Sunday, July 29, 2018

សង្រ្គាម ខ្មែរ សៀម ២០០៩- ២០១០

Jul 1, 2009 ទាហាន​ថៃ​-ខ្មែរ​ប្រឈម​មុខ​គ្នា​នៅ​ខាង​លិច​ព្រះ​វិហារ ប៉ុន្តែ​គ្មាន​ការ​ផ្ទុះ​អាវុធ​ទេ
តាម​សេចក្តី​រាយការណ៍​ពី​កង​ទាហាន​ខ្មែរ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ឲ្យ​ដឹង​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តាន​តឹង​រវាង​ទាហាន​ខ្មែរ​និង​ថៃ បម្រុង​នឹង​ផ្ទុះ​អាវុធ​បាន​កើត​ឡើង​នៅ​លើ​ខ្នង​ភ្នំ​ចាក់​ច្រែង​នៅ​ភាគ​ខាង​ជើង​ឈៀង​ខាង​លិច​ចម្ងាយ​ប្រមាណ ១៧​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ។
កង​ទាហាន​ខ្មែរ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​កំពុង​ការពារ​ព្រំ​ដែន​នៅ​ចាក់​ច្រែង​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១ ខែ​កក្កដា ថា ថៃ​បាន​បញ្ជូន​ទាហាន​ប៉ារ៉ា​តាម​រថយន្ត​ជា​ច្រើន​នាក់​មក​តំបន់​ភ្នំ​ចាក់​ច្រែង​កាល​ពី​ព្រឹក​ព្រលឹម​ដែល​ប៉ុនប៉ង​វាយ​ប្រហារ​មក​លើ​កង​ទ័ព​ខ្មែរ​ទី​នោះ ប៉ុន្តែ​ត្រូវ​ដក​ថយ​ទៅ​វិញ​នៅ​ពេល​ដែល​ទាហាន​ខ្មែរ​ដឹង​ស្ថានការណ៍​និង​បាន​ត្រៀម​ខ្លួន​ប្រយុទ្ធ​តប​វិញ​នោះ។ 

ទាហាន​ខ្មែរ​ដដែល​បាន​អះអាង​ទៀត​ថា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ដែរ យន្តហោះ​យោធា​ថៃ​បាន​បើក​ក្រវែល​ជិតៗ​ព្រំដែន​ជា​ច្រើន​ជុំ ៖ «ព្រឹក​មិញ​ហ្នឹង វា​ច្របូក​ច្របល់ វា​ដាក់​កម្លាំង​បន្ថែម​ប្រុង​តែ​វ៉ៃ​ហើយ ដល់​អ៊ីចឹង​ទៅ យើង​ត្រៀម​ដែរ ឃើញ​យើង​ត្រៀបត្រា វា​គេច​ទៅ​វិញ»។

ចំណែក​នៅ​តំបន់​ជម្លោះ​ព្រំ​ដែន​ទល់​មុខ​ប្រាសាទ​ព្រះ​វិហារ កង​ទាហាន​ខ្មែរ​បាន​អះអាង​ថា តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ មេ​បញ្ជាការ​យោធា​ខ្មែរ​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​ទាំង​អស់​ប្រុង​ប្រយ័ត្ន​នៅ​តាម​ខ្សែ​ត្រៀម​ដោយ​មិន​អនុញ្ញាត​ឲ្យ​ដើរ​ចេញ​ពី​កន្លែង​រហេត​រហូត​និង​នៅ​ជុំៗ​គ្នា​ទេ។

កង​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ព្រឹក​មិញ ខណៈ​ដែល​តំបន់​ចាក់​ច្រែង​មាន​សភាព​តាន​តឹង គេ​បាន​ឃើញ​យន្តហោះ​យោធា​ថៃ​បាន​ហោះ​ក្រវែល​ជិតៗ​តំបន់​ជម្លោះ តែ​មិន​ហ៊ាន​ចូល​មក​ព្រំ​ដែន​ខ្មែរ​ទេ ៖ «L19 ហោះ​ពី​ខាង​លិច​ទៅ​កើត​វិល​ចុះ​វិល​ឡើង ២-​៣​លើក ប៉ុន្តែ​វា​ហោះ​ខ្ពស់ៗអត់​ទាប​ដូច​មុន​ទេ ដល់​ហើយ​ទៅ​វា​បត់​ចូល​ដី​វា​វិញ​ទៅ»។

ទោះ​យ៉ាង​ណា​មិន​អាច​ទំនាក់​ទំនង​មន្ត្រី​យោធា​ថៃ​ប្រចាំ​ខេត្ត​ស៊ីសាកេត​ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នោះ​បាន​ទេ។

មេបញ្ជាការ​យោធា​ខ្មែរ​នៃ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​គ្រប់គ្រង​យោធា​ខ្មែរ​នៅ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះ​វិហារ​លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា ស្ថានការណ៍​យោធា​នៅ​ទី​នោះ​មិន​មាន​អ្វី​កើត​ឡើង​ទេ ដោយសារ​តែ​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​មន្ត្រី​យោធ​ភូមិ​ភាគ​ទី​៤ របស់​ខ្មែរ​និង​យោធ​ភូមិ​ភាគ​ទី​២ របស់​ថៃ កំពុង​ជួប​ប្រជុំ​ជាមួយ​គ្នា​នៅ​ច្រក​អូរ​ស្មាច់​ដើម្បី​ប្រឹង​ប្រែង​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ផ្នែក​យោធា​នៅ​ឡើយ។

លោក ស្រី ឌឹក ថ្លែង​ដូច្នេះ​ថា ៖ «ដោះស្រាយ​ការងារ​ថ្នាក់​ភូមិ​ភាគ​និង​ភូមិ​ភាគ លទ្ធផល​ល្អ អត់​អី​ទេ»។

កាល​ពី​ថ្ងៃ​អង្គារ នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ព្រមាន​ចំពោះ​ការ​ហោះ​ហើរ​របស់​យោធា​ថៃ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ជ្រុល​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ ៖ «ខ្ញុំ​ប្រាប់​ត្រង់ៗ រដ្ឋមន្រ្តី​ការពារ​ជាតិ​និង​ឧបនាយក​រដ្ឋមន្រ្តី​ថៃ ខ្ញុំ​ថា ឯកឧត្ដម​ប្រយ័ត្ន​រឿង​បញ្ហា​យន្ត​ហោះ កុំ​ឲ្យ​គេ​ជ្រុល​ចង្កូត​ចូល​ក្នុង​ដី​ខ្មែរ។ មុន​នេះ​ខ្ញុំ​បំផ្លាញ ២៧០​ដើម ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​បំពាក់​ឡើង​វិញ ហើយ​ដែល​ទំនើប​លើស​មុន​ច្រើន​ដង។ ហើយ​ខ្ញុំ​មិន​អាច​បញ្ជា​ពួក​កេះ​កៃ​បាន​ទេ អ៊ីចឹង​សូម​ឲ្យ​ប្រយ័ត្ន​ប្រយែង មើល​ផែនទី​ឲ្យ​ច្បាស់ ហោះ​ហើរ​ខាង​ណោះ​ទៅ កុំ​មក​ហោះ​ចូល​ខាង​ណេះ ខ្ញុំ​ប្រាប់​ត្រង់ៗ​តែ​ម្ដង»។

តាម​កង​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា កន្លង​មក នៅ​តំបន់​ចាក់ច្រែង​និង​តំបន់​សម្បុក​ឃ្មុំ​ជិត​ប្រាសាទ​ព្រះវិហារ​ទាហាន​ថៃ​បាន​ដឹក​ជញ្ជូន​សសរ​បេតុង​និង​ថ្ម​ល្អិតៗ​បម្រុង​សាងសង់​លេណដ្ឋាន​រឹង​មាំ​លើ​តំបន់​ហាម​ឃាត់​និង​តំបន់​ជម្លោះ​ព្រំ​ដែន តែ​ត្រូវ​កង​ទាហាន​ខ្មែរ​រារាំង​មិន​ឲ្យ​ធ្វើ​បាន​ទេ៕


ទាហាន​ខ្មែរ​និង​ថៃ​ប៉ះ​ប្រយុទ្ធ​គ្នា​នៅ​ជិត​ប្រាសាទ​ព្រះវិហារ
កង​ទាហាន​ខ្មែរ​និង​ថៃ​នៅ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​ជា​ថ្មី​ម្ដង​ទៀត​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​សុក្រ ទី​៣ ខែ​មេសា បន្ទាប់​ពី​មាន​ការប៉ះ​ប្រយុទ្ធ​ម្តង​មក​ហើយ​កាលពី​ព្រឹក​ព្រលឹម​នៅ​ក្បែរ​តំបន់​វាល​ឥន្រ្ទី​បណ្តាល​ឲ្យ​ទាហាន​ប៉ារ៉ា​ថៃ​ស្លាប់​និង​របួស​មួយចំនួន​មក​ហើយ​នោះ។ទាហាន​ខ្មែរ​មួយ​រូប​ដែល​កំពុង​ប៉ះ​ប្រយុទ្ធ​ជាមួយ​ទាហាន​ថៃ​នៅ​តំបន់​វាល​ឥន្រ្ទី​បាន​ឲ្យ​ដឹង​ថា ការប៉ះ​ប្រយុទ្ធ​គ្នា​បាន​ចាប់ផ្តើម​ឡើង​កាលពី​ម៉ោង​ប្រមាណ​២​និង​៥​នាទី​រសៀល​ថ្ងៃ​សុក្រ ដោយ​មាន​ការប៉ះ​ប្រយុទ្ធ​ជា​ច្រើន​កន្លែង​ចាប់​ពី​ចំណុច​ចង្កេះ​ភ្នំ​ទ្រព្យ វាល​ឥន្រ្តី រហូត​ដល់​ចំណុច​សំបុក​ឃ្មុំ​នៅ​ទល់​មុខ​ប្រាសាទ​ព្រះវិហារ។

ទាហាន​ដដែល​បាន​និយាយ​ថា គេ​ឃើញ​ទាហាន​ថៃ​បាន​រង​របួស​និង​ស្លាប់​ជា​ច្រើន​បន្ទាប់ពី​មាន​ការប្រយុទ្ធ​គ្នា​ជាង​៤០​នាទី ហើយ​ទាហាន​ខ្មែរ​បាន​ដណ្តើម​កាន់កាប់​បន្ទាយ​២០​ខ្នង​របស់​ទាហាន​ថៃ​ដែល​នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ភាគ​ខាង​លិច​វាល​ឥន្ទ្រី។

ទាហាន​ដដែល​បាន​បញ្ជាក់​ថា ៖ «វា​លើក​ទង់​ជ័យ​ស​ទៀត ម៉ោង​២:៤០​នាទី។ ទាំង​ងាប់​ទាំង​របួស​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់ គុណ​ជា​ពីរ... វា​កំពុង​អូស​សាកសព​ឡើង​យន្តហោះ។ យក​បាន​ទីតាំង​វា​ហើយ ឥឡូវ​ឈរ​ជើង​នៅ​ទីតាំង​វា ដល់​បន្ទាយ​វា​អា​ផ្ទះ​២០​ខ្នង»។

ចំណែក​នៅ​ឯ​មុខ​ប្រាសាទ​ព្រះវិហារ មន្ត្រី​ប៉ូលិស​ខ្មែរ​បាន​អះអាង​ថា ផ្ទះ​និង​ផ្សារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​ភូមិ​ខាង​ក្រោម​ប្រាសាទ​បាន​ឆេះ​ដោយសារ​ទាហាន​ថៃ​បាន​បាញ់​គ្រាប់​កាំភ្លើង​ធំ​ដាក់​ជា​ច្រើន​គ្រាប់។

មន្ត្រី​ប៉ូលិស​ដដែល​បាន​មាន​ប្រសាសន៍​ថា ៖ «វ៉ៃ​ឡើង​ឆេះ​ផ្សារ​អស់​ហើយ ថៃ​បាញ់​ចូល​មក ថៃ​ផ្លោង​គ្រាប់​៦០​មីលីម៉ែត្រ។ ខ្ញុំ​រត់​គេច​ថ្លោះ​ជើង​អស់ អា​១២​បាញ់​ដូច​ម្រាម​ដៃ​អ៊ីចឹង»។

ការប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​ថៃ​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​សុក្រ​បាន​កើត​ឡើង​ប្រមាណ​ជា​ពីរ​ម៉ោង​ក្រោយ​ពេល​ដែល​មេ​បញ្ជាការ​យោធា​ខ្មែរ​ថៃ​គ្រប់គ្រង​តំបន់​ជម្លោះ​បាន​ជួប​ជជែក​គ្នា​នៅ​ជិត​ទី​វត្ត​កែវសិក្ខាគិរីស្វៈរៈ​ដើម្បី​ស្វែងរក​ការបន្ធូរ​បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​កាលពី​ម៉ោង​១១​រហូត​ដល់​ម៉ោង​១២​ព្រឹក។

ទោះ​យ៉ាង​ណា​មេ​បញ្ជាការ​យោធា​ខ្មែរ​គ្រប់គ្រង​តំបន់​ជម្លោះ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក មិន​បាន​អធិប្បាយ​អំពី​ហេតុការណ៍​នោះ​ទេ ដោយ​លោក​គ្រាន់តែ​មាន​ប្រសាសន៍​ថា លោក​ព្យាយាម​រក​ដំណោះស្រាយ​បញ្ហា​នោះ​ឲ្យ​ប្រសើរ ៖ «យើង​ចេះតែ​សម្រួលៗ​គ្នា​ទៅ​ណា៎ អត់​អី​ទេ ធម្មតាៗ»។

កាលពី​វេលា​ម៉ោង​ប្រមាណ​៧:១០​នាទី​ព្រឹក ទាហាន​ខ្មែរ​និង​ទាហាន​ប៉ារ៉ា​ថៃ​បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ម្តង​មក​ហើយ​នៅ​វាល​ឥន្ទ្រី​ដែល​តាម​ប្រភព​ទាហាន​ខ្មែរ​អះអាង​មិន​ផ្លូវការ​ឲ្យ​ដឹង​ថា ទាហាន​ថៃ​២​នាក់​ស្លាប់​និង​៤​នាក់​រង​របួស។

សូម​បញ្ជាក់​ថា នេះ​ជា​ការប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​និង​ថៃ​ជា​លើក​ទី​បី​ហើយ​នៅ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ ដោយ​កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០០៨ ទាហាន​ថៃ​ឈុត​ខ្មៅ​បាន​ប៉ះ​ប្រយុទ្ធ​ជាមួយ​ទាហាន​ខ្មែរ​មួយ​ក្រុម​នៅ​វាល​ឥន្ទ្រី​បណ្តាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​បាន​រង​របួស ហើយ​កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០០៨ បាន​ប៉ះ​ប្រយុទ្ធ​គ្នា​នៅ​វាល​ឥន្ទ្រី ភ្នំ​ទ្រព្យ និង​មុខ​ប្រាសាទ​ព្រះវិហារ បណ្តាល​ឲ្យ​ទាហាន​ខ្មែរ​៣​នាក់​ស្លាប់ ២​នាក់​រង​របួស និង​ទាហាន​ថៃ​៣​នាក់​ស្លាប់​និង​៥​នាក់​រង​របួស។

ប្រតិកម្ម​ប្រទេស​ថៃ​ជុំវិញ​ការប៉ះ​ប្រយុទ្ធ​គ្នា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថៃ ឈ្មោះ ថារីត ឆារុងវ៉ាត់ ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអេហ្វប៉េ​ផ្សាយ​បន្ត​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ពិត​ជា​មាន​ការប៉ះ​អាវុធ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ​និង​ខ្មែរ​នៅ​តំបន់​ព្រំដែន​ជម្លោះ​នោះ​មែន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថៃ​បញ្ជាក់​ថា ប៉ុន្តែ​ការប៉ះ​អាវុធ​បាន​បញ្ឈប់​ហើយ​គឺ​គ្មាន​ការរបួស​ឬ​ស្លាប់​ទាហាន​ថៃ​ណា​ម្នាក់​ទេ។

ចំណែក​ចៅហ្វាយ​ខេត្ត​ស៊ីសាកេត ខេត្ត​ថៃ​ដែល​ជាប់​តំបន់​ជម្លោះ​នោះ គឺ​លោក ស៊ីនី ជីតាកា ស៊ិម និយាយ​ថា ការប៉ះ​អាវុធ​ប្រយុទ្ធ​គ្នា​នោះ​បាន​ផ្តើម​ឡើង​នា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ម៉ោង​នៅ​តំបន់​នោះ ផ្ទុះ​ឡើង​ក្នុង​គ្រា​ដែល​កងទ័ព​ខ្មែរ​បាន​ចូល​ទៅ​ពិនិត្យ​មើល​ទី​ចំណុច​ដែល​កងទ័ព​ថៃ​ម្នាក់​ជាន់​មីន​របួស​កាលពី​ម្សិលមិញ។

ចៅហ្វាយ​ខេត្ត​ថៃ​រូប​នោះ​ចោទ​ថា កងទ័ព​ខ្មែរ​ជា​អ្នក​បង្ក​ការផ្ទុះ​អាវុធ​នោះ​មុន និង​ថា​កងទ័ព​ថៃ​តបត​វិញ​ក្នុង​ការបង្ហាញ​ថា​ដែនដី​នោះ​ជា​កម្មសិទ្ធិ​របស់​ថៃ។

រីឯ​អ្នក​នាំ​ពាក្យ​កងទ័ព​ថៃ លោកស្រី ម៉ៃ ស៊ីរីយ៉ា ឃីនស៊ីរីគុល ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អេភី​ផ្សាយ​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា ការប៉ះ​អាវុធ​ប្រយុទ្ធ​គ្នា​នោះ​បាន​បញ្ឈប់​ហើយ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​កងទ័ព​ថៃ​ថ្លែង​ចោទ​ថា ភាគី​កម្ពុជា​ជា​អ្នក​ផ្តើម​ការផ្ទុះ​អាវុធ ប៉ុន្តែ​ថា លោកស្រី​ពុំ​មាន​ព័ត៌មាន​លម្អិត​អំពី​ការប៉ះ​អាវុធ​ប្រយុទ្ធ​គ្នា​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​សុក្រ​ដដែល​នេះ​ទេ៕ 2009-04-03


ខ្មែរ | ព័ត៌មាន

ថៃ​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​ជា​លេស​ពង្វាង​វិបត្តិ​នយោបាយ
អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​បាន​ចាត់ទុក​ថា ថៃ​កំពុង​តែ​យក​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន​មក​ទម្លាក់​កំហុស​លើ​អង្គការ​យូណេស្កូ​ក្នុង​ករណី​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​និង​ព្យាយាម​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការផ្ទុះ​អាវុធ​នៅ​ឯ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជាមួយ​កម្ពុជា​នោះ។
ដោយ មុំ សុផុន
2009-06-20
នេះ​គឺ​ជា​ការថ្លែង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នៅ​កម្ពុជា​តប​ទៅ​នឹង​ប្រសាសន៍​នា​ពេល​ថ្មីៗ​នេះ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភិស៊ិត វេតឆាឈីវ៉ាក់ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា លោក​ចង់​ឲ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​សើរើ​ចំពោះ​ការដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ ដោយ​លោក​សំអាង​ថា​មុន​ពេល​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​មិន​មាន​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​ធ្ងន់ធ្ងរ​កើត​មាន​ឡើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ឡើយ។

លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​បាន​ហៅ​ការថ្លែង​ខាង​លើ​នេះ​ថា ៖ «យើង​សង្កេត​ឃើញ​ថា វិបត្តិ​នយោបាយ​នៅ​ប្រទេស​ថៃ​ហ្នឹង​មិន​ទាន់​ដោះស្រាយ​បាន​ទេ ម៉្លោះ​ហើយ​បាន​ជា​អ្នក​ដឹកនាំ​របស់​ថៃ​មួយ​ណា​ក៏​ដូច​មួយ​ណា​ដែរ​ច្រើន​តែ​យក​បញ្ហា​រឿង​ព្រះវិហារ​ហ្នឹង​ដើម្បី​នឹង​បង្វែរ​ទិស​នៃ​បញ្ហា​នយោបាយ​របស់​ប្រទេស​គេ​ហ្នឹង​ដើម្បី​ឲ្យ​ពលរដ្ឋ​គេ​ស្ងប់​ចិត្ត​ប៉ុណ្ណឹង​ទេ។ សម្រាប់​ប្រទេស​កម្ពុជា​យើង​យល់​ថា រាជ​រដ្ឋាភិបាល​ប្រាកដ​ជា​មាន​វិធានការ​មួយចំនួន​ហើយ។ ជា​គោលការណ៍​គ្មាន​អង្គការ​យូណេស្កូ​ណា​គេ​ធ្វើ​សេចក្ដី​សម្រេច​ហើយ ហើយ​មក​ធ្វើ​សេចក្តី​សម្រេច​ឡើង​វិញ​តាម​តែ​ការចង់​បាន​របស់​ប្រទេស​មួយ​ទេ»។

អ្នក​តំណាង​រាស្ត្រ សុន ឆ័យ បាន​បន្ថែម​ទៀត​ថា ប្រទេស​កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់​លើ​ករណី​នោះ​ដោយ​ផ្អែក​លើក​ការសម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ និង​ការសម្រេច​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​កេប៉ិច ប្រទេស​កាណាដា រួមទាំង​ការធានា​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា​តាមរយៈ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ផងដែរ។

ចំណែក​ឯ​លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ ថា​ប្រទេស​ថៃ​បាន​ព្យាយាម​រំលោភ​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា​និង​ព្យាយាម​ចង់​បាន​ផល​ប្រយោជន៍​ពី​ប្រាសាទ​ព្រះវិហារ បើ​ទោះ​បី​ជា​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​បាន​កំណត់​ថា ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​របស់​ខ្មែរ​ហើយ​នោះ។

លោក យ៉ែម ប៉ុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ជឿ​ថា ការនិយាយ​បែប​នេះ​គេ​ហាក់​ដូច​ជា​ចាត់ទុក​ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​គេ ហើយ​គេ​ស្នើសុំ​ឲ្យ​សើរើ​ឡើង​វិញ។ ពេល​នេះ​គួរតែ​រាជ​រដ្ឋាភិបាល​លោក​យល់​ច្បាស់​មែនទែន​ហើយ មិន​គួរ​បណ្ដោយ​ពេល​វេលា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របៀប​អ៊ីចឹង​ទេ។ ខ្ញុំ​យល់​ឃើញ​ថា​ជា​ការរំលោភ​ទៅ​លើ​ឯករាជ​ភាព​ជាតិ​និង​អធិបតេយ្យ​ជាតិ​យើង​ពិត​ប្រាកដ​ច្បាស់លាស់​មែនទែន»។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​សប្តាហ៍​នេះ​ដែរ​ថា ការប៉ុនប៉ង​របស់​ប្រទេស​ថៃ​ស្នើសុំ​ឲ្យ​គណៈកម្មាធិការ​នៃ​អង្គការ​យូណេស្កូ​ដើម្បី​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការសម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភពលោក​នៅក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣៣​នៅ​ប្រទេស​អេស្ប៉ាញ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ​មិន​បាន​សម្រេច​ជោគជ័យ​ឡើយ៕


លោកហ៊ុន សែនប្រកាសដកកងទ័ព ពីតំបន់ប្រាសាទព្រះវិហារ
22 សីហា 2009
គង់ សុឋានរិទ្ធ
VOA
ចែករំលែក
  បោះពុម្ព

លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន បានប្រកាសការដកកងទ័ពចេញពីការ
ប្រឈមមុខគ្នានៅតំបន់ប្រាសាទព្រះវិហារ។ សេចក្ដីប្រកាសនេះធ្វើឡើងស្រប
ពេល ដែលលោកបង្ហាញការកត់សំគាល់ពីភាពធូរស្រាលនៅតាមតំបន់ព្រំដែន
ដែលមានជម្លោះ។

លោកនាយករដ្ឋមន្រ្ដីខ្មែរ ហ៊ុន សែន ប្រកាសជាសាធារណៈនៅថ្ងៃសៅរ៍នេះថា
លោកបានចេញបញ្ជាឲ្យដកកងទ័ពចេញពីតំបន់ ដែលកំពុងប្រទាញប្រទង់
ជាមួយកងទ័ពថៃនៅក្បែរតំបន់ប្រាសាទព្រះវិហារ។

សេចក្ដីសម្រេចនេះធ្វើឡើងដោយសារតែលោកប្រមុខរដ្ឋាភិបាលបញ្ជាក់ថា
ប្រទេសថៃបានធ្វើការកែសម្រួលកងទ័ពរបស់ខ្លួន ហើយសភាពការណ៍តាម
ព្រំដែននឹងមិនមានភាពតានតឹង រហូតដល់មានការប្រយុទ្ធគ្នាដោយចុងកាំភ្លើង
នោះទេ។

"ឥឡូវកំពុងឲ្យកងពលទី១១បកក្រោយមកកំពតវិញ។ តំបន់ប្រតិបត្តិការសឹក
សៀមរាប កំពង់ធំបកមកក្រោយវិញ ហើយកងអង្គរក្សកាត់៥០%។ ហើយ
កំពុងឲ្យពិនិត្យមើលកងពល៩១១ និងកងពលទី១ បានសេចក្ដីថាទល់ដែន
មិនវាយគ្នាទេ"។

ថ្លែងនៅក្នុងពិធីត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រុកបាកាន ខេត្តពោធិ-
សាត់ លោកប្រមុខរដ្ឋាភិបាលខ្មែរធ្វើការកត់សំគាល់ដោយមិននិយាយចំៗ
ចំពោះកងទ័ពថៃ ថាបានបន្ថយកម្លាំងទ័ពពីចំនួន ៧០០ នាក់ មកត្រឹម ៣០
នាក់វិញ នៅទល់មុខតំបន់ប្រាសាទព្រះវិហារចំណាស់ ៩០០ ឆ្នាំរបស់ខ្មែរ។

លោក ហ៊ុន សែន បានបន្ថែមថា ការរក្សាទុកកងទ័ពច្រើនពេកនៅតាមព្រំ
ដែននោះមិនមែនជាប្រការល្អនោះទេ ។ ក៏ប៉ុន្ដែលោកបញ្ជាក់ថា បើសិនជា
មានឧប្បត្តិហេតុដោយយោធាណាមួយកើតឡើងនោះ វានឹងមិនមានបញ្ហា
ក្នុងការធ្វើអន្ដរាគមន៍ឆ្លើយតបនោះទេ។

"ជាង៧០០នាក់ពីការចាប់ផ្ដើមឥឡូវនៅសល់ ៣០នាក់នៅក្បែរនោះហើយ។
ហើយវត្តហ្នឹង ១០ នាក់ពាក់អាវស៊ីវិលឡើងក្លឹកៗមកហ្នឹង ។ ហើយកន្លែង
ដទៃទៀតគឺថាសម្រួលកន្លែងឈរជើង។ ប៉ុន្ដែគឺថា បើគេមកហើយគឺត្រូវតែ
ដាក់ហើយអាហ្នឹងចៀសមិនរួច អ្នកឯងចង់មានបរិមាណូក៏ដោយ ចាំតែខ្មែរ
ខ្លាចអីតើ"។

ប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃយ៉ាងតានតឹងនៅជុំវិញ
តំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីពាក់កណ្ដាលខែកក្កដា ឆ្នាំ ២០០៨ មក
ម្លេះ។ ជម្លោះដែលកើតឡើងមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយអង្គការUNESCO
ទទួលស្គាល់ប្រាសាទព្រះវិហាររបស់ខ្មែរជាបេតិកភ័ណ្ឌពិភពលោក ដែល
ប្រទេសថៃប្រឆាំងជំទាស់រឿងនេះមិនបានសម្រេច។

ប្រទេសថៃបានដាក់សម្ពាធផ្នែកយោធាមកលើប្រទេសកម្ពុជានៅតំបន់មាន
ជម្លោះនិងនៅតាមតំបន់ព្រំដែនរួមគ្នាដទៃទៀត។ទីបំផុតការប្រយុទ្ធគ្នាដោយ
ឈុតខ្លីៗបានកើតឡើងដោយចៀសមិនរួច នៅក្បែរប្រាសាទព្រះវិហារ ដែល
បណ្ដាលឲ្យមានជនរងគ្រោះទាំងសង្ខាង។

ការចរចាជាច្រើនលើកនៅតែមិនអាចរកដំណោះស្រាយសម្រាប់ជម្លោះនេះបាន
នៅឡើយ។ ទោះជាយ៉ាងណា ក្រុមមន្ដ្រីយោធាខ្មែរបានអះអាងថា រហូតមក
ទល់ពេលនេះការប្រឈមមុខដោយអាវុធនៅតាមតំបន់ព្រំដែន និងនៅចំណុច
តំបន់ជុំវិញប្រាសាទព្រះវិហារ បានស្ងប់ស្ងាត់ និង មិនមានសញ្ញាឈានទៅរក
ការផ្ទុះអាវុធថ្មីណាមួយកើតឡើងនោះទេ៕ ចប់

