Saturday, September 26, 2020

អេង ឆៃអ៊ាង

លោក អេង ឆៃអ៊ាង សុំ​ទោស​ខ្មែរ​ក្រោម ​រឿង​រិះគន់​យុទ្ធសាស្ត្រ​ឧកញ៉ា សឺន គុយ
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សុំ​ទោស​ខ្មែរ​ក្រោម​ជា​សាធារណៈ​ហើយ។ ក្រៅ​ពី​សុំ​ទោស​នោះ លោក អេង ឆៃអ៊ាង ថែម​ទាំង​កោត​សរសើរ​ថា លោក​មិន​ដែល​បំភ្លេច​គុណ​បំណាច់ និង​វីរភាព​របស់​ឧកញ៉ា សឺន គុយ នោះ​ឡើយ។ ការ​ថ្លែង​សុំ​ទោស​បែប​នេះ នៅ​បន្ទាប់​ពី​លោក​បាន​ថ្លែង​នៅ​ឯ​នាយ​សមុទ្រ​កាល​ពី​ពេល​ថ្មីៗ​នេះ រិះគន់​យុទ្ធសាស្ត្រ​របស់​អតីត​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង ឧកញ៉ា សឺន គុយ ដែល​ប្រគល់​ខ្លួន​ឲ្យ​វៀតណាម ចាប់​យក​ទៅ​សម្លាប់​នោះ ថា​មិន​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​ចំណេញ​នោះ​ទេ។

ការ​សុំ​ទោស​របស់ លោក អេង ឆៃអ៊ាង ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អង្គការ-សមាគម និង​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ចំពោះ​ការ​ថ្លែង​របស់​លោក រិះគន់​ទៅ​លើ​យុទ្ធសាស្ត្រ​របស់​ឧកញ៉ា សឺន គុយ ដែល​ខ្មែរ​ក្រោម​ទូទៅ​ចាត់​ទុក​ថា ជា​វីរបុរស​ដ៏​ឆ្នើម​របស់​ពួក​គេ​នោះ។

លោក អេង ឆៃអ៊ាង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ម៉ុងរ៉េអាល (Montreal) ប្រទេស​កាណាដា (Canada) ថា កាល​ពី​សម័យ​លោក​ឧកញ៉ា សឺន គុយ ធ្វើ​ជា​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង នៅ​កម្ពុជា​ក្រោម លោក​ឧកញ៉ា សឺន គុយ បាន​យល់​ព្រម​ប្រគល់​ខ្លួន​ឲ្យ​វៀតណាម ចាប់ ហើយ​យក​ទៅ​សម្លាប់។ ទីបំផុត លោក​ថា ទឹក​ដី​កម្ពុជា​ក្រោម នៅ​តែ​ត្រូវ​វៀតណាម យក​បាន​ដដែល។ លោក​ថា ប្រសិន​បើ​ខ្មែរ​ក្រោម​មាន​យុទ្ធសាស្ត្រ​មិន​ឲ្យ​វៀតណាម ចាប់​ខ្លួន​ឧកញ៉ា សឺន គុយ ហើយ​ឲ្យ​នៅ​តស៊ូ​វិញ វាសនា​ខ្មែរ​ក្រោម​អាច​មាន​រូបភាព​ផ្សេង។ លោក អេង ឆៃអ៊ាង ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ឲ្យ​មេ​ដឹក​នាំ​របស់​ខ្លួន គឺ​លោក សម រង្ស៊ី ដែល​ពេល​នេះ​ទៅ​ក្រៅ​ប្រទេស រត់​គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​រដ្ឋាភិបាល​កម្ពុជា នោះ ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូច​ឧកញ៉ា សឺន គុយ ចេញ​មក​ប្រគល់​ខ្លួន​នោះ​ទេ ព្រោះ​វា​មិន​ចំណេញ​អ្វី​ឡើយ។

ការ​ថ្លែង​របស់ លោក អេង ឆៃអ៊ាង នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​មិន​សប្បាយ​ចិត្ត ហើយ​ប្រតិកម្ម​ដំបូង​គេ​បង្អស់ គឺ​មាន​ចេញ​ពី​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​សម្ដេច​បវរ​សេដ្ឋា​ធិបតី សឺន សាន និង​ជា​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ លោក សឺន ស៊ូបែរ្តិ៍ តែ​ម្តង។ លោក សឺន ស៊ូបែរ្តិ៍ ថ្លែង​ថា លោក អេង ឆៃអ៊ាង មើល​ងាយ​ចំពោះ​ការ​បូជា​របស់​ឧកញ៉ា សឺន គុយ ដែល​សុខ​ចិត្ត​ប្ដូរ​ជីវិត​ដើម្បី​រក្សា​វប្បធម៌ ទំនៀមទម្លាប់ ជាតិ​សាសន៍ និង​ពុទ្ធសាសនា​នៅ​ដែនដី​កម្ពុជា​ក្រោម។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់ លោក សឺន ស៊ូបែរ្តិ៍ ចុះ​ថ្ងៃ​ទី​៣ មករា លោក អេង ឆៃអ៊ាង ដែល​ពេល​នេះ​កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក នៅ​ឡើយ បាន​ប្រាប់ លោក សឺន ស៊ូបែរ្តិ៍ ថា ការ​ថ្លែង​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​ទស្សនៈ​យល់​ឃើញ​របស់​លោក ហើយ​លោក​ពុំ​មាន​ចេតនា​បន្តុះ​បង្អាប់ ឬ​ប្រមាថ​មើល​ងាយ​ចំពោះ​គំរូ​វីរភាព​ដ៏​អង់​អាច​ក្លាហាន​របស់​ឧកញ៉ា សឺន គុយ ឡើយ។ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ក្រោម​យល់​ឃើញ​ថា ការ​ថ្លែង​របស់​លោក​មិន​សមរម្យ ឬ​មិន​ត្រឹមត្រូវ លោក​សូម​អធ្យាស្រ័យ និង​សុំ​ទោស​ចំពោះ​ខ្មែរ​ក្រោម។

លោក អេង ឆៃអ៊ាង បញ្ជាក់​បន្ត​ថា រូប​លោក​មិន​ដែល​បំភ្លេច​នូវ​គុណ​បំណាច់​ធំ​ធេង និង​វីរភាព​អង់​អាច​ក្លាហាន​របស់​ឧកញ៉ា សឺន គុយ ដែល​បាន​ដឹក​នាំ​កម្លាំង​អ្នក​ស្នេហា​ជាតិ តស៊ូ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន និង​ការ​គ្រប់គ្រង​របស់​វៀតណាម ដើម្បី​ការពារ​វប្បធម៌ និង​អរិយធម៌​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ឡើយ។

សៀវភៅ​ប្រវត្តិ​ចៅហ្វាយ​គុយ ដែល​រៀបរៀង​ដោយ លោក កែវ សុវត្ថិ នៅ​ឆ្នាំ​១៩៧១ បាន​លើក​ឡើង​ថា នៅ​ដើម​សតវត្សរ៍​ទី​១៩ អតីត​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង ឧកញ៉ា សឺន គុយ បាន​តស៊ូ​ស្វិតស្វាញ​ប្រឆាំង​ទៅ​នឹង​ការ​ទន្ទ្រាន​យក​ទឹក​ដី​កម្ពុជ​ក្រោម ពី​សំណាក់​ជនជាតិ​អណ្ណាម ហើយ​ថែម​ទាំង​បាន​សម្លាប់​មេ​ទ័ព​កំពូល​របស់​អណ្ណាម​ម្នាក់​ទៀត​ផង ដែល​ធ្វើ​ឲ្យ​ស្ដេច​អណ្ណាម មាន​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង ទើប​បញ្ជូន​ទ័ព​របស់​ពួក​គេ​ដើរ​កាប់​សម្លាប់​ជនជាតិ​ខ្មែរ បំផ្លិច​បំផ្លាញ​វត្ត​អារាម និង​ធ្វើ​បាប​ព្រះសង្ឃ ដើម្បី​ឲ្យ​ឧកញ៉ា សឺន គុយ ចេញ​មក​ឲ្យ​ពួក​គេ​ចាប់​ខ្លួន បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​បន្ត​កាប់​សម្លាប់​ជនជាតិ​ខ្មែរ​ឲ្យ​អស់។

ដោយ​ខ្លាច​ជនជាតិ​អណ្ណាម ធ្វើ​បាប​ពលរដ្ឋ និង​បំផ្លាញ​វប្បធម៌​ខ្មែរ​ក្រោម ឧកញ៉ា សឺន គុយ យល់​ព្រម​ចេញ​មក​ឲ្យ​អណ្ណាម ចាប់​ខ្លួន​កាត់​ក ប៉ុន្តែ​ត្រូវ​ឲ្យ​ស្ដេច​អណ្ណាម សន្យា​ថា នឹង​មិន​បន្ត​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ ត្រូវ​រក្សា​វត្ត​អារាម វប្បធម៌ ទំនៀមទម្លាប់​ខ្មែរ​នៅ​ទីនោះ។

ចាប់​តាំង​ពី​ពេល​នោះ​មក ឧកញ៉ា សឺន គុយ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ទូទៅ ចាត់​ទុក​ថា​ជា​វីរបុរស​ដ៏​ឆ្នើម​របស់​ពួក​គេ៕

Eng Chhai Eang 28 m · ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១
——————————-
អត្ថបទ និងរូបថតផ្ទះ ខាងក្រោមនេះ ជាសេចក្តីរាយការណ៍របស់ភ្នាក់ងារប៉ូលីសក្រសួងមហាផ្ទៃ អំពីគេហដ្ឋានខ្ញុំ និងស្ថានភាពក្រុមគ្រួសារខ្ញុំ និងលោក ហូរ វ៉ាន់ ទៅថ្នាក់លើរបស់ពួកគេ ដែលយើងខ្ញុំ មិនដឹងថាពួកគេមានបំណងបែបណាមកលើក្រុមគ្រួសារយើងខ្ញុំ ទាំងពីរនាក់នោះ ទេ ។ តាមរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពនៅផ្ទះរបស់ខ្ញុំ បង្ហាញឲ្យឃើញថា នៅវេលាម៉ោង៦និង៣១នាទីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ មានភ្នាក់ងារប៉ូលីសស្លៀកពាក់សុីវិលមួយរូបជិះម៉ូតូ ទៅថតផ្ទះរបស់ខ្ញុំ ស្ថិតនៅលើផ្លូវលេខ១៥ (ផ្ទះខ្ញុំលេខ៤៣ មិនមែន៤៥ទេ ) ក្នុងបុរីពិភថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បន្ទាប់ពីធ្វើការស្រាវជ្រាវ ខ្ញុំបាទបានរកឃើញអាសយដ្ឋាន និងកន្លែងប្រកបអាជីវកម្មរបស់ប្រពន្ធ អេង ឆៃអ៊ាង និង ហូរ វ៉ាន់ ហើយ៖
ទី១. ឈ្មោះ លី សុគន្ធា (ជាប្រពន្ធ អេង ឆៃអ៊ាង) អាយុ៤៨ឆ្នាំ មានស្រុកកំណើត នៅស្រុកសូត្រនិគម ខេត្តសៀមរាប បច្ចុប្បន្នកំពុងស្នាក់នៅផ្ទះលេខ ៤៥ ផ្លូវ១៥ ក្នុងបុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងកំពុងប្រកបអាជីវកម្មប្ដូរប្រាក់ឈ្មោះ លាង ឆុង ស្ថិតនៅផ្ទះលេខ៣១១Eo ផ្លូវ២១៧ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។ អេង ឆៃអ៊ាង និងប្រពន្ធ មានកូនចំនួន០៤នាក់ ក្នុងនោះ រួមមាន÷
- អេង រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ
- អេង សំណាង ភេទប្រុស អាយុ២៧ឆ្នាំ
- អេង ពេជ្រពិសី ភេទស្រី អាយុ២០ឆ្នាំ
- អេង ច័ន្ទវតី្ត ភេទស្រី អាយុ១៨ឆ្នាំ។

