Saturday, July 29, 2017

ខេត្ត ក្រុង ប្រជាជន

ភាគ២. ប្រវត្តិសាស្រ្តដែនដីកម្ពុជាក្រោម អំពីចំនួនប្រជាជន​ទាំង២១ខេត្តក្រុង

 Thai Chanka News   11:09:00   ប្រវត្តិសាស្ត្រ

បើ​ផ្អែក​តាម​តួលេខ​ខាង​លើ​ដែល​អាច​យក​ជា​ការ​បាន​នោះ គិត​មក​ដល់ ដំណាច់​ឆ្នាំ ២០០៤ ឃើញ​ថា​ នៅ​កម្ពុជា​ក្រោម មាន​ប្រជារាស្ត្រ​ខ្មែរ​រស់​នៅ​ប្រមាណ​ជាង ១២​លាន​នាក់ ។

តាម​ឯកសារ​របស់​រណសិរ្ស​រំដោះ​ខ្មែរ​កម្ពុជា​ក្រោម បាន​ធ្វើ​សម្រង់​ស្ថិតិ​ចំនួន​ប្រជា​រាស្ត្រ​ខ្មែរ​កម្ពុជា ក្រោម ដែល​កំពុង​រស់​នៅ​តាម​បណ្តា​ខេត្ត – ក្រុង​នីមួយៗ​ទូទាំង ២១​ខេត្ត – ក្រុង​ក្នុង​ឆ្នាំ ១៩៦៨ មាន​ចំនួន ៤.០៤៧.៥០០ (បួន​លាន សូន្យ​រយ សែសិប​ប្រាំពីរ​ពាន់ ប្រាំ​រយ) នាក់ ហើយ​បើ​ធ្វើ​ជំរឿន​ប្រជារាស្ត្រ​ខ្មែរ​ទាំង​នោះ រហូត​មក​ដល់ ថ្ងៃទី០១ មករា ២០០៥ ឃើញ​ថា​មាន​ចំនួន ១៤.៥៧១.០០០ (ដប់​បួន​លាន ប្រាំ​រយ​ចិត​សិប​មួយ​ពាន់) នាក់ ដោយ​រស់​នៅ​តាម​ខេត្ត​នីមួយៗ ដូច​តទៅ ៖

