Showing posts with label ១៦០០-១៨០០. Show all posts
Showing posts with label ១៦០០-១៨០០. Show all posts

Saturday, December 7, 2019

ដែនដីកម្ពុជាក្រោម

គោលបំណងនៃការចងចក្រងឯកសារនេះឡើងដោយសារឃើញមាន៖
  1. ចលនាច្រើនអនេក រញ៉េរញ៉ៃ គ្មានការគិតពិពិចារណា មិនដឹងថាខ្លួនជានណា? ចាម ឬខ្មែរ ឬ ចិន  ឬ​យួន ឬ ជាជនជាតិដើម ព្នង កួយ ស្ទៀង ចារាយ សំរែ ស្អូច ព័រ ឬ ជាកូនកាត់ យួននិងចាម?
  2. ចលនាខ្មែរក្រោមទាមទារស្វ័យសម្រេច (មួយក្រុម)
  3. ចលនាខ្មែរក្រោមទាមទារឯករាជ្យ (១ ក្រុម) 
  4. ចលនាខ្មែរក្រោមទាមទារ ការពារសិទ្ធជនជាតិដើម  (១ ក្រុម)
  5. ចលនាខ្មែរក្រោមទាមទារ ឲ្យរដ្ឋាភិបាលភ្នំពេញ អន្តរាគមន៍លើ វៀតណាម (១ ក្រុម)
  6. ចលនាខ្មែរក្រោមឯករាជ្យសុទ្ធសាធ (១ ក្រុម)
  7. ចលនារំដោះខ្មែរក្រោម លាយជាមួយ ចលនារំដោះចម្បា ((១ ក្រុម) 
  8. ចលនារំដោះខ្មែរក្រោម បូក ជនជាតិភ្នំ ម៉ុងតាញ៉ា និង  ចលនារំដោះចម្បា ((១ ក្រុម)
  9. ចលនារំដោះខ្មែរក្រោម ដោយខ្មែរសេរីកា ក្រុមសឺន សាន)
  10. ចលនារំដោះខ្មែរក្រោមដោយក្រុម សាធារណរដ្ឋ  (ក្រុម លន់ នល់)
  11. ចលនារំដោះកម្ពុជាក្រោម ដោយក្រុមរាជវង្ស (ក្រុមពូជពង្ស ស៊ីសុវត្ថិ ញឺកជូឡុង សម សារី )
  12. ចលនាអូសទាញកម្ពុជាក្រោម មករួបរួមជាតិជាមួយ កម្ពុជាកណ្តាល ភ្នំពេញ (សម្តេចនរោត្តម សីហនុ វប្បវធម៍ខ្មែរ មន និវ វប្បធម៍ខ្មែរអង្គរ)
  13. ចលនា អូសទាញកម្ពុជាក្រោមដូចសព្វថ្ងៃ (ខ្មែរ ចម្បា យួន និង ចិន រួមរស់ជាមួយគ្នា តាមវប្បធម៍ អូកែវ-- វៀតណាម ចិន យួន ខ្មែរ នាសម័យចេនឡា ទឹក)
  14. ចលនាទាមទារបោះបង្គោលព្រំដែន កម្ពុជា វៀតណាម តាំងពីឆ្នាំ ១៩៨២ ដល់ បច្ចុប្បន្ន (ទទួលស្គាល់ថាមានប្រទេសវៀតណាម)
  15. ចលនាប្រឆាំងការបោះបង្គោលព្រំដែន កម្ពុជា វៀតណាម តាំងពីឆ្នាំ ១៩៦០ ជាង រហូត មក ( ប្រឆាំងប្រទេសវៀតណាម)
ប្រវត្តិសាស្រ្តខ្មែរទាំងមូល ប្រវត្តិសាស្រ្តខ្មែរក្រោម ប្រវត្តិសាស្រ្តយួន/វៀតណាម ចាម សៀម លាវ...
  • ដែនដីកម្ពុជាក្រោម ក្នុងប្រវតិ្តសាស្រ្ត៖ កងទ័ពជើងទឹកបារាំងបាយយកដែនដីនេះពី កងទ័ព​យួន ជាបន្តបន្ទាប់តាមឆ្នាំក្នុងផែនទីនេះស្រាប់។ ខាងសមាគមន៍ខ្មែរកម្ពុជាក្រោមលោកថា ឆ្នាំ ១៨៦ បារាំងរៀបចំជា ១៩ ខណ្ឌ លុះឆ្នាំ ១៩០០ បារាំងបែងចែកជា ២១ខេត្ត និង កោះ ២ គឺកោះត្រឡាច និង កោះត្រល់ ។ បារាំងដាក់ឈ្មោះដែនដីនេះថា ដែនដី កូសាំងស៊ីន។ ដែនដី កូសាំងស៊ីន មិននៅក្រោមអំណាចខ្មែរទេ ដោយសារនៅឆ្នាំ ១៩០៤ មានការបោះបង្គោលព្រំដែនរវាង ដែលដីកម្ពុជាកណ្តាល និង ដែនដីកម្ពុជាក្រោម។ សមាគមន៍ខ្មែរកម្ពុជាក្រោម មានគោលនយោបាយគឺទាមទារសិទ្ធិស្វ័យសម្រេច ដោយទទួលស្គាល់ថាដែនដីនេះមាន ៣ ជនជាតិ គឺ ខ្មែរ យួន និង ចិន។ ហេតុអ្វីខ្មែរ មិនរាប់ជនជាតិចាម? ចូលដែរ ឬ មួយ ចាម គេពឹងខ្មែរឈពាំងសង្រ្គាម? 
  • អនិច្ចារខ្មែរយើង មិនសូវដឹងប្រវត្តិខ្លួនឯង៖ ចេន ឡា ទឹក (នគរគោកធ្លក)ពីដើម សំដៅកម្ពុជាក្រោមហ្នឹង ។ អាណាចក្រនេះមាន វប្បធម៍អូកែវ O Cao Civilization ដែលមាន ចិន យួន​ ចាម និង ខ្មែរយើង។ ខ្មែរយើងដណ្តើមចាញ់គេ ក៍បោះបង់ចោល កំពង់ផែអន្តរជាតិ អូកែវ ឲ្យទៅជនជាតិ យួន​ និង ចាម។ ចំណែក ខ្មែរ បែរមកកសាងកំពង់ផែ បឹងទន្លេសាបវិញ (សម័យមុន អង្គរ សម័យអង្គរ) គេហៅថា ចេន ឡា គោក គេហៅថា វប្បធម៍ខ្មែរ មន Mon-Khmer Civilization ។ បន្ទាប់មក បានកើតជា ការបង្រួបបង្រួមចេនឡា ទឹក ចេនឡាគោក។ ចូរឈប់គិតថា ពូជសាសន៍ ចិន យួន ជាពូជសាសន័ថ្មី ទើបកើតក្រោយខ្មែរទៀតទៅ។ កន្លងមកយើង បោកប្រាស់ប្រាស់តែ ខ្មែរគ្នាឯង តែ ចិន យួន ចាម គេច្បាស់លាសផស់គេណាស់ !!៕
  • កម្ពុជា​ក្រោម ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត​ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន ។​​កាលពី​សម័យ​ ដើម​ផែនដី​នេះ​មានឈ្មោះ ហៅ​ថា​កម្ពុជា​ទឹក​លិច ។ តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ​​ឲ្យដឹង​ថា ​កាល​សម័យ ​នោះ​ព្រះរាជា​ណាចក្រ​ កម្ពុជា​មាន​វិសាលភាព​ធំធេង​ណាស់​, អ្នកប្រវត្តិ​សាស្ត្រ​​សន្មតិ​ហៅថា ​ចក្រភព ​ខ្មែរ​។ នៅក្នុង​សម័យ​នោះ ​ប្រទេស​កម្ពុជា ជា​ប្រទេស​ចក្រពត្តិ មាន​ឥទ្ធិពល ​និងឫទ្ធានុភាព​ទៅ លើ​ប្រទេស​នានា​នៅ​ជិតខាង​ដូច​យ៉ាង​ប្រទេស​ចម្ប៉ា (Champa) ​ប្រទេស​មន​,​ប្រទេស​ជ្វា ។​ល​។
  • ការ​ដែល​មាន​ឈ្មោះ​កម្ពុជា​លិច​ទឹក​ ពីព្រោះ​កាលសម័យ​នោះ​មាន​តែ​ប្រទេស​ កម្ពុជា​កណ្ដាល​នេះ​ ទេ​​ដែល​ជា​ដែនដី​គោក ។​ ចំណែក​ដែនដី​ប៉ែក​ខាងកើត (​ កម្ពុជា​ក្រោម​សព្វថ្ងៃ ) នៅ​ជា​ប្រជុំ​កោះ​ នៅឡើយ​។នៅ​ទី​​នោះ​ពុំ​សូវ​មាន​បណ្ដាជន​ខ្មែរ​រស់នៅ​ទេ​ (​ខ្មែរ​ពុំ​សូវ​ចូលចិត្ត​រស់នៅ​តាម​មាត់​ទឹក​ដែល​ មាន​របរ​នេសាទ​ត្រី​ជាប្រ​​ មុខ​)​ម្ល៉ោះហើយ​ព្រះមហាក្សត្រ​ខ្មែរ​ក៏​ពុំបាន​យក​ព្រះទ័យ​ទុកដាក់​ ត្រួតពិនិត្យ ​ផែនដី​នោះ​ឲ្យបាន​ហ្មតច​ត់​ប៉ុន្មាន​ដែរ​។​​​មហា​អាណាចក្រ​ ខ្មែរ​នា​សម័យ​នោះ​មាន​ព្រំប្រទល់​ដែន​ខាង ជើង​ទល់​នឹង​ប្រទេស​ចម្ប៉ា​ (​ចាម)​ ដែល​សព្វថ្ងៃ​នៅ​ត្រង់​ខេ​ត្រ​ប៊ិញ​ធ្វឹ​ន (Binh ​Thuan), ​ខាងកើត​ ទល់​សមុទ្រ​ចិន​, ខាងលិច​ទល់​នឹង​ទន្លេ​សា​លូ​អ​ង​​ប្រទេស​ភូមា​សព្វថ្ងៃ និង​ខាងត្បូង​ទល់​នឹង​ឈូង​ សមុទ្រ​សៀម​។​លុះ​ប្រហែល​មួយ​សតវត្សរ៍​ក្រោយមក កម្ពុជា​ទឹក​លិច​​ក្លាយ​ជា​ដែនដី​គោក​(​ដោយ​ដី ល្បាប់​ទន្លេមេគង្គ​ហូរ​ចាក់​ )​។​ពេល​នោះ​ប្រជារាស្ត្រ​ខ្មែរ​បាន​នាំគ្នា​ទៅ​រស់នៅ​យ៉ាង​កុះករ​​ថែមទាំង​ មាន​ កំពង់ផែ​មួយ​យ៉ាង​ធំ​គឺ​កំពង់ផែ​ព្រៃនគរ ​(Saigon)​ សព្វថ្ងៃនេះ ​។
កម្ពុជា​ក្រោម​ចែក​ជា​ពីរ​ផ្នែក​៖ កម្ពុជា​ក្រោម​ប៉ែក​ខាងកើត និង​កម្ពុជា​ក្រោម​ប៉ែក​ខាងលិច
១-​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត
ជា​ដែនដី​ស្ថិតនៅ​ខាងកើត​កំពង់ផែ​ព្រៃនគរ​ឬ​សៃ​ហ្គ​ន ។ ផែនដី​នេះ​កាល​សម័យ​នោះ មាន​ឈ្មោះ​​ហៅ​ ថា​ស្រុកដូ​ណៃ ​។ ភូមិភាគ ដូ​ណៃ​នេះ ភាគ​ធំ​សុទ្ធសឹង​ជា​ខ្ពង់រាប ។​ ស្រុក​នេះ​បាន​ត្រូវ​ពួក​ជនជាតិ​​យួន​ប្លន់​យក​ នៅពេល​ដែល​ប្រទេស​ខ្មែរ​ កើតសង្គ្រាម​ក្នុង​ស្រុក​គឺ​ក្នុង​រវាង គ​.​ស ១៦២៣ ។​ក្នុង​ភូមិភាគ​ដែនដី ដូ​​ណៃ នេះ​មាន​ជា​អាទ៌​ខេត្តកោះ​គង​(Go Cong យួន​ហៅ​ហ្ក​កុង​),​ទួល​តា​មោក​(Thu dau Mot យួន​ហៅ​ ធូ​យ៉ូវ​ម៉ូត​),​ព្រះ​សួគ៌ា​(Ba Ria យួន​ហៅ​បារៀ​),​ចង្វារ​ត្រពាំង​(Bien Hoa យួន​ហៅ​បៀ​ន​វ៉ា​),​អូ​កាប់​(Vung Tau យួន​ហៅ​វង់​តូ​វ​) ។

