Sunday, October 25, 2020

ហូរ វ៉ាន់

វិដេអូ ហូវ៉ាន់


ឆ្នាំ ២០២០ សម្ដេចតេជោ ផ្ដាំផ្ញើទៅលោក ហូរ វ៉ាន់ និងអតីតមន្រ្តីបក្សប្រឆាំងម្នាក់ទៀត ឲ្យប្រយ័ត្នខ្លួន ព្រោះប្រពន្ធ-កូននៅស្រុកខ្មែរភ្នំពេញ៖ ក្រោយពីលោក ហូរ វ៉ាន់ អតីតមន្ដ្រីគណបក្សប្រឆាំង រត់គេចខ្លួនទៅក្រៅប្រទេសរៀបគម្រោង ធ្វើបាតុកម្ម មុខស្ថានទូតចិនប្រចាំកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើលោក ហូរ វ៉ាន់ ឲ្យត្រូវប្រយ័ត្នខ្លួនព្រោះ ប្រពន្ធ-កូន របស់លោកកំពុងរស់នៅស្រុកខ្មែរ ខណៈសម្ដេចបញ្ជាក់ថា កុំរុញប្រពន្ធ-កូនរបស់ខ្លួនជាប់គុកឲ្យសោះ។
ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាបឆ្លងកាត់ ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិ លេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំផ្ដាំទៅ អាវ៉ាន់តិច (លោក ហូរ វ៉ាន់) អាវ៉ាន់អើយ ល្មមខ្លួនបានហើយ ឈប់បាន ឈប់ទៅ អាវ៉ាន់ កូន-ប្រពន្ធ ហ្អែងនៅភ្នំពេញនេះទេ។ ហ្អែងកុំជ្រួលពេកសម្ដីហ្អែង បញ្ជានៅក្នុងទូរស័ព្ទទាំងអស់ រឿងអី? ហ្អែងបញ្ជា មកធ្វើបាតុកម្មប្រឆាំងទូតចិន ប្រឆាំងវត្តមានចិន ពួក ហ្អែងឆ្កួត ។ ប្រយ័ត្នប្រពន្ធហ្អែង កូនហ្អែង ដេកអត់ សុខទេ? កំពុងតែភ័យ ហ្អែងឈប់បាន ឈប់ទៅ»។

សម្ដេចតេជោ បន្ដថា លោក ហូរ វ៉ាន់ ចំណាស់ប៉ុណ្ណឹង ហើយ ទោះបីដណ្តើមអំណាចបាន ក៏គេមិនឲ្យធ្វើ នាយករដ្ឋមន្ដ្រីដែរ។ សម្ដេចថា ហូរ វ៉ាន់ ជាមេក្លោងនៃអំពើក្បត់ ដូច្នេះ ត្រូវចាត់ការអ្នកនៅក្នុងស្រុក ព្រោះអ្នក ក្នុងស្រុកទទួលថវិកាអ្នកនៅក្រៅប្រទេស ដើម្បីចូលរួមអំពើក្បត់ជាតិជាមួយ ហូរ វ៉ាន់ ។

សម្ដេចបន្ដថា អាជ្ញាធរ ឬតុលាការ មានវិធានចំពោះអ្នកចូលរួមអំពើក្បត់ជាតិជាមួយ ហូរ វ៉ាន់ គឺជារឿង ត្រឹមត្រូវ។

ដោយហេតុថា «មេចោររត់គេចខ្លួន ដល់បញ្ជាឲ្យកូនចោរធ្វើសកម្មភាព មិនកូនចោរជាប់គុក ដូច្នេះ កុំរុញគេឲ្យជាប់គុក» នេះជាសម្ដីរបស់ សម្ដេចតេជោ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅអតីតមន្ដ្រី គណបក្សប្រឆាំងម្នាក់ទៀត ដែលរត់គេចខ្លួនទៅនៅក្រៅប្រទេស ហើយមានប្រពន្ធដូរលុយ នៅរាជធានីភ្នំពេញក៏ត្រូវប្រយ័ត្នខ្លួនដែរ។ សម្ដេចបញ្ជាក់ថា មិនយកប្រពន្ធ-កូន របស់ពួកឯង ធ្វើជាចំណាប់ខ្មាំងឡើយ តែចូលរួមធ្វើបាតុកម្មគឺជាអំពើក្បត់ជាតិ ដូច្នេះ អាជ្ញាធរត្រូវមានវិធានផងដែរ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «មានអាមួយនោះ មានប្រពន្ធដូរលុយនៅផ្សារ ក៏ត្រូវប្រយ័ត្នហ្អែង ប្រពន្ធ-កូន ហ្អែងនៅភ្នំពេញឡើយ។និយាយថាចឹង យកពួកនេះយកធ្វើចំណាប់ខ្មាំង គំរាមក្រុមគ្រួសារគេ គឺអត់ទេ។ ប្រពន្ធ-កូន ហ្អែងនៅនេះបានសេចក្ដីសុខតើ មានរឿងស្អី បានហ្អែងដើរធ្វើបាតុកម្មនៅ ភ្នំពេញផង ធ្វើបាតុកម្មនៅតាមបណ្ដាប្រទេសផង ប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជា តើចិនមាន កងទ័ពនៅកម្ពុជាទេ? កម្ពុជាឲ្យសិទ្ធិចិន បោះទ័ពនៅកម្ពុជាពីកាលណា?»។

ដើម្បីប្រជាពលរដ្ឋខ្មែរដឹង កាន់តែច្បាស់បន្ថែមទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់សារជាថ្មីថា ពួកក្រុមប្រឆាំងនៅក្រៅប្រទេស បើពួកអ្នកឯងមានស្ភុតាំង នៅឯងណា? បញ្ចេញមកថា កម្ពុជាមានកិច្ចព្រមព្រៀង សម្ងាត់ជាមួយនឹងចិន ប្រើប្រាស់ផ្ដាច់មុខ នៅកំពង់ផែរាម រយៈពេល៣០ឆ្នាំ បញ្ចេញមក។សម្ដេចថា បើពួកអ្នកឯងមិនបញ្ចេញស្ភុតាំងមកទេ មានន័យថា ពួកអ្នកឯងភូតកហុស ប្រជាពលរដ្ឋខ្មែរហើយ។

សម្ដេចតេជោ រំលឹកថា នៅឆ្នាំ១៩៧០ ទម្លាក់ ព្រះកុរណាបីតាជាតិខ្មែរ ដោយធ្វើរដ្ឋហារ ឆ្នាំ១៩៧០ ក្រោមហេតុផលថា ប្រឆាំងយៀកកុង នៅលើទឹកដីកម្ពុជា។ ដូច្នេះពួកក្រុមប្រឆាំងនៅក្រៅប្រទេស ប៉ុនប៉ង់រឿងអ្វី? មកលើសម្ដេចដែលថា វត្តមានកងទ័ពចិន នៅលើកទឹកដីកម្ពុជា ហើយក្រុមក្បត់ ជាតិនេះបំផុសប្រជាពលរដ្ឋខ្មែរ ឲ្យធ្វើបាតុកម្មប្រឆាំងស្ថានទូតចិន នៅកម្ពុជា។

សម្ដេចតេជោ បានថ្លែងថា «អាវ៉ាន់ៗល្មមបានហើយ ហ្អែងផ្លូវវេងស្រេង ត្រូវទូទាត់គ្នា គ្មានអាណាធ្វើ បាតុកម្ម ម៉ោង២ភ្លឺទេ?។ ហ្អែងស្រែកបញ្ជាយ៉ាងម៉េច ហ្អែងអត់ រួចខ្លួនទេ តែហែ្អងកុំរុញ ប្រពន្ធ-កូន ហែ្អងចូលគុកថែម សូមកុំធ្វើ។ សង្ឃឹមថា ប្រពន្ធលោក ហូរ វ៉ាន់ មិនធ្វើជាភ្នាក់ងារបែងចែកលុយសម្រាប់ ឧទ្ទាមក្នុងស្រុក និយាយគ្នាឲ្យច្បាស់ នៅលើរឿងហ្នឹង»។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើទៅប្រពន្ធលោក ហូរ វ៉ាន់ កុំធ្វើអ្នកបណ្ដាញអ្នកចែក ថវិកាដល់អ្នកធ្វើបាតុកម្ម ព្រោះខុសទៅនឹងច្បាស់ ដោយហេតុថា ចូលរួមអំពើក្បត់ជាតិ។ ជាង នេះទៅទៀត សម្ដេច ក៏បានចំអកឲ្យ ហូរ វ៉ាន់ និងក្រុមអតីតមន្ដ្រីគណបក្សប្រឆាំង ផ្សេងៗទៀតថា ចាំថ្ងៃទី៣១ កុម្ភៈ ចាំចូលស្រុកខ្មែរវិញ៕ ដោយ៖ អេង ប៊ូឆេង

ឆ្នាំ ២០១៩ ចៅក្រមសាលាដំបូងរាជធានីបង្គាប់អោយចាប់ខ្លួនលោកសម រង្សី និងអតីតមន្រ្តី គណបក្សសង្គ្រោះជាតិ ចំនួន៧នាក់ថែមទៀត ក្នុងបទជាប់ចោទរួមគំនិតគ្នាក្នុងអំពើក្បត់ជាតិនិងញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ កាលពីថ្ងៃទី ២០, ២១, ២២, ២៣,២៤, ២៥,២៦ និង២៧ ខែមករា ឆ្នាំ2019 តាមបញ្ញត្តិមាត្រា៤៥៣, មាត្រា៤៩៩, និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ដោយបុគ្គលទាំងនេះបានធ្វើការញុះញង់អោយពលរដ្ឋនិងកងកំលាំងប្រដាប់អាវុធងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាល។បុគ្គលទាំងនោះរួមមាន៖
១- សម រង្សី ២- អេង ឆៃអ៊ាង ៣-ហូរ វ៉ាន់ ៤- អ៊ូ ច័ន្ទប្ញទ្ធិ៥ - ម៉ែន សុថាវរិន្រ្ទ ៦- ឡុង រី ៧- តុប វ៉ាន់ចាន់ និងទី៨- លោកស្រី មួរ សុខហួរ។

ឆ្នាំ ២០១៤ លោក ហូរ វ៉ាន់ ​ចូលតុលាការតាមមើល​សំណុំរឿងយុវជន ​CNRP ០​៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរាជធានីភ្នំពេញ ​៖ តំណាងរាស្រ្ត​មណ្ឌលភ្នំពេញ​មកពីគណបក្សសង្គ្រោះជាតិ​ លោក ហូរ វ៉ាន់​ បានចូលទៅសាលាដំបូង​រាជធានីភ្នំពេញ​នៅម៉ោងជិត១០ព្រឹកថ្ងៃទី០៦​ សីហា ២០១៤នេះ​ ។ ដំបូងឡើយគេមិនដឹង​ថាតើលោក​ ហូរ វ៉ាន់ ​ដែលទើប​ស្បថសច្ចាប្រណិធាន​ក្នុងព្រះបរមរាជវំាង​ចូលកាន់តំណែង​កាលពីរសៀលថ្ងៃម្សិលមិញនេះ​ មកតុលាការពាក់ព័ន្ឋរឿងអ្វីនោះទេ​ ប៉ុន្តែបើតាមមន្រ្តីតុលាការថា​ លោក ហូរ វ៉ាន់ ​មកដើម្បីតាមដាន​សំណុំរឿងរបស់​យុវជនគណបក្ស​សង្គ្រោះជាតិ០៣នាក់ ដែលសមត្ថកិច្ចឃាត់​និងឃុំខ្លួន​កាលពីសបា្តហ៍មុន ​ពាក់ព័ន្ឋនឹងអំពើហិង្សា​នៅទីលានប្រជាធិបតេយ្យ​កាលពីថ្ងៃទី១៥​ កក្កដា​ ២០១៤កន្លងទៅ ។សេចក្តីរាយការណ៏​បានបន្តថា​ ដោយសារលោកចៅក្រមស៊ើបសួរ ​កៅ មុនី ​កំពុងបំពេញបេសកកម្ម​នៅក្រៅប្រទេស​ ទើបមន្រ្តីតុលាការ​បា្រប់ឲ្យលោក​ ហូរ វ៉ាន់​ វិលត្រឡប់ទៅវិញ និង​រង់ចំាលោកចៅក្រមខាងលើ​ត្រឡប់មកវិញ ៕

ឆ្នាំ ២០១៥ លោក​ ហូរ វ៉ាន់ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មិន​ឡើង​តុលាការភ្នំពេញៈ លោក ហូរ វ៉ាន់ តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ពុំ​​បាន​បង្ហាញ​ខ្លួន​នៅ​​តុលាការ​ទេ កាលពី​ម្សិលមិញ ដែល​​លោក​ត្រូវ​បាន​កោះ​ទៅ​សាកសួរ ទាក់ទង​នឹង​តួនាទី​របស់​លោក​ក្នុង​បាតុកម្ម​ហិង្សា កាលពី​ខែ​កក្កដា ឆ្នាំ​មុន។

តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ប្រចាំ​មណ្ឌល​ភ្នំពេញ បាន​ថ្លែង​ថា លោក​ជាប់​រវល់​ពេក​មិន​អាច​ចូលរួម​សវនាការ​ទេ ដោយ​លើក​មូលហេតុ​ផ្ទាល់ខ្លួន ដែល​រារាំង​លោក​​មិន​ឲ្យ​បង្ហាញ​ខ្លួន។ លោក​បញ្ជាក់​ថា៖ «​ខ្ញុំ​ទុក​រឿង​ក្តី​នេះ​ឲ្យ​មេធាវី​ខ្ញុំ ព្រោះ​ខ្ញុំ​ជាប់​រវល់​។ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​មាន​ពេលវេលា​ខ្លះ ខ្ញុំ​អាច​​ទៅ [តុលាការ​បាន]»។

លោក វ៉ាន់ ត្រូវ​បាន​ចាប់​ខ្លួន ព្រម​ជាមួយ​នឹង​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ៧ រូប​ផ្សេង​ទៀត បន្ទាប់ពី​មាន​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​ ១៥ ខែ កក្កដា ដែល​មាន​គោលបំណង​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ ជូន​សាធារណជន។ តំណាងរាស្រ្ត​ទាំងអស់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពី​បាតុកម្ម ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​អំពើ​បះបោរ ហើយ​ខណៈ​ដែល​​ពួកគេ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​ ២២ ខែ កក្កដា ឆ្នាំ ២០១៤ នៅពេល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ប៉ុន្តែ ពួកគេ​ត្រូវ​បាន​កោះ​ឲ្យ​ចូល​តុលាការ​ជាថ្មី​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ដដែល​។

លោក កើត ឃី មេធាវី​របស់​លោក​ ហូ វ៉ាន់ ថ្លែង​ថា នៅពេល​កូនក្តី ប្រាប់​លោក​ឲ្យ​ស្នើ​ពន្យារ​ពេល​សវនាការ​ លោក​បាន​ណែនាំ​ថា លោក​​មិន​អាច​​ស្នើសុំ​ឲ្យ​ចៅក្រម​ពន្យារពេល​សវនាការ​ទេ ព្រោះ​​សំណើ​ត្រូវ​ដាក់​ចូល​តុលាការ នៅ​មុន​ថ្ងៃ​កំណត់​​ធ្វើការ​សាកសួរ។

លោក​ថា៖ ​«​ជាធម្មតា ក្នុង​រឿង​ព្រហ្មទណ្ឌ មេធាវី​មិន​អាច​ចូល​ខ្លួន​ជា​តំណាង​ទេ ខ្ញុំ​ក៏​មិន​អាច​ជាប់​ពន្ធនាគារ​ជំនួស​គាត់​ទេ​»។

លោក​ចៅក្រម កែវ មុនី ដែល​បាន​សួរ​ចម្លើយ​តំណាងរាស្រ្ត​នៅ​ពន្ធនាគារ​ព្រៃស បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន មិន​អាច​ទាក់ទង​បាន​ទេ កាលពី​ម្សិលមិញ។

លោក អំ សំអាត អ្នក​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ ថា ការ​កោះ​មាន​បំណង​ដើម្បី​រំខាន​ការងារ​របស់​តំណាងរាស្រ្ត ហើយ​ថា ពួកគេ​មិន​អាច​គេ​រំពឹង​ថា នឹង​ចូលរួម​ក្នុង​សវនាការ តាម​សេចក្តី​ជូន​ដំណឹង​រយៈពេល​ខ្លី​នោះ​ទេ។ លោក​ថា៖ «​តំណាងរាស្រ្ត​មិន​គួរ​ត្រូវ​បាន​កោះ តាម​ចិត្ត​របស់​តុលាការ​ទេ។ គេ​មិន​គួរ​ចូលរួម​ដោយ​ផ្ទាល់​ទេ​»៕ TK

ឆ្នាំ២០១៥ លោក ហូរ វ៉ាន់៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋបានមួយភាគធំ(ភ្នំពេញ)៖ លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយបានអះអាងថា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តត្បូងឃ្មុំ ​បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានមួយភាគធំ​ហើយ ក្នុងចំណោម១២បណ្តឹង ដែលពលរដ្ឋបានប្តឹងមកកាន់រដ្ឋសភាកន្លងមក​។ លោកសង្ឃឹមថា ប្រជាពលរដ្ឋ នឹងអាចទទួលយកបានចំពោះចំណាត់ការ របស់អាជ្ញាធរខេត្តត្បូងឃ្មុំ។

លោក ហូរ វ៉ាន់ បានប្រាប់ FRESH NEWS ក្រោយពេលប្រជុំ ជាមួយអាជ្ញាធរខេត្ត ត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែកុម្ភៈនេះថា «ក្នុងបណ្តឹងទាំងអស់ហ្នឹង គាត់បានដោះស្រាយ ជិតអស់ហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋ អាចទទួលយកបាន»។ កន្លងមកប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បាននាំគ្នាប្តឹងទៅរដ្ឋសភា ដោយសុំឱ្យជួយអន្តរាគមន៍មកអាជ្ញាធរខេត្តដោះស្រាយបញ្ហារបស់ពួកគេ ។

លោក ហូ វ៉ាន់ បានបញ្ជាក់ថា បញ្ហាពលរដ្ឋទាំងនោះរួមមាន បញ្ហាដីធ្លី កំពង់ដរ បញ្ហាផ្សារ ព្រៃលិចទឹក បញ្ហានគរបាល និងបញ្ហាពាក់ព័ន្ធមន្រ្តីគយជាដើម៕

No comments:

Post a Comment