Saturday, May 3, 2025

ហេង​ សុទ្ធី​

Chan Born 15 January  · រុស្សីចាប់ខ្លួនទាហានស៊ីឈ្នួល វែកន័រម្នាក់ ទៅពី កម្ពុជា នៅព្រំដែន ទួរគី រុស្សី។ ទួរគី ជាប្រទេសដែល ប្រឆាំងរុស្សី ។ ទួរគីជាប្រទេសដែល ជួយអាវុធ គ្រាប់រំសេវ ដ្រូន និង ហិរញ្ញវត្ថុដើម្បី វាយប្រហាររុស្សី។ វត្តមានជនជាតិខ្មែរ នៅ ទួរគី គឺជា អំពើរក្បត់ចំពោះ រដ្ឋាភិបាលរុស្សី។ វែកន័រ គឺជាក្រុមហ៊ុនទាហានស៊ីឈ្នួលដ៍ធំនៅ ពេញពិភពលោក ទាហាន វើកវ័រ ក៍ត្រូវបានគេរាយការណ៍ថាមានវត្តមាននៅ បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដូចជា ម៉ាឡេ ឥណ្ឌូនេស៊ី។ ក្រុមហ៊ុន សន្តិសុខវែកន័រ ក្រោយពីមានជ័យជំនះធំនៅសង្រ្គាមអ៊ុយក្រែនបាន ប្រកាសឈឈ្មោះជា ប្រធានាធិបតី អ៊ុយក្រែន រួច លើកទ័ពចូលទៅ ក្រុងមូស្គូ ដើម្បីផ្តួលរំលំ រដ្ឋាភិបាល លោក ពូទីន។ ពេលនោះប្រតិបត្តិការសឹកមួយត្រូវបានបើកឡើង ដើម្បីកំទេច ពួកមេដឹកនាំ វែកន័រ.....

CNC TV BREAKING NEWS៖ អតីតឧកញ៉ា ហេង សិទ្ធិ ត្រូវបានបញ្ជូនពីរុស្ស៉ី មកកម្ពុជា ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបុគ្គល ហេង សិទ្ធិ ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។

 រូបថត​សកម្មភាព​របស់​ប៉ូលីស​អន្តរជាតិ​រ៉ុស្សី​ បញ្ជូន​អតីតអ្នក ឧក​ញ៉ា​ ហេង​ សុទ្ធី​ ពី​រ៉ុស្សី​ មក​កម្ពុជា​  និង​ រូបថត​ ពេល​មកដល់​ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ។   ព្រឹក​ថ្ងៃទី​ ២៥​ ខែឧសភា​ ឆ្នាំ​ ២០២៥​ នេះ​ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជូន​ ហេង​ សុទ្ធី​ ទៅ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​បន្តតាមនិតិវិធីច្បាប់​ ។  អតីតអ្នកឧកញ៉ា​ ហេង​ សុទ្ធី​ បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​ និង​ គំរាមកំហែង​ជំរឹត​ទារប្រាក់​ពី​អ្នក​វិនិយោគ​បរទេស​រាប់​រយលាន​ដុល្លារ​ និងមាន​បណ្តឹង​ជាច្រើន​ទៀតដែល​ជនរងគ្រោះ​បានប្ដឹង​ ។

The Cambodia Daily Khmer Breaking news៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៉ី កន្លងមក ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស»។ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកកម្ពុជា គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជានាំខ្លួនមកដល់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១១៖៣០នាទី ដើម្បីកាត់ទោសតាមច្បាប់។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ លោកត្រូវចាប់ខ្លួននៅប្រទេសរុស្ស៊ី ក្រោមកិច្ចសហការរវាងសមត្ថកិច្ចកម្ពុជា និងកម្លាំងសមត្ថកិច្ចអន្តរជាតិ។ នៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ លោក ហេង សិទ្ធី ត្រូវនាំខ្លួនឡើងតុលាការ ដើម្បីសួរចម្លើយ និងផ្តន្ទាទោសតាមនីតិវិធី។

Chham Vichetr អតីតឧកញ៉ាហេង សិទ្ធីបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ចលនា១៨លាន នាក់របស់លោក ដើម្បីរំដោះប្រទេសទាំងអស់គ្នាឱ្យចាកផុតពីវិបត្តិនាៗ ដែលដឹកនាំដោយការប្រមូលផ្តុំក្រុមគ្រួសារហ៊ុននិងបក្ខពួក ។

The Cambodia Daily Khmer

លោក ហេង សិទ្ធី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​រំដោះ​ប្រទេស​ចេញពី​អំណាច​ប្រមូលផ្ដុំ​គ្រួសារ​តែ​មួយច្បាស់លាស់

⏰ ផ្សាយថ្ងៃទី២០ ខែ០៥ ឆ្នាំ២០២៥


អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់ដៃ​ចេញពី​ពន្ធនាគារ​ប្រទេស​រុស្ស៊ី ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​តែ​មួយ​គត់​របស់​កម្ពុជា ដែល​កំពុងតែ​ដើរ​ខុស​ផ្លូវ ហើយ​ធ្វើ​ឲ្យ​អន់ថយ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ជាង​នេះ​ទៅ​ទៀត លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ចលនា ១៨​លាន​នាក់ ដើម្បី​រំដោះ​ប្រទេស​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​នៃ​ភាព​ក្រីក្រ​បច្ចុប្បន្ន។


អតីត​អ្នកឧកញ៉ា ហេង សិទ្ធី កាលពី​ពេល​ថ្មីៗ​នេះ បាន​អំពាវនាវ​ចេញពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ចលនា ១៨​លាន​នាក់​របស់​លោក ដើម្បី​រំដោះ​ប្រទេស​ទាំងអស់​គ្នា​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​នានា​ដែល​ដឹកនាំ​ដោយ​ការ​ប្រមូលផ្ដុំ​អំណាច​គ្រួសារ​តែ​មួយ។

លោក ហេង សិទ្ធី បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់ដៃ​ចេញពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​ដែល​មាន​ការ​ដឹកនាំ​តាម​បែប​ប្រទេស​កុម្មុយនីស្ត ហើយ​ថា​គណបក្ស​នេះ​កំពុងតែ​ដើរ​ខុស​ផ្លូវ ផ្ទុយ​ពី​គោលនយោបាយ​ពិតប្រាកដ​របស់​បក្ស។

លោក​ថា អំណាច​ត្រូវ​បាន​គេ​ប្រមូលផ្ដុំ​សម្រាប់​គ្រួសារ​មួយ​ដូច​របៀប​នៃ​ការ​ដឹកនាំ​តាម​បែប​ស្ដេចត្រាញ់ ដែល​នៅ​លើ​ពិភពលោក​សូម្បីតែ​ប្រទេស​ចិន និង​រុស្ស៊ី ក៏​គ្មាន​ការ​ក្តោប​ក្តាប់​អំណាច​របៀប​នេះ​ទេ លើកលែងតែ​ប្រទេស​កូរ៉េខាងជើង ប៉ុណ្ណោះ។

អតីត​អ្នកឧកញ៉ា​រូប​នេះ​អះអាង​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​គ្មាន​ភាព​ប្រាកដ​និយម​ក្នុង​ការ​ដឹកនាំ​ប្រទេស ដោយសារ​តែ​មាន​ការ​ដឹកនាំ​តាម​ការ​នឹកឃើញ​នៃ​បុគ្គល​តែ​ម្នាក់ ហើយ​នេះ​ជា​កាតាលីករ​បង្ក​ឲ្យ​មាន​ភាព​ធាក់​ថយ​ខាង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

លោក ហេង សិទ្ធី អះអាង​ថា ចិន​ជា​មហាមិត្ត​នឹង​កម្ពុជា ប៉ុន្តែ​បែរជា​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​មិន​ពេញលេញ​សម្រាប់​ការ​អភិវឌ្ឍ​ដល់​កម្ពុជា​ទៅវិញ។ លោក​បន្ត​ថា ចិន​បាន​ហាមឃាត់​វិនិយោគិន​ធំៗ​ពិតប្រាកដ​មិន​ឲ្យ​បណ្ដាក់ទុន​នៅ​កម្ពុជា​នោះ​ទេ។

លោក​បន្ត​ថា សូម្បី​តែ​ភ្ញៀវ​ទេសចរ​ចិន ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ចិន ហាម​មិន​ឲ្យ​មក​លេង​កម្ពុជា​ដែរ ដោយសារ​ចិន​មើល​ឃើញ​កម្ពុជា​បច្ចុប្បន្ន កំពុង​ដើរ​ខុស​ផ្លូវ ខុស​ពី​ចក្ខុវិស័យ​របស់​ប្រទេស​មហាអំណាច​ទាំង​៣ អាមេរិក ចិន និង​រុស្សី។ លោក​បន្ត​ថា ពួកគេ​មិន​គាំទ្រ​ឲ្យ​មាន​ការ​គ្រប់គ្រង​អំណាច​តែ​មួយ​គ្រួសារ​នោះ​ទេ ពីព្រោះ​ចិន និង​រុស្ស៊ី ក៏​គេ​ចង់​ឃើញ​វប្បធម៌​នៃ​ការ​ចែករំលែក​អំណាច ដើម្បី​បម្រើ​ជាតិ និង​ប្រជាជន ជាជាង​ការ​ប្រមូលផ្ដុំ​អំណាច​តែ​មួយ​គ្រួសារ។

