៅពេលវេលាខាងលើលិចមុខទាហានទំនាក់ទំនងព្រំដែនបានមកបោះទីតាំងទាលុ អាជីវកររកសុីដឹកបន្លែផ្លែឈើចេញពីផ្សារប្រទេសថៃ មកតាមច្រកទ្ធាអន្តរជាតិជាំ សាងុាំនោះ។វីឯ គយចល៍តខេត្ត និង គយចល៍តក្រសួង នៅតែបន្តសកម្មភាពជំរិតទាប្រាក់ពីប្រជាពលរដ្ឋនិងអាជីវកររកសុីបន្ទេចបន្ទួចនៅនិងច្រកទ្ធាអន្តរជាតិជាំ សាងុាំនោះទេ ហើយអស់លោក បញ្ជាការឯកភាពខេត្ត ក៏ដូចលោកស ថាវីអភិបាល នៃគណះអភិបាលខេត្តឧត្តរមានជ័យ អត់មានវិធានការអ្វីទប់ស្កាត់នោះទេ តាមមើល បានជាបន្តែតបន្តោយឲ្យជនមួយក្តាបតូចធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តនោះ គួរណាអាជ្ញាធរស្រុក អាជ្ញាធរខេត្តត្រូវតែមានវិធានការទប់ស្កាត់ជាបន្ទាន់ កំទុកឲ្យស្ថាប័ណ្ណទាំងនោះ ធ្វើឲ្យខូចគេខូចឯងជាច្រើនស្ថាប័ណ្ណនៅខាងលើនោះ។កម្ពុជាថ្មីបានជួបជាមួយលោកតូច រ៉ា ប្រធានទំនាក់ទំនងព្រំដែន បានអោយដឹងថា រថយន្តដែលអាជីវករដឹកអីវ៉ានចេញមកពីថៃនោះ មិនដែលបង់ពុន្ធនោះទេ មន្ត្រីនៅនិងមាត់ច្រកអន្តជាតិជាំ សាងុាំអង្គុយចាំយកតែលុយ១០មុឺនទៅ២០មុឺនរៀល ចំណែកកម្លាំងរបស់លោកយកតែ៤.៥០០០រៀលទៅមួយមុឺនរៀលក៏មានប៉ុញ្ហាដែរនេះសម្តីរបស់លោកតូច រ៉ាប្រធានទំនាក់ទំនងព្រំដែនបានអះអាងនិយាយប្រាប់ឲ្យដឹងពីរឿងរ៉ាវនៅនិងមាត់ច្រកអន្តរជាតិជាំ សាងុាំនោះ៕
ភ្នំពេញ៖ រយៈពេល២ថ្ងៃទី១៨ និង១៩ ខែ ឆ្នាំ២០១៨ ក្រុមគយចល័ត ដឹកនាំដោយលោក ព្រាប គារ៉ាត បើកប្រតិបត្តិការបង្រ្កាបរថយន្ដអត់ពន្ធបានចំនួនជាង២០គ្រឿង។ កិច្ចប្រតិបត្តិការនេះ បានធ្វើឡើង ក្រោមការចង្អុលបង្ហាញ ពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋាន បង្ការនិងបង្រ្កាបបទល្មើសគយ ដែលចុះដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត ប្រធានតំបន់៦ និងលោក ជង់ សត្តពល ប្រធានតំបន់១ សហការណ៍ជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតម្រួតបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ បានចុះចាប់រថយន្តគ្មានពន្ធ ពាក់ស្លាកលេខ ខ.ម និង ន.ប ហើយគ្មានចុះ ក្នុងបញ្ជីទ្រព្យរដ្ឋបានចំនួនជាង២០គ្រឿង។ ប្រតិបត្តិការចាប់នេះបានធ្វើឡើងក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
សូមបញ្ជាក់ថា ៖ លោក ផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់ ២ គឺបានគ្រប់គ្រងទៅលើខេត្តជាច្រើនដូចជា ៖ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តមួយទៀត។ ក្នុងនោះលោកក៏កាន់កាប់បង្រ្កាបអំពើរត់ពន្ធតាមដងទន្លេបាសាក់ ។ ទន្ទឹមនឹងឥទ្ធិពលក្នុងការគ្រប់គ្រងតាមបណ្តាខេត្តទាំងនោះ គាត់ក៏មានការលេចឮថា លោក ផែន ភឿន ឆ្លៀតរកឱកាស ដើម្បីប្រមូលសេដ្ឋកិច្ចពីការដឹកជញ្ជូនទំនិញបង់ពន្ធស្របច្បាប់ ទំនិញពាក់កណ្ដាលគេចពន្ធ និងទំនិញរត់ពន្ធ។ បើទោះជាគេមិនបានបញ្ជាក់អំពីតួលេខពិតប្រាកដយ៉ាងណាក៏ដោយ ប៉ុន្តែមានអ្នកដឹកទំនិញខ្លះលួចបង្ហើបថា បើទំនិញដែលបានបង់ពន្ធរួចហើយក៏ដោយ នៅតែបង់ប្រាក់ឱ្យលោកផែនខ្លួន