កម្រងប្រវត្តិសាស្រ្ត ខ្មែរ រៀបរៀង ឌីជីថល ដោយ លោក បឿន ចាន់ប៊ន- បរិញ្ញាប័ត្រ អក្សរសាស្រ្ត មនុស្សសាស្រ្ត Bachelor of Humanitarianism and Social Science ឯកទេស ភូមិសាស្រ្ត Geography Science និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ Master of Business Administration សម័យកាល មុន នគរភ្នំ 👉 👉 👉
សម័យកាល អាណាចក្រភ្នំ នគរភ្នំ 👉 👉 👉
សម័យកាល ចេនឡា 👉 👉 👉
សម័យកាល មហាអង្គរ 👉 👉 👉
សម័យកាល ចតុមុខ 👉 👉 👉
សម័យកាល ឧត្តុង 👉 👉 👉
សម័យកាល ភ្នំពេញ- បច្ចុប្បន្ន 👉 👉 👉

Prompts: To make an image map without frame with scale 900px X 1200 px of map to shows ដំណាក់កាលបែកបាក់៖ ចេនឡាដីគោក និង ចេនឡាទឹក (គ.ស ៧០៧ - ៨០២) ដែល (ទី១) បញ្ជីព្រះនាមព្រះមហាក្សត្រ និងអ្នកដឹកនាំសំខាន់ៗក្នុងសម័យចេនឡាដីគោក ឬ ចេនឡាខាងជើង និង ដូចគ្នាសម្រាប់ ចេនឡាទឹក ឬ ចេនឡាខាងត្បូង (ទី ២) សូមគូសវាសខ្សែព្រំដែន រវាង រដ្ឋចេនឡា ទាំងពីរ ដោយបញ្ជាក់ឈ្មោះទីតាំងភូមិសាស្រ្ត ឬ ទីក្រុង ឬ ខេត្តណា? សូមបន្ថែមព្រះនាមស្តេចនៅ ចេនឡាទឹក និង ចេនឡាដីគោក។ សូមបន្ថែមឈ្មោះរដ្ឋ ឬ នគរនៅជុំវិញ តំបន់ ចេនឡា ទាំង ០២។ សូមបញ្ជូលពណ៍តំបន់ ចេនឡាដីគោក។សូមបញ្ជូលទៅលើផែនទីអំពី បញ្ជីព្រះមហាក្សត្រនៅ ចេនឡាទឹក (Water Chenla) និង បញ្ជីព្រះមហាក្សត្រនៅ ចេនឡាដីគោក (Land Chenla)។. The image map may mentioned of water navigation or river stream network, name key historical chronology, add precise maritime trade ports along the coast or highlight the political movement of Kings or empirors, to modify any specific border lines,To drawing labelling text of earch states or kingdom. Adding an overview map.The title of an image and location or cities are in Khmer at top follow by English Version ផែនទីភូមិសាស្រ្តនយោបាយ ចេនឡាដីគោក និង ចេនឡាទឹក The Title of English is Water Chenla vs Land Chenla 707 CE-802 CE.
ផែនទីប្រវត្តិសាស្រ្តនយោបាយ ចេនឡាដីគោក និង ចេនឡាទឹក (គ.ស ៧០៧ - ៨០២)
ផែនទីប្រវត្តិសាស្រ្តនយោបាយ ចេនឡាដីគោក និង ចេនឡាទឹក (គ.ស ៧០៧ - ៨០២) ផែនទីប្រវត្តិសាស្រ្តនយោបាយ ចេនឡាដីគោក និង ចេនឡាទឹក (គ.ស ៧០៧ - ៨០២)
ផែនទីប្រវត្តិសាស្រ្តនយោបាយ ចេនឡាដីគោក និង ចេនឡាទឹក (គ.ស ៧០៧ - ៨០២)
Prompts: By looking to this attached map, please copy all texts and kindly make an image map without frame with scale 900px X 1200 px to demonstrate interrelation of key cities, kingdoms at the Malay Peninsular with the land both Land Chenla and Water Chenla, bilingual Titles and Labels,detailed Geography,olitical Activity and Maritime Trade. The image map may mentioned of water navigation or river stream network, name key historical chronology, add precise maritime trade ports along the coast or highlight the political movement of Kings or empirors, to modify any specific border lines,To drawing labelling text of earch states or kingdom. Adding an overview map.The title of an image and location or cities are in Khmer at top follow by English Version for example as Water Chenla is ចេនឡាទឹក Land Chenla ចេនឡាដីគោក" ផែនទីប្រវត្តិសាស្រ្តនយោបាយ ចេនឡាដីគោក និង ចេនឡាទឹក (គ.ស ៧០៧ - ៨០២) The Title of English is "Geo-Politic of Water Chenla vs Land Chenla 707 CE-802 CE.
ផែនទីប្រវត្តិសាស្រ្តនយោបាយ ចេនឡាដីគោក និង ចេនឡាទឹក (គ.ស ៧០៧ - ៨០២)
ផែនទីប្រវត្តិសាស្រ្តនយោបាយ ចេនឡាដីគោក និង ចេនឡាទឹក (គ.ស ៧០៧ - ៨០២) ផែនទីប្រវត្តិសាស្រ្តនយោបាយ ចេនឡាដីគោក និង ចេនឡាទឹក (គ.ស ៧០៧ - ៨០២)
កុរុងរុទ្រវម៌្មទី១ (អានថា: រុត-ទ្រៈ-វ-រៈ-មៈ) (ចិន:留陁跋摩, ភិងអ៊ិង:Liútuóbámó) (គ.ស ?-៥៥០) រជ្ជកាល (គ.ស ៥១៤-៥៥០) ព្រះអង្គគឺជាបុត្ររបស់ព្រះកៅណ្ឌិន្យជយវម៌្ម និង ស្រីស្នំម្នាក់ តែម្ដាយព្រះអង្គគ្មានជាប់ឈាមជ័រជាក្សត្រទេ ដែលតាមប្រពៃណី ព្រះអង្គគ្មានសិទ្ធិនឹងឡើងសោយរាជ្យឡើយ។ ព្រះអង្គបានធ្វើឃាតព្រះអង្គម្ចាស់ គុណវម៌្ម ព្រះរជ្ជទាយាទពេញច្បាប់ ដែលត្រូវជាបងប្អូនបង្កើតនឹងព្រះអង្គ តែមានម្ដាយខុសគ្នា។ មាតាព្រះគុណវម៌្ម ជាព្រះអគ្គមហេសី មានព្រះនាមព្រះនាងកុលប្រភាវតី។
ផែនទី កំណើតរដ្ឋចេនឡា ឆ្នាំ ៥៥០
បន្ទាប់ពីកើតមានព្រឹត្តិការណ៍សោកនាដកម្មនេះមក ព្រះនាងបានចូលទៅសាងសីល។ នៅក្នុងឆ្នាំ៥១៤ ដើម្បីដណ្ដើមរាជសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្មទី១ជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រវ្នំ។ គួរកត់សំគាល់ដែរថា ដោយសារតែស្ដេចរុទ្រវម៌្មទី១ឡើងសោយរាជ្យខុសទំនងបែបនេះហើយ ដែលបណ្ដាលឲ្យអាណាចក្រវ្នំមានភាពវឹកវរ រហូតដល់រលាយរលំអាណាចក្រវ្នំជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦។ ក្នុងសិលាចារឹកគេបានហៅស្ដេចអង្គនេះថា សាវ៌ភៅម ដូច្នេះហើយធ្វើអោយគេយល់ថា ទ្រង់ជាស្ដេចមួយអង្គទៀតផ្សេង នាមនេះគេសំរាប់ហៅចក្រវរ្តិន រឺ ស្ដេចចក្រពត្តិ
