ព្រះនាងឥន្ទ្រទេវីជាមហាកវីខ្មែរដ៏ល្បីនៅសតវត្សទី១៣ ហើយដែលបានក្លាយជានិមិត្តរូបនៃអក្សរសាស្ត្រខ្មែររហូតមកទល់សព្វថ្ងៃនេះ ហេតុដូច្នេះហើយបានជាឈ្មោះដ៏ល្បីសុះសាយរបស់ព្រះនាងត្រូវបានគេយកទៅដាក់ជាឈ្មោះ វិទ្យាល័យ ជាឈ្មោះ បណ្ណាគារ ជាឈ្មោះ រង្វាន់អក្សរសាស្ត្រជាហូរហែរនៅសតវត្សទី២០។ ព្រះនាងឥន្ទ្រទេវីជាមហេសីទី២របស់ព្រះបាទជ័យវរ្ម័នទី៧ បន្ទាប់ពីព្រះមហេសីទី១គឺព្រះនាងជ័យរាជទេវីសុគគ់បាត់ទៅ។ ព្រះបាទជ័យវរ្ម័នទី៧ជាស្តេចខ្មែរមួយអង្គដែលកាន់លទ្ធិពុទ្ធសាសនាមហាយាន ហើយដែលនៅឆ្នាំ១១៨១ បានរំដោះប្រទេសកម្ពុជាពីការឈ្លានពានរបស់ប្រទេសចំប៉ា មិនតែប៉ុណ្ណោះព្រះអង្គជាក្សត្រខ្មែរមួយអង្គដែលយកចិត្តទុកដាក់អំពីជីវភាពរបស់ប្រជាជនជាអតិភាពទៀតផង។ គឺស្តេចខ្មែរអង្គនេះហើយដែលបានសាងសង់ប្រាសាទបាយន្ត ប៉ុន្តែអ្វីដែលគេពុំសូវបានដឹងពុំសូវបាននិយាយ គឺគតិបណ្ឌិត និងការចេះដឹងដ៏ជ្រៅជ្រះរបស់ព្រះអង្គដែលបានផ្តល់ទៅឲ្យព្រះអង្គនូវទេពកោសល្យមួយដ៍ឆ្លាសវៃនៅក្នុងវិស័យនយោបាយនិងយុទ្ធសាស្ត្រ ប៉ុន្តែនៅក្នុងបទនិពន្ធនេះលោក ឌិច គៀន បានលើកយកតែចំណុចខ្លះដែលទាក់ទងនឹងព្រះនាងជ័យរាជទេវី ដែលជាព្រះមហេសីទី១ និងព្រះនាងឥន្ទ្រទេវី ដែលជាមហេសីទី២ប៉ុណ្ណោះ ដោយសម្អាងជាពិសេសទៅលើសិលាចារឹកនៅលើជញ្ជាំងប្រាសាទភិមានអាកាស ប្រាសាទបន្ទាយឆ្មា ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន និងឯកសារនានារបស់លោក ហ្សកន៍ ហ្សឺដេសន៍ ។
តាមរយៈបទនិពន្ធនេះបានចេញផ្សាយជាលើកដំបូងនៅឆ្នាំ ១៩៦៦ លោក ឌិច គៀន បានប្រើជំនោរអារម្មណ៍របស់លោកផ្ទាល់ពិព័ណ៌នាអំពីបុគ្គលិកលក្ខណៈរបស់ព្រះមហេសីទាំងពីររបស់ព្រះបាទជ័យវរ្ម័នទី៧ ។ អ្នកនិពន្ធសរសេរជាអាថថាព្រះនាងជ័យរាជទេវី បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះជ័យវរ្ម័នតាំងពីនៅព្រះជន្មក្មេងៗម្លេះ ព្រះជ័យវរ្ម័នមានរាជបុត្របើតាមឯកសារខ្លះថាមានច្រើនដែរ តែព្រះរាជបុត្រដែលគេនៅចាំបាននោះឃើញមានព្រះនាមតែ៤អង្គ គឺ (១) ព្រះសុរិយកុមារ ដែលជាកវីឯកមួយអង្គក្នុងការតែងកាព្យសំស្ក្រឹតនៅសិលាចារឹកប្រាសាទតាព្រហ្ម (២) វីរៈកុមារ ជាអ្នកតែងកាព្យសំស្ក្រឹតនៅសិលាចារឹកប្រាសាទព្រះខ័ន (៣) ឥន្ទ្រវរ្ម័ន អភិបាលលពបុរី ហើយនិង (៤) ស្រិន្ទ្រកុមារដែលមានរូបចម្លាក់នៅប្រាសាទបន្ទាយឆ្នា ។
ទាក់ទងនឹងបុគ្គលិកលក្ខណៈរបស់ព្រះនាងជ័យរាជទេវីដែលជាមហេសីទី១ ហើយដែលជាព្រះកន្និដ្ឋាឬប្អូនស្រីរបស់ព្រះនាងឥន្ទ្រទេវី អ្នកនិពន្ធបានសរសេរថាព្រះនាងជ័យរាជទេវីបានទទួលការសិក្សាពីសំណាក់ផ្ទាល់នៃព្រះរាមរបស់ព្រះអង្គគឺព្រះនាងឥន្ទ្រទេវី ព្រះនាងក៏បានទៅជាអ្នកប្រាជ្ញមួយអង្គខាងពុទ្ធិចក្រនិងអាណាចក្រ។ លោក ឌិច កៀន ក៏បានលើកឡើងផងដែរអំពីសេចក្តីស្នេហាដ៏ជ្រាលជ្រៅរបស់ព្រះនាងចំពោះព្រះស្វាមីដែលតែងតែចេញទៅធ្វើប្រតិបត្តិការសឹកនៅទីឆ្ងាយជារឿយៗ ទុក្ខដ៏ធំរបស់ព្រះនាងគឺការភ័យព្រួយអំពីសុខទុក្ខព្រះស្វាមីដែលនាងរងចាំទន្ទឹងមើលផ្លូវសឹងតែមួយជីវិតរបស់នាងទៅហើយ ។ ចំពោះព្រះនាងឥន្ទ្រទេវី លោក ឌិច គៀន បានលើកឡើងអំពីគុណសម្បត្តិដ៏ច្រើនរបស់ព្រះនាង គុណសម្បត្តិធំជាងគេគឺការមិនចេះលោភលន់ទោះបីជាព្រះនាងទទួលបានឋានៈជាអគ្គមហេសីក្តី។ ចំពោះព្រះនាងឥន្ទ្រទេវីអ្វីដែលសំខាន់គឺការដឹកនាំប្រជារាស្ត្រប្រយុទ្ធកំចាត់ភាពអវិជ្ជាគឺរំដោះខ្លួនឲ្យផុតពីការល្ងង់ខ្លៅដែលជាដំបៅមួយប្រកបទៅដោយគ្រោះថ្នាក់បំផុតចំពោះប្រទេសជាតិនីមួយៗ ព្រះនាងឥន្ទ្រទេវីជាគ្រូដ៏ធំដ៏ឧត្តមចំពោះប្រទេសកម្ពុជានៅសម័យនោះ រីឯព្រះរាជបុត្ររបស់ព្រះនាងដែលមានព្រះនាមថាព្រះស្រីវីរៈកុមារ ហើយដែលជាអ្នកនិពន្ធសិលាចារឹកនៅប្រាសាទតាព្រហ្មក៏ជាអ្នកប្រាជ្ញខ្មែរម្នាក់ដ៏ឆ្នើមដែរ។
លោក ឌិច គៀម បានយកពាក្សពេចន៍ខ្លះរបស់ព្រះនាងឥន្ទ្រទេវីបាននិយាយទៅកាន់ព្រះស្វាមីមកបកស្រាយនៅក្នុងអត្ថបទរបស់លោក រីឯសម្តីទាំងនោះមានសេចក្តីថា “សត្រូវដ៏ធំបំផុតក្នុងលោកគឺអវិជ្ជា” យ៉ាងណាមិញជោគជ័យនៅក្នុងសង្គ្រាមក៏ពឹងផ្អែកទាំងស្រុងទៅលើវិជ្ជាជ្រៅជ្រះដែរ ។ មុននឹងបញ្ចប់បទអត្ថាធិប្បាយនេះសូមកត់សម្គាល់ថាលោក ឌិច គៀន ដែលកើតនៅក្នុងឆ្នាំ ១៩៣៦ ហើយទទួលមរណភាពនៅឆ្នាំ ១៩៧៥ ជាអ្នកនិពន្ធផង ជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរផង នៅឆ្នាំ ១៩៦៤ – ៦៥ លោកបាននិពន្ធសៀវភៅមួយជាមួយលោក ឌឿក អំ ដែលមានចំណងជើងថា “ភូមិតិរច្ឆាន” ៕

No comments:
Post a Comment