Jul 1, 2009 ទាហានថៃ-ខ្មែរប្រឈមមុខគ្នានៅខាងលិចព្រះវិហារ ប៉ុន្តែគ្មានការផ្ទុះអាវុធទេ
តាមសេចក្តីរាយការណ៍ពីកងទាហានខ្មែរនៅតំបន់ជម្លោះព្រំដែនឲ្យដឹងថា ការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងទាហានខ្មែរនិងថៃ បម្រុងនឹងផ្ទុះអាវុធបានកើតឡើងនៅលើខ្នងភ្នំចាក់ច្រែងនៅភាគខាងជើងឈៀងខាងលិចចម្ងាយប្រមាណ ១៧គីឡូម៉ែត្រពីប្រាសាទព្រះវិហារ។
កងទាហានខ្មែរមួយរូបសុំមិនបញ្ចេញឈ្មោះដែលកំពុងការពារព្រំដែននៅចាក់ច្រែងបានមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ថា ថៃបានបញ្ជូនទាហានប៉ារ៉ាតាមរថយន្តជាច្រើននាក់មកតំបន់ភ្នំចាក់ច្រែងកាលពីព្រឹកព្រលឹមដែលប៉ុនប៉ងវាយប្រហារមកលើកងទ័ពខ្មែរទីនោះ ប៉ុន្តែត្រូវដកថយទៅវិញនៅពេលដែលទាហានខ្មែរដឹងស្ថានការណ៍និងបានត្រៀមខ្លួនប្រយុទ្ធតបវិញនោះ។
ទាហានខ្មែរដដែលបានអះអាងទៀតថា កាលពីព្រឹកថ្ងៃពុធដែរ យន្តហោះយោធាថៃបានបើកក្រវែលជិតៗព្រំដែនជាច្រើនជុំ ៖ «ព្រឹកមិញហ្នឹង វាច្របូកច្របល់ វាដាក់កម្លាំងបន្ថែមប្រុងតែវ៉ៃហើយ ដល់អ៊ីចឹងទៅ យើងត្រៀមដែរ ឃើញយើងត្រៀបត្រា វាគេចទៅវិញ»។
ចំណែកនៅតំបន់ជម្លោះព្រំដែនទល់មុខប្រាសាទព្រះវិហារ កងទាហានខ្មែរបានអះអាងថា តាំងពីព្រឹកថ្ងៃពុធ មេបញ្ជាការយោធាខ្មែរបានបញ្ជាឲ្យកងកម្លាំងទាំងអស់ប្រុងប្រយ័ត្ននៅតាមខ្សែត្រៀមដោយមិនអនុញ្ញាតឲ្យដើរចេញពីកន្លែងរហេតរហូតនិងនៅជុំៗគ្នាទេ។
កងយោធាខ្មែរបានឲ្យដឹងទៀតថា កាលពីព្រឹកមិញ ខណៈដែលតំបន់ចាក់ច្រែងមានសភាពតានតឹង គេបានឃើញយន្តហោះយោធាថៃបានហោះក្រវែលជិតៗតំបន់ជម្លោះ តែមិនហ៊ានចូលមកព្រំដែនខ្មែរទេ ៖ «L19 ហោះពីខាងលិចទៅកើតវិលចុះវិលឡើង ២-៣លើក ប៉ុន្តែវាហោះខ្ពស់ៗអត់ទាបដូចមុនទេ ដល់ហើយទៅវាបត់ចូលដីវាវិញទៅ»។
ទោះយ៉ាងណាមិនអាចទំនាក់ទំនងមន្ត្រីយោធាថៃប្រចាំខេត្តស៊ីសាកេតដើម្បីបំភ្លឺជុំវិញបញ្ហានោះបានទេ។
មេបញ្ជាការយោធាខ្មែរនៃកងពលធំអន្តរាគមន៍លេខ៣ ដែលគ្រប់គ្រងយោធាខ្មែរនៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារលោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ថា ស្ថានការណ៍យោធានៅទីនោះមិនមានអ្វីកើតឡើងទេ ដោយសារតែតាំងពីព្រឹកថ្ងៃពុធមន្ត្រីយោធភូមិភាគទី៤ របស់ខ្មែរនិងយោធភូមិភាគទី២ របស់ថៃ កំពុងជួបប្រជុំជាមួយគ្នានៅច្រកអូរស្មាច់ដើម្បីប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅឡើយ។
លោក ស្រី ឌឹក ថ្លែងដូច្នេះថា ៖ «ដោះស្រាយការងារថ្នាក់ភូមិភាគនិងភូមិភាគ លទ្ធផលល្អ អត់អីទេ»។
កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានព្រមានចំពោះការហោះហើររបស់យោធាថៃធ្វើយ៉ាងណាកុំឲ្យជ្រុលចូលមកក្នុងទឹកដីខ្មែរ ៖ «ខ្ញុំប្រាប់ត្រង់ៗ រដ្ឋមន្រ្តីការពារជាតិនិងឧបនាយករដ្ឋមន្រ្តីថៃ ខ្ញុំថា ឯកឧត្ដមប្រយ័ត្នរឿងបញ្ហាយន្តហោះ កុំឲ្យគេជ្រុលចង្កូតចូលក្នុងដីខ្មែរ។ មុននេះខ្ញុំបំផ្លាញ ២៧០ដើម ប៉ុន្តែឥឡូវនេះ ខ្ញុំបំពាក់ឡើងវិញ ហើយដែលទំនើបលើសមុនច្រើនដង។ ហើយខ្ញុំមិនអាចបញ្ជាពួកកេះកៃបានទេ អ៊ីចឹងសូមឲ្យប្រយ័ត្នប្រយែង មើលផែនទីឲ្យច្បាស់ ហោះហើរខាងណោះទៅ កុំមកហោះចូលខាងណេះ ខ្ញុំប្រាប់ត្រង់ៗតែម្ដង»។
តាមកងយោធាខ្មែរឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងមក នៅតំបន់ចាក់ច្រែងនិងតំបន់សម្បុកឃ្មុំជិតប្រាសាទព្រះវិហារទាហានថៃបានដឹកជញ្ជូនសសរបេតុងនិងថ្មល្អិតៗបម្រុងសាងសង់លេណដ្ឋានរឹងមាំលើតំបន់ហាមឃាត់និងតំបន់ជម្លោះព្រំដែន តែត្រូវកងទាហានខ្មែររារាំងមិនឲ្យធ្វើបានទេ៕
ទាហានខ្មែរនិងថៃប៉ះប្រយុទ្ធគ្នានៅជិតប្រាសាទព្រះវិហារ
កងទាហានខ្មែរនិងថៃនៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារបានប៉ះប្រយុទ្ធគ្នាដោយអាវុធជាថ្មីម្ដងទៀតកាលពីវេលាម៉ោង២រសៀលថ្ងៃសុក្រ ទី៣ ខែមេសា បន្ទាប់ពីមានការប៉ះប្រយុទ្ធម្តងមកហើយកាលពីព្រឹកព្រលឹមនៅក្បែរតំបន់វាលឥន្រ្ទីបណ្តាលឲ្យទាហានប៉ារ៉ាថៃស្លាប់និងរបួសមួយចំនួនមកហើយនោះ។ទាហានខ្មែរមួយរូបដែលកំពុងប៉ះប្រយុទ្ធជាមួយទាហានថៃនៅតំបន់វាលឥន្រ្ទីបានឲ្យដឹងថា ការប៉ះប្រយុទ្ធគ្នាបានចាប់ផ្តើមឡើងកាលពីម៉ោងប្រមាណ២និង៥នាទីរសៀលថ្ងៃសុក្រ ដោយមានការប៉ះប្រយុទ្ធជាច្រើនកន្លែងចាប់ពីចំណុចចង្កេះភ្នំទ្រព្យ វាលឥន្រ្តី រហូតដល់ចំណុចសំបុកឃ្មុំនៅទល់មុខប្រាសាទព្រះវិហារ។
ទាហានដដែលបាននិយាយថា គេឃើញទាហានថៃបានរងរបួសនិងស្លាប់ជាច្រើនបន្ទាប់ពីមានការប្រយុទ្ធគ្នាជាង៤០នាទី ហើយទាហានខ្មែរបានដណ្តើមកាន់កាប់បន្ទាយ២០ខ្នងរបស់ទាហានថៃដែលនៅចម្ងាយប្រមាណ២គីឡូម៉ែត្រភាគខាងលិចវាលឥន្ទ្រី។
ទាហានដដែលបានបញ្ជាក់ថា ៖ «វាលើកទង់ជ័យសទៀត ម៉ោង២:៤០នាទី។ ទាំងងាប់ទាំងរបួសច្រើនជាងមុនឆ្ងាយណាស់ គុណជាពីរ... វាកំពុងអូសសាកសពឡើងយន្តហោះ។ យកបានទីតាំងវាហើយ ឥឡូវឈរជើងនៅទីតាំងវា ដល់បន្ទាយវាអាផ្ទះ២០ខ្នង»។
ចំណែកនៅឯមុខប្រាសាទព្រះវិហារ មន្ត្រីប៉ូលិសខ្មែរបានអះអាងថា ផ្ទះនិងផ្សាររបស់ប្រជាពលរដ្ឋខ្មែរជាច្រើននៅភូមិខាងក្រោមប្រាសាទបានឆេះដោយសារទាហានថៃបានបាញ់គ្រាប់កាំភ្លើងធំដាក់ជាច្រើនគ្រាប់។
មន្ត្រីប៉ូលិសដដែលបានមានប្រសាសន៍ថា ៖ «វ៉ៃឡើងឆេះផ្សារអស់ហើយ ថៃបាញ់ចូលមក ថៃផ្លោងគ្រាប់៦០មីលីម៉ែត្រ។ ខ្ញុំរត់គេចថ្លោះជើងអស់ អា១២បាញ់ដូចម្រាមដៃអ៊ីចឹង»។
ការប៉ះប្រយុទ្ធគ្នារវាងទាហានខ្មែរថៃជាលើកទីពីរនៅថ្ងៃសុក្របានកើតឡើងប្រមាណជាពីរម៉ោងក្រោយពេលដែលមេបញ្ជាការយោធាខ្មែរថៃគ្រប់គ្រងតំបន់ជម្លោះបានជួបជជែកគ្នានៅជិតទីវត្តកែវសិក្ខាគិរីស្វៈរៈដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាកាលពីម៉ោង១១រហូតដល់ម៉ោង១២ព្រឹក។
ទោះយ៉ាងណាមេបញ្ជាការយោធាខ្មែរគ្រប់គ្រងតំបន់ជម្លោះ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក មិនបានអធិប្បាយអំពីហេតុការណ៍នោះទេ ដោយលោកគ្រាន់តែមានប្រសាសន៍ថា លោកព្យាយាមរកដំណោះស្រាយបញ្ហានោះឲ្យប្រសើរ ៖ «យើងចេះតែសម្រួលៗគ្នាទៅណា៎ អត់អីទេ ធម្មតាៗ»។
កាលពីវេលាម៉ោងប្រមាណ៧:១០នាទីព្រឹក ទាហានខ្មែរនិងទាហានប៉ារ៉ាថៃបានប៉ះប្រយុទ្ធគ្នាម្តងមកហើយនៅវាលឥន្ទ្រីដែលតាមប្រភពទាហានខ្មែរអះអាងមិនផ្លូវការឲ្យដឹងថា ទាហានថៃ២នាក់ស្លាប់និង៤នាក់រងរបួស។
សូមបញ្ជាក់ថា នេះជាការប៉ះប្រយុទ្ធគ្នារវាងទាហានខ្មែរនិងថៃជាលើកទីបីហើយនៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារ ដោយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០០៨ ទាហានថៃឈុតខ្មៅបានប៉ះប្រយុទ្ធជាមួយទាហានខ្មែរមួយក្រុមនៅវាលឥន្ទ្រីបណ្តាលឲ្យទាហានខ្មែរម្នាក់បានរងរបួស ហើយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ បានប៉ះប្រយុទ្ធគ្នានៅវាលឥន្ទ្រី ភ្នំទ្រព្យ និងមុខប្រាសាទព្រះវិហារ បណ្តាលឲ្យទាហានខ្មែរ៣នាក់ស្លាប់ ២នាក់រងរបួស និងទាហានថៃ៣នាក់ស្លាប់និង៥នាក់រងរបួស។
ប្រតិកម្មប្រទេសថៃជុំវិញការប៉ះប្រយុទ្ធគ្នានៅក្បែរប្រាសាទព្រះវិហារ
អ្នកនាំពាក្យក្រសួងការបរទេសថៃ ឈ្មោះ ថារីត ឆារុងវ៉ាត់ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអាអេហ្វប៉េផ្សាយបន្តនៅថ្ងៃសុក្រនេះថា ពិតជាមានការប៉ះអាវុធប្រយុទ្ធគ្នារវាងកងទ័ពថៃនិងខ្មែរនៅតំបន់ព្រំដែនជម្លោះនោះមែន។
អ្នកនាំពាក្យក្រសួងការបរទេសថៃបញ្ជាក់ថា ប៉ុន្តែការប៉ះអាវុធបានបញ្ឈប់ហើយគឺគ្មានការរបួសឬស្លាប់ទាហានថៃណាម្នាក់ទេ។
ចំណែកចៅហ្វាយខេត្តស៊ីសាកេត ខេត្តថៃដែលជាប់តំបន់ជម្លោះនោះ គឺលោក ស៊ីនី ជីតាកា ស៊ិម និយាយថា ការប៉ះអាវុធប្រយុទ្ធគ្នានោះបានផ្តើមឡើងនាម៉ោង៧និង១០នាទីព្រឹកម៉ោងនៅតំបន់នោះ ផ្ទុះឡើងក្នុងគ្រាដែលកងទ័ពខ្មែរបានចូលទៅពិនិត្យមើលទីចំណុចដែលកងទ័ពថៃម្នាក់ជាន់មីនរបួសកាលពីម្សិលមិញ។
