គោលបំណងនៃការចងចក្រងឯកសារនេះឡើងដោយសារឃើញមាន៖
- ចលនាច្រើនអនេក រញ៉េរញ៉ៃ គ្មានការគិតពិពិចារណា មិនដឹងថាខ្លួនជានណា? ចាម ឬខ្មែរ ឬ ចិន ឬយួន ឬ ជាជនជាតិដើម ព្នង កួយ ស្ទៀង ចារាយ សំរែ ស្អូច ព័រ ឬ ជាកូនកាត់ យួននិងចាម?
- ចលនាខ្មែរក្រោមទាមទារស្វ័យសម្រេច (មួយក្រុម)
- ចលនាខ្មែរក្រោមទាមទារឯករាជ្យ (១ ក្រុម)
- ចលនាខ្មែរក្រោមទាមទារ ការពារសិទ្ធជនជាតិដើម (១ ក្រុម)
- ចលនាខ្មែរក្រោមទាមទារ ឲ្យរដ្ឋាភិបាលភ្នំពេញ អន្តរាគមន៍លើ វៀតណាម (១ ក្រុម)
- ចលនាខ្មែរក្រោមឯករាជ្យសុទ្ធសាធ (១ ក្រុម)
- ចលនារំដោះខ្មែរក្រោម លាយជាមួយ ចលនារំដោះចម្បា ((១ ក្រុម)
- ចលនារំដោះខ្មែរក្រោម បូក ជនជាតិភ្នំ ម៉ុងតាញ៉ា និង ចលនារំដោះចម្បា ((១ ក្រុម)
- ចលនារំដោះខ្មែរក្រោម ដោយខ្មែរសេរីកា ក្រុមសឺន សាន)
- ចលនារំដោះខ្មែរក្រោមដោយក្រុម សាធារណរដ្ឋ (ក្រុម លន់ នល់)
- ចលនារំដោះកម្ពុជាក្រោម ដោយក្រុមរាជវង្ស (ក្រុមពូជពង្ស ស៊ីសុវត្ថិ ញឺកជូឡុង សម សារី )
- ចលនាអូសទាញកម្ពុជាក្រោម មករួបរួមជាតិជាមួយ កម្ពុជាកណ្តាល ភ្នំពេញ (សម្តេចនរោត្តម សីហនុ វប្បវធម៍ខ្មែរ មន និវ វប្បធម៍ខ្មែរអង្គរ)
- ចលនា អូសទាញកម្ពុជាក្រោមដូចសព្វថ្ងៃ (ខ្មែរ ចម្បា យួន និង ចិន រួមរស់ជាមួយគ្នា តាមវប្បធម៍ អូកែវ-- វៀតណាម ចិន យួន ខ្មែរ នាសម័យចេនឡា ទឹក)
- ចលនាទាមទារបោះបង្គោលព្រំដែន កម្ពុជា វៀតណាម តាំងពីឆ្នាំ ១៩៨២ ដល់ បច្ចុប្បន្ន (ទទួលស្គាល់ថាមានប្រទេសវៀតណាម)
- ចលនាប្រឆាំងការបោះបង្គោលព្រំដែន កម្ពុជា វៀតណាម តាំងពីឆ្នាំ ១៩៦០ ជាង រហូត មក ( ប្រឆាំងប្រទេសវៀតណាម)
ប្រវត្តិសាស្រ្តខ្មែរទាំងមូល ប្រវត្តិសាស្រ្តខ្មែរក្រោម ប្រវត្តិសាស្រ្តយួន/វៀតណាម ចាម សៀម លាវ...
- ដែនដីកម្ពុជាក្រោម ក្នុងប្រវតិ្តសាស្រ្ត៖ កងទ័ពជើងទឹកបារាំងបាយយកដែនដីនេះពី កងទ័ពយួន ជាបន្តបន្ទាប់តាមឆ្នាំក្នុងផែនទីនេះស្រាប់។ ខាងសមាគមន៍ខ្មែរកម្ពុជាក្រោមលោកថា ឆ្នាំ ១៨៦ បារាំងរៀបចំជា ១៩ ខណ្ឌ លុះឆ្នាំ ១៩០០ បារាំងបែងចែកជា ២១ខេត្ត និង កោះ ២ គឺកោះត្រឡាច និង កោះត្រល់ ។ បារាំងដាក់ឈ្មោះដែនដីនេះថា ដែនដី កូសាំងស៊ីន។ ដែនដី កូសាំងស៊ីន មិននៅក្រោមអំណាចខ្មែរទេ ដោយសារនៅឆ្នាំ ១៩០៤ មានការបោះបង្គោលព្រំដែនរវាង ដែលដីកម្ពុជាកណ្តាល និង ដែនដីកម្ពុជាក្រោម។ សមាគមន៍ខ្មែរកម្ពុជាក្រោម មានគោលនយោបាយគឺទាមទារសិទ្ធិស្វ័យសម្រេច ដោយទទួលស្គាល់ថាដែនដីនេះមាន ៣ ជនជាតិ គឺ ខ្មែរ យួន និង ចិន។ ហេតុអ្វីខ្មែរ មិនរាប់ជនជាតិចាម? ចូលដែរ ឬ មួយ ចាម គេពឹងខ្មែរឈពាំងសង្រ្គាម?
- អនិច្ចារខ្មែរយើង មិនសូវដឹងប្រវត្តិខ្លួនឯង៖ ចេន ឡា ទឹក (នគរគោកធ្លក)ពីដើម សំដៅកម្ពុជាក្រោមហ្នឹង ។ អាណាចក្រនេះមាន វប្បធម៍អូកែវ O Cao Civilization ដែលមាន ចិន យួន ចាម និង ខ្មែរយើង។ ខ្មែរយើងដណ្តើមចាញ់គេ ក៍បោះបង់ចោល កំពង់ផែអន្តរជាតិ អូកែវ ឲ្យទៅជនជាតិ យួន និង ចាម។ ចំណែក ខ្មែរ បែរមកកសាងកំពង់ផែ បឹងទន្លេសាបវិញ (សម័យមុន អង្គរ សម័យអង្គរ) គេហៅថា ចេន ឡា គោក គេហៅថា វប្បធម៍ខ្មែរ មន Mon-Khmer Civilization ។ បន្ទាប់មក បានកើតជា ការបង្រួបបង្រួមចេនឡា ទឹក ចេនឡាគោក។ ចូរឈប់គិតថា ពូជសាសន៍ ចិន យួន ជាពូជសាសន័ថ្មី ទើបកើតក្រោយខ្មែរទៀតទៅ។ កន្លងមកយើង បោកប្រាស់ប្រាស់តែ ខ្មែរគ្នាឯង តែ ចិន យួន ចាម គេច្បាស់លាសផស់គេណាស់ !!៕
- កម្ពុជាក្រោម ជាផែនដីមួយភាគស្ថិតនៅប៉ែកខាងកើតប្រទេសកម្ពុជាសម័យបច្ចុប្បន្ន ។កាលពីសម័យ ដើមផែនដីនេះមានឈ្មោះ ហៅថាកម្ពុជាទឹកលិច ។ តាមឯកសារប្រវត្តិសាស្ត្រឲ្យដឹងថា កាលសម័យ នោះព្រះរាជាណាចក្រ កម្ពុជាមានវិសាលភាពធំធេងណាស់, អ្នកប្រវត្តិសាស្ត្រសន្មតិហៅថា ចក្រភព ខ្មែរ។ នៅក្នុងសម័យនោះ ប្រទេសកម្ពុជា ជាប្រទេសចក្រពត្តិ មានឥទ្ធិពល និងឫទ្ធានុភាពទៅ លើប្រទេសនានានៅជិតខាងដូចយ៉ាងប្រទេសចម្ប៉ា (Champa) ប្រទេសមន,ប្រទេសជ្វា ។ល។
