Saturday, March 30, 2024

ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ

ចលនាយុវជន និង និស្សិត ទាំងនេះ ដើម្បី  ប្រមូលកម្លាំង ត្រៀមបំពាក់អាវុធចូលមក រំដោះជាតិ ដើម្បីសេរីភាព និង ឯករាជ្យភាព ចេញពី ពួកអាណានិគមន៍ នៅតំបន់ អាស៊ីអាគ្នេយ៍ ដូចជា បារាំង អាមេរិក អគ្លេស ជប៉ុន នេះបើតាមគោលបំណងកាលឆ្នាំ ១៩៤៨  Conference of Youth and Students of Southeast Asia Fighting for Freedom and Independence។ យោងតាមគោលបំណងឆ្នាំនោះ ធៀបជាមួយ គោលបំណងឆ្នាំ ២០២៤ នេះ ចលនាខ្មែរដើម្បីប្រជាធិប្បតេយ្យ គឺមានគោលបំណង ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្រោម ស្លាក " កម្ពុជាក្រោមអាណានិគមន៍ ចិន"។

RFA Khmer  #កម្រងរូបភាព៖ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យប្រកាសចាប់ផ្ដើមដំណើរការ --- សកម្មជនសិទ្ធិមនុស្សនិងអ្នកនយោបាយមកពីប្រទេសមួយចំនួន បានមកចូលរួមវិធីប្រកាសដំណើរការជាផ្លូវការរបស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យនៅទីក្រុង ឡុង ប៊ិច (Long Beach) រដ្ឋកាលីហ្វ័នីញ៉ា កាលពីថ្ងៃសៅរ៍ទី២៣ ខែមីនា។ ចលនាថ្មីនេះ នឹងប្រមូលកម្លាំងពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានដើម្បីជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយយុត្តិធម៌នៅកម្ពុជា។

Max Khim តាមសំដីរបស់ក្រុមចលនា KMDថា ពួកគេអាចទទួលលុយពីរដ្ឋបរទេសហើយបញ្ជូនទៅទ្រទ្រង់បក្សក្នុងស្រុកបាន. តើមែនឬលោកប្រតិកម្មរហស័រដ្ឋាភិបាល??

Sam Rainsy & Democracy posted a video to the playlist Sam Rainsy in USA. លោក សម រង្ស៊ី ថ្លែងក្នុងពិធីសម្ពោធ ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ (KMD) នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ថ្ងៃ២៣ មីនា ឆ្នាំ២០២៤

Long Beach, CA, 23 March 2024
Sam Rainsy ២៣ មីនា ២០២៤ / 23 March 2024
ពិធីសម្ពោធ ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
Ceremony for the launch of the Khmer Movement for Democracy (KMD) in Long Beach, California, USA.

TV សំឡេងមនសិការខ្មែរ ពាក្យ​ដែលលោកបណ្ឌិត #សេងសារី និយាយ​ថា KMD ទទួលថវិកាអង្គការ ឬរដ្ឋបទេស ស្មើនឹង​បណ្ឌិត #សូណារ៉ូ និយាយ​ថា (បងប្អូនយើងនាំគ្នាបើកផ្លូវឈាម) លទ្ធផលគេចោទថា ចលនា​ពួក (ឧទ្ទាម​) ។

២៣ មីនា ២០២៤ / 23 March 2024 - Launch of the Khmer Movement for Democracy (KMD)

សូមចូលរួមស្តាប់ផ្ទាល់ ពិធីសម្ពោធ ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ ថ្ងៃ ២៣ មីនា ២០២៤ នេះ ចាប់ពីម៉ោង ២:៣០ នាទីព្រឹក ម៉ោងប្រទេសកម្ពុជា (ថ្ងៃ បន្ទាប់ គឺ ២៤ មីនា) នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ លោក សម រង្ស៊ី នឹងចូលរួមផងដែរ ជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធនេះ។


VOA Khmer ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​» បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ជា​ផ្លូវការ​នា​ចុង​ខែ​មីនា​នេះ​ ក្នុង​គោល​បំណង​ប្រមូល​ផ្តុំ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​រួម​គ្នា​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​បាន​ធ្លាក់​ចុះ​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ឆ្នាំ​ ២០១៧​។​

ថ្លែង​ប្រាប់​អ្នក​ចូលរួម​ប្រមាណ​ ៤០០​នាក់​ កាលពី​ថ្ងៃ​ទី ​២៣​ ខែ​មីនា​ នៅ​សាកល​វិទ្យាល័យ​រដ្ឋ​California​ ក្រុង​ Long Beach ​ អ្នកស្រី ​មូរ សុខហួរ ​ដែល​ទើប​ប្រកាស​លាលែង​ពី​តំណែង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និយាយ​ថា ​អ្នកស្រី​លាលែង​ពី​គណបក្ស​នយោបាយ​ដោយ​សោក​ស្តាយ​ក្រោយពី​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាង​ ២០​ឆ្នាំ។​ ប៉ុន្តែ​នេះ​ជា​ជម្រើស​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​ដើម្បី​សម្រេច​គោល​ដៅ​ស្តារ​សិទ្ធិ​មនុស្ស​ សេរីភាព​បញ្ចេញ​មតិ​ សេរីភាព​ព័ត៌មាន​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។​

អ្នកចូលរួម​ក្នុង​ចលនា​នយោបាយ​នេះ​មាន​យុវជន​និង​យុវតី ​ដែល​មិន​ចង់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​និង​មាន​ការគាំទ្រ​ជា​លក្ខណៈ​អន្តរជាតិ ​ជាពិសេស​មាន​ការ​ចូលរួម​ពី​តំណាង​ចលនា​ប្រជា​ធិបតេយ្យ​នៃ​ប្រទេស​ផ្សេងៗ​ ដូច​ជា​ភូមា​ ហុងកុងនិង​កោះតៃវ៉ាន់​ជាដើម។​

លោក សេង សារី​ អ្នក​វិភាគសង្គម​និងនយោបាយ​ប្រាប់​អ្នក​ចូលរួមថា​ ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​អាច​ជា​ចលករ​កៀរគរ​កម្លាំង​ជំនាន់​ថ្មី​នៃ​យុវជន​ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ឈាម​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ​ដែល​ចូល​កាន់​អំណាច​បន្ត​ពី​ឪពុក​តាំងពី​ថ្ងៃ​ទី​ ២២ ​ខែ​សីហា​ ឆ្នាំ​ ២០២៣។

ថ្វី​បើ​អ្នក​ស្រី​ មូរ សុខហួរ​ លាងលែង​ពី​គណបក្ស​ក៏ដោយ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ចាត់​ទុក​ចលនា​នេះ​ជា ​«ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​តែមួយ»​ ហើយថា​ជា​រឿង​ចាស់​ដូច​ការ​បង្កើត​សម្ព័ន្ធភាព​ដើម្បី​ប្រជាធិបតេយ្យ​កន្លង​មក។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា ​ការណ៍​នេះ​ដោយសារលោក​សង្កេត​ឃើញ​ថា ​លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​មា ន​វត្តមាន​ជា​អធិបតី​ម្នាក់​ក្នុង​ការ​ប្រកាស​ចាប់ផ្តើម​ចលនា​នេះ៖​ «វាគ្រាន់​តែ​ជារូបភាព​ទេ តែខ្លឹមសារ​នៅ​ដដែល​ទេ ពីព្រោះ​ទី​ ១ ​ខ្ញុំ​កត់សម្គាល់ថា​ ការ​ធ្វើ​នយោបាយ​នៅតែ​នយោបាយ​ ហើយទី ២​ ការទៅ​ប្រជុំ​ប្រជាពលរដ្ឋ​នៅ ​L​ong Beach ហ្នឹង​ មានជាប់​ទៅដោយ​វត្តមាន​មេឧទ្ទាម​ក្រៅ​ច្បាប់​ជ្រុល​និយម។​ ដូច្នេះ​នេះជាក្រុមហ៊ុន​តែមួយ​គ្រាន់តែដូរ​រូបភាព​ប៉ុណ្ណោះ»។​
កម្ពុជា៖ មួរ សុខ ហ៊ូ កំពុងបង្កើតចលនាក្បត់ជាតិមួយ នៅបរទេស ហៅថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ។ បានជាហៅថា ជាចលនាក្បត់ជាតិ ដោយសារ មនុស្សដែលធ្វើរដ្ឋប្រហារយោធា ១៨ មិនា ឆ្នាំ ១៩៧០ មានសម្តេច លន់ នល់, សម្តេច ប៉ែន នុត, សម្តេច ចៅសែន កុសល និង សម្តេច ចក្រិញឹក ជូឡុង។ ដែល ញឹក ជូឡុង គឺជា ជនជាតិ ឆ្លូង CHOU LONG ជា រដ្ឋកុលសម្ព័ន្ធ ឆ្លូង ធ្លាប់ ចំណុះ រដ្ឋ ចម្ប៉ា FULRO/ DEGAR ។ ចាម ដេហ្គា ក៍កាន់សាសនាគ្រឹស្តិ ចំណែក ហូរ សុខហួរ ក៍កានសាសនាគ្រឹស្តិ ដូច្នេះ បានជាយើងថា នេះជា ចលនាក្បត់ជាតិ ដូច បក្សសង្រ្គោះជាតិដែរ ៕

លោក ប៉ែន បូណា៖ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ បង្កើតដោយក្រុមប្រឆាំង គឺអស់រឿងសម្តែង ហើយក៏ជាដង្ហើមចុងក្រោយ ដែលនឹងស្លាប់ទៅវិញឆាប់រហ័ស


ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា លោកស្រី មូរ សុខហួរ ដែលបានបង្កើតចលនាមួយដែលមានឈ្មោះថា “ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ” ដោយកើតចេញពីក្រុមមន្រ្តីអតីតគណបក្សប្រឆាំង នៅក្រៅប្រទេសដែលមាន លោកស្រីផ្ទាល់ជាប្រធាននោះថា ការបង្កើតចលនានេះឡើង ដោយសារពួកគេគ្មានរឿងសម្តែងថ្មី ហើយក៏គ្មានដង្ហើមដកបានយូរនោះទេ នឹងមានវាសនាដូចចលនា ផ្សេងដែលពួកគេបង្កើតឡើង ពោលនឹងស្លាប់ទៅវិញក្នុងពេលឆាប់ៗខាងមុខ ។

បើតាមលោកស្រី មូរ សុខហួរ ក្នុងពិធីសម្ពោធចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅ​សកលវិទ្យាល័យ(California) នៅទីក្រុង long beach សហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃមុននោះ គឺមានដៃគូសហការជាមួយអង្គការ មកពីក្រៅប្រទេសជាច្រើនផងដែរ ។ ពួកគេសង្ឃឹមថា ចលនាថ្មីនេះ នឹងប្រមូលកម្លាំងខ្មែរ ដើម្បីជួយជម្រុញឲ្យមាន លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ក្នុងនោះក៏ឃើញមានវត្តមាន លោក សម រង្ស៊ី និងលោក សេង សារីជាវិភាគនយោបាយចូលរួមចលនានេះផងដែរ ។

ចំពោះចលនានេះ ត្រូវបានលោកប៉ែន បូណាអះអាងថា គ្មានឥទ្ធិពលលើកម្ពុជាទេ ទោះមានដៃគូបរទេសជួយជ្រោមជ្រែងក៏ដោយ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៥ មីនាថា “ចលនាដែលបង្កើតឡើងដោយលោកស្រីមួរ សុខហួរ បង្ហាញឲ្យឃើញថា មេដឹកនាំបក្សប្រឆាំងជ្រុលនិយមប៉ុន្មាននាក់នេះ អស់ក្បាច់សម្តែងបានជាធ្វើតែរឿងដដែលៗ”។

