គង់ គាំ ( កើតថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤១ ) ជាអ្នកនយោបាយខ្មែរនិងជាសមាជិកព្រឹទ្ធសភា ។ លោកធ្លាប់ជាអតីតសមាជិកគណប្ស សមរង្ស៊ីនិងធ្លាប់ជាមេដឹកនាំរបស់ខ្លួន បន្ទាប់ពីក សម រង្ស៊ីបានលាលែងពីតំណែងដើម្បីដឹកំ គណបក្សសង្គ្រោះជាតិ ។ [១] លោកធ្លាប់ជាអតីតសមាជិកគណបក្សប្រជាជនកម្ពុជានិងធ្លាប់ជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៨៧។
នៅឆ្នាំ២០១៩ លោកគង់ គាំ ត្រូវបានតែងតាំងជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ។
តាមពត៍មានថា គណបក្សថ្មីឈ្មោះថា « គណបក្ស កែទម្រង់ » ៖ថ្ងៃ 28 សីហា 2020 ៚ ឥស្សរជន 3 នាក់ ដែលសុំសិទ្ឋិធ្វេីនយោបាយម្សិលមិញ ត្រូវបាន ខ្ញុំ ដឹងថា នឹងសាកល្បង ប្រមូលម្តុំ មនុស្សធ្លាប់ល្បីឈ្មោះ ក្នុងបក្សសង្រ្គោះជាតិកន្លងមក បង្កេីតបក្សថ្មីមួយ ដែលកែទម្រង់ពីបក្សសង្រ្គោះជាតិ ទៅជាបក្ស កែទម្រង់ ដោយប្រមូលផ្តុំត្រកូល គង់ , រៀល ខេមរិន្រ្ទ, បូករួមជាមួយបក្សលោក យ៉ង់ សាំងកុមា និង បក្សបង្កេីតថ្មី ហេីយលេីកយកទៅប្រាប់សហគមន៍អន្តរជាតិ ថាតេីបក្សហ្នឹង ចូលប្រកួតជាមួយបក្សកាន់អំណាចឆ្នាំ 2022 និង ឆ្នាំ 2023 អាចទទួលយកបានអត់ ?
- ៚ លោក សុន ឆ័យ ដែលគេមេីលឃេីញថា ជាមន្រ្តីជាន់ខ្ពស់ក្នុងបក្សជាអចិន្រ្តៃយ៍បក្សសឺន សាន, បក្ស សម រង្សុី និង បក្សសង្រ្គោះជាតិ ជាមន្រ្តីម្នាក់ដែលមានសមត្ថភាពការងារ ប្រហាក់ប្រហែល សម រង្សុី តែអំណាចក្នុងបក្ស 0 % ទំនងជាមិនសូវសប្បាយចិត្ត នឹងអ្នកនៅក្បែរ សម រង្សុី លេបថ្ម លេបគ្រួស យូរមកហេីយ ទេីបគាត់ធ្វេីដូច្នេះ ។
- ៚ លោក វ៉ា សាម៉ុន ជាមន្រ្តីថ្នាក់ល្មមភាគី កឹម សុខា ដែលមិនសប្បាយចិត្តនឹងមន្រ្តីក្បែរ កឹម សុខា ម្នាក់ ក៏បានសម្រេចចិត្តដូច្នេះដែរ ។ គាត់គេតែងឃេីញមានរូបភាពជិតដិតញឹកញាប់ជាមួយកូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា ដែលចេញចូល វិមានរដ្ឋសភា ព្រឹទ្ឋសភា និង សេតវិមានញឹកញាប់ ។
- ៚ លោក វ៉ា សាម៉ុន ប្រហែលជាមិនភ្លេចទេ ដែលក្រុមកូនស្រី កឹម សុខា ធ្លាប់ប្រាប់ច្រេីនដងថា ទោះមនុស្សជាប់ឆ្នោតដោយរាស្រ្តទាំង 5007 រូប ចូលគណបក្សប្រជាជនទាំងអស់ តាមការអំពាវនាវរបស ហ៊ុន សែន ក៏សហគមន៍អន្តរជាតិ និង មហាអំណាចលោកសេរីមិនគាំទ្រដែរ ។
- ៚ ដូច្នេះ ការឆ្វេចឆ្វាចសុំសិទ្ឋិនយោបាយ រៀបចំប្រមូលផ្តុំឥស្សរជន លេីកយកបង្ហាញសហគមន៍អន្តរជាតិ ក៏ទំនងជាទៅមិនរួចទេ តែអ្វីដែលគេចង់បានគឺ កឹម សុខា មានសិទ្ឋិ សេរីភាព និង ដឹកនាំ បក្សនយោបាយមួយ ដែលមានតុល្យភាព ជាមួយបក្សអំណាច ។
អតីតតំណាងរាស្ត្របក្សប្រឆាំងលោក សុន ឆ័យ និងមន្ត្រីជាន់ខ្ពស់២នាក់ទៀតដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញលោក សុន ឆ័យ អតីតតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងសមាជិកគណៈកម្មការនាយក២រូបទៀតនៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក តាវ គឹមឈន និងលោក វ៉ា សាម៉ុន នៅថ្ងៃទី២៧ខែសីហានេះ បានដាក់លិខិតទៅកាន់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំលើកបម្រាម ផ្តល់នីតិសម្បទាឲ្យពួកគេអាចធ្វើនយោបាយឡើងវិញ។ ការស្នើសុំរបស់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ៣រូបបន្ថែមទៀតនាពេលនេះ ធ្វើឲ្យអ្នកស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញសរុប ១២នាក់ហើយ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ដែលត្រូវដកហូតសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ដោយសាលដីកាតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ២០១៧។ លោក ខៀវ សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថាក្រសួងមហាផ្ទៃបានទទួលរួចហើយលិខិតទាំង៣នេះ ហើយកំពុងធ្វើការតាមនីតិវិធី៖សូមរំលឹកថា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកន្លងមក មានដូចជា: លោក គង់ គាំ លោក គង់ បូរ៉ា លោក រៀល ខេមរិន្ទ្រ លោក ជីវ កត្តា លោក កង គឹមហាក់ លោក អ៊ូ ច័ន្ទរ័ត្ន លោក ច័ន្ធ សិលា លោក ស៊ិន សុវណ្ណនី និងលោកស្រី ទេព សិទ្ធី។
អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិចំនួនបីរូបស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនបីរូប បានដាក់លិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំលើកបម្រាមសិទ្ធិនយោបាយ ដើម្បីផ្តល់នីតិសម្បទាឡើងវិញ។ ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។
អតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានដាក់លិខិតដើម្បីបានសិទ្ធិធ្វើនយោបាយឡើងវិញរួមមានៈ
១. លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ។
២. លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ នៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។
៣. លោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតរបស់មន្ត្រីទាំងបីរូបបានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា រូបខ្លួនទាំងបីនាក់ដែលកំពុងស្ថិតនៅក្នុងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤០(ឆ) ករណីគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ ដោយផ្អែកតាមមាត្រា៤៥ថ្មី (ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឲ្យអ្នកដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ។ ដូចនេះ សូមស្នើសុំសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធី ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់ពួកខ្លួនដោយក្តីអនុគ្រោះ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រុមមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន១២នាក់ហើយ ដែលបានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ដោយក្នុងនោះមាន ៩នាក់ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ មានដូចជា:
១. លោក គង់ គាំ
២. លោក គង់ បូរ៉ា
៣. លោក រៀល ខេមរិន្ទ្រ
៤. លោក ជីវ កត្តា
៥. លោក កង គឹមហាក់
៦. លោក អ៊ូ ច័ន្ទរ័ត្ន
៧. លោក ច័ន្ធ សិលា
៨. លោកស្រី ទេព សិទ្ធី
៩. លោក ស៊ិន សុវណ្ណនី។ ហើយអតីតមន្ត្រីដែលទទួលបានសិទ្ធិធ្វើនយោបាយ គឺមានមួយចំនួនបានបង្កើតគណបក្សដោយខ្លួនឯង។
ចំណែកអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនបីរូបដែលទើបតែដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មានដូចជាៈ លោក សុន ឆ័យ លោក តាវ គឹមឈន និងលោក វ៉ា សាម៉ុន៕
បក្សប្រឆាំងថា មានតែខ្មែរនិងខ្មែរទេដែលអាចបញ្ចប់ភាពតានតឹងនយោបាយបាន!
គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជាបាននិយាយថា ខ្លួនរំពឹងថា នឹងមានដំណោះស្រាយមួយដើម្បីបញ្ចប់ភាពតានតឹងនយោបាយមុននឹងឈានទៅដល់ការបោះឆ្នោតសកលនៅឆ្នាំក្រោយ ហើយដំណោះស្រាយនោះ គឺមានតែខ្មែរនិងខ្មែរទេ ដែលអាចនិយាយគ្នាបាន។ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្ស លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងពីភាពវិជ្ជមាននេះ ហើយក៏បានអំពាវនាវឲ្យមានការជជែកគ្នារវាងខ្មែរនិងខ្មែរ។
លោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា និងត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។
បណ្តាប្រទេសលោកខាងលិចនិងក្រុមអង្គការសិទិ្ធមនុស្សមួយចំនួន បានថ្កោលទោសចំពោះការចាប់ខ្លួននេះ ហើយបាននិយាយថា វាបង្កើនការសង្ស័យថាតើការបោះឆ្នោតសកលឆ្នាំក្រោយអាចយុត្តិធម៌បាន ឬយ៉ាងណា។
លោក សុន ឆ័យ បាននិយាយថា ខណៈដែលបរទេសដាក់គំនាបនោះ នៅចុងបញ្ចប់ មានតែខ្មែរនិងខ្មែរទេ ដែលអាចរកវិធីដោះស្រាយបញ្ហាបាន។លោក សុន ឆ័យ បាននិយាយយ៉ាងដូច្នេះ ៖ «យើងនៅតែមានសង្ឃឹម ហើយនៅតែមានជំនឿ។ ការដោះស្រាយបញ្ហាប្រទេសមួយ អ្វីដែលធ្វើហើយជោគជ័យ ហើយប្រសិទ្ធភាព គឺការដោះស្រាយរវាងខ្មែរនិងខ្មែរ។ បរទេសគ្រាន់តែជួយជំរុញឲ្យមានការយកចិត្តទុកដាក់រវាងខ្មែរនិងខ្មែរ។ ចំពោះការអនុវត្តឲ្យមានប្រសិទ្ធភាពគឺវាអាស្រ័យលើខ្មែរនិងខ្មែរ។ ដូចយើងមានបទពិសោធន៍នៅឆ្នាំ១៩៩១ដូច្នោះ។»
លោក សុន ឆ័យ បានបន្តថា ទោះបីជាស្ថានភាពអាប់អួរ គណបក្សសង្គ្រោះជាតិមានការអត់ធ្មត់ណាស់ ក្នុងការបន្តការតស៊ូនយោបាយដោយសន្តិវិធី។
លោក សុន ឆ័យ បាននិយាយថា «ដូច្នេះ យើងមិនខាតពេលវេលារបស់យើង បន្តឲ្យសភាពការណ៍កាន់តែធ្ងន់ធ្ងរតទៅទៀតទេ។ សង្ឃឹមថា មានយន្តការដែលយើងអាចនិយាយគ្នាបាន។»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា ការបង្ការ ទប់ស្កាត់ និងបង្ក្រាបកន្លងមក គឺដើម្បីធានាសុវត្ថិភាពរបស់ប្រទេសជាតិ ដែលជាការចាំបាច់ និងជាធម្មតារបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ៕
លោក ស ខេង ព្រលះ លោក សុន ឆ័យ ចំពោះការលើកឡើងនូវរឿងខុសប្រធានបទ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ ថ្ងៃពុធ ទី ២១ មិថុនា ២០១៧
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រលះ លោក សុន ឆ័យ តំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ ចំពោះការលើកឡើងនូវរឿងខុសប្រធានបទ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ ស្ដីពីអនុម័តលើសេចក្តីស្នើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
លោក សុន ឆ័យ តំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំសភានោះ បានលើកនូវប្រធានបទផ្សេង ដែលពាក់ព័ន្ធនឹងរោងចក្រកាត់ប្រាក់បំណាច់ថ្ងៃកម្មករ ដែលឈប់សម្រាក នៅក្នុងថ្ងៃបោះឆ្នោត ហើយតំណាងរាស្រ្តបក្សប្រឆាំងរូបនេះ ស្នើតំណាងរាជរដ្ឋាភិបាលឆ្លើយបំភ្លឺ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងថា ការលើកឡើងរបស់លោក សុន ឆ័យ មិនចំប្រធានបទនោះទេ ហើយគួរលើកឡើងនៅថ្ងៃក្រោយ ដោយសារតែកិច្ចប្រជុំថ្ងៃនេះ គឺពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មិនមែនរឿងរោងចក្រកាត់ដេរទេ។
រដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបន្ថែមកៅអី ១អសនៈទៀត នៅក្នុងស្ថាប័នព្រឹទ្ធសភា ដែលអាចនឹងធ្វើឲ្យសមាជិកព្រឹទ្ធសភាកើនឡើងដល់ចំនួន៦២រូប នាពេលខាងមុខ។ សេចក្តីស្នើច្បាប់នេះ ត្រូវបានអនុម័តទាំងស្រុងហើយ ក្រោមសំឡេងគាំទ្រ ៩៧ លើ១០៨ នៃសមាជិកព្រឹទ្ធសភាសរុប ដែលចូលរួមប្រជុំ៕
ឯកឧត្តម គឹម សន្តិភាព ឆ្លើយតបនឹងការលើកឡើងគ្មានមូលដ្ឋានរបស់ ឯកឧត្តម សុន ឆ័យ
POSTED ON ថ្ងៃ សុក្រ, 10 មិថុនា, 2016 អត្ថបទដោយ LOR SOVANNEY
ឯកឧត្តម គឹមសន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៍ បានធ្វើការឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្តម សុន ឆ័យ ដែលបានចោទទាំងបិតភ្នែកថា រដ្ឋមន្ត្រីយុត្តិធម៌ផ្គើននឹងរដ្ឋសភា ដោយនៅតែទៅឆ្លើយនៅរដ្ឋសភាកាលពីថ្ងៃ៩ ខែមិថុនា ឆ្នាំ២០១៦។
ឯកឧត្តម បានបញ្ជាក់ជូនឯកឧត្តម សុន ឆ័យ ជ្រាបថា៖ កាលដែលឯកឧត្តម រដ្ឋមន្ត្រីអញ្ជើញទៅឆ្លើយផ្ទាល់មាត់ជូនរដ្ឋសភាកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នោះ គឺតាមការអញ្ជើញរបស់រដ្ឋសភាយោងតាមសេចក្តីសម្រេចរបស់អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦!
ការឆ្លើយផ្ទាល់មាត់តបតាមការអញ្ជើញពីរដ្ឋសភាបែបនេះ ជាការបង្ហាញអោយឃើញច្បាស់ពីភាពទទួលខុសត្រូវរបស់រដ្ឋមន្ត្រីយុត្តិធម៌ចំពោះមុខអង្គសភា ដែលស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា!
តើស្មារតីទទួលខុសត្រូវបែបនេះ ជាសកម្មភាពផ្គើននឹងរដ្ឋសភា ?
ឯកឧត្តម បានសម្តែងការហួសចិត្ត ដែលលឺសម្តីគ្មានមូលដ្ឋាន ចេញពីមាត់អ្នកតំណាងរាស្ត្ររូបនេះ!
លោក សុន ឆ័យ ស្នើឲ្យព្យួរតួនាទីអគ្គលេខារដ្ឋសភា ភ្នំពេញៈ លោក ស៊ុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំង បានផ្ញើលិខិតមួយច្បាប់ទៅលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយស្នើឲ្យព្យួរការងារអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង និងដកតួនាទីលោក មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា រួមទាំងក្រុមគ្រួសាររបស់គាត់ដែលកំពុងកាន់តួនាទីសំខាន់ៗក្នុងរដ្ឋសភា។
លិខិតរបស់លោក សុន ឆ័យ បានសរសេរថា៖ «ក្នុងគោលបំណងការពារកិត្តិយសស្ថាប័នរដ្ឋសភារួមមានថ្នាក់ដឹកនាំ និងអ្នកតំណាងរាស្រ្តទាំងអស់ពីការចោទប្រកាន់ថា មានការរួមគំនិតនូវរឿងអាស្រូវទាំងនេះ ហើយក្នុងបំណងចង់ជួយដល់ការកែលម្អស្ថាប័នជាតិដ៏សំខាន់នេះ ... ខ្ញុំសូមឲ្យសម្តេចប្រធានមេត្តាចាត់វិធានការ...»។
លោកបានសង្កត់ធ្ងន់ថា លោកបានស្នើលោក ប៉េងឡុង ផ្តល់បញ្ជីឈ្មោះបុគ្គលិករដ្ឋសភា ដែលពាក់ព័ន្ធនឹងអំពើពុករលួយក្នុងរដ្ឋសភា ប៉ុន្តែ លោក ប៉េងឡុង មិនបានឆ្លើយតប ឬផ្តល់ឯកសារដល់លោកទេ រហូតមកដល់ពេលនេះដោយលោកអះអាងថា នេះគឺផ្ទុយនឹងគោលការណ៍ច្បាប់។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាមិនបានផ្តល់ការអត្ថាធិប្បាយលម្អិតទេ ដោយលោកគ្រាន់តែនិយាយថា៖ «ខ្ញុំមិនអាចពន្យល់បានទេ ព្រោះខ្ញុំធ្វើការរដ្ឋបាល។ ប្រសិនបើខ្ញុំជាតំណាងរាស្រ្ត ខ្ញុំអាចពន្យល់បាន»។ លោក មិត្ត ការ៉េន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ញ៉ែម ថាវី អ្នកនាំពាក្យរដ្ឋសភាបានថ្លែងថា លោកបានដំណឹងពីលិខិតរបស់លោក ឆ័យ នេះ ប៉ុន្តែលោកមិនទាន់ឃើញលិខិតនោះទេ។ លោកថ្លែងថា លោក ហេង សំរិន ប្រធានរដ្ឋសភា សម្រេចព្យួរ ឬដកអ្នកទាំងពីរដោយខ្លួនលោកផ្ទាល់ឬដាក់ឲ្យពិភាក្សាក្នុងគណៈកម្មាធិការអចិន្រៃ្តយ៍ឬយ៉ាងណា គឺជាសេចក្តីសម្រេចរបស់ប្រធានរដ្ឋសភា៕
សុន ឆ័យ អះអាងថា គោលដៅរបស់សង្គ្រោះជាតិគឺការបោះឆ្នោត ឆ្នាំ២០១៨ភ្នំពេញ៖ នៅក្នុងសន្និសីទកាសែតកាល ពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោក សុន ឆ័យ ប្រធានក្រុមសមាជិកសភាគណ បក្សសង្គ្រោះជាតិបានបដិសេធពាក្យសម្តីដែលគ្មានការសម្រេចចិត្តត្រឹមត្រូវនិងគ្មានការទទួលខុសត្រូវរបស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ហើយលោក សុន ឆ័យ ប្រកាសថា គណ បក្សសង្រ្គោះជាតិនឹងចូលរួមបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខនេះ ។
ការប្រកាសរបស់លោក សុន ឆ័យ បានធ្វើឡើងបន្ទាប់ពីលោកស្រី មូរ សុខហួរ បានប្រកាសនៅមុខពន្ធនាគារត្រពាំងប្លុង ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ថា គណបក្សសង្គ្រោះ ជាតិនឹងមិនចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ខាងមុខនេះនោះទេបើសិនជាមិនមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិឱ្យមានសេរីភាពឡើងវិញ ។
លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា «យើងត្រូវការការបោះឆ្នោតមួយដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបើសិនជា លោកប្រធាន កឹម សុខា ដែលជាប្រធាន នៃគណបក្សសង្គ្រោះជាតិមិនមានការដោះលែងមិនបានមកចូលរួមក្នុងការបោះឆ្នោតខាងមុខនិងលក្ខខណ្ឌដទៃទៀតដើម្បីឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ទេ យើងមិនអាចចូលរួមនៅក្នុងការ បោះឆ្នោតមួយដែលមិនសេរី មិនយុត្តិធម៌ ពីព្រោះធ្វើខុសនឹងឆន្ទៈប្រជារាស្រ្តយើង»។
ជាការចំអកលោក សុន ឆ័យ បាន បញ្ជាក់តបវិញថា «គណបក្សសង្គ្រោះជាតិ មានទិសដៅតែមួយទេគឺឆ្ពោះទៅរកការបោះឆ្នោតនៅឆ្នាំ២០១៨។ នេះជាបំណងប្រាថ្នារបស់គណបក្សសង្គ្រោះជាតិហើយគណៈកម្មាធិការអចិន្រៃ្តយ៍បានសម្រេចថា យើងនៅតែបន្តការងាររបស់យើងជា ធម្មតា» ។
លោក សុន ឆ័យ បានបន្តថា «គណបក្ស សង្គ្រោះជាតិមានសមាជិកច្រើនមានអ្នក ដឹកនាំច្រើន ប៉ុន្តែគណៈកម្មាធិការអចិន្រៃ្តយ៍ គឺជាក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ការ មានមតិជាឯកជនជាបុគ្គលដែលមិនមែនជាការសម្រេចរបស់គណៈកម្មាធិការ អចិន្រៃ្តយ៍មិនមែនជាការសម្រេចរបស់ គណៈកម្មាធិការនាយកមិនមែនជាការ សម្រេចរបស់សមាជនោះមិនមែនជាសម្តី របស់គណបក្សសង្គ្រោះជាតិទេ»។
លោកបានបន្ថែមទៀតថា «ត្រង់ចំណុច នេះយើងសូមបញ្ជាក់ថា យើងមិនអាចទទួល យកសម្តីជាឯកជនណាមួយដែលមិនមែនជាការសម្រេចរបស់គណៈកម្មាធិការ អចិន្រៃ្តយ៍មិនមែនជាការសម្រេចរបស់គណៈ កម្មាធិការនាយក មិនមែនជាការសម្រេច របស់សមាជគណបក្សថា ជាសម្តីជាទង្វើ របស់គណបក្សសង្គ្រោះជាតិបានទេ»។
លោក សុន ឆ័យ បានបញ្ជាក់ទៀតថា «ការប្រកាសមិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខរបស់សមាជិកណាម្នាក់នោះវាមិនមែនជាការ សម្រេចរបស់គណៈកម្មាធិការកណ្តាល របស់គណបក្សឡើយ។ គោលជំហររបស់គណបក្សសង្គ្រោះជាតិនឹងបន្តដំណើរដើម្បីចូលរួមប្រកួកប្រជែងក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ដោយ ឥតងាកថយទេ។ គណបក្សសង្គ្រោះជាតិ នឹងបន្តធ្វើការងារជាធម្មតាដើម្បីឆ្ពោះទៅ រកការបោះឆ្នោតឆ្នាំ២០១៨ ទោះបីលោក កឹម សុខា នៅតែបន្តស្ថិតក្នុងការឃុំខ្លួនក៏ដោយ» ។
លោក សុន ឆ័យ បានប្រកាសថា «បើ សិនមានគេសួរថា ចុះបើស្ថានភាពបែបហ្នឹង តើគណបក្សសង្គ្រោះជាតិនៅតែចូលរួមបោះឆ្នោត ឬយ៉ាងណា? លោកថា គណ បក្សមានគោលការណ៍ច្បាស់លាស់មិន អាចកែប្រែបានទេគឺបក្សចង់ឲ្យមានការ ផ្លាស់ប្ដូរជាវិជ្ជមានតាមរយៈការបោះឆ្នោត ដូច្នេះបក្សមិនរារែកទេក្នុងការសម្រេចចិត្ត ឆ្ពោះទៅរកការបោះឆ្នោត» ។
លោក សុន ឆ័យ បានបញ្ជាក់បន្ថែមថា រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមមន្រ្តី គណបក្សសង្គ្រោះជាតិគ្មាន គម្រោងឬផែនការណាមួយដើម្បីធ្វើបាតុ កម្មនោះទេបន្ទាប់ពីចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ។
លោកបានថ្លែងថា គណបក្សបានហៅថ្នាក់ដឹកនាំទាំងអស់ពីខេត្តក្រុមការងារ ខេត្តសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា មកប្រជុំគ្នាដើម្បីជម្រាបជូនហើយសូមការគាំទ្រ។ មកទល់ពេលនេះគណបក្ស សង្គ្រោះជាតិយើងគ្មានផែនការដើម្បីធ្វើ បាតុកម្មទេ ។
លោកបានបន្ដថា គណបក្សសង្គ្រោះជាតិនឹងពង្រឹងសមត្ថភាពមេឃុំចៅ-សង្កាត់ របស់ខ្លួនដែលបានបោះឆ្នោតជាប់ថ្មីៗនេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ចិត្ត និងមានការរៀបចំប្រព័ន្ធការងារ ជាពិសេសការងារបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ខាងមុខនេះ ៕ ហេង សូរិយា
ប្រធាន ជាម យៀប ព្រលះអនុប្រធាន សុន ឆ័យ ក្នុងរឿងអាជ្ញាធរជាតិអប្សរា (vdo)លោក ជាម យៀប បានប្រកាសថា លោកទើបជាថ្នាក់ដឹកនាំ នៃគណៈកម្មការទី២ក្នុងរដ្ឋសភា មិនមែនជាលោក សុន ឆ័យ ឡើយ។ មិនត្រឹមតែប៉ុណ្ណឹង ប្រធានគណៈកម្មការទី២ នៃរដ្ឋសភារូបនេះ បានចាត់ទុកលោក សុន ឆ័យ ថាកំពុងបំប៉ោងសភាពការណ៍ និងបំផ្លើសនូវការពិត លើបញ្ហានៃប្រាក់ចំណូល ដែលបានមកពីប្រាសាទអង្គរវត្ត។លោក សុន ឆ័យ បានយករឿង«ប្រាសាទអង្គរវត្ត»ជាដើមហេតុ ក្នុងការប្រើប្រាស់បណ្តាញព័ត៌មាន ដើម្បីទាញយកប្រយោជន៍ និងផលចំណេញនយោបាយ ហើយវាក៏ជាមូលហេតុមួយ ព្រោះតែគណបក្សសង្គ្រោះជាតិរបស់លោក សុន ឆ័យ ប្រកាន់នូវជំហរប្រឆាំង ក្នុងចេតនាបង្កាច់បង្ខូចរដ្ឋាភិបាល។ នេះជាការថ្លែងរបស់លោក ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា ក្នុងសន្និសីទសារព័ត៌មានមួយ នាមន្ទីររដ្ឋសភានៅថ្ងៃទី៣១ ខែធ្នូនេះ។
លោក ជាម យៀប បានពន្យល់ថា ដើម្បីជៀសវាងការភាន់ច្រឡំ ពីសំណាក់មហាជននោះ ទើបលោកចេញមុខមកធ្វើការបកស្រាយក្នុងនាមលោក ជាប្រធាន និងជាអ្នកដឹកនាំគណប្រតិភូ ដែលបានចុះធ្វើការអង្កេតនោះ។ ហើយជាងនេះទៅទៀត លោក សុន ឆ័យ មិនគោរពតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអនុប្រធានរបស់គណៈកម្មការនេះទេ។
បន្ទាប់ពីបដិសេធនូវការលើកឡើងរបស់លោក សុន ឆ័យ ថាជាការចោទប្រកាន់ខុសពីការពិតនោះ លោក ជាម យៀប បានថ្លែងឡើងទៀតថា លោក សុន ឆ័យ បានឆ្លៀតឱកាសចេញពីជំនួបជាមួយអាជ្ញាធរអប្សរា ទៅផ្តល់ព័ត៌មានមិនពិត ដល់អ្នកសារព័ត៌មានទៅវិញ។ តំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បាននិយាយទៀតថា៖ «កាលណាធ្វើខុសនឹងច្បាប់ មិនអាចទទួលយកបាន។ ខ្ញុំទទួលយកមិនបានទេ អ្វីដែលគាត់លើកឡើង»។
ប្រធានគណៈកម្មការទី២ បានបញ្ជាក់ពីជំហររបស់គណកម្មការលោកថា គាំទ្រចំពោះសកម្មភាព និងការងារដែលអាជ្ញាធរជាតិអប្សរាកំពុងធ្វើ ហើយថែមទាំងធ្វើការយ៉ាងល្អក្នុងការគ្រប់គ្រង និងថែរក្សាសម្បត្តិវប្បធម៌ខ្មែរ នៅខេត្តសៀមរាប។ លោកបញ្ជាក់ដូច្នេះថា៖ «ការលក់សំបុត្រនេះ យើងឃើញថា ឯកឧត្តម ប៊ុន ណារិទ្ធ បានលើកឡើង នៅក្នុងស្លាយក្នុងឯកសារ ក៏ដូចជាការរាយការណ៍ផ្ទាល់មាត់បានច្បាស់ ដែលគួរឲ្យកោតសរសើរ។ ការរកចំណូលសក្ដានុពល បំពេញការចំណាយ របស់អាជ្ញាធរអប្សរាផង និងបំពេញការចំណាយរបស់ថវិកាជាតិផង។ (…) ខ្ញុំសោកស្ដាយណាស់ ដែលឯកឧត្តម សុន ឆ័យ និយាយបំភ្លើស ព្រោះគាត់ជាគណបក្សប្រឆាំង គាត់ដឹងតែពីប្រឆាំងប៉ុណ្ណោះ។ មិនមែនខ្ញុំរុញទូកបណ្ដោយទឹកទេ តែវាជាការពិត។»។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ថ្មីៗនេះ ក្រុមការងារគណៈកម្មការទី២ នៃរដ្ឋសភា បានចុះទៅត្រួតពិនិត្យ និងស្រង់ព័ត៌មានទាក់ទងនឹងភ្ញៀវទេសចរណ៍ ព្រមទាំងបានចូលមើលប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។ ក្រោយការពិនិត្យ និងសួរដេញដោល ទៅកាន់អាជ្ញាធរអប្សារា ដែលជាអាជ្ញាធរមានសមត្ថកិច្ច ក្នុងការគ្រប់គ្រង់តំបន់ប្រាសាទបូរាណនោះ លោក សុន ឆ័យ បានរកឃើញថា មានភាពមិនប្រក្រតីមួយចំនួន ក្នុងការគ្រប់គ្រងប្រាសាទអង្គរវត្ត និងការជួលដីនៅតំបន់នោះ ក្នុងតម្លៃថោក មានភាពអាថ៌កំបាំង និងគ្មានតម្លាភាព។
លោក ជាម យៀប បានលើកយកលិខិតមួយច្បាប់ ដែលគណបក្សសង្គ្រោះជាតិ បានបដិសេធថា ជាលិខិតក្លែងក្លាយ មកបង្ហាញអ្នកសារព័ត៌មានថា សូម្បីគណបក្សសង្គ្រោះជាតិរបស់លោក ក៏មិនគាំទ្រ និងឯកភាពទៅលើសម្ដីចោទប្រកាន់លោក សុន ឆ័យ លើអាជ្ញាធរអប្សរានោះដែរ។
» សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ។
សូមបញ្ជាក់ថា បន្ទាប់ពីមានការលើកឡើងដោយ លោក សុន ឆ័យ ជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការលក់សំបុត្រ ក៏ដូចជាការជួលដីតំបន់អង្គ អាជ្ញាធរអប្សរាក៏បានចេញលិខិតមួយដែរ ដោយអះអាងថា កាលើកឡើងរបស់លោក សុន ឆ័យ កំពុង«ភូតភរកុហកបោកប្រាស់»មតិសាធារណៈជន។ ក្នុងលិខិតដដែល លោក ប៊ុន ណារិទ្ធ បានសរសេរបន្តថា នៅពេលជួបប្រជុំ លោក សុន ឆ័យ បានសុំឯកសារចំនួនអ្នកទេសចរបរទេស ដែលចូលទស្សនាអង្គររយៈពេល១០ខែ ឆ្នាំ២០១៤ ដែលមានចំនួនជាង ១.៦លាននាក់ និងអាចទទួលបានចំណូលជាង ៤៧លានដុល្លារប៉ុណ្ណោះ។
លោក ប៊ុន ណារិទ្ធ បានសរសេរទៀតថា៖ «ដូច្នេះអ្វីដែលលោកសុន ឆ័យ បាន ថ្លែងបំភាន់ប្រាប់សាធារណៈជនជាតិ និងអន្ដរជាតិ។ ចោទប្រកាន់អាជ្ញាធរជាតិ អប្សរាថា លាក់បាំងព័ត៌មាន ធ្វើឱ្យបាត់បង់ថវិកាជាតិ តាមរយៈការប្រមូលចំណូល ពីការលក់ប័ណ្ណចូលទស្សនាអង្គរ។ ការជួលដីក្នុងបុរីវប្បធម៌ និងទេសចរណ៍ គឺគ្រាន់តែជាការនិយាយ បំផ្លើសបំភ្លៃ មួលបង្កាច់ និងបំភាន់ សាធារណជនជាតិ និងអន្ដរជាតិឱ្យ មានការភាន់ច្រឡំ មកលើអាជ្ញាធរជាតិអប្សរា ក៏ដូចជារាជរដ្ឋាភិបាល និងយកគំនុំផ្ទាល់ខ្លួន មកធ្វើការសងសឹកក្នុងគោលដៅកេងចំណេញនយោបាយ ដើម្បីបម្រើគណបក្សរបស់ខ្លួនតែប៉ុណ្ណោះ។»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កំពុងព្យាយាមសុំប្រតិកម្មពីលោក សុន ឆ័យ ហើយនឹងធ្វើការផ្សាយជូន នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន។
ជីវិតអ្នកនយោបាយដែលតស៊ូដើម្បីការផ្សះផ្សាជាតិ លោក សុន ឆ័យ បានចាត់ទុកខ្លួនលោកជាអ្នកផ្សះផ្សានយោបាយកម្ពុជា តាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ ហើយក្នុងនាមជាសមាជិកម្នាក់នៃគណបក្សសង្គ្រោះជាតិ លោកបានស្ម័គ្រចិត្តបន្តរស់នៅក្នុងប្រទេសកម្ពុជា នៅពេលដែលសមាជិកដទៃទៀតនៃគណបក្សនេះបានសម្រេចនិរទេសទៅក្រៅប្រទេស ដោយសារស្ថានភាពនយោបាយតានតឹង។
អូន ឆេងប៉រ | VOA Khmer | 6 កក្កដា 2018
ភ្នំពេញ ទោះបីយ៉ាងគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ លោក សុន ឆ័យ នៅតែញញឹម។
បើទោះបីជារូបលោក និងសហការីចំនួន១១៨នាក់ក្នុងគណបក្សសង្គ្រោះជាតិ ត្រូវបានហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្រោយពីគណបក្សនេះត្រូវបានរំលាយក៏ដោយ ក៏អតីតតំណាងរាស្ត្រល្បីឈ្មោះរូបនេះ នៅតែញញឹមពព្រាយក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីចុងខែមីនា ដោយរំឭកពីប្រវត្តិ និងការតស៊ូនយោបាយអស់ពេលពីរទសវត្សរ៍របស់លោក មុនដំណើរការបោះឆ្នោតជាតិនៅថ្ងៃទី ២៩ ខែ កក្កដានេះ។
គណបក្សសង្គ្រោះជាតិ ដែលជាសម្ព័ន្ធភាពនយោបាយជំទាស់ កើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ២០១២ ត្រូវបានរំលាយដោយចម្រូងចម្រាស ក្រោមអំណាចសាលក្រមតុលាការកំពូលរបស់កម្ពុជា។ សមាជិកគណបក្សប្រឆាំងនេះចំនួន១១៨នាក់ ត្រូវបានហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ហើយសមាជិកជាន់ខ្ពស់មួយចំនួនធំ បានភៀសខ្លួនទៅក្រៅប្រទេស ដោយសារភ័យខ្លាចការចាប់ខ្លួន។
ខណៈដែលសហការីរបស់លោកមួយចំនួនបានរត់ភៀសខ្លួនចេញទៅក្រៅប្រទេស ស្វះស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលក្រុងភ្នំពេញឲ្យបែរត្រឡប់ក្រោយ និងបើកលំហនយោបាយឡើងវិញនោះ លោក សុន ឆ័យ បានសម្រេចចិត្តផ្ទុយពីនេះ ដោយបន្តរស់នៅក្នុងប្រទេស មិនចេញទៅណា។
បើនិយាយពីឆាកនយោបាយខ្មែរសម័យទំនើបក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក សុន ឆ័យ ក៏ដូចជាអ្នកនយោបាយដទៃទៀតដែលមានឈ្មោះល្បីរន្ទឺដែរ កម្រនឹងចាកឆ្ងាយពីឧគ្ឃោសនស័ព្ទ និងប្រព័ន្ធឃោសនានាណាស់។ ជាញឹកញយ គេឃើញលោកនិយាយទៅកាន់មហាជនតាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មាន ការចុះទៅជួបពលរដ្ឋម្ចាស់ឆ្នោត និងការចោទសួរសំណួរពិបាកៗទៅកាន់មន្ត្រីរដ្ឋាភិបាលរាប់មិនអស់ ដែលមិនសូវចូលចិត្តសំណួរទាំងនេះ។
តាំងតែពីឆ្នាំ១៩៩៣មក លោក សុន ឆ័យ បានជាប់ឆ្នោត និងដើរតួនាទីជាអ្នកតំណាងរាស្ត្រនៅគណបក្សបីផ្សេងៗពីគ្នា ចាប់តាំងពីអតីតគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា អតីតគណបក្ស សម រង្ស៊ី និងចុងក្រោយបង្អស់នេះ គឺគណបក្សសង្គ្រោះជាតិ ដែលមកទល់នឹងពេលរំលាយគណបក្សនេះ លោក សុន ឆ័យ ដើរតួនាទីជាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្ស ដែលតាំងទីដុះឫសការងារនៅសភាជាន់ទាបនេះតែម្ដង។
លោក សុន ឆ័យ បាននិយាយក្នុងកិច្ចសន្ទនាជាមួយ VOA យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ថា សភាគឺជាស្ថាប័នជាតិមួយដែលតំណាងឱ្យពលរដ្ឋទូទៅ ត្រូវតែអ្នកដឹកនាំឆ្លើយបំភ្លឺពលរដ្ឋតាមសភា តាមរយៈការសួរដេញដោល»។ អតីតអ្នកតំណាងរាស្ត្ររូបនេះបានបន្ថែមយ៉ាងដូច្នេះថា៖
«ភាសាអង់គ្លេស គេឧស្សាហ៍និយាយជាញឹកញាប់ដែរថា៖ There is no peace without justice [ដែលមានន័យថា] ដូច្នេះសង្គមដែលគ្មានយុត្តិធម៌ វាអត់មានសន្តិភាពទេ។ ដូច្នេះដើម្បីមានសន្តិភាព វាទាល់តែមានយន្តការគ្រប់គ្រងដែលផ្ដល់យុត្តិធម៌បានដល់ពលរដ្ឋគ្រប់រូប»។
គ្មានវិប្បដិសារី ទាំងក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិដណ្ដើមបានសំឡេងគាំទ្រខ្ទង់លានសំឡេង ប្រមូលបានអាសនៈយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដ្បិតតែមិនទាន់ដល់ថ្នាក់វ៉ាប្រជែងឈ្នះគណបក្សប្រជាជនកម្ពុជាក៏ពិតមែន ប៉ុន្តែសំឡេងគាំទ្រក៏ល្មមធ្វើឲ្យគណបក្សកាន់អំណាចច្រើនទសវត្សរ៍មួយនេះរសើបនៅលែងសុខ។
ប៉ុន្តែអ្វីៗបានប្រែប្រួល ខណៈពេលដែលព្រះអាទិត្យបន្ទាបខ្លួនទាបទៅៗ សន្សឹមៗ ហៀបអស្ដង្គត។ វេលារសៀលហក់ចូលពេលល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វាហាក់ដូចជាបានដើរតួជាប្រផ្នូលនៃទីបញ្ចប់របស់គណបក្សសង្គ្រោះជាតិ ដែលមែនទែននៅមានសុខភាពនយោបាយល្អប្រសើរនៅឡើយ ប្រៀបដូចជាយុវជនពេញកម្លាំងម្នាក់។
នៅពេលដែល លោក ឌិត មុន្ទី ប្រធានតុលាការកំពូល អុកញញួរសម្រេចរំលាយគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ និងសហការីទាំង១១៨រូប ត្រូវអស់ការងារធ្វើនៅរដ្ឋសភាជាស្វ័យប្រវត្តិ ក្រោយពីការប្រព្រឹត្តទៅនៃអង្គជំនុំជម្រះពេញមួយថ្ងៃ ក្រោមការយាមកាមយ៉ាងម៉ត់ចត់ពីសំណាក់កងកម្លាំងប្រដាប់អាវុធយ៉ាងក្រាស់ឃ្មឹក ព័ទ្ធជុំវិញមន្ទីរតុលាការជាន់ខ្ពស់របស់ប្រទេស ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គណបក្សប្រឆាំងនេះត្រូវបានចោទថា បានធ្វើនយោបាយក្រោមការដឹកច្រមុះរបស់រដ្ឋាភិបាលបរទេស ដែលសំដៅទៅលើរដ្ឋាភិបាលអាមេរិក ដោយបានអនុវត្តគម្រោងការតូចធំនានា ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបទចោទនេះត្រូវបានច្រានចោល និងមិនទទួលស្គាល់ដោយគណបក្សសង្គ្រោះជាតិ និងរដ្ឋាភិបាលអាមេរិក។
យ៉ាងណាក៏ដោយ នៅមុនការរំលាយតែប៉ុន្មានសប្ដាហ៍ ប្រធានគណបក្សគឺលោក កឹម សុខា ត្រូវបានកម្លាំងនគរបាលចូលទៅចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រ ហើយលោកត្រូវបានគេឃុំមកទល់នឹងពេលនេះ គិតតាំងពីខែ កញ្ញា ឆ្នាំ ២០១៧ ដោយប្រឈមនឹងការចោទប្រកាន់ពីបទ«ក្បត់ជាតិ»។
ដ្បិតតែក្រុមអ្នករិះគន់និងតាមដានមួយចំនួនបានបញ្ចេញទស្សនៈថា ការរំលាយគណបក្សសង្គ្រោះជាតិ មានន័យស្មើនឹង«មរណភាពនៃរបបប្រជាធិបតេយ្យ»នៅកម្ពុជាយ៉ាងណាក្ដី ក៏របបដឹកនាំរដ្ឋាភិបាលនៅរាជធានីភ្នំពេញ បានចាត់ទុកការចាត់វិធានការវាយបង្ក្រាបក្រុមជំទាស់នេះ ថាជាការអនុវត្តច្បាប់ស្របតាមនីតិវិធីនានានៃច្បាប់ប្រទេស ធានារក្សាសន្តិភាព ស្ថិរភាព និងកសាងនីតិរដ្ឋឲ្យខាងតែបាន។
ដោយបានជ្រើសយកជម្រើសផ្សេងពីសហការីរាប់សិបនាក់ដែលរត់គេចខ្លួន លោក សុន ឆ័យ ដែលបន្តរស់នៅក្នុងប្រទេសតាមយថាកម្ម បានចំណាយពេលទំនេរ«គ្មានការងារធ្វើ»របស់លោក ឆ្លុះបញ្ចាំងឡើងវិញនូវជីវភាព និងទស្សនវិជ្ជានយោបាយរបស់លោក ដែលដាក់ចេញជាការអនុវត្តនាពេលកន្លងមក។
«អត់ទេ! ខ្ញុំអត់មានស្ដាយក្រោយ ក៏អត់មានស្ដាយតួនាទីដែរ! អត់ទេ! ទីមួយវាគឺជាឱកាសឲ្យខ្ញុំបានសម្រាកផង ព្រោះធ្វើការយូរហើយ ជាតំណាងរាស្ត្រប្រាំអាណត្តិ! យូរដែរ! … ទីពីរ អ្វីដែលសំខាន់ គឺក្នុងរយៈកាលម្ភៃប្លាយឆ្នាំនេះ គឺយើងបានធ្វើការងាររបស់យើង ដោយស្មោះត្រង់ ដោយកិត្តិយស! អាហ្នឹងដែលសំខាន់!»
លោក សុន ឆ័យ បានបន្ថែមថា៖ «យើងជាអ្នកដឹកនាំ យើងត្រូវកែប្រែទម្លាប់អាក្រក់យើងទៅតាមការប្រែប្រួលនៃសង្គម ណា៎! យើងធ្វើប្រឆាំងនឹងពលរដ្ឋអត់បានទេ! យើងត្រូវដឹងថា ការធ្វើប្រឆាំងនឹងចរន្តពលរដ្ឋនេះ មិនអាចជោគជ័យនោះទេ សម័យណាក៏ដូចសម័យណាដែរ។ ដូច្នេះធ្វើម៉េចត្រូវយកចិត្តទុកដាក់ ត្រូវអប់រំខ្លួនឯងបន្ថែម ផ្លាស់ប្ដូរទម្លាប់របស់ខ្លួនហ្នឹង ឱ្យស្របទៅតាមការប្រែប្រួលនៃសង្គម ធ្វើម៉េចឱ្យពលរដ្ឋទទួលយកបាន។ នេះជាយោបល់របស់ខ្ញុំ!»
បច្ចុប្បន្ននេះ លោក សុន ឆ័យ ចំណាយពេលរាប់ម៉ោងក្នុងមួយថ្ងៃៗ គាស់រំលើងឡើងវិញនូវឯកសារប័ណ្ណសារការងារចាស់ៗ ដែលលោកបានសន្សំរៀបចំទុកក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនៃការងារនយោបាយ ក្រែងលោអាចសរសេរអត្តជីវប្រវត្តិបែបប្រវត្តិសាស្ត្រមួយទុកជាឯកសារស្រាវជ្រាវសម្រាប់សាធារណជនទៅថ្ងៃអនាគត។
ក្រៅពីនោះ លោក សុន ឆ័យ ក៏មានពេលអង្គុយសញ្ជឹងអានជីវប្រវត្តិអ្នកនយោបាយល្បីៗនានាផងដែរ ដែលក្នុងនោះលោកចាប់អារម្មណ៍ជាងគេ ខ្សែជីវិតនយោបាយប្រែប្រួលពីររនោចមកខ្នើត នៃអតីតរដ្ឋបុរសចិនកុម្មុយនីស្ត តេង សៀវភីង ដែលជាបិតាស្ថាបនិកយុគសម័យវិបុលភាពសេដ្ឋកិច្ចចិនសម័យទំនើប តាមរយៈការបើកទ្វារប្រទេសទទួលយកមនោគមវិជ្ជាសេដ្ឋកិច្ចមូលធននិយម។
ចំពោះលោក សុន ឆ័យ អំណានអំពីលោក តេង សៀវភីង បាននាំឱ្យលោកមានការវាយតម្លៃទៅលើបុរសមាឌក្រអាញរបស់ចិនរូបនេះយ៉ាងដូច្នេះថា ជាមនុស្សដាក់ខ្លួន និងស្គាល់កាលៈទេសៈ សំងំអភិវឌ្ឍខ្លួន កសាងគំនិត រង់ចាំពេលវេលាមកដល់នឹងយកទៅអនុវត្តតែម្ដង។
ហក់ចូលសមរភូមិនយោបាយ លោក សុន ឆ័យ មានកំណើតកើតជាអ្នកភូមិស្វាយធំ ក្បែរក្រុងសៀមរាប មិនឆ្ងាយប៉ុន្មានពីប្រាសាទអង្គរវត្ត នៅលើទឹកដីបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ប្រទេស។ លោកចាប់កំណើតក្នុងទសវត្សរ៍ ១៩៥០ ក្នុងគ្រួសារដែលមានឪពុកជាបុគ្គលិកដឹកជញ្ជូនរបស់សាជីវកម្មរដ្ឋមួយនៃរបបសង្គមរាស្ត្រនិយមនៃអតីតសម្ដេចព្រះឧបយុវរាជ នរោត្តម សីហនុ និងម្ដាយជាមេផ្ទះមើលថែកូនប្រុសស្រីចំនួន១១នាក់ រួមទាំងលោក សុន ឆ័យ ផង។
លុះបានចម្រើនវ័យដល់ដំណាក់កាលទទួលការអប់រំសិក្សាធិការនិងនៅពេលទំនេរពីម៉ោងរៀនសូត្រ លោក សុន ឆ័យ តែងចំណាយពេលអង្គុយដំកង់ផ្ទៀងត្រចៀកស្ដាប់ការជជែកដេញដោលក្នុងរដ្ឋសភា ដែលផ្សាយតាមវិទ្យុជាតិគ្រប់គ្រងដោយរដ្ឋ ផ្សាយចេញពីភ្នំពេញ។ ពេលនោះហើយដែលលោកបានស្គាល់នូវអ្វីទៅដែលហៅថាឆាកនយោបាយ។
ក៏ប៉ុន្តែការតាំងចិត្តយ៉ាងមុតមាំថាត្រូវតែចូលប្រឡូកក្នុងនយោបាយដើម្បីកែកុនស្ថានភាពស្រុកទេសនោះ លោកមិនដែលមានទាល់តែសោះ រហូតទាល់តែយុវជន សុន ឆ័យ ដូចនឹងខ្មែរមួយនគរដែរ ហែលប្រឡូកឆ្លងកាត់របបខ្មែរក្រហមកុម្មុយនីស្ត ដែលបាននាំឱ្យឪពុកនិងបងប្អូនរបស់លោកពីររូបទទួលមរណភាព ទើបឆន្ទៈនយោបាយរបស់លោកកើតចេញយ៉ាងពុះកញ្ជ្រោល។ លោក សុន ឆ័យ បានប្រាប់ VOA យ៉ាងដូច្នេះថា៖
«ខ្ញុំមានការឈឺចាប់ ដោយប្រទេសកម្ពុជាយើងតែងតែទទួលបាននូវអ្នកដឹកនាំដែលខ្វះការទទួលខុសត្រូវ ដោយសារតែអ្នកដឹកនាំប្រទេសខ្វះការទទួលខុសត្រូវនេះឯង ដែលធ្វើឱ្យយើងរងទុក្ខវេទនា។ យើងឃើញហើយពីរបបមួយទៅរបបមួយ អ្នកដឹកនាំយកចិត្តទុកដាក់តែពីរឿងអំណាច ពីរឿងមុខមាត់ច្រើន ហើយមានការឈ្លោះប្រកែកគ្នា ដោយសារតែអំណាចហ្នឹង ប៉ុន្តែមិនបានយកចិត្តទុកដាក់ក្នុងការរៀបចំសង្គមឱ្យមានយន្តការរឹងមាំដើម្បីធានាសុខសាន្តរបស់សង្គមទេ»។ក្រោយពីរបបខ្មែរក្រហមដួលរំលំដោយការវាយសម្រុកចូលរបស់កងទ័ពសាធារណរដ្ឋសង្គមនិយមវៀតណាម នៅឆ្នាំ១៩៧៩ លោក សុន ឆ័យ បានទៅរស់នៅប្រទេសអូស្ត្រាលីក្នុងនាមជាជនភៀសខ្លួន ដែលលោកបានសិក្សារៀនសូត្របន្តផ្នែកគណិតវិទ្យា មុននឹងត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៩១ ពេលដែលអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិជួយទំនុកបម្រុងភាគីជម្លោះខ្មែរទាំងបួនភាគីឲ្យចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ជាមួយនឹងឆន្ទៈនិងក្ដីប្រាថ្នាចង់ចូលនយោបាយស្រាប់ លោក សុន ឆ័យ បានវិវត្តខ្លួនយ៉ាងរហ័សពីការងារជាគ្រូបង្រៀននៅអូស្ត្រាលី មកក្លាយជាបេក្ខជនតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់អតីតនាយករដ្ឋមន្ត្រី លោក សឺន សាន នៅទឹកដីកម្ពុជា។ នៅឆ្នាំ១៩៩៣ លោកជាប់ជាតំណាងរាស្ត្រមណ្ឌលសៀមរាប។
ក៏ប៉ុន្តែភាពប្រទាញប្រទង់ដណ្ដើមអនុភាពផ្នែកអំណាចនយោបាយ ចេះតែបន្តកើតមានរហូតដល់មានការបណ្ដេញលោក សម រង្ស៊ី ចេញពីតំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងតំណែងជាតំណាងរាស្ត្រ ដែលជាព្រឹត្តិការណ៍មួយជួយគូសវាសនាអនាគតនយោបាយរបស់លោក សុន ឆ័យ និងលោក សម រង្ស៊ី ដែលលោកបានចូលរួមដើរទន្ទឹមគ្នារហូតមកដល់ពេលថ្មីៗនេះ។
ឆក់យកសន្តិភាពមកវិញ
អភិក្រមនៃការដណ្ដើមអំណាចក្នុងរដ្ឋាភិបាលចម្រុះសហនាយករដ្ឋមន្ត្រី នៃគណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សប្រជាជនកម្ពុជាបានវិវត្តពីសមរភូមិត្រជាក់ ទៅជាចម្បាំងរាំងជល់មួយចម្អិនកំពឹស តែប្រកបដោយភាពមហន្តរាយនៅខែកក្កដា ឆ្នាំ១៩៩៧ ពេលដែលកម្លាំងពីរក្រុមនៃកងយោធពលខេមរភូមិន្ទ ដែលស្មោះស្ម័គ្រនឹងគណបក្សរៀងៗខ្លួនក្នុងចំណោមគណបក្សទាំងពីរ បានពើបប្រយុទ្ធគ្នានៅកណ្ដាលរាជធានីភ្នំពេញ និងតំបន់យុទ្ធសាស្ត្រដែលនៅជុំវិញ។
លទ្ធផលនៅទីចុងបញ្ចប់នៃសមរភូមិបង្ហូរឈាមកណ្ដាលរាជធានីដែលទើបទទួលបានសន្តិភាពថ្មីថ្មោង បាននាំឲ្យមានមនុស្សស្លាប់សន្ធឹកសន្ធាប់ ហើយនាយករដ្ឋមន្ត្រីទីមួយ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវបានទម្លាក់ពីតំណែង និងជំនួសដោយអ្នកថ្មី។ ចំណែកឯឧត្ដមសេនីយ៍ជាមេទ័ពហ៊្វុនស៊ីនប៉ិចមួយចំនួនត្រូវបានចាប់ចង និងពិឃាដក្ស័យជីវិត ហើយរចនាសម្ព័ន្ធមិនផ្លូវការនៃកងទ័ពជាតិដែលស្មោះស្ម័គ្រនឹងគណបក្សហ៊្វុនស៊ីនប៉ិចក៏ត្រូវរលត់រលាយបាត់រូប។
នៅពេលនោះហើយ ដែលលោក សុន ឆ័យ ដែលជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបនាគ្រានោះ បានសម្រេចចិត្តហោះហើរត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ ចូលមកវិញ ដើម្បីស្វែងរកការសម្រុះសម្រួលគ្នាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភាគីពាក់ព័ន្ធ ធានាយ៉ាងណាដោះស្រាយបញ្ហា និងធានាអប្រក្រតីភាពនៃដំណើរប្រជាធិបតេយ្យថ្មីថ្មោងរបស់ប្រទេសឡើងវិញ ក្រោយពីលោកនិងសហការីជាច្រើនរូបទៀតរត់គេចខ្លួន ដើម្បីសុវត្ថិភាពនៃអាយុជីវិត ចេញក្រៅតំបន់ប្រយុទ្ធថ្មីកណ្ដាលបេះដូងនៃភូមិសាស្ត្រនយោបាយរបស់ជាតិ។
ក្រៅតែពីបានជជែកនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដំណើររបស់លោក សុន ឆ័យ ក៏បាននាំឱ្យលោកមានភ័ព្វត្រូវបានអតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ទ្រង់សព្វព្រះរាជហឫទ័យ ប្រទានសវនាការភ្លាមៗនៅឯព្រះរាជដំណាក់របស់ព្រះអង្គ ក្នុងសង្កាត់ស្វាយដង្គំ មាត់ស្ទឹងខេត្តសៀមរាប ក្បែរស្រុកកំណើតលោក សុន ឆ័យ។
«សំណាងដែរ ព្រះករុណាលោកទទួល។ ខ្ញុំជួបព្រះករុណាបីម៉ោង ហើយរឿងនេះជារឿងដែលខ្ញុំចងចាំមួយជីវិតរបស់ខ្ញុំ … កាលនោះ លោកព្រះកន្សែង លោកយំ ហើយនៅពេលដែលជួបនោះ មានតែខ្ញុំ[និងទ្រង់]ពីរនាក់ទេ»។
ជាច្រើនខែ បន្ទាប់ពីជំនួបទាំងនោះ ដំណោះស្រាយនយោបាយមួយក៏កើតចេញឡើង ក្រោមគំនិតផ្ដួចផ្ដើមជារូបមន្តរបស់ប្រទេសជប៉ុន ក្នុងការបើកសវនាការសម្រេចកំបាំងមុខកាត់ទោស ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងមានការព្រះរាជទានលើកលែងទោស ឱ្យផុតទោសទណ្ឌធានាឲ្យ ហ៊្វុនស៊ីនប៉ិច អាចចូលរួមការបោះឆ្នោតឆ្នាំ១៩៩៨ បានដោយពេញដៃពេញជើង។
ខណៈដែលគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា រងនូវការប្រេះស្រាំបែកបាក់មុនការបោះឆ្នោតជាតិឆ្នាំ១៩៩៨ លោក សុន ឆ័យ ក៏បានចាកចេញទៅចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សដែលយកឈ្មោះលោក សម រង្ស៊ី មេដឹកនាំគណបក្សជាឈ្មោះចលនានយោបាយតែម្ដងគឺ គណបក្ស សម រង្ស៊ី។
រូបមន្តនៃការជជែករវាងខ្មែរនឹងខ្មែរ ក្រោយពីព្រឹត្តិការណ៍ខែកក្កដាឆ្នាំ១៩៩៧នោះហើយ ដែលនៅតែនាំឲ្យលោក សុន ឆ័យ ហាក់នៅមានក្ដីសង្ឃឹម និងសុទិដ្ឋិនិយមថា ការជជែកគ្នាផ្សះផ្សាផ្នែកនយោបាយរវាងរបបដឹកនាំរាជការនៅរាជធានី ភ្នំពេញ និងក្រុមអ្នកនយោបាយគណបក្សសង្គ្រោះជាតិ នៅតែជាជម្រើសមួយដែលចៀសមិនផុត។
គិញ?
ជារឿងកម្រមួយកាលពីឆ្នាំ២០១២ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខទៅបំភ្លឺនៅចំពោះមុខសម័យប្រជុំពេញអង្គនៃសភាជាន់ទាប តបនឹងសំណើចោទសួរពីសំណាក់លោក សុន ឆ័យ ទាក់ទិនបញ្ហានៃការកំណត់ និងបោះបង្គោលព្រំដែនដីគោកខាងកើត និងខាងត្បូងជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងសុន្ទរកថា ដែលបិទមិនឱ្យមានការឆ្លើយឆ្លងចោទសួរ មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកទាំងអស់និងមានរយៈពេលសរុប៥ម៉ោងនិង២០នាទីនោះ ត្រង់ចំណុចមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅអ្នកតំណាងរាស្ត្រដែលមានសាច់ឈាមសជ្រះថ្លា ពាក់វ៉ែនតាធំៗថា «ប្អូន សុន ឆ័យ» និងការព្យាយាមបង្ហាញពីភាពជិតស្និទ្ធ ដោយលើកឡើងពីពេលវេលាដែលបុគ្គលទាំងពីរបានជជែកធ្វើការជាមួយគ្នាកាលពីទសវត្សរ៍ ១៩៩០ នៅក្នុងអ្វីដែលអ្នកតាមដាននាជំនាន់នោះ បានបរិយាយថា ជាការប៉ុនប៉ងរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីបង្កើតក្ដីសង្ស័យក្នុងចំណោមសហការីរបស់លោក សុន ឆ័យ ក្នុងគណបក្សជំទាស់ថា លោក សុន ឆ័យ អាចជាមនុស្សរបស់លោកនាយករដ្ឋមន្ត្រី ធ្វើការកំបាំងមុខក្នុងជួរអ្នកជំទាស់។
ក៏ប៉ុន្តែលោក សុន ឆ័យ នៅក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់និងចុងក្រោយបំផុតដល់ VOA នេះ បានបដិសេធយ៉ាងដាច់អហង្ការ ហើយថា លោកមានភាព«ឈឺចាប់»ដែលរងការចោទប្រកាន់បែបនេះ។ លោក សុន ឆ័យ និយាយថា មកទល់នឹងពេលទ័លច្រកនេះ លោកនៅតែមានឆន្ទៈក្នុងការដើរតួនិយាយចរចា សន្ទនាជាមួយរដ្ឋអំណាចក្រុងភ្នំពេញ តែការណ៍នេះអាចនាំឲ្យកើតក្ដីសង្ស័យពីសំណាក់សហការីរបស់លោកនៅក្រៅប្រទេស និងការណ៍ដែលពិបាកទុកចិត្តលោកនាយករដ្ឋមន្ត្រី ក្នុងបរិបទនយោបាយថ្មីចុងក្រោយនេះ ធ្វើឲ្យលោកស្ទាក់ស្ទើរ។
យ៉ាងណាក្ដី លោក សុន ឆ័យ បានវាយតម្លៃខ្លីមួយអំពីបុគ្គលិកលក្ខណៈ និងទឹ្រស្ដីនយោបាយរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះថា៖
«ខ្ញុំនៅតែជឿ នៅតែជឿថាសម្ដេច ហ៊ុន សែន ជាមនុស្សឈ្លាសវៃ! ហើយគាត់ជាមនុស្សដែលចូលចិត្ត គាត់និយាយបែបម៉េច គាត់ធ្វើបែបហ្នឹង។ ហើយធម្មតាដូចដែលខ្ញុំបាននិយាយ យើងត្រូវយល់ពីគាត់ដែរ យើងមិនត្រូវថា គាត់អាក្រក់ទាំងអស់ទេ … យើងត្រូវទទួលស្គាល់ យើងត្រូវឲ្យយុត្តិធម៌ទៅគេ»។
ប៉ុន្តែលោក សុន ឆ័យ ក៏បានលើកឡើងផងដែរថា យន្តការនៃការគ្រប់គ្រងប្រទេស មិនគួរប្រមូលផ្ដុំលើបុគ្គលទេ តែគួរតែពឹងផ្អែកលើការធ្វើស្ថាប័នរូបនីយកម្ម។ ហើយទឹ្រស្ដីនេះក៏មានទំនាក់ទំនងនឹងអភិបាលកិច្ចគណបក្សផងដែរ។
«ដូច្នេះបើយើងរំពឹងតែទៅលើបុគ្គល ចុះបើបុគ្គលហ្នឹងអត់នៅតទៅទៀត តើឲ្យប្រទេសជាតិយើងហ្នឹងរំពឹងអ្វី? តើវានឹងទៅជាយ៉ាងណា? ដូច្នេះបានជាខ្ញុំមានជំនឿទៅលើស្ថាប័នជាតិហ្នឹងហើយ»។
ទះដៃម្ខាងមិនឮទេ!
បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលគ្រានោះគណបក្សសង្គ្រោះជាតិស្ទើរតែអាចផ្ដួលគណបក្សប្រជាជនកម្ពុជាបាន មានការធ្វើមហាបាតុកម្មអស់រយៈពេលជាច្រើនខែពីគណបក្សសង្គ្រោះជាតិដែលធ្វើការជំទាស់នឹងលទ្ធផលបោះឆ្នោត និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងរហូតដល់មានការទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងថែមទៀតផង។
លោក សុន ឆ័យ បានលើកយកឧទាហរណ៍នៃបាតុកម្មក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣នោះ មកធ្វើជាអំណះអំណាងគាំទ្រសម្មតិកម្មរបស់លោកមួយថា ប្រជាធិបតេយ្យមិនទាន់លូតលាស់ដល់កម្រិតចាស់ទុំនៅឡើយ គឺអ្នកនយោបាយរមែងទាស់ទែងគ្នាយកស្លាប់រស់។
«ខ្មែរយើងមានពាក្យធ្លាប់ប្រើហើយ៖ ដៃទាល់តែទះទាំងពីរបានឮសំឡេង ឬបញ្ហាមួយដែលថា បើមិនមានភ្លើង វាគ្មានផ្សែងនោះទេ ឧទាហរណ៍អីចឹង។
ការណ៍នេះហើយដែលនាំឲ្យឈានទៅដល់ការបរាជ័យនៃវប្បធម៌សន្ទនាមួយដង្ហើមខ្លីរវាងគណបក្សនយោបាយទាំងពីរ នាពេលក្រោយមក កម្តៅឈានដល់ចំណុចរំពុះមួយ រហូតឈានដល់ការរំលាយគណបក្សប្រឆាំង។ នេះបើតាមលោក សុន ឆ័យ។
«សូមបញ្ជាក់ដែរណា នៅក្នុងប្រទេសកម្ពុជាយើង យើងអត់ទាន់មានពិសោធន៍ ឬក៏មានការវិវត្តមួយនៅក្នុងប្រទេសយើងដែល គណបក្សមួយឈ្នះឆ្នោត ហើយមកគ្រប់គ្រងប្រទេស មានការផ្ដល់អំណាចដោយសន្តិវិធីនៅឡើយទេណា! អត់ដែលមានទេណា! … ដូច្នេះខ្ញុំថា អាវប្បធម៌នៃការផ្លាស់ប្ដូរអំណាចដោយសន្តិវិធីនេះ វាត្រូវការពេលវេលា ត្រូវការការជឿទុកចិត្តគ្នា ត្រូវការការធានាច្បាស់លាស់ ដើម្បីឲ្យការវិវត្តទៅនៃលទ្ធិប្រជាធិបតេយ្យ ឲ្យមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនៃអំណាចនេះ អាចវិវត្តទៅ»។
មិនមែនឧទ្ទាម!
ពេញក្នុងបទសម្ភាសន៍ទាំងមូលជាមួយVOA មានច្រើនលើកច្រើនសាណាស់ ដែលលោក សុន ឆ័យ បានលើកឡើងអំពីវិន័យការងារនិងការយកគោលការណ៍ជាធំក្នុងការសម្រេចក្តីបំណងនៃគណបក្សនយោបាយ ក្នុងនាមលោកជាអ្នកនយោបាយដែលមានមេកើយ។
មេកើយទាំងពីររូបគឺ លោក កឹម សុខា និងលោក សម រង្ស៊ី សុទ្ធតែបានទទួលការសរសើរនិងកោតស្ញប់ស្ញែងពីសំណាក់លោក សុន ឆ័យ ចំពោះអ្វីដែលលោក សុន ឆ័យ ហៅថា ជាពលីកម្មលះបង់របស់លោកទាំងពីរ ទោះជាកន្លងមកមានចំណុចមួយចំនួនក្នុងគណបក្សប្រឆាំង ដែលលោកមិនពេញចិត្តក៏ដោយ។
«ក៏ប៉ុន្តែ គំនិតក្នុងការអនុវត្តជាក់ស្ដែង ការសម្រេចនយោបាយ ទង្វើនយោបាយ កិច្ចការមួយចំនួនខ្ញុំមិនយល់ស្រប ហើយពេលណាដែលខ្ញុំមិនយល់ស្រប ខ្ញុំមិនធ្វើតាម។ ហើយពេលដែលក្នុងនយោបាយជាមួយគ្នា ពេលណាដែលគេមេ យើងមិនសូវធ្វើតាម ក៏មេមិនសូវចូលចិត្តយើងដែរ អាហ្នឹងជាការពិតមួយដែលខ្ញុំចង់បញ្ជាក់»។
នៅពេលត្រូវបានចុចសួរថា តើមានករណីណាមួយដែលមានការជំទាស់ខ្វែងគំនិតជាមួយមេគណបក្សរបស់លោកក្នុងកម្រិតមួយខ្លាំងទេ លោក សុន ឆ័យ បានផ្ទុះសំណើចនិងបន្ថែមដូច្នេះថា៖
«ខ្ញុំមិនមានអ្វីធំដុំទេ! មិនមានអ្វីធំដុំទេ គ្រាន់តែថា ដូចខ្ញុំបានបញ្ជាក់អីចឹង របៀបធ្វើការ ខ្ញុំមានរបៀបខ្ញុំ។ ហើយបើកាលណាប្រើទទឹងទទែង ប៉ុណ្ណេះហើយដល់តែធ្វើទៅ ដូរចិត្ត ឲ្យខ្ញុំធ្វើបែបនេះផ្សេង ឬមួយយ៉ាងម៉េច ខ្ញុំប្រកែកហើយ។ និយាយទៅ វាមានករណីមួយចំនួនដែរ ដែលខ្ញុំតែងរិះគន់ តែជាធម្មជាតិមនុស្សមិនសូវចង់ឲ្យគេរិះគន់ទេ ប៉ុន្តែខ្ញុំរិះគន់ថា ធ្វើនេះអត់ត្រូវ! បើយើងរិះគន់គណបក្សប្រជាជនថាគ្រួសារនិយម យើងក៏មិនគួរតែងតាំងគ្រួសារអីច្របូកច្របល់ដែរ អាហ្នឹងជាឧទាហរណ៍មួយ!»