- ការដែលមានឈ្មោះកម្ពុជាលិចទឹក ពីព្រោះកាលសម័យនោះមានតែប្រទេស កម្ពុជាកណ្ដាលនេះ ទេដែលជាដែនដីគោក ។ ចំណែកដែនដីប៉ែកខាងកើត ( កម្ពុជាក្រោមសព្វថ្ងៃ ) នៅជាប្រជុំកោះ នៅឡើយ។នៅទីនោះពុំសូវមានបណ្ដាជនខ្មែររស់នៅទេ (ខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់ទឹកដែល មានរបរនេសាទត្រីជាប្រ មុខ)ម្ល៉ោះហើយព្រះមហាក្សត្រខ្មែរក៏ពុំបានយកព្រះទ័យទុកដាក់ ត្រួតពិនិត្យ ផែនដីនោះឲ្យបានហ្មតចត់ប៉ុន្មានដែរ។មហាអាណាចក្រ ខ្មែរនាសម័យនោះមានព្រំប្រទល់ដែនខាង ជើងទល់នឹងប្រទេសចម្ប៉ា (ចាម) ដែលសព្វថ្ងៃនៅត្រង់ខេត្រប៊ិញធ្វឹន (Binh Thuan), ខាងកើត ទល់សមុទ្រចិន, ខាងលិចទល់នឹងទន្លេសាលូអងប្រទេសភូមាសព្វថ្ងៃ និងខាងត្បូងទល់នឹងឈូង សមុទ្រសៀម។លុះប្រហែលមួយសតវត្សរ៍ក្រោយមក កម្ពុជាទឹកលិចក្លាយជាដែនដីគោក(ដោយដី ល្បាប់ទន្លេមេគង្គហូរចាក់ )។ពេលនោះប្រជារាស្ត្រខ្មែរបាននាំគ្នាទៅរស់នៅយ៉ាងកុះករថែមទាំង មាន កំពង់ផែមួយយ៉ាងធំគឺកំពង់ផែព្រៃនគរ (Saigon) សព្វថ្ងៃនេះ ។
១-កម្ពុជាក្រោមប៉ែកខាងកើត
ជាដែនដីស្ថិតនៅខាងកើតកំពង់ផែព្រៃនគរឬសៃហ្គន ។ ផែនដីនេះកាលសម័យនោះ មានឈ្មោះហៅ ថាស្រុកដូណៃ ។ ភូមិភាគ ដូណៃនេះ ភាគធំសុទ្ធសឹងជាខ្ពង់រាប ។ ស្រុកនេះបានត្រូវពួកជនជាតិយួនប្លន់យក នៅពេលដែលប្រទេសខ្មែរ កើតសង្គ្រាមក្នុងស្រុកគឺក្នុងរវាង គ.ស ១៦២៣ ។ក្នុងភូមិភាគដែនដី ដូណៃ នេះមានជាអាទ៌ខេត្តកោះគង(Go Cong យួនហៅហ្កកុង),ទួលតាមោក(Thu dau Mot យួនហៅ ធូយ៉ូវម៉ូត),ព្រះសួគ៌ា(Ba Ria យួនហៅបារៀ),ចង្វារត្រពាំង(Bien Hoa យួនហៅបៀនវ៉ា),អូកាប់(Vung Tau យួនហៅវង់តូវ) ។
២-កម្ពុជាក្រោមប៉ែកខាងលិច
ជាដែនដីស្ថិតនៅភាគខាងលិច កំពង់ផែព្រៃនគរគឺត្រើយខាងឆ្វេងទន្លេសៃហ្គន,សព្វថ្ងៃគេចូលចិត្ត ហៅថា ដែនដីសណ្ដរទន្លេមេគង្គ ។ភូមិភាគនេះមានបណ្ដារាស្ត្រខ្មែរ រស់នៅយ៉ាងកុះករ,សម្បូរណ៍ ដោយ ព្រែក,ទន្លេ , អូ , ជ្រលង ,បឹងបួរ ។ ដីនៅតំបន់នេះមានជីរជាតិល្អណាស់ សម្រាប់វិស័យកសិកម្ម ។ កម្ពុជាក្រោមប៉ែកខាងលិច ជាភូមិភាគដីវាលទំនាប។ នៅក្នុងសម័យនោះភូមិភាគនេះ ចែកចេញ តែ៣ ខេត្តធំៗ គឺ៖
- ១-ខេត្ត ឡុងហូ (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកចេញជាខេត្ត វិញឡុង, សាដែក, និង ត្រាវិញ)
- ២-ខេត្តមាត់ជ្រូក (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកជាខេត្តចូវដុក, ឡុងស្វៀន, កឹនថើ, និងសុកត្រាំង)
- ៣-ខេត្តពាម (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកជាខេត្ត ហាទៀង,រ៉ាចយ៉ា និងបាក់លីវ។កម្ពុជាទឹកលិច ឬ កម្ពុជាក្រោមទាំងមូល (រួមទាំងកម្ពុជាក្រោម ខាងកើតនិងខាងលិច)ស្ថិតនៅក្នុង
- ព្រះរាជាណាចក្រខ្មែរជាទឹកដី និងជាសម្បត្តិផ្ទាល់របស់មហាអាណាចក្រខ្មែរ។ពួកជនជាតិយួនបន្ទាប់ពី ដណ្ដើមកាន់កាប់ទឹកដីកម្ពុជាក្រោមប៉ែកខាងកើតរួចហើយក៏ចូលទន្ទ្រាន ម្ដងបន្តិចៗរាតត្បាត ឆ្ពោះមក ភូមិភាគកម្ពុជាក្រោមប៉ែកខាងលិចទៀត មិនឈប់ឈរសោះ ។នៅឆ្នាំ១៨៥៩ អាណានិគមបារាំងសែស បានចូលមកកាន់កាប់ដែនដីកម្ពុជាក្រោមប៉ែកខាងកើត និងនគរចម្បាដែលពេលនោះស្ថិត នៅក្រោម អំណាចយួន ។
- ក្រោយមកនៅឆ្នាំ១៨៦២ រដ្ឋការអាណានិគមបារាំងសែស បានឃុបឃិតលួចធ្វើសន្ធិសញ្ញាបារាំង- យួនមួយដោយសម្ងាត់ (ដែលប្រជារាស្ត្រខ្មែរជាម្ចាស់ទឹកដី មិនបានដឹងសោះ )ប្រគល់ខេត្តទាំង៣ នោះអោយស្ដេចយួនអាណ្ណាមកាន់កាប់តទៅដោយ ស្ថិតនៅ ជាប្រទេសក្រោមអាណាព្យាបាល បារាំង។ ប៉ុន្តែ បារាំងសែស ដាក់ឈ្មោះភូមិភាគនេះហៅថា <La Cochinchine> «កូសាំងស៊ីន»។ បារាំងហៅបែបនេះគឹក្លាយមកពីពាក្យថាកូជិនស៊ីន (ឈ្មោះបុត្រីស្ដេចក្រុងវ៉េ ដែលត្រូវជាមហេសី ព្រះបាទជ័យជេដ្ឋាទីII)។
- តាមប្រវត្តិសាស្ត្រឲ្យដឹងថា ដើមឡើយ យួនមិនទាន់មករស់នៅក្នុងទឹកដីកម្ពុជាក្រោមនៅឡើយ ។ លុះដល់ស្ដេចជ័យជេដ្ឋាទីII យកបុត្រីស្ដេចយួនឈ្មោះ កូជិនស៊ីនធ្វើជាមហេសីមក ជាតិយួនក៏ចាប់ ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោម បន្តបន្ទាប់គ្នារហូតមក ។ នៅឆ្នាំ ១៦២៣ , ស្ដេចយួន បានបញ្ជូនបេសកជនមួយក្រុមមកក្រាបបង្គំសុំស្ដេច ខ្មែរអនុញ្ញាត្តិឈប់យកពន្ធអាករនានាក្នុង ភូមិភាគ ក្រុងព្រៃនគរ ។ ដោយស្រលាញ់ប្រពន្ធស្រស់ល្អ និងដោយលង់ក្នុងកលល្បិចស្ត្រីយួន ស្ដេចជ័យ-ជេដ្ឋាទី២ ក៏អនុញ្ញាត្តិតាមពាក្យសុំរបស់ស្ដេចយួន ។ តាំងពីពេលនោះមក យួនចាប់ផ្ដើមវាយលុក យកទឹកដីកម្ពុជាក្រោមបន្តិចម្ដងៗរហូតទាល់តែ ទឹកដីកូសាំងស៊ីន ទាំងមូលធ្លាក់ក្នុងកណ្ដាប់ដៃយួន ទើសសព្វថ្ងៃនេះ ។
