Tuesday, June 11, 2024

Dave Leduc ដាវ ឡឺដុក

Dave Leduc ទៅជួបលោក ខូវ ឆាយ ដើម្បីដោះស្រាយបញ្ហាប្រទាំងប្រទើសគ្នា ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោក ខូវ ឆាយ និងកីឡាករប្រដាល់សញ្ជាតិកាណាដា Dave Leduc នឹងជួបដោះស្រាយបញ្ហាជាមួយគ្នា ក្រោយចេញសារឆ្លើយឆ្លងទៅវិញទៅមក លើបញ្ហាមួយចំនួន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ «ខ្ញុំនៅតាមផ្លូវឥឡូវនេះ។ ខ្ញុំត្រូវបានគេអញ្ជើញឲ្យចូលរួមប្រជុំឯកជនដើម្បីជួបជាមួយ ខូវ ឆាយ។ ខ្ញុំសប្បាយចិត្តដែលយើងអាចជួបគ្នាដូចសុភាពបុរស ហើយបញ្ឈប់ការបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ»។ Dave Leduc ដែលកំពុងមានបញ្ហាប្រទាំងប្រទើសគ្នា ជាមួយលោក ខូវ ឆាយ បានសរសេរបែបនេះ ដោយសារសម្រួលជាសំណេរភាសាខ្មែរ លើហ្វេសប៊ុកផ្លូវការខ្លួន នៅរសៀលថ្ងៃទី១១ មិថុនា។


កីឡាករប្រដាល់ Lathwei របស់មីយ៉ាន់ម៉ារូបនេះ ហាក់បង្ហាញអារម្មណ៍សប្បាយចិត្ត ក្នុងការរកដំណោះស្រាយរួមគ្នា លើបញ្ហាឃ្នើសចិត្តគ្នាកន្លងមក។ កីឡាករសញ្ជាតិកាណាដារូបនេះ បានសរសេរដូច្នេះ៖«ខ្ញុំត្រៀមខ្លួនពិភាក្សាដោយបើកចិត្ត។ រឿងតែមួយគត់ដែលខ្ញុំខ្វល់ប្រសិនបើរស់នៅដោយសុខសាន្តក្នុងប្រទេសកម្ពុជា និងលើកតម្កើង ឡេតវៃ និងគុនខ្មែរ។ ខ្ញុំនឹងផ្ដល់ជូនអ្នកនូវបច្ចុប្បន្នភាពបន្ទាប់ពីកិច្ចប្រជុំ។ សូមអរគុណចំពោះការគាំទ្រដ៏មិនគួរឱ្យជឿសម្រាប់ប្រជាជនកម្ពុជា។ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា»។

DAVE LEDUC បានទម្លាយឲ្យដឹងថា គាត់គ្រោងនឹងនាំយក កីឡាករ KUN KHMER ២រូប ទៅប្រកួតនៅប្រទេសប៉ាគីស្ថានក្នុងកម្មវិធីរបស់គាត់ នាខែតុលា ខាងមុខនេះ ជាមួយនឹងក្រុមអង្គ«រក្សការពារ ប៉ុន្តែ គម្រោងមួយនេះប្រហែលជាមិនអាចទៅរួច បន្ទាប់ពីខ្លួនមានបញ្ហាជាមួយប្រធានសហព័ន្ធ  

Why can't we all get along and work together to help Kun Khmer? If he doesn't like me its ok, but he shouldn’t forbid the fighters to participate at my event. Let’s not penalize the athletes. I’m organizing an event in partnership with the military of Pakistan. Under my promotion Martial Fighting Championship in October in Pakistan inside a Air Force base   I want to showcase #Lethwei  and #KunKhmer 

·Why can't we all get along and work together to help Kun Khmer? If he doesn't like me its ok, but he shouldn’t forbid the fighters to participate at my event. Let’s not penalize the athletes. I’m organizing an event in partnership with the military of Pakistan. Under my promotion Martial Fighting Championship in October in Pakistan inside a Air Force base

អ្នកប្រដាល់ មូស្លីមនេះ គាត់តំណាងឲ្យអ្នកប្រដាល់មូស្លីមលើសកលលោក គាត់ ចេញចូល ភូមារ ប៉ាគីស្ថាន និង ទួរគី ដើម្បី ជួលអាគារ ជួលដី បើកក្លឹបប្រដាល់ និង នាំកីឡាចេញប្រកួត។ នៅភូមារ គាត់ គាំទ្រ បាតុករភូមារ ប្រឆាំងរបបយោធាភូមារ...នៅកម្ពុជា គាត់អាចនឹងធ្វើដូច្នេះដែរ ព្រោះអាហ្មឹងគេថា ប្រជាធិប្បតេយ្យ..

