ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ១ ជំពូកទី ២)
Posted: Oct-10-2016
ជំពូកទី២
វយធបុរៈ និង សម្ភុបុរៈ
ដូចដែលខ្ញុំបាននិយាយពីខាងដើមរួចមកហើយ តាមមើលទៅពួកចិនប្រើពាក្យហ្វូណនសម្រាប់ហៅទឹកដីទាំងមូលដែល លាតសន្ធឹងពីសមុទ្រខាងត្បូង និងពាមនៃទន្លេមេគង្គរហូតទៅដល់ល្បាក់ខោននៅខាងជើង និងចាប់ពីជួរភ្នំអាណ្ណាមនៅខាងកើត ដែលរួមមានទាំងទឹកដីប៊ិញធន់សព្វថ្ងៃផង រហូតទៅដល់ឈូងសមុទ្រសៀម និងជួរភ្នំតេណាស់សេរីមនៅខាងលិច ហើយអាចរាប់បញ្ចូលទាំងដែនដីចំណុះហិណ្ឌូ មាននៅតេណាស់សេរីម សមុទ្រ មែរហ្គុយ តាវ៉យ និងម៉ាតា ផងដែរ ។
ទឹកដី ដ៏ធំធេងនេះជាអាណាចក្រមួយ គ្រប់គ្រងដោយពួកហិណ្ឌូ ពោលគឺ មានប្រជារាស្ដ្រជាអ្នកស្រុកដើមដែលកំពុងតែទទួលយកទំនៀមទម្លាប់ ប្រពៃណីពួកបរទេសដែលមកឈ្លានពាន ។ ម្យ៉ាងទៀត អាណាចក្រដ៏ធំនេះ នៅមិនទាន់បានបង្រួបបង្រួមដោយព្រះរាជាហ្វូណនមួយអង្គណាមួយនៅឡើយ ដែរ ។ មានក្សត្រប្រទេសជាច្រើនដែលក្សត្រមួយអង្គៗ យល់ព្រមធ្វើជាចំណុះនគរហ្វូណន ក៏ដោយសារប្រទេសនេះមានអំណាចខ្លាំងក្លាជាង ព្រោះគ្រប់គ្រងមាត់ពាមទន្លេមេគង្គ ។ ក៏ប៉ុន្ដែ ក្សត្រប្រទេសនីមួយៗឯករាជ្យដាច់ៗពីគ្នា មិនមានចំណុះគ្នាទេ គឺស្ថិតនៅក្រោមការត្រួតត្រារបស់មហាក្សត្ររបស់ខ្លួនដែលចំណុះឱ្យ ព្រះរាជាហ្វូណន ។
ម្យ៉ាងទៀតវា ហាក់ដូចជាបណ្ដាក្សត្រប្រទេសទាំងអស់នោះមានស្ដេចសោយរាជ្យ ឬក៏មេកោយជាក្សត្រ ដែលមានឈាមជ័រជាហិណ្ឌូ ចេញពីត្រកូលតែមួយ បើហោចណាស់ក៏ចំពោះបណ្ដាប្រទេសដែលនៅជាប់នឹងមាត់សមុទ្រខាងត្បូង ដែរ ។ ក្សត្រទាំងអស់នោះមានព្រះឋានៈជា «វរ្ម័ន» មានន័យថា «អ្នកការពារ» (1) ។ ពួកគេច្រើនគោរពបូជាព្រះសិវៈ ឬព្រះវិស្ណុ ក៏ប៉ុន្ដែ ប្រជាជនបានកាន់ព្រះពុទ្ធសាសនារួចទៅហើយ (2) ។