ការទូតសាសនា ព្រះអង្គបានបញ្ជូនទៅប្រទេសចិនជាច្រើនដងក្នុងចន្លោះឆ្នាំ៥១៧ និង៥៣៥។ រាជទូតនគរវ្នំបាននាំសួយថ្វាយ ស្ដេចចិននៅឆ្នាំ៥៣៩ ហើយបានទូលប្រាប់ទៅព្រះចៅក្រុងចិនថា នៅប្រទេសខ្លួនមានព្រះកេសមួយសសៃប្រវែង ៣ មាត្រ។ លុះទ្រង់ជ្រាបហើយព្រះចៅលាងវូទីទ្រង់ក៏បានចាត់ព្រះសង្ឃមួយអង្គនាមធេយុនប៉ាវ ឲ្យយកព្រះកេសនោះទៅប្រទេសចិនវិញ។ សិលាចារឹកសំស្ក្រឹតនៅបាទីនិយាយថាព្រះអង្គនៅសោយរាជ្យនៅឡើយ នៅពេលដែលគេកសាងសំណង់ខាងពុទ្ធសាសនាដែលមានចារក្នុងឯកសារនោះ។ បើតាមពង្សាវតាររាជវង្សលាងពុទ្ធសាសនាបានរុងរឿងណាស់ ឯកសារនេះនិយាយថាមានគណៈបេសកកម្មទូតចិនមួយ ត្រូវបានបញ្ជូនមកអាណាចក្រវ្នំនៅរវាងគ.ស ៥៣៥ និង៥៤៥ដើម្បីឲ្យអធិរាជនគរវ្នំបញ្ជូនអ្នកប្រាជ្ញ និងខាងគម្ពីរសាសនាមកចិនវិញ។ គ្រានោះមានឥណ្ឌាម្នាក់ឈ្មោះបរមាថ៌ រឺ គុណរតន៍បានមកនគរវ្នំ ព្រះចៅអធិរាជក៏បញ្ជូនវរជននេះនាំយកគម្ពីរជាច្រើនទៅកាន់ប្រទេសចិនវិញ នៅគ.ស ៥៤៦។ ជាបឋម ឯកសារចិនបានពណ៌នាថា ព្រះបាទ រុទ្ទ្រវម៌្ម បានសោយរាជសម្បតិ្តនៅទីក្រុង វយ្យាធបុរ: ដែលស្ថិតនៅចម្ងាយពីសមុទ្រ៥០០លី។ ព្រះរាជធានីនេះ មានទន្លេមួយហូរពីខាងជើង ឈៀងខាងលិច “ ពាយព្យ “ ទៅទិសខាងកើត ឆ្ពោះទៅរកសមុទ្រ ដែលជាទិសដៅរបស់ទន្លេមេគង្គ តាមដៃទន្លេមីថ នៅកម្ពុជាក្រោម។
ចេនឡាឆ្នាំ ៧០៦
Prompts: By looking to this attached map, please copy all texts and kindly make an image map without frame with scale 900px X 1200 px, bilingual Titles and Labels,detailed Geography,Political Activity and Maritime Trade. The image map may mentioned of water navigation or river stream network, add precise maritime trade ports along the coast, to modify any specific border lines,To drawing labelling text of earch states or kingdom. Adding an overview map.The title of an image and location or cities are in Khmer at top follow by English Version for example as Water Chenla is ចេនឡាទឹក Land Chenla ចេនឡាដីគោក" ផែនទីភូមិសាស្រ្តនយោបាយ កងទ័ពចម្ប៉ាវាយលុក លើកងទ័ព ចេនឡា ឆ្នាំ ៧០៦ The Title of English is "Geo-Politic of Champa troop invaded Chenla 706 CE
ផែនទីភូមិសាស្រ្តនយោបាយ កងទ័ពចម្ប៉ាវាយលុក លើកងទ័ព ចេនឡា ឆ្នាំ ៧០៦
ផែនទីភូមិសាស្រ្តនយោបាយ កងទ័ពចម្ប៉ាវាយលុក លើកងទ័ព ចេនឡា ឆ្នាំ ៧០៦
ផែនទី នគរទាំង ៧ ឬ ទេវតា ៧ អង្គរ នៃ ទេវតាចូលឆ្នាំខ្មែរបុរាណ
កំណត់ហេតុចិនខាងលើនេះ ក៏បានបន្ថែមសេចក្តីថា នៅឆ្នាំ៥១៥ នៃគ.ស. ព្រះរាជា រុទ្រ្ទវម៌្ម នៃនគរវ្នំ បានផ្ញើដង្វាយទៅស្តេចក្រុងចិន ដោយមានព្រះបដិមាតំណាងព្រះអង្គមួយធ្វើពីឈើក្រអូប ដែលមកពីប្រទេសក្លិង្គ សិក សូឡូ (សាលា) និងផ្កាហួស៊ី និងឈើខ្លឹមចន្ទជាច្រើនប្រភេទផង។ សូម រំលឹកដែរថា ព្រះសម្មាសម្ពុទ្ធទ្រង់បានចូលព្រះបរិនិព្វាន នៅក្រោមដើមសាលា ដែលជាឈើមួយ ប្រភេទ។
Prompts: By looking to this attached map, please copy all both Khmer and English texts and kindly make an image map without frame with scale 900px X 1200 px, bilingual Titles and Labels,detailed Geography,Political Activity and Maritime Trade. The image map address land level or mountain icon map and mentiones of water navigation or river stream network, add precise maritime trade ports along the coast, to modify any specific border lines,To drawing labelling text of earch states or kingdom. Adding an overview map.The title of an image and location or cities are in Khmer at top follow by English Version for example as Water Chenla is ចេនឡាទឹក Land Chenla ចេនឡាដីគោក" ផែនទីភូមិសាស្រ្តនយោបាយ បណ្តារដ្ឋជុំវិញ រដ្ឋចេនឡា ឆ្នាំ ៥៥០ The Title of English is "Geo-Politic of States Surrounding Chenla 550 CE
ផែនទីភូមិសាស្រ្តនយោបាយ បណ្តារដ្ឋជុំវិញ រដ្ឋចេនឡា ឆ្នាំ ៥៥០
ផែនទីភូមិសាស្រ្តនយោបាយ បណ្តារដ្ឋជុំវិញ រដ្ឋចេនឡា ឆ្នាំ ៥៥០
ក្រោយនេះបន្តិច គឺនៅឆ្នាំ៥៣៩ នៃគ.ស.ព្រះបាទរុទ្ទ្រវម៌្ម បានផ្ញើប្រតិភូទូតខ្មែរទៅកាន់រាជធានី នៃរាជវង្សលាងណានកិន ដោយនាំទៅជាមួយនូវសត្វរមាសរស់មួយ និងរបស់របសរមួយចំនួនរបស់ នគរវ្នំ។ ព្រះបាទរុទ្ទ្រវម៌្ម បានប្រាប់ទៅចិនថា ព្រះអង្គមានសារីរិកធាតុ និងសក់មួយសសៃរបស់ព្រះពុទ្ធ អង្គ ដែលមានប្រវែងដល់ទៅ ៣ មាត្រ ៣០។ ព្រះចៅអធិរាជនៃសន្តតិវង្សលាង ក៏បានផ្ញើព្រះភិក្ខុថាំងប៉ាវឡៅ និមន្តទៅកាន់នគរវ្នំ ដើម្បីសូមដង្ហែព្រះសីរិកធាតុដ៏មានតម្លៃនោះ។ វត្តមានរបស់សិលាចារឹកមួយផ្ទាំងនៅប្រាសាទតាព្រហ្មនៃទន្លេបាទី ដែលចារឡើងដោយ ព្រះបាទរុទ្រវម៌្ម នាសតវត្សរ៍ទី៦នៃគ.ស ព្រមទាំងវត្តមាននៃសសរពេជ្រមួយកំណាត់ ជារចនាបថ សម្បូរណ៍ព្រៃគុហ៍ នៅទីនេះ សឲ្យឃើញថា តំបន់នេះធ្លាប់មានតួនាទីយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងអតីតកាល។ សិលាចារឹកខាងលើនេះ ដែលបានបកប្រែដោយលោកហ្សក-សឺដេស បានធ្វើការរៀបរាប់ឲ្យដឹងថា ព្រះបាទរុទ្រវម៌្មទី១ ជាព្រះរាជបុត្ររបស់ព្រះបាទកៅណ្ឌិន្យជយវម៌្ម ព្រះអង្គកាន់ព្រះពុទ្ធសាសនា ហើយគោរពសក្ការ:ព្រះបរមសរីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង។ ថ្វីត្បិតតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងរជ្ជកាលព្រះមហាក្សត្ររុទ្រវម៌្មទី១ ប៉ុន្តែព្រហ្មញ្ញសាសនានៅតែរក្សាឥទ្ធិពលលើសង្គមយ៉ាងខ្លាំងក្លាដែរ ដោយហេតុថាភាសាខ្មែរ មានលក្ខណ:ជា សំយោគ។
Prompts: By scanning to this attached map, please do copy all labels texts and kindly make an image map without frame with scale 900px X 1200 px, bilingual Titles and Labels,detailed Geography,Political Activity and Maritime Trade. The image map address land level or mountain icon map and mentiones of water navigation or river stream network, add precise maritime trade ports along the coast, to modify any specific border lines,To drawing labelling text of earch states or kingdom. Adding an overview map.The title of an image and location or cities are in Khmer at top follow by English Version for example as Water Chenla is ចេនឡាទឹក Land Chenla ចេនឡាដីគោក" ផែនទីភូមិសាស្រ្តនយោបាយ បណ្តារដ្ឋជុំវិញ រដ្ឋចេនឡា ឆ្នាំ ៥៥០ The Title of English is "Geo-Politic of States Surrounding Chenla 550 CE
ផែនទីភូមិសាស្រ្តនយោបាយ បណ្តារដ្ឋជុំវិញ រដ្ឋចេនឡា ឆ្នាំ ៥៥០
តាមសិលាចារឹក k54 នៃអង្គជំនីកវិញ ដែលមានកាលបរិច្ឆេតយ៉ាងច្បាស់លាស់ គឺឆ្នាំ៥៥១ នៃ គ.ស ដែលត្រូវនឹងឆ្នាំ ៦២៩ នៃគ.ស យើងអាចដឹងទៀតថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រខ្មែរអង្គនេះ មានការសាងសង់នូវព្រះសិវលិង្គថ្ម និងអាស្រមមួយដែលមានឈ្មោះថា រុទ្រស្រម។ បូជនីយដ្ឋាននេះ បានសាងសង់ឡើងដោយព្រាហ្មម្នាក់ឈ្មោះ វិឡាវិន័យ ដោយអំណោយជាទ្រព្យ និងជាអ្នកបំរើទេវស្ថាន នេះ ពីសំណាក់មន្ត្រីម្នាក់ឈ្មោះ សិវទត្ត មានងារជា ប៉ោញ។
Prompts: By scanning to this attached map, please do overlay all labels texts, the states boundary line of Siam, Laos, Vietnam, Champa at that time into your new image map without frame with scale 900px X 1200 px, bilingual Titles and Labels,detailed Geography,Political Activity and Maritime Trade. The image map address land level or mountain icon map and mentiones of water navigation or river stream network, add precise maritime trade ports along the coast, to modify any specific border lines,To drawing labelling text of earch states or kingdom. Adding an overview map.The title of an image and location or cities are in Khmer at top follow by English Version for example as Water Chenla is ចេនឡាទឹក Land Chenla ចេនឡាដីគោក" ផែនទីភូមិសាស្រ្តនយោបាយ ប្រទេសខ្មែរសតវត្សទី១៦ មុនបែកបន្ទាយលង្វែក The Title of English is "Geo-Politic of Territory covering Pre-Fail's Longvek Kingdom 16th Century
ផែនទីភូមិសាស្រ្តនយោបាយ ប្រទេសខ្មែរសតវត្សទី១៦ មុនបែកបន្ទាយលង្វែក
ពាក្យ រុទ្រស្រម មានន័យថាអាស្រមរបស់ព្រះរុទ្រ ដែលជាឈ្មោះរបស់ព្រះសិវ:ឬព្រះឥសូរដែល មានសញ្ញានិមិត្ត ជាព្រះសិវលិង្គនាសម័យមុនអង្គរ។ ចំពោះយើង យើងជឿថាវត្តមានរបស់ពាក្យនេះ នៅទីនេះមានន័យថា ថ្វីត្បិតតែឈ្មោះរបស់ព្រះឥសូរក៏មែនពិត ក៏ប៉ុន្តែព្រាហ្មណ៍វិឡាវិន័យ ដែលបានសាង សង់អាស្រមនេះឡើងនោះ គឺក្នុងបំណងដ៏ពិសិដ្ឋមួយ ដើម្បីឧទ្ទិសដល់ព្រះរុទ្រវម៌្ម ដែលជាបុព្វការីរបស់ខ្លួនដែរ។
នយោបាយនគរវ្នំបានធ្លាក់ចុះនៅសតវត្សទី៦ និងត្រូវបានលេបត្របាក់ដោយចេនឡា ដែលយើងមិនអាចប្រកែកបានថាគឺជាពួកក្មេរ។ សិលាចារឹកខ្មែរលើកដំ បូងបានចុះកាលបរិច្ឆេទដោយខ្លីបន្តបន្ទាប់ពីការធ្លាក់ចុះនៃនគរវ្នំ បានចារថានៅកម្ពុជាភាគខាងត្បូង ខ្មែរបានតាំងលំនៅរួចទៅហើយនៅឯទឹកដីកម្ពុជាភាគខាងក្រោម។ លោកវីខខឺរីបានឲ្យយោបល់ថា"តាមភស្តុតាង បច្ចុប្បន្នវាមិនអាចទៅរួចទេ ដោយអះអាងថានគរវ្នំជាតំបន់មួយ ដែលពួកអ្នកកាន់កាប់នគរនេះ មិនមែនជាជនជាតិខ្មែរ"។ វ្នំត្រូវបានចាត់ទុកថាជានគរខ្មែរទីមួយ និងជានគរមុននៃមហាណាចក្រខ្មែរ។ ក្នុង កាលៈទេសៈជាមួយគ្នានេះដែរ នគរវ្នំ មិនបានស្គាល់សុខសន្តិភាពទេ។ ការធ្វើឃាតព្រះរាជទាយាទ និងការដណ្ដើមយករាជសម្បត្តិរបស់កុរុងរុទ្រវម៌្ម មិនបានទទួលការគាំទ្រពេញចិត្តអំពីសំណាក់នាម៉ឺនមន្ត្រីមេទ័ពគ្រប់ ស្រទាប់ជាន់ថ្នាក់ជាទូទៅទេ។ ព្រះញាតិវង្សដែលជាទាយាទរបស់ព្រះគុណវម៌្ម កាលបើដឹងក្ដីពេញវ័យកាលណា បានប្រមូលផ្ដុំក្រុមបក្សពួកលើកកងទ័ពវាយប្រហារ បង្កើតចលាចល រំជើបរំជួល អសន្តិសុខគ្រប់ទិសទីក្នុងនគរ ដើម្បីទាមទារដណ្ដើមយករាជបល្ល័ង្កមកវិញ។ សង្គ្រាមផ្ទៃក្នុង ក្នុងចន្លោះគ.ស ៥៤០‑៥៥០ បានបណ្ដាលឲ្យនគរវ្នំបែកបាក់ប្រេះឆា លែងមានឯកភាព ក្លាយទៅជានគរតូចៗឯករាជ្យដាច់ពីគ្នា។ នាព្រឹត្តិការណ៍ច្របូកច្រប់ សង្គ្រាមផ្ទៃក្នុងនេះ គេពុំបានដឹងដោយច្បាស់ពិតប្រាកដ ថាតើកុរុងរុទ្រវម៌្ម បានដាក់រាជ្យ ឬបានបាត់បង់ជីវិតឡើយ។ គេត្រឹមតែដឹងថា ក្នុងសម័យកាលនោះ ព្រះរាជបល្ល័ង្កនៅទំនេរគ្មានស្ដេចសោយរាជ្យ ហើយបក្សពួកក្រុមគ្រួសារកូនចៅព្រះគុណវម៌្មដណ្ដើមយកបានព្រះរាជធានីវ្យាធបុរ។ ទោះបីជាក្រុមកូនចៅព្រះគុណវម៌្មយកជ័យជំនះ កាន់កាប់ត្រួតត្រានគរវ្នំបានក៏ដោយ ក៏សង្គ្រាមផ្ទៃក្នុងរវាងខ្មែរនឹងខ្មែរមិនទាន់បានចប់សព្វគ្រប់ មានសុខសន្តិភាពដែរ។ ចម្បាំង អសន្តិសុខ និងចលាចលនៅតែមានបន្តជាប់ជានិច្ច។ ពីព្រោះនគរដែលចំណុះទាំងប៉ុន្មានឆ្លៀតឱកាសនេះដើម្បីរើបម្រះ ប្រកាសយកឯករាជ្យភាពតែរៀងៗខ្លួន។ មានដូចជា នគរកម្វុជ ដែលអ្នកដំណើរចិនបានដាក់ឈ្មោះថា ចេនឡា ជាដើម។ នគរកម្វុជ ប្រហែលជាបានកកើតនៅក្នុងសតវត្សទី៥។
សេដ្ឋកិច្ចកាលនោះ កំពង់ផែខ្មែរដ៏ធំស្ថិតនៅអូរកែវ គឺជាកំពង់ផែអន្តរជាតិដែលមានទូកសំពៅប្រទេសជិតឆ្ងាយ ដូចជា ចិន ឥណ្ឌា បច្ចុប្បន្នប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាដើម ចេញចូល ទាក់ទងរកស៊ីផ្ដោះប្ដូរទំនិញ។ ពួកឈ្មួញនៅទ្វីបអ៊ឺរ៉ុប ដូចជា ទីក្រុងរ៉ូម ក៏បានចេញចូលមកធ្វើជំនួញដល់ទីក្រុងកំពង់ផែអូរកែវដែរ។ មូលហេតុដែលអនុញ្ញាតឲ្យគេហ៊ានអះអាងដូច្នេះ ពីព្រោះនៅក្នុងទឹកដីកំពង់ផែនេះ គេបានរកឃើញត្រាជាអក្សរសំស្ក្រឹត មេដាយមាសរូបព្រះចៅអធិរាជ អង់តូណាំង (Antonin) នៃចក្រភពរ៉ូម ដែលមានចំណាស់ពីគ.ស ១៥០ និងគ្រឿងគ្រៅប្រដាប់ប្រដាប្រើប្រាស់ជាច្រើនទៀតរបស់ជនជាតិដែលរស់នៅតាមសមុទ្រមេឌីទែរ៉ានេ។
ត្រឹមឆ្នាំ ៦០២ នៅប្រទេសវៀតណាម
សម័យកាលនៃការត្រួតត្រារបស់ចិន (១១១ម.គ.– ៩៣៨ គ.ស.) កែប្រែ
ក្នុងឆ្នាំ១១១ម.គ. កងទ័ពចិនបានឈ្លានពាន ណាម វៀត ហើយបង្កើតឡើងតំបន់ថ្មីៗ គៀវ ឈី (Giao Chỉ,ចិន:交趾 pinyin: ជាវជឺ, ឥឡូវដីសណ្ដទន្លេក្រហម ) គូអ៊ុ ឆាន (Cửu Chân) ពីថ្រាញ់ វ៉ា (Thanh Hoá) ដល់ ហា ទៀង (Hà Tĩnh) និង ញ៉ាត ណាម (Nhật Nam) បច្ចុប្បន្ននេះ ពីខ្វាង ប៊ិញ (Quảng Bình) ដល់ ហួ (Huế) សព្វថ្ងៃនេះ ។ ពេលនោះពួកចិនដែលជាចៅហ្វាយខេត្ត និងមន្ត្រីកំពូលៗ ដែលជាអភិជនដើមកំណើតវៀតណាម (ឡាក់ ហ៊ៅ = Lạc Hầu, ឡាក់ ទួង = Lạc Tướng) នៅតែបានគ្រប់គ្រងតាមតំបន់ភ្នំខ្ពស់ៗខ្លះៗដែរ ។
ក្នុងឆ្នាំ៤០ គ.ស. ការបះបោរដ៏ជោគជ័យមួយប្រឆាំងនឹងការគ្រប់គ្រងដ៏យង់ឃ្នងដោយចៅហ្វាយខេត្តហាន តូ ឌិញ (Tô Định, ចិន:ស៊ូ ទីង = 蘇定 pinyin: Sū Dìng) ដែលបានដឹកនាំដោយ ស្ត្រីអភិជនម្នាក់ ទ្រុង ថ្រាក់ (Trưng Trắc) និងបងប្អូនរបស់នាង ទ្រុង ញី (Trưng Nhị) បានកាន់កាប់ឡើងវិញនូវរដ្ឋទាំង៦៥ (រួមទាំងគ័ងស៊ីសម័យទំនើបនេះ) ហើយ ទ្រុង ថ្រាក់ បានក្លាយជាម្ចាស់ក្សត្រី ទ្រុង នូ វុង (Trưng Nữ Vương) ។ ក្នុងឆ្នាំ៤២គ.ស. ព្រះចៅអធិរាជគ័ងអ៊ូនៃរាជវង្សហាន បានបញ្ជូនមេទ័ពដ៏ល្បីរបស់ព្រះអង្គ ម៉ា វៀន (Mã Viện, ចិន:ម៉ាយាន = Ma Yuan) ដើម្បីបង្ក្រាបការបះបោរ ។ បន្ទាប់ពីយុទ្ធនាការយ៉ាងស្មុគស្មាញមួយមក ម៉ា យាន បានកម្ចាត់ម្ចាស់ក្សត្រីទ្រុង ដែលក្រោយមកទ្រង់បានធ្វើអត្តឃាតខ្លួនឯងសុគតទៅ ។ មកទល់សព្វថ្ងៃ បងប្អូនស្រីត្រកូលទ្រុង ត្រូវបានដឹងនៅក្នុងប្រទេសវៀតណាមថាជានិមិត្តរូបជាតិនៃស្ត្រីវៀតណាម ។ ដោយបានរៀនមេរៀនមួយពីពួកអ្នកបះបោរត្រកូលទ្រុងមក ហាន និងរាជវង្សចិនដែលសោយរាជ្យបន្តៗទៀត បានដាក់វិធានការ ដើម្បីកាត់បន្ថយអំនាចនៃពួកអភិជនវៀតណាមចេញ ។ ឥស្សរជនវៀតណាម អាចនឹងបានបង្ខិតបង្ខំឲរស់នៅលាយឡំក្នុងនយោបាយ និងវប្បធ៌មចិន ។ យ៉ាងណាក៏ដោយ ស្ត្រីម្នាក់ផ្សេងទៀត ទ្រៀវ ធី ទ្រិញ (Triệu Thị Trinh) ដែលគេបានស្គាល់ថជាទូទៅថាជាអ្នកស្រីទ្រឿវ (បា ទ្រៀវ = Bà Triệu) បានដឹកនាំការបះបោរមួយទៀតដែលបន្តរហូតដល់ឆ្នាំ ២៤៨ គ.ស. ។
កំឡុងរាជវង្សថាង វៀតណាមត្រូវបានហៅថា អណ្ណាម (គៀវ ចូវ = Giao Châu) រហូតដល់ដើមសតវត្សទី១០នៃ គ.ស. ។ គៀវឈី (Giao Chỉ) (ដែលមានរាជធានីនៅក្បែរៗខេត្តបាក់ និញ = Bắc Ninh សព្វថ្ងែនេះ ) បានក្លាយជាទីប្រជុំជនដោះដូរពាណិជ្ជកម្មយ៉ាងរស់រវើក ដែលទទួលបានទំនិញពីសមុទ្រខាងត្បូង ។ ប្រវត្តិសាស្ត្រនៃចុងរាជវង្សហាន (ហៅ ហាន ធូ = Hậu Hán Thư, ចិន:ហៅ ហានស៊ូ = Hou Hanshu) បានកត់ត្រាថាក្នុងឆ្នាំ ១៦៦ គ.ស. បេសកជនទីមួយមកពីចក្រភពរ៉ូម ទៅដល់ប្រទេសចិនតាមរយះច្រកនេះ ហើយនិងពួកឈ្មួញក៏មកតាមច្រកនេះយ៉ាងរហ័សដែរ ។ រឿងនិទានវ៉ី (Wei) សតវត្សទី៣ (ងុយ លុក = Ngụy Lục, "វ៉ីលូ = Weilue") បានបកស្រាយអំពីផ្លូវទឹកមួយ (ទន្លេក្រហម) ពីជាវជឺ ទៅកាន់អ្វីដែល គឺជាយូណានខាងត្បូងឥឡូវនេះ ។ ពីទីនោះទៅ ទំនិញត្រូវបានយកឡើងដីគោកទៅពាសពេញប្រទេសចិន កាត់តាមតំបន់មួយចំនួន នៃឃុនមិង(Kunming) និងឆឹងទូ(Chengdu) សម័យថ្មីនេះ ។
នៅក្នុងពេលតំណាលគ្នានេះដែរ នៅវៀតណាមកណ្ដាលបច្ចុប្បនេះ ធ្លាប់មានការបះបោរបានសម្រេចមួយនៃពួកជនជាតិចាម ។ រាជវង្សចិនខ្លះ បានហៅថា លីន អ៊ី (Lin-Yi) (ភូមិលីន) ។ ពេលក្រោយមកទៀតបានក្លាយជានគរមួយដ៏មានអំនាច ចាម្ប៉ា ដែលលាតសន្ធឹងពី ខ្វាង ប៊ិញ (Quảng Bình) ដល់ ផាន់ ធាត (Phan Thiết, ឥឡូវ ប៊ិញ ធួន = Bình Thuận) ។
ក្នុងសម័យរវាងការចាប់ផ្ដើមយុគនៃការបែកបាក់ប្រទេសចិនដល់សម័យរាជវង្សថាង ពួកអ្នកបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនជាច្រើនបានចូលរួមគ្នាដូចជា ពួកលី បុន (Lý Bôn)និងមេទ័ព និងទាយាទរបស់លោក ទ្រៀវ ខ្វាង ផាច់ (Triệu Quang Phục) និងក្រុមពួកម៉ាយ ថាច់ លាន់ (Mai Thúc Loan) និងផុង ហុង (Phùng Hưng) ។ ក្នុងចំនោមពួកគេទាំងអស់ ជាចុងក្រោយបានបរាជ័យទាំងអស់ ក៏ប៉ុន្តែគួរឲកត់សំគាល់ខ្លាំងបំផុតគឺ លី បុន និងទ្រៀវ ខ្វាង ផាច់ រាជវង្សលីដែលនាំមុខគេរបស់ពួកគេ បានកាន់កាប់អស់រយះពេលកន្លះសតវត្ស (៥៤៤ គ.ស.ដល់ ៦០២ គ.ស.) មុនពេលរាជវង្សសួយចិន បានធ្វើសញ្ជ័យអាណាចក្រ វ៉ាន សួន (Vạn Xuân) របស់ពួកគេម្ដងទៀត ។
រុទ្រវម៌្ម (ភ្វូណាន)
សាវ៌ភៅម រឺ ចក្រវរ្តិន
រជ្ជកាល គ.ស ៥១៤-៥៥០
រាជ្យមុន កុរុងគុណវម៌្ម
រាជ្យបន្ត កុរុងប្រថិវេន្ទ្រវម៌្ម
បុត្រ ប្រថិវេន្ទ្រវម៌្ម, វីរវម៌្ម
វង្ស កៅណ្ឌិន្យវម៌្ម
សន្តតិវង្ស កៅណ្ឌិន្យវម៌្ម
បិតា កុរុងកៅណ្ឌិន្យជយវម៌្ម
មាតា ស្នំ
ប្រសូត វ្យាធបុរ
សុគត គ.ស ៥១៤
វ្យាធបុរ
សាវ៌ភៅម រឺ ចក្រវរ្តិន រុទ្រវម៌្ម (អានថា: រុត-ទ្រៈ-វ-រៈ-មៈ) (ចិន:留陁跋摩, ភិងអ៊ិង:Liútuóbámó រឺ លៀវធួកប៉ាម័រ, យ៉ាត់ផេង:lau4tuóbat6mo4 ឡោវធួប៉ាត់ម៉ ជាកន្តាំង) (គ.ស ?-៥៥០) រជ្ជកាល (គ.ស ៥១៤-៥៥០) ព្រះអង្គគឺជាបុត្ររបស់ព្រះកៅណ្ឌិន្យជយវម៌្ម និង ស្រីស្នំម្នាក់ តែម្ដាយព្រះអង្គគ្មានជាប់ឈាមជ័រជាក្សត្រទេ ដែលតាមប្រពៃណី ព្រះអង្គគ្មានសិទ្ធិនឹងឡើងសោយរាជ្យឡើយ។ ព្រះអង្គបានធ្វើឃាតព្រះអង្គម្ចាស់ គុណវម៌្ម ព្រះរជ្ជទាយាទពេញច្បាប់ ដែលត្រូវជាបងប្អូនបង្កើតនឹងព្រះអង្គ តែមានម្ដាយខុសគ្នា។ មាតាព្រះគុណវម៌្ម ជាព្រះអគ្គមហេសី មានព្រះនាមព្រះនាងកុលប្រភាវតី។ បន្ទាប់ពីកើតមានព្រឹត្តិការណ៍សោកនាដកម្មនេះមក ព្រះនាងបានចូលទៅសាងសីល។ នៅក្នុងឆ្នាំ៥១៤ ដើម្បីដណ្ដើមរាជសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្មជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្វូណាន។ គួរកត់សំគាល់ដែរថា ដោយសារតែស្ដេចរុទ្រវម៌្មឡើងសោយរាជ្យខុសទំនងបែបនេះហើយ ដែលបណ្ដាលឲ្យអាណាចក្រភ្វូណានមានភាពវឹកវរ រហូតដល់រលាយរលំអាណាចក្រភ្វូណានជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦។ ក្នុងសិលាចារឹកគេបានហៅស្ដេចអង្គនេះថា សាវ៌ភៅម ដូច្នេះហើយធ្វើអោយគេយល់ថា ទ្រង់ជាស្ដេចមួយអង្គទៀតផ្សេង នាមនេះគេសម្រាប់ហៅចក្រវរ្តិន រឺ ស្ដេចចក្រពត្តិ។
ការទូតសាសនា ព្រះអង្គបានបញ្ជូនទៅប្រទេសចិនជាច្រើនដងក្នុងចន្លោះឆ្នាំ៥១៧ និង៥៣៥។ រាជទូតនគរភ្វូណានបាននាំសួយថ្វាយ ស្ដេចចិននៅឆ្នាំ៥៣៩ ហើយបានទូលប្រាប់ទៅព្រះចៅក្រុងចិនថា នៅប្រទេសខ្លួនមានព្រះកេសមួយសរសៃប្រវែង ៣ មាត្រ។ លុះទ្រង់ជ្រាបហើយព្រះចៅលាងអ៊ូទីទ្រង់ក៏បានចាត់ព្រះសង្ឃមួយអង្គនាមធេយុនប៉ាវ ឲ្យយកព្រះកេសនោះទៅប្រទេសចិនវិញ។ សិលាចារឹកសំស្ក្រឹតនៅបាទីនិយាយថាព្រះអង្គនៅសោយរាជ្យនៅឡើយ នៅពេលដែលគេកសាងសំណង់ខាងពុទ្ធសាសនាដែលមានចារក្នុងឯកសារនោះ។ បើតាមពង្សាវតាររាជវង្សលាងពុទ្ធសាសនាបានរុងរឿងណាស់ ឯកសារនេះនិយាយថាមានគណៈបេសកកម្មទូតចិនមួយ ត្រូវបានបញ្ជូនមកអាណាចក្រភ្វូណាននៅរវាងគ.ស ៥៣៥ និង៥៤៥ដើម្បីឲ្យអធិរាជនគរភ្វូណានបញ្ជូនអ្នកប្រាជ្ញ និងខាងគម្ពីរសាសនាមកចិនវិញ។ គ្រានោះមានឥណ្ឌាម្នាក់ឈ្មោះបរមាថ៌ រឺ គុណរតន៍បានមកនគរភ្វូណាន ព្រះចៅអធិរាជក៏បញ្ជូនវរជននេះនាំយកគម្ពីរជាច្រើនទៅកាន់ប្រទេសចិនវិញ នៅគ.ស ៥៤៦។ ជាបឋម ឯកសារចិនបានពណ៌នាថា ព្រះបាទ រុទ្រវម៌្ម បានសោយរាជសម្បតិ្តនៅទីក្រុងវ្យាធបុរ: ដែលស្ថិតនៅចម្ងាយពីសមុទ្រ៥០០លី។ ព្រះរាជធានីនេះ មានទន្លេមួយហូរពីខាងជើង ឈៀងខាងលិច “ ពាយព្យ “ ទៅទិសខាងកើត ឆ្ពោះទៅរកសមុទ្រ ដែលជាទិសដៅរបស់ទន្លេមេគង្គ តាមដៃទន្លេមីថ នៅកម្ពុជាក្រោម។
កំណត់ហេតុចិនខាងលើនេះ ក៏បានបន្ថែមសេចក្តីថា នៅឆ្នាំ៥១៥ នៃគ.ស. ព្រះរាជា រុទ្រវម៌្ម នៃនគរភ្វូណាន បានផ្ញើដង្វាយទៅស្តេចក្រុងចិន ដោយមានព្រះបដិមាតំណាងព្រះអង្គមួយធ្វើពីឈើក្រអូប ដែលមកពីប្រទេសក្លិង្គ សិក សូឡូ (សាលា) និងផ្កាហួស៊ី និងឈើខ្លឹមចន្ទជាច្រើនប្រភេទផង។ សូម រំលឹកដែរថា ព្រះសម្មាសម្ពុទ្ធទ្រង់បានចូលព្រះបរិនិព្វាន នៅក្រោមដើមសាលា ដែលជាឈើមួយ ប្រភេទ។
ក្រោយនេះបន្តិច គឺនៅឆ្នាំ៥៣៩ នៃគ.ស.ព្រះបាទរុទ្រវម៌្ម បានបញ្ជូនប្រតិភូទូតខ្មែរទៅកាន់រាជធានី នៃរាជវង្សលាងណានកិន ដោយនាំទៅជាមួយនូវសត្វរមាសរស់មួយ និងរបស់របរមួយចំនួនរបស់ នគរភ្វូណាន។ ព្រះបាទរុទ្រវម៌្ម បានប្រាប់ទៅចិនថា ព្រះអង្គមានសារីរិកធាតុ និងសក់មួយសរសៃរបស់ព្រះពុទ្ធ អង្គ ដែលមានប្រវែងដល់ទៅ ៣ មាត្រ ៣០។ ព្រះចៅអធិរាជនៃសន្តតិវង្សលាង ក៏បានផ្ញើព្រះភិក្ខុថាំងប៉ាវឡៅ និមន្តទៅកាន់នគរភ្វូណាន ដើម្បីសូមដង្ហែព្រះសីរិកធាតុដ៏មានតម្លៃនោះ។ វត្តមានរបស់សិលាចារឹកមួយផ្ទាំងនៅប្រាសាទតាព្រហ្មនៃទន្លេបាទី ដែលចារឡើងដោយ ព្រះបាទរុទ្រវម៌្ម នាសតវត្សរ៍ទី៦នៃគ.ស ព្រមទាំងវត្តមាននៃសសរពេជ្រមួយកំណាត់ ជារចនាបថ សម្បូរណ៍ព្រៃគុហ៍ នៅទីនេះ សឲ្យឃើញថា តំបន់នេះធ្លាប់មានតួនាទីយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងអតីតកាល។ សិលាចារឹកខាងលើនេះ ដែលបានបកប្រែដោយលោកហ្សក-សឺដេស បានធ្វើការរៀបរាប់ឲ្យដឹងថា ព្រះបាទរុទ្រវម៌្ម ជាព្រះរាជបុត្ររបស់ព្រះបាទកៅណ្ឌិន្យជយវម៌្ម ព្រះអង្គកាន់ព្រះពុទ្ធសាសនា ហើយគោរពសក្ការ:ព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង។ ថ្វីត្បិតតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងរជ្ជកាលព្រះមហាក្សត្ររុទ្រវម៌្ម ប៉ុន្តែព្រហ្មញ្ញសាសនានៅតែរក្សាឥទ្ធិពលលើសង្គមយ៉ាងខ្លាំងក្លាដែរ ដោយហេតុថាភាសាខ្មែរ មានលក្ខណ:ជា សំយោគ។
តាមសិលាចារឹក K.៥៤ នៃអង្គជំនីកវិញ ដែលមានកាលបរិច្ឆេទយ៉ាងច្បាស់លាស់ គឺឆ្នាំ៥៥១ នៃ គ.ស ដែលត្រូវនឹងឆ្នាំ ៦២៩ នៃគ.ស យើងអាចដឹងទៀតថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រខ្មែរអង្គនេះ មានការសាងសង់នូវព្រះសិវលិង្គថ្ម និងអាស្រមមួយដែលមានឈ្មោះថា រុទ្រស្រម។ បូជនីយដ្ឋាននេះ បានសាងសង់ឡើងដោយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឡាវិន័យ ដោយអំណោយជាទ្រព្យ និងជាអ្នកបម្រើទេវស្ថាន នេះ ពីសំណាក់មន្ត្រីម្នាក់ឈ្មោះ សិវទត្ត មានងារជា ប៉ោញ។
ពាក្យ រុទ្រស្រម មានន័យថាអាស្រមរបស់ព្រះរុទ្រ ដែលជាឈ្មោះរបស់ព្រះសិវ:ឬព្រះឥសូរដែល មានសញ្ញានិមិត្ត ជាព្រះសិវលិង្គនាសម័យមុនអង្គរ។ ចំពោះយើង យើងជឿថាវត្តមានរបស់ពាក្យនេះ នៅទីនេះមានន័យថា ថ្វីត្បិតតែឈ្មោះរបស់ព្រះឥសូរក៏មែនពិត ក៏ប៉ុន្តែព្រាហ្មណ៍វិឡាវិន័យ ដែលបានសាងសង់អាស្រមនេះឡើងនោះ គឺក្នុងបំណងដ៏ពិសិដ្ឋមួយ ដើម្បីឧទ្ទិសដល់ព្រះរុទ្រវម៌្ម ដែលជាបុព្វការីរបស់ខ្លួនដែរ។
នយោបាយ
នគរភ្វូណានបានធ្លាក់ចុះនៅសតវត្សទី៦ និងត្រូវបានលេបត្របាក់ដោយចេនឡា ដែលយើងមិនអាចប្រកែកបានថាគឺជាពួកក្មេរ។ សិលាចារឹកខ្មែរលើកដំបូងបានចុះកាលបរិច្ឆេទដោយខ្លីបន្តបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្វូណាន បានចារថានៅកម្ពុជាភាគខាងត្បូង ខ្មែរបានតាំងលំនៅរួចទៅហើយនៅឯទឹកដីកម្ពុជាភាគខាងក្រោម។ លោកវីខខឺរីបានឲ្យយោបល់ថា"តាមភស្តុតាង បច្ចុប្បន្នវាមិនអាចទៅរួចទេ ដោយអះអាងថានគរភ្វូណានជាតំបន់មួយ ដែលពួកអ្នកកាន់កាប់នគរនេះ មិនមែនជាជនជាតិខ្មែរ"។ ភ្វូណានត្រូវបានចាត់ទុកថាជានគរខ្មែរទីមួយ និងជានគរមុននៃមហាណាចក្រខ្មែរ។ ក្នុង កាលៈទេសៈជាមួយគ្នានេះដែរ នគរភ្វូណាន មិនបានស្គាល់សុខសន្តិភាពទេ។ ការធ្វើឃាតព្រះរជ្ជទាយាទ និងការដណ្ដើមយករាជសម្បត្តិរបស់កុរុងរុទ្រវម៌្ម មិនបានទទួលការគាំទ្រពេញចិត្តអំពីសំណាក់នាម៉ឺនមន្ត្រីមេទ័ពគ្រប់ ស្រទាប់ជាន់ថ្នាក់ជាទូទៅទេ។ ព្រះញាតិវង្សដែលជាទាយាទរបស់ព្រះគុណវម៌្ម កាលបើដឹងក្ដីពេញវ័យកាលណា បានប្រមូលផ្ដុំក្រុមបក្សពួកលើកកងទ័ពវាយប្រហារ បង្កើតចលាចល រំជើបរំជួល អសន្តិសុខគ្រប់ទិសទីក្នុងនគរ ដើម្បីទាមទារដណ្ដើមយករាជបល្ល័ង្កមកវិញ។ សង្គ្រាមផ្ទៃក្នុង ក្នុងចន្លោះគ.ស ៥៤០‑៥៥០ បានបណ្ដាលឲ្យនគរភ្វូណានបែកបាក់ប្រេះឆា លែងមានឯកភាព ក្លាយទៅជានគរតូចៗឯករាជ្យដាច់ពីគ្នា។ នាព្រឹត្តិការណ៍ច្របូកច្រប់ សង្គ្រាមផ្ទៃក្នុងនេះ គេពុំបានដឹងដោយច្បាស់ពិតប្រាកដ ថាតើកុរុងរុទ្រវម៌្ម បានដាក់រាជ្យ ឬបានបាត់បង់ជីវិតឡើយ។ គេត្រឹមតែដឹងថា ក្នុងសម័យកាលនោះ ព្រះរាជបល្ល័ង្កនៅទំនេរគ្មានស្ដេចសោយរាជ្យ ហើយបក្សពួកក្រុមគ្រួសារកូនចៅព្រះគុណវម៌្មដណ្ដើមយកបានព្រះរាជធានីវ្យាធបុរ។ ទោះបីជាក្រុមកូនចៅព្រះគុណវម៌្មយកជ័យជំនះ កាន់កាប់ត្រួតត្រានគរភ្វូណានបានក៏ដោយ ក៏សង្គ្រាមផ្ទៃក្នុងរវាងខ្មែរនឹងខ្មែរមិនទាន់បានចប់សព្វគ្រប់ មានសុខសន្តិភាពដែរ។ ចម្បាំង អសន្តិសុខ និងចលាចលនៅតែមានបន្តជាប់ជានិច្ច។ ពីព្រោះនគរដែលចំណុះទាំងប៉ុន្មានឆ្លៀតឱកាសនេះដើម្បីរើបម្រះ ប្រកាសយកឯករាជភាពតែរៀងៗខ្លួន។ មានដូចជា នគរកម្វុជ ដែលអ្នកដំណើរចិនបានដាក់ឈ្មោះថា ចេនឡា ជាដើម។ នគរកម្វុជ ប្រហែលជាបានកកើតនៅក្នុងសតវត្សទី៥។
សេដ្ឋកិច្ច
កាលនោះ កំពង់ផែខ្មែរដ៏ធំស្ថិតនៅអូរកែវ គឺជាកំពង់ផែអន្តរជាតិដែលមានទូកសំពៅប្រទេសជិតឆ្ងាយ ដូចជា ចិន ឥណ្ឌា បច្ចុប្បន្នប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាដើម ចេញចូល ទាក់ទងរកស៊ីផ្ដោះប្ដូរទំនិញ។ ពួកឈ្មួញនៅទ្វីបអ៊ឺរ៉ុប ដូចជា ទីក្រុងរ៉ូម ក៏បានចេញចូលមកធ្វើជំនួញដល់ទីក្រុងកំពង់ផែអូរកែវដែរ។ មូលហេតុដែលអនុញ្ញាតឲ្យគេហ៊ានអះអាងដូច្នេះ ពីព្រោះនៅក្នុងទឹកដីកំពង់ផែនេះ គេបានរកឃើញត្រាជាអក្សរសំស្ក្រឹត មេដាយមាសរូបព្រះចៅអធិរាជ អង់តូណាំង (Antonin) នៃចក្រភពរ៉ូម ដែលមានចំណាស់ពីគ.ស ១៥០ និងគ្រឿងគ្រៅប្រដាប់ប្រដាប្រើប្រាស់ជាច្រើនទៀតរបស់ជនជាតិដែលរស់នៅតាមសមុទ្រមេឌីទែរ៉ានេ។
០៣.វយធបុរៈ និង សម្ភុបុរៈ ដើមសតវត្សទី៤ដល់ទី៦
ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ១ ជំពូកទី ២)
Posted: Oct-10-2016
ជំពូកទី២
វយធបុរៈ និង សម្ភុបុរៈ
ដូចដែលខ្ញុំបាននិយាយពីខាងដើមរួចមកហើយ តាមមើលទៅពួកចិនប្រើពាក្យហ្វូណនសម្រាប់ហៅទឹកដីទាំងមូលដែល លាតសន្ធឹងពីសមុទ្រខាងត្បូង និងពាមនៃទន្លេមេគង្គរហូតទៅដល់ល្បាក់ខោននៅខាងជើង និងចាប់ពីជួរភ្នំអាណ្ណាមនៅខាងកើត ដែលរួមមានទាំងទឹកដីប៊ិញធន់សព្វថ្ងៃផង រហូតទៅដល់ឈូងសមុទ្រសៀម និងជួរភ្នំតេណាស់សេរីមនៅខាងលិច ហើយអាចរាប់បញ្ចូលទាំងដែនដីចំណុះហិណ្ឌូ មាននៅតេណាស់សេរីម សមុទ្រ មែរហ្គុយ តាវ៉យ និងម៉ាតា ផងដែរ ។
ទឹកដី ដ៏ធំធេងនេះជាអាណាចក្រមួយ គ្រប់គ្រងដោយពួកហិណ្ឌូ ពោលគឺ មានប្រជារាស្ដ្រជាអ្នកស្រុកដើមដែលកំពុងតែទទួលយកទំនៀមទម្លាប់ ប្រពៃណីពួកបរទេសដែលមកឈ្លានពាន ។ ម្យ៉ាងទៀត អាណាចក្រដ៏ធំនេះ នៅមិនទាន់បានបង្រួបបង្រួមដោយព្រះរាជាហ្វូណនមួយអង្គណាមួយនៅឡើយ ដែរ ។ មានក្សត្រប្រទេសជាច្រើនដែលក្សត្រមួយអង្គៗ យល់ព្រមធ្វើជាចំណុះនគរហ្វូណន ក៏ដោយសារប្រទេសនេះមានអំណាចខ្លាំងក្លាជាង ព្រោះគ្រប់គ្រងមាត់ពាមទន្លេមេគង្គ ។ ក៏ប៉ុន្ដែ ក្សត្រប្រទេសនីមួយៗឯករាជ្យដាច់ៗពីគ្នា មិនមានចំណុះគ្នាទេ គឺស្ថិតនៅក្រោមការត្រួតត្រារបស់មហាក្សត្ររបស់ខ្លួនដែលចំណុះឱ្យ ព្រះរាជាហ្វូណន ។
ម្យ៉ាងទៀតវា ហាក់ដូចជាបណ្ដាក្សត្រប្រទេសទាំងអស់នោះមានស្ដេចសោយរាជ្យ ឬក៏មេកោយជាក្សត្រ ដែលមានឈាមជ័រជាហិណ្ឌូ ចេញពីត្រកូលតែមួយ បើហោចណាស់ក៏ចំពោះបណ្ដាប្រទេសដែលនៅជាប់នឹងមាត់សមុទ្រខាងត្បូង ដែរ ។ ក្សត្រទាំងអស់នោះមានព្រះឋានៈជា «វរ្ម័ន» មានន័យថា «អ្នកការពារ» (1) ។ ពួកគេច្រើនគោរពបូជាព្រះសិវៈ ឬព្រះវិស្ណុ ក៏ប៉ុន្ដែ ប្រជាជនបានកាន់ព្រះពុទ្ធសាសនារួចទៅហើយ (2) ។
តាម មើលទៅ បណ្ដាក្សត្រប្រទេសទាំងអស់នោះ ប្រហែលជាមានច្បាំងគ្នាទៅវិញទៅមកជាញឹកញាប់ដូចនៅប្រទេសបារាំង កាលពីសម័យយុគកណ្ដាលអ៊ីចឹងដែរ ដែលស្ដេចត្រាញ់ច្បាំងគ្នាទៅវិញទៅមក តែព្រះចៅអធិរាជមិនមានធ្វើអន្ដរាគមន៍អ្វីទេ ដរាបណាស្ដេចត្រាញ់នីមួយៗនោះមិនបានគេចវេះចេញពីការគ្រប់គ្រងរបស់ ព្រះអង្គ ឬក៏មិនបានលះបង់កាតព្វកិច្ចជាសម្ភារៈ ឬជាស្មារតី ដែលមានផលប្រយោជន៍ដល់ព្រះអង្គទេ ។ មានក្សត្រប្រទេសពីរដែលប្រកួតប្រជែងគ្នាជាពិសេស ៖ មួយគឺរដ្ឋដែលមានរាជធានីនៅវយធបុរៈ គឺនៅត្រង់ អង្គរបុរី (នគររាជបុរី) នៅក្នុងខែត្រព្រៃកប្បាសសព្វថ្ងៃ ដែលមានសំណល់ប្រាសាទនៅឡើយ ។ ក្សត្រប្រទេសមួយទៀតមានរាជធានីនៅសម្ភុបុរៈ (មានន័យថារាជធានីរបស់សម្ភុ -គឺព្រះសិវៈ) ដែលមានតឹកតាងប្រាសាទសេសសល់នៅសម្បូរសព្វថ្ងៃ ជាទីរួមស្រុកមួយនៅក្នុងខែត្រក្រចេះ ។
១- ស្រីស្រុទ្ទវរ្ម័ន
នៅសតវត្សរ៍ទី៥នៃសករាជ ព្រះរាជានៃនគរវយធបុរៈ (មានន័យថា នគរអ្នកប្រមាញ់) ព្រះនាមព្រះបាទ ស្រីស្រុទ្ទវរ្ម័ន (មានន័យថា អ្នកការពារពពួកវេទ) បានច្បាំងបង្រួបបង្រួម ហើយសោយរាជ្យលើក្សត្រប្រទេសទាំងពីរ ។
២- ស្រីស្រេស្ឋវរ្ម័ន
ព្រះរាជាដែលសោយរាជ្យបន្ដពីព្រះបាទស្រីស្រុទ្ទវរ្ម័នមានព្រះនាម ថា ព្រះបាទស្រីស្រេស្ឋវរ្ម័ន (មានន័យថា អ្នកការពារដ៏ប្រសើរ)។
ឯកសារ ប្រវត្ដិសាស្ដ្រចិននៅចុងសតវត្សរ៍ទី៦ បាននិយាយអំពីរាជាណាចក្រថ្មីដែលកើតឡើងពីការបង្រួបបង្រួមក្សត្រ ប្រទេសទាំងពីរ ដោយដាក់ឈ្មោះថា ចេនឡា ។ ឯកសារបានលើកឡើងថា រាជាណាចក្រនេះ ពីមុនជាចំណុះរបស់នគរហ្វូណន ហើយព្រះរាជារបស់រាជាណាចក្រនេះទ្រង់មានព្រះឋានៈជាព្រះអធិរាជ ទោះបីព្រះអង្គចំណុះ និងលើកសួយសារអាករឱ្យនគរហ្វូណនក៏ដោយ ។ ព្រះអង្គបានវាយដណ្ដើមយកសម្ភុបុរៈដាក់បញ្ចូលមកក្នុងវយធបុរៈរបស់ ព្រះអង្គ ហើយប្រហែលជាបានវាយយកក្សត្រប្រទេសច្រើនទៀតផងដែរគឺដោយហេតុនោះ ទើបព្រះអង្គទ្រង់ប្រកាន់យកព្រះឋានៈជាព្រះអធិរាជ ព្រោះព្រះអង្គ និងបុព្វបុរសរបស់ព្រះអង្គបានធ្វើឱ្យក្សត្រឯទៀតៗចូលមកជា ចំណុះ ។
៣- ស្រីវីរវរ្ម័ន
ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទស្រីស្រេស្ឋវរ្ម័ន អាចជាព្រះបាទ ស្រីវីរវរ្ម័ន (3) ដែលតាមមើលទៅគឺជាព្រះរាជាចុងក្រោយរបស់វយធបុរៈ ដែលលើកសួយសារអាករថ្វាយព្រះបាទរុទ្រវរ្ម័ន (មានន័យថា អ្នកការពាររុទ្រ) នៃនគរហ្វូណនជាបច្ឆាញាតិព្រាហ្មណ៍កោណ្ឌញ្ញៈ ។
(1) ពាក្យថា វរ្ម័ន នេះ ជាឋានៈសម្រាប់ភ្ជាប់ពីខាងចុងឈ្មោះ ពួកក្សត្រិយៈ ដូចជាពាក្យ ស៌ម័ន សម្រាប់ភ្ជាប់ទៅនឹងឈ្មោះពួកព្រាហ្មណៈ ពាក្យ គុប្ដៈ សម្រាប់ភ្ជាប់ពីខាងចុងឈ្មោះ ពួកវេស្យៈ និងពាក្យ ទាសៈ សម្រាប់ភ្ជាប់ពីខាងចុងឈ្មោះរបស់ ពួកសូទ្រៈ អ៊ីចឹងដែរ ។ វរ្ម័ន ដូចជាព្រហ្ម័ន និងស៌ម័នដែរ គឺផ្សំឡើងពីពាក្យ វរៈ មានន័យថា គ្របដណ្ដប់លាក់ ។ រីឯពាក្យ ម័ន ជាពាក្យឥណ្ឌូអឺរ៉ុប ត្រូវនឹងពាក្យឡាតាំងថា men ដូចពាក្យ ag-men car-men no-men គឺជានាមនបុំសកលិង្គកម្រជានាមបុំលិង្គណាស់ និងជាការណនាម ដូចជាពាក្យ kar-man មានន័យថា សកម្មភាព ពាក្យ pre-man មានន័យថា ស្នេហា ។ ពាក្យនេះក៏អាចសំដៅយកវត្ថុដែលគេប្រើសម្រាប់ធ្វើសកម្មភាពអ្វីមួយ ផងដែរដូចពាក្យថា tokh-man មានន័យថា គ្រាប់ពូជ ។ ពាក្យសំស្ក្រឹត វរ្ម័ន អាចមានន័យថា ប្រើសម្រាប់ការពារ ដូចជាអាវុធការពារ ខែល ប្រៀបបានទៅនឹងពាក្យ គុបតិ ប្រែថា ការពារ ហើយបានក្លាយទៅជាសំណង់ការពារ ។ ន័យដើមរបស់ពាក្យនេះបានប្រែប្រួលទៅតាមពាក្យក្លាយនីមួយៗដូចជា នម័ន ឡាតាំងថា no-men ប្រែថា នាមពាក្យពែក្ស as-men ប្រែថា មេឃ ។ ពាក្យនបុំសកលិង្គនេះ ត្រូវគ្នានឹងពាក្យជាការកនាម ដូចជា ព្រហ្ម័ន វរ្ម័ន មានន័យថា អ្នកដែលការពារ ។ ព្រហ្ម័ន និងក្សត្រិយៈ គឺជាជម្រក (ស៌ម័ន) និងជាអ្នកការពារ (វរ្ម័ន) របស់ពួកវេស្យៈ ដែលមានឋានៈ គុប្ដៈ មានន័យថា អ្នកដែលគេការពារ ។
(2) កោះសិរីលង្កាដូចជាដូរកាន់ព្រះពុទ្ធសាសនានៅរវាងឆ្នាំ៤៣០ ហើយជ្វា និងចាម្ប៉ាក៏ប្រហែលជាបានទទួលឥទ្ធិពលនាពេលនោះដែរ ។ រីឯប្រទេសចិនវិញបានទទួលព្រះពុទ្ធសាសនា៣សតវត្សរ៍រួចមកហើយ ហើយសតវត្សរ៍ទី៤ ទី៥ និងទី៦ជាសម័យដែលមហារាជចិនបញ្ជូនរាជទូតទៅប្រទេសឥណ្ឌាចម្លង គម្ពីរ និងធ្វើទស្សនកិច្ចទៅកាន់ទីកន្លែងកំណើតរបស់ព្រះពុទ្ធ ។
(3) ព្រះរាជាអង្គនេះមិនមានព្រះនាមនៅក្នុងបណ្ដាព្រះរាជានៃប្រទេស កម្ពុជាសម័យមុនអាណាចក្រខ្មែររបស់លោក ម៉ាស្ពេរ៉ូ ទេ ។ ខ្ញុំគិតថាលោក ម៉ាស្ពេរ៉ូ គួរតែរាប់បញ្ចូលព្រះអង្គផង ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរពីដើមសតវត្សទី៤ដល់ទី៦ (ភាគ៤)
ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា នៅអំឡុងសតវត្សទី៦ ពេលដែលប្រទេសកម្ពុជា បានទទួលឥទ្ធិពលជាលើកទីពីរពីឥណ្ឌា មានការរីកចម្រើនរុងរឿងណាស់ រហូតដល់មានការបញ្ជូនព្រះសង្ឃខ្មែរអោយទៅជួយវិស័យនេះនៅប្រទេសចិន ទៀតផង។ ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូនព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន ពីដើមសតវត្សទី៤ ដល់ទី៦។
ព្រឹត្តិការណ៍ដែលកើតមានឡើងក្នុងអំឡុងខាងដើមសតវត្សទី៤ មិនសូវមានឯកសារអ្វីកត់ត្រាទុកទេ ទោះជាសិលាចារិក ឬឯកសារចិន ក៏ដោយ។ រហូតដល់ឆ្នាំ៣៥៧ អាណាចក្រភ្នំត្រូវគ្រប់គ្រងដោយព្រះរាជាមួយព្រះអង្គ ព្រះនាម ឆានតាន ដែលចិន អោយឈ្មោះថា ធៀនឈូឆានតាន ប្រែថាឥណ្ឌា ឈ្មោះ ឆានតាន។ ឆានតាន នេះជាឋានន្តរនាមរបស់ពួកឥណ្ឌូ-សីថ ជាពិសេស គឺរបស់រាជវង្សកុសាណៈ ដែលប្រហែលជាត្រូវភៀសខ្លួនចេញពីប្រទេសឥណ្ឌា ផ្នែកខាងត្បូង ដែលខ្លួនបានធ្លាប់កាន់កាប់មួយរយៈពេល ដែលព្រះរាជាឥណ្ឌា មួយព្រះអង្គ ព្រះនាម ព្រះបាទសមុទ្រគុប្តៈ ទ្រង់វាយលុករំដោះយកតំបន់នោះនៅឆ្នាំ៣៣៥-៣៧៥។
ក្នុងរាជ្យរបស់ព្រះអង្គ ព្រះបាទ ឆានតាន បានមានទំនាក់ទំនងល្អជាមួយប្រទេសចិន ហើយព្រះអង្គបានលើកសួយជាដំរីផ្សាំង ទៅថ្វាយអធិរាជចិន ថែមទៀតផង។ ឯកសារចិន ក៏បានកត់ត្រាទុកផងដែរថា ក្នុងចំណោមស្ដេចដែលសោយរាជ្យតៗមកពីព្រះបាទ ឆានតាន មានស្ដេចមួយព្រះអង្គព្រះនាម កៅណ្ឌិន្យ ជាព្រាហ្មណ៍ជាតិឥណ្ឌា ដែលពេលមួយនោះមានសំឡេងអាថ៌កំបាំងមួយបានបញ្ជាអោយព្រាហ្មណ៍នេះទៅសោយរាជ្យនៅអាណាចក្រភ្នំ។
កៅណ្ឌិន្យ មានសេចក្តីរីករាយយ៉ាងខ្លាំង ហើយបានធ្វើដំណើរទៅដល់ស្រុកប៉ានប៉ាន នៅខាងត្បូងដែលអ្នកស្រុកនគរភ្នំបាននាំគ្នាទៅជួប ហើយស្រុះស្រួលលើកព្រះអង្គអោយឡើងសោយរាជ្យ។ ឯកសារខ្លះបានបញ្ជាក់ថា ក្សត្រអង្គនេះមានព្រះនាមក្នុងរាជ្យថា ស្រុទ្ទៈវរ្ម័ន ដែលគេបានថ្វាយព្រះរហ័សនាមថា អ្នកការពារលទ្ធិវេទ។
ក្នុងរជ្ជកាលរបស់ព្រះអង្គ សាសនាព្រាហ្មណ៍គណៈឥសូរ មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែខាងព្រះពុទ្ធសាសនាមហាយានវិញ ក៏នៅមានសាសនិកអ្នកជឿ និងគោរពច្រើនដែរ។ របៀបរបបរៀបចំផ្នែកនយោបាយ និងខាងសង្គមនៅអាណាចក្រភ្នំ ត្រូវចម្លងយកតាមរូបភាពប្រទេសឥណ្ឌា។ មិនត្រឹមតែប៉ុណ្ណោះទេ ព្រះអង្គបានទាំងអញ្ជើញពួកព្រាហ្មណ៍យ៉ាងច្រើនពីប្រទេសឥណ្ឌា ដោយផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់ពួកនេះ ដើម្បីអោយគេជួយរៀបចំកិច្ចការផ្សេងៗខាងសាសនា ការអប់រំ និងខាងសង្គមថែមទៀតផង។
ក្រោយពីព្រះអង្គចូលទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គទ្រង់ឡើងសោយរាជ្យស្នងព្រះអង្គ ដែលមានព្រះនាមក្នុងរាជ្យថា ស្រេស្ថាវរ្ម័ន។ ព្រះរាជាអង្គនេះបានបញ្ជាអោយយកសារការទូត និងដង្វាយទៅថ្វាយព្រះចៅអធិរាជចិន នៃរាជវង្សវ៉ិនជាច្រើនលើក គឺនៅគ្រិស្ដសករាជ៤៣៤-៤៣៥ និង៤៣៨។ ម៉្យាងទៀត ដើម្បីរក្សាចំណងមិត្តភាពល្អជាមួយប្រទេសចិន នេះ ព្រះបាទ ស្រេស្ថាវរ្ម័ន ក្នុងឆ្នាំ៤៣១-៤៣២ បានប្រកែកមិនព្រមជួយប្រទេសចំប៉ា ក្នុងការវាយដណ្ដើមយកខេត្តតុងគឹង របស់ចិន ទេ។
ពង្សាវតារចិន រាជវង្សស៊ីខាងត្បូង បាននិយាយថា ប្រហែល ១០ឆ្នាំក្រោយកាលកំណត់៤៣១-៤៣២ ស្ដេចសោយរាជ្យនៅនគរភ្នំ គឺព្រះបាទ ជ័យវរ្ម័ន ដែលមានត្រកូល កៅណ្ឌិន្យ គឺព្រះបាទ កៅណ្ឌិន្យ ជ័យវរ្ម័ន គ្រិស្ដសករាជ៤៨០-៥១៤។ ព្រះអង្គជាមហាក្សត្រនគរភ្នំ ដែលមានចំណងទាក់ទងការទូតយ៉ាងប្រពៃបំផុតជាមួយនឹងប្រទេសចិន រហូតដល់ព្រះចៅអធិរាជចិន ទ្រង់ថ្វាយឋានន្តរនាមថា មេទ័ពស្នេហាសន្តិភាពភាគខាងត្បូងអធិរាជក្រុងភ្នំ។ ក្នុងរាជព្រះបាទ កៅណ្ឌិន្យជ័យវរ្ម័ន នេះមានព្រះភិក្ខុសង្ឃពីរអង្គនៃអាណាចក្រភ្នំ គឺព្រះសង្ឃបាល និងមន្ត្រសេន បាននិមន្តទៅគង់នៅប្រទេសចិន ដើម្បីជួយបកប្រែគម្ពីរផ្សេងៗពីភាសាសំស្ក្រឹត។ ហើយគឺក្នុងរាជ្យព្រះអង្គនេះដែរ គឺក្នុងគ្រិស្ដសករាជ៥០៣ ព្រះអង្គទ្រង់បានចាត់ព្រះសង្ឃព្រះនាម នាគសេន អោយនាំព្រះពុទ្ធរូបធ្វើអំពីផ្កាថ្ម និងចេតិយធ្វើអំពីភ្លុក និងវត្ថុផ្សេងៗទៀត ទៅថ្វាយព្រះចៅអធិរាជចិន រាជវង្សសុង។
ដោយសារសំអាងទៅលើឯកសារចិន ដែលចែងពីសេចក្តីរាប់អាន ដែលព្រះចៅអធិរាជចិន មានចំពោះព្រះបាទ កៅណ្ឌិន្យជ័យវរ្ម័ន នេះ គេអាចសន្មតថា រជ្ជកាលរបស់ព្រះអង្គជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រនគរភ្នំ។ ព្រះអង្គទ្រង់សោយទិវង្គតនៅគ្រិស្ដសករាជ៥១៤។ តាមរាជប្រវេណី ក្រោយពីព្រះអង្គ កៅណ្ឌិន្យជ័យវរ្ម័ន សុគតទៅ គឺត្រូវរាជទាយាទព្រះនាម គុណវរ្ម័ន ជាបុត្ររបស់ព្រះរាជអគ្គមហេសី ព្រះនាង កុលប្រភាវតី ឡើងសោយរាជ្យស្នងព្រះអង្គ។ ប៉ុន្តែ នៅឆ្នាំ៥១៤ នោះដដែល រុទ្រវរ្ម័ន ជាព្រះជេដ្ឋារបស់ គុណវរ្ម័ន ដែលជាបុត្ររបស់ស្នំម្នាក់ បានធ្វើគត់ គុណវ្ម័ន ជាប្អូន ដើម្បីដណ្ដើមយករាជ្យសម្បត្តិសោយ។
ព្រះបាទ រុទ្រវរ្ម័ន នេះ គឺជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រនគរភ្នំ។ ព្រះអង្គបានបញ្ជូនរាជទូតជាច្រើនដងនៅចន្លោះគ្រិស្ដសករាជ៥១៧ និង៥៣៥ ទៅកាន់ប្រទេសចិន។ រាជទូតអាណាចក្រភ្នំម្នាក់ដែលបាននាំសួយជាសត្វរមាសមួយទៅថ្វាយស្ដេចក្រុងចិន នៅឆ្នាំ៥៣៩ បានទូលព្រះអង្គថា នៅប្រទេសខ្លួនមានព្រះកេស គឺសក់ព្រះមួយសរសៃប្រវែងបីម៉ែត្រ។ លុះទ្រង់ជ្រាបដំណឹងនេះហើយ ព្រះចៅអធិរាជលាងវូទី បានបញ្ជាព្រះសង្ឃ ឆេយុនប៉ាវ អោយនិមន្តមកអាណាចក្រភ្នំ ដើម្បីនាំយកព្រះកេសនោះទៅប្រទេសចិន។
បើតាមពង្សាវតាររាជវង្សលាង ព្រះពុទ្ធសាសនាក្នុងសម័យនោះរុងរឿងណាស់ ព្រោះឯកសារនោះបាននិយាយថា មានគណៈបេសកកម្មទូតចិន មួយត្រូវបញ្ជូនមកអាណាចក្រភ្នំ នៅចន្លោះគ្រិស្ដសករាជ៥៣៥ និង៥៤៥ ដើម្បីសុំអោយអធិរាជអាណាចក្រភ្នំ បញ្ជូនទៅប្រទេសចិន នូវអ្នកប្រាជ្ញ និងគម្ពីរខាងព្រះពុទ្ធសាសនា។
គួរកត់សម្គាល់ថា ការដែលព្រះបាទ វុទ្រវរ្ម័ន ឡើងសោយរាជ្យដោយខុសទំនងបែបនេះ បានបណ្ដាលអោយអាណាចក្រនគរភ្នំត្រូវវឹកវរចលាចល រហូតដល់ត្រូវរលំរលាយជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦ នោះឯង៕













