ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ១ ជំពូកទី ៥)
Posted: Oct-10-2016
ជំពូកទី៥
ប្រទេសកម្ពុជា ពីសតវត្សរ៍ទី៧ ដល់សតវត្សរ៍ទី១០
វយធបុរៈ និងសម្ភុបុរៈ
នៅពេលដែលព្រះបាទជ័យវរ្ម័នសុគតនៅឆ្នាំ៦៦៧ រាជាណាចក្រកម្ពុជាដែលចិននៅតែហៅថា ចេនឡា នៅ ឡើយ ត្រូវបានបំបែកជាក្សត្រប្រទេស២ ដូចដែលមានកាលពីសតវត្សរ៍ទី៦ មុនពេលដែលព្រះបាទស្រីភវវរ្ម័ន បង្រួបបង្រួមមកជារាជាណាចក្រតែមួយ ៖ មួយគឺក្សត្រប្រទេសមានឈ្មោះថា វយធបុរៈ ដែលចិនហៅថា «លូឆេនឡា» មានន័យថា «ចេនឡាទឹក» និងមួយទៀតគឺក្សត្រប្រទេសមានឈ្មោះថា សម្ភុបុរៈ ដែលចិនហៅថា «ជូឆេនឡា» មានន័យថា «ចេនឡាគោក» (1) ។ ក្សត្រប្រទេសទីមួយ មានទឹកដីប្រហាក់ប្រហែលត្រូវនឹងកូសាំងស៊ីនសព្វថ្ងៃ រីឯក្សត្រប្រទេសមួយទៀត ត្រូវនឹងកម្ពុជាសព្វថ្ងៃ ហើយលាតសន្ធឹងរហូតដល់ជួរភ្នំដងរែក ។
ចិនហៅចេនឡាគោកម្យ៉ាងទៀតថា «វេនតាន» (តាមមើលប្រហែលជា វេនឆាន ទេ) និងហៅថា ប៉ូឡេអ៊ូ ផងដែរ ។ ចិនអះអាងទៀតថា ព្រះរាជាទ្រង់មានព្រះឋានៈជា ស៊ីគ្យូ តែគេមិនដឹងថាពាក្យតាមភាសាសាមញ្ញជាអ្វីពិតប្រាកដទេ ។ ឯកសារចិនបាននិយាយថា មានព្រះរាជាចេនឡាគោកមួយព្រះអង្គ បានបញ្ជូនរាជទូតទៅចូលគាល់ស្ដេចស្រុកចិននៅឆ្នាំ៧១៧ ក៏ប៉ុន្ដែ ឯកសារនោះមិនបានបញ្ជាក់ព្រះនាមទេ ។ មានព្រះរាជាមួយព្រះអង្គទៀត ដែលគេមិនបានស្គាល់ព្រះនាមដែរ គ្រាន់តែដឹងថា ប្រហែលជាសោយរាជ្យនៅចេនឡាទឹក ក៏បានបញ្ជូនរាជទូតទៅស្រុកចិនដែរនៅឆ្នាំ៧៥០ ។
បីឆ្នាំក្រោយមក ព្រះរាជបុត្ររបស់ស្ដេចចេនឡាគោកព្រះនាមថា វេនតាន បានចូលគាល់ស្ដេចស្រុកចិន ជាមួយនឹងសេនា២៦នាក់ រួចបាននាំទ័ពចិនដែលដឹកនាំដោយឧត្ដមសេនីយ៍ចិនឈ្មោះ ហូលីក្វាង ទៅវាយ ណានឆាវ ឬថៃ នៅឯយុនណាន នៅឆ្នាំ៧៥៤ ។
នៅឆ្នាំ៧៧១ ឧបរាជ ប៉ូមី (ព្រះមី ?) របស់ចេនឡាគោកបានចូលគាល់គោរពស្ដេចស្រុកចិន ។ រាជទូតចេនឡាគោកម្នាក់ទៀតឈ្មោះតាមចិនហៅថា លីទាវគី បានមកដល់ស្រុកចិននៅឆ្នាំ៧៩៩ តាមមើលទៅប្រហែលជាព្រះបាទជ័យវរ្ម័នទី២ បញ្ជូនមក នេះបើតាមរឿងរ៉ាវដែលសិលាចារឹកល្បើកស្រូតនៅខែត្រក្រចេះបានឱ្យយើង ដឹងនៅឆ្នាំ៧៨១នៃគ្រិស្ដសករាជ ត្រូវនឹងមហាសករាជ៧០៣ (2) ។
ប្រាកដ ណាស់ថា រាជវង្សវយធបុរៈ និងសម្ភុបុរៈ ជាគ្រួសារតែមួយ ជាប់សាច់តាមខ្សែព្រះមាតា ហើយមានទំនាក់ទំនងល្អរវាងគ្នានឹងគ្នាតាំងតែពីពេលដែលបែកគ្នា ជាពីរមកម្ល៉េះ ។ ដោយហេតុនេះ ខ្ញុំសន្និដ្ឋានថា ព្រឹត្ដិការណ៍ដែលនាំឱ្យប្រទេសទាំង២បែកគ្នា មិនមានអ្វីជាអាក្រក់ណាស់ណាទេ ។ ការបែកគ្នានេះ អាចជាការបែងចែកទឹកដីគ្នាគ្រប់គ្រងដោយមានការយោគយល់គ្នាទៅវិញទៅ មករវាងបងប្អូន ហើយបើទោះជាការបែកគ្នានេះ បណ្ដាលមកពីអំពើហិង្សាណាមួយក្ដី ក៏អំពើហិង្សានោះឆាប់រលត់បាត់ទៅវិញ ព្រោះមិនបាន២៥ឆ្នាំផង ក្រោយពីបែកគ្នា ក្សត្រប្រទេសទាំង២បានរៀបចំភ្ជាប់ចំណងអាពាហ៍ពិពាហ៍នឹងគ្នា ។
នេះ គឺគ្រាន់តែជាមតិផ្ទាល់របស់ខ្ញុំប៉ុណ្ណោះ ដែលខ្ញុំមិនអះអាងថា ប្រាកដជាត្រឹមត្រូវទាំងស្រុងនោះទេ ។ ក៏ប៉ុន្ដែ សិលាចារឹកព្រះបាទដែលគេបានរកឃើញនៅលើភ្នំជើងព្រៃបានឱ្យគេដឹងថា ព្រះបាទស្រីបុស្ការក្សៈ ដែលជាប់ខ្សែស្រឡាយជាមួយស្ដេចនៃអនិន្ទត្តបរុៈ បានក្លាយជាព្រះរាជានៃសម្ភុបុរៈ ដោយបានបញ្ជាក់ថា ទ្រង់ម៉ឺងម៉ាត់ខ្លាំងណាស់នៅក្នុងការប្រយុទ្ធ ហើយទ្រង់ត្រូវជាព្រះបិតុលានៃព្រះមាតារបស់ព្រះរាជាដែលបានកសាង ព្រះរាជវាំងនៅលើភ្នំមហេន្ទ្រៈ (3)។ ទ្រង់ជាបច្ឆាញាតិតាមព្រះមាតានៃ «ព្រះមហាក្សត្ររបស់វយធបុរៈ» ហើយទ្រង់ត្រូវជាព្រះបិតារបស់ព្រះបាទរាជេន្ទ្រវរ្ម័ន ដែលជា «ឃ្លាំងនៃកុសលទាំងឡាយ» និងដែលបានសោយរាជ្យបន្ដពីព្រះអង្គនៅគ្រងរាជបល្ល័ង្កសម្ភុបុរៈ ។ ព្រះបាទរាជេន្ទ្រវរ្ម័ន នេះ ប្រៀបបានទៅនឹង «ពន្លឺត្រចះនៃព្រះច័ន្ទថ្លាយង់» ។ ទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាង នរិបតិន្ទ្រទេវី ជាព្រះរជ្ជទាយាទរបស់ព្រះអធិរាជានៃវយធបុរៈ ដែលប្រសូតបានព្រះរាជឱរសមួយព្រះអង្គព្រះនាមថា មហិបតិវរ្ម័ន មានន័យថា ទ្រង់ជា «យុទ្ធជនឈានមុខគេនៅក្នុងរាល់ការប្រយុទ្ធ» ។ ព្រះមហិបតិវរ្ម័ន ទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងរាជេន្ទ្រទេវី និងត្រូវជាព្រះបិតាព្រះនាងឥន្ទ្រទេវី ដែលជាព្រះមាតារបស់ព្រះបាទយសោវរ្ម័ន ។
ដូច្នេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ឥន្ទ្រទេវីជាបច្ឆាញាតិរបស់រាជវង្ស វយធបុរៈផង និងសម្ភុបុរៈផងហើយទ្រង់ក៏ជាបច្ឆាញាតិរបស់ស្ដេចអនិន្ទត្តបរុៈថែម ទៀត ។ ព្រះនាងជាប់ខ្សែខាងព្រះមាតាជាមួយនឹង «ព្រាហ្មណ៍អគស្សត្យៈដែលចេះចាំគម្ពីរវេទ និងវេទង្គៈច្បាស់លាស់ ព្រាហ្មណ៍នោះមានដើមកំណើតចេញមកពីអារ្យទេសៈ» នៅឥណ្ឌាភាគខាងជើង ជាមួយនឹងព្រះនាង «យសោមទិ ជាព្រះរាជអគ្គមហេសីនៃត្រកូលខ្ពង់ខ្ពស់» ដែលមាន «ព្រះរាជបុត្រ មួយព្រះអង្គព្រះនាមថា ស្រីនរេន្ទ្រវរ្ម័ន មានន័យថា ជាព្រះរាជាឆ្នើមលើសព្រះរាជាទាំងឡាយ ហើយទ្រង់អស្ចារ្យណាស់នៅក្នុងការប្រយុទ្ធ» ។ ព្រះរាជាដែលជាម្ចាស់នៃពិភពលោកនេះ មានបុត្រីមួយព្រះអង្គល្អដូចព្រះនាងលក្សី្ម ព្រះនាមថា ហ្វារេន្ទ្រលក្ស្មី ។ ព្រះរាជបុត្រីនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះបាទរាជបតិវរ្ម័ន ជា «សត្វសិង្ហកំពុងប្រយុទ្ធ» ហើយទ្រង់ប្រសូតបានព្រះនាងរាជេន្ទ្រទេវី «ដែល ប្រៀបបានទៅនឹងក្សត្រីនៃវង្សអមតៈ មានព្រះកិត្ដិនាមល្អឥតខ្ចោះ ផ្សព្វផ្សាយទៅគ្រប់ទិសទាំង៤ ។ គឺនៅក្នុងគភ៌របស់ព្រះនាងរាជេន្ទ្រទេវី ជាគភ៌ដែលផ្ដល់កំណើតដល់វង្សស្ដេចសិង្ហទាំងឡាយនេះហើយដែលព្រះបាទ មហិបតិវរ្ម័ន (ដែលបានបង្រួបបង្រួមទឹកដីកម្ពុជាទាំង២មកក្នុងអំណាចរបស់ព្រះ អង្គ) បានផ្ដល់កំណើតដល់ព្រះនាងឥន្ទ្រទេវី ដែលល្អឥតផ្ទឹម និងមានកិត្ដិនាមមូលបីដូចសមុទ្រទឹកដោះ (4)» ។
ពង្សាវលី ទាំង២ខ្សែ ដែលកំណត់ភាពស្របច្បាប់នៃរាជសម្បត្ដិរបស់ព្រះបាទយសោវរ្ម័ន នៅសតវត្សរ៍ទី៩បើទោះជាថាមិនគ្រប់គ្រាន់ច្បាស់លាស់យ៉ាងណាក្ដីក៏ ជាភស្ដុតាងបង្ហាញថា អ្វីដែលខ្ញុំបាននិយាយខាងលើថា ការបែកបាក់នៃរាជវង្សកម្ពុជានៅពេលដែលព្រះបាទជ័យវរ្ម័នទី១សុគត ទៅ មិនមានអ្វីធ្ងន់ធ្ងរ និងស្ថិតស្ថេរនោះទេ ។ រាជវង្សទាំង២ ដែលរំលែកកេរ្ដិ៍ដំណែលដ៏ធំធេងចែកគ្នា តែងតែមានរៀបអាពាហ៍ពិពាហ៍បុត្រាបុត្រីទៅវិញទៅមកជារឿយៗ ។
ក៏ ប៉ុន្ដែ វាក៏អាចនឹងមានករណីដែលកេរ្ដិ៍ដំណែលនេះ មិនបានត្រូវគេចែកឱ្យទៅអ្នកត្រូវទទួលស្របច្បាប់ ហើយបែរជាត្រូវធ្លាក់ទៅក្នុងដៃអ្នកដែលបានបំបែករជ្ជទាយាទនោះចេញ ក៏មាន ។ អ្វីដែលធ្វើឱ្យខ្ញុំហ៊ាននិយាយដូច្នេះគឺមកពីមានអង្គម្ចាស់ ខ្មែរមួយអង្គដែលគេមិនសូវស្គាល់បានវិលត្រលប់មកពីកោះជ្វាវិញ ហើយសោយរាជ្យនៅលើបល្ល័ង្ករាជ្យវយធបុរៈ រួចបានបង្រួបបង្រួមប្រទេសមកជារាជាណាចក្រតែមួយឡើងវិញ ។
នៅ ពេលនោះ វាហាក់ដូចជាច្បាស់ណាស់ថា ព្រះបាទរាជេន្ទ្រវរ្ម័ន ដែលជាបុត្រារបស់ព្រះបាទស្រីបុស្ការក្សៈ (ជាព្រះរាជាទី១នៃសម្ភុបុរៈ) ជាមួយនឹងព្រះក្សត្រីយ៍រជ្ជទាយាទនៃព្រះរាជាវយធបុរៈ ដែលមិនបានបង្រួបបង្រួមប្រទេសមកជាតែមួយ កំពុងតែសោយរាជ្យនៅឯសម្ភុបុរៈនៅឡើយ ។
គឺ ដោយហេតុនោះហើយទើបខ្ញុំគិតថា បណ្ដាអ្នកនិពន្ធទាំងឡាយដែលរាប់ព្រះបាទរាជេន្ទ្រវរ្ម័នបញ្ចូលក្នុង ចំណោមស្ដេចដែលសោយរាជ្យពេលនគរបានត្រូវបង្រួបបង្រួមហើយ ហើយថាព្រះរាជបុត្រមហិបតិវរ្ម័ន មិនបានសោយរាជ្យនោះ គឺមិនត្រឹមត្រូវទេ ។ គ្មានស្ដេចណាមួយក្នុងចំណោមស្ដេចទាំង២អង្គនេះ បានសោយរាជ្យលើនគរកម្ពុជា ដែលត្រូវបានបង្រួបបង្រួមហើយនោះឡើយ ក៏ប៉ុន្ដែ ស្ដេចទាំង២បានសោយរាជ្យនៅលើរាជាណាចក្រកម្ពុជាដីគោក (5) ។
បើតាមខ្ញុំយល់ គឺព្រះបាទជ័យវរ្ម័នដែលត្រលប់មកពីកោះជ្វាវិញនោះទេ ដែលជាព្រះរាជាទី១ សោយរាជ្យលើព្រះនគរដែលបង្រួបបង្រួមតែមួយ ។
(1) កំណត់បង្ហាញមួយផ្ញើមកពីទីក្រុងវ៉េ សរសេរក្នុងឆ្នាំ១៩០៨ ដោយរដ្ឋមន្ដ្រីសិក្សាធិការលោក លូស ដែលជាតំណាងជាន់ខ្ពស់របស់អាជ្ញាធរបារាំង (Résident Supérieur) និយាយថា «ពីមុនកម្ពុជាមានឈ្មោះថារាជាណាចក្រ ចានឡាប់ ឬរាជាណាចក្រពួកកាវមេន ហើយនិងមានឈ្មោះកម្ពុជាផងដែរ ។ គឺជាស្រុកតូចមួយចំណុះឱ្យរាជាណាចក្រមួយទៀតមានឈ្មោះថា ភូណាម ។ ស្ដេចចិន ព្រះនាម ថៃតុន នៃរាជវង្សយ៉ាង បានដាក់ភូណាមជាអាណានិគមមួយរបស់ចិន ហើយបានបែងចែកនគរនេះជា២ មួយគឺ ធុយចានឡាប នៅខាងត្បូង មានរាជធានីនៅ បាឡាដេបាត និងមួយទៀតគឺ លុកចានឡាប នៅខាងជើង ដែលមានរាជធានីនៅ ធុយក្វាត ។ ដល់មករាជ ង្សតុង ប្រទេសទាំង២នេះរួមគ្នាមកជាប្រទេសតែមួយ ហើយមានឈ្មោះថា ចានឡាប» ។
លើកលែងតែ ចំណុចដែលនិយាយថា ភូណាម ជាអាណានិគមមួយរបស់ចិនហើយ និងការបែងចែកស្រុកជា២ចេញគេឃើញថា កំណត់បង្ហាញនេះត្រូវគ្នាល្អណាស់ជាមួយអ្វីដែលយើងបានឃើញ ខាងលើ ។
(2) សូមអាន «កំណត់ចំណាំលើសិលាចារឹកមួយដែលគេទើបរកឃើញនៅកម្ពុជា» ដោយលោក ហ្ស៊ក សឺដេស ចុះផ្សាយនៅក្នុងព្រឹត្តិបត្រសាលាបារាំងចុងបូព៌ា ខែកក្កដា-ធ្នូ ឆ្នាំ១៩០៥ ទំព័រ៤១៩ ។
(3) ព្រះបាទយសោវរ្ម័នបានកសាងព្រះរាជវាំងមួយនៅលើភ្នំគូលែន ដែលមានឈ្មោះថា មហេន្ទ្រៈ ។
(4) សិលាចារឹកព្រះបាទសរសេរដោយលោក បាថ ចុះក្នុងកម្រងក្បាលទី២ ទំព័រ៣៥៦-៣៥៧ និង ៣៦៩-៣៧០ ។
(5) ស្លោកទី៣នៃសិលាចារឹកព្រះបាទបាននិយាយថា «ព្រះបាទរាជេន្ទ្រវរ្ម័ន … ជាស្ដេចសម្ភុបុរៈ» ហើយស្លោកទី៤ប្រាប់ថា មហិបតិវរ្ម័ន ជាអ្នកសោយរាជ្យបន្ដពីព្រះអង្គ ។

No comments:
Post a Comment