ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ១ ជំពូកទី ៧)
Posted: Oct-10-2016
ជំពូកទី៧
កំណត់សម្គាល់អំពីប្រជាជនដែលមានទំនាក់ទំនងជាមួយកម្ពុជា
ពីសតវត្សរ៍ទី៨ដល់សតវត្សរ៍ទី១០ ៖ ចាម្ប៉ា អាណ្ណាម-តុងកឹង ចិន និងឥណ្ឌា
ឥឡូវនេះអាណាចក្រកម្ពុជាបានត្រូវកសាងឡើងវិញហើយដោយមានរាជធានីដ៏ធំមួយដែលជា «បន្ទាយប្រកបដោយកំផែងការពាររឹងមាំ គ្មានសត្រូវណាវាយដណ្ដើមយកបាន» មានព្រះរាជាជាព្រះចៅអធិរាជ ត្រួតត្រាលើបណ្ដាប្រទេសជិតខាងហើយវាតទឹកដីហួសពីវៀងច័ន្ទទៅទៀតនៅ ប្រទេសលាវ និងមានកិត្ដិនាមល្បីរន្ទឺ «ទៅសព្វទិសទីនៃពិភពលោក» នេះបើតាមការរ៉ាយរ៉ាប់របស់សិលាចារឹក ។
តើក្នុងអំឡុងពេលនេះ បណ្ដារាជាណាចក្រជិតខាងរបស់កម្ពុជា ដែលយើងបានស្គាល់រួចមកហើយ អាចនឹងមានឥទ្ធិពលតិច ឬច្រើន មកលើកម្ពុជា តាមរបៀបបែបយ៉ាងដូចម្ដេចខ្លះ ?
១. នគរចាម្ប៉ា
នៅដើមសតវត្សរ៍ទី៧ ពួកចាមបានគ្រប់គ្រងលើទឹកដីមួយដែលប្រហាក់ប្រហែលត្រូវនឹងអាណ្ណាម សព្វថ្ងៃនេះ ។ ពួកចាមនេះ បានវាយកម្ទេចបណ្ដាខែត្រខាងត្បូងរបស់តុងកឹង ដែលនៅជាប់នឹងព្រំដែន ដណ្ដើមបានខែត្រយីណាន ជាខែត្រចិន-អាណ្ណាម យកមកកាន់កាប់មួយរយៈ តែបានត្រូវទ័ពអាណ្ណាម ដែលដឹកនាំដោយមេបញ្ជាការចិន វាយដេញកម្ចាត់រហូតចូលមកដល់ផ្ទៃក្នុងនគរចាម្ប៉ា ហើយបង្ខំឱ្យសងការខូចខាត រួចឱ្យលើកសួយសារអាករទៅថ្វាយទៀត ។ រាជធានីនគរចាម្ប៉ា រងការវាយកម្ទេចពីរលើក ក៏ប៉ុន្ដែពួកចាមនៅអាចរក្សាទឹកដីបាន លើកលែងតែខែត្រយីណានមួយដែលត្រូវប្រគល់ទៅឱ្យអាណ្ណាមវិញ ។
កាលពីសតវត្សរ៍ទី៥ រាជសម្បត្ដិនគរចាម្ប៉ាមានព្រះរាជាខ្មែរមួយអង្គសោយរាជ្យ ។ នៅសតវត្សរ៍ទី៧ រាជសម្បត្ដិនេះបានធ្លាក់ទៅក្នុងកណ្ដាប់ដៃព្រាហ្មណ៍ម្នាក់ ដែលធ្វើគុតព្រះមហាក្សត្រ បន្ទាប់មកធ្លាក់ទៅក្នុងដៃមហេសីព្រាហ្មណ៍ រួចទៅក្នុងដៃព្រះអង្គម្ចាស់បះបោរមួយអង្គ ដែលក្លាយជាព្រះស្វាមី មហេសីរបស់ព្រាហ្មណ៍ក្បត់នោះ ។ នគរចាម្ប៉ាធ្លាប់ជួបប្រទះនឹងបដិវត្ដន៍ផ្ទៃក្នុងជាច្រើន ដែលជាហេតុនាំនគរនេះឈានទៅរកការរលត់រលាយ ។ ក៏ប៉ុន្ដែទោះជាយ៉ាងណាក្ដី នាសម័យនោះ នគរនេះមិនទាន់បាត់ទឹកដី សូម្បីមួយចំអាមនៅឡើយទេ ។
នៅពាក់កណ្ដាលសតវត្សរ៍ទី៨ នគរចាម្ប៉ាបានទទួលរងគ្រោះដូចជាតុងកឹង និងកម្ពុជាដែរ ពីការឈ្លានពានរបស់ពួកជន «ស្គមកំព្រឹង ហើយខ្មៅព្រីក» ដែលធ្វើដំណើរមកពីកោះស៊ូម៉ាត្រា និងកោះពូឡូកុងឌ័រ តាម «នាវាបរទេស» (ឆ្នាំ៧៦៥-៧៧៤ និង៧៨៧ នៃគ្រិស្ដសករាជ) ។