ទី២. ឈ្មោះ សូ សឿង (ជាប្រពន្ធ ហូរ វ៉ាន់) អាយុ៧៣ឆ្នាំ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នកំពុងស្នាក់នៅផ្ទះលេខ២B ផ្លូវព្រះស៊ីសុវត្ថិ ក្នុងបុរីភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ហូរ វ៉ាន់ និងប្រពន្ធ មានកូនចំនួន០៣នាក់ ក្នុងនោះ រួមមាន÷
- ហូរ ទំលុស ភេទប្រុស អាយុ៣៨ឆ្នាំ
- ហូរ ស្ងួន ភេទប្រុស អាយុ៣៧ឆ្នាំ
- ហូរ បំពេញ (ហៅក្រៅ ស៊ូហ្សាន) ភេទស្រី អាយុ៣៤ឆ្នាំ។
ស្ថានភាពបច្ចុប្បន្នរបស់ប្រពន្ធ អេង ឆៃអ៊ាង និង ហូរ វ៉ាន់ គឺកំពុងស្នាក់នៅអាសយដ្ឋានខាងលើ និងកំពុងប្រកបអាជីវកម្មជាធម្មតា។


ប្រវត្តិ​ដំណើរ​ជីវិត​លោក អេង ឆៃអ៊ាង
--------
លោក អេង ឆៃអ៊ាង ចាប់កំណើត​នៅ​ថ្ងៃទី​១០ ខែ វិឆ្ឆិការ ឆ្នាំ​១៩៦៥ នៅក្នុង​គ្រួសារ​អ្នកមាន​ធូរធារ​មួយ ស្ថិតនៅ​ក្នុងភូមិ​កំពង់​ចិន ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែលមាន​ឪពុក​ឈ្មោះ អេង ឃាង ជា​អ្នក ជំនួញ​ដ៏​មាន​សក្តានុពល​ម្នាក់ និង​ម្តាយ​ឈ្មោះ យក់ មាស ជា​អ្នក​ជួយ​ការងារ​រកស៊ី​របស់​ស្វាមី ។

លោក​ជា​កូន​ទី ៣ ក្នុងចំណោម​បងប្អូន​៥​នាក់ ហើយ​ភាគច្រើន​បងប្អូន​របស់​លោក គឺជា​អាជីវករ ដោយឡែក​តែ​លោក​ម្នាក់​តែប៉ុណ្ណោះ​ជា​អ្នកនយោបាយ ។​

ក្រោយពេល​ធំ​ដឹងក្តី​អាយុ​បាន​៦​ឆ្នាំ កុមារ​ឆៃអ៊ាង ត្រូវ​ឪពុកម្តាយ​យកទៅ​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​ទី​១ នៅ សាលាបឋមសិក្សា​កំពង់​ចិន ដែល​ស្ថិត​នៅក្បែ​ផ្ទះ ។

លុះ​នៅ​ឆ្នាំ ១៩៧៥ ខ្មែរក្រហម​បាន​កាន់កាប់​ប្រទេស ទាំងស្រុង​ក្រុមគ្រួសារ​របស់​កុមារ អេង ឆៃអ៊ាង ក៏បាន​រស់នៅ​ស្ថិតក្នុង​សភាព​ភ័យ​តក់ស្លុត​គ្រប់​ដង្ហើមចេញ ចូល​ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ទូរ​ទាំង​ប្រទេស​ដែរ​។

នៅក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ ឪពុកម្តាយ​របស់​កុមារ អេង ឆៃអ៊ាង ដែល​បាន​លាក់បាំង​សល់​មាស ប្រាក់​ខ្លះៗ​នោះ ក៏បាន​ធ្វើជា​ដើមទុនរ​ក​ស៊ី ។

ឪពុកម្តាយ​របស់លោក​បាន​បែងចែក​មាសប្រាក់​មួយចំនួន ទៅ​ឲ្យ​កូនច្បងៗ​រកស៊ី ចំណែក អេង ឆៃអ៊ាង នៅ​ឆ្នាំ​១៩៨០ បានមក​សិក្សា​នៅ​ទី​រួម​ខេត្តកំពង់ធំ ក្នុង​សាលា បឋមសិក្សា​ក្រុង​កំពង់ធំ រយ​:​ពេល​២​ឆ្នាំ រហូតដល់​ឆ្នាំ ១៩៨២ ទើបបាន​ផ្លាស់​ទៅ​រៀន​នៅ​ស្រុក សូត្រ​និគម​ក្នុង​ខេត្តសៀមរាប​ដោយ​ត្រូវ​ផ្ញើរ​ខ្លូន​ជាមួយ​គ្រួសារ​បងស្រី​បង្កើត ។ ឆ្នាំ​១៩៨៤ រៀន​ចប់​ថ្នាក់​ថ្នាក់ឌីប្លូម ក៏​មក​សិក្សា​វិទ្យាល័យ​សៀមរាប ។

លោក​អេង ឆៃអ៊ាង បាន​រៀបរាប់ថា នៅ​ក្នង​ការសិក្សា​លោកពូ​កែ​គ្រប់មុខ​វិជ្ជា ប៉ុន្តែ​មុខវិជ្ជា​ពូកែ​ជាងគេ គឺ​គណិតវិទ្យា ។

នៅ​ក្នង​ឆ្នាំ​១៩៨៧ លោក​លោក​បាន​ប្រលង​ជាប់​ចូលរៀន​នៅ​មហាវិទ្យាល័យ​វិទ្យា​សាស្ត្រ្ សុខាភិបាល ( សាលា​ក្រហម​) ។
លោក​រៀន​នៅ​ទីនោះ​ដោយ​ស្នាក់​នៅផ្ទះ​ម្តាយមីង​រហូតដល់​ឆ្នាំ១៩៩៣ ទើប​បញ្ជាប់​ការសិក្សា ។

ត្រឡប់មក​ក្រោយ​បន្តិច​នៅ​ពាក់កណ្តាល​ឆ្នាំ ១៩៩២ និស្សិត អេង ឆៃអ៊ាង មិនទាន់បាន​បញ្ចប់​ការ សិក្សា​ផង​ក៏​ប្រឡូក​ក្នុង​ឆាកនយោបាយ​ទៅហើយ​ដោយ​លោក​ដើរ​តាម​លោក សម រង្ស៊ី និង​ស្ថិតនៅក្នុង ក្រុមយុវជន​ហ្វ៊ុន​ស៊ីន​បិុច ។

ក្រោយ​ការបោះឆ្នោត​ឆ្នាំ១៩៩៣ លោក​សម រង្ស៊ី ត្រូវបាន​គណបក្ស ហ្វ៊ុន ស៊ីន​បិុច តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញា​វត្ថុ ពេលនោះ​យុវជន អេង ឆៃអ៊ាង ក៏​ធ្វើជា​លេខា ផ្ទាល់​របស់លោក​សម រង្ស៊ី ។

បន្ទាប់ពី​លោក សម រង្ស៊ី ត្រូវ​បណ្តេញ​ចេញពី​ហ្វ៊ុន​ស៊ីន​បិុច លោក អេង ឆៃអ៊ាង នៅតែ​ដើរ​តាម​លោក សម រង្ស៊ី ហើយក៏​ចូលរួម​បង្កើត​គណបក្ស​ជាតិខ្មែរ នៅ​ខែ​វិឆ្ឆិការ ឆ្នាំ ១៩៩៥ ។

ក្រោម​មក​ដោយសារ​ការ​ញាំញី​ផ្នែក​នយោបាយ​គណបក្ស​ជាតិខ្មែរ ក៏បាន​បែកបាក់​លោក សម រង្ស៊ី ក៏​បង្កើត​គណបក្ស​ផ្ទាល់ខ្លួន​មួយទៀត គឺ​គណបក្ស សម រង្ស៊ី ។ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​១៩៩៨ លោក អេង ឆៃអ៊ាង ត្រូវបាន​គណបក្ស​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណង​រាស្ត្រ​ខេត្តបាត់ដំបង តែ​លោក​បាន បដិសេធ​ដោយសារ​ចង់ទុក​ឳ​កាស​ឲ្យ​អ្នកនយោបាយ​ចំណាស់​ផ្សេងទៀត ។

នៅ​ឆ្នាំ​១៩៩៩ លោក​ត្រូវបាន តែងតាំង​ជា​អគ្គលេខាធិកា គណបក្ស សម រង្ស៊ី ដែលជា​តួនាទី​ដ៏​ធំ​ក្នុង​គណបក្ស​ត្រូវ​មើល​កិច្ច​ការរួម របស់​បក្ស ។ ឆ្នាំ​២០០២ បក្ស​ចាត់​ឲ្យ​លោក​ជួយ​ការងារ​នៅ​ខេត្តបាត់ដំបង ហើយ​បាន​ឈរឈ្មោះ​បោះ ឆ្នោត​ជាប់​ជា​តំណាងរាស្ត្រ​ដំបូង​ឆ្នាំ​២០០៣ ក្នុង​មណ្ឌល​ខេត្តបាត់ដំបង ។

នៅ​ឆ្នាំ​២០០៨ ក៏​ជាប់ឆ្នោត ជា​តំណាង​រា​ស្ត្ន​នៅ​មណ្ឌល​បាត់ដំបង ដដែល រហូតដល់​ឆ្នាំ​២០១១ ក៏បាន​លាលែង​ពី​តំណាងរាស្ត្រ ទុក លទ្ធភាព​ពាក់កណ្តាល​អាណ​ត្តិ​ឲ្យ​អ្នក​ផ្សេ​ង​មក​ជំនួស ។

លោក​បាន​ចូលទៅ​អង្គុយ​កៅអី​ព្រឹទ្ធសភា​នៅ ខែមករា ឆ្នាំ ២០១២ បាន​ជាង​១​ឆ្នាំ​ក៏​លាឈប់​វិញ ។

លោក​បាន​បន្តទៅ​ឈរឈ្មោះ​ជាប​ក្ខេ​ជន​តំណាង រាស្ត្រ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្តកណ្តាល និង​បាន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ជាថ្មី នៅ​អាណត្តិ​បោះឆ្នោត​ជាប់​ជា​ប្រធាន​គណ​:​កម្ម​ការ​សិទ្ធមនុស្ស​ទទួល​ពាក្យបណ្តឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ។

ងាក​មក​ជីវិត​ផ្ទាល់ខ្លួន​វិញ​លោក អេង ឆៃអ៊ាង បាន​រៀបការ​កាលពី​ឆ្នាំ​១៩៩០ ជាមួយ​កូនក្រមុំ​អ្នក​ភ្នំពេញ​ដ៏​ស្រស់​សោភា​ម្នាក់​ឈ្មោះ លី សោភា ជា​និស្សិត​រៀន​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ផ្នែក ពាណិជ្ជ​សាស្ត្រ​ខណ​:​ដែល​ក្នុង​ឆ្នាំ​នោះ​លោក អេង ឆៃអ៊ាង ជា​និស្សិត​សាលា​ពេទ្យ​នៅឡើយ ។

បច្ចុប្បន្ន ភរិយា​របស់លោក​គឺជា​អាជីវករ​លេច​ធ្លូ​ម្នាក់​នៅ​ភ្នំពេញ ។

លោក​មានកូន​៤​នាក់ (​កូនស្រី​២​នាក់ ) ដែល​កូន​ខ្លះ​បាន​រៀន​ចប់​មហាវិទ្យាល័យ និង​ខ្លះទៀត​កំពុង​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ។
--------
ប្រភព​ដោយ៖ តាឥន្ទ្រី

