ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ៣) - វគ្គ៥
Posted: Oct-12-2016
៣០. ព្រះធម្មោរាជា-រជ្ជកាលទី៣ (១៧៣៨-១៧៤៧)
ព្រះធម្មោរាជាអង្គសូរទ្រង់មានព្រះជន្ម៤៨ព្រះវស្សានៅពេលដែល ទ្រង់ត្រូវបានអភិសេកជាលើកទី៣ ។ ពេលអភិសេកលើកនេះទ្រង់មានព្រះនាមថា «ព្រះបាទសម្ដេចព្រះរាជឱង្ការព្រះជ័យជេដ្ឋាធិរាជរាមាធិបតី បរមបពិត្រ» ។ ទ្រង់ត្រូវជាព្រះរាជបុត្រារបស់ព្រះរាជាជ័យជេដ្ឋា ដែលទ្រង់បានដាក់រាជសម្បត្ដិថ្វាយព្រះអង្គ ។ ទ្រង់សោយរាជ្យម្ដងបានមួយឆ្នាំនៅក្នុងឆ្នាំ១៧០២-១៧០៣ រួចបានដាក់រាជសម្បត្ដិថ្វាយព្រះបិតាវិញ ។ បន្ទាប់មក ក្រោយពីសោយរាជ្យបាន២ឆ្នាំ ព្រះបិតាព្រះអង្គក៏ដាក់រាជសម្បត្ដិថ្វាយព្រះអង្គទៀត ហើយសោយរាជ្យពីឆ្នាំ១៧០៦ ដល់១៧១៤ ក៏ត្រូវព្រះកែវហ្វ៊ាអង្គឯមបណ្ដេញចេញពីរាជបល្ល័ង្ក ។ ឥឡូវនេះ ក្រោយពី២៣ឆ្នាំកន្លងផុតទៅទ្រង់បានឡើងគ្រងរាជបល្ល័ង្កកម្ពុជាជា ថ្មីម្ដងទៀត ។
អ្នកអង្គម្ចាស់អង្គទង ត្រូវជាបុត្រារបស់ព្រះឧទ័យ ដែលយាងពីចន្ទតាប៊ុន មកចុះចតនៅកំពត មានព្រះជន្ម៤៧ព្រះវស្សា ហើយបានត្រូវលើកឱ្យឡើងជាទីឧភយោរាជ ។ ព្រះឧទ័យជាបុត្រាបានត្រូវលើកឱ្យឡើងជាព្រះឧបរាជ ។ ព្រះអគ្គមហេសីទ្រង់ទទួលព្រះឋានៈជាសម្ដេចព្រះជាតិក្សត្រី ។ ចំណែកឯព្រះធម្មោរាជាអង្គឯមជាព្រះរាជបុត្រាមួយអង្គទៀតដែលមាន ព្រះជន្ម២៩ព្រះវស្សាបានទទួលព្រះឋានៈជាព្រះកែវហ្វ៊ា ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយម្ចាស់ក្សត្រីអ្នកអង្គម៉ី ជាបុត្រីរបស់នាងអង្គសូរដែលសុគតទៅនៅពេលប្រសូតបុត្រ ។
រាជពង្សាវតារបានលើកឡើងថា នៅពេលនោះទន្លេមេគង្គមានជំនន់មួយធំខុសប្លែកពីរៀងរាល់ឆ្នាំ ហើយនិងមានការឈ្លោះប្រកែកប្រយុទ្ធគ្នារវាងពួកខ្មែរ និងពួកអាណ្ណាមនៅក្នុងខែត្របាសាក់ (សុកទ្រាំង) ។ ពួកអាណ្ណាម ត្រូវបានវាយឱ្យបរាជ័យ ក៏នាំគ្នាដកថយទៅនៅលើកោះហុងពាមមីសា ក្នុងទន្លេមេគង្គ ហើយបានយកទីនោះរស់នៅរៀបចំហាក់បីដូចជាម្ចាស់កម្មសិទ្ធិតែម្ដង ។
ពីរឆ្នាំក្រោយពីម៉ាក់គូទទួលមរណភាពបាត់ទៅក្នុងអាយុ៧៨ឆ្នាំ ឆ្នាំ១៧៣៨ ព្រះរាជាកម្ពុជាធម្មារាជា បានឆ្លៀតឱកាសដែលមានជម្លោះមួយកើតឡើងរវាងពួកខ្មែរជាមួយនឹង បក្សពួករបស់ម៉ាក់តុង ជាកូនរបស់ម៉ាក់គូ ដែលឡើងកាន់អំណាចតពីឪពុក បានមានបំណងចង់ដណ្ដើមយកហាទៀងមកវិញ ។ ក៏ប៉ុន្ដែហាទៀង មានកម្លាំងការពារយ៉ាងរឹងមាំ និងប៉ិនប្រសប់ ធ្វើឱ្យខាងកម្ពុជាខាតបង់កម្លាំងអស់ជាច្រើន ក៏ដកថយមកវិញ ។ នៅឆ្នាំ១៧៤៧ ព្រះរាជាបានអាពាធ ហើយសុគតទៅនៅក្នុងព្រះជន្ម៥៧ព្រះវស្សា ។ ព្រះអង្គសោយរាជ្យ៣ដង បាន១២ឆ្នាំ ហើយមានរយៈពេលយូរជាងគេនៅក្នុងរជ្ជកាលចុងក្រោយ គឺបាន១០ឆ្នាំ ។
៣១. ព្រះធម្មោរាជាទី៥-អង្គឯម (១៧៤៧)
ព្រះកែវហ្វ៊ាអង្គឯម ដែលព្រះធម្មោរាជាជាព្រះបិតាបានលះបង់ព្រះនាម និងសិទ្ធិទាំងអស់ថ្វាយកាលពីឆ្នាំ១៧៣៣ បានឡើងសោយរាជ្យបន្ដក្នុងព្រះជន្ម៤២ព្រះវស្សា ។ ការដែលព្រះបិតាលះបង់ព្រះនាម និងសិទ្ធិអំណាចថ្វាយកាលពីពេលមុននេះបានធ្វើឱ្យនាម៉ឺនសព្វ មុខមន្ដ្រីជ្រើសតាំងព្រះអង្គឡើង ។ ព្រះអនុជរបស់ព្រះអង្គព្រះនាមថា អង្គហ៊ីង ដែលព្រះបិតាបានថ្វាយព្រះនាមថា ស្រីសុរិយោពណ៌ នៅក្នុងឱកាសធ្វើពិធីកោរជុក បានបះបោរឡើងដណ្ដើមរាជសម្បត្ដិ ទាំងព្រះអង្គទើបតែមានព្រះជន្មមិនទាន់គ្រប់១៦ព្រះវស្សាផង (47) ។ ទ្រង់បានធ្វើឃាតព្រះរាជា ហើយចង់ឡើងសោយរាជ្យជំនួស ក៏ប៉ុន្ដែនាម៉ឺនសព្វមុខមន្ដ្រីមិនព្រម ហើយបានលើកព្រះឧភយោរាជអ្នកអង្គតន់ ហៅថា ព្រះអង្គទង ឱ្យឡើងកាន់អំណាចវិញ ។
៣២. រាមាធិបតី-ព្រះអង្គទង (១៧៤៧-១៧៤៩)
ក្សត្រអង្គនេះមានព្រះជន្ម៥៦ព្រះវស្សា និងមានព្រះឋានៈជាព្រះឧភយោរាជអស់កាល១០ឆ្នាំមកហើយ ។ គេបានលើកឱ្យទ្រង់ឡើងកាន់អំណាច ក៏ប៉ុន្ដែមិនមែនលើកឱ្យឡើងគ្រងរាជបល្ល័ង្កទេ គឺទុកឱ្យតែព្រះអង្គចាត់ចែងរាជកិច្ចក្នុងឋានៈជាព្រះឧភយោរាជ ប៉ុណ្ណោះ ។