ចៅហ្វាយខេត្តថៃរូបនោះចោទថា កងទ័ពខ្មែរជាអ្នកបង្កការផ្ទុះអាវុធនោះមុន និងថាកងទ័ពថៃតបតវិញក្នុងការបង្ហាញថាដែនដីនោះជាកម្មសិទ្ធិរបស់ថៃ។
រីឯអ្នកនាំពាក្យកងទ័ពថៃ លោកស្រី ម៉ៃ ស៊ីរីយ៉ា ឃីនស៊ីរីគុល ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអេភីផ្សាយនៅថ្ងៃនេះឲ្យដឹងថា ការប៉ះអាវុធប្រយុទ្ធគ្នានោះបានបញ្ឈប់ហើយ ប៉ុន្តែអ្នកនាំពាក្យកងទ័ពថៃថ្លែងចោទថា ភាគីកម្ពុជាជាអ្នកផ្តើមការផ្ទុះអាវុធ ប៉ុន្តែថា លោកស្រីពុំមានព័ត៌មានលម្អិតអំពីការប៉ះអាវុធប្រយុទ្ធគ្នាជាលើកទីពីរនៅថ្ងៃសុក្រដដែលនេះទេ៕ 2009-04-03
ខ្មែរ | ព័ត៌មាន
ថៃយកបញ្ហាប្រាសាទព្រះវិហារជាលេសពង្វាងវិបត្តិនយោបាយ
អ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំងបានចាត់ទុកថា ថៃកំពុងតែយកវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួនមកទម្លាក់កំហុសលើអង្គការយូណេស្កូក្នុងករណីដាក់ប្រាសាទព្រះវិហារខ្មែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនិងព្យាយាមមិនទទួលខុសត្រូវក្នុងការផ្ទុះអាវុធនៅឯតំបន់ក្បែរប្រាសាទព្រះវិហារជាមួយកម្ពុជានោះ។
ដោយ មុំ សុផុន
2009-06-20
នេះគឺជាការថ្លែងរបស់មន្ត្រីបក្សប្រឆាំងនៅកម្ពុជាតបទៅនឹងប្រសាសន៍នាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីថៃ លោក អាភិស៊ិត វេតឆាឈីវ៉ាក់ ដែលបានថ្លែងទៅកាន់អ្នកកាសែតថា លោកចង់ឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូសើរើចំពោះការដាក់ប្រាសាទព្រះវិហាររបស់ខ្មែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ដោយលោកសំអាងថាមុនពេលដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមិនមានបញ្ហាជម្លោះប្រដាប់អាវុធធ្ងន់ធ្ងរកើតមានឡើងនៅតំបន់ប្រាសាទព្រះវិហារឡើយ។
លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីបានហៅការថ្លែងខាងលើនេះថា ៖ «យើងសង្កេតឃើញថា វិបត្តិនយោបាយនៅប្រទេសថៃហ្នឹងមិនទាន់ដោះស្រាយបានទេ ម៉្លោះហើយបានជាអ្នកដឹកនាំរបស់ថៃមួយណាក៏ដូចមួយណាដែរច្រើនតែយកបញ្ហារឿងព្រះវិហារហ្នឹងដើម្បីនឹងបង្វែរទិសនៃបញ្ហានយោបាយរបស់ប្រទេសគេហ្នឹងដើម្បីឲ្យពលរដ្ឋគេស្ងប់ចិត្តប៉ុណ្ណឹងទេ។ សម្រាប់ប្រទេសកម្ពុជាយើងយល់ថា រាជរដ្ឋាភិបាលប្រាកដជាមានវិធានការមួយចំនួនហើយ។ ជាគោលការណ៍គ្មានអង្គការយូណេស្កូណាគេធ្វើសេចក្ដីសម្រេចហើយ ហើយមកធ្វើសេចក្តីសម្រេចឡើងវិញតាមតែការចង់បានរបស់ប្រទេសមួយទេ»។
អ្នកតំណាងរាស្ត្រ សុន ឆ័យ បានបន្ថែមទៀតថា ប្រទេសកម្ពុជាមានសិទ្ធិគ្រប់គ្រាន់លើករណីនោះដោយផ្អែកលើកការសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេ ឆ្នាំ១៩៦២ និងការសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅទីក្រុងកេប៉ិច ប្រទេសកាណាដា រួមទាំងការធានាបូរណភាពទឹកដីប្រទេសកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។
ចំណែកឯលោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកតំណាងរាស្ត្រនៃគណបក្សសិទ្ធិមនុស្សបានមានប្រសាសន៍នៅថ្ងៃទី២០ ខែមិថុនានេះ ថាប្រទេសថៃបានព្យាយាមរំលោភបូរណភាពទឹកដីប្រទេសកម្ពុជានិងព្យាយាមចង់បានផលប្រយោជន៍ពីប្រាសាទព្រះវិហារ បើទោះបីជាតុលាការអន្តរជាតិក្រុងឡាអេបានកំណត់ថា ប្រាសាទព្រះវិហារជាសម្បត្តិរបស់ខ្មែរហើយនោះ។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ បានមានប្រសាសន៍ថា ៖ «ខ្ញុំជឿថា ការនិយាយបែបនេះគេហាក់ដូចជាចាត់ទុកថាប្រាសាទព្រះវិហារជារបស់គេ ហើយគេស្នើសុំឲ្យសើរើឡើងវិញ។ ពេលនេះគួរតែរាជរដ្ឋាភិបាលលោកយល់ច្បាស់មែនទែនហើយ មិនគួរបណ្ដោយពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃរបៀបអ៊ីចឹងទេ។ ខ្ញុំយល់ឃើញថាជាការរំលោភទៅលើឯករាជភាពជាតិនិងអធិបតេយ្យជាតិយើងពិតប្រាកដច្បាស់លាស់មែនទែន»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសប្តាហ៍នេះដែរថា ការប៉ុនប៉ងរបស់ប្រទេសថៃស្នើសុំឲ្យគណៈកម្មាធិការនៃអង្គការយូណេស្កូដើម្បីពិនិត្យឡើងវិញចំពោះការសម្រេចដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនៅក្នុងកិច្ចប្រជុំលើកទី៣៣នៅប្រទេសអេស្ប៉ាញក្នុងខែមិថុនាខាងមុខនេះមិនបានសម្រេចជោគជ័យឡើយ៕
លោកហ៊ុន សែនប្រកាសដកកងទ័ព ពីតំបន់ប្រាសាទព្រះវិហារ
22 សីហា 2009
គង់ សុឋានរិទ្ធ
VOA
ចែករំលែក
បោះពុម្ព
លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន បានប្រកាសការដកកងទ័ពចេញពីការ
ប្រឈមមុខគ្នានៅតំបន់ប្រាសាទព្រះវិហារ។ សេចក្ដីប្រកាសនេះធ្វើឡើងស្រប
ពេល ដែលលោកបង្ហាញការកត់សំគាល់ពីភាពធូរស្រាលនៅតាមតំបន់ព្រំដែន
ដែលមានជម្លោះ។
លោកនាយករដ្ឋមន្រ្ដីខ្មែរ ហ៊ុន សែន ប្រកាសជាសាធារណៈនៅថ្ងៃសៅរ៍នេះថា
លោកបានចេញបញ្ជាឲ្យដកកងទ័ពចេញពីតំបន់ ដែលកំពុងប្រទាញប្រទង់
ជាមួយកងទ័ពថៃនៅក្បែរតំបន់ប្រាសាទព្រះវិហារ។
សេចក្ដីសម្រេចនេះធ្វើឡើងដោយសារតែលោកប្រមុខរដ្ឋាភិបាលបញ្ជាក់ថា
ប្រទេសថៃបានធ្វើការកែសម្រួលកងទ័ពរបស់ខ្លួន ហើយសភាពការណ៍តាម
ព្រំដែននឹងមិនមានភាពតានតឹង រហូតដល់មានការប្រយុទ្ធគ្នាដោយចុងកាំភ្លើង
នោះទេ។
"ឥឡូវកំពុងឲ្យកងពលទី១១បកក្រោយមកកំពតវិញ។ តំបន់ប្រតិបត្តិការសឹក
សៀមរាប កំពង់ធំបកមកក្រោយវិញ ហើយកងអង្គរក្សកាត់៥០%។ ហើយ
កំពុងឲ្យពិនិត្យមើលកងពល៩១១ និងកងពលទី១ បានសេចក្ដីថាទល់ដែន
មិនវាយគ្នាទេ"។
ថ្លែងនៅក្នុងពិធីត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រុកបាកាន ខេត្តពោធិ-
សាត់ លោកប្រមុខរដ្ឋាភិបាលខ្មែរធ្វើការកត់សំគាល់ដោយមិននិយាយចំៗ
ចំពោះកងទ័ពថៃ ថាបានបន្ថយកម្លាំងទ័ពពីចំនួន ៧០០ នាក់ មកត្រឹម ៣០
នាក់វិញ នៅទល់មុខតំបន់ប្រាសាទព្រះវិហារចំណាស់ ៩០០ ឆ្នាំរបស់ខ្មែរ។
លោក ហ៊ុន សែន បានបន្ថែមថា ការរក្សាទុកកងទ័ពច្រើនពេកនៅតាមព្រំ
ដែននោះមិនមែនជាប្រការល្អនោះទេ ។ ក៏ប៉ុន្ដែលោកបញ្ជាក់ថា បើសិនជា
មានឧប្បត្តិហេតុដោយយោធាណាមួយកើតឡើងនោះ វានឹងមិនមានបញ្ហា
ក្នុងការធ្វើអន្ដរាគមន៍ឆ្លើយតបនោះទេ។
"ជាង៧០០នាក់ពីការចាប់ផ្ដើមឥឡូវនៅសល់ ៣០នាក់នៅក្បែរនោះហើយ។
ហើយវត្តហ្នឹង ១០ នាក់ពាក់អាវស៊ីវិលឡើងក្លឹកៗមកហ្នឹង ។ ហើយកន្លែង
ដទៃទៀតគឺថាសម្រួលកន្លែងឈរជើង។ ប៉ុន្ដែគឺថា បើគេមកហើយគឺត្រូវតែ
ដាក់ហើយអាហ្នឹងចៀសមិនរួច អ្នកឯងចង់មានបរិមាណូក៏ដោយ ចាំតែខ្មែរ
ខ្លាចអីតើ"។
ប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃយ៉ាងតានតឹងនៅជុំវិញ
តំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីពាក់កណ្ដាលខែកក្កដា ឆ្នាំ ២០០៨ មក
ម្លេះ។ ជម្លោះដែលកើតឡើងមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយអង្គការUNESCO
ទទួលស្គាល់ប្រាសាទព្រះវិហាររបស់ខ្មែរជាបេតិកភ័ណ្ឌពិភពលោក ដែល
ប្រទេសថៃប្រឆាំងជំទាស់រឿងនេះមិនបានសម្រេច។
ប្រទេសថៃបានដាក់សម្ពាធផ្នែកយោធាមកលើប្រទេសកម្ពុជានៅតំបន់មាន
ជម្លោះនិងនៅតាមតំបន់ព្រំដែនរួមគ្នាដទៃទៀត។ទីបំផុតការប្រយុទ្ធគ្នាដោយ
ឈុតខ្លីៗបានកើតឡើងដោយចៀសមិនរួច នៅក្បែរប្រាសាទព្រះវិហារ ដែល
បណ្ដាលឲ្យមានជនរងគ្រោះទាំងសង្ខាង។
ការចរចាជាច្រើនលើកនៅតែមិនអាចរកដំណោះស្រាយសម្រាប់ជម្លោះនេះបាន
នៅឡើយ។ ទោះជាយ៉ាងណា ក្រុមមន្ដ្រីយោធាខ្មែរបានអះអាងថា រហូតមក
ទល់ពេលនេះការប្រឈមមុខដោយអាវុធនៅតាមតំបន់ព្រំដែន និងនៅចំណុច
តំបន់ជុំវិញប្រាសាទព្រះវិហារ បានស្ងប់ស្ងាត់ និង មិនមានសញ្ញាឈានទៅរក
ការផ្ទុះអាវុធថ្មីណាមួយកើតឡើងនោះទេ៕ ចប់
បារមីប្រាសាទព្រះវិហារ
Posted ខែមេសា 15, 2009
Filed under: ពត៌មាន |
កាលពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០០៨ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទៅកាន់ ប្រាសាទ ព្រះវិហារ និង បានធ្វើពិធីបន់ស្រន់តាមបែបប្រពៃណីជំនឿសាសនា ដែលមានសម្តេចសង្ឃ ចំនួន ៧ អង្គ និង រាជាគណៈចំនួន ២អង្គក៍បាននិមន្តចូលរូមផងដែរ ។ នៅក្នុង ពិធីនោះមានរៀបចំនំចំណីនិងផ្លែឈើ គ្រប់មុខ ហើយក៏មានការប្រគំភ្លេងពិណពាទ្យមានការ ច្រៀងបទចំរៀងជាតិ និង រាំរបាំរាំថ្វាយផងដែរ ។ ប្រការមួយ ដែលមានការចាប់អារម្មណ៍នោះ ពេលចាប់ ផ្តើមធ្វើពិធី មេឃចាប់ផ្តើមងងិត(អាចមើលឃើញគ្នាបានត្រឹមរង្វង់អ្នកប្រារព្វពិធីប៉ុណ្ណាះ) និងមានពពកបក់បោកគួចមកប៉ះនិងអ្នកដែលបានចូលរួមនៅក្នុងពិធីនោះផងដែរ ញាំឲ្យពិធីនោះមានភាពអិកធិកក្រៃលែង។
ក្រោយឧប្បត្តិហេតុផ្ទុះអាវុធកាលពីថ្ងៃទី១៥ តុលា ឆ្នាំ ២០០៩ កាសែតកោះសន្តិភាពបានផ្សាយ រូបចម្លាក់ស្តេចនាគដែលត្រូវ អំបែងគ្រាប់ M79 របស់ទាហានសៀមបាញ់មកលើនោះ ពេលនោះមានមន្ត្រីរាជការមួយរូប បានសុំឱ្យការសែតកោះសន្តិភាពជួយផ្សព្វផ្សាយអំពីខ្សែកាបដែលចងទាក់កចម្លាក់នាគ គាត់សុំឱ្យរកវិធីណា មួយ ដើម្បីស្រាយខ្សែកាបនោះចេញ ហើយធ្វើពិធីបួងសួង ដើម្បីឱ្យប្រទេសជាតិ បានសុខ។
មន្ត្រីប៉ូលិសបេតិកភណ្ឌការពារប្រាសាទព្រះវិហារបាននិយាយថា ចម្លាក់ នាគនេះ មាន២ ដែលដូនតាលោកបានធ្វើអមជណ្តើរឡើងទៅគោបុរៈទី៥ គឺមួយបែមុខទៅខាងកើតនិងមួយទៀតបែបមុខទៅខាងលិច ។ ចម្លាក់នាគដែលចងខ្សែកាប កាលពីឆ្នាំ ២០០៣ (ដោយបារម្មណ៍ខ្លាចធ្លាក់បាក់ ) គឺបែរមុខទៅរកប្រទេសសៀម។ ហើយបានបញ្ជាក់ថា ស្តេចនាគនេះពិតជាមាន តេជះបារមីខ្លាំងក្លាណាស់ ហើយក្បាលនាគនេះ មានអំណាចណាស់ បើសិនជាយើងមើលនៅពេលយប់ និង ជួនកាលឃើញភ្លើងហោះចេញផងដែរ។ ហើយមួយរយៈកន្លងមកមានបុរសម្នាក់ ដែលស្រវឹងស្រាបានទៅបត់ជើងតូច ដាក់ទម្រជើងនាគ ស្រាប់តែហើម លិង្គភ្លាម បន្ទាប់ពីបួងសួង និងសុំខមាទោសទើបជាវិញ ។
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០០៩ លោកឧត្តមសេនីយ៍ឯក ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានរៀបចំពិធីសុំដោះលែងនាគតាម ប្រពៃណីមួយ ត្រូវបានប្រារឰពិធីនៅគោបុរៈទី៥ ជាកន្លែង របស់ស្តេចនាគដ៏មានប្ញទ្ធិ មួយគូបានឈរយ៉ាងរឹងមាំដែលនាគខាងស្តាំមានការចងខ្សែកាបទាក់ក ។ ក្នុងការ ប្រារឰពិធីនេះមានការរៀបចំនំចំណីពេញពាស និងផ្លែឈើគ្រប់មុខ ហើយក៏មាន ការប្រគំភ្លេងពិណពាទ្យថ្វាយ និងមានក្រុមរបាំរាំថ្វាយផងដែរ ។ ក្រោយពេលមាន ការប្រគំភ្លេងពិណពាទ្យរួចមក បាតុភូតដ៏អស្ចារ្យ មួយដែលត្រូវបានកត់សំគាល់នោះ នៅលើ បាសាទព្រះវិហារបានប្រែក្លាយ ជាខ្មៅងងឹតភ្លាមបង្កឲ្យមានការព្រួយបារម្ភ ក្នុងការរៀបចំពិធីខ្លាចមានភ្លៀងធ្លាក់ តែមិនមានភ្លៀងបង្អុរចុះទេ គ្រាន់តែផ្ទៃមេឃខ្មៅធ្វើឱ្យត្រជាក់ និងមានខ្យល់បោកបក់ ។
សូមបញ្ជាក់ផងដែរថា សូមបីតែព្រះមហាក្សត្រសៀម ក៍មានជំនឿលើប្រាសាទ ព្រះវិហារនេះជាខ្លាំង ព្រោះពីជំនាន់មុននៅពេលមានព្រះរាជពិធីធំៗ ទ្រង់បានចាត់ មន្ត្រីឱ្យមកដងទឹកក្នុងស្រះ សម្រាប់យកទៅធ្វើជាទឹកមន្តធ្វើការប្រោះព្រំ ។
ដូចនេះប្រាសាទព្រះវិហារ ពិតជានៅមានបារមីខ្លាំងពូកែស័ក្កិសិទ្ធ ដដែល សម្រាប់ឲ្យប្រជាពលរដ្ឋខែ្មរគោរពបូជា មកទល់បច្ចុប្បន្ននេះ ។
ប្រយុទ្ធគ្នាពីរលើកៈទ័ពសៀម-កម្ពុជា
Posted ខែមេសា 4, 2009
Filed under: Uncategorized |
ប្រយុទ្ធគ្នាពីរលើកៈទ័ពសៀម–កម្ពុជាប្រយុទ្ធគ្នាទ្រង់ទ្រាយធំទាហានស្លាប់៣របួសច្រើននាក់
កងទ័ពកម្ពុជានិងទាហានសៀមបានប៉ះ ទង្គិចគ្នាដោយអាវុធចំនួនពីរលើកកាលពីព្រឹកនិងរសៀល ថ្ងៃទី ៣
ខែមេសាបន្ទាប់ពីទាហានសៀម បានព្យាយាមទន្ទ្រានចូលក្នុងទឹកដីកម្ពុជា នៅតំបន់ វាលឥន្ទ្រីនៃព្រំដែនព្រះវិហារ ដែលធ្លាប់ជាចំណុចក្តៅនៃជម្លោះ ។ សេចក្តីរាយការណ៍ ដំបូងបានឱ្យដឹងថា ទាហានសៀមយ៉ាងហោចណាស់៣ នាក់បានស្លាប់និងរបួសជាច្រើននាក់។ ចំណែកផ្សារខ្មែរនៅក្បែរព្រំដែនត្រូវបានរងការខូចខាតទាំងស្រុង។ ប៉ុន្តែខាងកម្ពុជា ពុំមាន សេចក្តីរាយការណ៍ ថាមានអ្នកស្លាប់និងរបួសទេ ។ ការប៉ះទង្គិចដោយអាវុធលើកទី១ បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី៣ ខែមេសា នៅចំណុចវាលឥន្ទ្រី ។ នៅឯទីស្តីការក្រសួងការបរទេសដែលជាកន្លែងប្រជុំគណៈរដ្ឋមន្ត្រី លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសបានប្រាប់អ្នកកាសែតថាកាលពីព្រឹកព្រលឹមម៉ោង៧និង១០នាទី មាន ការផ្ទុះអាវុធមួយប្រាវ ប៉ុន្តែក្រោយមកបានបញ្ចប់ទៅវិញ ។ លោកបានបញ្ជាក់ពីមូលហេតុនៃការប៉ះទង្គិចគ្នានេះ គឹដោយសារតែទាហានសៀមបានចូលមកក្នុងទឹកដីកម្ពុជា។ ដំបូងយើងបានឯកភាពគ្នាហើយថាកុំឱ្យមានសកម្មភាព បន្ថែមទៀត ប៉ុន្តែពួកគេនៅតែចូលមកទៀត ដូច្នេះការផ្ទុះអាវុធដាក់គ្នាក៏បានកើតឡើងមួយប្រាវហើយស្ងប់ទៅវិញ ។ លោកមិនបាននិយាយដល់អ្នកស្លាប់និងរបួសនោះទេ ។ ប៉ុន្តែលោកផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថា ក្នុងការប្រយុទ្ធគ្នានាព្រឹកនេះទាហាន សៀម បានស្លាប់២នាក់ និង៣នាក់របួស ។ រីឯលោកព្រាប តាន់ អផិបាលខេត្តព្រះវិហារវិញ បាននិយាយដូចគ្នានេះថាការប្រយុទ្ធ កាលពីព្រឹកនោះពិតជាបានបណ្តាលឱ្យកងទ័ពថៃ ពីរនាក់ស្លាប់ និងបីនាក់ទៀតរងរបួសមែន ។ លោកបាន ឱ្យដឹងទៀតថាការវាយប្រហារនៅពេលរសៀលវិញកងទ័ពសៀមចំនួនម្នាក់ បានបាត់បង់ជីវិតហើយពីរនាក់ផ្សេង ទៀតបានរងរបួស នេះគឺជាព័ត៌មានដែលប្រមូលបានត្រឹមម៉ោងប្រាំល្ងាច ។ ភាគីកម្ពុជាវិញមិនមានមនុស្ស ស្លាប់នៅក្នុងការប្រយុទ្ធគ្នាទេ តែផ្សារនៅជើងភ្នំបានរងការខូចខាតទាំងស្រុងដោយសារគ្រាប់ផ្លោងរបស់សៀម ធ្វើឱ្យតូបជាង២៥០ខ្នងត្រូវឆេះគ្មានសល់ ។ ចំណែកលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រាប់ អ្នកកាសែតថាកងទ័ពកម្ពុជាបានចាប់ខ្លួនទាហានសៀមចំនួន១០នាក់ផងដែរ ។
លោកព្រាប តាន់ បានប្រាប់កាសែតរស្មីកម្ពុជាតាមទូរស័ព្ទថាសរុបទាំងព្រឹកទាំងល្ងាច កងទ័ពសៀមចំនួនបី នាក់បានបាត់បង់ជីវិត ហើយជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅក្នុងការផ្ទុះអាវុធចំនួនពីរលើកនោះ ។ លោកបានបន្តថាបន្ទាប់ពីការបាញ់គ្នាមួយរយៈពេលខ្លីនៅពេលព្រឹក ពួកទ័ពសៀមក៏ បានសុំធ្វើការចរចានៅចន្លោះ ម៉ោង១១និង៣០នាទីទៅ១២និង៣០នាទី ។ បន្ទាប់ពីពួកគេបាន វិលត្រឡប់ទៅវិញនោះ ពួកគេក៏បានបាញ់ប្រហារមកលើកងទ័ពកម្ពុជាហើយយើងក៏បានបាញ់តបវិញ ។ នេះគឺជាការផ្ទុះអាវុធទ្រង់ទ្រាយធំបំផុតរវាង កងទ័ពកម្ពុជានិងសៀមចាប់តាំងពីភាពតានតឹងបានឆាបឆេះឡើងក្រោយពីពួកសៀមខឹងសម្បា ដោយសារយូណេស្កូ ចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។ មន្ត្រីយោធាជាន់ខ្ពស់បានបញ្ជាក់ថាការប្រយុទ្ធ គ្នាលើកទី១នៅវេលាម៉ោងប្រមាណប្រហែល៧និង១៥នាទីព្រឹក ស្ថិតនៅចំណុចវាលឥន្ទ្រី ខណៈពេលដែល ទាហានសៀមប្រដាប់ដោយអាវុធគ្រប់ដៃ ចំនួនប្រមាណ២០ទៅ៣០នាក់បានជ្រៀតចូលមកទឹកដីកម្ពុជាត្រង់ចំណុចវាលឥន្ទ្រី ហើយទាហានសៀមបានបាញ់រះមកលើកង យោធាកម្ពុជាមុនដែលជាហេតុធ្វើឱ្យយោធាកម្ពុជា បានបាញ់តបតវិញអស់រយៈប្រមាណ២នាទីប៉ុណ្ណោះ ។ ដោយឡែកការផ្ទុះអាវុធទី២ កើតឡើងនៅវេលា ម៉ោងជិត២ រសៀលថ្ងៃដដែលដែលទាហានសៀមបានបាញ់រះ មកលើកម្លាំងយោធាកម្ពុជាចាប់ពីចំណុចវាលឥន្ទ្រីរហូតមកដល់ មុខប្រាសាទព្រះវិហារ ហើយទាហានកម្ពុជាបានបាញ់តបតវិញអស់រយៈពេលប្រមាណ២០នាទី ក៏ត្រូវផ្អាករៀងៗ ខ្លួន ។ លោកឧត្តមសេនីយ៍ទោជា ម៉ន មេបញ្ជាការយោធភូមិភាគទី២របស់កម្ពុជាបានបញ្ជាក់ថា នៅចំណុចទី ២នៃការប្រឈមមុខដោយអាវុធ ទ័ពសៀមបាញ់មកលើកងទ័ពកម្ពុជាមុន ។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ ទៀតថាការប្រយុទ្ធលើកទី២ទាហានសៀម បានបាញ់សំដៅផ្សារលក់ដូររបស់ប្រជាពលរដ្ឋកម្ពុជានៅមុខ ប្រាសាទ បណ្តាលឱ្យឆេះអស់ទាំងស្រុង ។ មន្ត្រីយោធាកម្ពុជាប្រចាំទិសប្រាសាទព្រះវិហារ បានបញ្ជាក់ដែរថានៅព្រឹក ព្រលឹមដែលមានការផ្ទុះអាវុធលើកទី១នៅវាលឥន្ទ្រីនោះ ខាងកម្ពុជាបានជម្លៀស អ្នកលក់ដូរនៅផ្សារ មុខប្រាសាទព្រះវិហារចេញអស់ ។ ដូចនេះទើបការប្រយុទ្ធលើកទី២ ពុំបណ្តាលឱ្យប្រជាជនណាម្នាក់រងរបួស ឬស្លាប់ ។ ព័ត៌មានខាងលើបានបញ្ជាក់ថាការផ្ទុះអាវុធលើកទី ២ មានរយៈពេលប្រមាណ២០នាទី បានបញ្ចប់ដោយ ទាហានសៀមបានសុំចរចានៅរសៀលថ្ងៃនេះ ។ ប៉ុន្តែលទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយ ។ ដែយាឡែក សេចក្តីរាយការណ៍កាសែតថៃបាននិយាយថាកងទ័ពកម្ពុជា២ នាក់បានស្លាប់ និង៨នាក់ទៀតរងរបួស ។យោងតាមរបាយការណ៍របស់យោធា លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការបរទេស បានឱ្យដឹងថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងចេញសេចក្តីប្រកាសព័ត៌មានមួយហើយ នឹងធ្វើកំណត់តវ៉ាស្តីពីការឈ្លានពានរបស់ទាហានសៀម ដោយសារសៀមអះអាងថាកន្លែងផ្ទុះអាវុធជាទឹកដីរបស់ខ្លួន ។ លោកកុយ គួងបានប្រតិកម្មតបថាការអះអាងបែបនេះគឺជាការឈ្លានពានដោយចេតនា និង កំរោលឥតមានមូលដ្ឋានច្បាប់អ្វីទាំង អស់ ។ លោកបានហៅទង្វើរបស់ ទាហានសៀមនេះថាជា ការរំលោភ លើអនុសញ្ញាឆ្នាំ១៩០៤ និងផែនទីដែលគណៈកម្មការចម្រុះបារាំងសៀម បានបង្កើតឡើង ហើយតុលាការ អន្តរជាតិក្រុងឡាអេឆ្នាំ១៩៦២ បានសម្រេចក្តីថាតំបន់ទាំងនោះគឺជាទឹកដីរបស់ខ្មែរ ។ ដូច្នេះការវាយ ប្រហារមកលើកងទ័ពខ្មែរនៅតំបន់នោះគឺជាការរំលោភឈ្លានពានយ៉ាងកំរោលពីទាហានសៀម។
ស្រង់ពីកាសែតរស្មីកម្ពុជា
Friday, April 3, 2009
សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនចាត់ទុកការផ្ទុះអាវុធនៅតំបន់ប្រាសាទព្រះវិហារជាឧប្បត្តិហេតុ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៤ខែមេសាបានមានប្រសាសន៍ដោយចាត់ទុកការផ្ទុះអាវុធនៅតំបន់ប្រាសាទព្រះវិហារកាលពីថ្ងៃទី៣ខែមេសាម្សិលមិញនេះថាជាឧប្បត្តិហេតុមិនមែនសង្គ្រាមទេហើយសម្ដេចអំពាវនាវសុំកុំអោយពង្រីកទំនាស់ទៅកន្លែងដទៃទៀត។
សមេ្ដចតេជោហ៊ុនសែនបានមានប្រសាសន៍ពីស្រុកឈូកខេត្តកំពតថា"សភាពការណ៍ផ្ទុះអាវុធកាលពីថ្ងៃទី៣ខែមេសាម្សិលមិញមិនធ្ងន់ធ្ងរទេ។ថ្ងៃហ្នឹងនឹងដាក់គ្នាបន្តិចក្រោយមកក៏និយាយរកគ្នាកុំស្រោចសាំងទៅលើភ្លើងបន្ថែម"។
សម្ដេចបានបន្ថែមទៀតថានាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីតពីទីក្រុងឡុងដ៍និងអនុពង្សផាវចិន្ដាមេបញ្ជាការកងទ័ពថៃបានចាត់ទុកថាវានៅជិតគ្នាពេក។សម្ដេចបានបញ្ជាក់ទៀតថា"ខ្ញុំមិនអោយសភាពការណ៍កើតឡើងពីមុនបាចភ្លើងតែឥឡូវបាចត្រីងៀតដាក់គ្នាបានទេ។ខ្ញុំចាត់ទុកថាជាឧប្បត្តិហេតុមិនមែនសង្គ្រាមទេ។ខ្ញុំសូមជម្រាបថាទាហានខ្មែរកុំថាស្លាប់ឬរបួសសូម្បីតែរមាស់ស្បែកបន្តិចក៏គ្មានផង"។
សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ទៀតថា"ខ្ញុំមិនអោយសភាពការណ៍កើតឡើងដដែលៗទេហើយកុំពង្រីកកន្លែងទំនាស់ដទៃទៀត"។សម្ដេចបានអោយដឹងទៀតថាសម្ដេចទើបតែទទួលព័ត៌មានពីតំបន់ព្រះវិហារថាភាគីថៃសុំមកយកខ្មោចទាហាន២នាក់បន្ថែមទៀត។សម្ដេចបានព្រមានថា"សម្ដេចសុំកុំអោយរុលមកកន្លែងនឹងវាមានមីនសូម្បីតែខ្មែរមិនហានដើរផង។ខ្មែរធ្លាប់បានរងរបួសដោយសារមីនរាប់រយនាក់នៅតំបន់ហ្នឹងបើចង់ចូលត្រូវរង់ចាំអោយមានការដោះស្រាយបោសសំអាតមីនជាមុនសិន"។សេចក្ដីរាយការណ៍ពីតំបន់ប្រាសាទព្រះវិហារបានអោយដឹងថាយ៉ាងតិចពី១៣-១៥នាក់នៃទាហានសៀមដែលបានស្លាប់និងរងរបួសជាច្រើននាក់ក្នុងការប្រយុទ្ធគ្នានៅថ្ងៃទី៣ខែមេសាម្សិលមិញនេះរវាងកងទ័ពខ្មែរនិងកងទ័ពសៀមខណៈដែលកងទ័ពសៀមបានរុលចូលក្នុងទឹកដីខ្មែរក្បែរប្រាសាទព្រះវិហារ។
(ដកស្រង់ពីវេបសាយដើមអំពិល)
ប្រាសាទព្រះវិហារ ឬ ព្រះវិហាន ?
