Saturday, April 10, 2021

កម្ពុជា និង បំណុល

ដើម្បីងាយយល់ ងាយវាយតម្លៃ សភាពការណ៍បំណុល ទំព៏រនេះ នឹងលើកយកទស្សនៈមនុស្សទាំង ៣ ក្រុម គឺក្រុមគាំទ្ររដ្ឋាភិបាល ក្រុមប្រឆាំងរដ្ឋាភិបាល និង ក្រុមប្រផេៈដែល រេជួនស្តាំង ជួនឆ្វេង។ បំណុលបណ្តាប្រទេសនៅអាស៊ាន និងស្ថានភាពបំណុលសកលលោក ដែលមនុស្សម្នាក់ ជំពាក់បំណុល គិតជាដុល្លា រួមមាន៖
  1. ក្រុមប្រឆាំងរដ្ឋាភិបាល យល់ថា បំណុលកម្ពុជាខ្ពស់ជាង ១៦,០០០ លានាំដុល្លា ជាពិសេសបំណុលចិនដែលមានជាង ៤,០០០ លានដុល្លា គឺជារឿងអាក្រក់បំផុត ។ គេប្រដូចកម្ពុជាទៅនឹងប្រទេសខ្លះនៅអាហ្រិកដែលគ្មានលុយសងបំំណុល ចិន បណ្តាលឲ្យចិនរឹបអួសយកកំពង់់ផែ ឬ ប្រទេស !! ក្រុមនេះឃោសថា បំណុលសារណៈ/បំណុលរដ្ឋ បើទោះជាប្រជាជនមិនមែនជាអ្នក​បង់​លុយសងគេមែន តែរដ្ឋនឹងដាក់ពន្ធ តំលើងពន្ធលើទំនិញ សេវាកម្ម ដែលនាំឲ្យប្រជាជន វេទនា។
  2. ក្រុមគាំទ្ររដ្ឋាភិបាល យល់ថា បំណុលនេះមិនខ្ពស់ ប្រៀបធៀបជាមួយ អាមេរិក សាំងហ្គាពួ និងប្រទេសអ្នកមានៗលើសកលលោកដែលសុទ្ធតែខ្ចីលុយគេយកមកអភិវឌ្ឈន៍ជាតិ។ ក្រុមនេះអះអាងខាងកម្ពុជាអាចគ្រប់គ្រងបំណុលបាន អាចសងបំណុលបានតាមផែនការ អ្វីដែលកម្ពុជា មិនអាចសងបាន នោះគឺបំណុលមរតកដែល របប លន់ណុល ជំពាក់់សហរដ្ឋអាមេរិកជាង ៥០០ លានដុល្លា របបរដ្ឋកម្ពុជាជំពាក់់ សូវៀតជាង ១៥០០ លានដុល្លា ?។ តាមតារាងរូបភាពខាងក្រោម កម្ពុជា១ នាក់ជំពាក់បំណុលគេ ៦០០ ដុល្លា/ម្នាក់ ខណៈ ចិន គឺ ១,៣២៦ដុល្លា/ម្នាក់ មានន័យថា កម្ពុជាកូនបំណុលចិន តែធូរស្រាលជាចិន !។ អាមេរិក ជំពាក់គេ ២៣,៦៣៣ ដុល្លា/ម្នាក់ រុស្សី មានត្រឹមតែ ៣,៧០០ដុល្លា/ម្នាក់
  3. ក្រុមប្រផេះ ជាក្រុមមនុស្សភាគច្រើនដែលអត់ច្បាស់ អត់ដឹងខាងណាខុស ខាងណាត្រូវ​ អាចជាក្រុមដែល ម្តងថា គាំទ្រខាងឆ្វេង ម្តងគាំទ្រខាងស្តាំ
១០ មេសា ២០២១៖ ភ្នំពេញ៖ បញ្ហាបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក ក្នុងសម័យ លន់ នល់ កាលពីដើមសតវត្សរ៍ ឆ្នាំ១៩៧០ គឺជារឿងដ៏ស្មុគស្មាញ និងមានលើកឡើងជាច្រើនលើកច្រើនសាររួចមកហើយ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងអាណត្តិប្រធានាធិបតីអាមេរិកមុនៗ ។ ជាថ្មីម្ដងទៀតនៅក្នុងអាណត្តិរបស់លោក ចូ បៃដិន ដែលទើបនឹងឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យប្រធានាធិបតីអាមេរិករូបនេះ ពិចារណាឡើងវិញ ជុំវិញបញ្ហាបំណុលដែល លន់ នល់ បានខ្ចីកាលពីសម័យសង្គ្រាម ដោយបានកើនឡើងរហូតដល់ទៅជាង៥០០លានដុល្លារនោះ។ក្នុងឱកាសថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា «ចាប់តាំងពីកិច្ចព្រមព្រៀងឆ្នាំ១៩៩១ ប្រទេសជាច្រើន បានផ្ដល់ជំនួយដល់កម្ពុជា ប៉ុន្តែកម្ពុជាមិនបានទទួលប្រាក់មួយសេនណាទេគេជួយមកគ្រាន់តែយកប្រាក់នោះទៅសងគេតែប៉ុណ្ណោះ! ឥឡូវនេះ បំណុលដែល លន់ នល់ ជំពាក់អាមេរិក កំពុងគិតពីដើមទៅជាការ ការទៅជាដើម បូកនិងការផាកពិន័យ បណ្ដាលអោយកម្ពុជាមិនអាចទទួលឥណទាន ពី IMF បានទេ ព្រោះតែបំណុលអាមេរិកនិងរុស្សី»។



Between 1972 and 1975, Cambodia incurred a $276 million debt to the United States through the provision of agricultural commodities. General Lon Nol incurred this debt to support his chaotic and dictatorial regime, which seized power through a coup, making his an illegitimate government in the eyes of many of today's Cambodians. Lon Nol did nothing to address this debt.

សម្ដេចបានលើកឡើងថា សម្ដេចមិនដឹងថា លន់ នល់ យកកម្ចីទាំងនោះទៅណាផងហើយបង្ខំអោយអ្នកជំនាន់ក្រោយសង សង្្ឃឹមថារដ្ឋាភិបាលរបស់ លោក ចូ បៃដិន នឹងពិចារណាជុំវិញអំពីបញ្ហានេះ គឺថាពេលនោះលន់ នល់ ខ្ចីយកមកទិញអាវុធ គ្រាប់បែក មកទម្លាក់ពេញតែស្រុកខ្មែរ! ឥឡូវបញ្ហាសំខាន់របស់យើងនោះនៅត្រង់ថា យកពូថៅមកវាយបំបែកក្បាល យើងហើយ ទាមទារអោយយើងជូតពូថៅដែលប្រឡាក់ទៅដោយឈាម យើងទៅទៀត។សម្ដេចសង្កត់ធ្ងន់ថា « សង្ឃឹមថារដ្ឋាភិបាលរបស់ លោក ចូ បៃដិន មេត្តាពិចារណាអំពីបញ្ហានេះ ប្រៀបដូចជាការយកញញួរ យកពូថៅ មកវាយក្បាលយើងខ្ញុំហើយ តម្រូវដាច់ខាតអោយខ្ញុំជូតឈាមចេញពីពូថៅហ្នឹងទៅទៀត»។

ជាមួយគ្នានេះសម្ដេច ក៏បានស្នើដល់សហរដ្ឋអាមេរិកនិងរុស្ស៊ី បង្វែរបំណុលទាំងនោះមកជា ជំនួយសម្រាប់អភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា ដូចប្រទេសជប៉ុនផងដែរ។

សម្ដេចបញ្ជាក់ថា «សហរដ្ឋអាមេរិក និងរុស្ស៊ី ជួយយើងក្នុងការចំណាយ កាត់ចោលប៉ុន្មាន នៅសល់ប៉ុន្មាន ជួយជាជំនួយសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា ហើយប៉ុន្មានដែលកម្ពុជា ត្រូវសង»។

សម្ដេចថា នេះជាកាតព្វកិច្ចដែល តម្រូវអោយសម្ដេចពន្យល់ អោយប្រជាពលរដ្ឋខ្មែរបានដឹង និងគ្មានការលាក់លៀមឡើយ។សូមញ្ជាក់ថា យោងតាមឯកសាររបស់ CIA បានអោយដឹងថា យន្តហោះសហរដ្ឋអមេរិក បានយកគ្រាប់បែក ២លាន៧សែនតោន ក្នុងនោះមានគ្រាប់បែកគីមីផង យកមកទំលាក់នៅក្នុងស្រុកខ្មែរ កាលពីសម័យសង្រ្គាមវៀតណាម នៅពេលកងទ័ពរបស់ខ្លួន មកដល់វៀតណាម នាថ្ងៃ១ វិច្ឆិកា ១៩៥៥ ដោយកងទ័ពអាកាសរបស់អាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែក និង គ្រាប់បែកគីមី ចុងទសវត្សរ៍ ទី៦០ និងចប់នៅឆ្នាំ១៩៧៣ នៅលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ខ្មែរ-វៀតណាម ចាប់ពីកន្ទុយនាគរហូតដល់ស្រុកចន្ទ្រា ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ និងរបួសពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់៕

29 មករា 2021 បំណុល​បរទេស​របស់​កម្ពុជា​កើន​ដល់​ជិត​៩​ពាន់​លាន​ដុល្លារ ត្រឹម​ឆ្នាំ​២០២០ បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ដែល​រដ្ឋាភិបាល​កម្ពុជា​ជំពាក់​ដៃគូ​បរទេស បាន​កើន​ឡើង​យ៉ាង​គំហុក​ដល់​ជិត​ ៩ ​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០២០។​ ឯកសារ​សង្ខេប​ជា​ស្ថិតិ​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចែកចាយ​កាល​ពី​ថ្ងៃ​ពុធ បង្ហាញ​ថា «សន្និធិ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស»​ ដែល​រដ្ឋ​នៅ​ជំពាក់​ដៃគូ​បរទេស​ បាន​ឡើង​ដល់​កម្រិត ៨.៨៥៩ ​លាន​ដុល្លារ​អាមេរិក មក​ទល់​នឹង​ដំណាច់​ខែ​ធ្នូ។

តួ​លេខ​នេះ​បង្ហាញ​ពី​ការ​កើនឡើង​ក្នុង​អត្រា​ពីរ​ខ្ទង់​គឺ​ ១៦,៦៣ ភាគរយក្នុង​អំឡុង​ឆ្នាំ​មាន​វិបត្តិ​កូវីដ​១៩ ​ធៀបទៅ​នឹង​តួលេខ​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៩ ដែល​ស្ថិត​ក្នុង​កម្រិត​ ៧.៥៩៦​ លាន​ដុល្លារ​អាមេរិក។

ក្នុង​វេទិកា​សាធារណៈ​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ លោក​រដ្ឋ​លេខាធិការ វង្សី វិស្សុត នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា កម្រិត​បំណុល​របស់​រដ្ឋ​នៅ​មាន​អត្រា «ទាប» នៅ​ឡើយ។

«ហើយ​បំណុល​របស់​យើង​មក​ដល់​ថ្ងៃ​នេះ មា ន​Space (លម្ហ) មួយ​ទៀត ដែល​បំណុល​យើង​នៅ​ទាប​មែន យើង​នៅ​សល់​ច្រើន​ណាស់ ថ្វី​ដ្បិត​មាន​វិបត្តិ​[ឆ្នាំ]​ ២០២០ GDP TO RATIO (អនុបាត​បំណុលធៀប​នឹង​ទំហំ​សេដ្ឋកិច្ច)​ យើង​ទើប​តែ​ ៣២%​ ទេ។ នេះ​កំណើន​ធ្លាក់​ផង នៅ​ប៉ុណ្ណឹង​ផង»។ ការ​ធ្វើ​ការ​គណនា​បង្ហាញ​ថា បំណុល​បរទេស​របស់​កម្ពុជា បាន​កើន​ក្នុង​កម្រិត ១.២៦៣ លាន​ដុល្លារ​ពេញ​មួយ​ឆ្នាំ​ ២០២០ ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​ក្នុង​អត្រា -៣.១% ដោយ​សារ​វិបត្តិ​កូវីដ១៩។

លោក មាស សុខសេនសាន អគ្គ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និយាយ​ថា កំណើន​បំណុល​យ៉ាង​គំហុក​នៅ​ឆ្នាំ​នេះ មិនមែន​ជា​ការ​ខ្ចី​មក​បើក​ប្រាក់​បៀវត្សរ៍​ទេ។ លោក​ប្រាប់​VOA​ថា៖ «ដែល​ខ្ចី​មក​នេះ មិនមែន​យើង​ខ្ចី​យក​មក​ទប់ទល់​នឹង Current Budget ​(ថវិកា​ចរន្ត)​ ទេ គឺ​ខ្ចី​ទៅ​លើ​ការ​វិនិយោគ (Investment) ហើយ​និង​កញ្ចប់​ថវិកា​សង្គ្រោះ​ (Stimulus Package)»។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ហិរញ្ញវត្ថុ​រូប​នេះ​បន្ត​ថា ការ​ខ្ចី​ប្រាក់​បន្ថែម​នេះ​ដើម្បី​បង្គ្រប់ និងធានា​ថា​ នៅ​ពេល​រដ្ឋ​ព្យាយាម​បញ្ចូល​សាច់ប្រាក់​ជួយ​ដល់​អាជីវកម្ម​ តាម​រយៈ​ការ​បង្កើត​ធនាគារ​រដ្ឋ​មួយ​កាល​ពី​ឆ្នាំ​មុន និង​បង្កើត​កញ្ចប់​ថវិកា​សង្គ្រោះ​ នោះគម្រោង​វិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា​នឹង​មិន​រង​ផល​ប៉ះ​ពាល់​ឡើយ។​ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​កម្ពុជា​ជំពាក់​ចិន​ជា​ម្ចាស់​កម្ចី​ធំ​ជាង​គេ​ដែល​កាន់​កាប់​អត្រា​ ៤៥% ស្មើ​នឹង​ជិត ​៤ ​ពាន់​លាន​ដុល្លារ ខណៈ​ ៣១%​ ទៀត​ជំពាក់​ស្ថាប័ន​ហិរញ្ញវត្ថុ​ពហុភាគី​នានា​ ដូច​ជា​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជា​ដើម។

កាលពី​ខែ​កក្កដា ឆ្នាំ ២០១៩ ការស្រាវជ្រាវ​មួយ​ធ្វើ​ដោយ​វិទ្យាស្ថាន Kiel Institute មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ បង្ហាញ​ថា​ កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​ជំពាក់​បំណុល​ប្រទេស​ចិន​ច្រើន​បំផុត​លំដាប់​ទី​ ៦ ក្នុង​ចំណោម​ ៥០​ ប្រទេស​ ដែល​លើក​យក​មក​សិក្សា​ទូទាំង​ពិភពលោក។

របាយការណ៍​ដដែល​បាន​បង្ហាញ​កង្វល់​អំពី​កំណើន​យ៉ាងលឿន​នៃ​អត្រា​បំណុល​ដែល​ប្រទេស​ទាំង​នោះ​ជំពាក់​ចិន ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ថា​ទាំង​មាន​ហានិភ័យ ការ​ប្រាក់​ខ្ពស់ និង​កង្វះ​តម្លាភាព។ ស្ថិតិ​ផ្លូវការ​របស់​ក្រសួង​ហិរញ្ញវត្ថុ​បង្ហាញ​ថា បំណុល​ដែល​រដ្ឋ​ជំពាក់​បរទេស​បាន​កើន​ឡើង​ពី​រង្វង់​ ៥ ​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០១៥ មក​ដល់​ ៨,៨​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០។ ​ក្នុង​ឆ្នាំ​ ២០២១​ នេះ បើ​តាម​គម្រោងរបស់​រដ្ឋាភិបាល បំណុល​នឹង​នេះ​កើន​ដល់​រង្វង់ ​១០ ​ពាន់​លាន​ដុល្លារ៕

19 January 2021 រដ្ឋាភិបាល: បំណុល​សាធារណៈ​របស់​កម្ពុជា​នៅក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យដឹងថា បំណុល​សាធារណៈ​របស់​ប្រទេស​កម្ពុជា ​ស្ថិតនៅ​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន និង​បន្ត​មានឱកាស​មួយ​ចំនួន​សម្រាប់​ការបង្កើន​ការខ្ចី​សម្រាប់​តម្រូវការ​អភិវឌ្ឍ​ប្រទេស ប្រសិនបើ​ចាំបាច់​។

Moody ដែល​ជា​ទីភ្នាក់ងារ​ផ្ដល់​ចំណាត់ថ្នាក់​អន្តរជាតិ​កាលពី​ថ្ងៃទី​ ១២ ខែ​មករា បានចេញ​ចក្ខុវិស័យ​របស់​ខ្លួន​ដោយ​ចង្អុលបង្ហាញ​ថា ការកើនឡើង​បំណុល​ខាងក្រៅ​វ័ណ្ឌក​នៅក្នុង​ប្រទេស​បង់ក្លាដែស​កម្ពុជា (​ស្ថិរភាព B2) និង​ប្រទេស ហ្វ៊ីជី ត្រូវបាន​ជំរុញ​ដោយ​បន្ទាត់​ហិរញ្ញប្បទាន​សម្បទាន ដែល​បង្កើន​ដោយ​សហគមន៍​អន្តរជាតិ​។

Moody ឱ្យដឹងថា​៖ «​ដោយសារ​តម្រូវការ​សេវាកម្ម​បំណុល​ខាងក្រៅ​ទាប និង​បំណុល​ប្រចាំឆ្នាំ​ទាប ហានិភ័យ​ងាយ​ទទួល​រងគ្រោះ​ខាងក្រៅ​សម្រាប់​បំណុល​ទាំងនេះ​នឹង​នៅតែ​មាន បើទោះបី​សមតុល្យ​គណនី​ចរន្ត​អាច​បន្ត​អាក្រក់​ខ្លាំង​ឡើង​ដោយសារ​តែ​ចក្ខុវិស័យ​ដ៏ផុយស្រួយ​នៃ​ការផ្ញើ​ប្រាក់​ពី​បរទេស និង​វិស័យ​ទេសចរណ៍​»​។

ទីភ្នាក់ងារ​ផ្ដល់​ចំណាត់ថ្នាក់ Moody បានឱ្យ​ដឹងថា បំណុល​ទីផ្សារ​ប្រទេស​រីកចម្រើន​ជាច្រើន​នៅ​ក្នុង​តំបន់​បាន​ស្ដារ​ទុនបម្រុង​ឡើងវិញ ខណៈដែល​លក្ខខណ្ឌ​ទីផ្សារ​ធូរស្រាល​ដែល​លើសពី​កម្រិត​ខ្ពស់បំផុត​មុនពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ករណី​មួយចំនួន​។

ទោះជា​យ៉ាងណា ភាព​គ្រប់គ្រាន់​ទុនបម្រុង​នៅតែ​ទន់ខ្សោយ​សម្រាប់​ប្រទេស​ឡាវ ម៉ុងហ្គោលី ប៉ាគីស្ថាន និង​ស្រីលង្កា ដែល​ការសងបំណុល​ឆ្លងកាត់​ព្រំដែន​របស់​ប្រទេស​ទាំងនេះ​រួមទាំង​កម្ចី​មិនមែន​សម្បទាន​ដូចជា​ពី​ធនាគារ និង​គោលនយោបាយ​របស់​ប្រទេស​ចិន​នៅតែ​មាន​ចំនួន​ច្រើន​ទាក់ទង​នឹង​ទុន​បម្រុង​បរទេស​។ Moody ឱ្យដឹង​ថា​៖ «​ក្នុងករណី​ទាំងនេះ ការធានា​លទ្ធភាព​ទទួល​បាន​ទីផ្សារ​ហិរញ្ញប្បទាន​ឆ្លងកាត់​ព្រំដែន ឬ​ជំនួយ​សន្ទនីយ​ភាព​ខាងក្រៅ នឹង​ពឹងផ្អែក​ខ្លាំង​លើ​ការប្ដេជ្ញា​ចិត្ត​ក្នុង​ការធ្វើ និង​ការបង្ហាញ​ការកែទម្រង់ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​សារពើពន្ធ​កាន់តែ​ខ្លាំង​»​។



លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ថា កម្ពុជា​ពិតជា​មិន​ភ័យព្រួយ​រឿង​បំណុល​បរទេស​ទេ មិន​ភ័យព្រួយ​ត្រង់​ថា កម្ពុជា​មានច្បាប់​ត្រឹមត្រូវ​លើ​ការគ្រប់គ្រង​បំណុល ដែល​បច្ចុប្បន្ននេះ​កម្ពុជា​ខ្ចី​ក្នុង​កម្រិត​មួយ​ដែលមាន​ច្បាប់​អនុញ្ញាត និង​គោរព​លើ​គោលការណ៍​ក្នុង​ការគ្រប់គ្រង​បំណុល​សាធារណៈ​។

លោក​បន្ដថា ស្ថាប័ន​អន្ដរជាតិ​ធំៗ​ដូចជា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ​ជាដើម​បាន​វាយតម្លៃថា កម្ពុជា​ស្ថិត​នៅ​ក្រោម​អនុ​បាត​បំណុល​នៅឡើយ មាន​ន័យ​ថា កម្ចី​នៅមានកម្រិត​ទាប អាច​បន្ដ​ខ្ចី​ទៀត​បាន​ប្រសិនបើ​កម្ពុជា​ចង់ ដូច្នេះ​កម្ពុជា​មិន​ស្ថិតក្នុង​ប្រទេស​មាន​បំណុល​វ័ណ្ឌក​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​ងាក​ទៅ​មើល​ក្នុង​ទសវត្សរ៍ ​៩០ ការចំណាយ​របស់​កម្ពុជា​លើ​ការវិនិយោគ គឺ​អាស្រ័យ​ទៅ​លើ​ហិរញ្ញប្បទាន​ពី​បរទេស​រហូតដល់ ៨០ ​ភាគរយ ​ដើម្បី​ចំណាយ​ចាំបាច់​មួយចំនួន​ក្នុង​ប្រទេស ប៉ុន្ដែ​បច្ចុប្បន្ន​ការវិនិយោគ​របស់​កម្ពុជា​ដែល​ពឹង​ផ្អែកលើ​បំណុល​បរទេស គឺ​ក្នុង​កម្រិត ២០ ​ភាគរយ​ប៉ុណ្ណោះ មាន​ន័យ​ថា ពីមុន​កម្ពុជា​ពឹងផ្អែក​លើ​បរទេស ៨០ ​ភាគរយ ដើម្បី​វិនិយោគ និង​ពឹង​លើ​ចំណូល​ក្នុងស្រុក ២០ ​ភាគរយ ប៉ុន្តែ​ឥឡូវ​កម្ពុជា​ពឹងផ្អែក​ពី​បរទេស​តែ ២០ ​ភាគរយ​ប៉ុណ្ណោះ និង​ពឹង​លើ​ចំណូល​ក្នុងស្រុក​ ៨០ ​ភាគរយ​»​។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​ ១៩៩៣ មកដល់​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប ១៣,០៨ ​ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គ្របដណ្តប់​ប្រមាណ ៨៧ ​ភាគរយ និង​វិស័យ​អាទិភាព​ចំពោះមុខ​ផ្សេងទៀត​ប្រមាណ​ ១៣ ​ភាគរយ​៕

03/04/2019 ​ក្រសួង​ហិរញ្ញ​វត្ថុ​៖ កម្ពុជា​ជំពាក់​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ចំនួន​ ៧ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ កាល​ពី​ថ្ងៃ​ទី០២​ខែ​មេសា​ម្សិល​មិញ បាន​បញ្ជាក់​ថា កម្ពុជា​មាន​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ប្រមាណ ៧ពាន់​លាន​ដុល្លារ មិន​មែន ជាង​១ម៉ឺន​លាន​ដុល្លារ​ទេ គិត​ត្រឹម​ឆ្នាំ​២០១៨ ​។ ការ​លើក​ឡើង​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​ដូច្នេះ គឺ​បន្ទាប់​ពី​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ភាសាខ្មែរ និង​បរទេស​មួយ​ចំនួន បាន​ដក​ស្រង់​តួ​លេខ​ពី​ព្រឹត្តិ​បត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​លេខ​៧ យក​ទៅ​ធ្វើ​ការ​បក​ស្រាយ​ខុស​ន័យ​បច្ចេក​ទេស​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ​វត្ថុ ឲ្យ​ដឹង​ថា តួលេខ​បំណុល​ជាង ​១ម៉ឺន​លាន​ដុល្លា​រនោះ គឺ​ជា​តួលេខ​នៃ​ការ​ខ្ចី​ឥណទាន​សម្បទាន ដែល​រដ្ឋា​ភិបាល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ដៃ​គូ​អភិវឌ្ឍន៍ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ដំណាច់​ឆ្នាំ​២០១៨ ពោល​គឺ​ពុំ​មែន​ជា​តួលេខ​សន្និ​ធិ​បំណុល ឬ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស ដែល​កម្ពុជា​ជំពាក់​ជាក់​ស្តែង​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៨​ទេ​។

ក្រសួង​ហិរញ្ញ​វត្ថុ​ថា តួ​លេខ​សន្និធិ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស ដែល​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៨ គឺ​មាន​ចំនួន​ប្រមាណ​៧ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ រីឯ​ការ​ទូទាត់​សេវា​បំណុល​សរុប​របស់​កម្ពុជា ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ថា៨%​នោះ ត្រូវ​ក្រសួង​ហិរញ្ញ​វត្ថុ​បញ្ជាក់​ថា​ភាគ​រយ​ជាក់​ស្តែង​គឺ​១៩%​។



ដោយ​ឡែក ក្រសួង​ហិរញ្ញវត្ថុ ក៏​បាន​ច្រាន​ចោល​ផង​ដែរ ចំពោះ​ការ​លើក​ឡើង​ថា​កម្ពុជា​បាន​ខ្ចីឥណ​ទាន​សរុប​ពី​បារាំង​ចំនួន​១,៦​ប៊ីលាន​ដុល្លារ និង​កម្ចី​ឥណ​ទាន​សរុប​ពី​ជប៉ុន​ចំនួន​១,៣ លាន​ដុល្លារ​។ ដោយ​មាន​ការ​បក​ស្រាយ​ជាក់​ស្តែង​ថា កម្ពុជា​បាន​ខ្ចី​ឥណទាន​ពី​បារាំង​តាម​រតួ​លេខ​ជាក់​ស្តែង​គឺ​តែ៣៤០​លាន​ដុល្លារ ហើយ​ខ្ចី​ឥណទាន​សរុប​ពី​ជប៉ុន​សរុប​ចំនួន១,៣​ប៊ីលាន​ដុល្លារ គិត​មក​ត្រឹម​ឆ្នាំ​២០១៨​ដូច​គ្នា​។

ជាមួយ​គ្នា​នេះ ក្រសួង​ហិរញ្ញវត្ថុ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រដ្ឋា​ភិបាល​បាន​និង​កំពុង​គ្រប់​គ្រង​បំណុល​សាធារណៈ ប្រកប​ដោយ​ស្មារតី​ប្រយ័ត្ន​ប្រយែង​ខ្ពស់ និង​តែង​ប្រកាន់​ខ្ចាប់​នូវ​គោល​ការណ៍​គន្លឹះ​ចំនួន​៤ គឺ​ត្រូវ​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សម​ស្រប ដែល​ស្ថាន​ភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​។ រដ្ឋា​ភិបាល​ខ្ចី​តែ​ឥណទាន​ដែល​មាន​កម្រិត​សម្ប​ទាន និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ ហើយ​ត្រូវ​ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរ​ភាព​នៃ​កំណើន​សេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិត​ភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម និង​ត្រូវ​ប្រើ​ប្រាស់​ឥណទាន​ប្រកប​ដោយ​តម្លា​ភាព គណ​នេយ្យ​ភាព ប្រសិទ្ធ​ភាព និង​សក្តិ​សិទ្ធិ​ភាព​ខ្ពស់​បំផុត​៕

០៦ ខែ វិច្ឆិកា ឆ្នាំ ២០១១ ស្ថានភាពបំណុលកម្ពុជា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​ឱ្យដឹងថា បំណុលទាំងថ្មីទាំងចាស់​ ៣.៣០០លានដុល្លាររាជធានីភ្នំពេញ​​ ៖ ​សេច​ក្តី​ប្រ​កាស​​​ដ៏​កម្រ​ចុះ​ថ្ងៃ​ទី​៤ វិច្ឆិកា ដែល​បាន​​ធ្វើ​​ឡើង​​ដោយ​ក្រ​សួង​​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​ស្តី​ពី​ស្ថាន​ភាព​បំណុល​​សាធារណៈ​កម្ពុជា ត្រូវ​បាន​ធ្វើ​​​ឡើង​ក្រោយ​ពី​​មាន​ការ​ជជែក​វែក​ញែក​ពី​បណ្តាញ​​​វិទ្យុ និង​ការ​ផ្សាយ​​​ពី​សារ​ព័ត៌​មាន​​មួយ​ចំនួន​ជុំវិញ​ការ​ជំពាក់​បំណុល​បរ​ ទេស​ ពិសេស​បំណុល​ប្រ​ទេស​ចិនរហូត​ដល់​ទៅ​ប្រមាណ​​៤​ពាន់​លាន​ដុល្លារ​ ដែល​លើស​ពី​ភាគ​រយ​នៃ​​ផលិត​ផល​សរុប​ក្នុង​ស្រុក​ (ផ.ស.ស)។​

រាជធានីភ្នំពេញ​​ ៖ ​សេច​ក្តី​ប្រ​កាស​​​ដ៏​កម្រ​ចុះ​ថ្ងៃ​ទី​៤ វិច្ឆិកា ដែល​បាន​​ធ្វើ​​ឡើង​​ដោយ​ក្រ​សួង​​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​ស្តី​ពី​ស្ថាន​ភាព​បំណុល​​សាធារណៈ​កម្ពុជា ត្រូវ​បាន​ធ្វើ​​​ឡើង​ក្រោយ​ពី​​មាន​ការ​ជជែក​វែក​ញែក​ពី​បណ្តាញ​​​វិទ្យុ និង​ការ​ផ្សាយ​​​ពី​សារ​ព័ត៌​មាន​​មួយ​ចំនួន​ជុំវិញ​ការ​ជំពាក់​បំណុល​បរ​ទេស​ ពិសេស​បំណុល​ប្រ​ទេស​ចិនរហូត​ដល់​ទៅ​ប្រមាណ​​៤​ពាន់​លាន​ដុល្លារ​ ដែល​លើស​ពី​ភាគ​រយ​នៃ​​ផលិត​ផល​សរុប​ក្នុង​ស្រុក​ (ផ.ស.ស)។

ការ​និយា​យ​ពី​បញ្ហា​បំណុល​របស់​កម្ពុជា​នេះ​ បាន​ក្លាយ​ទៅ​ជា​ការ​វាយ​ប្រ​ហារ​​ផ្នែក​​ន​យោ​បាយ​មួយ​ ដោយ​​ទម្លាក់​កំហុស​​​​មក​លើ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដោយ​មិន​បាន​​គិត​ពី​​កា​រ​ទទួល​ខុស​ត្រូវ​​នានា ដែល​ប្រ​ទេស​​​ជាតិ​កំពុង​​ប្រ​ឈម​ និង​មិន​​​បាន​យក​ភ្នែក​មើល​ទៅ​លើ​សមិទ្ធ​ផល​ថ្មី​ៗ​​ដែល​​កំពុង​​រីក​ដុះ​ដាលពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​​ ជាក់​ស្តែង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​មាន​ផ្លូវ ស្ពាន ទំនប់ ប្រ​ឡាយ ប្រ​ព័ន្ធ​ស្រោច​ស្រព​ អគ្គិ​សនី កំពង​់​ផែ ការ​ផ្គង់​ផ្គង់​ទឹក​ស្អាត​នៅទី​ប្រ​ជុំ​ជន​។​ល។ ដែល​ជា​​​​​អា​ទិ​ភាព​​ទ្រ​ទ្រង់​ដល់​ចីរភាព​កំណើន​សេដ្ឋ​កិច្ច​ និង​បង្កើ​ន​ផលិត​ភាព​ផ្នែក​សេដ្ឋ​កិច្ច​​​បាន​កំពុង​កើត​ឡើង​ព្រោង​ព្រាត​។ សេចក្តីជូន​ដំណឹង​ស្តី​ពី​ស្ថាន​ភាព​បំណុល​​​​សា​ធារណៈ​កម្ពុជា ​កោះ​សន្តិ​ភាព​​​​សូម​ថត​ចម្លង​ជូន​ដូច​ខាង​ក្រោម​នេះ​៕

2019-10-25 ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីបរទេសជិត២ពាន់លានដុល្លារ ខណៈបំណុលសរុបមានជាង ៧ពាន់លានដុល្លារ (ភ្នំពេញ)៖ នៅឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាអាចខ្ចីលុយបរទេសបានប្រមាណ ១៤០០លាន SDR (ជាខ្នាតកណ្ដាលមួយ សម្រាប់វាយតម្លៃនៃលុយ) ស្មើនឹងជិត២ពាន់លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ខណៈបំណុលសរុបជាង​ ៧​ពាន់លានដុល្លារ។

ប្រាក់កម្ចីនេះ ប្រើសម្រាប់យកទៅអភិវឌ្ឍលើវិស័យសំខាន់មួយចំនួនដូចជា ថាមពល ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពមួយចំនួនទៀតដូចជា៖ គម្រោងក្នុងវិស័យកសិកម្ម សុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត ហិរញ្ញវត្ថុបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំ។

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ក្នុងសេចក្តីព្រាងច្បាប់នេះ បានឱ្យដឹងថា កម្ចីនេះផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលចុះហត្ថលេខាខ្ចីប្រាក់ពីប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍អនុវត្តលើគម្រោងសំខាន់ៗចំនួន ២៩គម្រោង ក្នុងចំណោមគម្រោងសរុបចំនួន៣២។

គម្រោងដែលនឹងត្រូវចុះហត្ថលេខាទទួលកម្ចីនោះរួមមាន៖ ធនាគារពិភពលោកចំនួន ៣គម្រោង, ធនាគារអភិវឌ្ឍន៍អាស៉ីចំនួន ៧គម្រោង, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ចំនួន ១គម្រោង, សាធារណរដ្ឋប្រជាមានិតចិនចំនួន ៨គម្រោង, ប្រទេសជប៉ុនចំនួន ២គម្រោង, សាធារណរដ្ឋកូរ៉េចំនួន ៣គម្រោង, សាធារណរដ្ឋបារាំងចំនួន ៣គម្រោង, ព្រះរាជាណាចក្រថៃចំនួន ១គម្រោង និងសាធារណរដ្ឋឥណ្ឌាចំនួន ១គម្រោង។

ក្នុងសេចក្តីព្រាងច្បាប់ក៏បានបញ្ជាក់ដែរថា ការសម្រេចឱ្យខ្ចីថវិកាបរទេសជិត ២ពាន់លានដុល្លារនេះ ដោយសំអាងទៅលើទិដ្ឋភាពសំខាន់ៗចំនួន៥រួមមាន៖
  1. ១៖ កំណើនតម្រូវការទុនវិនិយោគដ៏គំហុកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈទាំងទំហំ, បរិមាណនិងគុណភាពសម្រាប់ជំរុញ ការហក់ឡើងនៃសេដ្ឋកិច្ចនៅក្នុងដំណាក់កាលថ្មី និងក្នុងបរិបទនៃភាពមិនច្បាស់លាស់
  2. ២៖ គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២០ គឺជាគម្រោង វិនិយោគសាធារណៈក្នុងវិស័យអាទិភាព (ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម) ហើយដែលចេះតែរំកិលពីឆ្នាំមុនៗមកតែមានចរិតយុទ្ធសាស្ត្រក្នុងការទ្រទ្រង់ដល់ចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និងវែង
  3. ៣៖ សុទ្ធសឹងតែជាឥណទានដែលមានកម្រិតសម្បទានខ្ពស់
  4. ៤៖ ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យម និងវែង នៅតែមានចីរភាព និងហានិភ័យកម្រិតទាប ៥៖ ការបន្តបង្កើនប្រសិទ្ធភាពភាពខ្ពស់ក្នុងការគ្រប់គ្រង និងការអនុវត្តគម្រោង។
ក្នុងសេចក្តីព្រាងច្បាប់ដែលទើបអនុម័ត បានបង្ហាញថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៩ កម្ពុជាជំពាក់បំណុលបរទេសសរុបប្រមាណ ៧,២៦៤លានដុល្លារអាមេរិក។ ក្នុងនោះកម្ចីពីប្រទេសចិនមានជិត ៥០ភាគរយ។

ប្រជាពលរដ្ឋកម្ពុជាតែងបង្ហាញការព្រួយបារម្ភចំពោះកម្ចីពីបរទេស ដោយខ្លាចកម្ចីនេះក្លាយទៅជាបំណុលមិនអាចមានលទ្ធភាពសងទៅវិញ។ នៅក្នុងសេចក្តីព្រាងច្បាប់ បានអះអាងថា ទំហំនៃការខ្ចីនេះ មិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជានោះទេ ព្រោះថានៅពេលដែលសេដ្ឋកិច្ចមានការរីកចម្រើននោះ សមត្ថភាពសងរបស់កម្ពុជាក៏ខ្ពស់ជាងមុនដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ក៏បានសម្រេចដាក់ឱ្យអនុវត្តន៍យុទ្ធសាស្ត្រនៃការគ្រប់គ្រងបំណុលសម្រាប់ឆ្នាំ២០១៩-២០២៣ផងដែរ។ នៅក្នុងយុទ្ធសាស្ត្រនេះ សម្តេចតេជោ បានដាក់ចេញគោលការណ៍គន្លឹះចំនួន៥ សម្រាប់គ្រប់គ្រងបំណុលសាធារណៈឱ្យមានប្រសិទ្ធភាព។ គោលការណ៍ទាំង៥នោះរួមាន៖
  1. ១៖ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
  2. ២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់
  3. ៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម
  4. ៤៖ ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់បំផុត។
  5. ៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែល​ត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគ​សាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ចសង្គម, បរិស្ថាន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕
តើលុយ​ដែល​កម្ពុជា​ខ្ចី​បុល​គេ រាប់​រយ​លាន​ដុល្លារ​អាមេរិក យក​មក​ធ្វើ​អី​ខ្លះ? ជា​ការ​ពិត​ណាស់ កម្ចី​ដែល​កម្ពុជា​ខ្ចី​ពី​បរទេស​នេះ​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​និង​ជំរុញ​​កំណើន​សេដ្ឋកិច្ច ដែល​កើន​ឡើង​រង្វង់​ ៧% ជា​រៀង​រាល់​ឆ្នាំ។ ហើយ​កម្ចី​ទាំង​នេះ​ត្រូវ​បាន​យក​មក​អភិវឌ្ឍ​ប្រទេស​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ៨៨% ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ​ជាង ៨​ពាន់​​លាន​ដុល្លារ និង​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត​ប្រមាណ ១២% ស្មើ​នឹង​ទឹក​ប្រាក់​ជាង ១​ពាន់​​លាន​ដុល្លារ។

ឯកឧតុ្តម​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស ថា ត្បិតតែ​តួលេខ​បង្ហាញ​ថា កម្ពុជា​កំពុង​ជំពាក់​បំណុល​បរទេស​ច្រើន​ក៏​​ដោយ តែ​រាជ​រដ្ឋាភិបាល​កម្ពុជា​ចេះ​គ្រប់គ្រង​បំណុល​បាន​ល្អ និង​ជាពិសេស ​ចេះ​ប្រើប្រាស់​​ប្រាក់​កម្ចី​ភាគ​ច្រើន​​​គឺ​ចំ​គោល​ដៅ។ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច បង្ហាញ​ថា ប្រភព​កម្ចី​ទ្វេ​ភាគី​ដែល​​កម្ពុជា​ទទួល​​បាន​ជាង ៦ពាន់​លាន​ដុល្លារ ក្នុង​នោះ​ចិន​​​ជា​ប្រទេស​​ដែល​ឲ្យកម្ចីកម្ពុជាច្រើន​ជាង​គេ​គិត​ជា​ទឹក​ប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ និង​បន្ទាប់​មក ជប៉ុន ​ជាង​​១ពាន់​លាន​ដុល្លារ និង​ពហុភាគី មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភពលោក មូលនិធិ​អន្តរជាតិ​សម្រាប់​​អភិវឌ្ឍន៍​​កសិកម្ម មូលនិធិ​អភិវឌ្ឍន៍​ន័រឌីក និង​មូលនិធិ​អូប៉ិច សម្រាប់​ការភិវឌ្ឍ​អន្តរជាតិ ដែល​សរុប​ជា​ទឹក​ប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ។

យ៉ាងណា​ក៏​ដោយ របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​បាន​បង្ហាញ​ពី​ភាព​ល្អ​ត្រង់​ថា ក្នុង​ចំណោម​កម្ចី​ជាង ​៩​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​​​ឆ្នាំ​​២០១៧ មិន​បាន​ប្រើប្រាស់​កម្ចី​ទាំង​​នោះ​អស់​ឡើយ ពោល​គឺ​បាន​ប្រើប្រាស់​ដោយ​ដក​អស់​ប្រ​មាណ​ជាង ៦​ពាន់​៧៧១​លាន​ដុល្លារ និង​បាន​ទូទាត់​សេវា​បំណុល​​ជាង ១​ពាន់​លាន​ដុល្លារ៕


September 25, 2020 ពលរដ្ឋនៅមិនទាន់យល់ដឹងអំពីបំណុលជាតិ Byឌឹ ខេមបូឌា ដេលី

កាលខ្ញុំនៅពីក្មេង រៀនក្នុងសាលាខ្មែរតាំងពីថ្នាក់បឋមសិ ក្សា មធ្យមសិក្សា និង ឧត្តមសិក្សា ខ្ញុំសឹងតែមិនដែលឮគ្រូនិយាយអំពីបំណុលជាតិឡើយ។ សិស្សម្នាក់ៗមិនដឹងថាបំ ណុលជាតិជាអ្វីទេ ហេតុនេះ គ្មាននរណាខ្វល់ខ្វាយឈឺ ក្បាលវិលមុខនឹងរឿងប្រទេសជាតិមួយ គឺ ប្រទេសកម្ពុជា ជំពាក់បំណុលបរទេសអ្វីនោះទេ។ ជាមួយគ្នានេះ ខ្ញុំតែងតែឮគ្រូនិយាយពាក្យសម្លោក ឬ ស្លោកថា ច្របាច់កចិន លៀនអណ្តាតខ្មែរ។ នេះជាពាក្យនិយាយប្រៀបធៀបទៅ

នឹងការរឹតត្បិតអាជីវករ ពាណិជ្ជករ អ្នករកស៊ីតូចធំ ដែលភាគច្រើនជាជនជាតិចិននៅស្រុកខ្មែរ ជារបៀបតម្លើងពន្ធ ដារស្របច្បាប់ក្តី ជារបៀបស៊ីសំណូក ពុករលួយស្ងាត់ៗក្តី ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដែលនៅទីបញ្ចប់ ប្រជា រាស្រ្តខ្មែរជាអ្នកទទួលផលអាក្រក់។

យើងសូមក្រឡេកមើលបន្តិចទៅក្នុងសម័យ សង្គមរាស្រ្តនិយម ដែលសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ជាព្រះអគ្គមគ្គុទេសក៍ ប្រទេសកម្ពុជា មានបំណុលបរទេសតិចបំផុត។ ជំនួយបរទេសភាគច្រើនក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង ជាជំនួយបែបចំ ណងមេត្រីភាព មិត្ត ភាពជាមួយគ្នា ចំពោះប្រទេសមួយចេញផុតពីនឹមអាណា និគម។

រាជរដ្ឋាភិបាលប្រើប្រាស់ជំនួសសេដ្ឋកិច្ចបរទេសផ្តោតភាគច្រើនលើការបង្កើនផលិតផលជាសហគ្រាសខ្នាតតូចតាមតម្រូវការក្នុងស្រុកសំរាប់ពលរដ្ឋរបស់ខ្លួន។ ខែមិថុនា ១៩៥៦ ចិនផ្តល់ជំនួយជាង ២២លានដុល្លារ ដើម្បីស្ថាបនារោងចក្រវាយនភណ្ឌនៅកំពង់ចាម រោងចក្រកែវនៅខេត្តកណ្តាល រោងចក្របាវក្រចៅនៅខេត្តបាត់ដំ បង រោងចក្រក្តារបន្ទះ ក្នុងទសវត្ស១៩៦០។

ប្រទេសជា ច្រើនដទៃទៀត ជួយកម្ពុជាតាមកម្មវិធីជំនួយរបស់គេរៀង ខ្លួន មានប្រទេសឆេកូស្លូវ៉ាគី ជួយឲ្យខ្ចីលុយសង់រោងចក្រតម្លើងត្រាក់ទ័រ រោងចក្រផលិតកង់ឡាននៅតាខ្មៅ។ សហ ភាពសូវៀត យូហ្គោស្លាវី បារាំង អាល្លឺម៉ងដ៍ខាងលិច ជប៉ុន និង អូស្រ្តាលី។ ពីឆ្នាំ១៩៥៥ ដល់១៩៦២ ស.រ.អា ផ្តល់ជំនួយច្រើនជាងគេ គឺ៣៥០លានដុល្លារ ភាគច្រើនជួយខាងវិស័យសុខភាព សិក្សា អប់រំ និង កសិកម្ម។ ជំនួយសេដ្ឋកិច្ចពីស.រ.អា ស្មើនឹង៥៧% ចិន ២៣% បារាំង ១៧% នៃជំនួយបរទេសសរុប។ បារាំងជួយសង់រោងចក្រចម្រាញ់ប្រេងកាត និង កំពង់ផែសមុទ្រនៅក្រុងព្រះសីហនុ។ ស.រ. អា ស្ថាបនាថ្នល់ទំនើបភ្ជាប់រាជធានីភ្នំ ពេញនឹងក្រុងព្រះ សីហនុ។ ដើម្បីជៀសវាងកុំឲ្យមើលទៅឃើញថា កម្ពុជាពឹងតែលើជំនួយបរទេស រាជរដ្ឋាភិបាលចូលរួម ថវិកាក្នុងសហគ្រាសមួយចំនួន ដូចជារោងចក្រតម្លើង រថយន្តដឹក ទំនិញ និង រោងចក្រចម្រាញ់ប្រេងកាតជាដើម។

យើងខ្ញុំសូមមិនអធិប្បាយអំពីរបប សាធារណរដ្ឋខ្មែរ ទេ ព្រោះថា ប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាម ឈ្លានពានពីបរទេសយៀកកុង−យួនខាងជើង។ យើងខ្ញុំក៏មិនពិនិត្យមើល សេដ្ឋកិច្ចក្នុងសម័យខ្មែរក្រហម ឬ របប កម្ពុជាប្រជាធិបតេយ្យដែរ និង សាធារណរដ្ឋប្រជាមានិត្ត កម្ពុជា ដែរ ព្រោះថាប្រទេសកម្ពុជាទើបនឹងឆ្លងផុតវិនាស កម្មដោយសារសង្រ្គាម។ វាជារឿងអយុត្តិធម៌ បើប្រៀប ធៀបសម័យសន្តិភាព និង សម័យសង្រ្គាម។

យើងសូមផ្តើមមើល ប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ក្រោយពីសហគមន៍អន្តរជាតិ ចាយលុយជាង ២ពាន់លានដុល្លារ ជួយរកសន្តិភាពឲ្យស្រុកខ្មែរ តាមរយៈ ប្រតិបត្តិការរក្សាសន្តិភាពពីអ.ស.ប ជំនួយពីបរទេសនៃក្រុមប្រទេសពិគ្រោះយោបល់ផ្តល់ជំនួយ ឬ ប្រទេសម្ចាស់ជំនួយ ហៅថា Consultative Group។ ក្រៅពីនេះ សហរដ្ឋអាមេរិក ជួយខ្មែរផ្នែកសេដ្ឋកិច្ចតាមបែបផែនឲ្យរួចពន្ធដារនាំចេញទំនិញ ជា ពិសេសផលិតផលកាត់ដេរ ហៅថា ប្រពន្ធ GSP តាំងពីឆ្នាំ១៩៩៧ សហភាពអឺរ៉ុប ឲ្យរួចពន្ធដារលើមុខទំនិញប្រមាណ៤០%នៃទំនិញនាំចេញ ក្រោមប្រព័ន្ធ ហៅថា EBA នៅឆ្នាំ២០០១។ ទំនិញរួចពន្ធដារនាំពីស្រុកខ្មែរទៅអាមេរិកតាមប្រ ព័ន្ធ GSP មានទឹកប្រាក់ជិត ៤ពាន់លានដុល្លារនៅឆ្នាំ២០១៨។

ស.រ.អា ដឹកទំនិញមកកម្ពុជា មានទឹកប្រាក់មិនដល់៥០០លានដុល្លារទេ។ ក្នុងឆ្នាំ២០១៨ ទំនិញរួចពន្ធនាំពីស្រុកខ្មែរទៅអឺរ៉ុបតាមប្រព័ន្ធ EBA មានទឹកប្រាក់ជាង ៥ពាន់លានដុល្លារ គឺកើនពីរដងលើសឆ្នាំ២០១៣។

ទោះជាសេដ្ឋកិច្ចមានកំណើនយ៉ាងហោច ៧%ក៏ដោយ ប្រទេសកម្ពុជា ៣៣ឆ្នាំក្រោមការដឹកនាំរបស់លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន ខាងបក្ស ប្រជាជានកម្ពុជា នៅតែពុំមានធនធានគ្រប់គ្រាន់ខ្លួនឯងដើម្បីអភិវឌ្ឍប្រទេសជាតិ ដោយមិនបាច់ដើរសុំទាន ឬ មិនបាច់ដើរសុំខ្ចីលុយឲ្យជំពាក់ បំណុលបរទេសនោះឡើយ។ តើកម្ពុជាជំពាក់បរទេសសរុបប៉ុន្មានត្រឹមត្រីមាសទី១ ឆ្នាំ២០២០?

បំណុលបរទេសសម្រាប់ប្រទេសកម្ពុជាឥតមានស្រកស្រុតទេ បើគិតត្រឹមតែពីឆ្នាំ២០១០មកបានសេចក្តីថា កំណើនបំណុលដែលកម្ពុជាជំពាក់បរទេសឡើងពី ៣២%នៃ ផល ទុនក្នុងស្រុកសរុប ឬ GDP នៅខែធ្នូ ឆ្នាំ២០១០ មកដល់ជាង ៥៧%នៃ GDP នៅខែធ្នូ ឆ្នាំ២០១៩។ បើគិតត្រឹមពីឆ្នាំ ២០១៨ បំណុលកើនឡើងជិត ១០%នៃ GDP។ តាមស្ថិតិស្រាវជ្រាវដដែល ពីក្រុមជំនាញផ្នែកសេដ្ឋកិច្ច ឈោ្មះ CEIC នៅហុងកុង មកទល់ខែមីនា ២០២០ កម្ពុជា ជំពាក់ បំណុលបរទេសសរុប ចំនួនជិត ១៦ពាន់លានដុល្លារអាមេ រិក (15.9 billion US dollars)។

ការផ្សាយមុនៗថា កម្ពុជា ជំពាក់បំណុលបរទេសជាង ៧ពាន់លានដុល្លារនោះ គឺជាបំណុលមួយផ្នែកប៉ុណ្ណោះ។ ក្នុងរយៈពេលនេះ រាជរដ្ឋាភិ បាល បានសងត្រឹមតែការចំនួនជិត ១ពាន់៤រយ លានដុល្លារនៅក្នុងឆ្នាំ២០១៩។

បំណុលជាតិ ឬ បំណុលប្រទេសមួយ ដែលរដ្ឋាភិបាលខ្ចីពីបរទេសសម្រាប់គម្រោងផែនការធ្វើអ្វីក៏ដោយ ពលរដ្ឋប្រទេសនោះជាកូនបំណុល ឬ អ្នកសងគេ។ បើយកបំណុលខ្មែរជំពាក់គេសព្វថ្ងៃ ចែកនឹងចំ នួនពលរដ្ឋ ថាមាន ១៦លាននាក់ ពលរដ្ឋខ្មែរម្នាក់ៗ ហៅតាមអង់គ្លេសថា GDP per Capita ជំពាក់គេឥឡូវនេះ ចំនួន ១ពាន់ដុ ល្លារម្នាក់ ឬ ស្មើនឹងប្រាក់ខែកម្មកររោងចក្រកាត់ ដេរជិត ៦ខែ ដែលត្រូវកាត់ដើម្បីសងគេ។

មករៀននៅមហាវិទ្យាល័យអាមេរិក ទើបដឹងថា រដ្ឋាភិបាលមួយមិនអាចរស់បានយូរអង្វែងទេ បើមិនហូត ឬ តម្លើងពន្ធដារយកទៅបំពេញតម្រូវការក្នុងការគ្រប់គ្រងប្រទេស។

លោក ហ៊ុន សែន ធ្លាប់មានប្រសាសន៍បែបងាយថា បំណុលប៉ុណ្ណឹងគ្មានរឿងអ្វីត្រូវព្រួយបារម្ភសោះឡើយ។ លោកថាប្រទេសខ្លះនៅអាស៊ានជំពាក់បំណុលបរទេស លើសពីថវិកាចំ ណូលពី ១០០% ទៅ ២០០% ៣០០% ៥០០%ផង ហេតុអ្វីក៏គេមិនបារម្ភ? លោកថា ស.រ.អា ជំពាក់ចិនច្រើនជាងគេផង! លោក ហ៊ុន សែន កំពុងតែប្រៀប ធៀបដំរី ទៅនឹងកូនពពែ។ សារព័ត៌មានបរទេស ចុះផ្សាយរឿងបំណុលប្រទេសកម្ពុជា ដោយដាក់ចំណងជើងថា៖ កម្ពុ ជា ចូលអន្ទាក់បំណុលចិន ឬ អាណានិគមចិន លេចចេញរូបរាងនៅ កម្ពុជា។

ប្រទេស កម្ពុជា បើសិក្សា ពិចារណាការវិភាគពីអ្នកជំនាញខាងគ្រប់គ្រង ចាត់ចែងធនធានប្រទេស មូលហេតុដែលគ្មានថវិកាខ្លួនឯងដើម្បីអភិវឌ្ឍជាតិគ្រប់វិស័យ មកពីអំពើសំគិះ ពុករលួយរលេះក្នុងការដឹកនាំប្រទេសនៃរដ្ឋាភិបាលសព្វថ្ងៃ។ អំពើពុករលួយ បង្កឲ្យខាតបាត់ បង់ថវិកា ចំ ណូលសម្រាប់ប្រទេសជាតិ បង្កើនចំនួនពួកអ្នកមានមួយក្តាប់តូច តែបង្កឲ្យមាន អ្នកក្ររហាមភាគច្រើន។ រដ្ឋាភិបាលដែលមិនខ្លាចបាត់អំណាច អាចតម្លើងពន្ធដារភាគរយខ្ពស់លើមុខរបរធំ មធ្យម ឬ តូច លើចំណូលប្រាក់បៀវត្ស លើអចលនទ្រព្យ មានដីធ្លី ផ្ទះសម្បែងជាដើម។ រដ្ឋាភិបាល ប្រជាភិថុតិ មិនហ៊ានតម្លើងពន្ធដារខ្ពស់ភ្លាមៗទេ រក្សាអតិផរ ណា ឬ តម្លៃទំនិញសព្វសារពើឲ្យនៅទាប ខ្លាចមានការបះបោរ ប៉ុន្តែ នឹងតម្លើងពន្ធក្នុងពេលណាមួយ។ ពន្ធឡើងនៅឆ្នាំ២០២១!

រដ្ឋាភិបាលនេះសុខចិត្តដើរបុលគេសិនដើម្បីបង្រ្គប់ការខ្វះខាត ហើយបើបំណុលប៉ោងធំហួសសមត្ថភាពសង គេនឹងដោះដូរ ជួល ឬ លក់សម្បត្តិជាតិដោះបំណុល។ ប្រទេសនោះ រវល់តែរកលុយសងបំណុល ទោះជាមានការប្រាក់ក្តី អត់ការប្រាក់ក្តី ដូច្នេះ គ្មានឱកាសនឹងផ្តល់ឲ្យពលរដ្ឋខ្លួនមានភ័ព្វវាសនារស់នៅប្រកបដោយសុខុមាលភាព សុភ មង្គល គុណភាពនៃជីវិតឡើយ។ រដ្ឋាភិបាលគ្មានធនធានជួយពលរដ្ឋក្នុងគ្រាមានអាសន្ន គ្រោះមហន្តរាយផ្សេងៗគ្រប់គ្រាន់ឡើយ។ មគ្គុទេសក៍បែបនេះ នាំមកមហាគ្រោះភ័យន្តរាយដល់ប្រជាជាតិខ្មែរចៀសមិនរួចឡើយ។ នេះមិន មែនជាទំនាយទេ តែជាសច្ចៈ បើមនុស្សគិតពិចារណា។

ប្រទេស កម្ពុជា ជំពាក់បរទេស មានបំណុលរវាងប្រទេស និង ប្រទេស ហើយនិងរវាងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និង ប្រទេស។ បំណុលចិនមាន ៤ពាន់ ៥រយលានដុល្លារ ក្នុងឆ្នាំ២០១៩ ដូចេ្នះ បំណុលសងមិនអស់ បានឲ្យតែការ ប្រមាណជា៧ពាន់លានដុល្លារនោះ អាចឡើងដល់ជិត ១៦ ពាន់លានដុល្លារនៅឆ្នាំ២០២០។ កម្ពុជា ជាប់ថ្នាក់ទី៦នៃប្រទេសឥណវន្តចិន គឺ ប្រទេសជំពាក់បំណុល ឬហៅថា កូនបំណុលចិនច្រើនជាងគេ ក្នុងចំណោម១០ប្រទេសដំបូងនៃប្រទេសចំនួន៥០ក្នុងពិភពលោក។ នៅលើកម្ពុជា គឺ ជីប៊ូទី (Djibouti), តុងហ្គា (Tonga), ម៉ាល់ឌីវ (Maldives), សាធារណរដ្ឋ កុងហ្គោ (Congo Rep.), និង សាធារណរដ្ឋ គឿគីស្ថាន (Kyrgyztan) នេះបើតាមសេចក្តីរាយការណ៍ពី វិទ្យា ស្ថានដើម្បីសេដ្ឋកិច្ចពិភពលោក សរសេរកាត់ថា Kiel ifw ចេញផ្សាយខែមិថុនា ២០១៩។

តាមសេចក្តីរាយការណ៍ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផ្សាយឲ្យដឹងជា ព្រឹត្តិប័ត្រស្ថិតិបំ ណុលសាធារណៈកម្ពុជា ខ្មែរជំពាក់បំណុលបរទេសត្រឹមចុងឆ្នាំ២០១៩ មានដូចតទៅនេះ៖
  1. ១. បំណុលទ្វេភាគី ជាង៥ពាន់ ៤រយដុល្លារ
  2. ២. ក្លឹបប៉ារីស ជាង ១ពាន់ ១រយដុល្លារ
  3. ៣. បារាំង ជាង ៣០០លានដុល្លារ
  4. ៤. ជប៉ុន ជាង ៤០០លានដុល្លារ
  5. ៥. សាធារណរដ្ឋ កូរ៉េខាងត្បូង ជាង ៤០០ដុល្លារ
  6. ៦. មិនមែនសមាជិកក្លឹបប៉ារីស ជាង៣ពាន់ ៧រយលានដុល្លារ
  7. ៧. ចិន ជាង ៣ពាន់ ៦រយលានដុល្លារ
  8. ៨. ឥណ្ឌា ជាង ៣០លានដុល្លារ
  9. ៩. ថៃឡង់ដ៍ ៥៤លានដុល្លារ
  10. ១០. វៀតណាម ១០លានដុល្លារ
  11. ១១. បំណុលមរតក ជាង ៦០០លាយដុល្លារ
  12. ១២. ធនាគារអភិវឌ្ឍន៍អាស៊ី ជាង ១ពាន់ ៤រយលានដុល្លារ
  13. ១៣. ធនាគារពិភពលោក ជិត ៦០០លានដុល្លារ
  14. ១៤. មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ជិត ៧៤លានដុល្លារ
  15. ១៥. មូលនិធិអភិវឌ្ឍន៍ ន័រឌិក (NDF) ៩លានដុល្លារ
  16. ១៦. មូលនិធិ អូប៉ិច សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (OFID) ៣០លានដុល្លារ
ពលរដ្ឋខ្មែរសាមញ្ញ គិតថា បំណុលទាំងអស់នេះ មិនមែនរឿងរបស់ពួកគាត់ទេ ជារឿងរដ្ឋាភិបាល។ នេះជាការពិត ពួកគាត់អត់ត្រូវការសងអ្វីទេ ហើយក៏គ្មាននរណាមកតាមទារបំណុលបែបនេះពីពួកគាត់ដែរ។ ប៉ុន្តែ ដូចបានជម្រាបពីខាងដើម ថាប្រទេសជាតិមួយជំពាក់បំណុលបរទេសដូចខ្សែអន្ទាក់វ័ណ្ឌកនោះ រដ្ឋាភិបាលនឹងរកវិធីហូតយកចំណែកប្រយោជន៍ពីពលរដ្ឋ មានតម្លើងពន្ធលើចំណូល លើមុខរបរ និង ទ្រព្យធន។ ចុងក្រោយបង្អស់ បើគ្មានជម្រើស រដ្ឋាភិ បាលត្រូវដេញប្រជាពលរដ្ឋពីលំនៅដ្ឋាន ឈូសផ្ទះ សម្បែង យកដីឲ្យក្រុមហ៊ុនពីស្រុកម្ចាស់បំណុល ហៅ ឥណស្សាមិក ធ្វើជាដីសម្បទានសេដ្ឋកិច្ច ដើម្បីធ្វើអាជីវ កម្មក្នុងនាមអភិ វឌ្ឍន៍ជាតិ បំភ័ន្តភ្នែកពលរដ្ឋ។

សប្តាហ៍ក្រោយសូមជូនភាគទី២ អំពី ប្រទេសក្រីក្រតូចៗណាខ្លះ ដែលសម្បូរណ៍ធនធានធម្មជាតិ ជំពាក់​បំ ណុលចិនវ័ណ្ឌករ ត្រូវប្រគល់ទ្រព្យសម្បត្តិជាតិឲ្យចិនគ្រប់គ្រង៕

ភ្នំពេញ៖ រុស្ស៊ីនឹងបង្វែរបំណុលកម្ពុជាជំពាក់ខ្លួនទៅជាការវិនិយោគតាមការស្នើរបស់ សម្ដេច ហ៊ុន សែន។ នេះបើតាមការចុះផ្សាយលើទំពរហ្វេសបុករបស់សម្ដេចហ៊ុនសែននៅថ្ងៃទី ១៩តុលានេះ។រាយការណ៍ជូន ដោយ សោម លាភ

តាមខ្លឹមសារនៅលើទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន បញ្ជាក់ថា ការបង្ហាញជំហរបែបនេះរបស់រុស្ស៊ីធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្ដេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ី គឺលោក ដិមិទ្រី មីតដ្វេដែវ (Dmi​try Medvedev) នៅទីក្រុង ប្រ៊ុចសែលនៃប្រទេសបែលហ្សិក។ ក្នុងជំនួបនោះលោកនាយករដ្ឋមន្រ្តីរុស្ស៊ីថា ភាគីរុស្ស៊ីពិតជាចង់ជួយកម្ពុជាលើវិស័យមួយចំនួន។

ក្រោយពីការស្នើរបស់សម្ដេច ហ៊ុន សែន លោក Dmi​try Medvedev ថារុស្ស៊ីនឹងប្រើប្រាស់បំណុលដែលកម្ពុជាជំពាក់រុស្ស៊ី ឱ្យទៅជាការវិនិយោគនៅកម្ពុជា ហើយនេះគឺជាអាទិភាពដ៏ល្អ​សម្រាប់កម្ពុជាដែលរុស្ស៊ីចង់ជួយ។

យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តីរុស្ស៊ីមានប្រសាសន៍ថា រុស្សីនឹងបន្តសហការជាមួយកម្ពុជា ទៅលើវិស័យជាច្រើនរួមទាំងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីឲ្យទំនាក់ទំនង​ នៃប្រ​ទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។ លោកបន្តថា ចាប់ពីឆ្នាំ២០១៩ទៅ រុស្ស៊ីនឹងផ្តល់​ជំនួយ​មួយចំនួនដល់ប្រទេសកម្ពុជាបន្តទៀត។

សូមបញ្ជាក់ថា នៅក្នុងជំនួបនោះ លោក Dmi​try Medvedev ក៏បានរំលឹកពីការផ្តល់ជំនួយបច្ចេកទេស​មួយចំនួនរបស់រុស្ស៊ីមកលើកម្ពុជាបន្ថែមពីការជួយដល់ការជួសជុលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លោកបន្ថែមថា រុស្ស៊ីក៏មានបំណងជួយ​ដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជា ដោយសារតែមានអ្នកទេសចរណ៍​រុស្ស៊ីជាច្រើន បានទៅទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា។

ក្រសួង​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុបាន​បង្ហាញ​របាយការណ៍​បំណុល​សាធារណៈ​​របស់​​ប្រទេស​កម្ពុជា កាល​ពី​ពេល​​ថ្មីៗ​នេះ​ថា បើ​គិត​ត្រឹម​ឆ្នាំ​ ២០១៧ ប្រទេស​កម្ពុជា​បាន​​ជំពាក់​លុយ​បរទេស​សរុប​កើន​ឡើង​ដល់​ជាង ៩​ពាន់ ៦៨៥​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​មាន​បំណុល​បរទេស​ត្រឹម​តែ​ជាង​៨​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច បង្ហាញ​ថា ប្រភព​កម្ចី​ទ្វេ​ភាគី​ដែល​​កម្ពុជា​ទទួល​​បាន​ជាង ៦ពាន់​លាន​ដុល្លារ ក្នុង​នោះ​ចិន​​​ជា​ប្រទេស​​ដែល​ឲ្យកម្ចីកម្ពុជាច្រើន​ជាង​គេ​គិត​ជា​ទឹក​ប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ និង​បន្ទាប់​មក ជប៉ុន ​ជាង​​១ពាន់​លាន​ដុល្លារ និង​ពហុភាគី មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភពលោក មូលនិធិ​អន្តរជាតិ​សម្រាប់​​អភិវឌ្ឍន៍​​កសិកម្ម មូលនិធិ​អភិវឌ្ឍន៍​ន័រឌីក និង​មូលនិធិ​អូប៉ិច សម្រាប់​ការភិវឌ្ឍ​អន្តរជាតិ ដែល​សរុប​ជា​ទឹក​ប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ។

ដោយឡែកប្រទេសរុស្ស៊ី ដែលកម្ពុជា ក្លាយជាកូនបំណុលដ៏ធំនោះ គឺនៅក្នុងអំឡុង របបសាធារណរដ្ឋប្រជាមានិតកម្ពុជាហើយកាលនោះអតីតសាធារណរដ្ឋសង្គមនិយមសហភាពសូវៀតជាម្ចាស់បំណុល។ កម្ពុជា នៅក្នុងអន្តរកាលនោះ មានទំនាក់ទំនងជិតស្និទ្ធបំផុតជាសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈ វៀតណាមគឺជាដៃស្ដាំតែមួយគត់របស់សហភាពសូវៀតនៅអាស៊ីអាគ្នេយ៍។គិតមកដល់ឆ្នាំ២០១៧ បំណុលកម្ពុជាជំពាក់អតីតសហភាពសូវៀត បានកើនជាង ១៥០០លាន ដុល្លារ។ កម្ពុជាបានស្វះស្វែងបន្ថូរបន្ថយបំណុលរុស្សីជាច្រើនឆ្នាំមកហើយ។

ក្រៅពីកម្ពុជា ជំពាក់បំណុល សហភាពសូវៀត នៅក្នុងសម័យសង្រ្គាមត្រជាក់ គឺកម្ពុជា នៅបន្តជំពាក់បំណុលអាមេរិកជិត ៥០០លានដុល្លារ ដែលកម្ពុជាសុំអាមេរិកពិចារណាផ្ទេរទៅជាបំណុល កសិកម្ម និងមនុស្សធម៌វិញ តែអាមេរិកមិនព្រម។

លោក វីល្លៀម ហៃដ្ដ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជាកាលពីឆ្នាំ២០១៧បានបញ្ជាក់​ប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយថា នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៩០ ចំនួន​បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋអាមេរិក ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​មិន​ដល់ ២០០​លាន ​ដុល្លារ​នោះ​ទេ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ បំណុល​នេះ​បាន​កើន​ដល់​ជិត ៥០០​លាន​ដុល្លារ​ ​៕ អត្ថបទ៖លោក សោម លាភ

No comments:

Post a Comment