តាម មើលទៅ បណ្ដាក្សត្រប្រទេសទាំងអស់នោះ ប្រហែលជាមានច្បាំងគ្នាទៅវិញទៅមកជាញឹកញាប់ដូចនៅប្រទេសបារាំង កាលពីសម័យយុគកណ្ដាលអ៊ីចឹងដែរ ដែលស្ដេចត្រាញ់ច្បាំងគ្នាទៅវិញទៅមក តែព្រះចៅអធិរាជមិនមានធ្វើអន្ដរាគមន៍អ្វីទេ ដរាបណាស្ដេចត្រាញ់នីមួយៗនោះមិនបានគេចវេះចេញពីការគ្រប់គ្រងរបស់ ព្រះអង្គ ឬក៏មិនបានលះបង់កាតព្វកិច្ចជាសម្ភារៈ ឬជាស្មារតី ដែលមានផលប្រយោជន៍ដល់ព្រះអង្គទេ ។ មានក្សត្រប្រទេសពីរដែលប្រកួតប្រជែងគ្នាជាពិសេស ៖ មួយគឺរដ្ឋដែលមានរាជធានីនៅវយធបុរៈ គឺនៅត្រង់ អង្គរបុរី (នគររាជបុរី) នៅក្នុងខែត្រព្រៃកប្បាសសព្វថ្ងៃ ដែលមានសំណល់ប្រាសាទនៅឡើយ ។ ក្សត្រប្រទេសមួយទៀតមានរាជធានីនៅសម្ភុបុរៈ (មានន័យថារាជធានីរបស់សម្ភុ -គឺព្រះសិវៈ) ដែលមានតឹកតាងប្រាសាទសេសសល់នៅសម្បូរសព្វថ្ងៃ ជាទីរួមស្រុកមួយនៅក្នុងខែត្រក្រចេះ ។
១- ស្រីស្រុទ្ទវរ្ម័ន
នៅសតវត្សរ៍ទី៥នៃសករាជ ព្រះរាជានៃនគរវយធបុរៈ (មានន័យថា នគរអ្នកប្រមាញ់) ព្រះនាមព្រះបាទ ស្រីស្រុទ្ទវរ្ម័ន (មានន័យថា អ្នកការពារពពួកវេទ) បានច្បាំងបង្រួបបង្រួម ហើយសោយរាជ្យលើក្សត្រប្រទេសទាំងពីរ ។
២- ស្រីស្រេស្ឋវរ្ម័ន
ព្រះរាជាដែលសោយរាជ្យបន្ដពីព្រះបាទស្រីស្រុទ្ទវរ្ម័នមានព្រះនាម ថា ព្រះបាទស្រីស្រេស្ឋវរ្ម័ន (មានន័យថា អ្នកការពារដ៏ប្រសើរ)។
ឯកសារ ប្រវត្ដិសាស្ដ្រចិននៅចុងសតវត្សរ៍ទី៦ បាននិយាយអំពីរាជាណាចក្រថ្មីដែលកើតឡើងពីការបង្រួបបង្រួមក្សត្រ ប្រទេសទាំងពីរ ដោយដាក់ឈ្មោះថា ចេនឡា ។ ឯកសារបានលើកឡើងថា រាជាណាចក្រនេះ ពីមុនជាចំណុះរបស់នគរហ្វូណន ហើយព្រះរាជារបស់រាជាណាចក្រនេះទ្រង់មានព្រះឋានៈជាព្រះអធិរាជ ទោះបីព្រះអង្គចំណុះ និងលើកសួយសារអាករឱ្យនគរហ្វូណនក៏ដោយ ។ ព្រះអង្គបានវាយដណ្ដើមយកសម្ភុបុរៈដាក់បញ្ចូលមកក្នុងវយធបុរៈរបស់ ព្រះអង្គ ហើយប្រហែលជាបានវាយយកក្សត្រប្រទេសច្រើនទៀតផងដែរគឺដោយហេតុនោះ ទើបព្រះអង្គទ្រង់ប្រកាន់យកព្រះឋានៈជាព្រះអធិរាជ ព្រោះព្រះអង្គ និងបុព្វបុរសរបស់ព្រះអង្គបានធ្វើឱ្យក្សត្រឯទៀតៗចូលមកជា ចំណុះ ។
៣- ស្រីវីរវរ្ម័ន
ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទស្រីស្រេស្ឋវរ្ម័ន អាចជាព្រះបាទ ស្រីវីរវរ្ម័ន (3) ដែលតាមមើលទៅគឺជាព្រះរាជាចុងក្រោយរបស់វយធបុរៈ ដែលលើកសួយសារអាករថ្វាយព្រះបាទរុទ្រវរ្ម័ន (មានន័យថា អ្នកការពាររុទ្រ) នៃនគរហ្វូណនជាបច្ឆាញាតិព្រាហ្មណ៍កោណ្ឌញ្ញៈ ។
(1) ពាក្យថា វរ្ម័ន នេះ ជាឋានៈសម្រាប់ភ្ជាប់ពីខាងចុងឈ្មោះ ពួកក្សត្រិយៈ ដូចជាពាក្យ ស៌ម័ន សម្រាប់ភ្ជាប់ទៅនឹងឈ្មោះពួកព្រាហ្មណៈ ពាក្យ គុប្ដៈ សម្រាប់ភ្ជាប់ពីខាងចុងឈ្មោះ ពួកវេស្យៈ និងពាក្យ ទាសៈ សម្រាប់ភ្ជាប់ពីខាងចុងឈ្មោះរបស់ ពួកសូទ្រៈ អ៊ីចឹងដែរ ។ វរ្ម័ន ដូចជាព្រហ្ម័ន និងស៌ម័នដែរ គឺផ្សំឡើងពីពាក្យ វរៈ មានន័យថា គ្របដណ្ដប់លាក់ ។ រីឯពាក្យ ម័ន ជាពាក្យឥណ្ឌូអឺរ៉ុប ត្រូវនឹងពាក្យឡាតាំងថា men ដូចពាក្យ ag-men car-men no-men គឺជានាមនបុំសកលិង្គកម្រជានាមបុំលិង្គណាស់ និងជាការណនាម ដូចជាពាក្យ kar-man មានន័យថា សកម្មភាព ពាក្យ pre-man មានន័យថា ស្នេហា ។ ពាក្យនេះក៏អាចសំដៅយកវត្ថុដែលគេប្រើសម្រាប់ធ្វើសកម្មភាពអ្វីមួយ ផងដែរដូចពាក្យថា tokh-man មានន័យថា គ្រាប់ពូជ ។ ពាក្យសំស្ក្រឹត វរ្ម័ន អាចមានន័យថា ប្រើសម្រាប់ការពារ ដូចជាអាវុធការពារ ខែល ប្រៀបបានទៅនឹងពាក្យ គុបតិ ប្រែថា ការពារ ហើយបានក្លាយទៅជាសំណង់ការពារ ។ ន័យដើមរបស់ពាក្យនេះបានប្រែប្រួលទៅតាមពាក្យក្លាយនីមួយៗដូចជា នម័ន ឡាតាំងថា no-men ប្រែថា នាមពាក្យពែក្ស as-men ប្រែថា មេឃ ។ ពាក្យនបុំសកលិង្គនេះ ត្រូវគ្នានឹងពាក្យជាការកនាម ដូចជា ព្រហ្ម័ន វរ្ម័ន មានន័យថា អ្នកដែលការពារ ។ ព្រហ្ម័ន និងក្សត្រិយៈ គឺជាជម្រក (ស៌ម័ន) និងជាអ្នកការពារ (វរ្ម័ន) របស់ពួកវេស្យៈ ដែលមានឋានៈ គុប្ដៈ មានន័យថា អ្នកដែលគេការពារ ។
(2) កោះសិរីលង្កាដូចជាដូរកាន់ព្រះពុទ្ធសាសនានៅរវាងឆ្នាំ៤៣០ ហើយជ្វា និងចាម្ប៉ាក៏ប្រហែលជាបានទទួលឥទ្ធិពលនាពេលនោះដែរ ។ រីឯប្រទេសចិនវិញបានទទួលព្រះពុទ្ធសាសនា៣សតវត្សរ៍រួចមកហើយ ហើយសតវត្សរ៍ទី៤ ទី៥ និងទី៦ជាសម័យដែលមហារាជចិនបញ្ជូនរាជទូតទៅប្រទេសឥណ្ឌាចម្លង គម្ពីរ និងធ្វើទស្សនកិច្ចទៅកាន់ទីកន្លែងកំណើតរបស់ព្រះពុទ្ធ ។