Posted on 15/02/2009 by ឈូកខ្មែរ
តើថៃមានភាគហ៊ុនទេ ក្នុងការចង់ដាក់ឈ្មោះប្រាសាទព្រះវិហារខ្មែរថា ព្រះវិហាន ? ការចរចារវាងគណៈកម្មាធិការព្រំដែនចម្រុះ កម្ពុជា-ថៃ ក្នុងកិច្ចប្រជុំជាវិសាមញ្ញលើកទី៤ កាលពីថ្ងៃទី៣ ទី៤ ខែកុម្ភៈកន្លងមក នៅទីក្រុងបាងកកស្ដីពីបច្ចេកទេសក្នុងការបោះបង្គោលព្រំដែននៅ តំបន់ប្រាសាទព្រះវិហារ មិនទទួលបានជោគជ័យឡើយ ។ របៀបវារៈនៃអង្គប្រជុំនេះត្រូវបានភាគីថៃលើកឡើងជាដំបូងអំពីការ ដូរឈ្មោះ “ប្រាសាទព្រះវិហារ” មកជា “ប្រាសាទព្រះវិហាន” ។ កាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍ថា ការចរចាបានជំពប់ជើងដួលជុំវិញការប្រើប្រាស់ពាក្យ “ព្រះវិហារ” និង “ព្រះវិហាន” ដោយភាគីសៀមបានព្យាយាមភ្ជាប់ឱ្យមានការប្រើពាក្យជាសំនៀងភាសា របស់ខ្លួនថា “ព្រះវិហាន” ជាផ្លូវការ តែខាងកម្ពុជាបានច្រានចោល ព្រោះថា ការប្រើពាក្យនេះសម្រាប់ហៅឈ្មោះប្រាសាទខ្មែរមិនត្រឹមត្រូវ ឡើយ ។ ជុំវិញនៅពីក្រោយការសុំដូរឈ្មោះប្រាសាទ ព្រះវិហារ មកជាព្រះវិហានវិញ ភាគីថៃបានបង្កប់អាថ៌កំបាំងយ៉ាងច្រើនទៅលើការសុំដូរឈ្មោះនេះ ពិសេសសាលដីការបស់តុលាការក្រុងឡាអេ ដែលបានកាត់ក្ដីឱ្យខ្មែរឈ្នះ ក្ដីអំពីប្រាសាទព្រះវិហារនេះនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។ ប្រសិនបើភាគីខ្មែរយល់ព្រមតាមសំណើរបស់ថៃវិញ
2009
April
On 2 April 2009, a Thai soldier stepped on a mine and lost his leg in the border area.[62]
On 3 April 2009, fighting between Thai and Cambodian forces left at least three Thai soldiers[63] and two Cambodian soldiers dead; another five Thai soldiers were wounded.[64] Just days before this clash, Cambodian officials said that up to 100 Thai soldiers crossed into Cambodian territory and did not leave until Cambodian soldiers showed up and asked them to leave. The Royal Thai Army denied the claim and said that Thai soldiers had not gone anywhere they were not permitted to be. Cambodia's Prime Minister Hun Sen then warned Thailand for the second time that if they (Thai soldiers) cross again, Thai soldiers would face fighting again with Cambodian soldiers. He said, "I tell you first, if you enter (Cambodian territory) again, we will fight. The troops at the border have already received the order."[65]
សង្រ្គាមព្រំដែន ខ្មែរ សៀម ឆ្នាំ ២០០៨-២០១១ បណ្តាលឲ្យ ទាហានខ្មែរ ច្រើនជាង ១៥០នាក់ស្លាប់លើសមរភូមិ និងទាហានសៀមប្រមាណ ៨៥០នាក់ទៅ ១០០០នាក់ស្លាប់ដោយការប្រយុទ្ធ។ តួរលេខនេះជាការប៉ាន់ស្មាន ប្រចាំថ្ងៃ តាមរបាយការណ៍ពីសមរភូមិមុខ មកសមរភូមិក្រោយ។ សង្រ្គាមនេះ បង្ករដោយ ជនជាតិថៃ មានជំលោះជាមួយ ជនជាតិ សៀម ធ្វើបដិវត្តន៍ពណ៍ រួចគេ បង្វែរ មកជាសង្រ្កាម តំបន់ព្រំដែន តែដោយ ការចល័តទ័ពផ្លាស់់ប្តូរ ពីរូបភាព យោធភូមិភាក ទៅជា ក្របខ័ណ្ឌទូទាំងប្រទេស ឧ កម្ពុជាចល័តទ័ពពី យោធភូមិភាគ ទី១ ដល់ ទី ៦ ចំណែកថៃ ក៍ចល័តទ័ពមកពី ព្រំដែនភូមារ ព្រំដែនម៉ាឡេ...ដូច្នេះ ដង់ស៊ីតេទ័ពខ្ពស់ ខ្មែរមានប្រមាណ ១៥ម៉ឺននាក់ សៀមប្រើទ័ពប្រមាណ ២០ ម៉ឺននាក់។ តួរលេខនៃការស្លាប់ មិនយកពីប្រភពផ្លូវការណ៍ទេ ដោយសារភាគី សងខាង សុទ្ធតែលាក់ការណ៍ ដូចជា ខ្មែរ ស្លាប់ ០៦នាក់ ថៃ ស្លាប់ ០២នាក់់ ក្នុងជំលោះព្រំដែនព្រះវិហារ!!!! និងក្រោយមកដូរជា ថៃ ស្លាប់ ០៥ ខ្មែរស្លាប់ ២៦នាក់ (ពលី) តាមតួរលេខឆ្នាំ ២០១៨
https://royalcambodiaarmy.blogspot.com/2015/06/border-pass.html
https://royalcambodiaarmy.blogspot.com/2017/06/cmbodo-thais-boundary-3.html
https://royalcambodiaarmy.blogspot.com/2017/06/cambo-thais-troop-2008.html
https://royalcambodiaarmy.blogspot.com/2012/07/border-2008-vs-calendar-2008.html
https://royalcambodiaarmy.blogspot.com/2012/07/border-2009-vs-calendar-2009.html
https://royalcambodiaarmy.blogspot.com/2012/07/border-2010-vs-calendar-2010.html
https://royalcambodiaarmy.blogspot.com/2012/07/border-2011-vs-calendar-2011.html