ក្នុងមួយឡានចំនួន ១០០ដុល្លារទៅ ១៥០ដុល្លារ ។ ដោយឡែកចំពោះការដឹកជញ្ជូនទំនិញ ចាក់ទុកថាលោតឆ័ត្រ ឬប្រកាសពន្ធប្រភេទអេឡិចត្រូនិច ប្រភេទទំនិញនាំចូលបង់ពន្ធថ្លៃ តែបង់ពន្ធប្រភេទជាកែវជ័រ ចាប់ហួយ ជាវសំឡីអនាម័យ ក្រដាសអនាម័យ នោះគឺលោក ផែន ភឿន បានតម្រូវឱ្យបង់ក្នុងមួយឡាន យ៉ាងតិចចាប់ពី ៣០០ដុល្លារ ទៅ ៥០០ដុល្លារ។ ក្នុងនោះការបង្កប់ដឹកប្រេងម៉ាសុឺនច្រើនផងដែរ។
ប្រសិនបើ លោក ផែនវភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់២ គិតអំពីផលប្រយោជន៍បុគ្គល ហើយឃុបឃិតជាមួយឈ្មួញ អាចជាចេតនាមួយអាក្រក់ក្នុងការធ្វើឲ្យបាត់បង់ចំណូលពន្ធនាំចូលរបស់រដ្ឋ។ ប៉ុន្តែចំពោះការដឹកជញ្ជូនទំនិញដែលបានបង់ពន្ធពិតប្រាកដ គេក៏ឆ្ងល់ថា ហេតុអី្វក៏លោក ផែន ភឿន នៅតែទទួលបាន សេវាបង់ថ្លៃក្បាលឡានក្នុងមួយឡាន ១០០ដុល្លារទៅ ១៥០ដុល្លារ នេះជាចំនុចមួយក្លាយជាចម្ងល់សង្ស័យថា ការដឹកជញ្ជូននេះបង់ពន្ធពិតប្រាកដក៏ដោយ តែអាចបង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែងភេទទំនិញ ប្រកាស(គោ) បង់ពន្ធ( កណ្ដុរ)ក៏អាចថាបាន។ ក្រុមឈ្មួញបានលើកឡើងថា មួយរយៈចុងក្រោយនេះ គឺមានទំនិញច្រើន ត្រូវឆ្លងកាត់ក្នុងតំបន់ដែល លោក ផែន ភឿន គ្រប់គ្រង ទាំងខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តតាកែវ មិនខេត្តមួយចំនួនទៀត មានទាំងទំនិញតាមផ្លូវគោក និងតាមផ្លូវទឹក ។ អ្នកដឹកជញ្ជូនទំនិញជៀសមិនផុតទេ ពីការបង់ប្រាក់ឱ្យលោក ផែន ភឿន ដែលជាមេគយ ដ៏ចាស់វស្សា និងប្រមូលសេដ្ឋកិច្ចស្ទើរក្លាយជាសេដ្ឋីទៅហើយ។
សូមជម្រាបជូនថា ៖ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងរាតត្បាតលើសកលលោក ក៏ដូចជានៅប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត ជំរុញឲ្យស្ថាប័នរបស់រដ្ឋគ្រប់គ្រង ប្រភពសេដ្ឋកិច្ចពន្ធរបស់រដ្ឋ។ ក្នុងនោះលោក បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានខិតខំកំណែនាំដល់ អស់លោក លោកស្រី ជាប្រធានការិយាល័យគយនិងរដ្ឋករតាមបណ្ដាច្រកអន្តរជាតិ ច្រកទ្វេភាគី អស់លោក លោកស្រី ជាប្រធានសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត, អស់លោក ជាប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធគ្រប់តំបន់ទាំងអស់ រឹតបន្តឹង បង្រ្កាបអំពើគេចពន្ធ ដើម្បីប្រមូលពន្ធជូនរដ្ឋ។ ប៉ុន្តែចំពោះបុគ្គលលោកផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់២ នៅតែបន្តឆក់យកប្រយោជន៍ពីឈ្មួញដឹកទំនិញ ក្រុមហ៊ុនដឹកជញ្ជូន បានសេដ្ឋកិច្ចយ៉ាងច្រើនផងដែរក្នុងមួយខែៗ ប៉ុន្តែគេពុំដឹងថា ប្រភពសេដ្ឋកិច្ចពេលនេះ ត្រូវបែងចែកដោយរបៀបណា សម្រាប់ក្រុមការងារគាត់ និងថ្នាក់លើជាដើម។ ពាក់ព័ន្ធនឹងករណីលើកឡើងពីក្រុមឈ្មួញខាងលើ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២០ លោក ផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់២ បានប្រាប់អង្គភាព «nokordragon » តាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «ខ្ញុំគ្មានធ្វើចឹងៗ យកលុយពីគេទេ កុំជឿគេចោទប្រកាន់មកលើខ្ញុំ»……រួចក៏បិទទូរស័ព្ទ ខលលែងចូលតែម្តង៕
