បញ្ជីឈ្មោះគណៈកម្មាធិការអចិន្រ្តៃយ៍
១. ខឹម វាសនា (ប្រុស) ប្រធាន
២. អ៊ី សាំងឡេង (ប្រុស) អនុប្រធានទី១
៣. សន បូផង់ (ប្រុស) អនុប្រធានទី២
៤. ចិន ថុន(ប្រុស) អគ្គលេខាធិការ
៥. ឆឺយ ប៊ុនធឿន (ប្រុស) អគ្គលេខាធិការរង
៦. កូវ គា (ប្រុស) អចិន្ត្រៃយ៍
៧. គុណ សាក់ឌីន (ប្រុស) អចិន្រ្តៃយ៍
៨. សុខ សាន្ត (ប្រុស) អចិន្រ្តៃយ៍
៩. ទូច ពុធ្ធសូរីដា (ប្រុស) អចិន្រ្តៃយ៍
១០. យាន នរា (ប្រុស) អចិន្រ្តៃយ៍
១១. អ៊ន ស្រីម៉ិច (ស្រី) អចិន្រ្តៃយ៍
១២. នី ចាន់ពិនិត្យ (ប្រុស) អចិន្រ្តៃយ៍
១. ខឹម វាសនា (ប្រុស) ប្រធាន
២. អ៊ី សាំងឡេង (ប្រុស) អនុប្រធានទី១
៣. សន បូផង់ (ប្រុស) អនុប្រធានទី២
៤. ចិន ថុន(ប្រុស) អគ្គលេខាធិការ
៥. ឆឺយ ប៊ុនធឿន (ប្រុស) អគ្គលេខាធិការរង
៦. កូវ គា (ប្រុស) អចិន្ត្រៃយ៍
៧. គុណ សាក់ឌីន (ប្រុស) អចិន្រ្តៃយ៍
៨. សុខ សាន្ត (ប្រុស) អចិន្រ្តៃយ៍
៩. ទូច ពុធ្ធសូរីដា (ប្រុស) អចិន្រ្តៃយ៍
១០. យាន នរា (ប្រុស) អចិន្រ្តៃយ៍
១១. អ៊ន ស្រីម៉ិច (ស្រី) អចិន្រ្តៃយ៍
១២. នី ចាន់ពិនិត្យ (ប្រុស) អចិន្រ្តៃយ៍
បញ្ជីមនុស្សត្រូវបានចាប់ខ្លួន ក្នុងព្រឹត្តិការណ៍ ចលាចលសង្គម ចំការម្រេច ជើងភ្នំគូលេន
- ចិន ថុន(ប្រុស) អគ្គលេខាធិការ
- ឆឺយ ប៊ុនធឿន (ប្រុស) អគ្គលេខាធិការរង
- សួង គន្ធា ?
- ទូច ពុធ្ធសូរីដា (ប្រុស) អចិន្រ្តៃយ៍
- សំ សីម៉ា
- នី ចាន់ពិនិត្យ (ប្រុស) អចិន្រ្តៃយ៍
ការដូរគូរស្នេហ៍ 커플 선물 ក្នុងអាទិត្យនេះ ពលករខ្មែរប្រមាណ១០០០នាក់ ក្នុងប្រទេសកូរ៉េ បានសម្រេចចិត្ត សម្រុកចាកចេញយ៉ាងតក់ក្រហល់សំបុត្រយន្តហោះលក់ស្ទេីរតែគ្មានសល់ អ្នកចាកចេញទាំងនោះ ខ្លះទេីបតែមក ទាំងមិនទាន់ដាច់កិច្ចសន្យាការងារ ខ្លះទៀតសុខចិត្តមិនទូទាត់លុយបំណាច់ឆ្នាំ ការសម្រុកចាកចេញនេះធ្វេីអោយភ្ញាក់ផ្អេីល ដល់ស្ថាប័ននានាក្នុងប្រទេសកូរ៉េ ដូចជារាយការណ៍ចាកចេញនៅ មជ្ឈមណ្ឌលការងារ (고용센터) ដក់លុយបំណាច់ឆ្នាំនៅធានារ៉ាប់រងសាំសុង ផ្តាច់កម្ចីធនាគារ ផ្តាច់ប្រព័ន្ធទូរសព្ទ ការដក់ដាក់ឯកសារផ្សេងៗ ថៅកែមួយចំនួនបានដាក់ពាក្យបណ្តឹងមកស្ថាប័នពាក់ព័ន្ធ ដោយសារកន្លែងការងារខ្លះ មានពលករឈប់ច្រេីននាក់ ធ្វេីអោយបាត់បងកម្លាំងការងារ ស្ទះការងារ បញ្ហាចាកចេញដោយគំហកនេះ ដោយសារតែពួកគាត់ ជឿមេដឹកនាំរបស់ពួកគាត់ ទស្សន៍ទាយបាតុភូត ប្រហោងលូខ្មៅផែនដី(black hole ) បង្កេីតមហន្តរាយជន់លិចផែនដី មានតែប្រទេសខ្មែរដែលសុខសាន្ត សូមអោយមានការវិលត្រឡប់ចូលស្រុកយ៉ាងតក់ក្រហល់បែបនេះ បញ្ហានេះវានឹងជះឥទ្ធិពលអាក្រក់ដល់ពលករខ្មែរដទៃទៀត ត្រូវថៅកែស្តីបន្ទោស ចោទប្រកាន់ នឹងកាត់បន្ថយយកពលករខ្មែរ បងប្អូនដែលសម្រេចចិត្តចាកចេញ និង ខាតឱកាសរកចំណូល ហេីយត្រឡប់ចូលមកវិញមិនងាយស្រួលនោះទេ សូមបងប្អូនពិចារណាដោយវិចារណញ្ញាណ តេីពិតជាមានរឿងដូចការទស្សន៍ទាយបែបនេះមែនទេ ? ប្រជាជនកូរ៉េ ជិត៦០លាននាក់ និងប្រទេសកាន់សាសនាធំៗ ម៉េចគ្មាននរណាដឹងសោះ
Land 25 provinces - ហាងឆេងដីធ្លី25ខេត្តក្រុង ត្រូវកាទិញដីខេត្តណាក៏បាន ដីជាប់ផ្លូវកៅស៊ូ ឬផ្លូវលំធំ ទំហំដីចាប់ពី 100ហិចតាដល់300ហិចតា សូមផ្ញើរព័ត៌មាន។ សូមផ្ញើរតាមតេលេក្រាមលេខនេះ011444444 បញ្ចាក់ ដីត្រូវមានកម្មសិទ្ធប្លង់រឹង នឹងតែ១ម្ចាស់ មិនឆ្ងាយពីទីប្រជុំជនពេក មានប្រភពទឹក សូមបងប្អូនមើលគំរូក្នុងកាផ្ញើព័ត៌មានមកខាងយើងខ្ញំ 1.ឈ្នោះខេត្ត 2.តំលៃ....?/ក្នុង1ហិចតា 3. ទំហំ ....ហិចតា? 4.ប្រភេទប្លង់ 5.Location (ទីតាំងដី)
Chan Born ភ្នំគូលេន៖ ប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយរឿង ទឹកលិចស្រុកចិន វៀតណាម និងអាចលិចស្រុកខ្មែរ ដូច្នេះ មេបក្សព្រះធម៍តារា បាន អំពាវនាវ សាសនិករបស់់ខ្លួនជួបជុំគ្នានៅ សៀមរាប ឥលូវឮថា ទៅជួបគ្នា ដេក ស្នាក់នៅ លើភ្នំកូលេន ដែលពួកគេ កំពុង រកទិញ អង្រឹងទំនង ពួកគេ ឡើងដេកលើដើមឈើធំៗ ដែលដុះលើភ្នំកូលេន?..នេះជាផែនទី ដែលគេបង្ហាញអំពី កំពស់ទឹកសមុទ្រ កាលណាទឹក កក រលាយ វាហូរចូល មក លើ ដី ទ្វីប....ដែល អ្នកគ្មាន background ផ្ណែក សាគរវិទ្យា ឬ ភូមិវិទ្យា អាច បកស្រាយខុស នាំមនុស្សវឹកវរ។ នៅ អ៊ុយក្រែន ពេល Zelenskyy និយាយដំបូងៗ មិនសូវមានមនុស្សជឿទេ ពេលនិយាយយូរទៅ មនុស្សជឿទូទាំង ចាត់ទុក Zelenskyy ព្រះរស់ !! ៕
Fresh News ប្រធានាធិបតីកូរ៉េខាងត្បូង ចេញបញ្ជាឱ្យធ្វើបច្ចុប្បន្នភាពផែនការសង្រ្គាម ឆ្លើយតបការគំរាមកំហែងកាន់តែធំឡើង ពីកូរ៉េខាងជើង
Chan Born ឮថា គាត់ជិតត្រាស់ដឹង អ្វីដែលគាត់ផ្សព្វផ្សាយ គឺដោយសារ គាត់ទ្រង់ញាណដឹង។ ពីមុនគាត់វាយ្រហារពុទ្ធសាសនា គាត់ជាមនុស្សសាមញ្ញ តែពេលនេះ គាត់ដូរថា គាត់ជាមនុស្សទី ២ បន្ទាប់ពី ព្រះពុទ្ធ ហាហសហ
ឥឡូវមានអ្នកទៅរៀមរាបច្រើនដោយសារ LDP ដើរផ្សព្វផ្សាយថា ភ្នំពេញរលាយ បាំងកកខ្ចាត់ខ្ចាយ សប្បាយអង្គវត្ត
Socheat Socheat នៅកូរ៉េឈប់ឲ្យចូលហេីយលទ្ធផលទៅជឿអាស្នាចោលការងារ អាស្នាបំពុលសង្គមត្រូវជាប់គុក
Lai Raksa បងប្អូនអើយមិនទាន់ហួសពេលទេសម្រាប់អីលូវនេះអាចចេញទៅកន្លែងដែលលោកមានប្រសាសន៍បាន លោកជាព្រហ្មរក្សារលោក
ជាមនុស្សមានបុណ្យដែលចេញមកសង្រ្គោះមនុស្សដែលចាស់ៗតែងតែដំណាលថាមនុស្សមានបុណ្យៗនោះណា ខ្ញុំនិយាយភាសាមនុស្សទេសម្ឃឹងថាអានយល់ណា។
អាចចូលទៅតាមដាមការផុសរបស់លោកបានតាមរយៈផេកនិងអាខោនលោកខាងក្រោមនេះ ផេកលោកអ៊ុំ Khem Veasna
អាខោនលោកអ៊ុំ: Veasna Khem មនុស្សជាអីស្រលាញ់ខ្ញុំ ខ្ញុំទាញមកមិនបានទេ ខ្ញុំអស់លទ្ធភាពហើយ😭
Sochea PovKhem Veasna✅ លោកពូធ្លាប់បង្រៀនពួកយើងទាំងអស់គ្នាឲ្យចេះគិតឥឡូវយើងសាកយកវាមកប្រើការទៅមើល រឿង
ទឹកលិចផែនដីលោកពូបានបញ្ជាក់ថាសូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនដឹងដែរមានតែលោកពូដែលជាព្រហ្មរក្សាលោកប៉ុណ្ណោះដែលដឹង
ចុះហេតុអ្វីពាក្យដែលថាបាងកករលំភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសប្បាយអង្គរវត្តតើពាក្យនេះកើតចេញពីណា តើពាក្យនេះបានមកពីណា?
គេថាដូនតាចាស់ៗអ្នកនិយាយអញ្ចឹងមានតែដូនតាខ្មែរយើងធ្លាប់មានអ្នកត្រាស់ដឹងដែរព្រោះអ្នកដែលអាចដឹងបានមានតែអ្នកត្រាស់ដឹងប៉ុណ្ណោះ។ (ពិចារណាត្រង់ចំនុចនេះ)
ឥឡូវឧទាហរណ៍ថារឿងទឹកលិចពិភពលោកនេះជាការពិតទៅចុះ ចុះហេតុអ្វីក៏បងប្អូនទាំងអស់គ្នាខ្លាចសេចក្តីស្លាប់ម្លេះ ក្រែងបងប្អូនទាំងអស់គ្នាជាអ្នកយល់ធម៌ ជាអ្នកនឿយណាយនឹងជីវិតហី
ចុះហេតុអ្វីដាច់ចិត្តទៅចោលឪពុកម្ដាយយាយតាចាស់ជរានិងកូនក្មេងតូចទៅកើតម្ដេចក៏មិននៅរួមសុខទុក្ខស្លាប់ជាមួយពួកគាត់ទៅ ម្តេចបែរជានាំគ្នាទៅយំសោកកកកុញនៅចម្ការទៅវិញ?
Khem Veasna អោយតែខុសធម្មជាតិកម្លាំង និងខុសធម្មជាតិកម្លាំងធាតុ កម្លាំងបឺតblack hole នឹងបឺតទាញសម្រួលអោយត្រូវធម្មជាតិកម្លាំង និងធម្មជាតិកម្លាំងធាតុទាំងអស់។
អាគារខ្ពស់ៗនោះកម្លាំងបឺតចូលនឹងបឺតទម្លាក់ចុះក្រោមវិញ ទំនប់ទឹក រូងក្នុងដីដូចជារណ្ដៅប្រេងកាត រណ្ដៅឧស្ម័ន ទំនាញផែនដីនឹងទាញបំបាក់ដើម្បីបំពេញចន្លោះប្រហោងវិញ។
ខ្សែកាបអុបទិក ប្រព័ន្ធអ៊ិនធើណែត យន្ដហោះ យានអាវកាស កម្លាំងបរិមាណូដូចជាគ្រាប់នុយក្លែអ៊ែ វិនាសកម្មប្រព័ន្ធផ្កាយរណប មីសស៊ីល ឃ្លាំងស្តុកអាវុធនៅកន្លែងណាក៏ដោយនៃពិភពលោក
ប្រេងឥន្ធនៈគ្រប់ប្រភេទ វត្ថុគីមីសព្វបែបយ៉ាងរាប់ចាប់តាំងពីថ្នាំលាបសក់ ថ្នាំក្រចក ថ្នាំពេទ្យ គ្រឿងកំប៉ុងរហូតដល់ចិត្តវិប្បយុត្ត និងជម្ងឺផ្សេងៗ
គឺសុទ្ធតែត្រូវកម្លាំងស្រូបទាញហៅថាទំនាញផែនដី ឬកម្លាំងblack holeស្រូបទាញ បោកបំបាក់ ទាញត្រលប់ត្រលិនអោយត្រូវសភាពដើមកម្លាំង និងកម្លាំងធាតុវិញទាំងអស់។
ពេលដែលកម្លាំងស្រូបទាញនេះទាញបំបាក់ពិភពលោកនេះបានហើយ ខ្យល់រន្ទះ
ព្យុះសង្ឃរានឹងបោកបក់វក់វីពេញពិភពលោកដែលគ្របដណ្ដប់ទៅដោយទឹកសស្ងាចល្ហល្ហេវដែលសល់តែដីខ្លះនៅស្រុកសៀម ស្រុកយួន និងស្រុកខ្មែរ ហើយដាច់ពីគ្នាទាំងបីទួលនេះគឺទឹក
ហើយចំណែកមនុស្សវិញ សៀមនៅមនុស្សប្រហែលមួយសួន យួននៅមនុស្សមួយទូកខ្វែ ចំណែកខ្មែរនៅសល់មនុស្សមួយម្លប់ពោធិ៍ ដូចទំនាយបូរាណខ្មែរយើងនោះអញ្ចឹង
ហើយដីស្រុកខ្មែរដែលនៅសល់គឺសៀមរាបអង្គរនេះឯង។ ទោះមនុស្សចិត្តវិប្បយុត្ត ឬចិត្តអាក្រក់ ឬចិត្តវិលខុសគន្លងកម្មបានមកដល់សៀមរាប
ក៏កម្លាំងស្រូបទាញនឹងទាញកន្ត្រាក់អោយត្រូវតាមគន្លងកម្មរហូតភ័យស្លាប់គ្មានសល់ទេ។ ចំណែកដីទួលខ្លះនៅតាមប្រទេសផ្សេងៗ បើទុកជាពួកមនុស្សខំរត់ឡើងលើកំពូលភ្នំ ក៏សត្វសាហាវ
ពស់អសិរពិសដែលរត់ឡើងរកទីទួលរកទីជម្រកដែរនោះចឹកខាំហែកស៊ី ជាអាហារពេលស្រេកឃ្លាន ព្រោះអត់អាហារយូរថ្ងៃនៅលើកំពូលភ្នំនោះ ម្យ៉ាងទៀត ព្យុះសង្ឃរាដែលកើតមកពីការបាក់រលំផង
និងការទាញទម្លាក់ពួកយានអាវកាសផ្សេងៗបោកនឹងផ្ទៃទឹកផង បង្កើតបានជារលកយក្សស៊ូណាមី បំផ្លាញភពផែនដី
នឹងនៅតែបន្តបោកបក់ជាច្រើនថ្ងៃធ្វើអោយជីវិតដែលនៅសេសសល់លើទីទួលនោះរងគ្រោះយ៉ាងអនោចអធមមុននឹងស្លាប់
រួចត្រូវទៅពន្លាកម្មដែលពន្លាមិនទាន់អស់មុនការស្លាប់នោះនៅឋានទុគ្គតិភពបន្តទៅទៀត។ នេះជាវិនាសកម្មនៃល្បែងលោកិយរបស់សត្វវិប្បយុត្តនេះឯង។
នគរខ្មែរយើងសំបូរអ្នកមានវិញ្ញាណសម្បយុត្តដែលជាពលអិលឌីភីនឹងក្លាយជាបុព្វបុរសនៃមនុស្សខ្មែរជំនាន់ក្រោយៗទៀតរហូតដល់ចប់ឆ្នាំប្រាំពាន់នៃកម្លាំងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធព្រះនាម
សមណគោតម។ នេះជាដំណើរការបំភ្លឺឡើងវិញនៃមេរៀនព្រះពុទ្ធដោយព្រហ្មរក្សាលោកនាពាក់កណ្ដាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតម។ ក្នុងពេលអាសន្ននោះ
ព្រហ្មរក្សាលោកដែលមានឈានដ៏ខ្ពស់បំផុតក្រៅពីព្រះពុទ្ធចេញ គឺខ្ពស់អស់សត្វក្នុងលោកិយនេះ