២-​កម្ពុជា​ក្រោម​ប៉ែក​ខាងលិច
ជា​ដែនដី​ស្ថិត​នៅ​ភាគ​ខាងលិច ​កំពង់ផែ​ព្រៃនគរ​គឺ​ត្រើយ​ខាងឆ្វេង​ទន្លេសៃ​ហ្គ​ន​,​សព្វ​ថ្ងៃ​គេ​ចូលចិត្ត ​ហៅថា ដែនដី​សណ្ដរ​ទន្លេ​មេគង្គ ។​​ភូមិភាគ​នេះ​មាន​បណ្ដារាស្ត្រ​ខ្មែរ ​រស់នៅ​យ៉ាង​កុះករ​,​សម្បូរណ៍​ ដោយ​ ព្រែក​,​ទន្លេ , ​អូ , ជ្រលង ,​បឹងបួរ ​។ ដី​នៅ​តំបន់​នេះ​មាន​ជីរ​ជាតិ​ល្អ​ណាស់ សម្រាប់​វិស័យ​កសិកម្ម ​។ កម្ពុជា​ក្រោម​ប៉ែក​​ខាងលិច ​ជា​ភូមិភាគ​ដី​វាលទំនាប​។ នៅក្នុង​សម័យ​នោះ​ភូមិភាគ​នេះ ចែក​ចេញ​ តែ​៣ ខេត្ត​ធំៗ គឺ​៖
  1. ១-​ខេត្ត ឡុង​ហូ (​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកចេញជា​ខេត្ត វិញ​ឡុង​, សា​ដែក​, និង ត្រា​វិញ​)
  2. ២-​ខេត្ត​មាត់ជ្រូក (​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខេត្ត​ចូ​វ​ដុក​, ឡុង​ស្វៀន​, កឹន​ថើ​, និង​សុក​ត្រាំ​ង​)
  3. ៣-​ខេត្ត​ពាម (​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខេត្ត ហា​ទៀង​,​រ៉ា​ច​យ៉ា និង​បាក់​លីវ​។​កម្ពុជា​ទឹក​លិច ឬ កម្ពុជា​ក្រោម​ទាំងមូល (​រួម​ទាំង​កម្ពុជា​ក្រោម ​ខាងកើត​និង​ខាងលិច​)​ស្ថិតនៅក្នុង
  4. ព្រះរាជា​ណាចក្រ​ខ្មែរ​ជា​ទឹកដី និង​ជា​សម្បត្តិ​ផ្ទាល់​របស់​មហា​អាណាចក្រ​ខ្មែរ។ពួក​ជនជាតិ​យួនបន្ទាប់​ពី​ ដណ្ដើម​កាន់កាប់​ទឹកដី​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត​រួចហើយ​ក៏​ចូល​ទន្ទ្រាន​​ ម្ដង​បន្តិចៗ​រាតត្បាត ​ឆ្ពោះ​មក​ ភូមិភាគ​កម្ពុជា​ក្រោម​ប៉ែក​ខាងលិច​ទៀត មិន​ឈប់ឈ​រសោះ ។នៅ​ឆ្នាំ​១៨៥៩ ​អាណានិគម​បារាំង​សែស ​បាន​ចូល​មក​កាន់កាប់​ដែនដី​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត និង​នគរ​ចម្បា​ដែល​ពេលនោះ​​ស្ថិត នៅ​ក្រោម ​អំណាច​យួន ។
  5. ក្រោយមក​នៅ​ឆ្នាំ​១៨៦២​ រដ្ឋការ​អាណានិគម​បារាំង​សែស ​បាន​ឃុបឃិត​លួច​ធ្វើ​សន្ធិ​សញ្ញា​បារាំង- យួន​មួយ​ដោយ​សម្ងាត់ (​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជា​ម្ចាស់​ទឹក​ដី មិន​បាន​ដឹង​សោះ )​ប្រគល់​ខេត្ត​ទាំង​៣ ​នោះ​អោយ​​ស្ដេច​យួន​អាណ្ណាម​កាន់កាប់​តទៅ​ដោយ​ ស្ថិតនៅ ​ជា​ប្រទេស​ក្រោម​អាណា​ព្យាបាល ​បារាំង​។​ ប៉ុន្តែ ​បារាំង​សែស​ ដាក់​ឈ្មោះ​ភូមិភាគ​នេះ​ហៅថា ​<La Cochinchine> «​កូសាំងស៊ីន​»។​ បារាំង​ហៅ​បែប​នេះ​គឹ​ក្លាយ​មកពី​​ពាក្យ​ថាកូ​ជិន​ស៊ីន (​ឈ្មោះ​បុត្រី​ស្ដេច​ក្រុង​វ៉េ ដែល​ត្រូវ​ជា​មហេសី​ ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II)​។
  6. តាម​ប្រវត្តិ​សាស្ត្រ​ឲ្យដឹងថា​ ដើម​ឡើយ​ យួន​មិនទាន់​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​នៅឡើយ ។​ ​លុះ​ដល់​ស្ដេច​ជ័យ​ជេដ្ឋា​ទី​II យក​បុត្រី​ស្ដេច​យួន​ឈ្មោះ កូជិ​ន​ស៊ីន​ធ្វើ​ជា​មហេសី​មក ជាតិ​យួន​ក៏​ចាប់​​ ផ្ដើម​ទន្ទ្រាន​ចូលមក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​ បន្តបន្ទាប់​គ្នា​រហូត​មក ។ នៅ​ឆ្នាំ ​១៦២៣ ​, ស្ដេច​យួន​ បាន​​បញ្ជូន​បេសកជន​មួយ​ក្រុម​មក​ក្រាបបង្គំ​សុំ​ស្ដេច​ ខ្មែរ​អនុញ្ញា​ត្តិឈ​ប់យក​ពន្ធអាករ​នានា​ក្នុង ​ភូមិភាគ ​ក្រុងព្រៃ​​នគរ ។ ដោយ​ស្រលាញ់​ប្រពន្ធ​ស្រស់​ល្អ និង​ដោយ​លង់​ក្នុង​កលល្បិច​ស្ត្រី​យួន ស្ដេច​ជ័យ-ជេដ្ឋា​ទី​២ ក៏​អនុញ្ញាត្តិ​​តាម​ពាក្យ​សុំ​របស់​ស្ដេច​យួន ។ តាំងពី​ពេលនោះ​មក យួន​ចាប់ផ្ដើម​វាយលុក ​យក​ទឹកដី​កម្ពុជា​ក្រោម​បន្តិច​ម្ដងៗ​​រហូត​ទាល់តែ​ ទឹកដី​កូសាំង​ស៊ីន​ ទាំងមូល​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​យួន​ ទើស​សព្វថ្ងៃ​នេះ ។
  7. ម្យ៉ាង​ទៀត ​តាម​ប្រវត្តិ​សាស្ត្រ​ ជាតិ​យួន​នេះ​មាន​មធ្យោ​បាយ ដ៏​ប្រសិទ្ធភាព​មួយ​ដែល​គេ​តែង​បាន​​ទទួល​ ជោគជ័យ​តាំងពី​អតីតកាល​មក​គឺ រឿង «ស្រី​យួន​» នេះ​ឯង​មើលចុះ​ប្រទេស​ចម្បា​ដែល​ត្រូវ​រលាយ បាត់​​ពី​ផែនទី​ពិភព​លោក ក៏​ព្រោះតែ​ស្ដេច​ចាម​យកប្រពន្ធ​យួន​ដែរ ។ រឿង​ទាំងនេះ​ជា​ការពិត​ជាក់​ស្ដែង​ ដែល​គេ​មិន​​អាច​ប្រកែក​បាន​ឡើយ​។
  8. នៅក្នុង​រាជ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ស​ភាពវឹកវរ​ និង​ក្នុង​ឥទ្ធិពល​ជាតិ​​ យួន​កាន់តែ​ធ្ងន់​បន្តិច​ម្ដងៗ​។ ពី​ឆ្នាំ​១៦២០ ​ដល់​ឆ្នាំ ​១៦២៤ , ​ស្ដេច​អង្គ​នេះ បាន​កែប្រែ​ច្បាប់​ទម្លាប់​នានា ក្នុង​ព្រះ​​រាជាណា​ចក្រ​កម្ពុជា​ទាំងមូល រួច​ក៏​បាន​តាំង​ទីក្រុង​នៅ​ឧត្ដុង្គ។
  9. ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II បាន​សុគត​ក្នុង​ចន្លោះ​ឆ្នាំ ​១៦២២ និង ​១៦២៧ ​។ ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II មានកូន​ ៣​នាក់​៖ កូន​ទី​១​គឺ ចៅ​ពញាតូ (​១៦២៥ ​-១៦៣១),​ កូន​ទី​២ (​គ្មាន​បាន​បញ្ជាក់​នៅក្នុង​ពង្សាវតា​រ​​ទេ​) និង​កូន​ទី​៣ គឺ​ព្រះអង្គ​ច័ន្ទ ហៅ​ចៅពញា​ចន្ទ ។
  10. នៅពេល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II យាង​ចូល​សុវណ្ណ​គ​ត ព្រះ​ឧទ័យ ជា​ឧបរាជ​(​បង​ព្រះ​ជ័យ​ជេដ្ឋា​ទី​II ) បាន​ដណ្ដើម​រាជ្យ​អំពី​កូន​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II(​ការដណ្ដើម​រាជ្យ​រវាង ​ក្មួយ​នឹង​មា​បាន​ផ្ទុះ​ជា​សង្គ្រាម ​ក្នុង​​ស្រុក​ក្លាយទៅជា​សោ​កនា​ដ្យ​ កម្មដ៏​សោកសៅ​មួយ​ក្នុង​រាជវង្សានុវង្ស​ក្សត្រ​អង្គ​នេះ​តរៀងមក )​។
  11. ចៅ​ពញាតូ បាន​គ្រងរាជ្យ​នៅ​ឆ្នាំ ​១៦២៥​ ហើយ​ទ្រង់​សុវណ្ណ​គ​ត​ទៅ​វិញ នៅ​ឆ្នាំ​១៦៣១ ។ ​ក្សត្រា​នេះ​ត្រូវ បាន​ជ័យជេដ្ឋា​ទី​II ជា​បិតា​អប់រំ​យ៉ាង​ហ្មត់ចត់​។ចៅ​ពញាតូមាន​គូ​ដណ្ដឹង​ម្នាក់​គឺ​ព្រះ​នាង​ អង្គ​វត្តី​។​​ ប៉ុន្តែ​ នៅពេល​ដែល ចៅ​ពញាតូ ​ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ​ព្រះ​ឧទ័យ ជា​មា បាន​រៀប​អភិសេក ព្រះ​នាង​ អង្គ​វត្តី​។​​ក្រោយមក​,​ចៅ​ពញាតូ​ចាក​ព្រះ​ភ្នួស​, លប​ទាក់ទង​ព្រះ​នាង​អង្គ​វត្តីគេច​ភៀសខ្លួន​ចេញពី​វាំង ។​ ប៉ុន្តែ ​ព្រះ​ឧទ័យ​​ចាប់​បាន​ទ្រង់​ក៏​ធ្វើ​គត់​ក្សត្រ​ទាំងពីរ​អង្គ​នោះ​ទៅ ។ នៅ​ឆ្នាំ ​១៦៤០​ព្រះ​ឧទ័យ ​បាន​ លើក​រាជ្យ​ឲ្យទៅ​កូន​​របស់​ខ្លួន​គឺ អង្គន​ន់​។ ពីរ​ឆ្នាំ​ក្រោយមក​ចៅពញា​ចន្ទ​(​កូន​ទី​៣ របស់​ជ័យជេដ្ឋា​ទី​II) បាន​ក្រោក​ឡើង​ប្រឆាំង​រួច​ក៏​​បាន​ធ្វើ​គត់ ព្រះ​ឧទ័យ ​និង​អង្គន​ន់ ។ឃាតកម្ម​ខាង​លើនេះ ​បាន​ធ្វើឲ្យ​សង្គ្រាម​ក្នុងស្រុក​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​រហូតទល់​នឹង​រាជ្យ​ជ័យ​ជេដ្ឋា​ទី​៤​។