អំពើចោរកម្មនេះប្រហែលជាកើតមាននៅក្នុងរជ្ជកាលរបស់ស្ដេចចាម ព្រះបាទព្រឹទ្ធិវិន្ទ្រវរ្ម័ន ដែលជាព្រះរាជាទី៣ ឬទី៤សោយរាជ្យបន្ដពីព្រះបាទវិក្រត្ដវរ្ម័ននៅពាក់កណ្ដាលទី២នៃ សតវត្សរ៍ទី៨ និងនៅក្នុងរជ្ជកាលក្មួយរបស់ព្រះអង្គព្រះនាម ព្រះបាទសត្យវរ្ម័ន ដែលសោយរាជ្យពីឆ្នាំ៧៧៤ ដល់៧៩៤ ។ ពួកចាមបានរុញច្រានពួកឈ្លានពានឱ្យដកថយចេញទៅវិញ ក៏ប៉ុន្ដែប្រទេសកម្ពុជាទប់ទល់មិនឈ្នះ ក៏ត្រូវបែកនគរជាពីរដោយសារបរាជ័យនេះ គឺកម្ពុជាទឹក និងកម្ពុជាគោក តាមសម្ដីពួកចិន និងអាណ្ណាម ដូចដែលយើងបានឃើញពីខាងលើរួចមកហើយ ។
មិនយូរប៉ុន្មាន ក្រោយពីបានជៀសផុតពីគ្រោះថ្នាក់រួមរួចមក ពួកចាមបានធ្វើការឈ្លានពានទៅលើខែត្រ ហ៊ន់ និងអាយ របស់អាណ្ណាមនៅឆ្នាំ៨០៨ ក្រោមរជ្ជកាលរបស់ព្រះបាទឥន្ទ្រវរ្ម័ន ជាព្រះអនុជរបស់ព្រះបាទសត្យវរ្ម័ន ។ ពួកអាណ្ណាមបានវាយតបតវិញដោយប្រើកម្លាំងទ័ពដ៏ធំ ធ្វើឱ្យពួកចាមបរាជ័យ ហើយយល់ព្រមសងការខូចខាត និងលើកសួយសារអាករថ្វាយស្ដេចអាណ្ណាម ។
ចាប់ពីពេលនោះមក រាជធានីចាស់គឺ លីនយី បានត្រូវបោះបង់ចោល ព្រះរាជាបានយាងមកតាំងព្រះរាជវាំងនៅឯ ឈេន ដែលជាកំពង់ផែសមុទ្រមួយស្ថិតនៅខាងកើតលីនយីវិញ ។ បើតាមពង្សាវតារនិយាយថា នៅក្បែរកំពង់ផែនោះ មានទីក្រុងមួយឈ្មោះហៅថា ឈេនឈីន ទើបបានជាគេហៅនគរចាម្ប៉ាថាជារាជាណាចក្រ ឈេនឈីន វិញ ។ គឺពាក្យនេះហើយដែលពួកអឺរ៉ុបហៅក្លាយមកជាកូសាំងស៊ីន (1) ។
ព្រះបាទហរិវរ្ម័នដែលសោយរាជ្យបន្ដពីព្រះបាទឥន្ទ្រវរ្ម័ននៅឆ្នាំ ៨១៣ ហើយដែលនៅគង់លើរាជសម្បត្ដិនៅឡើយនៅឆ្នាំ៨១៧ ឬក្រោយនោះ មិនបានបន្ដធ្វើសង្គ្រាមទេ ក៏ប៉ុន្ដែ ព្រះបាទវិក្រត្ដវរ្ម័ន ដែលស្នងរាជ្យបន្ដពីព្រះអង្គ បានដឹកនាំទ័ពរាតត្បាតបណ្ដាខែត្ររបស់កម្ពុជា ហើយបានវាយចូលរហូតមកដល់កណ្ដាលផ្ទៃប្រទេស ដែលអាចជាហេតុធ្វើឱ្យព្រះបាទឥន្ទ្រវរ្ម័នទី១ លើករាជធានីពីមហិន្ទ្របព៌ត ទៅតាំងនៅឯហរិហរល័យវិញ ដើម្បីជៀសពីចម្បាំង ។
ក្រោយពីត្រូវវាយបណ្ដេញចេញពីកម្ពុជាម្ដងរួចមក ពួកចាមបានត្រលប់មកវាយប្រហារម្ដងទៀតនៅឆ្នាំ៨៩៨ ក្នុងរាជ្យព្រះបាទយសោវរ្ម័នដែលជារាជបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័ន តែត្រូវបរាជ័យហើយកងទ័ពខ្មែរបានដេញតាមរហូតដល់រាជធានី រួចដាក់នគរចាម្ប៉ានៅក្រោមការត្រួតត្រារបស់ស្ដេចខ្មែរមួយអង្គ ដែលសោយរាជ្យនៅនគរវិជ័យ (គឺក្វាងប៊ិញសព្វថ្ងៃ)។ ក៏ប៉ុន្ដែ នៅពេលដែលព្រះបាទយសោវរ្ម័ន ត្រលប់មកព្រះនគរវិញ ប្រកបដោយជោគជ័យនោះ ព្រះអង្គ បានត្រូវទ័ពចាម១២សង្កាត់ ស្កាត់វាយទាល់តែព្រះអង្គត្រូវវាយដកថយទៅវិញដូចដែលបានឃើញខាងលើ រួចមកហើយ ។
២. អណ្ណាម-តុងកឹង
នៅដើមសតវត្សរ៍ទី៩ តុងកឹងស្ថិតនៅក្រោមការត្រួតត្រារបស់ចិននៅឡើយ ហើយត្រូវនៅដូច្នេះយូរតទៅទៀត ថ្វីបើមានការបះបោរប្រឆាំងនឹងចិនជាញឹកញយក៏ដោយ ។ នៅដើមសតវត្សរ៍ទី៨ ពួកអាណ្ណាមបានបះបោរទូទាំងប្រទេសប្រឆាំងនឹងពួកចិន ហើយបានប្រកាសលើកស្ដេចមួយអង្គដែលប្រហែលជាមានដើមកំណើតហិណ្ឌូ ព្រះនាមហាក់ឌេ (ស្ដេចខ្មៅ) ឱ្យសោយរាជ្យ ។ ស្ដេចខ្មៅនេះ ដោយមានជំនួយពីទ័ពខ្មែរ និងចាម ៣០ម៉ឺននាក់ បានវាយកម្ទេចបន្ទាយចិនមួយ ។ ក៏ប៉ុន្ដែក្រោយពីការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យ និងសេចក្ដីត្រេកអរនេះកន្លងផុតទៅ តុងកឹងក៏ត្រូវធ្លាក់ចូលក្រោមនឹមត្រួតត្រារបស់ចិនឡើងវិញនៅ គ្រិស្ដសករាជ៧២២ ហើយស្ថិតនៅក្រោមនឹមត្រួតត្រារបស់ពួកអ្នកឈ្នះយ៉ាងតឹងតែងតាំងពី ពេលនោះមក ។
នៅដំណាច់សតវត្សរ៍ទី៨ គឺនៅឆ្នាំ៧៦៨ ពួកអាណ្ណាមបានងើបបះបោរម្ដងទៀត ហើយបានលើកមេទ័ពឈ្មោះ ភុងហ៊ុង ឱ្យឡើងសោយរាជ្យដែលតែងតែដឹកនាំកម្លាំងវាយទ័ពចិន ដែលឆ្លងចូលមកក្នុងទឹកដី ឱ្យបរាជ័យរាល់លើក ។ ក៏ប៉ុន្ដែអត់ពីស្ដេចអង្គនេះទៅ បុត្រព្រះអង្គព្រះនាមភុងអាញ់ ដែលឡើងសោយរាជ្យបន្ដ មិនមានសេចក្ដីក្លាហាននឹងការពារប្រទេសទេ បែរជាប្រគល់ខ្លួនចុះចូលឧបរាជ ដែលចិនបញ្ជូនឱ្យមកសោយរាជ្យបន្ដពី ភុងហ៊ុង ទៅវិញ ។
រាជធានីរបស់តុងកឹងកាលពីពេលនោះគឺ ហាណូយ ដូចសព្វថ្ងៃដែរ ។ គឺជាបន្ទាយប្រដាប់ទៅដោយគ្រឿងការពារ ដែលមានអ្នកស្រុករស់នៅជុំវិញ មានផ្សារ និងជាពិសេសគឺមានបញ្ជាការកណ្ដាលរបស់ចិនផង ។
នៅចុងសតវត្សរ៍ទី៩ ពួកថៃមកពី យុនណាន ដែលចិនហៅថា ណានឆាវ តែអាណ្ណាមហៅថា ណាមឈាវ មានន័យថា «ស្ដេចកណ្ដាល» បានចូលលុកលុយតុងកឹង ។ នៅក្នុងសង្គ្រាមមួយជាមួយចិន ដែលតែងតែប៉ុនប៉ងបំផ្លិចបំផ្លាញរាជាណាចក្ររបស់គេ ស្ថិតនៅចន្លោះ យុនណាន នឹង ទីបេ ត្រង់ម្ដុំ តាលី ពួកណានឆាវនេះបានវាយឈ្នះទ័ពចិន ដែលមានពលទាហានមួយភាគធំជាពួកអាណ្ណាមតុងកឹង ហើយដណ្ដើមបានយុនណាន ។ ក្រោយមក ពួកនេះបានគាំទ្រពួកអ្នកស្រុកភ្នំនៅខាងលើតុងកឹង ដែលតែងតែរងការគាបសង្កត់ពីចៅហ្វាយក្រុងហាណូយ ហើយត្រូវចៅហ្វាយក្រុងនេះដេញវាយប្រហាររហូតជិតដល់យុនណាន ។ ពួកអ្នកស្រុកភ្នំនោះប្រហែលជាពួកមួងសព្វថ្ងៃបាននាំផ្លូវទ័ព ណានឆាវចុះតាមជ្រលងទន្លេក្រហមមកវាយកម្ទេចតុងកឹងរួចកាន់កាប់ហាណូយ បាន ។
