ក. តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យយើងពីដើមមកចែងថា៖នៅសម័យអង្គរនាគ្រិស្តសករាជសតវត្សទី១២ ក្នុងកម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចចេញធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូករំដោះប្រទេសកម្ពុជារួចផុតស្រឡះចេញពីខ្មាំងសត្រូវ(គ.ស១១៧ – ១១៨១) ។ រឿងចម្បាំងគ្រានោះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ។ ក្នុងចម្លាក់នោះគេឃើញមានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើព្រះទីន័ងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ។
No comments:
Post a Comment