(3) ព្រះរាជាអង្គនេះមិនមានព្រះនាមនៅក្នុងបណ្ដាព្រះរាជានៃប្រទេស កម្ពុជាសម័យមុនអាណាចក្រខ្មែររបស់លោក ម៉ាស្ពេរ៉ូ ទេ ។ ខ្ញុំគិតថាលោក ម៉ាស្ពេរ៉ូ គួរតែរាប់បញ្ចូលព្រះអង្គផង ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរពីដើមសតវត្សទី៤ដល់ទី៦ (ភាគ៤)
ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា នៅអំឡុងសតវត្សទី៦ ពេលដែលប្រទេសកម្ពុជា បានទទួលឥទ្ធិពលជាលើកទីពីរពីឥណ្ឌា មានការរីកចម្រើនរុងរឿងណាស់ រហូតដល់មានការបញ្ជូនព្រះសង្ឃខ្មែរអោយទៅជួយវិស័យនេះនៅប្រទេសចិន ទៀតផង។ ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូនព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន ពីដើមសតវត្សទី៤ ដល់ទី៦។
ព្រឹត្តិការណ៍ដែលកើតមានឡើងក្នុងអំឡុងខាងដើមសតវត្សទី៤ មិនសូវមានឯកសារអ្វីកត់ត្រាទុកទេ ទោះជាសិលាចារិក ឬឯកសារចិន ក៏ដោយ។ រហូតដល់ឆ្នាំ៣៥៧ អាណាចក្រភ្នំត្រូវគ្រប់គ្រងដោយព្រះរាជាមួយព្រះអង្គ ព្រះនាម ឆានតាន ដែលចិន អោយឈ្មោះថា ធៀនឈូឆានតាន ប្រែថាឥណ្ឌា ឈ្មោះ ឆានតាន។ ឆានតាន នេះជាឋានន្តរនាមរបស់ពួកឥណ្ឌូ-សីថ ជាពិសេស គឺរបស់រាជវង្សកុសាណៈ ដែលប្រហែលជាត្រូវភៀសខ្លួនចេញពីប្រទេសឥណ្ឌា ផ្នែកខាងត្បូង ដែលខ្លួនបានធ្លាប់កាន់កាប់មួយរយៈពេល ដែលព្រះរាជាឥណ្ឌា មួយព្រះអង្គ ព្រះនាម ព្រះបាទសមុទ្រគុប្តៈ ទ្រង់វាយលុករំដោះយកតំបន់នោះនៅឆ្នាំ៣៣៥-៣៧៥។
ក្នុងរាជ្យរបស់ព្រះអង្គ ព្រះបាទ ឆានតាន បានមានទំនាក់ទំនងល្អជាមួយប្រទេសចិន ហើយព្រះអង្គបានលើកសួយជាដំរីផ្សាំង ទៅថ្វាយអធិរាជចិន ថែមទៀតផង។ ឯកសារចិន ក៏បានកត់ត្រាទុកផងដែរថា ក្នុងចំណោមស្ដេចដែលសោយរាជ្យតៗមកពីព្រះបាទ ឆានតាន មានស្ដេចមួយព្រះអង្គព្រះនាម កៅណ្ឌិន្យ ជាព្រាហ្មណ៍ជាតិឥណ្ឌា ដែលពេលមួយនោះមានសំឡេងអាថ៌កំបាំងមួយបានបញ្ជាអោយព្រាហ្មណ៍នេះទៅសោយរាជ្យនៅអាណាចក្រភ្នំ។
កៅណ្ឌិន្យ មានសេចក្តីរីករាយយ៉ាងខ្លាំង ហើយបានធ្វើដំណើរទៅដល់ស្រុកប៉ានប៉ាន នៅខាងត្បូងដែលអ្នកស្រុកនគរភ្នំបាននាំគ្នាទៅជួប ហើយស្រុះស្រួលលើកព្រះអង្គអោយឡើងសោយរាជ្យ។ ឯកសារខ្លះបានបញ្ជាក់ថា ក្សត្រអង្គនេះមានព្រះនាមក្នុងរាជ្យថា ស្រុទ្ទៈវរ្ម័ន ដែលគេបានថ្វាយព្រះរហ័សនាមថា អ្នកការពារលទ្ធិវេទ។