អតីតតំណាងរាស្ត្ររូបនេះបាននិយាយទៀតថា សង្គមខ្មែរមិនទាន់មានវប្បធម៌ពេញលេញក្នុងការទទួលពាក្យរិះគន់ និងបញ្ចេញពាក្យរិះគន់បែបស្ថាបនានៅឡើយទេ ដែលនាំឲ្យមានកង្វះការជឿទុកចិត្តគ្នា រវាងគណបក្សនិងគណបក្ស និងរវាងអ្នកនយោបាយនិងអ្នកនយោបាយ។
តែក្រោយពីព្រឹត្តិការណ៍នៃការវាយបង្ក្រាបលើគណបក្សជំទាស់រយៈកាលប៉ុន្មានខែកន្លងទៅនេះ ដែលធ្វើឡើងនៅចំពេលមុនការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលទាំងលោក សុន ឆ័យ និងគណបក្សសង្គ្រោះជាតិ មិនអាចចូលរួមឈរឈ្មោះនិងប្រកួតប្រជែងបាននោះ បណ្ដាញសារព័ត៌មានដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានដាក់ងារលើក្រុមអ្នកនយោបាយសង្គ្រោះជាតិថាជា «ក្រុមឧទ្ទាម» ឬជា«ក្រុមក្បត់ជាតិ»ជាដើម។
ការណ៍នេះ នាំឲ្យលោក សុន ឆ័យ មិនពេញចិត្តពេញថ្លើមទាល់តែសោះ ដោយហេតុថា មកទល់នឹងពេលសម្ភាសនេះ លោកមិនទាន់យល់ទាល់តែសោះ ថាខ្លួនលោកផ្ទាល់បានប្រព្រឹត្តកំហុសអ្វី៖ «ហើយសង្ឃឹមថា រាជរដ្ឋាភិបាលនឹងមិនបន្តហៅបែបហ្នឹងទៀតទេបាទ!»៕
អ្នកនាំពាក្យ CPP ៖ បង្កើតគណបក្ស “ឆន្ទះខ្មែរ” មកពីអស់ជំនឿលើអតីតបក្សប្រឆាំង ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការបង្កើតគណបក្សឆន្ទៈខ្មែរ របស់ក្រុមគ្រួសារលោក គង់ គាំ នេះ ដោយសារតែក្រុមគ្រួសារលោកអស់ជំនឿលើកអតីតបក្សសង្គ្រោះជាតិ ដែលតែងតែបរាជ័យ ក្នុងការបោះឆ្នោតកន្លងមកនេះ។
ការអះអាងនេះ ស្របទៅនឹងគំនិតរបស់កូនប្រុសលោក គង់ គាំ ដែលអះអាងថា ការបង្កើតគណបក្សថ្មី «ឆន្ទៈខ្មែរ» មកពីអស់ជំនឿងលើកគណបក្សសង្គ្រោះជាតិ ដែលត្រូវបាន តុលាការរំលាយកន្លងមកនេះ។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២៧ ខែមេសា តាមប្រព័ន្ធសារតេឡេក្រាមថា ជម្រៅចិត្តមនុស្សមិនអាចវាស់បានមែន។ នៅក្រោយពេល ដែលលោក គង់ មុនីកា បង្កើតគណបក្សឈ្មោះថា គណបក្សឆន្ទៈខ្មែរ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ មានអតីតមន្ត្រីអតីតបក្សប្រឆាំងមួយរូប បានសម្តែងការខកចិត្តយ៉ាងខ្លាំង ហាក់មិនចង់ឲ្យមានការបង្កើតបក្សថ្មី។
ការលើករបស់លោក សុខ ឥសាន សំដៅទៅរកលោក អេង ឆៃអ៊ាង ដែលបានចំអកទៅកាន់ក្រុមគ្រួសារលោក គង់ គាំ ថា ការបង្កើតគណបក្សឆន្ទៈខ្មែរ ដើម្បីគ្រួសារ និងទ្រព្យសម្បត្តិ។
យ៉ាងណាក្តីលោក សុខ ឥសាន បានអះអាងថា ការលើកឡើងរបស់អតីតមន្ត្រីបក្សប្រឆាំងនេះបានបោះសម្តីថា ជម្រៅទឹកសមុទ្រគេអាចវាស់បាន តែជម្រៅចិត្តមនុស្ស គេមិនអាចវាស់បានឡើយ។ ការបង្កើតបក្សថ្មីនេះ និងបក្សផ្សេងៗទៀត ដើម្បីប្រកួតប្រជែងការបោះឆ្នោត បញ្ជាក់ ច្បាស់ថា កុំយល់ច្រឡំឲ្យសោះ នៅក្នុងប្រទេសកម្ពុជា មិនមែនមានតែអតីតបក្សប្រឆាំងមួយផ្តាច់មុខទេ នៅមានបក្សជាច្រើនទៀត អាចថាជាបក្សប្រឆាំងដែរ។ ម៉្យាងទៀតឃើញ គេនៅស្ងៀម មិនមែនគេចេះតែដើរតាមខ្លួន ដែលដឹកនាំបរាជ័យរហូតនោះទេ។
លោកបញ្ជាក់ថា «ការបង្កើបក្សថ្មី ក៏ជាការទាញពញ្ញាក់ស្មារតី ក្រុមអតីតមេដឹកនាំអតីតបក្សប្រឆាំង កុំឲ្យមានមោទនភាពបុគ្គលខ្លាំងពេក បើក្រៅពីខ្លួនគ្មានអ្នកណា អាចបង្កើតបក្សថ្មីបាននោះ។ ក្រុមអស់លោកមិនអាចបិទសិទ្ធិពលរដ្ឋខាងនយោបាយបានជាដាច់ខាត»។
ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ ស្របពេលដែលអគ្គលេខាធិការរងនៃ គណបក្សឆន្ទៈខ្មែរ លោក ហ៊ីង យឿន ត្រូវបានវិទ្យុអាស៊ីសេរីស្រង់សំដីយ៉ាងដូច្នេះថា ការ បង្កើតបក្សថ្មីនេះ ដោយសារមិនសង្ឃឹមទៅលើការរស់ឡើងវិញ នៃគណបក្សសង្គ្រោះជាតិ ខណៈដែលការបោះឆ្នោតខិតជិតមកដល់។
លោកបន្តថា បក្សថ្មីនេះមិនទាន់បានគិតអំពីប្រភពធនធានថវិកាសម្រាបទ្រទ្រង់បក្សនោះទេប៉ុន្តែមានការគាំទ្រយ៉ាងពេញទំហឹង ពីលោក គង់ គាំ ជាឪពុក។ លើសពីនេះ ការបង្កើតបក្សថ្មីនេះ គឺជានិមិត្តរូបនៃគណបក្សសង្គ្រោះជាតិ ដូច្នេះលោកសង្ឃឹមថា នឹងមានសំឡេងគាំទ្រចាស់ដើម្បីផ្លាស់ប្ដូររបបសម្តេតេជោ ហ៊ុន សែន និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ទន្ទឹមគ្នានេះ លោក ហ៊ីងយឿន បន្តថា លោកមិនខ្វល់ អំពីការរិះគន់យ៉ាងណានោះទេ។ ចំណែកអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក គង់ បូរ៉ា ដែលជាបងប្រុសបង្កើតលោក គង់ មុនីកា ក៏ប្រកាសគាំទ្រ ការបង្កើតគណបក្សថ្មី របស់ប្អូនរបស់លោក។
លោក គង់ បូរ៉ា មានប្រសាសន៍ថា នៅក្នុងដំណាក់កាលនេះ គឺជាគណបក្សអស់សង្ឃឹមថា គណបក្សសង្គ្រោះជាតិ នឹងអាចចូលប្រកួតប្រជែង បោះឆ្នោតបានដូច្នេះប្អូនប្រុសរបស់លោកបង្កើតបក្សថ្មីនេះ ដើម្បីប្រមូលអ្នកប្រជាធិបតេយ្យមកវិញ៕
ពាក្យសុំបង្កើត “គណបក្សឆន្ទៈខ្មែរ” របស់លោក គង់ មុនីកា ចូលទៅដល់ក្រសួងមហាផ្ទៃហើយ
កោះកែវ27/4/2018 9:26 Amជាតិទូទៅ, នយោបាយ, ព័ត៌មានជាតិLIKE
ភ្នំពេញ ៖ ពាក្យសុំបង្កើតគណបក្សឆន្ទៈខ្មែរ បានចូលទៅដល់ក្រសួងមហាផ្ទៃហើយ កាលពីរសៀលថ្ងៃទី២៦ ខែមសា ឆ្នាំ២០១៨ បន្ទាប់ពីបានប្រកាសបង្កើតកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នេះបើតាមការបញ្ជាក់ពីលោក គង់ មុនីកា ដែលជាស្ថាបនិកបង្កើតគណបក្សនេះ។
លោក គង់ មុនីកា បានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទកាលពីរសៀល កាលពីរសៀលថ្ងៃទី២៦ ខែមសា ឆ្នាំ២០១៨ថា លោកបានដាក់ចូលទៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃហើយ និងក៏បានទទួលផងដែរ ប៉ុន្តែខាងក្រសួងបានអះអាងថា នៅខ្វះឯកសារបញ្ជាក់ពីទីតាំងស្នាក់ការគណបក្ស ដូច្នេះខាងក្រសួងបានឲ្យជំពាក់ឯកសារនេះ ហើយសំរាប់ឯកសារផ្សេងៗទៀតគ្រប់គ្រាន់ហើយ។ តែជាយ៉ាងណា លោក គង់ មុនីកា បានអះអាងថា នៅមានបញ្ហាខ្លះចំពោះការធ្វើឯកសារនេះ ដោយសារតែអាជ្ញាធរសង្កាត់ គឺចៅសង្កាត់ ទាមទាររកលក្ខន្តិកៈ។ ពីព្រោះ នីតិវិធីនេះ ការធ្វើលិខិតបញ្ជាក់នេះ អាជ្ញាធរមិនចាំបាច់ត្រូវការលក្ខន្តិកៈនោះទេ។ ជាមួយគ្នានោះ លោកសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងជួយសម្របសម្រួលឲ្យគណបក្សនេះ បានបង្កើតជាផ្លូវការ នាពេលឆាប់ៗខាងមុខ។
ទាក់ទងនិងមូលហេតុនៃការបង្កើតគណបក្សនេះ លោក គង់ មុនីកា បានបញ្ជាក់ថា ដោយសារតែទាំងអស់គ្នា បានតាមដាននូវស្ថានការផ្នែកនយោបាយនៃប្រទេសកម្ពុជា ហើយមិនសង្ឃឹមថា គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលប្រកាសរំលាយ កាលពីខែវិច្ឆិកា នោះ បានរស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតជាតិ នាពេលខាងមុខនេះ ហើយមូលហេតុទី២ ដោយសារតែខ្លួនលោកផ្ទាល់ គឺជាកូនរបស់លោក គង់ គាំ ដែលជាអតីតប្រធានគណបក្សសមរង្ស៊ី ដែលបានលាលែងពីគណបក្សកាលពីឆ្នាំ២០១៧ ត្រូវបានតុលាការកំពូលដាក់ចូលក្នុងបញ្ជីហាមប្រាមការធ្វើនយោបាយរយៈពេល៥ឆ្នាំ ដូច្នេះរូបលោកទេ ដែលមិនបានជាប់នៅក្នុងបញ្ជីហាមប្រាម ការធ្វើនយោបាយ ទើបបានសម្រេចចិត្តគណបក្សនេះ ដើម្បីបំពេញបំណងរបស់ឪពុក និងដើម្បីធ្វើឲ្យប្រទេសកម្ពុជា មានសេរីភាព និងប្រជាធិបតេយ្យត្រឹមត្រូវ។ ជាតិពិសេសដើម្បីបំពេញឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតនាពេលកន្លងមក ហើយក៏ជាឱកាសសម្រាប់ក្មេងៗជំនាន់ក្រោយ ដើម្បីបំពេញនូវតួនាទី និងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋមួយរូប ដើម្បីចូលរួមចំណែកក្នុងការជួយកសាងប្រទេសឲ្យមានប្រជាធិបតេយ្យពិតប្រាកដ។
លោក គង់ មុនីកា បានបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីប្រកាសរបស់លោក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋជាច្រើន បានចូលរួមនៅក្នុងគណបក្សនេះ ហើយក៏មានសកម្មជនអតីតគណបក្សសង្គ្រោះជាតិមកចូលរួមផងដែរ។
សូមបញ្ជាក់ថា កូនប្រុសពៅរបស់អតីតឧត្តមទីប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិ (CNRP) គឺលោក គង់ គាំ ឈ្មោះ គង់ មុនីកា បានប្រកាសបង្កើតគណបក្សថ្មីមួយឈ្មោះថា “គណបក្សឆន្ទៈខ្មែរ” ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយលោក គង់ មុនីកា យល់ថា ស្ថានការណ៍នៅកម្ពុជាកំពុងជួបបញ្ហា ដូច្នេះត្រូវតែបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះថា “គណបក្សឆន្ទៈខ្មែរ” ដែលជាគោលនយោបាយមួយដាច់ដោយឡែកពីក្នុងគណបក្សសង្គ្រោះជាតិ សម្រាប់ចូលរួមការបោះឆ្នោតសាកល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ
ទាក់ទងការបង្កើតគណបក្សឆន្ទៈខ្មែរនេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ ដោយបានលើកឡើងថា ការបង្កើតគណបក្សថ្មីនេះ បញ្ជាក់ច្បាស់ថា នៅកម្ពុជា សិទ្ធិនយោបាយរបស់ពលរដ្ឋ ត្រូវបានបើកទូលាយស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតគណបក្សនយោបាយថ្មី ក៏បញ្ជាក់ច្បាស់ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែរស់រវើក និងស្រស់បំព្រងដដែល ទោះបីអតីតគណបក្សប្រឆាំងចង់យកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនក៏ដោយ។ ម្យ៉ាងទៀត ក៏បញ្ជាក់ច្បាស់ថា ទោះអ្នកធ្លាប់ដើរតាមអតីតគណបក្សប្រឆាំង ក៏មិនមែនមានទស្សនៈនិងគោលជំហរគាំទ្រអតីតគណបក្សប្រឆាំងនោះដែរ។ ហេតុនេះហើយបានជា គេមកបង្កើតគណបក្សថ្មីនោះ។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ការបង្កើតគណបក្សថ្មីទាំងទ្បាយ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខឆាប់ៗនេះ។
ទន្ទឹមនិងការប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរនេះ មានប្រតិកម្មជាច្រើនពីអ្នកគាំទ្រគណបក្សប្រឆាំង ឬអតីតគណបក្សសង្គ្រោះជាតិ ជាពិសេសអតីតមេដឹកនាំ ដោយសំដែងការមិនពេញចិត្តចំពោះការបង្កើតនេះទេ ហើយបានស្នើកុំឲ្យបង្កើតគណបក្សនេះ ដោយបន្តគាំទ្រអតីតគណបក្សសង្គ្រោះជាតិតទៅទៀត។
លោក អេង ឆៃអ៊ាង អតីតអនុប្រធាន អតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើបណ្ដាញសង្គម Facebook របស់ខ្លួន ដោយសម្ដែងការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះកូនប្រុសពៅរបស់លោក គង់ គាំ ដែលបានទៅបង្កើតគណបក្សថ្មីមួយនេះ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ លោក អេង ឆៃអ៊ាង បានសរសេរយ៉ាងដូច្នេះថា “ចិត្តមនុស្សពិតជាមិនអាចវាស់បានមែន ដូចពាក្យចាស់លោកបានពោលថា ជម្រៅទឹកសមុទ្រ គេអាចវាស់បាន តែជម្រៅចិត្តមនុស្ស មិនអាចវាស់បានឡើយ។ យ៉ាងណាមិញ ចិត្តអ្នកនយោបាយ ក៏ដូច្នោះដែរចិត្តពីដំបូងធ្វើនយោបាយ ដើម្បីសង្គ្រោះជាតិទាំងអស់គ្នា ដល់ពេលសង្គ្រោះជាតិជួបឧបសគ្គ បានប្រែចិត្តទៅសង្គ្រោះគ្រួសារ ឬទ្រព្យសម្បត្តិវិញ”។
បើទោះបីការបង្ហោះនេះ មិនបានសំដៅឲ្យចំទៅបុគ្គលណាម្នាក់ក៏ដោយនោះ ប៉ុន្ដែអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងព្រឹត្តិការណ៍សង្គម អាចសន្និដ្ឋានបានយ៉ាងច្បាស់ថា លោក អេង ឆៃអ៊ាង កំពុងតែដាក់ផ្លែផ្កាឲ្យកូនប្រុសពៅរបស់លោក គង់ គាំ អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជុំវិញការប្រកាសបង្កើតគណបក្សថ្មីនេះ។
ចំណែកលោក ហូរ វ៉ាន់ អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ ដែលកំពុងនៅក្រៅប្រទេសដែរនោះ បានលើកឡើងថា “ខ្ញុំតែងគោរពស្រឡាញ់បងជារៀងរហូតមក សំខាន់បងជាសាក្សីរស់ ដឹងរឿងរ៉ាវស្រុកទេសច្រើនណាស់ តែពេលនេះហាក់មិនទំនង និងមិនគួរជឿ ពីការដែលបងបង្កើតបក្ស [ឆន្ទៈខ្មែរ] ខ្ញុំចង់ឲ្យបងពិចារណាម្ដងទៀត តើអាចបដិសេធ មិនបង្កើតគណបក្សថ្មីក្រៅពីសង្គ្រោះជាតិបាន ឬទេ?
ទាក់ទងទៅនឹងប្រតិកម្មរបស់អតីតមន្ត្រីគណបក្សសង្រោះជាតិ ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស លោក គង់ មុនីកា បានអះអាងថា លោកមិនមានប្រតិកម្មណាមួយ ចំពោះការលើកឡើងរបស់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះទេ វាជាសិទ្ធិសេរីភាពនៃការយល់ឃើញរបស់បុគ្គលម្នាក់ៗ។ ពីព្រោះ ក្រុមរបស់លោក គឺជាអ្នកគាំទ្រការបញ្ចេញមតិ ហើយជាក្មេងជំនាន់ក្រោយ ហើយចាប់ពេលនេះតទៅ លោកនឹងគិតពីអ្វីដែលថ្មី មិនគិតពីការល្អក់កករផ្នែកនយោបាយ នាពេលកន្លងមកនោះទេ។
ចំណែកលោក សុខ ឥសាន បានអះអាងថា ការបង្កើតបក្សថ្មីនេះ និងបក្សផ្សេងៗទៀត ដើម្បីប្រកួតប្រជែងការបោះឆ្នោត បញ្ជាក់ច្បាស់ថា នៅក្នុងប្រទេសកម្ពុជា មិនមែនមានតែអតីតបក្សប្រឆាំងមួយផ្តាច់មុខទេ នៅមានបក្សជាច្រើនទៀត អាចថាជាបក្សប្រឆាំងដែរ។ ម្យ៉ាងទៀត ឃើញគេនៅស្ងៀម មិនមែនគេចេះតែដើរតាមខ្លួន ដែលដឹកនាំបរាជ័យរហូតនោះទេ។ ការបង្កើតបក្សថ្មី ក៏ជាការទាញពញ្ញាក់ស្មារតីក្រុមអតីតមេដឹកនាំអតីតបក្សប្រឆាំង កុំឲ្យមានមោទនភាពបុគ្គលខ្លាំងពេក បើក្រៅពីខ្លួនគ្មានអ្នកណាអាចបង្កើតបក្សថ្មីបាននោះ។ ក្រុមអស់លោក មិនអាចបិទសិទ្ធិពលរដ្ឋខាងនយោបាយបានជាដាច់ខាត៕
(ភ្នំពេញ)៖ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បានបញ្ចប់ហើយ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។
ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយនេះ រៀបចំឡើងដោយគណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) ហើយការចាប់លេខរៀងលើសន្លឹកឆ្នោតនេះ ដោយសម្ដេចព្រះសង្ឃរាជទាំង២គណៈ។
ជាលទ្ធផលនៃលំដាប់លេខរៀងនៃគណបក្សនយោបាយ នៅលើសន្លឹកឆ្នោតរួមមាន៖
លេខ១ បានទៅលើគណបក្ស «គណបក្សខ្មែររួបរួមជាតិ»
លេខ២ បានទៅលើគណបក្ស «គណបក្សមាតុភូមិយើង»
លេខ៣ បានទៅលើគណបក្ស «គណបក្សពន្លឺថ្មី»
លេខ៤ បានទៅលើគណបក្ស «សញ្ជាតិកម្ពុជា»
លេខ៥ បានទៅលើគណបក្ស «ខ្មែរក្រោក»
លេខ៦ បានទៅលើគណបក្ស «សំបុកឃ្មុំ»
លេខ៧ បានទៅលើគណបក្ស «ប្រជាធិបតេយ្យមូលដ្ឋាន»
លេខ៨ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ»
លេខ៩ បានទៅលើគណបក្ស «រស្មីខេមរា»
លេខ១០ បានទៅលើគណបក្ស «សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»
លេខ១១ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋ»
លេខ១២ បានទៅលើគណបក្ស «ខ្មែរឈប់ក្រ»
លេខ១៣ បានទៅលើគណបក្ស «ហ្វ៊ុនស៊ិនប៉ិច»
លេខ១៤ បានទៅលើគណបក្ស «ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច»
លេខ១៥ បានទៅលើគណបក្ស «យុវជនកម្ពុជា»
លេខ១៦ បានទៅលើគណបក្ស «ធម្មាធិបតេយ្យ»
លេខ១៧ បានទៅលើគណបក្ស «ឆន្ទះខ្មែរ»
លេខ១៨ បានទៅលើគណបក្ស «ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា»
លេខ១៩ បានទៅលើគណបក្ស «ខ្មែរតែមួយ»
លេខ២០ បានទៅលើគណបក្ស «ប្រជាជនកម្ពុជា»
ភ្នំពេញ៖ លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី និងជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ចង់ធ្វើជាតំណាងកិត្តិយសរបស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែគណបក្សប្រឆាំងធំជាងគេមួយនេះនៅមិនទាន់ធ្វើសេចក្តីសម្រេចយ៉ាងណានៅឡើយទេ។ លោក គង់ គាំ ដែលជាមនុស្សដ៏មានឥទ្ធិពលមួយរូបនៅក្នុងកម្លាំងគណបក្សសង្គ្រោះជាតិ បានបង្ហាញបំណង និងបានពន្យល់ពីភាពចាំបាច់មួយ ដែលលោកត្រូវធ្វើជាតំណាងកិត្តិយសនៃគណបក្សសង្គ្រោះជាតិ។ លោក គង់ គាំ បាននិយាយអំពីបំណងរបស់លោកនេះ ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៥ខែកញ្ញានេះ បន្ទាប់ពីមានការស្នើសុំពីមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់គណបក្ស ដែលចង់ឲ្យលោកធ្វើជាអធិបតីនៅក្នុងវេទិកាសាធារណៈរបស់គណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន។
បើតាមការបញ្ជាក់របស់លោក គង់ គាំ ដែលកំពុងធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិហើយនោះ តំណែងតំណាងកិត្តិយសគណបក្សសង្គ្រោះជាតិនឹងអនុញ្ញាតឲ្យលោកអាចធ្វើជាតំណាងរបស់ប្រធាន និងអនុប្រធានគណបក្សនេះ តាមវេទិកាសាធារណៈនៅតាមមូលដ្ឋានមានប្រសិទ្ធភាពជាង។
«ខ្ញុំជាទីប្រឹក្សាជាន់ខ្ពស់ក្នុងគណបក្សសង្គ្រោះជាតិស្រាប់ហើយ។ តែស្ថានការណ៍នេះ មិនអាចធ្វើជាទីប្រឹក្សាបានទេ។ គួរតែជាតំណាងកិត្តិយស ដែលអនុញ្ញាតឲ្យខ្ញុំបំពេញការងារបង្កើនប្រជាប្រិយភាព និងពង្រឹងគោលជំហររបស់គណបក្សសង្គ្រោះជាតិឆ្ពោះទៅរកការបោះឆ្នោត នាពេលខាងមុខ»។ នេះជាការពន្យល់របស់លោក គង់ គាំ ដែលបានលាលែងពីតំណែងប្រធានគណបក្សសម រង្ស៊ី កាលពីចុងឆ្នាំ២០១៥។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានថ្លែងស្វាគមន៍គោលបំណងរបស់លោក គង់ គាំ។ ប៉ុន្តែ លោក បញ្ជាក់ថា ថ្នាក់ដឹកនាំ ក៏ដូចជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ មិនទាន់ពិភាក្សាគ្នានៅឡើយទេ ចំពោះបញ្ហានេះ។
លោក យឹម សុវណ្ណ ចាត់ទុកលោក គង់ គាំ ជាបញ្ញវន្តជាន់ខ្ពស់មួយរូប ដែលត្រូវរួមដៃជាមួយនឹងគណបក្សសង្គ្រោះជាតិ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកសង្កត់ធ្ងន់ថា៖«ខ្ញុំមិនអាចឆ្លើយជំនួសគណៈកម្មាធិការអចិន្ត្រៃយ៍បានទេ ចំពោះរឿងនេះ។ តែ ខ្ញុំយល់ថា គាត់ (លោក គង់ គាំ) គឺជាធនធានមនុស្សដ៏កំពូល សម្រាប់ប្រទេសជាតិ»៕
ដោយ ប្រាជ្ញ ចេវ RFA 2015-10-23
នៅថ្ងៃទី២៣ ខែតុលា ដែលជាខួបលើកទី២៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែងថា កិច្ចព្រមព្រៀងនេះគឺជាថ្នាំខ្លាំងដែលបានធ្វើឲ្យប្រទេសវៀតណាម ខ្ជាក់កម្ពុជា ចេញពីការគ្រប់គ្រងរបស់ខ្លួន។ យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្រានចោលការលើកឡើងនេះ ហើយថា កងទ័ពវៀតណាម បានដកចេញពីប្រទេសកម្ពុជា ជាផ្លូវការតាំងពីឆ្នាំ១៩៨៩ ម្ល៉េះ។
វត្តមានកងទ័ពវៀតណាម នៅកម្ពុជា កាលពីអតីតកាលនៅតែជារឿងខ្វែងគំនិតគ្នារបស់អ្នកនយោបាយខ្មែរ។ ថ្លែងពីខេត្តកំពង់ស្ពឺ ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ប្រដូចប្រទេសកម្ពុជា ថាមុនឆ្នាំ១៩៩១ រួមរឹតដោយជំងឺកាចសាហាវ។ លោកលើកឡើងថា ប្រទេសកម្ពុជា នៅពេលនោះពោរពេញដោយវត្តមានកងទ័ពរបស់វៀតណាម។ លោក គង់ គាំ ហៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថាជាថ្លើមថ្លៃរបស់វៀតណាម និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីស អនុវត្តមិនបានពេញលេញនៅកម្ពុជា បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះចេញពីតំណែងកាលពីឆ្នាំ១៩៩៧៖ «»។
លោក គង់ គាំ និយាយបែបនេះក្នុងពិធីរំឭកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី២៤ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែតុលា។ដំណាលគ្នានេះដែរ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយដោយអំពាវឲ្យរដ្ឋាភិបាលកម្ពុជា និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង សូមឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួនធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា មានប្រជាធិបតេយ្យ សេរីពហុបក្ស ធានាការគោរពសិទ្ធិមនុស្ស គោរពច្បាប់ និងមានអធិបតេយ្យភាពជាដើម។
ចំណែកបណ្ដាញអង្គការសមាគម បានប្រារព្ធទិវានេះនៅ ៥ខេត្ត-រាជធានី រួមមានរាជធានីភ្នំពេញ។ ក្នុងរាជធានីភ្នំពេញ ក្រុមប្រឹក្សាកិច្ចការសាធារណៈកម្ពុជា ប្រមាណ ៥០នាក់ បានធ្វើពិធីនេះនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។
ទោះយ៉ាងនេះ គេមិនឃើញគណបក្សប្រជាជនកម្ពុជា ធ្វើពិធីអ្វីនោះទេនៅថ្ងៃនេះ។ ប៉ុន្តែប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានយកថ្ងៃនេះជាថ្ងៃសម្រាក ដោយលោកបានបង្ហោះរូបភាពរបស់លោកលេងកីឡាវាយកូនគោល នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធការលើកឡើងរបស់លោក គង់ គាំ ថាជាការមិនពិត។ លោក សុខ ឥសាន រៀបរាប់ថា កងទ័ពវៀតណាម បានដកចេញជាជំហានៗតាំងពីឆ្នាំ១៩៨២ ហើយនៅឆ្នាំ១៩៨៩ កងទ័ពបានដកចេញពីកម្ពុជា ទាំងស្រុង។ លោកបន្តថា ប្រសិនបើវៀតណាម ចង់លេបត្របាក់យកប្រទេសកម្ពុជា គេអាចយកបានតាំងពីឆ្នាំ១៩៧៩ ម្ល៉េះ ខណៈដែលកម្ពុជា នៅពេលនោះគ្មានអ្វីទាំងអស់៖ «»។
ទោះមានលើកឡើងថា កងទ័ពវៀតណាម ចាកចេញពីកម្ពុជា នៅឆ្នាំ១៩៨៩ ក្តី ត្រីភាគីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅលើកឡើងថា កងទ័ពវៀតណាម នៅតែមានវត្តមាននៅប្រទេសកម្ពុជា ដដែល ដោយគ្រាន់តែពួកគេដោះអាវទាហានវៀតណាម ចេញប៉ុណ្ណោះ។
កិច្ចព្រមព្រៀងភាគីរដ្ឋកម្ពុជា មាន ៤ភាគ ដែលរដ្ឋាភិបាលក្រុងភ្នំពេញ តំណាងដោយលោក ហ៊ុន សែន ៣ភាគីទៀត គឺមានភាគីលោក សឺន សាន ប្រធានគណបក្សសេរីនិយមព្រះពុទ្ធសាសនា សម្ដេច នរោត្ដម សីហនុ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងគណបក្សហ៊្វុនស៊ិនប៉ិច និងលោក ខៀវ សំផន តំណាងឲ្យភាគីខ្មែរក្រហម បានស្រុះស្រួលគ្នាបញ្ចប់សង្គ្រាមស៊ីវិលក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។ ក្រៅពីនេះ មានប្រទេសជាហត្ថលេខីចំនួន ១៨ ដើម្បីគាំទ្រនៃកិច្ចព្រមព្រៀងនេះ។
ប្រធានសមាគមអ្នកប្រវត្តិសាស្ត្រ លោកបណ្ឌិត ស៊ន សំណាង មានប្រសាសន៍ថា រឿងវត្តមានកងទ័ពវៀតណាម នៅកម្ពុជា ជារឿងស្មុគស្មាញ ដោយសារតែមានសង្គ្រាមឥណ្ឌូចិន លើកទី៣ ដែលស្ថិតក្នុងចុងសម័យសង្គ្រាមត្រជាក់។ លោកបណ្ឌិតថា ការយល់ឃើញផ្សេងៗគ្នារបស់អ្នកនយោបាយចំពោះវត្តមានការចាកចេញរបស់កងទ័ពវៀតណាម ទុកឲ្យអ្នកនយោបាយជាអ្នកពន្យល់ទៅចុះ៖ «»។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ លើកឡើងថា ការកេងចំណេញប្រវត្តិសាស្ត្ររបស់អ្នកនយោបាយបែបនេះ នឹងធ្វើឲ្យពលរដ្ឋខ្មែរដែលមិនសូវដឹងប្រវត្តិសាស្ត្រ នឹងវង្វេងប្រវត្តិសាស្ត្រតាមអ្នកនយោបាយ៕
លោក គង់ គាំ៖ កម្ពុជាមិនត្រូវមានមហាអំណាចណាជាមិត្តយុទ្ធសាស្ត្រតែមួយអញ្ចឹងទេ ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទនេះគឺលោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី ដែលទើបបានប្រកាសចូលនិវត្តន៍កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥។ លោក គង់ គាំ ប្រាប់អំពីស្ថានភាពសុខភាពកូនរបស់គាត់ ពោលគឺតំណាងរាស្ត្រ គង់ សភា ដែលត្រូវគេវាយដំឱ្យរបួសធ្ងន់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅក្បែរវិមានរដ្ឋសភាកម្ពុជា។ ក្នុងនាមជាអ្នកគាំទ្រគណបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជារយៈពេល២០ឆ្នាំផង លោក គង់ គាំ ក៏និយាយអំពីឯករាជ្យភាព និងនយោបាយរបស់កម្ពុជាដែរ។