6 hrs · 
ខាត់ប៊ុនសុីន ជានរណា?មានប្រវត្តិដូចម្តេច?សន្និសីទក្រុងសឺណែវ១៩៥៤តំរូវអោយកងទព័បរទេសទាំងអស់ដកពីស្រុកខ្មែរ។តែយួនយៀកមិញមិនដកចេញពីខ្មែរទេលុះតែកងខេមរភូមិន្ទដេញ។ក្រោយកិច្ចព្រម ព្រៀងសន្តិភាព ចលនាតស៊ូនិយាយថាយួនទៅតែខោអាវហើយអាចបង្កប់ខ្លួននៅក្នុងគណបក្សនានា។គណបក្សហ្វុនសុីនបុិចធំហើយឈ្នះគេក្រោយមកបែកបាក់ក្លាជាតូចៗហើយនៅសល់ត្រឺមតែគណបក្សសង្រ្គោះជាតិ។គណបក្សនេះបន្តបែកបាក់តទៅទៀតចេញមនុស្សដដែលៗគអេងឆៃអ៊ាងនិងក្រុមគាត់។ឆៃអ៊ាងជានរណា?ឆៃអ៊ាងនៅស្ទោងខេត្តកំពង់ធំមានផ្ទះទល់មុខផ្ទះកាំងកិចអ៊ាវហៅឌុច។ឌុចជសកូនយួនកាត់ចិនរៀននៅវិទ្យាលយ័កំពង់ធំ។ក្រោយឆ្នាំ១៩៧៩គឺនៅឆ្នាំ១៩៨៣ អ៊ាងទៅរៀននៅវិទ្យាលយ័កំពង់ធំឌុចដែរ។ក្រោយមក មនុស្សនេះផ្លាស់ទៅដំដែកស្រុកសូត្រនិគមវិញ។នៅទីនោះ អ៊ាងប្រលងជាប់ឌីប្លូម។ដើម្បីបានរៀនទៀត ក្រសួងអប់រំតំរូវអោយប្រលងយកកៅអី។ពេលនោះ ឆៃអ៊ាងប្រលងធ្លាក់កៅអី។ដើម្បីបានរៀនបន្តទៀត អ៊ាង យកលុយទិញឈ្មោះកូនអ្នកក្រម្នាក់ ឈ្មោះខាត់ប៊ុនសុីន ហើយបានរៀននៅនៅសាលាកំរិតទី៣ ១០ មករា ខេត្តសៀមរាប ។ ពេលរៀននៅសាលា ខាត់ប៊ុនសុីនអត់ចេះអីទេម្ល៉ោះហើយរៀនតែគណិតវិទ្យាមួយមុខ។នៅឆ្នាំ១៩៨៧ បុគ្គលនេះប្រលងជាប់បាក់ឌុបតែប្រលងធ្លាក់ពេទ្យ។មិនដឹងហេតុផលអី ខាត់ប៊ុនសុីន បានចូលរៀនសាលាពេទ្យដែរ។ កាលនោះ មតិខ្លះថាមកពីមនុស្សពូកែគណិតឯមតិខ្លះទៀថាខាត់ប៊ុនសុឺនមានឈាមជរ័ជាយួនហើយមានបណ្តាញជាប់អឺរុបខាងកើត។ក្នុងសមយ័ឃោសនាបោះឆ្នោតឆ្នាំ១៩៩៣ ខាត់ប៊ុនសុីន ក្លាយជាមនុស្សជំនិតបំផុតរបស់សមរង្សុីនៃគណបក្សហ្វុនសុីបុិចឃោសនាអោុយបក្សនេះ។ពេលនោះហើយដែលខាត់ប៊ុនសុីន ប្តូូឈ្មោះជា អេងឆៃអ៊ាង ដែលជាឈ្មោះដើមខ្លួនវិញ។ក្នុងតំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រង្សុីបើកដែអោយអ៊ាងជ្រើសរើសគយ។ពោលនោះអំពើពុករលួយកើតខ្លាំង។ ជារៀងរាល់ថ្ងៃឆៃអ៊ាងបានទិញកាសែតខ្ញុំឈ្មោះព្រហ្មបាយន្ត័ដែលសរសេរគាំទ្រគាត់។យឹមសុខាបាននាំខ្ញុំជួបអ៊ាងហើយបន្តជួបរង្សុីនៅឆ្នាំ១៩៩៤។ចង់ដឹងការណ៌ពិតយើងទៅផ្ទះយឺមសុខា។ពេលជំរាបសួរគាត់យើងឃើញច្បាស់ម្តាយជាយួនហើយនៅក្រោមផ្ទះគាត់ឯអូឡាំមានយួនដេកត្រៀបត្រា។ដាក់សំនួរភ្លាម តើសុខាប្រឆាំងយួនម៉េចបើម្តាយជាយួន ក្រោមផ្ទះជាយួននោះ?

កូនប្រុស អេង ឆៃអ៊ាង ប្រាប់ក្រុមអ្នកគាំទ្រថា សម រង្ស៊ី ជាមនុស្សគ្មានមនោសញ្ចេតនាភ្នំពេញ៖ ខណៈដែលឪពុកខ្លួនកំពុងដើរតាមគន្លងរបស់លោក សម រង្ស៊ី នោះ កូនប្រុសលោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា មានក្រុមអ្នកគំាទ្រនិងបណ្ឌិតមួយចំនួនថា ទង្វើរបស់លោកសម រង្ស៊ី គ្មានមនោ សញ្ចេតនានោះទេ ។

លោក អេង រតនៈ កូនប្រុសបង្កើតលោក អេង ឆៃអ៊ាង បានសរសេរលើបណ្តាញ សង្គមរបស់ខ្លួនមានឈ្មោះ Rathanak Eng យ៉ាងដូច្នេះថា «សហការីរបស់ សម រង្ស៊ី ជា ច្រើនមានការងឿងឆ្ងល់ថា ហេតុអ្វីប្រធាន

របស់ពួកគេមានសមត្ថភាពចាត់តាំងមនុស្ស ឲ្យធ្វើការងារបានទាំងដែលរូបគាត់មិនចាំឈ្មោះផង។ ក្រុមអ្នកចេះដឹងនិងបណ្ឌិត មួយចំនួនមានអាការមិនសូវពេញចិត្ត សម រង្ស៊ី។ ពួកគេផ្តល់ហេតុផលថា សម រង្ស៊ី ជាមនុស្សគ្មានមនោសញ្ចេតនា។ ពួកគេថា សម រង្ស៊ី មិនហើបមាត់និយាយសូម្បីពាក្យ “សួស្តី” ទៅកាន់ពួកគេ»។

កូនប្រុសលោក អេង ឆៃអ៊ាង ដែល ធ្លាប់រិះគន់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ហើយត្រូវ បានលោក អេង ឆៃអ៊ាង ចេញមុខមកបក ស្រាយបានបញ្ជាក់ថា «ខ្ញុំធ្លាប់ជួប សម រង្ស៊ី ២ដងនៅការិយាល័យរបស់គាត់។ គាប់ ជួនពេលនោះគាត់ឡើងមកបន្ទប់ធ្វើការ។ គាត់ដើរយ៉ាងរហ័សរហួន គាត់ឃើញខ្ញុំ តែមិនស្គាល់ខ្ញុំឡើយ។ ខ្ញុំក៏មិននិយាយអ្វីទៅកាន់គាត់ដែរសូម្បីញញឹមក៏ខ្ញុំមិនបានញញឹមទៅរកគាត់។ ខ្ញុំគិតថា គាត់ឆ្ងល់ថា ហេតុអ្វីក្មេងម្នាក់នេះអាចឡើងមកបន្ទប់ធ្វើការបាន ប៉ុន្តែគាត់ក៏មិនបានគិត ឬសួរនាំទៅកាន់បុគ្គលិករបស់គាត់ដែរ។ ផ្ទុយទៅ វិញគាត់ផ្តោតតែទៅលើការងាររបស់គាត់ ប៉ុណ្ណោះ។ ពេលនោះខ្ញុំចាប់អារម្មណ៍ភ្លាម ថា មេដឹកនាំរូបនេះមានលក្ខណៈខុសប្លែក ពីគេ។ មេដឹកនាំនិងអ្នកនយោបាយខ្ញុំធ្លាប់ជួបមុនៗសុទ្ធតែញញឹម និងព្រោកប្រាជ្ញច្រើនទៅកាន់សហការី» ។

លោក អេង រតនៈ បានសរសេរទៀតថា លោកសម រង្ស៊ី ខុសប្លែកពីថ្នាក់ដឹកនាំនានា និងព្រមទំាងអ្នកនយោបាយជាច្រើនដែល លោកធ្លាប់ស្គាល់គឺលោកសម រង្ស៊ី មាន លក្ខណៈវិសាមញ្ញ។ លោកបញ្ជាក់ថា «ខ្ញុំ យល់ថាគាត់ជាមេដឹកនាំពិបាកមើលយល់។ វាជាលក្ខណៈដែលខ្ញុំចាប់អារម្មណ៍។ បើខ្ញុំមើលទៅលើប្រវត្តិរបស់គាត់បន្ថែមទៀត ខ្ញុំនឹងឃើញថា គាត់តែងតែជាមនុស្ស សម្រេចចិត្តធ្វើរឿងរ៉ាវដែលគេមិនដែល ធ្លាប់ធ្វើ។ តើនៅលើលោកមានទេរដ្ឋមន្ត្រីចុះចាប់ទំនិញគេចពន្ធដោយខ្លួនឯង?» ។

ជាមួយគ្នានោះដែរលោក អេង រតនៈ ក៏បានអះអាងថា តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិទាំងអស់ សម រង្ស៊ី មិន ស្គាល់ឈ្មោះអស់ឡើយ។ ប៉ុន្តែហេតុអ្វីពួកគេត្រូវបានជ្រើសតាំងជាតំណាងរាស្ត្រ។ តំណាងរាស្ត្រម្នាក់និយាយថា បើក្រៅពី សម រង្ស៊ី គាត់ប្រហែលជាមិនបានធ្វើ តំណាងរាស្ត្រឡើយ ព្រោះសម រង្ស៊ី មិន ទាំងដែលស្គាល់ឈ្មោះគាត់ និងគាត់ក៏គ្មាន មនោសញ្ចេតនាអ្វីជាមួយ សម រង្ស៊ី។ បើ យកការស្គាល់ឈ្មោះ និងមនោសញ្ចេតនាមកនិយាយគាត់នឹងគ្មានថ្ងៃបានធ្វើឡើយ៕ ហេង សូរិយា


ប្រពន្ធដើរ​រក​ប្តី ពី​មន្ទីរ​ពេទ្យ​មួយ ទៅ​មន្ទីរ​ពេទ្យ​មួយ ជា​មួយ​នឹង​អារម្មណ៍​រន្ធត់​តក់​ស្លត់ បន្ទាប់​ពី​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់​បែក​បួន​គ្រាប់ នៅ​ក្នុង​ហ្វូង​បាតុកម្ម ដែល​ដឹក​នាំ​ដោយ​មេបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​គរ​លើ​គ្នា​ក្នុង​ថ្លុក​ឈាម គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​លោក​ អេង ឆៃ​អ៊ាង ចង​ចាំ​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ជីវិត​របស់​លោក។

ការ​ចូលប្រឡូក​ក្នុង​ឆាក​នយោបាយ​តាំង​ពី​នៅ​វ័យ​ក្មេង​រហូត​ដល់​ក្លាយ​ទៅ​ជា​ប្រធាន​គណៈកម្មការ​ទីមួយ​រដ្ឋសភា វា​មិន​មែន​ជារឿង​ចៃដន្យ​ឡើយ ​សម្រាប់​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ទូទាំង​ប្រទេស​រូប​នេះ ប៉ុន្តែ​វា​ជា​ផែន​ការ​ដែល​បាន​គិត​ចាប់​តាំង​ពី​នៅ​សិក្សា​មក​ម្ល៉េះ។

លោក អេង ឆៃអ៊ាង កើត​នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឋិកា ឆ្នាំ១៩៦៥ នៅ​ក្នុង​គ្រួសារ​អាជីវករ​មាន​ជីវភាព​សមរម្យ​មួយ នៅ​ក្នុង​ភូមិ​កំពង់​ចិន ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង​ខេត្ត​កំពង់​ធំ។ លោក​មាន​បង​ប្អូន​បង្កើត ៩ នាក់ ប៉ុន្តែ​បច្ចុប្បន្ន​ នៅ​សល់​តែ​ ៧​ នាក់​ប៉ុណ្ណោះ​ ដោយ​ម្នាក់​ បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​ម្នាក់​ទៀត​ស្លាប់​នៅ​ដើម​​ទសវត្សរ៍​៨០។

លោក ឆៃអ៊ាង ដែល​ជា​កូនទី ៣ ក្នុង​គ្រួសារ​បាន​ចាក​ចេញ​ពី​ផ្ទះ​ក្នុង​ភូមិ​កំពង់​ចិន​ក្នុង​ឆ្នាំ ១៩៨០ ដើម្បី​ទៅ​រៀន​នៅ​ទី​រួម​ខេត្ត​កំពង់ធំ។ ​រៀន​នៅ​ទី​រួម​ខេត្ត​កំពង់ធំ បាន​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ក៏​ផ្លាស់​ទៅ​រៀន​នៅ​ទី​រួម​ខេត្ត​សៀមរាប ហើយ​បាន​រៀន​នៅ​ទី​នោះ​អស់​រយៈ​ពេល ៤ ឆ្នាំ។ លោក ឆៃ​អ៊ាង បាន​ប្រឡង​ជាប់​បាក់​ឌុប (កម្រិត​សិក្សា​ទី ៣ មុន​សម័យរដ្ឋ​កម្ពុជា)​ ក្នុង​ឆ្នាំ ១៩៨៧។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ជាប់​សញ្ញាបត្រ​កម្រិត​សិក្សា​ទី ៣ ដែល​ស្មើ​នឹង​សញ្ញា​បត្រ​បាក់​ឌុប នៅ​ឆ្នាំ​១៩៨៧ បន្ទាប់​មក​បាន​ខ្ញុំ​បន្ត​មក​រៀន​នៅ​ភ្នំពេញ ហើយ​បាន​រស់​នៅ​ភ្នំពេញ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ»។

លោកឲ្យ​ដឹង​ទៀតថា កាល​លោក​នៅ​រៀន លោក​រៀន​បាន​ពូកែ​គ្រប់​មុខ​វិជ្ជា​ទាំង​អស់ ក៏​ប៉ុន្តែ​ ​មុខ​វិជ្ជា​គណិត​វិទ្យា​ គឺ​ពូកែ​ជាង​គេ។ «ខ្ញុំ​ចូល​ចិត្ត​មុខ​វិជ្ជា​គណិត​វិទ្យា ក្នុង​ថ្នាក់​ខ្ញុំ​ក៏​ជា​សិស្ស​ពូកែ ក្នុង​សាលា​ខ្ញុំ​ក៏​ជា​សិស្ស​ពូកែ ហើយ​ខ្ញុំ​ក៏​បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​ផ្នែក​គណិត​វិទ្យា​ទូទាំង​ប្រទេស​នៅ​ឆ្នាំ ១៩៨៧»។

លោក ឆៃ​អ៊ាង​ បាន​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល (សាលា​ក្រហម) ចាប់​តាំង​ពី​ឆ្នាំ ១៩៨៧ ហើយ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ១៩៩៣។ នៅ​ពេល​បញ្ចប់​ការ​សិក្សា​​លោក ឆៃអ៊ាង មិន​បាន​យក​ចំណេះ​វិជ្ជា​ជា​គ្រូ​ពេទ្យ ​ដែល​លោក​ខិត​ខំ​រៀន​ អស់​រយៈ​ពេល​ប្រមាណ​ ៤ ​ឆ្នាំ យក​ទៅ​ធ្វើ​ការ ឬ​ប្រកប​មុខរបរ​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​បាន​ទៅ​ចូល​រួម​ធ្វើ​សកម្មភាព​នយោបាយ​ ជាមួយ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។ លោក​បាន​ចូល​រួម​នៅ​ក្នុង​ចលនា​យុវជន​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច នៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៩២ ដោយ​សារ​តែ​លោក​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ​ចំពោះ​គោល​នយោបាយ​របស់​គណបក្ស​នេះ។

«ខ្ញុំចូល​រួម​ជាមួយ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ព្រោះខ្ញុំ​គាំទ្រ​គោល​នយោបាយ​បី​យ៉ាង​របស់​គណបក្ស​នេះ​ ទីមួយ គឺ​ខ្ញុំ​គាំ​ទ្រ​គោល​នយោ​បាយ​ប្រឆាំង​បរទេស​ឈ្លាន​ពាន ពី​ព្រោះ​យើង​ជា​ខ្មែរ​យើង​មិន​អាច​ស្ថិត​នៅ​ក្រោម​បរទេស​ឈ្លាន​ពាន​ទេ ទីពីរ គឺ​ខ្ញុំ​គាំទ្រ​នូវ​នយោ​បាយ​ដែល​ប្រឆាំង​នឹង​របប​កុម្មុយ​នីស្ត​ផ្តាច់ការ ពីព្រោះ​យើង​ជា​មនុស្ស យើង​មិន​អាច​ទៅ​រស់​នៅ​ក្រោម​បន្ទាត់​មួយ​ដែល​គេ​ថា ឆ្វេង​ៗ ស្តាំ​ៗ​នោះ​បានទេ ហើយ​ទី​បី ប្រឆាំង​នឹង​​អំពើ​ពុករលួយ​ ព្រោះ​យើង​ស្អប់​អំពើ​ពុក​រលួយ»។

នៅ​ក្នុង​អំឡុង​ពេល​នោះ ទាំង​អ្នក​នយោបាយ និង​អ្នក​ចេញ​មុខ​គាំទ្រ​នយោ​បាយ​​បក្ស​ប្រឆាំង គឺ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដោយ​ត្រូវ​គេ​បាញ់​សម្លាប់​ចោល​ឆៅៗ។ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​លោក ឆៃអ៊ាង ភ័យ​ខ្លាច​នោះ​ទេ។

លោក​និយាយ​ថា៖ «ខ្ញុំ​មាន​វ័យ​ជាង​ ២០ ​ឆ្នាំ​ហ្នឹង​ ខ្ញុំ​ចូល​ប្រឡូក​ដោយ​អត់​ខ្លាច​ទេ​ពេល​នោះ បើ​ទោះ​បី​ជា​មាន​ការ​បាញ់​សម្លាប់​អ្នក​តស៊ូ​យ៉ាង​ម៉េច​ក៏​ដោយ ខ្ញុំ​អត់​ខ្លាច​ទេ ខ្ញុំ​ចូល​ជួយ​ពេញ​លេញ ហើយ​ដល់​ពេល​ហ៊្វុន​ស៊ិន​ប៉ិច​បាន​ឈ្នះ​ទៅ ហ៊្វុន​ស៊ិន​ប៉ិច​អត់​គោរព​គោល​នយោបាយ​ទាំង​បី​ខាង​ដើម»។

លោក ឆៃ​អ៊ាង បាន​បន្ត​រៀប​រាប់​ប្រាប់​កម្ពុជា​ចុង​សប្តាហ៍ នៅ​ក្នុង​ការិយា​ល័យ​ធ្វើ​ការ​របស់​លោក​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ពុធ​ថា លោក​បាន​ស្គាល់​លោក​ សម រង្ស៊ី លើក​ដំបូង នៅ​ក្នុង​​ខែ​ធ្នូ ឆ្នាំ១៩៩២ ដែល​នៅ​ពេល​នោះ លោក​ រង្ស៊ី គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ហ៊្វុនស៊ិន​ប៉ិច​។

«ខ្ញុំ​បាន​ស្គាល់​លោក​សម រង្ស៊ី ហើយ​ក៏​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​គាត់ផ្ទាល់ តាំង​ពី​ពេល​នោះ​មក ដោយ​ចូល​រួម​ជួយ​ឃោសនា​យ៉ាង​សកម្ម ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ដល់​ពេល​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ ១៩៩៣ ហ្នឹង លោក​សម រង្ស៊ី ក៏​យក​ខ្ញុំ​មក​ធ្វើការ​ជាមួយ​គាត់ នៅ​ក្រសួង​សេដ្ឋកិច្ច»។ ការ​ងារ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ពេល​នោះ លោក​អេង ឆៃអ៊ាង​មាន​តួនាទី​ជា លេខា​ផ្ទាល់​របស់​លោក រង្ស៊ី ដែល​ពេល​នោះ លោក រង្ស៊ី ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ។

លោក​បញ្ជាក់​ថា​៖ «​រៀន​ពេទ្យ​ចប់​តែ​ខ្ញុំ​អត់​បាន​ទៅ​ធ្វើ​ពេទ្យ​ធ្វើ​ហ្មអី​ទេ គឺ​ធ្វើការ​ជាមួយ​លោក​សម រង្ស៊ី​... រហូត​ដល់​មុន​គេ​ដក​គាត់​ចេញ​ពី​តំណែង​ហ្នឹង​ លោក​សម រង្ស៊ី ក៏​គាត់​បាន​សួរ​ខ្ញុំ​ដែរ សួរ​ថា ឥឡូវ​ហ្នឹង​ គេ​នឹង​ដក​គាត់​ហើយ តើ​ខ្ញុំ​ចង់​បន្ត​ធ្វើ​ការ​នៅ​ក្រសួង​សេដ្ឋ​កិច្ច ​ទៀត​ឬ​យ៉ាង​ណា?»។

នៅ​ពេល​នោះ លោក​ឆៃអ៊ាង បាន​សួរ​ទៅ​លោក​ ​រង្ស៊ី វិញ​ថា៖«បង​តើ​ពេល​គេ​ដក​បង​ចេញ​ពី​តំណែង តើ​បង​ឈប់​ធ្វើ​នយោបាយ​ ឬក៏​នៅ​បន្ត​ធ្វើ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​តទៅ​ទៀត?»។

នៅពេលនោះ​លោក រង្ស៊ី ក៏​បាន​ប្រាប់​លោក​ ឆៃ អ៊ាង​វិញ​ថា គាត់​មិន​វិល​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​ទេ គឺ​​គាត់​នៅ​បន្ត​ធ្វើ​នយោបាយ​ដើម្បី​ជួយ​ប្រទេស និង​រំដោះ​ប្រទេស​ចេញ​ពី​របប​​ផ្តាច់​ការ ធ្វើ​ឲ្យ​ប្រទេស មាន​យុត្តិធម៌​សង្គម​ត្រឹម​ត្រូវ ហើយ​នឹង​មាន​ការ​អភិវឌ្ឍ​។ នៅ​ពេល​នោះ លោក​ ឆៃ​អ៊ាង បាន​ប្រាប់​លោក​ រង្ស៊ី​ថា លោក​នៅ​តែ​បន្ត​តាម​ធ្វើ​ការ​ជាមួយ​គាត់​ជា​រៀង​រហូត។

នៅទី​បំផុត ​រដ្ឋាភិបាល​ចម្រុះ ដែល​មាន​ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋ​មន្ត្រី ទី​មួយ និង​លោក​ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ទី២ បាន​ដក​លោក​ រង្ស៊ី ចេញ​ពី​រដ្ឋ​មន្ត្រី ក្រសួង​សេដ្ឋកិច្ច នៅ​ថ្ងៃ​ទី ២០ ខែ​តុលា​ឆ្នាំ ១៩៩៤។ នៅ​ពេល​នោះ លោក​ឆៃអ៊ាង ជាមួយ​នឹង​យុវជន​មួយ​ក្រុម បាន​ចេញ​ពី​ក្រសួង​សេដ្ឋកិច្ច ទៅ​តាម​ជួយ​ធ្វើ​ការ​លោក ​រង្ស៊ី រហូត​ដល់​លោក​ រង្ស៊ី បាន​ប្រកាស​បង្កើត​គណបក្ស​ជាតិ​ខ្មែរជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ១៩៩៥។

លោក​បញ្ជាក់​ថា​៖ «ប៉ុន្តែ​មុន​នឹង​បង្កើត​គណ​បក្ស​ក្រុម​យើង​ខ្ញុំ​ហ្នឹង​បាន​ជួយ​ធ្វើ​ការ​ផ្នែក​នយោបាយ​គាត់​ គ្រប់​បែប​យ៉ាង​ទាំង​អស់ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សកម្មភាព​នយោបាយ​របស់​គាត់​ហ្នឹង​មាន​ដំណើរ​ការ​ទៅ​មុខ​ជា​និច្ច»។

នៅ​ពេល​គណ​បក្ស​ជាតិ​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង លោក​ ឆៃ​អ៊ាង មាន​តួនាទី​ជា​នាយក​ខុទ្ទការល័យ​របស់​លោក​សម រង្ស៊ី និង​ជា​សមាជិក​គណៈកម្មការ​នាយក។ នៅ​ពេល​ក្រោយ​មក​ដោយ​មាន​ជម្លោះ​ដណ្តើម​ឈ្មោះ​គណ​បក្សជាតិ​ខ្មែរ លោក រង្ស៊ី បាន​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​ ដោយ​ដាក់​ឈ្មោះ​របស់​លោក​។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ១៩៩៨ លោក​ ឆៃ​អ៊ាង​ បាន​ឈប់​ធ្វើ​ជា​នាយក​ខុទ្ទការ​ល័យ​លោក​ សម រង្ស៊ី​ ហើយ​នៅ​ចុង​ខែ​សីហា ឆ្នាំ១៩៩៩ គណៈកម្មការ​នាយក​គណបក្ស​បាន​បោះ​ឆ្នោតឲ្យ​លោក​ធ្វើ​ជា​អគ្គលេខាធិកាបក្ស​ រហូត​ដល់​លោក​បានលាលែង​។

ការ​ចូល​ធ្វើ​នយោ​បាយ​ របស់​លោក​ ឆៃអ៊ាង រហូត​ដល់​លោក​បាន​ក្លាយ​ជា​អ្នក​តំណាង​រាស្ត្រ ហើយ​នៅ​ក្នុង​រដ្ឋ​សភាអាណត្តិ​ទី៥ នេះ ​ជា​ប្រធាន​គណៈកម្មការទី​មួយ​នៃ​រដ្ឋសភា គឺ​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ ស៊ើប​អង្កេត​ទទួល​ពាក្យ​បណ្តឹង និង​ទំនាក់​ទំនង​រដ្ឋសភា​ និង​ព្រឹទ្ធសភា វា​មិន​មែន​ជា​ការ​ចៃ​ដន្យ​ទេ។ មិន​មែន​ជា​ការ​ចៃដន្យ គឺ​ដោយសារ​តែ​លោក​បាន​គូស​វាស​ផ្លូវ​ដើរ​របស់​លោក​ ដើម្បី​ចូល​ប្រឡូក​ក្នុង​នយោបាយ ចាប់​តាំង​ពី​លោក​នៅ​សិក្សា​​មក​ម្ល៉េះ។

បុរសសម្បុរ​សណ្តែក​បាយ​រូប​នេះ​ បាន​គូស​បញ្ជាក់​ថា៖ «អត់​ចៃដន្យ​ទេ គឺ​ចាប់​តាំង​ពី​ខ្ញុំ​មាន​ការ​យល់​ដឹងពី​បញ្ហា​សង្គម​តាំង​ពី​ខ្ញុំ​ចូល​រៀន​មក គឺ​ខ្ញុំ​មើល​ឃើញ​ថាសង្គម​ខ្មែរ​ហ្នឹង​វា​អយុត្តិធម៌​ ហើយ​ខ្ញុំ​ក៏​​បាន​សិក្សា​ស្រាវជ្រាវថា​ តើ​កត្តា​អយុត្តិធម៌​ទាំង​អស់​ហ្នឹង​បណ្តាល​មក​ពី​មូលហេតុ​អ្វី? ហើយ​បន្ទាប់​មក​ទៀត ពេល​ដែល​ឆ្លង​កាត់​របប​កុម្មុយនីស្ត​ខ្មែរ​ក្រហម​រហូត​ត​មក​យួន​ចូល​មក​ស្រុក​ខ្មែរ​ហ្នឹង​ធ្វើឲ្យ​ខ្ញុំ ​ត្រូវ​តែ​ធ្វើការ​ស្រាវ​ជ្រាវ​ តើ​វា​ចេញ​មក​ពីស្អី?»។

បន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ ស្វែង​យល់ អាន​ឯកសារ សួរ​ចាស់​ៗ​ទាក់​ទង​ទៅ​​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ​ទី១៨ មីនា ឆ្នាំ​១៩៧០ ប៉ុលពត​វ៉ៃ​ដណ្តើម​ឡើង​កាន់​អំណាច នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ១៩៧៥ និង​ការ​វ៉ៃ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ធ្វើ​ឲ្យ​លោក​ឆៃអ៊ាង​មើល​ឃើញ​ថា បញ្ហា​ស្រុក​ខ្មែរ​គឺ​​កើត​ចេញ​ដោយសារ​​អ្នក​នយោបាយ​ដែល​ពុំ​មាន​ភាព​ស្មោះត្រង់​ពិត​ប្រាកដ​ចំពោះ​ប្រទេស​ជាតិ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​ហើយ​ចូល​ចិត្ត​យក​ពល​រដ្ឋ​ធ្វើ​ជា​ឈ្នាន់​ ដើម្បី​​បម្រើ​មហិច្ឆតា​អំណាច​របស់​ខ្លួន​ ដែល​ទី​បំផុត​ធ្វើ​ឲ្យ​ជន​ជាតិ​វៀតណាម​ចូល​មក​រស់​នៅ​ពេញ​ស្រុក​រហូត​មក​ដល់​បច្ចុប្បន្ន​។

«ដោយ​សារ​កត្តា​ទាំង​អស់​នេះ​ហើ​យ​ ទើប​ធ្វើ​ឲ្យ​ខ្ញុំសម្រេច​ចិត្ត​ត្រូវ​តែ​ចូលរួម​នៅ​ក្នុង​នយោបាយ​ដើម្បី​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវជូន​ប្រទេស​ជាតិ​និង​ប្រជារាស្ត្រ»។

ការដែល​នៅតែ​បន្ត​ធ្វើ​នយោបាយ​ជាមួយ​លោក សម រង្ស៊ី ចាប់​តាំង​ពី​ចេញ​ពី​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ទៅ​បង្កើត​គណបក្ស​ជាតិ​ខ្មែរ រហូត​ដល់​គណបក្ស​ សម រង្ស៊ី ហើយ​ចុង​ក្រោយ​​ច្របាច់​បញ្ចូល​ជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស​ ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​តែ​លោក​ឆៃអ៊ាង​ មើល​ឃើញ​ថា លោក រង្ស៊ី ជា​អ្នក​នយោបាយ​​ស្អាតស្អំ។

«ខ្ញុំពេញ​ចិត្ត​ក្នុង​ការ​ធ្វើ​កិច្ចការ​ជាមួយ​អ្នក​ស្នេហា​ជាតិ​ដែល​ស្អាត​ស្អំ...កាល​គាត់​នៅ​រដ្ឋ​មន្ត្រី​ គ្មាន​អ្នក​មាន​អ្នក​ធំ​ណា​ម្នាក់ អាច​ទៅ​បបួល​គាត់​នាំ​គាត់​ធ្វើ​អ្វី​ផ្តេសផ្តាស​បាន​ទេ គឺ​អត់​តែ​ម្តង​...ហើយ​ជា​សហការី​គឺ​គាត់​ផ្តាំ​ហាម​ដាច់​ខាត គឺ​អត់​ឲ្យ​ទៅ​ជំរិត​គេ​យក​លុយ​ហ្ហេ! ហើយ​នៅពេលនោះ ដោយ​ដឹង​ថា ប្រាក់​ខែ​ពួក​ខ្ញុំ​ចាយ​មិន​គ្រប់ គាត់​បាន​យក​ប្រាក់​ខែ​រដ្ឋសភា​របស់​គាត់​យក​មក​ឲ្យ​ពួក​យើង​ខ្ញុំ​ចែក​គ្នា ដើម្បី​ចិញ្ចឹម​ជីវិត...»។

លោក អេង ឆៃអ៊ាងនិង​ក្រុម​ការងារ​បាន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​លោក​សម រង្ស៊ី ហើយ​ធ្វើ​កិច្ច​ការ​នៅ​ក្រសួង​សេដ្ឋកិច្ច​បាន​ជោគ​ជ័យ​ ទទួល​បាន​កិត្តិយស​កេរ្តិ៍​ឈ្មោះ សម្រាប់​ទាំង​រដ្ឋ​មន្ត្រី សម្រាប់​ទាំង​សហការី របស់​រដ្ឋមន្ត្រី គឺ​មិន​មាន​រឿង​អាស្រូវ​អ្វី​ទេ។

ដោយ​សារ​តែ​នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​ ឆៃអ៊ាង ចូល​ប្រឡូក​ក្នុង​នយោបាយ មាន​ការ​បាញ់​សម្លាប់​អ្នក​នយោ​បាយ​ស្រស់ៗ ហើយ​លោក​បាន​គិត​ដឹង​ច្បាស់​ ពី​បញ្ហា​ដែល​ត្រូវ​ប្រឈម​ ដែល​អាច​នឹង​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ថ្ងៃ​ណា​មួយ​ផង​នោះ លោក​បាន​ប្រាប់​ក្រុម​គ្រួសារ​ជាមុន​ថា ប្រសិន​បើ​លោក​ត្រូវ​គេ​បាញ់​សម្លាប់​ដោយសារ​តែ​ការ​ធ្វើ​នយោបាយ សូម​កុំ​ទៅ​ទម្លាក់​កំហុស​ដាក់​ទោស​លើ​​អ្នក​ណា​ ពីព្រោះ​នេះ ​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​របស់​លោក។ ​នៅ​ពេល​នោះ ក្រុម​គ្រួសារ​បាន​គាំ​ទ្រ​លោក​ពេញ​ទំហឹង​ឲ្យ​លោក​ចូល​នយោបាយ​។ «និយាយ​ជា​រួម​ខ្ញុំ​បាន​ដាក់​ចិត្ត​ដាក់​កាយ ដាក់​ជីវិត​ក្នុង​ការ​ធ្វើ​នយោ​បាយ​ដើម្បី​ប្រទេស​ជាតិ​»។

លោក​ ឆៃ​អ៊ាង បាន​រៀប​រាប់​ទៀត​ថា ការ​ធ្វើ​នយោ​បាយ​របស់​លោក​ មាន​ការ​ប្រឈម​យ៉ាង​ខ្លាំង​ ពី​គូប្រជែង​ខាង​ក្រៅ ដែល​គេ​តែង​តែ​ «ចាត់​ទុកយើង​ជា​គណបក្ស​ប្រឆាំង​ហ្នឹង ដូច​ជា​ខ្មាំង​ជា​អមិត្តអ៊ីចឹង​ ​បាន​ជា​មាន​ព្រឹត្តិការណ៍​ជូរ​ចត់» និង​មាន​ការ​ប្រជែង​ខាង​ក្នុង​ផង​ដែរ​។

លោក​ឆៃ អ៊ាង បាន​ឆ្លង​កាត់​នូវ​រឿង​រ៉ាវ​ជូរចត់​ច្រើ​ន ប៉ុន្តែ​​អ្វី​ដែល​លោក​ចងចាំ​មិន​អាច​បំភ្លេច​បាន​ គឺ​ព្រឹត្តិការណ៍​សោកនាដកម្ម​គប់​គ្រាប់​បែក ៤គ្រាប់ ចូល​ទៅ​ក្នុង​ហ្វូង​បាតុករ​ដែលដឹក​​នាំ​ដោយ​លោក​ សម រង្ស៊ី នៅ​ថ្ងៃ​ទី​៣០​ ខែ មីនា​ ឆ្នាំ​១៩៩៧ ​ធ្វើឲ្យ​​ មនុស្ស​ស្លាប់​ក្នុង​ថ្លុក​ឈាម​ជាង ១០ នាក់ និង​រង​របួស​ធ្ងន់​រហូត ​ទៅ​ដល់​ជិត​ ២០០ ​នាក់។

លោកបាន​បញ្ជាក់ថា៖ «រឿង​ ៣០ មីនា​ហ្នឹង​កាល​ណា​បើ​ខ្ញុំ​និយាយ​ឡើង​ ធ្វើឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ភរិយា​របស់​ខ្ញុំ។ នៅ​ពេល​ដែល​ផ្ទុះ​គ្រាប់​បែក​ប្រពន្ធ​ខ្ញុំ​គាត់​កំពុង​លក់​ដូរ​...គាត់​មាន​អារម្មណ៍​ថា ខ្ញុំ​ហ្នឹង​មិន​ដឹង​ក្លាយ​ទៅ​ជា​ស្អី​ទៅ​ហើយ​ទេ ហើយ គាត់បាន​ដើរ​ទៅ​រក​ខ្ញុំ​នៅ​តាម​ពេទ្យ។ គាត់​ ទៅ​ពេទ្យ​កាល់​ម៉ែត​រក​មើល​​ខ្ញុំ​មិន​ឃើញ​ទៅ​ពេទ្យ​លោក​សង្ឃពី​ព្រោះ​ពេល​នោះ​គេ​កំពុង​ដឹក​អ្នក​របួស​ចូល​ពេទ្យ។ ទៅ​ពេទ្យ​លោកសង្ឃ​ អត់​មាន​ដំណឹង​ទេ បាន​គាត់​ទៅ​ពេទ្យ​រុស្ស៊ី...បាន​ទៅ​ដល់​ពេទ្យ​រុស្ស៊ី​ ទើប​គាត់​មាន​អារម្មណ៍​ល្អ​ឈប់​ព្រួយ»។​...ឈប់​ភ័យ​ព្រួយ​ដោយ​សារ​តែភរិយា​លោក​បាន​ជួបលោកគួយ ប៊ុន​រឿន ដែល​ជា​សហការី​របស់​លោក ដោយ​លោក​ ប៊ុន​រឿន​ បាន​ប្រាប់​គាត់​ថា លោក​មិន​អី​ទេ។

ចំពោះ​នៅ​ខាង​ក្នុង​គណបក្ស​វិញ ​ក៏​មាន​ការ​ប្រឈម​ច្រើន​ដែរ គឺចាប់​តាំង​ពី​លោក អេង ឆៃ​អ៊ាង នៅ​គណបក្ស​សម រង្ស៊ី​។

