Chan Born វិភាគចំណេញ ខាតរឿង កីឡាស៊ីហ្គេម ឬអូឡាំពិក ៖ ជប៉ុនចំណាយអស់ ៣៥ ពាន់លានដុល្លា បានចំណូល ៣ ពាន់លានដុល្លា។ ចិន ចំណាយអស់ ៤០ ពាន់លានដុល្លា ចំណូលបាន ៣,៦ ពាន់លានដុល្លា។ វៀតណាម អស់ប្រមាណជា ៧០ លានដុល្លា ចំណួលបាន ៩ លានដុល្លា។ កម្ពុជា ចំណាយអស់ប្រមាណ ១៣០ លានដុល្លា ចំណួល គ្មាន គឺ Free Everythings ចុះបើគ្មានប្រទេសណាមួយចំណេញផង ម៉េចបានជា មេដឹកនាំប្រទេសនីមួយៗ ប្រឹងប្រែងយ៉ាងនេះ ? ! ជាទ្រឹស្តី គឺ នយោបាយទេសចរណ៍ ដែល ទេសចរ ១ នាក់ចំណាយ ១០០០ ដុល្លា ដូច្នេះ បើ បានទេសចរណ៍ ១០ លាននាក់/ឆ្នាំ គឺជា ចំនួនច្រើនណាស់។ ជាពិសេស អ្នកវិនិយោគទុន ដែល ចូលមក អាច ៥០០ លានដុល្លា/ នាក់ បើទាក់ទាញបាន ១០ នាក់ គឺជា ចំណូលជាតិដ៍ធំ !!!
លទ្ធផល ប្រចាំថ្ងៃ នីមួយៗ
កីឡានយោបាយ៖ សម័យសង្រ្គាមត្រជាក់ គេចែក កីឡាកំុម្មុយនីស្ត ហៅ ហ្គាណេហ្វូ GANEFO និង កីឡាពួកសេរី គេហៅ អូឡាំពិច Olympicលទ្ធផលមេដាយ កម្ពុជា ទទួលបាន មេដាយមាស ៥៦ គ្រឿង គិតត្រឹម ថ្ងៃទី ១១ ឧសភា ២០២៣ សម្រាប់ បុរស និង ស្រ្តី រួមមាន៖
- ០២ មេដាយមាស៖ វិញ្ញសារ Arnis
- ០១ មេដាយមាស៖ វិញ្ញសារ Athientics រត់ចម្ងាយ ៨០០ ម
- ០១ មេដាយមាស៖ វិញ្ញសារ Batminton
- ០១ មេដាយមាស៖ វិញ្ញសារ បាល់បាស់ស្កែត Baskeball
- ០២ មេដាយមាស៖ វិញ្ញសារ Billards Sport
- ០១ មេដាយមាស៖ វិញ្ញសា Boxing ប្រដាល់
- ០១ មេដាយមាស ៖ វិញ្ញាសារ អុកច្រតង្គ Chess Ouk Chantrang
- ០៣ មេដាយមាស៖ វិញ្ញសារ Cricket
- ០៣ មេដាយមាស៖ វិញ្ញសារ កីឡាអេឡិចត្រនិក E-Sports
- ០១ មេដាយមាស៖ វិញ្ញសារ Carom Billiards ប៊ីយ៉ាការ៉ុម
- ០៨ មេដាយមាស៖ វិញ្ញាសារការសម្តែងក្បាច់ប្រដាល់គុណល្បុកក្តោខ្មែរ
- ០២ មេដាយមាស៖ វិញ្ញសារ Finswimming
- ០១ មេដាយមាស៖ វិញ្ញសារ Jetskie
- ០៣ មេដាយមាស ៖ វិញ្ញាសារ Jet Jetisu ចំបាប់ជប៉ុន
- ០១ មេដាយមាស ៖ វិញ្ញាសារ JUDO ប្រដាល់ យូដូ
- ០១ មេដាយមាស៖ វិញ្ញសារ Karate
- ០៦ មេដាយមាស៖ វិញ្ញសារ Kick Boxing
- ០៨ មេដាយមាស គុនខ្មែរ Kun Khmer Bokator
- ១៤ មេដាយមាស៖ វិញ្ញសារ គុនខ្មែរ Kun Khmer
- ០២ មេដាយមាស ៖ Pencak Silat
- ០៤ មេដាយមាស៖ វិញ្ញសារ Sepaktakraw and Chinlone សីប៉ាក់តាក្រ និង ឈីនឡូន ( សីដក់)
- ០២ មេដាយមាស៖ វិញ្ញាសារ Soft Tennis
- ០២ មេដាយមាស៖ វិញ្ញសារ Taekwondo តៃក្វានដូ
- ០២ មេដាយមាស៖ វិញ្ញសារ Tradional Boat Race
- ០១ មេដាយមាស៖ វិញ្ញសារ Traiathion/ Duathion ហែលទឹក រត់ចម្ងាយ
- ១០ មេដាយមាស៖ វិញ្ញាសារ Vovinam វូវីណាម
- ០៥ មេដាយមាស៖ វិញ្ញាសារ Wrestling
- ០១ មេដាយមាស៖ វិញ្ញាសារ Wushu
ចេញផ្សាយ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២២ ថ្ងៃនេះ កម្ពុជាឈ្នះមេដាយបន្ថែម ៧ គ្រឿង ខណៈបាល់ទះ និងកាយសម្ព័ន្ធ ឈ្នះមេដាយជាប្រវត្តិសាស្ត្រដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម AKP ហាណូយ, ប្រទេសវៀតណាម ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២--នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៃការប្រកួកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុហាណូយ ប្រទេសវៀតណាម កម្ពុជាបានឈ្នះមេដាយបន្ថែមសរុបចំនួន៧គ្រឿង ក្នុងនោះមាន មាស១ ប្រាក់១ និងសំរឹទ្ធ៥ សរុបមេដាយចំនួន ៥៧គ្រឿង ខណៈ២ប្រភេទ កីឡាគឺ បាល់ទះក្នុងសាល និងកីឡា កាយសម្ព័ន្ធ បានឈ្នះមេដាយជាប្រវត្តិសាស្ត្រដំបូង ក្នុងប្រវត្តិចូលរួមប្រកួតស៊ីហ្គេម កន្លងមកដល់ពេលនេះ។ សូមជម្រាបថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ប្រភេទកីឡារបស់កម្ពុជាភាគច្រើន បានចាប់ផ្ដើមការប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ តែនៅវិញ្ញាសាមួយចំនួនធំ ដែលមិនទាន់ប្រកួត ហើយមានប្រភេទកីឡាមួយចំនួន ត្រូវបានរំពឹងដណ្ដើមមេដាយជូនជាតិបន្ថែម ដូចជា កីឡាវ៉ូវីណាម ប៉េតង់ ប្រដាល់គុនខ្មែរ ប្រដាល់សកល តេក្វាន់ដូ WT មុនពិធីបិទការប្រកួតផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ៕
- វិញ្ញាសារ បាល់ទះក្នុងសាល
- វិញ្ញាសារ ប៉េតង់
- វិញ្ញាសារ ប្រដាល់គុនខ្មែរ
- វិញ្ញាសារ ប្រដាល់សកល
- វិញ្ញាសារ តេក្វាន់ដូ WT
- វិញ្ញាសារ កាយសម្ព័ន្ធ --វិញ្ញាសារ ជឺ ជិត ស៊ូ Jujutsu ជាក្បាច់ ចំបាប់ ប្រទេសជប៉ុន Japanese: 柔術 jūjutsu, ពត៍មាន ហ្វេសប៊ុក
- វិញ្ញាសា Mixed Trio ការឈ្នះបន្ថែមនៅថ្ងៃនេះដំបូងគេ គឺលើប្រភេទកីឡាកាយសម្ព័ន្ធ ដោយកីឡាករ ហាស់ សុខហ៊, ត្រន ប៊ុនធឿន និងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយប្រាក់ លើ វិញ្ញាសា Mixed Trio ដោយរកបាន ១៩.៣០០ពិន្ទុ លើក្រុមលេខ៣ ថៃ ដែលរកបាន ១៧.៥៨៨ពិន្ទុ និងក្រុមលេខ៤ ហ្វីលីពីន រកបាន ១៦.៥៣៣ពិន្ទុ ខណៈម្ចាស់ផ្ទះវៀតណាមឈ្នះមេដាយមាស ជាមួយពិន្ទុសរុប ២០.៤៧៨។
- វិញ្ញាសា Aerobic Gymnastics ដោយឡែកកីឡាករ ជឿន ចាន់បុរី ទទួលបានមេដាយសំរឹទ្ធ លើ វិញ្ញាសា Aerobic Gymnastics ឯកត្តជន ក្រោយរកបាន ១៨.៤៥០ពិន្ទុ តាមពីក្រោយម្ចាស់មេដាយមាស ថៃ រកបាន ១៩.៦០០ពិន្ទុ, ម្ចាស់ផ្ទះវៀតណាម មេដាយប្រាក់ រកបាន ១៨.៨០០ពិន្ទុ និងលេខ៤ ហ្វីលីពីន ១៧.៤០០ពិន្ទុ។
- វិញ្ញាសារ វ៉ូវីណាម ចំពោះប្រភេទកីឡា វ៉ូវីណាម រកមេដាយបាន៣គ្រឿងបន្ថែម ដោយកីឡាករ ជិន ពិសិដ្ឋ និងកីឡាករ ម៉េត សុភត្ត្រា ឈ្នះមេដាយមាស ក្នុងវិញ្ញាសាសម្ដែងជាក្រុម ការពារខ្លួនកាំបិតធំបុរស ២នាក់ ដោយរកបាន ២៦៩ពិន្ទុ ដាច់ម្ចាស់ផ្ទះវៀតណាម ដែលរកបានត្រឹម ២៦៤ពិន្ទុ។
- វិញ្ញាសារ វិញ្ញាសាប្រយុទ្ធបុរស ដោយឡែកកីឡាករ ទិន ឌិន ទទួលបានមេដាយសំរិទ្ធ ក្រោយចាញ់កីឡាករវៀតណាម ក្នុងវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ លើ វិញ្ញាសាប្រយុទ្ធបុរស ៥៥គីឡូក្រាម។
- វិញ្ញាសា មេគុណដំបង សម្រាប់មេដាយ សំរឹទ្ធ១គ្រឿងទៀត រកបានដោយកីឡាករ សៀន ចាន់ហួត លើ វិញ្ញាសា មេគុណដំបង ឯកត្តជនបុរស ដោយទទួលបានពិន្ទុ ២៥៩ ក្រោមម្ចាស់មេដាយប្រាក់ មីយ៉ាន់ម៉ា (២៦៤) និងម្ចាស់មេដាយមាស ឡាវ (២៦៨)។
- វិញ្ញាសារ កីឡាបាល់ទះ ដោយឡែកសម្រាប់ប្រភេទ កីឡាបាល់ទះ កម្ពុជា ក៏ដណ្ដើមបានមេដាយសំរឹទ្ធជាប្រវត្តិសាស្ត្រដំបូងផងដែរ បន្ទាប់ពីបានប្រកួតឈ្នះក្រុមថៃ ក្នុងលទ្ធផល ៣សិតទល់២ នៅវគ្គ ដណ្ដើមមេដាយសំរឹទ្ធ។ នេះក៏ជាឈ្នះលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ជម្រើសជាតិបាល់ទះកម្ពុជា នៅស៊ីហ្គេមផងដែរ ចាប់ តាំងពីចូលរួមនៅឆ្នាំ១៩៧៧មក។
គួរបញ្ជាក់ថា នេះជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា ដោយគិតត្រឹមថ្ងៃនេះ កម្ពុជាឈ្នះមេដាយមាស៨គ្រឿង ប្រាក់១០គ្រឿង និងសំរឹទ្ធ៣៩គ្រឿង (បំពាក់មេដាយផ្លូវការ និងមិនទាន់បំពាក់ផ្លូវការ) សរុប ៥៧គ្រឿង។ ចំណែកមេដាយសរុបកាលពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន គឺកម្ពុជាដណ្តើមបានសរុប ៤៦គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធ៣៦គ្រឿង។ ដោយឡែកបើគិតតែលើមេដាយមាស គឺស៊ីហ្គេមពីរលើក ចុងក្រោយនេះ កម្ពុជាបានបង្កើនចំនួនមេដាយមាស២ដង ខណៈអ្នកជំនាញកីឡាកម្ពុជា បានចាត់ទុកថា នេះជាក្តីសង្ឃឹមយ៉ាងមុតមាំមួយ ក្នុងឧត្តមភាពបច្ចេកទេសស្វែងរកមេដាយឱ្យកាន់តែច្រើន ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រលើក ដំបូង៕ អត្ថបទ៖ ហេង ណាលីន រូបថត៖ ខឹម សុវណ្ណារ៉ា