រាជធានីហាណូយបានត្រូវវាយកម្ទេច ដុតបំផ្លាញ រួចពួកណានឆាវគ្រប់គ្រងអាណ្ណាមចំនួនដប់ឆ្នាំ ពីឆ្នាំ៨៦០ ដល់៨៧០ ទើបដកថយទៅស្រុកវិញ ហើយត្រូវទ័ពព្រៃដែលចុះចូលជាមួយចិន-អាណ្ណាមស្កាត់វាយប្រហារថែម ទៀត ។
យើងនឹងជួបជាមួយពួកណានឆាវ ឬថៃនេះទៀត នៅខាងក្រោយ នៅពេលដែលពួកនេះបង្ហាញខ្លួនមុនដំបូងនៅភូមារួចនៅភាគខាងជើង ទន្លេមេណាមជាទីដែលពួកគេនឹងកសាងរាជាណាចក្រសៀម ។
តាមមើលទៅ តុងកឹងពេលនោះមិនមានទំនាក់ទំនងអ្វីជាមួយកម្ពុជាទេ ព្រោះស្ថិតនៅឆ្ងាយ ។ ឯកសារប្រវត្ដិសាស្ដ្រអាណ្ណាមមាននិយាយអំពីពួកខ្មែរជាលើកដំបូង នៅពេលដែល «អធិរាជខ្មៅ» មានដើមកំណើតហិណ្ឌូ ហើយដែលប្រហែលជាខ្មែរ បានដឹកនាំទ័ពខ្មែរ-ចាម ៣០ម៉ឺននាក់ ទៅវាយតុងកឹង ។ ចាប់ពីត្រឹមនោះមកប្រជារាស្ដ្រទាំងពីរ ហាក់ដូចជាមិនបានស្គាល់គ្នាទេ (2) ។
៣. ចិន
នៅសតវត្សរ៍ទី៧ប្រទេសចិនចាប់រីកធំបន្ដិចម្ដងៗលាតសន្ធឹងទៅ ខាងលិចផ្សាយអារ្យធម៌ទៅជប៉ុន ហើយចាប់ផ្ដើមវាយបង្ក្រាបពួកណានឆាវ ឬថៃ ដែលទើបតែរួបរួមគ្នាជារដ្ឋតែមួយ ព្រោះវារំខានដល់ចិនក្នុងការយកទីបេជាចំណុះ ។ ចិនគ្រប់គ្រងលើតុងកឹង ហើយការពារអាណ្ណាមប្រឆាំងនឹងពួកចាម ដោយបែងចែកទឹកដីជាបញ្ជាការដ្ឋាន និងខែត្រខណ្ឌដែលមាននៅសេសសល់រហូតដល់សព្វថ្ងៃ ។ចិនបានធ្វើឱ្យ តុងកឹងមានសណ្ដាប់ធ្នាប់របៀបរៀបរយ សន្ដិសុខ ហើយឱ្យប្រទេសនេះទទួលយកអារ្យធម៌ចិន ។ ចិនចង់ធ្វើឱ្យបណ្ដាប្រជាជនដែលធ្លាប់បានទទួលការអប់រំផ្សេងៗ ហើយដែលធ្លាប់ទទួលយកអារ្យធម៌ហិណ្ឌូរួចទៅហើយ ដូចជា លាវ ចាម្ប៉ា និងកម្ពុជា ជាដើម ឱ្យត្រលប់មកទទួលយកអារ្យធម៌ចិនវិញ ។ ឥទ្ធិពលរបស់ចិនមកលើប្រទេសជិតខាងធំធេងណាស់ ។ ក្រោយពេលចិនចាញ់ពួកម៉ុងហ្គោល ហើយមាន រាជវង្សថ្មីមួយឡើងសោយរាជ្យ ជាមួយនឹងស្ដេច គូប៊ីឡៃខាន់ ឥទ្ធិពលនេះ កាន់តែរីកធំណាស់ទៅទៀតនៅចុងបូព៌ាប្រទេស ។
៤. ឥណ្ឌា
នៅសតវត្សរ៍ទី៧ ប្រទេសឥណ្ឌា ដែលពួកខ្មែរសម័យនោះស្គាល់ក្រោមឈ្មោះថា អារ្យទេសៈ ឬកលិង្គ និងជាប្រភពដើមរបស់ពួកជនដែលមកបង្កើតជាអាណានិគម បង្កបានជារាជាណាចក្រកម្ពុជា ហើយបញ្ជូនពួកព្រាហ្មណ៍ពាណិជ្ជករ និងសិល្បករមកផង កំពុងតែបញ្ចប់បដិវត្ដន៍សាសនាមួយដែលចាប់ផ្ដើមតាំងតែពីគ្រិស្ដ សតវត្សរ៍ទី១មក ។ ដោយមានអារ្យធម៌ព្រហ្មញ្ញសាសនាតាំងតែពីយូរលង់មកម្ល៉េះ ឥណ្ឌាបានប្រែមកកាន់ពុទ្ធសាសនាវិញម្ដងនៅសតវត្សរ៍ទី៤មុន គ្រិស្ដសករាជ ក្រោមរជ្ជកាលរបស់ព្រះបាទធម្មសោក ជាស្ដេចសោយរាជ្យនៅបតលីបុត្រ ដែលជាទីក្រុងមួយមានមុនបតនាសព្វថ្ងៃ ដែលនៅជិតគ្នានោះ ។ ពុទ្ធសាសនាមានការរីកចម្រើនរហូតមកដល់សតវត្សរ៍ទី២មុន គ្រិស្ដសករាជ ។ ស្ដេចអសោកៈ ដែលដើរតួជាស្ដេចកុងស្តង់តាំងផង ជាស្ដេចក្លូវីសផង បន្ថែមលើនោះ គឺជាមេសាសនាថែមទៀត បានប្ដូរមកកាន់ពុទ្ធសាសនាវិញ ហើយការពារសាសនានេះ ព្រមទាំងបានចាត់តាំងបេសកជនចេញផ្សព្វផ្សាយគ្រប់ទិសទី ។ ព្រះអង្គបានធ្វើឱ្យឥណ្ឌាទាំងមូលប្ដូរមកកាន់ពុទ្ធសាសនាវិញក្នុង អំឡុងពេលមិនដល់៣សតវត្សរ៍ផង ក្រោយពីព្រះអង្គសុគតទៅ ។ អំណើះអស់ពីព្រះបាទអសោកៈទៅ ពុទ្ធសាសនានៅបន្ដរីកចម្រើនមួយរយៈទៀតតែថមថយបន្ដិចម្ដងៗ ។ពេលនោះ ពួកព្រាហ្មណ៍ដែលនៅមានសេសសល់កាលបើពិនិត្យឃើញថា ពុទ្ធសាសនិកជនលង់លក់នឹងជីវភាពធម្មតាហើយ ក៏ចាប់ផ្ដើមកៀងគរប្រជាជនឱ្យត្រលប់មកកាន់ជំនឿចាស់វិញ ។ ក្រោមឥទ្ធិពលពួកព្រាហ្មណ៍នេះ ពុទ្ធសាសនាបានប្រែក្លាយមកជាសាសនាមួយសុខស្ងប់ ហើយវត្ដអារាមក៏មិនសូវមានមនុស្សចេញចូល ។ បូជនីយេសក៍ចិនឈ្មោះ ហ្វាហ៊ាង ដែលបានធ្វើដំណើរមកដល់ឥណ្ឌានៅសតវត្សរ៍ទី៤ ដើម្បីស្វះស្វែងរកទីកន្លែងដែលព្រះពុទ្ធគង់នៅ វត្ដអារាមដែលធ្លាប់មានឈ្មោះល្បី និងរកគម្ពីរផ្សេងៗផង បានបញ្ជាក់ថា ទីកន្លែងដែលគេគោរពបូជាមានការបាក់បែកខ្លះៗហើយ ។ ក្រោយមកទៀត នៅពាក់កណ្ដាលទី១នៃសតវត្សរ៍ទី៧ បូជនីយេសក៍ចិនម្នាក់ទៀត ឈ្មោះ ហ៊ានសាង ដែលមានជំនឿជឿស៊ប់ក្នុងពុទ្ធសាសនា និងមានចម្ងល់ច្រើនតែឆាប់ជឿ បានមកដល់ឥណ្ឌាដែរ ហើយបានរៀបរាប់ថា មិនគ្រាន់តែប្រទះឃើញកន្លែងសក្ការបូជាជាច្រើនដែលត្រូវគេបោះបង់ ប៉ុណ្ណោះទេ គឺវត្ដទាំងឡាយដែលហ្វាហ៊ាងរៀបរាប់ពីមុន ឥឡូវមានវិហារបាក់បែក ហើយត្រូវគេបោះបង់ចោល មានពុទ្ធសាសនិកជនតិចតួចមិនដល់ទាំង១០០នាក់ផងដែលកាលពីមុនមានដល់ ទៅរាប់ពាន់ឯណោះ ។ នេះហើយជាការអាប់ឱនចុះនៃពុទ្ធសាសនា ដែលចាប់ផ្ដើមតាំងពីគ្រិស្ដសករាជទី១មក បានធ្លាក់អាប់ឱនខ្លាំងនៅសតវត្សរ៍ទី៣ ហើយបន្ដមកសតវត្សរ៍ក្រោយៗទៀត រួចហើយរឹតតែយ៉ាប់យ៉ឺនស្ដារលែងរួចតែម្ដងនៅសតវត្សរ៍ទី៧ ។ គេចាប់ផ្ដើមភ្លេចទីកន្លែងពិសិដ្ឋដែលធ្លាប់គោរពបូជា ហើយដែលធ្លាប់មានមនុស្សច្រើនកុះករកាលពីសតវត្សរ៍មុនៗ ហើយរឿងរ៉ាវទាក់ទិននឹងប្រទេសជាតិ ក៏បានប្រែក្លាយទៅជារឿងនិទានខ្លះៗទៅហើយដែរ ។ គេចាប់សាងសង់វិហារព្រហ្មញ្ញសាសនានៅលើទីតាំងវត្ដពុទ្ធសាសនា ហើយអ្នកស្រុកក៏ត្រលប់មកគោរពបូជាព្រះព្រហ្ម ព្រះសិវៈ ព្រះវិស្ណុ និងអាទិទេពផ្សេងៗទៀតដែលបែងភាគចេញពីព្រះទាំងបី ។
នៅពេលដែលសាសនាមហាម៉ាត់មកដល់ ធ្វើឱ្យពុទ្ធសាសនាដែលកំពុងតែត្រដរខ្យល់រលត់រលាយបាត់ទៅហើយ គំរាមកំហែងមកលើព្រហ្មញ្ញសាសនាដែលទើបតែរើបរស់រានឡើងវិញ នៅកម្ពុជាឯណោះ ក៏ទទួលបាននូវឥទ្ធិពលនៃការចុះឱនថយរបស់ពុទ្ធសាសនា និងការប្រែត្រលប់មកកាន់ទ្រឹស្ដីសាសនាចាស់ដូចនៅឥណ្ឌាវិញដែរ ។ អាណានិគមហិណ្ឌូភាគច្រើនសុទ្ធជាពួកគោរពព្រាហ្មណ៍ ហើយព្រះរាជាក៏សុទ្ធជាអ្នកគោរពបូជាថ្មស្វ័យម្ភុ ព្រះសិវៈ ឬព្រះវិស្ណុ ។ ទេវរាជរបស់ព្រះបាទឥន្ទ្រវរ្ម័នអាចជាព្រះព្រហ្ម ឬព្រះសិវៈ ហើយក៏អាចជាព្រះវិស្ណុផងដែរ ព្រោះអាទិទេពនីមួយៗក្នុងបណ្ដាអាទិទេពទាំងបីអាចត្រូវបានចាត់ទុក ថាកើតមុន កើតមានដោយខ្លួនឯង ហើយអាទិទេពនីមួយៗក៏តំណាងឱ្យអ្នកទាំងពីរទៀតផងក៏មិនដឹង ។ ក៏ប៉ុន្ដែក្នុងចំណោមពួកអ្នកគោរពព្រហ្មញ្ញសាសនា ក៏មានពុទ្ធសាសនិកជនផងដែរ តែមានចំនួនតិចជាង ។ គឺដោយហេតុនេះហើយបានជាការធ្វើអន្ដោប្រវេសន៍មកកាន់កម្ពុជា ភាគច្រើនជាអ្នកកាន់ព្រហ្មញ្ញសាសនា ឬមួយថាពេលមានដំណើរចាកស្រុកនោះ ពុទ្ធសាសនាឱនថយខ្លាំងណាស់ទៅហើយ ឬក៏ថា ពួកអ្នកចេញមកច្រើនមកពីឥណ្ឌាភាគខាងត្បូងដែលនៅរក្សាការគោរព ព្រហ្មញ្ញសាសនា មិនទាន់បានប្រែទៅកាន់ពុទ្ធសាសនាដូចនៅភាគខាងជើងទេ ។ តែអ្វីដែលពិតប្រាកដគឺថា ពេលនោះនៅឯឥណ្ឌាគេបានងាកចេញពីសាវករបស់ព្រះពុទ្ធហើយ ហើយនៅកម្ពុជាឯនេះវិញ ពុទ្ធសាសនាក៏បានឱនថយហើយដែរ ។
ព្រះបាទយសោវរ្ម័ន ដែលគោរពបូជាទេវរាជរបស់ព្រះអង្គដែលទ្រង់ផ្គូទៅនឹងព្រះសិវៈ និងដែលបានចាត់ឱ្យកសាងវត្ដអាស្រម និងបដិមាព្រះសិវៈ និងព្រះនាងរុទ្រជាព្រះជាយាជាច្រើន មិនបានធ្វើទុក្ខបុកម្នេញពួកពុទ្ធសាសនិកជនទេ ។ ព្រះអង្គចាត់ទុកពួកនេះស្មើៗគ្នានឹងពួកព្រាហ្មណ៍ដែរ ហើយបានអនុញ្ញាតឱ្យពួកនេះមានវត្ដ វិហារ និងបដិមាព្រះពុទ្ធសម្រាប់គោរពបូជាដូចគ្នា ។
ក៏ប៉ុន្ដែកម្ពុជាជាប្រទេសទទួលអារ្យធម៌ពីឥណ្ឌាមក ជាពិសេសគឺពីឥណ្ឌាភាគខាងត្បូង ។ ដោយហេតុនេះ ជំនឿសាសនាដែលគេគោរពបូជាក៏ជាសាសនាដែលប្រជាជនកំពុងតែគោរពនៅ ឥណ្ឌានាសម័យនោះដែរ ពោលគឺព្រហ្មញ្ញសាសនា ការគោរពអាទិទេព ។ ដូច្នេះ កម្ពុជាត្រូវស្ថិតនៅជាប្រទេសកាន់ព្រហ្មញ្ញសាសនារហូតដល់អស់ស្ដេច វង្សវរ្ម័ន ។
សរុបសេចក្ដីមក ពុទ្ធសាសនាលែងមាននៅឥណ្ឌាទៀតហើយ គឺបែរជាទៅជ្រកកោននៅឯស្រុកចិន ដែលបានទទួលតាំងពីគ្រិស្ដសតវត្សរ៍ទី១មក នៅកោះសិរីលង្កាដែលបានទទួលតាំងពីសតវត្សរ៍ទី៣មក នៅឯកោះជ្វា និងបាលីដែលបានទទួលតាំងពីសតវត្សរ៍ទី៥មក និងនៅនេប៉ាល់ ។ ព្រះពុទ្ធសាសនាក៏ទទួលបានជោគជ័យផងដែរនៅទីបេ និងនៅជប៉ុន ក៏ប៉ុន្ដែព្រះពុទ្ធសាសនាត្រូវរលាយបាត់ទៅនៅនឹងប្រទេសកំណើតជាទី កន្លែងដែលព្រះពុទ្ធត្រាស់ដឹងតែម្ដង ។
ការដែលព្រះពុទ្ធសាសនារលត់បាត់ពីប្រទេសឥណ្ឌាគឺជាព្រឹត្ដិការណ៍ ធំមួយ ប៉ុន្ដែខ្ញុំគិតថាវាជារឿងល្អ ព្រោះថាការផ្លាស់ជំនួសសាសនាមួយដែលពោរពេញទៅដោយថាមពលចំពោះជាតិ មួយវាប្រសើរជាងសាសនាមួយដែលមានតែបរមត្ថវិទូ ទស្សនវិទូដែលទំពែកជ្រុះសក់អស់ដោយសារតែសមាធិ និងមានតែធម៌ទ្រឹស្ដីដែលធ្វើឱ្យងងុយងោកងក់ប៉ុណ្ណោះ ។
នៅពេលដែលបដិវត្ដន៍សាសនានេះកំពុងតែឈានដល់ចុងបញ្ចប់ទៅហើយ មានបដិវត្ដន៍មួយទៀតដែលប្រកបទៅដោយផលវិបាកជាច្រើនបានកើតមានឡើង យ៉ាងសាហាវនៅឯចុងម្ខាងទៀតនៃពិភពលោក ហើយផ្ដើមគំរាមមកលើឥណ្ឌាផងដែរ ។
នៅចុងសតវត្សរ៍ទី៦នៃគ្រិស្ដសករាជ គឺ៦០០ឆ្នាំក្រោយព្រះយេស៊ូគ្រិស្ដ និង១១០០ឆ្នាំក្រោយព្រះពុទ្ធ មានអ្នកទស្សន៍ទាយដោយផ្អែកលើអធិធម្មជាតិម្នាក់ទៀតបានប្រាកដខ្លួន ឡើងនៅប្រទេសអារ៉ាប់ឈ្មោះ មហាម៉ាត់ បានចាប់ផ្ដើមផ្សព្វផ្សាយលទ្ធិសាសនាមួយថ្មី ។ ប៉ុន្ដែខុសពីព្រះពុទ្ធ និងព្រះយេស៊ូគ្រិស្ដដែលស្លូតបូត ហើយល្អត្រឹមត្រូវ មហាម៉ាត់ បានផ្សាយសាសនាដោយមានកាន់អាវុធនៅនឹងដៃគួរឱ្យខ្លាច ។ មហាម៉ាត់ដើរផ្សព្វផ្សាយសាសនាផងធ្វើសង្គ្រាមផង ។ នៅពេលដែលមហាម៉ាត់ស្លាប់ទៅ សាច់ញាតិ និងញាតិព័ន្ធរបស់គាត់ បានអនុវត្ដនយោបាយគាត់បន្ដទៀត គឺប្រកាសសង្គ្រាមជាមួយពិភពចាស់ និងជំនឿពីមុនៗ ហើយបន្ដគំរាមកំហែងដល់គ្រប់សង្គម ។ ជាជាតិសាសន៍មួយគ្មានអារ្យធម៌ ពួកនេះបានទទួលភាពស៊ីវីល័យត្រឹមតែចេះដើរផ្សព្វផ្សាយបន្ដដល់អ្នក ដទៃណាដែលគេបានអូសទាញឱ្យមានជំនឿ ដោយបង្ខំ និងកាប់សម្លាប់អ្នកណាដែលជម្នះមិនព្រមជឿតាម ។ មានតែពួកអ្នកដែលមិនសប្បាយចិត្ដ អ្នកដែលរងនូវការគាបសង្កត់នៃពិភពអេហ្ស៊ីប-ក្រិក-រ៉ូម៉ាំង (ពួកអ្នកដែលចេះតែមមៃគិត ពួកគ្រិស្ដសាសនិក ពួកជ្វីវ ទាំងអ្នកល្ងង់ខ្លៅទាំងអ្នកប្រាជ្ញ) ដែលប្ដូរមកចុះចូលជាមួយជំនឿថ្មីនេះ ។ បណ្ដាប្រទេសដែលច្បាំងចាញ់ ក៏ព្រមទទួលយកការត្រួតត្រារបស់អារ៉ាប់ ជាមួយនឹងអាចារ្យ និងអាទិទេពតែមួយរបស់គេ ។ បណ្ដាកុលសម្ព័ន្ធដែលច្បាំងចាញ់ បានត្រូវប្រមូលផ្ដុំមកក្នុងជំនឿស៊ប់ ប្ដូរស្លាប់ប្ដូររស់តែមួយ រួចរៀបចំជាកងទ័ពធំមួយ ត្រៀមចាំតែចេញធ្វើសង្គ្រាម ដុតបំផ្លាញ និងកាប់សម្លាប់ប៉ុណ្ណោះ ។ មេដឹកនាំធំៗនៃជំនឿនេះក៏ជាអ្នកចម្បាំង បានចេញដឹកនាំទ័ពខ្លះទៅវាយយកអាហ្វ្រិកខាងជើង ខ្លះទៀតមកឥណ្ឌា ធ្វើឱ្យប្រទេសនេះត្រូវរងនូវការដុតបំផ្លាញ និងកាប់សម្លាប់យ៉ាងខ្លាំង ។
