ហេតុអ្វីបានជា បារាំង ជោគជ័យក្នុងការ ប្តូរអក្សរ វៀតណាម តែ មិនអាច ដូរអក្សរខ្មែរ និង អក្សរ លាវ? ជាចម្លើយសាមញ្ញងាយយល់ គឺ
ប្រវត្តិវិទ្យា 2018-10-02 17:21
វត្តមានបារាំងនៅទឹកដីខ្មែរផ្ដដល់វិជ្ជមាន និងអវិជ្ជមានដូចជា ៖
ផលវិជ្ជមាន
- ការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់សៀម និងយួន
- ទាមទារខេត្តបាត់ដំបង សិរីសោភ័ណ និងសៀមរាបពីសៀម
- កសាងផផ្លូវរថយន្ដ និងរថភ្លើង
- បង្កើតសាលារៀនក្នុងស្រុក សាលាចុងបូព៌ា (ហាណូយ) សារមន្ទីរជាតិ
- រៀបចំរដ្ឋបាលគ្រប់គ្រង់យុត្តិធម៌ ( បណ្ដុះបណ្ដាលធនធានមនុស្ស)
- នាំចូលវប្បធម៌បារាំងចូលក្នុងស្រុកខ្មែរ
- លុបបំបាត់របបទោសភាពនៅកម្ពុជា
ផលអវិជ្ជមាន
- ដកហូតសិទ្ធិរបស់ព្រះរាជាខ្មែរ (រដ្ឋបាល ហរិញ្ញវត្តុ សេដ្ឋកិច្ច តុលាការ ...)
- ឆ្នាំ ១៩៤២ ប្ដូរតួអក្សរខ្មែរទៅជាអក្សរឡាតាំង (សង្រ្គាមឆ័ត្រ)
- បំបាត់អត្តសញ្ញាណជាតិខ្មែរ
- ឆ្នាំ ១៩៤៩ កាត់ទេកដីកម្ពុជាក្រោមឪ្យគេទៅយួន
- ប្រមូលពន្ធដារគ្រប់បែបយ៉ាង
- សម្លាប់រាស្រ្ដខ្មែរដែលបះបោរ
- កេណ្ឌខ្មែរឪ្យជួយបារាំងក្នុងសង្រ្គាមលោកទាំងពីរលើក
- បារាំងប្រមូលវត្ថុធាតុដើមខ្មែរ និងកេណ្ឌខ្មែរយកទៅប្រទេសបារាំង ។
Why were French attempts to romanise the Laotian and Khmer languages not as successful as with Vietnamese?
The French attempts to romanize the Laotian and Khmer languages were not as successful as with Vietnamese for several reasons. One of the main reasons is that the Vietnamese language had already been using Chinese characters, which were difficult for many Vietnamese people to learn and use. The introduction of the Latin script by the French made it easier for the Vietnamese to read and write their language.
On the other hand, the Laotian and Khmer languages already had their own scripts that were well-established and deeply rooted in their respective cultures. The people in these regions were more resistant to adopting the Roman script for their languages, as it was seen as an imposition of foreign influence.
Additionally, the level of education and literacy varied across these regions, which also affected the acceptance and adoption of the Roman script. These factors contributed to the differences in the success of French attempts to romanize the Laotian and Khmer languages compared to Vietnamese.
The simplest answer is that the French never set out to romanize any of those languages. Quoc Ngu was developed among early Portuguese and Spanish missionaries, with obvious help from Vietnamese clergy and parish members, in the 1600s. Those romanizations were systematized by the French Jesuit Alexandre de Rhodes, who published the first catechism and Latin-Portuguese-Vietnamese dictionary in Quoc Nhu, and is often cited, erroneously, as its developer. For the rest of the story, see Giau Vu’s answer.
What the French did was adopt Quoc Nhu as the national writing system for communicating with the Vietnamese. In their book “Indo China; an ambiguous colonization 1858–1954,” Pierre Brocheux and Daniel Hemery address how Quoc Ngu came to be utilized in Chapter Five, ‘Cultural Transformations’, beginning at page 225 (English Language edition).