  12. ចៅពញា​ចន្ទ​ទ្រង់​ព្រះនាម​ ព្រះ​រាមណ៍​ចុល​សៈ មាន​អគ្គម​ហេសី​ជា​ជាតិ​ជ្វា ។​​ចំណែក​ព្រះ​បទុម​រាជា​វិញ​(​កូន​របស់​ព្រះ​ឧទ័យ​)​កាលបើ​ឃើញ ​ចៅពញា​ចន្ទ​ធ្វើ​គត់​បិតា និង​ព្រះរាម​​របស់​ខ្លួន​ដូច្នោះ ក៏​តាំង​បង្ក​ទ័ព ក្រោក​ប្រឆាំង​ពញា​ចន្ទ​ភ្លាម​ដែរ ។ ​ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ ក៏​ភៀសខ្លួន​ទៅ​ពឹង​​មហេសី​ជ័យជេដ្ឋា​ទី​២ ដែល​ជា​ជាតិ​យួន​ឲ្យជួយ​ច្បាំង ។​ ក្ស​ត្រីជាតិ​យួន​នេះ​ធ្វើ​អន្តរាគមន៍​ភ្លាម ដោយ​នាំ​ទ័ព​(​សញ្ជាតិ​ជា​យួន​)​ដែល​ទើបតែ​រំដោះ​រួច​ពី​នឹម​ពួក​តុងកឹង ។ ពេលនោះ ចៅពញា​ចន្ទ​ត្រូវ​យួន​ចាប់​ឃុំ​ក្នុង​ទ្រុង​ដែក​​រួច ​បន្ទាប់​មក​ទ្រង់​ សុវណ្ណ​គត់ ។ ព្រះ​បទុម​រាជា​ឈ្នះ​សង្គ្រាម​(​ដោយសារ​យួន​ជួយ​)ក៏​ឡើង​សោយរាជ្យ​ ហើយ​​ ទ្រង់​សុវណ្ណ​គត់នៅ​ឆ្នាំ​១៦៧២ ​។ ​ព្រះអង្គ​ជី ជា​បុត្រ​ច្បង ឡើង​ស្នងរាជ្យ​សម្បត្តិ ​។ ប៉ុន្តែ ​ក្រោយ ​មក​ព្រះអង្គ​ជី​​ត្រូវ​យួន​ធ្វើ​គត់​ដើម្បី​លើក​អង្គន​ន់ ជា​ឧបរាជ​ ។
  13. ពេល​ព្រះអង្គ​ជី​សុគត់ ​ប្អូន​របស់​ក្សត្រ​អង្គ​នេះ​ឡើង​គ្រង​រាជ្យ ​ទ្រង់​សន្មតិ​នាម​ហៅថា ព្រះបាទ​ជ័យ​​-ជេដ្ឋា​ទី​IV ។
  14. កម្ពុជា​ក្រោម​មិនមែន​វៀតណាម​ខាងត្បូង​ទេ​។​ប្រទេស​ដែល​ហៅ​ថា​វៀតណាម​ ខាងត្បូង​​គឺជា​ដែនដី​ រាប់​ចាប់តាំងពី​ខ្សែស្រប​ទី​១៧​ឆ្ពោះ​ទៅ​ប៉ែក​ខាងជើង ​។ ចំណែក​ប្រទេស​កម្ពុជា​​ក្រោមឬ​កូសាំង​ស៊ីន ​គឺជា​ដែនដី​ស្ថិត​នៅ​ភាគ​ខាង​ ត្បូង​ ប្រទេស​វៀតណាម​​ខាងត្បូង​ចុះ​មក​ទល់​និង​សមុទ្រ​ចិន និង​ឈូង​ សមុទ្រ​សៀម ។
  15. នៅក្នុង​សតវត្ស​ន៍​ទី ១៦, ​១៧, ​១៨ ​សាកលលោក​មិនទាន់​ស្គាល់​ឈ្មោះ​កូសាំង​ស៊ីន​ទេ គេ​ស្គាល់​​ឈ្មោះ​ មួយ​ទៀត​សម្រាប់​ភូមិភាគ​នេះ​គឺ​ប្រទេស​កម្ពុជា​។
  16. ជនជាតិ​យួន​បាន​ចូល​មក​រាតត្បាត​ទឹកដី​កម្ពុជា​ក្រោម​ពី​ឆ្នាំ​ ១៦៣០ ​ប៉ុន្តែ ​ពុំទាន់​បាន​កាន់កាប់​ទឹកដី​​ របស់​ខ្មែរ​នេះ​ផ្ទាល់​នៅ​ឡើយ ​ព្រោះ​ប្រជារាស្ត្រ​ដែល​ជា​ម្ចាស់​ទឹក​ដី​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​តបត​ ទល់នឹង​ ជនជាតិ​​យួន​ជានិច្ច​។​ជនជាតិ​យួន​បាន​ល្បង​ដណ្ដើម​យក​ទឹកដី​កម្ពុជា ​ក្រោម​ ចាប់​តាំងពី​ឆ្នាំ​ ១៦៣០​ មក​ទល់នឹង ​១៨៥៩(​ក្នុង​រយៈពេល​អាណា​និគម​និយម​បារាំង​សែស ​ត្រួតត្រា​ដែនដី​កម្ពុជា​ក្រោម ​ពេញបន្ទុក​) ។
  17. នៅ​ចំពោះមុខ​ការតស៊ូ​ដ៏​ខ្លាំងក្លា​របស់​ប្រជារាស្ត្រ​ខ្មែរ​ក្រោម ស្ដេច​យួន​បាន​ចុះ​សន្ធិ្ធសញ្ញា​មួយ​ជា​មួយ អា​​ណា​និគម​បារាំង នា​ថ្ងៃ​ទី​១៥ ​មីនា ​១៨៧៤​ ដោយ​ស្ដេច​យួន​បាន​ប្រកាស​ថាយួន​គ្មាន​ សិទ្ធិ​លើ​ទឹកដី​​ កម្ពុជា​ក្រោម​ឡើយ ​។
សូមបញ្ជាក់​ថា ​ដែនដី​កម្ពុជា​ក្រោម​ត្រូវ​រាប់​បញ្ជូ​លកោះ​ពីរផង ​គឺ កោះ​ត្រឡាច​(Con Son យួន​ហៅ​ កូន​សឺ​ន​) និង​កោះ​​ត្រល់​ (Phu​ Quoc ​យួន​ហៅ​ហ្វូ​កួ​ក​) ។ ​អាណាខេត្ត​នៅ​កម្ពុជា​ក្រោម នៅ​កម្ពុជា​ក្រោម​ទាំងមូល ​កាលពី​សម័យ​មុន​ចែកចេញ​ជា​អាណាខេត្ត​ធំៗ​៤​គឺ​៖
  1. ១-​អាណាខេត្ត​ដូ​ណៃ​ 
  2. ២-​អាណា​ខេត្ត ​ឡុង​ហូ
  3. ៣-​អាណា​ខេត្ត មាត់​ជ្រូក
  4. ៤-​អាណា​ខេត្ត ពាម
ក្រោយមក​អាណាខេត្ត​ទាំងនោះ​ត្រូវបាន​បែងចែក​ជា​ខេត្ត​តូចៗ​ចំនួន ​២១​ខេត្ត ​ដែល​នៅ​ប្រើ​រហូត ​ដល់​ចុង​ ទសវត្សរ៍​ឆ្នាំ​១៩៦០ ។
ឈ្មោះ​ខេត្ត​ទាំង​២១​នោះគឺៈ
  1. ១- ព្រះ​ត្រពាំង​ 
  2. ២-​ស្រុក​ឃ្លាំង
  3. ៣-​មាត់​ជ្រូក​
  4. ៤-​ក្រមួន​ស​រ
  5. ៥-​ពល​លាវ​
  6. ៦-​ទឹកខ្មៅ
  7. ៧-​ពាម​
  8. ៨-​ព្រែក​ឫស្សី
  9. ៩-​លង់​ហោ​
  10. ១០-​ពាម​បា​រ៉ា​ជ្ញ
  11. ១១-​រោងដំរី​
  12. ១២-​ព្រៃនគរ
  13. ១៣-​ទួល​តា​មោក
  14. ១៤-​ផ្សារ​ដែក
  15. ១៥-​ចង្វារ​ត្រពាំង​-​ស្រកា​ត្រី​
  16. ១៦-​មេ​ស
  17. ១៧-​កោះ គង​
  18. ១៨-​ព្រះ​សួគ៌ា
  19. ១៩-​ផ្សំ​អំបើស​
  20. ២០-​ឈ្មោះ​ថ្មី​
  21. ២១-​អូ​កាប់
ការកែប្រែ​ឈ្មោះ​ខេត្ត​ខ្មែរ​ទៅ​ជា​ភាសា​យួន​នៅក្នុង​ជំនាន់​បារាំង
  1. ១- ព្រះ​ត្រពាំង​(Tra Vinh=​ត្រា​វិញ​)​
  2. ២-​ស្រុក​ឃ្លាំង​(Soc Trang=​សុកត្រាំង)
  3. ៣-​មាត់​ជ្រូក​(Chau doc=​ចូ​វ​ដុក​)
  4. ​៤-​ក្រមួន​ស​រ​(Rach Gia=​រ៉ា​ច​យ៉ា​)
  5. ៥-​ពល​លាវ​ ​(Bac Lieu=​បាក់​លៀវ​)
  6. ៦-​ទឹកខ្មៅ​(Ca Mau=​កា​ម៉ា​វ​)
  7. ៧-​ពាម​(Ha Tien=​ហា​ទៀន​)​
  8. ​៨-​ព្រែក​ឫស្សី​(Can Tho=​កឺ​ន​ថឹ​)
  9. ៩-​លង់​ហោ​(Vinh Long=​វិញ​ឡុង​)
  10. ១០-​ពាម​បា​រ៉ា​ជ្ញ​(Long Xuyen=​ឡុង​ស្វៀន​)
  11. ១១-​រោងដំរី​(Tay Ninh=​តីនីញ​)
  12. ​១២-​ព្រៃនគរ​(Sai Gon=​សាយ​យ្គ​ន​)
  13. ១៣-​ទួល​តា​មោក​(THu Dau Mot=​ធូ​យ៉ូវ​ម៉ូត​)
  14. ១៤-​ផ្សារ​ដែក​(Sa Dec=​សា​ដេក​)
  15. ១៥-​ចង្វារ​ត្រពាំង​(Bien Hoa​បៀ​ន​វ៉ា​)
  16. ​១៦-​មេ​ស​(My Tho=​មី​ថរ​)
  17. ១៧-​កោះ​គង​(Go Cong=​ហ្ក​កុង​)
  18. ​១៨-​ព្រះ​សួគ៌ា​(Ba Ria=​បារៀ​)
  19. ១៩-​ផ្សំ​អំបើស​(Ben Tre=​បេន​ត្រែ​)
  20. ​២០-​ឈ្មោះ​ថ្មី​(Tan An=​តឹន​អាន​)
  21. ២១-​អូ​កាប់​(Cap. St.​ Jacques=​កាប​សាំង​ហ្សាក់​)
ការកែប្រែ​ឈ្មោះ​ខេត្ត​ខ្មែរ​ទៅ​ជា​ភាសា​យួន​នៅក្នុង​ជំនាន់​ង៉ូ​ឌី​ញ​យៀម
  1. ១- ព្រះ​ត្រពាំង​(Vinh ​Binh=​វិញ​ប៊ិញ​)
  2. ២-​ស្រុក​ឃ្លាំង​(Soc Trang=​សុក​ត្រាំ​ង​, Bac Lieu=​បាក់​លៀវ​)
  3. ៣-​មាត់​ជ្រូក​(An Giang=​អាង​យ៉ាង​, Chau Doc=​ចូ​វ​ដុក​, Long Xuyen=​ឡុង​ស្វៀន​)
  4. ៤-​ក្រមួន​ស​រ​(Choung Thien=​ជួង​ធៀន​, Rach Gia=​រ៉ាច់យ៉ា​, Can Tho=​កឹន​ថឹ​, Ba Xuyen=​បា​ស្វៀន​, An Xuyen=​អាន​ស្វៀន​)
  5. ៥-​ពល​លាវ​(Ba Xuyen=​បា​ស្វៀន​, An​ Xuyen=​អាន​ស្វៀន​)
  6. ៦-​ទឹកខ្មៅ​(An Xuyen=​អាន​ស្វៀន​, [Ca Mau​-Bac Lieu=​កា​ម៉ា​វ​-​បាក់​លៀវ​])
  7. ៧-​ពាម​(Kien Giang=​គៀន​យ៉ាង​[Ha Tien-Rah Gia=​ហា​ទៀន​-​រ៉ាច់យ៉ា​])
  8. ៨-​ព្រែក​ឫស្សី​(Phong​ Dinh=​ហ្វុង​យិញ​)
  9. ៩-​លង់​ហោ​(Vinh ​Long=​វិញ​ឡុង​[Vinh Long-​Sa Dec=​វិញ​ឡុង​-​សា​ដេន​]
  10. ១០-​ពាម​បា​រ៉ា​ជ្ញ​(Long ​Xuyen=​ឡុង​ស្វៀន​)
  11. ១១-​រោងដំរី​(Tay Ninh=​តីនីញ​)
  12. ១២-​ព្រៃនគរ​(Sai Gon=​សាយ​ហ្គ​ន​,[Gia Dinh​-Cho lon=​យ៉ាឌី​ញ​-​ចឺ​ឡឺន​])
  13. ១៣-​ទួល​តា​មោក​(Binh Duong=​ប៊ិញ​យឿង​[Binh Long=​ប៊ិញឡុង​])
  14. ១៤-​ផ្សារ​ដែក​(Kien Phong=​គៀន​ហ្វុង​)
  15. ១៥-​ចង្វារ​ត្រពាំង​(Phuoc ​Thanh=​ហ្វឿក​ថាញ់​, Phuoc Long=​ហ្វឿក​ឡុង​)
  16. ១៦-​មេ​ស​(Dinh​ Tuong=​យិញ​ទឿង​)
  17. ១៧-​កោះ គង​(Dinh ​Tuong=​យិញ​ទឿង​, Long An=​ឡុង​អាន​)
  18. ១៨-​ព្រះ​សួគ៌ា​(Phuoc ​Tuy=​ហ្វឿក​ធ្វី​, Binh ​Tuy=​ប៊ីញ​ធ្វី​)
  19. ១៩-​ផ្សំ​អំបើស​(Kien​ Hoa=​គឿន​ហ្វា​)
  20. ២០-​ឈ្មោះ​ថ្មី​(Long​ An=​ឡុង​អាន​)
  21. ២១-​អូ​កាប់​(Vung ​Tau=​វង់​តូ​វ​)
ដោយ សេង ឌីណា 22/06/2017 22/06/2017 rfi media
ក្បួនដង្ហែញ្ញត្តិរបស់សហគមន៍ខ្មែរកម្ពុជាក្រោម កាលពី​ថ្ងៃទី១១ សីហា ២០១៤ (រូបថតឯកសារ)
RFI/Chab Mikthona
