Showing posts with label ១៥០០-១៧០០. Show all posts
Showing posts with label ១៥០០-១៧០០. Show all posts

Thursday, July 20, 2017

២៣.ទំនាក់ទំនងចាប់ពីសតវត្សទី ១៦

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ២ ជំពូកទី ៤) - វគ្គ១
Posted: Oct-12-2016

ជំពូក​ទី​៤​

កំណត់សម្គាល់​ស្ដី​អំពី​ប្រជាជន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ពី​សតវត្សរ៍​ទី​១៦ ​រហូត​ដល់​សព្វថ្ងៃ

១-អាណ្ណាម តុងកឹង កូសាំងស៊ីន និង​នគរ​ចាម្ប៉ា
ប្រមាណ​ជា​នៅ​ជំនាន់​ដែល​រាជធានី​លង្វែក​របស់​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ ដៃ​ពួក​សៀមអាណាចក្រ​អាណ្ណាម​ដែល​ទើប​តែ​ដណ្ដើម​យក​បាន​ទឹកដី​នគរ​ចាម្ប៉ា​ ស្ទើរតែ​ទាំងអស់​បញ្ចូល​មក​ជា​របស់​ខ្លួន​ត្រូវ​បែក​ចេញ​ជា​២​ដាច់​ពី​ គ្នាមួយ​គឺ​ដាងចុង ឬ​ដាងគិញ ឬ​តុងកឹង និង​មួយ​ទៀត​គឺ​កូសាំងស៊ីន​ជា​អតីត​នគរ​ចាម្ប៉ា ឬ​អាណ្ណាម​សព្វ​ថ្ងៃនេះ (1) ។

នៅ​សតវត្សរ៍​ទី​១៧ អាណាចក្រ​អាណ្ណាម​មាន​ស្ដេច​មួយ​អង្គ​សោយរាជ្យ​ដែល​មិន​សូវ​ជា​ស្វាហាប់​ ប៉ុន្មាន​ទេ​ម្ល៉ោះ​ហើយ​ក៏​គ្មាន​អំណាច​ដែរ​គឺ​ ឡេ​គិញតុង ។ ​គេ​មិន​គោរព​ព្រះ​អធិរាជ​នេះ​ទេ​ក៏​ប៉ុន្ដែ​នៅ​តុងកឹង​គេ​គោរព​មន្ដ្រី​ របស់​ព្រះ​អង្គ​ឈ្មោះ​ថាទ្រិញ​តុងហើយ​នៅ​កូសាំងស៊ីន​គេ​គោរព​ស្ដេចត្រាញ់​ ឈ្មោះង្វៀង​ហ័ង ។ មនុស្ស​ទាំង​២​នាក់​នេះម្នាក់​ត្រូវជា​មានិង​ម្នាក់​ទៀត​ជា​ក្មួយហើយ​ត្រូវ​ បាន​ព្រះ​ចៅ​អធិរាជ​តែងតាំង​ឡើង​ដូច​គ្នាក៏​ប៉ុន្ដែ​ជា​សត្រូវ​នឹង​គ្នា​ ដែរហើយ​ម្នាក់ៗ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឱ្យ​គេ​ចំណុះ​ ព្រះ​ចៅ​អធិរាជ​តទៅ​ទៀត ។
នៅ​ឯ​តុងកឹងពួក​ទ្រិញ​មាន​ការ​លំបាក​ព្រោះ​នៅ​ជាប់​នឹង​ព្រះ​ចៅ​អធិរាជ ហើយ​ប្រជាជន​នៅ​ជាប់​ចិត្ដ​ស្រលាញ់​សន្ដតិវង្ស​ឡេ​ដែល​បាន​បណ្ដេញ​ពួក​ចិន​ ចេញពី​នគរ​ថែម​ទៀតម្ល៉ោះ​ហើយ​ពួក​ទ្រិញ​មិន​អាច​ដណ្ដើម​យក​អំណាច​ដោយ​គ្មាន​ គ្រោះថ្នាក់​បាន​ទេ ។ ក៏​ប៉ុន្ដែ​នៅ​កូសាំងស៊ីន​វិញ ពួក​ង្វៀង​ហាក់​ដូចជា​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ដែល​ពាក់ក ​ណ្ដាល​ជា​ពួក​អាណ្ណាម​ដែល​មួយ​ចំនួន​ធំ​បាន​បោះបង់​ស្រុក​កំណើត​មក​រស់នៅ​ ទី​នេះហើយ​ពាក់​កណ្ដាល​ទៀត​ជា​ពួក​ចាម​ដែល​ទើប​តែ​ទទួល​បាន​នូវ​អារ្យធម៌​ អាណ្ណាម​តិច​ឬ​ច្រើនម្យ៉ាង​ទៀតពួក​ង្វៀង​បាន​កសាង​រាជាណាចក្រ​អាណ្ណាម​មួយ​ បាន​នៅ​លើ​ទឹកដី​ចាម្ប៉ា​ដែល​ពី​មុន​ជា​សត្រូវ​របស់​តុងកឹង ។ រាជាណាចក្រ​ថ្មី​នេះ​មាន​ឈ្មោះ​តាម​រាជធានី​របស់​ពួក​ចាម​ពី​មុន​ថា ឆានឆេង ដែល​ក្លាយ​មក​ជា​កូសាំងស៊ីន ។

នៅ​ពេល​ដែល​សំពៅ​ហូឡង់​ឈ្មោះ ឡឺក្រុល បាន​មក​ចូល​ចត​នៅ​តុងកឹង​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៦៣៧ នាយ​សំពៅ​ហូឡង់​បាន​កត់​សម្គាល់​ឃើញ​នូវ​ទំនាស់​នេះ​ពីព្រោះ​ថា​រាជវាំង​ ហាណូយ​ពេល​នោះ​មិន​សូវ​ស្វាគមន៍​បរទេស​ណា​ដែល​ធ្វើ​ដំណើរ​ចេញពី​ស្រុក​ពួក​ ង្វៀង​ទេ ។ ពួក​សាសនទូត​ដែល​បាន​មក​ដល់​កូសាំងស៊ីន​តាំង​តែ​ពី​ឆ្នាំ​១៥៩៦ ដូចជា​ដូមីនីកាំង​អេស្ប៉ាញ​ឈ្មោះ ឌីយឺហ្គោ​អាត់​វ៉ាស្ត​ ពួក​សេស៊្វីត​ប៊ុយសូនី​នៅ​ក្នុង​ឆ្នាំ​១៦១៥​ ពួក​សេស៊្វីត​មក​ពី​រ៉ូដ​នៅ​ក្នុង​ឆ្នាំ​១៦២៤​ (សេស៊្វីត​ឈ្មោះ​បាល់​ឌីណូទី​បាន​មក​ដល់​តុងកឹង​តាំង​តែ​ពី​ឆ្នាំ​១៦២០) បាន​ដឹង​ច្បាស់​អំពី​ទំនាស់​រវាង​បក្សពួក​ទាំង​២​នេះ​ហើយ​បាន​ត្រូវ​ពួក​ មន្ដ្រី​អាណ្ណាម​ចោទ​ប្រកាន់​មិន​គ្រាន់តែ​ថាជា​ចារបុរស​របស់​ពួក​អឺរ៉ុប​ ប៉ុណ្ណោះ​ទេ​តែ​ខាង​រាជវាំង​កូសាំងស៊ីន​ចោទ​ថា​ជា​ចារបុរស​របស់​ពួក​ទ្រិញ ហើយ​ខាង​រាជវាំង​តុងកឹង​ចោទ​ថា​ជា​ចារបុរស​របស់​ពួក​ង្វៀង​ទៅ​វិញ ។
ការ​បែកបាក់​របស់​អាណាចក្រ​អាណ្ណាម​នេះ​បាន​សម្ដែង​ឱ្យ​ឃើញ​ច្បាស់​ឡើង​ នៅ​ក្នុង​សង្គ្រាម​មួយ​រវាង​ភាគ​ខាងជើង​ និង​ភាគ​ខាងត្បូង​តាំងពី​ឆ្នាំ​១៦០៣​ម្ល៉េះ (2) ។ ក្នុង​សង្គ្រាម​នោះ​តុងកឹង​បាន​ចេញ​ធ្វើ​ប្រតិបត្ដិការ​វាយ​មក​លើ​ភាគ​ ខាងត្បូង​ជា​ច្រើន​លើក​ច្រើន​សារ​រហូត​ទាល់តែ​មក​ដល់​ឆ្នាំ​១៦៤២​ ទើប​សម្រេច​ចិត្ដ​បោះបង់​កូសាំងស៊ីន​ចោល​ដោយ​លើក​មូលហេតុ​ថា​អាកាសធាតុ​ក្ដៅ ​ពេក​ទាហាន​ស្លាប់​អស់​ជា​ច្រើន​ដោយសារ​អត់ទ្រាំ​នឹង​កម្ដៅ​មិន​បាន ។ មាន​សង្គ្រាម​ជា​បន្ដ​រហូត​មក​ទៀត​អស់​កាល​ជាង​២​សតវត្សរ៍​ដែល​ធ្វើ​ឱ្យ​ការ ​លះបង់​របស់​ពួក​តុងកឹង​លេច​កាន់តែ​ច្បាស់​ឡើងៗ​ហើយ​ការ​បែង​ចែក​ស្រុក​ជា​២ ​នៅ​តែ​មាន​ដដែល​រវាង​តុងកឹង និង​កូសាំងស៊ីន ។

នៅ​ពេល​នោះ​ទើប​គេ​ទទួល​ស្គាល់​ថា​ពួក​អ្នកស្រុក​ខាងត្បូង​ដែល​មើល​ទៅ​ ហាក់​ដូចជា​មិន​ខ្លាំងក្លា​ដូច​ពួក​ខាង​ជើង​គឺ​ពូកែ​ខាង​ធ្វើ​សង្គ្រាម​ជាង​ អង់អាច​ក្លាហាន​ហើយ​មាន​វិន័យ​ល្អ ។ តាម​ពិតពួក​កូសាំងស៊ីន​នោះ​មួយ​ក្រុម​គឺ​ជា​កូនចៅ​ជា​បច្ឆាញាតិ​របស់​ពួក​ អាណ្ណាម​ពី​មុន​ដែល​មាន​ថាមពល​ខ្លាំងក្លា​ពូកែ​ខាង​ចាកចោល​ស្រុក​មក​ បង្កបង្កើត​នគរ​ថ្មីឯ​មួយ​ក្រុម​ទៀត​គឺជា​បច្ឆាញាតិ​របស់​ពួក​ចាម​ដែល​ទទួល​ យក​អារ្យធម៌​អាណ្ណាម តែ​នៅ​មាន​ជាប់​ឈាមជ័រ​ជា​ពូជ​អ្នក​ចម្បាំង​តាំងពី​ដូនតា​មក​ពូកែ​លើស​គេ​នៅ ​លើ​ឧបទ្វីប​ឥណ្ឌូចិន ។ លោក​ឪពុកគ្រីស្តូ​ហ្វ័ររ៉ូប័ររី​បាន​រៀបរាប់​ថា​ពួក​ទាហាន​កូសាំងស៊ីន​មាន​ អាវុធ​យុទ្ធភណ្ឌ​ល្អៗ​យក​មក​ពី​ប្រទេស​ជប៉ុន​ ហើយ​បាន​ទទួល​ការ​ហ្វឹក​ហាត់​ប្រាកដ​ប្រជា​ព្រម​ទាំង​មាន​កាំភ្លើង​ធំ​រហូត​ ដល់​ទៅ​៦០​ដើម (3) ទៀត​ផងជា​កាំភ្លើង​ប្រើ​ការ​បាន​ដែល​ពួក​គេ​យក​ពី​នាវា​របស់​ពួក​អឺរ៉ុប​ដែល ​មក​លិចលង់​នៅ​លើ​ឆ្នេរ​អាណ្ណាម ហើយ​ពួក​កូសាំងស៊ីន​នេះ​ចេះ​ប្រើ​កាំភ្លើង​ទាំងនោះ​ប្រសប់​ជាង​ពួក​ហូឡង់ និង​ព័រទុយហ្គាល់​ជា​ម្ចាស់​ដើម​ទៅ​ទៀត ។ គាត់​បាន​និយាយ​ផង​ដែរ​ថា​ស្ដេច​អាណ្ណាម​មាន​ទ័ព​៨​ម៉ឺន​នាក់​មាន​សេះ​ជា​ ច្រើន​ហើយ​ថា​ពួក​អាណ្ណាម​អង់អាច​ក្លាហាន និង​ពូកែ​ជាង​ពួក​ជប៉ុន និង​ចិន​ទៀត​ផង ។
ម្យ៉ាងទៀត​ពួក​កូសាំងស៊ីន​មាន​នាវាចម្បាំង​ច្រើន​ជាង​ពួក​តុងកឹង​ហើយ​មាន ​របៀប​រៀបរយ​ប្រសើរ​ជាងព្រោះ​មាន​ព្រះរាជ​បុត្រា​ជា​ព្រះ​រជ្ជទាយាទ​ជា​ មេបញ្ជាការ ។ នៅ​ក្នុង​ឆ្នាំ​១៦៧៨ កង​នាវា​ចម្បាំង​នេះ​មាន​ទូក​ចែវ​លឿនៗ​ចំនួន​១៣០​គ្រឿង ទូក​នីមួយៗ​មាន​ចែវ​៦០​គឺ​៣០​ម្ខាងៗ​ចែវ​មួយ​មាន​អ្នក​ចែវ​ម្នាក់ ។ នាយ​ទាហាន​ឈរ​នៅ​កន្សៃទូក​ ឬ​នៅ​ក្បាល​ទូក ហើយ​ត្រួត​ពិនិត្យ​មើល​ពួក​អ្នក​ចែវ​ទាំង​អស់​ឱ្យ​ចែវ​ព្រមៗ​គ្នានិង​ហាម​ មិន​ឱ្យ​និយាយ​គ្នាបើ​ពុំនោះ​ទេ​នឹង​ត្រូវ​មាន​ទោស​អស់​ជីវិត ។ អ្នក​ចែវ​ម្នាក់ៗ​ក៏​ជា​ទាហាន​ម្នាក់​ផង​ដែរមាន​កាំភ្លើង​មូស្កឺតុង​១​ដើម កាំបិត​១ ធ្នូ​១ និង​ព្រួញ​១​បំពង់​នៅ​ក្រោម​ជើង ហើយ​ស្ដាប់​បញ្ជា​តាម​កាយវិការ​របស់​មេ​ដែល​កាន់​ដំបង​១​ដើម​សម្រាប់​ឱ្យ​ ចង្វាក់ ។ ក្រុម​នាវា​ចម្បាំង​នេះ​ហ្វឹកហាត់​រាល់ថ្ងៃ​នៅ​ពីមុខ​ទីកន្លែង​ស្នាក់​នៅ​ របស់​អ្នក​អង្គ​ម្ចាស់​ឧត្ដមនាវីឯក ។ ម្នាក់ៗ​ស្លៀក​ពាក់​ឯកសណ្ឋាន​មាន​ខោ​សូត្រ​ពណ៌​ស និង​ពាក់មួក​ជក់​ត្នោត ហើយ​ពាក់​អាវ​ចង្អៀត​មួយ​បែប​ក្នុង​ពេល​មាន​ការ​ប្រយុទ្ធ ។ ទូក​នីមួយៗ​មាន​មេបញ្ជាការ​៣​នាក់អ្នក​កាន់​កាំភ្លើង​ធំ​៦​នាក់អ្នក​កាច់​ ចង្កូត​២​នាក់ និង​អ្នក​វាយគង​២​នាក់​ដែរ ។ មាន​កន្លែង​បង្ហូរ​ទឹក​នៅ​ពី​ខាង​មុខ​១ និង​តូចៗ​២​នៅ​ចំហៀង ។ ទូក​ទាំងអស់​សុទ្ធតែ​លាប​ម្រ័ក្សណ៍​ពណ៌​ខ្មៅ​ពី​ខាងក្រៅ​ឯខាង​ក្នុង​វិញ​លាប ​ម្រ័ក្សណ៍​ពណ៌​ក្រហម ។ ទូក​ទាំងអស់​នោះ​ស្អាត​ណាស់​គេ​អាច​ឆ្លុះ​មើល​មុខ​បាន ។
ពួក​អាណ្ណាម​នៅ​ភាគ​ខាងត្បូង​នេះ​មើល​ទៅ​ដូច​ជា​មាន​ការ​សិក្សា​អប់រំការ ​គោរព​ទំនៀម​ទម្លាប់​ប្រពៃណី​ពី​បុរាណ​អន់​ខ្សោយ​ជាង​ពួក​ភាគ​ខាងជើង ហើយ​រាជវាំង​នៅ​រាជធានី​វ៉េហាក់​ដូចជា​មិន​សូវ​មាន​ពិធីការ​អ្វី​ច្រើន​ដូច​ នៅ​ហាណូយ​ទេ (4) ។ ពួក​អាណ្ណាម​ភាគ​ខាងត្បូង​នេះគេ​ងាយ​នឹង​បញ្ចុះ​បញ្ចូល​ឱ្យ​ទទួល​យក​ ទម្លាប់​របៀប​របប​ថ្មី ហើយ​បោះបង់​ចោល​របៀប​របប​ចាស់​ជាង​ពួក​តុងកឹង​ដែល​នឹង​រំខាន​ពួក​គេ​ក្នុង​ អំឡុង​នៃ​ដំណើរ​ផ្សងព្រេង​ចេញ​ពី​ទឹកដី​មក​ក្រៅ ។

លោកឪពុក​គ្រីស្តូ​ហ្វូរ៉ូ​បាន​និយាយ​ថា​ពួក​នេះ​ស្វាគមន៍​រាក់ទាក់​ទទួល​ បរទេស​ហៅ​រក​ទៅ​មក​ ហើយ​អនុញ្ញាត​ឱ្យ​ពួក​បរទេស​មាន​សេរីភាព​រស់នៅ​ទៅ​តាម​ទម្លាប់ ហើយ​ស្លៀក​ពាក់​តាម​ចំណង់​ចំណូល​ចិត្ដ ។ ជួគឺ​ស្ដេច​ត្រាញ់​របស់​ពួក​នេះ​បាន​ផ្ដល់​កិច្ច​ការពារ​ដល់​ពួក​សាសនទូត​ កាតូលិក​ខុស​ពី​ជួ​នៅ​តុងកឹង​ដែល​មាន​អធ្យាស្រ័យ​ល្អ​បន្ធូរ​បន្ថយ​ឱ្យ​ដែរ​ ក៏​ប៉ុន្ដែ​បាន​បណ្ដោយ​ឱ្យ​ពួក​មន្ដ្រី​រាជការ​រំខាន​ទៅ​វិញ ។
អ្នកនិពន្ធ​ដដែល​នេះ​បាន​រៀបរាប់​ថាពួក​អាណ្ណាម​ស្លៀកពាក់​សម្លៀក​បំពាក់ ​វែង​ទូលាយ​មាន​ដៃ​ធំ ហើយ​រុំ​ខ្លួន​នឹង​ក្រណាត់​មួយ​ដុំ ។ គេ​ទុក​ក្រចក​ឱ្យ​លូត​វែង ហើយ​ពួក​គេ​ខ្លាច​ណាស់​អ្នក​ណា​ដែល​សូត្រ​ធម៌​ក្បាល​ទទេ​រហូត​ទាល់តែ​ពួក​ លោក​សង្ឃ​នៃ​ក្រុមហ៊ុន​ព្រះ​យេស៊ូ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​សម្ដេច​ប៉ាប​ ប៉ូល​ទី​៥​ឱ្យ​ពួក​អ្នក​សូត្រធម៌​ទទូរ​ក្បាល ។
តុងកឹង​នៅ​ពេល​នោះ​គ្មាន​ពេល និង​កម្លាំង​គ្រប់គ្រាន់​ដើម្បី​បង្ក្រាប​កូសាំងស៊ីន​ឱ្យ​ស្ថិត​នៅ​ក្នុង​ អំណាច​របស់​ខ្លួន​បាន​ទេ ព្រោះ​នៅ​ជាប់​ទៅ​នឹង​ស្រុក​ចិន​ដែល​តែងតែ​មាន​បំណង​ចង់​យក​តុងកឹង​នេះ​ បញ្ចូល​ទៅ​ក្នុង​ការ​ត្រួតត្រា​របស់​ខ្លួន ហើយ​បាន​ផ្ដល់​ជម្រក​ឱ្យ​សន្ដតិវង្ស​ម៉ាក់​ស្នាក់​នៅ​ជួយ​ឱ្យ​ពួក​នេះ​បង្ក​ ការ​បះបោរ​ផ្សេងៗ​ប្រឆាំង​នឹង​សន្ដតិវង្ស​ឡេ ។ ម្យ៉ាងទៀត​កូសាំងស៊ីន​ពេល​នោះ​មាន​មេដឹកនាំ​ជា​អាណ្ណាម​ទៀត​ផងខុស​ពី​មុន​ ដែល​ជា​នគរ​ចាម្ប៉ា ។

ផ្ទុយ​ទៅវិញ កូសាំងស៊ីន (អតីតចាម្ប៉ា) មានកម្លាំង និង​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ពង្រីក​ទឹកដី​ចុះ​ទៅ​ក្រោម​គឺ​ខាងត្បូង និង​និរតី​ថែម​ទៀត ។ ពួក​ចាម​មាន​តែ​នៅ​ប៊ិញធន់​ប៉ុណ្ណោះ​ជាទី​កន្លែង​ដែល​មាន​រដ្ឋ​ចាម​តូច​មួយ​ តាំងពី​យូរ​អង្វែង​ណាស់​មក​ហើយ​ដែល​ចិន​ហៅ​ថា​ ព្យូ​តុងឡុង ​រដ្ឋ​នេះ​មាន​ស្ដេច​គ្រប់គ្រង​តែ​មិន​ចំណុះ​អាណាចក្រ​ចាម្ប៉ា​ទេ (5) ។ ពួក​អ្នកស្រុក​នៃ​រដ្ឋ​ចាម​តូច​នេះ​ដែល​តែងតែ​បង្ក​សង្គ្រាម​ជា​ញឹកញយ​ ជាមួយ​អាណាចក្រ​ចាម្ប៉ា​ធំ​មិន​បាន​ប្រែ​ចូល​កាន់​សាសនា​អ៊ិស្លាម​ទាំងស្រុង ​គ្រប់​គ្នា​ទេ បើ​ទោះ​ជា​សាសនា​នេះ​បាន​ផ្សព្វផ្សាយ​ចូល​មក​ក្នុង​នគរ​ចាម្ប៉ា​តាំង​តែ​ពី​ សតវត្សរ៍​ទី​១២ ឬ​១៣ ហើយ​បាន​ក្លាយ​ទៅជា​សាសនា​ផ្លូវការ​ចាប់ពី​សតវត្សរ៍​ទី​១៤ ឬ​១៥ ក៏​ដោយ ។ ពួក​នេះ​នៅ​រក្សា​ជំនឿ​តាម​បែប​ព្រហ្មញ្ញ​សាសនា ម្ល៉ោះ​ហើយ​មិន​បាន​ចូល​ដៃ​ចូល​ជើង​ជួយ​ធ្វើ​សង្គ្រាម​អាណាចក្រ​ចាម្ប៉ា​ធំ​ ប្រឆាំង​នឹង​តុងកឹង​ទេ​ព្រោះ​មាន​អរិភាព​ដោយ​កាន់​សាសនា​ខុស​គ្នា​នេះ​ហើយ​ នៅ​ពេល​ដែល​ពួក​តុងកឹង​វាយ​ដណ្ដើម​យក​អាណា​ខែត្រ​របស់​អាណាចក្រ​ចាម្ប៉ា​មួយ ​ម្ដងៗ​ពួក​អាណ្ណាម​នេះ​ក៏​មិន​ធ្វើ​អ្វី​ឱ្យ​ប៉ះពាល់​ដល់​រាជាណាចក្រ​ចាម​ នៅ​បុណ្ឌុរង្គ​នេះ​ដែរ ។

នៅ​ក្នុង​ឆ្នាំ​១៦៤៤ ពួក​ហូឡង់​បាន​មក​កម្ពុជា​ម្ដង​ទៀត​បន្ទាប់​ពី​ត្រូវ​វាយ​បណ្ដេញ​ដោយ​ពួក​ ខ្មែរ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ពួក​អគារ​ពាណិជ្ជកម្ម​ព័រទុយហ្គាល់ ពួក​កាតូលិក​ជប៉ុន​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​បុកម្នេញ​នៅ​ឯ​ស្រុក​ហើយ​បាន​ ភៀសខ្លួន​មក​រស់​នៅ​កម្ពុជា និង​ជា​សត្រូវ​របស់​ពួក​អ្នក​ដែល​ឆ្លៀត​ឱកាស​នៃ​ការ​ធ្វើទុក្ខ​បុកម្នេញ​ នេះរួម​ដៃ​ជាមួយ​នឹង​ពួក​ម៉ាឡេ​កាន់​សាសនា​អ៊ិស្លាម ។ ពួក​ហូឡង់​នោះ​បាន​ទៅ​ចត​នាវា​នៅ​នឹង​ឆ្នេរសមុទ្រ​កូសាំងស៊ីន ហើយ​បាន​ទទួល​ការ​ស្វាគមន៍​រាក់ទាក់​ពី​ស្ដេច​ចាម​មួយ​អង្គ​ដែល​បាន​ អនុញ្ញាត​ឱ្យ​នាវា​ហូឡង់​ចូល​ចត​នឹង​កំពង់​ផែ ក៏​ប៉ុន្ដែ​បាន​ហាម​ប្រាម​មិន​ឱ្យ​ហូឡង់​វាយ​ប្រហារ​ទៅ​លើ​ពួក​ព័រទុយហ្គាល់ ​នៅ​លើ​ទឹកដី​កូសាំងស៊ីន​ទេ និង​មិន​អនុញ្ញាត​ឱ្យ​ហូឡង់​ធ្វើ​ពាណិជ្ជកម្ម​ផ្ដាច់​មុខតែ​ម្នាក់ឯង​នៅ​ ក្នុង​ព្រះរាជាណាចក្រ​ដែរ ។

ដូច្នេះ​យើង​ឃើញ​ថា​នៅ​សម័យ​នោះ​ពួក​អាណ្ណាម​នៅ​កូសាំងស៊ីន​មិន​បាន​ បំផ្លាញ​រាជាណាចក្រ​ចាម្ប៉ា​អស់ទាំង​ស្រុង​ទេ ។ គេ​បាន​អនុញ្ញាត​ឱ្យ​រដ្ឋ​ចាម​តូច​មួយ​នៅ​រស់រាន​មាន​ជីវិត​ក្រោម​ការ​ ដឹកនាំ​របស់​ស្ដេច​ចាម​មួយ​អង្គ​ដែល​គ្មាន​ទំនាស់​អ្វី​ជាមួយ​មេដឹកនាំ​ អាណ្ណាម​ដែល​គេ​ដាក់​ឱ្យ​នៅ​អែប​ដើម្បី​ត្រួត​ពិនិត្យ​ជួយ​ដឹកនាំ និង​ផ្ដល់​យោបល់​ឡើយ ។ រាជាណាចក្រ​ចាម​តូច​នេះ​មាន​ឈ្មោះ​នៅ​លើ​ផែនទី​ដែល​លោកឪពុក​សេស៊្វីត​៦​នាក់ ​បាន​គូស​ឡើង​នៅ​ក្នុង​ឆ្នាំ​១៦៣៥ ប៉ុន្ដែ​ដាក់​ខុស​ទីតាំង​ដោយ​ទទួល​ព័ត៌មាន​មិន​ច្បាស់ (6) ។
រាជាណាចក្រ​ចាម​តូច​នេះ​នៅ​មាន​បន្ដ​រហូត​ដល់​ឆ្នាំ​១៧៩២ ។ រាជពង្សាវតារ​អាណ្ណាម​បាន​និយាយ​ថា​ដោយ​មិន​សប្បាយ​ចិត្ដ​នឹង​ការ​គាប​ សង្កត់​ពី​ពួក​អាណ្ណាម​ស្ដេច​ចាម​ព្រះ​នាម​តា​មាន​គំនិត​ថា​ពួក​តៃសឺន​ ប្រហែលជា​នឹង​បង្កើត​របប​ថ្មី​មួយ​ប្រសើរ​ជាង​ក៏​ចូល​ដៃ​ចូល​ជើង​ជាមួយ​ពួក​ នេះ​ហើយ​បាន​ជួយ​គាំទ្រ​ពួក​នេះ​តាំងពី​ចាប់​បះបោរ​ដំបូង​ម្ល៉េះ​ជា​ពិសេស​ ជួយ​ក្នុង​សង្គ្រាម​ឈ្លប​នៅ​ប៊ិញធន់ ។ នៅ​ពេល​ដែល​មាន​ការ​ហ៊ុម​ព័ទ្ធ​ទីក្រុង​គីញ៉ឺន មន្ដ្រី​ចាម​២​នាក់​ដែល​ចូល​ដៃ​ជាមួយ​ស្ដេច​យ៉ាឡុង​បាន​ចាប់​ស្ដេច​ចាម​នេះ​ ប្រគល់​ឱ្យ​ស្ដេច​យ៉ាឡុង​ដែល​បាន​បញ្ជា​ឱ្យ​គេ​សម្លាប់​ព្រះ​អង្គ​ចោល​ហើយ​ លុប​បំបាត់​ព្រះរាជា​ណាចក្រ​ចាម​តូច​នេះ​ចេញ ។ ចាប់​តាំងពី​ពេល​នោះ​រហូត​មករដ្ឋ​ចាម​តូច​នេះ​ត្រូវ​ដឹកនាំ​ដោយ​ពួក​អាណ្ណាម ​តាម​របៀប​របប​អាណ្ណាម​ដើម្បី​ផល​ប្រយោជន៍​អាណ្ណាម​តែ​មួយ ។

បើ​ទោះជា​យ៉ាងណា​ក្ដី​យើង​បាន​ដឹង​ប្រហាក់​ប្រហែល​ថា​មុន​ពេល​មាន​ការ​ ដណ្ដើម​យក​ទឹកដី​ចាម្ប៉ាជា​ប្រវត្ដិសាស្ដ្រ​ដែល​បាន​រៀបរាប់​ខាងលើ​នេះមាន​ ការ​ដណ្ដើម​យក​ទឹកដី​ជាក់ស្ដែង​ដោយ​ប្រជាជន​អាណ្ណាម​បន្ដិច​ម្ដងៗ​ជា​មុន​ រួច​ទៅ​ហើយ ។ ពួក​អាណ្ណាម​បាន​ជ្រៀត​ចូល​ទៅ​កាន់កាប់​ទឹកដី​នៅ​វាល​ទំនាប​ជា​បន្ដ​បន្ទាប់ ​រុញ​ច្រាន​ពួក​ចាម​ឱ្យ​ដកខ្លួន​រត់​ចេញរួច​ហើយ​ពួក​អ្នក​ចំណូល​ថ្មី​នេះ​ក៏ ​ប្រមូល​ផ្ដុំ​គ្នា​បង្កើត​បាន​ជា​សហគមន៍​ឡើង​រៀបចំ​ចាត់ចែង​គ្រប់គ្រង​ ទឹកដី​ដែល​ដណ្ដើម​បាន​បន្ទាប់​មក​ទើប​រាជវាំង​អាណ្ណាម​បញ្ជូន​មន្ដ្រី​ឱ្យ​ មក​តាម​ត្រួត​ពិនិត្យ និង​គ្រប់គ្រង​ជន​រួម​ឈាម​របស់​គេ ។ ចំណែក​ពួក​ចាម​ជា​ម្ចាស់​ស្រុក​វិញ​បាន​ដកខ្លួន​គេច​ទៅ​រស់នៅ​តាម​ព្រៃ​ ភ្នំក្រំ​ថ្ម​លាយឡំ​ជាមួយ​ពួក​ម៉យ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​នគរ​ចាម្ប៉ា​កាន់តែ ​ចុះ​ខ្សត់​ខ្សោយ​ទៅៗ ។ នៅ​ទី​បញ្ចប់​រាជវាំង​វ៉េ​បាន​ចាត់​តាំង​មន្ដ្រី​ធំ​របស់​គេ​ម្នាក់​ឱ្យ​ទៅ​ រស់នៅ​អែប​នឹង​ស្ដេច​ចាម​ដើម្បី​ត្រួត​ពិនិត្យ​កិច្ចការ​គ្រប់​បែប​យ៉ាង​រួច ​បាន​ឱ្យ​ធ្វើ​ឃាត​ស្ដេច​ចាម​នោះ​ចោល​ក្រោយ​ពី​មាន​ការ​បះបោរ​របស់​ អ្នកស្រុក​ទើប​គេ​ផ្លាស់​ប្ដូរ​មន្ដ្រី​ចាម​ទាំងអស់​ដោយ​ដាក់​មន្ដ្រី​ អាណ្ណាម​ជំនួស​វិញ​នោះ​ហើយ​ជា​អវសាន​នៃ​អត្ថិភាព​របស់​រាជាណាចក្រ​ចាម ។

ការ​កាច់​បំបាក់​ប្រជាជន​ដែល​ទទួល​បរាជ័យ​តាម​បែប​ជា​ប្រព័ន្ធ​យ៉ាង​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ចាក​ចោល​ស្រុក​មួយ​ដែល​ប្រព្រឹត្ដ​ទៅ​យឺតៗ​ក៏​ប៉ុន្ដែ ​ជាប់​ជា​រៀង​រាល់ថ្ងៃ​អ្នក​ដែល​ទ្រាំទ្រ​មិន​ព្រម​ចាក​ចេញ​ត្រូវ​ធ្លាក់​ ខ្លួន​ក្រ ហើយ​ស្រុត​ចុះ​ជា​លំដាប់​រហូត​ទាល់តែ​គេ​ភ្លេច​អស់​អតីតកាល​ ប្រវត្ដិសាស្ដ្រ​ ទំនៀម​ទម្លាប់​ពី​បុរាណ​ សាសនា​របស់​ខ្លួន​នៅ​សេស​សល់​តែ​ពិធី​តាម​ជំនឿ​ខ្លះៗ​ប៉ុណ្ណោះ ។
នៅ​ពេល​ដែល​រាជវង្ស​ចាម​រត់គេច​ខ្លួន​ជាមួយ​ប្រជាជន​៥​ពាន់​នាក់​មក​ ជ្រកកោន​នៅ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៦៩២ ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​ព្រះ​ស្រីជ័យជេដ្ឋា​តាំង​លំនៅ​ដ្ឋាន​នៅ​ក្នុង​ ព្រះរាជា​ណាចក្រ​សុំ​ដី​បង្កបង្កើន​ផល​ រាជវង្ស​ចាម​នោះ​មិន​មែន​ជា​រាជវង្ស​ស្ដេច​កូសាំងស៊ីន​ទេ​គឺជា​រាជវង្ស​ ស្ដេច​សោយរាជ្យ​នៅ​បុណ្ឌុរង្គ ហើយ​ពួក​នេះ​មាន​សេស​សល់​បច្ឆាញាតិ​នៅ​កម្ពុជា​រហូត​ដល់​សព្វថ្ងៃ ។ រាជវង្ស​នៃ​មហា​ណាចក្រ​ចាម​ប្រហែល​បាន​គេចខ្លួន​ចេញ​មុន​នោះនៅ​ពេល​ដែល​ពួក​ អាណ្ណាម​ចាប់​ផ្ដើម​យក​អាណា​ខែត្រ​ចាម​ដំបូងៗ​រួច​ហើយ​បាន​ទៅ​បង្ក​ជា​ សន្ដតិវង្ស​មួយ​នៅ​អាចេភាគ​ពាយ័ព្យ​កោះ​ស៊ូម៉ាត្រា ហើយ​ក៏​ភ្លេច​ជាតិ​កំណើត​របស់​ខ្លួន​តាំងពី​ពេល​នោះ​រហូត​មក ។ ​យើង​អាច​សន្មត​បាន​ថា​ព្រះរាជា​ចាម​នៅ​បុណ្ឌុរង្គ​ដែល​ពួក​ហូឡង់​បាន​ជួប​ នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី​១៧ ប្រហែល​ជា​សោយរាជ្យ​មុន​ព្រះរាជា​ដែល​នាំ​ព្រះរាជ​វង្ស​មក​ជ្រកកោន​នៅ​ កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៦៩២ តែ​ប៉ុន្មាន​រជ្ជកាល​ប៉ុណ្ណោះ ។

លេប​យក​នគរ​ចាម្ប៉ា​មិន​ទាន់​ទាំង​បាន​អស់​ស្រួលបួល​ផង ពួក​អាណ្ណាម​នៅ​កូសាំងស៊ីន (អាណ្ណាម​បច្ចុប្បន្ន) ក្រោម​ការ​ដឹកនាំ​របស់​សន្ដតិវង្ស​ង្វៀង​បាន​ចាប់​ផ្ដើម​វាត​ទឹកដី​ចូល​មក​ ក្នុង​កម្ពុជា​រួច​ទៅ​ហើយ ។ ​មុន​ដំបូង​ដូច​ដែល​យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ស្ដេច​អាណ្ណាម​បាន​ បញ្ជូន​បុត្រី​មួយ​អង្គ​មក​ថ្វាយ​ព្រះ​ជ័យជេដ្ឋា​នៅ​ក្នុង​ឆ្នាំ​១៦១៨ ។ នៅ​ក្នុង​ឆ្នាំ​១៦២៣ ស្ដេច​អាណ្ណាម​បាន​ទទួល​ទឹកដី​សាយហ្គន​ពី​ព្រះរាជបុត្រ​សុណិសា​ដើម្បី​កសាង​ ផ្សារ​មួយ​ហើយ​ប្រមូល​ពន្ធគយ​នៅ​ទីនោះ ។ នៅ​ក្នុង​ឆ្នាំ​១៦៥៨ ស្ដេច​អាណ្ណាម​គាំទ្រ​អ្នក​អង្គ​ម្ចាស់​បទុមរាជា និង​អង្គ​តន់​ប្រឆាំង​នឹង​ព្រះរាជា​ចន្ទ​ដែល​កាន់​សាសនា​អ៊ិស្លាម ។ ក្នុង​ចន្លោះ​ពេល​នោះ​ស្ដេច​អាណ្ណាម​បាន​ជំរុញ​ឱ្យ​ពួក​ខិលខូច​ពួក​អ្នកទោស​ ដែល​រត់​រួច​ពី​ច្រវាក់​ខ្នោះឃ្នាង និង​ពួក​ជន​ដែល​កើត​ចេញពី​គ្រួសារ​ពួក​អ្នក​ដែល​ធ្លាប់​បាន​ចាក​ចេញពី​ តុងកឹង​មក​កាន់​កូសាំងស៊ីន​ធ្វើការ​ចាក​ចោល​ស្រុក​បន្ដ​ដំណើរ​ចេញ​ពី​ កូសាំងស៊ីន​មក​កាន់​កម្ពុជា​ជ្រៀត​ជ្រក​រស់នៅ​លាយឡំ​ជាមួយ​ប្រជាជន​ខ្មែរ​ តាំងទី​លំនៅ​ជា​អចិន្ដ្រៃយ៍ រួច​ហើយ​ប្រកាស​ខ្លួន​ថាជា​ប្រជារាស្ដ្រ​របស់​ព្រះរាជា​នៅ​រាជធានី​វ៉េ​មិន​ មាន​កាតព្វកិច្ច​អ្វី​បន្ដិច​សោះ​ចំពោះ​ព្រះរាជា​កម្ពុជា​ដើម្បី​ឱ្យ​រួច​ ផុត​ពី​ការ​បង់ពន្ធ​ដារ​ និង​កំណែន​ផ្សេងៗ ។ ​បន្ដិច​ក្រោយ​មក​ព្រះរាជា​នៅ​វ៉េ​បាន​បញ្ជូន​មន្ដ្រី​អាណ្ណាម​ឱ្យ​ចុះ​មក​ មើល​ពួក​នោះអាច​និយាយ​ថា​ឱ្យ​មក​ជួយ​ណែនាំ​ពួក​នោះ​ឱ្យ​ចេះ​គោរព​ច្បាប់​ របស់​ស្រុក​ខ្មែរ​ព្រោះ​ពួក​មន្ដ្រី​ទាំងនោះ​បាន​ត្រូវ​ចាត់​ថាឱ្យ​មក​ជួយ​ រៀបចំ​សណ្ដាប់​ធ្នាប់និង​ជួយ​ចៅហ្វាយ​ខែត្រ​ខ្មែរ​ ក៏​ប៉ុន្ដែ​ផ្ទុយ​ស្រឡះ​ពួក​គេ​មក​ធ្វើការ​ក្នុង​នាម​ជា​ចៅហ្វាយ​ខែត្រ​ អាណ្ណាម​ទៅ​វិញ ។ ស្ថិត​នៅ​ក្រោម​សម្ពាធ​ជាប់​ជា​ប្រចាំ​របស់​ពួក​លួច​ឆក់ ចាប់​ចង​ ខិលខូច​ពី​កូសាំងស៊ីន​មក​រស់​ជា​និគមជន​នៅ​កម្ពុជា ក៏​ប៉ុន្ដែ​ស្មោះត្រង់​ជាមួយ​ស្ដេច​អាណ្ណាម​ស្រុក​បារាជ ដុងណាយ និង​ព្រៃគ​ក៏​ប្រែក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ទឹកដី​អាណ្ណាម បាត់បង់​អស់​ប្រជាជន​ខ្មែរ ។ នៅ​ក្នុង​ឆ្នាំ​១៥៨០ ស្ដេច​អាណ្ណាម​បាន​បញ្ជូន​ទាហាន​ចិន​ដែល​គាំទ្រ​សន្ដតិវង្ស​មិញ​ចំនួន​៣​ ពាន់​នាក់​ដែល​រត់គេច​ចេញពី​ស្រុក​ចិន​មក​ចុះ​ចត​នៅ​លើ​ឆ្នេរ​អាណ្ណាម រួច​បន្ដដំណើរ​មក​ដល់​ទួរ៉ាន​ឱ្យ​មក​រស់នៅ​លើ​ទឹកដី​បារាជ និង​មីថ ព្រោះ​ព្រះ​អង្គ​មិន​ដឹង​ថា​ឱ្យ​ពួក​នោះ​ធ្វើ​អ្វីណា​មួយ​ខ្លាច​ពួក​នោះ​ ផង ។ ការ​ដែល​បាន​ធ្វើខ្លួន​ជា​អ្នក​ការពារ​ពួក​អ្នក​ចំណូល​ថ្មី​ចិន​ដោយ​ប្រគល់​ ទឹកដី​ដែល​ជា​របស់​ខ្មែរ​ទៅ​ឱ្យ​រស់នៅ​ស្ដេច​អាណ្ណាម​បាន​កាត់​យក​ទឹកដី​ ខ្មែរ​មួយ​ដុំ​ថែម​ទៀត​ទោះបី​ថា​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ក៏​ដោយតែ​ ជាក់ស្ដែង​គឺ​វា​អីចឹង​ទៅ​ហើយ ហើយ​កសាង​បាន​អ្នកគាំទ្រ​មួយ​ចំនួន​ថែម​ទៀត​នៅ​ខាងក្នុង​ទឹកដី​ដែល​ដណ្ដើម​ យក​បាន​នោះ ។ នៅ​សម័យ​ជាមួយ​គ្នា​នោះ​មាន​ចិន​ម្នាក់​ឈ្មោះ ម៉ាក់គូ ជា​អ្នកគាំទ្រ​ពួក​មិញ​ដែរ​បាន​មក​រស់​នៅនឹងពាម (ហាទៀង) តាំងខ្លួន​ជា​មេចោរ​សមុទ្រ ហើយ​បាន​កាត់​យក​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​ចំណែក​កសាង​ក្សត្រ​ ប្រទេស​មួយ​ឡើង ។ ​ដើម្បី​ធានា​ស្ថិរភាព​របស់​ទឹកដី​ខ្លួន​នេះ ម៉ាក់គូ​បាន​ឡើង​ចូល​គាល់​ស្ដេច​រាជធានី​វ៉េ ។ ​ព្រះរាជា​វ៉េ​បាន​អបអរ​ស្វាគមន៍​កិត្ដិយស​នេះ​ណាស់​ហើយ​ដី​មួយ​ដុំ​ទៀត​ របស់​កម្ពុជា​ក៏​ត្រូវ​កាត់​ទៅ​ឱ្យអាណ្ណាម (នៅឆ្នាំ​១៧១៥) ។

ក្រៅ​អំពី​មធ្យោបាយ​ដណ្ដើម​យក​ដី​ដោយ​សន្ដិភាពឬ​ដោយ​ស្របច្បាប់​ខាងលើនៅ​ មាន​រឿង​ដែល​ពួក​ឧត្ដមសេនីយ៍​អាណ្ណាម​ដែល​បញ្ជា​នៅ​សាយហ្គនបាន​ដឹកនាំ​ សកម្មភាព​របស់​ជន​រួម​ឈាម​គេ​ប្រកប​ទៅ​ដោយ​ការ​ប៉ិន​ប្រសប់សម្រប​សម្រួល​ យ៉ាង​ណា​ធ្វើ​ឱ្យ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ផ្សេងៗ​របស់​អ្នក​ បន្ទាប់​បន្សំដែល​បាន​ប្ដេជ្ញា​ដាច់ខាត និង​របស់​ពួក​អ្នក​ចាកចោល​ស្រុក​ដែល​ធ្វើ​សកម្មភាព​ដើម្បី​ផល​ប្រយោជន៍​ សព្វៗ​ខ្លួនឱ្យ​ចូល​បម្រើ​ផល​ប្រយោជន៍​រួម​របស់​អាណ្ណាម ។ ឧត្ដមសេនីយ៍​ទាំងនោះ​មិន​ដែល​អាក់ខាន​ក្នុង​ការ​ធ្វើ​អន្ដរាគមន៍​លូកដៃ​ចូល​ មក​ក្នុង​សង្គ្រាម​ផ្ទៃក្នុង​ដែល​ផ្ទុះ​ឡើង​នៅ​កម្ពុជាផ្ដល់​ការ​គាំទ្រ​ដល់ ​ស្ដេច​ខ្មែរ​ណា​ដែល​បាន​អំពាវនាវ​សុំ​ជំនួយ​ពី​គេ​ប្រឆាំង​នឹង​ស្ដេច​ណា​ ដែល​ស្វះ​ស្វែង​រក​ជំនួយ​ពី​សៀម​ទេ​ហើយ​រាល់​តែ​លើក​គេ​កាត់​យក​ស្រុក​មួយ​ឬ ​ពីរ​ជា​ថ្នូរ​នឹង​តម្លៃ​នៃ​ការ​ធ្វើ​អន្ដរាគមន៍​នោះ​ជា​និច្ច ។ និយាយ​ពី​ពួក​សៀម​វិញគេ​ក៏​ធ្វើ​ដូច​គ្នា​នេះ​ដែរ​ពី​ទិស​ខាងជើង​មកហើយ​ ប្រជាជាតិ​ទាំង​២​ដែល​ស្ថិត​នៅ​សងខាង​ព្រះរាជា​ណាចក្រ​កម្ពុជា​នេះបាន​ក្លាយ ​ទៅ​អ្នក​ជិតខាងនិង​ជា​សត្រូវ​នឹង​គ្នា​ហាក់បី​ដូចជា​គេ​មាន​ព្រំដែន​ជាប់​ នឹង​គ្នា​អីចឹងដោយសារ​តែ​ការ​ដណ្ដើម​យក​ទឹកដី​ពី​កម្ពុជា​ដូច​គ្នា​នេះ ។

សង្គ្រាម​ដ៏​យូរអង្វែង​ដែល​ស្ដេចង្វៀងអាញ់ (យ៉ាឡុង) នៃ​រាជវង្ស​ង្វៀង​ដែល​សោយរាជ្យ​នៅ​រាជធានី​វ៉េត្រូវ​ធ្វើ​ប្រឆាំង​នឹង​ វ៉េវឿង​ជា​បងប្អូន​ជីដូនមួយនិង​ជា​ដៃគូ​ដណ្ដើម​រាជសម្បត្ដិបន្ទាប់​មក​ ប្រឆាំង​នឹង​ស្ដេច​នៅ​តុងកឹងជា​សត្រូវ​សួ​ពូជ​ដែលវ៉េវឿងបាន​ហៅ​ឱ្យ​មក​ ជួយហើយ​នៅ​ទីបំផុត​ប្រឆាំង​នឹង​ពួក​តៃសឺនឬ​ពួក​អ្នកស្រុក​ព្រៃ​ភ្នំ​ខាងលិច​ ដែល​បះបោរ​ឡើង​នៅ​ក្នុង​ឆ្នាំ​១៧៧៣ បាន​ធ្វើ​ឱ្យ​សង្គ្រាម​នេះ​កើត​មាន​អស់​ពេល​ជិត​៣០​ឆ្នាំទាំង​អស់​នេះ​បាន​ ធ្វើ​ឱ្យ​ពួក​អាណ្ណាម​ជាប់​រវល់​ហើយ​បោះបង់​គម្រោងការ​ដណ្ដើម​យក​កម្ពុជា​ ដែល​គេ​បាន​ចាប់​ផ្ដើម​ចោល​សិនបើ​ហោច​ណាស់​ក៏​មួយ​រយៈកាល​ដែរ ។ ព្រោះថា​យក​ល្អគេ​ត្រូវ​ខិតខំ​រក្សា​ឱ្យ​បាន​នូវ​អ្វី​គេ​មាន​រួច​ហើយហើយ​ ដណ្ដើម​យក​មក​វិញ​នូវ​អ្វី​ដែល​ពួក​បះបោរ​បាន​ដណ្ដើម​យក​ទៅអ្វី​ដែល​គេ​ បាត់បង់​ត្រូវ​យក​មក​វិញដែល​គេ​បាន​ប្ដេជ្ញា​ថា​ត្រូវ​តែ​រក្សា​ឱ្យ​បាន ។ ហើយ​វា​គឺជា​ការ​ប្រសើរ​ជាង​បើសិនជា​គេ​អាច​ដណ្ដើម​យក​តុងកឹង​មក​ដាក់​ បញ្ចូល​ជា​ទឹកដី​អាណ្ណាម​បានជា​ជាង​ប្រឹង​រត់​ទៅ​ដណ្ដើម​យក​ទឹកដី​ដែល​នៅ​ជា ​របស់​កម្ពុជា​នៅ​ឡើយ ។
សង្គ្រាម​នេះ​បាន​ប្រព្រឹត្ដ​ទៅ​អស់​កាល​៣០​ឆ្នាំហើយ​មាន​នៅ​ពាសពេញ​ អាណាចក្រ​អាណ្ណាម​ដែល​​ពេល​​នោះត្រូវ​បែងចែក​ចេញ​ជា​រដ្ឋ​៣​គឺ​តុងកឹង (អាណ្ណាម​គិត​ទាំង​ណានគី ឬ​កូសាំងស៊ីន​សព្វថ្ងៃ​ផង) និងរដ្ឋ​ចាម្ប៉ា​តូច​មួយដែល​នៅ​បន្ដ​រស់រាន​មាន​ជីវិត​នៅ​ត្រង់​ប៊ិញធន់ ។ សង្គ្រាម​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ការ​បង្រួប​បង្រួម​ប្រទេស​ឡើង​វិញ​នៅ​ក្រោម ​ការ​គោរព​បូជា​តែ​មួយគឺជា​ព្រឹត្ដិការណ៍​ធំ​មួយ​នៅ​ឥណ្ឌូចិន​ដែល​គួរតែ​ ត្រូវ​លើក​យក​មក​រៀបរាប់​ត្រួសៗ ។

ពេល​នោះ​ស្ដេច​ពេញ​សិទ្ធិ​របស់​អាណ្ណាម​គឺ​ឡេ​ហ៊ានតុងសោយរាជ្យ​នៅ​ ហាណូយប៉ុន្ដែគឺជួ (មន្ដ្រី ឬ​ស្ដេចត្រាញ់) ត្រកូល​ទ្រិញ​ទេ​ដែល​ជា​អ្នកដឹកនាំ​ប្រទេស​ម្នាក់​ចាប់ពី​ឆ្នាំ​១៨៤០​មក​ ម្នាក់​ទៀត​ចាប់​តាំងពី​ឆ្នាំ​១៧៦០ ។ វ៉ូវឿងដែល​ជា​ជួ​នៅ​កូសាំងស៊ីនសោយរាជ្យ​នៅ​រាជធានី​វ៉េ ។ នៅ​ក្នុង​ឆ្នាំ​១៧៦៥ជួ​នៅ​តុងកឹង​ទទួល​មរណភាពហើយ​កូន​របស់​គាត់​ម្នាក់​បាន​ ទទួល​តំណែង​បន្ដ​ពី​គាត់ ។ នៅ​ពេល​នោះវ៉ូវឿងបាន​សម្រេច​ចិត្ដ​ជ្រើស​តាំង​បុត្រ​របស់​មហេសី​ទី​២ជា​ រជ្ជទាយាទ​ទទួល​តំណែង​បន្ដ​គឺមិន​បាន​ជ្រើសតាំង​ព្រះរាជ​បុត្រា​ច្បង​ដែល​ជា ​បុត្រា​ជាមួយ​ព្រះ​មហាក្សត្រី​ទេ ។ នៅ​ពេលវ៉ូវឿងស្លាប់​ទៅ​ប៉ុន្មាន​ខែ​ក្រោយមកមន្ដ្រី​ធំ​ម្នាក់​ក៏​ដណ្ដើម​យក​ ការ​គ្រប់គ្រង​មក​លើ​វ៉េវឿង​ដែល​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​ដែល​ត្រូវ​ទទួល​ តំណែង​បន្ដ​ពី​វ៉ូវឿង​ហើយ​បាន​ចាប់​ព្រះរាជ​បុត្រា​ច្បងដែល​បាន​បំបែក​ចេញ​ ពី​រាជបល្ល័ង្ក​ដាក់គុករួច​សម្លាប់​ចោល​ទៅ ។
មន្ដ្រី​ដែល​ជា​រា​ជានុ​សិទ្ធិ​នោះ​ជា​មនុស្ស​ក្រអឺត​ក្រទមផ្ដាច់​ការហើយ ​គ្មាន​អធ្យាស្រ័យ​ល្អ​ទេ ។ ការ​ដឹកនាំ​របស់​គាត់បាន​ធ្វើ​ឱ្យ​ប្រជារាស្ដ្រ​ខឹងសម្បា​មិន​ពេញចិត្ដហើយ​ ចាប់ផ្ដើម​រើបម្រះ​ឡើង ។ ពេល​នោះ​មាន​បងប្អូន​របស់​គាត់​៣​នាក់ឈ្មោះ​ថាញ៉ាក់វ៉េនិង​លូមាន​ដើម​កំណើត​ នៅ​តុងកឹងតែ​គេ​បាន​នាំ​យក​គ្រួសារ​ឱ្យ​មក​រស់​នៅ​កូសាំងស៊ីនពួក​នោះ​មាន​ ត្រកូល​ង្វៀងបាន​នាំ​គ្នា​រត់គេច​ខ្លួន​ទៅ​កាន់​ជួរ​ភ្នំ​អាណ្ណាម​ជាទី​ កន្លែង​ដែល​ពួក​អ្នក​រងគ្រោះ​នយោបាយហើយ​ក៏​ប្រហែលជា​មាន​ពួក​ខិលខូច​ផង​ដែរ​ បាន​នាំ​គ្នា​គេច​ខ្លួន​មក​ពួន​សម្ងំ​នៅ ។ អ្នក​ទាំង​៣​នាក់​បាន​ជ្រើសរើស​បាន​ទ័ព​ចំនួន​៣​ពាន់​នាក់​ពី​ក្នុង​ចំណោម​ ពួក​អ្នក​ភៀសខ្លួន​ទាំងនោះហើយ​បាន​ប្រកាស​ខ្លួន​ថា​ជាពួក​តៃសឺនមាន​ន័យ​ថា «ពួកអ្នកភ្នំនៅបូព៌ា» និងបាន​ចាប់​ផ្ដើមធ្វើសង្គ្រាមឡើង (១៧៧៣) ។ ពួក​នេះ​បាន​ដណ្ដើម​យក​ទីក្រុង​គីញ៉ឺន​ដែល​ជា​កំពង់​ផែ​របស់​ប៊ិញឌិញរួច​ហើយ ​បាន​បន្ដ​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​វ៉េវាយ​កម្ទេច​ពួក​ណា​ដែល​ប្រឆាំងហើយ ​បង្កើន​កម្លាំង​ទ័ព​ជាមួយ​ពួក​អ្នក​ដែល​មិន​សប្បាយ​ចិត្ដ​ដែល​គេ​បាន​ជួប​ តាម​ផ្លូវធ្វើ​ឱ្យ​ទ័ព​កើន​ចំនួន​ច្រើន​ក្រៃ​លែង ។

ដោយ​មាន​ការ​ភ័យ​ខ្លាចស្ដេច​វ៉េវឿង​បាន​ហៅ​រក​ជំនួយ​ពី​តុងកឹងដែល​ជា​ សត្រូវ​សួ​ពូជ​របស់​ពួក​ជួនៅ​កូសាំងស៊ីន ។ ពួក​នេះ​សប្បាយ​ចិត្ដ​ណាស់​នឹង​មាន​ឱកាស​បញ្ជូន​ទ័ព​មួយ​កង​មកក៏​ប៉ុន្ដែ​ ទ័ព​នោះ​មិន​បាន​ប្រឈម​មុខ​ជាមួយ​ពួក​តៃសឺន​ទេបែរជា​មក​ដណ្ដើម​យក​រាជធានី​ វ៉េ​ទៅ​វិញហើយ​បាន​ចាប់​ផ្ដើម​រៀបចំ​ដើម្បី​វាយ​ដណ្ដើម​យក​អាណ្ណាម​ ទាំងមូល ។ ការងារ​នេះ​បាន​ធ្វើ​ឱ្យ​អរិភាព​ពី​មុន​រើ​ឡើង​វិញហើយ​ប្រជាជន​ក៏​បះបោរ​ ប្រឆាំង​ឡើង ។ ដោយ​មិន​អាច​ទ្រាំទ្រ​រក្សា​ស្រុក​នេះ​បានពួក​តុងកឹង​ក៏​ដក​ខ្លួន​ចេញនិង​ បោះបង់​ទឹកដី​ទុក​ឱ្យ​ពួក​តៃសឺន​វិញ ។ ញ៉ាក់​ជា​មេ​ធំ និង​ជា​មេទ័ព​ស្រួច​របស់​ពួក​តៃសឺន​ក៏​ប្រកាស​ខ្លួន​ជា​ស្ដេច​ឡើងមាន​ឈ្មោះ​ ថា ថាយឌុក នៅ​ក្នុង​ឆ្នាំ​១៧៧៥។ ចំណែក​ស្ដេច​វ៉េវឿង​វិញ​ដែល​រត់​ភៀសខ្លួន​ចេញពី​រាជធានីពួក​តៃសឺន​បាន​តាម​ រក​ឃើញ​ហើយ​ចាប់​បាន​នៅ​កូសាំងស៊ីនរួច​សម្លាប់​ចោល​ទៅ​ជាមួយ​និង​កូននៅ​ឯ​ សាយហ្គននៅ​ក្នុង​ឆ្នាំ​១៧៧៦ ។ ពេល​នោះមាន​នៅ​សល់​តែ​ង្វៀង​អាញ់​ម្នាក់​ត្រូវជា​ចៅ​របស់វ៉ូវឿងដែល​គេ​បាន​ ចាប់​ឪពុក​ដាក់​គុកហើយ​សម្លាប់​ចោល​ទៅដែល​ថ្ងៃ​ក្រោយ​មក​បាន​ឡើង​សោយរាជ្យ​ មាន​ឈ្មោះ​ថាយ៉ាឡុង ។ នៅ​ពេល​ទទួល​បាន​ដំណឹង​អំពី​មរណភាព​របស់វ៉េវឿង​ជា​ព្រះ​បិតុលា​ដែល​បាន​ ប្រកាស​លើក​ខ្លួន​ជា​រជ្ជទាយាទ​នៃ​រាជបល្ល័ង្ក​អាណ្ណាមង្វៀង​អាញ់​បាន​រត់​ ភៀស​ខ្លួន​មក​នៅ​កម្ពុជាហើយ​បាន​កសាង​ទ័ព​មួយ​ឡើង​ដោយ​មាន​ការ​ជួយ​គាំទ្រ​ ពី​លោកពីញ៉ូហៅ​ថាពីញ៉ូ​ដឺបេហែន (7) ជា​សាសនទូត​កាតូលិក​ហើយ​ជា​អេវ៉ែក​អាដ្រង់​ប្រឆាំង​នឹង​ពួក​តៃសឺន ។
ង្វៀង​អាញ់​បាន​ធ្វើ​ដំណើរ​ចេញពី​កោះ​តូច​មួយ​នៅ​ក្នុង​ឈូង​សមុទ្រ​សៀម​ មាន​ឈ្មោះ​ថា ធឺចាវ ដែល​ជាទី​កន្លែង​លាក់ខ្លួន​បាន​ប៉ុន្មាន​ខែមក​ចុះ​ចត​ដោយ​លួច​លាក់​នៅ​ កូសាំងស៊ីនរួច​វាយ​ដណ្ដើម​យក​ផ្សារដែកវិញឡុងនិង​សាយហ្គន​បាន​នៅ​ក្នុង​ឆ្នាំ ​១៧៧៦ ។ ប្រជាជន​ទះដៃ​អបអរសាទរ​ទទួល​ង្វៀង​អាញ់​គ្រប់​ទិស​ទីក៏​ប៉ុន្ដែ​ង្វៀង​អាញ់​ នៅ​ញញើត​ញញើមមិន​ទាន់​ហ៊ាន​ទទួល​យក​ឋានៈ​ជា​ស្ដេច​ឬ​ជា​ជួ​ដែល​ខ្លួន​ត្រូវ​ ទទួល​ភ្លាម​តែ​ម្ដង​ទេសុខចិត្ដប្រកាសខ្លួនថាជា «ឧត្ដមសេនីយ៍អគ្គបញ្ជាការជារាជានុសិទ្ធិទទួលបន្ទុកកិច្ចការព្រះនគរ» និង​ទទួល​យក​ឋានៈ​ដ៏​សាមញ្ញ​មួយទៀតគឺ «សេនាប្រមុខពួកអ្នកភ្នំខាងកើត» ។

នៅ​ពេល​នោះពួក​តៃសឺន​ទាំង​៣​នាក់​បងប្អូន​កំពុង​តែ​ជាប់ដៃ​រវល់​វាយ​ ដណ្ដើម​យក​តុងកឹងរួច​ហើយ​រៀបចំ​ការ​គ្រប់គ្រង​ឡើង​វិញជា​ហេតុ​ធ្វើ​ឱ្យ​ការ​ វាយ​ដណ្ដើម​យក​កូសាំងស៊ីន​របស់​ង្វៀង​អាញ់​អាច​ប្រព្រឹត្ដ​ទៅ​បាន​សម្រេច​ ដោយ​ជោគជ័យ ។ ក្រោយ​ពី​រៀបចំ​អំណាច​របស់​ខ្លួន​នៅ​ភាគ​ខាងជើង​រួច​ហើយពួក​តៃសឺន​បាន​ទទួល​ ដំណឹង​ថា​ង្វៀង​អាញ់​ទើប​នឹង​ដណ្ដើម​បាន​ខែត្រ​ប៊ិញធន់ខាញ់បាវនិង​ភូយេនហើយ​ បាន​ធ្វើ​ដំណើរ​មក​ជិត​ដល់​គីញ៉ឺនហើយ​ក៏​រូតរះ​ដឹកនាំ​ទ័ព​ត្រលប់​មក​ ត្បូងវាយ​ដណ្ដើម​យក​ទឹកដី​ដែល​បាត់បង់​ពី​មុន​មក​វិញ​ទាំងអស់រួម​ទាំង​ សាយហ្គន​ផងនៅ​ពាក់កណ្ដាល​ឆ្នាំ​១៧៨២ ។

ង្វៀង​អាញ់​ត្រូវ​រត់គេច​ខ្លួន​ចេញធ្វើ​ឱ្យ​កូសាំងស៊ីន​ធ្លាក់​ខ្លួន​រងា ​ម្ដង​ទៀតប៉ុន្ដែ​មិន​ហ៊ាន​កម្រើក​អ្វី​ទេ ។ បងប្អូន​តៃសឺន​ក៏​ត្រលប់​ទៅ​តុងកឹង​វិញដោយ​វាយ​បង្ក្រាប​ស្រុក​តាម​ផ្លូវ​ ឱ្យ​រាបទាបធ្វើ​ឱ្យ​អ្នកស្រុក​ទះដៃ​អបអរ​ទទួល​ថាជា​អ្នក​ខ្លាំងពូកែ ។ ក្រោម​កណ្ដាប់ដៃ​របស់​ពួក​តៃសឺនអាណាចក្រ​អាណ្ណាម​បាន​ត្រូវ​បង្រួប​បង្រួម​ មក​ជា​រដ្ឋ​តែ​១​ឡើង​វិញ​ក៏​ប៉ុន្ដែ​ពួក​គេ​ទាំង​៣​នាក់​ជា​មនុស្ស​ប្រកប​ទៅ ​ដោយ​មហិច្ឆតា​ហើយ​ច្រណែន​គ្នា​ទៅ​វិញ​ទៅ​មក ។ ពួក​គេ​បាន​សម្រេច​ទុក​តុងកឹង​ឱ្យ​ស្ដេច​ឡី​ជាវថុង​សោយរាជ្យហើយ​ចែក​គ្នា​ គ្រប់គ្រង​ទឹកដី​ដែល​នៅ​សល់ ៖ ញ៉ាក់បាន​ប្រកាស​ខ្លួន​ជា​អធិរាជ​នៃ​ទឹកដី​កណ្ដាល​ដោយ​មាន​ទួរ៉ាន​ជា​ រាជធានី​វ៉េ​កាន់កាប់​ភាគ​ខាង​ជើង​ចាប់​ពី​ព្រំដែន​ជាមួយ​តុងកឹង​មក​ រួមទាំងរាជធានីវ៉េផង​ឯតា​យកភាគខាងត្បូង​រួម​មាន​ទាំង​ណាមគី (កូសាំងស៊ីន​ខាង​ត្បូង) ផង ។ ក៏​ប៉ុន្ដែ​វ៉េ​មិន​ស្កប់ស្កល់​នឹង​ទឹកដី​ដែល​ខ្លួន​ទទួល​បាន​នោះ​ទេ ។ គាត់​បាន​​ដណ្ដើម​យក​ខែត្រ​ងែណានដែល​ស្ថិត​នៅ​ពី​ខាងជើង​ទឹកដី​ដែល​គេ​បាន​ យល់ព្រម​ប្រគល់​ឱ្យ​គាត់ស្ដេច​តុងកឹង​បាន​បញ្ជូន​ទ័ព​១​កង​មកតែ​គាត់​វាយ​ ទ័ព​នោះ​ឱ្យ​បរាជ័យមិន​តែ​ប៉ុណ្ណោះ​គាត់​បាន​បន្ដ​វាយ​យក​តុងកឹង​ថែម​ទៀតវាយ ​ឈ្នះ​កងទ័ព​ព្រះរាជាហើយ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​រាជធានី​ហាណូយធ្វើ​ ឱ្យព្រះរាជាភៀសព្រះកាយទៅគិញបាក់ (បាក់និញ) តែ​ចៅហ្វាយ​ខែត្រ​​នៅ​ទីនោះបាន​ប្រកែក​មិន​ហ៊ាន​ទទួល​ឱ្យ​ព្រះ​អង្គ​ជ្រក​នៅ ​ទេ ។ វ៉េ​ក៏​ប្រកាស​ខ្លួន​ឡើងជា​ស្ដេច​តុងកឹងពួក​អ្នកស្រុក​ដែល​ភ្ញាក់​ផ្អើល​នឹង ​ព្រឹត្ដិការណ៍​នេះស្វាគមន៍​អបអរ​ជា​ខ្លាំងតែ​ពួក​មន្ដ្រី​ត្រូវ​បាក់​មុខ​ បាក់​មាត់​យ៉ាង​អាម៉ាស់ ។ ព្រះរាជា​ធ្លាក់​ពី​រាជបល្ល័ង្កក៏​រត់​ទៅ​ស្រុក​ចិន​ទៅ​ដោយ​បាន​ទទួល​ការ​ អនុញ្ញាត​ឱ្យ​ជ្រកកោន​នៅ​ប៉េកាំង ។

និយាយ​ពី​ង្វៀង​អាញ់​វិញ​ដែល​បាន​គេចខ្លួន​ចេញ​នៅ​ពេល​ដែល​ពួក​តៃសឺន​ ដណ្ដើម​បាន​សាយហ្គន​ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ពនេចរ​ពី​កន្លែង​មួយ​ទៅ​កន្លែង ​មួយ​អស់​ពេល​ជា​ច្រើន​ខែក៏​វិល​ត្រលប់​មក​កូសាំងស៊ីន​វិញដណ្ដើម​យក​សាយហ្គន ​បាន​នៅ​ក្នុង​ឆ្នាំ​១៧៧៧ហើយ​បាន​ឆ្លៀត​ពេល​ដែល​ពួក​តៃសឺន​ជាប់ដៃ​រវល់​នៅ​ ភូយេនវាយ​ដណ្ដើម​យក​ទឹកដី​មក​វិញ ។ ក្នុង​ពេល​នោះ​ង្វៀង​អាញ់​បាន​វាយ​ប្រហារ​មក​លើ​កម្ពុជារួច​ក្រោយ​មក​បាន​ ចូល​ជួយ​កម្ពុជា​នៅ​ពេល​ដែល​កម្ពុជា​ត្រូវ​សៀម​វាយ​ប្រហារ ។ បន្ទាប់​មក​ទៀត​ង្វៀង​អាញ់​បាន​ធ្វើការ​ចរចា​ជាមួយ​ពួក​សៀមដើម្បី​អាច​បែរ​ មក​ទប់ទល់​នឹង​ពួក​តៃសឺន​វិញដែល​ទើបតែ​បាន​ឆ្លងកាត់​ព្រំដែន​ចូល​មកក៏​ ប៉ុន្ដែ​ត្រូវ​បរាជ័យ ។ ពួក​តៃសឺន​ដណ្ដើម​យក​សាយហ្គន​បាន​ម្ដង​ទៀតរួច​យក​បាន​កូសាំងស៊ីន​ភាគ​ ខាងក្រោមទាំងមូល (ឆ្នាំ១៧៨១) ។ យ៉ាឡុង​បាន​គេចខ្លួន​ទៅ​ពួន​សម្ងំ​នៅ​កោះ​ភូក្វុក​នៅ​ក្នុង​ឈូង​សមុទ្រ​ សៀម ចេញ​ចូលៗ​ជា​ច្រើន​ដង​នៅ​ទីបញ្ចប់​បាន​ដណ្ដើម​យក​សាយហ្គន និង​កូសាំងស៊ីន​ទាំងមូល​មក​វិញ​ក្រោយ​ពី​បាន​គេច​ខ្លួន​ទៅ​ជ្រកកោន​នៅ​បាងកក ​អស់​ពេល​២​ឆ្នាំ ។

នៅ​ពេល​ដែល​ពួក​តៃសឺន​បែកបាក់ និង​ធ្វើ​សង្គ្រាម​នឹង​គ្នា យ៉ាឡុង​ក៏​ឆ្លៀត​ឱកាស​វាយ​បណ្ដេញ​ពួក​នោះ​ចេញ​ជា​សម្រេច​តែ​ម្ដង ។ នៅ​ពេល​នោះ​ហើយ​ដែល​អេវ៉ែក​ពីញ៉ូ​ដែល​ជួយ​គាំទ្រ​រជ្ជទាយាទ​នេះ​ហើយ​បាន​ដើរ ​តាម​គ្រប់​ទីកន្លែង​ជួយ​រៀបចំ​ធ្វើ​សង្គ្រាម​បើ​ទោះជា​ថា​តាម​គោលការណ៍​ សាសនា និង​វិជ្ជាជីវៈ​គាត់​ត្រូវជា​មនុស្ស​សន្ដិភាព​ម្នាក់​ក៏​ដោយ ។ គាត់​ជា​គ្រូបង្ហាត់​បុត្រា​ច្បង​របស់​យ៉ាឡុង​ដោយ​ផ្ទាល់ និង​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​បារាំង​សុំ​ស្ដេច​ល្វី​ទី​១៦​ផ្ដល់​ជំនួយ​ឱ្យ​ យ៉ាឡុង ហើយ​បាន​វិល​ត្រលប់​មក​ពី​ប៉ុងឌីចេរី​មក​វិញ​ជាមួយ​នឹង​នាយ​ទាហាន​ជាង​១០​ នាក់ និង​ពល​ទាហាន​ប្រមាណ​ជា​១០០​នាក់​ដែល​គាត់​ជ្រើស​រើស​បាន​មក​ប្រឡូក​ជាមួយ​ នឹង​ការ​ផ្សងព្រេង​នេះ ។ តាម​ពិត​ប្រទេស​បារាំង និង​ក្រុង​ប៉ុងឌីចេរី​មិន​សូវ​ជា​ទុក​ចិត្ដ​អេវ៉ែក​ពីញ៉ូ​ប៉ុន្មាន​ទេ ហើយ​មិន​បាន​ផ្ដល់​ជំនួយ​តាម​គាត់​សុំ​នោះ​ឡើយ ។ ម្ល៉ោះ​ហើយ​គាត់​ក៏​ជ្រើស​រើស​ទ័ព​ស្ម័គ្រចិត្ដ​ដោយ​ខ្លួនឯង រួច​ក៏​នាំ​គ្នា​ចុះ​កប៉ាល់​ចម្បាំង​២​គ្រឿង​ប្រកប​ទៅ​ដោយ​អាវុធ​យុទ្ធភណ្ឌ​ យក​មក​ប្រគល់​ឱ្យ​យ៉ាឡុង ។ នាយ​ទាហាន​ទាំង​អស់​នោះ​សុទ្ធតែ​ជា​អ្នក​ផ្សងព្រេង​អង់អាច​ក្លាហាន ហើយ​ស្មោះត្រង់​នឹង​អេវ៉ែក និង​ស្ដេច​ដែល​គេ​បម្រើ ។ គេ​បាន​នាំ​គ្នា​រៀបចំ​កងទ័ព​តាម​របៀប​បារាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ កសាង​បន្ទាយ​តាម​គំរូ​បន្ទាយ​នៅ​វ៉ូបង់ ធ្វើ​សំពៅ​តាម​បែប​ចិន​ដែល​ធានា​បាន​នូវ​ជ័យជម្នះ​សម្រាប់​ពួក​អាណ្ណាម ។ ពួក​នេះ​បាន​ជំរុញ​ឱ្យ​អ្វីៗ​ប្រព្រឹត្ដ​ទៅ​តាម​ចំណង់​ចិត្ដ​របស់​គេ ឬ​ហោច​ណាស់​ក៏​ប្រសើរ​ជាង​ពេល​ដែល​គ្មាន​គេ​ដែរ ។ និយាយ​ពីអេវ៉ែក​ពីញ៉ូ​វិញ​គាត់​បាន​ក្លាយ​ទៅ​ជា​ទីប្រឹក្សា​ធំ​របស់​ ព្រះរាជា ហើយ​បើ​ទោះជា​ថា​ព្រះរាជា​មិន​បាន​ស្ដាប់​គាត់​គ្រប់​ពេល​ក៏​ដោយ​ក៏​គាត់​ មាន​ឥទ្ធិពល​ច្រើន​ទៅ​លើ​ព្រះ​អង្គ ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ពួក​មន្ដ្រី​អាណ្ណាម​ច្រណែន​មិន​ពេញ​ចិត្ដ​ចង​ គំនុំ​គុំកួន​ដែល​នឹង​កើន​ឡើង​ជា​លំដាប់​រហូត​ដល់​ក្លាយ​ទៅជា​ការ​ស្អប់​នៅ​ ក្នុង​រាជ្យ​ស្ដេច​មិញម៉ាង បុត្រា​របស់​ស្ដេច​យ៉ាឡុង​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះ​បិតា​ដោយ​សុំ​ឱ្យ​ ស្ដេច​នេះ​បណ្ដេញ​ពួក​បារាំង​ទាំង​អស់នោះ​ចេញ​មិន​គិត​ថា​ពួក​នោះ​បាន​ចំណាយ ​ថាមពល​ ពេល​វេលា​ដ៏​ល្អ​ប្រសើរ​ក្នុង​ជីវិត និង​ជីវិត​ផ្ទាល់​របស់​គេ​ដើម្បី​ផល​ប្រយោជន៍​ស្រុក​មួយ​ដែល​មិនមែន​ជា​ ស្រុក​របស់​គេ​ផង​ទេ ។

ក្រោយ​ពី​ដណ្ដើម​យក​កូសាំងស៊ីន​ភាគ​ខាងត្បូង​រួច​មក ស្ដេច​យ៉ាឡុង​បាន​ចាប់​ផ្ដើម​វាយ​យក​កូសាំងស៊ីន​កណ្ដាល (អាណ្ណាម) ដណ្ដើមយក​ភូយេន​រួច​គីញ៉ឺន​នៅ​ក្នុង​ខែសីហា​ ឆ្នាំ​១៧៩៨ ។ អេវ៉ែក​ពីញ៉ូ​បាន​ស្លាប់​ប៉ុន្មាន​ខែ​ក្រោយ​មក​ ហើយ​ស្ដេច​យ៉ាឡុង​បាន​រៀបចំ​ទុកដាក់​គាត់​ប្រកប​ទៅ​ដោយ​កិត្ដិយស​ប្រៀប​បី​ ដូច​គាត់​ជា​អង្គម្ចាស់​មួយ​អង្គ​ដែរ ហើយ​បាន​សង់​ផ្នូរ​ធំ​មួយ​ជូន​គាត់​ដែល​មាន​នៅ​សល់​រហូត​ដល់​សព្វថ្ងៃ​នៅ​ ជាយ​ក្រុង​សាយហ្គន ។

ការ​ប្រយុទ្ធ​បាន​បន្ដ​ទៅ​មុខ​ទៀត​បន្ទាប់​ពី​ទួរ៉ាន​គឺ​រាជធានី​វ៉េ​ដែល ​ត្រូវ​ដណ្ដើម​បាន ហើយ​ង្វៀង​អាញ់​ក៏​ឡើង​សោយរាជ្យ​ក្រោម​ព្រះ​នាម​ថា​ យ៉ាឡុង ស្ដេច​របស់​កូសាំងស៊ីន និង​ណាមគី​នៅ​ក្នុង​ឆ្នាំ​១៨០១ ។ ឡើង​គ្រង​រាជបល្ល័ង្ក​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ស្ដេច​យ៉ាឡុង​បាន​ធ្វើ​ ដំណើរ​បន្ដ​ទៅ​វាយ​យក​តុងកឹង​វាយ​ឱ្យ​ពួក​តៃសឺន​ចុះ​ខ្សោយ រួច​ដណ្ដើម​យក​ហាណូយ និង​ប្រទេស​ទាំងមូល ។
ដូច្នេះ​បច្ឆាញាតិ​ម្នាក់​របស់​ជួ​នៅ​កូសាំងស៊ីន​បាន​វាយ​បច្ឆាញាតិ​របស់ ​ជួ​នៅ​តុងកឹង​ឱ្យ​បរាជ័យ ហើយ​ធ្វើ​ខ្លួន​ឱ្យ​ទៅ​ជា​ស្ដេច​ដែល​អេវ៉ែក​ពីញ៉ូ និង​ពួក​សាសនទូត​តែងតែ​និយាយ​ថា​ជា​ស្ដេច​ស្របច្បាប់​តែ​តាម​ការ​ពិត​គឺជា​ ស្ដេច​ជ្រែករាជ្យ​ទេ ។ ព្រោះ​ថា​ទ្រង់​មិន​បាន​ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់​ពួក​ទ្រិញ ហើយ​ក៏​បាន​បដិសេធ​សិទ្ធិ​ស្នងរាជ្យ​បន្ដ​របស់​សន្ដតិវង្ស​ឡេ ក៏​ប៉ុន្ដែ​ដោយ​ព្រះ​អង្គ​ជា​អ្នក​ឈ្នះ​ព្រះ​អង្គ​គឺ​ជា​ម្ចាស់ ។ ទ្រង់​បាន​ផ្ដល់​សក្ដិយស​ឱ្យ​ពួក​មន្ដ្រី​បែងចែក​ដីស្រែ​បែង​ចែក​ផល​ទទួល​ បាន​មក​ពី​ការ​យក​ពន្ធដារ​របស់​ពួក​ឡេ និង​ទ្រិញ ហើយ​ទ្រង់​ឱ្យ​គេ​រៀបចំ​អភិសេក​ព្រះ​អង្គ​ជា​ព្រះ​ចៅ​អធិរាជ​របស់​អាណ្ណាម ។

សង្គ្រាម​បាន​បញ្ចប់​ហើយ​អាណាចក្រ​អាណ្ណាម​អាច​ព្យាបាល​របួស​របស់​ខ្លួន​ ឱ្យ​សះជា​បាន (8) ហើយ​​ពង្រីក​ទឹកដី​ខាងជើង​ទៅ​ទល់​នឹង​ស្រុក​ចិន​ខាងត្បូង​ទៅ​ទល់​នឹង​ កម្ពុជា ។ គឺ​នៅ​ក្នុង​រាជ្យ​ស្ដេច​មិញម៉ាង​នេះ​ឯង​ដែល​ពួក​អាណ្ណាម​ចាប់ផ្ដើម​ ដណ្ដើម​យក​ដី​កម្ពុជា ។ យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​អំពី​ការ​ដែល​ពួក​ឧត្ដមសេនីយ៍​អាណ្ណាម​បាន ​ជ្រើសរើស​ព្រះ​ក្សត្រី​អង្គម៉ី​ឱ្យ​ឡើង​សោយរាជ្យ​រួច​ធ្វើបាប​បុត្រី​៣​ អង្គ​ទៀត​របស់​ព្រះ​អង្គអេង​ការ​គ្រប់គ្រង​ឃោរឃៅ​ដោយ​ឱ្យ​មន្ដ្រី​ខ្មែរ​ ស្លៀក​ពាក់​តាម​របៀប​អាណ្ណាម​ទុក​សក់​វែង​ក្រង ។ យើង​ក៏​បាន​ឃើញ​ហើយ​ដែរ​អំពី​ការ​បះបោរ​ប្រឆាំង​របស់​ប្រជារាស្ដ្រ​ខ្មែរ​ ចំពោះ​សង្គ្រាម​ដែល​ស្ដេច​អង្គឌួង​បាន​ធ្វើ​ប្រឆាំង​នឹង​អាណ្ណាម​ដោយ​មាន​ ការ​គាំទ្រ​ពី​ពួក​សៀម​ហើយ​និង​អំពី​សន្ធិសញ្ញា​សន្ដិភាព​រវាង​អាណ្ណាម និង​សៀម​នៅ​ពេល​ដែល​អាណ្ណាម​ត្រូវ​បរាជ័យ​ក៏​ប៉ុន្ដែ​នៅ​តែ​ខ្លាំង​ហើយ​ ខ្មែរ​ឈ្នះ​ក៏​ប៉ុន្ដែ​ខ្សោះ​អស់​កម្លាំង​ជា​ពិសេស​គឺ​អស់​សង្ឃឹម​ចំពោះ​ អនាគត ។ ប្រជាជាតិ​ទាំង​៣​បាន​ចុះ​សន្ធិសញ្ញា​សន្ដិភាព ហើយ​ព្រះ​អង្គឌួង​បាន​ត្រូវ​អភិសេក​ឱ្យ​ឡើង​សោយរាជ្យ​នៅ​ក្នុង​ឆ្នាំ​១៨៤៧ ។ កម្ពុជា​ពេល​នោះ​មាន​ប្រទេស​ជា​អាណាព្យាបាល​២​ដែល​សង្កេត​តាម​ដាន​គ្នា​ទៅ​ វិញ​ទៅ​មក ហើយ​ប្រុង​តែ​នឹង​លេប​យក​ទឹកដី​កម្ពុជា​ទាំងអស់​ទៅ​ហើយ​បើសិនជា​គ្មាន​គូ​ បដិបក្ខ​ម្ខាង​ទៀត​ទេ ឬ​បើសិនជា​គេ​អាច​ស្រុះស្រួល​គ្នា​ក្នុង​ការ​បែងចែក​នោះ ។
មាន​ហេតុការណ៍​បញ្ជាក់​ច្បាស់​ណាស់​ថា ​សៀម និង​អាណ្ណាម​បាន​ប្រុងប្រៀប​ខ្លួន​រង់​ចាំ​តែ​ឱកាស​មក​ដល់​នឹង​អាល​ចាប់​ ដណ្ដើម​យក​ កម្ពុជា​បន្ដ​ទទួល​សង្គ្រាម​បាន​ផ្ទុះ​ឡើង​រវាង​ពួក​បារាំង​ជា​សម្ព័ន្ធភាព​ របស់​ពួក​អេស្ប៉ាញ​ជាមួយនឹង​ពួក​អាណ្ណាម​ដែល​បាន​សម្លាប់​ពួក​សាសនទូត​ កាតូលិក​យ៉ាង​រង្គាល ។ អាណ្ណាម​បាន​សន្យា​ថា​នឹង​ដាក់​ទោស​ឃាតក​ដែល​សម្លាប់​ពួក​សាសនទូត​នេះ ក៏​ប៉ុន្ដែ​មិន​ដែល​បាន​ដាក់​ម្ដង​ណា​ទេ មិន​តែ​ប៉ុណ្ណោះ​បាន​បណ្ដោយ​ឱ្យ​ពួក​មន្ដ្រី​បន្ដ​បំបែក​បំបាក់​ត​ទៅ​ទៀត​ មិន​មាន​ខ្លាច​ញញើត​បារាំង​បន្ដិច​ណា​ឡើយ (9) ។

ពេល​នោះ​ស្ដេច​របស់​អាណ្ណាម​គឺ​ ទូឌឹក ហើយ​សោយរាជ្យ​នៅ​រាជធានី​វ៉េ ។ ព្រះ​ចៅ​អធិរាជ​ចិន​បាន​ចាត់​មន្ដ្រី​ឱ្យ​មក​សម្ដែង​ការ​ទទួល​ស្គាល់​ស្រប​ ទៅ​តាម​ទម្លាប់​នៅ​ក្នុង​ឆ្នាំ​១៨៤៨ ។ ទ័ព​បារាំង​បាន​វិល​ត្រលប់​មក​ពី​ប៉េកាំង​វិញ​ក្រោយ​ពី​បាន​ដាក់​ទណ្ឌកម្ម​ ប្រទេស​ចិន​ដែល​មិន​គោរព​ពាក្យ​សន្យា​ជាមួយ​នឹង​ទ័ព​អង់គ្លេស ។ ទ័ព​នោះ​បាន​ធ្វើ​ដំណើរ​ស្រប​តាម​ឆ្នេរ​សមុទ្រ​អាណ្ណាម​ប្រុង​ត្រលប់​ទៅ​ ស្រុក​បារាំង​វិញ ។ ប៉ុន្ដែ​គេ​មាន​ការ​ខូចខាត​ដោយសារ​ពួក​អាណ្ណាម​ច្រើន​ណាស់​ដែល​មិន​អាច​នឹង​ មិន​ដាក់​ទោស​ ឬ​មិន​បង្ខំ​ឱ្យ​ចុះ​សន្ធិសញ្ញា​ណា​មួយ​បាន​ទេ ។ រាជវាំង​អាណ្ណាម​ធ្វើ​ដូច​ជា​មិន​ដឹង​មិន​ឮ ហើយ​បាន​បដិសេធ​មិន​ព្រម​ទទួល​ពួក​អ្នក​ដែល​បារាំង​បាន​បញ្ជូន​ឱ្យ​មក​ចរចា​ ទេ ។ ដោយ​ហេតុ​នោះ​ហើយ​សង្គ្រាម​ក៏​ចាប់​ផ្ដើម​ឡើង​ដោយ​មាន​ទ័ព​អេស្ប៉ាញ​ ប៉ុន្មាន​វរសេនា​តូច​មក​ជួយ​បារាំង​ផង ។ បារាំង​ដណ្ដើម​យក​ទួរ៉ាន​បាន​នៅ​ថ្ងៃ​ទី​១​ ខែ​កញ្ញា ឆ្នាំ​១៨៥៨ រួច​ដណ្ដើម​យក​សាយហ្គន​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​បន្ទាប់​ក្រោយ​ពី​ការ​ប្រយុទ្ធ​ដ៏​សាហាវ ។ ដោយ​មាន​បំណង​ចង់​ប្រមូល​ផ្ដុំ​កម្លាំង​ដណ្ដើម​យក​កូសាំងស៊ីន​ភាគ​ខាងត្បូង​ ជាង​ លោក​ឧត្ដមនាវី​បារាំង​បាន​សម្រេច​ចិត្ដ​បោះបង់​ទួរ៉ាន​ចោល​វិញ​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​មីនា​ ឆ្នាំ​ដដែល​នោះ ។
ពេល​នោះ​ចិន​មិន​បាន​គោរព​តាម​សន្ធិសញ្ញា​ដែល​បាន​ចុះ​ជាមួយ​គ្នា​ពី​ ឆ្នាំ​១៨៥៨​ទេ លោក​ឧត្ដមនាវី​ដែល​ដឹកនាំ​ការ​ប្រយុទ្ធ​នៅ​សាយហ្គន​ត្រូវ​បង្ខំ​ចិត្ដ​ ប្រគល់​បញ្ជាការ​ទៅ​ឱ្យ​នាយ​កប៉ាល់​ម្នាក់ ឯ​ខ្លួន​គាត់​បាន​ដឹកនាំ​កម្លាំង​មួយ​ផ្នែក​ធំ​ត្រលប់​ទៅ​ស្រុក​ចិន​វិញ ។ ឆ្លៀត​ឱកាស​ដែល​ទ័ព​បារាំង​នៅ​សល់​តិច​នោះ ពួក​អាណ្ណាម​បាន​សាកល្បង​វាយ​ដណ្ដើម​យក​សាយហ្គន​មក​វិញ​តែ​មិន​បាន ។

ក្រោយ​ពី​បង្ក្រាប​ពួក​ចិន​រួច​ហើយ ទ័ព​បារាំង​បាន​ត្រលប់​មក​ដល់​សាយហ្គន​ជា​ថ្មី​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​១៨៦១ រួច​ហើយ​ក៏​ចាប់​វាយ​ដណ្ដើម​យក​ទឹកដី​អាណ្ណាម​ដែល​បាន​ផ្អាក​អស់​មួយ​រយៈ​ជា ​បន្ដ​ឡើង​វិញ​ទៀត ។ លោក​ឧត្ដមនាវីត្រី​ប៉ាឆ៍ បាន​ដណ្ដើម​យក​មីថ​បាន​នៅ​ក្នុង​ថ្ងៃ​ទី​១២ ខែ​មេសា បន្ទាប់​ លោក​ឧត្ដមនាវីត្រី​បូណា បាន​ដណ្ដើម​យក​បៀនវ៉ា​នៅ​ក្នុង​ថ្ងៃ​ទី​៩​ ខែ​កញ្ញា ​រួច​វិញឡុង​នៅ​ក្នុង​ថ្ងៃ​ទី​២៨​ ខែ​មីនា​ ឆ្នាំ​១៨៦២ ។ នៅ​ក្នុង​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​១៨៦២ ស្ដេច​ទូឌឹក​បាន​យល់​ព្រម​ចុះ​សន្ធិសញ្ញា​ជាមួយ​បារាំង ហើយ​ប្រគល់​ខែត្រ​៣​នៃ​កូសាំងស៊ីន​ប៉ែក​ខាងលិច​ជាប់​នឹង​អាណាចក្រ​​អាណ្ណាម​ ទៅ​ឱ្យ​បារាំង​ជា​រៀងរហូតគឺ បៀនវ៉ា យ៉ាឌិញ (សាយហ្គន) និងមីថ ។ ខែត្រ៣ទៀតនៅជារបស់អាណ្ណាមនៅឡើយគឺ អាងយ៉ាង (ចូវដុក) ហាទៀង និងឌិញទឿង (វិញឡុង) ស្ថិតនៅដាច់ពី​អាណ្ណាម​ដោយ​មាន​កម្ពុជា​ពី​ខាងជើង​ ឈូង​សមុទ្រ​សៀម​ពី​ខាងលិច​ សមុទ្រ​ចិន​ពី​ខាងត្បូង​ និង​ខែត្រ​យ៉ាឌិញ​របស់​បារាំង​ពី​ខាងកើត ។ និយាយ​ពី​ពួក​អេស្ប៉ាញ​ម្ដង ពួក​គេ​បាន​ដកខ្លួន​ចេញ​ទៅ​វិញ​ព្រោះ​ថា​គេ​បាន​សងសឹក​ចំពោះ​ការ​ប្រមាថ​ទៅ​ លើ​ពួក​សាសនទូត​របស់​គេ​រួច​ហើយ ហើយ​បារាំង​ក៏​បាន​ចេញ​សងការ​ខូចខាត​ខ្លះ​នៅ​ក្នុង​សង្គ្រាម​នោះ​ឱ្យ​ផង​ ដែរ ។

ក៏​ប៉ុន្ដែ​ទឹកដី​កូសាំងស៊ីន​ដែល​អាណ្ណាម​យល់ព្រម​ប្រគល់​ឱ្យ​បារាំង​តាម ​រយៈ​សន្ធិសញ្ញា​ឆ្នាំ​១៨៦២​នោះ​មិន​បាន​សុខ​ទេ ព្រោះ​ថា​ជា​ទឹកដី​ដែល​បារាំង​ដណ្ដើម​យក​ពី​អាណ្ណាម ហើយ​អាណ្ណាម​ក៏​មិន​ដែល​បោះបង់​គំនិត​ក្នុង​ការ​ទាមទារ​យក​មក​វិញ​ដែរ ។ អាច​នឹង​មាន​ការ​ប្រយុទ្ធ​ច្រើន​ទៀត​កើត​ឡើង ។ ពួក​អាណ្ណាម​បាន​បង្ក​រឿង​ឡើង​ដោយ​គាំទ្រ​ការ​បះបោរ​របស់​អា​ស្វា និង​ពោធិកំបោរ ផ្ដល់​ជម្រក​ឱ្យ​ស្នាក់​នៅ​ក្នុង​បណ្ដា​ខែត្រ​ដែល​នៅ​ជា​របស់​អាណ្ណាម​នៅ​ ឡើយ​នៅ​ពេល​ដែល​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​អាណាព្យាបាល​របស់​បារាំង​តាំង ​តែ​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ១៨៦៣ មក​ម្ល៉េះ ។ ពួក​អាណ្ណាម​បាន​បង្ក​ឱ្យ​មាន​ការ​លុកលុយ​ធ្វើបាប​ទៅ​លើ​ពួក​អ្នក​ដែល​ស្ថិត ​នៅ​ក្រោម​កិច្ចការពារ​របស់​បារាំង និង​បាន​ធ្វើ​ឱ្យ​មាន​ការ​រំជើប​រំជួល​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់​ឥត​ដាច់ ។ នៅ​ពេល​ដែល​បារាំង​រិះរក​វិធី​សម្រប​សម្រួល​អស់ចិត្ដ​ហើយ ហើយ​ពិនិត្យ​ទៅ​ឃើញ​ថា​ពួក​មន្ដ្រី​អាណ្ណាម​នៃ​អាណា​ខែត្រ​ខាង​លិច​នៅ​តែ​ សន្សំ​ចិត្ដ​ស្នេហា​ជាតិ​ចង់​បាន​ខែត្រ​ដែល​ប្រគល់​ឱ្យ​បារាំង​យក​មក​វិញ បារាំង​មិន​អាច​ទុក​ចិត្ដ​លើ​សម្ដី​របស់​អាណ្ណាម​បាន​ទេ ក៏​រៀបចំ​ទ័ព​មួយ​កង​ធំ​វាយ​ដណ្ដើម​យក​ខែត្រ​ទាំង​៣​ដែល​សន្ធិសញ្ញា​ឆ្នាំ​ ១៨៦២ បាន​ទុក​ឱ្យ​នៅ​ជា​របស់​អាណ្ណាម​ព្រមទាំង​ទីក្រុង​ផង​ក្នុង​ពេល​តែ​៥​ថ្ងៃ​ ប៉ុណ្ណោះ​គឺ​ដណ្ដើម​យក​បាន​វិញឡុង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​១៨៦៧​ ចូវដុក​នៅ​ថ្ងៃ​ទី​២២​ និង​ហាទៀង​នៅ​ថ្ងៃ​ទី​២៤ (10) ។
ដូច្នេះ​ទឹកដី​កូសាំងស៊ីន​ភាគ​ខាងត្បូង​ដែល​ពួក​អាណ្ណាម​បាន​ប្រើ​ពេល​ អស់​២​សតវត្សរ៍​ដើម្បី​ដណ្ដើម​យក​ពី​កម្ពុជា​មិន​មែន​ដណ្ដើម​យក​ដោយ​គ្រាន់​ តែ​ប្រើ​កម្លាំង​ទ័ព​វាយ​នោះ​ទេ​តែ​ជា​ពិសេស​គឺ​ដោយ​បញ្ជូន​ប្រជាជន​ទាំង​ គ្រួសារៗ​ឱ្យ​ចូល​ទៅ​នៅ​តែ​ម្ដង​ឥឡូវ​នេះ​បាន​ធ្លាក់​ទៅ​ជា​របស់​បារាំង​អស់ ​ហើយ ធ្វើ​ឱ្យ​កម្ពុជា​នៅ​មាន​សល់​សត្រូវ​តែ​មួយ​ប៉ុណ្ណោះ​គឺ​ពួក​សៀម ។ យើង​បាន​ឃើញ​រួច​មក​ហើយ​ថា​តើ​បារាំង​បាន​ដោះស្រាយ​យ៉ាង​ណា​ជាមួយ​សៀម ហើយ​បាន​ទាមទារ​យក​ទឹកដី​ដ៏​ធំធេង​មក​ឱ្យ​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​១៩០៤ និង​១៩០៧ ទឹកដី​ដែល​គេ​គិត​ថា​មិន​អាច​នឹង​ត្រលប់​មក​ជា​របស់​កម្ពុជា​វិញ​បាន​ទេ ។

ស្ដេច​ទូឌឹក​បាន​យល់ព្រម​ចុះ​សន្ធិសញ្ញា​សន្ដិភាព​មួយ​ទៀត​នៅ​ក្នុង​ថ្ងៃ ​ទី​១៥ ខែមីនា ឆ្នាំ​១៨៧៤ ទទួល​ស្គាល់​អធិបតេយ្យភាព​ពេញ​លេញ​របស់​បារាំង​មក​លើ​ទឹកដី​មួយ​កន្លែង​ដែល​ មាន​កម្ពុជា​នៅ​ពី​ខាង​ជើង ឈូង​សមុទ្រ​សៀម​នៅ​ពី​ខាង​លិច សមុទ្រ​ខាងត្បូង និង​ប៊ិញធន់​នៅ​ខាងកើត ។
នៅ​ពេល​នោះ​ស្រាប់តែ​មាន​កើត​ភាព​ល្អក់​កករ​ឡើង​នៅ​ឯ​តុងកឹង​រវាង​ អាណ្ណាម និង​បារាំង​ដោយ​ពួក​មន្ដ្រី​អាណ្ណាម​បាន​បង្ក​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ គ្រឿង​សព្វាវុធ​ដែល​លោក​ឌុយពុយ (11) ធ្វើ​ជាមួយ​អាជ្ញាធរ​ចិន​នៅ​យុនណាន ។ មុន​ដំបូង​លោក​ឧត្ដមនាវី​ជា​ទេសាភិបាល​កូសាំងស៊ីន​មាន​ការ​រារែក​នឹង​ធ្វើ​ សង្គ្រាម​នេះ​ដែរ ក៏​ប៉ុន្ដែ​បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​១៨៧៣​-១៨៧៤ លោក​ហ្វ្រង់ស៊ីស​ហ្គានីញ៉េ ដែល​មាន​ទាហាន​តែ​ជាង​៤​រយ​នាក់​បាន​ដណ្ដើម​យក​បន្ទាយ​ទាំងអស់​របស់​តុងកឹង ហើយ​កាន់​កាប់​ស្ទឹង​ ទន្លេ និង​ផ្លូវថ្នល់​តូច​ធំ​ទាំងអស់ ។ ការ​វាយ​ដណ្ដើម​យក​ទាំង​នោះ​បាន​ប្រព្រឹត្ដ​ទៅ​អស់​ពេល​តែ​២២​ថ្ងៃ​ប៉ុណ្ណោះ ​គឺ​ជា​ការ​ប្រយុទ្ធ​ប្រកប​ទៅ​ដោយ​ជោគជ័យ​មួយ​ដែល​គេ​មិន​ដែល​ប្រទះ​ឃើញ​សោះ ​ចាប់​តាំង​តែ​ពី​ពេល​ដែល​ពួក​អ្នក​ផ្សងព្រេង​អេស្ប៉ាញ និង​ព័រទុយហ្គាល់​ចេញ​មក​ដណ្ដើម​យក​ទឹកដី​នៅ​ខាងក្រៅ​អឺរ៉ុប ។

ពេល​នោះ​ពួក​អាណ្ណាម​នៅ​តុងកឹង​គ្មាន​លទ្ធភាព​នឹង​ធ្វើ​អ្វី​តបត​នឹង​ បារាំង​វិញ​ទេ​ក៏​រត់​ទៅ​ពឹងពាក់​ពួក​ចោរ​១​ក្រុម​មាន​ឈ្មោះ​ថា​ក្រុម​ទង់​ ខ្មៅ​ដែល​បោះ​ជំរំ​នៅ​លើ​ទន្លេ​ក្រហម​ទារ​យកពន្ធ​ដារ​ពី​ទូក​កប៉ាល់​ដែល​ ធ្វើ​ចរាចរ​ក្នុង​ទន្លេ ។ តាម​ពិត​ពួក​ចោរ​នោះ​គឺជា​អតីត​ទាហាន​ចិន​ដែល​វាយ​ប្រយុទ្ធ​ធ្វើ​ឱ្យ​ពួក​ តៃពិញ​កាន់​សាសនា​អ៊ិស្លាម​បរាជ័យ​នៅ​ភាគ​និរតី​ស្រុក​ចិន ។ នៅ​ពេល​ចប់​សង្គ្រាម​ពួក​នេះ​ក៏​ត្រូវ​គេ​និរទេស​បណ្ដេញ​ចេញ​ពី​ស្រុក​ព្រោះ ​មិន​ព្រម​ចំណុះ​គេ​ទើប​ប្រមូល​ផ្ដុំ​គ្នា​ក្រោម​មេបញ្ជាការ​ម្នាក់ ។ មុន​ដំបូង​មេ​របស់​ពួក​នេះ​គឺជា​មិត្ដភក្ដិ​ម្នាក់​របស់​លោក​ឌុយ​ពុយ ហើយ​ថែម​ទាំង​បាន​ជួយ​សម្រប​សម្រួល​ពាណិជ្ជកម្ម​របស់​គាត់​ទៀត​ផង ។ នៅ​ពេល​រដ្ឋាភិបាល​អាណ្ណាម​នៅ​តុងកឹង​អំពាវនាវ​ឱ្យ​ជួយ​ ពួក​នេះ​ក៏​បែរ​មក​ប្រឆាំង​នឹង​លោក​ឌុយ​ពុយ​វិញ ។ តាម​ពិត​ទៅ​បើសិន​ជា​បារាំង​ពេល​នោះ​ឆ្លាត​បន្ដិច ហើយ​ហ៊ាន​ផ្ដោះ​ប្ដូរ​ផល​ប្រយោជន៍​ឱ្យ​ខ្លាំង​បន្ដិច​ ពួក​ចោរ​ទាំងនោះ​ប្រហែល​ជា​មិន​បោះបង់​បារាំង​ចោល​ទេ ។ ដល់​ពួក​នោះ​បែរ​ទៅ​គាំទ្រ​ពួក​តុងកឹង​វិញ បារាំង​ក៏​ត្រូវ​ប្រឈម​មុខ​ជាមួយ​ទ័ព​ចិន​ដែល​ធ្លាប់​ប្រយុទ្ធ​ហើយ​ធ្លាប់​ តែ​ទទួល​បាន​នូវ​ជ័យជម្នះ​ទៀត​ផង​មិន​ដូច​ពី​មុន​ដែល​ជួប​តែ​ទ័ព​កង​សេនាជន​ អាណ្ណាម​ដែល​មិន​ចេះ​ច្បាំង​សោះ ។ ពួក​នោះ​បាន​សម្លាប់​លោក​ហ្វ្រង់ស៊ីស​ហ្គានីញ៉េ នៅ​ក្នុង​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​១៨៧៣ ធ្វើ​ឱ្យ​ការ​ចរចា​ដែល​គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​ត្រូវ​បរាជ័យ​ជា​ច្រើន ​លើក​ច្រើន​សា ។ នៅ​ទី​បញ្ចប់ សន្ធិសញ្ញា​ភីឡាស្ដ្រឺ​បាន​ត្រូវ​ភាគី​ទាំង​សង​ខាង​ចុះ​ហត្ថលេខា​ដោយ​មិន​ បាន​ធ្វើ​ឱ្យ​អ្នក​ណា​ម្នាក់​ពេញចិត្ដ​ទេ ហើយ​ទុក​ឱ្យ​អ្វីៗ​ស្ថិត​នៅ​មិន​ច្បាស់​លាស់​តទៅ ។

ក៏​ប៉ុន្ដែ​គេ​អាច​រក្សា​សន្ដិភាព​បាន​ព្រោះ​ថា​រដ្ឋាភិបាល​បារាំង​ពេល​ នោះ​មិន​ទាន់​មាន​បំណង​ច្បាស់​ថា​នឹង​ដណ្ដើម​យក​តុងកឹង​នៅ​ឡើយ​ទេ ចំណែក​រដ្ឋាភិបាល​អាណ្ណាម និង​ពួក​មន្ដ្រី​តុងកឹង​វិញ​គេ​គ្មាន​គំនិត​នឹង​អនុវត្ដ​មាត្រា​របស់​ សន្ធិសញ្ញា​ភីឡាស្ដ្រឺ​ដែល​គេ​ចាត់​ទុក​ថា​គឺជា​ការ​អាម៉ាស់​មួយ​ចំពោះ​ពួក​ គេ ម្ល៉ោះ​ហើយ​គេ​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​នឹង​កុងស៊ុល​របស់​បារាំង​ដែល​ សន្ធិសញ្ញា​បាន​សម្រេច​ឱ្យ​មាន​នោះ​ទេ ។ អាណ្ណាម​នៅ​តែ​យកពន្ធ​លើ​ទំនិញ​របស់​បារាំង​គឺ​ខ្ពស់​ជាង​ការ​កំណត់​នៅ​ ក្នុង​ខ​ពិសេស​របស់​សន្ធិសញ្ញា ហើយ​រដ្ឋាភិបាល​នៅ​រាជធានី​វ៉េ​បាន​បដិសេធ​មិន​ព្រម​បណ្ដេញ​ពួក​ទង់​ខ្មៅ ឬ​ហេគី​ដែល​ក្លាយ​មក​ជា​សត្រូវ​ផ្ទាល់​របស់​បារាំង​ចេញ​ពី​តុងកឹង​ទេ ។

និយាយ​ពី​ពួក​ចិន​វិញ ពួក​នេះ​តែងតែ​គិត​ថា​ពួក​គេ​មាន​សិទ្ធិ​អធិរាជ​ភាព​មក​លើ​អាណ្ណាម​ជា​ និច្ច ។ ចិន​បាន​គ្រប់គ្រង​មក​លើ​តុងកឹង​រហូត​មក​ដល់​គ្រិស្ដសករាជ​៩៣៨ ហើយ​បាន​ដណ្ដើម​យក​តុងកឹង​ច្រើន​លើស​ពី​១០​ដង​ក៏​ប៉ុន្ដែ​មិន​ដែល​ដណ្ដើម​យក ​បាន​ទាំងស្រុង​ម្ដង​ណា​ទេ ។ ចិន​តែងតែ​គាំទ្រ​ការ​បះបោរ​ប្រឆាំង​នឹង​តុងកឹង​ជានិច្ច​ហើយ​នៅ​ទី​បញ្ចប់​ អាច​ត្រឹមតែ​ធ្វើ​ឱ្យ​ស្ដេច​តុងកឹង​ស្ទើរតែ​គ្រប់​អង្គ និង​ស្ដេច​កូសាំងស៊ីន​ទាំងអស់​ក្រោយ​ពេល​ដែល​អាណ្ណាម​ដណ្ដើម​យក​នគរ​ចាម្ប៉ា ​បាន​ហើយ​យល់​ព្រម​ទទួល​ស្គាល់​នូវ​អនុត្ដរភាព​របស់​ខ្លួន​ ប៉ុន្ដែ​មិន​មែន​អធិរាជ​ភាព​នោះ​ទេ ។ នៅ​ពេល​ដែល​តុងកឹង​ធ្វើ​សង្គ្រាម​ជាមួយ​បារាំង ចិន​បាន​ឯកភាព​ជាមួយ​រាជវាំង​វ៉េ​ប្រកាស​ប្រាប់​បារាំង​ថា​អាណ្ណាម​ជា​នគរ​ សាមន្ដរាជ​មួយ​របស់​ចិន ដូច្នេះ​បើ​ត្រូវ​ចុះ​សន្ធិសញ្ញា​ណា​មួយ​ទាក់ទង​ទៅ​នឹង​ផលប្រយោជន៍​របស់​ អាណ្ណាម​នោះ​បារាំង​ត្រូវ​ចុះ​ជាមួយ​រាជវាំង​ប៉េកាំង ។
បន្ដិច​ក្រោយ​មក​សង្គ្រាម​ក៏​ចាប់​ផ្ដើម​ឡើង​វិញ ហើយ​អាណ្ណាម​បាន​ដណ្ដើម​យក​បន្ទាយ​ហាណូយ​ដែល​ពួក​បារាំង​ដណ្ដើម​បាន​កាល​ពី​ ខែ​មេសា ​ឆ្នាំ​១៨៨២​ ក្នុង​រយៈពេល​២​ម៉ោង​ដោយ​កម្លាំង​ទ័ព​មិន​តិច​ជាង​៥​រយ​នាក់ ហើយ​យក​ទៅ​ដាក់​ក្រោម​អាជ្ញាធរ​អាណ្ណាម​វិញ ។ បន្ទាប់​មក​គឺ​ហុងហាយ និង​ណាមឌិញ បាន​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​អាណ្ណាម​ថែម​ទៀត ។ ហេតុការណ៍​កំពុង​តែ​វិវត្ដ​ទៅ​យឺតៗ​បែប​នេះ​ ស្រាប់តែ​ភ្លាម​នោះ​ពួក​ទង់​ខ្មៅ​បាន​លេច​ចេញ​មក​យ៉ាង​ច្រើន​មាន​គ្នា​រហូត​ ដល់​ទៅ​១​ម៉ឺន​៥​ពាន់​នាក់ ។ ទ័ព​បារាំង​គ្មាន​ជំនួយ​ទេ​បាន​ត្រូវ​អាណ្ណាម​វាយ​នៅ​កានយ៉ាយ ហើយ​មេបញ្ជាការ​ឈ្មោះ​រីវីយែរ​ ក៏​ត្រូវ​សត្រូវ​សម្លាប់​បាន​នៅ​ពេល​ដឹកនាំ​ទ័ព​ចេញ​ប្រយុទ្ធ​នៅ​ក្នុងថ្ងៃ​ ទី​១៩ ខែ​ឧសភា ឆ្នាំ​១៨៨៣ ។

ចាប់ពី​ពេល​នោះ​មក​គេ​លែង​ឃើញ​មាន​ការ​ប្រយុទ្ធ​របៀប​រប៉េះរប៉ោះ​ដោយ​ ម្ខាង​គឺ​បារាំង​ដែល​មាន​គ្នា​ត្រឹមតែ​១​រយ​ ២​រយ​នាក់ តតាំង​ជាមួយនឹង​ទ័ព​អាណ្ណាម ឬ​ចិន​រាប់​ពាន់​នាក់​ទៀត​ហើយ ។ ម្ដង​នេះ​គឺ​ជា​សង្គ្រាម​អាណានិគម​ពិតៗ​តែ​ម្ដង មាន​កម្លាំង​ទាហាន​អឺរ៉ុប​រាប់រយ​រាប់​ពាន់​នាក់​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​ ដែល​មាន​បញ្ជាការដ្ឋាន​ច្បាស់​លាស់ មាន​អង្គភាព​ពិសេស មាន​ទ័ព​សេះ កាំភ្លើង​ធំ និង​មាន​ការ​ផ្គត់ផ្គង់​ទៀត​ទាត់ ។
សង្គ្រាម​នេះ​បាន​ចាប់ផ្ដើម​ឡើង​នៅ​ក្នុង​ឆ្នាំ​១៨៨៣ ហើយ​បាន​បញ្ចប់​ទៅ​វិញ​ជាមួយ​នឹង​សន្ធិសញ្ញា​ថ្ងៃ​ទី​៦ ខែ​មិថុនា ដែល​សម្រេច​ដាក់​តុងកឹង​នៅ​ក្រោម​អាណាព្យាបាល​បារាំង​ប្រគល់​ការងារ​រដ្ឋបាល ​ទាំង​អស់​ឱ្យ​បារាំង​គ្រប់គ្រង និង​មាន​បុគ្គលិក​ជា​បារាំង ។ សន្ធិសញ្ញា​នោះ​ក៏​បាន​ដាក់​អាណ្ណាម​នៅ​ក្រោម​អាណាព្យាបាល​មួយ​បែប​ផង​ដែរ​ ដែល​មើល​ទៅ​ហាក់​ដូចជា​ធូរស្រាល​ជាង ក៏​ប៉ុន្ដែ​រៀបចំ​រឹង​មាំ​មិន​ខុស​គ្នា​ទេ ។
សង្គ្រាម​នៅ​តែ​មាន​ជា​បន្ដ​ទៅ​ទៀត ក៏​ប៉ុន្ដែ​ជាមួយ​តែ​ពួក​ទង់​ខ្មៅ​ប៉ុណ្ណោះ​ដែល​មិន​ចង់​ចាក​ចេញ​ពី​តុងកឹង​ ទៅ​ទេ​ដោយ​ការ​ឃុបឃិត​លាក់​កំបាំង​ពី​រដ្ឋាភិបាល​ និង​មន្ដ្រី​អាណ្ណាម ។ នៅ​ទី​បញ្ចប់​សន្ធិសញ្ញា​សន្ដិភាព​ត្រូវ​បាន​ចុះ​ជាមួយ​រដ្ឋាភិបាល​ចិន​នៅ​ ក្នុង​ខែ​មិថុនា ឆ្នាំ​១៨៨៥ ប្រគល់​ទឹកដី​អាណ្ណាម​ចាប់ពី​ព្រំដែន​ចិន​រហូត​មក​ដល់​ព្រែកជីក​ហាទៀង​ឱ្យ​ បារាំង ។ ចាប់ពី​ពេល​នោះ​មក​បារាំង​អាច​ចាប់​ផ្ដើម​ធ្វើ​ឱ្យ​ឥណ្ឌូចិន​ទាំងមូល​ក្លាយ​ ទៅជា​ស្រុក​មួយ​មាន​អារ្យធម៌​ជឿន​លឿន​រួម​មាន​ទាំង​កម្ពុជា​ផង​ដែល​បារាំង​ មិន​បាន​ច្បាំង​ជាមួយ​ទេ​ព្រោះ​បាន​យល់ព្រម​ដាក់​ខ្លួន​មក​នៅ​ក្នុង​ អាណាព្យាបាល​បារាំង​ដោយ​ខ្លួនឯង​រួច​ទៅ​ហើយ ។ ជា​ពិសេស​គឺ​ជួយ​ប្រជាជន​ខ្មែរ​ឱ្យ​ក្រោក​ងើប​ឡើង​ចេញ​ផុត​ពី​រណ្ដៅ​ដ៏​សែន​ ជ្រៅ ហើយ​ធានា​អនាគត​ល្អ​ឱ្យ​ស្រុក​នេះ ។