Saturday, October 1, 2022

ក្រសួង ៨៧០ (ការិយាល័យ ៨៧០)

 មានសំណួរជាច្រើនចោទសួរឡើងសម្រាប់ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តថា តើ​ ការិយាល័យ ៨៧០ ឬ សារាចរណែនាំ ចេញពី ៨៧០ ជានណា? ចេញពី សម្តេច សីហនុ? ឬ សម្តេច ប៉ែន នុត? ឬ អៀង សារី? ក្រោយមក ទើបគេដឹងថា ជារបស់ ប៉ុល ពតទៅវិញ គេដឹងគឺ នៅឆ្នាំ ១៩៧៧ រួចទៅហើយ ដែលនាំឲ្យ កងទ័ពរត់ចូលព្រៃតស៊ូ ជាមួយ សម្តេច សីហនុ មានការខកចិត្ត ព្រោះថា ពួកខ្មែរក្រហម គេរើសអើង គេសម្លាប់ ដូចប្រជាជន កងទ័ពទូទៅដែរ ត្បិត ប៉ុល ពត មិនមែនជា សម្តេច សីហនុ។ 

យោងតាមឯកសារ ថា មាន ក ចំនូន ១៨ តែ ការរៀបរាប់ ពិបាកយល់ ព្រោះ អ្នកចងក្រងឯកសារ សាលាក្តីខ្មែរក្រហម គេរើសយកមនុស្សដែលគ្មានជំនាញផ្នែកយោធា មកចងក្រងឯកសារ នាំឲ្យ ការសរសេរ ការវាយតម្លៃ សភាពការណ៍ មិនស៊ីសង្វាក់ជាមួយ នឹង លេខ កូដ ដូច្នេះ ខ្ញុំ ក៍សរសេរថា តើ "ក " នីមួយៗជា អ្វី បើធៀបជាមួយ លេខកូដ របស់ យោធា ?

