ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ៤) - វគ្គ១
Posted: Oct-12-2016
ជំពូកទី៤
កំណត់សម្គាល់ស្ដីអំពីប្រជាជនដែលមានទំនាក់ទំនងជាមួយកម្ពុជាពីសតវត្សរ៍ទី១៦ រហូតដល់សព្វថ្ងៃ
១-អាណ្ណាម តុងកឹង កូសាំងស៊ីន និងនគរចាម្ប៉ា
ប្រមាណជានៅជំនាន់ដែលរាជធានីលង្វែករបស់កម្ពុជាធ្លាក់ទៅក្នុង ដៃពួកសៀមអាណាចក្រអាណ្ណាមដែលទើបតែដណ្ដើមយកបានទឹកដីនគរចាម្ប៉ា ស្ទើរតែទាំងអស់បញ្ចូលមកជារបស់ខ្លួនត្រូវបែកចេញជា២ដាច់ពី គ្នាមួយគឺដាងចុង ឬដាងគិញ ឬតុងកឹង និងមួយទៀតគឺកូសាំងស៊ីនជាអតីតនគរចាម្ប៉ា ឬអាណ្ណាមសព្វថ្ងៃនេះ (1) ។
នៅសតវត្សរ៍ទី១៧ អាណាចក្រអាណ្ណាមមានស្ដេចមួយអង្គសោយរាជ្យដែលមិនសូវជាស្វាហាប់ ប៉ុន្មានទេម្ល៉ោះហើយក៏គ្មានអំណាចដែរគឺ ឡេគិញតុង ។ គេមិនគោរពព្រះអធិរាជនេះទេក៏ប៉ុន្ដែនៅតុងកឹងគេគោរពមន្ដ្រី របស់ព្រះអង្គឈ្មោះថាទ្រិញតុងហើយនៅកូសាំងស៊ីនគេគោរពស្ដេចត្រាញ់ ឈ្មោះង្វៀងហ័ង ។ មនុស្សទាំង២នាក់នេះម្នាក់ត្រូវជាមានិងម្នាក់ទៀតជាក្មួយហើយត្រូវ បានព្រះចៅអធិរាជតែងតាំងឡើងដូចគ្នាក៏ប៉ុន្ដែជាសត្រូវនឹងគ្នា ដែរហើយម្នាក់ៗខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីកុំឱ្យគេចំណុះ ព្រះចៅអធិរាជតទៅទៀត ។
នៅឯតុងកឹងពួកទ្រិញមានការលំបាកព្រោះនៅជាប់នឹងព្រះចៅអធិរាជ ហើយប្រជាជននៅជាប់ចិត្ដស្រលាញ់សន្ដតិវង្សឡេដែលបានបណ្ដេញពួកចិន ចេញពីនគរថែមទៀតម្ល៉ោះហើយពួកទ្រិញមិនអាចដណ្ដើមយកអំណាចដោយគ្មាន គ្រោះថ្នាក់បានទេ ។ ក៏ប៉ុន្ដែនៅកូសាំងស៊ីនវិញ ពួកង្វៀងហាក់ដូចជាទទួលបាននូវការគាំទ្រពីសំណាក់ប្រជាជនដែលពាក់ក ណ្ដាលជាពួកអាណ្ណាមដែលមួយចំនួនធំបានបោះបង់ស្រុកកំណើតមករស់នៅ ទីនេះហើយពាក់កណ្ដាលទៀតជាពួកចាមដែលទើបតែទទួលបាននូវអារ្យធម៌ អាណ្ណាមតិចឬច្រើនម្យ៉ាងទៀតពួកង្វៀងបានកសាងរាជាណាចក្រអាណ្ណាមមួយ បាននៅលើទឹកដីចាម្ប៉ាដែលពីមុនជាសត្រូវរបស់តុងកឹង ។ រាជាណាចក្រថ្មីនេះមានឈ្មោះតាមរាជធានីរបស់ពួកចាមពីមុនថា ឆានឆេង ដែលក្លាយមកជាកូសាំងស៊ីន ។
នៅពេលដែលសំពៅហូឡង់ឈ្មោះ ឡឺក្រុល បានមកចូលចតនៅតុងកឹងជាលើកដំបូងនៅក្នុងឆ្នាំ១៦៣៧ នាយសំពៅហូឡង់បានកត់សម្គាល់ឃើញនូវទំនាស់នេះពីព្រោះថារាជវាំង ហាណូយពេលនោះមិនសូវស្វាគមន៍បរទេសណាដែលធ្វើដំណើរចេញពីស្រុកពួក ង្វៀងទេ ។ ពួកសាសនទូតដែលបានមកដល់កូសាំងស៊ីនតាំងតែពីឆ្នាំ១៥៩៦ ដូចជាដូមីនីកាំងអេស្ប៉ាញឈ្មោះ ឌីយឺហ្គោអាត់វ៉ាស្ត ពួកសេស៊្វីតប៊ុយសូនីនៅក្នុងឆ្នាំ១៦១៥ ពួកសេស៊្វីតមកពីរ៉ូដនៅក្នុងឆ្នាំ១៦២៤ (សេស៊្វីតឈ្មោះបាល់ឌីណូទីបានមកដល់តុងកឹងតាំងតែពីឆ្នាំ១៦២០) បានដឹងច្បាស់អំពីទំនាស់រវាងបក្សពួកទាំង២នេះហើយបានត្រូវពួក មន្ដ្រីអាណ្ណាមចោទប្រកាន់មិនគ្រាន់តែថាជាចារបុរសរបស់ពួកអឺរ៉ុប ប៉ុណ្ណោះទេតែខាងរាជវាំងកូសាំងស៊ីនចោទថាជាចារបុរសរបស់ពួកទ្រិញ ហើយខាងរាជវាំងតុងកឹងចោទថាជាចារបុរសរបស់ពួកង្វៀងទៅវិញ ។
ការបែកបាក់របស់អាណាចក្រអាណ្ណាមនេះបានសម្ដែងឱ្យឃើញច្បាស់ឡើង នៅក្នុងសង្គ្រាមមួយរវាងភាគខាងជើង និងភាគខាងត្បូងតាំងពីឆ្នាំ១៦០៣ម្ល៉េះ (2) ។ ក្នុងសង្គ្រាមនោះតុងកឹងបានចេញធ្វើប្រតិបត្ដិការវាយមកលើភាគ ខាងត្បូងជាច្រើនលើកច្រើនសាររហូតទាល់តែមកដល់ឆ្នាំ១៦៤២ ទើបសម្រេចចិត្ដបោះបង់កូសាំងស៊ីនចោលដោយលើកមូលហេតុថាអាកាសធាតុក្ដៅ ពេកទាហានស្លាប់អស់ជាច្រើនដោយសារអត់ទ្រាំនឹងកម្ដៅមិនបាន ។ មានសង្គ្រាមជាបន្ដរហូតមកទៀតអស់កាលជាង២សតវត្សរ៍ដែលធ្វើឱ្យការ លះបង់របស់ពួកតុងកឹងលេចកាន់តែច្បាស់ឡើងៗហើយការបែងចែកស្រុកជា២ នៅតែមានដដែលរវាងតុងកឹង និងកូសាំងស៊ីន ។
នៅពេលនោះទើបគេទទួលស្គាល់ថាពួកអ្នកស្រុកខាងត្បូងដែលមើលទៅ ហាក់ដូចជាមិនខ្លាំងក្លាដូចពួកខាងជើងគឺពូកែខាងធ្វើសង្គ្រាមជាង អង់អាចក្លាហានហើយមានវិន័យល្អ ។ តាមពិតពួកកូសាំងស៊ីននោះមួយក្រុមគឺជាកូនចៅជាបច្ឆាញាតិរបស់ពួក អាណ្ណាមពីមុនដែលមានថាមពលខ្លាំងក្លាពូកែខាងចាកចោលស្រុកមក បង្កបង្កើតនគរថ្មីឯមួយក្រុមទៀតគឺជាបច្ឆាញាតិរបស់ពួកចាមដែលទទួល យកអារ្យធម៌អាណ្ណាម តែនៅមានជាប់ឈាមជ័រជាពូជអ្នកចម្បាំងតាំងពីដូនតាមកពូកែលើសគេនៅ លើឧបទ្វីបឥណ្ឌូចិន ។ លោកឪពុកគ្រីស្តូហ្វ័ររ៉ូប័ររីបានរៀបរាប់ថាពួកទាហានកូសាំងស៊ីនមាន អាវុធយុទ្ធភណ្ឌល្អៗយកមកពីប្រទេសជប៉ុន ហើយបានទទួលការហ្វឹកហាត់ប្រាកដប្រជាព្រមទាំងមានកាំភ្លើងធំរហូត ដល់ទៅ៦០ដើម (3) ទៀតផងជាកាំភ្លើងប្រើការបានដែលពួកគេយកពីនាវារបស់ពួកអឺរ៉ុបដែល មកលិចលង់នៅលើឆ្នេរអាណ្ណាម ហើយពួកកូសាំងស៊ីននេះចេះប្រើកាំភ្លើងទាំងនោះប្រសប់ជាងពួកហូឡង់ និងព័រទុយហ្គាល់ជាម្ចាស់ដើមទៅទៀត ។ គាត់បាននិយាយផងដែរថាស្ដេចអាណ្ណាមមានទ័ព៨ម៉ឺននាក់មានសេះជា ច្រើនហើយថាពួកអាណ្ណាមអង់អាចក្លាហាន និងពូកែជាងពួកជប៉ុន និងចិនទៀតផង ។
ម្យ៉ាងទៀតពួកកូសាំងស៊ីនមាននាវាចម្បាំងច្រើនជាងពួកតុងកឹងហើយមាន របៀបរៀបរយប្រសើរជាងព្រោះមានព្រះរាជបុត្រាជាព្រះរជ្ជទាយាទជា មេបញ្ជាការ ។ នៅក្នុងឆ្នាំ១៦៧៨ កងនាវាចម្បាំងនេះមានទូកចែវលឿនៗចំនួន១៣០គ្រឿង ទូកនីមួយៗមានចែវ៦០គឺ៣០ម្ខាងៗចែវមួយមានអ្នកចែវម្នាក់ ។ នាយទាហានឈរនៅកន្សៃទូក ឬនៅក្បាលទូក ហើយត្រួតពិនិត្យមើលពួកអ្នកចែវទាំងអស់ឱ្យចែវព្រមៗគ្នានិងហាម មិនឱ្យនិយាយគ្នាបើពុំនោះទេនឹងត្រូវមានទោសអស់ជីវិត ។ អ្នកចែវម្នាក់ៗក៏ជាទាហានម្នាក់ផងដែរមានកាំភ្លើងមូស្កឺតុង១ដើម កាំបិត១ ធ្នូ១ និងព្រួញ១បំពង់នៅក្រោមជើង ហើយស្ដាប់បញ្ជាតាមកាយវិការរបស់មេដែលកាន់ដំបង១ដើមសម្រាប់ឱ្យ ចង្វាក់ ។ ក្រុមនាវាចម្បាំងនេះហ្វឹកហាត់រាល់ថ្ងៃនៅពីមុខទីកន្លែងស្នាក់នៅ របស់អ្នកអង្គម្ចាស់ឧត្ដមនាវីឯក ។ ម្នាក់ៗស្លៀកពាក់ឯកសណ្ឋានមានខោសូត្រពណ៌ស និងពាក់មួកជក់ត្នោត ហើយពាក់អាវចង្អៀតមួយបែបក្នុងពេលមានការប្រយុទ្ធ ។ ទូកនីមួយៗមានមេបញ្ជាការ៣នាក់អ្នកកាន់កាំភ្លើងធំ៦នាក់អ្នកកាច់ ចង្កូត២នាក់ និងអ្នកវាយគង២នាក់ដែរ ។ មានកន្លែងបង្ហូរទឹកនៅពីខាងមុខ១ និងតូចៗ២នៅចំហៀង ។ ទូកទាំងអស់សុទ្ធតែលាបម្រ័ក្សណ៍ពណ៌ខ្មៅពីខាងក្រៅឯខាងក្នុងវិញលាប ម្រ័ក្សណ៍ពណ៌ក្រហម ។ ទូកទាំងអស់នោះស្អាតណាស់គេអាចឆ្លុះមើលមុខបាន ។
ពួកអាណ្ណាមនៅភាគខាងត្បូងនេះមើលទៅដូចជាមានការសិក្សាអប់រំការ គោរពទំនៀមទម្លាប់ប្រពៃណីពីបុរាណអន់ខ្សោយជាងពួកភាគខាងជើង ហើយរាជវាំងនៅរាជធានីវ៉េហាក់ដូចជាមិនសូវមានពិធីការអ្វីច្រើនដូច នៅហាណូយទេ (4) ។ ពួកអាណ្ណាមភាគខាងត្បូងនេះគេងាយនឹងបញ្ចុះបញ្ចូលឱ្យទទួលយក ទម្លាប់របៀបរបបថ្មី ហើយបោះបង់ចោលរបៀបរបបចាស់ជាងពួកតុងកឹងដែលនឹងរំខានពួកគេក្នុង អំឡុងនៃដំណើរផ្សងព្រេងចេញពីទឹកដីមកក្រៅ ។
លោកឪពុកគ្រីស្តូហ្វូរ៉ូបាននិយាយថាពួកនេះស្វាគមន៍រាក់ទាក់ទទួល បរទេសហៅរកទៅមក ហើយអនុញ្ញាតឱ្យពួកបរទេសមានសេរីភាពរស់នៅទៅតាមទម្លាប់ ហើយស្លៀកពាក់តាមចំណង់ចំណូលចិត្ដ ។ ជួគឺស្ដេចត្រាញ់របស់ពួកនេះបានផ្ដល់កិច្ចការពារដល់ពួកសាសនទូត កាតូលិកខុសពីជួនៅតុងកឹងដែលមានអធ្យាស្រ័យល្អបន្ធូរបន្ថយឱ្យដែរ ក៏ប៉ុន្ដែបានបណ្ដោយឱ្យពួកមន្ដ្រីរាជការរំខានទៅវិញ ។
អ្នកនិពន្ធដដែលនេះបានរៀបរាប់ថាពួកអាណ្ណាមស្លៀកពាក់សម្លៀកបំពាក់ វែងទូលាយមានដៃធំ ហើយរុំខ្លួននឹងក្រណាត់មួយដុំ ។ គេទុកក្រចកឱ្យលូតវែង ហើយពួកគេខ្លាចណាស់អ្នកណាដែលសូត្រធម៌ក្បាលទទេរហូតទាល់តែពួក លោកសង្ឃនៃក្រុមហ៊ុនព្រះយេស៊ូស្នើសុំការអនុញ្ញាតពីសម្ដេចប៉ាប ប៉ូលទី៥ឱ្យពួកអ្នកសូត្រធម៌ទទូរក្បាល ។
តុងកឹងនៅពេលនោះគ្មានពេល និងកម្លាំងគ្រប់គ្រាន់ដើម្បីបង្ក្រាបកូសាំងស៊ីនឱ្យស្ថិតនៅក្នុង អំណាចរបស់ខ្លួនបានទេ ព្រោះនៅជាប់ទៅនឹងស្រុកចិនដែលតែងតែមានបំណងចង់យកតុងកឹងនេះ បញ្ចូលទៅក្នុងការត្រួតត្រារបស់ខ្លួន ហើយបានផ្ដល់ជម្រកឱ្យសន្ដតិវង្សម៉ាក់ស្នាក់នៅជួយឱ្យពួកនេះបង្ក ការបះបោរផ្សេងៗប្រឆាំងនឹងសន្ដតិវង្សឡេ ។ ម្យ៉ាងទៀតកូសាំងស៊ីនពេលនោះមានមេដឹកនាំជាអាណ្ណាមទៀតផងខុសពីមុន ដែលជានគរចាម្ប៉ា ។
ផ្ទុយទៅវិញ កូសាំងស៊ីន (អតីតចាម្ប៉ា) មានកម្លាំង និងលទ្ធភាពគ្រប់គ្រាន់ដើម្បីពង្រីកទឹកដីចុះទៅក្រោមគឺខាងត្បូង និងនិរតីថែមទៀត ។ ពួកចាមមានតែនៅប៊ិញធន់ប៉ុណ្ណោះជាទីកន្លែងដែលមានរដ្ឋចាមតូចមួយ តាំងពីយូរអង្វែងណាស់មកហើយដែលចិនហៅថា ព្យូតុងឡុង រដ្ឋនេះមានស្ដេចគ្រប់គ្រងតែមិនចំណុះអាណាចក្រចាម្ប៉ាទេ (5) ។ ពួកអ្នកស្រុកនៃរដ្ឋចាមតូចនេះដែលតែងតែបង្កសង្គ្រាមជាញឹកញយ ជាមួយអាណាចក្រចាម្ប៉ាធំមិនបានប្រែចូលកាន់សាសនាអ៊ិស្លាមទាំងស្រុង គ្រប់គ្នាទេ បើទោះជាសាសនានេះបានផ្សព្វផ្សាយចូលមកក្នុងនគរចាម្ប៉ាតាំងតែពី សតវត្សរ៍ទី១២ ឬ១៣ ហើយបានក្លាយទៅជាសាសនាផ្លូវការចាប់ពីសតវត្សរ៍ទី១៤ ឬ១៥ ក៏ដោយ ។ ពួកនេះនៅរក្សាជំនឿតាមបែបព្រហ្មញ្ញសាសនា ម្ល៉ោះហើយមិនបានចូលដៃចូលជើងជួយធ្វើសង្គ្រាមអាណាចក្រចាម្ប៉ាធំ ប្រឆាំងនឹងតុងកឹងទេព្រោះមានអរិភាពដោយកាន់សាសនាខុសគ្នានេះហើយ នៅពេលដែលពួកតុងកឹងវាយដណ្ដើមយកអាណាខែត្ររបស់អាណាចក្រចាម្ប៉ាមួយ ម្ដងៗពួកអាណ្ណាមនេះក៏មិនធ្វើអ្វីឱ្យប៉ះពាល់ដល់រាជាណាចក្រចាម នៅបុណ្ឌុរង្គនេះដែរ ។
នៅក្នុងឆ្នាំ១៦៤៤ ពួកហូឡង់បានមកកម្ពុជាម្ដងទៀតបន្ទាប់ពីត្រូវវាយបណ្ដេញដោយពួក ខ្មែរក្រោមការជួយឧបត្ថម្ភពីពួកអគារពាណិជ្ជកម្មព័រទុយហ្គាល់ ពួកកាតូលិកជប៉ុនដែលត្រូវគេធ្វើទុក្ខបុកម្នេញនៅឯស្រុកហើយបាន ភៀសខ្លួនមករស់នៅកម្ពុជា និងជាសត្រូវរបស់ពួកអ្នកដែលឆ្លៀតឱកាសនៃការធ្វើទុក្ខបុកម្នេញ នេះរួមដៃជាមួយនឹងពួកម៉ាឡេកាន់សាសនាអ៊ិស្លាម ។ ពួកហូឡង់នោះបានទៅចតនាវានៅនឹងឆ្នេរសមុទ្រកូសាំងស៊ីន ហើយបានទទួលការស្វាគមន៍រាក់ទាក់ពីស្ដេចចាមមួយអង្គដែលបាន អនុញ្ញាតឱ្យនាវាហូឡង់ចូលចតនឹងកំពង់ផែ ក៏ប៉ុន្ដែបានហាមប្រាមមិនឱ្យហូឡង់វាយប្រហារទៅលើពួកព័រទុយហ្គាល់ នៅលើទឹកដីកូសាំងស៊ីនទេ និងមិនអនុញ្ញាតឱ្យហូឡង់ធ្វើពាណិជ្ជកម្មផ្ដាច់មុខតែម្នាក់ឯងនៅ ក្នុងព្រះរាជាណាចក្រដែរ ។
ដូច្នេះយើងឃើញថានៅសម័យនោះពួកអាណ្ណាមនៅកូសាំងស៊ីនមិនបាន បំផ្លាញរាជាណាចក្រចាម្ប៉ាអស់ទាំងស្រុងទេ ។ គេបានអនុញ្ញាតឱ្យរដ្ឋចាមតូចមួយនៅរស់រានមានជីវិតក្រោមការ ដឹកនាំរបស់ស្ដេចចាមមួយអង្គដែលគ្មានទំនាស់អ្វីជាមួយមេដឹកនាំ អាណ្ណាមដែលគេដាក់ឱ្យនៅអែបដើម្បីត្រួតពិនិត្យជួយដឹកនាំ និងផ្ដល់យោបល់ឡើយ ។ រាជាណាចក្រចាមតូចនេះមានឈ្មោះនៅលើផែនទីដែលលោកឪពុកសេស៊្វីត៦នាក់ បានគូសឡើងនៅក្នុងឆ្នាំ១៦៣៥ ប៉ុន្ដែដាក់ខុសទីតាំងដោយទទួលព័ត៌មានមិនច្បាស់ (6) ។
រាជាណាចក្រចាមតូចនេះនៅមានបន្ដរហូតដល់ឆ្នាំ១៧៩២ ។ រាជពង្សាវតារអាណ្ណាមបាននិយាយថាដោយមិនសប្បាយចិត្ដនឹងការគាប សង្កត់ពីពួកអាណ្ណាមស្ដេចចាមព្រះនាមតាមានគំនិតថាពួកតៃសឺន ប្រហែលជានឹងបង្កើតរបបថ្មីមួយប្រសើរជាងក៏ចូលដៃចូលជើងជាមួយពួក នេះហើយបានជួយគាំទ្រពួកនេះតាំងពីចាប់បះបោរដំបូងម្ល៉េះជាពិសេស ជួយក្នុងសង្គ្រាមឈ្លបនៅប៊ិញធន់ ។ នៅពេលដែលមានការហ៊ុមព័ទ្ធទីក្រុងគីញ៉ឺន មន្ដ្រីចាម២នាក់ដែលចូលដៃជាមួយស្ដេចយ៉ាឡុងបានចាប់ស្ដេចចាមនេះ ប្រគល់ឱ្យស្ដេចយ៉ាឡុងដែលបានបញ្ជាឱ្យគេសម្លាប់ព្រះអង្គចោលហើយ លុបបំបាត់ព្រះរាជាណាចក្រចាមតូចនេះចេញ ។ ចាប់តាំងពីពេលនោះរហូតមករដ្ឋចាមតូចនេះត្រូវដឹកនាំដោយពួកអាណ្ណាម តាមរបៀបរបបអាណ្ណាមដើម្បីផលប្រយោជន៍អាណ្ណាមតែមួយ ។