នៅឆ្នាំ១៧៤៨ ពួកក្សត្រាដែលភៀសព្រះកាយទៅគង់នៅកូសាំងស៊ីនកាលពី១០ឆ្នាំមុន ជាមួយព្រះសត្ថា បានចាប់ដឹកនាំទ័ពអាណ្ណាមចូលលុកលុយកម្ពុជា ។ ពួកគេបានវាយចៅហ្វាយខែត្របាសាក់ លោកឧកញ៉ានរេន្ទគុក ដែលដឹកនាំទ័ពមួយកងតូចដែលកេណ្ឌបានទាំងប្រញិបប្រញាប់ទៅទប់ទល់ ហើយត្រូវបង្ខំឱ្យដកថយមកកាន់កោះហុងពាមមេសវិញ ។ រួចហើយកងទ័ពរបស់ព្រះអង្គបានធ្វើដំណើរឆ្ពោះមកខាងជើង និងមកជិតដល់ឧត្ដុង្គ ។ មកដល់ទីនោះ គេជួបជាមួយទ័ពរបស់លោកនាយករដ្ឋមន្ដ្រី ចៅហ្វ៊ាឯក ក៏វាយទ័ពនោះឱ្យបែកខ្ញែក ខ្ចាត់ខ្ចាយអស់ទៅ ។ ព្រះរាជាអង្គទង ព្រះឧបរាជព្រះឧទ័យជារាជបុត្រាព្រះស្រីជ័យជេដ្ឋា (អ្នកអង្គស្ងួន) ជាបងប្អូនជីដូនមួយ និងត្រូវជាបុត្រារបស់ព្រះស្រីបទុមរាជា និងជាព្រះអនុជរបស់ព្រះធម្មោរាជាដែលព្រះសុរិយោពណ៌បានធ្វើឃាត ក៏នាំគ្នារត់ទៅស្រុកសៀមសុំជំនួយ ។
អតីតព្រះមហាក្សត្របរមរាជា និងព្រះអនុជអ្នកអង្គឯមក៏ឡើងជាម្ចាស់ស្រុក ហើយបានយាងមកគង់នៅឧត្ដុង្គ នៅក្នុងរាជវាំងរបស់ព្រះឧភយោរាជ ដែលស្ថិតនៅពីខាងលិចបឹងប៉ាម៉ា ។ ព្រះអង្គមិនអាចបញ្ជាទៅលើកងទ័ពអាណ្ណាមបានទេ ក៏បណ្ដោយឱ្យពួកនោះដឹកនាំប្រទេស ធ្វើបាបប្រជារាស្ដ្រ នាំឱ្យរាស្ដ្រក្ដៅក្រហាយ ខឹងសម្បាកាន់តែខ្លាំងឡើងៗរាល់ថ្ងៃ ។
លោកក្រឡាហោមអុក និងចៅហ្វាយខែត្រពោធិ៍សាត់លោកឧកញ៉ាសួគ៌ាលោក អ៊ុក ក្រោយពីបានជូនដំណើរព្រះឧភយោរាជឆ្លងកាត់ទល់ដែនរួចហើយ ក៏ត្រលប់មកពោធិ៍សាត់វិញ រៀបចំជ្រើសរើសកងទ័ព ។ ពួកឧត្ដមសេនីយ៍អាណ្ណាមក៏ដឹកនាំទ័ពធ្វើដំណើរសំដៅមកកាន់ខែត្រ ពោធិ៍សាត់ ។ ក្នុងពេលជាមួយគ្នានោះ ព្រះអង្គហ៊ីងស្រីសុរិយោពណ៌ក៏បានដឹកនាំទ័ពខ្មែរមួយកង តាមជើងទឹកមកដែរ ។ មេដឹកនាំទ័ពក្រោយនេះបានត្រូវស្លាប់នៅពេលក្រោយបន្ដិចមក តែទ័ពអាណ្ណាមបានធ្វើដំណើរមកដល់វាលស្រាបអង្កាម (រលាប្អៀរ) ហើយបោះទីតាំងនៅកន្លែងនោះតែម្ដង ។ ពេលនោះលោកក្រឡាហោមក៏លើកទ័ពមកដល់វាយប្រហារទៅលើទ័ពអាណ្ណាមដែល ដឹកនាំដោយអ្នកអង្គអេងឱ្យបរាជ័យទាំងស្រុង ហើយរត់គេចខ្លួនកាត់មុខឧត្ដុង្គមិនហ៊ានចូលក្នុងក្រុងទេ ។ អ្នកអង្គឯម និងអតីតព្រះរាជាធម្មោរាជាក៏រួសរាន់នាំគ្រួសាររត់តាមពួកអាណ្ណាម វិលត្រលប់ទៅកូសាំងស៊ីនវិញដែរ ។ អ្នកអង្គឯម យាងមកដល់កំពង់ឆ្នាំងមិនបានប៉ុន្មានផង ក៏សុគតទៅ (១៧៤៨) ។ ចំណែកឯអតីតព្រះរាជាធម្មោរាជ បានយាងទៅដល់អាណ្ណាម ប៉ុន្ដែដោយនឿយហត់ជាខ្លាំង ក៏សុគតទៅក្នុងឆ្នាំនោះដែរ ក្នុងជន្មាយុ៤៣ព្រះវស្សា ។
លោកក្រឡាហោមអុក និងចៅហ្វាយខែត្រពោធិ៍សាត់ក៏ចាត់ចែងរៀបចំស្រុកទេសឡើងវិញ ផ្លាស់ប្ដូរចៅហ្វាយខែត្រណាដែលគ្មានសមត្ថភាព គេចវេះមិនបានទប់ទល់ជាមួយសត្រូវ រួចបានស្នើសុំស្ដេចសៀមឱ្យបញ្ជូនព្រះស្រីជ័យជេដ្ឋាអង្គស្ងួន ដែលត្រូវជាបុត្រារបស់ព្រះរាជាស្រីបទុមរាជា ដែលអង់អាចក្លាហានជាង ឱ្យមកទួលរាជសម្បត្ដិនៅកម្ពុជា គឺមិនបានសុំឱ្យបញ្ជូនព្រះរាជាអង្គទង ឬព្រះឧភយោរាជឧទ័យ ដែលអស់សេចក្ដីក្លាហានទៅហើយនោះទេ ។ ស្ដេចសៀមបានយល់ព្រមតាមសំណើនេះ ហើយក៏បញ្ជូនព្រះស្រីជ័យជេដ្ឋា ឱ្យវិលត្រលប់មកវិញជាមួយមន្ដ្រីសៀមជាច្រើននាក់ សម្រាប់ធ្វើជាទីប្រឹក្សាជួយព្រះអង្គ ។
៣៣. ព្រះជ័យជេដ្ឋាទី៥ អង្គស្ងួន (១៧៤៩-១៧៥៥)
ព្រះជ័យជេដ្ឋា ពេលនោះមានព្រះជន្ម៤២ព្រះវស្សាហើយ ។ ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះបាទធម្មោរាជា ដែលព្រះសុរិយោពណ៌អង្គហ៊ីងបានធ្វើគុត ។ ព្រះអង្គត្រូវបានអភិសេកឱ្យឡើងសោយរាជ្យក្រោមព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះស្រីជ័យជេដ្ឋាធិរាជបរម បពិត្រ» ។ ព្រះអង្គទទួលស្គាល់គុណូបការៈរបស់ចៅហ្វាយខែត្រពោធិ៍សាត់ ដែលបានស៊ូប្ដូរនឹងព្រះអង្គនៅក្នុងពេលមានសង្គ្រាម ម្ល៉ោះហើយព្រះអង្គក៏តែងតាំងឱ្យធ្វើជាចៅហ្វ៊ាគឺនាយក រដ្ឋមន្ដ្រី ។ ការលើកតម្កើងចៅហ្វាយខែត្រពោធិ៍សាត់នេះ បានធ្វើឱ្យនាម៉ឺនមន្ដ្រីចាស់ៗកើតការច្រណែន ក៏ឃុបឃិតគ្នាធ្វើយ៉ាងណាបំបែកលោកចៅហ្វ៊ាចេញពីព្រះទ័យព្រះរាជា ។ ពួកមន្ដ្រីទាំងអស់នោះចាក់រុកថាលោកចៅហ្វ៊ាក្បត់មានបំណងចង់ ដណ្ដើមយករាជសម្បត្ដិរហូតដល់ព្រះរាជាជឿ ហើយបានចាត់ឱ្យជនម៉ាឡេម្នាក់ឈ្មោះថា ប៉ូឡឺម៉ែនលួចធ្វើឃាតលោកចៅហ្វ៊ាចោល ។ លោកចៅហ្វ៊ាអុកដឹងរឿងនេះក៏គេចខ្លួនទៅនៅឯស្រុកសៀមទៅ ហើយព្រះរាជាក៏លើកឧកញ៉ាចក្រីពូឱ្យឡើងជំនួសវិញ ។
នៅឆ្នាំ១៧៥១ ពួកអ្នកអង្គម្ចាស់ដែលភៀសព្រះកាយទៅគង់នៅឯស្រុកសៀមតាំងពីឆ្នាំ ១៧៤៨ បានទទួលការអនុញ្ញាតពីព្រះរាជាសៀមឱ្យវិលត្រលប់មកស្រុកវិញ ហើយបានមកតាំងព្រះរាជដំណាក់នៅពាមចាស់ ក្នុងស្រុកពោធិមេបា ។ ព្រះឧបរាជឧទ័យ ដែលប្រហែលជាមិនគាំទ្រផែនការរបស់ព្រះបិតារបស់ព្រះអង្គក្នុងការ ទម្លាក់ព្រះរាជាស្រីជ័យជេដ្ឋាពីរាជសម្បត្ដិបានយាងចូលសាងព្រះ ផ្នួសនៅអង្គរវត្ដ ។ ចំណែកព្រះអង្គទងដែលគេបង្ខំឱ្យទទួលតួនាទីជាព្រះឧភយោរាជ បន្ទាប់ពីការជ្រើសរើសព្រះមហាក្សត្រថ្មីឱ្យគ្រងរាជបល្ល័ង្កហើយ នោះ បានយាងទៅគង់នៅក្នុងខែត្រក្រង ស្ថិតនៅតាមមាត់ច្រាំងទន្លេខាងស្ដាំភាគខាងត្បូងបំផុតនៃបឹង ទន្លេសាប ។
ក្នុងពេលជាមួយគ្នានោះ មានមន្ដ្រីម្នាក់ឈ្មោះថា ក្សេត្រឯក ដែលភៀសខ្លួនទៅនៅស្រុកសៀម បានរៀបចំផែនការទម្លាក់ព្រះស្រីជ័យជេដ្ឋាចេញពីរាជបល្ល័ង្ក ដើម្បីលើកអ្នកអង្គម្ចាស់តន់ បុត្រារបស់ព្រះឧបរាជ ដែលយាងចូលសាងព្រះផ្នួសនៅអង្គរវត្ដឱ្យឡើងសោយរាជ្យវិញ ។ មន្ដ្រីនោះបានបញ្ជូនកូនប្រុសរបស់ខ្លួនឱ្យទៅកេណ្ឌទ័ពក្នុងចំណោម អ្នកស្រុកដែលរស់នៅឯភ្នំខ្ជោល ។ ទៅដល់ភ្នំខ្ជោល កូនមន្ដ្រីនោះបានជួបជាមួយមនុស្សឡប់សតិម្នាក់ឈ្មោះ សួស ដែលអ្នកស្រុកគោរពស្រលាញ់ ជឿថាជាមនុស្សមានបុណ្យមានកម្លាំងមហិមា ហើយនាំគ្នាហៅថា សីលសួស ។ ផែនការក្បត់នេះបានធ្វើឱ្យរំខានដល់ព្រះឧភយោរាជជាខ្លាំង ព្រះអង្គក៏រៀបចំអន្ទាក់ចាប់ក្សេត្រឯកបាន រួចហើយក៏សម្លាប់ចោលទៅ ។ ពេលនោះសីលសួសមានទ័ព៣ពាន់នាក់ បានប្រកាសខ្លួនឡើងជាព្រះអង្គយ៉ង ជាឈ្មោះអ្នកអង្គម្ចាស់មួយអង្គដែលសុគតយូរណាស់មកហើយ ហើយបានលើកជនខ្វិនខ្វង់ម្នាក់ជាស្ដេច ដាក់ឈ្មោះថា ព្រះបាទអង្គុលីរាជ ។ ព្រះឧភយោរាជបានកេណ្ឌកម្លាំង រួចហើយយាងទៅកាន់ភូមិក្បាលក្របី នៅខាងលិចឧត្ដុង្គ ជាទីកន្លែងដែលកូនរបស់ក្សេត្រឯក និងសីលសួសរស់នៅ ដោយមានព្រះកែវហ្វ៊ា និងព្រះអង្គអាត ទៅជាមួយផង ។ មនុស្សទាំង២នាក់នេះ ត្រូវគេចាប់បាន ហើយសម្លាប់ចោលទៅ ។ បន្ទាប់មក ព្រះឧភយោរាជបាននាំទ័ពទៅវាយស្ដេចអង្គុលីរាជទៀត ។ ទ្រង់បានវាយបំបែកទ័ពរបស់ស្ដេចនេះ រួចចាប់ស្ដេចអង្គុលីរាជយកទៅសម្លាប់ចោលនៅឯកំរែងភ្នំស្រង់ នៅក្នុងខែត្រក្រង ។
ប្រហែលនៅចុងឆ្នាំ១៧៥៣ ព្រះឧភយោរាជបានយាងមកគង់នៅឧត្ដុង្គវិញ ដើម្បីឱ្យបានជិតព្រះរាជា ជាព្រះភាគិនេយ្យ ។ នៅឆ្នាំបន្ទាប់មកទៀត បុត្រារបស់ព្រះអង្គគឺអ្នកអង្គសូរ ហៅព្រះឧបរាជឧទ័យបានសោយទិវង្គតនៅក្នុងវត្ដអង្គរវត្ដ ។ ពេលនោះព្រះអង្គមានព្រះជន្ម៤០ព្រះវស្សា ។ បុត្រារបស់ព្រះអង្គ បានប្រកាន់យកនាមព្រះបិតាថា ព្រះឧទ័យ ដើម្បីជាការបញ្ជាក់ថាព្រះអង្គទ្រង់ឡើងស្នងបន្ដពីព្រះបិតា ។ ប៉ុន្ដែឋានៈជាព្រះឧបរាជបានត្រូវធ្លាក់ទៅលើព្រះអង្គហ៊ីងស្រី សុរិយោពណ៌ ដែលត្រូវជាបុត្រារបស់អតីតព្រះរាជាព្រះជ័យជេដ្ឋា ហើយជាឃាតកព្រះរាជាធម្មោរាជាអង្គឯមនៅឆ្នាំ១៧៤៧ ។ ព្រះរាជាជ័យជេដ្ឋាបានសុគតនៅក្នុងឆ្នាំ១៧៥៥ក្នុងព្រះជន្មាយុ៤៦ព្រះវស្សាក្រោយពីទ្រង់សោយរាជ្យសម្បត្ដិបាន៧ឆ្នាំ ។
៣៤. ព្រះរាមធិបតី-អង្គទង (១៧៥៦-១៧៥៧)
ព្រះឧភយោរាជដែលធ្លាប់សោយរាជ្យបានមួយឆ្នាំម្ដងរួចមកហើយកាលពី ឆ្នាំ១៧៤៨-១៧៤៩ បានត្រូវពួកបារគូ និងនាម៉ឺនសព្វមុខមន្ដ្រីលើកឱ្យឡើងសោយរាជ្យម្ដងទៀតនៅដើមឆ្នាំ ១៧៥៦ នៅពេលដែលទ្រង់មានព្រះជន្មាយុ៥៧ព្រះវស្សា ។ ព្រះអង្គមានព្រះឋានៈជាអ្នកគ្រងរាជ្យ ឬរាជានុសិទ្ធិ ។ នៅក្នុងឆ្នាំនោះដែរ ក្រោយពីមានជម្លោះតូចតាចមួយ ព្រះឧបរាជសុរិយោពណ៌បានមានបំណងធ្វើឃាតព្រះឧទ័យ (អង្គតន់) ក៏ប៉ុន្ដែព្រះអង្គតន់បានភៀសព្រះកាយទៅដល់ពាម-ហាទៀង ដែលកូនម្នាក់របស់អតីតមេចោរសមុទ្រម៉ាក់គូ គឺ ម៉ាក់តុង (48) កំពុងត្រួតត្រាកន្លែងនោះបម្រើឱ្យផលប្រយោជន៍ស្ដេចអាណ្ណាម ។ ម៉ាក់គូបានព្រួតដៃជាមួយទ័ពខ្មែរមួយកង វាយប្រហារទៅលើទ័ពជើងទឹកសៀមមួយកង ដែលមានបំណងឡើងគោកនៅពាមនេះឱ្យបរាជ័យនៅក្នុងឆ្នាំ១៧២២ ហើយគាត់បានស្លាប់នៅក្នុងឆ្នាំ១៧៣៧ ។ ព្រះអង្គតន់បានព្រមព្រៀងគ្នានឹងម៉ាក់តុង ដើម្បីទម្លាក់ព្រះអង្គទងចេញពីរាជបល្ល័ង្ក ។ នៅពេលដែលម៉ាក់តុង បញ្ជូនបេសកជនទៅបញ្ចុះបញ្ចូលអ្នកស្រុកនៅក្នុងខែត្រទ្រាំង បន្ទាយមាស បាទី និងព្រៃកប្បាស ព្រះអង្គតន់បានយាងទៅកាន់ខែត្រត្រាវិញ ក្នុងចំណោមប្រជាជនដែលស្ថិតនៅក្រោមអំណាចអាជ្ញាធរអាណ្ណាមតាំងពី ប៉ុន្មានឆ្នាំមកហើយ ។ ទ្រង់កេណ្ឌទ័ពបានយ៉ាងឆាប់រហ័ស ហើយរៀបចំចេញជា៣កង ដោយដាក់នៅក្រោមបញ្ជាការមន្ដ្រីខ្មែរដែលស្មោះនឹងព្រះអង្គ៣នាក់ រួចឱ្យចេញដំណើរមកកាន់ឧត្ដុង្គតាមផ្លូវផ្សេងៗគ្នា ។ ម៉ាក់តុងដឹកនាំទ័ពជាពួកចោរប្លន់មួយកង ធ្វើដំណើរពីខាងក្រោយទ័ពខ្មែរទាំង៣កង ។ ទ័ពព្រះឧទ័យរាជាទទួលបានទ័ពជំនួយមួយនៅក្រសាំង នៅខាងជើងជិតមាត់ជ្រូក (ចូវដុក) ។ មកដល់ភ្នំពេញ មេទ័ពទាំង៣បានវាយទ័ពព្រះឧបរាជស្រីសុរិយោពណ៌ឱ្យបរាជ័យនៅក្នុង សមរភូមិមួយ ព្រះស្រីសុរិយោពណ៌បានរត់ភៀសព្រះកាយបាត់ទៅ ។ ព្រះឧទ័យបានចាត់កម្លាំងឱ្យដេញតាមចាប់ព្រះស្រីសុរិយោពណ៌បាននៅ ខែត្រព្រៃក្ដី ក្នុងដីកំពង់ស្វាយ ហើយធ្វើឃាតចោលទៅ ។ ព្រះអនុជរបស់ព្រះឧបរាជ គឺព្រះកែវហ្វ៊ាអង្គដួងដែលយាងចូលសាងព្រះផ្នួសព្រោះមិនចង់មាន បញ្ហាជាមួយព្រះឧទ័យបានត្រូវគេបង្ខំឱ្យលាចាកសិក្ខាបទ (49) រួចហើយត្រូវគេធ្វើឃាតដែរ នៅពេលយាងចេញផុតពីបរិវេណវត្ដស្បឹង ។
ក្រោយពីធ្វើឃាតស្ដេចទាំង២អង្គរួច ព្រះឧទ័យបានយាងចូលគាល់ព្រះរាជាអង្គទងជាព្រះអយ្យកោ ដោយឥតអៀនខ្មាស ហើយសុំការអនុញ្ញាតនាំយកព្រះរាជវង្សានុវង្ស និងបរិពារមករស់នៅខាងជើងវត្ដព្រះចេតិយថ្មី ។ ព្រះរាជាទ្រង់បានអនុញ្ញាតតាមសំណើ ដោយមិនអាចធ្វើអ្វីបាន ព្រោះព្រះឧទ័យមានទ័ពរឹងមាំ ។
ពីរខែក្រោយមក នៅពេលដែលពួកទាហានមួយចំនួនធំវិលត្រលប់ទៅស្រុកកំណើតវិញហើយ ព្រះឧទ័យទទួលដំណឹងថា មហេសីមេម៉ាយរបស់ព្រះឧបរាជស្រីសុរិយោពណ៌ បានរៀបចំផែនការប្រឆាំងនឹងព្រះអង្គ ដោយមានមន្ដ្រីធំៗជាច្រើនចូលរួមផង ហើយពួកគេកំពុងប្រុងប្រៀបបើកការវាយប្រហារមកលើព្រះអង្គហើយ ។ ដោយភ័យខ្លាចចំពោះការវាយប្រហារនេះព្រះអង្គបាននាំព្រះរាជវង្ស និងសេនាអាមាត្យយាងចេញពីឧត្ដុង្គ មកគង់នៅឯជ្រោយចង្វា ចំពីមុខភ្នំពេញវិញ រួចហើយបានចាត់តាំងមន្ដ្រី និងមេទ័ពមួយចំនួនឱ្យចេញកេណ្ឌទ័ពសាជាថ្មី ។
ពេលពិនិត្យឃើញថាព្រះឧទ័យធ្វើខ្លួនជាស្ដេច ហើយប្រុងប្រៀបវាយប្រហារទៅលើព្រះមហេសីមេម៉ាយរបស់ព្រះឧបរាជដូច្នេះ ព្រះរាជាអង្គទងក៏មានសេចក្ដីក្លាហានឡើងវិញ ហើយកេណ្ឌទ័ពមួយកងវាយទៅលើពួកបះបោរ ។ ប៉ុន្ដែទ័ពនេះបរាជ័យ ព្រះរាជាក៏គេចខ្លួនចេញពីរាជធានីឧត្ដុង្គ ទៅគង់នៅឯខែត្រពោធិ៍សាត់ ដោយនាំយកក្សត្រាក្សត្រី មានអ្នកអង្គម្ចាស់អង្គទង អង្គនន់ ព្រះរាមា និងសេនាអាមាត្យទាំងអស់ទៅជាមួយ ផង ។ ព្រះអង្គបានសុគតនៅទីនោះ ក្រោយពីយាងទៅដល់បានបន្ដិច ក្នុងព្រះជន្មាយុ៦៥ព្រះវស្សា ។ សរុបទៅ ព្រះអង្គបានសោយរាជ្យសម្បត្ដិ៣ឆ្នាំ ក្នុងចន្លោះពេលមួយដែលមានរយៈ៧០ឆ្នាំ។
មិនយូរប៉ុន្មានក្រោយមក ព្រះឧទ័យបានឱ្យគេធ្វើឃាតព្រះមហេសីមេម៉ាយរបស់ព្រះឧបរាជ និងព្រះបុត្រាច្បងរបស់អង្គទង ដែលព្រះនាងមានជាមួយព្រះធម្មោរាជាជាព្រះស្វាមីមុន ក្រោយពីបាននាំយកពីបវេល ជាភូមិមួយនៅខាងកើតព្រៃឫស្សីសាញ់មកវិញ ។ ទ្រង់បានដកចៅហ្វាយខែត្រកំពង់ស្វាយចេញពីតំណែងដែលទទួលអ្នកអង្គ ម្ចាស់អង្គនន់រាមា និងអង្គជ័យឱ្យស្នាក់នៅ ហើយដាក់អ្នកជំនិតរបស់ព្រះអង្គដែលចាប់អ្នកអង្គម្ចាស់ទាំង២ ដាក់ក្នុងទ្រុងថ្វាយព្រះអង្គជំនួសវិញ ។ នៅក្នុងពេលកំពុងធ្វើដំណើរ មន្ដ្រីម្នាក់របស់ព្រះឧទ័យ គឺពញាចន្ទ បានកាប់បំបាក់ទ្រុងរំដោះយកព្រះអង្គនន់រាមារត់គេចទៅស្រុកសៀម ។ នៅសល់តែព្រះអង្គជ័យប៉ុណ្ណោះដែលព្រះអង្គទងបានឱ្យគេសម្លាប់ចោល នៅឧត្ដុង្គ ។
ដើម្បីរំងាប់ការតវ៉ារបស់ពួកអាណ្ណាម ដែលចោទថាព្រះអង្គបានចូលទៅក្នុងទឹកដីកូសាំងស៊ីន រហូតដល់ខែត្រវិញឡុង ជ្រើសរើសទ័ពធ្វើសង្គ្រាមប្រឆាំងនឹងព្រះរាជាមុន ព្រះឧទ័យបានប្រគល់ទៅឱ្យអាណ្ណាមនូវទឹកដី២កន្លែង គឺដីតាំផុងឡុងដែលក្រោយមកគឺខែត្រអាងយ៉ាង និងមួយកន្លែងទៀតដែលក្រោយមក គេបង្កើតបានជាស្រុក២ គឺចាន់ដន និងស៊ុយឡាប់ ហើយភ្ជាប់ទៅក្នុងខែត្រវិញឡុង (១៧៥៧) ។
៣៥. ព្រះស្រីសុរិយោពណ៌-ព្រះឧទ័យ (១៧៥៨-១៧៧៥)
ក្រោយពីទ្រង់បានប្រព្រឹត្ដអំពើឧក្រិដ្ឋផ្សេងៗដូចដែលបាន រៀបរាប់ខាងលើរួចហើយ អ្នកអង្គតន់ ហៅថា ព្រះឧទ័យជាបុត្រារបស់ព្រះឧបរាជព្រះឧទ័យដែលសុគតទៅនៅអង្គរវត្ដ កាលពីឆ្នាំ១៧៥៣ និងត្រូវជាព្រះនត្ដារបស់ព្រះរាជាអង្គទង និងជាកូនចិញ្ចឹមរបស់ម៉ាក់តុង បានឡើងសោយរាជ្យនៅក្នុងព្រះជន្ម២០ព្រះវស្សាក្រោមព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះនរាយណ៍រាជាធិរាជរាមាធិបតី ព្រះស្រីសុរិយោពណ៌បរមសុរេន្ទ» ។
ព្រះចៅអាណ្ណាមបានប្រកាសទទួលស្គាល់ស្ដេចកម្ពុជានេះភ្លាម ។ ស្ដេចនេះមិនគ្រាន់តែជាជនឧក្រិដ្ឋចំពោះរាជវង្សានុវង្សប៉ុណ្ណោះទេ ក៏ប៉ុន្ដែបានក្បត់ប្រទេសជាតិថែមទៀត ។ ទ្រង់បានប្រគល់ទឹកដីខែត្រពីរដែលគេហៅសព្វថ្ងៃថា សុកត្រាំង និងត្រាវិញទៅឱ្យពួកអាណ្ណាម ។ គឺដោយបែបនេះហើយដែលរដ្ឋាភិបាលក្រុងវ៉េបានឆ្លៀតយកឱកាសដែលប្រទេស កម្ពុជាជួបប្រទះនឹងការលំបាក ដណ្ដើមយកទឹកដីកូសាំងស៊ីនដាក់បញ្ចូលមកក្នុងការគ្រប់គ្រងរបស់ខ្លួន បន្ដិចម្ដងៗ ។ ហើយពួកអាណ្ណាមនេះលោភលន់មិនចេះស្កប់ស្កល់ទេ ។ រៀបចំខែត្រទាំង២មិនទាន់ទាំងបានស្រួលបួលផង ពួកនេះក៏ចាប់តាំងកសាងបន្ទាយនៅសាដែក (ផ្សារដែក) នៅគូឡាវយាង (កោះតេង) និងនៅចូវដុក (មាត់ជ្រូក) ថែមទៀត ។
ប៉ុន្ដែរាជពង្សាវតារខ្មែរបានលើកឡើងថា ព្រះរាជាឧទ័យជាស្ដេចល្អ មានព្រះទ័យទូលាយ ហើយចូលចិត្ដដាក់ទាន ។ ទ្រង់បានបរិច្ចាគព្រះរាជទ្រព្យជាច្រើនដាក់ទានដល់ស្មូមយាចក និងបូជាថ្វាយព្រះពុទ្ធ និងពុទ្ធសាសនិក ដើម្បីសន្សំបុណ្យជៀសវាងអកុសលកម្មទាំង៥យ៉ាង និងបាបកម្មទាំង១៤បែប ។ មានទុគ៌តជនជាច្រើនកាត់ពីទីឆ្ងាយៗ មកទទួលទានពីព្រះអង្គ ។ នេះគឺជាការវិនិច្ឆ័យអំពីអត្ថប្រយោជន៍ផ្សេងៗដែលគេអាចឆ្លៀតទាញយក បានពីព្រះអង្គ ។