ក្នុងរជ្ជកាលរបស់ព្រះអង្គ សាសនាព្រាហ្មណ៍គណៈឥសូរ មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែខាងព្រះពុទ្ធសាសនាមហាយានវិញ ក៏នៅមានសាសនិកអ្នកជឿ និងគោរពច្រើនដែរ។ របៀបរបបរៀបចំផ្នែកនយោបាយ និងខាងសង្គមនៅអាណាចក្រភ្នំ ត្រូវចម្លងយកតាមរូបភាពប្រទេសឥណ្ឌា។ មិនត្រឹមតែប៉ុណ្ណោះទេ ព្រះអង្គបានទាំងអញ្ជើញពួកព្រាហ្មណ៍យ៉ាងច្រើនពីប្រទេសឥណ្ឌា ដោយផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់ពួកនេះ ដើម្បីអោយគេជួយរៀបចំកិច្ចការផ្សេងៗខាងសាសនា ការអប់រំ និងខាងសង្គមថែមទៀតផង។
ក្រោយពីព្រះអង្គចូលទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គទ្រង់ឡើងសោយរាជ្យស្នងព្រះអង្គ ដែលមានព្រះនាមក្នុងរាជ្យថា ស្រេស្ថាវរ្ម័ន។ ព្រះរាជាអង្គនេះបានបញ្ជាអោយយកសារការទូត និងដង្វាយទៅថ្វាយព្រះចៅអធិរាជចិន នៃរាជវង្សវ៉ិនជាច្រើនលើក គឺនៅគ្រិស្ដសករាជ៤៣៤-៤៣៥ និង៤៣៨។ ម៉្យាងទៀត ដើម្បីរក្សាចំណងមិត្តភាពល្អជាមួយប្រទេសចិន នេះ ព្រះបាទ ស្រេស្ថាវរ្ម័ន ក្នុងឆ្នាំ៤៣១-៤៣២ បានប្រកែកមិនព្រមជួយប្រទេសចំប៉ា ក្នុងការវាយដណ្ដើមយកខេត្តតុងគឹង របស់ចិន ទេ។
ពង្សាវតារចិន រាជវង្សស៊ីខាងត្បូង បាននិយាយថា ប្រហែល ១០ឆ្នាំក្រោយកាលកំណត់៤៣១-៤៣២ ស្ដេចសោយរាជ្យនៅនគរភ្នំ គឺព្រះបាទ ជ័យវរ្ម័ន ដែលមានត្រកូល កៅណ្ឌិន្យ គឺព្រះបាទ កៅណ្ឌិន្យ ជ័យវរ្ម័ន គ្រិស្ដសករាជ៤៨០-៥១៤។ ព្រះអង្គជាមហាក្សត្រនគរភ្នំ ដែលមានចំណងទាក់ទងការទូតយ៉ាងប្រពៃបំផុតជាមួយនឹងប្រទេសចិន រហូតដល់ព្រះចៅអធិរាជចិន ទ្រង់ថ្វាយឋានន្តរនាមថា មេទ័ពស្នេហាសន្តិភាពភាគខាងត្បូងអធិរាជក្រុងភ្នំ។ ក្នុងរាជព្រះបាទ កៅណ្ឌិន្យជ័យវរ្ម័ន នេះមានព្រះភិក្ខុសង្ឃពីរអង្គនៃអាណាចក្រភ្នំ គឺព្រះសង្ឃបាល និងមន្ត្រសេន បាននិមន្តទៅគង់នៅប្រទេសចិន ដើម្បីជួយបកប្រែគម្ពីរផ្សេងៗពីភាសាសំស្ក្រឹត។ ហើយគឺក្នុងរាជ្យព្រះអង្គនេះដែរ គឺក្នុងគ្រិស្ដសករាជ៥០៣ ព្រះអង្គទ្រង់បានចាត់ព្រះសង្ឃព្រះនាម នាគសេន អោយនាំព្រះពុទ្ធរូបធ្វើអំពីផ្កាថ្ម និងចេតិយធ្វើអំពីភ្លុក និងវត្ថុផ្សេងៗទៀត ទៅថ្វាយព្រះចៅអធិរាជចិន រាជវង្សសុង។
ដោយសារសំអាងទៅលើឯកសារចិន ដែលចែងពីសេចក្តីរាប់អាន ដែលព្រះចៅអធិរាជចិន មានចំពោះព្រះបាទ កៅណ្ឌិន្យជ័យវរ្ម័ន នេះ គេអាចសន្មតថា រជ្ជកាលរបស់ព្រះអង្គជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រនគរភ្នំ។ ព្រះអង្គទ្រង់សោយទិវង្គតនៅគ្រិស្ដសករាជ៥១៤។ តាមរាជប្រវេណី ក្រោយពីព្រះអង្គ កៅណ្ឌិន្យជ័យវរ្ម័ន សុគតទៅ គឺត្រូវរាជទាយាទព្រះនាម គុណវរ្ម័ន ជាបុត្ររបស់ព្រះរាជអគ្គមហេសី ព្រះនាង កុលប្រភាវតី ឡើងសោយរាជ្យស្នងព្រះអង្គ។ ប៉ុន្តែ នៅឆ្នាំ៥១៤ នោះដដែល រុទ្រវរ្ម័ន ជាព្រះជេដ្ឋារបស់ គុណវរ្ម័ន ដែលជាបុត្ររបស់ស្នំម្នាក់ បានធ្វើគត់ គុណវ្ម័ន ជាប្អូន ដើម្បីដណ្ដើមយករាជ្យសម្បត្តិសោយ។
ព្រះបាទ រុទ្រវរ្ម័ន នេះ គឺជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រនគរភ្នំ។ ព្រះអង្គបានបញ្ជូនរាជទូតជាច្រើនដងនៅចន្លោះគ្រិស្ដសករាជ៥១៧ និង៥៣៥ ទៅកាន់ប្រទេសចិន។ រាជទូតអាណាចក្រភ្នំម្នាក់ដែលបាននាំសួយជាសត្វរមាសមួយទៅថ្វាយស្ដេចក្រុងចិន នៅឆ្នាំ៥៣៩ បានទូលព្រះអង្គថា នៅប្រទេសខ្លួនមានព្រះកេស គឺសក់ព្រះមួយសរសៃប្រវែងបីម៉ែត្រ។ លុះទ្រង់ជ្រាបដំណឹងនេះហើយ ព្រះចៅអធិរាជលាងវូទី បានបញ្ជាព្រះសង្ឃ ឆេយុនប៉ាវ អោយនិមន្តមកអាណាចក្រភ្នំ ដើម្បីនាំយកព្រះកេសនោះទៅប្រទេសចិន។
បើតាមពង្សាវតាររាជវង្សលាង ព្រះពុទ្ធសាសនាក្នុងសម័យនោះរុងរឿងណាស់ ព្រោះឯកសារនោះបាននិយាយថា មានគណៈបេសកកម្មទូតចិន មួយត្រូវបញ្ជូនមកអាណាចក្រភ្នំ នៅចន្លោះគ្រិស្ដសករាជ៥៣៥ និង៥៤៥ ដើម្បីសុំអោយអធិរាជអាណាចក្រភ្នំ បញ្ជូនទៅប្រទេសចិន នូវអ្នកប្រាជ្ញ និងគម្ពីរខាងព្រះពុទ្ធសាសនា។
គួរកត់សម្គាល់ថា ការដែលព្រះបាទ វុទ្រវរ្ម័ន ឡើងសោយរាជ្យដោយខុសទំនងបែបនេះ បានបណ្ដាលអោយអាណាចក្រនគរភ្នំត្រូវវឹកវរចលាចល រហូតដល់ត្រូវរលំរលាយជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦ នោះឯង៕