VOA Khmer ខណៈសំណុំរឿងព្រហ្មទណ្ឌទៅលើអ្នកស្រី ឡេង ចាន់ណា អតីតអគ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធី វើលដ៍ (Brilliant City World) និងបក្ខពួក ស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនមួយនេះជាគម្រោងឆបោកជាប្រព័ន្ធ តាមរូបមន្ត Ponzi Scheme ឬហៅថា គម្រោងបោកប្រាស់បន្តគ្នា។ ស្របពេលគ្នានេះ លោកក៏បានចាត់តាំងលោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលឱ្យរៀបចំការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះ។
លោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធនេះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ជុំវិញករណីគម្រោងរបស់ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ដោយនិយាយថា៖ «សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនប្រ៊ីលានស៊ីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ លោកបានចាត់ឱ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់លោកចុះស្រាវជ្រាវ និងរិះរកដំណោះស្រាយលើករណីនេះ ប៉ុន្តែដំណោះស្រាយ និងការសម្របសម្រួលរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនាពេលនោះ ពុំអាចទៅរួច។
ក្នុងសំណុំរឿងនេះ លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលនឹងបន្តតាមដាន ដោយយកចិត្តទុកដាក់។
កាលពីខែមីនា ឆ្នាំ ២០២៤ អាជ្ញាធរបានចាប់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកមួយចំនួន និងបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។ តុលាការបានចោទប្រកាន់អ្នកស្រី ឡេង ចាន់ណា និងបក្ខពួកពីបទ«ឆបោកមានស្ថានទម្ងន់ទោស» «មិនបំពេញកាតព្វកិច្ចឧបករណ៍អាចជួញដូរបាន» និង«សម្អាតប្រាក់»។ ពួកគេត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប។
អ្នកស្រី សាត ធីតា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ប្រាប់វីអូអេនៅថ្ងៃពុធនេះថា សំណុំរឿងរបស់អ្នកស្រី ឡេង ចាន់ណាកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ។
បើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ត្រូវបានចុះបញ្ជីកាលពីខែឧសភា ឆ្នាំ ២០២១។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា ប្រាប់វីអូអេថា ក្រសួងពាណិជ្ជកម្មត្រៀមចូលរួមសហការតាមតួនាទី និងភារកិច្ចកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
RFA Khmer សមត្ថកិច្ចចាប់ខ្លួនសមាជិកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ម្នាក់ទៀតពាក់ព័ន្ធរឿងឆបោកពលរដ្ឋ
សមត្ថកិច្ចបានចាប់ខ្លួនសមាជិករបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ម្នាក់ទៀត ដើម្បីយកទៅសាកសួរ ពាក់ព័ន្ធនឹងរឿងឆបោកពលរដ្ឋ បន្ទាប់ពីតុលាការបង្កកទ្រព្យសម្បត្តិ និងគណនីធនាគារ រួមទាំងឃុំខ្លួនអគ្គនាយិកាក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែឧសភា ឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានចេញដីកា បង្គាប់ឱ្យនាំខ្លួនជនត្រូវចោទឈ្មោះ រ៉េត សុធីដា ដើម្បីយកទៅសួរចម្លើយ ពីបទ «ឆបោកមានស្ថានទម្ងន់ទោស» ដែលតុលាការថា ជាក្រុមមានការចាត់តាំង។
តុលាការឱ្យដឹងថា ការចាប់ខ្លួនលោកស្រី រ៉េត សុធីដា នេះ បន្ទាប់ពីចៅក្រម ស៊ើបសួរពិនិត្យភស្តុតាង និងសួរចម្លើយអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អ្នកស្រី ឡេង ចាន់ណា ហើយឃើញថា លោកស្រី រ៉េត សុធីដា មានជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែរ។
ប៉ុន្តែនៅថ្ងៃទី២ ខែឧសភា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សៀក បញ្ញា បានសរសេរសារនៅលើទំព័រហ្វេសប៊ុក ដោយសម្ដែងការហួសចិត្តដែលតុលាការខេត្តសៀមរាបចាប់ខ្លួនលោកស្រី រ៉េត សុធីតា។ ឈ្មោះ សៀក បញ្ញា អះអាងថា លោកស្រី រ៉េត សុធីតា គឺជានារីម្នាក់ ដែលតែងតែចេញមុខដឹកនាំ និងទាមទារលុយឱ្យជនរងគ្រោះទាំងអស់។ ប្រភពបញ្ជាក់ថា តុលាការចាប់ខ្លួនអ្នកស្រី ឡេង ចាន់ណា ចោទប្រកាន់ពីបទរដ្ឋប្បវេណី ប៉ុន្តែជនរងគ្រោះវិញ តុលាការចោទប្រកាន់ពីទោសព្រហ្មទណ្ឌកម្រិតធ្ងន់។ ទោះជាយ៉ាងណា វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សៀក បញ្ញា ដើម្បីសុំការបំភ្លឺបន្ថែមបាននៅឡើយទេ នៅថ្ងៃទី២ ឧសភា។
ជុំវិញរឿងនេះ អតិថិជនវិនិយោគជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី លោក នួន នឿន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែឧសភា ថា រយៈពេលជិត ១ ឆ្នាំហើយ តុលាការ និងរដ្ឋាភិបាលនៅតែដោះស្រាយបញ្ហាមិនទាន់បាន ខណៈគ្រួសាររបស់គាត់កំពុងប្រឈមនឹងវិបត្តិបំណុលធ្ងន់ធ្ងរ។ លោកថា សមត្ថកិច្ចស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធ គឺជាវិធានការមួយហើយ ប៉ុន្តែលោកចង់ឱ្យតុលាការ និងរដ្ឋាភិបាលជួយពន្លឿនដំណោះស្រាយជូនពួកគាត់។
លោក នួន នឿន៖ «សំណូមពរដល់សម្ដេចនាយករដ្ឋមន្ត្រី សូមលោកមេត្ដាជួយគិតគួរដល់រឿងរបស់ពួកខ្ញុំនឹងព្រមទាំងអភិបាលខេត្តសៀមរាប និងតុលាការខេត្តសៀមរាប ដែលជាម៉ែជាឪ បើខ្ញុំគិតថា បើម៉ែឪ ត្រូវតែមានដំណោះស្រាយឱ្យកូនចៅបានទីពឹងមានអារម្មណ៍ធូរស្រាល។ អ៊ីចឹងខ្ញុំមានសំណូមពរអីទេ គឺមានតែឱ្យជួយដោះស្រាយរឿងហ្នឹង»។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០២ ខែឧសភា ថា តុលាការធ្វើទៅតាមនីតិវិធី ហើយការសម្រេចបែបណា នោះអាស្រ័យលើចៅក្រមស៊ើបអង្កេត។
លោក យិន ស្រាង៖ «អាហ្នឹងសិទ្ធិរបស់ចៅក្រម នីតិវិធីរបស់ចៅក្រមស៊ើប។ អ៊ីចឹងចាំមើលសេចក្ដីប្រកាសព័ត៌មានបន្តបន្ទាប់ទៀតទៅ»។
កាលពីថ្ងៃទី១៧ ខែមេសា តុលាការបានបង្កកគណនីធនាគារចំនួន ១៨៣ និងទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ហើយកំពុងស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតារបស់ជនពាក់ព័ន្ធផ្សេងទៀត។