លោក ហេង សិទ្ធី បាន​សរសេរ​រៀបរាប់​ថា បច្ចុប្បន្ន ប្រទេស​ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​អាមេរិក បាន​ចាត់ទុក​កម្ពុជា​ជា​ផ្ទះ​របស់​ឧក្រិដ្ឋជន ហើយ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ កំពុង​បិទ​ភ្នែក​ធ្វើ​មិន​ឃើញ។ លោក​ថា ឧក្រិដ្ឋជន​ប្រើ​អំណាច​ទឹក​លុយ​ទិញ​ឧត្ដមគតិ​មន្ត្រី​រាជការ​ឲ្យ​មក​ធ្វើបាប​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​ពលរដ្ឋ​ទូទៅ។

លោក​អំពាវនាវ​ឲ្យ​បងប្អូន​ពលរដ្ឋ​ខ្មែរ​ចូលរួម​ចលនា «១៨​លាន​នាក់» របស់​លោក និង​ធ្វើ​បាតុកម្ម​នៅ​តាម​បណ្តា​ទូត​រុស្ស៊ី នៅ​ប្រទេស​ដែល​មាន​ពលករ​ខ្មែរ​កំពុង​រស់នៅ ដើម្បី​ស្នើសុំ​ឲ្យ​រុស្ស៊ី ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ លោក​សច្ចា​ថា ពេល​ណា​លោក​មាន​សេរីភាព​វិញ លោក​នឹង​យក​ជីវិត​តស៊ូ​ដើម្បី​អនាគត​របស់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​របស់​ខ្មែរ និង​ពុំ​មែន​ជា​ប្រទេស​ផ្ដាច់មុខ​របស់​អ្នក​ដឹកនាំ​រូប​ណា​នោះ​ទេ។

លោក​អះអាង​ថា ពុំ​មាន​ប្រទេស​មហាអំណាច​ណា​មួយ​គាំទ្រ​របប​នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន​នោះ​ទេ វា​គ្រាន់តែ​ជា​ប៉ាហ៊ី​ឆ្ពិនភ្នែក​ប្រជាជន​គ្រប់​រូប​ប៉ុណ្ណោះ។ លោក​ថា ជា​ឧទាហរណ៍ ហេតុ​អ្វី​បាន​ជា​ប្រទេស​តួកគី ពុំ​ព្រម​ចាប់​ខ្លួន​លោក ទោះបីជា​គេ​រក​ឃើញ​ថា​លោក​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​និវេទ​ក្រហម​ក៏ដោយ​នោះ ហើយ​អាជ្ញាធរ​ប្រទេស​តួកគី បែរជា​នាំគ្នា​អង្គុយ​សើច​ទៅវិញ។ ចំណែកឯ​រុស្ស៊ី វិញ ការ​ចាប់​ខ្លួន​លោក ធ្វើឡើង​រហូត​ដល់​ទៅ​ជិត​មួយ​ខែ​ឯណោះ ក្រោយ​ពេល​លោក​ទៅ​ដល់​រុស្ស៊ី។

លោក ហេង សិទ្ធី អះអាង​ថា នៅ​ពេលនេះ រុស្ស៊ី​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​លើ​មន្ត្រី​ទូត​រុស្ស៊ី នៅ​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​ធ្វើការ​ចាប់​ខ្លួន​លោក។

ការ​ចាប់​ខ្លួន​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ធ្វើឡើង​ក្រោយ​ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្ញើ​លិខិត​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ទាំងអស់​នៅ​ក្រៅ​ប្រទេស ប្រាប់​អំពី​ការ​ធ្វើ​មោឃភាព​លិខិត​ឆ្លងដែន​របស់​អតីត​អ្នកឧកញ៉ា​រូប​នេះ ខណៈ​សមត្ថកិច្ច​របស់​កម្ពុជា បាន​សហការ​ជាមួយ​ប៉ូលិស Interpol ដាក់​ឈ្មោះ​អតីត​ឧកញ៉ា ហេង សិទ្ធី ទៅ​ក្នុង​និវេទ​ក្រហម ដើម្បី​តាម​ចាប់​ខ្លួន​ផង​ដែរ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា លោក ហេង សិទ្ធី ត្រូវ​បាន​តុលាការ​កម្ពុជា​ចេញ​ដីកា​មួយ​ចុះ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៤ បង្គាប់​ឲ្យ​ចាប់​ខ្លួន ពី​បទ​គំរាមកំហែង ហែក​កេរ្តិ៍ មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​កម្ពុជា ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

លោក ហេង សិទ្ធី កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៥ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជា​សារ​សំឡេង​ទៅ​កាន់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ថា លោក​បាន​ធ្វើ​តាម​ច្បាប់​កម្ពុជា​អស់​ហើយ​នៅ​ក្នុង​ការ​បកអាក្រាត​រឿង​ពុករលួយ​របស់​មន្ត្រី​មួយ​ចំនួន ជាពិសេស​លោក​ថា​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។

លោក ហេង សិទ្ធី ដែល​ជា​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​ដែល​មាន​ងារ​ជា​អ្នកឧកញ៉ា ត្រូវ​បាន​ព្រះមហាក្សត្រ​ដកហូត​គោរមងារ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៤។

អតីត​អ្នកឧកញ៉ា​រូប​នេះ​ក៏​បាន​ចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ផង​ដែរ​ពី​បទ ពុករលួយ និង​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។ លោក​បាន​ចោទ​ថា លោក គួច ចំរើន ដែល​បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​កណ្តាល មាន​លុយ​រាប់​រយ​លាន​ដុល្លារ​ជា​រូបិយប័ណ្ណ​គ្រីបតូ ក្នុង​ពេល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ (២០១៩-២០២៤)។ លោក សិទ្ធី បាន​ចោទ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើពុករលួយ។ លើស​ពី​នេះ លោក​បាន​ចោទប្រកាន់​អ្នកឧកញ៉ា ហ៊ុន តូ ដែល​ជា​ក្មួយប្រុស​របស់​លោក ហ៊ុន សែន ថា​បាន​លួច​លុយ​ចំនួន ៩​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​ចិន ដើម្បី​សុំ​ការ​អនុម័ត​គម្រោង​ជីក​រ៉ែ។

ជា​ការ​ឆ្លើយតប លោក ហ៊ុន តូ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៥ ដោយ​ច្រានចោល​ការ​លើកឡើង​របស់​លោក ហេង សិទ្ធី។ លោក ហ៊ុន តូ ថា​លោក ហេង សិទ្ធី ប្រឌិត​អង្គហេតុ ហើយ​ធ្វើការ​ចោទប្រកាន់​រូបលោក​ដោយ​គ្មាន​ភស្តុតាង។

មេធាវី​របស់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អ្នកស្រី Daria Rudenko បាន​អះអាង​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា គណបក្ស​កាន់​អំណាច​ស្នើសុំ​ឲ្យ​រុស្ស៊ី ចាប់​កូនក្ដី​របស់​អ្នកស្រី ដោយសារតែ​បាន​ដឹង​ពី​ផែនការ​បង្កើត​បក្ស​នយោបាយ​មួយ​ក្នុង​ឆ្នាំ​២០២៥ ដោយ​បង្កើត​គោលនយោបាយ​យក​គំរូ​តាម​ប្រទេស​មហាអំណាច​ធំៗ​មួយ​ចំនួន ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​គ្រួសារ​ផ្ដាច់ការ​ត្រកូល​ហ៊ុន។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា គ្រួសារ​ត្រកូល​ហ៊ុន​របស់​លោក ហ៊ុន សែន ជា​ចង្កោម​គ្រួសារ​នៅ​ពីក្រោយ​ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដូចជា អំពើ​ជួញដូរ​មនុស្ស លាង​លុយ​កខ្វក់ ការ​បោកប្រាស់​តាម​អនឡាញ និង​ការ​ញាំញី​ទៅ​ដោយ​អំពើពុករលួយ​ជា​ប្រព័ន្ធ។

អ្នក​សង្កេតការណ៍​ខ្លះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ គប្បី​យកចិត្ត​ទុកដាក់​នូវ​ព័ត៌មាន​ទាំងអស់​ដែល​ទទួល​បាន ដើម្បី​បើក​ការ​ស៊ើបអង្កេត​វែក​មុខ​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទឧក្រិដ្ឋ​ទាំងអស់ យក​មក​ផ្ដន្ទាទោស មិនមែន​មក​ចាប់​ខ្លួន​អ្នក​រាយការណ៍​ពី​បទល្មើស​នោះ​ទេ។