លោកបន្ត​ថា មាន​ការ​ប្រឌិត​រឿង និង​ចោទ​ប្រកាន់​ច្រើន​ណាស់​លើ​រូប​លោក​លើស​ពី​ការ​ចោទ​​ប្រកាន់​ដែល​ថា លោក​ជា​ចារកម្ម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​ដាក់​បង្កប់​នៅ​ក្បែរ​លោក​ សម រង្ស៊ី ​ទៅ​ទៀត។ «ប៉ុន្តែ​ចំពោះ​ខ្ញុំ​ ខ្ញុំ​ស្គាល់​ខ្លួន​ខ្ញុំ​ច្បាស់ ស្គាល់​ថ្នាក់​​ដឹក​នាំ​ច្បាស់ អ៊ីចឹង​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ចេះ​ខឹង មិន​ចេះ​ច្រឡោត អ្នក​ឯង​ចង់​និយាយ​អី​និយាយ​ទៅ​​ធ្វើ​ធម្មតា ខ្ញុំ​មិន​ទៅ​​ឆ្លើយ​តប​ចំពោះ​អ្នក​ដែល​ប្រឌិត​រឿង​ទាំង​នោះ​ទេ វា​អត់​សំខាន់​ទេ»។

កាលពីធ្វើ​ជា​ទេសរដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ​វត្ថុ គ្មាន​មន្ត្រី​ ឬ​ឈ្មួញ​រក​ស៊ី​ណា​ម្នាក់​ អាច​ចូល​ទៅ​ជួប​ដោយ​ផ្ទាល់​ ជា​មួយ​លោក​ រង្ស៊ី​ បាន​ទេ គឺ​មន្ត្រី​ និង​ឈ្មួញ​ត្រូវ​តែ​ឆ្លង​កាត់​ក្រុម​លេខា​ទាំង​អស់​ លើក​លែង​តែ​រដ្ឋ​មន្ត្រី​ដូច​គ្នា។ លោក ​រង្ស៊ី មិន​ទទួល​កាដូ​ផ្ទាល់​ទេ គឺ​លោក​ឲ្យ​ក្រុម​លេខា​ជា​អ្នក​ទទួល។ នៅ​ពេល​ក្រុម​លេខា​ យក​កាដូ​ដែល​ភ្ញៀវ​ឲ្យ​ យក​ទៅ​ប្រគល់​ឲ្យ​ ទាំង​លោក​ រង្ស៊ី ទាំង​​ភរិយា លោក​ស្រី ជូឡុង សូ​មូរ៉ាបាន​ប្រាប់​ថា ​«គាត់​មិន​យក​ទេ គាត់​​គ្រប់​គ្រាន់​ហើយ ​យក​ទៅ​ចែក​គ្នា​ទៅ​»។ ​

ទាំង​នេះ​ជា​ចំណុច​ពិសេស​​របស់​មេ​ដឹក​នាំ ដែល​លោក​ឆៃ​អ៊ាង​បាន​អធិប្បាយ​ថា ស្អាត​ស្អំ​ «​ខុស​ពី​អ្នក​ដទៃ បើ​អ្នក​ដទៃ ច្បាស់​ជា​ឱប​ក្រសោប​ដើម្បី​យក​ធ្វើ​ជា​ប្រយោជន៍​របស់​ខ្លួន​ហើយ​...​»។ ​

លោក​ រង្ស៊ី បដិសេធទទួល​យក​សំណូក «នៅពេល​គេ​សូក​គាត់» ហើយ​គាត់​បាន​ប្រើ​ប្រាស់​ពេល​វេលា​ទាំង​អស់​របស់​គាត់ ដើម្បី​បំពេញ​ការ​ងារក្នុង​នាម​ជា​រដ្ឋមន្ត្រី ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ ហើយ​តែង​តែ​ហាម​មន្ត្រី​ក្រោម​ឱវាទ​មិន​ឲ្យ​ជូន​ដំណើរ ឬ​ទៅ​ទទួល​គាត់​ឡើយ នៅ​ពេល​គាត់​ចេញ​ទៅ​ក្រៅ ឬត្រឡប់​មក​វិញ​ ដោយ​ឲ្យ​តែ​តៃកុង​ឡាន​ទៅ​ទទួល​ទៅ​បាន​ហើយ​ដើម្បី​កុំ​ឲ្យ​ខាត​ពេល។

លោក​ រង្ស៊ី ក៏​មិន​ចូល​ចិត្ត​ជួប​នរណា​ម្នាក់​ដែល​សុំ​ជួប​គាត់ហើយ​យក​រឿង​អ្នក​ដទៃ​ទៅ​និយាយ​ប្រាប់​គាត់​ដែរ ក៏​ប៉ុន្តែ​គាត់​ចូល​ចិត្ត​ជួប​មនុស្ស​គ្រប់​គ្នា​ប្រសិន​បើ​យក​រឿង​ប្រទេស​ជាតិ​ទៅ​ជជែក​ជាមួយ​គាត់​ «ហើយ​កុំ​យក​ទៅ​ដាក់​បន្ទុក​​ជួយ​ជជែក​ជួយ​រក​ដំណោះ​ស្រាយ»។

ទាំង​នេះជា​ឥរិយាបថ​​របស់​មេបក្ស​ប្រឆាំង ​ដែល​លោក ឆៃ​អ៊ាង ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ចាប់​តាំង​ពី​លោក​បាន​ស្គាល់​លោក​ រង្ស៊ី ក្នុង​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ។

លោក​ ឆៃ​អ៊ាង​បាន​បន្ត​ថា លោក​គ្មានអ្វី​ត្រូវ​ដាក់​មន្ត​ស្នេហ៍​លោក ​រង្ស៊ី ដើម្បី​ឲ្យ​លោក​រង្ស៊ី​ចូល​ចិត្ត ដូច​អ្នក​ខ្លះ​និយាយ​នោះទេ ក៏​ប៉ុន្តែ លោក រង្ស៊ី គឺ​ជា​មនុស្ស​ច្បាស់​លាស់ ហើយ​លោក​ក៏​ជា​មនុស្ស​ច្បាស់​លាស់​ដែរ ទើប​អាច​បន្ត​ធ្វើ​ការ​ងារ​​ជា​មួយ​គ្នា​បាន​រហូត​មក​ដល់​ពេល​នេះ។

«ខ្ញុំ​មិន​ដែល​ទៅ​សុំ​អី​គាត់​ទេ សុំ​តំណែង​ឲ្យ​អ្នក​នេះ ឲ្យ​អ្នក​នោះ គឺ​អត់​ទេ​ គឺ​ខ្ញុំ​មាន​តែ​ជួយ​ការ​ងារ​គាត់ ជួយ​គិត​គាត់ ជួយ​ធ្វើ​គាត់​ និង​ជួយ​ដោះ​ស្រាយ​ការងារ​សម្រាប់​ក្រុម​ទាំង​មូល រឿង​ថា​យក​បន្ទុក​ទៅ​ដាក់​ឲ្យ​គាត់​ដោះ​គឺអត់​ ហើយ​មិន​មែន​តែ​ជា​មួយ​គាត់​ទេ ជា​មួយ​អនុប្រធាន​បក្ស​​លោក​កឹម សុ​ខា ក៏​ដូច​គ្នា​ដែរ»។

បើ​ទោះ​បី​ជា​លោក​ ឆៃ​អ៊ាង បាន​ចូល​រួម​ធ្វើ​នយោ​បាយ​ នៅ​ក្នុង​គណបក្ស​ប្រឆាំង ​អស់​រយៈពេល​ជាង ២០​ ឆ្នាំ​មក​ហើយ​ក្តី តែ​លោក​បាន​គូស​បញ្ចាក់​ថា​៖«​គ្មាន​អ្នក​ណា​ធ្វើ​នយោបាយ​ដើម្បី​ធ្វើ​គណ​បក្ស​ប្រឆាំង​ទេ គេ​ធ្វើ​នយោបាយ​ដើម្បី​ទៅ​ដឹក​នាំ​ប្រទេស ឥឡូវ​ដែល​ខំ​ប្រឹង​ហ្នឹងគឺ​ប្រឹង​​ដើម្បី​ទៅ​យក​អំណាច​មក​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​អាហ្នឹង​គឺ​គោ​ល​ដៅ​ អ៊ីចឹង​»។

លោក​ អេង ឆៃ​អ៊ាង បាន​រៀប​ការ​នៅ​ក្នុង​ឆ្នាំ១៩៩០ ជា​មួយ​ភរិយា​នៅ​ខេត្ត​សៀម​រាប បច្ចុប្បន្ន​មាន​កូន ៤ នាក់​ប្រុស​ពី​រនាក់ កូន​បង​មាន​អាយុ ២២ ឆ្នាំ កូន​ពៅ អាយុ១២ ឆ្នាំ​។ ភរិយា​លោក​ឆៃ​អ៊ាង គឺ​ជា​អាជីវករ​។ «ភរិយា​ខ្ញុំ​ជា​អាជីវករ​ថ្នាក់​កណ្តាល ការ​ធ្វើ​​នយោ​បាយ​របស់​ខ្ញុំ​គាត់​គឺ​ជា​ឆ្នាំង​បាយ​»។

លោក​ ឆៃ​អ៊ាង មិន​មាន​បំណង​តម្រង់​ទិស​កូន​ៗ​របស់​លោក​ឲ្យ​ធ្វើ​នយោបាយ​ដូច​​លោក​នោះ​ទេ ហើយ​លោក​ក៏​មិន​ប្តូរ​គណបក្ស​ រត់​ទៅ​ចូល​គណ​បក្ស​ផ្សេង​ ដែល​មាន​ឧត្តម​គតិ​ផ្ទុយ​ពី​លោក​ឡើយ។

លោក​គូស​បញ្ជាក់​ថា​៖ «ប្តូរ​គណបក្ស​ ​ឬ​ថ្នាក់​ដឹក​នាំ​នយោបាយ​ លុះត្រាតែ​​អ្នក​ដឹក​នាំ​គណបក្ស​នយោ​បាយ​ហ្នឹង​គាត់​ប្តូរ​គំនិត​ប្តូរ​ឧត្តម​គតិ...នៅពេល​នោះ​ទើប​ខ្ញុំ​ប្តូរ តែ​ខ្ញុំ​ប្តូរ​ខ្ញុំ​អត់​ទៅ​រក​ក្រុម​ណា​ដែល​មាន​ឧត្តម​គតិ មិន​ស្មោះ​ត្រង់​ជា​មួយ​ប្រទេស​ជាតិ​នោះ​ទេ​ គឺ​ខ្ញុំ​ទៅ​រក​ក្រុម​ណា​ដែល​ធ្វើ​អ្វីៗ​ស្មោះ​ត្រង់​ជា​មួយ​ប្រទេស​ជាតិ​ហើយ​ធ្វើ​អ្វី​ៗ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិនិង​ពល​រដ្ឋ​»​៕



នាងខ្ញុំសូមលាតត្រដាងការពិតនិងបកអាក្រាតមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិដែលវក់នឹងល្បែងនិងពុករលួយ ! ជូនចំពោះមិត្តភក្ត្រិហ្វេសបុកបានដឹង ដើម្បីជាការពិចារណា។

ពីដំបូងនាងខ្ញុំនៅបក្សសិទ្ធមនុស្សបន្ទាប់មកក៏រួមគ្នាជាគណបក្សសង្គ្រោះជាតិ
ជិត៤ឆ្នាំមកនេះ ខ្ញុំឃេីញនៅក្នុងបក្សនេះគឺ រឿងដែលស្មានមិនដល់នោះគឺបញ្ហាសិលធម៌ស្មោគគ្រោក តាំងពីមន្ត្រីថ្នាក់លើបង្អស់ដល់ក្រោម មានអ្នកខ្លះឆ្កួតនឹងស្រីញី ស្អុយគគ្រុកកេរ្តិ៍ឈ្មោះអសោចភិតក្បត់គ្នាទៅវិញទៅមក ដូចជាយឹម សុវណ្ណសាហាយស្មន់ជាមួយតំណាងរាស្ត្រគ្នាឯង លី ស្រីវីណា ហេីយអ្នកខ្លះទៀត វក់នឹងល្បែងស៊ីុសង ពាលាអាវ៉ាសែផង ស្រីញីផងរហូតហ៊ានលក់អស់គ្មានសល់ទ្រព្យសម្បត្តិ រហូតដល់ថ្នាក់ជំពាក់លុយគេវ័ណ្ឌក ពីព្រោះតែចាញ់ល្បែង។ 

តួរយ៉ាងដូចជាអេង ឆៃអ៊ាង ជាមនុស្សជំនិតមួយរូបរបស់លោកសម រង្ស៊ីុ គឺជាអ្នកតំណាងរាស្ត្រម្នាក់ដែលលេចមុខនៅតែគ្រប់កាស៊ីុណូ លេងល្បែងមិនលោះពេល ញៀននឹងល្បែងដោយមិនខ្វល់ពីការប្រជុំសភា ឬត្រូវចុះជួយដោះស្រាយបញ្ហាជូនពលរដ្ឋនៅមណ្ឌលរបស់ខ្លួនឡើយ។ ជានិច្ចកាលបុគ្គលនេះ ខ្ញុំមិនសូវដែលឃើញមុខនៅមូលដ្ឋានទេ តែបើចង់ដឹងថា លោក អេង ឆៃអ៊ាង នៅកន្លែងណានោះ គេគ្រាន់តែទៅកន្លែងលេងល្បែងនៅកាស៊ីណូណាមួយ នោះនឹងបានឃើញគាត់ភ្លាម។ ជារឿយៗនិងជាទម្លាប់ លោកអេង ឆៃ អ៊ាងតែងតែចូលលេងល្បែងនៅក្នុងកាស៊ីុណូសិននៅមុនពេលចូលប្រជុំសភា ។
ដោយសារតែវក់នឹងល្បែង លោក អេង ឆៃអ៊ាង សុខចិត្តធ្វើមុខក្រាស់ទទួលលុយពីមន្ត្រីរបស់បក្សកាន់អំណាចដែលជាអ្នកជំនួញជាប់រហូតមក គឺគាត់សុខចិត្តលក់ឧត្តមគតិខ្លួនឯង ឲ្យតែបានលុយលេងល្បែង និងការសប្បាយស្រីញីអូនបង។ ម៉្យាងវីញទៀត អោយតែរដូវបោះឆ្នោតមកដល់គឺលោកអេង ឆៃអ៊ាងត្រូវប៉ាន់ហេីយមានលុយចូលលេងល្បែងកាន់តែញឹកញាប់។ ជាក់ស្តែងបេក្ខជនចង់ឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧នេះនៅតាមខេត្តជាពិសេសភ្នំពេញត្រូវសូកលោកអេង ឆៃអ៊ាង ៥០០០ដុល្លារ រឺ ៣០០០ដុល្លាររបេីចង់បានលេខរៀងទី ១ រឺ ទី២ !

បើលោកអេង ឆៃអ៊ាងលេងល្បែង
លេងទៅហើយតែរឿងមានស្រី
ក្រៅផ្ទះរាប់មិនអស់វាយ៉ាងម៉េចដែរ?។
ឆ្គួតស្រី ឆ្គួតស្រា ឆ្គួតល្បែង លោក
អេង ឆៃអ៊ាងឆ្គួត២រួចទៅហើយគឺ
ល្បែងនិងស្រី។
មានរូបថតស្រីលោកអេង ឆៃអ៊ាង
នៅខេត្តសៀមរាប។

អ្នកវិភាគចៅចាក់ស្មុក៖ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៉ី ជាផែនការធ្វើបដិវត្តន៍ពណ៌ ក្រោមទិសស្លោក «ការផ្លាស់ប្តូរ»
កាលបរិច្ឆេទ ថ្ងៃទី 18 ខែ សីហា ឆ្នាំ 2019 - ម៉ោង 6:45 AM

(ភ្នំពេញ)៖ ការប្រកាសកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ជាកាលបរិច្ឆេទនៃការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១៦ ខែសីហាម្សិលមិញ បានបង្កើតការសង្ស័យជាថ្មីទៀតថាវាគ្រាន់តែជាការបោកបញ្ឆោតសកម្មជនរបស់ខ្លួន និងបង្កើតព្រឹត្តិការណ៍ថ្មី ដើម្បីកុំឱ្យគេភ្លេចមុខនិងឈ្មោះ ក្រុមរបស់ខ្លួនតែប៉ុណ្ណោះ ដោយសារតែមិនមែន សម រង្ស៊ី ខ្លួនឯងឡើយដែលបានប្រកាសថា នឹងវិលត្រឡប់មកវិញ ប៉ុន្តែជាអ្នកញៀនល្បែង អេង ឆៃអ៊ាង ដែលនិយាយជំនួស សម រង្ស៊ី និងជាអ្នកចេញសេចក្តីប្រកាសព័ត៌មានក្រោមឆ័ត្រខ្មោចបក្សសង្ក្រោះជាតិ ដែលខ្លួនដណ្តើមបានពី កឹម សុខា។ អេង ឆៃអ៊ាង ដែលទើបតែត្រូវបានគេទម្លាយវិដេអូចូលលេងល្បែង ក្នុងកាស៊ីណូនៅសហរដ្ឋអាមេរិក ជាទីដែលគាត់កំពុងសម្ងំលាក់ខ្លួនក្រោយរត់ចោលស្រុក។

នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី និងវីអូអេ អេង ឆៃអ៊ាង មានភាពស្រពិចស្រពិលក្នុងការបញ្ជាក់ពីភាពប្រាកដប្រជានៃការវិលត្រឡប់របស់ សម រង្ស៊ី នេះនិងបានលើកឡើងថា ពីពេលនេះរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា អាចមានការប្រែប្រួលគ្រប់ពេល គឺមិនអាចទស្សន៍ទាយបានទេ។ នេះគឺជាល្បិចកលមួយដែល ក្រុមប្រឆាំងតែងតែ ប្រើដើម្បីគេចពីការសន្យារបស់ខ្លួនដូចសព្វមួយដង។ សម រង្ស៊ី ក៏អាចយកលេសថា ខ្មោចគណបក្សសង្គ្រោះជាតិមិនបានឱ្យខ្លួនវិលមកទេ ដូចដែល សម រង្ស៊ី តែងតែលើកមកប្រើប្រាស់ពេលការកំណត់វេលាចូលស្រុករបស់ខ្លួនខិតជិតមកដល់។ ប៉ុន្តែលើកនេះមនុស្សម្នាឈប់ជឿ បាត់អស់ទៅហើយព្រោះគេដឹងចរិតនយោបាយមាន់សម្លរនិងខ្លាចគុករបស់ សម រង្ស៊ី ច្បាស់ណាស់។

ដូច្នេះបង្ហាញយ៉ាងច្បាស់ថា ការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា នៃការវិលត្រឡប់មកវិញរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី គឺដើម្បីចិញ្ចឹមចលនាប្រឆាំងនៅក្នុង ប្រទេសកម្ពុជាតែប៉ុណ្ណោះ និងជាការឆ្លៀតឱកាសពេលដែលសហភាពអឺរ៉ុបបាន និងកំពុងពិចារណាបន្ថែមលើការអនុគ្រោះពន្ធលើទំនិញកម្ពុជា។ ការអះអាង ថាការវិលត្រឡប់មកវិញរបស់សមរង្ស៊ីដើម្បីជួយដោះស្រាយបញ្ហា EBA គឺគ្រាន់តែជាលេសប៉ុណ្ណោះ ខណៈក្រុមប្រឆាំងនេះហើយដែលបានដើរអង្វរបរទេស បំផ្លាញសេដ្ឋកិច្ចកម្ពុជា បំបែកឆ្នាំងបាយប្រជាជនកម្ពុជាជាពិសេសកម្មករកម្មការិនីដោយលត់ជង្គង់អង្វរកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។ ប៉ុន្តែ ពេលនេះក្រុមវង្វេងជាតិទាំងនេះបែរជាមកធ្វើចិត្តល្អ តាំងខ្លួនជាអ្នកស្នេហាជាតិ យំស្រែកចង់មកជួយដោះស្រាយបញ្ហាទៅវិញ។

តែតាមពិតទឹកភ្នែក និងស្រែកយំរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី អេង ឆៃអ៊ាង និង មូរ សុខហួរ ជាទឹកភ្នែកក្រពើ និងសម្រែកយំរបស់ក្រុមជនបំផ្លាញជាតិប៉ុណ្ណោះ។ ការប្រកាសថ្ងៃនៃការវិលត្រឡប់មកកម្ពុជាវិញនេះគឺដើម្បីអាច សម រង្ស៊ី ធ្វើតេស្តកម្លាំងថា មានអ្នកគាំទ្រខ្លួនដែរឬទេ ព្រោះចាប់តាំងពីដើមរៀងមក សម រង្ស៊ី តែងតែបន្តការអនុវត្តផែនការបដិវត្តន៍របស់ខ្លួនជានិច្ច ដោយបានបង្កការញុះញង់ ចលាចលក្នុងសង្គមតាមរយៈការញុះញង់កងកម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បញ្ជា ការបញ្ឆេះកំហឹងជាតិ សាសន៍ប្រឆាំងនឹងជនបរទេសរស់នៅកម្ពុជា ការញុះញង់ពលរដ្ឋឱ្យរំលោភបំពានសាលដីការបស់តុលាការ កំពូល ដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ប្រតិបត្តិករនៃផែនការបដិវត្តន៍ពណ៌ និងដើម្បីបុព្វហេតុ នៃការផ្លាស់ប្តូរ។

អេង ឆៃអ៊ាង ដែលជាអ្នកមេគំនិតធ្វើបក្សប្រហារក៏បាននិយាយកាលពីថ្ងៃទី១៦ ខែសីហា ជាមួយវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ពាក្យសម្តីមួយម៉ាត់ណាក៏បង្កប់ដោយការញុះញង់ បង្កចលាចលដើម្បីគោលដៅ «ការផ្លាស់ប្តូរ» ដែរ ក្រោមរូបភាពស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែល ចៅហ្វាយនាយបរទេសរបស់ពួកគេក៏តែងតែលើកឡើងដែរ។

តើផ្លាស់ប្តូរអ្វីទៅបើកម្ពុជាកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍ ហើយប្រជាជនកម្ពុជាកំពុងតែរស់នៅក្នុងសេចក្តីសុខ សប្បាយរីករាយនិងការអភិវឌ្ឍនោះ? តើអ្វីដែលជាគោលបំណងនយោបាយពិតប្រាកដនៃពាក្យថា «ការផ្លាស់ប្តូរ» ឬ«ការផ្លាស់ប្តូរជាវិជ្ជមាន» ដែលទណ្ឌិត សម រង្ស៉ី និងក្រុមក្បត់ជាតិរបស់ខ្លួនបាន លើកឡើងនៅក្នុងសារនយោបាយរបស់ខ្លួននោះ? សម្រាប់អ្នកតាមដានសភាពការណ៍នយោបាយកម្ពុជា ពាក្យថា «ផ្លាស់ប្តូរ» ឬ «ផ្លាស់ប្តូរជាវិជ្ជមាន» ដែល សម រង្ស៉ី និងបក្ខពួកខ្លួន តែងលើកឡើងគឺមានបង្កប់នូវល្បិចកលនយោបាយដ៏ពិសពុល ក្នុងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាថ្មី ដើម្បីដណ្តើមអំណាច ដែលជាវិធីខុសច្បាប់ និងមិនប្រជាធិបតេយ្យ ហើយដែលអាចនាំគ្រោះថ្នាក់ដល់ជាតិនិងប្រជាជនកម្ពុជា។

ចុងក្រោយនេះ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បន្ទាប់ពីដណ្តើមបានតួនាទីដឹកនាំក្រុមប្រឆាំងក្រៅប្រទេសពី កឹម សុខា រួចមក ក៏បានប្រកាសជាចំហរអំពីផែនការ វិលត្រឡប់មកកម្ពុជាវិញ។ សម្រាប់អ្នកវិភាគនយោបាយខ្មែ បានមើលឃើញច្បាស់ថា ផែនការនៃការវិលត្រឡប់នេះ គឺធ្វើឡើងនៅក្នុងរបៀបវារៈនៃដំណើរឆ្ពោះទៅកាន់ ការប៉ុនប៉ងជាថ្មី ដើម្បីធ្វើបដិវត្តន៍ពណ៌ដណ្តើមអំណាច បន្ទាប់ពីចលនាបដិវត្តន៍ពណ៌នេះ បានបរាជ័យ និងដួលរលំជាស្ថាពរនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ មានហេតុផលសំខាន់ៗ និងច្បាស់លាស់ចំនួន៣ដែលបង្ហាញថា ការប្រកាសពីការវិលត្រឡប់របស់ សម រង្ស៊ី នេះ គឺជាល្បិចកលនយោបាយ និងគ្មានគោលដៅអ្វីក្រៅពីប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នោះឡើយ ៖