ក្រៅពីបង្កកទ្រព្យសម្បត្តិហើយ តុលាការក៏បានឃុំខ្លួនជនត្រូវចោទចំនួន ៥នាក់ និងបង្គាប់ឱ្យនាំខ្លួន ២ នាក់ ខណៈជនត្រូវចោទចំនួន ២៤ នាក់ទៀត តុលាការ បង្គាប់ឱ្យចូលខ្លួនចន្លោះពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ខាងមុខ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែឧសភា ថា រឿងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អតិថិជនបានប្ដឹងក្រុមហ៊ុននេះ ពីបទល្មើសព្រហ្មទណ្ឌផង និងរដ្ឋប្បវេណីផង ដើម្បីទាមទារលុយដែលវិនិយោគជាមួយក្រុមហ៊ុនត្រឡប់មកវិញ។
ចំពោះរឿងព្រហ្មទណ្ឌ លោកសង្កេតឃើញថា តុលាការបានដំណើរការនីតិវិធី ដើម្បីចាត់វិធានការលើជនពាក់ព័ន្ធក្នុងសំណុំរឿងនេះ ប៉ុន្តែសំណុំរឿងរដ្ឋប្បវេណីវិញ តុលាការគួរពន្លឿនដែរ បន្ទាប់ពីបង្កកទ្រព្យសម្បត្តិ និងគណនីរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី រួមទាំងអចលនទ្រព្យ ដើម្បីលក់ដោះស្រាយជូនអតិថិជន។
លោក អំ សំអាត៖ «ក៏ប៉ុន្តែបើយើងមើលអតិថិជនដែលរងគ្រោះហ្នឹង គាត់ចង់បានដំណោះស្រាយឆាប់ៗ ចំណុចហ្នឹងហើយ ធ្វើម៉េចតុលាការត្រូវពន្លឿននីតិវិធីក្នុងការដោះស្រាយជូនអតិថិជនដែលជាជនរងគ្រោះឱ្យបានឆាប់ហ្នឹង»។
កាលពីថ្ងៃទី១៣ ខែមីនា តុលាការខេត្តសៀមរាប បានឃុំខ្លួនអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អ្នកស្រី ឡេង ចាន់ណា និងបក្ខពួកមួយចំនួនទៀត តាមពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធនឹងការឆបោកលុយពួកគាត់សរុបជាង ៣០០លានដុល្លារ។
ពលរដ្ឋរងគ្រោះ អះអាងថា អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក តែងតែថតរូបភាព ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអះអាងជាច្រើនដងថា មេដឹកនាំរូបនេះ គឺជាអ្នកនៅពីក្រោយខ្នងពួកគាត់ ហើយមន្ត្រីចុះទៅជួបពួកគាត់ ក៏មានតំណែងខ្ពស់ក្នុងជួររដ្ឋាភិបាល ដែលធ្វើឱ្យពួកគាត់ជឿ និងមានទំនុកចិត្ត វិនិយោគជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City)។
ពលរដ្ឋលើកឡើងថា ពួកគាត់នៅតែបន្តរងគ្រោះ និងប្រឈមការរឹបអូសផ្ទះ និងដីស្រែចម្ការពីធនាគារ ប្រសិនបើតុលាការ នៅតែមិនពន្លឿនដំណោះស្រាយសំណងជូនពួកគាត់ឱ្យបានឆាប់រហ័សទេនោះ៕
RFA Khmer ពលរដ្ឋចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធីស្នើលោក ហ៊ុន ម៉ាណែត បញ្ជាផ្ទាល់មាត់ឱ្យពន្លឿនដោះស្រាយជូនពួកគាត់
ពលរដ្ឋចាញ់បោក ក្រុមហ៊ុនប្រ៊ីលានស៊ីធី (Brilliant City) របស់អ្នកស្រី ឡេង ចាន់ណា ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យចេញបញ្ជាផ្ទាល់មាត់ទៅតុលាការ និងក្រុមហ៊ុនទើបពួកគាត់មានទំនុកចិត្ត និងជឿជាក់ ថា នឹងទទួលបានដំណោះស្រាយ។