បើទោះជាយ៉ាងណាក្ដីយើងបានដឹងប្រហាក់ប្រហែលថាមុនពេលមានការ ដណ្ដើមយកទឹកដីចាម្ប៉ាជាប្រវត្ដិសាស្ដ្រដែលបានរៀបរាប់ខាងលើនេះមាន ការដណ្ដើមយកទឹកដីជាក់ស្ដែងដោយប្រជាជនអាណ្ណាមបន្ដិចម្ដងៗជាមុន រួចទៅហើយ ។ ពួកអាណ្ណាមបានជ្រៀតចូលទៅកាន់កាប់ទឹកដីនៅវាលទំនាបជាបន្ដបន្ទាប់ រុញច្រានពួកចាមឱ្យដកខ្លួនរត់ចេញរួចហើយពួកអ្នកចំណូលថ្មីនេះក៏ ប្រមូលផ្ដុំគ្នាបង្កើតបានជាសហគមន៍ឡើងរៀបចំចាត់ចែងគ្រប់គ្រង ទឹកដីដែលដណ្ដើមបានបន្ទាប់មកទើបរាជវាំងអាណ្ណាមបញ្ជូនមន្ដ្រីឱ្យ មកតាមត្រួតពិនិត្យ និងគ្រប់គ្រងជនរួមឈាមរបស់គេ ។ ចំណែកពួកចាមជាម្ចាស់ស្រុកវិញបានដកខ្លួនគេចទៅរស់នៅតាមព្រៃ ភ្នំក្រំថ្មលាយឡំជាមួយពួកម៉យដែលជាហេតុធ្វើឱ្យនគរចាម្ប៉ាកាន់តែ ចុះខ្សត់ខ្សោយទៅៗ ។ នៅទីបញ្ចប់រាជវាំងវ៉េបានចាត់តាំងមន្ដ្រីធំរបស់គេម្នាក់ឱ្យទៅ រស់នៅអែបនឹងស្ដេចចាមដើម្បីត្រួតពិនិត្យកិច្ចការគ្រប់បែបយ៉ាងរួច បានឱ្យធ្វើឃាតស្ដេចចាមនោះចោលក្រោយពីមានការបះបោររបស់ អ្នកស្រុកទើបគេផ្លាស់ប្ដូរមន្ដ្រីចាមទាំងអស់ដោយដាក់មន្ដ្រី អាណ្ណាមជំនួសវិញនោះហើយជាអវសាននៃអត្ថិភាពរបស់រាជាណាចក្រចាម ។
ការកាច់បំបាក់ប្រជាជនដែលទទួលបរាជ័យតាមបែបជាប្រព័ន្ធយ៉ាងនេះ បានធ្វើឱ្យមានការចាកចោលស្រុកមួយដែលប្រព្រឹត្ដទៅយឺតៗក៏ប៉ុន្ដែ ជាប់ជារៀងរាល់ថ្ងៃអ្នកដែលទ្រាំទ្រមិនព្រមចាកចេញត្រូវធ្លាក់ ខ្លួនក្រ ហើយស្រុតចុះជាលំដាប់រហូតទាល់តែគេភ្លេចអស់អតីតកាល ប្រវត្ដិសាស្ដ្រ ទំនៀមទម្លាប់ពីបុរាណ សាសនារបស់ខ្លួននៅសេសសល់តែពិធីតាមជំនឿខ្លះៗប៉ុណ្ណោះ ។
នៅពេលដែលរាជវង្សចាមរត់គេចខ្លួនជាមួយប្រជាជន៥ពាន់នាក់មក ជ្រកកោននៅកម្ពុជានៅក្នុងឆ្នាំ១៦៩២ ដើម្បីសុំការអនុញ្ញាតពីព្រះស្រីជ័យជេដ្ឋាតាំងលំនៅដ្ឋាននៅក្នុង ព្រះរាជាណាចក្រសុំដីបង្កបង្កើនផល រាជវង្សចាមនោះមិនមែនជារាជវង្សស្ដេចកូសាំងស៊ីនទេគឺជារាជវង្ស ស្ដេចសោយរាជ្យនៅបុណ្ឌុរង្គ ហើយពួកនេះមានសេសសល់បច្ឆាញាតិនៅកម្ពុជារហូតដល់សព្វថ្ងៃ ។ រាជវង្សនៃមហាណាចក្រចាមប្រហែលបានគេចខ្លួនចេញមុននោះនៅពេលដែលពួក អាណ្ណាមចាប់ផ្ដើមយកអាណាខែត្រចាមដំបូងៗរួចហើយបានទៅបង្កជា សន្ដតិវង្សមួយនៅអាចេភាគពាយ័ព្យកោះស៊ូម៉ាត្រា ហើយក៏ភ្លេចជាតិកំណើតរបស់ខ្លួនតាំងពីពេលនោះរហូតមក ។ យើងអាចសន្មតបានថាព្រះរាជាចាមនៅបុណ្ឌុរង្គដែលពួកហូឡង់បានជួប នៅពាក់កណ្ដាលសតវត្សរ៍ទី១៧ ប្រហែលជាសោយរាជ្យមុនព្រះរាជាដែលនាំព្រះរាជវង្សមកជ្រកកោននៅ កម្ពុជានៅក្នុងឆ្នាំ១៦៩២ តែប៉ុន្មានរជ្ជកាលប៉ុណ្ណោះ ។
លេបយកនគរចាម្ប៉ាមិនទាន់ទាំងបានអស់ស្រួលបួលផង ពួកអាណ្ណាមនៅកូសាំងស៊ីន (អាណ្ណាមបច្ចុប្បន្ន) ក្រោមការដឹកនាំរបស់សន្ដតិវង្សង្វៀងបានចាប់ផ្ដើមវាតទឹកដីចូលមក ក្នុងកម្ពុជារួចទៅហើយ ។ មុនដំបូងដូចដែលយើងបានឃើញពីខាងលើរួចមកហើយស្ដេចអាណ្ណាមបាន បញ្ជូនបុត្រីមួយអង្គមកថ្វាយព្រះជ័យជេដ្ឋានៅក្នុងឆ្នាំ១៦១៨ ។ នៅក្នុងឆ្នាំ១៦២៣ ស្ដេចអាណ្ណាមបានទទួលទឹកដីសាយហ្គនពីព្រះរាជបុត្រសុណិសាដើម្បីកសាង ផ្សារមួយហើយប្រមូលពន្ធគយនៅទីនោះ ។ នៅក្នុងឆ្នាំ១៦៥៨ ស្ដេចអាណ្ណាមគាំទ្រអ្នកអង្គម្ចាស់បទុមរាជា និងអង្គតន់ប្រឆាំងនឹងព្រះរាជាចន្ទដែលកាន់សាសនាអ៊ិស្លាម ។ ក្នុងចន្លោះពេលនោះស្ដេចអាណ្ណាមបានជំរុញឱ្យពួកខិលខូចពួកអ្នកទោស ដែលរត់រួចពីច្រវាក់ខ្នោះឃ្នាង និងពួកជនដែលកើតចេញពីគ្រួសារពួកអ្នកដែលធ្លាប់បានចាកចេញពី តុងកឹងមកកាន់កូសាំងស៊ីនធ្វើការចាកចោលស្រុកបន្ដដំណើរចេញពី កូសាំងស៊ីនមកកាន់កម្ពុជាជ្រៀតជ្រករស់នៅលាយឡំជាមួយប្រជាជនខ្មែរ តាំងទីលំនៅជាអចិន្ដ្រៃយ៍ រួចហើយប្រកាសខ្លួនថាជាប្រជារាស្ដ្ររបស់ព្រះរាជានៅរាជធានីវ៉េមិន មានកាតព្វកិច្ចអ្វីបន្ដិចសោះចំពោះព្រះរាជាកម្ពុជាដើម្បីឱ្យរួច ផុតពីការបង់ពន្ធដារ និងកំណែនផ្សេងៗ ។ បន្ដិចក្រោយមកព្រះរាជានៅវ៉េបានបញ្ជូនមន្ដ្រីអាណ្ណាមឱ្យចុះមក មើលពួកនោះអាចនិយាយថាឱ្យមកជួយណែនាំពួកនោះឱ្យចេះគោរពច្បាប់ របស់ស្រុកខ្មែរព្រោះពួកមន្ដ្រីទាំងនោះបានត្រូវចាត់ថាឱ្យមកជួយ រៀបចំសណ្ដាប់ធ្នាប់និងជួយចៅហ្វាយខែត្រខ្មែរ ក៏ប៉ុន្ដែផ្ទុយស្រឡះពួកគេមកធ្វើការក្នុងនាមជាចៅហ្វាយខែត្រ អាណ្ណាមទៅវិញ ។ ស្ថិតនៅក្រោមសម្ពាធជាប់ជាប្រចាំរបស់ពួកលួចឆក់ ចាប់ចង ខិលខូចពីកូសាំងស៊ីនមករស់ជានិគមជននៅកម្ពុជា ក៏ប៉ុន្ដែស្មោះត្រង់ជាមួយស្ដេចអាណ្ណាមស្រុកបារាជ ដុងណាយ និងព្រៃគក៏ប្រែក្លាយបន្ដិចម្ដងៗទៅជាទឹកដីអាណ្ណាម បាត់បង់អស់ប្រជាជនខ្មែរ ។ នៅក្នុងឆ្នាំ១៥៨០ ស្ដេចអាណ្ណាមបានបញ្ជូនទាហានចិនដែលគាំទ្រសន្ដតិវង្សមិញចំនួន៣ ពាន់នាក់ដែលរត់គេចចេញពីស្រុកចិនមកចុះចតនៅលើឆ្នេរអាណ្ណាម រួចបន្ដដំណើរមកដល់ទួរ៉ានឱ្យមករស់នៅលើទឹកដីបារាជ និងមីថ ព្រោះព្រះអង្គមិនដឹងថាឱ្យពួកនោះធ្វើអ្វីណាមួយខ្លាចពួកនោះ ផង ។ ការដែលបានធ្វើខ្លួនជាអ្នកការពារពួកអ្នកចំណូលថ្មីចិនដោយប្រគល់ ទឹកដីដែលជារបស់ខ្មែរទៅឱ្យរស់នៅស្ដេចអាណ្ណាមបានកាត់យកទឹកដី ខ្មែរមួយដុំថែមទៀតទោះបីថាមិនត្រឹមត្រូវតាមច្បាប់ក៏ដោយតែ ជាក់ស្ដែងគឺវាអីចឹងទៅហើយ ហើយកសាងបានអ្នកគាំទ្រមួយចំនួនថែមទៀតនៅខាងក្នុងទឹកដីដែលដណ្ដើម យកបាននោះ ។ នៅសម័យជាមួយគ្នានោះមានចិនម្នាក់ឈ្មោះ ម៉ាក់គូ ជាអ្នកគាំទ្រពួកមិញដែរបានមករស់នៅនឹងពាម (ហាទៀង) តាំងខ្លួនជាមេចោរសមុទ្រ ហើយបានកាត់យកទឹកដីព្រះរាជាណាចក្រកម្ពុជាមួយចំណែកកសាងក្សត្រ ប្រទេសមួយឡើង ។ ដើម្បីធានាស្ថិរភាពរបស់ទឹកដីខ្លួននេះ ម៉ាក់គូបានឡើងចូលគាល់ស្ដេចរាជធានីវ៉េ ។ ព្រះរាជាវ៉េបានអបអរស្វាគមន៍កិត្ដិយសនេះណាស់ហើយដីមួយដុំទៀត របស់កម្ពុជាក៏ត្រូវកាត់ទៅឱ្យអាណ្ណាម (នៅឆ្នាំ១៧១៥) ។
ក្រៅអំពីមធ្យោបាយដណ្ដើមយកដីដោយសន្ដិភាពឬដោយស្របច្បាប់ខាងលើនៅ មានរឿងដែលពួកឧត្ដមសេនីយ៍អាណ្ណាមដែលបញ្ជានៅសាយហ្គនបានដឹកនាំ សកម្មភាពរបស់ជនរួមឈាមគេប្រកបទៅដោយការប៉ិនប្រសប់សម្របសម្រួល យ៉ាងណាធ្វើឱ្យការខិតខំប្រឹងប្រែងរបស់អាជ្ញាធរផ្សេងៗរបស់អ្នក បន្ទាប់បន្សំដែលបានប្ដេជ្ញាដាច់ខាត និងរបស់ពួកអ្នកចាកចោលស្រុកដែលធ្វើសកម្មភាពដើម្បីផលប្រយោជន៍ សព្វៗខ្លួនឱ្យចូលបម្រើផលប្រយោជន៍រួមរបស់អាណ្ណាម ។ ឧត្ដមសេនីយ៍ទាំងនោះមិនដែលអាក់ខានក្នុងការធ្វើអន្ដរាគមន៍លូកដៃចូល មកក្នុងសង្គ្រាមផ្ទៃក្នុងដែលផ្ទុះឡើងនៅកម្ពុជាផ្ដល់ការគាំទ្រដល់ ស្ដេចខ្មែរណាដែលបានអំពាវនាវសុំជំនួយពីគេប្រឆាំងនឹងស្ដេចណា ដែលស្វះស្វែងរកជំនួយពីសៀមទេហើយរាល់តែលើកគេកាត់យកស្រុកមួយឬ ពីរជាថ្នូរនឹងតម្លៃនៃការធ្វើអន្ដរាគមន៍នោះជានិច្ច ។ និយាយពីពួកសៀមវិញគេក៏ធ្វើដូចគ្នានេះដែរពីទិសខាងជើងមកហើយ ប្រជាជាតិទាំង២ដែលស្ថិតនៅសងខាងព្រះរាជាណាចក្រកម្ពុជានេះបានក្លាយ ទៅអ្នកជិតខាងនិងជាសត្រូវនឹងគ្នាហាក់បីដូចជាគេមានព្រំដែនជាប់ នឹងគ្នាអីចឹងដោយសារតែការដណ្ដើមយកទឹកដីពីកម្ពុជាដូចគ្នានេះ ។
សង្គ្រាមដ៏យូរអង្វែងដែលស្ដេចង្វៀងអាញ់ (យ៉ាឡុង) នៃរាជវង្សង្វៀងដែលសោយរាជ្យនៅរាជធានីវ៉េត្រូវធ្វើប្រឆាំងនឹង វ៉េវឿងជាបងប្អូនជីដូនមួយនិងជាដៃគូដណ្ដើមរាជសម្បត្ដិបន្ទាប់មក ប្រឆាំងនឹងស្ដេចនៅតុងកឹងជាសត្រូវសួពូជដែលវ៉េវឿងបានហៅឱ្យមក ជួយហើយនៅទីបំផុតប្រឆាំងនឹងពួកតៃសឺនឬពួកអ្នកស្រុកព្រៃភ្នំខាងលិច ដែលបះបោរឡើងនៅក្នុងឆ្នាំ១៧៧៣ បានធ្វើឱ្យសង្គ្រាមនេះកើតមានអស់ពេលជិត៣០ឆ្នាំទាំងអស់នេះបាន ធ្វើឱ្យពួកអាណ្ណាមជាប់រវល់ហើយបោះបង់គម្រោងការដណ្ដើមយកកម្ពុជា ដែលគេបានចាប់ផ្ដើមចោលសិនបើហោចណាស់ក៏មួយរយៈកាលដែរ ។ ព្រោះថាយកល្អគេត្រូវខិតខំរក្សាឱ្យបាននូវអ្វីគេមានរួចហើយហើយ ដណ្ដើមយកមកវិញនូវអ្វីដែលពួកបះបោរបានដណ្ដើមយកទៅអ្វីដែលគេ បាត់បង់ត្រូវយកមកវិញដែលគេបានប្ដេជ្ញាថាត្រូវតែរក្សាឱ្យបាន ។ ហើយវាគឺជាការប្រសើរជាងបើសិនជាគេអាចដណ្ដើមយកតុងកឹងមកដាក់ បញ្ចូលជាទឹកដីអាណ្ណាមបានជាជាងប្រឹងរត់ទៅដណ្ដើមយកទឹកដីដែលនៅជា របស់កម្ពុជានៅឡើយ ។
សង្គ្រាមនេះបានប្រព្រឹត្ដទៅអស់កាល៣០ឆ្នាំហើយមាននៅពាសពេញ អាណាចក្រអាណ្ណាមដែលពេលនោះត្រូវបែងចែកចេញជារដ្ឋ៣គឺតុងកឹង (អាណ្ណាមគិតទាំងណានគី ឬកូសាំងស៊ីនសព្វថ្ងៃផង) និងរដ្ឋចាម្ប៉ាតូចមួយដែលនៅបន្ដរស់រានមានជីវិតនៅត្រង់ប៊ិញធន់ ។ សង្គ្រាមនេះបានបញ្ចប់ទៅដោយការបង្រួបបង្រួមប្រទេសឡើងវិញនៅក្រោម ការគោរពបូជាតែមួយគឺជាព្រឹត្ដិការណ៍ធំមួយនៅឥណ្ឌូចិនដែលគួរតែ ត្រូវលើកយកមករៀបរាប់ត្រួសៗ ។
ពេលនោះស្ដេចពេញសិទ្ធិរបស់អាណ្ណាមគឺឡេហ៊ានតុងសោយរាជ្យនៅ ហាណូយប៉ុន្ដែគឺជួ (មន្ដ្រី ឬស្ដេចត្រាញ់) ត្រកូលទ្រិញទេដែលជាអ្នកដឹកនាំប្រទេសម្នាក់ចាប់ពីឆ្នាំ១៨៤០មក ម្នាក់ទៀតចាប់តាំងពីឆ្នាំ១៧៦០ ។ វ៉ូវឿងដែលជាជួនៅកូសាំងស៊ីនសោយរាជ្យនៅរាជធានីវ៉េ ។ នៅក្នុងឆ្នាំ១៧៦៥ជួនៅតុងកឹងទទួលមរណភាពហើយកូនរបស់គាត់ម្នាក់បាន ទទួលតំណែងបន្ដពីគាត់ ។ នៅពេលនោះវ៉ូវឿងបានសម្រេចចិត្ដជ្រើសតាំងបុត្ររបស់មហេសីទី២ជា រជ្ជទាយាទទទួលតំណែងបន្ដគឺមិនបានជ្រើសតាំងព្រះរាជបុត្រាច្បងដែលជា បុត្រាជាមួយព្រះមហាក្សត្រីទេ ។ នៅពេលវ៉ូវឿងស្លាប់ទៅប៉ុន្មានខែក្រោយមកមន្ដ្រីធំម្នាក់ក៏ដណ្ដើមយក ការគ្រប់គ្រងមកលើវ៉េវឿងដែលទើបតែមានអាយុ១៣ឆ្នាំដែលត្រូវទទួល តំណែងបន្ដពីវ៉ូវឿងហើយបានចាប់ព្រះរាជបុត្រាច្បងដែលបានបំបែកចេញ ពីរាជបល្ល័ង្កដាក់គុករួចសម្លាប់ចោលទៅ ។
មន្ដ្រីដែលជារាជានុសិទ្ធិនោះជាមនុស្សក្រអឺតក្រទមផ្ដាច់ការហើយ គ្មានអធ្យាស្រ័យល្អទេ ។ ការដឹកនាំរបស់គាត់បានធ្វើឱ្យប្រជារាស្ដ្រខឹងសម្បាមិនពេញចិត្ដហើយ ចាប់ផ្ដើមរើបម្រះឡើង ។ ពេលនោះមានបងប្អូនរបស់គាត់៣នាក់ឈ្មោះថាញ៉ាក់វ៉េនិងលូមានដើមកំណើត នៅតុងកឹងតែគេបាននាំយកគ្រួសារឱ្យមករស់នៅកូសាំងស៊ីនពួកនោះមាន ត្រកូលង្វៀងបាននាំគ្នារត់គេចខ្លួនទៅកាន់ជួរភ្នំអាណ្ណាមជាទី កន្លែងដែលពួកអ្នករងគ្រោះនយោបាយហើយក៏ប្រហែលជាមានពួកខិលខូចផងដែរ បាននាំគ្នាគេចខ្លួនមកពួនសម្ងំនៅ ។ អ្នកទាំង៣នាក់បានជ្រើសរើសបានទ័ពចំនួន៣ពាន់នាក់ពីក្នុងចំណោម ពួកអ្នកភៀសខ្លួនទាំងនោះហើយបានប្រកាសខ្លួនថាជាពួកតៃសឺនមានន័យថា «ពួកអ្នកភ្នំនៅបូព៌ា» និងបានចាប់ផ្ដើមធ្វើសង្គ្រាមឡើង (១៧៧៣) ។ ពួកនេះបានដណ្ដើមយកទីក្រុងគីញ៉ឺនដែលជាកំពង់ផែរបស់ប៊ិញឌិញរួចហើយ បានបន្ដធ្វើដំណើរមកកាន់រាជធានីវ៉េវាយកម្ទេចពួកណាដែលប្រឆាំងហើយ បង្កើនកម្លាំងទ័ពជាមួយពួកអ្នកដែលមិនសប្បាយចិត្ដដែលគេបានជួប តាមផ្លូវធ្វើឱ្យទ័ពកើនចំនួនច្រើនក្រៃលែង ។