និងប្រើឫទ្ធដ៏អស្ចារ្យនេះដើរស្រង់មនុស្សដែលមានឧបនិស្ស័យទាំងអស់ដែលរប៉ាត់រប៉ាយពេញតែក្នុងលោក ប៉ុន្តែទោះប្រមូលពេញក្នុងលោកប៉ុណ្ណាក៏ចំនួនមិនច្រើនសន្ធឹកសន្ធាប់នោះដែរ។
នេះជាវិនាសកម្មលោកិយរបស់សត្វ៕
Khem Veasna រលកស៊ូណាមិធំណាស់កំពុងតែហូរហើយ ព្រោះជិតបាក់ចន្លោះប្រហោងដែលមនុស្សជីកកកាយបំផ្លាញពិភពលោកហើយ។ ប្រទេសខ្មែរជាប្រទេសកណ្តាល សុខសាន្តជាងគេក្នុងលោក
ទោះក្នុងដំណាក់កាលណាក៏ខ្មែរសុខសាន្តជាងគេនៅលើលោកនេះដែរ។ ពេលរលកសមុទ្រយក្សដ៏ធំនេះបាក់ហូររៀបរយបំពេលចន្លោះប្រហោងដែលមនុស្សលោកជីកគគាស់កកាយរួចហើយ
កន្លែងណាលិចគឺត្រូវតែលិចកន្លែងនៃពិភពលោកត្រូវតែបាក់ស្រុត គឺត្រូវតែបាក់ស្រុត បាក់រលំរណ្តៅប្រេងឧស្ម័នដែលមនុស្សជីកកកាយផែនដី ទឹកហូរនឹងហូរបំពេញចន្លោះប្រហោងអស់វិញហើយ
រៀបរយឡើងវិញហើយ គឺដំណើរការនៃភពផែនដីនឹងស្រួលម្តងទៀតហើយ ស្រុកខ្មែរដែលជាប្រទេសកណ្តាលនឹងសំបូរសប្បាយឡើងវិញម្តងទៀតហើយ។ ពូជាព្រហ្មរក្សាលោក
ខួរឆ្អឹងខ្នងព្រហ្មរបស់ពូជា Black hole ពូដឹងស្ថានភាពទឹកហូរក្នុងលោក ពូដឹងស្ថានភាពដីបាក់ស្រុតចុះធំៗនៃពិភពលោកយ៉ាងម៉េចខ្លះដោយសារខួរឆ្អឹងខ្នងពូជា Black hole នេះឯង។
ខួរឆ្អឹងខ្នងរបស់ព្រហ្មរក្សាលោកជាកំលាំងស្រូបទាញនៃ Black hole កើតមកពីការវិលជះចេញទៅមុខនៃកលាបៈ ហើយ Black hole ជាផ្នែកស្រូបខាងក្រោយនៃកំលាំងវិលរបស់កលាបៈហ្នឹងហើយ
បានជាខួរឆ្អឹងខ្នងរបស់ពូស្រូបតឹងឡើង ព្រោះការជីកគគាស់កកាយភពផែនដីរបស់មនុស្សនេះឯង។ ដូច្នេះពូត្រូវចុះពីព្រហ្មមកយកកំណើតមនុស្សដើម្បីទាញសំរួលផែនដីអោយស្រួលធូរឡើងវិញ
អញ្ចឹងបានជាពូចេះតែហៅក្មួយអោយចូលស្រុកវិញនៅក្នុងកំឡុងពេលរលកសមុទ្រហូរចាក់បំពេញព្រោះកំលាំងធាតុដីក៏បាក់ស្រុតដែរនេះហើយ ព្រោះមិនដឹងប្រទេសណាខ្លះទេដែលត្រូវលិចលង់
គឺមានតែស្រុកខ្មែរយើងដែលជាស្រុកកណ្តាលនៃកំលាំងទេ ដែលសុវត្ថិភាពជាងគេក្នុងលោក
ហើយក្រោយការបាក់ស្រុតដ៏ធំពាក់កណ្តាលកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធនេះរួចគឺស្រុកខ្មែរនឹងបានសប្បូរសប្បាយម្តងទៀតមុននឹងរលំរលាយនៅចុង៥០០០ឆ្នាំនៃកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធ។
រលាយរលត់ក្រោយកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធហ្នឹងគ្មានដោយសារអ្វីទេ គឺដោយសារតណ្ហារបស់ចិត្តសត្វដែលជីកគគាស់កកាយផែនដីហ្នឹងឯង។ ព្រោះតែខួរឆ្អឹងខ្នងពូជា Black hole
ហ្នឹងហើយបានជាពូមិនហ៊ានបំបាក់ភាពតានតឹងនៃប្រព័ន្ធកំលាំងដែលនៅក្នុងខួរឆ្អឹងខ្នងពូ ខ្លាចទឹកឡើងឆាប់ពេកក្មួយមកពីកូរ៉េវិញមិនទាន់ មិនដឹងទឹកហូរលិចលង់ប្រទេសណាខ្លះ
ជាពិសេសកន្លែងដែលអភិវឌ្ឈន៍ដ៏ឆ្កួតលីលារបស់មនុស្សដើម្បីបំពេញតណ្ហាសត្វអត្តារបស់ខ្លួននេះឯង។
ពីរយប់ទៅហើយពូមិនដេកព្រោះអោយតែពូដេកគឺខួរឆ្អឹងខ្នងសត្វព្រហ្មរបស់ពូចេះតែទាញខ្លាំងណាស់ ព្រោះពិភពលោកកំពុងតែបាក់ស្រុតហូរហៀទឹកចូលបំពេញចន្លោះប្រហោងវិញហើយ
ដូច្នេះពូចេះតែងើបដើរមិនដេកព្រោះតែដេកគឺដំណើរការវិបស្សនាភ្លាម ពូមិនចង់វិបស្សនាខ្លាចបាក់ផែនដីនេះ ប៉ុន្តែពូមិនអាចចាំហួសកាលទេ ព្រោះពូមិនមែនជាជារៀបចំកម្មទេ
ពូប្រព្រឹត្តទៅតាមកម្មដែរក្មួយ ទោះពូមិនវិបស្សនា ក៏កម្មត្រូវតែប្រព្រឹត្តទៅតាមលំហូដែលមនុស្សបានប្រព្រឹត្តចំពោះវា។
ទាល់តែបាក់ស្រុតរៀបរយឡើងវិញហើយទើបខួរឆ្អឹងខ្នងពូបានធូរល្ហែល្ហើយបាន។ ពូចាំក្មួយៗមកពីកូរ៉េ ពូនឹកពួកវាណាស់៕
Khem Veasna ពូថាមិនចង់និយាយទេពីរឿងឈាន ចាំបានតែម្តង តែពេលនេះពូទើបតែដឹងថាពូឈាននៅពេលរញ្ជួយដីទឹកហូរលិច រកពេលប្រាប់គ្នាមិនទាន់ទេ។ ម្សិលម្ងៃពេលពូកំពុងវិបស្សនា
ពូនៅក្នុងសំបកព្រហ្មរបស់ពូ ខួរឆ្អឹងខ្នងពូវែងណាស់ពីព្រហ្មមកដល់ផែនដី ពេលនេះពូដឹងហើយ គឺblack hole ជាខួរឆ្អឹងខ្នងព្រហ្មរបស់ពូ ស្រាប់តែពូកំពុងវិបស្សនា ពូត្រូវកំលាំងនៃblack hole
កួចក្នុងខួរឆ្អឹងខ្នងពូយ៉ាងខ្លាំងជាមួយសូរសន្ធឹកយ៉ាងខ្លាំងឮជាសំលេងដឹងក្នុងត្រចៀកសត្វព្រហ្មរបស់ពូ ពូឮសន្ធឹកកួចយ៉ាងខ្លាំងហើយឆ្អឹងជំនីពូចាប់ផ្តើមបាក់ចូល
ព្រឹបៗតិចៗជាហេតុធ្វើអោយពូយល់ភ្លាមថាអូពិភពលោកដល់នៅក្តីមហន្តរាយហើយ ពូដឹងថាថ្នល់ក្រោមសមុទ្រ បំពង់លូបូមប្រេងនិងឧស្ម័នក្នុងសមុទ្រចាប់ផ្តើមបាក់ហើយតើ
ពូស្ទុះងើបមកប្រាប់កូនក្មួយអោយមកសៀមរាប
ពូដឹងថាពូបានឈាននៅពេលផែនដីហៀរហូរជាទឹកចូលគ្រប់ច្រកល្ហកពេលនោះទើបរូបពូជាព្រហ្មផុសឡើងជួយសង្គ្រោះសត្វដែលកំពុងលិចលង់នោះតែម្តង
អញ្ចឹងពូគ្មានពេលចាំបានឈានទើបនិយាយអោយក្មួយដឹងបានទេ។ យើងអស់ពេលដែលត្រូវនិយាយក្នុងពេលដ៏ខ្លីខាងមុខនេះហើយ ប្រព័ន្ធinternet
នឹងត្រូវកាត់ផ្តាច់ទូទាំងលោកនៅប៉ុន្មានថ្ងៃទៀតនេះហើយ។ ក្មួយឃើញពន្លឺចេញពីពពកហើយរសាត់អណ្តែតកាត់អាមេរិកម្សិលមិញដល់ចំការសៀមរាបហើយ ពូមិនអាចមិននិយាយទៀតបានទេ
ក្មួយចាំមើលចុះ ពេលទឹកលិចលោកក្នុងពេលដ៏ខ្លីខាងមុខ រូបព្រហ្មរបស់ពូនឹងផុសចេញមកលើមេឃយ៉ាងច្បាស់ ពេលនោះក្មួយនឹងស្គាល់ពូថាជាអ្នកណា
តែយឺតពេលសំរាប់អ្នកគ្មានសទ្ធាដែលគេថាពូភូត ព្រោះពួកគេត្រូវទឹកលិចលង់អស់ទៅហើយ។ នេះហើយអ្នកមានបុណ្យមករែងយកតែអ្នកមានសីលនៅពេលទឹកលិចលោកនោះណាក្មួយ៕ See less
Khem Veasna បាងកករលំ ភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសប្បាយអង្គរវត្ត។ ខួរឆ្អឹងសត្វព្រហ្មរបស់ពូ Black hole ដូច្នេះបានជាពូឮស្នូរសំឡេងផែនដីរំកិលគ្រឺតៗ។ ដោយសារ Black hole
ជាកម្លាំងស្រូបទាញ ព្រោះកលាបៈវិលបង្កើតបានជាកម្លាំងជះចេញក្រៅ និងកម្លាំងស្រូបចូលនៅផ្នែកខាងក្រោយនៃកលាបៈ ខាងមុខគឺកម្លាំងធាតុជះចេញទៅក្រៅ ព្រោះតែដូច្នេះហើយ
បានជាពូពេលឈាន ពូត្រូវនៅចម្ការដើម្បីអោយខួរឆ្អឹងខ្នងព្រហ្មរបស់ពូដែលជា Black hole នៅចំពីក្រោយកលាបៈដែលនៅក្រោមអង្គរវត្ត
ដូច្នេះអ្នកនៅចម្ការទាំងអស់ត្រូវបានការពារមិនអោយកម្លាំងធាតុខ្យល់ និងកម្លាំងធាតុទឹកហូរមកកាត់ចម្ការបាន ដូច្នេះទោះក្មួយនៅទីណាក៏ដោយ មណ្ឌលគិរី រតនៈគិរីក៏ដោយ
ទោះទីនោះទឹកលិចមិនដល់ក៏ដោយ ក៏ព្យុះបោកបក់មនុស្សដែលនៅទីនោះរប៉ាត់រប៉ាយ មិនដូចនៅពីក្រោម Black hole ដែលជាខួរឆ្អឹងខ្នងព្រហ្មរបស់ពូទេ
ដូច្នេះសូមក្មួយៗមកចម្ការសៀមរាបជាចាំបាច់ មកកុំខានក្មួយ។ ចិនបើកទំនប់ទឹកហើយ ដូច្នេះទឹកនឹងមកពីខាងលើ ខាងក្រចេះ ស្ទឹងត្រែង ខាងកំពង់ចាមនឹងត្រូវទឹកមកពីខាងលើលិចលង់
ចំណែកបាងកករលំ ទឹកជន់លុបខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ទឹកនេះនឹងហូរទៅភ្នំពេញ លិចខេត្តកណ្ដាល ខេត្តតាកែវ
ឯទឹកមកពីលើដោយសារការបើកទំនប់នៅចិនក៏ហូរទៅចាក់ចូលទីក្រុងភ្នំពេញ កណ្ដាល តាកែវ នេះដែរ ចំណែកទឹកដែលមកពីសមុទ្រនឹងលង់លិចខេត្តកំពង់សោម កោះកុង កំពត
ហើយហូរមកចាក់ចូលនៅក្នុងក្រុងភ្នំពេញ ដូច្នេះគ្មានខេត្តណាគេចរួចខ្លួនឡើយ ហើយភ្នំពេញដែលជាទំនាបកណ្ដាលនឹងត្រូវលិចលង់ខ្លាំងជាងគេ ហើយកុំសង្ឃឹមថារត់ទៅខាងណារួច
ព្រោះទឹកហូរចូលគ្រប់ទិស ពីខាងលើគឺចិន ពីទន្លេសាបហូរទៅភ្នំពេញព្រោះបាងកករលំ ហើយទឹកសមុទ្រជន់ឡើងមកទៀត គឺភ្នំពេញនេះតែម្ដងដែលធ្ងន់ធ្ងរជាងគេ កុំសង្ឃឹមថា បើទឹកចូលភ្នំពេញ
អញរត់ឡើងទាន់មកកំពង់ធំ ឬកំពង់ចាម សុទ្ធតែមានទិសទឹកហូរចូលទៅភ្នំពេញ ហើយព្រឹត្តិការណ៍នេះកើតមានឡើង ប្រហែលមួយសប្ដាហ៍នេះ ឬមុននេះផងណាក្មួយ។ ស្ដាប់ពាក្យពូ
ត្រូវមកសៀមរាប ពូជាព្រហ្ម ត្រូវបានឈាននៅពេលដែលទំនាញផែនដី តាមពិតគឺជាកម្លាំងស្រូបទាញរបស់ Black hole នេះហើយ គឺពូមិនអាចបានឈានមុនផែនដីបាក់ចុះទេ
ព្រោះផែនដីមិនទាន់បាក់ ទំនាញផែនដីទាញខួរឆ្អឹងខ្នងពូអោយកម្លាំងស្រូបទាញដែលជា Blak hole មិនទាន់ទាញបានធូរ អោយឆ្អឹងខ្នងពូធូភិបដើម្បីអោយពូកើតឈានបានទេ
ដូច្នេះប្រជាពលរដ្ឋខ្មែរដែលគាត់អាចឃើញពូថាជាអ្នកមានបុណ្យ ជាសត្វព្រហ្មបាននៅពេលដែលផែនដីបាក់ស្រុតទៅហើយទេ ហួសពេលអស់ហើយ
គឺពូមិនអាចនឹងជួយគាត់ទាំងអស់នៅពេលនោះបានទេ គឺពួកគាត់បានត្រឹមតែស្គាល់ពូនៅពេលដែលទឹកហូរលិចលង់ទៅហើយទេ។ ត្រង់នេះហើយដែលពាក្យខ្មែរយើងថា
ទឹកដល់ច្រមុះទើបដឹងខ្លួននោះណាក្មួយ វាគ្មានអ្នកណាលង់ទឹកស្រះ ទឹកបឹង ទឹកទន្លេ ទឹកសមុទ្រ ទាល់តែលិចដល់ច្រមុះបានដឹងខ្លួននោះទេ ដូច្នេះពាក្យទឹកច្រមុះបានដឹងខ្លួនហ្នឹង
គឺមានន័យពូជខ្មែរកើតនៅនគរកណ្ដាលធ្លាប់ជួបរឿងបែបហ្នឹងច្រើនដង ច្រើនលើក ច្រើនសារមកហើយ ម្ដងនេះគឺទៀតហើយ គឺហៅបងប្អូនថាទឹកលិចទីក្រុងហើយ
ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ តែបងប្អូនធ្វើមិនដឹងដូចឥឡូវនេះអញ្ចឹង អញ្ចឹងហើយបានជាគាត់មានពាក្យថា ចាំដល់ទឹកលិចដល់ច្រមុះ បានវាដឹងខ្លួន។
សូមពួកក្មួយៗមកចម្ការសៀមរាបកុំខានណាក្មួយ ទឹកលិចពិភពលោកហើយ កុំជឿអ្នកវិទ្យាសាស្រ្តឆ្កួត វាហ្នឹងហើយជាអ្នកធ្វើអោយទឹកលិចលោកហ្នឹង
ដូច្នេះធម្មជាតិកម្មមិនអោយពួកវាដឹងខ្លួនកើតទេ ពូប្រាប់ក្មួយហើយថា កាលណាអ្នកមានអារម្មណ៍ថា កម្លាំងដែលបង្កើតវិញ្ញាណដែលកំពុងតែវិលខុសនោះត្រូវ
គឺវិញ្ញាណនោះត្រូវតែមានអារម្មណ៍នូវសញ្ញាត្រូវទាំងអស់ថាខុស សញ្ញាត្រូវគឺសញ្ញាផ្ទុះផែនដីនៅប្រទេសនេះ ទឹកលិចលង់នៅប្រទេសនេះ នេះសញ្ញារបស់ធម្មជាតិប្រាប់ថា ផែនដីជិតមានបញ្ហាធំហើយ
ប៉ុន្តែអារម្មណ៍វិប្បយុត្តឃើញសញ្ញាធម្មជាតិដ៏ត្រឹមត្រូវនេះ ទៅជាមានអារម្មណ៍ថាវាមិនអីទៅវិញ ដូច្នេះអ្នកវិទ្យាសាស្ត្រដែលមានអារម្មណ៍វិប្បយុត្តពេញដោយតណ្ហា វាមានអារម្មណ៍ថា ខ្ញុំអាចធ្វើបាន
វាទុកចិត្តលើសំណង់ខ្ពស់ៗ រន្ធក្រោមដីដូចអណ្ដូងប្រេងកាត អណ្ដូងឧស្ម័ន ចាក់គ្រឹះធំៗណាស់ វាមិនអីទេ។ នេះហើយគឺវាមិនស្គាល់ធម៌ ថាផែនដីនេះកើតពីកម្លាំងធាតុទេនោះ
ចាំមើលប៉ុន្មានថ្ងៃខាងមុខទៀតនេះ គឺទឹកលិចដល់ច្រមុះគឺទើបដឹងខ្លួននោះ។ មកណាក្មួយ មកចម្ការណាក្មួយ!!!