លោកថា ការបង្កើតចលនានេះ ចលនានោះបានធ្វើជាច្រើនលើកហើយ តែគ្មានទទួលបានលទ្ធផលអ្វីទេ ទីបំផុតក៏ស្ងាត់ឈឹងទៅវិញ ព្រោះគ្មានការគាំទ្រពី ប្រជាពលរដ្ឋទាំងក្នុង-ក្រៅប្រទេស និង​ពីសហគមន៍អន្តរជាតិ។លោកបន្តថា បក្សប្រឆាំងនៅកម្ពុជាប្រកាន់នយោបាយជ្រុលនិយម គ្មានគោលការណ៍ គ្មានគោលនយោបាយដើម្បីប្រកួតប្រជែង ក្នុងការអភិវឌ្ឍប្រទេសទេ គឺមានតែនយោបាយលាបពណ៌ ញុះញង់ ដើម្បីធ្វើឲ្យបរិយាកាសសង្គម អាប់អួរដោយពួកគេយល់ថា នោះជាផលចំណេញរបស់ខ្លួន។ នេះគេហៅថា នយោបាយខាត នយោបាយបំផ្លាញជាតិ។ ទីបំផុតអស់ការគាំទ្រ។

ម្យ៉ាងទៀតលោកថា ដោយសារក្រោយការបោះឆ្នោតព្រឹទ្ធសភា បក្សប្រឆាំងបែកបាក់ខ្ទេចខ្ទីដោយសារ មេដឹកនាំខ្លួនឯងជាអ្នកបំបែក ទើបបានជាពួកគេចង់ស្តារមុខមាត់បានជា នាំគ្នាមួយក្តាប់តូចខិតខំបង្កើតចលនានេះឡើង ប៉ុន្តែចលនានេះមានវាសនា មិនខុសពីចលនាមុនៗឡើយ គឺបរាជ័យ។

ក្នុងចលនានេះដែរ ក៏បានលេចវត្តមានលោក សេង សារីជាអ្នកវិភាគនយោបាយផងដែរ ប៉ុន្តែត្រូវលោក ប៉ែន បូណាបញ្ជាក់ថា អ្នកវិភាគរូបនេះបានទទួលស្គាល់ ដោយខ្លួនឯងហើយថា ចលនានេះជាចលនានយោបាយតែ ជ្រកក្រោមស្លាកសង្គមស៊ីវិលដើម្បីបន្លំភ្នែកគេ។ ការធ្វើនយោបាយជ្រកក្រោមស្លាកសង្គមស៊ីវិល ត្រូវបានក្រុមប្រឆាំងជ្រុលនិយមប្រើប្រាស់យូរហើយ តែមិនបានជោគជ័យទេ។ ឥឡូវមកលេងក្បាច់ដដែលទៀត ដោយសារខ្លួនគ្មានគំនិតអ្វីថ្មី។

លោកគូសបញ្ជាក់ថា “សរុបទៅ នេះជាកិច្ចខិតខំស្វែងរកខ្យល់ ដកដង្ហើមចុងក្រោយរបស់មេដឹកនាំ ក្រុមប្រឆាំងជ្រុលនិយម តែមធ្យោបាយដែលពួកគេប្រើគឺចាស់គំរិលពេក។ ដូច្នេះ ពួកគេនឹងមិនអាចទទួលបានខ្យល់អុកស៊ីសែនថ្មីឡើយ ពោលគឺចលនានេះមានវាសនា មិនខុសពីចលនាសង្គ្រោះជាតិ ឬចលនាផ្សេងៗទៀតដែលពួកគេបានបង្កើតហើយ ស្លាប់ទៅវិញយ៉ាងឆាប់រហ័សនោះឡើយ” ៕

No comments:

Post a Comment