Thmey Thmey ខាន់ ចេសា ឈ្នះ ៣ប្រកួតជាប់ៗគ្នានេះជាជ័យជម្នះ៣លើកជាប់គ្នារបស់ ខាន់ ចេសា ក្រោយយកឈ្នះកីឡាការិនីសិង្ហបុរី May Yong The, កីឡាការិនីវៀតណាម Thi Huyen Dang និងកីឡាការិនីថៃ Nuchanat Singchalad ក្នុងលទ្ធផល ៥០-០ ដូចគ្នា ដោយសារគូប្រជែងទាំងបីសុំចុះចាញ់។ ក្រោយជ័យជម្នះ ចេសា បន្តប្រកួតជម្រុះជាបន្តបន្ទាប់ជាមួយ កីឡាការិនីហ្វីលីពីន Kaila Isip Napolis៕
MoEYS Cambodia កម្ពុជាយើងទទួលបានមេដាយមាសដំបូង កីឡាករ ជឺ ជិត ស៊ូ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា បានយកឈ្នះកីឡាករថៃ ក្នុងវិញ្ញាសាសម្ដែងបុរស២ទល់២
MoEYS Cambodia កម្ពុជាយើងទទួលបានមេដាយមាសដំបូង កីឡាករ ជឺ ជិត ស៊ូ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា បានយកឈ្នះកីឡាករថៃ ក្នុងវិញ្ញាសាសម្ដែងបុរស២ទល់២
- វិស័យកីឡា នៅ ព្រុយណេ Brunei (65)
- វិស័យកីឡា នៅ កម្ពុជា Cambodia
- វិស័យកីឡា នៅ ទីម័រកើត East Timor
- វិស័យកីឡា នៅ ឥណ្ឌូនេស៊ី Indonesia (599)
- វិស័យកីឡា នៅ ឡាវ Laos (576)
- វិស័យកីឡា នៅ ម៉ាឡេស៊ី Malaysia (677)
- វិស័យកីឡា នៅ ភូមារ Myanmar
- វិស័យកីឡា នៅ ហ្វីលីពីន Philippines (860)
- វិស័យកីឡា នៅ សាំងហ្គាពួ Singapore (558)
- វិស័យកីឡា នៅ ថៃ Thailand (846)
- វិស័យកីឡា នៅ វៀតណាម Vietnam (702) ប្រវត្តិ SEA GAME At Vietnam
ឆ្នាំ ប្រកួត ស៊ីហ្គេម ( យោងតាមប្រភព Link ) ចំនួន កីឡា ក ចូលរួមប្រកួត
1959 Bangkok1961 Yangon
1963 Phnom Penh2
1965 Kuala Lumpur
1967 Bangkok
1969 Yangon
1971 Kuala Lumpur
1973 Singapore
1975 Bangkok
1977 Kuala Lumpur
1979 Jakarta
1981 Manila
1983 Singapore
1985 Bangkok
1987 Jakarta
1989 Kuala Lumpur
1991 Manila
1993 Singapore
1995 Chiang Mai
1997 Jakarta
1999 Bandar Seri Begawan
2001 Kuala Lumpur
2003 Hanoi–Ho Chi Minh City
2005 Manila
2007 Nakhon Ratchasima
2009 Vientiane
2011 Jakarta–Palembang
2013 Naypyidaw
2015 Singapore
2017 Kuala Lumpur
2019 Philippines
2021 Vietnam3
2023 Cambodia
2025 Bangkok–Chonburi–Songkhla
2027 Malaysia
2029 Singapore
2031 Laos
2033 Philippines
ជាដំបូង យើងគួរវិភាគ អំពី ភូមិសាស្រ្តនយោបាយ អាស៊៊ាន ដែល សកលលោក មើលឃើញ ប្រទេស ០៣ កំពុងតែ ក្លាយជាសមរភូមិ សម្រាប់ លទ្ធិប្រជាធិប្បតេយ្យ The Battle for Democracy ដែលក្នុងនោះមាន កម្ពុជា ថៃ និង ឥណ្ឌូនេស៊ី ។
កម្ពុជា រកបានមេដាយមាសស៊ីហ្គេមច្រើនបំផុត គិតចាប់ពីក្រោយឆ្នាំ1973 ២៤-ឧសភា-២០២២ ០១:១១ ល្ងាច យោងតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32 ឆ្នាំ2023 បានឱ្យដឹងថា កម្ពុជារកបានមេដាយមាស 9គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី31 ឆ្នាំ2022 នៅប្រទេសវៀតណាម ដែលជាចំនួនមេដាយមាសច្រើនបំផុតលើកដំបូង គិតចាប់តាំងពីក្រោយសង្គ្រាមដែលកម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួមប្រកួតជាថ្មី។
មុនសង្គ្រាមកើតឡើង កម្ពុជារកបានមេដាយមាសរហូតដល់ពីរខ្ទង់ គឺស៊ីហ្គេម លើកទី3 ឆ្នាំ1965 រកបានមេដាយមាសចំនួន 15គ្រឿង, ស៊ីហ្គេម លើកទី6 ឆ្នាំ1971 រកបានមេដាយមាសចំនួន17គ្រឿង, និងស៊ីហ្គេម លើកទី7 ឆ្នាំ1973 រកបានមេដាយមាសចំនួន9គ្រឿង។
ចាប់ពីស៊ីហ្គេម លើកទី8 ដល់ទី11 ឆ្នាំ1981 កម្ពុជាមិនបានបញ្ជូនអត្តពលិកទៅចូលរួមប្រកួតទេដោយសារសង្គ្រាម។ ស៊ីហ្គេម លើកទី12 និងលើកទី13 កម្ពុជាបានចាប់ផ្តើមបញ្ជូនអត្តពលិកទៅចូលរួមប្រកួតជាថ្មី ប៉ុន្តែមិនទទួលបានមេដាយឡើយ ហើយស៊ីហ្គេម លើកទី14 ឆ្នាំ1987 ទើបកម្ពុជារកបានមេដាយ។
ស៊ីហ្គេម លើកទី27 ឆ្នាំ2013 កម្ពុជារកបានមេដាយមាសចំនួន 8 គ្រឿង និងចុងក្រោយ ស៊ីហ្គេម លើកទី31 ឆ្នាំ2022នេះ កម្ពុជារកបានមេដាយមាសច្រើនបំផុតចំនួន 9គ្រឿងគិតចាប់ពីក្រោយសង្គ្រាម ឆ្នាំ1973។ រឹតតែពិសេសទៀតនោះ កម្ពុជារកបានមេដាយសរុបទាំងអស់ចំនួន 63គ្រឿង (មាស9 ប្រាក់13 និងសំរឹទ្ធ41) ដែលជាចំនួនមេដាយច្រើនបំផុតគិតចាប់តាំងពីចូលរួមប្រកួតលើកដំបូងរហូតដល់ឆ្នាំ2022នេះ។
មេដាយដែលកម្ពុជារកបានក្នុងស៊ីហ្គេមនីមួយៗ
-លើកទី2 ឆ្នាំ1961៖ មាស1 ប្រាក់6 សំរឹទ្ធ5 សរុប 11
-លើកទី3 ឆ្នាំ1965៖ មាស15 ប្រាក់19 សំរឹទ្ធ17 សរុប 51
-លើកទី6 ឆ្នាំ1971៖ មាស17 ប្រាក់18 សំរឹទ្ធ18 សរុប 53
-លើកទី7 ឆ្នាំ1973៖ មាស9 ប្រាក់12 សំរឹទ្ធ30 សរុប 51
-លើកទី14 ឆ្នាំ1987៖ ប្រាក់1 សំរឹទ្ធ9 សរុប 10
-លើកទី18 ឆ្នាំ1995៖ សំរឹទ្ធ 2 សរុប 2
-លើកទី19 ឆ្នាំ1997៖ សំរឹទ្ធ6 សរុប 6
-លើកទី21 ឆ្នាំ2001៖ មាស1 ប្រាក់1 សំរឹទ្ធ5 សរុប 7
-លើកទី22 ឆ្នាំ2003៖ មាស1 ប្រាក់5 សំរឹទ្ធ11 សរុប 17
-លើកទី23 ឆ្នាំ2005៖ ប្រាក់3 សំរឹទ្ធ9 សរុប 12
-លើកទី24 ឆ្នាំ2007៖ មាស2 ប្រាក់5 សំរឹទ្ធ11 សរុប 18
-លើកទី25 ឆ្នាំ2009៖ មាស3 ប្រាក់10 សំរឹទ្ធ27 សរុប 40
-លើកទី26 ឆ្នាំ2011៖ មាស4 ប្រាក់11 សំរឹទ្ធ24 សរុប 39
-លើកទី27 ឆ្នាំ2013៖ មាស8 ប្រាក់11 សំរឹទ្ធ28 សរុប 47
-លើកទី28 ឆ្នាំ2015៖ មាស1 ប្រាក់5 សំរឹទ្ធ9 សរុប 19
-លើកទី29 ឆ្នាំ2017៖ មាស3 ប្រាក់2 សំរឹទ្ធ12 សរុប 17
-លើកទី30 ឆ្នាំ2019៖ មាស4 ប្រាក់6 សំរឹទ្ធ36 សរុប 46
-លើកទី31 ឆ្នាំ2021 (លើកមក2022) ៖ មាស 9 ប្រាក់13 សំរឹទ្ធ41 សរុបចំនួន 63៕
ប្រភព៖ CAMSOC
Sophann Darachoeun បទ៖ ស៊ីហ្គេមកម្ពុជា 🇰🇭🥇 coming on friday» ✍️🎵
Sea Games ព្រឹត្តិការណ៍ Asean កីឡា
សម្រាប់រដ្ឋាសហគមន៍វាសនាដូចគ្នាតែមួយតែមួយ
ហុកសិបបួនឆ្នាំនៃការរង់ចាំ
Countdown ច្រើនឆ្នាំ Sea Games ទម្រាំដល់កម្ពុជា
ប្រទេសតូចតែមានបេះដូងសែនធំ
អច្ឆរិយៈ Kingdom ស្វាគមន៍ To The World
ឯតទគ្គៈថ្មីល្បីល្បាញភ្ញាក់ផ្អើលសកលសរសើរដំណេីររៀបចំ
ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា
សំបុត្រទស្សនា អាហារ សណ្ឋាគារ
សិទ្ធិផ្សាយ Media សេវាភស្តុភាកម្ពុជា Free ជូន
ថ្ងៃបើកព្រឹត្តិការណ៍មោទនៈខេមរា
ប្រវត្តិសាស្ត្រចារពិភពលោកាកាន់តែស្គាល់ខ្មែរ
ខ្មែរធ្វើបានខ្មែរពិតជាអាចធ្វើបាន សក្ខីបុរាណដើមដានភស្តុតាង
ចម្លាក់សិលាប្រាង្គប្រាតឹកតាង ពូជខ្មែរក្លាខ្លាំងអ្នកសាងអង្គរ
ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា
Sea Games ព្រឹត្តិការណ៍ Asean កីឡា
សម្រាប់រដ្ឋាសហគមន៍វាសនាដូចគ្នាតែមួយតែមួយ
ជយោ! ព្រះរាជាណាចក្រកម្ពុជា
រុងរឿងមាគ៌ា Sea games កម្ពុជា កីឡារស់ក្នុងសន្តិភាព
ប្រទេសតូចតែមានបេះដូងសែនធំ
អច្ឆរិយៈ Kingdom ស្វាគមន៍ To The World
ឯតទគ្គៈថ្មីល្បីល្បាញភ្ញាក់ផ្អើលសកលសរសើរដំណេីររៀបចំ
ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា
ខ្មែរធ្វើបានខ្មែរពិតជាអាចធ្វើបាន សក្ខីបុរាណដើមដានភស្តុតាង
ចម្លាក់សិលាប្រាង្គប្រាតឹកតាង ពូជខ្មែរក្លាខ្លាំងអ្នកសាងអង្គរ
ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា ឡា
- ឥណ្ឌូនេស៊ី គឺជា ប្រទេស ប្រជាធិប្បតេយ្យពេញលេខបំផុតលេខ ១ នៅ អាស៊ាន ដូចបាន ផ្លាស់ប្តូរ ពីរបបផ្តាច់ការយោធា ឆ្នាំ ១៩៨៨ មកជា របប ប្រជាធិប្បតេយ្យ សេរី តែដោយសារ សង្រ្គាម នៅ អ៊ុយក្រែន នោះ ប្រទេស ឥណ្ឌូនេស៊ី ក្លាយជាប្រទេស ដែល គាំទ្រ អាមេរិក គាំទ្រប្រទេស G- 20 ដោយសារជំហរ បែបនេះ នាំឲ្យ សកលោកគិតថា អាស៊ានបែកខ្ញែក ឯ មេដឹកនាំ ឥណ្ឌូនេស៊ី ប្រកាសថា នឹងគ្មានទៀតឡើយ វេទិការ អាស៊ាន បូក ASEAN PLus
- ថៃ ជាប្រទេស កាន់ របប រាជាធិប្បតេយ្យ ដែល សហរដ្ឋអាមេរិក ចាត់់ទុកជាប្រទេស គ្មានប្រជាធិប្បតេយ្យ តែអាមេរិក មិនដែលស្តីបន្ទោស រដ្ឋាភិបាល ថៃរឿង ប្រជាធិប្បតេយ្យ ព្រោះ សហរដ្ឋអាមេរិកគាំទ្រ របបរាជាធិប្បតេយ្យថៃ ដោយទទួលបានមកវិញនូវ មូលដ្ឋានយោធា ទ័ពអាកាស ទ័ពជើងទឹកនៅប្រទេសថៃ។ ប្រទេសថៃ ធ្វើរដ្ឋប្រហារ ទំលាក់ បំបិទចោល គណបក្សប្រឆាំង ដែលគាំទ្រលទ្ធិប្រជាធិប្បតេយ្យ។ ប្រទេស មិនជ្រើសរើសរវាង ចិន អាមេរិក ជាដាច់ខាត ឬ រក្សានយោបាយ សេីរភាពនិយម Liberalism
- កម្ពុជា ឆ្នាំ ២០១៧ បានបីទ រំលាយគណបក្សសង្រ្គោះជាតិ NCRP ដែលគាំទ្រ ដោយ អាមេរិក IRI និង គាំទ្រ ដោយ អឺរ៉ុប NDI និង នៅពេលសង្រ្គាម អ៊ុយក្រែនផ្ទុះ កម្ពុជា ល្បីល្បាញ ដោយសារ តែជោគជ័យ ក្នុងការសម្របសម្រួល រវាង ក្រុម គាំទ្រ អាមេរិក និង ក្រុមគាំទ្រ ចិន ក្រុមគាំទ្រ រុស្សី ឲ្យអាស៊ាន រួមគ្នាតែ ១ ក្នុងប្រវត្តិសាស្រ្ត អាស៊ាន ចេញជា ការប្រកាសរួម អាស៊ាន អ៊ុយក្រែន ។ ជានយោបាយ កម្ពុជា គឺគាំទ្រ ប្រទេសចិន ជាចំហរ ក្នុង ទំនាស់ ចិន អាមេរិក ។
ដូច្នេះ កាលដែលកម្ពុជា រៀបចំ SEAN GAME 2023 និង Free ថែមទៀតលើការចំណាយ ស្នាក់នៅ អាហារ សុខភាព ប្រមាណ ០៧ លានដុល្លានិង នាំឲ្យ កម្ពុជា កាន់តែ ល្បីល្បាញថែមទៀត លើឆាកអន្តរជាតិ និង ជា ឈ្នាន់ ឈានទៅរក ជោគជ័យ ទាំងស្រុក ១២៥ អាសនៈ នៅ ពេលបោះឆ្នាតជាតិ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខ ។ គឺ ជានយោបាយ ដែល គណបក្សប្រជាជន ជំនៈលើស ការព្យាករណ៍ ១១៤ កៅអី ចំណែក បក្សភ្លើងទៀត ២១ កៅអី ។
រាជធានីភ្នំពេញ ៖ កីឡាប្រមាណ៣០ប្រភេទនឹងត្រូវដាក់បញ្ចូលនៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ឆ្នាំ២០២០ខាងមុខនេះ។ នេះបើយោងតាម លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គ នាយកដ្ឋានកីឡា បានមានប្រសាសន៍កាលពីថ្ងៃទី២៧ ធ្នូ ២០១៩ ។ ជាមួយគ្នានេះលោកបានប្រាប់ដល់តំណាងសហព័ន្ធកីឡាជាតិទាំង៣០ ត្រូវត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះផងដែរ។
គួររំលឹកថា នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ មានតែ២៧ប្រភេទកីឡាប៉ុណ្ណោះ ហើយគណៈកម្មការបានជ្រើសរើសយកទីលានចំនួន៤ខេត្ត-រាជធានីដើម្បីរៀបចំធ្វើ គឺរាជធានីភ្នំពេញ ខេត្តកែប កំពត និង ខេត្តកំពង់ធំ ។
កីឡាទាំង ៣០ ប្រភេទដែលដាក់ឲ្យប្រកួតនោះ រួមមាន
កីឡាទាំង ៣៩ ប្រភេទដែលដាក់ឲ្យប្រកួតនោះ ដោយ The National Olympic Committee of Cambodia (Khmer: គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, Kônăkâmméathĭkar Chéatĕ Olămpĭk Kâmpŭchéa) is a National Olympic Committee representing Cambodia. រួមមាន
- Athletics រត់ល្បឿនជុំវិញក្នុងស្តាត
- Artistic កាយសម្ព័ន្ធក្នុងទឹក
- Aerobic កាយសម្ព័ន្ធលើគោក
- Aquatics (Swimming, Diving, Water Polo, FinSwimming)
- Badminton វាយកូនសី Badminton
- 5x5 Basketball បាល់បោះ ៥ នាក់ Basketball (3 x 3, 5 x 5) Basketball បាល់បោះ ៣ នាក់ 3x3
- Billiards and Snooker Billiards បុកគ្រាប់បាល់ (បុកប៊ីយ៉ា)
- Boxing Boxing ប្រដាលសកល/ វាយបុក
- Chess (Xiangqi, Ok Chaktrong)
- Cricket (50 Overs, T20, T10, Sixes) Cricket ដំបងវាយកូនប៉ាល់
- Cycling (Road Race, Mountain Bike)
- Dancesport រាំកីឡា
- Dancesports (Breakdance)
- Demonstration Sport Teqball
- Diving លោតពីកម្ពស់ជ្រមុជទឹក
- E sports E sports អេឡិចត្រូនិក កីឡា
- Fencing Fencing ចាក់ ដាវ ( ពាក់មួកការពារ)
- Floorball Floorball ដណ្តើម កូនបាល់
- Football Football បាល់ទាត់
- Finswimming ហែលទឹកក្បាច់់ត្រី ដូហ្វីន
- Golf Golf វាយកូនហ្គូល
- Gymnastics (Artistic, Aerobics)
- Hockey Field ដណ្តើមកូនប៉ាល់ Hockey
- Hockey Indoor ដណ្តើមកូនបាល់ (តារាងតូច)
- Jet Ski
- Judo
- Karate
- Martial Arts (Arnis, Jiujitsu, Kick Boxing, Kun Bokator, Kun Khmer, Vovinam)
- Obstacle Race
- Ouk chaktrang លេងអុកចក្រង្គ ( អុកខ្មែរ)
- Pencak Silat
- Petanque
- Sepak Takraw
- Soft Tennis
- Table Tennis
- Taekwondo
- Tennis
- Dragon Boat Race
- Triathlon/Aquathlon/Duathlon
- Volleyball (Indoor, Beach)
- Weightlifting
- Wrestling
- Wushu
- Water Polo លេងបាល់ក្នុងទឹក
- Xiangqi លេងអុក ចិន
- Road Race ប្រណាំងកង់លើផ្លូវថ្នល់
- Mountain Biking ជិះកង់លើភ្នំ
- Jet ski ជិះមូតូទឹក
- Yudo បោកចំបាប់ យួដួ
- Karate ក្បាច់ប្រយុទ្ធ ការ៉ាតេ
- Martial art@Arnis ក្បាច់ដំបង ហ្វីលីពីន
- Martial art@Ju-jitsu ក្បាច់ ចំបាប់ ជប៉ុន Jujutsu ចំបាប់ជប៉ុន 👉
- artial art@Kickboxing ក្បាច់ប្រយុទ្ធ ជើង ជប៉ុន
- Martial art@Kun bokator ក្បាច់ប្រយុទ្ធល្បុកតោខ្មែរ ដៃ ជើង
- Martial art@Kun Khmer ក្បាច់ប្រយុទ្ធគុនខ្មែរ
- Martial art@Vovinam ក្បាច់ប្រយុទ្ធ វៀតណាម
- Obstacle race រត់់ឆ្លងឧបសគ្គ
- Pétanque បោះដុំដែក ( ប៉េតង់កឹះ)
- Pencak silat ក្បាច់ប្រយុទ្ធ ឥណ្ឌូនេស៊ី
- Sailing ប្រណាំងជិះក្តោង
- Sepak takraw ទាត់បាល់រំលងសំណាញ់
- Soft tennis វាយកូនបាល់ជ័រ (តើនីស)
- Table tennis វាយប៉េងប៉ុងលើតុ
- Taekwondo ក្បាច់ប្រយុទ្ធ តៃក្វាន់ដូ
- Tennis វាយកួនបាល់ជ័រ តើនីស
- Traditional boat race ប្រណាំងទូកបុរាណ
- Triathlon ជិះកង់ឆ្លងពហុឧបសគ្គ
- Teqball ទាល់កូនបាល់លើតុ ( ហុងហ្គារី)
- Beach Volleyball បាល់ទះឆ្នេរខ្សាច់
- Volleyball បាល់ទះក្នុងស្តាត
- Weightlifting លើកទម្ងន់ ដុំដែក
- Wrestling បោកចំបាប់សកល
- Wushu or Kung fu ក្បាច់ប្រយុទ្ធ កុងហ្វូ
សម្រាប់ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចដាក់បន្ថែម ៣ ប្រភេទកីឡាទៀត គឺ ម៉ូតូទឹក អុកចត្រង្គ និងកីឡាជិះសេះ ដូច្នេះកីឡាជាតិលើកទី៣ ឆ្នាំ២០២០ខាងមុខ នឹងមានកីឡាប្រមាណ៣០ប្រភេទចូលរួម។លោកអគ្គនាយកកីឡា អ៊ុក សិទ្ធិជាតិ បានឲ្យដឹងទៀតថា ការប្រកួតកីឡាជាតិលើកទី៣ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។ ក្នុងរយៈពេល១២ថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំ២ឆ្នាំម្ដងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមថវិការដ្ឋចំនួន៦.០០០លានរៀល កើនឡើងទ្វេដងបើធៀបនឹងការរៀបចំលើកទី១
កាលពីឆ្នាំ២០១៦ ដើម្បីចំណាយលើការរៀបចំផ្សេងៗ តែមិនបូកការចំណាយលើការរៀបចំពិធីបើក និងពិធីបិទ ដែលរ៉ាប់រងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឡើយ។ លោកថា ដោយសារប្រភេទកីឡាត្រូវបានបង្កើន ឡើងពី១៥ប្រភេទកីឡា ទៅ២៧ប្រភេទកីឡា ស្មើនឹង២៧២វិញ្ញាសា ខណៈប្រតិភូ គ្រូ និងអត្តពលិក គឺបានកើនឡើងពីជិត ២.០០០នាក់ ដល់ប្រមាណ ៥.០០០នាក់ឯណោះ។
សូមបញ្ជាក់ថា កាលពីបើកកីឡាជាតិលើកទី២ ឆ្នាំ២០១៨ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ការប្រកួតកីឡាជាតិ គឺជាការប្រកួត កីឡាកម្រិតជំនាញខ្ពស់បំផុតរបស់ជាតិ ដើម្បីវាស់ស្ទង់ ប្រៀបធៀប និងផ្ទៀងផ្ទាត់គុណផលកីឡាជាតិ(National Perfomance) ជាមួយគុណផលកីឡាអន្តរជាតិ(InternationalPerfomance) ដែលមានទាំងថ្នាក់តំបន់ ថ្នាក់ទ្វីប និង ថ្នាក់ពិភពលោក ៕ (កែសម្រួលដោយ ៖ បុប្ផា)
Thmey Thmey សម្តេច ហ៊ុន សែន ណែនាំអ្នកគាំទ្រកីឡាឱ្យរក្សាភាពថ្លៃថ្នូរ និងសណ្តាប់ធ្នាប់ ហាមផ្លោះរបងចូលកីឡដ្ឋាន បញ្ចេញមតិយោបល់ដោយគោរពជាតិសាសន៍ដទៃបេីគ្មានសំបុត្រ សូមមេីលការប្រកួតតាមស្លាយ!
Thmey Thmey កម្ពុជាថែមខ្ទង់ចំណាយ៧លានដុល្លារសម្រាប់ការទទួលអត្តពលិក និងក្រុមគ្រូបង្វឹកនៃក្រុមភ្ញៀវ ស្នាក់នៅ ហូបចុក ដោយឥតគិតថ្លៃ ក្នុងស៊ីហ្គេម Thmey Thmey ចែកជូនអស់ហើយ សម្រាប់សំបុត្រឥតគិតថ្លៃដោយផ្ទាល់។ នេះជាការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នារសៀលថ្ងៃទី២៤ ខែមេសា។ សំបុត្រនេះ គឺសម្រាប់ទស្សនាការប្រកួតកីឡាបាល់ទាត់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងឥណ្ឌូណេសុី ទល់នឹង ហ្វីលីពីន និងកម្ពុជា ជាមួយទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលត្រូវបានគេស្គាល់ថាស៊ីហ្គេម (SEAG) គឺជាព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះដែលមានការចូលរួមពីសំណាក់បណ្តាប្រទេសទាំង ១១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ក្រោមការត្រួតពិនិត្យពីគណៈកម្មការអូឡាំពិកអន្តរជាតិហៅកាត់ថា (IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីហៅកាត់ថា(OCA)។ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមការប្រកួតអនុតំបន់ទាំង៥របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ីដែលក្នុងនោះមានដូចជា ការប្រកួតកីឡាអាស៊ីកណ្តាល កីឡាអាស៊ីខាងកើត កីឡាអាស៊ីខាងត្បូង និងកីឡាអាស៊ីខាងលិច។
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលត្រូវបានគេស្គាល់ថាជាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេមនៅប្រទេសសិង្ហបុរីអំពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍កាលពីឆ្នាំ ២០១៥កន្លងទៅ។
ភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដមានគ្រប់សមាសធាតុពាក់ព័ន្ធទាំងអស់ដែលចាំបាច់ ដើម្បីធ្វើជាម្ចាស់ផ្ទះទទួលមនុស្សរាប់ពាន់នាក់ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ មុនពេលដែលត្រូវបានរៀបចំឡើងវិញ និងប្រគល់ជូនអតិថិជនដែលបានជាវរួច។ ស្ថិតនៅក្នុងរង្វង់ព្រំនៃពហុកីឡដ្ឋានជាតិមរតកតេជោ លាតសន្ធឹងលើផ្ទៃដីទំហំប្រាំបីហិកតា ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានចំងាយត្រឹម ១៥នាទីប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែមានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលក្នុងនោះមានស្ពានជាងបួនកន្លែង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក៏ដូចជាគម្រោងខ្សែរថភ្លើងអាកាសតភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយត្រូវបានរចនាឡើងសម្រាប់ទទួលបានជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡា។
នៅពេលដែលការប្រកួតបានបញ្ចប់ សង្វៀនកីឡាធំៗនឹងក្លាយជាកន្លែងទាក់ទាញដ៏សំខាន់មួយសម្រាប់សហព័ន្ធកីឡាជាតិ និងអន្តរជាតិក្នុងការជ្រើសយកប្រទេសកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នានា ចំណែកឯភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដក៏នឹងដើរតួនាទីជាសហគមន៍ពហុកីឡាចម្រុះ ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដែលលោកអ្នកអាចរស់នៅ ប្រកបកិច្ចការ និងស្នាក់នៅប្រកបដោយសុខភាពល្អ ។ ស្ថិតក្នុងតំបន់ទេសភាពខៀវស្រងាត់យ៉ាងល្អត្រកាលមានប្រណីតភាពនៃការអភិវឌ្ឍដោយផ្ទាល់ រួមទាំងកន្លែងផ្សេងៗទៀតដូចជា សួនសត្វភ្នំពេញសាហ្វារី សួនទឹក ទីលានវាយកូនហ្គោល ១៨រន្ធ (ដែលកំពុងតែអភិវឌ្ឍពង្រីកបន្ថែមរហូតដល់ ២៧រន្ធ) មានមណ្ឌលថែទាំសុខភាព និងមជ្ឈមណ្ឌលអប់រំ។ លើសពីនេះទៅទៀត សម្រាប់អ្នកដំណើរទៅកាន់បុរីកីឡា ក៏នឹងមានឱកាសជ្រើសរើសការស្នាក់នៅអាផាតមិន ឬសណ្ឋាគារក្នុងគម្រោងរបស់យើងផងដែរ។
ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដនឹងក្លាយជារឿងដ៏ជោគជ័យមួយយ៉ាងងាយស្រួលនៅក្នុងយុគសម័យក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយសារតែស្ទើរគ្រប់កន្លែងទាំងអស់នឹងត្រូវបានប្រើប្រាស់មិនថាដោយកីឡាករ-កីឡាការិនីមកពីទូទាំងពិភពលោកឬដោយប្រជាជនរាប់ពាន់នាក់ដែលនឹងរស់នៅ និងប្រកបកិច្ចការនៅក្នុងភូមិដ្ឋានដ៏ធំល្វឹងល្វើយនេះ។ នៅពេលដែលសាងសង់រួចរាល់ក្នុងឆ្នាំ២០២២ សម្រាប់ត្រៀមទទួលការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ខាងមុខនេះដែលរៀបចំឡើងដោយអាជ្ញាធរពាក់ព័ន្ធនោះ ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ នឹងឃើញមានការផ្លាស់ប្តូរសម្រស់រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និងទីប្រជុំជនដ៏ទំនើបទាន់សម័យដែលមានស្វ័យភាពក្នុងការគ្រប់គ្រងជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ និងមានចីរកាល។
បទយកការណ៍៖ កម្ពុជា ក្នុងដំណើរឆ្ពោះទៅរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ -- ដើម្បីឈានទៅសម្រេចជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួន ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ តើព្រះរាជាណាចក្រកម្ពុជាបានត្រៀមអ្វីខ្លះ ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពអត្តពលិក ថវិកាជាតិ? ហើយតើអ្នកណាខ្លះ ស្ថាប័នណាខ្លះ ដែលជាបង្អែកដ៏រឹងមាំ ក្នុងដំណើរបាញ់ឆ្ពោះទៅរៀបចំការប្រកួតកីឡាដ៏ធំប្រចាំតំបន់មួយនេះ?
ការទទួលបានជោគជ័យក្នងការរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ គឺត្រូវមានផែនការមេច្បាស់លាស់ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពអត្តពលិក និងថវិកាក្នុងការជំរុញដល់ដំណើរការនៃការរៀបចំនេះ។ បើតាមមន្រ្ដីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣បានឱ្យដឹងថា «ផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣» (២០១៦-២០២៣) គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់បំផុត ក្នុងការគូសវាសតួនាទី ភារកិច្ច ចក្ខុវិស័យ គោលបំណងគ្រប់ទម្រង់ទាំងអស់ ក្នុងដំណើរទទួលរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា ដោយត្រូវបានអនុម័តពីគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ។ ផែនការមេនេះបង្ហាញឱ្យឃើញនូវសមាសភាពនៃរចនាសម្ព័ន្ធដ៏ជាក់លាក់មួយ គឺគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដោយដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ហើយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ព្រមទាំងឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាច្រើនរូបទៀតទទួលបន្ទុកអនុប្រធាន CAMSOC។ កាលពីថ្មីៗនេះ ឯកឧត្តម លោកជំទាវ ដែលជាអភិបាលរាជធានី-ខេត្តទាំង ២៥ គឺជាអនុប្រធានដែរ ហើយ CAMSOC មានគណៈកម្មការជំនាញចំនួន១៤។
នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាស និងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ សម្តេចពិជ័យសេនា ទៀ បាញ់ CAMSOC តែងតែបានជំរុញលើផែនការនានា ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។ ក្នុងនោះមានផែនការសំខាន់ៗ ៥ចំណុច មានដូចជា៖ ទី១- ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ ទី២- រៀបចំផ្លាស់ប្ដូរឥរិយាបថប្រជាជនក្នុងមូលដ្ឋានលើភាពស្អាត និងបៃតង និងកាត់បន្ថយភាពអសកម្មក្នុងសង្គម។ ទី៣-រៀបចំអប់រំប្រជាជនឱ្យស្គាល់តម្លៃនៃការធ្វើសកម្មភាពអប់រំ និងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ ទី៤- រៀបចំរូបសំណាក ឬផ្ទាំងផ្សព្វផ្សាយរៀបចំព្រឹត្តិការណ៍កីឡាមហាជន កម្មវិធីកីឡា កម្មវិធីសិល្បៈ វប្បធម៌ អំឡុងពេលស៊ីហ្គេម ឆ្នាំ២០២៣ និងទី៥-សហការ និងជួយរៀបចំសកម្មភាពរបស់គណៈកម្មាធិការជាតិ SEA Games នៅរាជធានី-ខេត្ត ដែលផែនការនេះត្រូវបានដាក់ចេញ សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិមានរាជធានី-ខេត្តទាំងអស់ត្រូវចូលរួមអនុវត្តន៍ ហើយណែនាំឱ្យប្រជាពលរដ្ឋស្គាល់នូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីផ្សព្វផ្សាយនៅគ្រប់ទីកន្លែងតាមរាជធានី-ខេត្ត មន្ទីរ ស្រុក ឃុំ និងភូមិជាដើម។
ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃ CAMSOC បានមានប្រសាសន៍ថា «ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣» នេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គឺមានកាតព្វកិច្ចចូលរួមស៊ីហ្គេមទាំងអស់គ្នា ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ នៅក្រៅស៊ីហ្គេមនេះឡើយ ទោះតិចក្តី ច្រើនក្តី ឬក្នុងកម្រិតណាក្តី ក៏ត្រូវតែចូលរួមដែរ។ ទាក់ទឹងទៅនឹង ការពង្រឹងគុណភាពរបស់សហព័ន្ធកីឡាជាតិនានា ត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន លើកឡើងនូវការកោតសរសើរចំពោះសហព័ន្ធកីឡាជាតិនានា ដែលកន្លងមកបានខិតខំយ៉ាងខ្លាំង បើទោះបីជាមានការលំបាកខ្លះ មានការខ្វះខាតខ្លះ ប៉ុន្តែសហព័ន្ធកីឡាជាតិនៅតែបានខិតខំប្រឹងប្រែងអនុវត្តន៍តាមការតម្រង់ទិសចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា និងCAMSOC ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានកំពុងច្បាមយកនូវគោលដៅដ៏ច្បាស់លាស់ឈានឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម។ ពេលវេលា ដែលនៅសល់ប្រមាណ៣ឆ្នាំប៉ុណ្ណោះ ដែលឯកឧត្តមបណ្ឌិត ថោង ខុន អះអាងថា ការងារយើងនៅច្រើនណាស់ សំខាន់ការងារទាក់ទងនឹងបច្ចេកទេសដែលជាបញ្ហាធំ ទាក់ទងនឹងធនធានមនុស្ស ការបណ្តុះបណ្តាល ការគ្រប់គ្រងព្រឹត្តិការណ៍ ពិធីបើក ពីធីបិទ ការហូបចុក ស្នាក់នៅ មិនមែនជាបញ្ហាលំបាកពេកទេ ខណៈភូមិកីឡាកំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ ក្នុងរយៈពេល០៣ឆ្នាំគឺរួចរាល់ហើយ។ ចំពោះបញ្ហាដែលធំជាងគេ សហព័ន្ធកីឡាជាតិគឺជាស្នូលមូលដ្ឋាន ក្នុងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍តាមប្រភេទកីឡាជំនាញនីមួយៗ ដោយសហព័ន្ធជាតិត្រូវពង្រឹងខ្លួន ឈានឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ “សហព័ន្ធកីឡាជាតិយើងខិតខំណាស់ ប៉ុន្តែបើពិនិត្យលើលទ្ធភាព គឺយើងនៅថ្មី ជាពិសេសគឺសហព័ន្ធច្រើនណាស់ ដែលមិនមានប្រភពធនធានថវិកាខ្លួនឯង ដោយថវិកាមួយភាគធំ គឺបានពីរដ្ឋ ហើយប្រសិនបើសហព័ន្ធកីឡាជាតិមានថវិកាដោយខ្លួនឯង គឺមិនសូវខ្វាយខ្វល់ប៉ុន្មានទេ ពីព្រោះសហព័ន្ធអាចគ្រប់គ្រងខ្លួនឯង ម្ចាស់ការខ្លួនឯង រៀបចំផែនការខ្លួនឯង ដោយគ្រាន់តែទទួលគោលនយោបាយពីក្រសួងអប់រំ យុវជន និងកីឡា និងការជួយតម្រង់ទិសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺជាការស្រេច។ ដូច្នេះហើយខ្ញុំស្នើសុំឱ្យរួមគ្នាជួយ ដើម្បីគោលដៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។” នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តមបណ្ឌិត ថោង ខុន។
នៅក្នុងគោលដៅដ៏ចម្បងនេះ គេមើលឃើញនូវការកសាងនូវហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការប្រកួត និងការបណ្តុះបណ្តាលធនធានមនុស្សមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីឈុតធំ និងឈុតថ្នាលយុវជនជាបន្ទាប់ ប៉ុន្តែនៅក្នុងស្ថានភាពរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩បានធ្វើឱ្យដំណើរការមួយចំនួនត្រូវបានពន្យាពេលបណ្តោះអាសន្ន ចាប់តាំងពីខែមីនា ឆ្នាំ២០២០។ ក្នុងនោះការប្រមូលផ្តុំនៃក្រុមជម្រើសជាតិត្រូវបានរំសាយ និងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដើម្បីចូលរួមបង្ការការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ ដែលកំពុងធ្វើឱ្យពិភពលោក ទ្វីប រួមទាំងតំបន់អាស៊ីអាគ្នេយ៍រងផលប៉ះពាល់ដូចគ្នាផងដែរ។ ចំពោះការប្រកួតនានាត្រូវបានផ្អាកបណ្តោះអាសន្ន ខណៈការប្រកួតកីឡា (National Games) លើកទី៣ ឆ្នាំ២០២០ ត្រូវបានពន្យាពេលដែរ ដែលកីឡាជាតិ ត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តង កាលពីលើកទី១ ឆ្នាំ២០១៦ លើកទី២ កាលពីឆ្នាំ២០១៨។ ការប្រកួតកីឡាជាតិមានគោលដៅធំមួយ គឺដើម្បីពង្រឹងគុណភាពបច្ចេកទេស រួមទាំងទម្រង់នៃការរៀបចំនានា តម្រង់ទិសឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ សម្រាប់ដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកំពុងដំណើរសាងសង់យ៉ាងសកម្មមិនផ្អាកនោះឡើយ ដោយនៅដំណាច់ខែធ្នូ ឆ្នាំ២០២០នេះនឹងសម្រេចរួចរាល់ជាស្ថាពរ។ សំណង់កីឡដ្ឋានដ្ឋានធំ ស្ថិតនៅក្នុងដំណាក់កាលទី២ បន្ទាប់ពីដំណាក់កាលទី១ មានមណ្ឌលហែលទឹក និងកីឡដ្ឋានក្នុងសាល (សង្វៀនប្រដាល់ បាល់ទះ បាល់បោះជាដើម) ត្រូវបានកសាងរួចរាល់កាលពីឆ្នាំ២០១៧។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបង្ហាញនូវបច្ចុប្បន្នភាពនៃវឌ្ឍនភាពហេដ្ឋរចនាសម្ព័ន្ធ ក៏ដូចជាការប្រមូលផ្តុំក្រុមជម្រើសជាតិ ដែលត្រៀមស៊ីហ្កេម ២០២៣ ក្នុងចន្លោះប្រភេទកីឡាពី៣០ទៅ៣៥ប្រភេទកីឡានេះថា ចំពោះកម្មវិធីហ្វឹកហាត់នៅតាមផ្ទះរបស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ពង្រឹងការហ្វឹកហាត់ឱ្យបាន៣ម៉ោង ក្នុងមួយថ្ងៃៗ ដើម្បីឆ្ពោះទៅទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបានបន្ដថា ក្រោយពីការប្រកាសរំសាយការប្រមូលផ្តុំហ្វឹកហាត់របស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីខែមីនា ឆ្នាំ២០២០ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលកំពុងសម្រាកសកម្មនោះកំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះដោយខ្លួនឯង តាមកម្មវិធីដែលគ្រូបង្វឹកនៃសហព័ន្ធកីឡាជាតិនានាដាក់ឱ្យ ប៉ុន្តែឯកឧត្តមបានអំពាវនាវឱ្យហ្វឹកហាត់ឲ្យបាន៣ម៉ោង ក្នុងមួយថ្ងៃៗ។ ឯកឧត្តមបានបញ្ជាក់ជូនជាថ្មីទៀតថា នៅក្នុងសកម្មភាពកីឡា គឺមិនអាចសម្រាកអសកម្មបានទេ ដោយមូលហេតុនៃការសម្រាកអសកម្មធ្វើឱ្យប៉ះពាល់ដល់គុណផលកីឡាប៉ះពាល់ដល់សមត្ថភាពផ្លូវកាយ បច្ចេកទេសរបស់ពួកគាត់ នៅពេលដែលពួកគាត់ចូលមកហ្វឹកហាត់វិញ។ ឯកឧត្តមក៏បានរម្លឹកជាថ្មីឱ្យអត្តពលិកជម្រើសជាតិទាំងអស់ត្រូវតែបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តការហ្វឹកហាត់ដោយខ្លួនឯងនៅតាមផ្ទះ ដោយការសម្រាកនេះទទួលរងផលប៉ះពាល់ច្រើនណាស់ ពោលគឺឡើងទម្ងន់ អាចនឹងមានជំងឺ ដោយសារធ្លាប់ហ្វឹកហាត់ខ្លាំង ហើយនៅពេលទំនេរនេះអាចហូបច្រើនពេក ឬហូបប្រៃពេក ផ្អែមពេក... ដែលអាចធ្វើឲ្យរងផលប៉ះពាល់ ក្នុងការថែរក្សានិរន្តរភាពនៃបន្សាំគុណភាពកម្លាំងកាយរបស់ពួកគាត់។ ដូច្នេះហើយឯកឧត្តមសូមណែនាំបន្ថែមឱ្យកីឡាករ កីឡាការិនី ជាពិសេសគឺគ្រូបង្វឹកលើប្រភេទកីឡាទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកម្មវិធីហ្វឹកហាត់ឲ្យបានខ្លាំងក្លា ឬយ៉ាងតិចឱ្យបាន៣ម៉ោង ក្នុង១ថ្ងៃៗ។ ឯកឧត្ដមបានបន្ថែមថា “ដោយសារកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដូច្នេះហើយយើងមិនអាចផ្តេកផ្តួល នៅក្នុងស្ថានភាពនេះទេ ដោយពេលនេះគឺយើងត្រូវតែខិតខំប្រែក្លាយនៃសម្រាកនេះទៅជាជំនឿចិត្តលើខ្លួនឯង ដោយហ្វឹកហាត់ឱ្យអស់ពីសមត្ថភាពនៅតាមផ្ទះរៀងៗខ្លួន”។
ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានោះ ត្រូវបានឯកឧត្តម អគ្គលេខាធិការគូសបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិតថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានសង្កត់ធ្ងន់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ត្រៀមស៊ីហ្គេមនោះឱ្យបានចប់សព្វគ្រប់ នៅដំណាច់ឆ្នាំ២០២០នេះ។ ចំពោះការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោកំពុងដំណើរការសាង សង់តាមធម្មតា មិនមានការផ្អាកនោះទេ ដោយមានកម្មករខ្មែរ២០០នាក់ និងកម្មករចិន២០០នាក់ដែរ ស្ថិតនៅក្នុងការគ្រប់គ្រងយ៉ាងល្អមិនអនុញ្ញាតឱ្យចេញ-ចូលនោះទេ។ ឯកឧត្ដមអគ្គលេខាធិការបានអះអាងថា ពេលនេះ ការសាងសង់កីឡដ្ឋានធំសម្រេចបានប្រមាណ៨០ភាគរយ ដែលជាកន្លែងប្រារព្ធពិធីពិធីបើក-បិទនៃស៊ីហ្គេម ២០២៣ ហើយផ្នែកសំណង់រឹងគឺត្រូវបានធ្វើសម្រេចបាន១០០ភាគរយហើយ ដោយនៅសល់តែការបំពាក់ដំបូល កៅអី កញ្ចក់...និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលត្រូវបំពាក់នៅខាងក្រោមអគារនៃកីឡដ្ឋាន ដែលមានផ្សារទំនើប សណ្ឋាគារ សាលហ្វឹកហាត់មួយចំនួនទៀត នៅខាងក្រោមនោះដែរ។ ជាមួយគ្នានេះ ខាងភាគីចិនបានប្តេជ្ញាថានឹងសាងសង់ឱ្យរួចរាល់ជាស្ថាពរ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ហើយចាប់ពីឆ្នាំ២០២១តទៅយើងនឹងអាចប្រើប្រាស់នូវពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការហ្វឹកហាត់បន្សាំទៅនឹងទីលានទាំងនោះ។
“សម្រាប់ហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ស៊ីហ្គេម យើងមិនព្រួយបារម្ភខ្លាំងទេ ប៉ុន្តែអ្វីដែលជាក្តីបារម្ភខ្លាំងនោះ គឺការកសាងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា។ ក្រោមការចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ឱ្យប្រតិបត្តិករកីឡាសម្រួចគោលដៅលើផ្នែកបច្ចេកទេសកីឡារបស់អត្តពលិក ហើយនៅដើមឆ្នាំ២០២០នេះ ប្រសិនបើគ្មានជំងឺកូវីដ-១៩ កម្ពុជាបានបញ្ជូនអត្តពលិក១១០នាក់គ្រប់ប្រភេទកីឡាទាំងអស់ទៅហ្វឹកហាត់នៅប្រទេសចិនរួចហើយ។ ប៉ុន្តែឥឡូវនេះមានភាពប្រែប្រួលថ្មីៗ ដែលកម្ពុជាគ្រោងនឹងត្រូវបញ្ជូនអត្តពលិក១១០នាក់ទៅហ្វឹកហាត់ នៅប្រទេសចិនដដែល នាខែវិច្ឆិកា ឆ្នាំ២០២០ ប្រសិនបើ ២ ឬ៣ខែឆាប់ៗនេះមានលក្ខណៈល្អប្រសើរ ហើយត្រូវតែអនុវត្តន៍វិធានការសុខាភិបាល១៤ថ្ងៃនៅកម្ពុជា និងបន្ត១៤ថ្ងៃនៅចិនទៀត។”នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។ ឯកឧត្ដមបានថ្លែងបន្ដថា ប្រសិនបើមិនអាចបញ្ជូនក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ យើងនឹងលើកគម្រោងបញ្ជូននេះទៅធ្វើ នាខែមីនា ឆ្នាំ២០២១ វិញ ដើម្បីគោលដៅដណ្តើមនូវមេដាយឱ្យបានច្រើននៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដើម្បីជាសញ្ញាណល្អមួយ ឬជោគជ័យមួយជំហានទៀត ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣ នៅកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានកត់សម្គាល់ឃើញថា ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅតែមានភាពវិជ្ជមាន ដោយការខិតខំប្រឹងប្រែងនៅតែបន្តជាមួយនឹងគ្រប់បញ្ហាអ្វីៗទាំងអស់កំពុងដំណើរដោយរលូន បើទោះបីជានៅក្នុងឆ្នាំ២០២០នេះយើងជួបបញ្ហាជំងឺកូវីដ-១៩នេះក្តី ក៏ការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល ខណៈការកសាងធនធានមនុស្ស កីឡាករ កីឡាការិនីជម្រើសជាតិបានរងផលប៉ះពាល់ខ្លះៗក្នុងរយៈពេលខ្លី ប៉ុន្តែយើងអាចពង្រឹងសមត្ថភាពនេះចាប់ពីឆ្នាំ២០២១បាន។ ដោយឡែកការងាររដ្ឋបាល ការរៀបចំផែនការយុទ្ធសាស្ត្រ ការពង្រឹងរចនាសម្ព័ន្ធ និងកិច្ចការផ្សេងៗនៅតែបន្តធ្វើជាប្រចាំស្របតាមផែនការមេស៊ីហ្គេម ២០២៣។
សូមរម្លឹកថា នៅក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនចំនួន ២៧៦នាក់ ហើយបើសរុបទាំងគ្រូបង្វឹក គ្រូជំនួយ និងមន្ត្រីទាំងអស់របស់កម្ពុជា គឺមានចំនួន៤៤៧នាក់ លើ៣១ប្រភេទកីឡា។ ជាលទ្ធផល គឺកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ នៅក្នុងចំណោម ១១ ប្រទេសនៃតំបន់អាសីអាគ្នេយ៍ ដោយកម្ពុជាឈ្នះបានមេដាយមាសចំនួន ៤វិញ្ញាសា ដោយគុនល្បុក្កតោលើវិញ្ញាប្រពៃណីហ្វីលីពីន Arnis ដណ្តើមបានដោយកីឡាករ យ៉ង់ ម៉េងលី, តេក្វាន់ដូ WT ដោយកីឡាការិនី ស៊ន សៀវម៉ី, ក្រុមប៉េតង់នារី និងកីឡាជឺជីតស៊ូ ដោយកីឡាការិនី ខាន់ ចេសា។ ក្រៅពីនេះមានមេដាយប្រាក់៦ និងសំរឹទ្ធិចំនួន៣៦ សរុបមេដាយ៤៦វិញ្ញាសា រីឯម្ចាស់ផ្ទះហ្វីលីពីនឈរនៅលេខ១ជាមួយនឹងមេដាយច្រើនលើសលប់សរុប ៣៨៧គ្រឿង, លេខ២ វៀតណាមសរុប ២៨៧គ្រឿង (មេដាយមាស ៩៨គ្រឿង) និងលេខ៣ ប្រទេសថៃ មេដាយសរុប ៣១៨គ្រឿង (មាស ៩២គ្រឿង)៕
ស៊ីហ្គេមលើកទី៣២នៅកម្ពុជា មានប្រតិភូកីឡាចូលរួមជាង១២ ០០០នាក់ ខណៈពិធីផ្លូវការសល់៣០ថ្ងៃទៀត
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឬស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសល់ពេលតែ១ខែទៀតប៉ុណ្ណោះ ដោយការកម្មវិធីផ្លូវការនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រកួតបានប្រកាសជាផ្លូវការថាមានប្រតិភូកីឡាចូលរួមចំនួនជាង ១២ ០០០នាក់ និងមានកីឡាចំនួន ៣៧ ប្រភេទ រួមមាន ៥៨១វិញ្ញាសារ នឹងត្រូវដាក់ឲ្យមានការប្រកួតប្រជែង។
តាមការប្រកាសរបស់គណៈកម្មការរៀបចំការប្រកួត ប្រតិភូកីឡាដែលបានចុះឈ្មោះចូលរួមនៅក្នុងឱកាសនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឬស៊ីហ្គេមលើកទី៣២ នៅកម្ពុជាមានចំនួនសរុប ១២ ៤០៤នាក់។ ក្នុងចំណោមប្រតិភូកីឡាចំនួន ១១ ប្រទេស ថៃ បានបញ្ជូនប្រតិភូចូលរួមច្រើនជាងគេគឺរហូតដល់ជិត២ពាន់នាក់។ បន្ទាប់មក ឥណ្ឌូនេស៊ី ១៨០០នាក់ ខណៈកម្ពុជាជាម្ចាស់ផ្ទះមានត្រឹម ១១៥៨នាក់ប៉ុណ្ណោះ។
ក្រៅពីនេះ ប្រទេសវៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន សុទ្ធសឹងជាប្រទេសដែលមានប្រតិភូចុះឈ្មោះចូលរួមជាង១ពាន់នាក់។ ដោយឡែក ភូមា ឡាវ ព្រុយណេ ទីម័រខាងកើត សុទ្ធសឹងជាប្រទេសដែលមានប្រតិភូក្រោម១ពាន់នាក់ចូលរួម។
នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានកីឡាចំនួន៣៧ប្រភេទ រួមមាន ៥៨១ វិញ្ញាសារ នឹងត្រូវដាក់ឲ្យមានការប្រកួតប្រជែងជាផ្លូវការចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៧ ខែឧសភាខាងមុខ។ ក្នុងចំណោមវិញ្ញាសារកីឡាទាំង៣៧នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះទទួលបានសិទ្ធិដាក់បញ្ចូលប្រភេទកីឡាសក្តានុពល និងកីឡាប្រពៃណីរបស់ខ្លួនមួយចំនួនដូចអុកចត្រង្គ ល្បុក្កតោ គុនខ្មែរជាដើម។
ខណៈនៅសល់តែ៣០ថ្ងៃទៀតឈានដល់ការប្រកួតផ្លូវការ គណៈកម្មការរៀបចំការប្រកួតនៃប្រទេសកម្ពុជាបានបញ្ជាក់ហើយថាអ្វីៗបានរៀបចំរួចរាល់អស់ហើយ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធកីឡា ការតុបតែងលម្អ ភូមិកីឡាស្នាក់នៅចម្រុះជាតិសាសន៍ សន្តិសុខ និងធនធានមនុស្សផងដែរ។
ដោយឡែកក្រៅពីភ្នំពេញប្រភេទកីឡាមួយចំនួន នឹងត្រូវរៀបចំឲ្យមានការប្រកួតនៅតាមខេត្តចំនួន៤ រួមមានខេត្តព្រះសីហនុ កំពត កែប សៀមរាប។ ការរៀបចំទូទៅការប្រកួតកីឡាតំបន់នេះ កម្ពុជានឹងត្រូវចំណាយថវិកាជាង ១២០លានដុល្លារ។ ដោយឡែកកាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថានឹងមិនអនុញ្ញាតឲ្យយកប្រាក់ពីពលរដ្ឋខ្មែរ និងបរទេស ដែលចូលរួមទស្សនានៅក្នុងការប្រកួត ក៏ដូចជាពិធីបើកផ្លូវការឡើយ។ ការផ្សាយបន្តផ្ទាល់របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសពីពិធីនេះក៏នឹងមិនត្រូវគិតថ្លៃដែរ។
ទោះយ៉ាងណា មេដឹកនាំកីឡាខ្មែរ បានលើកឡើងជារឿយៗហើយថា កម្ពុជានឹងមិនអាចឈ្នះមេដាយដាច់គេ នៅក្នុងចំណោមប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ដែលចូលរួមបានឡើយ។ ការរៀបចំរបស់កម្ពុជាជាលើកដំបូងបន្ទាប់ពីខកខានជាង៦០ឆ្នាំនេះ គឺធ្វើយ៉ាងណាឲ្យដំណើរការនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ ប្រព្រឹត្តប្រកបដោយជោគជ័យ កិត្តិយស និងបដិសណ្ឋារកិច្ចល្អ៕
នៅក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានថ្លែងបញ្ជាក់ថាកម្ពុជានឹងចំណាយថវិកាចំនួន ១២៤ លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះមិនទាន់រាប់បញ្ចូលព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមផង ដែលការប្រកួតកីឡាជនពិការអាស៊ានភ្ជាប់គ្នានេះទាមទារឲ្យមានការចំណាយពី ៣០ ទៅ៤០ លានដុល្លារបន្ថែមទៀត។ ដោយបដិសេធការលើកឡើងមិនច្បាស់លាស់ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនស្តីពីថវិកាចំណាយសម្រាប់ការរៀបចំនេះ លោក វ៉ាត់ ចំរើន បន្ថែមថាការចំណាយថវិការបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះ គឺជាចំណាយប្រកបដោយការសន្សំសំចៃ ហើយជាការចំណាយទាបជាងគេ ក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ាន។
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា កម្ពុជានឹងត្រៀមចំណាយថវិការចំនួន ១២០ លានដុលា្លរអាម៉េរិក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខនេះ។ សម្តេចលើកឡើងបែបនេះក្នុងកម្មវិធី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាត្រូវរៀបចំទីកន្លែងប្រកួតអោយបានល្អ និងទីកន្លែងសម្រាប់អត្តពលិក ដែលបានមកចូលរួមប្រកួតនៅក្នុងព្រឹត្តិការស៊ីហ្គេមល្អផងដែរ ។ ហើយក៏មានកីឡាករកីឡាការនីបានបញ្ជូនទៅហ្វឹកហាត់ នៅប្រទេស ចិន ជប៉ុន និងប្រទេសផ្សេងៗ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានទម្លាក់ថវិការជូននាយកបច្ចេកទេសក្នុងការបំពេញការងាររដ្ឋបាល តាមបច្ចេកទេសនៃប្រភេទកីឡានីមួយៗរួចរាល់ហើយ ដើម្បីពន្លឿនសកម្មភាពកីឡាឱ្យទទួលបានជោគជ័យនៅស៊ីហ្គេម ២០២៣។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារដែលនៅសេសសល់ នាថ្ងៃទី៨ ខែកុម្ភៈ នៅសាលប្រជុំពហុកីឡដ្ឋានជាតិមរតកតេជោ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានរៀបរាប់ថា កិច្ចប្រជុំគឺផ្តោតសំខាន់លើការងារបច្ចេកទេសរវាង សហព័ន្ធកីឡាជាតិ, CAMSOC និងសហព័ន្ធកីឡាអន្តរជាតិ ធ្វើយ៉ាងណាសហការគ្នារៀបចំការប្រកួតកីឡានីមួយៗប្រកបដោយភាពរលូន និងស្របតាមស្តង់ដារអន្តរជាតិ។
លោក វ៉ាត់ ចំរើន បានបន្ថែមថា សហព័ន្ធកីឡាជាតិត្រូវមាននាយកបច្ចេកទេសប្រចាំការ និងទួលខុសត្រូវក្នុងការបញ្ជាការងារទាំងអស់នៅក្នុងការប្រកួត ហើយស្របពេលគ្នានេះគណៈកម្មាធិការជាតិ CAMSOC បានទម្លាក់ថិវការទៅនាយកបច្ចេកទេស ដើម្បីបំពេញការងាររដ្ឋបាល តាមប្រភេទកីឡានីមួយៗរួចរាល់ហើយ។
ការទម្លាក់ថវិការទៅកាន់នាយកបច្ចេកទេស ដើម្បីពន្លឿន និងពង្រឹងសកម្មភាពរបស់កីឡានីមួយៗ ឲ្យមានកម្លាំងចិត្ត ក្នុងការរៀបចំ នឹងដំណើរការល្អ ដើម្បីទទួលបានជោគជ័យនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលនឹងឈានមកដល់ក្នុងខែឧសភា ខាងមុខនេះ។
Cambodia has asked for THB 28 Million (USD 800,000) for the live broadcasting rights to the South East Asian (SEA) Games that will be held this May. All participating countries denied this deal.Since the SEA Games is on the list of protected sporting events that are required to be shown live on free-to-air TV, the Sports Authority of Thailand (SAT) is seeking funds from the National Radio and Telecommunications Commission’s research and development fund to cover the cost.
Thai netizens have come out to social media to voice against the purchase of TV rights, citing that it is too expensive to purchase.A Thai PBS report said that it is customary for the host nation to charge a token fee. In 2021, Vietnam charged USD 10,000 for broadcasting rights, while the Philippines only charged USD 5,000 when they hosted the SEA games.
Laos had asked for a whopping THB 11 million (USD 317,000) but none of the participating countries agreed to pay the same.
Since then, no country has asked for more than USD 10,000 until now.
Cambodia has also been under scrutiny after it renamed the kickboxing sport at SEA games from “Muay” to “Kun Khmer” which wasn’t appreciated by Thai and Lao fans.
PNN News កម្មវិធីកក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឥឡូវនេះ បានដាក់ឱ្យដំណើរការហើយនៅលើ Cambodia 2023 App នៅថ្ងៃទី ២៤ មេសា ២០២៣នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា ចូលរួមផ្នែកក្នុងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រដែល៦៤ឆ្នាំទើបមានម្ដង! កម្មវិធីកក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឥឡូវនេះ បានដាក់ឱ្យដំណើរការហើយនៅលើ Cambodia 2023 App ដែលអភិវឌ្ឍដោយ Pathmazing ហើយលោកអ្នកអាចកក់សំបុត្រសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនេះនិងទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិរបស់កម្ពុជា ដោយអនុវត្តនូវជំហានដូចខាងក្រោម ៖
- ១. កក់សំបុត្ររបស់អ្នកនៅលើកម្មវិធី Cambodia 2023 App ដោយប្រើប្រាស់គណនីដែលអ្នកបានចុះឈ្មោះ។
- ២. បើកសំបុត្ររបស់អ្នកដោយបង្ហាញកូដ QR របស់អ្នក (ដែលអ្នកនឹងទទួលបាននៅពេលចុះឈ្មោះកក់សំបុត្ររបស់អ្នកដោយជោគជ័យ) នៅតាមទីតាំងទទួលសំបុត្រទាំង ៦កន្លែង ដែលមាននៅផ្សារទំនើប អ៊ីអន ទាំង ៣, Eden Garden, ពហុកីឡដ្ឋានជាតិ មរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក !
សូមប្រញាប់រួសរាន់ឡើង ! កៅអីមានកំណត់និងអាចត្រូវបានកក់អស់ក្នុងពេលដ៏ខ្លី!
សូមទាញយក Cambodia 2023 App ពីទីនេះ ៖
iOS: https://apple.co/3ouky8G
Android: https://bit.ly/3H8HFfM
លក្ខខណ្ឌសម្រាប់ការកក់សំបុត្រដោយឥតគិតថ្លៃ: ៖
ម្ចាស់សំបុត្រត្រូវតែប្ដូរសំបុត្ររបស់ពួកគេក្នុងរយៈពេល 3 ថ្ងៃបន្ទាប់ពីការកក់ទុក។
ប្រសិនបើការកក់ត្រូវបានធ្វើឡើងតិចជាង 3 ថ្ងៃមុនថ្ងៃប្រកួត សំបុត្រត្រូវតែប្តូរវិញ 1 ថ្ងៃមុនថ្ងៃប្រកួត។ ឧទាហរណ៍ ប្រសិនបើហ្គេមចាប់ផ្តើមនៅថ្ងៃទី 29 ខែមេសា ការកក់ និងការប្តូរសំបុត្រ នឹងត្រូវបានអនុញ្ញាតរហូតដល់ម៉ោង 6 ល្ងាចនៅថ្ងៃទី 28 ខែមេសា។
សូមចំណាំថាការកក់ ឬការប្តូរសំបុត្រនឹងមិនត្រូវបានអនុញ្ញាតនៅថ្ងៃហ្គេមនោះទេ។ ជាឧទាហរណ៍ ប្រសិនបើថ្ងៃប្រកួតគឺនៅថ្ងៃទី 29 ខែមេសា នោះការកក់ ឬការប្តូរសំបុត្រ នឹងមិនត្រូវបានអនុញ្ញាតនៅទីតាំង ឬតាមរយៈកម្មវិធីនោះទេ។
Kampuchea Thmey Media ធ្វើស៊ីហ្គេមដោយឥតគិតថ្លៃ តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ? ប្រទេសកម្ពុជាបានក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើការមិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូនពីអត្តពលិក និងប្រតិភូអាស៊ានផ្សេងទៀតដែលចូលមកចូលរួមប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ការចូលទស្សនាពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡា ដោយឥតគិតថ្លៃដល់អ្នកទស្សនាជាតិ និងអន្តរជាតិ។ សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេស ក៏កម្ពុជាផ្តល់ឲ្យដោយឥតគិតថ្លៃ។មនុស្សមួយចំនួនអាចគិតថា ប្រសិនបើកម្ពុជាយកតម្លៃ នោះកម្ពុជានឹងទទួលបានកម្រៃរាប់លានដុល្លារអាមេរិកពីប្រតិភូ និងអត្តពលិក១០ប្រទេសផ្សេងទៀត ហើយយកប្រាក់ទាំងនោះទៅជួយដល់ប្រជាជនក្រីក្រ ឬអភិវឌ្ឍធនធានអ្វីមួយ។
ប៉ុន្តែប្រសិនបើគិតដល់គោលដៅរយៈពេលវែង កម្ពុជាមានផលចំណេញច្រើនជាងប្រាក់រាប់លានដុល្លារអាមេរិកនោះថែមទៀត។ លោក លោក ចាន់ សុវណ្ណារ៉ា អ្នកនិយមលេងបណ្តាញសង្គម TikTok ម្នាក់បានលើកឡើងថា កម្ពុជាទទួលបានផលចំណេញ៣យ៉ាង។ ទី១ កម្ពុជានឹងទទួលបានការចុះផ្សាយពីបណ្តាញសារព័ត៌មានទូទាំងពិភពលោកអំពីសណ្តានចិត្តរៀបចំដោយឥតគិតថ្លៃ។ ទី២ បន្ទាប់ពីចប់ស៊ីហ្គេម កម្ពុជានឹងទទួលបានកំណើនវិស័យទេសចរណ៍ និងទី៣ កម្ពុជាទទួលបានការកោតសរសើរពីបណ្តាប្រទេសអាស៊ាន និងពិភពលោក។
ពិតណាស់ បណ្តាញសារព័ត៌មានធំៗនៅលើពិភពលោកបានចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយពីការមិនបង់ថ្លៃចូលរួម ទស្សនា និងសិទ្ធិផ្សព្វផ្សាយរបស់កម្ពុជា។ ទាំងនេះហើយដែលធ្វើឲ្យពិភពលោកស្គាល់កាន់កម្ពុជាកាន់តែច្រើន យល់កម្ពុជាកាន់តែច្បាស់ និងកាន់តែចង់ដឹងពីកម្ពុជាកាន់តែខ្លាំង។
ការស្គាល់កម្ពុជាកាន់តែច្រើន កាន់តែចង់ដឹងពីកម្ពុជា ប្រជាជនទូទាំងពិភពលោករឹតតែចង់មកលេងប្រទេសកម្ពុជា ដូច្នេះមានផលប្រយោជន៍យូរអង្វែងលើវិស័យទេសចរណ៍។បើនិយាយពីប្រទេសអាស៊ាន១០ទៀតបានចុះផ្សាយយ៉ាងទូលំទូលាយដើម្បីឲ្យអត្តពលិក និងប្រជាពលរដ្ឋរបស់ខ្លួនឲ្យបានច្បាស់ ហើយប្រទេសអាស៊ានទាំងនោះបានសល់លុយរាប់សែនដុល្លារអាមេរិក។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបានលើកឡើងកាលពីល្ងាចថ្ងៃទី២០ ខែមេសានេះថា បន្ទាប់ពីការសម្រេចចិត្តដ៏ឈ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាពីការលើកលែងលើការបង់ថ្លៃដល់អត្តពលិក និងប្រតិភូមក លោកទទួលបានសារអរគុណយ៉ាងខ្លាំងពីប្រទេសអាស៊ានទាំងអស់។ មិនត្រឹមតែប្រទេសអាស៊ានប៉ុណ្ណោះទេ ថ្នាក់ដឹកនាំកីឡាកំពូលៗលំដាប់អាស៊ី និងពិភពលោកក៏កោតសរសើរ និងអរគុណកម្ពុជាដែរជុំវិញរឿងនេះ។
ទាំងអស់នេះបានធ្វើឲ្យប្រតិភូកីឡា អត្តពលិក និងប្រជាជនអាស៊ានចូលចិត្ត ស្រឡាញ់ និងកោតសរសើរកម្ពុជា។រយៈពេល៦៤ឆ្នាំហើយដែលព្រឹត្តិការណ៍ពហុកីឡាតំបន់អាស៊ានត្រូវបានរៀបចំឡើង ហើយមិនដែលមានប្រទេសម្ចាស់ផ្ទះណាលើកលែងលើតម្លៃស្នាក់នៅ ម្ហូបអាហារ និងការដឹកជញ្ជូនពីប្រតិភូកីឡា ព្រមទាំងសិទ្ធិផ្សព្វផ្សាយឡើយគឺមានតែកម្ពុជាមួយគត់ធ្វើម្ចាស់ផ្ទះលើកដំបូង បង្កើតរឿងចងចាំជារៀងរហូតក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម។ កំណត់ត្រារបស់កម្ពុជាបែបនេះនឹងត្រូវបានប្រទេសអាស៊ាន និងពិភពលោកចងចាំ និងនឹកឃើញជានិច្ចនូវរាល់ពេលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកៗក្រោយ៕
អត្ថបទ៖ វីរបុត្រ
Soccer KH ភូមិកីឡា ដែលត្រៀមទទួលប្រតិភូកីឡា និងអត្តពលិក សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានប្រារព្ធពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
ភូមិកីឡាដំបូងបង្អស់របស់កម្ពុជាសង់រួច ១០០% សម្រាប់ស៊ីហ្គេម២០២៣
ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។
ភូមិកីឡានេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។
គួរបញ្ជាក់ថា ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។
ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ ភូមិកីឡាបានកំពុងនឹងត្រៀមខ្លួនទទួលប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ ខែមេសា ដើម្បីចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា។ (អានបន្ថែម)
Hout Songhak ព្រះអគ្គិជ័យកីឡា នឹងដង្ហែពីប្រទេសឡាវ មកខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី២៧ មេសា-ក្រោយបញ្ចប់បេសកកម្មដង្ហែតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ដោយជោគជ័យ ព្រះអគ្គិជ័យកីឡា បានបន្តដំណើរមកដល់ប្រទេសឡាវ ហើយកាលពីថ្ងៃពុធ ក៏បានបន្តដំណើរពីរដ្ឋធានីវៀងចន្ទន៍ ទៅដល់ទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្តិ។តាមការគ្រោងទុក នៅថ្ងៃទី២៧ ខែមេសានេះ ប្រតិភូកម្ពុជា ក្រោមកិច្ចសហការពីអាជ្ញាធរឡាវ នឹងបន្ដរៀបចំពិធីដង្ហែព្រះអគ្គិជ័យ តាមក្បួនរថយន្ដ ពីទីក្រុងប៉ាក់សេ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដែលមានចម្ងាយជាង ១៥០គីឡូម៉ែត្រ តាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ដោយនឹងមានការទទួលស្វាគមន៍ពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋជាច្រើនផងដែរ ៕
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២៦ មេសា នេះ ព្រះអគ្គិជ័យកីឡា បានចាកចេញពីទីក្រុងវៀងច័ន្ទ មកកាន់ទីក្រុងប៉ាក់សេខេត្តចំប៉ាសាក់ នៃប្រទេសឡាវ ហើយ។
នេះជាដំណើរចុងក្រោយ នៅតាមបណ្ដាប្រទេសអាស៊ាន ដើម្បីចូលមកកម្ពុជា វិញ ដែលតាមការគ្រោងទុក នៅថ្ងៃទី២៧ មេសាព្រះអគ្គិកីឡា នឹងឆ្លងដែនចូល មកកម្ពុជា តាមច្រកទ្វារព្រំដែនអន្ដរជាតិ ត្រពាំងគ្រៀល – ណងណុកឃៀន ខេត្តស្ទឹងត្រែង ដោយនឹងមានមន្ដ្រីជាន់ខ្ពស់កម្ពុជា មានទទួលស្វាគមន៍ នៅព្រំដែនអន្ដរជាតិ ខាងលើ ជាមួយការចូលរួមដង្ហែ និងអបអរសាទរពីមន្ដ្រីព្រមទាំងកីឡាករ–កីឡាការិនីឡាវ ពីទីក្រុងប៉ាក់សេ ។
ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជា បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យ កីឡា និងភ្លើងគប់កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុល ជាបន្ដបន្ទាប់ នៅប្រទេស វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និង នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ ដែលជាប្រទេសចុងក្រោយ ។
កីឡារស់ក្នុងសន្ដិភាព និងរីកចម្រើនក្នុងសន្ដិភាព។ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា យើងធ្វើការ រួមគ្នា ប្រកបដោយសុខដុមនីយកម្ម នៅក្រោមម្លប់សន្ដិភាព ប្រកបដោយភាព សុខដុមរមនា ។ កម្ពុជាមានមោទនភាព និងសូមប្រកាសថា កម្ពុជាឆ្នាំ២០២៣ បានត្រៀមខ្លួនរួច ជាស្រេច ដើម្បីជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។ អ្វីដែលពិសេស គឺជាជាព្រឹត្តិការណ៍ប្រកួត អនុញ្ញាតឲ្យចូលទស្សនា ដោយឥតគិតថ្លៃ ប្រតិភូទាំងអស់ ទទួលការស្នាក់នៅ ហូបចុក ដោយមិនគិតថ្លៃ ក្នុងអំឡុងស៊ីហ្គេម និងផ្សាយបន្ដផ្ទាល់ ដោយមិនគិតថ្លៃ ។
កម្ពុជា មិនត្រឹមតែបានត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប៉ុណ្ណោះទេ តែកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ ភ្ញៀវទេសចរ និងអ្នកទស្សនាទៀតផង។
កម្ពុជា បានចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំប្រកបដោយអត្ថន័យដ៏សំខាន់ និងជា ឆ្នាំដ៏ល្អ សម្រាប់ទេសចរ មកទស្សនាកម្ពុជា ហើយកម្ពុជាក៏បានដាក់ចេញ យុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ឆ្នាំ២០២៣ គ្រប់ថ្ងៃសុទ្ធតែអច្ឆរិយៈ ។ កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា។ កីឡាលើកកម្ពស់ទេសចរណ៍ ទេសចរណ៍ លើកកម្ពស់កីឡា ៕/V
21 March, 2023 ព្រះអគ្គិជ័យកីឡាត្រូវបានប្រោសព្រះរាជប្រទាន ដល់អត្តពលិក មុនធ្វើដំណើរទៅប្រទេសអាស៊ានទាំង ១០ សៀមរាប៖ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទានព្រះអគ្គិកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ។ ព្រះរាជពិធី ក៏មានការអញ្ជើញចូលរួមផងដែរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីជាច្រើនរូបទៀត ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាកីឡាអាស៊ានអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម និងសិស្សានុសិស្ស យុវជនកាយារិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងភ្ញៀវទេសចរជាតិអន្តរជាតិយ៉ាងច្រើន។ អ្វីដែលកត់សម្គាល់បន្ថែម ព្រះរាជពិធីធ្វើឡើងស្របពេលសមរាត្រី ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត។
ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មានប្រសាសន៍ថា ព្រះអគ្គិជ័យកីឡា មានអត្ថន័យជ្រាលជ្រៅ ស៊ីជម្រៅ ជានិមិត្តរូបនៃកម្លាំងថាមពលនៃជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមប្រធានបទ “កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព” ។
ផ្តើមចេញពីប្រវត្តិ និងខ្លឹមសារព្រះអគ្គិជ័យកីឡា ទើបព្រះរាជាណាចក្រកម្ពុជា រៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ពេលនេះ ដើម្បីទទួលបានព្រះអគ្គិជ័យកីឡាទៅរត់ដង្ហែភ្លើងគប់ និងប្រារព្វពិធីបើកការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខាងមុខនេះ ។
ក្នុងនាមប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តំណាងគណៈកម្មាធិការជាតិអូឡាំពិកជាសមាជិកSEA Games សូមគាំទ្រ និងចូលរួមសហការយ៉ាងជិតស្និតជាមួយគណៈកម្មាធិការជាតិ CAMSOC ដើម្បីរៀបចំការប្រកួត SEA Games-ASEAN Para Games នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យ ក្រោមប្រធានបទ“កីឡារស់ក្នុងសន្តិភាព” ។ឯកឧត្តម បន្តថាមកទល់ពេលនេះ គណៈកម្មាធិការជាតិអូឡាំពិក នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលបានសហការយ៉ាងល្អ និងបានចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួតមានចំនួនប្រមាណ ១១ ៤៥៣នាក់ហើយ ក្នុងនោះព្រះរាជាណាចក្រកម្ពុជាមានជាង១០០០នាក់។
សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានប្រសាសន៍ដែរថា តាមរយៈការធ្វើម្ចាស់ផ្ទះនេះ បង្ហាញឱ្យពិភពលោកបានឃើញពីការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
សូមជម្រាបជូនថាព្រះមហាក្សត្រ ទ្រង់ប្រោសព្រះរាជប្រទានព្រះអគ្គិអាទិទេព ដើម្បីប្រគល់ដល់អត្តពលិកម្នាក់អមដោយក្រុមអត្តពលិក រត់ជុំវិញវង់តូច ដោយផ្តើមចេញពីមុខប្រាសាទអង្គរវត្តទៅទិសខាងត្បូង(ទក្សិណ) តាមទិសដៅទៅក្រោយប្រាសាទអង្គរវត្ត ឆ្ពោះទៅប្រាសាទក្រវ៉ាន់ និងប្រាសាទបន្ទាយក្តី និងឆ្លងកាត់ប្រាសាទមួយចំនួនទៀតមុនឆ្ពោះមកកាន់មុខប្រាសាទអង្គរវត្ត និងមកបញ្ចប់កន្លែងប្រារព្ធព្រះរាជពិធីដែលជាទីចាប់ផ្តើមនៃការរត់ដង្ហែព្រះអគ្គិកីឡាវិញ រួច ត្រូវធ្វើដំណើរបន្តទៅកាន់វត្តវត្តរាជបូរណ៌ ដែលជាទីកន្លែងទុកអគ្គិអាទិទេព មុនដង្ហែទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលជាការចាប់ផ្តើមដង្ហែរ និងរត់គប់ភ្លើងកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ទៅកាន់ប្រទេសអាស៊ាន ដោយប្រទេសដំបូង ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម រួចបន្តទៅម៉ានីល ហ្វីលីពីន និងប្រទេសអាស៊ានផ្សេងៗទៀត រួចបញ្ចប់ចុងក្រោយនៅប្រទេសឡាវ មុនដង្ហែតាមខេត្តជុំវិញបឹងទន្លេសាប ហើយព្រះអគ្គិនេះនឹងមកដល់ពហុកីឡដ្ឋានជាតិមរតកតតេជោ យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតស៊ីហ្គេម ២០២៣ ផ្លូវការ៕
ព្រះអគ្គិជ័យកីឡា មានប្រវត្តិជាង ២០០០ឆ្នាំ មានអត្ថន័យស៊ីជម្រៅ ជានិមិត្តរូប នៃកម្លាំងថាមពល ជីវិតមនុស្សសត្វ ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានលើកបង្ហាញពី អត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់«ព្រះអគ្គិជ័យកីឡា»ថា គឺជានិមិត្តរូបនៃកម្លាំង ថាមពលរបស់ជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់សេចក្តីសុខ សុភមង្គល និងសន្តិភាពដល់មនុស្សជាតិទាំងអស់ រស់នៅលើភពផែនដី ។ នេះបើតាមការចេញផ្សាយពី Cambodia 2023 ។
២២ មិនា ២០២២ អគ្គិជ័យកីឡា បានធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព (ក្រុងហាណូយ)៖ ដូចការគ្រោងទុក ប្រតិភូដឹកនាំអគ្គិជ័យកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលដឹកនាំដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព នៅរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ប្រតិភូដំណើរ«អគ្គិជ័យកីឡា» ត្រូវទទួលស្វាគមន៍ដោយលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសវៀតណាម និងមន្ត្រីជាន់ខ្ពស់កីឡាវៀតណាមជាច្រើនរូបទៀត។ ក្នុងអំឡុងពេលទៅដល់វៀតណាម អគ្គិជ័យកីឡា ត្រូវបានគណៈប្រតិភូដង្ហែ ទៅតម្កល់ទុកនៅស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរង់ចាំដង្ហែ និងរត់ភ្លើងគប់ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីនោះ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ តាមកម្មវិធីព្រឹកថ្ងៃទី២៤ ខែមីនា អគ្គិជ័យកីឡា ក៏ដូចជាគប់ភ្លើង នឹងត្រូវដង្ហែ និងរត់ចេញពីស្ថានទូតកម្ពុជា ជុំវិញបឹងអណ្តើក(Ho Goum) ចម្ងាយបីគីឡូម៉ែត្រ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីល្បីៗរបស់វៀតណាម ហើយត្រឡប់យកមករក្សាទុកនៅស្ថានទូតជាថ្មី ដើម្បីរង់ចាំចេញដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។
សូមជម្រាបជូនថា ព្រះអគ្គិជ័យកីឡា មានអត្ថន័យជ្រាលជ្រៅ ស៊ីជម្រៅ ជានិមិត្តរូបនៃកម្លាំងថាមពលនៃជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមប្រធានបទ “កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព” ។ ព្រះអគ្គិជ័យកីឡាមានប្រវត្តិ និងខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធភ្លើងកីឡាអូឡាំពិក ដែលកាលពីប្រមាណជាង២០០០ឆ្នាំមុនគ.ស រៀងរាល់ការប្រារព្វពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព៉្យា ប្រទេសក្រិចបុរាណ បានយកភ្លើងពីកម្តៅព្រះអាទិត្យ ដើម្បីបើកការប្រកួតកីឡាអូឡាំពិក រហូតមកដល់បច្ចុប្បន្ន...៕
យ៉ាំងហ្គូន៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង យ៉ាំង ហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូន ព្រមទាំងទទួលបានជោគជ័យ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ដោយមានកីឡាករ-កីឡាការិនី និងមហាជនមីយ៉ាន់ម៉ា ចូលរួម និងរត់ដង្ហែប្រមាណ ១ ៥០០នាក់ ព្រមទាំងទទួលបានការសាទរយ៉ាងច្រើនកុះករពីពលរដ្ឋមីយ៉ាន់ម៉ា នៅតាមដងផ្លូវ។ពិធីដង្ហែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា និងឯកឧត្តម Minn Thein Zan រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា និងលោក Tun Myint Oo អគ្គនាយកក្រសួងកីឡា និងកិច្ចការយុវជន ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេស និងប៉ារ៉ាហ្គេមមីយ៉ាន់ម៉ា ឯកអគ្គរដ្ឋ/រាជទូតបណ្ដាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងយ៉ាំងហ្គូន ផងដែរ។
No comments:
Post a Comment