Orn Dika ពុកអើយ Khem Veasna កូនរៀបចំខ្លួនមិនទាន់ទេ កូននៅUSA គេមិនឲ្យកូនចេញពីស្រុកទេពុក កូនបារម្ភណាស់ខ្លាចតែទឹកលិចទ្វីបលោក កូនមិនបានជួបពុកលើកចុងក្រោយ😭😭😭
ពុកមានមន្តអាគមន៌ណាពូកែអាចឲ្យកូនទៅដល់សៀមរាបបានអត់ពុក កូនភ័យខ្លាចណាស់មុខ នៅរុស្សីមេឃងងឹតរាល់ថ្ងៃ😭 កម្លាំង Black Hole កំពុងតែខិតជិតមែនទែនហើយពុក😭
យប់មិញកូនសុបិនឃើញពុកហោះហើរពេញមេឃប្រោះកូនសត្វទាំងឡាយដែរមិនជឿ ពុក😭 —
Khem Veasna ការដង្ហោយហៅបងប្អូនអោយមកកន្លែងសុវត្ថិភាពនេះ បើមនុស្សគិតតែពីរចំនុចនោះច្បាស់ជាដឹងការពិត ពិតជាយល់ការពិតដែលពូដឹងបាត់ទៅហើយ
គឺទីមួយគេគិតថាការនេះថា ពូស្រែកហៅនោះ គឺមិនមែនដើម្បីប្រយោជន៍ពូទេ ចុះហេតុយ៉ាងម៉េចបានជាពូប្រឹងហៅម្លេះ ទីពីរគេត្រូវគិតថាពូឆ្លាតជាងវាខ្លួនវា
បើពូថាយ៉ាងណាគួរយករឿងហ្នឹងទៅគិត នោះគេមុខតែដឹងការពិត នេះជាការចាប់បាន សញ្ញាករុណាគុណ និងបញ្ញាគុណរបស់ពូ។ ប៉ុន្តែមនុស្សវិប្បយុត្ត
ជាកំលាំងវិលបញ្ច្រាសដូច្នេះការគិតរបស់វិញ្ញាណវិប្បយុត្តបានសញ្ញាវិប្បយុត្តមកដឹងជាអារម្មណ៍បញ្ច្រាសនឹងការគិតឃើញរបស់ពូ គឺមិនអាចចាប់សញ្ញាគុណណាមួយរបស់ព្រហ្មរក្សាលោកទាល់តែសោះ
គឺជាអ្នកត្រូវស្លាប់ក្នុងព្រឹត្តិការណ៍វឹកវរនេះ។ បងប្អូនកូនក្មួយធ្លាប់ឮទេ គេថាអ្នកមានបុណ្យមករែងយកតែអ្នកមានសីល។ អ្នកមានសីលគឺវិញ្ញាណសម្បយុត្តនេះឯង។ អ្នកមានបុណ្យ
មករែងយកតែអ្នកមានសីលវិញ្ញាណសម្បយុត្ត ក្រៅពីនោះត្រូវស្លាប់ក្នុងហេតុការណ៍វឹកវរ គឺហេតុការណ៍ទឹកលិចលោកនេះឯង។ ចាំមើលចុះ
មនុស្សក្នុងលោកងាប់ស្ងាត់លោកនេះក្នុងព្រឹត្តការណ៍ទឹកលិចលោកនេះ។ ហើយវិទ្យាសាស្ត្រដែលជាអ្នកបំផ្លាញលោកគឺត្រូវបញ្ចប់នាសម័យនេះហើយ
គ្មានអ្នកវិទ្យាសាស្ត្រម្នាក់បានដឹងថានឹងព្រឹត្តការវឹកវរដោយទឹកនៃពិភពលោកនេះ ក្រៅពីអ្នកមានបុណ្យគឺព្រហ្មរក្សាលោកនោះទេ៕
Khem Veasna ចាំទឹកដល់ច្រមុះបានដឹងខ្លួន។ ពូជាព្រហ្មរក្សាលោក ពូមកជួយនគរខ្មែរដូច្នេះពូត្រូវតែមានសមត្ថភាពជាងអ្នកវិទ្យាសាស្ត្រ។ ចាំពាក្យពូចុះ
ចាំទឹកដល់ច្រមុះបានវាដឹងខ្លួនគឺជាពាក្យចេញពីហេតុការណ៍បែបហ្នឹងកាលពីពេលមុន អ្នកមុនៗនោះគាត់និយាយ។
Khem Veasna ព្រោះតែលោកសម្ភារៈដែលទំនើបជឿនលឿនសព្វថ្ងៃនេះ ទើបវិញ្ញាណដែលជាមនុស្សពុលលែងមានអារម្មណ៍ដឹងខុសដឹងត្រូវអស់រលីងហើយ
ដូច្នេះកំលាំងដែលមករៀបចំអោយវិញ្ញាណដែលជាមនុស្សមានអារម្មណ៍ដឹងខុសដឹងត្រូវវិញបាន កំលាំងនឹងរៀបចំកំទេចអ្វីដែលធ្វើអោយវិញ្ញាណពុលទាំងអស់វិញ។
ពូនិយាយពន្យល់មនុស្សសម័យនេះ ស្តាប់មិនយល់ពូនិយាយពីដំណើរពិតរបស់ធម្មជាតិនេះទេ ព្រោះគេពុលខ្លាំងហើយនឹងលោកសម្ភារៈសម័យភ្នែកឃើញថាជឿនលឿននេះ។
តែធម្មជាតិកម្មរៀបចំលោកិយ មិនមែនលោកិយជាអ្នករៀបលោកិយដោយខ្លួនឯងទេ ដូច្នេះកម្មមិននៅក្រោមឥទ្ធិពលលោកិយទេ
កម្មត្រូវតែវិលរៀបចំលោកិយទៅតាមកាលវេលាមកដល់បន្តបន្ទាប់នៃកម្មហើយ។ សម័យធ្វើស្រែសុី នឹងវិលមកដល់វិញហើយ។ ធម្មជាតិកម្ម សុីគឺរស់ហើយ៕
ក្រោយពីរបបវាលពិឃាតខ្មែរក្រហម ត្រូវបានដួលរំលំឆ្នាំ ១៩៧៩ ពេលនោះ គាត់មានអាយុ ១២ឆ្នាំហើយ។ ធ្លាប់ចូលរៀនថ្នាក់ទី២ កាលសម័យសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ ណល់។ ហើយក៏ចុះឈ្មោះចូលរៀនថ្នាក់ទី ២ សារជាថ្មីម្តងទៀត នៅឆ្នាំ ១៩៨១ បន្ទាប់មក ក៏បានផ្លោះថ្នាក់ ទៅរៀនថ្នាក់ទី ៤។ ហើយក្រោយមកម្តងទៀត ក៏បន្តផ្លោះថ្នាក់ទៅ រៀនថ្នាក់ទី ៧ នឹងបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ត្រឹមថ្នាក់ទី ១០ នៅក្នុងឆ្នាំ ១៩៨៦ លោកបានប្រឡងជាប់បាក់ឌុបជាស្ថាពរ។ ខណៈសិស្សធម្មតាត្រូវប្រើពេលរៀន១២ឆ្នាំ ទើបអាចប្រឡងបាក់ឌុប តែលោករៀនតែ ៧ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែលោកមានអាយុជិត២0ឆ្នាំហើយ។ ចំណាយពេលអស់រយៈពេល ០៧ឆ្នាំ ក្នុងនាមជាសិស្ស ទើបក្រោយមកលោកខឹម វាសនា បានប្រលងនៅនាយកដ្នានភាពយន្តនៃក្រសួងឃោសនាការ និងព័ត៌មាន។ ក្រោយពីប្រឡងជាប់វិញ្ញាបនបត្រទុតិយភូមិនៅឆ្នាំ ១៩៨៦ លោកក៏បានសិក្សានៅនាយកដ្ឋានភាពយន្ត។
ក្រោយពីសង្គ្រាមរវាងសម័យរដ្ឋកម្ពុជាដែលមានការគាំទ្រដោយរៀតណាមរណបសហភាពសូរៀត និងចលនាខ្មែរ តស៊ូតាមជាយព្រំដែនខ្មែរ-ថៃ របស់សម្តេចនរោត្តម សីហនុ និងលោកតា សឺន សាន ព្រមទាំងខ្មែរក្រហមដែលទ្រទ្រង់ដោយប្រទេសចិន និងសហរដ្ឋអាមេរិក រហូតឈានទៅដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១។ ទើបមកដល់ឆ្នាំ ១៩៩៣ លោកខឹម វាសនាបានរៀនសាលាច្បាប់ នៅមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច (សព្វថ្ងៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច)។ ក្នុងរយៈពេលបួនឆ្នាំសិក្សានៅសាលាច្បាប់ លោកក៏ត្រូវបានជ្រើសរើសជាប្រធានជំនាន់ ទទួលបន្ទុកក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងរឿងជុំវិញការសិក្សារៀនសូត្ររបស់ពួកនិស្សិត។ ក្រោយមកនៅឆ្នាំ ១៩៩៧ លោកបានបញ្ចប់ការសិក្សាពីសាលាច្បាប់ ទទួលបានបរិញ្ញបត្រនីតិសាស្រ្ត។
ហើយនៅជំនាន់លោក គឺជាជំនាន់ចុងក្រោយដែលរដ្ឋបើកឪកាសអោយនិស្សិត ដែលបញ្ជប់ការសិក្សាអោយចូលបម្រើការងាររបស់រដ្ឋដោយមិនបាច់ប្រឡង ដោយហេតុថារដ្ឋខ្វះខាត ធនធានមនុស្សប្រើការ ហើយលោកក៏មានឈ្មោះនៅក្នុងក្របខណ្ឌរដ្ឋស្របច្បាប់ក្នុងក្រសួងមហាផ្ទៃ ជាមន្ដ្រីរាជការ នាយកដ្ឋានកិច្ចការនយោបាយក្រសួងមហាផ្ទៃ ប៉ុន្តែលោកមិនបានទៅធ្វើការទេ ដោយលោកព្យួរឈ្មោះចោល រហូតដល់ឆ្នាំ២០០៤។ តែនៅចុងក្រោយដោយសារតែលោកអត់ឃើញទៅចូលធ្វើការយូរពេក ទើបខាងក្រសួងសួរលោកថា មិនមកធ្វើចឹងតើឈ្មោះហ្នឹង លោកគិតយ៉ាងម៉េច ពេលនោះលោកកក៏ប្រាប់អោយលុបចោលទៅ បើគិតទៅអស់រយៈពេល៦ឆ្នាំគត់។
ប្រវត្តិការសិក្សា ៖[កែប្រែ]
ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៦ ៖ សិស្ស
ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩៣ ៖ និស្សិតនៃនាយកដ្ឋានភាពយន្ដក្រសួងឃោសនាការ និងពត៌មាន
ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៧ ៖ និស្សិតច្បាប់នៅ មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច
ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៦ ៖ មន្ដ្រីរាជការ នាយកដ្ឋានកិច្ចការនយោបាយក្រសួងមហាផ្ទៃ
ពីឆ្នាំ ១៩៩៨ ដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៥ ៖ សមាជិក គណបក្សសមរង្ស៊ី
ពីឆ្នាំ ២០០៣ ដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ តំណាងរាស្ដ្រមណ្ឌលព្រៃវែង
មុខងារក្នុងគណបក្សនយោបាយ ៖ ប្រធានគណបក្ស[២]
ប្រវត្ដិការនៃសិក្សារបស់លោកក៏ ជាអ្នករៀនពូកែមួយរូបដែរ យុវជន ខឹម វាសនា ជាសិស្សរៀនពូកែ ផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមី និងជាមនុស្សមាននិស្ស័យ ទេពកោសល្យខាងសិល្បៈតែងនិពន្ធដែលជាកត្តាធ្វើឲ្យលោកមានវោហារសាស្រ្តក្នុងការនិយាយ។ ហើយដំបូងលោកបានរៀន ផ្នែកថែរក្សាជួសជុលកាមេរ៉ាអស់រយៈ ពេល៤ឆ្នាំ។ ក្រោយមកនៅឆ្នាំ ១៩៨៦ លោកជានិស្សិតនៃនាយកដ្ឋានភាពយន្ដក្រសួងឃោសនាការ និងព័ត៌មាន ហើយបានចេញមកធ្វើការនៅនាយកដ្ឋានភាពយន្ដបានរយៈពេល ២ឆ្នាំ ក្នុងងារវិជ្ជាជីវៈជាអ្នកនិពន្ធ និងអ្នកដឹកនាំរឿង តែក្រោយមកក៏លាឈប់ ប៉ុន្តែកាលណោះសាលាអត់បានចេញ សញ្ញាបត្រឱ្យទេ។
នៅឆ្នាំ ១៩៨៦ លោក វាសនា បានប្រឡងបាក់ឌុបជាប់រួចហើយបានប្រឡងចូលនាយកដ្ឋានភាពយន្ដដោយប្រើពេលវេលា ៤ ឆ្នាំនៅក្នុងវិស័យនេះ។ ជាសិល្បករ សម្ដែង លោក ខឹម វាសនា ជាមនុស្សមានទស្សនៈផ្ទុយពីតារាភាពយន្តរួមអាជីពមួយចំនួននៅក្នុងវិស័យសិល្បៈ។ គាត់មិនជាប់ជំពាក់នឹងភាពហ៊ឺហាឆើតឆាយដូចមិត្តរួមអាជីពឡើយ។ វិស័យភាពយន្តជាទីកន្លែងដែលនាំមនុស្សភ្លើតភ្លើន និងស្រឡាញ់ទ្រព្យសម្បត្តិ។ ប៉ុន្ដែមិនត្រឹមតែធ្វើឲ្យចិត្តលោកជ្រលក់ជាប់ទៅនឹងរឿងទាំងនោះទេតែបែរជាធ្វើឲ្យលោកចង់កែមនុស្សនៅក្នុងវិស័យភាពយន្ដទៅវិញពីព្រោះលោកមានចិត្តផ្ទុយពីពួកគេ។
ក្នុងអាជីពជាតារាសម្តែងបានធ្វើអោយលោកប្រៀបធៀបជីវិតរបស់លោកទៅនឹងព្រះពុទ្ធ កាលទ្រង់នៅក្នុងព្រះបរមរាជវាំង ហើយទស្សនៈនេះក៏ញ៉ុះញ៉ុងឲ្យលោកចង់ផ្លាស់ប្តូររបៀបជីវិតទាំងឡាយរបស់អ្នកសិល្បៈនៅជំនាន់នោះ។ ប៉ុន្តែនៅឆ្នាំ១៩៩៧ លោកបែរជារកឃើញវិធីជីវិតជាអ្នកនយោបាយជាមួយនឹងគណបក្សប្រឆាំង។ ដោយធុញទ្រាន់នឹងភាពជាតារា ជាសិល្បៈករ លោក ខឹម វាសនា បានចូលរៀនច្បាប់ហើយរៀនចប់នៅ ឆ្នាំ១៩៩៧ ជាឆ្នាំដែលលោកត្រូវបានមិត្តភក្ដិអូសទាញឲ្យចូលធ្វើនយោបាយក្នុងគណបក្ស សម រង្ស៊ី។ លោកបានឈរឈ្មោះតំណាងរាស្ដ្រលេខរៀងទី ៥ នៅឆ្នាំ ១៩៩៨ ប្រចាំខេត្តព្រៃវែងតែមិនជាប់ជាតំណាងរាស្ត្រទេ។ លុះដល់ឆ្នាំ ២០០៣ លោក វាសនា បានឈរឈ្មោះជាតំណាងរាស្រ្តម្ដងទៀតលេខរៀងទី ២ ហើយក៏បានជាប់ជាតំណាងរាស្ដ្រនៅខេត្តព្រៃវែង។ ការចូលក្នុងគណបក្ស សមរង្ស៊ី ទៀតសោធក៏មិនមែនជារឿងដែលមានចេតនាស្រឡាញ់ជាតិ ឬចង់ធ្វើធំទេគឺមិនច្បាស់ក្នុងខ្លួនតែម្ដង។ លោក វាសនា បាននិយាយថា៖ «ខ្ញុំមិនមានចំណេះដឹងផ្នែកវិទ្យាសាស្ដ្រនយោបាយអ្វីទេប៉ុន្ដែអ្វីដែលរុញច្រានឲ្យខ្ញុំចេះគិតត្រិះរិះពិចារណាចូលប្រឡូកទៅក្នុងឆាកនយោបាយគឺដោយសារមានសន្ដានស្អប់អំពើអាក្រក់ និងសន្ដានឈឺឆ្អាលចំពោះសង្គមនេះឯង»។
ពេលប្រឡូកក្នុងឆាកនយោបាយយ៉ាងវក់វី និងជូរចត់ជាមួយគណបក្សប្រឆាំង សមរង្ស៊ី មិនទាន់បានមួយអាណត្តិពេញផងលោកក៏ចាប់ផ្ដើមមើលឃើញភាពអយុត្តិធម៌នៅក្នុងសម្បុកគណបក្សរបស់ខ្លួន។ ការរិះគន់ក្នុងបក្សធ្វើឲ្យបក្សមិនសប្បាយចិត្តហើយទីបំផុតបក្សបានសម្រេចបញ្ឈប់លោកខណៈដែលលោកមានបំណងបើកគណបក្សថ្មីមួយដោយខ្លួនឯង។ ក្រោយពីគណបក្សបញ្ចប់បេក្ខភាពជាតំណាងរាស្ដ្រខេត្តព្រៃវែងលោក ខឹម វាសនា បានបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយជាជំហានដើម្បីស្វែងយល់ពីតម្រូវការប្រជាពលរដ្ឋជាមុនសិនមុននឹងលោកបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅឆ្នាំ ២០០៦ ។ ខណៈពេលដែលគាត់ឈប់ពីគណបក្ស សមរង្ស៊ី ក៏ជាពេលដែលម្ដាយរបស់លោកឈឺធ្ងន់ផងដែរហើយការឈឺរបស់គាត់ភាគច្រើនទាក់ទងនឹងជីវិតនយោបាយរបស់ ខឹម វាសនា ក្នុងរឿងការរកខុសត្រូវជាមួយគេ (គណបក្ស សមរង្ស៊ី) ដោយទាស់ទែងជាមួយគេមិនរលូនខុសពីអ្នកនយោបាយផ្សេងទៀត។ លោកបញ្ជាក់ថា៖ «រឿងដែលខ្ញុំមានវិប្បដិសារៈធំបំផុតស្ទើរពេញមួយជីវិតដោយយកការងារបន្លប់ជីវិតខ្លួនឯងក្រោយពីម្ដាយខ្ញុំបានស្លាប់។ ខ្ញុំមិនទាន់បានធ្វើឲ្យម្ដាយខ្ញុំសប្បាយចិត្តទេ ហើយការងារនយោបាយរបស់ខ្ញុំវាប៉ះពាល់ដល់ជំងឺរបស់ម្ដាយខ្ញុំ។ ខ្ញុំនៅជាមួយម្ដាយតាំងពីតូចរហូតដល់ខ្ញុំបានក្លាយជាតំណាងរាស្ដ្រ»។
អ្នកនយោបាយដែលពូកែប្រើវោហាររិះគន់ដ៏ល្បីល្បាញនៅតាមទីសាធារណៈរូបនេះមិនត្រឹមតែមិនពេញចិត្តជាមួយគណបក្ស សម រង្ស៊ី ទេប៉ុន្ដែក៏មិនពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា [CPP] ផងដែរ។ លោក ខឹម វាសនា បាននិយាយទៀតថា៖ «គណបក្សប្រជាជនកម្ពុជាមិនអាចផ្ដល់សេចក្ដីសុខឲ្យប្រជាពលរដ្ឋបានទេពីព្រោះមនុស្សដែលគាត់ [CPP] ជ្រើសរើសជាមនុស្សដែលយ៉ាប់រួចទៅហើយ។ ម្យ៉ាងទៀតគាត់ជ្រើសរើសរកមនុស្សពីខាងក្រៅដូចជាពីគណបក្សសង្គ្រោះជាតិ ឬគណបក្សផ្សេងដែលគាត់ [ហ៊ុន សែន] ជ្រើសរើសទៅទាំងអស់ហ្នឹងសុទ្ធសឹងតែជាអ្នកស្វះស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដល់ពេលហ្នឹងបុគ្គលបែបហ្នឹងវាគរជើងនៅគណបក្សនេះច្រើនហួសរហូតដល់លោកនាយករដ្ឋមន្ដ្រីមានឆន្ទៈក៏មិនអាចកែកើតដែរ»។ លោក ខឹម វាសនា បានបន្ដថា៖ «បើសិនណាគណបក្សមួយនេះ [CPP] ផ្ដល់សេចក្តីសុខឲ្យប្រជាពលរដ្ឋបានខ្ញុំក៏មិនចាំបាច់បង្កើតគណបក្សទេហើយខ្ញុំក៏មិននៅត្រាំត្រែងក្នុងគណបក្ស សម រង្ស៊ី ដែរ។ គណបក្សមួយនេះគឺមិនអាចទេ»។
