- ជាព្រះរាជាដ៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែចុងក្រោយនៃរាជាណាចក្រ អង្គរហើយជាមហាក្សត្រកំពូលបន្ទាប់ពីព្រះបាទសូរ្យវរ្ម័នទី២ ដែលបានវាយទន្ទ្រានដល់ដែនដីតុងកឹង ហើយដែលជាស្ថានិកអង្គរតូចផងដែរ ។
- ព្រះបាទជ័យវរ្ម័នទី៧មានព្រះនាមដើមថា ព្រះជ័យវ៌ធន ។ ព្រះអង្គត្រូវជាបងប្អូនជីទួតមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២។ ព្រះអង្គប្រសូតនៅប្រមាណជាចន្លោះគ.ស ១១២០ ទៅ ១១២៥ ។ ព្រះបិតាព្រះនាម ធរណិន្ទ្រវរ្ម័ន និង ព្រះមាតាព្រះនាម ចូឌាមណិ ។ ព្រះអង្គបានទទួលបញ្ជាពីព្រះបីតាឲ្យទៅបង្ក្រាបការបះបោរមួយនៅ ចាម៉្បា នាក្រុងវិជ័យ។ លុះ ពេលព្រះបិតាសោយទីវង្គត ព្រះអង្គកំពុងជាប់ដៃក្នងការបង្ក្រាបនៅឡើយ ដូច្នេះរាជសម្បត្តិត្រូវបានផ្ទេរទៅឲ្យព្រះយសោវរ្ម័នទី២វិញ។ ក្នុងគ.ស១១៦៥មានមន្ត្រីក្បត់ម្នាក់នាមត្រិភូវនាទិត្យវរ្ម័ន បានធ្វើការបះបោរជ្រែករាជ ព្រះជ័យវរ្ម័នក៏សម្រេចលើកទ័ពមកជួយសង្គ្រោះតែមកមិនទាន់។ នៅក្នុងគ.ស១១៧៧ស្តេចចាមនាម ជយឥន្ទ្រវរ្ម័នទី៤ បាន ឆ្លៀតឱកាសលើកទ័ពឡើងតាមទន្លេរមេគង្គរួចឡើងតាមទន្លេរសាបដោយមាន ពួកឈ្មួញសំពៅចិនជាអ្នកនាំផ្លូវផងហើយក៏វាយយកក្រុងអង្គរបាន ដោយជោគជ័យ ហើយមន្ត្រីក្បត់ក៏ត្រូវបានសម្លាប់ចោលនាពេលនោះទៅ ។
- ចាប់តាំងពីពេលដែលព្រះយសោវរ្ម័នទី២ត្រូវមន្ត្រី ក្បត់ជ្រែករាជបានសម្រេចមកព្រះបាទជ័យវរ្ម័ន ទី ៧ទ្រង់បានគង់នោក្នុងប្រទេសរង់ចាំឱកាសល្អណាមួយដើម្បីស្រោច ស្រង់ជាតិឡើងវិញ។ លុះដល់ប្រទេសស្ថិតក្រោមការគ្រប់គ្រងរបស់ចាម គ្មានស្តេចសោយរាជព្រហ អង្គបានដឹងថាឱកាសមកដល់ហើយទ្រង់ក៏តាំរៀបទ័ពបណ្តេចចាមចេញពី ប្រទេស។ សង្គ្រាមនេះមានរយៈពេលប្រមាណជា៤ឆ្នាំ។ ទីបំផុតក្នុងសមរភូមិជើងទឹកមួយលើផ្ទៃបឺងទន្លេរសាបព្រះអង្គបាន វាយបំបាក់កម្លាំងទ័ពចាមបានយ៉ាងជោគជ័យហើយសមរភូមិនវត្រូវបាន ឆ្លាក់ចាប់លើជញ្ជាំងប្រាសាទបាយ័នថែមទៀតផង។ ក្នុងគ.ស១១៨១ ព្រះជ័យវ៌ធន បានកំចាយចាមចេញពិប្រទេស ហើយក៏បានឡើងគ្រប់គ្រង់រាជសម្បត្តិជាព្រះមហាក្សត្រនៅអាណាចក្រ ខ្មែរដែលមានរាជធានីនៅក្រុងយសោធបុរៈ ក្រោមព្រះនាមថាព្រះបាទជ័យវរ្ម័ន(ទី៧) ។ ក្រោយពីបានឡើងសោយរាជសម្បត្តិហើយព្រះអង្គបានលើកទ័ពទៅ បង្ក្រាបតាមតំបន់នានាទូទាំងប្រទេសឲ្យរួបរួមគ្នាវិញ ។
- ព្រះអង្កបានចាត់ឲ្យមានការកសាងក្រុងអង្គរធំបានយ៉ាងរឹងមាំល្អ ដោយបានកំពែងនិងគូរទឹកព័ទ្ធជុំវិញរាជធានីនេះ។ ព្រះអង្គបានចាត់ឲ្យកសាង ប្រាសាទជាច្រើន, កសាងផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេស។ ប្រមាណជាគ.ស១១៩៧ព្រះអង្គបានលើកទ័ពទៅវាយបង្ក្រាបយកប្រទេស ចាម៉្បាដាក់ជាចំណុះបានដោយជ័យជោគម្តងទៀត ។ ព្រះបាទជ័យវរ្ម័នមានព្រះមរមនាមថា មហាបរមសៅគត ។ គេមិនអាចដឹងពីកាលបរិច្ឆេទនៃការចូលទីវង្គតរបស់ទ្រង់ទេ។ ព្រះអង្គមានព្រះជាយាពីរព្រអង្គគឺព្រះនាងជ័យរាជទេវី និងព្រះនាងរាជឥន្រ្ទទេវី ដែលជាបងប្អុនបង្កើតនឹងគ្នា។ យោងឯកសារ
Wednesday, July 19, 2017
សម្តេចព្រះបាទព្រះជ័យវរ្ម័នទី៧(ព្រះជ័យវ៌ធន)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment