ភាគ១. ប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម អំពីដែនដី និងប្រជាជន
Thai Chanka News 11:08:00 ប្រវត្តិសាស្ត្រ
កម្ពុជាក្រោមជាអតីតទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងកើតឆៀងខាងត្បូងនៃព្រះរាជាណាចក្រ កម្ពុជា ។ បច្ចុប្បន្ន ជាចំណែកមួយនៃទឹកដីសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ែកខាងត្បូង (South Vietnam) ។ កម្ពុជាក្រោមត្រូវអាណានិគមបារាំងកាត់ផ្តាច់ពីកម្ពុជា ផ្តល់ទៅឲ្យអាជ្ញាធរវៀតណាមធ្វើអាណានិគមបន្តរហូតដល់សព្វថ្ងៃ ក្រោមច្បាប់អាណានិគមបារាំងលេខ៤៩-៧៣៣ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ នៅទីក្រុង Toulon នៃប្រទេសបារាំង ។
១. ប្រទេសយួន (តុងកឹង Tonking) មានផ្ទៃដី ១០៣.០០០ km2 ។
២. ប្រទេសយួនហ្វេ (អណ្ណាម Annam) មានផ្ទៃដី ១៤៨.០០០ km2 ។
៣. ប្រទេសលាវ មានផ្ទៃដី ២៣៦.០០០ km2 ។
៤. ប្រទេសកម្ពុជា មានផ្ទៃដី ១៨៥.០០០ km2 ។
៥. កម្ពុជាក្រោម មានផ្ទៃដី ៦៥.០០០ km2 ។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាប្រកាសជាផ្លូវការថាមានផ្ទៃដី ១៨១.០៣៥ km2 ។ ដូច្នេះ ទឹកដីកម្ពុជាក្រោមត្រូវ កើនបន្ថែមចំនួន ៣.៩៦៥ Km2 បូកនឹង ៦៥.០០០ km2 ត្រូវជា ៦៨.៩៦៥ km2 (185.000 Km2 – 181.035 km2 + 65.000 km2 =68.965 km2) ។
រីឯចំនួនប្រជារាស្ត្រខ្មែរនៅកម្ពុជាក្រោមវិញ យើងបានធ្វើជំរឿនដោយផ្អែកទៅលើ ឯកសារចំនួន ៥ ដូចខាងក្រោម ៖
ប្រភព៖ សហគមន៍ខ្មែរកម្ពុជាក្រោម
ចែករំលែកអត្ថបទ

- កាលពីសម័យដើម ទឹកដីកម្ពុជាក្រោមគេហៅថាកម្ពុជាទឹកលិច ឬកម្ពុជាក្រោម (កម្ពុជាប៉ែកខាងក្រោម) ហើយ គេអាចហៅបានម៉្យាងទៀតថា ដែនដីសណ្ដទន្លេមេគង្គ (Mekong Delta) ។ នៅសម័យអាណានិគមបារាំងត្រួតត្រា ឥណ្ឌូចិន ទឹកដីកម្ពុជាក្រោមត្រូវបានបារាំងហៅថា Basse Cochinchine (កូសាំងស៊ីនក្រោម) ។
- ចំពោះផ្ទៃដី និងចំនួនប្រជារាស្ត្រខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ នៅមានបញ្ហាស្មុគស្មាញ ណាស់ ពីព្រោះពុំមានវិជ្ជាស្ថានជាតិណាមួយបានធ្វើជំរឿន ឬកំណត់ឲ្យបានច្បាស់លាស់ទេ ។ ទោះបីជាយ៉ាងនេះក៏ដោយ យើងបានធ្វើការសិក្សាស្រាវជ្រាវតាមឯកសារដើមសម័យអាណានិគមបារាំងត្រួតត្រាឥណ្ឌូចិន បានបង្ហាញឲ្យឃើញថាទឹកដី កម្ពុជាក្រោមមានទំហំផ្ទៃដី ៦៨.៩៦៥ km2 ។ តួលេខនេះ គិតតាមឯកសារបារាំងក្នុងឆ្នាំ១៩៤៥ ព្រោះនៅពេលនោះ អាណានិគមបារាំងបានបែងចែកទឹកដីនៅឥណ្ឌូចិនចំនួន ៥ប្រទេសដើម្បីងាយស្រួលក្នុងការត្រួតត្រា គឺ ៖