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៤២ បាតុកម្មប្រាឆាំងបារាំងដើម្បីឲ្យដោះលែងលោកអាចារ្យ ហែម ចៀវ និងលោក នួន ឌួង ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសំណាក់ប្រជាជន និងព្រះសង្ឃស្នេហាជាតិជាច្រើន។ ក្នុងពេលនោះ លោក ប៉ាច ឈឺន គឺជាមនុស្សសំខាន់ជាងគេ និងបានដឹកនាំហ្វូងបាតុករដើម្បីប្រឆាំងបារាំង។ ព្រឹត្តិការណ៍នេះ ត្រូវបានគេហៅក្នុងប្រវត្តិសាស្រ្តថា “សង្គ្រាមឆ័ត្រ” ដែលពេលនោះ ឆ័ត្រគឺជាអាវុធដែលបាតុករ ជាពិសេសព្រះសង្ឃបានប្រើប្រាស់ ហើយព្រឹត្តិការណ៍នេះផងដែរ ត្រូវបានគេចាត់ទុកថាជាបាតុកម្មដំបូង ដែលមានទ្រង់ទ្រាយធំ ធ្វើឡើងដើម្បីប្រឆាំងអាណានិគមបារាំង។ ប៉ុន្តែប្រតិបត្តិកាណ៍ប្រឆាំងបារាំងនេះ ពុំបានទទួលជោគជ័យនោះទេ ព្រោះខ្មែរពេលនោះមានបទពិសោធន៍តិចតួចពេក។ លោក ប៉ាច ឈឺន ជាមួយនឹងមិត្តរួមការងារមួយចំនួនទៀតត្រូវបានបារាំងចាប់ខ្លួន។ លោក សឺង ង៉ុក ថាញ់ ដែលជាមនុស្សសំខាន់នៅពីក្រោយបាតុកម្មត្រូវបានភាសខ្លួនទៅខេត្តបាត់ដំបង បន្ទាប់មកទៅកាន់ប្រទេសជប៉ុន។
នៅថ្ងៃទី៩ ខែមិនា ឆ្នាំ ១៩៤៥ កងទ័ពជប៉ុននៅក្នុងឥណ្ឌូចិន គម្រាមកងទ័ពបារាំងដើម្បីកាន់កាប់ទឹកដីឥណ្ឌូចិន ហើយបានដាក់គុកមនុស្សមួយចំនួនដូចជា ប៉ូលីស ទាហ៊ាន និងប្រជាជនបារាំងមួយចំនួន។ សម្តេចសីហនុ ដែលមានជប៉ុននៅពីក្រោយ បានប្រកាស់ឯករាជ្យប្រទេសខ្មែរនៅថ្ងៃទី១១ ខែមិនា ឆ្នាំ១៩៤៥។ លោកសឺង ង៉ុកថាញ់ បានត្រឡប់មកពីជប៉ុនវិញ ហើយធ្វើការជារដ្ឋមន្រ្តីក្រសួងការបរទេស។ ក្រោយមកទៀតគាត់បានឡើងជានាយករដ្ឋមន្រ្តី។ គាត់បានប្រឹងប្រែងធ្វើការយ៉ាងមុះមត់ក្នុងការការពារឯករាជ្យរបស់ខ្មែរនៅពេលនៅ ប៉ុន្តែនៅអំឡុងខែតុលា បារាំងបានត្រឡប់មកគ្រប់គ្រងខ្មែរសារជាថ្មី ហើយបានបញ្ឈប់លោកពីនាយករដ្ឋមន្រ្តី ហើយចោទប្រកាន់និងកាត់ទោសលោកថាជាជនក្បត់ជាតិ។