ដូចការគ្រោងទុក គណបក្សឆន្ទៈខ្មែររបស់ លោក គង់ មុនីកា បានធ្វើសមាជវិសមញ្ញមួយនៅថ្ងៃអាទិត្យនេះដោយជ្រើសរើសលោក គង់ គាំ ជាឪពុករបស់ខ្លួន ឲ្យធ្វើជាប្រធានកិត្តិយសគណបក្សដែលទើបបង្កើតឡើងបានអាយុមួយខួបនេះ។ លោក គង់ គាំ ជាអតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិនោះ ថ្លែងវាយប្រហារខ្លាំងៗទៅលើលោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី បានហៅអ្នកទៅសុំសិទ្ធិនយោបាយឡើងវិញថាជាមនុស្សក្បត់បក្ស។ ភ្លាមៗបន្ទាប់ពីគណបក្សឆន្ទៈខ្មែររបស់លោកកូនប្រុសគាត់សម្រេចតែងតែជាប្រធានកិត្តិយសគណបក្សដែលទើបបង្កើតឡើងបានមួយខួបនេះ លោក គង់ គាំ បានថ្លែងរិះគន់ខ្លាំងៗទៅលើលោក សម រង្សី។ លោក សម រង្ស៊ី ដែលបានហៅអ្នកសុំសិទ្ធិធ្វើនយោបាយឡើងវិញជាមនុស្សក្បត់បក្ស និងក្បត់ឆន្ទៈម្ចាស់ឆ្នោត។
អ្នកនយោបាយជើងចាស់ ដែលជាអតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិរូបនេះ បានអួតសរសើរដល់សកម្មជនគណបក្សប្រឆាំងនេះដែលមកចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ ដែលបង្កើតឡើងតែរយៈពេល២ខែមុនបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។ ប៉ុន្តែមិនទទួលបានអាសនៈនោះឡើយ។ លោក គង់ គាំ ថែមទាំងថ្លែងការពារជំរហរបស់គណបក្សឆន្ទៈខ្មែរដែលចូលរួមការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២៩ខែឧសភាខាងមុខថា ជាការចូលរួមការពារសន្តិភាព ទោះបីជាដឹងខ្លួនថា គណបក្សនេះគ្មានអង្គបោះឆ្នោតក៏ដោយ។
ជាការកត់សំគាល់ លោក គង់ គាំ មិនបានបង្ហាញពីចំណុចខ្លាំងរបស់គណបក្សឆន្ទៈខ្មែរច្រើនប៉ុន្មាននោះទេ ប៉ុន្តែលោកបានយកវេទិកាសមាជនោះបន្តវាយប្រហារខ្លាំងៗទៅលើក្រុម លោក សម រង្ស៊ី ដែលធ្វើបាតុកម្មភ្លើងទៀននៅកូរ៉េខាងត្បូងថ្មីៗ។
លោក គង់ គាំ បានហៅការធ្វើបាតុកម្មភ្លើងទៀននៅកូរ៉េខាងត្បូងដែលមានការចូលរួមដោយផ្ទាល់ពីលោក សម រង្ស៊ី ថាជាបែកបាក់ផ្ទៃក្នុងកាន់ខ្លាំងរបស់អតីតគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែ លោក សម រង្ស៊ី នៅតែបន្តអះអាងថា «សម រង្ស៊ី និង កឹម សុខា គឺជាមនុស្សតែមួយ»៕
រថយន្តលោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី បើកបុកនារីវ័យ២១ឆ្នាំម្នាក់របួសធ្ងន់ធ្ងរ រាជធានីភ្នំពេញ ៖ នារីម្នាក់រងរបួសធ្ងន់ ខណៈដែលជិះម៉ូតូម៉ាកគុបជ្រុងម្នាក់ឯង ត្រូវរថយន្តមួយគ្រឿងម៉ាក Toyota Fortuner ដែលគេស្គាល់ថា ជារថយន្តរបស់លោក គង់ គាំ ប្រធានស្តីទីគណបក្សសម រង្ស៊ី បើកបុកគ្នាកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៥ តុលា ២០១២ តាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Toyota Fortuner ពណ៌ខ្មៅ ដែលគេអះអាងថា ជារថយន្តរបស់លោក គង់ គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ីបើកក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយមហាវិថីព្រះនរោត្តមមានល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ជិះដោយនារីម្នាក់ឈ្មោះ អឹុង ខេងខេម៉ា អាយុ២១ឆ្នាំ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌមានជ័យ បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាយ័ន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ក្រុមបាតុករវាយតំណាងរាស្ត្រសង្គ្រោះជាតិលោក ញ៉យ ចំរើននិងលោក គង់ សុភា រួចបន្តបាតុកម្ម មុខផ្ទះលោក កឹម សុខា ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី at Monday, October 26, 2015 តំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិពីររូបលោក ញ៉យ ចំរើននិងលោក គង់សុភា បានរងរបួសបែកក្បាលនិងរថយន្តរបស់ពួកគេត្រូវបានវាយកម្ទេចចោល ក្រោយពីមានការផ្ទុះហិង្សាពីសំណាក់ ក្រុមបាតុកររៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាដែលតវ៉ានៅមុខរដ្ឋសភាទាមទារឲ្យដក តំណែងអនុប្រធានគណបក្សសង្រ្គោះជាតិនិងជាអនុប្រធានទី១នៃ រដ្ឋសភាលោក កឹម សុខា។ អ្នកគាំទ្រគណបក្សកាន់អំណាចរាប់ពាន់នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានធ្វើបាតុកម្មនិងដាក់ញតិទៅ កាន់រដ្ឋសភា ដើម្បីឲ្យដកតំណែង លោក កឹម សុខា ដោយពួកគេចោទប្រកាន់ថាលោក កឹម សុខា ជា”មនុស្សបោកប្រាស់ ក្រឡេចក្រឡុចនិងជាអ្នកដែលនាំទុក្ខដល់ប្រជាពលរដ្ឋគ្រប់ៗរូប”។ ក្រោយពីបានធ្វើការប្រផ្តុំនៅមុខរដ្ឋសភាក្រុមបាតុករក៏បាននាំគ្នាជិះម៉ូតូសំដៅទៅប្រមូលផ្តុំគ្នានៅ មុខផ្ធះរបស់លោកកឹម សុខា ដោយក្រុមបាតុកររាប់រយនាក់បានជិះម៉ូតូទៅដល់មុខផ្ទះរបស់លោក អនុប្រធាន ដែលមានទីតាំងនៅខាងក្រោយសាលាភូមិន្ទភ្នំពេញ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួល គោក។បាតុករបានស្រែកឲ្យលោក កឹម សុខា ចេញមកក្រៅដោយហៅលោកកឹម សុខាថា”អាកឹម សុខា។ អាឆ្កែ ចេញមកក្រៅ”។
ក្រុមបាតុករប្រឆាំងគណបក្សសង្គ្រោះជាតិប្រើហិង្សា ធ្វើឲ្យតំណាងរាស្ត្រពីរនាក់រងរបួសធ្ងន់
ឃុត សុភចរិយា | Publication date 27 October 2015 | 09:25 ICT
ភ្នំពេញៈ យ៉ាងហោចណាស់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប ត្រូវបានក្រុមបាតុករ វាយឲ្យរងរបួសរហូតដល់សន្លប់ស្តូកស្ដឹងនៅលើដងផ្លូវនៅមុខរដ្ឋសភាកាលពីព្រឹកថ្ងៃចន្ទម្សិលមិញ ហើយបន្ទាប់មកបាតុករមួយក្រុមបានទៅឡោមព័ទ្ធផ្ទះលោកកឹម សុខា នៅក្នុងខណ្ឌទួលគោក ដោយមានគប់ដុំថ្មនិងទឹកសុទ្ធ ជាការតវ៉ាដើម្បីទាមទារឲ្យរដ្ឋសភា ដកលោក កឹម សុខា ចេញពីអនុប្រធានទី ១ រដ្ឋសភា។
លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និង លោក គង់ សុភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង នៃគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមបាតុករ វាយឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១២:៣០ នាទីរសៀលថ្ងៃម្សិលមិញ ខណៈតំណាងរាស្ត្រគណបក្សប្រឆាំងទាំងនេះ បានជិះរថយន្តចេញពីប្រជុំសភា។ នេះបើតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
លោក សុវណ្ណ បញ្ជាក់ថា៖ «បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ IOS ដើម្បីជួយសង្គ្រោះព្យាបាល»។
កាលពីព្រឹកម្សិលមិញ ក្រុមបាតុករ ដែលគេប៉ាន់ប្រមាណថា មានជាង ៧ ០០០ នាក់ ដែលក្នុងនោះ មានទាំងមន្ត្រីអាជ្ញាធរសង្កាត់ និង ខណ្ឌ មួយចំនួនក្នុងរាជធានីភ្នំពេញ បានមកប្រមូលផ្ដុំគ្នា នៅមុខរដ្ឋសភា ធ្វើការតវ៉ា ទាមទារឲ្យមានការទម្លាក់ លោក កឹម សុខា ចេញពីតំណែងជាអនុប្រធានទីមួយរដ្ឋសភា ដោយពួកគេបានលើកឡើងថា៖«លោក កឹម សុខា ជាមនុស្ស ក្រឡេចក្រឡុច ចង្រៃ និង ញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់ជាតិ»។
នៅក្នុងការតវ៉ានោះ បានបង្កឲ្យមានភាពរញ៉េរញ៉ៃ និងកកស្ទះចរាចរណ៍ពេញដងផ្លូវ ចាប់តាំងពីមុខសួនកម្សាន្ត ឌ្រីមឡេន រហូតដល់ភាគខាងត្បូងស្ថានទូតអូស្ត្រាលី អស់រយៈពេលជាងបីម៉ោង ដោយពុំឃើញកម្លាំងសមត្ថកិច្ច ជួយធ្វើអន្តរាគមន៍រៀបចំសណ្តាប់ធ្នាប់ ដូចការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ឬបាតុកម្មក្នុងរឿងជម្លោះដីធ្លីកាលពីពេលកន្លងមកឡើយ។
ក្រុមបាតុករភាគច្រើន បានបំបែកគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន បន្ទាប់ពីលោកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សប្រជាជន បានចេញមកទទួលញត្តិរបស់ពួកគេ ដើម្បីប្រគល់ជូនប្រធានរដ្ឋសភាជាតិ ហេង សំរិន និងបន្ទាប់ពីបាតុករមួយក្រុម បានវ៉ៃតំណាងរាស្ត្រគណបក្សប្រឆាំងឲ្យរងរបួស ប៉ុន្តែ បាតុករខ្លះទៀតបាននាំគ្នាទៅកាន់ផ្ទះលោក កឹម សុខា នៅក្បែរផ្សារមាន់អាំង ក្នុងខណ្ឌទួលគោក។ ដោយឡោមព័ទ្ធផ្ទះលោកកឹម សុខា ដែលបាតុករជាច្រើនមានពាក់មួកសុវត្ថិភាពខ្មៅ និងបិទមុខ បាតុករបានគប់ដុំថ្ម ដបទឹកសុទ្ធ ចូលទៅក្នុងរបងផ្ទះលោកកឹម សុខា ហើយនៅម៉ោងប្រមាណជិតពីររសៀល ក៏បានរំសាយទៅវិញបាត់អស់។ លោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្ដ្រោះជាតិ បាននិយាយថា ការតវ៉ារបស់ប្រជាពលរដ្ឋ ឬមន្ត្រីរាជការសាធារណៈ ដែលទាមទារចង់បានអ្វីមួយនោះ គឺជាសិទ្ធិរបស់ពួកគាត់ ដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែ មិនត្រូវប្រើអំពើហិង្សាវ៉ៃដំទៅលើអ្នកណាម្នាក់ឡើយ។
លោកថ្លែងថា៖ «សម្រាប់ ករណីតវ៉ានៅព្រឹក [ថ្ងៃចន្ទ] នេះ ក្រុមបាតុករបានប្រើអំពើហិង្សាយ៉ាងកំរោល មកលើតំណាងរាស្ត្ររបស់យើង ចំនួនពីរនាក់ឲ្យរងរបួសធ្ងន់និងបានវាយបំផ្លាញរថយន្ត និងលំនៅឋានរបស់លោក អនុប្រធានទីមួយរដ្ឋសភាជាតិ កឹម សុខា បណ្ដាលឲ្យការខូចខាតយ៉ាងដំណំផងដែរ»។
លោក បានបន្ថែមថា៖ «ការតវ៉ាដោយអំពើហិង្សាបែបនេះ គឺជាអំពើល្មើសព្រហ្មទណ្ឌ ដែលក្រសួងមហាផ្ទៃ ចាំបាច់ ត្រូវតែធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនដៃដល់ និងអ្នកនៅពីក្រោយការញុះញង់ បង្កអំពើហិង្សានេះ មកផ្តន្ទាទោសតាមផ្លូវច្បាប់»។
ក្រោយពីមានអំពើហិង្សាកើតឡើង លោក ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជន ដែលជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រ Facebook របស់លោក បានធ្វើការថ្កោលទោសភ្លាមៗ ចំពោះសកម្មភាពតវ៉ា ដែលនាំឲ្យមានអំពើហិង្សាកើតឡើង និងបង្កឲ្យសមាជិកតំណាងរាស្ត្រគណបក្សសង្គោះជាតិ ពីរនាក់រងរបួសធ្ងន់។
លោកបានសរេសរថា៖ «ក្នុងនាមជាតំណាងរាស្ត្រមួយរូបរបស់គណបក្សប្រជាជន ខ្ញុំតែងតែយកចិត្តទុកដាក់ ចំពោះការតវ៉ា សំណូមពរ និងមតិយោបល់របស់ប្រជាជន ដោយគ្មានការរើសអើង នាពេលកន្លងមក។ ប៉ុន្តែ ខ្ញុំមិនគាំទ្រ និងថ្កោលទោស លើអំពើហិង្សា ដែលប្រព្រឹត្តលើប្រជាពលរដ្ឋ និងជាពិសេស លើតំណាងរាស្ត្រ ហើយសូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តច្បាប់ ដើម្បីវែកមុខនិងដាក់ទោសដល់ជនដៃដល់ ដែលបានប្រព្រឹត្តអំពើហិង្សាទាំងនេះ ស្របតាមគោលការណ៍នីតិរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា»។
លោក ឆាយ សង្វា អាយុ ២៣ ឆ្នាំ ដែលបានចូលរួមការតវ៉ា កាលពីព្រឹកម្សិលមិញ បាននិយាយថា លោក កឹម សុខា ជារឿយៗ បាននិយាយឃោសនា បោកប្រាស់ប្រជាពលរដ្ឋ និងញុះញង់ ឲ្យពលរដ្ឋបែកបាក់សាមគ្គីគ្នា និង មិនគោរពសម្ដីចូលចិត្តនិយាយសន្យាខ្យល់។
លោកថ្លែងថា៖ «ក្រុមរបស់យើង នឹងបន្តធ្វើការតវ៉ារហូតដល់មានការទម្លាក់លោក កឹម សុខា មេសន្យាខ្យល់ចេញពីតំណែងជាអនុប្រធានរដ្ឋសភា»។ចំណែកឯលោក ទិត្យ ត្រៃវេទ ដែលអះអាងថា ជាសមាជិកនៃក្រុមសម្ព័ន្ធសេនានាគ ជាសកម្មជនគាំទ្រគណបក្សប្រជាជន បាននិយាយថា៖«លោកកឹម សុខា ជាអ្នកនយោបាយញុះញង់ និងបង្កើតនូវវប្បធម៌ រើសអើងឲ្យប្រជាពលរដ្ឋខ្មែរ មានភាពស្អប់ខ្ពើមគ្នាទៅវិញទៅមកគឺជាមនុស្សចង្រៃផុតលេខ ដែលត្រូវតែដកចេញជាបន្ទាន់ពីតំណែងជាអនុប្រធានរដ្ឋសភា»។
លោក ស្រី ឡោក ខេង ដែលបានចេញទទួលញត្តិពីក្រុមអ្នកតវ៉ាទាំងនេះ បានថ្លែងថា នេះជាលើកទីមួយហើយ ដែលប្រជាពលរដ្ឋ បាននាំគ្នាដ៏ច្រើនកុះករ មកតវ៉ាសុំឲ្យមានការដកតំណែងថ្នាក់ដឹកនាំម្នាក់នៃរដ្ឋសភា។
លោកស្រីបានថ្លែងថា៖«ការតវ៉ានេះ បង្ហាញឲ្យឃើញអំពី លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ ប៉ុន្តែករណីនេះ មិនមែនសម្តេចប្រធានរដ្ឋសភាម្នាក់ អាចដកហូតតំណែង និងតួនាតីភារកិច្ចរបស់សមាជិក ឬថ្នាក់ដឹកនាំរដ្ឋសភាណាម្នាក់បានឡើយ គឺត្រូវមានការប្រជុំឯកភាព ពីសមាជិកនៃរដ្ឋសភាភាគច្រើន»។