ប្រជាពលរដ្ឋរងគ្រោះ លើកឡើងថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រាន់តែដាក់មេធាវីឱ្យជួយការពារក្ដី ហើយមិនជំរុញទៅតុលាការនិងក្រុមហ៊ុនឱ្យពន្លឿននីតិវិធីនោះទេ ពួកគាត់ក៏មិនងាយនឹងទទួលបានដំណោះស្រាយដែរ។
កាលពីថ្ងៃទី ១៤ ខែឧសភា លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យមន្ត្រីក្រោមបង្គាប់រៀបចំ មេធាវីការពារក្ដីជូនពលរដ្ឋរងគ្រោះជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា។
ជុំវិញរឿងនេះ ពលរដ្ឋវិនិយោគជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធី លោក នួន នឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែឧសភា ថា ទោះបីជាប្រមុខរដ្ឋាភិបាលដាក់មេធាវីឱ្យជួយការពារក្ដីពលរដ្ឋរងគ្រោះក៏ដោយ ក៏ពួកគាត់មិនទាន់មានជំនឿនៅឡើយ។
លោកស្នើទៅលោក ហ៊ុន ម៉ាណែត ចេញបញ្ជាផ្ទាល់ឱ្យដោះស្រាយសំណង ជាបនា្ទន់ ទើបពួកគាត់កក់ក្ដៅ និងជឿជាក់ ថា នឹងទទួលបានដំណោះស្រាយ។
លោក នួន នឿន៖ «ព្រោះកំពុងតែយ៉ាប់ខ្លាំងអ៊ីចឹងដោះស្រាយបានតិចឬ ច្រើន សូមមេត្តាឱ្យជាដំណឹង និងផ្ដល់ជាយោបល់អ្នកជនរងគ្រោះទាំងអស់ហ្នឹង ដើម្បីទទួលដំណឹងនេះ ខ្ញុំត្រូវដោះស្រាយចេះៗ។ អ៊ីចឹងមានតែសម្ដេចនាយករដ្ឋមន្ត្រី ដែលលោកអាចជួយដោះស្រាយរឿងនឹងបាន ហើយគាត់បញ្ជា។ អាហ្នឹង ខ្ញុំជឿ បើគាត់បញ្ជាថា ត្រូវតែដោះស្រាយ ខ្ញុំជឿអ៊ីចឹង»។
ពលរដ្ឋម្នាក់ទៀត សុំបញ្ចេញឈ្មោះប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែឧសភា ថា ក្រៅពីផ្ដល់មេធាវីការពារក្ដីឱ្យនោះ លោកស្រីចង់ឱ្យលោក ហ៊ុន ម៉ាណែត ជំរុញទៅតុលាការនិងក្រុមហ៊ុនពន្លឿនការដោះស្រាយ ពីព្រោះការយឺតយ៉ាវនិងអូស បន្លាយពេលនេះ បានធ្វើឱ្យគ្រួសាររបស់គាត់ ធ្លាក់ចូលក្នុងវិបត្តិបំណុលវ័ណ្ឌក។
ពលរដ្ឋសុំបញ្ចេញឈ្មោះ៖ «ខ្ញុំមិនដឹងគិតត្រេកអ ឬយ៉ាងណា ចុះបើគេធ្វើទៅ ដោះស្រាយមិនចេញ លទ្ធផលលុយមិនចេញជូនប្រជាជន! ប្រជាជនពួកខ្ញុំ ធ្វើម៉េចបានរស់។ ខ្ញុំចង់ឱ្យសម្ដេចជួយដោះស្រាយ ក្រែងសម្ដេចមានថវិកាជួយប្រជារាស្ត្រក្រែងរស់ បើក្រុមហ៊ុនមិនមាន បើសម្ដេចមិនជួយហើយ ប្រជាជនស្លាប់អស់ ព្រោះជ្រកក្រោមម្លប់សម្ដេចហើយ ជាម៉ែជាឪ បើគាត់មិនជួយដោះស្រាយទេ មិនរស់ទេ បើធនាគារតាមគគ្រឹក»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៧ ខែឧសភា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែឧសភា ថា វិបត្តិនេះ នឹងធ្លាក់ទៅជាវិបត្តិសង្គម ហើយក៏ប៉ះពាល់ដល់រដ្ឋាភិបាលដែរ ពីព្រោះរឿងនេះ គឺមិនមែន ជរឿងឯកជនជាមួយនឹងឯកជននោះទេ។
លោកយល់ថា ការរៀបចំមេធាវីជួយការពារក្ដី គឺជាដំណើរការការពារពួកគាត់ តាមផ្លូវច្បាប់ ប៉ុន្តែអ្វីដែលពលរដ្ឋទន្ទឹងរង់ចាំនោះ គឺដំណោះស្រាយជាសំណងសម្រាប់ពួកគាត់ យកទៅដោះស្រាយជាមួយធនាគារ និងបំណុលឯកជនជាដើម។
លោក អំ សំអាត៖ «គាត់អន្ទះសា ដើម្បីរង់ចាំលទ្ធផល។ អ៊ីចឹងបើយើងមើលទៅដំណើរការនីតិវិធីនៅតុលាការវាអាចវែងឆ្ងាយតទៀត។ អ៊ីចឹងហើយបានលោកចង់ឱ្យមានកិច្ចអន្តរាគមន៍ ធ្វើយ៉ាងម៉េចនីតិវិធីនៅតុលាការនេះ ឱ្យបានឆាប់រហ័ស»។
ក្រៅពីនេះ លោក អំ សំអាត ថា រដ្ឋាភិបាល និងអាជ្ញាធរ គួរជួយសម្រប សម្រួលប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបង់សងត្រឡប់ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុ ពីព្រោះ ពួកគាត់អាចនឹងបាត់បង់ដីធ្លី និងទ្រព្យសម្បត្តិផ្សេងៗទៀត ប្រសិនបើគ្មានអន្តរាគមន៍ពីរដ្ឋាភិបាល។
កាលពីថ្ងៃទី១២ ខែមីនា សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួន អ្នកស្រី ឡេង ចាន់ណា ដែលជាអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការឆបោកលុយប្រជាពលរដ្ឋរាប់ពាន់នាក់ ទាំងពលរដ្ឋនៅក្នុងប្រទេស និងពលករនៅប្រទេសកូរ៉េខាងត្បូង។
ក្រោយការចាប់ខ្លួន សាលាដំបូងខេត្តសៀមរាបបានចេញដីកាសម្រេចរឹបអូស ទ្រព្យសម្បត្តិរបស់អ្នកស្រី ឡេង ចាន់ណា ជាបណ្ដោះអាសន្ន ដើម្បីលក់សងជនរងគ្រោះ ។ ប៉ុន្តែពលរដ្ឋអះអាងថា រយៈពេលជាង ១ឆ្នាំហើយ ពួកគាត់នៅមិនទាន់ទទួលបានប្រាក់សំណងនៅឡើយទេ៕
RFA Khmer
អ្នកប្រើប្រាស់បណ្តាញសង្គមចាត់ទុកក្រុមឧកញ៉ា និងគ្រូជោគជ័យ ជាចោរលួចលុយសម័យថ្មី អ្នកប្រើប្រាស់បណ្តាញសង្គមចាត់ទុកក្រុមឧកញ៉ា និងក្រុមគ្រូជោគជ័យដែលប្រើល្បិចបោកប្រាស់យកលុយពីសមាជិករបស់ខ្លួនជាច្រើនរយនាក់ដោយគ្មានការទទួលខុសត្រូវនោះថាជាក្រុមចោរហារយ។ ពួកគេជំរុញឱ្យស្ថាប័នតុលាការ បើកការស៊ើបអង្កេតដោយតម្លាភាពទៅលើមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនមួយចំនួនដែលមានឈ្មោះបែកធ្លាយនៅលើបណ្តាញសង្គម ថាមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊្រីលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា និងខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Capital Partner) ហៅកាត់ថា CIC Partner ដែលគេសង្ស័យថាបានរកស៊ីបោកប្រាស់ អ្នកដែកជឿទុកចិត្តលើខ្លួន។
Chan Born
រឿងចាប់ខ្លួន ឧកញ៉ា ឡេង ចាន់ណា ពីបទបោកលុយ ចេញសែក អត់លុយ មិនមែនរឿង គេបង់លុយអត់ផ្ទះ?។ ធម្មតា អតិថិជន គឺជា ស្តេច ដែលសំបូរល្បិចណាស់ ឧ ផ្ទះមួយល្វែង នៅឆ្នាំ ២៣០ មានតម្លៃ ៩០,០០០ ដុល្លា តែ បើបង់លុយរំលោះមុន ឆ្នាំ ២០២០ តម្លៃតែ ៤០,០០០ ដុល្លា គឺបង់ដោយមិនទាន់ឃើញដី ឬបង់លុយពេល បុកគ្រឹះ។ ដូច្នេះ អតិថិជនខិលខូច គាត់បង់ឲ្យគ្រប់ ៤០០០០ ដុល្លា នៅឆ្នាំ ២០២៣ រួចដើរស្រែកថា បង់លុយគ្រប់អត់មានផ្ទះ ! អីចឹងបាន យើងអ្នកបោកគេអីចឹង គឺជួបជាមួយ តែ អ្នកបោកដូចគ្នា..៕
Sothnin media
ទីនេះកម្ពុជា!🇰🇭 ប្រភព៖ RFA Khmer
.....................
ជីវិតស្ត្រីមេម៉ាយនៅសៀមរាបកំពុងពិបាកចិត្តប្រឈមធនាគាររឹបអូសផ្ទះ ក្រោយចាញ់បោកឧកញ៉ា ឡេង ចាន់ណា
---
ស្ត្រីមេម៉ាយម្នាក់រស់នៅខេត្តសៀមរាបកំពុងប្រឈមនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ ដោយសារជំពាក់បំណុលធនាគារវ័ណ្ឌក ក្រោយពីចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី (Brilliant City)។
មន្ត្រីសង្គមស៊ីវិលយល់ថា បញ្ហានេះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយទាមទារឱ្យក្រុមហ៊ុនផ្តល់សំណងជូនពលរដ្ឋរងគ្រោះឱ្យបានឆាប់។
ស្ត្រីមេម៉ាយម្នាក់គឺលោកស្រី យុន សំអាង វ័យ ៥៧ឆ្នាំ គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះរាប់រយនាក់ផ្សេងទៀតដែលចាញ់បោកក្រុមហ៊ុនលក់អចលនទ្រព្យរបស់អ្នកស្រី ឡេង ចាន់ណា។
ស្ត្រីរូបនេះរស់នៅភូមិខ្សី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប រៀបរាប់ថា បញ្ហាចំណេះដឹង និងឆាប់ជឿការឃោសនា របស់បុគ្គលិកក្រុមហ៊ុនស្លៀកពាក់ឡូយឆាយជិះឡានទំនើបៗ និយាយលួងលោមឱ្យលោកស្រី និងអ្នកភូមិយកប្លង់ផ្ទះ និងដីស្រែដាក់បញ្ចាំធនាគារ ដើម្បីវិនិយោគជាមួយក្រុមហ៊ុន។
លោកស្រីថា បុគ្គលិកក្រុមហ៊ុនបាននិយាយលួងលោមបង្ហាញពីអត្ថប្រយោជន៍ការវិនិយោគនេះជាច្រើនដង ធ្វើឱ្យលោកស្រីជឿជាក់ដោយខ្វះការពិចារណា ហើយព្យាយាមទាក់ទងធនាគារ ដើម្បីខ្ចីប្រាក់មកយកវិនិយោគជាមួយក្រុមហ៊ុន។
លោកស្រីថា ទម្រាំតែខ្ចីប្រាក់ពីធនាគារបាន ត្រូវចំណាយពេលច្រើនដោយធនាគារខ្លះបានបដិសេធ និងធនាគារខ្លះទៀតយល់ព្រមឱ្យខ្ចី ដោយសារតែលោកស្រី និយាយកុហកបុគ្គលិកធនាគារថា ប្រាក់កម្ចី ក្នុងបំណងទិញដីស្រែធ្វើកសិកម្ម និងសង់ផ្ទះ ដោយមិនហ៊ានប្រាប់ធនាគារត្រង់ៗថា យកមកវិនិយោគជាមួយក្រុមហ៊ុនអចលនទ្រព្យនោះទេ ព្រោះខ្លាចគេមិនឱ្យខ្ចី។
មេម៉ាយរូបនេះបន្ថែមថា អ្នកភូមិខ្លះ ក៏មានបញ្ហាប្រឈមដូចលោកស្រីដែរ អ្នកខ្លះយកប្លង់ផ្ទះ និងដីស្រែ បញ្ចាំធនាគារ ដើម្បីយកប្រាក់វិនិយោគជាមួយក្រុមហ៊ុន ដោយទទួលបានការប្រាក់ខ្ពស់ ក្នុងមួយម៉ឺនដុល្លារអាមេរិក(១០.០០០) ទទួលបានការប្រាក់ ៤ រយដុល្លារ(៤០០) ក្នុងមួយខែ។
លោកស្រី យុន សំអាង បន្ថែមថា គ្រួសារលោកស្រី ៣នាក់ រួមមាន ប្អូនបង្កើត កូនស្រី និងលោកស្រី បានរាយអង្គាសប្រាក់គ្នា ប្រមូលផ្សែផ្សំ បាន ៤ម៉ឺនដុល្លារ(៤០.០០០) វិនិយោគជាមួយក្រុមហ៊ុន ឧកញ៉ា ឡេង ចាន់ណា កាលពីឆ្នាំ ២០២២ រហូតមកទល់ពេលនេះក្រុមហ៊ុនមិនទាន់ផ្តល់សំណងជូនលោកស្រីនៅឡើយទេ។
លោកស្រីថា លុយទាំងនេះភាគច្រើន គ្រួសារលោកស្រីបានខ្ចីពីធនាគារ ដើម្បីវិនិយោគដោយយកប្លង់ផ្ទះ និងប្លង់ដីស្រែជាទ្រព្យបញ្ចាំ។
លោកស្រី យុន សំអាង៖ «គេថា គេស្របច្បាប់ហើយគេថា ធានារ៉ាប់រងចិញ្ចឹម អ៊ំដាក់ធនាគារ ៦ ឆ្នាំ គេចិញ្ចឹម៦ ឆ្នាំ អ៊ំមិនចាំបាច់រកស៊ីណាទេ។ អ៊ំចាស់ហើយ។ ទទួលបានការប្រាក់ស៊ីរាល់ខែ ខលតាមទូរស័ព្ទ ហើយគេបានមកដល់ផ្ទះ បានអ៊ំជឿ ។ ចេះតែធ្វើតាមគេ កាលនោះអ៊ំនៅថៃទេ ប្តីស្លាប់ក៏នាំកូនរកស៊ីនៅថៃ»។