បន្ទាប់ពីបារាំងបានចាប់ខ្លួនលោកព្រះអាចារ្យហែម ចៀវ និងលោកនួន ឌួង នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៤២ លោកសឺង ង៉ុកថាញ់ រួមជាមួយលោកប៉ាច ឈឺន លោកប៊ុណ្ណចន្ទ ម៉ុល ព្រះភិក្ខុប៉ាង ខាត់ និងព្រះភិក្ខុខៀវ ជុំ ជាដើមបានដឹកនាំពលរដ្ឋរាប់រយនាក់ និងព្រះសង្ឃរាប់រយអង្គដង្ហែរក្បួនធ្វើបាតុកម្មដើរដេដាស់ពេញទីក្រុងភ្នំពេញដើម្បីទាមទាការដោះលេងរបស់អ្នកទាំងពីរមកវិញ ។ លោកសឺង ង៉ុកថាញ់ជាអ្នករត់ការទាក់ទងកងទ័ពជប៉ុនដើម្បីជាជំនួយ ។ លោកសឺង ង៉ុកថាញ់បានប្រកាស់ប្រាប់ទៅបាតុករទាំងអស់ឲ្យនាំគ្នាចូលរួមធ្វើបាតុកម្មដោយអហិង្សា ត្រូវខំអត់ធ្មត់ទោះបីជាត្រូវទ័ពបារាំងវាយតប់ក៏ដោយ ព្រោះទ័ពជប៉ុនអាចជួយរកខុសត្រូវឲ្យបានប្រសិនកាលណាក្រុមបាតុករមិនប្រើអំពើហិង្សា ។ នៅថ្ងៃបាតុកម្មនោះ ព្រះសង្ឃបានចេញពីគ្រប់វត្តជិតឆ្ងាយមកផ្ដុំនៅវត្តលង្កា មួយកន្លែង វត្តឧណ្ណាលោមមួយកន្លែងទើបចេញដំណើរក្បួនដើរតម្រង់ទៅកាន់ទីរ៉េសុីដង្ស់បារាំង នៅខាងលិចវត្តភ្នំ ដោយរបៀបរៀបរយ ។
នៅខាងមុខក្បួនមានបដាសរសេរថា៖ សុំឲ្យដោះលេងលោកអាចារ្យហែម ចៀវ និងលោកនួន ឌួង និងមានពាក្យ ជយោ! ព្រះពុទ្ធសាសនា! ជាដើម ។ លោកប៉ាច ឈឺន ជាអ្នកដើរនាំមុខហ្វូងបាតុកម្មនោះ ។ ពេលទៅដល់រ៉េសុីដង្ស់ បារាំងមិនព្រមបើកឲ្យចូលទៅពិគ្រោះការឡើយ ក៏កើតទៅជាការរុញច្រានគ្នាទៅវិញទៅមក ។ បាតុកររុញប៉ូលិសបារាំងទៅមុខ ពួកប៉ូលិសបារាំងក៏រុញថយមកក្រោយវិញ ។ ឯលោកប៉ាច ឈឺនដែលចូលខកទៅក្នុងទីនោះ ក៏ត្រូវពួកគិញបារាំងចាប់អូសចូលទៅបាត់ ។ ការនោះបាននាំឲ្យបាតុករនៅខាងក្រៅ កើតការជ្រួលច្របល់ស្រែកឡើងថា៖ វាចាប់គ្នាយើងម្នាក់ទៀតហើយ វាមិនចរចារនឹងយើងទេ យើងត្រូវចូលទៅជួយរំដោះគ្នាយើងមកវិញ ។ ពេលនោះហើយ ក៏មានការប៉ះទង្កិចគ្នាកាន់តែខ្លាំងឡើងៗ ដោយខាងបារាំងមានដំបង ខាងបាតុករមានកូនតឹង និងព្រះសង្ឃមានឆ័ត្រស្ទើគ្រប់ដៃបានវាយគ្នារត់ខ្ចាត់ខ្ចាយ ។