1. ខេត្ត​ព្រះត្រពាំង មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ២.៨៨៥.០០០ (ពី​លាន ប្រាំបី​រយ​ប៉ែតសិប​ប្រាំ​ពាន់) នាក់
2. ខេត្ត​ឃ្លាំង មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ២.៧០៣.០០០ (ពីរ​លាន ប្រាំពីរ​រយ​សូន្យ​បី​ពាន់) នាក់
3. ខេត្ត​មាត់ជ្រូក មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ២.៥២២.០០០ (ពីរ​លាន់ ប្រាំ​រយ​ម្ភៃ​ពីរ​ពាន់) នាក់
4. ខេត្ត​ក្រមួន ស មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ២.៥២១.០០០ (ពីរ​លាន ប្រាំ​រយ​ម្ភៃ​មួយ​ពាន់) នាក់
5. ខេត្ត​ពល​លាវ មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ៧២៥.០០០ (ប្រាំពីរ​រយ​ម្ភៃ​ប្រាំ​ពាន់) នាក់
6. ខេត្ត​ទឹកខ្មៅ មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ៧២០.៥០០ (ប្រាំពីរ​រយ ម្ភៃ​ពាន់ ប្រាំ​រយ) នាក់
7. ខេត្ត​ពាម មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន  ៥៤០.០០០ (ប្រាំ​រយ​សែសិប​ពាន់) នាក់
8. ខេត្ត​ព្រែក​ឫស្សី មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ៣៦០.០០០ (បី​រយ​ហុកសិប​ពាន់) នាក់
9. ខេត្ត​លង់ហោរ មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន  ៣៦០.៤០០ (បី​រយ​ហុកសិប​ពាន់ បួន​រយ) នាក់
10. ខេត្ត​បារ៉ាជ្ញ មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ៣៦១.០០០ (បី​រយ​ហុកសិប​មួយ​ពាន់) នាក់
11. ខេត្ត​រោង​ដំរី មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ៣៦២.០០០ (បី​រយ​ហុកសិប​ពី​ពាន់) នាក់
12. ទី​ក្រុង​ព្រៃនគរ មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ២៨៨.៥០០ (ពីរ​រយ​ប៉ែតសិប​ប្រាំបី​ពាន់) នាក់
13. ខេត្ត​ទួល​តា​មោក មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ១០៨.០០០ (មួយ​រយ​ប្រាំ​បី​ពាន់) នាក់
14. ខេត្ត​ផ្សារ​ដែក មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ៣៦.៣០០ (សាមសិប​ពាន់ បី​រយ​) នាក់
15. ខេត្ត​ចង្វា​ត្រពាំង មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ២១.៦០០ (ម្ភៃ​មួយ​ពាន់ ប្រាំ​មួយ​រយ) នាក់
16. ខេត្ត​ព្រះ​សួគ៌ា មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ១២.៦០០ (ដប់​ពីរ​ពាន់ ប្រាំ​មួយ​រយ) នាក់
17. ខេត្ត​មេ ស មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ១១.៤០០ (ដប់​មួយ​ពាន់ បួន​រយ) នាក់
18. ខេត្ត​កោះ​គង មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ១១.១០០ (ដប់​មួយ​ពាន់ មួយ​រយ) នាក់
19. ខេត្ត​កំពង់​ឫស្សី មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ១១.៥២០ (ដប់​មួយ​ពាន់ ប្រាំ​រយ​ម្ភៃ​ពីរ) នាក់
20. ខេត្ត​ឈ្មោះ​ថ្មី មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន ៥.៤០០ (ប្រាំ​ពាន់ បួន​រយ) នាក់
21. ខេត្ត​អូរ​កាប់ មាន​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ចំនួន  ៤.៦៨០ (បួន​ពាន់ ប្រាំ​មួយ​រយ ប៉ែតសិប) នាក់ ។

សរុប ៖   ១៤.៥៧១.០០០ នាក់ (ដប់​បួន​លាន់ ប្រាំ​សែន ប្រាំពីរ​ម៉ឺន​មួយ​ពាន់​នាក់)

ដូច្នេះ​យើង​កំណត់​យក​ចំនួន​ដែល​តិច​ជាង​គេ​នោះ គឺ​តាម​ឯកសារ​សម្រង់​ស្ថិតិ​របស់​អាណា​និគម​បារាំង​ក្នុង​ឆ្នាំ ១៩២៤​ គិត​មក​ដល់​ថ្ងៃទី០១ មករា ២០០៥​ មាន​ចំនួន ១២.៨០០.០០០ នាក់) ។

ប្រជារាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម ៩៥% ជា​កសិករ​ ៣% ជា​អ្នក​រដ្ឋការ​ ២% ជា​អ្នក​ជំនួញ ៨៥%មិន​ចេះ​អក្សរ​​ខ្មែរ ក្នុង​នោះ ៩៩%​ ស្ត្រី​មិន​បាន​រៀន​អក្សរ​ខ្មែរ ។ តំបន់​ដែល​ប្រជារាស្ត្រ​ខ្មែរ រស់នៅ​ច្រើន​ជាង​គេ​គឺ​ ខេត្ត​ព្រះត្រពាំង (Trà Vinh) ខេត្ត​ឃ្លាំង (Sóc Trăng) ពល​លាវ(Bạc Liêu) មាត់ជ្រូក (Châu Đóc) ក្រមួនស (Kiên Giang) ពាម (Hà Tiên) ព្រែក​ឫស្សី (Cần Thơ) និង​ខេត្ត ទឹកខ្មៅ (Cà Mau)។

ប្រភព៖ សហគមន៍ខ្មែរកម្ពុជាក្រោម
ចែករំលែកអត្ថបទ

No comments:

Post a Comment