  1. ថ្ងៃទី៤ ខែមិថុនា ​គឺ​ជា​ថ្ងៃ​ដែល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ​នាំគ្នា​រំឭកខួប ​នៃ​ការ​បាត់បង់ទឹកដី​កម្ពុជា​ក្រោម ​ដែល​ត្រូវ​បាន​បារាំង​ដាក់​បញ្ចូល​ក្នុងទឹកដី​វៀតណាម ​នៅ​ក្នុង​អំឡុង​ពេល​ដែល​បារាំង​ដាក់អាណាព្យាបាល​លើ​កម្ពុជា។ ​ក៏ប៉ុន្តែ ​ជាទូទៅ ​គេ​តែងតែ​ឃើញ​មាន​ភាពចម្រូងចម្រាស​គ្នា​ខ្លាំង ​ទាក់ទង​នឹង​បញ្ហា​នេះ ​ដោយ​ភាគី​វៀតណាម តែងតែ​បាន​លើកឡើង​ថា ​ទឹកដី​កម្ពុជា​ក្រោម​ជា​កម្មសិទ្ធិ​របស់​វៀតណាម​​តាំងពីរយូរមកហើយ ​មិនមែន​ទើប​តែ​ត្រូវ​អាណានិគម​បារាំង​កាត់ចេញ​ពី​កម្ពុជា ​នៅ​ឆ្នាំ​១៩៤៩។ ​តើ​ពិតប្រាកដ​ទៅ ​កម្ពុជា​បាន​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅវៀតណាម​ចាប់តាំង​ពីពេលណាមក?
  2. ប្រវត្តិ​នៃ​ទឹកដី​កម្ពុជាក្រោម ដែលបារាំង​ហៅថា កូសាំងស៊ីន (Cochinchine) ត្រូវបាន​កត់ត្រា​ទុក​នៅ​ក្នុង​ឯកសារ​ប្រវត្តិសាស្រ្ត​ជាច្រើន ដែលមិនគួរ​ជា​បញ្ហា​ចម្រូងចម្រាស ដូចអ្វី​ដែល​បានកើតឡើង​នៅពេលនេះ​ទេ ប្រសិនបើ​ភាគី​ម្ខាងៗ​មិន​នាំគ្នា​បកស្រាយ​ទាញ​យក​ត្រូវតែ​រៀងៗខ្លួន​ទេនោះ។
  3. ទឹកដី​កម្ពុជា​ក្រោម​ត្រូវបាន​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម នៅ​ឆ្នាំ​១៩៤៩ គឺ​ជា​រឿង​មិនអាច​ប្រកែក​បាន ដោយសារ​តែ​មាន​ឯកសារច្បាប់​ជា​សំអាង គឺ​ច្បាប់ ដែល​សភា​បារាំង​បាន​អនុម័ត នៅ​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​១៩៤៩។ ក៏ប៉ុន្តែ គេ​ក៏​គួរតែ​ទទួលស្គាល់​ផងដែរ​ថា ច្បាប់​ឆ្នាំ​១៩៤៩​នោះ មិនមែន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ចេញ​ពី​ទឹកដី​កម្ពុជា ប្រគល់​ទៅ​ឲ្យ​វៀតណាម​នោះទេ ពីព្រោះ​ថា ទឹកដី​កម្ពុជា​ក្រោម​នេះ​លែង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​តាំង​ពីរាប់​រយឆ្នាំ​មុនម៉្លេះ
  4. តាមការពិត កម្ពុជា​បាន​ចាប់ផ្តើម​បាត់​ដី​កម្ពុជាក្រោម​​បន្តិចម្តងៗ តាំង​ពី​អំឡុង​សតវត្សរ៍​ទី១៧ គឺ​នៅ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យជេដ្ឋាទី២ ដែល​មាន​មហេសី​ជា​កូនស្រី​ស្តេច​អាណ្ណាម ហើយ​ដែល​បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​រស់​នៅ​ក្នុង​ខេត្ត​ព្រៃនគរ (ឈ្មោះដើម ខេត្ត​ព្រៃគ)។ បន្តិចម្តងៗ នៅ​ក្នុងពេល​ដែល​នគរខ្មែរ​ធ្លាក់ចុះទន់ខ្សោយ ដោយសារតែ​ការកៀបសង្កត់​ពី​សៀម និង​អាណ្ណាម​ផង និង​ដោយសារ​ជម្លោះផ្ទៃក្នុង​ដណ្តើម​រាជបល្ល័ង្ក​ផង​ នគរអាណ្ណាម​ក៏​បាន​ពង្រីក​ការកាន់កាប់​ទឹកដី​កម្ពុជា​ក្រោម​ជា​លក្ខណៈ​អចិន្រ្តៃយ៍ ដោយ​តាំង​ខ្លួន​ជា​ម្ចាស់ស្រុក។
  5. គិតត្រឹម​ឆ្នាំ​១៨៣៤ ពោលគឺ​ប្រមាណ​ជា ៣០ឆ្នាំ​មុនពេល​បារាំង​ចូល​មក​ដាក់​អាណានិគម​នៅ​ឥណ្ឌូចិន កម្ពុជា​បាន​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​​ស្ទើរតែ​ទាំងស្រុង (លើកលែងតែ​ស្រុកទ្រាំង ដែល​បាត់បង់​នៅ​ឆ្នាំ​១៨៤០)
  6. នៅ​ឆ្នាំ​១៨៤៥ នៅ​ពេល​ដែល​ព្រះបាទ​អង្គឌួង​ឡើង​គ្រងរាជ្យ នគរ​ខ្មែរ​ត្រូវ​បាត់បង់​ឯករាជ្យ​ស្ទើរតែ​ទាំងស្រុង ដោយ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​នគរ​សៀម និង​នគរ​អាណ្ណាម។ នៅ​ក្នុង​ស្ថានភាព​នោះហើយ ដែល​ព្រះបាទ​អង្គឌួង ត្រូវ​សៀម និង​អាណ្ណាម​បង្ខំ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​​កាត់​ខេត្ត​ប៉ែក​ពាយ័ព្យ​ទៅ​ឲ្យ​សៀម និង​ទទួលស្គាល់​ឲ្យ​វៀតណាម​បន្ត​កាន់កាប់​​ទឹកដី​កម្ពុជា​ក្រោមតទៅទៀត។ ចាប់ពី​ពេល​ចុះ​សន្ធិសញ្ញា​នោះហើយ ដែល​ប្រជាជន​ខ្មែរ​នៅ​កម្ពុជា​ក្រោម​បាន​នាំគ្នា​រត់​មក​រស់​នៅ​នគរ​ខ្មែរ​វិញ ដោយសារ​តែ​ពួក​​ទទួលរង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​កាន់តែ​ខ្លាំង​​ពី​ប្រជាជន និង​អាជ្ញាធរ​អាណ្ណាម។ ឈ្មោះ​ភូមិ ស្រុក​ ខេត្ត​​ទាំងអស់​នៅ​កម្ពុជាក្រោម​​ត្រូវ​បាន​អាជ្ញាធរ​អាណ្ណាម​​ប្តូរ​ទៅ​ជា​ភាសា​វៀតណាម​វិញ​ទាំងអស់ ដើម្បី​ឲ្យ​គេ​ភ្លេច​ឈ្មោះ​ដើម​ជា​ខ្មែរ
  7. មិនត្រឹមតែ​ប៉ុណ្ណោះទេ សូម្បី​តែ​ដែនដី​ខ្មែរ​កណ្តាល​ក៏​ត្រូវ​ប្រឈមមុខ​នឹង​ការ​​បាត់បង់​ផងដែរ នៅ​ពេលនោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ព្រះបាទ​អង្គ​ឌួង​ស្វះស្វែង​រក​ជំនួយ​ពី​អធិរាជ​ណាប៉ូឡេអុង​ទី៣​របស់​បារាំង ដើម្បីទប់ទល់​នឹង​នគរ​សៀម និង​អាណ្ណាម។
  8. នៅ​ឆ្នាំ​១៨៥៨ បារាំង​បាន​បញ្ជូន​កងទ័ព​ទៅ​​វាយលុក​ទៅលើ​នគរ​អាណ្ណាម រហូត​ដណ្តើម​យក​​​ទឹកដី​កម្ពុជា​ក្រោម​មកកាន់កាប់​ នៅ​ឆ្នាំ​១៨៦២ មុននឹង​ដាក់​អាណាព្យាបាល​លើ​កម្ពុជា (១៨៦៣) វៀតណាម (១៨៨៤) និងឡាវ (១៨៩៣) បង្កើត​ទៅ​ជា​សហភាព​ឥណ្ឌូចិន។
  9. គួរបញ្ជាក់ថា នៅ​ក្នុង​សហភាព​ឥណ្ឌូចិន​នេះ ដែនដី​កូសាំងស៊ីន​មាន​លក្ខណៈពិសេស​ពី​ប្រទេស​​កម្ពុជា វៀតណាម និង​ឡាវ។ កម្ពុជា វៀតណាម និង​ឡាវ គឺ​ជា​ប្រទេស​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង ចំណែក​កូសាំងស៊ីនវិញ នៅក្រោយ​​ពេល​ដែល​បារាំង​​ច្បាំង​ដណ្តើម​យ​ក​បាន​ពី​នគរ​អាណ្ណាម នៅ​ឆ្នាំ​១៨៦២ បារាំង​មិនបាន​ដាក់​​បញ្ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​វិញ​នោះទេ តែ​បារាំង​បាន​យកដែនដី​កូសាំងស៊ីន​នេះ​ទុក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​មាន​លក្ខន្តិកៈ​ជា​ដែនដី​បារាំង​នៅ​នាយសមុទ្រ (Territoire d’Ouetre-Mer)។ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ បារាំង​ក៏​បន្ត​មាន​ដែនដី​នៅ​នាយ​សមុទ្រ​យ៉ាង​ច្រើន​ដែរ ដូចជា Nouvelle-Calédonie និង Polynésie française ជាដើម ដែល​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្បែរ​ប្រទេស​អូស្រ្តាលី និង​នូវែលសេឡង់។
  10. ដូច្នេះ សរុប​សេចក្តីមកវិញ បើ​យោងទៅលើឯកសារ​ប្រវត្តិសាស្រ្ត កម្ពុជា​ក្រោម គឺ​ជា​អតីត​ទឹកដី​របស់​នគរ​ខ្មែរ មិនមែន​ជា​របស់​វៀតណាម​តាំង​ពី​ដើម​មក​នោះទេ។ ក៏ប៉ុន្តែ កម្ពុជា​ក្រោម​នេះ​​ក៏​មិនមែន​ទើប​នឹង​ត្រូវ​បាន​បាត់បង់​ ដោយ​សារ​បារាំង​កាត់​ឲ្យ​វៀតណាម នៅ​ឆ្នាំ​១៩៤៩​នេះ​ដែរ។ តាមរយៈ​​ច្បាប់ ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​១៩៤៩ បារាំង​​​គ្រាន់តែ​បាន​​​ប្រគល់​ទឹកដី​កូសាំងស៊ីន ដែល​បារាំង​ច្បាំង​ដណ្តើម​យក​ពី​វៀតណាម នៅ​ឆ្នាំ​១៨៦២ ឲ្យ​ទៅវៀតណាម​វិញ​ប៉ុណ្ណោះ មិនមែន​ជា​ការ​កាត់យក​ពី​កម្ពុជា​ទៅ​ឲ្យ​វៀតណាម​នោះទេ។ ទឹកដី​កម្ពុជា​ក្រោម​នេះ កម្ពុជា​បាន​បាត់បង់​ទៅ​វៀតណាម​ តាំង​ពី​មុនពេល​បារាំង​ចូល​មក​ដាក់​អាណានិគម​នៅ​ឥណ្ឌូចិន​ទៅទៀត គ្រាន់តែ​ថា កម្ពុជា​ក៏​​មិនបាន​បោះបង់ការ​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​នេះ​ពី​វៀតណាម​​មកវិញ​នោះដែរ។ រហូត​ទាល់តែ​មាន​ច្បាប់​បារាំង​ ដែល​សម្រេច​ភ្ជាប់​ទឹកដី​កូសាំងស៊ីន​ទៅ​ប្រទេស​វៀតណាម នៅ​ឆ្នាំ​១៩៤៩ ទើប​ធ្វើ​ឲ្យ​​កម្ពុជា​​លែង​អាច​ធ្វើការ​តវ៉ា​​តាមផ្លូវច្បាប់​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​នេះ​មកវិញ ពីព្រោះ​ថា យោងតាម​គោលការណ៍​នៃ​នីតិ​អន្តរជាតិ ព្រំដែន​ដែល​បន្សល់ទុក​ដោយ​មហាអំណាច​អាណានិគម គឺ​ជា​ព្រំដែន​ស្ថាពរ ដែល​មិន​អាច​សើរើ​ឡើងវិញ​បាន៕
រូបភាពផ្សេងៗ

ត្រកូលខ្មែរក្រោមដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ (ឆ្នាំ ២០១៣)។ បញ្ហារបស់ខ្មែរក្រោមគឺ បើតស៊ូក្នុងស្រុកកម្ពូជានឹងត្រូវជាប់គុក បើរត់គេចមកស្រុកខ្មែរ/កម្ពុជា គេចោទថាជា យួន មិនមែនជាខ្មែរក្រោម !

​អត្ថបទ​ចុះផ្សាយ លើ​កាសែត ព្រៃនគរ លេខ ៣ ឆ្នាំ ទី ១ ផ្សាយ​តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត ថ្ងៃ​ចន្ទ ០៧ កើត ខែបុស្ស ឆ្នាំ កុរ​នព្វស័ក ព​. ស​. ២៥៥១ ​ត្រូវ ​នឹង​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០០៨

​បច្ចុប្បន្ន ខ្មែរក្រោម​រស់នៅ​ជុំវិញ​ពិភពលោក ទោះបី​បាន​ស្គាល់គ្នា​ក្តី មិន​ស្គាល់​ក្តី  កាលណា​បានឮ ឈ្មោះ ហើយ គេ​អាច​ដឹងថា អ្នកនោះ​ជា​ខ្មែរក្រោម​យ៉ាងពិត​ប្រា​ដក​ព្រោះ​ពួកគាត់​មានត្រកូល​ជាទី​សម្គាល់ ។

​ក្នុង​រជ្ជកាល​ស្តេច​យួន​ឈ្មោះ​យ៉ា​ឡុង (Gia Long) គ​. ស​. ១៨១៣ ប្រទេស​កម្ពុជា សោយរាជ្យ​ដោយ ព្រះបាទ​អង្គ​ច័ន្ទ (១៧៩៦_១៨៣៨) នគរ​មាន​ជម្លោះផ្ទៃក្នុង​រវាង​ក្រុមព្រះ​រាជវង្ស​ផង ធ្វើសង្គ្រាម​ជាមួយ​ប្រ ទេស សៀម​ផង ។ ស្តេច​ខ្មែរ​ខ្លះ​ចង់បាន​រាជបល្ល​ង្គ​ក៏​ទៅ​ទីពឹង​យួន​សៀម​មកជួយ​សម្លាប់​ខ្មែរ ដើម្បី​ឡើង ធ្វើ​ស្តេច​បន្តុប​ពី​យួន​និង​សៀម រួច​ឲ្យ​យួន​ចូលមក​នៅ​ពាសពេញ​ទឹកដី​ខ្មែរ ។ (​ល្បិច​នេះ​អ្នក​ដឹក នាំ​ខ្មែរ​នៅ តែ​ប្រើ ) ។ ក្នុងពេល​ប្រទេស​កើត​កលិយុគ​ដូច្នេះ ពួក​យួន​ឆ្លៀតឱកាស​បង្កើន ការ​វាតទី​លើទឹក​ដី​ខ្មែរ​ដោយ បញ្ជូន​ទ័ព​យួន​រាប់ពាន់នាក់ មក​ច្បាំង​ជាមួយ​ខ្មែរក្រោម​នៅ​ដែនកម្ពុជា​ក្រោម និង​យក​អំណាច​បង្ខំ​ឲ្យ​ខ្មែរ ក្រោម​ផ្លាស់ប្តូរ​ទំនៀម ទំលាប់ ប្រពៃណី វប្បធម៌​ដែលជា​របៀបរបប​ខ្មែរ​ទៅជា​យួន​វិញ ។ ការបង្ខំ​ឲ្យ ខ្មែរក្រោម​ក្លាយខ្លួន​ទៅជា​យួន​នោះ មានការ​បង្ខំ​ឲ្យ​ទទួល​នូវ​ត្រកូល​ដែល​ស្តេច​យួន​ឈ្មោះ​យ៉ា​ឡុង បាន ដាក់​ឲ្យ​ផងដែរ ។