ព្រះអង្គសព្វព្រះទ័យនឹងផ្ដល់ដំបូន្មាន យោបល់ល្អៗដល់នាម៉ឺនមន្ដ្រី និងជំរុញឱ្យពួកនោះធ្វើទាន ជៀសវាងបាបកម្ម ។ ទ្រង់ឈ្វេងយល់ថាព្រះអង្គគឺជាពោធិសត្វមួយអង្គដែលត្រូវចុះមកជួយ សង្គ្រោះសត្វលោក ថ្ងៃណាមួយ ព្រះអង្គនឹងនាំអ្នកទាំងអស់នោះជាច្រើនរយពាន់ឡើងជិះលើសំពៅមាស មួយឆ្លងកាត់មហាសមុទ្រ បើទោះជាមានព្យុះបក់បោកយ៉ាងណាក្ដី ។ នៅឆ្នាំ១៧៦៣ ពេលដែលសភាពការណ៍ក្នុងប្រទេសស្ងប់ស្ងាត់ល្អហើយ ព្រះឧទ័យបានប្រគល់ការដឹកនាំប្រទេសឱ្យមន្ដ្រីធំៗទទួល រួចហើយទ្រង់យាងគ្រងស្បង់ពណ៌លឿង សាងព្រះផ្នួស៣ខែ ទើបលាចាកសិក្ខាបទ មកគង់លើរាជបល្ល័ង្កវិញ ។ នៅក្នុងឆ្នាំ១៧៦៥ ព្រះរាជាបានលើកព្រះមហេសីអ្នកម្នាងមាលិន្ទបុប្ផាវតី ឱ្យឡើងជាសម្ដេចព្រះភគវតី រួចហើយបានកែសម្រួលពិធីការដោយឱ្យមន្ដ្រីទាំងឡាយឆ្លើយនឹងព្រះ មហាក្សត្រីថា ព្រះករុណាពិសេស ចំណែកឯភរិយាមន្ដ្រីទាំងនោះវិញ ទ្រង់ឱ្យហៅព្រះមហាក្សត្រីថា ព្រះម៉ែ ។ ២ឆ្នាំក្រោយមក ស្ដេចភូមា (50) ដែលធ្វើសង្គ្រាមជាមួយស្ដេចសៀមតាំងពីខែមករា ឆ្នាំ១៧៦៥ ក្រោយពីបានដណ្ដើមយកតាវ៉យ មែរគុយ ហើយនិងតេណាស់សេរីមរួចមក បានដណ្ដើមយកអយុធ្យាទៀត ក្រោយពីហ៊ុមព័ទ្ធជាប់អស់រយៈពេល២ខែ រួចដុតកម្ទេចខ្ទេចខ្ទី (ថ្ងៃទី២៨ ខែមេសា ឆ្នាំ១៧៦៧) ។ ពេលនោះមានអ្នកអង្គម្ចាស់សៀមមួយអង្គ ដែលរាជពង្សាវតារខ្មែរហៅថា ព្រះចៅឡេសាង បានរត់គេចទៅឡើងគោកនៅហាទៀង ដោយទទួលការថែទាំពីព្រះសង្ឃកាតូលិកឈ្មោះ ពីញ៉ូ រួចហើយបានមកស្នើសុំជ្រកកោននៅរាជវាំងឧត្ដុង្គ (51) ។
ក្រោយពីរាជធានីសៀមធ្លាក់ចូលក្នុងដៃសត្រូវរួចមក មានកើតជំងឺប៉េស្ដ និងអាសន្នរោគ ព្រមទាំងមានចោរលួចចោរប្លន់ពាសពេញប្រទេស ។ ពេលនោះមានកូនកាត់ចិនក្នុងសហគមន៍ហៃហុងម្នាក់ឈ្មោះថា ភ្យាតាក ឬ ចៅពញាតាក ជាចៅហ្វាយខែត្រមួយនៅទិសខាងជើង ដែលមានទ័ព១ពាន់នាក់ បានវាយពួកភូមាឱ្យបរាជ័យជាច្រើនលើកច្រើនសា ។ ដោយរាជធានីអយុធ្យាបានត្រូវបំផ្លាញខ្ទេចខ្ទីអស់ ហើយព្រះរាជាក៏ត្រូវបានគេធ្វើគុតទៀតធ្វើឱ្យរាជបល្ល័ង្កនៅទំនេរ ភ្យាតាកក៏ប្រកាសខ្លួនឡើងជាព្រះរាជាសៀម នៅឯបាងផ្លាសយ ។ ភ្យាតាក ដែលធ្វើដំណើរមកដល់រយ៉ងបានត្រូវប្រជាជនអបអរទទួលចាត់ទុកថាជា អ្នករំដោះ ហើយនាំគ្នាចូលបម្រើកងទ័ពធ្វើឱ្យចំនួនកើនឡើងដល់២ពាន់នាក់ ។ ពេលនោះចៅហ្វាយខែត្រចន្ទតាប៊ុនមិនព្រមចំណុះ ទទួលស្គាល់អំណាចរបស់ភ្យាតាកទេ ភ្យាតាកក៏វាយលុកដណ្ដើមយកខែត្រចន្ទតាប៊ុន រួចហើយក៏ដឹកនាំទ័ពដែលមានចំនួនកាន់តែច្រើនឡើងទៅវាយពួកភូមា ទៀត ។ ភ្យាតាកវាយឈ្នះពួកភូមានៅសមរភូមិជាច្រើន ហើយបានរុញច្រានពួកនេះឱ្យដកថយចេញពីព្រះរាជាណាចក្រទៅ ។ ជ័យជម្នះទាំងអស់នេះ បានធ្វើឱ្យភ្យាតាកក្លាយទៅជាមនុស្សអស្ចារ្យជាងគេនៅក្នុងស្រុក សៀម ប្រជារាស្ដ្រទាំងអស់ទទួលស្គាល់ក្នុងឋានៈជាមេដឹកនាំ ។ ភ្យាតាកបានមកតាំងរាជវាំងនៅបាងកក ប្ដូរឈ្មោះដាក់ថា ចាណាបុរី វិញ ត្រង់កន្លែងដែលព្រះនរាយណ៍បានធ្វើសម្បទានប្រគល់ឱ្យប្រទេសបារាំង ពីមុន ដែលនៅជាកម្មសិទ្ធិរបស់ពួកបារាំងនៅឡើយ ថ្វីបើបារាំងមិនបានមកតាំងទីនៅក៏ដោយ ។
ភ្យាតាកចង់ឱ្យព្រះរាជាខ្មែរទទួលស្គាល់អធិរាជភាពរបស់សៀម ហើយចាត់ទុកកម្ពុជាជានគរសាមន្ដរាជមួយ ដូចដែលស្ដេចសៀមមុនៗតែងតែគិតអីចឹងដែរ ក៏ចាត់បញ្ជូនរាជទូតឱ្យនាំសារមកថ្វាយ មានអត្ថន័យថា «សូមឱ្យព្រះរាជាកម្ពុជារក្សាទុកនូវប្រពៃណីដែលធ្លាប់មានតាំងតែ ពីមុន កុំបីគិតដល់ការផ្លាស់ប្ដូរដែលកើតមានឡើងអាស្រ័យដោយព្រឹត្ដិការណ៍ ធំៗប៉ះពាល់ដល់ព្រះរាជាណាចក្រសៀមនោះ» ហើយថាព្រះរាជាកម្ពុជាត្រូវលើកសួយសារអាករទៅថ្វាយ ដូចដែលព្រះរាជាមុនៗធ្លាប់បានអនុវត្ដកន្លងមក ។ រាជពង្សាវតារក៏មាននិយាយ ផងដែរថា ព្រះអង្គបានទាមទារឱ្យខ្មែរបញ្ជូនអ្នកអង្គម្ចាស់សៀមមួយអង្គ ដែលរត់មកជ្រកកោននៅក្នុងរាជវាំង ឧត្ដុង្គទៅវិញទៀតផង ។
ពេលនោះព្រះរាជាកម្ពុជាព្រះឧទ័យសុរិយោពណ៌ដែលធ្លាប់តែជាស្ដេច បះបោរមួយអង្គ ហើយដែលបានឡើងសោយរាជ្យដោយសារតែការចងសម្ព័ន្ធមេត្រីជាមួយអាណ្ណាម រួចបានប្រគល់ខែត្រ២ឱ្យ និងធ្លាប់បានធ្វើឃាតរាជវង្សជាច្រើនអង្គដើម្បីកុំឱ្យមករារាំង ការឡើងគ្រងរាជបល្ល័ង្ករបស់ព្រះអង្គ គឺជាសត្រូវនឹងអតីតព្រះរាជាណាចក្រសៀមដែលតែងតែទំនុកបម្រុង ជំរុញឱ្យមានស្ដេចប្រឆាំងនឹងស្រុកខ្មែរឥតដាច់ ទ្រង់មិនទទួលស្គាល់ថា រាស្ដ្រសាមញ្ញម្នាក់អាចឡើងសោយរាជ្យលើរាជបល្ល័ង្កសៀមបានទេ ទោះបីថាជននោះបានជួយសង្គ្រោះរំដោះប្រទេសពីការត្រួតត្រារបស់ សត្រូវក៏ដោយ ។ ទ្រង់បានចាត់ទុកភ្យាតាកថាមិនមានឋានៈស្មើនឹងព្រះអង្គទេ ។ ព្រះអង្គបានតបព្រះរាជសារទៅវិញថា «ទ្រង់មិនអាចចរចាស្មើភាពគ្នាជាមួយមនុស្សម្នាក់ដែលកើតចេញពី ពាណិជ្ជករចិនម្នាក់ជាមួយនឹងស្រីសៀមសាមញ្ញម្នាក់បានទេបើទោះជា ថាជននោះមានសមត្ថភាពផ្ទាល់ខ្លួនដូចម្ដេចក្ដី» ។
ទទួលបានរាជសារនេះ ភ្យាតាកច្រឡោតខឹងយ៉ាងខ្លាំង ហើយបានប្ដេជ្ញាថានឹងទម្លាក់ព្រះរាជាកម្ពុជានេះចេញពីរាជបល្ល័ង្ក ឱ្យបាន ។ ដើម្បីសម្រេចបំណងនេះ ទ្រង់បានចាប់ផ្ដើមបំផុសបំផុលរកស្ដេចប្រឆាំងមួយអង្គ ហើយបានជ្រើសរើសយកអ្នកអង្គម្ចាស់អង្គនន់រាមា ដែលបានរត់ភៀសព្រះកាយមកគង់នៅស្រុកសៀម ជាមួយមន្ដ្រីម្នាក់ដែលធ្លាប់កាប់បំបាក់ទ្រុងរំដោះព្រះអង្គមក ។ ភ្យាតាកបានឱ្យទ័ពសៀមមួយកងជូនព្រះអង្គនន់រាមាធ្វើដំណើរមក កាន់ឧត្ដុង្គកាត់តាមផ្លូវនគរវត្ដ ដើម្បីស្នើប្រគល់ឱ្យនាម៉ឺនសព្វមុខមន្ដ្រីនៅក្នុងព្រះរាជាណាចក្រ ដែលមិនសូវជាពេញចិត្ដនឹងព្រះឧទ័យស្រីសុរិយោពណ៌ប៉ុន្មាននោះ សម្រេច ។ ពេលធ្វើដំណើរមកដល់អង្គរវត្ដ កងទ័ពនេះបោះជំរំសម្រាករង់ចាំការប្រយុទ្ធ ។ ព្រះរាជាកម្ពុជាពេលនោះ បានចាត់ឱ្យកេណ្ឌទ័ពមួយកង ដាក់នៅក្រោមបញ្ជាការរបស់លោកក្រឡាហោមប៉ាង ។ ក្រឡាហោមប៉ាងបានត្រូវគេប្រហារបាននៅក្នុងការប្រយុទ្ធដំបូង ក៏ប៉ុន្ដែកងទ័ពខ្មែរដែលមិនមានការតក់ស្លុតព្រោះបាត់បង់មេកោយនោះ បានបន្ដការប្រយុទ្ធរហូតទាល់តែទទួលបានជ័យជម្នះលើទ័ពសៀម ធ្វើឱ្យពួកនេះបែកបាក់រត់ខ្ចាត់ខ្ចាយទៅស្រុកវិញអស់នៅក្នុង ឆ្នាំ១៧៦៩ (52) ។
នៅពេលនោះ ម៉ាក់តុងដែលខ្មែរយើងហៅថា ព្រះសុទត្ដ ចៅហ្វាយខែត្រហាទៀង ដែលទទួលដំណឹងពីការវាយប្រហារនេះពីស្ដេចអាណ្ណាម បានសម្រេចចិត្ដធ្វើអន្ដរាគមន៍ជួយព្រះរាជាកម្ពុជា ។ គាត់បានកេណ្ឌទ័ពខ្មែរមួយកងចេញពីខែត្រទ្រាំង និងបន្ទាយមាសរួចបានដឹកនាំទាំងតាមជើងគោក និងតាមជើងទឹកទៅវាយលុកអាណាខែត្រមាត់សមុទ្ររបស់សៀម ។ នៅពេលមកដល់ចន្ទតាប៊ុន ទ័ពម៉ាក់តុងបានជួបប្រយុទ្ធជាមួយទ័ពសៀមមួយកងដែលកំពុងនៅរង់ចាំ ទ័ពសៀមនោះបានវាយឱ្យម៉ាក់តុងបរាជ័យ រត់ចោលទូកក្ដារ និងសម្ភារមួយចំនួន ចូលទៅហាទៀងវិញ ។
ស្ដេចសៀមបានយាងត្រលប់មកបាងកកវិញហើយបានរៀបចំនាវាមួយកងរួច នាំទ័ពឡើងជិះសំពៅជាមួយព្រះអង្គម្ចាស់អង្គនន់រាមា ចេញដំណើរសំដៅមកហាទៀង វាយដណ្ដើមយកខែត្រនេះបាន និងចាប់ក្រុមគ្រួសារម៉ាក់តុងមួយចំនួនជាចំណាប់ខ្មាំង ឯម៉ាក់តុងបានរត់គេចខ្លួនបាត់ទៅ ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពជើងគោកសៀមមួយកង ដែលនៅក្រោមបញ្ជាការរបស់យមរាជសៀមម្នាក់ បានឆ្លងកាត់ព្រំដែនខ្មែរភាគខាងជើងធ្វើ ដំណើរកាត់នគរវត្ដ បាត់ដំបង និងពោធិ៍សាត់សំដៅមករករាជធានីឧត្ដុង្គ ។ ភ្យាតាក និងអ្នកអង្គនន់រាមា ក៏បានមកដល់ភ្នំពេញដែរ ដោយធ្វើដំណើរពីហាទៀងមកមិនដល់៦ថ្ងៃផង ព្រោះគ្មានជួបទ័ពទប់ទល់បន្ដិចណាសោះ ។
ដោយខ្លាចសៀមចាប់បាន ព្រះរាជាកម្ពុជាបាននាំព្រះរាជវង្សានុវង្ស និងបរិពារគេចចេញពីឧត្ដុង្គមកចុះនាវានៅកំពង់ហ្លួង ហើយធ្វើដំណើរទៅកាន់ត្រឡុងខ្លុះបាក់អញ្ចៀន ឱ្យលោកយមរាជដឹកនាំទ័ពនាំមុខ ប្រយុទ្ធយ៉ាងអង់អាចជាមួយទ័ពសៀម ។ ពួកអ្នកស្រុកដែលខ្លាចសៀមក៏រត់តាមព្រះរាជាទៅដែរ អ្នកខ្លះទៅដល់មាត់ក្រសះ និងអន្លង់ឫស្សី ខ្លះទៀតទៅដល់ត្រឡុងខ្លុះបាក់អញ្ចៀនដែរ ។
នៅពេលដែលព្រះរាជាកំពុងតែរត់គេចទៅនោះ ទ័ពភ្យាតាក និងអ្នកអង្គនន់រាមាបានធ្វើដំណើរតាមមាត់ទន្លេច្រាបឈាម ចាប់ស្រីៗ និងយករបស់របរអ្នកស្រុកដែលរត់ទៅមាត់ក្រសះអស់ទៅ ។
នៅពេលនោះហើយដែលពួកអាណ្ណាមចាប់ផ្ដើមធ្វើអន្ដរាគមន៍ (53) ដោយកេណ្ឌទ័ពមួយកងមកជួបគ្នាជាមួយនឹងទ័ពលោកយមរាជនៅពាម បញ្ចូសពាស ។ ទ័ពអាណ្ណាម និងខ្មែរបានទទួលជ័យជម្នះលើទ័ពសៀមរួចបានមកដេញភ្យាតាក និងអ្នកអង្គនន់ ចេញពីភ្នំពេញ ឱ្យធ្វើដំណើរទៅហាទៀងវិញ រួចទ័ពសៀម និងភ្យាតាក ក៏ចុះទូកទៅស្រុកសៀមវិញអស់ទៅ ។ ឯអ្នកអង្គនន់ ទ្រង់គង់នៅនឹងហាទៀងនេះជាមួយទ័ពសៀម៥រយនាក់ ប៉ុន្ដែបន្ទាប់មក បានទៅគង់នៅឯកំពតវិញ ដោយមិនអាចការពារហាទៀងទប់ទល់នឹងម៉ាក់តុងបាន ។ ទៅដល់កំពត ទ្រង់បានបន្ដជ្រើសរើសទ័ពបន្ថែមទៀតពីខែត្រជិតខាង ។
នៅភាគខាងជើង ទ័ពសៀមច្បាំងចេះតែចាញ់ជាញឹកញយ ។ ដល់ទទួលដំណឹងថា ភ្យាតាកចុះទូកជាមួយកងទ័ពចេញពីហាទៀងទៅវិញ ក៏យល់ថាខ្លួនកំពុងតែស្ថិតនៅក្នុងគ្រោះមហន្ដរាយហើយ បានបោះបង់ការប្រយុទ្ធ វិលត្រលប់ទៅស្រុកវិញដែរដោយនាំយកទៅជាមួយនូវឈ្លើយសឹក១ម៉ឺន នាក់ដែលគេបានប្រមូលផ្ដុំនៅពោធិ៍សាត់ ។ គេនិយាយថា មានអ្នកស្រុកជាច្រើនត្រូវស្លាប់ដោយអត់អាហារតាមផ្លូវ ។
នៅពេលអស់ទ័ពសៀមហើយ ទ័ពលោកយមរាជក៏បែកចេញពីទ័ពអាណ្ណាម ហើយធ្វើដំណើរទៅរកទ័ពអ្នកអង្គនន់រាមា ជួបគ្នានៅនឹងពាមរកា ក៏វាយឱ្យបរាជ័យទៅ (១៧៧១) ។
នៅចុងឆ្នាំ១៧៧១ ព្រះរាជាបានយាងមកគង់ជាបណ្ដោះអាសន្ននៅមាត់កណ្ដុរ ស្ថិតនៅលើទន្លេសាប ចម្ងាយ១០គីឡូម៉ែត្រពីភ្នំពេញ ។ ទ្រង់បានទទួលយករ៉េស៊ីដង់អាណ្ណាមម្នាក់ហៅ បាវហូ មកនៅនឹងព្រះរាជវាំង ។ ធ្វើយ៉ាងនេះ មានន័យថា ព្រះអង្គបានដាក់ព្រះរាជាណាចក្រនៅក្រោមអាណាព្យាបាលរបស់អាណ្ណាម ហើយ ។ បន្ទាប់មកព្រះរាជាបានយាងមកគង់នៅនឹងពាក់ព្រ័ត (54) រួចបានចាត់រាជទូតទៅបាងកក ចរចាសន្ដិភាពជាមួយភ្យាតាក ដោយលែងចាត់ស្ដេចសៀមថ្មីនេះថារាស្ដ្រសាមញ្ញមកជ្រែករាជសម្បត្ដិ ដូចកាលពីប៉ុន្មានឆ្នាំមុនទៀតហើយ ។ ភ្យាតាកមិនព្រមទទួលរាជទូតទាំងអស់នោះទេ ក៏បានឱ្យគេចាប់ឃុំទុក រួចផ្ញើរាជសារមួយមកថ្វាយព្រះរាជាកម្ពុជា និយាយថាការចរចាអាចនឹងមានទៅបានលុះណាតែទ្រង់បញ្ជូនព្រះមាតា និងរាជវង្សានុវង្សទាំងអស់ឱ្យទៅគង់នៅឯស្រុកសៀមសិន ។ ចំណែកឯម៉ាក់តុងវិញ គេក៏ចាប់ចរចាជាមួយស្ដេចសៀម ហើយហាក់ដូចជាបានបោះបង់ការគាំទ្រស្ដេចខ្មែរដែរ ហើយបានទទួលការអនុញ្ញាតពីភ្យាតាកឱ្យក្រុមគ្រួសារដែលស្ដេចសៀម ចាប់ទុកជាចំណាប់ខ្មាំងនៅឯបាងកកនោះវិលត្រលប់ទៅហាទៀងវិញ ។ ដើម្បីជាថ្នូរ ម៉ាក់តុងបានយល់ព្រមប្រគល់អ្នកអង្គម្ចាស់សៀមមួយអង្គដែលភៀសខ្លួន មកគង់នៅរាជវាំងកម្ពុជា ហើយដែលព្រះរាជាកម្ពុជាប្រកែកមិនព្រមប្រគល់ឱ្យទៅភ្យាតាក ។ ភ្យាតាកក៏នាំយកអ្នកអង្គម្ចាស់សៀមនោះទៅបាងកកវិញរួចធ្វើឃាតចោល ទៅ ។ នៅក្នុងឆ្នាំ១៧៧៤ ព្រះរាជាកម្ពុជាបានយាងចេញពីរាជដំណាក់ពាក់ព្រ័ត មកគង់នៅឯកោះចិន ជាកោះមួយនៅក្នុងទន្លេសាប ស្ថិតនៅចំពីមុខកំពង់ហ្លួង មិនទាន់ហ៊ានយាងត្រលប់ចូលរាជធានីវិញទេ ដោយខ្លាចព្រះអង្គម្ចាស់អង្គនន់រាមា ដែលកំពុងតែឃោសនារើសទ័ពនៅក្នុងអាណាខែត្រខាងលិច ចាប់ព្រះអង្គបាន ។
អនាធិបតេយ្យមានគ្រប់ទីកន្លែង នគរទាំងមូលវិលត្រលប់មករកភាពព្រៃផ្សៃឡើងវិញ ។ មានខែត្រជាច្រើនដែលមិនគោរពព្រះរាជា តែក៏មិនស្ដាប់បញ្ជារបស់ស្ដេចបះបោរដែរ ។ ចៅហ្វាយខែត្រប្រមូលពន្ធបាន តែមិនបានយកមកបង់ជូនរាជការទេ ឯអ្នកប្រមូលពន្ធត្រូវប្រជារាស្ដ្រដេញមិនឱ្យចូលក្នុងភូមិ ។ នៅកន្លែងខ្លះ ប្រជាជនត្រូវគេបង្ខំឱ្យបង់ពន្ធឱ្យភាគីទាំង២ ។ រាស្ដ្ររងទុក្ខវេទនា ជំងឺអាសន្នរោគរាតត្បាត ហើយជំងឺអុតបានធ្វើឱ្យអ្នកស្រុកស្លាប់អស់ជាច្រើន ។ រាជពង្សាវតារបាននិយាយថា នៅទីបញ្ចប់ ដោយទ្រង់មានមេត្ដាករុណាដល់ប្រជានុរាស្ដ្រខ្លាំងពេក ព្រះរាជាក៏សុខព្រះទ័យលះបង់រាជសម្បត្ដិថ្វាយដល់ព្រះអង្គនន់រាមា ជាគូប្រណាំងប្រជែង និងជាសត្រូវផង នៅក្នុងឆ្នាំ១៧៧៥ ។ ទ្រង់សោយរាជ្យបាន១៧ឆ្នាំ ហើយរជ្ជកាលរបស់ព្រះអង្គមានតែទុក្ខវេទនា ។