នេះ​ក៏​ជា​លើក​ទី​មួយ​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​រជ្ជកាល​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​ត្រកូល​ហ៊ុន​ទាំងមូល ដែល​មាន​បុរស​ម្នាក់​តាំងខ្លួន​ជា​អ្នក​ក្លាហាន​ដូចជា​លោក ហេង សិទ្ធី ហ៊ាន​ចេញ​មុខ និង​បកអាក្រាត​ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ហ៊ុន តូ ដែល​ជា​បងធំ​លំដាប់​កំពូល​នៅ​កម្ពុជា ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ឧក្រិដ្ឋកម្ម​លាង​លុយ​កខ្វក់ និង​រូបិយប័ណ្ណ​គ្រីបតូ។

លោក ហេង សិទ្ធី គ្រប់គ្រង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ក្រោម Maritime Group ហើយ​លោក​ក៏​មាន​ធនាគារ Maritime ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ធនាគារ​ត្រូវ​បាន​បិទ ហើយ​ទ្រព្យសម្បត្តិ​របស់​លោក​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បង្កក។ កន្លង​មក លោក ហេង សិទ្ធី ក៏​ធ្លាប់​បរិច្ចាគ​លុយ​ជាច្រើន​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​កាកបាទ​ក្រហម​កម្ពុជា​របស់​អ្នកស្រី ប៊ុន រ៉ានី ដែរ។

លោក ហេង សិទ្ធី ធ្លាប់​អះអាង​ថា លោក​មាន​ដី​ស្រប​ច្បាប់​ជាច្រើន​ហិកតា​នៅ​តំបន់​រាម និង​ដី​លើ​កោះ​ស្រមោច ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ដី​របស់​លោក​ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​ទាំងនោះ ត្រូវ​បាន​លោក ហ៊ុន តូ ប្លន់​យក​ទាំងអស់។

ទោះជា​យ៉ាងណាក៏ដោយ សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហ៊ុន តូ បាន​នៅឡើយ​ទេ៕

Meas Saborn 4 January  · 

អតីត​ឧកញ៉ា​បោកប្រាស់​ ហេង​ សិទ្ធី​ បាន​ប្រេីប្រាស់​ឈ្មោះ​ថ្នាក់​ដឹកនាំ​ឆបោក​ប្រាក់​ ជនជាតិ​សិង្ហបុរី​ចំនួន​ ១០លានដុល្លារ​ ។ ក្រោយ​បែក​ធ្លាយ​អំពើ​ឆបោក​នេះ​ ជន​ឆបោក​ ហេង​ សិទ្ធី​ បាន​យកលុយ​ចំនួន​ ១០លាន​ដុល្លារ​ មកសង​ជនរងគ្រោះ​វិញ​ ដោយបាន​ចេញ​មូលប្បទានប័ត្រ​ឱ្យ​ទៅ​ជនរងគ្រោះ​ ។  បន្ទាប់​ពី​សង​លុយទៅជនរងគ្រោះហេីយ​ ជនឆបោក​ ហេង​ សិទ្ធី​ បាន​បង្ហោះ​សារ​មួលបង្កាច់​លាបពណ៌​ ញុះញង់​ បំផ្លើស​បំភ្លៃ​ចោទប្រកាន់​ជនរងគ្រោះ​ថាជាអ្នក​រកស៊ី​ខុសច្បាប់​ទៅវិញ​ ថែម​ទាំងបានគំរាម​ទារលុយ​ពី​ជនរងគ្រោះ​ចំនួន​ ២លានដុល្លារ​វិញ​ ។ 

ជនឆបោករូបនេះដោយភ័យខ្លាចពីការប្តឹងផ្តល់របស់ជនជាតិសិង្ហបុរីក៏បានរត់គេចចេញពីប្រទេសកម្ពុជា​រត់ទៅសុំប្រទេសដទៃជ្រកកោនរួចក៏ឆ្លៀតឱកាសពីការរស់នៅពីទីនោះក៏បានសរសេរសំណេរផ្សេងៗដែលមិនពិតនៅលេីហ្វេសប៊ុកផ្ទាល់ខ្លួនវៃប្រហារមកលេីថ្នាក់ដឹកនាំ​ទាំងគ្មានភស្តុតាងអ្វីបន្តិច​។  សូមស្ដាប់​ប្អូនប្រុស​ម្នាក់​នេះបកស្រាយដូចខាងក្រោមនេះ​ ។

No comments:

Post a Comment