គយចល័តតំបន់៣ បន្តចាប់រថយន្តចង្កូតឆ្វេងអត់ពន្ធ១គ្រឿងទៀតទាំងព្រឹកនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចគយចល័តស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុព្រមទាំងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ បានឃាត់ចាប់រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿងទៀតគ្មានពន្ធនាំចូល ក្នុងក្រុងព្រះសីហនុ។ ករណីបង្ក្រាបចាប់ឡានគ្មានពន្ធនេះដឹកនាំដោយលោក កែវ អង្កាម ប្រធានគយចល័តស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា។ នេះបើតាមមន្ត្រីគយដែលចុះចាប់ផ្ទាប់បានបញ្ជាក់អោយដឹង។មន្ត្រីគយបានបញ្ជាក់បន្តថា៖
រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿងនេះម៉ាកALPHARD ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខបន្លំ(ខេមរភូមិន្ទ02-4866)ដែលគ្មានការទទួលស្គាល់ពីក្រសួងការពារជាតិ ។បច្ចប្បន្នរថយន្តនេះសមត្ថកិច្ចនាំយកមករក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។ មន្ត្រីគយដដែលថ្លែងបញ្ជាក់ប្រាប់បណ្តាញផ្សព្វផ្សាយ សកម្មភាពឃាត់ចាប់រថយន្តនាំចូលមកប្រើប្រាស់ខុសច្បាប់នេះធ្វើឡើងតាមការណែនាំពីលោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមិនត្រឹមតែជាការប្រមូលប្រាក់ពន្ធទេ ប៉ុន្តែជាយុទ្ធនាការ ឈានទៅរកការជំរុញអោយមានការគោរពច្បាប់ជាធរមានផងដែរ។ គួរម្លឹកថា៖ មួយរយៈកន្លងទៅ នៅក្រុង-ខេត្តព្រះសីហនុ មានករណីប្រើប្រាស់រថយន្តទំនើបៗ បន្លំពាក់ស្លាកលេខ(ខម)ក្លែងក្លាយច្រើន ដូច្នេះការចុះបង្រ្កាបដោយក្រុមគយ មានការគាំទ្រពីមជ្ឈដ្ឋានមហាជន៕
Buva Sea Cambodia ខេត្តបាត់ដំបង៖ ភាពមិនប្រក្រតី ក្នុងការអនុវត្ត តួនាទី ភារកិច្ច ពាក់ព័ន្ធនិងអំពើពុករលួយ តាមរយៈបង្ខំអោយឈ្មួញបង់លុយ ជាក្បាលឡាន និងក្រុមហ៊ុនដឹកជញ្ជូនបង់ជាខែ ជាក្បាលឡាន និងឃុបឃិតជាមួយឈ្មួញដឹកទំនិញបង្កប់តាមឡានតាក់សុី ឡានក្រុង កាន់តែរីកសុះសាយនូវការប្រព្រឹត្តដោយ លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ ដែលកំពុងដាក់ស្នាក់ការតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខអតីតៈរោងម៉ាសុីនកិនស្រូវ(ហុង ឡុង) ឃុំអូរតាគី ស្រុក-ខេត្តបាត់ដំបង រកចំណូលដោយសកម្មភាពកៀបជម្រិតឈ្មួញបានប្រភពសេដ្ឋកិច្ចយ៉ាងច្រើនក្នុង១ខែៗ ក្រៅពីខ្ទង់ចំណូលបង់ពន្ធជូនរដ្ឋ ដែលគេសង្ស័យថា៖ លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ រកចំណូលនេះបង់អោយថ្នាក់លើ និងជាកញ្ចប់ផងដែរបំពេញតម្រូវការ លោកបណ្ឌិត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ខណៈលោកប្រធានរូបនេះ ត្រូវបានប្រើប្រាស់ឥទ្ធិពលលោកប្រតិភូ កៀបទៅលើឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូន កំណត់អោយបង់លុយ តាមតែការទាមទារលើបបូមាត់របស់ខ្លួនកំណត់។
លោក ហុង សាវុធ ពីមុនជាមេគយ១រូបនៅកែវផុស ហើយក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៦ ត្រូវបានផ្លាស់ប្តូរទៅបំពេញការងារនៅខេត្តបន្ទាយមានជ័យ ។ គាត់នៅខេត្តបន្ទាយមានជ័យបានជិត១ឆ្នាំ ក៏រត់ការទិញយកតំណែងខ្លាញ់ជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ ដែលមានដែនសមត្ថកិច្ចក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន ,ខេត្តបាត់ដំបង ,ខេត្តពោធិសាត់ ,និងខេត្តកំពង់ឆ្នាំង រហូតដល់បច្ចុប្បន្នបាននឹងកំពុងពង្រីកឥទ្ធិពល អោយឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ស្គាល់ ខ្លាច គិតគូរ បង់លុយជាក្បាលឡាន ជាប្រចាំខែ ដើម្បីជាចំណូលទប់ទល់តំណែង។
ឈ្មួញបានបង្ហើបថា៖ ទាំងការដឹកជញ្ជូន ទំនិញឡានតូច ឡានធំ ដោយអំពើរត់ពន្ធ ,បង់ពន្ធមិនគ្រប់ ,បងពន្ធគ្រប់ ,បង់ពន្ធក្លែងភេទទំនិញ ,ករណីនាំចូលទំនិញ(គោ) ប្រកាសពន្ធ(ក្របី) , ជាដើម គឺមិនអាចគេចផុតពីក្រសែភ្នែក លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នោះឡើយ ត្រូវចូលបង់លុយ ត្រូវគិតខែ បើមិនបំពេញតម្រូវការលោក ហុង សាវុធ ទេប្រឈមបង្ក្រាបចាប់ ឃាត់បង្កអោយខាតពេលវេលា ដែលមេគយចល័តរូបនេះ រកគ្រប់វិធានការក្នុងទិសដៅទាញយកប្រយោជន៍(កញ្ចប់ពុករលួយ) ជាងការគិតបង្ការ និងបង្ក្រាបអំពើរត់ពន្ធ ដើម្បីជាចំណូលពន្ធរបស់រដ្ឋ។ សព្វថ្ងៃទំនិញដឹកចេញមកពីច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន, ច្រកអន្តរជាតិដូង ,ច្រកអូរអន្លក់, ច្រកអូររំដួល,ច្រកKM13ច្រកអន្តរជាតិភ្នំដី , ច្រក៤០០, ខេត្តបាត់ដំបង។ និងច្រកអន្តរជាតិប៉ោយប៉ែត, ច្រកម៉ាឡៃ,ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលស្ថិតក្នុងដែនសមត្ថកិច្ចប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ គ្រប់គ្រងនោះ អោយតែបែចូលផ្លូវជាតិលេខ៥ គឺជាឆ្នាំងបាយ លោក ហុង សាវុធ ដោយគេចមិនរួចដាច់ខាត។
ជាធម្មតាគ្រប់ឈ្មួញដឹកទំនិញប្រភេទឡានយីឌុប ត្រូវបង់ក្បាលឡានចាប់ពី១០០ដុល្លារ ដល់៣០០ដុល្លារ ដែលក្នុង១ថ្ងៃៗដឹកឆ្លងកាត់រាប់សិបគ្រឿង ហើយឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូន មានចំណុចខ្សោយត្រង់បង់ពន្ធមិនគ្រប់ នាំចូលទំនិញផ្សេង ប្រកាសពន្ធផ្សឹង ដូច្នេះ លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ កាប់ឆៅៗ ទាមទារបានតាមអំពើចិត្ត លើបបូមាត់គាត់កំណត់។
ថ្មីៗនេះ លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ បង្ក្រាបចាប់ឡានពាក់ស្លាកលេខ(ខម) ប៉ុន្តែចាប់បណ្តើរ ដោះលែងបណ្តើរ សំខាន់រឿងលុយ។ ដោយឡែកករណីឡានក្រុងដឹកជញ្ជូនអ្នកដំណើរ មានការលួចបង្កប់ទំនិញគេចពន្ធក៏លោក ហុង សាវុធ តម្រូវអោយបង់ក្នុង១ខែ ឡាន១គ្រឿងចាប់ពី៥លាន ទៅ៧លានរៀល។ បញ្ហានេះខាងក្រុមឡានក្រុងស្រែកគ្រប់ៗគ្នា មិនមានសមត្ថភាពបង់ មិនហ៊ានបន្តលោតឆ័ត្រ ដោយសារខ្លួនត្រូវចំណាយលើសមត្ថកិច្ចច្រើនស្ថាប័នពេក ទើបលោក ហុង សាវុធ ប្រើស្ទីលអោយឈ្មួញ(អាចជាបណ្តាញរបស់ខ្លួន) លួចបង្កប់ទំនិញតាមឡានក្រុង ហើយខាងគយជាអ្នកបង្ក្រាបដើម្បីចោទប្រកាន់លើបទល្មើស លួចដឹកជញ្ជូនបង្កប់ទំនិញដោយអំពើរត់ពន្ធ អោយក្រុមហ៊ុនឡានក្រុងចូលចចារ ។ បញ្ហានេះខាងក្រុមហ៊ុនឡានក្រុងបានអះអាងថា៖ ពួកខ្លួនប្រកាសមិនដឹកទំនិញរត់ពន្ធ បើអ្នកដំណើរមានទំនិញហើយបង់ពន្ធស្របច្បាប់ទើបខាងក្រុមហ៊ុនដឹក ប៉ុន្តែខាងម្ចាស់ទំនិញគាត់មិនបានបង់ពន្ធ ក៏ត្រូវខាងគយចល័ត លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ បង្ក្រាបក្នុងការដឹកជញ្ជូនជាក់ស្តែង ពួកគាត់ចេញមកបកស្រាយ និងបញ្ជាក់ពីអត្តសញ្ញាណម្ចាស់ទំនិញហើយ ហេតុអីបង្ខំចិត្តចាប់ឡានគាត់ទុកមិនព្រមដោះស្រាយតាមនីតិវិធី ..? ខាងក្រុមហ៊ុនឡានក្រុងប្រឈមចូលខ្លួនមកដោះស្រាយ ដោយសារជាប់តៃកុងឡានជាអ្នកដឹក មានអ្នកដំណើរបង្កប់អីវ៉ាន់រត់ពន្ធ ដូច្នេះសិក្សាស្រាវជ្រាវ ដឹងថាដៃកុងឡាន និងខាងក្រុមហ៊ុនឡានក្រុងមិនពាក់ព័ន្ធហើយ គួរតែខាងគយចល័ត ហៅម្ចាស់ទំនិញមកពិន័យ និងបង់ពន្ធតាមច្បាប់គយ មិនត្រូវកៀបតែខាងឡានក្រុង តាមកំហឹងដែលខ្លួនទាមទារអោយគេបង់ក្បាល ដល់គេរត់ការបង់មិនរួច យកស្នៀតរបៀបនេះមកជាន់ករ អ្នករកសុីនោទេ..?
ពាក់ព័ន្ធករណីខាងលើនេះ ខាងអង្គភាព នគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕
ធ្លាយរឿង លោក ផែន ភឿន ប្រធានការិយាល័យ ស្រាវជ្រាវ បង្ក្រាបអំពើរត់ពន្ធ តំបន់២ ប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញនំពេញ៖មានការលើកឡើងថាការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ គឺមានក្រុមហ៊ុន និងឈ្មួញជាច្រើន បានបង្វែរទិសដៅ ទៅតាមច្រកបាវិត ខេត្តស្វាយរៀង ខណៈការម៉ៅក្នុងការដឹកជញ្ជូន តម្លៃក្នុងមួយកុងតឺន័រ ថោកជាងគេ ចាប់ពី១៥០០ដុល្លារ ដល់២០០០ដុល្លារ(បញ្ចុះសេវារត់ការ) នេះជាការលើកឡើងពីក្រុមឃ្លាទំនិញ ។
ប្រភពបានរាយការណ៍មកថា៖ ចំពោះបញ្ហាដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង ទោះជាមានការបង់ពន្ធត្រឹមត្រូវក៏ពិតមែន។ ក៏ប៉ុន្តែតើមានទំនិញមួយចំនួនធំ បានលោតឆ័ត្រតាមច្រករបៀង ដែលគេដាក់ភាពសង្ស័យថា ជាអំពើរត់ពន្ធទាំងនេះ គឺជាប្រភពសេដ្ឋកិច្ចយ៉ាងច្រើន សម្រាប់បុគ្គល លោក ផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់២ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា។
សូមបញ្ជាក់ថា៖លោក ផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់ ២ គឺបានគ្រប់គ្រងទៅលើខេត្តជាច្រើនដូចជា៖ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តមួយទៀត។
ទន្ទឹមនឹងឥទ្ធិពល ក្នុងការគ្រប់គ្រង តាមបណ្តាខេត្តទាំងនោះ ក៏មានការលេចឮថា លោក ផែន ភឿន ឆ្លៀតរកឱកាស ដើម្បីប្រមូលសេដ្ឋកិច្ចពីការដឹកជញ្ជូនទំនិញបង់ពន្ធស្របច្បាប់ ទំនិញពាក់កណ្ដាលគេចពន្ធ និងទំនិញរត់ពន្ធ។ បើទោះជាគេមិនបានបញ្ជាក់អំពីតួលេខពិតប្រាកដយ៉ាងណាក៏ដោយ ប៉ុន្តែមានអ្នកដឹកទំនិញខ្លះលួចបង្ហើបថា បើទំនិញដែលបានបង់ពន្ធរួចហើយក៏ដោយ នៅតែបង់ប្រាក់ឱ្យលោកផែនខ្លួន ក្នុងមួយឡានចំនួន ១០០ដុល្លារទៅ ១៥០ដុល្លារ។ ដោយឡែកចំពោះការដឹកជញ្ជូនទំនិញ ចាក់ទុកថាលោតឆ័ត្រ ឬប្រកាសពន្ធប្រភេទអេឡិចត្រូនិច ប្រភេទទំនិញនាំចូលបង់ពន្ធថ្លៃ តែបង់ពន្ធប្រភេទជាកែវជ័រ ចាប់ហួយ ជាវសំឡីអនាម័យ ក្រដាសអនាម័យ នោះគឺលោក ផែន ភឿន បានតម្រូវឱ្យបង់ក្នុងមួយឡាន យ៉ាងតិចចាប់ពី ៣០០ដុល្លារ ទៅ ៥០០ដុល្លារ។ ក្នុងនោះការបង្កប់ដឹកប្រេងម៉ាស៊ីនច្រើនផងដែរ។ ប៉ុន្តែចំពោះការដឹកជញ្ជូនទំនិញ ដែលបានបង់ពន្ធពិតប្រាកដ គេក៏ឆ្ងល់ថា ហេតុអី្វក៏លោក ផែន ភឿន នៅតែទទួលបាន សេវាបង់ថ្លៃក្បាលឡានក្នុងមួយឡាន ១០០ដុល្លារទៅ ១៥០ដុល្លារ នេះជាចំណុចមួយ ក្លាយជាចម្ងល់សង្ស័យថា ការដឹកជញ្ជូននេះ បង់ពន្ធពិតប្រាកដក៏ដោយ តែអាចបង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែងភេទទំនិញ ប្រកាស(គោ) បង់ពន្ធ( កណ្ដុរ)ក៏អាចថាបាន។
ក្រុមឈ្មួញបានលើកឡើងថា មួយរយៈចុងក្រោយនេះ គឺមានទំនិញច្រើន ត្រូវឆ្លងកាត់ក្នុងតំបន់ដែល លោក ផែន ភឿន គ្រប់គ្រង ទាំងខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តតាកែវ នឹងខេត្តមួយចំនួនទៀត មានទាំងទំនិញតាមផ្លូវគោក និងតាមផ្លូវទឹក។ អ្នកដឹកជញ្ជូនទំនិញចៀសមិនផុតទេ ពីការបង់ប្រាក់ឱ្យលោក ផែន ភឿន ដែលជាមេគយ ដ៏ចាស់វស្សា និងប្រមូលសេដ្ឋកិច្ចនោះទេ។
ដូច្នេះលោក បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកគយនិងរដ្ឋាករកម្ពុជា សុំជួយពិនិត្យមើល ភាពមិនប្រក្រតី របស់ លោកផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់២ផង។
ជុំវិញការលើកឡើងនេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់២ នៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង។ ប៉ុន្តែលោកធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២០ តាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «ខ្ញុំគ្មានធ្វើចឹងៗ យកលុយពីគេទេ កុំជឿគេចោទប្រកាន់មកលើខ្ញុំ»……រួចក៏បិទទូរស័ព្ទ ខលលែងចូលតែម្តង៕SRP
បន្ទាយមានជ័យ ៖ មន្ត្រីសមត្ថកិច្ចគយចល័តក្រសួងប្រចាំខេត្តបន្ទាយមានជ័យ និងមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសហការបង្ក្រាបផលិតផលសាច់ជ្រូក៤,៥តោន ដែលលួចនាំចូលពីប្រទេសថៃនិងដឹកជញ្ជូនខុសច្បាប់ក្នុងប្រទេសកម្ពុជា។កាលពីអាធ្រាត្រថ្ងៃទី៥ខែឧសភ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥នៅភូមិ/សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយរសៀលថ្ងៃដដែលបាននាំទៅកម្ទេចចោល។ លោកឡេង សុភ័ក្ត្រា មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាគយចល័តក្រសួង (នៅខេត្តបន្ទាយមានជ័យ) នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពជានិងលោកតោ មេសា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី៦ខែឧសភាឆ្នាំ២០២០ថា ៖ ផលិតផលសាច់ជ្រូកនោះបានផ្ទូកក្នុងរថយន្តឃ្លុបក្លាស្ស៊រ១គ្រឿងដែលបើកបរពីព្រំដែនថៃមកក្នុងខេត្តបន្ទាយមានជ័យ។ ការឆែកឆេរក្នុងរថយន្តបានរកឃើញនូវសាច់ជ្រូក ឆ្អឹងជំនីជ្រូកនិងគ្រឿងក្នុងជ្រូកចំនួន៧៥កេសស្មើនឹងទម្ងន់៤.៥០០គីឡូក្រាម។ ពោលគឺសកម្មភាពស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាបបានសកម្ម ធ្វើឡើងទោះក្នុងកាលៈទេសៈនៃការឆ្លងរីករាលជម្ងឺកូវីត១៩ ក៏ដោយ ។
ក្រោយធ្វើកំណត់ហេតុ ហើយហៅអ្នកបើករនិងម្ចាសរថយន្តមកធ្វើកំណត់ហេតុ ហើយប្រគល់ទទួល រួចនាំទៅរណ្តៅកប់និងដុតកម្ទេចបំផ្លាញចោលនៅភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ដោយមានមន្ត្រីជំនាញទាំង២ចូលរួម ។ ចំណែកលោកហ៊ុយ ទូច អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យអោយដឹងដែរថា ការបង្ក្រាបបានផលិតសាច់ជ្រូកខាងលើ គឺទី១ ជាការនាំចូលអត់ច្បាប់អនុញាតិនិងខុសនឹងសារាចរលេខ០៧ របសើរាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជម្ងឺឆ្លង និងវិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទគឺនាំចូលខុសច្បាប់ពីប្រទេសថៃតាមច្រករបៀង ឬដោយខុសច្បាប់ ។ ទី២ ការដឹកជញ្ជូនក្នុងប្រទេសកម្ពជាដោយគ្មានច្បាប់អនុញ្ញាតិ ហើយខុសនឹងលក្ខណៈបច្ចេកទេសលើការវេចខ្ចប់ និងទី៣ វាប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាពដល់អ្នកបរិភោគ ៕ធ.ដ
ក្រុមឈ្មួញល្បិចខ្ពស់លួចនាំចូលឡានអត់ពន្ធពីវៀតណាម ១ខែលួចនាំចូលឡានជិត២០គ្រឿង ដោយពាក់លេខនគរបាលជាតិ និង ខ ម គ្រប់ឡានពេលនាំចូល ហើយជួលអ្នកបើកបរជំនាញបើកក្នុងល្បឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោងឲ្យបើកឡានទាំងនោះចូលមក ខេត្តព្រៃវែង៖ កម្លាំងគយចល័តតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ដោយសហការជាមួយមន្ត្រីកងរាជអាវធហត្ថលើផ្ទៃប្រទេស បានចេញប្រតិបត្តិការបង្ក្រាបរថយន្តលួចនាំចូលគេចពន្ធមកពីប្រទេសវៀតណាម ចំនួន២គ្រឿង តាមច្រករបៀងប៉ុស្តិ៍អន្តរជាតិត្រពាំងផ្លុង ចូលមកភ្នំពេញ ប្រទេសកម្ពុជា។ ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង១៖១៥នាទីយប់ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការបញ្ជាផ្ទាល់ពីលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ។
ប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ឃាត់រថយន្តគ្មានពន្ធនាំចូលចំនួនពីរគ្រឿង រួមមានរថយន្ត Chevrolet ផលិតឆ្នាំ ២០១៩ និងរថយន្ត Lexus GS 300 នៅចំណុច ភូំមិពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា ម្ចាស់រថយន្តឈ្មោះ ម៉ៅ វណ្ណៈ ហៅសុខគា បានធ្វើសកម្មភាពលួចនាំចូលរថយន្តអត់ពន្ធកន្លងមកជាញឹកញាប់ ដោយប្រើល្បិចបំភាន់ភ្នែកសមត្ថកិច្ច ប្រកបដោយបច្ចេកទេសខ្ពស់ តែទោះជាយ៉ាងក្តី ក៏មិនអាចគេចផុតពីសមត្ថកិច្ចគយចល័តតំបន់៦ ឡើយ។ សកម្មភាពរបស់ឈ្មួញដ៏មានល្បិចខ្ពស់នេះ បានជួលអ្នកបើកបរ យ៉ាងស្ទាត់ជំនាញបើកក្នុងល្បឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ក្នុងស្ថានភាពមេឃកំពុងភ្លៀង និងយប់ងងឹតផង ដោយមិនខ្វល់ពីការគ្រោះថ្នាក់ចំពោះអ្នកដទៃ។
តាមចម្លើយសារភាពរបស់ម្ចាស់ និងអ្នកបើកបរ បានឲ្យដឹងថា ក្នុងមួយខែខ្លួនលួចនាំចូលរថយន្តមកពីប្រទេសវៀតណាមបានចំនួន ពី១៧ ទៅជាង២០គ្រឿង ដោយយកស្លាកលេខ នគរបាលជាតិ និង ខ ម ទៅបំពាក់គ្រប់រថយន្ត រាល់ពេលធ្វើសកម្មភាពនាំចូល។
សូមបញ្ជាក់ថា ឈ្មោះ ម៉ៅ វណ្ណៈ នេះធ្លាប់មន្ត្រីគយចល័តតំបន់១ ចាប់បានរថយន្តអត់ពន្ធដែលឈ្មោះនេះលួចនាំចូលកន្លងមក ម្តងរួចមកហើយ ។ តាមចម្លើយសារភាពរបស់ក្រុមឈ្មួញបានឲ្យដឹងថា អ្នកលួចនាំចូលរថយន្តអត់ពន្ធនៅមានឈ្មោះ ប៊ុន ធឿន ម្នាក់ទៀត ដែលសមត្ថកិច្ចគយធ្លាប់ធ្វើការបង្ក្រាប និងកំពុងតាមប្រម៉ាញ់បន្ត។ បច្ចុប្បន្នរថយន្តត្រូវបានរក្សាទុកនៅទីតាំងគយចល័តពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី៕
គយចល័តតំបន់៦ ចាប់រថយន្ដអត់ពន្ធ ៣គ្រឿងនៅស្រុកពេជ្រាដា ថ្ងៃចេញផ្សាយៈ December 17, 2020 ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ទទួលបានការចង្អុលបង្ហាញពីលោក កើត សុទ្ធារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស លោក ព្រាប គារ៉ាត ប្រធានតំបន់៦ បានដឹកនាំមមន្រ្តីក្រោមឱវាទសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តមណ្ឌលគីរី បានធ្វើការឡោមព័ទ្ធចាប់ឃាត់រថយន្តអត់ពន្ធ ម៉ាក TUNDRA ចំនួនពីរគ្រឿង នៅភូមិភូជ្រៃ ឃុំភូជ្រៃ ស្រុកពេជ្រាដា។
ការឈានទៅដល់ការទ្បោមព័ទ្ធចាប់នេះដោយសារ តែរថយន្តទាំងពីរនេះជាមុខសញ្ញាដឹកឈើ នាំចេញយ៉ាងសកម្មរៀងរាល់យប់ តាមផ្លូវវាងក្រុងសំដៅ ទៅមាត់ច្រកព្រំដែនអូររាំងដាក់ដាំ។ រាល់ពេលធ្វើសកម្មភាពម្ដងៗ រថយន្តទាំងពីរបើកបរក្នុងល្បឿនលឿន ហើយម្ចាស់បានបន្លំពាក់ស្លាកលេខក្លែងក្លាយ (ឡានពីរលេខតែមួយ)។
ពេលរថយន្តដឹកឈើចេញម្តងៗ ម្ចាស់បានចាត់តាំងមនុស្សមួយក្រុម តាមដានមើលផ្លូវសមត្ថកិច្ចតាំងពីក្នុងខេត្តដល់ព្រំដែន ដែលជាហេតុធ្វើឲ្យសមត្ថកិច្ច មានការលំបាកក្នុងការបង្ក្រាប។ ក្នុងថ្ងៃដដែលនេះដែរ មន្ត្រីគយបានចាប់ឃាត់រថយន្តអត់ពន្ធមួយគ្រឿងផ្សេងទៀត ម៉ាកឡិចស៊ីស GS300 នៅមុខហាង អាលីហ្សា ក្បែរស្ថានីយ៍ប្រេង ឥន្ធនៈប៉ាប៉ា ខេត្តមណ្ឌលគីរី។
មន្រ្តីគយបានបង្ហើបឲ្យដឹងថា ម្ចាស់រថយន្តដែលក្លែងបន្លំស្លាកលេខ អគ្គនាយកដ្ឋានគយនឹងប្តឹងទៅតុលាការចាត់ការតាមច្បាប់។ រីឯរថយន្តអត់ពន្ធ ដែលនៅបន្តប្រើប្រាស់ មន្ត្រីគយនឹងនៅតែបង្ក្រាបបន្តទៀត។
បច្ចុប្បន្នរថយន្តល្មើសទាំងនេះ បានយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងគយចល័តពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយតាមនីតិវិធី៕
No comments:
Post a Comment