៤.ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ ដល់ ១០៦៦)
ព្រះអង្គជាបុត្រច្បងរបស់ព្រះបាទសូរ្យវរ្ម័នទី១ លុះបានទទួលព្រះរាជសម្បត្តិហើយព្រះអង្គលើព្រាហ្ម បុរោហិតនៃទេវរាជនាមសទាសិវជយេន្ទ្របណ្ឌិតម្នាក់ ដែលបិតារបស់ព្រះអង្គបានរៀបអភិសេក ជាមួយប្អូនថ្លៃស្រីរបស់ព្រះអង្គម្នាក់ ឲ្យឡើងជាឋានៈធុលីជេងវ្រះកម្រតេងអញស្រីជយេន្រ្ទវរ្ម័ន។ ដោយអនុវត្តតាមគំនិតរបស់ព្រះគ្រូនេះហើយទើបព្រះអង្គទ្រង់ បានកសាងប្រាសាទភ្នំថ្មីមួយទៀត គឺប្រាសាទបាពួននៃក្រុងអង្គរទី២បន្តពីព្រះបាទសូរ្យវរ្ម័នទី១។ ក្រុងនេះមានកំពែងដីព័ទ្ធជុំវិញ ហើយស្ថិតនៅប្រហាក់ប្រហែលនឹងកន្លែងនៃក្រុងអង្គរទី៤ ទីតាំងក្រុងរបស់ព្រះបាទជ័យវរ្ម័នទី៧។ ហើយជាមួយគ្នានោះទ្រង់បានជីកបារាយណ៍ដែលមានមកពីមុន គឺបារាយណ៍ខាងលិច ឬហៅថាបារាយ-ណ៍ទឹកថ្លា (បណ្តោយ ៨គ.ម ទទឹង២.២គ.ម)។ នៅចំកណ្តាលបារាយណ៍នោះ ព្រះអង្គបានកសាងប្រាសាទមួយ (មេបុណ្យខាងលិច) ដែលមានតម្កល់បដិមាលង្ហិនមួយ នៃព្រះវិស្ណុដែលកំពុងផ្ទំ។ ព្រះអង្គចូលទីវង្គត(១០៦៦) គេមិនស្គាល់មរណនាមរបស់ព្រះអង្គទេ។

No comments:
Post a Comment