កាលពីរសៀលម្សិលមិញ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយដោយថ្កោលទោស ចំពោះការវ៉ៃដំបណ្តាលឲ្យរងរបួសជាទម្ងន់មកលើអ្នកតំណាងរាស្ត្រនេះថា៖ «ជាអំពើរំលោភសិទ្ធិមនុសយ៉ាងធ្ងន់ធ្ងរ និងជាការរំលោភបំពានអភ័យឯកសិទ្ធិសភា របស់អ្នកតំណាងរាស្ត្រ ដែលបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
គណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងចាប់ខ្លួនអ្នកដែលបានប្រព្រឹត្តអំពើហិង្សាមកលើអ្នកតំណាងរាស្ត្រទាំងពីរនាក់ខាងលើ មកផ្តន្ទាទោសតាមនីតិវិធីច្បាប់។
នៅឯមន្ទីរព្យាបាល IOS លោក ញ៉យ ចំរើន បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា នៅពេលដែលបញ្ចប់កិច្ចប្រជុំនៅក្នុងរដ្ឋសភា កាលពីវេលាម៉ោងប្រមាណជា ១២ ថ្ងៃត្រង់ លោកបានប្រញាប់ប្រញាល់ ដើម្បីចេញទៅចូលរួមកិច្ចប្រជុំ នៅក្នុងបក្ស ប៉ុន្តែពេលចេញ លោកមិនត្រូវបានគេឲ្យចេញតាមទ្វារមុខទេ គឺឲ្យចេញតាមច្រកចំហៀង ព្រោះខ្លាចក្រុមបាតុករឃើញ ហើយប្រើហិង្សាមកលើ។
លោកបានបន្តថា នៅពេលរថយន្តរបស់លោកចេញផុតពីច្រកទ្វារបានបន្តិច ស្រាប់តែមានក្រុមបាតុករមួយក្រុម មកព័ទ្ធរថយន្តរបស់លោក។
លោកបញ្ជាក់ថា៖ «ក្រុមបាតុករ បានមកព័ទ្ធរថយន្តរបស់ខ្ញុំ ហើយទាញបំពង់ដែក វាយកម្ទេចឡានរបស់ខ្ញុំ រួចចាប់ក្របួចកអាវរបស់ខ្ញុំ និងទាញខ្ញុំចេញពីរថយន្តវាយយកតែម្ដង ដោយគ្មានការសួរនាំអ្វីឡើយ»។
លោក បានបន្តថា៖«ឥឡូវនេះភ្នែក[ស្ដាំ]របស់ខ្ញុំមើលមិនឃើញទេ ហើយបាក់ឆ្អឹងក្ដោងច្រមុះ និងបាក់ដៃម្ខាង»។
នៅក្នុងការវាយប្រហារនោះ គេមិនបានឃើញវត្តមានក្រុមកម្លាំងសន្តិសុខ ឬកម្លាំងនគរបាលណាម្នាក់ ចូលទៅជួយអន្តរាគមន៍នោះឡើយ គឺទុកឲ្យក្រុមបាតុករទាំងនោះ វាយដំតាមអំពើចិត្ត ទៅលើអ្នកតំណាងរាស្ត្រ គណបក្សប្រឆាំងរហូតដល់បាតុករខ្លះ បានលោតទៅធាក់ចំដើមទ្រូងលោក ញ៉យ ចំរើន ទៀតផង នៅពេលដែល លោកញ៉យ ចំរើន កំពុងតែដេកសន្លប់ស្តូកស្តឹង នៅកណ្តាលផ្លូវ។
ពាក់ព័ន្ធករណីនេះ លោក សុខ សំអ៊ុត នាយនគរបាលប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ បាននិយាយថា៖ «វាជាការខ្វះចន្លោះដោយអន្លើ ព្រោះក្រោយពីតំណាងរាស្រ្តម្នាក់ បានចេញមកទទួលញ្ញត្តិ ពីក្រុមបាតុករហើយនោះ ពួកគេបានបំបែកគ្នា ត្រឡប់ទៅផ្ទះវិញ ហើយកម្លាំងរបស់យើង ក៏នាំគ្នាទៅហូបបាយ។ លុះពេលទទួលដំណឹងពីហេតុការណ៍នោះពួកយើងខ្ញុំបានប្រញាប់មកជួយអន្តរាគមន៍ដែរ តែពេលមកដល់ករណីនោះបានចប់សព្វគ្រប់បាត់ទៅហើយ»។
ចំណែក លោក ខាត់ ខុនទិត្យ នាយនគរបាលប៉ុស្តិ៍សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក បានថ្លែងថា ដោយសារបាតុករច្រើនពេក នោះក្រុមកម្លាំងសមត្ថកិច្ចរបស់លោក ជាប់រវល់សម្រួលចរាចរណ៍ កុំឲ្យមានភាពកកស្ទះ ខណៈក្រុមបាតុករមួយចំនួន បានផ្ដុំគ្នានៅមុខផ្ទះរបស់លោក កឹម សុខា ដែលស្ថិតនៅកែងផ្លូវលេខ ៣១៣។
លោកបានថ្លែងថា៖«មុនដំបូង យើងមិនបានដឹងអំពីហេតុការណ៍នៃការគប់ដុំថ្មចូលផ្ទះលោក កឹម សុខា ទេ ព្រោះពួកយើងជាប់រវល់ជួយសម្រួលចរាចរណ៍ លុះក្រោយមកទើបដឹង គឺក្រុមបាតុករ បាននាំគ្នាបំបែកហ្វូងអស់ទៅហើយ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន ថ្លែងថា៖ «ករណីនេះ គួរទុកឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនល្មើសយកទៅផ្ដន្ទាទោស។ ទោះបីយ៉ាងណា យើងមានចម្ងល់ខ្លះ ថាតើហេតុអ្វីបានជាអ្នកបើកបរ មិនបើករថយន្តចេញឲ្យផុតភ្លាមៗទៅ ម្ដេចក៏បណ្ដោយឲ្យគេវាយលើតំណាងរាស្ត្រ ហើយខ្លួនរត់ក្រវិលជុំវិញរថយន្តទៅវិញ?»។
លោក នី ចរិយា មន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សអាដហុក ដែលបានចូលរួមឃ្លាំមើល ការធ្វើបាតុកម្ម នៅខាងក្រៅរដ្ឋសភាកាលពីម្សិលមិញ បានថ្លែងថា អំពើហិង្សាបានកើតឡើងដោយសារតែការធ្វេសប្រហែស របស់អាជ្ញាធរមានសមត្ថកិច្ច ដែលមិនបានចាត់កម្លាំងជួយការពារសន្តិសុខរៀបចំសណ្តាប់ធ្នាប់ដូចការធ្វើបាតុកម្មកាលពីពេលកន្លងមក ដែលទុកឲ្យ«បាតុករវ៉ៃអាណាក៏វ៉ៃទៅតាមអំពើចិត្ត ដែលជាការអនុវត្តផ្ទុយពីច្បាប់ធ្វើបាតុកម្ម»។
លោកបញ្ជាក់ថា៖«ដោយសារបាតុករ ដែលគាំទ្រគណបក្សប្រជាជន មានអាជ្ញាធរស្លៀកពាក់ស៊ីវិលចូលរួម មានបាតដៃទី ៣ អ៊ីចឹងពួកគេអាងខ្នងធ្វើអីក៏បាន»។
លោក ចរិយា បានអំពាវនាវឲ្យសមត្ថកិច្ច ត្រូវតែធ្វើការស៊ើបអង្កេត ចំពោះអំពើហិង្សាវ៉ៃដំទៅលើអ្នកតំណាងរាស្ត្រនេះ ដើម្បីនាំខ្លួនពួកគេ មកទទួលខុសត្រូវចំពោះមុខច្បាប់៕ រាយការណ៍បន្ថែម ដោយ សូ វិសាល
កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចាត់វិធានការលើ លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ដែលបានយកវេទិកានានា វាយប្រហារលើគណបក្សប្រជាជនកម្ពុជា។
សម្តេចលើកឡើងថា៖ «ខ្ញុំសូមផ្តាំទៅអាម្សៀមួយនោះ ចេញចូលៗៗចាស់ហើយល្មមហើយ "អាគាំ" និយាយឱ្យច្បាស់អញ្ចឹង ផ្តាំទៅ "អាគាំ" យើងពីដើមនៅជាមួយគ្នាតើ ក្រោយមកក្នុងរយៈពេលកន្លងទៅ លោកឯងចេញមកដើម្បីចូលរួមជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ ឥឡូវអ្នកចូលត្រឡប់ទៅវិញ អ្នកឯងវាយប្រហារគណបក្សប្រជាជន»។
សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រឆាំង នៅពេលដែលឃោសនា តែវាយប្រហារលើគណបក្សកាន់អំណាច ហើយក្នុងចំណោមនោះ ក៏មានលោក គង់ គាំ ដែលចេញពីគណបក្សឆន្ទៈខ្មែរ ទៅចូលរួមជាមួយគណបក្សភ្លើងទៀនផងដែរ។
«ហ៊ុន សែន ហ៊ានវ៉ៃខ្នោះចំពោះជនក្បត់ ដែលមានភស្តុតាងគ្រប់គ្រាន់នៅម៉ោង១២យប់ ហ៊ុន សែន គឺមិនខ្លាចអ្វីទាំងអស់ ទាក់ទងនឹងរឿងថែរក្សាសន្តិភាព ខ្ញុំសូមព្រមានអ្នកឯងកុំឱ្យសោះ អួតអីអួតចុះ តែអ្នកឯងវាយគណបក្សប្រជាជន អ្នកឯងដឹងថាគេឈឺទេ»។ នេះបើតាម សម្តេចតេជោ។
សម្តេចបានរំលឹកអំពីរឿង លោក គង់ បូរ៉ា កូនប្រុសលោកគង់ គាំ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងកូនប្រុសម្នាក់ទៀតបង្កើតបក្សឆន្ទៈខ្មែរ ហើយចូលទៅឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់។ សម្តេចបានស្នើឱ្យ លោក គង់ គាំ ធ្វើនយោបាយតាមរបៀបដោះស្រាយបញ្ហារបស់ខ្លួន ដោយកុំយកគណបក្សប្រជាជនធ្វើជារបៀបវារៈ នៃការវាយប្រហារ។
សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានប្តឹងយកផ្ទះរបស់ លោក គង់ គាំ ផងដែរ។ សម្តេចបានបញ្ជាក់ថា ផ្ទះនេះគឺជាអតីតទ្រព្យសម្បត្តិរបស់ក្រសួងការបរទេស ដែលអតីតកាល លោក គង់ គាំ ត្រឡប់ធ្វើអគ្គរដ្ឋទូតនៅទីក្រុងហាណូយវិញ បានដណ្តើមយកផ្ទះនោះ។ ទោះជាយ៉ាងណា សម្តេចអះអាងថា សម្តេចនៅតែយោគយល់ដោយសារតែលោក គង់ គាំ ធ្លាប់នៅជាមួយគ្នា។ សម្តេចចាត់ទុកថា នេះជាការដាស់តឿន លោក គង់ គាំ កុំឱ្យព្រហើនពេក។
សម្តេចបានរិះគន់ លោក គង់ គាំថា៖ «ដើម្បីបំពេញចិត្តទណ្ឌិតនៅខាងក្រៅ ដែលខ្លួនបានវាយប្រហារប៉ុន្មានឆ្នាំមកនេះ ខ្លួនមកវាយប្រហារគណបក្សប្រជាជនអញ្ចឹងឬ? ខ្លួនឯងនេះ បានបម្រើការនៅក្នុងគណបក្សប្រជាជន ក្លាយទៅជាសមាជិកគណៈកម្មាធិការកណ្តាល ហើយឱ្យធ្វើក្រសួងការបរទេស ប៉ុន្តែលោកឯង បានធ្វើឱ្យបែកក្រសួងការបរទេស បានខ្ញុំដកលោកឯងឱ្យទៅកាន់ជារដ្ឋមន្ត្រីត្រួតពិនិត្យ ហើយខ្ញុំមកគ្រប់គ្រងក្រសួងការបរទេស ដើម្បីកុំឱ្យបែកបាក់កម្លាំងតទៅទៀត លោកឯងវាអត់កំណើត បានខ្ញុំត្រូវធ្វើអញ្ចឹង អាហ្នឹងខ្ញុំសូមដាស់តឿន»។
សម្តេចក៏បានបង្គាប់ឱ្យ លោក គង់ បូរ៉ា ធ្វើការងារឱ្យបានត្រឹមត្រូវ ហើយបើចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាហើយ ត្រូវបម្រើគណបក្សប្រជាជន មិនអាចបម្រើគណបក្សប្អូនរបស់ខ្លួនបានទេ។ សម្តេចបានរម្លឹកថា រថយន្តរបស់ លោក គង់ បូរ៉ា ជិះរាល់ថ្ងៃនេះ ក៏ជារថយន្តដែលសម្តេចបានទិញឱ្យ ដោយសារតែសម្តេចមានការអាណិតអាសូដោយធ្លាប់ឃើញលោកកាលពីនៅក្មេង ហើយឪពុករបស់លោកក៏ធ្លាប់បានធ្វើការជាមួយសម្តេចពេលនោះ៕
សម្តេចលើកឡើងថា៖ «ខ្ញុំសូមផ្តាំទៅអាម្សៀមួយនោះ ចេញចូលៗៗចាស់ហើយល្មមហើយ "អាគាំ" និយាយឱ្យច្បាស់អញ្ចឹង ផ្តាំទៅ "អាគាំ" យើងពីដើមនៅជាមួយគ្នាតើ ក្រោយមកក្នុងរយៈពេលកន្លងទៅ លោកឯងចេញមកដើម្បីចូលរួមជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ ឥឡូវអ្នកចូលត្រឡប់ទៅវិញ អ្នកឯងវាយប្រហារគណបក្សប្រជាជន»។
សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រឆាំង នៅពេលដែលឃោសនា តែវាយប្រហារលើគណបក្សកាន់អំណាច ហើយក្នុងចំណោមនោះ ក៏មានលោក គង់ គាំ ដែលចេញពីគណបក្សឆន្ទៈខ្មែរ ទៅចូលរួមជាមួយគណបក្សភ្លើងទៀនផងដែរ។
«ហ៊ុន សែន ហ៊ានវ៉ៃខ្នោះចំពោះជនក្បត់ ដែលមានភស្តុតាងគ្រប់គ្រាន់នៅម៉ោង១២យប់ ហ៊ុន សែន គឺមិនខ្លាចអ្វីទាំងអស់ ទាក់ទងនឹងរឿងថែរក្សាសន្តិភាព ខ្ញុំសូមព្រមានអ្នកឯងកុំឱ្យសោះ អួតអីអួតចុះ តែអ្នកឯងវាយគណបក្សប្រជាជន អ្នកឯងដឹងថាគេឈឺទេ»។ នេះបើតាម សម្តេចតេជោ។
សម្តេចបានរំលឹកអំពីរឿង លោក គង់ បូរ៉ា កូនប្រុសលោកគង់ គាំ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងកូនប្រុសម្នាក់ទៀតបង្កើតបក្សឆន្ទៈខ្មែរ ហើយចូលទៅឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់។ សម្តេចបានស្នើឱ្យ លោក គង់ គាំ ធ្វើនយោបាយតាមរបៀបដោះស្រាយបញ្ហារបស់ខ្លួន ដោយកុំយកគណបក្សប្រជាជនធ្វើជារបៀបវារៈ នៃការវាយប្រហារ។
សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានប្តឹងយកផ្ទះរបស់ លោក គង់ គាំ ផងដែរ។ សម្តេចបានបញ្ជាក់ថា ផ្ទះនេះគឺជាអតីតទ្រព្យសម្បត្តិរបស់ក្រសួងការបរទេស ដែលអតីតកាល លោក គង់ គាំ ត្រឡប់ធ្វើអគ្គរដ្ឋទូតនៅទីក្រុងហាណូយវិញ បានដណ្តើមយកផ្ទះនោះ។ ទោះជាយ៉ាងណា សម្តេចអះអាងថា សម្តេចនៅតែយោគយល់ដោយសារតែលោក គង់ គាំ ធ្លាប់នៅជាមួយគ្នា។ សម្តេចចាត់ទុកថា នេះជាការដាស់តឿន លោក គង់ គាំ កុំឱ្យព្រហើនពេក។
សម្តេចបានរិះគន់ លោក គង់ គាំថា៖ «ដើម្បីបំពេញចិត្តទណ្ឌិតនៅខាងក្រៅ ដែលខ្លួនបានវាយប្រហារប៉ុន្មានឆ្នាំមកនេះ ខ្លួនមកវាយប្រហារគណបក្សប្រជាជនអញ្ចឹងឬ? ខ្លួនឯងនេះ បានបម្រើការនៅក្នុងគណបក្សប្រជាជន ក្លាយទៅជាសមាជិកគណៈកម្មាធិការកណ្តាល ហើយឱ្យធ្វើក្រសួងការបរទេស ប៉ុន្តែលោកឯង បានធ្វើឱ្យបែកក្រសួងការបរទេស បានខ្ញុំដកលោកឯងឱ្យទៅកាន់ជារដ្ឋមន្ត្រីត្រួតពិនិត្យ ហើយខ្ញុំមកគ្រប់គ្រងក្រសួងការបរទេស ដើម្បីកុំឱ្យបែកបាក់កម្លាំងតទៅទៀត លោកឯងវាអត់កំណើត បានខ្ញុំត្រូវធ្វើអញ្ចឹង អាហ្នឹងខ្ញុំសូមដាស់តឿន»។
សម្តេចក៏បានបង្គាប់ឱ្យ លោក គង់ បូរ៉ា ធ្វើការងារឱ្យបានត្រឹមត្រូវ ហើយបើចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាហើយ ត្រូវបម្រើគណបក្សប្រជាជន មិនអាចបម្រើគណបក្សប្អូនរបស់ខ្លួនបានទេ។ សម្តេចបានរម្លឹកថា រថយន្តរបស់ លោក គង់ បូរ៉ា ជិះរាល់ថ្ងៃនេះ ក៏ជារថយន្តដែលសម្តេចបានទិញឱ្យ ដោយសារតែសម្តេចមានការអាណិតអាសូដោយធ្លាប់ឃើញលោកកាលពីនៅក្មេង ហើយឪពុករបស់លោកក៏ធ្លាប់បានធ្វើការជាមួយសម្តេចពេលនោះ៕
No comments:
Post a Comment