ហេតុផលទី១៖ សម រង្ស៊ី គឺជាទណ្ឌិត ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាមានដីកាពីតុលាការ ដើម្បីស្វែងរកចាប់ខ្លួន។ ដំបូងគេនឹកស្មានតែ សម រង្ស៊ី ជាមនុស្សក្លាហាន ដែលប្រកាសចូលស្រុកហ៊ានឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនដើម្បីប្រឈម នឹងការអនុវត្តច្បាប់របស់តុលាការ។ ប៉ុន្តែតាមការសិក្សាប្រវត្តិរបស់ សម រង្ស៉ី កន្លងមក សម រង្ស៉ី ជាមនុស្សខ្លាចគុក ខុសពី កឹម សុខា ហើយតែងរត់ចោលស្រុក ដើម្បីគេចខ្លួននៅពេលមានដីកាចាប់ខ្លួនពីតុលាការ។ សម រង្ស៊ី តែងទទួលរងការរិះគន់អំពីរឿងនេះ ជាពិសេសពីសំណាក់ក្រុម កឹម សុខានិយម ប៉ុន្តែ សម រង្ស៉ី តែងលើកឡើងការពារខ្លួនថា ការរត់ទៅក្រៅស្រុក ដើម្បីបន្តការតស៊ូនៅក្រៅប្រទេស ប្រសើរជាងជាប់គុកឥតប្រយោជន៍ដូច កឹម សុខា និង ស្លាប់ដោយគ្មានន័យដូច កែម ឡី។

ដូច្នេះការប្រកាសពីការវិលត្រឡប់វិញរបស់ សម រង្ស៊ី ទោះបីជាពេលនេះបានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ប៉ុន្តែពុំមែនក្នុងហេតុផលឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនដើម្បីប្រឈមនឹងការអនុវត្តច្បាប់នោះឡើយ។

ហេតុផលទី២៖ ការប្រកាសវិលត្រឡប់វិញរបស់ សម រង្ស៊ី នៅឆ្នាំ ២០១៩ ខុសពីស្ថានភាពនៅខែកក្កដា ឆ្នាំ ២០១៣។ នៅឆ្នាំ ២០១៣ ការវិលត្រឡប់របស់ សម រង្ស៉ី មកកម្ពុជា គឺមានព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ ហើយនៅពេលនោះ សម រង្ស៉ី គឺជាប្រធានគណបក្សសង្គ្រោះជាតិស្របច្បាប់ ដែលត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។
ដូច្នេះការវិលត្រឡប់របស់ សម រង្ស៊ី នៅពេលនោះ គឺមានហេតុផលត្រឹមត្រូវ។ ប៉ុន្តែការប្រកាសវិលត្រឡប់មកវិញរបស់ទណ្ឌិត សម រង្ស៊ី នៅឆ្នាំ២០១៩ នេះ គឺមិនដូចកាលពីឆ្នាំ២០១៣ ឡើយ ដោយសារនៅពេលនេះ សម រង្ស៊ី ជាទណ្ឌិតដែលមានដីកាស្វែងរកចាប់ខ្លួន និងមេដឹកនាំនៃចលនានយោបាយខុសច្បាប់ នៅក្រៅប្រទេស។ ម្យ៉ាងទៀតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត រៀងរាល់៥ឆ្នាំ បានប្រព្រឹត្តទៅរួចទៅហើយ កាលពីឆ្នាំ ២០១៨។
ដូច្នេះការប្រកាសវិលត្រឡប់មកវិញរបស់ សម រង្ស៉ី នាពេលនេះ គឺមិនមែនក្នុងហេតុផលដើម្បីចូលរួមក្នុងការបោះឆ្នោតនោះទេ។ គ្រប់គ្នានៅចាំបានច្បាស់ថា នៅពេលដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ កាលពីឆ្នាំ ២០១៨ កន្លងទៅ សម រង្ស៉ី បានដឹកនាំយុទ្ធនាការបំផ្លាញចោល ការបោះឆ្នោតនេះ តាមរយៈការរារាំងមិនឱ្យគណបក្សនានាចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត និងការរារាំងមិនឱ្យពលរដ្ឋចេញទៅបោះឆ្នោត ក្រោមទិសស្លោក «ដេកផ្ទះ ឈ្នះឯង»។

ប៉ុន្តែយុទ្ធនាការនេះបានទទួលបរាជ័យ ដោយសារការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរី និងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់របស់កម្ពុជា ព្រមទាំងមានគណបក្សនយោបាយចំនួន ២០ បានចូលរួមប្រកួតប្រជែង ហើយអ្នកបោះឆ្នោតចំនួន ៨៣,០២% បានចេញទៅបោះឆ្នោត។

ហេតុផលទី៣៖ ក្នុងផែនការនៃការវិលត្រឡប់របស់ សម រង្ស៊ី មកកម្ពុជាវិញ ក្រុមប្រឆាំងនៅក្រៅប្រទេសបានរៀបចំសកម្មភាពចំនួន ៥៖
១)-បង្កើតក្រុមការងាររៀបចំកម្លាំងទទួលទណ្ឌិត សម រង្ស៊ី
២)-ពង្រីកសកម្មភាពការទូត ៣)-ពង្រីកការផ្សព្វផ្សាយព័ត៌មានជុំវិញបញ្ហារសើបៗនៅក្នុងសង្គមដើម្បីបញ្ឋេះកំហឹងប្រជាពលរដ្ឋសំដៅជំរុញចលនាខាងក្នុងដែលបានបាត់បង់ជំនឿ និងសេចក្តីទុកចិត្តលើខ្លួនឱ្យកម្រើកឡើងវិញ ៤)-ទំនាក់ទំនងឱ្យស្អិតរមួតជាមួយមជ្ឈដ្ឋានអ្នកប្រជាធិបតេយ្យដើម្បីបង្ហាញថាខ្លួននៅតែមានសកម្មភាពនិងមានគេទទួលស្គាល់ និង ៥)-រៀបចំថវិកាសម្រាប់អនុវត្តផែនការ។ បន្ថែមលើ សកម្មភាពទាំង ៥ គោលដៅខាងលើ សម រង្ស៉ី បានចាប់ផ្តើមឃោសនាឱ្យកម្លាំងក្នុងស្រុក ប្រឆាំងនឹងរាជ
រដ្ឋាភិបាល តាមរយៈការញុះញង់ឱ្យកម្លាំងប្រដាប់អាវុធបះបោរ និងការបញ្ឆេះកំហឹងសង្គមដើម្បីញុះញង់ឱ្យប្រជាជនបះបោរប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច តាមរយៈបំផុស បំភាន់ បំភ្លៃ និងបំផ្លើសព័ត៌មានលើបញ្ហារសើបរបស់សង្គម តាមគ្រប់រូបភាព។

ការរៀបចំកម្លាំងប្រឆាំងខាងក្នុង ដើម្បីគាំទ្រ និងស្វាគមន៍ការវិលត្រឡប់មកវិញរបស់ សម រង្ស៉ី គឺធ្វើឡើងក្នុងល្បិចកល ដើម្បីប្រើប្រាស់កម្លាំងទាំងនេះ ជាខែលការពារខ្លួនផង និងជាកម្លាំងប្រឆាំងនឹងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចផង។ ដូច្នេះ ច្បាស់ណាស់ថា គោលដៅនយោបាយពិតប្រាកដនៅពីក្រោយការប្រកាសវិលត្រឡប់របស់ សម រង្ស៉ី គឺការប៉ុនប៉ងប្រមូលកម្លាំងជាថ្មី ដើម្បីដឹកនាំចលនាបដិវត្តន៍ពណ៌ជាថ្មី ដើម្បីមហិច្ឆតាអំណាចផ្ទាល់ខ្លួន។ ការបញ្ចុះបញ្ចូលឱ្យអឺរ៉ុបដក EBA ពីកម្ពុជា និងការបញ្ចុះបញ្ចូលឱ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តផែនការដ៏ពិសពុលរបស់ សម រង្ស៊ី ក្នុងគោលបំណងរុញច្រានឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងសង្គម ដែលជាកត្តាអនុគ្រោះផ្នែកនយោបាយសម្រាប់ក្រុមប្រឆាំងញុះញង់ប្រមូលកម្លាំង ដើម្បីធ្វើបដិវត្តន៍ពណ៌ជាថ្មី។

ផ្អែកលើហេតុផលខាងលើ គ្រប់គ្នាមានភាពប្រាកដនិយមថា ផែនការនៃការវិលត្រឡប់របស់ សម រង្ស៊ី ដើម្បីមកដឹកនាំធ្វើបដិវត្តពណ៌ជាថ្មី ក្នុងការដណ្តើមអំណាចនៅកម្ពុជា គឺនឹងមិនអាចសម្រេចតាមផែនការ និងគោលដៅបាននោះឡើយ ដោយហេតុថា ៖

ទី១៖ ការវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៊ី ក្នុងល្បិចកលដើម្បីប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាថ្មី គឺជាអំពើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច បានត្រៀមលក្ខណៈម្ចាស់ការទាំងផ្នែកកម្លាំង និង មធ្យោបាយអនុវត្តគ្រប់ជ្រុងជ្រោយរួចហើយ។ ការរៀបចំកម្លាំងក្នុងមួយឃុំចំនួន ៥ នាក់ ក្រោមលេសទៅទទួល
ទណ្ឌិត សម រង្ស៊ី ត្រឡប់មកវិញ គឺជាការចូលរួមក្នុងផែនការបដិវត្តន៍ពណ៌ ដែលជាទង្វើខុសច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ចអាចចាត់វិធានការច្បាប់ បាននៅគ្រប់ពេល ហើយកន្លងទៅនេះ អ្នកដែលមិនគោរព តាមសាលដីកាតុលាការកំពូលជាច្រើននាក់ត្រូវបានកោះហៅទៅសាកសួរ និងខ្លះដែលនៅតែងងើលបន្តបំ ពានសាលដីកាក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននិងធ្វើការចោទប្រកាន់ផងដែរ ព្រោះក្នុងតម្លៃណា ក៏ដោយកម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមប្រឆាំងមួយក្តាប់តូចបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍឡើយ។

ទី២៖ ប្រជាជនកម្ពុជាជាអ្នកស្រឡាញ់សន្តិភាព និងយល់ដឹងច្បាស់ថា ការចូលរួមធ្វើបដិវត្តន៍
ពណ៌ ដើម្បីមហិច្ឆតាអំណាចរបស់ សម រង្ស៊ីនិងបក្ខពួក គឺជាការបំផ្លាញសន្តិភាព សេចក្តីសុខរបស់ប្រជាជន និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ទី៣៖ ប្រជាជនកម្ពុជាយល់ដឹងច្បាស់ណាស់ថា ការឡើងកាន់អំណាចនៅកម្ពុជា គឺត្រូវធ្វើឡើងដោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅរៀងរាល់ ៥ ឆ្នាំម្តង។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ បានប្រព្រឹត្តទៅរួចហើយកាលពីឆ្នាំ២០១៨ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នឹងត្រូវប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៣ ខាងមុខ។

ទី៤៖ សាធារណមតិជាតិ និងអន្តរជាតិ បានដឹងយ៉ាងច្បាស់ថាតាមច្បាប់ខ្មោចគណបក្សសង្គ្រោះជាតិដែលតុលាការរកឃើញថា បានឃុបឃិតនិងជាឧបករណ៍បដិវត្តន៍ពណ៌នឹងមិនអាចរស់ឡើងវិញឡើយ ហើយក៏គ្មានការបោះឆ្នោតឡើងវិញដែរ អាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្រុង ស្រុកខណ្ឌ ខេត្តរាជធានីនៃខ្មោចគណបក្សសង្គ្រោះជាតិក៏នឹងមិនអាចរស់ឡើងវិញដែរ។

អ្នកវិភាគនយោបាយកម្ពុជា មើលឃើញថា ការប្រកាសវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៉ី ក្នុងពេលនេះគឺជាដំណើរក្នុងស្ថានភាពប្រថុយប្រថាន ដែលនឹងនាំគ្រោះថ្នាក់ដ៏ធំសម្រាប់រូបទណ្ឌិត សម រង្ស៊ី ហើយអ្នកចាញ់បោកក្នុងឧបាយកលនយោបាយរបស់ក្រុមប្រឆាំង ដោយចូលរួមគាំទ្រចលនាបដិវត្តន៍ពណ៌ជាថ្មី ក្រោមលេសនៃ «ការផ្លាស់ប្តូរ» ក៏នឹងត្រូវរងគ្រោះថ្នាក់ និងប្រឈមមុខនឹងផ្លូវច្បាប់ដោយគេចមិនផុតផងដែរ។

ជារួមប្រជាជនកម្ពុជាមិនត្រូវការឡើយនូវបដិវត្តន៍ពណ៌ គឺប្រជាជនកម្ពុជាត្រូវការសន្តិភាព និងការអភិវឌ្ឍ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការចាត់តាំងឱ្យមានបោះឆ្នោតជាទៀងទាត់ នៅរៀងរាល់ ៥ ឆ្នាំម្តង ស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ!

ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩

No comments:

Post a Comment