តារាងវង្សត្រកូលខ្មែររក្រោមមួយត្រូវបានសរសេរលើជញ្ជាំងផ្ទះនៅភូមិអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។
តារាងវង្សត្រកូលខ្មែររក្រោមមួយត្រូវបានសរសេរលើជញ្ជាំងផ្ទះនៅភូមិអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។
យោងតាម​សៀវភៅ «​ប្រជាជន​យួន​កំណើត​ខ្មែរ​» (NgườiViệtGốcMiên) ដែល​បាន​សរ សេរ​ដោយ អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ជា​ជនជាតិ​យួន ឈ្មោះ ឡេ ហឿង ( Lê Hương )  បោះ​ពុ​ម្ភ​ឆ្នាំ ១៩៦៩ ថា ស្តេច​យួន​ឈ្មោះ​យ៉ា​ឡុង​បានដាក់​ត្រកូល​ឲ្យ​ខ្មែរក្រោម មាន ៥ គឺ​៖
  1. ១.​ត្រកូល ថាច់ (Thạch) មានន័យថា ថ្ម​
  2. ២.​ត្រកូល សឺ​ង​,​សឺ​ន​,​ស៊ើ​ង (Sơn) មានន័យថា ភ្នំ​
  3. ៣.​ត្រកូល ឡឹម​,​លឹម ឬ ឡាំ (Lâm) មានន័យថា ព្រៃ​
  4. ៤.​ត្រកូល គឹម Kim) មានន័យថា លោហធាតុ​
  5. ៥.​ត្រកូល យ័​ញ ឬ ដា​ញ់ (Danh) មានន័យថា ឈ្មោះ
  6. ត្រកូល ចៅ (Châu) មកពី​ពាក្យ​ខ្មែរ​ថា ចៅ​
​ត្រកូល​ចៅ​នេះ​លោក ឡេ ហឿង បានសរសេរថា ជា​ត្រកូល​ចេញ​មកពី​ស្រុក ខ្មែរ​សម្រាប់​ប្រុសៗ អ្នក​នៅ ខេត្ត មាត់ជ្រូក ចំពោះ​ស្ត្រី​វិញ​ប្រើ​ត្រកូល នាង ។  ប៉ុន្តែ​បើតាម​លោក ង្វៀង ឌិន ដៅ (Nguyễn Đình Đầu) ជា​ជនជាតិ​យួន​ដដែល បាន​មានប្រសាសន៍ថា ខ្មែរក្រោម​មិនមែន​មាន​ត្រឹម​ត្រកូល​ទាំង ៦ ប៉ុណ្ណោះ​ទេ  លោក ថា​ត្រកូល​ខ្មែរក្រោម​ដែល​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ព្រះបរមរាជវាំង​យួន មានដូច​ជា​៖

Khmer Krom Family Name
​មុន គ​.​ស​.១៨១៣ សម័យ​ស្តេច​យួន​ឈ្មោះ យ៉ា ឡុង នោះ គឺ​ខ្មែរក្រោម​មិន បាន​ប្រើ​ត្រកូល​ទេ ។ ចំណែក​ខ្មែរ​អ្នក​នៅ​ប្រទេស​កម្ពុជា​ក៏​មិនមាន​ត្រកូល ដែរ ។ លុះដល់​ឆ្នាំ ១៩០៥ ទើប​បារាំង​បានប្រកាស ជា​សាធារណៈ​ឲ្យ​ខ្មែរ​ប្រើ​ត្រកូល​តាមរបៀប​កូន​ត្រូវ​យកឈ្មោះ​ឪពុក​ធ្វើជា​ត្រកូល​របស់ខ្លួន ។ ត្រកូល ដែល ខ្មែរ ក្រោម​ធ្លាប់ប្រើ​នោះ មាន​លក្ខណៈ​ដូចខាងក្រោម ។
  1. ​ថាច់ (Thạch)
  2. សឺ​ង សឺន (Sơn)
  3. គឹម (Kim)
  4.  កៀង (Kiên)
ត្រកូល​ទាំង ៤ ខាងលើនេះ​សម្រាប់​ខ្មែរក្រោម​អ្នក​នៅ​ត្រើយ​ខាងកើត​ទន្លេ បាសាក់ មាន​ខេត្ត​ព្រះ​ត្រពាំង ខេត្ត​លង់​ហោរ ជាដើម ។

​ចំពោះ​ត្រកូល ដាវ ( Đào ) មួយ​នេះ​ភាគច្រើន​សម្រាប់​ខ្មែរក្រោម​អ្នក​នៅ ខេត្ត ព្រែក​ឫស្សី ។  រីឯ​ប្រុសៗ ខ្មែរក្រោម​អ្នក​នៅ ខេត្ត​ក្រមួនស វិញ​គេ​ភាគច្រើន​ប្រើ​ត្រកូល យ័​ញ ឬ ដា​ញ់ ជា​ពាក្យ​ចេញពី​(Danh) របស់​យួន​តែមួយ អ្នកខ្លះ​គេ​និយម​ហៅ​តាម សំនៀង​យួន​ថា យ័​ញ បើតាម​សំនៀង​អង់គ្លេស​ថា​ដា​ញ់ ចំពោះ​ស្ត្រី​ខ្មែរក្រោម​នៅ​ខេត្ត​នេះ​វិញ​គេ​ប្រើ​ត្រកូល ធី (Thị) មានន័យថា​ផ្សារ ។ ចំពោះ​ខេត្ត​ឃ្លាំង ខេត្ត​ពល​លាវ និង ខេត្ត​ទឹកខ្មៅ វិញ​ខ្មែរក្រោម​ប្រើ​ត្រកូល​ជាច្រើន​ដូចជា ។ ជាសរុបងាយស្រួលគិត ខ្ញុំបានតម្រៀបតាមលំដាប់ត្រកួលខ្មែរក្រោមដូចខាងក្រោមនេះគឺ
  1. កៀង (Kiên)
  2. ង៉ូ (Ngo)
  3. តោ (Tô)
  4. ត្រឹង (Tran)
  5. ហ្វិ​ន (Hùynh)
  6. ​តាំង (Tăng)
  7. ​ត្រឹង (Trần)
  8. ​ត្រឹម (Trầm)
  9. ​ត្រឿ​ង (Trương)
  10. ​ហុង (Hồng)
  11. ​ឡឺ (Lưu)
  12. កៅ (Cao)
  13. គឹម Kim) មានន័យថា លោហធាតុ​
  14. ចៅ (Châu) មកពី​ពាក្យ​ខ្មែរ​ថា ចៅ​
  15. ញឹង (Nhan)
  16. តាំង (Tang)
  17. តូ (To)
  18. ថាច់ (Thạch) មានន័យថា ថ្ម​
  19. ទ្រី​វ (Triệu)
  20. យឿង (Duong)
  21. យៀប (Diep)
  22. យ័​ញ ឬ ដា​ញ់ (Danh) មានន័យថា ឈ្មោះ
  23. លី (Ly)
  24. លឹម (Lim)
  25. សឺ​ង​,​សឺ​ន​,​ស៊ើ​ង (Sơn) មានន័យថា ភ្នំ​
  26. ហូ​វ (Hữu)
  27. ហ្វឹន (Huynh)
  28. ឡឹម​,​លឹម ឬ ឡាំ (Lâm) មានន័យថា ព្រៃ​
  29. លូ (Luu)
​ទោះបី​មានការ​បែងចែក​ត្រកូល​ទៅ​ដំបន់ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ខ្មែរក្រោម​ពី​សំ ណាក់​ស្តេច យួន​ក្តី តែ​បច្ចុប្បន្ន​ត្រកូល​ទាំងនេះ​ត្រូវបាន​លាយ​ចម្រុះ​គ្នា​ទៅវិញទៅមក​ស្ទើរ​គ្រប់​ខេត្តហើយ ។  យើង​មិន កំណត់​បាន​ថា​ត្រកូល ថាច់ ឬ សឺ​ង សុទ្ធតែជា​អ្នក​នៅ​ខេត្ត​ព្រះ​ត្រ ពាំង​ទាំងអស់​នោះទេ ព្រោះ​ត្រកូល​នេះ ក៏មាន នៅ​ខេត្ត​ដទៃៗ​ខ្លះ​ដែរ ហើយ ត្រកូល​ផ្សេងទៀត ដូចជា ចៅ​,​លី​,​យ័​ញ និង ត្រឹង ជាដើម ក៏​ឃើញ​មាននៅ ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​ក្រៅពី​ខេត្ត​ឃ្លាំង​និង​ខេត្ត​ពល​លាវ ។​ល​។ ផងដែរ  ពេល​យួន​ចូល មក​ឈ្លានពាន​ដែនដី​កម្ពុជា​ក្រោម និង​ធ្វើ​អាណានិគម​លើ​ប្រ ជា​ជាតិ​ខ្មែរក្រោម ស្តេច​យួន​តែងតែ​ចេញ​រាជ បញ្ជា​ឲ្យ​ខ្មែរក្រោម​ផ្លាស់ប្តូរ​ទំនៀម​ទំលាប់​ទៅជា​យួន​ជានិច្ច ដើម្បី​ធ្វើ​ឲ្យ​ខ្មែរ​រលាយ​ពូជសាសន៍​ទៅជា​យួន ។ កត្តា នេះហើយ​បានជា​ខ្មែរក្រោម​មានត្រកូល​ជា​ភាសា​យួន​ចាប់តាំងពី​ពេលនោះ រហូតមកដល់ សព្វថ្ងៃ ៕

ការ​ធ្វើ​យួនូបនីយកម្ម​លើ​កម្ពុជា​ក្រោម និង​កម្ពុជា

ក្រោយ​ពី​បាន​ចូល​មក​បោះ​ទីតាំង​រឹងមាំ​លើ​ទឹក​ដី​ខ្មែរ​ហើយ រដ្ឋ​អំណាច​យួន​ចាប់​ផ្ដើម​រក​មធ្យោបាយ​ការពារ​ទឹក​ដី​ទាំង​នេះ និង​បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​លុប​បំបាត់​អត្តសញ្ញាណ​របស់​ខ្មែរ។

នៅ​ឆ្នាំ១៨១៥ យួន​បាន​កេណ្ឌ​ប្រជារាស្ត្រ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់ ឲ្យ​សង់​បន្ទាយ​ទាហាន​មួយ​យ៉ាង​ធំ​នៅ​មាត់​ជ្រូក ប្រយោជន៍​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​ណា​មួយ​ពី​សំណាក់​ព្រះរាជា​ខ្មែរ។ យួន​បាន​បង្ខំ​ខ្មែរ​ឲ្យ​ជីក​ព្រែក វិញតេ (Vinh Te) ឬ​ឯកសារ​ខ្លះ​ហៅ​ថា ព្រែក​យួន ឬ​ព្រែក​ជីក កាត់​ពី​ខេត្ត មាត់​ជ្រូក ទៅ​ដល់​ខេត្ត ពាម ដែល​មាន​ប្រវែង​ប្រមាណ ៥៤គីឡូ​ម៉ែត្រ។ បំណង​សំខាន់ គឺ​ដើម្បី​យក​ព្រែក​ជីក​នេះ ទុក​ធ្វើ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ខ្មែរ និង​យួន នៅ​ថ្ងៃ​ក្រោយ។

ជំហាន​បន្ទាប់ មេ​ដឹក​នាំ​យួន​អណ្ណាម ​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ភូមិ ឃុំ ស្រុក ខេត្ត ក្រុង ខ្មែរ​ឲ្យ​ទៅ​ជា​ឈ្មោះ​យួន ស្ទើរ​តែ​ទាំង​អស់។ ឈ្មោះ​ខេត្ត​ក្រុង​ខ្មែរ​ទាំង២១ ត្រូវ​យួន​ផ្លាស់​ប្ដូរ​ដូច​ត​ទៅ៖

ព្រៃ​នគរ ទៅ​ជា សាយហ្កន (Sài Gòn) ឬ​បច្ចុប្បន្ន​គេ​ដូរ​មួយ​សារ​ទៀត​ទៅ​ជា​ក្រុង ហូ ជីមិញ, ទួល​តា​មោក ទៅ​ជា ធូវឌូវមូក (Thủ Dầu Một), ចង្វា​ត្រពាំង ជា បៀងហ្វា (Biên Hòa), ព្រះ​សួគ៌ា ជា​ បារៀ (Bà Rịa), អូកាប់ ជា វុងតាវ (Vũng Tàu), រោង​ដំរី ជា តៃនិញ (Tây Ninh), កំពង់​គោ ជា ឡុងអាង (Long An), មេស ជា មីថ (Mỹ Tho), កោះ​គង ជា ហ្កកុង (Gò Công), កំពង់​ឫស្សី ជា ប៊េនត្រែ (Bến Tre), លង់​ហោរ ជា ឡុងហូ (Long Hồ), ផ្សារដែក ជា សាឌែក (Sa Đéc), ព្រះ​ត្រពាំង ជា ត្រាវិញ (Trà Vinh), ព្រែក​ឫស្សី ជា កឹងធើ (Cần Thơ), បារ៉ាជ ជា ឡុងសៀង (Long Xuyên), មាត់​ជ្រូក ជា ចូវដុក (Châu Đốc), ពាម ជា ហាទៀង (Hà Tiên), ក្រមួនស ជា រ៉ាត់យ៉ា (Rạch Giá), ឃ្លាំង ជា សុកត្រាំង (Sóc Trăng), ពល​លាវ ជា បាកលីវ (Bạc Liêu), និង​ទឹក​ខ្មៅ ជា កាម៉ាវ (Cà Mau)។

មិន​ត្រឹម​តែ​ផ្លាស់​ប្ដូរ​ឈ្មោះ​ខេត្ត និង​តំបន់​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ទៅ​ជា​ឈ្មោះ​យួន ប៉ុណ្ណោះ​ទេ សូម្បី​តែ​ឈ្មោះ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​កណ្ដាល​ឯ​ណេះ ក៏​វៀតណាម​បាន​ផ្លាស់​ប្ដូរ​ឱ្យ​ទៅ​ជា​ឈ្មោះ​យួន​ដែរ។ ឧទាហរណ៍៖ ភ្នំពេញ គេ​ហៅ​ថា ណាំយ៉ាង (Nam Vang), ឧត្តុង្គ ទៅ​ជា បាក់​កូ​ណាម (Bac Co Nam), ខេត្ត​កំពត ទៅ​ជា កឹងវ៉ូក (Can Vot), ព្រៃវែង ទៅ​ជា ឡាវេន (La Ven),

លង្វែក ទៅ​ជា ឡូវៀត (Lo Viet), និង​សំរោងទង ទៅ​ជា​ឡុងតូង (Long Tong) ជា​ដើម។

លោក​អ្នក​នាង​ក៏​ប្រហែល​ធ្លាប់​ឮ​រួច​មក​ហើយ​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មាន​នាម​ត្រកូល​ស្រដៀងៗ គ្នា ហើយ​មាន​សូរ​សៀង​ដូច​ភាសា​វៀតណាម។ នេះ​ក៏​មក​ពី​ការ​បង្ខំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ ដូរ​ត្រកូល​ខ្មែរ​ចេញ​ដែរ។ ដើម្បី​ងាយ​ស្រួល​សម្គាល់ និង​ងាយ​ស្រួល​គ្រប់គ្រង​ខ្មែរ អធិរាជ​យួន​អណ្ណាម ឈ្មោះ យ៉ាឡុង និង​មេ​ដឹក​នាំ​យួន បន្តបន្ទាប់​មក​ទៀត បាន​បង្ខំ​ខ្មែរ​ឲ្យ​ប្ដូរ​ត្រកូល​របស់​ខ្លួន ហើយ​ប្រើ​ត្រកូល​រួម​គ្នា​ទៅ​តាម​ខេត្ត និង​តំបន់​នីមួយៗ។ ត្រកូល​ទាំង​នោះ​រួម​មាន៖ ថាច់ (Thach) សឺន (Son) គៀន (Kien) គីម (Kim) ចៅ (Chau) យ៉ាញ់ ឬ​ដាញ់ (Danh) កាវ (Cao) និង​ដាវ (Dao) ជា​ដើម។

ត្រកូល យ៉ាញ់ ឬ ដាញ់ ត្រូវ​បាន​ប្រើ​សម្រាប់​ខ្មែរ​នៅ​ខេត្ត​ក្រមួន​ស ត្រកូល ថាច់ គីម សឺន គៀន សម្រាប់​ខ្មែរ​នៅ​ខេត្ត​ព្រះត្រពាំង ខេត្ត​ឃ្លាំង ខេត្ត​ពល​លាវ និង​ខេត្ត​ទឹក​ខ្មៅ ត្រកូល កាវ សម្រាប់​ខេត្ត​រោងដំរី និង​ត្រកូល ដាវ សម្រាប់​ខេត្ត​ព្រែកឫស្សី។

ដោយ​ឡែក សម្រាប់​ខេត្ត​មាត់ជ្រូក ត្រកូល ចៅ ត្រូវ​ឱ្យ​គេ​ប្រើ​សម្រាប់​បុរស ចំណែក​ស្ត្រី​វិញ គេ​ឱ្យ​ប្រើ​ត្រកូល នាង (Neang)។

ក្រៅ​ពី​នេះ ក៏​នៅ​មាន​ត្រកូល​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ ដូច​ជា លី (Ly) យៀប (Diep) លឹម (Lim) តាំង (Tang) ញឹង (Nhan) ហ្វឹន (Huynh) ត្រឹង (Tran) ង៉ូ (Ngo) តូ (To) យឿង (Duong) និង លូ (Luu)។