Dave Leduc is in Phnom Penh, Cambodia. ខ្ញុំបានជួបសំណេះសំណាលជាមួយឯកឧត្តមបណ្ឌិត Dr. Pich Sros បណ្ឌិត ពេជ្រ ស្រស់ នៅការិយាល័យរបស់គាត់។ គាត់​ជា​មនុស្ស​សុចរិត​និង​យុត្តិធម៌​ណាស់។ គាត់​មក​ពី​គ្រួសារ​កសិករតូចទាបមួយរូប ហើយ​ឥឡូវ​នេះ​គាត់​ជា​បុរស​ដែល​មាន​ការ​គោរព​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​នយោបាយ។ គាត់​សប្បាយ​ចិត្ត​ពេល​បាន​ដឹង​ថា ខ្ញុំ​នឹង​បន្ត​លើក​កម្ពស់​គុន​ខ្មែរ​ដោយ​សហការ​ជាមួយ​សហព័ន្ធ​គុន​ខ្មែរ។ ការបញ្ចប់ដ៏ល្អដែលមានប្រយោជន៍សម្រាប់កម្ពុជា និងសិល្បៈក្បាច់គុនខ្មែរ។
គាត់ក៏បានបង្ហាញខ្ញុំនូវអគារមួយដែលគាត់កាន់កាប់ ហើយយើងបានពិភាក្សាអំពីលទ្ធភាពនៃការ​បើកក្លឹបហាត់ប្រាណ DAV Kun Khmer ជាមួយគ្នានៅក្នុងអគាររបស់គាត់។ យើងយល់ព្រមធ្វើការវិភាគទីផ្សារឱ្យបានត្រឹមត្រូវ ហើយប្រសិនបើអ្វីៗសមហេតុផល ហើយដោយមានការយល់ព្រមត្រឹមត្រូវពីសហព័ន្ធគុនខ្មែរ និងឯកឧត្តម ខូវ ឆាយ ខ្ញុំចង់បើកក្លឹបហាត់ប្រាណគុនខ្មែរក្នុងស្រុកជាមួយ ពេជ្រ ស្រស់ ដើម្បីយើងអាចជួយអ្នកប្រដាល់ និងផ្សព្វផ្សាយ។ គុនខ្មែរ.


Dave Leduc ដាវ ឡឺដុក៖ ហេតុអ្វីយើងមិនអាចដើរជាមួយគ្នា មិនអាចធ្វើការជាមួយគ្នាដើម្បីជួយគុណខ្មែរ ? បើសិនជាគាត់ " ខូវ ឆាយ" មិនចូលចិត្តខ្ញុំទេ ក៍គ្មានបញ្ហាអីដែរ តែ គាត់មិនគួរណាហាមឃាត់ រារាំង កីឡាប្រដាល់ទៅចូលរួមជាមួយ ព្រឹត្តិការណ៍ប្រកួតដែលខ្ញុំជាអ្នករៀបចំឡើងទេ កុំមានការដាក់ពិន័យ ទណ្ឌកម្មលើអត្តពលិក។ ខ្ញុំកំពុងតែរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតជាដៃគូជាមួយ យោធាប៉ាគីស្ថាន។ ក្រោមការប្រូមូត លើកស្ទួយ " ជើងឯកក្បាច់គុន នៅខែ តុលា នៅប្រទែស ប៉ាគីស្ថាន ក្នុង មូលដ្ឋានទ័ពអាកាស ។

I want to showcase #Lethwei and #KunKhmer
បញ្ហា Dave Leduc ៖ ថ្ងៃនេះ ឮថា មាន ការជួបគ្នារវាង ឡឺដុក ជាមួយ ប្រធានសហព័ន្ធរបស់កម្ពុជា។ នៅ តាម សារពត៍មាន ចលនា ប្រឆាំងខ្មែរគ្នាឯងនៅមានសន្ទុះខ្លាំងដដែល ពួកគេមានបំណង ដក តំណាងកីឡាប្រដាល់ខ្មែរ ដាក់ អ្នកថ្មីណាដែល គាំទ្រ Leduc ខណៈដែល ប្រធានសព្វថ្ងៃ សច្ចារថា មិនឲ្យ Leduc ឡើងវ៉ៃនៅកម្ពុជា និង បន្តមើលងាយ ខ្មែរ។ នៅថ្ងៃ ខាង មុខឆាប់នេះ LEDUC មានបំណងនាំ កីឡាក កម្ពុជា ២ រូប ទៅវ៉ៃ ប៉ាគីស្ថាន។ នេះជា មូលហេតុដែល ឡឺដុក សុខចិត្ត ចូលមក ចរចារ។ ូកម្ពុជា ដាច់ខាត មិនត្រូវ ឲ្យគេយក កម្ពុជា ធ្វើជា​ មូលដ្ឋានសម្ងាត់ បែបនេះទេ ព្រោះ កីឡាក ខ្មែរ កាន់ព្រះពុទ្ធសាសនា មិនអាច យកខ្មែរឥស្លាម ចូលហាត់រៀនជាមួយ Leduc ។

Dave Leduc CTS Sport · 🚨ប្រធាន​សហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ និង Dave Leduc បានជួបជជែកគ្នាដោះស្រាយបញ្ចប់បញ្ហាចម្រូងចម្រាសនាពេលថ្មីៗនេះ។ អ្នកទាំងពីរនឹងសហការគ្នាដេីម្បីផ្សព្វផ្សាយគុនខ្មែរ និងរួបរួមគ្នាចាប់ពីពេលនេះតទៅ 🇰🇭

KUN KHMER Super · គាំទ្រការលើកឡើងរបស់លោកបណ្ឌិត ពេជ្រ ស្រស់ សាងមិត្ត ជាជាងសាង សត្រូវ ម្ចាស់ផ្ទះតែនិយាយពាក្យមិនស្វាគមន៍ភ្ញៀវ មើលសម្តេចធិបតីជាគម្រូផងទើបសមជាថ្នាក់ដឹកនាំ🙏🙏🙏។

Dave Leduc


No comments:

Post a Comment