ស្ត្រីដដែលបន្តថា លុយ ៤ ម៉ឺនដុល្លារ(៤០.០០០) ដែលគ្រួសារលោកស្រី វិនិយោគជាមួយក្រុមហ៊ុនប្រ៊ីលាន ស៊ីធី (Brilliant City) លោកស្រីទទួលបានការប្រាក់សរុបចំនួន ៨រយដុល្លារ (៨០០) ក្នុងមួយខែ ហើយការប្រាក់ទាំងនេះ លោកស្រីបានបង្វិលសងធនាគារវិញអស់ជាងពាក់កណ្តាល លុយនៅសល់ខ្លះ សម្រាប់ដោះស្រាយជីវភាព។ ក៏ប៉ុន្តែក្រុមហ៊ុនបានផ្តល់ការប្រាក់ ជូនគ្រួសារលោកស្រី ត្រឹមតែ ១០ខែដំបូងប៉ុណ្ណោះ ក៏ផ្អាកទៅវិញ ដោយលើកហេតុផលថា ក្រុមហ៊ុនមានវិបត្តិហិរញ្ញវត្ថុ។
លោកស្រី សំអាង បន្តទៀតថា រយៈពេល ៦ ខែចុងក្រោយនេះ គ្រួសារលោកស្រីបានលក់ដីស្រែកេរដូនតាក្នុងតម្លៃថោក លក់ ម៉ូតូ និងគ្រឿងអលង្ការ ដើម្បីរកប្រាក់សងធនាគារបានមួយគ្រាប៉ុណ្ណោះ ហើយមកទល់ពេលនេះ លោកស្រីគ្មានប្រាក់សងធនាគារទៀតទេ។
លោកស្រី យុន សំអាង៖ «ទុក្ខធំ ដែលអ៊ំពិបាកចិត្តមែនទែន ដេកមិនដែលលក់ទេ គិតតែធនាគារមិនដឹងបានអីបង់ឱ្យគេ។ តុលាការ រដ្ឋាភិបាលក្រែងលោកស្រណោះអាណិត សូមតុលាការសម្រេចឱ្យជួយ»។
លោកស្រី យុន សំអាង មានកូនស្រីម្នាក់អាយុជាង ២០ឆ្នាំ កំពុងធ្វើការនៅប្រទេសថៃជាមួយប្តី ហើយបច្ចុប្បន្នលោកស្រីកំពុងមើលថែចៅ អាយុ ១០ខែនៅផ្ទះ។ ក្រៅពីមើលថែចៅ បុគ្គលិកធនាគារបានធ្វើដំណើរដល់ផ្ទះ លោកស្រីថា ជាញឹកញាប់ដើម្បីបង្ខំឱ្យរកប្រាក់ សងធនាគារវិញ បើពុំដូច្នេះទេ គេនឹងមានវិធានការច្បាប់ រហូតរឹបអូសផ្ទះសម្បែង។
លោកស្រីបន្តថា មុនពេលវិនិយោគជាមួយក្រុមហ៊ុន លោកស្រី និងកូន ទៅធ្វើជាកម្មករសំណង់ នៅប្រទេសថៃជាច្រើនឆ្នាំ។
វិទ្យុអាស៊ីសេរីបានទាក់ទងតំណាងក្រុមហ៊ុនប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា តាមរយៈលេខទូរស័ព្ទក្នុងគេហទំព័រ លក់អចលនទ្រព្យ ក៏ប៉ុន្តែអ្នកលើកទូរស័ព្ទនិយាយថា នាងគ្រាន់តែជាអ្នកផ្សព្វផ្សាយលក់ផ្ទះឱ្យក្រុមហ៊ុនប៉ុណ្ណោះ ដោយមិនដឹងរឿងរ៉ាវនេះទេ។
«រឿងខាងHotlink យើងទទួលព័ត៌មានហើយ យើងផ្ញើទៅក្រុម។ សម្រាប់ព័ត៌មានទាក់ទងក្រុមហ៊ុនគេ គឺយើងអត់ដឹងទេ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ដើម្បីសុំការអធិប្បាយរឿងនេះ បាននៅឡើយទេ នៅថ្ងៃទី១៤ មីនា។
ជុំវិញរឿងនេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហានេះជូនពលរដ្ឋឱ្យបានឆាប់ដោយអន្តរាគមន៍ទៅធនាគារពន្យារពេលសង់ប្រាក់ និងពិនិត្យមើលទ្រព្យសម្បត្តិម្ចាស់ក្រុមហ៊ុននេះដើម្បីធ្វើយ៉ាងណា សង់ប្រាក់ជូនពលរដ្ឋរងគ្រោះវិញ។
លោក យង់ គិមអេង៖ «ត្រូវតែជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលហើយ ព្រោះរដ្ឋជាអ្នកគ្រប់គ្រង និងមើលរឿងអស់ហ្នឹង។ ក្រុមហ៊ុនមានអាជ្ញាប័ណ្ណ កាលណារដ្ឋចេញអាជ្ញាប័ណ្ណ ពលរដ្ឋមានទំនុកចិត្ត។ ពេលក្រុមហ៊ុនប្រមូលលុយ រាប់សិបលាន តែរដ្ឋាភិបាលមានតាមដាន ពីដំណើរការហ្នឹងតើ»។
ពលរដ្ឋបន្ថែមថា ករណីនេះជារឿងអយុត្តិធម៌មួយ ក្នុងចំណោមរឿងជាច្រើនទៀត ដែលពលរដ្ឋរាប់រយនាក់ចាញ់បោក ក្រុមហ៊ុនរបស់អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក។ ពលរដ្ឋភាគច្រើនផុងខ្លួននឹងវិបត្តិបំណុលវ័ណ្ឌក ខ្លះទៀតមានបញ្ហាផ្លូវចិត្ត ខ្លះរត់ចោលស្រុក និងពលរដ្ឋខ្លះទៀតបង្ខំចិត្តលក់ដីស្រែថោកៗ ដើម្បីសងធនាគារមួយគ្រា។