ដោយបាតុកម្មនោះបានក្លាយជាអំពើអនាធិបតេយ្យ និងហិង្សាខុសការគ្រោងទុកបែបនេះ ទើបកងទ័ពជប៉ុនមិនហ៊ានលូកដៃចូល ។ ដោយសារបាតុករមានព្រះសង្ឃជាច្រើនរយអង្គបានប្រើឆ័ត្រជាអាវុធតដៃទៅនឹងទាហានបារាំងដូច្នោះ ទើបបានគេហៅបាតុកម្មទាមទាឲ្យដោះលេងលោកអាចារ្យ ហែម ចៀវ និងលោកនួន ឌួងនោះថា ជាបដិវត្តន៍ឆ័ត្រ ។ បាតុកម្មនោះជាបាតុកម្មយ៉ាងធំបង្អស់ដំបូងរបស់ពលរដ្ឋខ្មែរ ទើបធ្វើឲ្យបាតុកម្មនោះទទួលបរាជ័យដោយហេតុថា បាតុករក៏មិនដែលមានពិសោធបែបនេះទាល់តែសោះ ។ មិនត្រឹមតែមិនអាចរំដោះខ្លួនលោកអារ្យហែម ចៀវ និងលោកនួន ឌួងបានប៉ុណ្ណោះនោះទេ ថែមទាំងធ្វើឲ្យមេៗបាតុករជាច្រើនត្រូវបានបារាំងចាប់ខ្លួនជាបន្តបន្ទាប់មានដូចជាលោកប៉ាច ឈឺន បន្ទាប់មកគឺលោកប៉ុណ្ណចន្ទ ម៉ុល ព្រះភិក្ខុប៉ាង ខាត់ជាដើមរួចបញ្ជូនឲ្យទៅជួបគ្នានៅគុកកោះត្រឡាចទាំងអស់ ។ រីឯលោកសឺង ង៉ុកថាញ់ក៏ត្រូវភៀសខ្លួនទៅក្រុងបាងកក បន្ទាប់មកក៏បានភៀសខ្លួនទៅនៅប្រទេសជប៉ុនអស់មួយរយៈកាល ។
_ក្មេងៗជំនាន់ក្រោយ មិនដឹងពីសង្គ្រាមឆ័ត្រដ៏ឈឺចាប់នេះទេ នាថ្ងៃទី១៣ សីហា ១៩៤៣
បារាំងបានបង្ខំឲ្យខ្មែរ កែប្រែអក្សរខ្មែរឲ្យទៅជា អក្សរឡាតាំង ដូចជា អក្សររបស់យួន បច្ចុប្បន្ននេះ ...បើកាលនោះខ្មែរមិនតស៊ូ នោះទេ កូនខ្មែរបច្ចុប្បន្ននេះគ្មានថ្ងៃស្គាល់អក្សរខ្លួនឯងនោះឡើយ, ល្មមកូនខ្មែរដែលនិយមសរសេរសំនៀងខ្មែរជា ឡាតាំង មានស្មារតីស្រឡាញ់អក្សរសាស្ត្រជាតិរបស់ខ្លួន ដែលតួរអក្សរនីមួយៗគឺប្រៀបបានព្រលឹងបុព្វបុរសឋិតនៅក្នុងនោះ ឈាមមហាបុព្វបុរសខ្មែរបានកប់នៅក្នុងតួរអក្សរ ដែលថៃឲ្យឈ្មោះថា អក្សរទេព ព្រោះតែអក្សរខ្មែរជាអក្សរទេព (មានសំនៀងគ្រប់ខ្យល់របស់ភាសាលើពិភពលោក ថៃមិនមានសូរគ្រប់ដូចខ្មែរទេ ព្រោះគេចម្លងខ្មែរ). ថៃបានសាកល្បងចារយ័ន្តដោយអក្សរថៃ តែគ្មានឫទ្ធិអំណាចដូចតួរអក្សរខ្មែរទេ, ថៃឲ្យតម្លៃអក្សរខ្មែរជាអក្សរទេព ,ចុះកូនខ្មែរវិញ? តើពិបាកសរសេរណាស់មែនទេ? តើវាពិបាកជាងការឈឺចាប់របស់មហាបុព្វបុរសខ្មែរ បានយកជីវិតឈាមស្រស់តស៊ូឲ្យរក្សាអក្សរខ្មែរនេះទៅឬ? តើវាពិបាកជាង លោកដែលព្យាយាមកែសម្រួលឲ្យខ្មែរប្រើយូនីកូដ នោះដែរទេ? ...កុំចង់បានជីវិតងាយៗពេក បើមិនចង់ឈឺចាប់នៅពេលក្រោយ
(រួមគ្នាអភិរក្សអក្សរខ្មែរ).
តើមានក្មេងខ្មែរប៉ុន្មាននាក់ដែលធ្លាប់បានស្គាល់ និងឮអំពីប្រវត្តិសាស្ត្រមួយនេះ?
បដិវត្តឆត្រ_ឬ_សង្គ្រាមឆត្រឆ្នាំ១៩៤២
បន្ទាប់ពីបារាំងបានចាប់ខ្លួនលោកព្រះអាចារ្យហែម ចៀវ និងលោកនួន ឌួង នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៤២ លោកសឺង ង៉ុកថាញ់ រួមជាមួយលោកប៉ាច ឈឺន លោកប៊ុណ្ណចន្ទ ម៉ុល ព្រះភិក្ខុប៉ាង ខាត់ និងព្រះភិក្ខុខៀវ ជុំ ជាដើមបានដឹកនាំពលរដ្ឋរាប់រយនាក់ និងព្រះសង្ឃរាប់រយអង្គដង្ហែក្បួនធ្វើបាតុកម្មដើរដេដាសពេញទីក្រុងភ្នំពេញដើម្បីទាមទាការដោះលែងរបស់អ្នកទាំងពីរមកវិញ ។ លោកសឺង ង៉ុកថាញ់ ជាអ្នករត់ការទាក់ទងកងទ័ពជប៉ុនដើម្បីជាជំនួយ ។ លោកសឺង ង៉ុកថាញ់បានប្រកាសប្រាប់ទៅបាតុករទាំងអស់ឱ្យនាំគ្នាចូលរួមធ្វើបាតុកម្មដោយអហិង្សា ត្រូវខំអត់ធ្មត់ទោះបីជាត្រូវទ័ពបារាំងវាយតប់ក៏ដោយ ព្រោះទ័ពជប៉ុនអាចជួយរកខុសត្រូវឱ្យបានប្រសិនកាលណាក្រុមបាតុករមិនប្រើអំពើហិង្សា ។ នៅថ្ងៃបាតុកម្មនោះ ព្រះសង្ឃបានចេញពីគ្រប់វត្តជិតឆ្ងាយមកផ្ដុំនៅវត្តលង្កា មួយកន្លែង វត្តឧណ្ណាលោមមួយកន្លែងទើបចេញដំណើរក្បួនដើរតម្រង់ទៅកាន់ទីរ៉េសុីដង្ស់បារាំង នៅខាងលិចវត្តភ្នំ ដោយរបៀបរៀបរយ ។
នៅខាងមុខក្បួនមានបដាសរសេរថា៖ សុំឱ្យដោះលែងលោកអាចារ្យហែម ចៀវ និងលោកនួន ឌួង និងមានពាក្យ ជយោ! ព្រះពុទ្ធសាសនា! ជាដើម ។ លោកប៉ាច ឈឺន ជាអ្នកដើរនាំមុខក្រុមបាតុកម្មនោះ ។ ពេលទៅដល់រ៉េសុីដង្ស់ បារាំងមិនព្រមបើកឱ្យចូលទៅពិគ្រោះការឡើយ ក៏កើតទៅជាការរុញច្រានគ្នាទៅវិញទៅមក ។ បាតុកររុញប៉ូលិសបារាំងទៅមុខ ពួកប៉ូលិសបារាំងក៏រុញថយមកក្រោយវិញ ។ ឯលោកប៉ាច ឈឺនដែលចូលខកទៅក្នុងទីនោះ ក៏ត្រូវពួកលិញគិញបារាំងចាប់អូសចូលទៅបាត់ ។ ការនោះបាននាំឱ្យបាតុករនៅខាងក្រៅ កើតការជ្រួលច្របល់ស្រែកឡើងថា៖ វាចាប់គ្នាយើងម្នាក់ទៀតហើយ វាមិនចរចានឹងយើងទេ យើងត្រូវចូលទៅជួយរំដោះគ្នាយើងមកវិញ ។ ពេលនោះហើយ ក៏មានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងៗ ដោយខាងបារាំងមានដំបង ខាងបាតុករមានកូនតឹង និងព្រះសង្ឃមានឆ័ត្រស្ទើរគ្រប់ដៃបានវាយគ្នារត់ខ្ចាត់ខ្ចាយ ។
ដោយបាតុកម្មនោះបានក្លាយជាអំពើអនាធិបតេយ្យ និងហិង្សាខុសការគ្រោងទុកបែបនេះ ទើបកងទ័ពជប៉ុនមិនហ៊ានលូកដៃចូល ។ ដោយសារបាតុករមានព្រះសង្ឃជាច្រើនរយអង្គបានប្រើឆ័ត្រជាអាវុធ តដៃទៅនឹងទាហានបារាំងដូច្នោះ ទើបបានគេហៅបាតុកម្មទាមទារឱ្យដោះលែងលោកអាចារ្យហែម ចៀវ និងលោកនួន ឌួងនោះថា ជាបដិវត្តន៍ឆ័ត្រ ។ បាតុកម្មនោះជាបាតុកម្មយ៉ាងធំបង្អស់ដំបូងរបស់ពលរដ្ឋខ្មែរ ទើបធ្វើឱ្យបាតុកម្មនោះទទួលបរាជ័យដោយហេតុថា បាតុករក៏មិនដែលមានពិសោធបែបនេះទាល់តែសោះ ។ មិនត្រឹមតែមិនអាចរំដោះខ្លួនលោកអាចារ្យ ហែម ចៀវ និងលោកនួន ឌួង បានប៉ុណ្ណោះនោះទេ ថែមទាំងធ្វើឱ្យមេៗបាតុករជាច្រើនត្រូវបានបារាំងចាប់ខ្លួនជាបន្តបន្ទាប់មានដូចជាលោកប៉ាច ឈឺន បន្ទាប់មកគឺលោកប៉ុណ្ណចន្ទ ម៉ុល ព្រះភិក្ខុប៉ាង ខាត់ជាដើមរួចបញ្ជូនឱ្យទៅជួបគ្នានៅគុកកោះត្រឡាចទាំងអស់ ។ រីឯលោកសឺង ង៉ុកថាញ់ក៏ត្រូវភៀសខ្លួនទៅក្រុងបាងកក បន្ទាប់មកក៏បានភៀសខ្លួនទៅនៅប្រទេសជប៉ុនអស់មួយរយៈកាល ។ឯកសារយោង៖
-សៀវភៅជីវប្រវត្តិព្រះអាចារ្យហែម ចៀវ ដោយលោកគុយ ឡុត
គុកកោះត្រឡាច គុកកោះត្រឡាចជាគុកសំរាប់ឃុំអ្នកទោសនយោបាយខ្មែរកាលពីសម័យអាណានិគមបារាំង។ នៅឆ្នាំ ១៩៣៦ មានព្រឹត្តិការណ៍មួយ បានកើតឡើង ដោយក្រុមបញ្ញវ័ន្ត អ្នកស្នេហាជាតិមួយក្រុម ដែលបន្តវេនពីអាចារ្យ ស្វា ពោធិកំបោរ អ្នកតស៊ូដេញបារាំងនៃសតវត្សទី១៩។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ១៩៣៦ សិស្សវិទ្យាល័យ ស៊ីសុវត្ថិ នាំគ្នាធ្វើកូដកម្មប្រឆាំងនឹងបារាំង ព្រោះបារាំង បានតម្រូវឲ្យសិស្ស លើសពីអាយុ ២០ឆ្នាំឡើងទៅ បង់ពន្ធដារ។ ក្រោយមកក្រុមបញ្ញវ័ន្តខ្មែរ បាននាំគ្នាបង្កើត កាសែតជាភាសាខ្មែរមួយឈ្មោះ នគរវត្ត។ គឺជាកាសែតភាសាខ្មែរមុនដំបូងគេបង្អស់ដែលបានក្លាយទៅជាមូលដ្ឋានមួយដ៏សំខាន់ នៃការតស៊ូប្រឆាំងនឹងបារាំង។ កាសែត នគរវត្ត ដែលត្រូវបង្កើតឡើងនៅខែ ធ្នូ ១៩៣៦ ដោយបញ្ញវ័ន្តខ្មែរបីរូប គឺលោក ស៊ឺង ង៉ុកថាញ់, ប៉ាច ឈឺន និង ស៊ឹម វ៉ា មានឥទ្ធិពលដ៏ធំ ទៅលើប្រជាជនខ្មែរព្រោះជាកាសែតសរសេរជាភាសាខ្មែរ។ ក្រោយមកមានអ្នកចូលរួមជាច្រើនដូច ជា៖ លោក ប៊ុណ្ណ ចាន់ម៉ុល, លោក នួន ឌួង, លោក នួន ប៊ុត(ម្ចាស់ បណ្ណាគារ ប៊ុត នាង), លោក អ៊ុក សេន, លោក ស៊ុន វ៉ាន់, លោក ប៊ូ ហ៊ង, លោក ជុំ មួង, លោកគ្រូអាចារ្យ ហែម ចៀវ។
ដោយសារមានអ្នកចូលចិត្តអានកាសែតនេះ កាន់តែច្រើនព្រោះ កាសែតនេះហ៊ាននិយាយប្រឆាំងនឹងបារាំងជាច្រើន ដោយមិនខ្លាចពួកបារាំងឡើយ។ ក្រោយមកកាសែតនេះត្រូវបារាំងធ្វើការហាមប្រាណយ៉ាងខ្លាំងក្នុងការចេញផ្សាយអត្ថបទកាសែត។ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤២ លោកគ្រូអាចារ្យ ហែម ចៀវ ត្រូវបានពួកបារាំងចាប់ខ្លួន ពីបទប្រឆាំង និងការបកប្រែឯកសារភាសាថៃ ដែលមានលក្ខណៈបំបះបោរ។ ដោយសារតែការចាប់ខ្លួនលោកគ្រូអាចារ្យ ហែម ចៀវ នេះហើយបានធ្វើឲ្យមាននូវមហាបាតុកម្មដ៏ធំមួយ ដែលត្រូវបានគេដាក់ឈ្មោះថា សង្រ្គាមឆ័ត្រ ដោយមានអ្នកស្មារតីជាតិនិយម ពួកបញ្ញវ័ន្ត ជាពិសេសព្រះសង្ឃ។ អ្នកដែលចូលរួមមហាបាតុកម្មនេះ មានចំនួន ១០០០ ដែលធ្វើឡើងនៅថ្ងៃទី២០ កក្កដា ១៩៤២ ក្នុងនោះមានព្រះសង្ឃចំនួន ៥០០អង្គ ភាគច្រើនជាព្រះសង្ឃនិមន្តមកពីវត្តឧណ្ណាម និង វត្តលង្កា។ ចំពោះក្រុមបញ្ញវ័ន្តមានដូចជា៖ ប៉ាច ឈឺន, ស៊ឺង ង៉ុកថាញ់, នួន ឌួង, ព្រះតេគុណ ប៉ាង ខាត់…ជាដើម។
ក្រោយមកបាតុកម្មនេះត្រូវបានបារាំងបំបែកបាន ហើយបានចាប់ខ្លួនអ្នកដែលបានចូលរួមសំខាន់មួយចំនួន ទៅដាក់គុកនៅកោះត្រឡាច។ កោះត្រឡាច (សព្វថ្ងៃនេះ កោះត្រឡាច មានឈ្មោះថា កូងដារ ដែលស្ថិតនៅក្នុងប្រទេសវៀតណាម) មានវិសាលភាពធំធេង ស្ថិតនៅក្នុងសមុទ្រចិនប៉ែកខាងត្បូង មានផ្ទះរាប់រយខ្នងសង់តាមមាត់សមុទ្រ…ព្រៃព្រឹក្សាគ្របលើភ្នំ ដីមានជីជាតិ។ គុកនេះ មានដាក់អ្នកទោសនយោបាយកម្រិតធ្ងន់ ខ្មែរ-យួន ខាងយួនមាន ផាំ វ៉ាន់ដុង និង ពួកឧក្រិដ្ឋជនដទៃទៀត។ បើតាមដំណាលតៗគ្នាមកថា បារាំងចាប់អ្នកស្នេហាជាតិ អ្នកធ្វើបដិវត្តន៍ជំនាន់មុខជាច្រើនដូចជា៖ ពោធិកំបោរ, ម៉ឺនពាង, អាចារ្យស្វា, ក្រឡាហោមគង់ ឧកញ៉ា ពិស្ណុលោកឈូក យកទៅប្រោសចោល ឯកោះត្រឡាចផងដែរ។
No comments:
Post a Comment