ប្រទេសឥណ្ឌាត្រូវរងនូវការគំរាម និងទុក្ខលំបាកយ៉ាងដំណំ ហើយត្រូវបែកបាក់រវាងគ្នាឯងនឹងគ្នាឯង ដោយការចុះខ្សោយ ។ ពួកស្ដេចច្បាំងគ្នា មិនចេះសាមគ្គីគ្នាប្រឆាំងទប់ទល់នឹងគ្រោះថ្នាក់រួមទេ ហើយនៅបន្ដបញ្ចេញកំហឹងដាក់គ្នានៅចំពោះមុខសត្រូវដែលអង្គុយមើល រង់ចាំតែអ្នកទាំងពីរអស់ដៃនឹងចាប់សង្គ្រុបបង្ខំឱ្យចុះចូលនឹង សាសនាគេតែម្ដង ។
ការដែលពួកអារ៉ាប់កាន់សាសនាមហាម៉ាត់ធ្វើការវាយដណ្ដើមយកពិភពលោក មួយចំណែកធំដូច្នេះ ជាមហាភ័យដ៏កាចសាហាវមួយចំពោះពិភពចាស់ ព្រោះវាបំបែកអឺរ៉ុបចេញពីអាស៊ី ហើយបង្កើតជាព្រៃមនុស្សមួយបែប ដែលមិនមាននរណាម្នាក់ងាយនឹងធ្វើដំណើរឆ្លងកាត់ដោយមិនមាន គ្រោះថ្នាក់ដល់ជីវិតណាស់ ។ ពួកអារ៉ាប់កាត់ផ្ដាច់ផ្លូវដែលតភ្ជាប់ពីអឺរ៉ុបមកកាន់ឥណ្ឌា ពីឥណ្ឌាទៅអឺរ៉ុប ធ្វើឱ្យពួកអឺរ៉ុបលែងស្គាល់ស្រុកចិន ជប៉ុន ឥណ្ឌូចិន និងកោះម៉ាឡេ រហូតដល់សតវត្សរ៍ទី១៤ ឬ១៥ ។ នៅឥណ្ឌា ពួកនេះផ្ដួលរំលំវិហារព្រហ្មញ្ញសាសនា យកសម្ភារមកកសាងវិហារមូស្លីមវិញ ហើយបានបង្កើតអាណាចក្រខ្លាំងក្លាមួយត្រួតត្រាលើឧបទ្វីបទាំងមូល ទាំងមិនអាចបំបាត់អនាធិបតេយ្យ និងផ្ដល់នូវសន្ដិភាពឱ្យឧបទ្វីបនេះផងទេ ។
(1) សូមអានកំណត់សម្គាល់នៅទំព័រទី៤៥ ។ គេបានឱ្យនិរុត្ដិសាស្ដ្រមួយទៀតចំពោះឈ្មោះនេះ គឺគេអះអាងថា «កូសាំងស៊ីន» នេះ ជាការអានរបស់ពួកអឺរ៉ុបនូវពាក្យអាណ្ណាមថា «កូជិមថាញ់» មានន័យថា ទឹកដីជិមថាញ់ គឺចាម្ប៉ានេះឯង ។ លោក ប៉េម៉ារីនី បានសរសេរនៅសតវត្សរ៍ទី១៧ថា កូសាំងស៊ីន ក្លាយមកពីពាក្យ ខ្ចាវជី មានន័យថា មេជើងកែក ហើយមានអ្នកខ្លះទៀតនិយាយថា ពាក្យនេះ ជាការហៅមិនត្រូវនូវពាក្យ ឈេនឈីង ដែលចិនប្រើសម្រាប់ហៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ។ មានគេនិយាយទៀតថាពួកព័រទុយហ្គេ ដែលសង្កេតឃើញថា ពួកចាមមានលក្ខណៈដូចពួកហិណ្ឌូនៅឯរដ្ឋកូជិន ហើយឃើញពួកអាណ្ណាមដូចពួកចិន ក៏ហៅអាណ្ណាមភាគខាងត្បូងថា កូសាំងស៊ីនទៅ ។ ក្នុងករណីនេះ កូសាំងស៊ីនគឺឥណ្ឌូចិន ។
(2) តទៅនេះជាឈ្មោះដែលខ្មែរបានប្រើសម្រាប់ហៅអាណាចក្រអាណ្ណាម ហើយនៅតែបន្ដហៅដល់សព្វថ្ងៃ ៖ តុងកឹង =តាំងគ្យៈ យ៉ាវជី=យួនគាវ អាណ្ណាម=យួន ។ ពាក្យ យួន នេះ ធ្វើឱ្យយើងនឹកដល់បញ្ជាការចិននៅខែត្រខាងត្បូងបង្អស់របស់តុងកឹង ឈ្មោះថា យីណាន ដែលពួកចាមដណ្ដើមយកបានហើយកាន់កាប់យ៉ាងយូរ និងឈ្មោះខែត្រយុនណានរបស់ចិនផងដែរ ។