១. ប្រទេសយួន (តុងកឹង Tonking) មានផ្ទៃដី ១០៣.០០០ km2 ។
២. ប្រទេសយួនហ្វេ (អណ្ណាម Annam) មានផ្ទៃដី ១៤៨.០០០ km2 ។
៣. ប្រទេសលាវ មានផ្ទៃដី ២៣៦.០០០ km2 ។
៤. ប្រទេសកម្ពុជា មានផ្ទៃដី ១៨៥.០០០ km2 ។
៥. កម្ពុជាក្រោម មានផ្ទៃដី ៦៥.០០០ km2 ។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាប្រកាសជាផ្លូវការថាមានផ្ទៃដី ១៨១.០៣៥ km2 ។ ដូច្នេះ ទឹកដីកម្ពុជាក្រោមត្រូវ កើនបន្ថែមចំនួន ៣.៩៦៥ Km2 បូកនឹង ៦៥.០០០ km2 ត្រូវជា ៦៨.៩៦៥ km2 (185.000 Km2 – 181.035 km2 + 65.000 km2 =68.965 km2) ។
រីឯចំនួនប្រជារាស្ត្រខ្មែរនៅកម្ពុជាក្រោមវិញ យើងបានធ្វើជំរឿនដោយផ្អែកទៅលើ ឯកសារចំនួន ៥ ដូចខាងក្រោម ៖
- ទី១ តួលេខសម្រង់ស្ថិតិខ្មែរកម្ពុជាក្រោមរបស់រដ្ឋាភិបាលអាណានិគមបារាំងនៅក្នុងឆ្នាំ១៩២៤ មាន ៨០.០០០ (ប្រាំបីម៉ឺន) នាក់ ។
- ទី២ តួលេខស្រង់ស្ថិតិរបស់រណសិរ្សរំដោះកម្ពុជាក្រោមនៅឆ្នាំ ១៩៦៨ មាន ៤.០៤៧.៥០០ (បួនលានបួនម៉ឺនប្រាំ ពីរពាន់ប្រាំរយ) នាក់ ។
- ទី៣ សេចក្តីថ្លែងការណ៍ផ្ទាល់មាត់របស់លោកប្រធានាធិបតីវៀតណាម ង្វៀន វ៉ានធីវ នៅទីក្រុងព្រែកឫស្សីក្នុងឆ្នាំ ១៩៦៩ ថាប្រជារាស្ត្រខ្មែរកម្ពុជាក្រោមមានប្រមាណជាង ៤.០០០.០០០ (បួនលាន) នាក់ ។
- ទី៤ ឯកសារសមាគមខ្មែរកម្ពុជាក្រោមនៅប្រទេសបារាំងឆ្នាំ ១៩៦៩ បានសរសេរថាខ្មែរនៅកម្ពុជាក្រោមមានចំនួន ៤.៥០០.០០០ (បួនលានប្រាំសែន) នាក់ ។
- ទី៥ តួលេខបូកសរុបប្រជារាស្ត្រខ្មែររបស់រដ្ឋាភិបាលខ្មែរនៅសាលសន្និសីទចតុម្មុខក្នុងឆ្នាំ ១៩៧០ ឃើញប្រជារាស្ត្រខ្មែរនៅកម្ពុជាក្រោមមានចំនួន ៤.៥០០.០០០ នាក់។ រីឯនៅកម្ពុជានាពេលនោះពលរដ្ឋខ្មែរមានចំនួនជិត ៧.០០០.០០០ (ប្រាំពីរលាន) នាក់ ។
- ដូច្នេះ បានសេចក្តីថា សព្វថ្ងៃនេះ ពុំមានឯកសារណាមួយ ឬ ប្រភពណាមួយបានធ្វើជំរឿនស្ថិតិប្រជារាស្ត្រខ្មែរកម្ពុជាក្រោមឲ្យបានច្បាស់លាស់ពិតប្រាកដទេ ។
ប្រភព៖ សហគមន៍ខ្មែរកម្ពុជាក្រោម
ចែករំលែកអត្ថបទ
No comments:
Post a Comment