- ម្យ៉ាងទៀត តាមប្រវត្តិសាស្ត្រ ជាតិយួននេះមានមធ្យោបាយ ដ៏ប្រសិទ្ធភាពមួយដែលគេតែងបានទទួល ជោគជ័យតាំងពីអតីតកាលមកគឺ រឿង «ស្រីយួន» នេះឯងមើលចុះប្រទេសចម្បាដែលត្រូវរលាយ បាត់ពីផែនទីពិភពលោក ក៏ព្រោះតែស្ដេចចាមយកប្រពន្ធយួនដែរ ។ រឿងទាំងនេះជាការពិតជាក់ស្ដែង ដែលគេមិនអាចប្រកែកបានឡើយ។
- នៅក្នុងរាជព្រះបាទជ័យជេដ្ឋាទីII ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពវឹកវរ និងក្នុងឥទ្ធិពលជាតិ យួនកាន់តែធ្ងន់បន្តិចម្ដងៗ។ ពីឆ្នាំ១៦២០ ដល់ឆ្នាំ ១៦២៤ , ស្ដេចអង្គនេះ បានកែប្រែច្បាប់ទម្លាប់នានា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល រួចក៏បានតាំងទីក្រុងនៅឧត្ដុង្គ។
- ព្រះបាទជ័យជេដ្ឋាទីII បានសុគតក្នុងចន្លោះឆ្នាំ ១៦២២ និង ១៦២៧ ។ ព្រះបាទជ័យជេដ្ឋាទីII មានកូន ៣នាក់៖ កូនទី១គឺ ចៅពញាតូ (១៦២៥ -១៦៣១), កូនទី២ (គ្មានបានបញ្ជាក់នៅក្នុងពង្សាវតារទេ) និងកូនទី៣ គឺព្រះអង្គច័ន្ទ ហៅចៅពញាចន្ទ ។
- នៅពេលព្រះបាទជ័យជេដ្ឋាទីII យាងចូលសុវណ្ណគត ព្រះឧទ័យ ជាឧបរាជ(បងព្រះជ័យជេដ្ឋាទីII ) បានដណ្ដើមរាជ្យអំពីកូនព្រះបាទជ័យជេដ្ឋាទីII(ការដណ្ដើមរាជ្យរវាង ក្មួយនឹងមាបានផ្ទុះជាសង្គ្រាម ក្នុងស្រុកក្លាយទៅជាសោកនាដ្យ កម្មដ៏សោកសៅមួយក្នុងរាជវង្សានុវង្សក្សត្រអង្គនេះតរៀងមក )។
- ចៅពញាតូ បានគ្រងរាជ្យនៅឆ្នាំ ១៦២៥ ហើយទ្រង់សុវណ្ណគតទៅវិញ នៅឆ្នាំ១៦៣១ ។ ក្សត្រានេះត្រូវ បានជ័យជេដ្ឋាទីII ជាបិតាអប់រំយ៉ាងហ្មត់ចត់។ចៅពញាតូមានគូដណ្ដឹងម្នាក់គឺព្រះនាង អង្គវត្តី។ ប៉ុន្តែ នៅពេលដែល ចៅពញាតូ ទ្រង់ព្រះផ្នួសនៅឡើយ ព្រះឧទ័យ ជាមា បានរៀបអភិសេក ព្រះនាង អង្គវត្តី។ក្រោយមក,ចៅពញាតូចាកព្រះភ្នួស, លបទាក់ទងព្រះនាងអង្គវត្តីគេចភៀសខ្លួនចេញពីវាំង ។ ប៉ុន្តែ ព្រះឧទ័យចាប់បានទ្រង់ក៏ធ្វើគត់ក្សត្រទាំងពីរអង្គនោះទៅ ។ នៅឆ្នាំ ១៦៤០ព្រះឧទ័យ បាន លើករាជ្យឲ្យទៅកូនរបស់ខ្លួនគឺ អង្គនន់។ ពីរឆ្នាំក្រោយមកចៅពញាចន្ទ(កូនទី៣ របស់ជ័យជេដ្ឋាទីII) បានក្រោកឡើងប្រឆាំងរួចក៏បានធ្វើគត់ ព្រះឧទ័យ និងអង្គនន់ ។ឃាតកម្មខាងលើនេះ បានធ្វើឲ្យសង្គ្រាមក្នុងស្រុកផ្ទុះឡើងជាថ្មីទៀតរហូតទល់នឹងរាជ្យជ័យជេដ្ឋាទី៤។
- ចៅពញាចន្ទទ្រង់ព្រះនាម ព្រះរាមណ៍ចុលសៈ មានអគ្គមហេសីជាជាតិជ្វា ។ចំណែកព្រះបទុមរាជាវិញ(កូនរបស់ព្រះឧទ័យ)កាលបើឃើញ ចៅពញាចន្ទធ្វើគត់បិតា និងព្រះរាមរបស់ខ្លួនដូច្នោះ ក៏តាំងបង្កទ័ព ក្រោកប្រឆាំងពញាចន្ទភ្លាមដែរ ។ ប៉ុន្តែ ត្រូវទទួលបរាជ័យ ក៏ភៀសខ្លួនទៅពឹងមហេសីជ័យជេដ្ឋាទី២ ដែលជាជាតិយួនឲ្យជួយច្បាំង ។ ក្សត្រីជាតិយួននេះធ្វើអន្តរាគមន៍ភ្លាម ដោយនាំទ័ព(សញ្ជាតិជាយួន)ដែលទើបតែរំដោះរួចពីនឹមពួកតុងកឹង ។ ពេលនោះ ចៅពញាចន្ទត្រូវយួនចាប់ឃុំក្នុងទ្រុងដែករួច បន្ទាប់មកទ្រង់ សុវណ្ណគត់ ។ ព្រះបទុមរាជាឈ្នះសង្គ្រាម(ដោយសារយួនជួយ)ក៏ឡើងសោយរាជ្យ ហើយ ទ្រង់សុវណ្ណគត់នៅឆ្នាំ១៦៧២ ។ ព្រះអង្គជី ជាបុត្រច្បង ឡើងស្នងរាជ្យសម្បត្តិ ។ ប៉ុន្តែ ក្រោយ មកព្រះអង្គជីត្រូវយួនធ្វើគត់ដើម្បីលើកអង្គនន់ ជាឧបរាជ ។
- ពេលព្រះអង្គជីសុគត់ ប្អូនរបស់ក្សត្រអង្គនេះឡើងគ្រងរាជ្យ ទ្រង់សន្មតិនាមហៅថា ព្រះបាទជ័យ-ជេដ្ឋាទីIV ។
- កម្ពុជាក្រោមមិនមែនវៀតណាមខាងត្បូងទេ។ប្រទេសដែលហៅថាវៀតណាម ខាងត្បូងគឺជាដែនដី រាប់ចាប់តាំងពីខ្សែស្របទី១៧ឆ្ពោះទៅប៉ែកខាងជើង ។ ចំណែកប្រទេសកម្ពុជាក្រោមឬកូសាំងស៊ីន គឺជាដែនដីស្ថិតនៅភាគខាង ត្បូង ប្រទេសវៀតណាមខាងត្បូងចុះមកទល់និងសមុទ្រចិន និងឈូង សមុទ្រសៀម ។
- នៅក្នុងសតវត្សន៍ទី ១៦, ១៧, ១៨ សាកលលោកមិនទាន់ស្គាល់ឈ្មោះកូសាំងស៊ីនទេ គេស្គាល់ឈ្មោះ មួយទៀតសម្រាប់ភូមិភាគនេះគឺប្រទេសកម្ពុជា។
- ជនជាតិយួនបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមពីឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដី របស់ខ្មែរនេះផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដីបានធ្វើសង្គ្រាមប្រឆាំងតបត ទល់នឹង ជនជាតិយួនជានិច្ច។ជនជាតិយួនបានល្បងដណ្ដើមយកទឹកដីកម្ពុជា ក្រោម ចាប់តាំងពីឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩(ក្នុងរយៈពេលអាណានិគមនិយមបារាំងសែស ត្រួតត្រាដែនដីកម្ពុជាក្រោម ពេញបន្ទុក) ។
- នៅចំពោះមុខការតស៊ូដ៏ខ្លាំងក្លារបស់ប្រជារាស្ត្រខ្មែរក្រោម ស្ដេចយួនបានចុះសន្ធិ្ធសញ្ញាមួយជាមួយ អាណានិគមបារាំង នាថ្ងៃទី១៥ មីនា ១៨៧៤ ដោយស្ដេចយួនបានប្រកាសថាយួនគ្មាន សិទ្ធិលើទឹកដី កម្ពុជាក្រោមឡើយ ។
សូមបញ្ជាក់ថា ដែនដីកម្ពុជាក្រោមត្រូវរាប់បញ្ជូលកោះពីរផង គឺ កោះត្រឡាច(Con Son យួនហៅ កូនសឺន) និងកោះត្រល់ (Phu Quoc យួនហៅហ្វូកួក) ។ អាណាខេត្តនៅកម្ពុជាក្រោម នៅកម្ពុជាក្រោមទាំងមូល កាលពីសម័យមុនចែកចេញជាអាណាខេត្តធំៗ៤គឺ៖
- ១-អាណាខេត្តដូណៃ
- ២-អាណាខេត្ត ឡុងហូ
- ៣-អាណាខេត្ត មាត់ជ្រូក
- ៤-អាណាខេត្ត ពាម
ក្រោយមកអាណាខេត្តទាំងនោះត្រូវបានបែងចែកជាខេត្តតូចៗចំនួន ២១ខេត្ត ដែលនៅប្រើរហូត ដល់ចុង ទសវត្សរ៍ឆ្នាំ១៩៦០ ។
ឈ្មោះខេត្តទាំង២១នោះគឺៈ
- ១- ព្រះត្រពាំង
- ២-ស្រុកឃ្លាំង
- ៣-មាត់ជ្រូក
- ៤-ក្រមួនសរ
- ៥-ពលលាវ
- ៦-ទឹកខ្មៅ
- ៧-ពាម
- ៨-ព្រែកឫស្សី
- ៩-លង់ហោ
- ១០-ពាមបារ៉ាជ្ញ
- ១១-រោងដំរី
- ១២-ព្រៃនគរ
- ១៣-ទួលតាមោក
- ១៤-ផ្សារដែក
- ១៥-ចង្វារត្រពាំង-ស្រកាត្រី
- ១៦-មេស
- ១៧-កោះ គង
- ១៨-ព្រះសួគ៌ា
- ១៩-ផ្សំអំបើស
- ២០-ឈ្មោះថ្មី
- ២១-អូកាប់
- ១- ព្រះត្រពាំង(Tra Vinh=ត្រាវិញ)
- ២-ស្រុកឃ្លាំង(Soc Trang=សុកត្រាំង)
- ៣-មាត់ជ្រូក(Chau doc=ចូវដុក)
- ៤-ក្រមួនសរ(Rach Gia=រ៉ាចយ៉ា)
- ៥-ពលលាវ (Bac Lieu=បាក់លៀវ)
- ៦-ទឹកខ្មៅ(Ca Mau=កាម៉ាវ)
- ៧-ពាម(Ha Tien=ហាទៀន)
- ៨-ព្រែកឫស្សី(Can Tho=កឺនថឹ)
- ៩-លង់ហោ(Vinh Long=វិញឡុង)
- ១០-ពាមបារ៉ាជ្ញ(Long Xuyen=ឡុងស្វៀន)
- ១១-រោងដំរី(Tay Ninh=តីនីញ)
- ១២-ព្រៃនគរ(Sai Gon=សាយយ្គន)
- ១៣-ទួលតាមោក(THu Dau Mot=ធូយ៉ូវម៉ូត)
- ១៤-ផ្សារដែក(Sa Dec=សាដេក)
- ១៥-ចង្វារត្រពាំង(Bien Hoaបៀនវ៉ា)
- ១៦-មេស(My Tho=មីថរ)
- ១៧-កោះគង(Go Cong=ហ្កកុង)
- ១៨-ព្រះសួគ៌ា(Ba Ria=បារៀ)
- ១៩-ផ្សំអំបើស(Ben Tre=បេនត្រែ)
- ២០-ឈ្មោះថ្មី(Tan An=តឹនអាន)
- ២១-អូកាប់(Cap. St. Jacques=កាបសាំងហ្សាក់)
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់ង៉ូឌីញយៀម
- ១- ព្រះត្រពាំង(Vinh Binh=វិញប៊ិញ)
- ២-ស្រុកឃ្លាំង(Soc Trang=សុកត្រាំង, Bac Lieu=បាក់លៀវ)
- ៣-មាត់ជ្រូក(An Giang=អាងយ៉ាង, Chau Doc=ចូវដុក, Long Xuyen=ឡុងស្វៀន)
- ៤-ក្រមួនសរ(Choung Thien=ជួងធៀន, Rach Gia=រ៉ាច់យ៉ា, Can Tho=កឹនថឹ, Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
- ៥-ពលលាវ(Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
- ៦-ទឹកខ្មៅ(An Xuyen=អានស្វៀន, [Ca Mau-Bac Lieu=កាម៉ាវ-បាក់លៀវ])
- ៧-ពាម(Kien Giang=គៀនយ៉ាង[Ha Tien-Rah Gia=ហាទៀន-រ៉ាច់យ៉ា])
- ៨-ព្រែកឫស្សី(Phong Dinh=ហ្វុងយិញ)
- ៩-លង់ហោ(Vinh Long=វិញឡុង[Vinh Long-Sa Dec=វិញឡុង-សាដេន]
- ១០-ពាមបារ៉ាជ្ញ(Long Xuyen=ឡុងស្វៀន)
- ១១-រោងដំរី(Tay Ninh=តីនីញ)
- ១២-ព្រៃនគរ(Sai Gon=សាយហ្គន,[Gia Dinh-Cho lon=យ៉ាឌីញ-ចឺឡឺន])
- ១៣-ទួលតាមោក(Binh Duong=ប៊ិញយឿង[Binh Long=ប៊ិញឡុង])
- ១៤-ផ្សារដែក(Kien Phong=គៀនហ្វុង)
- ១៥-ចង្វារត្រពាំង(Phuoc Thanh=ហ្វឿកថាញ់, Phuoc Long=ហ្វឿកឡុង)
- ១៦-មេស(Dinh Tuong=យិញទឿង)
- ១៧-កោះ គង(Dinh Tuong=យិញទឿង, Long An=ឡុងអាន)
- ១៨-ព្រះសួគ៌ា(Phuoc Tuy=ហ្វឿកធ្វី, Binh Tuy=ប៊ីញធ្វី)
- ១៩-ផ្សំអំបើស(Kien Hoa=គឿនហ្វា)
- ២០-ឈ្មោះថ្មី(Long An=ឡុងអាន)
- ២១-អូកាប់(Vung Tau=វង់តូវ)
ដោយ សេង ឌីណា 22/06/2017 22/06/2017 rfi media
ក្បួនដង្ហែញ្ញត្តិរបស់សហគមន៍ខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី១១ សីហា ២០១៤ (រូបថតឯកសារ)
RFI/Chab Mikthona
- ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃដែលសហគមន៍ខ្មែរកម្ពុជាក្រោម នាំគ្នារំឭកខួប នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលត្រូវបានបារាំងដាក់បញ្ចូលក្នុងទឹកដីវៀតណាម នៅក្នុងអំឡុងពេលដែលបារាំងដាក់អាណាព្យាបាលលើកម្ពុជា។ ក៏ប៉ុន្តែ ជាទូទៅ គេតែងតែឃើញមានភាពចម្រូងចម្រាសគ្នាខ្លាំង ទាក់ទងនឹងបញ្ហានេះ ដោយភាគីវៀតណាម តែងតែបានលើកឡើងថា ទឹកដីកម្ពុជាក្រោមជាកម្មសិទ្ធិរបស់វៀតណាមតាំងពីរយូរមកហើយ មិនមែនទើបតែត្រូវអាណានិគមបារាំងកាត់ចេញពីកម្ពុជា នៅឆ្នាំ១៩៤៩។ តើពិតប្រាកដទៅ កម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោមទៅវៀតណាមចាប់តាំងពីពេលណាមក?
- ប្រវត្តិនៃទឹកដីកម្ពុជាក្រោម ដែលបារាំងហៅថា កូសាំងស៊ីន (Cochinchine) ត្រូវបានកត់ត្រាទុកនៅក្នុងឯកសារប្រវត្តិសាស្រ្តជាច្រើន ដែលមិនគួរជាបញ្ហាចម្រូងចម្រាស ដូចអ្វីដែលបានកើតឡើងនៅពេលនេះទេ ប្រសិនបើភាគីម្ខាងៗមិននាំគ្នាបកស្រាយទាញយកត្រូវតែរៀងៗខ្លួនទេនោះ។
- ទឹកដីកម្ពុជាក្រោមត្រូវបានបារាំងកាត់ទៅឲ្យវៀតណាម នៅឆ្នាំ១៩៤៩ គឺជារឿងមិនអាចប្រកែកបាន ដោយសារតែមានឯកសារច្បាប់ជាសំអាង គឺច្បាប់ ដែលសភាបារាំងបានអនុម័ត នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ ក៏ប៉ុន្តែ គេក៏គួរតែទទួលស្គាល់ផងដែរថា ច្បាប់ឆ្នាំ១៩៤៩នោះ មិនមែនកាត់ទឹកដីកម្ពុជាក្រោមចេញពីទឹកដីកម្ពុជា ប្រគល់ទៅឲ្យវៀតណាមនោះទេ ពីព្រោះថា ទឹកដីកម្ពុជាក្រោមនេះលែងស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាតាំងពីរាប់រយឆ្នាំមុនម៉្លេះ
- តាមការពិត កម្ពុជាបានចាប់ផ្តើមបាត់ដីកម្ពុជាក្រោមបន្តិចម្តងៗ តាំងពីអំឡុងសតវត្សរ៍ទី១៧ គឺនៅក្នុងរាជ្យព្រះបាទជ័យជេដ្ឋាទី២ ដែលមានមហេសីជាកូនស្រីស្តេចអាណ្ណាម ហើយដែលបានអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមករស់នៅក្នុងខេត្តព្រៃនគរ (ឈ្មោះដើម ខេត្តព្រៃគ)។ បន្តិចម្តងៗ នៅក្នុងពេលដែលនគរខ្មែរធ្លាក់ចុះទន់ខ្សោយ ដោយសារតែការកៀបសង្កត់ពីសៀម និងអាណ្ណាមផង និងដោយសារជម្លោះផ្ទៃក្នុងដណ្តើមរាជបល្ល័ង្កផង នគរអាណ្ណាមក៏បានពង្រីកការកាន់កាប់ទឹកដីកម្ពុជាក្រោមជាលក្ខណៈអចិន្រ្តៃយ៍ ដោយតាំងខ្លួនជាម្ចាស់ស្រុក។
- គិតត្រឹមឆ្នាំ១៨៣៤ ពោលគឺប្រមាណជា ៣០ឆ្នាំមុនពេលបារាំងចូលមកដាក់អាណានិគមនៅឥណ្ឌូចិន កម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោមស្ទើរតែទាំងស្រុង (លើកលែងតែស្រុកទ្រាំង ដែលបាត់បង់នៅឆ្នាំ១៨៤០)។
- នៅឆ្នាំ១៨៤៥ នៅពេលដែលព្រះបាទអង្គឌួងឡើងគ្រងរាជ្យ នគរខ្មែរត្រូវបាត់បង់ឯករាជ្យស្ទើរតែទាំងស្រុង ដោយត្រូវស្ថិតក្រោមការត្រួតត្រារបស់នគរសៀម និងនគរអាណ្ណាម។ នៅក្នុងស្ថានភាពនោះហើយ ដែលព្រះបាទអង្គឌួង ត្រូវសៀម និងអាណ្ណាមបង្ខំឲ្យចុះកិច្ចព្រមព្រៀងកាត់ខេត្តប៉ែកពាយ័ព្យទៅឲ្យសៀម និងទទួលស្គាល់ឲ្យវៀតណាមបន្តកាន់កាប់ទឹកដីកម្ពុជាក្រោមតទៅទៀត។ ចាប់ពីពេលចុះសន្ធិសញ្ញានោះហើយ ដែលប្រជាជនខ្មែរនៅកម្ពុជាក្រោមបាននាំគ្នារត់មករស់នៅនគរខ្មែរវិញ ដោយសារតែពួកទទួលរងនូវការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងពីប្រជាជន និងអាជ្ញាធរអាណ្ណាម។ ឈ្មោះភូមិ ស្រុក ខេត្តទាំងអស់នៅកម្ពុជាក្រោមត្រូវបានអាជ្ញាធរអាណ្ណាមប្តូរទៅជាភាសាវៀតណាមវិញទាំងអស់ ដើម្បីឲ្យគេភ្លេចឈ្មោះដើមជាខ្មែរ
- មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែដែនដីខ្មែរកណ្តាលក៏ត្រូវប្រឈមមុខនឹងការបាត់បង់ផងដែរ នៅពេលនោះ។ ហេតុដូច្នេះហើយបានជាព្រះបាទអង្គឌួងស្វះស្វែងរកជំនួយពីអធិរាជណាប៉ូឡេអុងទី៣របស់បារាំង ដើម្បីទប់ទល់នឹងនគរសៀម និងអាណ្ណាម។
- នៅឆ្នាំ១៨៥៨ បារាំងបានបញ្ជូនកងទ័ពទៅវាយលុកទៅលើនគរអាណ្ណាម រហូតដណ្តើមយកទឹកដីកម្ពុជាក្រោមមកកាន់កាប់ នៅឆ្នាំ១៨៦២ មុននឹងដាក់អាណាព្យាបាលលើកម្ពុជា (១៨៦៣) វៀតណាម (១៨៨៤) និងឡាវ (១៨៩៣) បង្កើតទៅជាសហភាពឥណ្ឌូចិន។
- គួរបញ្ជាក់ថា នៅក្នុងសហភាពឥណ្ឌូចិននេះ ដែនដីកូសាំងស៊ីនមានលក្ខណៈពិសេសពីប្រទេសកម្ពុជា វៀតណាម និងឡាវ។ កម្ពុជា វៀតណាម និងឡាវ គឺជាប្រទេសស្ថិតក្រោមអាណាព្យាបាលបារាំង ចំណែកកូសាំងស៊ីនវិញ នៅក្រោយពេលដែលបារាំងច្បាំងដណ្តើមយកបានពីនគរអាណ្ណាម នៅឆ្នាំ១៨៦២ បារាំងមិនបានដាក់បញ្ចូលមកក្នុងទឹកដីកម្ពុជាវិញនោះទេ តែបារាំងបានយកដែនដីកូសាំងស៊ីននេះទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ (Territoire d’Ouetre-Mer)។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ បារាំងក៏បន្តមានដែនដីនៅនាយសមុទ្រយ៉ាងច្រើនដែរ ដូចជា Nouvelle-Calédonie និង Polynésie française ជាដើម ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រទេសអូស្រ្តាលី និងនូវែលសេឡង់។
- ដូច្នេះ សរុបសេចក្តីមកវិញ បើយោងទៅលើឯកសារប្រវត្តិសាស្រ្ត កម្ពុជាក្រោម គឺជាអតីតទឹកដីរបស់នគរខ្មែរ មិនមែនជារបស់វៀតណាមតាំងពីដើមមកនោះទេ។ ក៏ប៉ុន្តែ កម្ពុជាក្រោមនេះក៏មិនមែនទើបនឹងត្រូវបានបាត់បង់ ដោយសារបារាំងកាត់ឲ្យវៀតណាម នៅឆ្នាំ១៩៤៩នេះដែរ។ តាមរយៈច្បាប់ ថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ បារាំងគ្រាន់តែបានប្រគល់ទឹកដីកូសាំងស៊ីន ដែលបារាំងច្បាំងដណ្តើមយកពីវៀតណាម នៅឆ្នាំ១៨៦២ ឲ្យទៅវៀតណាមវិញប៉ុណ្ណោះ មិនមែនជាការកាត់យកពីកម្ពុជាទៅឲ្យវៀតណាមនោះទេ។ ទឹកដីកម្ពុជាក្រោមនេះ កម្ពុជាបានបាត់បង់ទៅវៀតណាម តាំងពីមុនពេលបារាំងចូលមកដាក់អាណានិគមនៅឥណ្ឌូចិនទៅទៀត គ្រាន់តែថា កម្ពុជាក៏មិនបានបោះបង់ការទាមទារយកទឹកដីកម្ពុជាក្រោមនេះពីវៀតណាមមកវិញនោះដែរ។ រហូតទាល់តែមានច្បាប់បារាំង ដែលសម្រេចភ្ជាប់ទឹកដីកូសាំងស៊ីនទៅប្រទេសវៀតណាម នៅឆ្នាំ១៩៤៩ ទើបធ្វើឲ្យកម្ពុជាលែងអាចធ្វើការតវ៉ាតាមផ្លូវច្បាប់ទាមទារយកទឹកដីកម្ពុជាក្រោមនេះមកវិញ ពីព្រោះថា យោងតាមគោលការណ៍នៃនីតិអន្តរជាតិ ព្រំដែនដែលបន្សល់ទុកដោយមហាអំណាចអាណានិគម គឺជាព្រំដែនស្ថាពរ ដែលមិនអាចសើរើឡើងវិញបាន៕
ត្រកូលខ្មែរក្រោមដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ (ឆ្នាំ ២០១៣)។ បញ្ហារបស់ខ្មែរក្រោមគឺ បើតស៊ូក្នុងស្រុកកម្ពូជានឹងត្រូវជាប់គុក បើរត់គេចមកស្រុកខ្មែរ/កម្ពុជា គេចោទថាជា យួន មិនមែនជាខ្មែរក្រោម !
អត្ថបទចុះផ្សាយ លើកាសែត ព្រៃនគរ លេខ ៣ ឆ្នាំ ទី ១ ផ្សាយតាមប្រព័ន្ធអិនធើណិត ថ្ងៃចន្ទ ០៧ កើត ខែបុស្ស ឆ្នាំ កុរនព្វស័ក ព. ស. ២៥៥១ ត្រូវ នឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០០៨
បច្ចុប្បន្ន ខ្មែរក្រោមរស់នៅជុំវិញពិភពលោក ទោះបីបានស្គាល់គ្នាក្តី មិនស្គាល់ក្តី កាលណាបានឮ ឈ្មោះ ហើយ គេអាចដឹងថា អ្នកនោះជាខ្មែរក្រោមយ៉ាងពិតប្រាដកព្រោះពួកគាត់មានត្រកូលជាទីសម្គាល់ ។
ក្នុងរជ្ជកាលស្តេចយួនឈ្មោះយ៉ាឡុង (Gia Long) គ. ស. ១៨១៣ ប្រទេសកម្ពុជា សោយរាជ្យដោយ ព្រះបាទអង្គច័ន្ទ (១៧៩៦_១៨៣៨) នគរមានជម្លោះផ្ទៃក្នុងរវាងក្រុមព្រះរាជវង្សផង ធ្វើសង្គ្រាមជាមួយប្រ ទេស សៀមផង ។ ស្តេចខ្មែរខ្លះចង់បានរាជបល្លង្គក៏ទៅទីពឹងយួនសៀមមកជួយសម្លាប់ខ្មែរ ដើម្បីឡើង ធ្វើស្តេចបន្តុបពីយួននិងសៀម រួចឲ្យយួនចូលមកនៅពាសពេញទឹកដីខ្មែរ ។ (ល្បិចនេះអ្នកដឹក នាំខ្មែរនៅ តែប្រើ ) ។ ក្នុងពេលប្រទេសកើតកលិយុគដូច្នេះ ពួកយួនឆ្លៀតឱកាសបង្កើន ការវាតទីលើទឹកដីខ្មែរដោយ បញ្ជូនទ័ពយួនរាប់ពាន់នាក់ មកច្បាំងជាមួយខ្មែរក្រោមនៅដែនកម្ពុជាក្រោម និងយកអំណាចបង្ខំឲ្យខ្មែរ ក្រោមផ្លាស់ប្តូរទំនៀម ទំលាប់ ប្រពៃណី វប្បធម៌ដែលជារបៀបរបបខ្មែរទៅជាយួនវិញ ។ ការបង្ខំឲ្យ ខ្មែរក្រោមក្លាយខ្លួនទៅជាយួននោះ មានការបង្ខំឲ្យទទួលនូវត្រកូលដែលស្តេចយួនឈ្មោះយ៉ាឡុង បាន ដាក់ឲ្យផងដែរ ។
តារាងវង្សត្រកូលខ្មែររក្រោមមួយត្រូវបានសរសេរលើជញ្ជាំងផ្ទះនៅភូមិអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។
តារាងវង្សត្រកូលខ្មែររក្រោមមួយត្រូវបានសរសេរលើជញ្ជាំងផ្ទះនៅភូមិអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។
យោងតាមសៀវភៅ «ប្រជាជនយួនកំណើតខ្មែរ» (NgườiViệtGốcMiên) ដែលបានសរ សេរដោយ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជាជនជាតិយួន ឈ្មោះ ឡេ ហឿង ( Lê Hương ) បោះពុម្ភឆ្នាំ ១៩៦៩ ថា ស្តេចយួនឈ្មោះយ៉ាឡុងបានដាក់ត្រកូលឲ្យខ្មែរក្រោម មាន ៥ គឺ៖
- ១.ត្រកូល ថាច់ (Thạch) មានន័យថា ថ្ម
- ២.ត្រកូល សឺង,សឺន,ស៊ើង (Sơn) មានន័យថា ភ្នំ
- ៣.ត្រកូល ឡឹម,លឹម ឬ ឡាំ (Lâm) មានន័យថា ព្រៃ
- ៤.ត្រកូល គឹម Kim) មានន័យថា លោហធាតុ
- ៥.ត្រកូល យ័ញ ឬ ដាញ់ (Danh) មានន័យថា ឈ្មោះ
- ត្រកូល ចៅ (Châu) មកពីពាក្យខ្មែរថា ចៅ
Khmer Krom Family Name
មុន គ.ស.១៨១៣ សម័យស្តេចយួនឈ្មោះ យ៉ា ឡុង នោះ គឺខ្មែរក្រោមមិន បានប្រើត្រកូលទេ ។ ចំណែកខ្មែរអ្នកនៅប្រទេសកម្ពុជាក៏មិនមានត្រកូល ដែរ ។ លុះដល់ឆ្នាំ ១៩០៥ ទើបបារាំងបានប្រកាស ជាសាធារណៈឲ្យខ្មែរប្រើត្រកូលតាមរបៀបកូនត្រូវយកឈ្មោះឪពុកធ្វើជាត្រកូលរបស់ខ្លួន ។ ត្រកូល ដែល ខ្មែរ ក្រោមធ្លាប់ប្រើនោះ មានលក្ខណៈដូចខាងក្រោម ។
- ថាច់ (Thạch)
- សឺង សឺន (Sơn)
- គឹម (Kim)
- កៀង (Kiên)
ត្រកូលទាំង ៤ ខាងលើនេះសម្រាប់ខ្មែរក្រោមអ្នកនៅត្រើយខាងកើតទន្លេ បាសាក់ មានខេត្តព្រះត្រពាំង ខេត្តលង់ហោរ ជាដើម ។
ចំពោះត្រកូល ដាវ ( Đào ) មួយនេះភាគច្រើនសម្រាប់ខ្មែរក្រោមអ្នកនៅ ខេត្ត ព្រែកឫស្សី ។ រីឯប្រុសៗ ខ្មែរក្រោមអ្នកនៅ ខេត្តក្រមួនស វិញគេភាគច្រើនប្រើត្រកូល យ័ញ ឬ ដាញ់ ជាពាក្យចេញពី(Danh) របស់យួនតែមួយ អ្នកខ្លះគេនិយមហៅតាម សំនៀងយួនថា យ័ញ បើតាមសំនៀងអង់គ្លេសថាដាញ់ ចំពោះស្ត្រីខ្មែរក្រោមនៅខេត្តនេះវិញគេប្រើត្រកូល ធី (Thị) មានន័យថាផ្សារ ។ ចំពោះខេត្តឃ្លាំង ខេត្តពលលាវ និង ខេត្តទឹកខ្មៅ វិញខ្មែរក្រោមប្រើត្រកូលជាច្រើនដូចជា ។ ជាសរុបងាយស្រួលគិត ខ្ញុំបានតម្រៀបតាមលំដាប់ត្រកួលខ្មែរក្រោមដូចខាងក្រោមនេះគឺ
- កៀង (Kiên)
- ង៉ូ (Ngo)
- តោ (Tô)
- ត្រឹង (Tran)
- ហ្វិន (Hùynh)
- តាំង (Tăng)
- ត្រឹង (Trần)
- ត្រឹម (Trầm)
- ត្រឿង (Trương)
- ហុង (Hồng)
- ឡឺ (Lưu)
- កៅ (Cao)
- គឹម Kim) មានន័យថា លោហធាតុ
- ចៅ (Châu) មកពីពាក្យខ្មែរថា ចៅ
- ញឹង (Nhan)
- តាំង (Tang)
- តូ (To)
- ថាច់ (Thạch) មានន័យថា ថ្ម
- ទ្រីវ (Triệu)
- យឿង (Duong)
- យៀប (Diep)
- យ័ញ ឬ ដាញ់ (Danh) មានន័យថា ឈ្មោះ
- លី (Ly)
- លឹម (Lim)
- សឺង,សឺន,ស៊ើង (Sơn) មានន័យថា ភ្នំ
- ហូវ (Hữu)
- ហ្វឹន (Huynh)
- ឡឹម,លឹម ឬ ឡាំ (Lâm) មានន័យថា ព្រៃ
- លូ (Luu)
ទោះបីមានការបែងចែកត្រកូលទៅដំបន់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ខ្មែរក្រោមពីសំ ណាក់ស្តេច យួនក្តី តែបច្ចុប្បន្នត្រកូលទាំងនេះត្រូវបានលាយចម្រុះគ្នាទៅវិញទៅមកស្ទើរគ្រប់ខេត្តហើយ ។ យើងមិន កំណត់បានថាត្រកូល ថាច់ ឬ សឺង សុទ្ធតែជាអ្នកនៅខេត្តព្រះត្រ ពាំងទាំងអស់នោះទេ ព្រោះត្រកូលនេះ ក៏មាន នៅខេត្តដទៃៗខ្លះដែរ ហើយ ត្រកូលផ្សេងទៀត ដូចជា ចៅ,លី,យ័ញ និង ត្រឹង ជាដើម ក៏ឃើញមាននៅ ក្នុងខេត្តផ្សេងៗទៀតក្រៅពីខេត្តឃ្លាំងនិងខេត្តពលលាវ ។ល។ ផងដែរ ពេលយួនចូល មកឈ្លានពានដែនដីកម្ពុជាក្រោម និងធ្វើអាណានិគមលើប្រ ជាជាតិខ្មែរក្រោម ស្តេចយួនតែងតែចេញរាជ បញ្ជាឲ្យខ្មែរក្រោមផ្លាស់ប្តូរទំនៀមទំលាប់ទៅជាយួនជានិច្ច ដើម្បីធ្វើឲ្យខ្មែររលាយពូជសាសន៍ទៅជាយួន ។ កត្តា នេះហើយបានជាខ្មែរក្រោមមានត្រកូលជាភាសាយួនចាប់តាំងពីពេលនោះ រហូតមកដល់ សព្វថ្ងៃ ៕
ការធ្វើយួនូបនីយកម្មលើកម្ពុជាក្រោម និងកម្ពុជា៖
ក្រោយពីបានចូលមកបោះទីតាំងរឹងមាំលើទឹកដីខ្មែរហើយ រដ្ឋអំណាចយួនចាប់ផ្ដើមរកមធ្យោបាយការពារទឹកដីទាំងនេះ និងបានប្រើគ្រប់មធ្យោបាយ ដើម្បីលុបបំបាត់អត្តសញ្ញាណរបស់ខ្មែរ។
នៅឆ្នាំ១៨១៥ យួនបានកេណ្ឌប្រជារាស្ត្រខ្មែរជាច្រើនពាន់នាក់ ឲ្យសង់បន្ទាយទាហានមួយយ៉ាងធំនៅមាត់ជ្រូក ប្រយោជន៍ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់ព្រះរាជាខ្មែរ។ យួនបានបង្ខំខ្មែរឲ្យជីកព្រែក វិញតេ (Vinh Te) ឬឯកសារខ្លះហៅថា ព្រែកយួន ឬព្រែកជីក កាត់ពីខេត្ត មាត់ជ្រូក ទៅដល់ខេត្ត ពាម ដែលមានប្រវែងប្រមាណ ៥៤គីឡូម៉ែត្រ។ បំណងសំខាន់ គឺដើម្បីយកព្រែកជីកនេះ ទុកធ្វើជាខ្សែបន្ទាត់ព្រំដែនរវាងខ្មែរ និងយួន នៅថ្ងៃក្រោយ។
ជំហានបន្ទាប់ មេដឹកនាំយួនអណ្ណាម បានផ្លាស់ប្ដូរឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ក្រុង ខ្មែរឲ្យទៅជាឈ្មោះយួន ស្ទើរតែទាំងអស់។ ឈ្មោះខេត្តក្រុងខ្មែរទាំង២១ ត្រូវយួនផ្លាស់ប្ដូរដូចតទៅ៖
ព្រៃនគរ ទៅជា សាយហ្កន (Sài Gòn) ឬបច្ចុប្បន្នគេដូរមួយសារទៀតទៅជាក្រុង ហូ ជីមិញ, ទួលតាមោក ទៅជា ធូវឌូវមូក (Thủ Dầu Một), ចង្វាត្រពាំង ជា បៀងហ្វា (Biên Hòa), ព្រះសួគ៌ា ជា បារៀ (Bà Rịa), អូកាប់ ជា វុងតាវ (Vũng Tàu), រោងដំរី ជា តៃនិញ (Tây Ninh), កំពង់គោ ជា ឡុងអាង (Long An), មេស ជា មីថ (Mỹ Tho), កោះគង ជា ហ្កកុង (Gò Công), កំពង់ឫស្សី ជា ប៊េនត្រែ (Bến Tre), លង់ហោរ ជា ឡុងហូ (Long Hồ), ផ្សារដែក ជា សាឌែក (Sa Đéc), ព្រះត្រពាំង ជា ត្រាវិញ (Trà Vinh), ព្រែកឫស្សី ជា កឹងធើ (Cần Thơ), បារ៉ាជ ជា ឡុងសៀង (Long Xuyên), មាត់ជ្រូក ជា ចូវដុក (Châu Đốc), ពាម ជា ហាទៀង (Hà Tiên), ក្រមួនស ជា រ៉ាត់យ៉ា (Rạch Giá), ឃ្លាំង ជា សុកត្រាំង (Sóc Trăng), ពលលាវ ជា បាកលីវ (Bạc Liêu), និងទឹកខ្មៅ ជា កាម៉ាវ (Cà Mau)។
មិនត្រឹមតែផ្លាស់ប្ដូរឈ្មោះខេត្ត និងតំបន់ខ្មែរនៅកម្ពុជាក្រោមទៅជាឈ្មោះយួន ប៉ុណ្ណោះទេ សូម្បីតែឈ្មោះតំបន់មួយចំនួននៅក្នុងទឹកដីកម្ពុជាកណ្ដាលឯណេះ ក៏វៀតណាមបានផ្លាស់ប្ដូរឱ្យទៅជាឈ្មោះយួនដែរ។ ឧទាហរណ៍៖ ភ្នំពេញ គេហៅថា ណាំយ៉ាង (Nam Vang), ឧត្តុង្គ ទៅជា បាក់កូណាម (Bac Co Nam), ខេត្តកំពត ទៅជា កឹងវ៉ូក (Can Vot), ព្រៃវែង ទៅជា ឡាវេន (La Ven),
លង្វែក ទៅជា ឡូវៀត (Lo Viet), និងសំរោងទង ទៅជាឡុងតូង (Long Tong) ជាដើម។
លោកអ្នកនាងក៏ប្រហែលធ្លាប់ឮរួចមកហើយថា ពលរដ្ឋខ្មែរកម្ពុជាក្រោម មាននាមត្រកូលស្រដៀងៗ គ្នា ហើយមានសូរសៀងដូចភាសាវៀតណាម។ នេះក៏មកពីការបង្ខំឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ ដូរត្រកូលខ្មែរចេញដែរ។ ដើម្បីងាយស្រួលសម្គាល់ និងងាយស្រួលគ្រប់គ្រងខ្មែរ អធិរាជយួនអណ្ណាម ឈ្មោះ យ៉ាឡុង និងមេដឹកនាំយួន បន្តបន្ទាប់មកទៀត បានបង្ខំខ្មែរឲ្យប្ដូរត្រកូលរបស់ខ្លួន ហើយប្រើត្រកូលរួមគ្នាទៅតាមខេត្ត និងតំបន់នីមួយៗ។ ត្រកូលទាំងនោះរួមមាន៖ ថាច់ (Thach) សឺន (Son) គៀន (Kien) គីម (Kim) ចៅ (Chau) យ៉ាញ់ ឬដាញ់ (Danh) កាវ (Cao) និងដាវ (Dao) ជាដើម។
ត្រកូល យ៉ាញ់ ឬ ដាញ់ ត្រូវបានប្រើសម្រាប់ខ្មែរនៅខេត្តក្រមួនស ត្រកូល ថាច់ គីម សឺន គៀន សម្រាប់ខ្មែរនៅខេត្តព្រះត្រពាំង ខេត្តឃ្លាំង ខេត្តពលលាវ និងខេត្តទឹកខ្មៅ ត្រកូល កាវ សម្រាប់ខេត្តរោងដំរី និងត្រកូល ដាវ សម្រាប់ខេត្តព្រែកឫស្សី។