  1. ក ១ ឬ ការិយាល័យទី ១= ការិយាល័យបុគ្គលិក
  2. ក ២ ឬ ការិយាល័យទី ២ = ការិយាល័យ ចារកិច្ច
  3. ក ៣ ឬ ការិយាល័យទី ៣ = ការិយាល័យ ប្រតិបត្តិការសឹក
  4. ក ៤ ឬ ការិយាល័យទី ៤= ការិយាល័យ ហិរញ្ញវត្ថុ
  5. ក ៥ ឬ ការិយាល័យទី ៥ = ការិយាល័យ អប់រំចិត្តសាស្រ្ត
  6. ក ៦ ឬ ការិយាល័យទី ៦ = ការិយាល័យ កីឡា នៅ បុរីគីឡា
  7. ក ៧ ឬ ការិយាល័យទី ៧  = ការិយាល័យ បញ្ជូនសារ
  8. ក ៨ ឬ ការិយាល័យទី ៨
  9. ក ៩ ឬ ការិយាល័យទី ៩
  10. ក ១០ ឬ ការិយាល័យទី ១០
  11. ក ១១ ឬ ការិយាល័យទី ១១ ការិយាល័យ សុខាភិបាល
  12. ក ១២ ឬ ការិយាល័យទី ១២ ការិយាល័យ ដឹកជញ្ជូន
ពួកខ្មែរក្រហម យោងតាមឯកសារ មានប្រមាណ ១៨ ការិយាល័យ។ ពេល ចូលដល់សំណួរថា តើង ការិយាល័យ ៨៧០ ជាអ្វី ? ខ្លះថា ជាក្រសួង ៨៧៩ ខ្លះថាជា មន្ទីរមជ្ឈឹមបក្ស.. តែគេដឹងជា ទូទៅថា នោះគឺជា ការិយាល័យធំជាងគេ បង្អស់ គឺ ប៉ុល ពត។ ដូច្នេះ លេខ ៨៧០ គឺជា លេខកូដ សម្ងាត់ ព្រោះ 
  1. រដ្ឋប្រហារយោធារបស់ លន់ នល់ នៅថ្ងៃទី ១៨ មិនា ឆ្នាំ ១៩៧០
  2. សម្តេច សីហនុ ផ្ទេរអំណាចយោធា ឲ្យ លន់ នល់ សិរិមតៈ  ថ្ងៃទី ១៤ / ០៨/ ១៩៦៩ ដើម្បី បង្កើតរដ្ឋាភិបាល ស្រោចស្រង់ជាតិ ( ខ្មែរក្រហម, សង្គមរាស្រ្តនិយម, សឺងង៉ុកថាញ់, សឺន សាន និង លន់ នល់ )
  3. នៅ ប្រទេសថៃ មានរៀបចំ អាស៊ីហ្គេម ASIA GAME ថ្ងៃទី ២៤ / ០៨/ ១៩៧០ ដូច្នេះ ប្រាកដជាមានការជួបជុំគ្នា រវាងមេដឹកនាំខ្មែរក្រហមសំខាន់ៗ នៅប្រទេសថៃ ខែ សីហា ឬ ០៨/ ៧០/ ទើបចេញជា សារាចរ ណែនាំ ដែលមាន លំនាំ ដូចៗ គ្នា សម្រាបការតស៊ូ របស់ ពួក កុំម្មុយនីស្ត លើសកលោក ដូចជា ហូជីមិញ ក៍ ប្រជុំគ្នា នៅ តារាងបាល់ទាត់ ពេលកំពុងមានការប្រជុំគ្នានោះដែរ។
ថ្ងៃទី១៤ ខែ សីហា ឆ្នាំ១៩៦៩ សម្ដេចនរោត្តមសីហនុ បានផ្ដល់អំណាចអោយលន់ នល់ និង អ្នកអង្គម្ចាស់ ស៊ីសុវត្តិ សិរីមតៈ ក្នុងការដឹកនាំរាជរដ្ឋាភិបាលដែលមានឈ្មោះថា រាជរដ្ឋាភិបាលស្រោចស្រង់ជាតិដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចនិងនយោបាយកើតពីភាពទ័លច្រកកជាមួយក្រុមប្រទេសកុម្មុយនីស្ដនិងបង្ហាញពីជំហរភក្ដីភាពលួងលោមសហរដ្ឋអាមេរិក។រដ្ឋាភិបាលនេះបានបង្កឱ្យជាឱកាសដែលរបបលន់ណល់ត្រូវបានបង្កើតឡើងដោយរដ្ឋប្រហារថ្ងៃទី១៨មិនា១៩៧០ និងការពឹងអាស្រ័យទាំងស្រង់ពីជំនួយសហរដ្ឋអាមេរិក។របបនេះបាន អូសបន្លាយការបង្កើតរដ្ឋាភិបាលដោយមានការដណ្ដើមអំណាចរវាងប្អូនប្រុសលោកលន់ណុល និង ព្រះអង្គម្ចាស់សិរីមតៈ។ឯករណីជួរទ័ពពោរពេញដោយអំពើពុករលួយ នៅក្នុងជួរព័ទមានតែឈ្មោះគ្មានទ័ព ឬ ហៅទ័ពខ្មោចនោះ តម្រូវឲ្យរដ្ឋអំណាចកេណ្ឌកម្លាំងថ្មីនិងក្មេងៗទៅច្បាំងទាំងគ្មានបទពិសោធន៍ទទួលការបណ្តុះបណ្តាលបានតិច ឬ មិនទទួលបានការបណ្តុះបណ្តាលនោះវាកាន់តែគ្រោះថ្នាក់មួយកម្រិតទៀត។ អ្នកស្រែចំការសម្រេចបង់បោះមុខរបរមកសម្រុកចូលរដ្ឋធានីដើម្បីរកការងារធ្វើតែគ្មាន កំណើនប្រជាជនហួសប្រមាណ ព្រោះប្រជាជន១/៣ ភៀសខ្លួនមកកាន់ទីក្រុង  ប្រជាជនរងទុក្ខលំបាកវេទនា និង កំសត់ទុរគត ព្រោះខ្វះស្បៀង ម្ហូបអាហារឡើងថ្លៃហួសប្រមាណ។ ខណៈរដ្ឋាភិបាល សប្បាយចាយនឹង​ ​ជំនួយ​គ្រប់យ៉ាង​ពី​អាមេរិក មិនផ្ដោតលើវិស័យអាទិភាព។នេះជាហេតុមួយដែលរុញឱ្យមានពលរដ្ឋ អស់ជំនឿនឹងរដ្ឋាភិបាលសាធារណរដ្ឋនិងសង្ឃឹមថាមានមេដឹកនាំថ្មីនឹងមកសង្គ្រោះជីវិតពួកគេ។

No comments:

Post a Comment