ដោយមានការភ័យខ្លាចស្ដេចវ៉េវឿងបានហៅរកជំនួយពីតុងកឹងដែលជា សត្រូវសួពូជរបស់ពួកជួនៅកូសាំងស៊ីន ។ ពួកនេះសប្បាយចិត្ដណាស់នឹងមានឱកាសបញ្ជូនទ័ពមួយកងមកក៏ប៉ុន្ដែ ទ័ពនោះមិនបានប្រឈមមុខជាមួយពួកតៃសឺនទេបែរជាមកដណ្ដើមយករាជធានី វ៉េទៅវិញហើយបានចាប់ផ្ដើមរៀបចំដើម្បីវាយដណ្ដើមយកអាណ្ណាម ទាំងមូល ។ ការងារនេះបានធ្វើឱ្យអរិភាពពីមុនរើឡើងវិញហើយប្រជាជនក៏បះបោរ ប្រឆាំងឡើង ។ ដោយមិនអាចទ្រាំទ្ររក្សាស្រុកនេះបានពួកតុងកឹងក៏ដកខ្លួនចេញនិង បោះបង់ទឹកដីទុកឱ្យពួកតៃសឺនវិញ ។ ញ៉ាក់ជាមេធំ និងជាមេទ័ពស្រួចរបស់ពួកតៃសឺនក៏ប្រកាសខ្លួនជាស្ដេចឡើងមានឈ្មោះ ថា ថាយឌុក នៅក្នុងឆ្នាំ១៧៧៥។ ចំណែកស្ដេចវ៉េវឿងវិញដែលរត់ភៀសខ្លួនចេញពីរាជធានីពួកតៃសឺនបានតាម រកឃើញហើយចាប់បាននៅកូសាំងស៊ីនរួចសម្លាប់ចោលទៅជាមួយនិងកូននៅឯ សាយហ្គននៅក្នុងឆ្នាំ១៧៧៦ ។ ពេលនោះមាននៅសល់តែង្វៀងអាញ់ម្នាក់ត្រូវជាចៅរបស់វ៉ូវឿងដែលគេបាន ចាប់ឪពុកដាក់គុកហើយសម្លាប់ចោលទៅដែលថ្ងៃក្រោយមកបានឡើងសោយរាជ្យ មានឈ្មោះថាយ៉ាឡុង ។ នៅពេលទទួលបានដំណឹងអំពីមរណភាពរបស់វ៉េវឿងជាព្រះបិតុលាដែលបាន ប្រកាសលើកខ្លួនជារជ្ជទាយាទនៃរាជបល្ល័ង្កអាណ្ណាមង្វៀងអាញ់បានរត់ ភៀសខ្លួនមកនៅកម្ពុជាហើយបានកសាងទ័ពមួយឡើងដោយមានការជួយគាំទ្រ ពីលោកពីញ៉ូហៅថាពីញ៉ូដឺបេហែន (7) ជាសាសនទូតកាតូលិកហើយជាអេវ៉ែកអាដ្រង់ប្រឆាំងនឹងពួកតៃសឺន ។
ង្វៀងអាញ់បានធ្វើដំណើរចេញពីកោះតូចមួយនៅក្នុងឈូងសមុទ្រសៀម មានឈ្មោះថា ធឺចាវ ដែលជាទីកន្លែងលាក់ខ្លួនបានប៉ុន្មានខែមកចុះចតដោយលួចលាក់នៅ កូសាំងស៊ីនរួចវាយដណ្ដើមយកផ្សារដែកវិញឡុងនិងសាយហ្គនបាននៅក្នុងឆ្នាំ ១៧៧៦ ។ ប្រជាជនទះដៃអបអរសាទរទទួលង្វៀងអាញ់គ្រប់ទិសទីក៏ប៉ុន្ដែង្វៀងអាញ់ នៅញញើតញញើមមិនទាន់ហ៊ានទទួលយកឋានៈជាស្ដេចឬជាជួដែលខ្លួនត្រូវ ទទួលភ្លាមតែម្ដងទេសុខចិត្ដប្រកាសខ្លួនថាជា «ឧត្ដមសេនីយ៍អគ្គបញ្ជាការជារាជានុសិទ្ធិទទួលបន្ទុកកិច្ចការព្រះនគរ» និងទទួលយកឋានៈដ៏សាមញ្ញមួយទៀតគឺ «សេនាប្រមុខពួកអ្នកភ្នំខាងកើត» ។
នៅពេលនោះពួកតៃសឺនទាំង៣នាក់បងប្អូនកំពុងតែជាប់ដៃរវល់វាយ ដណ្ដើមយកតុងកឹងរួចហើយរៀបចំការគ្រប់គ្រងឡើងវិញជាហេតុធ្វើឱ្យការ វាយដណ្ដើមយកកូសាំងស៊ីនរបស់ង្វៀងអាញ់អាចប្រព្រឹត្ដទៅបានសម្រេច ដោយជោគជ័យ ។ ក្រោយពីរៀបចំអំណាចរបស់ខ្លួននៅភាគខាងជើងរួចហើយពួកតៃសឺនបានទទួល ដំណឹងថាង្វៀងអាញ់ទើបនឹងដណ្ដើមបានខែត្រប៊ិញធន់ខាញ់បាវនិងភូយេនហើយ បានធ្វើដំណើរមកជិតដល់គីញ៉ឺនហើយក៏រូតរះដឹកនាំទ័ពត្រលប់មក ត្បូងវាយដណ្ដើមយកទឹកដីដែលបាត់បង់ពីមុនមកវិញទាំងអស់រួមទាំង សាយហ្គនផងនៅពាក់កណ្ដាលឆ្នាំ១៧៨២ ។
ង្វៀងអាញ់ត្រូវរត់គេចខ្លួនចេញធ្វើឱ្យកូសាំងស៊ីនធ្លាក់ខ្លួនរងា ម្ដងទៀតប៉ុន្ដែមិនហ៊ានកម្រើកអ្វីទេ ។ បងប្អូនតៃសឺនក៏ត្រលប់ទៅតុងកឹងវិញដោយវាយបង្ក្រាបស្រុកតាមផ្លូវ ឱ្យរាបទាបធ្វើឱ្យអ្នកស្រុកទះដៃអបអរទទួលថាជាអ្នកខ្លាំងពូកែ ។ ក្រោមកណ្ដាប់ដៃរបស់ពួកតៃសឺនអាណាចក្រអាណ្ណាមបានត្រូវបង្រួបបង្រួម មកជារដ្ឋតែ១ឡើងវិញក៏ប៉ុន្ដែពួកគេទាំង៣នាក់ជាមនុស្សប្រកបទៅ ដោយមហិច្ឆតាហើយច្រណែនគ្នាទៅវិញទៅមក ។ ពួកគេបានសម្រេចទុកតុងកឹងឱ្យស្ដេចឡីជាវថុងសោយរាជ្យហើយចែកគ្នា គ្រប់គ្រងទឹកដីដែលនៅសល់ ៖ ញ៉ាក់បានប្រកាសខ្លួនជាអធិរាជនៃទឹកដីកណ្ដាលដោយមានទួរ៉ានជា រាជធានីវ៉េកាន់កាប់ភាគខាងជើងចាប់ពីព្រំដែនជាមួយតុងកឹងមក រួមទាំងរាជធានីវ៉េផងឯតាយកភាគខាងត្បូងរួមមានទាំងណាមគី (កូសាំងស៊ីនខាងត្បូង) ផង ។ ក៏ប៉ុន្ដែវ៉េមិនស្កប់ស្កល់នឹងទឹកដីដែលខ្លួនទទួលបាននោះទេ ។ គាត់បានដណ្ដើមយកខែត្រងែណានដែលស្ថិតនៅពីខាងជើងទឹកដីដែលគេបាន យល់ព្រមប្រគល់ឱ្យគាត់ស្ដេចតុងកឹងបានបញ្ជូនទ័ព១កងមកតែគាត់វាយ ទ័ពនោះឱ្យបរាជ័យមិនតែប៉ុណ្ណោះគាត់បានបន្ដវាយយកតុងកឹងថែមទៀតវាយ ឈ្នះកងទ័ពព្រះរាជាហើយធ្វើដំណើរចូលទៅក្នុងរាជធានីហាណូយធ្វើ ឱ្យព្រះរាជាភៀសព្រះកាយទៅគិញបាក់ (បាក់និញ) តែចៅហ្វាយខែត្រនៅទីនោះបានប្រកែកមិនហ៊ានទទួលឱ្យព្រះអង្គជ្រកនៅ ទេ ។ វ៉េក៏ប្រកាសខ្លួនឡើងជាស្ដេចតុងកឹងពួកអ្នកស្រុកដែលភ្ញាក់ផ្អើលនឹង ព្រឹត្ដិការណ៍នេះស្វាគមន៍អបអរជាខ្លាំងតែពួកមន្ដ្រីត្រូវបាក់មុខ បាក់មាត់យ៉ាងអាម៉ាស់ ។ ព្រះរាជាធ្លាក់ពីរាជបល្ល័ង្កក៏រត់ទៅស្រុកចិនទៅដោយបានទទួលការ អនុញ្ញាតឱ្យជ្រកកោននៅប៉េកាំង ។
និយាយពីង្វៀងអាញ់វិញដែលបានគេចខ្លួនចេញនៅពេលដែលពួកតៃសឺន ដណ្ដើមបានសាយហ្គនក្រោយពីបានធ្វើដំណើរពនេចរពីកន្លែងមួយទៅកន្លែង មួយអស់ពេលជាច្រើនខែក៏វិលត្រលប់មកកូសាំងស៊ីនវិញដណ្ដើមយកសាយហ្គន បាននៅក្នុងឆ្នាំ១៧៧៧ហើយបានឆ្លៀតពេលដែលពួកតៃសឺនជាប់ដៃរវល់នៅ ភូយេនវាយដណ្ដើមយកទឹកដីមកវិញ ។ ក្នុងពេលនោះង្វៀងអាញ់បានវាយប្រហារមកលើកម្ពុជារួចក្រោយមកបាន ចូលជួយកម្ពុជានៅពេលដែលកម្ពុជាត្រូវសៀមវាយប្រហារ ។ បន្ទាប់មកទៀតង្វៀងអាញ់បានធ្វើការចរចាជាមួយពួកសៀមដើម្បីអាចបែរ មកទប់ទល់នឹងពួកតៃសឺនវិញដែលទើបតែបានឆ្លងកាត់ព្រំដែនចូលមកក៏ ប៉ុន្ដែត្រូវបរាជ័យ ។ ពួកតៃសឺនដណ្ដើមយកសាយហ្គនបានម្ដងទៀតរួចយកបានកូសាំងស៊ីនភាគ ខាងក្រោមទាំងមូល (ឆ្នាំ១៧៨១) ។ យ៉ាឡុងបានគេចខ្លួនទៅពួនសម្ងំនៅកោះភូក្វុកនៅក្នុងឈូងសមុទ្រ សៀម ចេញចូលៗជាច្រើនដងនៅទីបញ្ចប់បានដណ្ដើមយកសាយហ្គន និងកូសាំងស៊ីនទាំងមូលមកវិញក្រោយពីបានគេចខ្លួនទៅជ្រកកោននៅបាងកក អស់ពេល២ឆ្នាំ ។
នៅពេលដែលពួកតៃសឺនបែកបាក់ និងធ្វើសង្គ្រាមនឹងគ្នា យ៉ាឡុងក៏ឆ្លៀតឱកាសវាយបណ្ដេញពួកនោះចេញជាសម្រេចតែម្ដង ។ នៅពេលនោះហើយដែលអេវ៉ែកពីញ៉ូដែលជួយគាំទ្ររជ្ជទាយាទនេះហើយបានដើរ តាមគ្រប់ទីកន្លែងជួយរៀបចំធ្វើសង្គ្រាមបើទោះជាថាតាមគោលការណ៍ សាសនា និងវិជ្ជាជីវៈគាត់ត្រូវជាមនុស្សសន្ដិភាពម្នាក់ក៏ដោយ ។ គាត់ជាគ្រូបង្ហាត់បុត្រាច្បងរបស់យ៉ាឡុងដោយផ្ទាល់ និងបានធ្វើដំណើរទៅស្រុកបារាំងសុំស្ដេចល្វីទី១៦ផ្ដល់ជំនួយឱ្យ យ៉ាឡុង ហើយបានវិលត្រលប់មកពីប៉ុងឌីចេរីមកវិញជាមួយនឹងនាយទាហានជាង១០ នាក់ និងពលទាហានប្រមាណជា១០០នាក់ដែលគាត់ជ្រើសរើសបានមកប្រឡូកជាមួយ នឹងការផ្សងព្រេងនេះ ។ តាមពិតប្រទេសបារាំង និងក្រុងប៉ុងឌីចេរីមិនសូវជាទុកចិត្ដអេវ៉ែកពីញ៉ូប៉ុន្មានទេ ហើយមិនបានផ្ដល់ជំនួយតាមគាត់សុំនោះឡើយ ។ ម្ល៉ោះហើយគាត់ក៏ជ្រើសរើសទ័ពស្ម័គ្រចិត្ដដោយខ្លួនឯង រួចក៏នាំគ្នាចុះកប៉ាល់ចម្បាំង២គ្រឿងប្រកបទៅដោយអាវុធយុទ្ធភណ្ឌ យកមកប្រគល់ឱ្យយ៉ាឡុង ។ នាយទាហានទាំងអស់នោះសុទ្ធតែជាអ្នកផ្សងព្រេងអង់អាចក្លាហាន ហើយស្មោះត្រង់នឹងអេវ៉ែក និងស្ដេចដែលគេបម្រើ ។ គេបាននាំគ្នារៀបចំកងទ័ពតាមរបៀបបារាំងតាមដែលអាចធ្វើទៅបាន កសាងបន្ទាយតាមគំរូបន្ទាយនៅវ៉ូបង់ ធ្វើសំពៅតាមបែបចិនដែលធានាបាននូវជ័យជម្នះសម្រាប់ពួកអាណ្ណាម ។ ពួកនេះបានជំរុញឱ្យអ្វីៗប្រព្រឹត្ដទៅតាមចំណង់ចិត្ដរបស់គេ ឬហោចណាស់ក៏ប្រសើរជាងពេលដែលគ្មានគេដែរ ។ និយាយពីអេវ៉ែកពីញ៉ូវិញគាត់បានក្លាយទៅជាទីប្រឹក្សាធំរបស់ ព្រះរាជា ហើយបើទោះជាថាព្រះរាជាមិនបានស្ដាប់គាត់គ្រប់ពេលក៏ដោយក៏គាត់ មានឥទ្ធិពលច្រើនទៅលើព្រះអង្គ ។ ហេតុការណ៍នេះបានធ្វើឱ្យពួកមន្ដ្រីអាណ្ណាមច្រណែនមិនពេញចិត្ដចង គំនុំគុំកួនដែលនឹងកើនឡើងជាលំដាប់រហូតដល់ក្លាយទៅជាការស្អប់នៅ ក្នុងរាជ្យស្ដេចមិញម៉ាង បុត្រារបស់ស្ដេចយ៉ាឡុងដែលសោយរាជ្យបន្ដពីព្រះបិតាដោយសុំឱ្យ ស្ដេចនេះបណ្ដេញពួកបារាំងទាំងអស់នោះចេញមិនគិតថាពួកនោះបានចំណាយ ថាមពល ពេលវេលាដ៏ល្អប្រសើរក្នុងជីវិត និងជីវិតផ្ទាល់របស់គេដើម្បីផលប្រយោជន៍ស្រុកមួយដែលមិនមែនជា ស្រុករបស់គេផងទេ ។
ក្រោយពីដណ្ដើមយកកូសាំងស៊ីនភាគខាងត្បូងរួចមក ស្ដេចយ៉ាឡុងបានចាប់ផ្ដើមវាយយកកូសាំងស៊ីនកណ្ដាល (អាណ្ណាម) ដណ្ដើមយកភូយេនរួចគីញ៉ឺននៅក្នុងខែសីហា ឆ្នាំ១៧៩៨ ។ អេវ៉ែកពីញ៉ូបានស្លាប់ប៉ុន្មានខែក្រោយមក ហើយស្ដេចយ៉ាឡុងបានរៀបចំទុកដាក់គាត់ប្រកបទៅដោយកិត្ដិយសប្រៀបបី ដូចគាត់ជាអង្គម្ចាស់មួយអង្គដែរ ហើយបានសង់ផ្នូរធំមួយជូនគាត់ដែលមាននៅសល់រហូតដល់សព្វថ្ងៃនៅ ជាយក្រុងសាយហ្គន ។
ការប្រយុទ្ធបានបន្ដទៅមុខទៀតបន្ទាប់ពីទួរ៉ានគឺរាជធានីវ៉េដែល ត្រូវដណ្ដើមបាន ហើយង្វៀងអាញ់ក៏ឡើងសោយរាជ្យក្រោមព្រះនាមថា យ៉ាឡុង ស្ដេចរបស់កូសាំងស៊ីន និងណាមគីនៅក្នុងឆ្នាំ១៨០១ ។ ឡើងគ្រងរាជបល្ល័ង្កមិនទាន់បានប៉ុន្មានផងស្ដេចយ៉ាឡុងបានធ្វើ ដំណើរបន្ដទៅវាយយកតុងកឹងវាយឱ្យពួកតៃសឺនចុះខ្សោយ រួចដណ្ដើមយកហាណូយ និងប្រទេសទាំងមូល ។
ដូច្នេះបច្ឆាញាតិម្នាក់របស់ជួនៅកូសាំងស៊ីនបានវាយបច្ឆាញាតិរបស់ ជួនៅតុងកឹងឱ្យបរាជ័យ ហើយធ្វើខ្លួនឱ្យទៅជាស្ដេចដែលអេវ៉ែកពីញ៉ូ និងពួកសាសនទូតតែងតែនិយាយថាជាស្ដេចស្របច្បាប់តែតាមការពិតគឺជា ស្ដេចជ្រែករាជ្យទេ ។ ព្រោះថាទ្រង់មិនបានទទួលស្គាល់សិទ្ធិអំណាចរបស់ពួកទ្រិញ ហើយក៏បានបដិសេធសិទ្ធិស្នងរាជ្យបន្ដរបស់សន្ដតិវង្សឡេ ក៏ប៉ុន្ដែដោយព្រះអង្គជាអ្នកឈ្នះព្រះអង្គគឺជាម្ចាស់ ។ ទ្រង់បានផ្ដល់សក្ដិយសឱ្យពួកមន្ដ្រីបែងចែកដីស្រែបែងចែកផលទទួល បានមកពីការយកពន្ធដាររបស់ពួកឡេ និងទ្រិញ ហើយទ្រង់ឱ្យគេរៀបចំអភិសេកព្រះអង្គជាព្រះចៅអធិរាជរបស់អាណ្ណាម ។
សង្គ្រាមបានបញ្ចប់ហើយអាណាចក្រអាណ្ណាមអាចព្យាបាលរបួសរបស់ខ្លួន ឱ្យសះជាបាន (8) ហើយពង្រីកទឹកដីខាងជើងទៅទល់នឹងស្រុកចិនខាងត្បូងទៅទល់នឹង កម្ពុជា ។ គឺនៅក្នុងរាជ្យស្ដេចមិញម៉ាងនេះឯងដែលពួកអាណ្ណាមចាប់ផ្ដើម ដណ្ដើមយកដីកម្ពុជា ។ យើងបានឃើញពីខាងលើរួចមកហើយអំពីការដែលពួកឧត្ដមសេនីយ៍អាណ្ណាមបាន ជ្រើសរើសព្រះក្សត្រីអង្គម៉ីឱ្យឡើងសោយរាជ្យរួចធ្វើបាបបុត្រី៣ អង្គទៀតរបស់ព្រះអង្គអេងការគ្រប់គ្រងឃោរឃៅដោយឱ្យមន្ដ្រីខ្មែរ ស្លៀកពាក់តាមរបៀបអាណ្ណាមទុកសក់វែងក្រង ។ យើងក៏បានឃើញហើយដែរអំពីការបះបោរប្រឆាំងរបស់ប្រជារាស្ដ្រខ្មែរ ចំពោះសង្គ្រាមដែលស្ដេចអង្គឌួងបានធ្វើប្រឆាំងនឹងអាណ្ណាមដោយមាន ការគាំទ្រពីពួកសៀមហើយនិងអំពីសន្ធិសញ្ញាសន្ដិភាពរវាងអាណ្ណាម និងសៀមនៅពេលដែលអាណ្ណាមត្រូវបរាជ័យក៏ប៉ុន្ដែនៅតែខ្លាំងហើយ ខ្មែរឈ្នះក៏ប៉ុន្ដែខ្សោះអស់កម្លាំងជាពិសេសគឺអស់សង្ឃឹមចំពោះ អនាគត ។ ប្រជាជាតិទាំង៣បានចុះសន្ធិសញ្ញាសន្ដិភាព ហើយព្រះអង្គឌួងបានត្រូវអភិសេកឱ្យឡើងសោយរាជ្យនៅក្នុងឆ្នាំ១៨៤៧ ។ កម្ពុជាពេលនោះមានប្រទេសជាអាណាព្យាបាល២ដែលសង្កេតតាមដានគ្នាទៅ វិញទៅមក ហើយប្រុងតែនឹងលេបយកទឹកដីកម្ពុជាទាំងអស់ទៅហើយបើសិនជាគ្មានគូ បដិបក្ខម្ខាងទៀតទេ ឬបើសិនជាគេអាចស្រុះស្រួលគ្នាក្នុងការបែងចែកនោះ ។
មានហេតុការណ៍បញ្ជាក់ច្បាស់ណាស់ថា សៀម និងអាណ្ណាមបានប្រុងប្រៀបខ្លួនរង់ចាំតែឱកាសមកដល់នឹងអាលចាប់ ដណ្ដើមយក កម្ពុជាបន្ដទទួលសង្គ្រាមបានផ្ទុះឡើងរវាងពួកបារាំងជាសម្ព័ន្ធភាព របស់ពួកអេស្ប៉ាញជាមួយនឹងពួកអាណ្ណាមដែលបានសម្លាប់ពួកសាសនទូត កាតូលិកយ៉ាងរង្គាល ។ អាណ្ណាមបានសន្យាថានឹងដាក់ទោសឃាតកដែលសម្លាប់ពួកសាសនទូតនេះ ក៏ប៉ុន្ដែមិនដែលបានដាក់ម្ដងណាទេ មិនតែប៉ុណ្ណោះបានបណ្ដោយឱ្យពួកមន្ដ្រីបន្ដបំបែកបំបាក់តទៅទៀត មិនមានខ្លាចញញើតបារាំងបន្ដិចណាឡើយ (9) ។
ពេលនោះស្ដេចរបស់អាណ្ណាមគឺ ទូឌឹក ហើយសោយរាជ្យនៅរាជធានីវ៉េ ។ ព្រះចៅអធិរាជចិនបានចាត់មន្ដ្រីឱ្យមកសម្ដែងការទទួលស្គាល់ស្រប ទៅតាមទម្លាប់នៅក្នុងឆ្នាំ១៨៤៨ ។ ទ័ពបារាំងបានវិលត្រលប់មកពីប៉េកាំងវិញក្រោយពីបានដាក់ទណ្ឌកម្ម ប្រទេសចិនដែលមិនគោរពពាក្យសន្យាជាមួយនឹងទ័ពអង់គ្លេស ។ ទ័ពនោះបានធ្វើដំណើរស្របតាមឆ្នេរសមុទ្រអាណ្ណាមប្រុងត្រលប់ទៅ ស្រុកបារាំងវិញ ។ ប៉ុន្ដែគេមានការខូចខាតដោយសារពួកអាណ្ណាមច្រើនណាស់ដែលមិនអាចនឹង មិនដាក់ទោស ឬមិនបង្ខំឱ្យចុះសន្ធិសញ្ញាណាមួយបានទេ ។ រាជវាំងអាណ្ណាមធ្វើដូចជាមិនដឹងមិនឮ ហើយបានបដិសេធមិនព្រមទទួលពួកអ្នកដែលបារាំងបានបញ្ជូនឱ្យមកចរចា ទេ ។ ដោយហេតុនោះហើយសង្គ្រាមក៏ចាប់ផ្ដើមឡើងដោយមានទ័ពអេស្ប៉ាញ ប៉ុន្មានវរសេនាតូចមកជួយបារាំងផង ។ បារាំងដណ្ដើមយកទួរ៉ានបាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៨៥៨ រួចដណ្ដើមយកសាយហ្គននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំបន្ទាប់ក្រោយពីការប្រយុទ្ធដ៏សាហាវ ។ ដោយមានបំណងចង់ប្រមូលផ្ដុំកម្លាំងដណ្ដើមយកកូសាំងស៊ីនភាគខាងត្បូង ជាង លោកឧត្ដមនាវីបារាំងបានសម្រេចចិត្ដបោះបង់ទួរ៉ានចោលវិញនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំដដែលនោះ ។
ពេលនោះចិនមិនបានគោរពតាមសន្ធិសញ្ញាដែលបានចុះជាមួយគ្នាពី ឆ្នាំ១៨៥៨ទេ លោកឧត្ដមនាវីដែលដឹកនាំការប្រយុទ្ធនៅសាយហ្គនត្រូវបង្ខំចិត្ដ ប្រគល់បញ្ជាការទៅឱ្យនាយកប៉ាល់ម្នាក់ ឯខ្លួនគាត់បានដឹកនាំកម្លាំងមួយផ្នែកធំត្រលប់ទៅស្រុកចិនវិញ ។ ឆ្លៀតឱកាសដែលទ័ពបារាំងនៅសល់តិចនោះ ពួកអាណ្ណាមបានសាកល្បងវាយដណ្ដើមយកសាយហ្គនមកវិញតែមិនបាន ។
ក្រោយពីបង្ក្រាបពួកចិនរួចហើយ ទ័ពបារាំងបានត្រលប់មកដល់សាយហ្គនជាថ្មីនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៨៦១ រួចហើយក៏ចាប់វាយដណ្ដើមយកទឹកដីអាណ្ណាមដែលបានផ្អាកអស់មួយរយៈជា បន្ដឡើងវិញទៀត ។ លោកឧត្ដមនាវីត្រីប៉ាឆ៍ បានដណ្ដើមយកមីថបាននៅក្នុងថ្ងៃទី១២ ខែមេសា បន្ទាប់ លោកឧត្ដមនាវីត្រីបូណា បានដណ្ដើមយកបៀនវ៉ានៅក្នុងថ្ងៃទី៩ ខែកញ្ញា រួចវិញឡុងនៅក្នុងថ្ងៃទី២៨ ខែមីនា ឆ្នាំ១៨៦២ ។ នៅក្នុងថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៨៦២ ស្ដេចទូឌឹកបានយល់ព្រមចុះសន្ធិសញ្ញាជាមួយបារាំង ហើយប្រគល់ខែត្រ៣នៃកូសាំងស៊ីនប៉ែកខាងលិចជាប់នឹងអាណាចក្រអាណ្ណាម ទៅឱ្យបារាំងជារៀងរហូតគឺ បៀនវ៉ា យ៉ាឌិញ (សាយហ្គន) និងមីថ ។ ខែត្រ៣ទៀតនៅជារបស់អាណ្ណាមនៅឡើយគឺ អាងយ៉ាង (ចូវដុក) ហាទៀង និងឌិញទឿង (វិញឡុង) ស្ថិតនៅដាច់ពីអាណ្ណាមដោយមានកម្ពុជាពីខាងជើង ឈូងសមុទ្រសៀមពីខាងលិច សមុទ្រចិនពីខាងត្បូង និងខែត្រយ៉ាឌិញរបស់បារាំងពីខាងកើត ។ និយាយពីពួកអេស្ប៉ាញម្ដង ពួកគេបានដកខ្លួនចេញទៅវិញព្រោះថាគេបានសងសឹកចំពោះការប្រមាថទៅ លើពួកសាសនទូតរបស់គេរួចហើយ ហើយបារាំងក៏បានចេញសងការខូចខាតខ្លះនៅក្នុងសង្គ្រាមនោះឱ្យផង ដែរ ។
ក៏ប៉ុន្ដែទឹកដីកូសាំងស៊ីនដែលអាណ្ណាមយល់ព្រមប្រគល់ឱ្យបារាំងតាម រយៈសន្ធិសញ្ញាឆ្នាំ១៨៦២នោះមិនបានសុខទេ ព្រោះថាជាទឹកដីដែលបារាំងដណ្ដើមយកពីអាណ្ណាម ហើយអាណ្ណាមក៏មិនដែលបោះបង់គំនិតក្នុងការទាមទារយកមកវិញដែរ ។ អាចនឹងមានការប្រយុទ្ធច្រើនទៀតកើតឡើង ។ ពួកអាណ្ណាមបានបង្ករឿងឡើងដោយគាំទ្រការបះបោររបស់អាស្វា និងពោធិកំបោរ ផ្ដល់ជម្រកឱ្យស្នាក់នៅក្នុងបណ្ដាខែត្រដែលនៅជារបស់អាណ្ណាមនៅ ឡើយនៅពេលដែលកម្ពុជាបានធ្លាក់ចូលក្នុងអាណាព្យាបាលរបស់បារាំងតាំង តែពីថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ មកម្ល៉េះ ។ ពួកអាណ្ណាមបានបង្កឱ្យមានការលុកលុយធ្វើបាបទៅលើពួកអ្នកដែលស្ថិត នៅក្រោមកិច្ចការពាររបស់បារាំង និងបានធ្វើឱ្យមានការរំជើបរំជួលប្រកបទៅដោយគ្រោះថ្នាក់ឥតដាច់ ។ នៅពេលដែលបារាំងរិះរកវិធីសម្របសម្រួលអស់ចិត្ដហើយ ហើយពិនិត្យទៅឃើញថាពួកមន្ដ្រីអាណ្ណាមនៃអាណាខែត្រខាងលិចនៅតែ សន្សំចិត្ដស្នេហាជាតិចង់បានខែត្រដែលប្រគល់ឱ្យបារាំងយកមកវិញ បារាំងមិនអាចទុកចិត្ដលើសម្ដីរបស់អាណ្ណាមបានទេ ក៏រៀបចំទ័ពមួយកងធំវាយដណ្ដើមយកខែត្រទាំង៣ដែលសន្ធិសញ្ញាឆ្នាំ ១៨៦២ បានទុកឱ្យនៅជារបស់អាណ្ណាមព្រមទាំងទីក្រុងផងក្នុងពេលតែ៥ថ្ងៃ ប៉ុណ្ណោះគឺដណ្ដើមយកបានវិញឡុងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៨៦៧ ចូវដុកនៅថ្ងៃទី២២ និងហាទៀងនៅថ្ងៃទី២៤ (10) ។
ដូច្នេះទឹកដីកូសាំងស៊ីនភាគខាងត្បូងដែលពួកអាណ្ណាមបានប្រើពេល អស់២សតវត្សរ៍ដើម្បីដណ្ដើមយកពីកម្ពុជាមិនមែនដណ្ដើមយកដោយគ្រាន់ តែប្រើកម្លាំងទ័ពវាយនោះទេតែជាពិសេសគឺដោយបញ្ជូនប្រជាជនទាំង គ្រួសារៗឱ្យចូលទៅនៅតែម្ដងឥឡូវនេះបានធ្លាក់ទៅជារបស់បារាំងអស់ ហើយ ធ្វើឱ្យកម្ពុជានៅមានសល់សត្រូវតែមួយប៉ុណ្ណោះគឺពួកសៀម ។ យើងបានឃើញរួចមកហើយថាតើបារាំងបានដោះស្រាយយ៉ាងណាជាមួយសៀម ហើយបានទាមទារយកទឹកដីដ៏ធំធេងមកឱ្យកម្ពុជាវិញនៅក្នុងឆ្នាំ១៩០៤ និង១៩០៧ ទឹកដីដែលគេគិតថាមិនអាចនឹងត្រលប់មកជារបស់កម្ពុជាវិញបានទេ ។
ស្ដេចទូឌឹកបានយល់ព្រមចុះសន្ធិសញ្ញាសន្ដិភាពមួយទៀតនៅក្នុងថ្ងៃ ទី១៥ ខែមីនា ឆ្នាំ១៨៧៤ ទទួលស្គាល់អធិបតេយ្យភាពពេញលេញរបស់បារាំងមកលើទឹកដីមួយកន្លែងដែល មានកម្ពុជានៅពីខាងជើង ឈូងសមុទ្រសៀមនៅពីខាងលិច សមុទ្រខាងត្បូង និងប៊ិញធន់នៅខាងកើត ។
នៅពេលនោះស្រាប់តែមានកើតភាពល្អក់កករឡើងនៅឯតុងកឹងរវាង អាណ្ណាម និងបារាំងដោយពួកមន្ដ្រីអាណ្ណាមបានបង្កការរំខានដល់ពាណិជ្ជកម្ម គ្រឿងសព្វាវុធដែលលោកឌុយពុយ (11) ធ្វើជាមួយអាជ្ញាធរចិននៅយុនណាន ។ មុនដំបូងលោកឧត្ដមនាវីជាទេសាភិបាលកូសាំងស៊ីនមានការរារែកនឹងធ្វើ សង្គ្រាមនេះដែរ ក៏ប៉ុន្ដែបន្ទាប់មកនៅក្នុងឆ្នាំ១៨៧៣-១៨៧៤ លោកហ្វ្រង់ស៊ីសហ្គានីញ៉េ ដែលមានទាហានតែជាង៤រយនាក់បានដណ្ដើមយកបន្ទាយទាំងអស់របស់តុងកឹង ហើយកាន់កាប់ស្ទឹង ទន្លេ និងផ្លូវថ្នល់តូចធំទាំងអស់ ។ ការវាយដណ្ដើមយកទាំងនោះបានប្រព្រឹត្ដទៅអស់ពេលតែ២២ថ្ងៃប៉ុណ្ណោះ គឺជាការប្រយុទ្ធប្រកបទៅដោយជោគជ័យមួយដែលគេមិនដែលប្រទះឃើញសោះ ចាប់តាំងតែពីពេលដែលពួកអ្នកផ្សងព្រេងអេស្ប៉ាញ និងព័រទុយហ្គាល់ចេញមកដណ្ដើមយកទឹកដីនៅខាងក្រៅអឺរ៉ុប ។
ពេលនោះពួកអាណ្ណាមនៅតុងកឹងគ្មានលទ្ធភាពនឹងធ្វើអ្វីតបតនឹង បារាំងវិញទេក៏រត់ទៅពឹងពាក់ពួកចោរ១ក្រុមមានឈ្មោះថាក្រុមទង់ ខ្មៅដែលបោះជំរំនៅលើទន្លេក្រហមទារយកពន្ធដារពីទូកកប៉ាល់ដែល ធ្វើចរាចរក្នុងទន្លេ ។ តាមពិតពួកចោរនោះគឺជាអតីតទាហានចិនដែលវាយប្រយុទ្ធធ្វើឱ្យពួក តៃពិញកាន់សាសនាអ៊ិស្លាមបរាជ័យនៅភាគនិរតីស្រុកចិន ។ នៅពេលចប់សង្គ្រាមពួកនេះក៏ត្រូវគេនិរទេសបណ្ដេញចេញពីស្រុកព្រោះ មិនព្រមចំណុះគេទើបប្រមូលផ្ដុំគ្នាក្រោមមេបញ្ជាការម្នាក់ ។ មុនដំបូងមេរបស់ពួកនេះគឺជាមិត្ដភក្ដិម្នាក់របស់លោកឌុយពុយ ហើយថែមទាំងបានជួយសម្របសម្រួលពាណិជ្ជកម្មរបស់គាត់ទៀតផង ។ នៅពេលរដ្ឋាភិបាលអាណ្ណាមនៅតុងកឹងអំពាវនាវឱ្យជួយ ពួកនេះក៏បែរមកប្រឆាំងនឹងលោកឌុយពុយវិញ ។ តាមពិតទៅបើសិនជាបារាំងពេលនោះឆ្លាតបន្ដិច ហើយហ៊ានផ្ដោះប្ដូរផលប្រយោជន៍ឱ្យខ្លាំងបន្ដិច ពួកចោរទាំងនោះប្រហែលជាមិនបោះបង់បារាំងចោលទេ ។ ដល់ពួកនោះបែរទៅគាំទ្រពួកតុងកឹងវិញ បារាំងក៏ត្រូវប្រឈមមុខជាមួយទ័ពចិនដែលធ្លាប់ប្រយុទ្ធហើយធ្លាប់ តែទទួលបាននូវជ័យជម្នះទៀតផងមិនដូចពីមុនដែលជួបតែទ័ពកងសេនាជន អាណ្ណាមដែលមិនចេះច្បាំងសោះ ។ ពួកនោះបានសម្លាប់លោកហ្វ្រង់ស៊ីសហ្គានីញ៉េ នៅក្នុងថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៨៧៣ ធ្វើឱ្យការចរចាដែលគាត់បានចាប់ផ្ដើមធ្វើឡើងត្រូវបរាជ័យជាច្រើន លើកច្រើនសា ។ នៅទីបញ្ចប់ សន្ធិសញ្ញាភីឡាស្ដ្រឺបានត្រូវភាគីទាំងសងខាងចុះហត្ថលេខាដោយមិន បានធ្វើឱ្យអ្នកណាម្នាក់ពេញចិត្ដទេ ហើយទុកឱ្យអ្វីៗស្ថិតនៅមិនច្បាស់លាស់តទៅ ។
ក៏ប៉ុន្ដែគេអាចរក្សាសន្ដិភាពបានព្រោះថារដ្ឋាភិបាលបារាំងពេល នោះមិនទាន់មានបំណងច្បាស់ថានឹងដណ្ដើមយកតុងកឹងនៅឡើយទេ ចំណែករដ្ឋាភិបាលអាណ្ណាម និងពួកមន្ដ្រីតុងកឹងវិញគេគ្មានគំនិតនឹងអនុវត្ដមាត្រារបស់ សន្ធិសញ្ញាភីឡាស្ដ្រឺដែលគេចាត់ទុកថាគឺជាការអាម៉ាស់មួយចំពោះពួក គេ ម្ល៉ោះហើយគេមិនបានយកចិត្ដទុកដាក់នឹងកុងស៊ុលរបស់បារាំងដែល សន្ធិសញ្ញាបានសម្រេចឱ្យមាននោះទេ ។ អាណ្ណាមនៅតែយកពន្ធលើទំនិញរបស់បារាំងគឺខ្ពស់ជាងការកំណត់នៅ ក្នុងខពិសេសរបស់សន្ធិសញ្ញា ហើយរដ្ឋាភិបាលនៅរាជធានីវ៉េបានបដិសេធមិនព្រមបណ្ដេញពួកទង់ខ្មៅ ឬហេគីដែលក្លាយមកជាសត្រូវផ្ទាល់របស់បារាំងចេញពីតុងកឹងទេ ។
និយាយពីពួកចិនវិញ ពួកនេះតែងតែគិតថាពួកគេមានសិទ្ធិអធិរាជភាពមកលើអាណ្ណាមជា និច្ច ។ ចិនបានគ្រប់គ្រងមកលើតុងកឹងរហូតមកដល់គ្រិស្ដសករាជ៩៣៨ ហើយបានដណ្ដើមយកតុងកឹងច្រើនលើសពី១០ដងក៏ប៉ុន្ដែមិនដែលដណ្ដើមយក បានទាំងស្រុងម្ដងណាទេ ។ ចិនតែងតែគាំទ្រការបះបោរប្រឆាំងនឹងតុងកឹងជានិច្ចហើយនៅទីបញ្ចប់ អាចត្រឹមតែធ្វើឱ្យស្ដេចតុងកឹងស្ទើរតែគ្រប់អង្គ និងស្ដេចកូសាំងស៊ីនទាំងអស់ក្រោយពេលដែលអាណ្ណាមដណ្ដើមយកនគរចាម្ប៉ា បានហើយយល់ព្រមទទួលស្គាល់នូវអនុត្ដរភាពរបស់ខ្លួន ប៉ុន្ដែមិនមែនអធិរាជភាពនោះទេ ។ នៅពេលដែលតុងកឹងធ្វើសង្គ្រាមជាមួយបារាំង ចិនបានឯកភាពជាមួយរាជវាំងវ៉េប្រកាសប្រាប់បារាំងថាអាណ្ណាមជានគរ សាមន្ដរាជមួយរបស់ចិន ដូច្នេះបើត្រូវចុះសន្ធិសញ្ញាណាមួយទាក់ទងទៅនឹងផលប្រយោជន៍របស់ អាណ្ណាមនោះបារាំងត្រូវចុះជាមួយរាជវាំងប៉េកាំង ។
បន្ដិចក្រោយមកសង្គ្រាមក៏ចាប់ផ្ដើមឡើងវិញ ហើយអាណ្ណាមបានដណ្ដើមយកបន្ទាយហាណូយដែលពួកបារាំងដណ្ដើមបានកាលពី ខែមេសា ឆ្នាំ១៨៨២ ក្នុងរយៈពេល២ម៉ោងដោយកម្លាំងទ័ពមិនតិចជាង៥រយនាក់ ហើយយកទៅដាក់ក្រោមអាជ្ញាធរអាណ្ណាមវិញ ។ បន្ទាប់មកគឺហុងហាយ និងណាមឌិញ បានត្រូវធ្លាក់ទៅក្នុងដៃអាណ្ណាមថែមទៀត ។ ហេតុការណ៍កំពុងតែវិវត្ដទៅយឺតៗបែបនេះ ស្រាប់តែភ្លាមនោះពួកទង់ខ្មៅបានលេចចេញមកយ៉ាងច្រើនមានគ្នារហូត ដល់ទៅ១ម៉ឺន៥ពាន់នាក់ ។ ទ័ពបារាំងគ្មានជំនួយទេបានត្រូវអាណ្ណាមវាយនៅកានយ៉ាយ ហើយមេបញ្ជាការឈ្មោះរីវីយែរ ក៏ត្រូវសត្រូវសម្លាប់បាននៅពេលដឹកនាំទ័ពចេញប្រយុទ្ធនៅក្នុងថ្ងៃ ទី១៩ ខែឧសភា ឆ្នាំ១៨៨៣ ។
ចាប់ពីពេលនោះមកគេលែងឃើញមានការប្រយុទ្ធរបៀបរប៉េះរប៉ោះដោយ ម្ខាងគឺបារាំងដែលមានគ្នាត្រឹមតែ១រយ ២រយនាក់ តតាំងជាមួយនឹងទ័ពអាណ្ណាម ឬចិនរាប់ពាន់នាក់ទៀតហើយ ។ ម្ដងនេះគឺជាសង្គ្រាមអាណានិគមពិតៗតែម្ដង មានកម្លាំងទាហានអឺរ៉ុបរាប់រយរាប់ពាន់នាក់ដឹកនាំដោយឧត្ដមសេនីយ៍ ដែលមានបញ្ជាការដ្ឋានច្បាស់លាស់ មានអង្គភាពពិសេស មានទ័ពសេះ កាំភ្លើងធំ និងមានការផ្គត់ផ្គង់ទៀតទាត់ ។
សង្គ្រាមនេះបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ១៨៨៣ ហើយបានបញ្ចប់ទៅវិញជាមួយនឹងសន្ធិសញ្ញាថ្ងៃទី៦ ខែមិថុនា ដែលសម្រេចដាក់តុងកឹងនៅក្រោមអាណាព្យាបាលបារាំងប្រគល់ការងាររដ្ឋបាល ទាំងអស់ឱ្យបារាំងគ្រប់គ្រង និងមានបុគ្គលិកជាបារាំង ។ សន្ធិសញ្ញានោះក៏បានដាក់អាណ្ណាមនៅក្រោមអាណាព្យាបាលមួយបែបផងដែរ ដែលមើលទៅហាក់ដូចជាធូរស្រាលជាង ក៏ប៉ុន្ដែរៀបចំរឹងមាំមិនខុសគ្នាទេ ។
សង្គ្រាមនៅតែមានជាបន្ដទៅទៀត ក៏ប៉ុន្ដែជាមួយតែពួកទង់ខ្មៅប៉ុណ្ណោះដែលមិនចង់ចាកចេញពីតុងកឹង ទៅទេដោយការឃុបឃិតលាក់កំបាំងពីរដ្ឋាភិបាល និងមន្ដ្រីអាណ្ណាម ។ នៅទីបញ្ចប់សន្ធិសញ្ញាសន្ដិភាពត្រូវបានចុះជាមួយរដ្ឋាភិបាលចិននៅ ក្នុងខែមិថុនា ឆ្នាំ១៨៨៥ ប្រគល់ទឹកដីអាណ្ណាមចាប់ពីព្រំដែនចិនរហូតមកដល់ព្រែកជីកហាទៀងឱ្យ បារាំង ។ ចាប់ពីពេលនោះមកបារាំងអាចចាប់ផ្ដើមធ្វើឱ្យឥណ្ឌូចិនទាំងមូលក្លាយ ទៅជាស្រុកមួយមានអារ្យធម៌ជឿនលឿនរួមមានទាំងកម្ពុជាផងដែលបារាំង មិនបានច្បាំងជាមួយទេព្រោះបានយល់ព្រមដាក់ខ្លួនមកនៅក្នុង អាណាព្យាបាលបារាំងដោយខ្លួនឯងរួចទៅហើយ ។ ជាពិសេសគឺជួយប្រជាជនខ្មែរឱ្យក្រោកងើបឡើងចេញផុតពីរណ្ដៅដ៏សែន ជ្រៅ ហើយធានាអនាគតល្អឱ្យស្រុកនេះ ។

No comments:
Post a Comment