ដោយឡែក សម្រាប់ខេត្តមាត់ជ្រូក ត្រកូល ចៅ ត្រូវឱ្យគេប្រើសម្រាប់បុរស ចំណែកស្ត្រីវិញ គេឱ្យប្រើត្រកូល នាង (Neang)។
ក្រៅពីនេះ ក៏នៅមានត្រកូលមួយចំនួនផ្សេងទៀតដែរ ដូចជា លី (Ly) យៀប (Diep) លឹម (Lim) តាំង (Tang) ញឹង (Nhan) ហ្វឹន (Huynh) ត្រឹង (Tran) ង៉ូ (Ngo) តូ (To) យឿង (Duong) និង លូ (Luu)។
ការធ្វើយួនូបនីយកម្មលើកម្ពុជាក្រោម និងកម្ពុជា៖
ក្រោយពីបានចូលមកបោះទីតាំងរឹងមាំលើទឹកដីខ្មែរហើយ រដ្ឋអំណាចយួនចាប់ផ្ដើមរកមធ្យោបាយការពារទឹកដីទាំងនេះ និងបានប្រើគ្រប់មធ្យោបាយ ដើម្បីលុបបំបាត់អត្តសញ្ញាណរបស់ខ្មែរ។
នៅឆ្នាំ១៨១៥ យួនបានកេណ្ឌប្រជារាស្ត្រខ្មែរជាច្រើនពាន់នាក់ ឲ្យសង់បន្ទាយទាហានមួយយ៉ាងធំនៅមាត់ជ្រូក ប្រយោជន៍ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់ព្រះរាជាខ្មែរ។ យួនបានបង្ខំខ្មែរឲ្យជីកព្រែក វិញតេ (Vinh Te) ឬឯកសារខ្លះហៅថា ព្រែកយួន ឬព្រែកជីក កាត់ពីខេត្ត មាត់ជ្រូក ទៅដល់ខេត្ត ពាម ដែលមានប្រវែងប្រមាណ ៥៤គីឡូម៉ែត្រ។ បំណងសំខាន់ គឺដើម្បីយកព្រែកជីកនេះ ទុកធ្វើជាខ្សែបន្ទាត់ព្រំដែនរវាងខ្មែរ និងយួន នៅថ្ងៃក្រោយ។
ជំហានបន្ទាប់ មេដឹកនាំយួនអណ្ណាម បានផ្លាស់ប្ដូរឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ក្រុង ខ្មែរឲ្យទៅជាឈ្មោះយួន ស្ទើរតែទាំងអស់។ ឈ្មោះខេត្តក្រុងខ្មែរទាំង២១ ត្រូវយួនផ្លាស់ប្ដូរដូចតទៅ៖
ព្រៃនគរ ទៅជា សាយហ្កន (Sài Gòn) ឬបច្ចុប្បន្នគេដូរមួយសារទៀតទៅជាក្រុង ហូ ជីមិញ, ទួលតាមោក ទៅជា ធូវឌូវមូក (Thủ Dầu Một), ចង្វាត្រពាំង ជា បៀងហ្វា (Biên Hòa), ព្រះសួគ៌ា ជា បារៀ (Bà Rịa), អូកាប់ ជា វុងតាវ (Vũng Tàu), រោងដំរី ជា តៃនិញ (Tây Ninh), កំពង់គោ ជា ឡុងអាង (Long An), មេស ជា មីថ (Mỹ Tho), កោះគង ជា ហ្កកុង (Gò Công), កំពង់ឫស្សី ជា ប៊េនត្រែ (Bến Tre), លង់ហោរ ជា ឡុងហូ (Long Hồ), ផ្សារដែក ជា សាឌែក (Sa Đéc), ព្រះត្រពាំង ជា ត្រាវិញ (Trà Vinh), ព្រែកឫស្សី ជា កឹងធើ (Cần Thơ), បារ៉ាជ ជា ឡុងសៀង (Long Xuyên), មាត់ជ្រូក ជា ចូវដុក (Châu Đốc), ពាម ជា ហាទៀង (Hà Tiên), ក្រមួនស ជា រ៉ាត់យ៉ា (Rạch Giá), ឃ្លាំង ជា សុកត្រាំង (Sóc Trăng), ពលលាវ ជា បាកលីវ (Bạc Liêu), និងទឹកខ្មៅ ជា កាម៉ាវ (Cà Mau)។
មិនត្រឹមតែផ្លាស់ប្ដូរឈ្មោះខេត្ត និងតំបន់ខ្មែរនៅកម្ពុជាក្រោមទៅជាឈ្មោះយួន ប៉ុណ្ណោះទេ សូម្បីតែឈ្មោះតំបន់មួយចំនួននៅក្នុងទឹកដីកម្ពុជាកណ្ដាលឯណេះ ក៏វៀតណាមបានផ្លាស់ប្ដូរឱ្យទៅជាឈ្មោះយួនដែរ។ ឧទាហរណ៍៖ ភ្នំពេញ គេហៅថា ណាំយ៉ាង (Nam Vang), ឧត្តុង្គ ទៅជា បាក់កូណាម (Bac Co Nam), ខេត្តកំពត ទៅជា កឹងវ៉ូក (Can Vot), ព្រៃវែង ទៅជា ឡាវេន (La Ven),
លង្វែក ទៅជា ឡូវៀត (Lo Viet), និងសំរោងទង ទៅជាឡុងតូង (Long Tong) ជាដើម។
លោកអ្នកនាងក៏ប្រហែលធ្លាប់ឮរួចមកហើយថា ពលរដ្ឋខ្មែរកម្ពុជាក្រោម មាននាមត្រកូលស្រដៀងៗ គ្នា ហើយមានសូរសៀងដូចភាសាវៀតណាម។ នេះក៏មកពីការបង្ខំឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ ដូរត្រកូលខ្មែរចេញដែរ។ ដើម្បីងាយស្រួលសម្គាល់ និងងាយស្រួលគ្រប់គ្រងខ្មែរ អធិរាជយួនអណ្ណាម ឈ្មោះ យ៉ាឡុង និងមេដឹកនាំយួន បន្តបន្ទាប់មកទៀត បានបង្ខំខ្មែរឲ្យប្ដូរត្រកូលរបស់ខ្លួន ហើយប្រើត្រកូលរួមគ្នាទៅតាមខេត្ត និងតំបន់នីមួយៗ។ ត្រកូលទាំងនោះរួមមាន៖ ថាច់ (Thach) សឺន (Son) គៀន (Kien) គីម (Kim) ចៅ (Chau) យ៉ាញ់ ឬដាញ់ (Danh) កាវ (Cao) និងដាវ (Dao) ជាដើម។
ត្រកូល យ៉ាញ់ ឬ ដាញ់ ត្រូវបានប្រើសម្រាប់ខ្មែរនៅខេត្តក្រមួនស ត្រកូល ថាច់ គីម សឺន គៀន សម្រាប់ខ្មែរនៅខេត្តព្រះត្រពាំង ខេត្តឃ្លាំង ខេត្តពលលាវ និងខេត្តទឹកខ្មៅ ត្រកូល កាវ សម្រាប់ខេត្តរោងដំរី និងត្រកូល ដាវ សម្រាប់ខេត្តព្រែកឫស្សី។
ដោយឡែក សម្រាប់ខេត្តមាត់ជ្រូក ត្រកូល ចៅ ត្រូវឱ្យគេប្រើសម្រាប់បុរស ចំណែកស្ត្រីវិញ គេឱ្យប្រើត្រកូល នាង (Neang)។
ក្រៅពីនេះ ក៏នៅមានត្រកូលមួយចំនួនផ្សេងទៀតដែរ ដូចជា លី (Ly) យៀប (Diep) លឹម (Lim) តាំង (Tang) ញឹង (Nhan) ហ្វឹន (Huynh) ត្រឹង (Tran) ង៉ូ (Ngo) តូ (To) យឿង (Duong) និង លូ (Luu)។
No comments:
Post a Comment