ពលរដ្ឋរងគ្រោះភាគច្រើនជឿលង់នឹងឥទ្ធិពលអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ដែលតែងតែថតរូបភាពបង្ហោះតាមបណ្ដាញសង្គមជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើឱ្យពួកគាត់កាន់តែមានទំនុកចិត្តបោះទុនវិនិយោគជាមួយក្រុមហ៊ុននេះ ។ រីឯពលរដ្ឋខ្លះទៀត ជឿជាក់ដោយសារតែមានសាច់ញាតិបងប្អូនធ្វើការក្នុងក្រុមហ៊ុននេះ។
កាលពីថ្ងៃទី១២ ខែមីនា សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនអតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និងបក្ខពួកតាមដីកាបញ្ជាឱ្យចូលខ្លួន ផ្អែកតាមបណ្តឹងរបស់ពលរដ្ឋរងគ្រោះជាង ៨០០នាក់ ពាក់ព័ន្ធនឹងការឆបោកលុយពួកគាត់សរុប ជាង៣០០ លានដុល្លារ។ ពលរដ្ឋដែលចាញ់បោក អតីតឧកញ៉ារូបនេះភាគច្រើនរស់នៅខេត្តសៀមរាប និងបាត់ដំបង៕
San Prum សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប បានឃាត់ខ្លួន បុគ្គលឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួន របស់តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាម ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះ។
The Cambodia Morning Post TV ស្ដាប់ការរៀបរាប់របស់ស្ត្រីម្នាក់ជាអ្នកដាក់ទុនជាមួយក្រុមហ៊ុនប្រ៊ីលានសុីធីហើយក៏ជាបុគ្គលិក ដើរកៀរគរប្រមូលលុយពីពលរដ្ឋមកដាក់ទុន ដោយបច្ចុប្បន្នត្រូវពលរដ្ឋប្តឹង និងចាប់ប្តីរបស់គាត់ដាក់ពន្ធនាគារ ព្រោះតែគ្មានលុយអោយអតិថិជន! ហេតុអ្វីឧកញ៉ាធ្វើទង្វើបែបនេះទៅរួច?
The Cambodia Morning Post TV លោកលឹម ចាន់នី ប្រមូលលុយពីបងប្អូននិងមិត្តភក្តិបានជាង1លាន25ម៉ឺនឱ្យក្រុមហ៊ុនប្រ៊ីលានសុីធីហើយក៏ជាបុគ្គលិកដើម្បីយកការប្រាក់ ចុងក្រោយត្រូវក្រុមហ៊ុនចោទថាក្បត់ ពីព្រោះតែលោកធ្វើបាតុកម្មទាមទារលុយនោះត្រលប់មកវិញ!
VOA Khmer លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចាត់ឱ្យលោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលរៀបចំការពារក្តីដល់ប្រជាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនប្រ៊ីលានស៊ីធីរបស់អ្នកស្រី ឡេង ចាន់ណា ដែលលោកថា ជាគម្រោងឆបោកតាមប្រព័ន្ធPonzi Scheme ឬហៅថាគម្រោងបោកប្រាស់បន្តគ្នា។
យុវជន គំរូ នាយកខុទ្ធកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចេញសេចក្ដីប្រកាសព័ត៌មានបដិសេធ ចំពោះការផ្សព្វផ្សាយថា លោក ហ៊ុន ម៉ាណែត ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនប្រ៊ីលានស៊ីធី ។
យុវជន គំរូ ៖ ផេកមួយឈ្មោះ កាមពេព លឹមហុង បានផុសបន្តកន្ទុយគ្នា សឹងរាល់ថ្ងៃ រយៈពេលចុងក្រោយនេះ ដោយមានវីដេអូឃ្លីបផង បាននិយាយភ្ជាប់ជាមួយលោក ហ៊ុន ម៉ាណែត ។
No comments:
Post a Comment