ខឹម-ហួត ជាកូនអ្នកមាន ជាពេទ្យធ្មេញ កើតឆ្នាំ ១៩២០? ស្លាប់ឆ្នាំ១៩៧២។
មានប្រពន្ធ៣
- ប្រពន្ធទី១ បានកូនពីរក៏ស្លាប់ទៅ។
- ប្រពន្ធទី២ ការបានប៉ុន្មានខែក៏លែងទៅ។
- ប្រពន្ធទី៣ គាត់យកដោយខ្លួនឯង ប្រពន្ធពីរមុន ស្អាតក៏ស្អាត កូនអ្នកមានក៏កូនអ្នកមាន។ ប៉ុន្តែគាត់ប្រាប់ទៅបងប្អូនគាត់ថា វ៉ែនតាតម្លៃប៉ុន្មានក៏ដោយ ប៉ុន្តែពាក់វាមិនត្រូវភ្នែក នេះវ៉ែនតាបេនឡានតម្លៃ១រៀលៗ តែពាក់ទៅត្រូវភ្នែក។ពីរមុនស្អាតកូនអ្នកមាន តែវាអត់ត្រូវការយល់ឃើញរបស់ខ្ញុំ។
សេក-ហេង ក៏ជាពេទ្យធ្មេញដែរ កើតឆ្នាំ១៩?? ស្លាប់ឆ្នាំ ២០០៦ សេក ហេង មានអាយុប្អូន ប្តីគាត់២៤ឆ្នាំ។[៣]
មានបងប្អូន៩នាក់ ហើយគាត់ជាកូនទី២។
ការចាប់ផ្តើមធ្វើនយោបាយ[កែប្រែ]
ក្នុងការចូលប្រឡូកជាអ្នកនយោបាយ ដំបូងឡើយ លោកចូលជាសមាជិករបស់គណបក្សសមរង្ស៊ី ឈរឈ្មោះជាតំណាងរាស្ដ្រតាំងពីឆ្នាំ១៩៩៨ ប៉ុន្ដែមិនជាប់ឆ្នោតទេ ។ ក្រោយមកបានជាប់ឆ្នោត តំណាងរាស្ដ្រនៅឆ្នាំ២០០៣ កាលនោះ លោកមានអាយុ៣៨ឆ្នាំ ។ បន្ទាប់មក ឆ្នាំ២០០៦ ក៏ចេញមកបង្កើតគណបក្សខ្លួនឯង ដែលមានឈ្មោះថាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមកដល់បច្ចុប្បន្ននេះ។
មូលហេតុដែលចង់ក្លាយខ្លួនជា អ្នកនយោបាយ លោក ខឹម-វាសនា បានឱ្យដឹង ថា ដំបូងឡើយដូចជាមិនបានគិតថា ចូលប្រឡូកនយោបាយដើម្បីអ្វី ហើយវា មិនច្បាស់លាស់ក្នុងខ្លួន គ្រាន់តែចង់ធ្វើធំ ព្រោះឃើញគេកាន់ការងារ ស្រុកទេស ក៏ចង់បានដូចគេ ក៏ចូលនយោបាយ នឹងគេទៅ ។ ក្រោយមក ក៏ចេះតែ បណ្ដើរៗជាមួយរឿងនយោបាយ បាន យូរទៅការងារលើទីលានក៏បានបង្រៀនយើងផ្ទាល់ ។ ដោយសារជាតិ ចេះឈឺឆ្អាលរឿងគេ និងស្រឡាញ់យុត្ដិធម៌ ភាពត្រឹមត្រូវ ដល់ពេលចូលជាមួយ គណបក្សមួយនេះ(សមរង្ស៊ី)យូរទៅ ឃើញលែងមានភាពត្រឹមត្រូវពុករលួយ និយមបក្ខពួក ហើយប្រជាពលរដ្ឋខាង ក្រៅគាត់អត់បានដឹងរឿងខាងក្នុងរបស់ បក្ស ដោយខាងក្រៅបក្សគេនិយាយ ផ្សេង ខាងក្នុងបក្សគេនិយាយផ្សឹង ដល់ អ៊ីចឹងក៏ចេះតែកើតមានទំនាស់ជាច្រើន ដែលឮដល់ប្រធានបក្សរហូតដល់ លោកដកខ្លួនចេញ ។ ពីមួយជំហាន ទៅមួយជំហានក៏យល់ពីនយោបាយថា នយោបាយគេត្រូវធ្វើម៉េច ហើយក៏ ចាប់ផ្ដើមចេះស្រាវជ្រាវពីរបៀបធ្វើ នយោបាយក្រៅក្នុងប្រទេស ដោយ យោងតាមឯកសារខ្លះទៅនិងមើល ព័ត៌មានអន្ដរជាតិក៏យល់ខ្លះៗបន្ថែម ទៀតទៅ ។
ក្នុងនាមជាប្រធានគណបក្សអស់ រយៈពេល៧ឆ្នាំលោក ខឹម-វាសនា សម្គាល់ថា អត្ដសញ្ញាណដែលចាប់ផ្ដើម យល់ពីនយោបាយ គឺថាលោកឃើញ គណបក្សសមរង្ស៊ីគាត់តែងយកបញ្ហា ធ្វើជាដំណោះស្រាយពេលណា គាត់ជួប ប្រជាពលរដ្ឋតែងតែនិយាយពីបញ្ហា ។ លោកមានអារម្មណ៍ថា ហេតុអ្វីបានជា អ្នកនយោបាយមិននិយាយអំពីរបៀប នៃការដោះស្រាយបញ្ហាប្រទេសជាតិ ដែលជាទស្សនៈរបស់ខ្លួនយល់ឃើញ ថា ត្រូវធ្វើម៉េច ហើយវេទិកា មួយៗ និយាយប្រាប់ប្រជាពលរដ្ឋនឹងទាមទារ ប្រជាពលរដ្ឋបោះឆ្នោតឱ្យខ្លួនដោយមិន បានប្រាប់ពីវិធានការថាត្រូវដោះ ស្រាយយ៉ាងម៉េចនោះទេ ។ ដល់អ៊ីចឹង លោកក៏បានកត់សម្គាល់ទុកថា អ្នកនយោបាយជាមនុស្ស មានទស្សនៈទៅ មុខ ហើយការដែលនិយាយពីបញ្ហាវា មិនគ្រប់គ្រាន់ឱ្យយើងក្លាយខ្លួនទៅជា អ្នកនយោបាយទេ ។ ដល់ពេលឃើញ គណបក្សនេះមិនកើតនោះមិនកើត លោកក៏ចេញមកបង្កើតគណបក្សខ្លួន ឯងតាមការយល់ឃើញ
ការដែលចេញមកបង្កើតគណ បក្សផ្ទាល់ខ្លួន គឺវាលំបាកកាយជារឿង ធម្មតាទេតែទោះយ៉ាងណាក៏វាមិនដូចលំបាកចិត្ដដែរ ព្រោះអ្វីដែលយើងចង់ និងពេញចិត្ដចំពោះការងារដែលលំបាក ហ្នឹងហើយឥឡូវយើងមានការទទួល ខុសត្រូវរួមមិនមែនដូចមុនយើងទទួល ខុសត្រូវជាផ្នែកនោះទេ ។ បើពិតជាអ្នក នយោបាយមែនគេត្រូវមានទស្សនៈ វិស័យមួយភ្ជាប់នឹងសកម្មភាពការងារ របស់គេហើយបើទស្សនៈវិស័យខុសគ្នាហើយ គឺមិនអាចនៅជាមួយគ្នាបានទេ។
សព្វថ្ងៃនេះលោកឃើញអ្នក នយោបាយក្នុងគណបក្សមួយៗជេរ គណបក្សមួយទៀត ដល់ជេរឆ្អែតគាត់ក៏ ចូលជាមួយនឹងគណបក្សនោះទៅមិន យូរក៏ចេញមកវិញ ។ ដល់អ៊ីចឹងនៅស្រុកខ្មែររកអ្នកនយោបាយច្បាស់លាស់ មិន ឃើញ ព្រោះលោកសម្គាល់ខ្លួនឯងបាន ថា ស្រុកខ្មែរត្រូវដោះស្រាយតាមផ្លូវ នេះ ដល់ពេលដោះមិនបានតាមផ្លូវហ្នឹង ក៏ត្រូវរកផ្លូវផ្សេងធ្វើអ្វីតាមតែខ្លួនយល់ ដដែល ។ ប៉ុន្ដែអ្នកនយោបាយអត់ទេ ជេរៗគ្នាឱ្យតែប្រយោជន៍ផ្ទាល់ខ្លួន ត្រូវ តាំងចូលគ្នា ព្រោះនយោបាយវាធ្វើ ដំណើរវែងឆ្ងាយ ។
ចំពោះគណបក្សផ្សេងគេផ្ដោត មើលទីផ្សារថា ត្រូវធ្វើម៉េចដើម្បីអូស យកសន្លឹកឆ្នោតឱ្យបាន តែគណបក្ស លោកផ្ដោតលើភាពត្រឹមត្រូវរឿងសន្លឹក ឆ្នោតមិនគិតទេ ។ លោកគិតថា បើភាពត្រឹមត្រូវមិនត្រូវបានស្រូបទាញ ការគាំទ្រ ពីប្រជាពលរដ្ឋទេមិនដឹងជាមានផ្លូវ ណាអាចទាញយកបានមានតែការបោកប្រាស់ ។ ប៉ុន្ដែវាអត់ចេះបោកប្រាស់ ព្រោះវាមិនស្របតាមសម្បជញ្ញៈរបស់ខ្លួនឯង អ៊ីចឹងធ្វើទៅអត់កើតក៏ចេញមកបង្កើតគណបក្សខ្លួនឯងតែម្ដងទៅ។
បើតាមលទ្ធផលការបោះឆ្នោត កន្លងមកដូចជាមិនទទួលបានអ្វីនោះទេ លោកនៅតែបន្ដទៀតដោយពន្យល់ថា លោកដឹងថា វាមិនមែនជាពេលវេលា ឆាប់រហ័សនោះទេ ។ ព្រោះប្រជាពលរដ្ឋត្រូវការពេលវេលាមួយ ហើយលោក ដឹងថា វាត្រូវតែអ៊ីចឹងលោកក៏បានគិត ទុករួចជាស្រេចហើយដែរ ។ ដល់ឃើញ យឺតយូរលោកគិតថា ដូចជាមិនមានអ្វី ចម្លែកនៅក្នុងចិត្ដផង ។ លោកគិតថា នៅទីបំផុតនឹងទទួលបានជោគជ័យ ប៉ុន្ដែពេលនោះមាន វត្ដមានរបស់លោកឬ អត់គឺមិនដឹងទេវាជារឿងមួយផ្សេង ទៀត ។ តែលោកជឿថាភាពត្រឹមត្រូវ ស្មោះត្រង់នឹងស្រូបទាញយកការគាំទ្រ ពីប្រជាពលរដ្ឋបានយ៉ាងច្រើន ។ មក ទល់ពេលនេះគណបក្សរបស់លោកជាប់ក្រុមប្រឹក្សា ភូមិសង្កាត់ដល់ទៅ៨ ភូមិឃុំគឺនៅខេត្ដសៀមរាបចំនួន៧ និង ខេត្ដឧត្ដរមានជ័យ១ ។ ហើយក្នុងមួយ ខែៗមានប្រជាពលរដ្ឋសាមញ្ញដែល ចូលរួមបង់ថវិកាចូលបក្សមានកាន់តែ ច្រើនឡើង ។
ការចំណាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺបានមកពីប្រជាពលរដ្ឋស្ដាប់វិទ្យុ និងសមាជិកភាគច្រើន ជានិស្សិត ពួកគាត់នាំគ្នាបង់ចាប់ពី ១.០០០រៀល មានអ្នកបង់ជាប្រចាំខែក៏ មាន ហើយអត់អ្នកបង្ខំពួកគាត់ ឱ្យបង់ ប្រាក់នោះទេ ។ អត់ការគាបសង្កត់ បើពួកគាត់ចង់ចូលលុយម្ដងហើយអ្នក ឈប់ទៅវិញវាជារឿងរបស់អ្នក ។ នេះជាមនោគមន៍វិជ្ជានយោបាយបែបថ្មី ព្រោះការធ្វើនយោបាយមិនមែនចង់ ឈ្នះតែឯងទេ គឺចង់ឱ្យប្រជាពលរដ្ឋ ទាំងអស់ឈ្នះ៕[៤]
ជីវិតក្នុងវិស័យសិល្បៈ[កែប្រែ]
អំឡុងឆ្នាំ ១៩៨៩ និង ១៩៩៣ លោកក៏ងាកចេញមកប្រឡូកចូលក្នុងវិស័យសិល្បៈខ្មែរ ដែលពេលនោះលោកខឹម វាសនា បានបង្កើត ផលិតកម្មផ្ទាល់ខ្លួនរបស់លោក ដែលមានឈ្មោះថា ផលិតកម្មយុវវ័យភាពយន្ត។ លើសពីនេះទៅទៀតនោះ ត្រឹមតែជាថៅកែកុន ថែមទាំងជាអ្នកនិពន្ធដោយខ្លួនឯងផង និងជាអ្នកដឹកនាំរឿងផង ជាតួសម្តែងផងដែរ។ មិនតែប៉ុណ្ណោះលោកក៏ជាតួសម្តែងកុនស្អាតសង្ហារម្នាក់ដែរ ហើយលោកដើរតួសម្តែងកុនដោយខ្លួនទៀតផង ប៉ុន្តែលោកសម្តែងអោយតែ ផលិតកម្មផ្ទាល់ខ្លួនលោកទេ ទោះបីជាមានម្ចាស់ផលិតកម្មភាពយន្តផ្សេងៗហៅ ថតក៏ដោយ គឺដាច់ខាត គាត់មិនសម្តែងទេ។
ចំពោះស្នាដៃផលិតរឿងដំបូងដៃរបស់លោកគឺរឿ “មន្តស្នេហ៍ស្រីមុំ” ហើយតួឯកស្រីសម្តែងដោយ អ្នកនាង សុខ ស្រីមុំ និងក្រោយមកទៀតមានរឿង “មួយកំផ្លៀងអនុវស្សារីយ៍ ឬស្នាកស្នាមអនុស្សារីយ៍” រឿង “លេខមួយដូចគ្នា” និងរឿង “ជើងខ្លាំងមានតែមួយ” ដែលមានការចូលរួមសម្តែងដោយខ្លួនលោកផ្ទាល់គឺ លោកដើរតួសម្តែងជាតួរង រីឯលោក ទេព រិន្ទដារ៉ូ និងអ្នកនាងអម្ពរទេវី ដើរតួសម្តែងជាតួឯក។ ហើយនិងស្នាដៃរឿងចុងក្រោយរបស់លោកគឺរឿងភាគ “រឿងកំហុសអ្នកណា?” រឿងនេះថតជិតចប់ហើយ តែត្រូវអាក់ខានដោយសារមានបញ្ហាក៏ឈប់ថតទៅ។ នៅសម័យកុនខ្មែរនោះ គឹមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្លាំងណាស់ ហើយរឿងនីមួយៗ ម្ចាស់ផលិតកម្មម្នាក់ៗថតរឿងដោយចំណាយដើមទុនអស់ពី ០៦ រហូតទៅដល់ ១០ដំលឹងមាសឯណោះ ក៏ប៉ុន្តែការផលិតខ្សែភាពយន្តរបស់លោកដំបូងចំណាយអស់តែពី ៥ ដំលឹងទៅ ៦ដំលឹងតែប៉ុណ្ណោះ។
ប៉ុន្តែនៅពេលដែលលក់ចេញនោះគឺលក់បានថ្លៃជាងអ្នកដទៃទៅទៀត រឿងគាត់មួយរឿងលក់ជិតបាន ២០ដំលឹងមាស ដោយឡែកលោកធ្វើរឿងមួយចំណេញបានជា៣ឯណោះ នៅក្នុងចំណោមអ្នកធ្វើកុនផ្សេងៗដូចគ្នា។ បើធៀបទៅនឹងស្នាដៃរឿងរបស់លោក ហ្វៃ សំអាង និងអ្នកស្រី ពាន់ ពួនបុប្ផា វិញធ្វើរឿងមួយចំណាយពី ១០ ទៅ ១២ ដំលឹងមាសទេ តែដល់ពេលលក់ចេញបានតម្លៃស្នើនឹងស្នាដៃលោកដែរ។ មនុស្សប្រហែលៗនឹងលោក ខឹម វាសនា ឬមនុស្សដែលស្គាល់លោកនិយាយថាលោកពិតជាមានលក្ខណៈជាសិល្បករ ឬជាអ្នកសម្ដែង ល្អមែន។ ហើយខ្សែភាពយន្ដដែលលោកនិពន្ធ ដឹកនាំនិងសម្ដែង មានភាពជោគជ័យច្រើន និងទទួលការឲ្យតម្លៃ ថាពោរពេញដោយទេពកោសល្យ។
ចេញពីបក្ស ព្រោះជម្លោះទស្សនៈនយោបាយ[កែប្រែ]
ដោយសារជាតិជាមនុស្ស ចេះឈឺឆ្អាលរឿងគេ និងស្រឡាញ់យុត្ដិធម៌ ភាពត្រឹមត្រូវ ដល់ពេលចូលជាមួយ គណបក្សសមរង្ស៊ី បានយូរៗទៅ មិនឃើញមានភាពត្រឹមត្រូវពុករលួយ និយមបក្ខពួក នយោបាយគ្មានទស្សនៈវិស័យ ហើយប្រជាពលរដ្ឋនៅខាងក្រៅអត់បានដឹងរឿងខាងក្នុងរបស់បក្ស ដោយខាងក្រៅបក្សគេនិយាយផ្សេង ខាងក្នុងបក្សគេនិយាយផ្សឹង។ ហើយដល់អ៊ីចឹងក៏ចេះតែកើតមានទំនាស់ជាច្រើនហូរហែលដែលឮរហូតដល់ប្រធានបក្ស លោក សម រង្ស៊ី។
ជាពិសេសនោះ គឺរូបគាត់ផ្ទាល់ហ៊ាន វាយប្រហារបក្សខ្លួនឯង និងប្រធានបក្ស ហើយនិងជម្លោះពាក្យសម្តីស្តីពី ទស្សនៈនយោបាយ ក្នុងដោះស្រាយបញ្ហាប្រទេសជាតិ ហើយបក្សរិះរកលេចចាប់កំហុសគ្រប់សព្វ ដើម្បីដកចេញពីបក្ស តែមានថ្ងៃមួយគាត់បានចូលរួមវេទិការរបស់គណបក្សជួបជុំម្ចាស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដោយធ្វើវាគ្មិនតំណាងរាស្រ្តមណ្ឌលព្រៃវែង តំណាងអោយមកពីគណបក្ស សម រង្ស៊ី និងព្រះអង្គម្ចាស់ សានប៉ា ដែលរៀបចំបង្កើតឡើងដោយវិទ្យាស្ថានប្រជាធិបតេយ្យជាតិ ហៅកាត់ថា (NDI) ប្រារព្ធនៅឯស្រុកព្រះស្តេច ខេត្តព្រៃវែង។
កាលនៅបក្ស សម រង្ស៊ី
គាត់និយាយថា ស្តេចក៏ អាចម៏ស្អុយដែរ ហើយស្អប់ណាស់អារបបសក្តិភូមិ ជិះជាន់គ្នាហ្នឹង។ ពេលនោះស្រាប់តែ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយសហរដ្ឋអាមេរិក សរសេរលិខិតផ្ញើទៅជូនគណបក្សថា សូមជួយកែលំអរអ្នកតំណាងរាស្រ្តមួយហ្នឹងផង ពីព្រោះនៅក្នុងវេទិការបានវាយប្រហារព្រះមហាក្សត្រ។ ពេលនោះគ្រាន់តែបញ្ចូនទៅដល់បក្សហើយទទួលដោយលោក អេង ឆៃអៀង ប្រហែលម៉ោងបី បួនល្ងាចភ្លាម ស្រាប់តែលោក អេង ឆៃអៀង បញ្ចេញលិខិតនោះទៅអោយវិទ្យុអាស៊ីសេរី (RFA) ធ្វើការផ្សព្វផ្សាយ។ ហើយមិនបានហៅគាត់ មកសាកសួរនាំនោះទេ ដោយនឹកឃើញថា នេះជាគន្លឹះមួយដែលនាំអោយគាត់អាចជាប់គុកបាន។ គ្រាន់តែវិទ្យុអាស៊ីសេរី (RFA) ចេញផ្សាយភ្លាម លោក សម រង្ស៊ី បានធ្វើលិខិតថ្ពោលទោសគាត់ថា ជាអ្នកតំណាងរាស្រ្តមួយប្រដៅមិនបាន ឥតសីលធម៌ក្នុងបក្ស ហើយផ្ញើលិខិតសូមទោសព្រះមហាក្សត្រ។
ហើយបក្សក៏ចោទក្រោមលេសថា គាត់និយាយប៉ះពាល់ដល់ស្ថាប័នអង្គព្រះមហាក្សត្រ រំលោភបំពារច្បាប់រដ្ឋធម្មនុញ្ញ។ ដោយហេតុថាលោកជាមនុស្សមានទស្សនៈខុសប្លែកពីគេ អត្ថចរិតមិនដូចគេ និងមានមនោសញ្ចេតនាជ្រៀជ្រៅនឹងពូជសាសន៍ខ្លួនខុសពីគេ ហាក់បីដូចជា ទឹក និងប្រេង ទើបលោកនៅជាមួយគណបក្ស សម រង្ស៊ី មិនកើត។ នៅចុងក្រោយមក លោកក៏ដកខ្លួន ដើរចេញពីបក្ស ហើយដើរចេញពីរដ្ឋសភាជាតិ។
ដោយគូសបញ្ជាក់ពីអារម្មណ៍ចេញពីបេះដូងរបស់លោកប្រាប់គេថា វាហាក់បីដូចជាខ្លួនលោកផ្ទាល់ កំពុងតែដើរអុចទៀនបំភ្លឺ ហើយកាន់វាដើរកាត់នៅលើវាលខ្សាច់សាហ្សារ៉ាដ៏ធំលាតសន្ធឹងល្លឹង ល្លើយ សែនងងឹតសូន្យឈឹងអញ្ជឹង។ ហើយដោយខ្លួនឯងផ្ទាល់យល់ពេញដើមទ្រូងតែម្នាក់ឯងគត់ តែមិនដឹងថាទៅថ្លឹងរាយរ៉ាបប្រាប់អ្នកណា ថាតើប្រជាពលរដ្ឋខ្មែរ អាចយល់បានពីទំហំទឹកចិត្ត និងទស្សនវិស័យរបស់លោក ដែរ ឬទេ?
44 m ·
ប្រវត្តិ ខឹមវាសនា «ពីអ្នករត់ពន្ធមនុស្ស ក្លាយជាអ្នកនយោបាយ ត្រាស់ដឹងធម៌»
ខឹមវាសនា មានស្រុកកំណើត នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានម្ដាយឈ្មោះយាយហេង (គាត់ពៀចជើង) ឪពុកឈ្មោះហួត។ តាហួតជាមនុស្សមានប្រពន្ធច្រើន ប្រពន្ធដើមកំពង់ចាម ក្រោយឈ្លោះគ្នាក៏រត់ទៅយកយាយហេង ក៏បង្កើតបានខឹម វាសនា នឹងកូនស្រីម្នាក់។ ឯយាយហេងដោយសារមានសហាយស្មន់ប្រុសក្មេងក្នុងភូមិ តាហួតបានខ្មាសគេក៏ចងកសម្លាប់ខ្លួនទៅ។ កាលខឹមវាសនានៅតូច ត្រូវបានខាងម្ដាយដើមមកជេរប្រមាទមើលងាយ ទើបធ្វើឲ្យខឹមវាសនាមានជំងឺមួយ ចងកំហឹងសងសឹកតាំងពេលនោះមក។ ក្រោយមកខឹមវាសនាបានទៅរៀននៅភ្នំពេញ រៀនអត់ចប់ឌីភ្លូមទេ (ប្រឡងធ្លាក់) ក៏ចូលរៀនខាងសិល្បៈ មានទំនាក់ទំនងជាមួយអ្នកធំ ក៏បានឈ្មោះរៀននៅសាលាច្បាប់ (ប៉ុន្តែអត់ដែលចូលរៀនទេ) គាត់បានបរិញ្ញាបត្រច្បាប់ ដោយឲ្យឈ្មោះ លាងវៃ (ប្រធានថ្នាក់) សរសេរឲ្យ ជួលអស់១០០០ដុល្លារ។
ដោយសារមានទំនាក់ទំនងជាមួយគេច្រើន គាត់ក៏បានចូលធ្វើការក្នុងក្រសួងមហាផ្ទៃ ហើយរកស៊ីរត់ពន្ធមនុស្ស (ជួញដូរ) ទៅអាមេរិក គេបានភស្តុតាងក៏ចាប់ចូលគុកប៉ុន្មានថ្ងៃ (គុកប្រេសុី) ដោយសារសល់លុយពីការរត់ពន្ធមនុស្ស យកសូកគេ ក៏បានចេញមកវិញ។ ក្រោយមកបានចូលធ្វើនយោបាយជាមួយសម រង្សុី បានប៉ុន្មានឆ្នាំត្រូវគេទិញបាន ហើយលើកដៃបំពេញសន្ធិសញ្ញាកាត់កោះត្រល់ក្នុងឆ្នាំ២០០០៥ គេក៏បានចែកដីចម្ការឲ្យជាច្រើន (ជាថ្នូរនឹងរង្វាន់) ដោយសារលើកដៃកាត់កោះត្រល់ ទើបសមរង្សុីបណ្ដេញចេញពីបក្ស ហើយក៏បង្កើតបក្សកណ្ដឹងនេះឡើងមក។
ពេលង្កើតបក្សរួច ខឹមវាសនា ក៏នាំគ្នាទៅរៀនវិបស្សនានៅខេត្តបាត់ដំបងបាន៥ថ្ងៃ ក៏បែកកម្មដ្ឋានលេងអាចម៍ឯង ក្នុងបន្ទប់វិបស្សនា។ក្រោយមកអ្នកបម្រើគាត់ឈ្មោះ ជិញ បានយកគាត់ទៅព្យាបាលនៅពេទ្យរុស្ស៊ី (ឈ្មោះអិត សារុំអ្នកដឹក) ពេលព្យាបាលអត់ហ៊ានប្រើឈ្មោះ «ខឹម វាសនានេះទេ» ខ្លាចគេថាមេបក្សកណ្ដឹងនឹងឆ្កួត ក៏ប្រើឈ្មោះ អ្នកបម្រើ ឈ្មោះអាជិញជំនួស (ឈ្មោះក្នុងបញ្ជីជាតិ នីចាន់ពីនិត)។ ពេទ្យរុស្ស៊ីព្យាបាលបានប៉ុន្មានថ្ងៃ ចាក់ថ្នាំសរសៃប្រសាទ ថ្នាំរំងាប់អារម្មណ៍អីហើយ ក៏បញ្ជូនទៅបក្សវិញ គាត់ក៏លួចធ្វើវិបស្សនានៅក្នុងបក្ស ក៏ឆ្កួតលេងអាចម៍ម្ដងឯងទៀត តែត្រូវបានឈ្មោះ ចិនថុន អ្នកបីចេញ នឹងលាងអាចម៍ឲ្យ ក៏យកទៅពេទ្យម៉ាសាទៀត ពេទ្យក៏ឲ្យថ្នាំរំងាប់អារម្មណ៍មកលេបតាំងពីនុងមក...រហូតដល់បច្ចុប្បន្ននេះ។ គាត់សរសៃប្រសាទដោយសារចិត្តមានទោសៈច្រើនពេក ហើយចង់សងសឹក នឹងធ្វើវិបស្សនាខុស។
ការបង្កើតអង្គការ និងគណបក្ស
នៅឆ្នាំ ២០០៥ វាជាឆ្នាំមួយដែល អង្កការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ (ភាសាអង់គ្លេស: Training and Development Organization ហៅកាត់ថា TDO) បង្កើតចេញជារូបរាងឡើងដោយ លោក ខឹម វាសនា។ ហើយអង្គការនេះមានទិសដៅ ទាញយកប្រយោជន៍ឲ្យបាន ពីកិច្ចប្រតិបត្តិព្រះធម៌ ដាំបណ្តុះ ចរិកសីលធម៌សង្គមឡើងវិញ និងដាំបណ្តុះ គ្រាប់ពូជប្រជាធិតេយ្យ។
អង្គការនេះដំណើរការដោយចុះទៅធ្វើវេទិការតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដោយមានវាគ្មិន លោក ខឹម វាសនា ហើយយកមកចាក់ផ្សាយតាមវិទ្យុ FM៩០ ភ្នំពេញ ម៉ោង ៧ ដល់ ៨ ល្ងាចរៀងរាល់ថ្ងៃ ហើយមានការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យរយ:ពេល២ម៉ោង។ ហើយដំណើរការនៃអង្គការនេះទៅបាន ដោយសារការចំណាយថវិការផ្ទាល់ដោយលោក ខឹម វាសនា។ ហើយអង្គការនេះដំណើរបានរយៈពេល០៤ឆ្នាំ គឺពីឆ្នាំ២០០៥ រហូតដល់ ២០០៩។
ក្នុងនាមជាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងរយៈពេល ០៨ឆ្នាំ លោកបានកំណត់សម្គាល់ថា សញ្ញាណដំបូងដែលធ្វើអោយលោកចាប់ផ្តើមយល់ពី នយោបាយគឺ ដោយសារលោកសង្កេតមើលឃើញថា គណបក្សសម រង្ស៊ី តែងតែយកបញ្ហាយកមកធ្វើជាដំណោះស្រាយ ហើយគ្រប់ពេលដែលនៅជួបជុំប្រជាពលរដ្ឋ គេតែងតែលើកឡើងយកតែនិយាយពីបញ្ហា ហើយតាមវេទិកានីមួយៗ គេច្រើនតែនិយាយពីបញ្ហាប្រាប់ប្រជាពលរដ្ឋ។ ហើយទាមទារសុំអោយប្រជាពលរដ្ឋបោះឆ្នោតអោយខ្លួនគេ ដោយមិនបានប្រាប់និយាយពី ទស្សនៈ ឬដំណោះស្រាយដើម្បីដោះស្រាយបញ្ហាតាមរបៀបណានោះទេ ហើយគួរត្រូវចាប់ផ្តើមពីចំណុចមួយណាសោះឡើយ ដោយគ្រាន់តែសន្យាថាបោះឆ្នោតអោយគេមក ហើយចាំគេដោះស្រាយពេលខ្លួនឈ្នះឆ្នោត។ ក្រោយមកលោក ចេះតែឆ្ងន់ដដែលៗទៀត ហើយចោទសំណួរសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកនយោបាយស្រុកខ្មែរ មិននិយាយពីរបៀបនៃការដោះស្រាយបញ្ហាប្រទេសជាតិ ដែលជាទស្សនៈរបស់ខ្លួន ដែលខ្លួនមើលឃើញថាតើត្រូវធ្វើយ៉ាងម៉េច? តែបែបជាមកនិយាយតែអំពីបញ្ហា បញ្ហាៗ ដែលប្រជាពលរដ្ឋរស់នៅក្នុងប្រទេសបានដឹងលឺ រួចជាស្រេចហើយនោះ។ ហើយលោកមើលឃើញថា មនុស្សខ្មែរក្តី អ្នកនយោបាយក្តី ជាប្រភេទមនុស្សដែលធ្វើការអ្វីមួយ គឺច្រើនតែមិនបានសម្រេច មិនទៅមុខ ពីព្រោះពួកគេជុំនុំគ្នា និយាយតែពី បញ្ហា។
ដល់អ៊ីចឹង លោកក៏បានកត់សម្គាល់ទុកថា អ្នកនយោបាយជាមនុស្ស មានទស្សនៈទៅមុខ ហើយការដែលនិយាយពីបញ្ហាវា មិនគ្រប់គ្រាន់ឱ្យយើងក្លាយខ្លួនទៅជា អ្នកនយោបាយទេ គេត្រូវមានបេះដូងមួយស្មោះត្រង់ ស្នេហាជាតិពិតប្រាកដ និងមានទស្សនវិស័យមួយដោយផ្សារភ្ជាប់ជាមួយនឹងសកម្មភាពកាងារជាក់ស្តែង ដើម្បីអោយក្តីស្រម៉ៃនោះក្លាយទៅជាការពិតបានសម្រេចនូវគោលដៅដែលយើងចង់បាន។ ក្រោយមកដល់ពេលឃើញ គណបក្សនេះមិនកើតនោះមិនកើត លោកក៏ចេញមកបង្កើតគណបក្សដោយខ្លួនឯង តាមការយល់ឃើញរបស់លោក ដើម្បីបម្រើតាមទស្សនៈខ្លួន។ ក្នុងរយៈពេលជាអ្នកតំណាងរាស្រ្តនៅមណ្ឌលខេត្តព្រៃវែងបាន ០២កន្លះឆ្នាំគត់ លោកមានជំទាស់ជាមួយបក្ស ហើយក៏ចេញមកបង្កើតគណបក្សផ្ទាល់ទៅ។ ពេលដែលលោកចេញមកបង្កើតបក្សដំបូងដៃនោះ លោកបានប្រាប់ប្រជាពលរដ្ឋថា “ ខ្ញុំមានពេលវេលាខ្លីខ្លាំងណាស់ មិនអាចពន្យល់អោយបងប្អូនយល់បានល្អិតល្អន់នោះទេ ក៏ប៉ុន្តែខ្ញុំអាចប្រាប់បងប្អូនបានយ៉ាងខ្លីថា ខ្ញុំមានបេះដូងមួយដែលគូប្រកួតរបស់ខ្ញុំគ្រប់គ្នាគេឥតមាន។
ទើបបាននៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ ២០០៥ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានផ្តួចផ្តើមបង្កើតទ្បើង ដោយពលរដ្ឋមួយក្រុមតូច ដែលមានចិត្តគំនិត និងទស្សនៈប្រហាក់ប្រហែល គ្នាក្នុងការដោះស្រាយបញ្ហាសង្គមខ្មែរ។ ក្រុមស្ថាបនិកបក្ស បានបំពេញបែបបទបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទ្បើង ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ ហើយក៏បានទទួលស្គាល់ចុះបញ្ជីជាផ្លូវការតាមប្រកាសក្រសួងមហា ផ្ទៃ លេខ៧៩២ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្កើតទ្បើងក្នុងស្ថានភាពមួយ ដ៏លំបាក បំផុតដោយសារខ្វះខាតទាំងធនធានមនុស្សដែលហ៊ានប្រឈមរាល់គំនិត ត្រួតត្រា អាត្មា និយម តែមានឥទ្ធិពល នៅក្នុងសង្គមខ្មែរ និង ខ្សត់ខ្សោយ ប្រភពថវិកា ព្រមជាមួយនេះ នៅមានការឃោសនាមួលបង្កាច់ ពីអ្នកនយោបាយមួយក្រុមដ៏ល្បី ដែលគេប្រសិទ្ធនាម ខ្លួនគេថា ជាអ្នកប្រជាធិបតេយ្យ ដោយចោទថាជាក្រុមលក់ខ្លួនជាគណបក្ស អាយ៉ង។ ក៏ប៉ុន្តែឧបសគ្គទាំងនេះ ពុំអាចវាយបំបាក់ ឬក៏រារាំងនូវការប្តេជ្ញាចិត្តដ៏មុះមុត របស់ពួកគេបានទ្បើយ ព្រោះក្រុមនោះមានលក្ខណៈសម្បត្តិពិសេស ដែលអ្នកទាំងនោះ គ្មានគឺ ភាពសុចរិតបេះដូងបរិសុទ្ធ ចង់ជួយពលរដ្ឋរបស់យើងពិតប្រាកដ និងមាន ទស្សនៈច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាសង្គមជាតិ ដែលអ្នកនយោបាយទាំងនោះ ពុំបានយកចិត្តទុកដាក់ ឬក៏យល់មិនដល់។
យើងបានកំណត់យ៉ាងច្បាស់ នូវប្រភពបញ្ហា ទាំងអស់ក្នុងសង្គមជាតិខ្មែរ តាំងពីដើម រៀងៗមកគឺ អំណាចប្រមូលផ្តុំ ជា មូលហេតុ ធ្វើឲ្យបាត់តុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស ម្ចាស់អំណាច នាំឲ្យអ្នកកាន់អំណាចគ្រប់ ជំនាន់ប្រើអំណាចដោយរំលោភគ្មានកោតក្រែង គ្មានការទទួលខុសត្រូវ ហើយក៏ជាហេតុមួយធ្វើអោយពលរដ្ឋយើងអសកម្មផងដែរ។ ចំណែក ពលរដ្ឋជាម្ចាស់អំណាច ពុំមានលទ្ធភាពប្រើសិទ្ធិរបស់ខ្លួន ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់មិនអោយ អ្នកកាន់អំណាច នាំប្រទេសជាតិធ្លាក់ក្នុងភាពមហន្តរាយ ដូច ដែលប្រវត្តិសាស្ត្រ បានបង្ហាញយើងគ្រប់ៗគ្នា រួចមកហើយ។ ពលរដ្ឋយើងត្រូវបាន អ្នកនយោបាយបំពុលដោយប្រើគ្រប់មធ្យោបាយលែង ឲ្យខ្វល់ខ្វាយពីរឿងនយោបាយ ប្រទេសជាតិ ឬក៏ត្រូវបានអ្នកនយោបាយបោកបញ្ឆោត ឲ្យធ្លាក់ខ្លួនចូលបំរើនយោបាយ ទាំងងងឹតងងល់។
ដើម្បីលុបបំបាត់នូវ ប្រព័ន្ធដឹកនាំប្រើអំណាចប្រមូលផ្តុំ ដែលធ្វើឲ្យមនុស្សខ្លះនៅក្នុងសង្គមអាចរួចផុតពីប្រព័ន្ធច្បាប់ ឬនៅលើច្បាប់ ដើម្បីឲ្យអ្នកនយោបាយងាកមករកផ្លូវសុចរិត មិនប្រើនយោបាយប្រជាភិថុត និង ទទួលខុសត្រូវរាល់សកម្មភាពរបស់ខ្លួនចំពោះមុខ ប្រជាពលរដ្ឋដោយផ្ទាល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានដាក់ចេញនូវយន្តការ៨ចំណុច និងធ្វើការ ពន្យល់បកស្រាយ ឲ្យពលរដ្ឋយល់ដឹងអត្ថប្រយោជន៏នៃចំណុចនីមួយៗនៃយន្តការនេះដើម្បី សំរេចចិត្តចូលរួមក្នុងចលនាមួយនេះ ដោយយល់ដឹង និងស្គាល់ពី គោលដៅច្បាស់លាស់។ គោលដៅយើងនៅឆ្ងាយ តែជាគោលដៅដែលយើងអាចទៅដល់។ ការដែលចេញមកបង្កើតគណ បក្សផ្ទាល់ខ្លួន គឺវាលំបាកកាយជារឿង ធម្មតាទេតែទោះយ៉ាងណាក៏វាមិនដូចលំបាកចិត្ដដែរ ព្រោះអ្វីដែលយើងចង់ និងពេញចិត្ដចំពោះការងារដែលលំបាក ហ្នឹងហើយឥឡូវយើងមានការទទួល ខុសត្រូវរួមមិនមែនដូចមុនយើងទទួល ខុសត្រូវជាផ្នែកនោះទេ ។ បើពិតជាអ្នក នយោបាយមែនគេត្រូវមានទស្សនៈ វិស័យមួយភ្ជាប់នឹងសកម្មភាពការងារ របស់គេហើយបើទស្សនៈវិស័យខុសគ្នាហើយ គឺមិនអាចនៅជាមួយគ្នាបានទេ។
ការដែលចេញមកបង្កើតគណ បក្សផ្ទាល់ខ្លួន គឺវាលំបាកកាយជារឿង ធម្មតាទេតែទោះយ៉ាងណាក៏វាមិនដូចលំបាកចិត្ដដែរ ព្រោះអ្វីដែលយើងចង់ និងពេញចិត្ដចំពោះការងារដែលលំបាក ហ្នឹងហើយឥឡូវយើងមានការទទួលខុសត្រូវរួមមិនមែនដូចមុនយើងទទួល ខុសត្រូវជាផ្នែកនោះទេ ។ បើពិតជាអ្នក នយោបាយមែនគេត្រូវមានទស្សនវិស័យមួយភ្ជាប់នឹងសកម្មភាពការងារ របស់គេហើយបើទស្សនៈវិស័យខុសគ្នាហើយ គឺមិនអាចនៅជាមួយគ្នាបានទេ។
សព្វថ្ងៃនេះលោកថាឃើញអ្នក នយោបាយក្នុងគណបក្សមួយៗជេរ គណបក្សមួយទៀត ដល់ជេរឆ្អែតគាត់ក៏ ចូលជាមួយនឹងគណបក្សនោះទៅមិន យូរក៏ចេញមកវិញ ។ ដល់អ៊ីចឹងនៅស្រុកខ្មែររកអ្នកនយោបាយច្បាស់លាស់ មិន ឃើញ ព្រោះលោកសម្គាល់ខ្លួនឯងបាន ថា ស្រុកខ្មែរត្រូវដោះស្រាយតាមផ្លូវ នេះ ដល់ពេលដោះមិនបានតាមផ្លូវហ្នឹង ក៏ត្រូវរកផ្លូវផ្សេងធ្វើអ្វីតាមតែខ្លួនយល់ ដដែល ។ ប៉ុន្ដែអ្នកនយោបាយអត់ទេ ជេរៗគ្នាឱ្យតែប្រយោជន៍ផ្ទាល់ខ្លួន ត្រូវ តាំងចូលគ្នា ព្រោះនយោបាយវាធ្វើ ដំណើរវែងឆ្ងាយ ។
ចំពោះគណបក្សផ្សេងគេផ្ដោត មើលទីផ្សារថា ត្រូវធ្វើម៉េចដើម្បីអូស យកសន្លឹកឆ្នោតឱ្យបាន តែគណបក្ស លោកផ្ដោតលើភាពត្រឹមត្រូវរឿងសន្លឹក ឆ្នោតមិនគិតទេ ។ លោកគិតថា បើភាពត្រឹមត្រូវមិនត្រូវបានស្រូបទាញ ការគាំទ្រ ពីប្រជាពលរដ្ឋទេមិនដឹងជាមានផ្លូវ ណាអាចទាញយកបានមានតែការបោកប្រាស់ ។ ប៉ុន្ដែវាអត់ចេះបោកប្រាស់ ព្រោះវាមិនស្របតាមសម្បជញ្ញៈរបស់ខ្លួនឯង អ៊ីចឹងធ្វើទៅអត់កើតក៏ចេញមកបង្កើតគណបក្សខ្លួនឯងតែម្ដងទៅ។
បើតាមលទ្ធផលការបោះឆ្នោត កន្លងមកដូចជាមិនទទួលបានអ្វីនោះទេ លោកនៅតែបន្ដទៀតដោយពន្យល់ថា លោកដឹងថា វាមិនមែនជាពេលវេលា ឆាប់រហ័សនោះទេ ។ ព្រោះប្រជាពលរដ្ឋត្រូវការពេលវេលាមួយ ហើយលោក ដឹងថា វាត្រូវតែអ៊ីចឹងលោកក៏បានគិត ទុករួចជាស្រេចហើយដែរ ។ ដល់ឃើញ យឺតយូរលោកគិតថា ដូចជាមិនមានអ្វី ចម្លែកនៅក្នុងចិត្ដផង ។ លោកគិតថា នៅទីបំផុតនឹងទទួលបានជោគជ័យ ប៉ុន្ដែពេលនោះមាន វត្ដមានរបស់លោកឬ អត់គឺមិនដឹងទេវាជារឿងមួយផ្សេង ទៀត ។ តែលោកជឿថាភាពត្រឹមត្រូវ ស្មោះត្រង់នឹងស្រូបទាញយកការគាំទ្រ ពីប្រជាពលរដ្ឋបានយ៉ាងច្រើន ។ មក ទល់ពេលនេះគណបក្សរបស់លោកជាប់ក្រុមប្រឹក្សា ភូមិសង្កាត់ដល់ទៅ៨ ភូមិឃុំគឺនៅខេត្ដសៀមរាបចំនួន៧ និង ខេត្ដឧត្ដរមានជ័យ១ ។ ហើយក្នុងមួយ ខែៗមានប្រជាពលរដ្ឋសាមញ្ញដែល ចូលរួមបង់ថវិកាចូលបក្សមានកាន់តែ ច្រើនឡើង។ ហិរញ្ញវត្ថុទ្រទ្រង់បក្ស
ការចំណាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺបានមកពីប្រជាពលរដ្ឋស្ដាប់វិទ្យុ និងសមាជិកភាគច្រើន ជានិស្សិត ពួកគាត់នាំគ្នាបង់ចាប់ពី ១.០០០រៀល មានអ្នកបង់ជាប្រចាំខែក៏ មាន ហើយអត់អ្នកបង្ខំពួកគាត់ ឱ្យបង់ ប្រាក់នោះទេ ។ អត់ការគាបសង្កត់ បើពួកគាត់ចង់ចូលលុយម្ដងហើយអ្នក ឈប់ទៅវិញវាជារឿងរបស់អ្នក ។ នេះជាមនោគមន៍វិជ្ជានយោបាយបែបថ្មី ព្រោះការធ្វើនយោបាយមិនមែនចង់ ឈ្នះតែឯងទេ គឺចង់ឱ្យប្រជាពលរដ្ឋ ទាំងអស់ឈ្នះ៕
ដំណើររឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក ដែលជាប់ស្អិតទៅនឹងបក្ស[កែប្រែ]
ចាប់តាំងពីពេលគណបក្សចាប់ផ្តើមបង្កើតឡើងនៅគ្រាដំបូងៗនោះរាល់ការចំណាយចាយវាយសព្វគ្រប់បែបយ៉ាងទាំងអស់គឺជាបន្ទុករបស់លោកទាំងស្រុង រួមមានដូចជាថ្លៃជួលវិទ្យុផ្សព្វផ្សាយ ជួលស្នាក់ការបក្ស ដំណើរការរដ្ឋបាលក្នុងទីស្នាក់ការកណ្តាល និងការចំណាយជុំវិញការចុះទៅធ្វើវេទិកាសាធារណៈនៅតាមបណ្តាខេត្ត តំបន់ ចំកាត់មាត់ញកនានា រួមមានសាហ៊ុយធ្វើដំណើរ ម្ហូបអាហារហូបចុកជាដើមដែលវាយ៉ាងតិចណាស់ក៏ជាង ០៥ពាន់ដុល្លារសហរដ្ឋអាមេរិកដែរ ដែលខ្លួនលោកផ្ទាល់ ត្រូវចំណាយប្រាក់ក្នុងមួយខែៗ។
ហើយនៅពេលខ្លះនោះ លោកត្រូវបង្ខំចិត្តខ្ចីបុលគេ ក៏ហេតុដោយសារតែការចំណាយដ៏ច្រើនសន្ធឹងសន្ទាប់គ្រប់ច្រកល្ហក។ចំថ្ងៃខ្លះសូម្បីតែនៅក្នុងហោប៉ៅខោរបស់លោក រកតែប្រាក់សម្រាប់ទិញមីកញ្ចុប់ ដើម្បីហូបសឹងតែមិនបាន។ ប៉ុន្តែលោកកម្រនឹងបញ្ចេញ ឬបង្ហើបវាអោយក្រុមការងាររបស់លោក ឬសមាជិកអ្នកគាំទ្របក្សដែលមានចំនួនតិចតួចស្តួចស្តើងបានដឹងសោះឡើយ ហើយជួនកាលមានយប់ខ្លះ លោកត្រូវបញ្ឈរភ្នែក ដេកគិត ពិបាកចិត្ត រឿងព្រោះតែប្រាក់បំណុលខ្ចីគេទាំងអស់នោះក៏មាន។
ម្លោះហើយបានជាលោក ខឹម វាសនា កំណត់អោយនិយមន័យពាក្យ នយោបាយថា គឺការងាររបស់ជនសប្បុរសដែលមានចិត្តចង់ទៅជួយសង្រ្គោះអ្នកដទៃ ទើបមកធ្វើនយោបាយ ហើយត្រូវចងចាំថា កាងារនយោបាយ មិនមែនជាមុខរបររកស៊ីនោះទេ ក៏ប៉ុន្តែចំពោះលោកវិញ លោកខិតខំខ្លាំងណាស់រកស៊ី ដើម្បីយកលុយទៅធ្វើនយោបាយ ស្របតាមមនសិការគំនិតទស្សនៈនយោបាយរបស់លោក អោយបានដល់គោលដៅគឺ ការដាក់នូវប្រព័ន្ធយន្តការ០៨ចំណុច ជាចំណុចស្នូលគន្លឹះដើម្បីបំបែកប្រព័ន្ធរដ្ឋបាលដឹកនាំរដ្ឋដែលប្រមូលអំណាចទាំងអស់ទៅលើកណ្តាប់ដៃបុគ្គលតែម្នាក់ នោះគឺ អ្នកដឹកនាំរដ្ឋ អោយប្រជាពលរដ្ឋមានអំណាច ហើយដែលវាឈានទៅដល់សម្រេចនូវសុបិនរួមមួយគឺ មាតុភូមិមួយដែលពួកយើងទាំងអស់គ្នា រួមរស់នៅដោយស្មើភាពគ្នា ក្នុងភាពជាម្ចាស់ប្រទេស ម្ចាស់អំណាចម្ចាស់វាសនាដោយខ្លួនឯង។
ការងាររកស៊ី[កែប្រែ]
ក្រោយបញ្ជប់ការងារជាអ្នកផលិតកុន លោកបានងាក់មករកសុីជាអ្នកជំនួញវិញម្តង លោកបាននិយាយពីការរកសុីនាំផលិតផលហ្វីលថតកូនីកានិងកូដាក់ពីប្រទេសម៉ាឡេមកលក់ស្រុកខ្មែរយ៉ាងដូច្នេះថា "ខ្ញុំនៅចាំឆ្នាំចុងក្រោយគឺឆ្នាំទីបួន ខ្ញុំស្ទើរតែឈប់រៀន ទៅយកឥវ៉ាន់ពីប្រទេសម៉ាឡេសីុមកលក់គ្រាន់បានលុយខ្លះចាយនិងចិញ្ចឹមគ្រួសារ ខ្ញុំចាប់ផ្តើមខ្ជិលរៀននិងស្អប់សាលាជាខ្លាំង។ ខ្ញុំគិតថាមិនដឹងជារៀនធ្វើអីផង ចង់រកសីុវិញប្រសើរជាង តែមានចិត្តតិចៗនឹកស្តាយចង់បានសញ្ញប័្រតមួយនឹងគេ។ មករៀនតិចពេលមែនទែន គិតតែទៅម៉ាឡេសីុដឹកជញ្ជូនហ្វីលថតកូនីកានិងកូដាក់មកលក់ស្រុកខ្មែរ មួយអាទិត្យជួនកាលទៅពីរដង ក្នុងមួយដងចំណេញបាន ៤០០$ទៅ ៥០០ដុល្លា។ ខ្ញុំស្គាល់ច្បាស់ណាស់រសជាតិជាអ្នករត់ពន្ធ មានអារម្មណ៍ស្អប់ពួកគយនៅពោធិចិនតុងខ្លាំងណាស់ ហើយក៏ស្អប់ពួកលក់គីឡូដែលធ្វើការអោយក្រុមហ៊ុនយន្តហោះដែរ គាបសង្កត់ស្ទើរគ្មានចំណេញរួច។ ឆ្នាំទីបួនជាឆ្នាំដែលខ្ញុំរៀនអន់បំផុត ជួលលុយគេអោយធ្វើសារណាអោយ សញ្ញាប័ត្រខ្ញុំមិនសមបានទេព្រោះខ្ញុំទៅរៀនតិចណាស់ក្នុងឆ្នាំចុងក្រោយគឺឆ្នាំ១៩៩៧-១៩៩៨ នេះ។ ខ្ញុំមិនដែលនឹកគិតថាខ្លួននឹងដើរចូលផ្លូវនយោបាយអីទេ បើទោះជាខ្ញុំចាប់ផ្តើមចូលលុយសំរាប់ការងារគណបក្សសមរង្សីុនៅក្នុងឆ្នាំ១៩៩៧ ហើយនឹងឈរជាបេក្ខជនតំណាងរាស្ត្រលំដាប់លេខ៥អោយបក្សនេះនាខេត្តព្រៃវែងក៏ដោយ។ មិនស្គាល់ចិត្តខ្លួនឯងទេនៅពេលនោះ តែដឹងថាស្អប់ការដឹកនាំប្រទេសនៅពេលនោះណាស់។ តែនឹកដល់ជីវិតខ្លួននៅពេលនោះ នឹកហួសតែចិត្តនូវជីវិតខ្លួនឯងនាពេលនេះ។ ជីវិតអើយជីវិត ចូលនយោបាយគ្មានដឹងខ្យល់អីទេ។។។"
ដោយសារតែមានបញ្ហាខ្វះខាតហិរញ្ញវត្ថុជាច្រើនសម្រាប់ដំណើរការទ្រទ្រង់បក្ស ការផ្សព្វផ្សាយជាច្រើនញឹកញយ តាំងពីបង្កើតបក្សរៀងមក វាបានធ្វើអោយខួរក្បាលរបស់លោក រវ័ណ្ឌឥតឈប់ខំនឹកគិត រិះរកការជួញដូររកស៊ីមុខរបរបណា ដែលអាចជួយបង្កើនប្រាក់ចំណូលបានច្រើនចូលបក្សបាន ដូច្នោះហើយលោក ក៏បានចាប់ផ្តើមវិនិយោគទុនទៅលើជំនួញជួញដូរមុខរបរមួយចំនួនដែលលោក បានថ្លឹងថ្លែងថា វាទំនងជាទទួលបានផលជោគជ័យ។ ដំបូងឡើយលោក ផ្តើមការ វិនិយោគទៅលើការចិញ្ចឹមជ្រូក នៅឯខេត្តតាកែវ ហើយដាំដើមដូងក្រអបនៅខេត្តបន្ទាយមានជ័យ។ ក្រោយមកលោកក៏មានងាកទៅសង់រោងចិញ្ចឹមមាន់ និងជីកស្រះចិញ្ចឹមត្រី នៅឯខេត្តបាត់ដំបងបន្ថែមទៀត។
បន្ទាប់មកទៀត លោកក៏បន្តទៅប្រកបរបរកសិកម្ម ធ្វើការដាំដុះស្រូវនៅខេត្តកំពង់ធំ និងភ្ជួរដីចំការដាំដំលូងនៅខេត្តសៀមរាប។ ដោយអូសបន្លាយពេលអស់មួយរយៈក្រោយមក ងាកចេញមិនផុតពីវិស័យកសិកម្ម លោកក៏បន្តមុខរបរលក់ជីកសិកម្មបន្តទៀត។ ហើយក្រោយៗមក លោកនៅតែចិញ្ចឹមក្នុងចិត្ត រកដាំដុះរបរកសិកម្មណា ដែលអាចហុចផលបានសមប្រកប ដើម្បីតែគោលដៅជួយសម្រួលដល់ការចំណាយចាយវាយគ្រប់សព្វក្រហែងដល់បក្សបាន។
បន្ថែមពីនេះទៅទៀតនោះ លោកក៏បន្តទិញទឹកឃ្មុំ ស្តុកទុកសម្រាប់លក់ចេញ និងបែបមកធ្វើរបរអាជីវកម្មនាំចូលផលិតផលសុខភាព ម៉ាក់ Supermix មកធ្វើការចែកចាយនៅក្នុងប្រទេស និងចូលហ៊ុនផលិតសាប៊ូលាងចាន ឈ្មោះសាប៊ូគ្រួសារយើង។ ក្រៅពីប្រកបរបរជាច្រើន លោកក៏បន្តអាជីវកម្មនាំចូលឆៅគួយពីប្រទេសថៃ តែក្រោយៗមក លោកក៏ចាប់ផ្តើមផលិតឆៅគួយដោយផ្ទាល់ខ្លួន ហើយចេញលក់ក្នុងប្រទេស។
លោកមានចំការដូងនៅខេត្តបន្ទាយមានជ័យ និងចំការនៅខេត្តសៀមរាបជាងប្រមាណ៥០ ហិចតា ដែលគ្រោងនឹងដាំម្រេច
ជីវិតរស់នៅប្រចាំថ្ងៃ[កែប្រែ]
និយាយតែពីការចាយវាយ និងជំនួញជួញដូររបស់លោក ភ្លេចគិតថា តើគាត់ ស្នាក់នៅឯណា? ហើយ ការិយាល័យធ្វើការងារនៅទីណា? ចម្លើយសម្រាប់ថាតើការិយាល័យធ្វើការងារនៅទីណានោះ គឺនៅក្នុងកាប៊ីនឡាណរបស់គាត់។ ចំពោះផ្ទះសំបែងរបស់គាត់វិញ ថាតើគាត់ស្នាក់នៅឯណានោះ? សម្រាប់គាត់មិនដែលមានអារម្មណ៍នឹកគិតថា ត្រូវទិញផ្ទះសំបែង ស្នាក់នៅដើម្បីខ្លួនឯងម្តងសោះឡើយ ក៏សូម្បីតែពេលដែលរូបគាត់ផ្ទាល់មានលទ្ធភាពគ្រប់គ្រាន់ក៏ដោយ។
ប៉ុន្តែបែរជាគាត់មានគំនិតស្វែងរកដីឡូណាម្តុំ ធំទូលាយល្មមនៅជុំវិញរទីក្រុងភ្នំពេញ ដើម្បីធ្វើការសាងសង់ជាទីស្នាក់ការកណ្តាលផ្ទាល់ខ្លួន របស់បក្សទៅវិញ។ ក្នុងន័យថាដើម្បីធ្វើការបញ្ចៀសការចំណាយថ្លៃជួលស្នាក់ការ និងចង់រៀបចំរចនាសម្ព័ន្ធរដ្ឋបាលទីស្នាក់ការកណ្តាលអោយត្រឹមត្រូវមានជាសាលប្រជុំ ទីធ្លាកន្លែងរៀបចំវេទិការសាធារណៈជួបជុំសមាជិកអ្នកគាំទ្របក្សប្រចាំខែម្តងៗ និងមានជាកន្លែងប្រារព្ធធ្វើពិធីផ្សេងៗដូចជាពិធីប្រារព្ធខួបបក្ស សមាជបក្សជាដើម។
ដូច្នោះចំងល់ដែលថា តើគាត់ ស្នាក់នៅឯណានោះ? អាចនិយាយយ៉ាងខ្លីថា ស្នាក់ការរបស់បក្សមាននៅទីណា ផ្ទះរបស់គាត់នៅទីនោះ។ វាសឹងតែរាល់គ្រប់ភូមិ ស្រុក ខេត្ត គ្រប់ច្រកល្ហកនានាទៅហើយ ដែលគាត់បានធ្វើដំណើរឆ្លងកាត់នៅលើដែនដីសុវណ្ណភូមិដ៏មូលហើយតូចច្រលឹងនៃមាតុភូមិកម្ពុជាយើង។ បើនិយាយពីកាលសម័យមុន សត្វសេះ ជាសត្វដែលមនុស្សនៅជំនាន់នោះយកមកប្រើប្រាស់ និងជាយានជំនិះសម្រាប់ធ្វើដំណើរទៅមក តែបើធៀបមកជំនាន់ក្រោយមកៗ គេមិនអាចប្រកែកបានសោះឡើយថា រថយន្តជាយានជំនិះ សម្រាប់ធ្វើដំណើរ។
នេះជាឡានទីបីហើយ ដែលគាត់ប្រើប្រាស់វា សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅមក ទាំងសម្រាប់ការចុះឡើងធ្វើវេទិការសាធារណៈតាមខេត្ត និងសម្រាប់រឿងផ្ទាល់ខ្លួនរបស់គាត់។ ដំបូងឡើយគាត់ប្រើឡានយីហោរម៉ាក់ Mazda ចង្កូតស្តាំគ្មានពន្ធមួយគ្រឿង ទ្បាននោះចាស់ ហើយធ្វើការច្រើន ហើយវាឧស្សាហ៍ខូចដែលបណ្តាលអោយគាត់ត្រូវ ដេកតាមផ្លូវជាញឹកញាប់ និងជួនកាលត្រូវរំសាយវេទិការជួបជុំអ្នកស័្មគ្រចិត្តទៀតក៏មាន។
ទើបអស់រយៈពេលយូរមក បានមានក្រុមការងារ និងសមាជិកអ្នកគាំទ្របក្ស ផ្តួចផ្តើមគំនិតគ្នាទិញថ្មីមួយជូនគាត់ ដើម្បីជាការសម្រួលដល់ការធ្វើដំណើរងាយស្រួលជាងមុន និងជាសុវត្តិភាពក្នុងការធ្វើដំណើរទាំងថ្ងៃ ទាំងយប់គ្មានពេលកំណត់ ម៉ោងសម្រាករបស់គាត់។ រង់ចាំមើលឡានថ្មីរបស់គាត់ មិនឃើញទើបជាចំងល់មិនហ៊ានសួររបស់ក្រុមការងារ និងសមាជិកអ្នកគាំទ្របក្សរបស់គាត់ តែក្រោយមកទើបបានដឹងថា ប្រាក់ដែលខំប្រម៉ែប្រមូលអោយគាត់ដើម្បីយកទៅឡានថ្មីនោះគឺ គាត់បានបង្វែលយកទៅជួលម៉ោងវិទ្យុផ្សព្វផ្សាយ បន្លែមទៅវិញ។
នៅតែមិនអស់ចិត្ត ភ័យបារម្ភខ្លាចពីសុខសន្តិសុវត្តិភាពផ្ទាល់របស់គាត់ ជាដដែលនោះទើបមានការប្រមូលប្រាក់សារជាថ្មីម្តងទៀត រួមផ្សំនឹងប្រាក់ផ្ទាល់ខ្លួនគាត់ទើប ឡានមួយទឹកយីហោរម៉ាក់ Nissan Fanta មួយគ្រឿងត្រូវបានទិញ យកមកប្រើប្រាស់ ជំនួសឡានចាស់របស់គាត់។ ក្រោយមកទៀតប្រមាណជាងមួយខែមុន ការបោះឆ្នោតជាតិជ្រើសរើសតាំងតំណាងរាស្រ្ត អាណត្ដិទី៥ ឆ្នាំ២០១៣ ទើបគាត់សម្រេចចិត្តទិញរថយន្តថ្មីស្រឡាងមួយគ្រឿងយីហោរម៉ាក់ Mazda យកមកប្រើរហូតមកដល់សព្វថ្ងៃ។
បន្ទាប់គាត់ បានឈរឈ្មោះជាបេក្ខភាពតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប លំដាប់លេខរៀងទី១ នៃការបោះឆ្នោតជាតិជ្រើសរើសតាំងតំណាងរាស្រ្ត អាណត្ដិទី៥ ឆ្នាំ២០១៣ដែលមានចំនួន ០៦អាសនៈ។
ហេតុដែលនាំអោយបានយល់ពីព្រះធម៌[កែប្រែ]
ដោយសារគាត់ពិបាកចិត្តពេក មើលថាជីវិតរស់នៅអត់ន័យ ខ្លឹមសារអ្វី មិនដឹងនឹងថាត្រូវធ្វើអ្វី នៅពេលដែលអ្នកម្តាយជាទីស្រឡាញ់របស់គាត់នៅទីអវសាន្តបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរគ្មានក្តីសង្ឃឹម ដោយមិនទាន់បានសាយសុខ នៅពេលដែលរូបគាត់រកប្រាក់ជួយគ្រួសារមានធូរធារ។ គ្រានោះ គាត់ក៏ទៅរកទិញសៀវភៅធម៌មើលនៅឯបណ្ណាគារត្រៃយរ័ត្ន ហើយពេលនោះគាត់ចូលទៅក្នុងកន្លែងលក់សៀវភៅនោះភ្លាម វាហាក់បីដូចជាមានឧបនិស្ស័យ។ ចូលទៅដល់រកទិញសៀវភៅ គាត់ឃើញមានសៀវភៅធម៌ជាច្រើនរាប់រយ គាត់ងាកទៅនោះក៏សៀវភៅធម៌ ងាកទៅណោះក៏សៀវភៅធម៌ ភ្លាមៗនោះគាត់នឹកគិតថាមិនត្រូវយកមួយណា ព្រោះសុទ្ធតែសៀវភៅធម៌ ហើយណាមួយខ្លួនគាត់ សូម្បីតែភាសាបាលីអីបន្តិច ក៏មិនចេះផង។ តែដល់ពេលងាកចុះងាកឡើង គាត់ក៏សំលឹងឃើញសៀវភៅមួយដាក់ចំណងជើងថា ព្រះសម្មាសម្ពុទ្ធ ហើយក្របសៀវភៅដាក់រូបដូចព្រះពុទ្ធព្រះអង្គបិទភ្នែក ពេលគាត់ក្រឡេកទៅមើលដូចជាមានពន្លឺស្អីម៉្យាទៀតអញ្ជឹង។
ហើយពេលនោះគាត់នឹកគិតក្នុងដួងចិត្តថា មើលទៅព្រះអង្គ ព្រិចភ្នែកហាក់បីដូចជាមានសេចក្តីសុខណាស់! បើធៀបមករូបគាត់កំពុងតែកើតទុក្ខព្រួយ លំបាកពិបាកចិត្តពេញផែនដី។ ក្រោយមកគាត់គិតថាប្រហែលជាសៀវភៅហ្នឹង និយាយអំពីពុទ្ធប្បវត្តិ ប្រវត្តិរូបរបស់ព្រះពុទ្ធហើយ ដូច្នោះប្រហែលជាអាចចេះមើល តែប្រសិនបើជាសៀវភៅត្រៃយបិដក មានពាក្យបាលីច្រើនពេក ប្រហែលជាគាត់មិនចេះមើលទេ។ រំពេចនោះ គាត់ក៏ឆក់ទេញសៀវភៅនោះមកមើល ស្រាប់តែចំសៀវភៅ បកប្រែចេញពីភាសាអង់គ្លេស ទៅជាភាសាខ្មែរ ដែលពួកជនជាតិបរទេសធ្វើការសិក្សាស្រាវជ្រាវ ពីមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធ ដែលសរសេរចេញមកតាមការយល់ មានហេតុមានផលត្រឹមត្រូវ មិនមែនជំនឿទេ។ ម៉្យាងទៀត សៀវភៅនោះ សរសេរបែបភាសាសម្រាយ ពាក្យពេចន៍សាមញ្ញងាយយល់ តែស៊ីជម្រៅ ហើយវាពន្យល់ជ្រៅៗទៀត។ កាលនោះប្រសិនបើ គាត់ចាប់យកសៀវភៅផ្សេងដូចធ្លាប់បានមើលពីមុននោះមក ប្រហែលជាឈប់មើលហើយ។ ប៉ុន្តែរូបគាត់ផ្ទាល់ក៏ធ្លាប់បានសិក្សាស្រាវជ្រាវសៀវភៅរបស់ភិក្ខុ ខៀវ ជុំ និងភិក្ខុ សុង ស៊ីវ បានជាប់លាប់អស់រយៈពេលជិតបីឆ្នាំដែរ។ តាំងពីពេលនោះមក គាត់ក៏ចេះធម៌ យល់ច្បាស់ពីព្រះធម៌ដែលជាមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធសម្មាសម្ពុទ្ធ។ ពេលដែលមើលយល់ហើយ គាត់ក៏បានអង្គុយនិយាយពន្យល់ប្រាប់ម្តាយគាត់ស្តាប់ក្បែរៗ ស្រាប់តែអ្នកម្តាយគាត់មានអារម្មណ៍ថា សប្បាយចិត្តមែនទែន ហើយព្រិចៗភ្នែក ដោយសារបានស្តាប់ធម៌យល់។
អ្វីជាការសង្រ្គោះខ្មែរពិតប្រាកដ?[កែប្រែ]
មនុស្សខ្មែរច្រើនណាស់រស់នៅក្នុងភាពជាមនុស្សអាត្មានិយម រស់នៅក្នុងភាពជាមនុស្សដែលបំផ្លាញអ្នកដទៃ រស់នៅក្នុងភាពល្ងង់ខ្លៅដែលនឹងក្លាយទៅជាបន្ទុករបស់អ្នកដទៃ។ មនុស្សប្រភេទនេះមិនមានតំលៃជាមនុស្សទេ គេមិនគួរបានទទួលនូវជំនួយណាមួយពីអ្នកដទៃក្នុងន័យគ្រាន់តែដើម្បីបន្តភាពអាក្រក់របស់ពួកគេនៅលើផែនដីនេះអោយកាន់តែយូរនោះទេ។ សំរាប់ខ្ញុំមនុស្សប្រភេទនេះមិនទាំងមានតំលៃសមរស់នៅលើផែនដីនេះផង។ មនុស្សល្អ និងបរិស្ថានធម្មជាតិរងការឈឺចាប់ និងរងការបំផ្លាញអោយវិនាសហិនហោយដោយស្នាដៃមនុស្សប្រភេទនេះច្រើនរហូតពណ៌នាមិនអស់។ មនសិកាជាមនុស្សប្រាប់យើងថាពួកមនុស្សប្រភេទនេះមិនមានតំលៃដើម្បីរស់នៅទេ។
ជួយអោយមនុស្សបែបនេះមានហូបចុក មានស្លៀកពាក់ មានជំរកស្នាក់នៅ និយាយរួមថាជួយអ្វីក៏ដោយអោយតែក្នុងន័យដើម្បីផ្តល់ភាពងាយស្រួល និងបន្តការរស់នៅអោយមនុស្សធុននេះ សុទ្ធតែជារឿងមិនគួរធ្វើទាំងអស់ ឬអាចនិយាយបានថាជាការជួយបំផ្លាញសុខសន្តិភាពរបស់មនុស្ស សត្វនិងបរិស្ថានធម្មជាតិទាំងអស់។ មានរបស់តែមួយ ហើយគឺតែមួយគត់ ដែលយើងគួរផ្តល់អោយដល់មនុស្សប្រភេទនេះ គឺការអប់រំអោយមនុស្សប្រភេទនេះក្លាយទៅជាទៅជាមនុស្សដែលរស់នៅមានប្រយោជន៍ដល់ពិភពលោក មុននឹងពួកគេទទួលបានជំនួយផ្សេងៗទៀតដែលជាធាតុចាំបាច់សំរាប់ការរស់នៅសុខស្រួលនិងយូរអង្វែងរបស់ពួកគេ៕
អនុលោមតាមទស្សនៈបែបនេះហើយបានជាខ្ញុំ ជួលកាលសប្បាយចិត្តនឹងជួលមនុស្សមកធ្វើការដោយបដិសេធមិនយកមនុស្សដែលគ្មានតំលៃសមនឹងរស់លើផែនដី ដោយយកជំនួសនូវមនុស្សមានតំលៃជាមនុស្ស ទោះជាអោយប្រាក់ឈ្នួលខ្ពស់ជាង ជួនកាលប្រាក់ឈ្នួលនោះខ្ពស់ជាងប្រាក់ឈ្នួលធម្មតាច្រើនដងទៅទៀត តែខ្ញុំនៅតែពេញចិត្តនឹងអោយ ហើយការអោយប្រាក់ឈ្នួលថ្លៃនេះ មិនព្រោះតែអ្នកធ្វើការល្អជាងគេនោះទេ ប៉ុន្តែព្រោះអ្នកមានតំលៃសមនឹងទទួលនូវតំលៃនេះ៕
វាចាចំពោះអ្នកម្តាយ[កែប្រែ] សេក-ហេង ម្តាយលោក ខឹម វាសនា
“ តាំងពីអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំចែកឋានទៅ មានរយៈពេល០៧ឆ្នាំហើយ ប៉ុន្តែសំរាប់ចិត្តខ្ញុំៗមានអារម្មណ៍ថានៅថ្មីៗ។ ពេលដែលខ្ញុំសំលឹងចំមុខរបស់អ្មកមានគុណ សេចក្តីនឹករលឹកបានធ្វើអោយខ្ញុំរំជួលចិត្តមួយរំពេច។ ទោះបីខ្ញុំមានវ័យចាស់ណាស់ទៅហើយ ប៉ុន្តែសំរាប់អ្នកម្តាយ ខ្ញុំនៅតែជាកូនក្មេង ដែលអ្នកម្តាយតែងតាមថែរក្សាដូចតែកាលពីខ្ញុំនៅវ័យកុមារតែដដែល។ អនុស្សាវរីយទាំងនឹងនៅជាមួយខ្ញុំរហូតខ្ញុំបិទភ្នែកលាចាកផែនដីនេះ។ ពាក្យសំខាន់ៗដែលខ្ញុំចងចាំមិនអាបំភ្លេចបាននូវទឹកចិត្តស្មោះត្រង់របស់អ្នកម្តាយ ចំពោះឳពុកខ្ញុំមាន ជាអាទ៌ ឳពុកកូនមិនត្រឹមតែជាប្តីទេ ប៉ុន្តែគាត់គឺជាគ្រូរបស់ម៉ែ និង ជាអ្នកមានគុណរបស់គ្រួសារយើងទៀត។ កូនដឹងទេព្រោះតែចង់ជួយគ្រួសារដ៏ក្រីក្ររបស់ម៉ែ គាត់ជាកូនអ្នកមានសុខចិត្ត អោយម្តាយឳពុកគាត់កាត់ការ គាត់ចោល ព្រោះតែឳពុកម្តាយគាត់មិនពេញចិត្តនឹងម៉ែជាកូនអ្នកក្រ រូបមិនស្អាត ថែមទាំងខូចជើងមួយចំហៀងទៀត។ គាត់មានៈរៀបការជាមួយម៉ែទាល់តែបាន ហើយគាត់ប្រាប់ម៉ែថាសំរាប់រូប អូន បងស្រលាញ់ផង អាណិតផង។ គាត់មានគុណមិនត្រឹមតែលើម៉ែម្នាក់ទេ គឺលើគ្រួសារយើងទាំង មូល អីចឹងបានជាជាតិនេះពេលឳកូស្លាប់ទៅម៉ែមិនអោយប្រុសផ្សេងកន្លងខ្លួនម៉ែជាលើកទីពីរទេ ហើយជាតិណាៗ បើម៉ែមិនបានជួបឳកូនឯងជាគូរទេសូមអោយម៉ែនៅព្រៅទៅចុះ។ ម្តាយខ្ញុំរស់នៅជាស្រីមេម៉ាយតាំងពីខ្ញុំអាយុ 6 ឆ្នាំ រហូតគាត់ចែកឋានទៅ។ សំរាប់ខ្ញុំអ្មកម្តាយជាស្រីគំរូ លើលោកនេះ។ តាំងពីខ្ញុំកើតរហូតដល់អ្នកម្តាយចែកឋានទៅ ខ្ញុំមិនដែលឃើញទឹកភ្នែករបស់គាត់ទេ គាត់មិនដែលកូនបានឃើញទឹកភ្នែកគាត់ម្តងណាឡើយ សូម្បីតែនៅពេលដែលប្តីជាទីស្រលាញ់របស់គាត់បានចែកឋានទៅ។ គាត់មិនចេះអក្សរទេ តែគាតជាបង្គោលក្នុងគ្រួសារ មួយក្នុងថានៈជារៀមច្បងក្នុងគ្រួសារមួយដែលមានបងប្អូនបង្កើត9 នាក់។ ក្នុងជាតិនេះខ្ញុំបានឃើញទឹកភ្នែកអ្នកម្តាយតែម្តងគត់គឺនៅដង្ហើមចុងក្រោយដែលអ្នកម្តាយលាចាកផែនដីនេះជារៀងរហូតនោះ។ ពិតជាអស្ចារ្យ គឺពុំមានទឹកភ្នែកច្រើនទាល់តែសោះ គឺតែមួយតំណក់ដាមនូវកន្ទុយភ្មែកបន្តិចរួចក៏លាជារៀងរហូតទៅ។ ខ្ញុំនៅចាំព្រិត្តិកាណ៍ដ៏ខ្លោចផ្សានេះមិនដែលរលុបសូម្បីតែបន្តិចពីដួងចិត្តខ្ញុំ។ នាឱកាសចុងក្រោយនោះ អ្នកមានគុណរបស់ខ្ញុំឡើងឈាមដាច់សរសៃក្នុងខួក្បាលជាលើកទីបី។ គាត់ភ្លឹកមិនដឹងខ្លួនសោះជិតកន្លះខែ តាអាចារ្យសូត្រមន្តរាល់ថ្ងៃ ព្រោះពេទ្យប្រាប់អស់សង្ឃឹមហើយ។
ក្នុងរយៈពេលនេះលោកតាអាចារ្យបានប្រាប់ជាញឹកញាប់ថា តាគិតថាម្តាយរបស់ចៅគាត់ទាន់ដាច់ចិត្តពីចៅទេ ម្តាយចៅ ជាស្រីមានស្មារតីរឹងប៉ឹងណាស់ តាយល់ថាគាត់នៅស្តាប់ចៅនិយាយបានទោះសភាពខាងក្រៅមើលឃើញថាគាត់ភ្លឹកបាត់ស្មារតីក៏ ចៅគួរតែទៅនិយាយដាក់ត្រចៀកម្តាយទៅ ថាសូមអោយអ្នកម្តាយទៅកាន់សុគតិភពចុះ ចៅមើលសភាពម្តាយចៅចុះ ពេទ្យប្រាប់ថាដាច់សរសៃឈាមក្នុងខួក្បាលអស់ហើយ គ្មានសង្ឃឹមទៀតទេ មកដលថ្ងៃនេះជិតកន្លះខែហើយៗ ថ្ងៃនេះចៅឃើញទេមានខ្ទុះហូរចេញចំប្រស្រីខ្មៅរបស់គាត់ នេះសបញ្ជាក់ថាសរសៃរឈាមក្នុងខួក្បាលគាត់ដាច់ហើយ សូម្បីឈាមមកចិញ្ចឹមភ្នែកដាច់អស់ដែរ បើអ្នកដទៃទ្រាំការនេះមិនបានតែម្តាយចៅស្មារតីគាត់រឹងណាស់ តាជឿថាគាត់អាចស្តាប់ចៅលឹ ចៅទៅនិយាយនឹងគាត់អោយគាត់ចែកឋានទៅចៅ កុំអោយគាត់ពិបាកយូរ តាយល់ថាគាត់ចាំលឺពាក្យចៅជាចុងក្រោយហើយ ចៅសាកល្បងទៅ។ ខ្ញុំពិតជាចាំព្រិត្តិការណ៍ដ៏រន្ធត់នេះមិនភ្លេចទេ។ ទឹកភ្នែកប្រជែងគ្នាធ្លាក់ ខ្ញុំចាប់ដៃម្ខាងរបស់អ្នកមានគុណ ដោយដៃទាំងពីរបស់ខ្ញុំ ហើយអោនខ្សិបដាក់ត្រចៀកគាត់ថា សូមម៉ែទៅអោយបានសុខចុះ កូនសូមផ្សងគ្រប់ៗជាតិអោយបានជួបអ្នកម្តាយដើម្បីអោយកូនបានបំរើអ្នកម្តាយទៀត បើកូនបានធ្វើអ្វីខុសចំពោះអ្នកម្តាយ សូមអ្នកម្តាយអភ័យទោសអោយកូនផងចុះ។ ទឹកភ្នែកខ្ញុំប្រជែងគ្នាស្រក់ ខ្ញុំមិនដែលនឹកគិតថាការនិយាយរបស់ខ្ញុំអាចឮដល់អ្នកម្តាយខ្ញុំទេ ស្រាប់តែពេលនោះខ្ញុំបានឃើញទឹកភ្នែកមួយដំណក់បានហូរចេញពីកន្ទុយភ្នែកអ្នកម្តាយខ្ញុំៗក៏ស្រែកប្រាប់បងប្អូនខ្ញុំថា អូ! ម៉ែគាត់នៅឮខ្ញុំនិយាយៗ។ បងប្អូនខ្ញុំក៏នាំគ្នាមករោមជុំវិញគ្រែរបស់ម្តាយខ្ញុំ។ គឺពិតជាឱកាសចុងក្រោយរបស់គាត់មែន គឺពិតជាគាត់នៅរង់ចាំឮសំលេងចុងក្រោយរបស់ខ្ញុំមែន។ ទឹកភ្នែកចុងក្រោយរបស់គាត់ហូរចេញបន្តិចមកទៀត រួចហើយ ឃើញគាត់ងាក ករាងខ្លាំងបន្តិច ហើយគាត់ក៏ចែកឋានទៅ។ នេះគឹជាទឹកភ្នែកតំបូង និងជាទឹកភ្នែកចុងក្រោយ របស់ស្ត្រីគំរូលើលោក ក្នុងដួងចិត្តខ្ញុំ។
ប្រវត្តិសង្ខេប គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានផ្តួចផ្តើមបង្កើតទ្បើងនៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ ២០០៥ ដោយពលរដ្ឋមួយក្រុមតូច ដែលមានចិត្តគំនិត និងទស្សនៈប្រហាក់ប្រហែល គ្នាក្នុងការដោះស្រាយបញ្ហាសង្គមខ្មែរ។
ក្រុមស្ថាបនិកនេះ បានបំពេញបែបបទបង្កើត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទ្បើង ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ ហើយក៏បានទទួលស្គាល់ចុះបញ្ជីជាផ្លូវការតាមប្រកាសក្រសួងមហា ផ្ទៃ លេខ៧៩២ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យើងបានបង្កើតទ្បើង ក្នុងស្ថានភាពមួយ ដ៏លំបាក បំផុតដោយសារខ្វះខាតទាំងធនធានមនុស្សដែលហ៊ានប្រឈមរាល់គំនិត ត្រួតត្រា អាត្មា និយម តែមានឥទ្ធិពល នៅក្នុងសង្គមខ្មែរ និង ខ្សត់ខ្សោយប្រភពថវិកា ព្រមជាមួយនេះ នៅមានការឃោសនាមួលបង្កាច់ ពីអ្នកនយោបាយមួយក្រុមដ៏ល្បី ដែលគេប្រសិទ្ធនាម ខ្លួនគេថា ជាអ្នកប្រជាធិបតេយ្យ ដោយចោទយើងថា ជាក្រុមលក់ខ្លួនជាគណបក្ស អាយ៉ង។ ក៏ប៉ុន្តែឧបសគ្គទាំងនេះ ពុំអាចវាយបំបាក់ ឬក៏រារាំងនូវការប្តេជ្ញាចិត្តដ៏មុះមុត របស់ពួកយើងបានទ្បើយ ព្រោះយើងមានលក្ខណៈសម្បត្តិពិសេស ដែលអ្នកទាំងនោះ គ្មានគឺ ភាពសុចរិតបេះដូងបរិសុទ្ធ ចង់ជួយពលរដ្ឋរបស់យើងពិតប្រាកដ និងមាន ទស្សនៈច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាសង្គមជាតិ ដែលអ្នកនយោបាយទាំងនោះ ពុំបានយកចិត្តទុកដាក់ ឬក៏យល់មិនដល់។ យើងបានកំណត់យ៉ាងច្បាស់ នូវប្រភពបញ្ហា ទាំងអស់ក្នុងសង្គមជាតិខ្មែរ តាំងពីដើម រៀងៗមកគឺ អំណាចប្រមូលផ្តុំ ជា មូលហេតុ ធ្វើឲ្យបាត់តុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស ម្ចាស់អំណាច នាំឲ្យអ្នកកាន់អំណាចគ្រប់ ជំនាន់ប្រើអំណាចដោយរំលោភគ្មានកោតក្រែង គ្មានការទទួលខុសត្រូវ ហើយក៏ជាហេតុមួយធ្វើអោយពលរដ្ឋយើងអសកម្មផងដែរ។
ចំណែក ពលរដ្ឋជាម្ចាស់អំណាច ពុំមានលទ្ធភាពប្រើសិទ្ធិរបស់ខ្លួន ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់មិនអោយ អ្នកកាន់អំណាច នាំប្រទេសជាតិធ្លាក់ក្នុងភាពមហន្តរាយ ដូច ដែលប្រវត្តិសាស្ត្រ បានបង្ហាញយើងគ្រប់ៗគ្នា រួចមកហើយ។ ពលរដ្ឋយើងត្រូវបាន អ្នកនយោបាយបំពុលដោយប្រើគ្រប់មធ្យោបាយលែង ឲ្យខ្វល់ខ្វាយពីរឿងនយោបាយ ប្រទេសជាតិ ឬក៏ត្រូវបានអ្នកនយោបាយបោកបញ្ឆោត ឲ្យធ្លាក់ខ្លួនចូលបំរើនយោបាយ ទាំងងងឹតងងល់។
ដើម្បី លុបបំបាត់នូវប្រព័ន្ធដឹកនាំប្រើអំណាចប្រមូលផ្តុំ ដែលធ្វើឲ្យមនុស្សខ្លះនៅក្នុងសង្គមអាចរួចផុតពីប្រព័ន្ធច្បាប់ ឬនៅលើច្បាប់ ដើម្បីឲ្យអ្នកនយោបាយងាកមករកផ្លូវសុចរិត មិនប្រើនយោបាយប្រជាភិថុត និង ទទួលខុសត្រូវរាល់សកម្មភាពរបស់ខ្លួនចំពោះមុខ ប្រជាពលរដ្ឋដោយផ្ទាល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានដាក់ចេញនូវយន្តការ៨ចំណុច និងធ្វើការ ពន្យល់បកស្រាយ ឲ្យពលរដ្ឋយល់ដឹងអត្ថប្រយោជន៏នៃចំណុចនីមួយៗនៃយន្តការនេះដើម្បី សំរេចចិត្តចូលរួមក្នុងចលនាមួយនេះ ដោយយល់ដឹង និងស្គាល់ពី គោលដៅច្បាស់លាស់។ គោលដៅយើងនៅឆ្ងាយ តែជាគោលដៅដែលយើងអាចទៅដល់។[៤]
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (អង់គ្លេស៖ League for Democracy Party, ហៅកាត់ថាLDP, ប្រមុខ៖ លោក ខឹម វាសនា) គឺជាចលនានយោបាយមួយដែលកើតពីការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធ ហើយមានលក្ខណៈភ្លឺស្វាង ក្នុងការធ្វើអោយបានសម្រេចនូវសុបិនរួមរបស់ពួកគេគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយកណ្តាប់ដៃរបស់ពួកគេ ដែលត្រូវធ្វើអោយបានសម្រេចឡើងដោយយន្តការ៨ចំណុច។
ដើម្បីឈានទៅដាក់អោយបាននូវយន្តការ៨ចំណុច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋទៅលើគោលធំៗបីគឺ ៖
១. ការយល់ដឹងអំពីប្រជាធិបតេយ្យ
២. កិច្ចបដិបត្តិព្រះធម៌
៣. សីលធម៌សង្គម។[១]
គោលនយោបាយ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានគោលបំណងចង់ឲ្យរាស្ត្រមានអំណាចតាមរូបមន្ត: (បន្ថយអំណាចរដ្ឋ = រាស្ត្រមានអំណាច) ។ ក្នុងនោះរួមមានយន្តទាំង៨ជាគោលនយោបាយស្នូល ។
យន្តការ៨ចំណុច យន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៍ ៖៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅដែលផ្ដល់ដោយរដ្ឋ គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។
៤. ត្រូវបង្កើតតុលាការរដ្ឋបាល ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។
៥. ត្រូវសុំការទុកចិត្ដពីសភាសម្រាប់តួនាទីភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យាក្រឹត្យមន្ដ្រីរាជការ ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។
៧. បោះឆ្នោតដោយផ្ទាល់ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋ(ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង) គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។
៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ
ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។[៣]
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (គសប)គណបក្សចុងក្រោយគេនៅក្នុងសន្លឹកឆ្នោតគឺគណបក្សសម្ព័ន្
ធដើម្បីប្រជាធិបតេយ្យ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដឹកនាំដោយប្រធានបក្សដែលមានវ័យក្មេងជាងគេក្នុងចំណោមប្រធានគណបក្សនយោបាយទាំងអស់។ លោកខឹម វាសនាបានសម្រេចស្នាដៃធំៗជាច្រើនបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រខាងផ្នែកនីតិសាស្រ្តក្នុងឆ្នាំ១៩៩៨ ដោយបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៃគណបក្សសម រង្ស៊ីនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៣ សម្រាប់មណ្ឌលព្រៃវែង មុននឹងលោកលាលែងចេញពីគណបក្សនេះនៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០០៦។ លោកបានដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលលោកបានបង្កើតឡើង។
កើតនៅ ខេត្តព្រៃវែង ក្នុងភូមិពានា ឃុំក្តឿងរាយ ស្រុកកញ្ចៀច ខេត្តព្រៃវែង មេបក្សដែលមានវ័យ៤៣ឆ្នាំរូបនេះនៅមិនទាន់មានប្រពន្ធនៅឡើយទេ។ លោកខឹម វាសនាត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលបានប្រើប្រាស់ធម្មអាថ៍ក្នុងការអប់រំពន្យល់សមាជិកនិងអ្នកមកចូលរួមស្តាប់លោកឱ្យយល់ស៊ីជម្រៅអត្ថន័យនៃពាក្យនយោបាយ។ លោកតែងតែជំរុញនូវគោលការណ៍សំខាន់មួយដែលគេអាចងាយស្រួលចាំបានរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺ ការ «បន្ថយអំណាចរដ្ឋនិងបង្កើតអំណាចជូនពលរដ្ឋ»។ លោកខឹម វាសនាធ្លាប់បានបម្រើការងារនៅ នាយកដ្ឋានកិច្ចការនយោបាយនៃក្រសួងមហាផ្ទៃពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៥ ដោយព្យួរការងារនេះទុកមួយរយៈសិនក្នុងពេលដែលលោកកំពុងចូលប្រឡូកក្នុងឆាកនយោបាយនេះ៕
Panha Rin ខ្ញុំមើលមិនឃើញថាពួកគាត់ដេកយាមស្លាកបក្សគាត់សោះ ខ្ញុំឃើញតែពួកគាត់ដេកយាមសិទ្ធ និងអំណាចឲ្យប្រជាពលរដ្ឋខ្មែរមួយប្រទេស ព្រោះអី? ព្រោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកើតឡើងពីប្រជាពលរដ្ឋ របស់ប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ ចុះបើបក្សយើងមិនទាន់មានអំណាចកាន់ការងារស្រុកទេសផង ដើម្បីទាមទារសិទ្ធិ និងអំណាចជាម្ចាស់ប្រទេស យើងមិនចាប់ផ្ដើមពីការធ្វើនយោបាយ ហើយបើធ្វើនយោបាយគឺត្រូវតែមានការចូលរួមដោយប្រជាពលរដ្ឋ ហើយដើម្បីបង្ហាញកម្លាំងនៃការចូលរួម គឺមានការលើកស្លាកនេះឯងជាឧទាហរណ៍ធំបំផុតនៃទំហំអ្នកចូលរួម ហើយបើចូលរួមក៏ត្រូវមានគុណភាពដែរ មិនមែនចេះតែផ្អើលតាមហ្វូងទេ ។ ពលទឹកចិត្តបែបៗនេះ តើអ្នកមានអារម្មណ៍មើលងាយកើតទេ? អាខាងកើតវាក្ដៅណាស់ពេលឃើញ LDP រីកចម្រើន អ្នកត្រូវមើលមុខមិត្តមុខសត្រូវឲ្យបានច្បាស់ ប្រយ័ត្នចាញ់បោកវា ។ មិនខ្វល់នឹងនយោបាយគឺជាល្បិចវាទេណា វាបំបែកបំបាក់ដើម្បីគ្រប់គ្រងយើងទេណា!!!! កុំភ្លេចឲ្យសោះ អាខាងកើតមិនដែលភ្លេចមហិច្ចតាវាមកលើយើងទេ!!! ភ្ញាក់ឡើង!
Ta Kahe is with Lee Kimhuy.
បក្សនយោបាយស្រុកខ្មែរ ដែលប្រឆាំងដាច់ខាតនឹងបក្សប្រជាជន គឺ មានតែបក្ស LDP មួយគត់ ៚
ហើយ បក្ស LDP ជាបក្សដែលមានទស្សនៈវិស័យ ច្បាស់លាស់ និង មានបេះដូងសង្គ្រោះដល់មនុស្ស
។ បើមិនចង់បាត់ដីទេ និង មិនចង់រស់ក្រោមការត្រួតត្រារបស់វៀតណាមទេ អ្នកជាពលរដ្ឋ ត្រូវតែតាមដាននយោបាយដាច់ខាត ។ យើងជ្រើសរើសបានមេដឹកនាំល្អ គឺ មានន័យថា យើងនឹងរស់នៅបានសុខ រីកចំរើនតទៅអើយ ៚
≡𝐋𝐃𝐏≡ 10h · អីក៏ល្ងង់ហៅមិនលឺចឹង មិនទៅសួរបក្សរលាយរបស់នាងទៅ កាលមុនខំលើកស្លាកធ្វើអី?ពេលនេះនាងគ្មានស្លាកលើកទេព្រោះបក្សនាងរលាយខ្សុលហើយ ហើយសួរបក្សប្រជាជនផង
L D P S p i r i t 3 May · នៅក្នុងក្បួនហែបក្សរបស់ LDP ក៏មានពេទ្យផងដែរ ពង្រាយនៅកន្ទុយក្បួន ក្បាលក្បួន និងកណ្តាលក្បួន ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនយើង ពេលមានអាការមិនស្រួលខ្លួនក្នុងពេលហែ។ We prepared before we go, this is how we work in our big family 👪❤.
Mab Mai 22 November 2019 ះពួកគាត់សុទ្ធតែនៅលើចំណែកផ្លូវទាំងអស់ និងលើកផ្លាកផ្សេងៗសុទ្ធតែនៅលើចំណែកផ្លូវទាំងអស់ ហើយមកទើសអីតែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមួយនេះ.? ស្ថិតនៅភូមិពងទឹក ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ នៅថ្ងៃសុក្រ ទី22 ខែ11 ឆ្នាំ2019 ។
លោក ខឹម វាសនា បកស្រាយមូលហេតុដែលលោកចេញពីគណបក្ស សម រង្ស៊ីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានថ្លែងបញ្ជាក់ថា លោកចេញពីគណបក្ស សម រង្ស៊ី មកបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺដោយសារតែគណបក្ស សម រង្ស៊ី មិនអាចបម្រើប្រជាពលរដ្ឋបាន។ លោកបានឲ្យដឹងទៀតថា ការចេញមកបង្កើតបក្សនេះ គឺមករកការគាំទ្រគំនិត មិនមែនចេញមករកសន្លឹកឆ្នោតទេ។ ហើយលោកយកកម្លាំងយល់ឃើញរបស់ប្រជាពលរដ្ឋដើម្បីការផ្លាស់ប្ដូរ។
ការថ្លែងរបស់លោក ខឹម វាសនា ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៨ ខែមីនានេះ នាភោជនីយដ្ឋានទន្លេបាសាក់២ ដើម្បីអបអរទិវាសិទ្ធិនារី ៨មីនា ដោយមានអ្នកចូលរួមប្រមាណជិត ៣០០នាក់។សូមជម្រាបថា លោក ខឹម វាសនា បានចូលប្រឡូកក្នុងវិស័យនយោបាយជាលើកដំបូង ជាមួយគណបក្ស សម រង្ស៊ី និងបានឈរឈ្មោះជាតំណាងរាស្ត្រតាំងពីឆ្នាំ១៩៩៨ ប៉ុន្តែមិនជាប់ឆ្នោតទេ ។ ក្រោយមកលោកបានជាប់ឆ្នោត តំណាងរាស្ត្រនៅឆ្នាំ២០០៣ នៅមណ្ឌលព្រៃវែង តែដោយសារមានបញ្ហាជម្លោះផ្ទៃក្នុង លោក ខឹម វាសនា បានចាកចេញពីគណបក្ស សម រង្ស៊ី ។ បន្ទាប់មក ក្នុងឆ្នាំ២០០៦ (ក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦) លោកក៏ចេញមកបង្កើតគណបក្សខ្លួនឯង ដែលមានឈ្មោះថាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មកដល់បច្ចុប្បន្ននេះ៕
លោក ខឹម វាសនា សម្រេចចិត្តប្តឹងអ្នកប្រើហ្វែសបុក ជាង១០នាក់ ដែលចោទខ្លួនថា លើកដៃកាត់កោះត្រល់ឲ្យវៀតណាម!បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសម្រេចចិត្តប្តឹងអ្នកប្រើហ្វែសបុក ចំនួនជាង១០នាក់ ដែលចោទប្រកាន់ប្រមុខបក្សរបស់ខ្លួន គឺលោក ខឹម វាសនា ថា បានចូលរួមលើកដៃកាត់កោះត្រល់ឲ្យទៅវៀតណាម។ ការចោទប្រកាន់របស់អ្នកប្រើហ្វែសបុកដូច្នេះ គឺដោយសារតែលោក ខឹម វាសនា បានលើកដៃបោះឆ្នោតគាំទ្រសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមបំពេញបន្ថែមឆ្នាំ២០០៥ គឺនៅក្នុងពេលដែលលោកនៅធ្វើជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី។ ចំពោះលោក ខឹម វាសនា, ការប្តឹងផ្តល់នេះ គឺមិនមែនដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងនាមជាបុគ្គលខ្លួនលោកផ្ទាល់នោះទេ ប៉ុន្តែលោកប្តឹងក្រុមអ្នកប្រើហ្វែសបុកទាំងនោះ គឺដើម្បីកុំឲ្យពួកគេពង្វក់សង្គម និងនាំឲ្យមានការលាបពណ៌ដាក់គ្នា បង្កើនការយល់ច្រឡំចំពោះប្រវត្តិសាស្ត្រ។ឆ្លើយនឹងសំណួររបស់វិទ្យុបារាំង លោក ខឹម វាសនា ក៏បានពន្យល់ឡើងវិញដែរថា សន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមបំពេញបន្ថែមឆ្នាំ២០០៥ គឺស្តីតែពីព្រំដែនគោកតែប៉ុណ្ណោះ គឺគ្មាននិយាយពីព្រំដែនទឹកនោះឡើយ។ ដូច្នេះសូមស្តាប់ប្រសាសន៍របស់ប្រមុខបក្ស LDP ដែលរៀបចំដោយ ហេង ឧត្តម ៖
No comments:
Post a Comment