បារមីប្រាសាទព្រះវិហារ
Posted ខែ​មេសា 15, 2009
Filed under: ពត៌មាន |
កាលពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០០៨ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញទៅកាន់ ប្រាសាទ ព្រះវិហារ   និង បានធ្វើពិធីបន់ស្រន់តាមបែប​ប្រពៃណី​ជំនឿសាសនា ដែលមានសម្តេចសង្ឃ ចំនួន ៧ អង្គ និង រាជាគណៈ​ចំនួន ២អង្គក៍បាននិមន្តចូលរូមផងដែរ ។ នៅក្នុង ពិធីនោះមានរៀបចំ​នំចំណីនិង​ផ្លែឈើ   គ្រប់មុខ ហើយក៏មានការប្រគំភ្លេង​​ពិណ​ពាទ្យ​មានការ ច្រៀងបទ​ចំរៀងជាតិ  និង រាំរបាំរាំថ្វាយផងដែរ ។ ប្រការមួយ ដែលមានការចាប់អារម្មណ៍​នោះ  ពេលចាប់ ផ្តើមធ្វើពិធី មេឃចាប់ផ្តើមងងិត(អាចមើលឃើញគ្នាបានត្រឹម​រង្វង់អ្នកប្រារព្វ​ពិធី​ប៉ុណ្ណាះ) និងមានពពកបក់បោកគួច​មកប៉ះនិងអ្នកដែលបាន​ចូលរួមនៅក្នុងពិធីនោះផងដែរ ​​ ញាំ​ឲ្យ​​ពិធី​នោះមានភាព​អិកធិក​ក្រៃលែង។

       ក្រោយឧប្បត្តិហេតុផ្ទុះអាវុធកាលពីថ្ងៃទី១៥ តុលា ឆ្នាំ ២០០៩ កាសែតកោះ​សន្តិភាពបាន​ផ្សាយ រូបចម្លាក់ស្តេចនាគដែលត្រូវ អំបែងគ្រាប់ M79 របស់​ទាហាន​សៀមបាញ់មកលើនោះ ពេលនោះមានមន្ត្រីរាជការមួយរូប បាន​សុំឱ្យ​ការសែតកោះ​សន្តិភាពជួយផ្សព្វផ្សាយ​អំពីខ្សែកាប​ដែល​ចងទាក់កចម្លាក់នាគ គាត់សុំឱ្យរកវិធីណា មួយ ដើម្បីស្រាយខ្សែកាបនោះចេញ ហើយធ្វើ​ពិធី​បួងសួង ដើម្បីឱ្យប្រទេសជាតិ បានសុខ។

មន្ត្រីប៉ូលិសបេតិកភណ្ឌការពារប្រាសាទព្រះវិហារបាននិយាយថា ចម្លាក់ នាគ​នេះ មាន២ ដែលដូនតាលោកបានធ្វើអមជណ្តើរឡើងទៅគោបុរៈទី៥ គឺមួយ​បែ​មុខទៅខាង​កើតនិង​មួយទៀតបែបមុខទៅខាងលិច ។ ចម្លាក់នាគដែលចងខ្សែកាប កាលពីឆ្នាំ ២០០៣ (ដោយ​បារម្មណ៍ខ្លាចធ្លាក់បាក់ )​ គឺបែរមុខទៅរកប្រទេសសៀម។ ហើយបានបញ្ជាក់ថា ស្តេចនាគនេះ​ពិតជាមាន តេជះបារមីខ្លាំងក្លាណាស់ ហើយក្បាលនាគនេះ មានអំណាចណាស់ បើសិនជា​យើង​មើលនៅពេលយប់ និង ជួនកាលឃើញភ្លើងហោះចេញផងដែរ។ ហើយមួយរយៈ​កន្លងមកមានបុរសម្នាក់ ដែលស្រវឹងស្រាបានទៅបត់ជើងតូច ដាក់ទម្រជើងនាគ ស្រាប់តែហើម លិង្គភ្លាម​ បន្ទាប់ពីបួងសួង និងសុំខមាទោសទើបជាវិញ ។

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០០៩ លោកឧត្តមសេនីយ៍ឯក ហ៊ីង ប៊ុនហៀង នាយករង​ខុទ្ទកាល័យ​សម្តេចនាយករដ្ឋមន្ត្រី បានរៀបចំពិធីសុំដោះលែងនាគតាម ប្រពៃណីមួយ ត្រូវបាន​ប្រារឰ​ពិធីនៅគោបុរៈទី៥ ជាកន្លែង របស់ស្តេចនាគដ៏មានប្ញទ្ធិ មួយគូបានឈរយ៉ាងរឹងមាំដែល​នាគ​ខាងស្តាំមានការចងខ្សែកាបទាក់ក ។ ក្នុងការ ប្រារឰពិធីនេះមានការរៀប​ចំនំចំណីពេញ​ពាស និងផ្លែឈើគ្រប់មុខ ហើយក៏មាន ការប្រគំភ្លេងពិណពាទ្យថ្វាយ និងមានក្រុម​របាំរាំថ្វាយ​ផងដែរ ។  ក្រោយពេលមាន ការប្រគំភ្លេងពិណពាទ្យរួចមក បាតុភូតដ៏អស្ចារ្យ មួយដែលត្រូវបាន​កត់សំគាល់នោះ នៅលើ បាសាទព្រះវិហារបានប្រែក្លាយ ជាខ្មៅងងឹត​ភ្លាមបង្កឲ្យមានការព្រួយ​បារម្ភ ក្នុងការរៀបចំពិធីខ្លាចមានភ្លៀងធ្លាក់ តែមិនមានភ្លៀងបង្អុរចុះទេ គ្រាន់តែផ្ទៃមេឃ​ខ្មៅធ្វើឱ្យ​ត្រជាក់ និងមានខ្យល់បោកបក់ ។

         សូមបញ្ជាក់ផងដែរថា សូមបីតែព្រះមហាក្សត្រសៀម ក៍មានជំនឿលើប្រាសាទ ព្រះវិហារនេះ​ជាខ្លាំង  ព្រោះពីជំនាន់មុននៅពេលមានព្រះរាជពិធីធំៗ ទ្រង់បានចាត់ មន្ត្រីឱ្យមកដងទឹកក្នុង​ស្រះ សម្រាប់យកទៅធ្វើជាទឹកមន្តធ្វើការប្រោះព្រំ ។

ដូចនេះប្រាសាទព្រះវិហារ ពិតជានៅមានបារមីខ្លាំងពូកែស័ក្កិសិទ្ធ ដដែល សម្រាប់ឲ្យប្រជាពលរដ្ឋខែ្មរគោរពបូជា មកទល់​បច្ចុប្បន្ននេះ ។

ប្រយុទ្ធគ្នាពីរលើកៈទ័ពសៀម-កម្ពុជា
Posted ខែ​មេសា 4, 2009
Filed under: Uncategorized |


ប្រយុទ្ធគ្នាពីរលើកៈទ័ពសៀម–កម្ពុជាប្រយុទ្ធគ្នាទ្រង់ទ្រាយធំទាហានស្លាប់៣របួសច្រើននាក់

កងទ័ពកម្ពុជានិងទាហានសៀមបានប៉ះ ទង្គិចគ្នាដោយអាវុធចំនួនពីរលើកកាលពីព្រឹកនិងរសៀល ថ្ងៃទី ៣

ខែមេសាបន្ទាប់ពីទាហានសៀម បានព្យាយាមទន្ទ្រានចូលក្នុងទឹកដីកម្ពុជា នៅតំបន់ វាលឥន្ទ្រីនៃព្រំដែនព្រះវិហារ ដែលធ្លាប់ជាចំណុចក្តៅនៃជម្លោះ ។ សេចក្តីរាយការណ៍ ដំបូងបានឱ្យដឹងថា ទាហានសៀមយ៉ាងហោចណាស់៣ នាក់បានស្លាប់និងរបួសជាច្រើននាក់។ ចំណែកផ្សារខ្មែរនៅក្បែរព្រំដែនត្រូវបានរងការខូចខាតទាំងស្រុង។ ប៉ុន្តែខាងកម្ពុជា ពុំមាន សេចក្តីរាយការណ៍ ថាមានអ្នកស្លាប់និងរបួសទេ ។ ការប៉ះទង្គិចដោយអាវុធលើកទី១ បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី៣ ខែមេសា នៅចំណុចវាល​ឥន្ទ្រី ។ នៅឯទីស្តីការ​ក្រសួងការបរទេសដែលជាកន្លែងប្រជុំគណៈរដ្ឋមន្ត្រី លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសបានប្រាប់អ្នកកាសែតថាកាលពីព្រឹកព្រលឹមម៉ោង៧និង១០នាទី មាន ការផ្ទុះអាវុធមួយប្រាវ ប៉ុន្តែក្រោយមកបានបញ្ចប់ទៅវិញ​ ។ លោកបានបញ្ជាក់ពីមូលហេតុ​នៃការប៉ះទង្គិចគ្នានេះ គឹដោយសារតែទាហានសៀមបានចូលមកក្នុងទឹកដីកម្ពុជា។ ដំបូងយើង​បានឯកភាពគ្នាហើយថាកុំឱ្យមានសកម្មភាព បន្ថែមទៀត ប៉ុន្តែពួកគេនៅតែចូលមកទៀត ដូច្នេះការផ្ទុះ​អាវុធដាក់គ្នាក៏បានកើតឡើងមួយប្រាវហើយស្ងប់ទៅវិញ ។ លោកមិនបាននិយាយដល់អ្នក​ស្លាប់និងរបួសនោះទេ ។ ប៉ុន្តែលោកផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង​ជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថា ក្នុងការប្រយុទ្ធគ្នានាព្រឹកនេះទាហាន សៀម បានស្លាប់២នាក់ និង៣នាក់របួស ។ រីឯលោកព្រាប តាន់ អផិបាលខេត្តព្រះវិហារវិញ បាននិយាយដូចគ្នានេះថាការប្រយុទ្ធ កាលពីព្រឹកនោះពិតជាបានបណ្តាលឱ្យកងទ័ពថៃ ពីរនាក់ស្លាប់ និងបីនាក់ទៀតរងរបួសមែន ។ លោកបាន ឱ្យដឹងទៀតថាការវាយប្រហារ​នៅពេលរសៀល​វិញកងទ័ពសៀមចំនួនម្នាក់ បានបាត់បង់ជីវិតហើយពីរនាក់ផ្សេង ទៀតបានរងរបួស នេះគឺជាព័ត៌មាន​ដែលប្រមូលបានត្រឹមម៉ោងប្រាំល្ងាច ។ ភាគីកម្ពុជាវិញមិនមានមនុស្ស ស្លាប់នៅក្នុងការប្រយុទ្ធគ្នាទេ តែផ្សារនៅជើងភ្នំបានរងការខូចខាតទាំងស្រុងដោយសារគ្រាប់ផ្លោងរបស់សៀម ធ្វើឱ្យតូបជាង​២៥០​ខ្នងត្រូវឆេះគ្មានសល់ ។ ចំណែកលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រាប់ អ្នកកាសែត​ថាកងទ័ពកម្ពុជាបានចាប់ខ្លួនទាហានសៀមចំនួន១០នាក់ផងដែរ ។

លោកព្រាប តាន់ បានប្រាប់កាសែតរស្មីកម្ពុជាតាមទូរស័ព្ទថាសរុបទាំងព្រឹកទាំងល្ងាច កងទ័ពសៀម​​ចំនួនបី នាក់បានបាត់បង់ជីវិត ហើយជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅក្នុងការ​ផ្ទុះអាវុធចំនួនពីរលើកនោះ ។ លោកបានបន្តថាបន្ទាប់ពីការ​បាញ់គ្នា​មួយរយៈពេលខ្លីនៅពេលព្រឹក ពួកទ័ពសៀមក៏ បានសុំធ្វើការចរចានៅចន្លោះ ម៉ោង១១និង៣០នាទីទៅ១២និង៣០នាទី ។ បន្ទាប់ពីពួកគេបាន វិលត្រឡប់ទៅវិញនោះ ពួកគេក៏បាន​បាញ់ប្រហារមកលើកងទ័ព​កម្ពុជា​ហើយ​យើងក៏បានបាញ់តបវិញ ។ នេះគឺជាការផ្ទុះអាវុធទ្រង់ទ្រាយធំបំផុតរវាង កងទ័ពកម្ពុជានិង​សៀមចាប់តាំងពីភាពតានតឹងបានឆាបឆេះឡើងក្រោយពីពួកសៀមខឹងសម្បា ដោយសារយូណេស្កូ ចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។ មន្ត្រីយោធាជាន់ខ្ពស់បានបញ្ជាក់ថាការប្រយុទ្ធ គ្នាលើកទី១នៅវេលាម៉ោងប្រមាណប្រហែល៧និង១៥នាទីព្រឹក ស្ថិតនៅចំណុចវាលឥន្ទ្រី ខណៈពេល​ដែល ទាហានសៀមប្រដាប់ដោយអាវុធគ្រប់ដៃ ចំនួនប្រមាណ២០ទៅ៣០​នាក់បានជ្រៀតចូល​មកទឹកដីកម្ពុជាត្រង់ចំណុចវាលឥន្ទ្រី ហើយទាហានសៀមបានបាញ់រះមកលើកង យោធាកម្ពុជាមុន​ដែលជាហេតុធ្វើឱ្យយោធាកម្ពុជា ​បានបាញ់តបតវិញអស់រយៈ​ប្រមាណ២នាទីប៉ុណ្ណោះ ។ ដោយឡែក​ការ​ផ្ទុះអាវុធទី២ កើតឡើងនៅវេលា ម៉ោងជិត២ រសៀលថ្ងៃដដែលដែលទាហានសៀមបានបាញ់រះ មកលើកម្លាំងយោធាកម្ពុជាចាប់ពីចំណុចវាលឥន្ទ្រីរហូតមកដល់ មុខប្រាសាទព្រះវិហារ ហើយទាហាន​កម្ពុជាបានបាញ់តបតវិញអស់រយៈពេលប្រមាណ២០នាទី ក៏ត្រូវផ្អាករៀងៗ ខ្លួន ។ លោកឧត្តម​សេនីយ៍ទោជា ម៉ន មេបញ្ជាការយោធភូមិភាគទី២របស់កម្ពុជាបានបញ្ជាក់ថា នៅចំណុចទី ២​នៃការប្រឈមមុខដោយអាវុធ ទ័ពសៀមបាញ់មកលើកងទ័ពកម្ពុជាមុន ។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ ទៀតថាការប្រយុទ្ធលើកទី២ទាហានសៀម បានបាញ់សំដៅផ្សារលក់ដូរ​របស់ប្រជាពល​រដ្ឋកម្ពុជានៅមុខ ប្រាសាទ បណ្តាលឱ្យឆេះអស់ទាំងស្រុង ។ មន្ត្រីយោធា​កម្ពុជា​ប្រចាំទិសប្រាសាទព្រះវិហារ បានបញ្ជាក់ដែរថានៅព្រឹក ព្រលឹមដែលមានការផ្ទុះអាវុធលើក​ទី១នៅវាលឥន្ទ្រីនោះ ខាងកម្ពុជាបានជម្លៀស អ្នកលក់ដូរនៅផ្សារ មុខប្រាសាទព្រះវិហារចេញអស់ ។ ដូចនេះទើបការប្រយុទ្ធលើកទី២ ពុំបណ្តាលឱ្យប្រជាជនណាម្នាក់រងរបួស ឬស្លាប់ ។ ព័ត៌មានខាង​លើបានបញ្ជាក់ថាការផ្ទុះអាវុធលើកទី ២ មានរយៈពេលប្រមាណ២០នាទី បានបញ្ចប់ដោយ ទាហានសៀមបានសុំចរចានៅរសៀលថ្ងៃនេះ ។ ប៉ុន្តែលទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយ ។ ដែយាឡែក សេចក្តីរាយការណ៍កាសែតថៃបាននិយាយថាកងទ័ពកម្ពុជា២ នាក់បានស្លាប់ និង៨នាក់ទៀតរងរបួស ។យោងតាមរបាយការណ៍របស់យោធា លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការបរទេស បានឱ្យដឹងថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងចេញសេចក្តីប្រកាសព័ត៌មានមួយហើយ នឹងធ្វើកំណត់តវ៉ាស្តីពីការឈ្លានពានរបស់ទាហានសៀម ដោយសារសៀមអះអាងថាកន្លែងផ្ទុះអាវុធជាទឹកដីរបស់ខ្លួន ។ លោកកុយ គួង​បានប្រតិកម្មតប​ថាការអះអាងបែបនេះគឺជាការឈ្លានពានដោយចេតនា និង កំរោលឥតមានមូលដ្ឋានច្បាប់អ្វីទាំង​​​ អស់ ។ លោកបានហៅទង្វើរបស់ ទាហានសៀមនេះថាជា ការរំលោភ លើអនុសញ្ញាឆ្នាំ១៩០៤ និងផែនទី​ដែលគណៈកម្មការចម្រុះបារាំងសៀម បានបង្កើតឡើង ហើយតុលាការ អន្តរជាតិក្រុងឡា​អេ​ឆ្នាំ១៩៦២ បានសម្រេចក្តីថាតំបន់ទាំងនោះគឺជាទឹកដីរបស់ខ្មែរ ។ ដូច្នេះការវាយ ប្រហារមកលើ​កងទ័ពខ្មែរនៅតំបន់នោះគឺជាការរំលោភឈ្លានពានយ៉ាងកំរោលពីទាហានសៀម។

​​​​​​​​​​​​​​​​​​​​​​                                                                   ស្រង់ពីកាសែតរស្មីកម្ពុជា 

Friday, April 3, 2009
សម្ដេចនាយករដ្ឋមន្ត្រី​ហ៊ុន​សែន​ចាត់ទុកការផ្ទុះអាវុធនៅតំបន់ប្រាសាទព្រះវិហារ​ជាឧប្បត្តិហេតុ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​សែន​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​កាលពីថ្ងៃទី៤​ខែមេសា​បានមានប្រសាសន៍​ដោយចាត់ទុកការផ្ទុះអាវុធនៅតំបន់ប្រាសាទ​ព្រះវិហារ​កាលពី​ថ្ងៃទី៣​ខែមេសា​ម្សិលមិញនេះ​ថាជា​ឧប្បត្តិហេតុ​មិនមែនសង្គ្រាមទេ​ហើយសម្ដេចអំពាវនាវ​សុំកុំអោយពង្រីកទំនាស់ទៅកន្លែងដទៃទៀត។​
សមេ្ដចតេជោ​ហ៊ុន​សែន​បានមានប្រសាសន៍ពីស្រុកឈូក​ខេត្តកំពត​ថា​"សភាពការណ៍​ផ្ទុះអាវុធ​កាលពីថ្ងៃទី៣​ខែមេសា​ម្សិលមិញ​មិនធ្ងន់ធ្ងរទេ​។​ថ្ងៃហ្នឹង​នឹងដាក់គ្នាបន្តិច​ក្រោយមកក៏និយាយរកគ្នា​កុំស្រោចសាំងទៅលើភ្លើងបន្ថែម"។
សម្ដេចបានបន្ថែមទៀតថា​នាយករដ្ឋមន្ត្រីថៃ​អាប់ភីស៊ីត​ពីទីក្រុងឡុងដ៍​និងអនុពង្ស​ផាវចិន្ដា​មេបញ្ជាការកងទ័ពថៃ​បានចាត់ទុកថា​វានៅជិតគ្នាពេក។​សម្ដេចបានបញ្ជាក់ទៀតថា​"ខ្ញុំមិនអោយ​សភាពការណ៍កើតឡើង​ពីមុនបាចភ្លើង​តែឥឡូវបាចត្រីងៀតដាក់គ្នាបានទេ។​ខ្ញុំចាត់ទុកថា​ជាឧប្បត្តិហេតុ​មិនមែនសង្គ្រាមទេ។​ខ្ញុំសូមជម្រាបថា​ទាហានខ្មែរកុំថា​ស្លាប់​ឬរបួស​សូម្បីតែរមាស់ស្បែកបន្តិចក៏គ្មានផង"។
សម្ដេចតេជោ​ហ៊ុន​សែន​បានមានប្រសាសន៍ទៀតថា​"ខ្ញុំមិនអោយសភាពការណ៍កើតឡើង​ដដែលៗទេ​ហើយកុំពង្រីកកន្លែងទំនាស់​ដទៃទៀត"។​សម្ដេចបានអោយដឹងទៀតថា​សម្ដេចទើបតែទទួលព័ត៌មានពីតំបន់ព្រះវិហារថា​ភាគីថៃសុំមកយកខ្មោចទាហាន​២​នាក់បន្ថែមទៀត។​សម្ដេចបានព្រមានថា​"សម្ដេចសុំកុំអោយ​រុលមកកន្លែងនឹង​វាមានមីន​សូម្បីតែខ្មែរមិនហានដើរផង។​ខ្មែរធ្លាប់បានរងរបួស​ដោយសារមីនរាប់រយនាក់នៅតំបន់ហ្នឹង​បើចង់ចូល​ត្រូវរង់ចាំអោយមានការដោះស្រាយ​បោសសំអាតមីនជាមុនសិន"។​សេចក្ដីរាយការណ៍​ពីតំបន់ប្រាសាទព្រះវិហារ​បានអោយដឹងថា​យ៉ាងតិចពី​១៣-១៥នាក់​នៃទាហានសៀមដែលបានស្លាប់​និងរងរបួសជាច្រើននាក់​ក្នុងការប្រយុទ្ធគ្នា​នៅថ្ងៃទី​៣​ខែមេសា​ម្សិលមិញនេះ​រវាងកងទ័ពខ្មែរ​និងកងទ័ពសៀម​ខណៈដែលកងទ័ពសៀម​បានរុលចូលក្នុងទឹកដីខ្មែរ​ក្បែរប្រាសាទព្រះវិហារ។

(ដកស្រង់ពីវេបសាយដើមអំពិល)

ប្រាសាទព្រះវិហារ ឬ ព្រះវិហាន ?
Posted on 15/02/2009 by ឈូកខ្មែរ
តើ​ថៃ​មាន​ភាគហ៊ុន​ទេ​ ​ក្នុង​ការ​ចង់​ដាក់​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ថា​ ​ព្រះ​វិហាន ? ការ​ចរចា​រវាង​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​ កម្ពុជា-ថៃ​ ​ក្នុង​កិច្ចប្រជុំ​ជា​វិសាមញ្ញ​លើក​ទី​៤​ ​កាលពី​ថ្ងៃ​ទី​៣​ ​ទី​៤​ ​ខែ​កុម្ភៈ​កន្លង​មក​ ​នៅ​ទីក្រុង​បាងកក​ស្ដី​ពី​បច្ចេកទេស​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​​នៅ​ តំបន់​ប្រាសាទ​ព្រះវិហារ​ ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ។ របៀបវារៈ​នៃ​អង្គប្រជុំ​នេះ​ត្រូវ​បាន​ភាគី​ថៃ​លើក​ឡើងជា​ដំបូង​អំពី​ការ​ ដូរ​ឈ្មោះ​ ​“ប្រាសាទ​ព្រះវិហារ” មក​ជា​ ​“ប្រាសាទព្រះវិហាន” ។ កាសែត​បាងកក​ប៉ុស្ដិ៍​បាន​រាយការណ៍​ថា​ ​ការ​ចរចា​បាន​ជំពប់​ជើង​ដួល​ជុំវិញ​ការ​ប្រើប្រាស់​ពាក្យ​ ​“ព្រះ​វិហារ” និង​ ​“ព្រះ​វិហាន” ដោយ​ភាគី​សៀម​បាន​ព្យាយាម​ភ្ជាប់​ឱ្យ​មាន​ការ​ប្រើ​ពាក្យ​ជា​សំនៀង​ភាសា​ របស់​ខ្លួន​ថា​ ​“ព្រះ​វិហាន​” ជា​ផ្លូវការ​ ​តែ​ខាង​កម្ពុជា​​បាន​ច្រាន​ចោល​ ​ព្រោះថា​ ​ការ​ប្រើ​ពាក្យ​នេះ​សម្រាប់​ហៅ​ឈ្មោះ​ប្រាសាទ​ខ្មែរ​មិន​ត្រឹមត្រូវ​ ឡើយ ។ ជុំវិញ​នៅ​ពីក្រោយ​ការ​សុំ​ដូរ​ឈ្មោះ​ប្រាសាទ​ ព្រះវិហារ​ ​មក​ជា​ព្រះ​វិហាន​វិញ​ ​ភាគី​ថៃ​បាន​បង្កប់​អាថ៌​កំបាំង​យ៉ាង​ច្រើន​ទៅ​លើ​ការ​សុំ​ដូរ​ឈ្មោះ​នេះ​ ​ពិសេស​សាលដីកា​របស់​តុលាការ​ក្រុង​ឡាអេ​ ​ដែល​បាន​កាត់​ក្ដី​ឱ្យ​ខ្មែរ​ឈ្នះ​ ​ក្ដី​អំពី​ប្រាសាទ​ព្រះវិហារ​នេះ​នៅ​ថ្ងៃ​ទី​១៥​ ​ខែ​មិថុនា​ ​ឆ្នាំ​១៩៦២ ។ ប្រសិនបើ​ភាគី​ខ្មែរ​យល់ព្រម​តាម​សំណើ​របស់​ថៃ​វិញ​ 


2009
April
On 2 April 2009, a Thai soldier stepped on a mine and lost his leg in the border area.[62]
On 3 April 2009, fighting between Thai and Cambodian forces left at least three Thai soldiers[63] and two Cambodian soldiers dead; another five Thai soldiers were wounded.[64] Just days before this clash, Cambodian officials said that up to 100 Thai soldiers crossed into Cambodian territory and did not leave until Cambodian soldiers showed up and asked them to leave. The Royal Thai Army denied the claim and said that Thai soldiers had not gone anywhere they were not permitted to be. Cambodia's Prime Minister Hun Sen then warned Thailand for the second time that if they (Thai soldiers) cross again, Thai soldiers would face fighting again with Cambodian soldiers. He said, "I tell you first, if you enter (Cambodian territory) again, we will fight. The troops at the border have already received the order."[65]

សង្រ្គាមព្រំដែន ខ្មែរ សៀម ឆ្នាំ ២០០៨-២០១១ បណ្តាលឲ្យ ទាហានខ្មែរ ច្រើនជាង ១៥០នាក់ស្លាប់លើសមរភូមិ និងទាហានសៀមប្រមាណ ៨៥០នាក់ទៅ ១០០០នាក់ស្លាប់ដោយការប្រយុទ្ធ។ តួរលេខនេះជាការប៉ាន់ស្មាន ប្រចាំថ្ងៃ តាមរបាយការណ៍ពីសមរភូមិមុខ មកសមរភូមិក្រោយ។ សង្រ្គាមនេះ បង្ករដោយ ជនជាតិថៃ មានជំលោះជាមួយ ជនជាតិ សៀម ធ្វើបដិវត្តន៍ពណ៍ រួចគេ បង្វែរ មកជាសង្រ្កាម តំបន់ព្រំដែន តែដោយ ការចល័តទ័ពផ្លាស់់ប្តូរ ពីរូបភាព យោធភូមិភាក ទៅជា ក្របខ័ណ្ឌទូទាំងប្រទេស ឧ កម្ពុជាចល័តទ័ពពី យោធភូមិភាគ ទី១ ដល់ ទី ៦ ចំណែកថៃ ក៍ចល័តទ័ពមកពី ព្រំដែនភូមារ ព្រំដែនម៉ាឡេ...ដូច្នេះ ដង់ស៊ីតេទ័ពខ្ពស់ ខ្មែរមានប្រមាណ ១៥ម៉ឺននាក់ សៀមប្រើទ័ពប្រមាណ ២០ ម៉ឺននាក់។ តួរលេខនៃការស្លាប់ មិនយកពីប្រភពផ្លូវការណ៍ទេ ដោយសារភាគី សងខាង សុទ្ធតែលាក់ការណ៍ ដូចជា ខ្មែរ ស្លាប់ ០៦នាក់ ថៃ ស្លាប់ ០២នាក់់ ក្នុងជំលោះព្រំដែនព្រះវិហារ!!!!  និងក្រោយមកដូរជា ថៃ ស្លាប់ ០៥ ខ្មែរស្លាប់ ២៦នាក់ (ពលី) តាមតួរលេខឆ្នាំ ២០១៨

https://royalcambodiaarmy.blogspot.com/2015/06/border-pass.html
https://royalcambodiaarmy.blogspot.com/2017/06/cmbodo-thais-boundary-3.html
https://royalcambodiaarmy.blogspot.com/2017/06/cambo-thais-troop-2008.html
https://royalcambodiaarmy.blogspot.com/2012/07/border-2008-vs-calendar-2008.html
https://royalcambodiaarmy.blogspot.com/2012/07/border-2009-vs-calendar-2009.html
https://royalcambodiaarmy.blogspot.com/2012/07/border-2010-vs-calendar-2010.html
https://royalcambodiaarmy.blogspot.com/2012/07/border-2011-vs-calendar-2011.html

No comments:

Post a Comment