ពួកអ្នកកាន់សាសនាព្រាហ្មណ៍ តែងតែគោរពរាប់អានបូជាពួកទេវតាដែលមានបណ្ដាស័ក្ដិ៍ច្រើនអង្គគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និងទេវៈជាច្រើនទៀត។ ក្នុងចំណោមទេវៈទាំងអស់នោះ មានតែបីអង្គប៉ុណ្ណោះដែលធំជាងគេគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ និង ព្រះសិវៈ។ ព្រះវិស្ណុ ព្រះវិស្ណុ ជាព្រះអាទិទេពដ៏សំខាន់ក្នុងសាសនាព្រាហ្មណ៍តាមបែបហិណ្ឌូនិយមក្នុងចំណោមព្រះអាទិទេពទាំងបីអង្គគឺ ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ ឬព្រះឥសូរ។ តាមឯកសារនៃព្រហ្មណ៍សាសនា តួនាទីរបស់ព្រះវិស្ណុ (ព្រះនារាយណ៍) គឺនៅពេលដែលផែនដីកើតហើយ ព្រះវិស្ណុ មានបេសកកម្មរបស់ព្រះអង្គជាអ្នកថែរក្សាការពារ និងរៀបចំលោក។ ឯកសារខ្លះទៀតបានបង្ហាញថា ព្រះវិស្ណុមានតួនាទីទ្រទ្រង់លោក ឬបង្កើតនូវវឌ្ឍនភាពនៃលោកនេះអោយមានការរីកចម្រើនដោយឆ្លងផុតពីគ្រោះភ័យនិងឧបទ្រពចង្រៃទាំងពួង។ លក្ខណៈពិសេសសំគាល់ព្រះវិស្ណុ៖ - មានព្រះកេសមួយ - មានព្រះហស្ថ ២ ឬ៤ ឬ៨ - ម្កុដមូលវែង - ពាហនៈជាយានជំនិះ សត្វគ្រុឌ ឫពស់ (សេសៈ) - វិមាន ឋានវៃកុណ្ធៈ - កេតនភណ្ឌ : កងចក្រ ដំបង ផ្កាឈូក ខ្យងស័ង្ខ ធ្នូ ដាវ - មហេសី : នាងលក្ម្សី ទេវតាតំណាងទ្រព្យសម្បត្តិ និងនាងស្រី ទេវតាតំណាងសោភ័ណភាព ព្រះវិស្ណុមានអវតា១០ គឺ៖ ១.មត្ស្យ (Matsya) : ជាត្រីជួយស្រោចស្រង់ជីវិតមនុស្សអោយរួចផុតពីទឹកជំនន់ ដែលបង្កើតឡើងដោយយក្សឈ្មោះថា ហយគ្រីវះ ២. កុម៌ (Kurma) : ជាអណ្តើកជួយធ្វើកំណល់ភ្នំមន្ទរៈ អោយទេវតា និងយក្សយកនាគឈ្មោះ វាសុកៈ បង្វិលភ្នំកូរសមុទ្រទឹកដោះ អោយខះរីងហួត ដើម្បីយកទឹកអម្រិតផឹកកុំអោយស្លាប់។ ៣. វារាហៈ (Varaha) ជាជ្រូកព្រៃ បានបំផ្លាញហិរណយក្សដែលប៉ុនប៉ងរំលាយលោក អោយទៅជាទឹកសមុទ្រ។ ៤. នរៈសិង្ហ (Narasinha) ជាមនុស្សសិង្ហ ក្បាលមនុស្សខ្លួនសិង្ហ បានបំផ្លាញយក្ស ដែលធ្វើបាបទេវតា។ ៥. វមន (Vamna) ជាមនុស្សតឿ បានប្រើកលល្បិចសុំដីយក្ស ៣ជំហាន ទុកអោយមនុស្សនៅ។ ៦.បរសុរាម (Parachurama) ជារាមពូថៅ បានបង្រ្កាបក្សត្រអរជុន ៧. រាម (Rama) ជាព្រះរាម ក្នុងរឿងរាមាយណៈ បង្រ្កាបក្រុងរាពណ៍។ ៨. ក្រឹស្ណ (krisna) ជាក្រឹស្ណ បានជួយមនុស្សអោយរួចពីកណ្តាប់ដៃស្តេចកំណាចឈ្មោះ កប្សៈ (Kamsa) ក្នុងរឿងភារតយុទ្ធ។ ៩. ពុទ្ធ (Budha) ជាព្រះពុទ្ធ បានជួយស្រោចស្រង់ដាស់តឿនមនុស្សអោយស្គាល់បុណ្យបាប អាក្រក់ល្អ ផុតចាកបាបកម្ម។ល។ (ព្រះពុទ្ធ ពុំមែនជាអវតារព្រះវិស្ណុនោះទេ តែពួកព្រាហ្មណ៍ ដោយបានឃើញព្រះពុទ្ធមានឥទ្ធិពល មានអនុភាពខ្លាំងក្លា ក៏បានបញ្ចូលព្រះអង្គជាអវតាព្រះវិស្ណុ) ១០. កល្កិន (Kalkin) ជាមនុស្សសេះ គឺខ្លួនមនុស្សក្បាលសេះ។ អវតានេះមិនទាន់បានចាប់បដិសន្ធិលើលោកយើងទេ ព្រោះការមកដល់របស់អវតានេះ ប្រៀបដូចជាចុងបញ្ចប់នៃផែនដី។ កល្កិនមានមុខងារជាអ្នកកាត់ទោសសភាវៈអាក្រក់ដោយដាក់ទណ្ឌកម្មនិងអោយរង្វាន់ដល់សភាវៈល្អដើម្បីរៀបចំយុគមាស។
ព្រះព្រហ្ម ព្រះព្រហ្ម ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ ព្រះព្រហ្ម មានមហេសីឈ្មោះ សរស្វតី មានបុត្របីអង្គគឺ៖ ព្រះទក្ស ព្រះភឫគុ និងព្រះនាងសុន្ធយា។ លក្ខណៈរបស់ព្រះព្រហ្មមាន៖ ព្រះកាយសម្បុរក្រហម ទ្រង់ព្រះពស្ត្រស មានព្រះភក្ត្រ ៤ ព្រះហស្ត ៤ ព្រះហស្តកាន់ផ្កាឈូក គង់លើហង្សជាពាហនៈ ទ្រង់មានញាណពិសេស អាចជ្រាបហេតុក្នុងកាលទាំងបី មានអានុភាពសក្ដិសិទ្ធិ អាចបំពេញចិត្តនៃអ្នកប្រព្រឹត្តតាមឱ្យសម្រេចប្រយោជន៍តាមតម្រូវការ។ ព្រះព្រហ្មជាបិតារបស់លោក ព្រោះគម្ពីរព្រាហ្មណ៍បុរាណសម្ដែងថា៖ «មុនដែលនឹងកើតលោក ព្រះព្រហ្មជប់ឱ្យកើតពងមួយសិន ហៅថាពងព្រហ្ម រួចហើយទ្រង់បែងភាគឱ្យកើតជាមនុស្ស២នាក់គឺ ប្រុស១ ស្រី១ ដែលប្រុសហៅថាបុមៈ ស្រីហៅថាវិរជ្ជា គូស្វាមីភរិយាទាំងនេះបានរួមរសប្រវេណីជាមួយគ្នា កើតជាពូជធារពាសពេញសកលលោក»។ ហេតុនោះបានជាពួកព្រាហ្មណ៍ប្រកាន់ពួកខ្លួនថាជាវង្សខ្ពស់បំផុត ព្រោះជាវង្សរបស់ព្រះព្រហ្ម។
ព្រះសិវៈ ព្រះសិវៈ ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ សិវៈ មានន័យថា ករុណា ក្សេមចាកទុក្ខភ័យ។ ព្រះសិវៈ ឬព្រះឥសូរ កើតឡើងអំពីលោហិតដែលស្រក់ចាកចិញ្ចើមព្រះព្រហ្ម មានមហេសី៩អង្គគឺ៖ នាងទុគា ឧមា គោរី កាលី ទេវី កុមារី ចន្ទី បវ៌តី មហាទេវី។ មានបុត្រពីរអង្គគឺ៖ ព្រះវិយនេស (គណេស) និងព្រះកត្រិកេយ (ស្កន្ទកុមារ)។ លក្ខណៈរបស់ព្រះអង្គមានដូចជា៖ ព្រះកាយសប្បុរស មានព្រះភក្ត្រមួយ ព្រះហស្តពីរ តែអាចបែងភាគបានព្រះភក្ត្រ ៥ ព្រះហស្ត ១០ ព្រះសុរង្គសម្បុរខៀវ ទ្រង់ស្បែកខ្លា ស្បែកដំរីជាព្រះពស្ត្រ មានព្រះមោលីសម្បុរលឿងកួចផ្គុំគ្នាលើព្រះសិវៈ មានព្រះនេត្រ ៣ គឺពីរដូចមនុស្សធម្មតា មួយទៀតចំកណ្ដាលថ្ងាស បិទជានិច្ចសម្រាប់ក្រឡេកឆេះហៅថាអគ្គីនេត្រ។ មានពុកចង្កាវែងជាងបែបព្រាហ្មណ៍ មាននាគជាសង្វារ (ជាគ្រឿងរាប់ឆ្នាំ) មានពិណព្រះចន្ទចាំងរស្មីព្រាតៗ (ជាគ្រឿងសម្គាល់រាប់ខែ) មានឆ្អឹងលលាដ៍ក្បាល (ជាគ្រឿងសម្គាល់កល្ប ឬ យុគៈ) មានភេរីឈ្មោះ ឌមរូ ទ្រង់ស្ទាត់ជំនាញខាងសិល្បសាស្ត្រ និងនាដសាស្ត្រ ជាមហាយោគី ទ្រទ្រង់នូវអានុភាពនឹងព្រះគុណ មានគោឧសភៈឈ្មោះនន្ទិយៈ ជាពាហនៈស្ថិតនៅក្នុងវិមានលើភ្នំកៃលាស។ តាមគម្ពីរឫគ្វេទ ចែងថាព្រះសិវៈជាអាទិទេពបំផ្លាញលោក។ តែក្រោយមក នៅពេលមួយទំនាស់សាសនារវាង អ្នកគោរពព្រះព្រហ្ម អ្នកគោរពព្រះវិស្ណុ និងអ្នកគោរពព្រះសិវៈបានផ្ទុះឡើង ដោយសិវបរិស័ទ មានចំនួនច្រើនជាង បានទទួលជ័យជម្នះ ទើបគេបន្ថែមងារថា ព្រះសិវៈជាអ្នកបង្កើតលោកផង និងបំផ្លាញលោកផង។ ព្រះសិវៈ ជាបិតារបស់ពិភពលោក ជាអ្នកកសាងពិភពលោក មានសេចក្ដីក្នុងគម្ពីរព្រាហ្មណ៍ឈ្មោះសិវបុរាណណ៍ម និងឈ្មោះកថាសរិតសាគរ សម្ដែងថា៖ «ទ្រង់វះសាច់ភ្លៅ ឱ្យឈាមហូរមួយតំណក់ស្រក់ចុះក្នុងទឹក កើតឡើងជាពងមួយ ហើយបែកទៅជាពីរចំហៀង មួយចំហៀងកើតជាសួគ៌លោក មួយចំហៀងទៀតកើតជាមនុស្សលោក ទើបកើតជាបុមៈ (បុរស)។ បុមៈនោះបង្កើតជាប្រជាបតីៗ បង្កើតមនុស្សតៗមក»។ អាស្រ័យជំនឿថា ព្រះសិវៈជាបិតាលោក ទើបព្រាហ្មណ៍និយាយប្រឌិតសាងអនុស្សាវរីយ៍ទុកជាទីរលឹក គឺធ្វើរូបសិវលិង្គ (លិង្គព្រះឥសូរ) តម្កល់លើ ឧមាយោនី ទុកសម្រាប់ធ្វើពិធីសិវរាត្រី លាងបាប លាងចង្រៃឧបទ្រពទាំងឡាយ។

No comments:
Post a Comment