ភាគ៤. ប្រវត្តិសាស្រ្តដែនដីកម្ពុជាក្រោម អំពីភស្តុតាងដែលបញ្ចាក់ដែនដីកូសាំងស៊ីនជារបស់កម្ពុជា
Thai Chanka News 11:10:00 ប្រវត្តិសាស្ត្រ
ក្រៅអំពីភស្តុតាងបូរាណវត្ថុវិទ្យានេះ មានផែនទីពីសម័យដើមក៏បានបញ្ជាក់ច្បាស់ផងដែរគឺ៖
ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៥) ដោយព្រះអង្គបានរៀបអភិសេកជាមួយព្រះរាជបុត្រីទី៨របស់ព្រះចៅយួនឈ្មោះ កូ ជិន (Cô Chin) នៃរាជវង្សហ្វៀង (Nguyễn) ។ តាមរយៈព្រះរាជអគ្គមហេសីជាជនជាតិយួនដ៏មហិមានៃជនជាតិនេះ គេបានឃើញជនជាតិយួនតាំងទីលំនៅៗលើទឹកដី កម្ពុជាក្រោមលើកដំបូងបង្អស់ចាប់ពីពេលនោះមក ។ ប៉ុន្តែមិនមែនមានន័យថាព្រះបាទជ័យជេដ្ឋាទី២កាត់ទឹកដីកម្ពុជាក្រោម ឱ្យយួនស្របច្បាប់នោះដែរ ។ អន្តោប្រវេសន៍យួនខុសច្បាប់ទាំងនោះ កាន់តែមានចំនួនច្រើនឡើងៗ ព្រមទាំងបានរៀបចំ ក្បាលម៉ាស៊ីនត្រួតត្រាទឹកដីកម្ពុជាក្រោមជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ ។
ប្រភព៖ សហគមន៍ខ្មែរកម្ពុជាក្រោម
ចែករំលែកអត្ថបទ
Thai Chanka News 11:10:00 ប្រវត្តិសាស្ត្រ
- កម្ពុជាក្រោមជាទឹកដីដែលមានចំណាស់ជាងគេបង្អស់នៅភូមិភាគអាស៊ីអាគ្នេយ៍។ ប្រជារាស្ត្រខ្មែរបានចាប់ឆ្ការព្រៃ ទន្ទ្រានកាន់កាប់តាំងលំនៅៗលើទឹកដីនេះមុនគេបង្អស់ ។ កាលដើមឡើយ ទឹកដីកម្ពុជាក្រោមជាកម្មសិទ្ធិស្របច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជាត្រូវបានគ្រប់គ្រងដោយព្រះរាជាខ្មែរគ្រប់ជំនាន់ ។ លុះដល់ឆ្នាំ១៨៥៥ ពេលដែលបារាំងចូលមក ដល់កម្ពុជាក្រោម យកទឹកដីនេះដាក់ក្រោមការត្រួតត្រារបស់ខ្លួនជារៀងរហូត ។ មកដល់ឆ្នាំ១៩៤៩ អាណានិគមបារាំង ក៏ធ្វើច្បាប់លេខ៤៩-៧៣៣ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ ប្រគល់ឱ្យអាជ្ញាធរវៀតណាមធ្វើអាណានិគមជាបន្តរហូតដល់ សព្វថ្ងៃ ។
- ក្រុមភូមិវិទូ និង ប្រវត្តិវិទូក្នុងសកលលោក ដែលជាអ្នកឯកទេសខាងប្រទេសនៅអាស៊ីអាគ្នេយ៍ តែងតែបានសរសេរ អំពីប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមយ៉ាងក្បោះក្បាយ ព្រមទាំងបានបញ្ចេញយោបល់ថា“កម្ពុជាក្រោម ជាបុព្វសិទ្ធិរបស់ខ្មែរ ប្រជារាស្ត្រខ្មែរមានសិទ្ធិបរិបូរណ៍ក្នុងការទាមទារទឹកដីកម្ពុជាក្រោមមកវិញ...” ។ សូម្បីតែអ្នកប្រាជ្ញជនជាតិវៀតណាមឈ្មោះត្រឹង ហ្វាយឌឹក (Trần Hoài Đức) ដែលបានសរសេរសៀវភៅឈ្មោះ “យ៉ាឌីញទុងជី” ក្នុងឆ្នាំ១៨៣០ ក៏បានទទួលស្គាល់ថាកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរដែរ ។ ក្រៅពីនេះ នៅមានភស្តុតាងជាច្រើនទៀត ដូចជាវត្តព្រះពុទ្ធសាសនាខ្មែរជាង៥៦០វត្ត សិលាចារិក ប្រាសាទសិលា និង សិល្បៈនានាមានទេពកោសល្យខ្ពស់ដូចរចនាបថថ្មអង្គរវត្ត មាននៅ រាយប៉ាយពាសពេញលើទឹកដីកម្ពុជាក្រោម ។ ប៉ុន្តែបច្ចុប្បន្នឈ្មោះភូមិ ឃុំ ស្រុក ខេត្តជាភាសាខ្មែរ ត្រូវអាជ្ញាធរអាណានិគមវៀតណាម ប្ដូរមកជាសំនៀងភាសាវៀតណាមជាច្រើនលើកច្រើនសាទាំងស្រុងតែម្តង ។ សកម្មភាពកែប្រែភូមិសាស្ត្រនេះ អាជ្ញាធរអាណានិគមវៀតណាម បានធ្វើឡើងនៅគ្រប់សម័យកាល គ្រប់របបនយោបាយ ដើម្បីបំភ័ន្តសាធារណមតិជាតិ និង អន្តរជាតិ ។
ក្រៅអំពីភស្តុតាងបូរាណវត្ថុវិទ្យានេះ មានផែនទីពីសម័យដើមក៏បានបញ្ជាក់ច្បាស់ផងដែរគឺ៖
- ១- ផែនទីឥណ្ឌូចិននៅសតវត្សទី៧ និង ទី៨៖តាមផែនទីទាំងនេះ យើងបានមើលឃើញយ៉ាងច្បាស់លាស់បំផុតអំពីទីតាំងរបស់ប្រទេសកម្ពុជា ដោយនិយាយ ធៀបប្រៀបទៅនឹងប្រទេសជិតខាងរបស់ខ្លួនគឺ ប្រទេសសៀម ប្រទេសលាវ ប្រទេសអណ្ណាម និង នគរចំប៉ា ។នៅក្នុងសៀវភៅ “ប្រវត្តិសាស្ត្រកម្ពុជា” ត្រង់ទំព័រទី១១(Histoire du Cambodge, Madrolle) លោក ម៉ាដ្រុល បានសរសេរថា ផ្នែកដែនដីរួមនៅក្នុងព្រំដែនព្រះរាជាណាចក្រកម្ពុជានេះ ហើយគឺ ជាផ្នែកទាំងស្រុងមួយនៃបូរណភាពទឹកដីរបស់ខ្មែរ (គឺជារបស់ ខ្មែរទាំងស្រុង) ។
- ២- ផែនទីឥណ្ឌូចិនមួយទៀត គូរនៅឆ្នាំ១៥៩៣៖ចំនួន៧០០ឆ្នាំក្រោយមកគឺ នៅក្នុងឆ្នាំ១៥៩៣ ផែនទីឥណ្ឌូចិនមួយទៀតដែលគេបានគូរជាថ្មីឥតមានកែប្រែគំនួរ (Traces) របស់ផែនទីគូរនាសតវត្សទី៧សោះនោះ ។ កូសាំងស៊ីនក្រោម ដែលកើតឡើងដោយដីដុះ និង ល្បប់ទន្លេមេគង្គ ជាទីតាំងបន្តនៃព្រះរាជាណាចក្រកម្ពុជានៅលើដីដុះធម្មជាតិ (Contiuation Geologique) នៃប្រទេសគោកធ្លក ។
- ៣- ផែនទីឥណ្ឌូចិនគូរនៅឆ្នាំ១៦៣៨៖ចំនួន៣០ឆ្នាំក្រោយមកទៀត គេបានគូរផែនទីមួយទៀតដែលបានបង្ហាញយ៉ាងច្បាស់ថា “កូសាំងស៊ីនបច្ចុប្បន្នដែលជាដែនដីប៉ែកសមុទ្ររបស់ប្រទេសកម្ពុជា នៅតែជាដែនដីទាំងមូលរួមក្នុងប្រទេសកម្ពុជា ប្រទេសនេះ (កម្ពុជា) លាតសន្ធឹងតែម្នាក់ឯងគត់រហូតដល់សមុទ្រដែលជាព្រំដែនខាងត្បូង និង អាគ្នេយ៍របស់ប្រទេសនេះ” ។
- ៤- ផែនទីមហាអាស៊ីបូព៌ា៖ផែនទីមហាអាស៊ីបូព៌ា (ដែលសម្គាល់តំបន់សមុទ្រប៉ែកខាងត្បូង) គូរនៅក្នុងសម័យបារាំងរុករានអាស៊ីបានដាក់ព្រំដែនយ៉ាងច្បាស់លាស់បំផុត ។ ផែនទីនេះ បានទាំងបង្ហាញយ៉ាងច្បាស់ពីប្រទេសកម្ពុជាដែលលាតសន្ធឹងចាប់ពីព្រំប្រទល់នៃប្រទេសលាវ រហូតដល់សមុទ្រ (តាមខ្សែទន្លេមេគង្គ) ដោយក្រសោបកម្ពុជាក្រោមទាំងមូលដែលជាផ្នែកទាំងស្រុងមួយរបស់ព្រះរាជាណាចក្រខ្មែរ ។
- ៥- ផែនទីឥណ្ឌូចិនរបស់លោក រ៉ូបែរ គូរក្នុងឆ្នាំ១៧១៧៖ផែនទីមួយទៀតដែលគូរដោយលោក រ៉ូ-បែរត៍ (Robert) ក្នុងឆ្នាំ១៧១៧ នៅក្នុងសៀវភៅ “ឥណ្ឌូចិន (Indo- chine) ទំព័រ១១៧ ក្បាលទី១ បានផ្ដល់ឯកសារថ្មីមួយទៀតថា កម្ពុជាក្រោមជាដែនដីរបស់ប្រទេសកម្ពុជា ។
- ៦- ផែនទីរបស់លោក ឌៀ រវីល ឆ្នាំ១៧៥៥៖ពេលខាងក្រោយបន្តិចមកគឺ មុនសន្ធិសញ្ញាក្រុង វ៉ែរ សៃ ឆ្នាំ១៧៨៧ ដែលចុះហត្ថលេខារវាងលោក អេវ៉ែក ដាដ្រង់ (Eveque d’Adran) ជាតំណាងប្រទេសអណ្ណាម និង ប្រទេសបារាំង ហើយដែលតាមសន្ធិសញ្ញានេះ លោក អេវ៉េក ដាដ្រង់ បាននាំទាហានបារាំងមួយក្រុមចូលមកវាយយកកម្ពុជាក្រោមជាទឹកដីទាំងស្រុងរបស់ប្រទេសកម្ពុជា (សៀវភៅឥណ្ឌូចិន... ក្បាលទី១ ទំព័រទី១៣៥ (L’Indochine Tome I, page 135) ។ ផែនទីទាំងនេះ សុទ្ធតែបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាក្រោមជាទឹកដីរបស់ខ្មែរពិតៗ មិនអាចប្រកែកបាន ។ ការ ហូរចូលជនជាតិយួនដំបូងបង្អស់នៅកម្ពុជាក្រោម តាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាបានសរសេរថា ជនជាតិយួនដែលតាំងទីលំនៅៗលើទឹកដីកម្ពុជាក្រោមដំបូងបង្អស់នៅឆ្នាំ១៦២ ។
ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៥) ដោយព្រះអង្គបានរៀបអភិសេកជាមួយព្រះរាជបុត្រីទី៨របស់ព្រះចៅយួនឈ្មោះ កូ ជិន (Cô Chin) នៃរាជវង្សហ្វៀង (Nguyễn) ។ តាមរយៈព្រះរាជអគ្គមហេសីជាជនជាតិយួនដ៏មហិមានៃជនជាតិនេះ គេបានឃើញជនជាតិយួនតាំងទីលំនៅៗលើទឹកដី កម្ពុជាក្រោមលើកដំបូងបង្អស់ចាប់ពីពេលនោះមក ។ ប៉ុន្តែមិនមែនមានន័យថាព្រះបាទជ័យជេដ្ឋាទី២កាត់ទឹកដីកម្ពុជាក្រោម ឱ្យយួនស្របច្បាប់នោះដែរ ។ អន្តោប្រវេសន៍យួនខុសច្បាប់ទាំងនោះ កាន់តែមានចំនួនច្រើនឡើងៗ ព្រមទាំងបានរៀបចំ ក្បាលម៉ាស៊ីនត្រួតត្រាទឹកដីកម្ពុជាក្រោមជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ ។
ប្រភព៖ សហគមន៍ខ្មែរកម្ពុជាក្រោម
ចែករំលែកអត្ថបទ
No comments:
Post a Comment