Showing posts with label ០-១០០. Show all posts
Showing posts with label ០-១០០. Show all posts

Thursday, November 19, 2020

ខៀវ ដារា

ខៀវ ដារា ដារា គឺសកម្មជនគណបក្សសង្រ្គោះជាតិ CNRP  បើទោះជា បក្សសង្រ្គោះជាតិ ក្លាយជាបក្សក្បត់ជាតិ បក្សសាងគ្រោះជាតិ ត្រូវបានរដ្ឋាភិបាលរំលាយចោល  ក៍ក្រុមរបស់ ខៀវ ដារា នៅតែ ព្យាយាមរក្សា បក្សសមរង្សី អាវ ស និង បក្ស កឹម សុខា អាវលឿង គឺតែ មួយ។ ក្រុមខ្មែរមួយក្រុម នៅអូរស្រ្តាលីនេះហើយ ជាអ្នកផ្តល់ភស្តុតាងច្រើនសន្ឡឹកសន្ធាប់ស្តីពី អំពើរក្បត់ជាតិ របស់ កឹម សុខា និង សម រង្សី ដែលជួយ ជនជាតិ ចាម ជនជាតិ យួនម៉ុងតាញ៉ា កាត់ផ្តាច់ទឹកដីខ្មែរ ០៤ ខេត្ត។ គោលបំណងដែលខ្មែរ នៅអូរស្រ្តាលី បំផ្លាញបក្សសង្រ្គោះជាតិចោល គឺដោយ មានសេនារីយោ យកសមាជិក​ members របស់ បក្សកឹម សុខា និង បក្ស សម រង្សី បង្តើតជា បក្សសង្រ្គោះជាតិ ថ្មី  New CNRP តែ ដោយសារ សម រង្សី នឹង កឹម សុខា ដឹងខ្លួនទាន់ ពួកគេ បានព្យាយាម រក្សាសមាជិកបក្ស ទុករៀងខ្លួន រារាំងការបង្កើត បក្សសង្រ្គោះជាតិថ្មី ដែលគ្មានវត្តមាន កឹម សុខា និង សម រង្សី No Kem Sokha, Nor Sam Rainsy in the New CNRP framework ។ យោងតាមទិន្ធន័យខាង កម្ពុជា និង ខាងអូស្រ្តាលី គឺកម្ពុជា ទើបមានការនាំអង្ករចេញទៅអូស្រ្តាលី​អំឡុងឆ្នាំ ២០១៨ ក្រោយ វៀតណាម ថៃ ដូច្នេះការប្រឆាំងរបស់ ខៀវ ដារា ពិបាកនិយាយថា ខៀវ ដារាមិនមែនជា បក្សប្រឆាំងដ៍ងងឹតងងល់ របៀបជាមនុស្សតិរិច្ឆាន ដែលចង់ឈ្នះ មេដឹកនាំខ្មែរ តែសុខចិត្តសម្លាប់កសិករ ប្រជាជនខ្មែររាប់លាននាក់ !

ការដែល ខៀវ ដារា រារាំង ប្រឆាំងការនាំអង្ករកម្ពុជា ចូលទឹកដី អូរស្រ្តាលី គឺជាការដែល ខៀវ ដារា បោកប្រាស់ បក្ស កឹម សុខា និង បក្ស សម រង្សី ព្រោះរាល់បទចម្រៀងរបស់ ខៀវ ដារា គឺ សម រង្សី នឹង កឹម សុខា គឺ តែមួយ ! បើទោះជា នៅកម្ពុជា និង ជុំវិញពិភពលោក គេដឹងថា បក្ស អាវ ស និង បក្ស អាវលឿង បែកខ្ញែកគ្នា សមាជិកបក្សសង្រ្គោះជាតិជាច្រើន បាន បើកបក្សថ្មីៗ...សម រង្សី គ្រោងតែងតាំង កូនប្រុសរបស់គេជា មេបក្ស សម រង្សី ។ កឹម កឹម សុខា គ្រោងតែងតាំង កូនស្រីគេជា មេបក្ស ដូច្នេះគ្មានឪកាសណាដែល ខៀវ ដារា ឬ បណ្ឌីតជជុះនៅស្រុកបារាំង អាមេរិក អូស្រ្តាលី អាចឡើងដឹកនាំ​ បក្ស សង្រ្គោះជាតិថ្មីគ្មានកឹម សុខា គ្មាន សម រង្សីបានទេ។ ច្បាប់នៅកម្ពុជា គេរំលាយតែបក្សសង្គ្រោះជាតិ តែ មិនបានរំលាយបក្ស ភ្លើងទៀន នឹងបក្ស  សិទ្ធិមនុស្ស។

17 វិច្ឆិកា ២០២០ DAP សហព័ន្ធស្រូវអង្ករ ៖ ការចោទអង្ករកម្ពុជា នាំទៅអូស្ដ្រាលី ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស គឺជាចេតនាអាក្រក់ របស់ក្រុមប្រឆាំង

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា ឆ្លើយតបវិញថា ការចោទប្រកាន់ របស់សកម្មជនអតីត គណបក្សសង្គ្រោះជា តិ (CNRP) គ្មានមូលដ្ឋានច្បាស់លាស់ ដែលបានចោទថា អង្ករកម្ពុជាកំពុងនាំចេញ ទៅប្រទេសអូស្ត្រាលី មាន ការជាប់ពាក់ព័ន្ធ ទៅនឹងការរំលោភសិទ្ធិមនុស្ស។

យោងតាមសេចក្ដីថ្លែងការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា មានការសោកស្តាយ និងហួសចិត្តជាខ្លាំង ចំពោះទង្វើថ្មីៗបស់ជនអគតិ មួយក្រុមតូច ដែលមានចេតនា និងមហិច្ឆតាអាក្រក់លើវិស័យស្រូវអង្ករកម្ពុជា ជាពិសេស ទៅលើផលប្រយោជ ន៍របស់កសិករខ្មែរ ដែលទង្វើនេះត្រូវបានធ្វើឡើង ដោយអតីតក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងតំ បន់មួយនៃប្រទេសអូស្ត្រាលីដែលដឹកនាំដោយ ឈ្មោះ ខៀវ ដារ៉ា ដែលបានតាំងខ្លួនថា ជាអ្នកតំណាងឲ្យពល រដ្ឋខ្មែរ-អូស្ត្រាលី ហើយបានដាក់ញ្ញត្តិទៅតំណាងរាស្ត្រអូស្ត្រាលីមួយរូប ដោយបានចោទថា អង្កររបស់កម្ពុជា ដែលបាននិងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី មានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។

សហ័ពន្ធស្រូវអង្ករ បន្ដថា នេះជាការប្រឌិតរឿងដែលគ្មានមូលដ្ឋាន និងទឡ្ហីករណ៍ការពិតណាបន្តិចសោះក្រៅ ពីការចង់បំផ្លាញផលប្រយោជន៍របស់ប្រទេសកម្ពុជា ជាពិសេស ផលប្រយោជន៍របស់កសិករខ្មែរដែលតំណាង ឲ្យប្រជាជនមួយភាគធំដែលជាកម្លាំងចលករនៃសេដ្ឋកិច្ច ហើយវិស័យស្រូវអង្ករនេះ បាននឹងកំពុងផ្តល់ការងារ ជូនប្រជាជនកម្ពុជាប្រមាណជា ៣៧% ឬ ជាង៣.២លាននាក់ ក្នុងនោះស្រ្តីចំនួនជាង ១.៦លាននាក់ ស្រប ពេលដែលកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលហានិភ័យជំងឺរាតត្បាតកូវីដ១៩ គ្រោះរាំងស្ងួតកាលពីពាក់កណ្តាល រដូវវស្សា និងគ្រោះទឹកជំនន់ទឹកភ្លៀងចុងរដូវវស្សា។

ជាងនេះទៅទៀត សហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាកសិករ ក្នុងការដាំដុះដែល បានធ្វើឲ្យកិត្តិនាម នៃគ្រាប់អង្ករកម្ពុជាមានគុណភាព និងត្រូវបានទទួលស្គាល់ថា ជាអង្ករដែលល្អបំផុតលើពិ ភពលោក តាមរយៈពានរង្វាន់អង្ករល្អបំផុតផ្តាច់គេ នៅលើពិភពលោក ( The World Best Rice ) ក្នុងឆ្នាំ ២០១២ ២០១៣ ២០១៤ និងឆ្នាំ ២០១៨។ សហ័ពន្ធស្រូវអង្ករ ថា «ការចោទប្រកាន់ដែលលើកឡើងដោយ ក្រុមអគតិមួយចំនួននោះគឺ ជាចេតនាអាក្រក់ក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះអង្ករខ្មែរ និងមោទនភាពរបស់ប្រជាកសិ ករខ្មែរ»។

សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងថា ប្រជាកសិករខ្មែរដែលជាម្ចាស់ស្រែជាង ២.៥ លានហិកតា ដែលជាមរតកទទួល បានពីការបែងចែកដោយសមធម៌ ក្រោយរបបប្រល័យពូជសាសន៍ ត្រូវបានផ្តួលរំលំ ហើយដែលបានក្លាយជាមរតកប្រចាំគ្រួសារនីមួយៗនេះ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការការពារ និងផ្តល់អត្ថប្រយោជន៍នានា ជាក់ស្តែងលើការផ្តល់ប័ណ្ណគ្រប់គ្រងកម្មសិទ្ធិដីធ្លីច្បាស់លាស់ ដល់ប្រជាកសិករជាម្ចាស់ស្រែ ដែលមិនអាចឲ្យជនណាមួយមករំលោភបំពាន ឬយកជាកម្មសិទ្ធិបានឡើយ ផ្ទុយពីអ្វីដែលពួកជនគ្មានមនសិការ និងអគតិមួយចំនួន បាននិងកំពុងតែប្រឌិតរឿងចង់បំផ្លាញកសិករខ្មែរ ដោយភ្ជាប់វិស័យស្រូវអង្ករខ្មែរជាមួយរឿងនយោបាយ។

សូមរំលឹកថា ជាច្រើនឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងការបង់ពន្ធលើដីស្រែ និងពន្ធគ្រប់ប្រភេទលើធាតុចូលកសិកម្ម គ្រាប់ពូជកសិកម្ម សម្ភារៈ និងគ្រឿងយន្តកសិកម្ម ព្រមទាំង គោលនយោបាយអគ្គីសនី សម្រាប់កសិកម្មផងដែរ៕ ដោយ ៖ អេង ប៊ូឆេង

ខ្ញុំបាទជាម្ចាស់ប្លុកនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ សមាគមខ្មែរ អូស្រ្តាលី នៃរដ្ឋ វិចតូរីយ៉ា ដែលបានជួយ ឈឺឆ្អាល អាណិតអាសូរ ដល់ប្រជាជនខ្មែរ នៅស្រុកខ្មែរ



The associations that include Khmer-Australian Association of Queensland Inc., Khmer-Australian Association of Victoria, Cambodian Sydney’s Youth Inc., Cambodian Friendship and Cultural Association of South Australia Inc., Khmer Cultural Association of Wellington Inc., and Hamilton-Phnom Penh; Khmer Association Inc.

១៨ វិច្ឆិកា ២០២០  Pheng Vannak News
27 m · ស្គាល់​មុខ​ហើយ​ ជនដែល​ប្រឆាំង​ការនាំអង្ករ​កសិករ​ខ្មែរ​ទៅកាន់​អូស្ត្រាលី​ ៖​ 
ខៀវ​ ដារា​ ជាសកម្មជន​បក្សសង្គ្រោះ​ជាតិ​ នៅ​ Melbourn​ ពីមុន​ ។ បច្ចុប្បន្នរស់នៅទីក្រុងAdelaide​ ប្រទេស​ អូស្រ្តាលី​ ។ 
បុគ្គល​ម្នាក់​នេះ​ កំពុង​បង្ហាញ​ខ្លួន​ជាជនតិរច្ឆាន​ប្រឆាំង​នឹង​កសិករខ្មែរ​ ដោយបាន​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការនាំអង្ករ​កម្ពុជា​ទៅ​កាន់​ អូស្ត្រាលី​ ។ ច្បាស់​ណាស់​ថា​ ទង្វើ​បុគ្គល​នេះ​មិនមានឥទ្ធិពល​ ឬ​ ប្រសិទ្ធិភាព​ លេី​រដ្ឋាភិបាល​អូស្ត្រាលី​ទេ​ ទោះបី​បុគ្គល​នេះ​បាន​ធ្វើ​លិខិត​ទៅ​សមាជិក​សភា​ អូស្រ្តាលី​ក៏ដោយ​ ។ ប៉ុន្តែ​វាបង្ហាញ​អោយឃេីញថា​ ខៀវ​ ដារា​ គ្រាន់​តែ​មានឈ្មោះ​ជាខ្មែរ​ តែ​ខួរ​ក្បាល​មានសុទ្ធតែ​សំរាម​ មិនខុសពី​មេរបស់វាទេ​ ។ 
សារបន្ថែម​ពី​បងប្អូន​ខ្មែរ​នៅ​ អូស្រ្តាលី​ ផ្ញេីមកខ្ញុំ​ អំពី​ ប្រវត្តិ​ ខៀវ​ ដារា​ សកម្មជន​បក្សសង្គ្រោះ​ជាតិ​នៅ​ អូស្ត្រាលី​ ៖
-គាត់ជាអ្នកមកពី Melbourn
-គាត់ជាអ្នកបកប្រែ
-គាត់ជាសមាជិកវិទ្យុ SBN ប្រចាំរដ្ឋអូស្រ្តាលីខាងត្បូង
-គាត់ពុំមែនជាសមាជិកនៃសមាគមណាមួយប្រចាំ SA, ទេ
-ជាសមាជិកនៃ Buddhist Temple, ហើយកំពុងមានបញ្ហានៅក្នុងវត្តនេះផងដែរ
-ជាសមាជិកក្រុមប្រឹក្សានៃគណបក្ស Labour, ហើយគាត់មិនទទួលបានការគាំទ្រនោះទេ
-គាត់មិនមានប្រជាប្រិយភាពនៅ SA ទេ

Fresh News (ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសអូស្ត្រាលី ដែលជាទីផ្សារមានសក្តានុពលផងដែរនោះបានចំនួន ២៥ ៩៩៤ តោន កើនឡើង៥៣% បើប្រៀបធៀបរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩ ដែលមានបរិមាណត្រឹមតែ ១៧ ០២៣តោន។

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល១០ខែមកនេះ កម្ពុជាបាននាំអង្ករចេញទៅប្រទេសអូស្រ្តាលីក្នុងបរិមាណ ការកើនឡើងនៃទីផ្សារប្រទេសអូស្រ្តាលីនេះ គឺជាការកើនឡើងមួយដ៏គួរឱ្យកត់សម្គាល់ ជាពិសេសទៅលើប្រភេទអង្ករសរីរាង្គ។

នេះជាមោទនភាពមួយ ដែលរដ្ឋាភិបាលប្រទេសអូស្រ្តាលី បានជួយគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ដែលធ្វើឱ្យមានការរីកចម្រើន។ បន្ថែមពីលើការនាំចេញមានការកើនឡើង ក៏មានក្រុមហ៊ុននៅប្រទេសអូស្រ្តាលីមួយចំនួនបាន និងកំពុងបន្តការចាប់អារម្មណ៍វិនិយោគវិស័យលើស្រូវអង្ករ នៅកម្ពុជាផងដែរ។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនអេមរុរ៉ាយស៍ របស់ឧកញ៉ា សុង សារ៉ន នៅខេត្តកំពង់ធំ, លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានសាទរចំពោះការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលី ដែលបាននិងកំពុងបន្តស្ថិតនៅលើផ្លូវវិជ្ជមានផងដែរ។

សូមជម្រាបថា ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា មានចំនួន ៥៣៦ ០៣៥ តោន ដែលមានការកើនឡើង១៧.១១% បើប្រៀបធៀបនឹងរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩។ ជារួមទឹកប្រាក់សរុប ដែលកម្ពុជាទទួលបានពីការនាំចេញអង្ករក្នុងរយៈពេល១០ខែ មានចំនួន ៣៦៦.៤៤លានដុល្លារ។

ចំពោះទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក៣៦% បន្ទាប់មកគឺ បណ្តាប្រទេសចំនួន២៧នៅក្នុងទ្វីបអឺរ៉ុបមានចំណែក៣២% ហើយទីផ្សារបន្តបន្ទាប់ មានដូចជា បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ មានចំណែក១៣% បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ មានចំណែក៩% បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនិងអូសេអានី ជាពិសេសគឺប្រទេសអូស្រ្តាលី និងញូហ្សេឡេន មានចំណែក៦% បណ្តាដែនកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង និងអាមេរិក មានចំណែក២% និងចុងក្រោយគឺ បណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ា មានចំណែក ២%៕

Thursday, July 20, 2017

៤.១.អំពី​កម្ពុជា ឬ ស្រុក​ខ្មែរ

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ១ ជំពូកទី ៣)
Posted: Oct-10-2016

ជំពូក​ទី​៣

អំពី​កម្ពុជា ឬ ស្រុក​ខ្មែរ

៤-ស្រីភវវរ្ម័ន​
ព្រះរាជបុត្រ និង​ជា​អ្នក​ស្នងរាជ្យ​បន្ដ​ពី​ព្រះបាទ​ស្រីវីរវរ្ម័ន គឺ​ព្រះបាទ​ ស្រីភវវរ្ម័ន (មាន​ន័យ​ថា អ្នក​ការពារ​ភវៈ) ។ ព្រះរាជា​អង្គ​នេះ​ក្លាហាន​លើស​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​ទៅ​ទៀត ។ ឆ្លៀត​ឱកាស​ដែល​ព្រះបាទ​រុទ្រវរ្ម័ន​សោយ​ទិវង្គត​ទៅ​នៅ​រវាង​ដើម​សតវត្សរ៍​ ទី​៧ ព្រះ​អង្គ​បាន​ចាប់​ធ្វើការ​វាយ​ប្រហារ​ទៅ​លើ​នគរ​ហ្វូណន កាន់កាប់​រាជធានី រួច «ដណ្ដើម​អំណាច​ប្រកបដោយ​វីរភាព» ។ បន្ទាប់​មក អាស្រ័យ​ដោយ​ភាព​អង់អាច​របស់​ពលរេហ៍​របស់​ព្រះ​អង្គ ទ្រង់​បាន​ប្រមូល​យក​បណ្ដា​រដ្ឋ​ទាំងឡាយ​ដែល​ធ្លាប់​ចំណុះ​នគរ​ហ្វូណន​ពី​ មុន ដែល​ប្រហែលជា​កំពុង​តែ​រើបម្រះ​ខ្លួន​រក​ឯករាជ្យ​ជាមួយ​នឹង​ព្រឹត្ដិការណ៍​ ដែល​កើតឡើង​ថ្មីៗ ដាក់​មក​ក្រោម​អាណាព្យាបាល​របស់​ព្រះ​អង្គ​វិញ ។
សិលា ​ចារឹក​បាន​ពិពណ៌នា​ពី​ព្រះរាជា​អង្គ​នេះ​ថា ជា​អ្នក​ចម្បាំង​ដ៏​អង់អាច​ក្លាហាន​ ជា​វីរបុរស​មានចិត្ដ​សប្បុរស មិន​ចេះ​ចាញ់ វិសេស​ប្រៀប​បាន​ទៅ​នឹង​ភ្នំ​ព្រះ​សុមេរុ៍​ ជាប់​អម្បូរ​ព្រះអាទិត្យ​ អាច​វាយ​បង្ក្រាប​ទាំង​សត្រូវ​ខាងក្នុង (1) និង​ខាងក្រៅ​ បាន​ជា​ទ្រមាក់​ដំរី​ដ៏​ពូកែ​ ជា​អ្នក​ដាក់​ទាន​ដែល​មាន​ព្រះ​ហស្ដ​សើម​ជានិច្ច​ អាស្រ័យ​ដោយ​ទឹក​ដែល​គេ​ចាក់​លើ​ព្រះ​ហស្ដ​រាល់​ពេល​ដែល​ទ្រង់​ដាក់​ទាន (2) ។ សិលាចារឹក​បាន​បន្ថែម​ទៀត​ថា ទីកន្លែង​ណា​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រើ​ព្រះ​កាយពល​ដណ្ដើម​យក​បាន​ហើយ​ ទីនោះ​នឹង​ត្រូវ​បាន​ទទួល​នូវ​ការ​សន្ដោស​ប្រណី​ពី​ព្រះ​អង្គ ហើយ​បណ្ដា​សត្រូវ​ទាំងឡាយ​នាំ​គ្នា​មក​ថ្វាយបង្គំ​គាល់​ព្រះ​អង្គ​នៅ​ក្នុង​ ព្រះរាជវាំង ទោះជា​អ្នក​ទាំងនោះ​មិន​បាន​ត្រូវ​ព្រះ​អង្គ​វាយ​បង្ក្រាប​ឱ្យ​ចុះចាញ់​ ក្នុង​សង្គ្រាម​ក៏​ដោយ (3) ។

ព្រះបាទ​ភវវរ្ម័ន​ប្រហែលជា​បាន​វាត​ព្រះ​នគរ​រហូត​ទល់​ភ្នំ​ដងរែក ហើយ​បាន​វាយ​បង្ក្រាប «បណ្ដា​ស្ដេចភ្នំ» ពោល​គឺ បណ្ដា​វិប្រជា​មិន​ទាន់​ស៊ីវីល័យ ដែល​រស់នៅ​តាម​ដងភ្នំ និង​ខ្ពង់រាប ដូច​ជា​សព្វ​ថ្ងៃនេះ​ដែរ តាម​មើលទៅ​គឺ ពួក​ជង​ដែល​រស់នៅ​សម្បូរ​ក្នុង​បណ្ដា​ខែត្រ​ខាងលិច​ចាប់ពី​កែប​នៅ​មាត់​ឈូង​ សមុទ្រ​សៀម​រហូត​ដល់​ភាគ​ខាងលើ ចន្ទ​តាប៊ុន ក្នុង​នោះ​មាន​ទាំង​ជួរ​ភ្នំ​ខាងលិច​ខែត្រ​ពោធិសាត់​ផង​ដែរ និង​ពួក​ស៊ូឡាង ឬ​ឡាងហួង ដែល​ជា​បុព្វបុរស​របស់​ពួក​ម៉យ ឬ​ម្ល៉យ​ ឬ​រ៉ម៉យ​សព្វថ្ងៃ​ដែល​រស់នៅ​លើ​ជម្រាល​ជួរ​ភ្នំ​អាណ្ណាម​នៅ​ចន្លោះ​នគរ​ ចាម្ប៉ា និង​កម្ពុជា ។
មាន​ សិលាចារឹក​មួយ​ចារ​ក្នុង​រជ្ជកាល​របស់​ព្រះរាជា​អង្គ​នេះ ជា​សិលាចារឹក​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​កម្ពុជា ហើយ​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ខែត្រ​បាត់ដំបង តែ​ឆ្ងាយ​ពី​រាជធានី គឺ​នៅ​រហូត​ដល់​ខែត្រ​ព្រៃកប្បាស បាន​បញ្ជាក់​ពី​ហេតុការណ៍​ខាងលើ​នេះ ។ ព្រះបាទ​ភវវរ្ម័ន ទ្រង់​ប្រហែលជា​បាន​លើកទ័ព​ធ្វើសង្គ្រាម​ឆ្ងាយ​ទៅ​ទិស​ខាងជើង ដើម្បី​វាយ​យក​បណ្ដា​ប្រទេស​នៅ​ខាងត្បូង​ភ្នំ​ដងរែក និង​ប្រមូល​យក​ហ្វូណន​ខាងត្បូង​ទាំងមូល ដាក់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​អង្គ ។ នៅ​ពេល​នោះ វា​ហាក់ដូចជា​ថា​បណ្ដា​ប្រទេស​ដែល​យើង​ហៅ​សព្វថ្ងៃ​ថា​ជា សៀម ដែល​ចិន​ហៅ​ថា ឈេទូ បាន​ឆ្លៀត​យក​ឱកាស​នោះ​ក្នុង​ពេល​ដែល​ព្រះបាទ​ភវវរ្ម័ន ជា​ព្រះរាជា​នៃ​វយធបុរៈ ធ្វើសង្គ្រាម​ដណ្ដើម​យក​ហ្វូណន ដើម្បី​រើបម្រះ​ចេញពី​អាណាព្យាបាល​របស់​ស្ដេច​តូមូ ហើយ​ប្រកាស​ឯករាជ្យ ។ ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​បានឱ្យ​យើង​ដឹង​ថា រាជាណាចក្រ​ឈេទូ ដែល​ដំបូង​ឡើយ​ជា​រដ្ឋ​ឯករាជ្យ បន្ទាប់​មក​បាន​ត្រូវ​ហ្វាន់ម៉ាន់​បង្ក្រាប​ដាក់​ឱ្យ​ចំណុះ​នគរ​ហ្វូណន​នា​ ពេល​នោះ​ទទួល​បាន​នូវ​សេរីភាព​ឡើង​វិញ ។ ដោយហេតុ​នេះ មាន​រាជាណាចក្រ​ធំៗ​ពីរ​កើត​ឡើង​នៅ​ដើម​សតវត្សរ៍​ទី​៦ ជា​ជំនួស​នគរ​ហ្វូណន (4) គឺ ចេនឡា ដែល​ក្រោយមក​ក្លាយជា​កម្ពុជា និង​ឈេទូ ដែល​ក្រោយមក គឺ​ប្រទេស​សៀម ។

នៅ​ពេល​ដែល​ស្ដេច​ ស្រីភវវរ្ម័ន​ទ្រង់​សោយ​ទិវង្គត​ទៅ គេ​បាន​ប្រមើល​ថា ព្រះ​អង្គ​ទ្រង់​បាន​ទៅ​ចាប់​កំណើត​ឯ​ស្ថានសួគ៌​របស់​ព្រះ​សិវៈ ព្រោះ​ព្រះ​អង្គ​ទ្រង់​ប្រកាន់​យក​ព្រះ​នាម​ថា ជា​ភវៈ ដែល​ជា​ព្រះ​នាម​មួយ​របស់​ព្រះ​សិវៈ ហើយ​គេ​បាន​ថ្វាយ​ព្រះ​នាម​ថា ជា​ភវៈ​បទ ។
គម្ពីរ​វិស្ណុ​បុរណៈ​ ហាក់​ដូចជា​មាន​និយាយ​ពី​ព្រះបាទ​ភវវរ្ម័ន​នេះ​ផង​ដែរ ត្រង់​វគ្គ​ស្ដី​ពី​សក្ក​ទ្វីប​ដែល​យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ គឺជា​ឈ្មោះ​សំដៅយក​ កម្ពុជា នេះឯង ដោយ​បាន​លើក​ឡើង​ថា ព្រះរាជា​ទ្រង់​ព្រះ​នាម​ថា ភវ្យៈ ទ្រង់​បាន​រៀបចំ​ព្រះរាជាណាចក្រ​របស់​ព្រះ​អង្គជា​៣​ស្រុក ដែល​មានឈ្មោះ​ថា ជលទៈ​ កុមារៈ និង​សុកាមារៈ ។ លោក​វរសេនីយ៍ឯក ហ្សេរីនី​ បាន​ផ្គូផ្គង​ស្រុក​ទី​១​ទៅ​នឹង​ចេនឡា​ទឹក គឺ​ដែនដី​សណ្ដ​ទន្លេ​មេគង្គ​ រីឯ​ស្រុក​ទី​២ និង​ទី​៣​ក៏​ជា​ស្រុក​នៅ​ភាគ​ខាងត្បូង​កម្ពុជា​ដែរ ។ គម្ពីរ​វិស្ណុ​បុរណៈ​បាន​ប្រដៅ​ថែម​ទៀត​ថា ស្រុក​នោះ​មាន​ជួរ​ភ្នំ​ដែល​មាន​ឈ្មោះ​ថា ឧទ័យ​គិរី​ ស្យាមៈ និង​អាស្ដៈ​គិរី ដែល​ធ្វើ​ឱ្យ​យើង​នឹកឃើញ​ដល់​ឧទ័យៈ​ សៀម និង​លេស្ដៃ ដែល​យើង​បានឃើញ​ពី​ខាងលើ​រួច​មក​ហើយ ហើយ​ដែល​ជា​ឈ្មោះ​របស់​កម្ពុជា និង​ឧប​សម្ព័ន្ធ​សៀម​នោះ​ឯង ។ តាម​ពិត​ទៅ ការ​ប្រើ​ពាក្យ​ «ស្យាមៈ» នៅ​សតវត្សរ៍​ទី​៦ ហាក់​ដូចជា​មិន​ទាន់​ត្រឹមត្រូវ​ទេ បើសិនជា​ថា គេ​ចង់​សំដៅ​យក​ប្រទេស​របស់​ពួក​ថៃ ឬ​សៀម ។ ប៉ុន្ដែ នោះ​ប្រហែលជា​ការ​សំដៅ​យក​កុលសម្ព័ន្ធ​មួយ​ដែល​ប្រជាជន​មាន​ស្បែក​ខ្មៅ​ជាង​ អ្នក​ជិតខាង​បន្ដិច ហើយ​រស់នៅ​ជិត​ភ្នំ ដូច​ជា​កុលសម្ព័ន្ធ​សាមរដ្ឋៈ ដែល​មាន​រាជធានី​នៅ​ខាង​ពាយ័ព្យ​ឆកសមុទ្រ​សៀម​ត្រង់​កន្លែង​ស្រីវិជ័យ​ សព្វថ្ងៃ ។

គម្ពីរ​វិស្ណុ​បុរណៈ​ក៏ ​មាន​រៀបរាប់​ផង​ដែរ​អំពី​ទន្លេ​ឈ្មោះ សុកុមារិ​ កុមារិ និង​នាលិនិ ទន្លេ​ក្រោយ​នេះ លោក ហ្សេរីនី ថា គឺជា​ទន្លេមេគង្គ​នេះឯង ។

៥-ចិត្រសេនា – ស្រីមហេន្ទ្រវរ្ម័ន (… – ៦១០)
ព្រះរាជបុត្រ​របស់​ព្រះបាទ​ភវវរ្ម័ន មិន​បាន​សោយរាជ្យ​ទេ ប៉ុន្ដែ គឺ​ព្រះរាជបុត្រ​ពៅ​របស់​ព្រះបាទ​វីរវរ្ម័ន ព្រះ​នាម​ថា ចិត្រសេនា «ដែល​ទ្រង់​ប្រកប​ទៅ​ដោយ​កេតនភណ្ឌ​ជា​ព្រះករុណា​ជា​ម្ចាស់» (5) ដែល​ឡើង​គ្រងរាជ្យ​សម្បត្ដិ​ក្រោម​ព្រះ​នាម​ថា​ ស្រីមហេន្ទ្រវរ្ម័ន (ព្រះឥន្ទ្រ​ជា​អ្នក​ការពារ) ហើយ​ប្រហែល​ចាប់​តាំងពី​ពេល​នោះ​មក នៅ​កម្ពុជា​ក៏​ដូច​ជា​នៅ​ចាម្ប៉ា និង​ម៉ាឡាយូ ទំនៀម​ទម្លាប់​ចង់​ឱ្យ​ព្រះ​អនុជ​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​រៀម ដើម្បី​ឱ្យ​មាន​ព្រះរាជា​ជា​បុរស​រហូត​តទៅ ។
ព្រះបាទ ​មហេន្ទ្រវរ្ម័ន​ទ្រង់​បាន​បន្ដ​នយោបាយ​របស់​ព្រះ​រៀម ហើយ​បាន​បញ្ចប់​ការ​វាយ​បង្ក្រាប​បណ្ដា​ខែត្រ​ដែល​ព្រះបាទ​ភវវរ្ម័ន​មិន​ ទាន់​បាន​ដណ្ដើម​ដាក់​ជា​ចំណុះ ។
ទ្រង់ ​មាន​មន្ដ្រី​២​នាក់​បម្រើ​ព្រះ​អង្គ​គឺ​ ធម្មទេវៈ និង​ សឹម្ហទេវៈ ដែល​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ព្រោះ​ជា​កូន​របស់​ព្រាហ្មណ៍​២​នាក់​បងប្អូន ព្រាហ្មទត្តៈ និង​ ព្រាហ្មសឹម្ហៈ ។ អ្នក​ទាំង​២​នេះ​ធ្លាប់​ជាម​ន្ដ្រី​របស់​ព្រះបាទ​ភវវរ្ម័ន ហើយ​ព្រះបាទ​មហេន្ទ្រវរ្ម័ន​ពិនិត្យ​ឃើញ​ថា​ជាទី​ប្រឹក្សា​ល្អ ទ្រង់​ក៏​រក្សា​ទុក​ព្រោះ «ពួក​គេ​នេះ​ចេះ​ចាំ​ច្បាស់​លាស់​អំពី​វិទ្យាសាស្ដ្រ​ត្រឹមត្រូវ និង​វិទ្យាសាស្ដ្រ​មាន​ផល​ប្រយោជន៍» មាន​ន័យ​ថា ជា​អ្នក​អនុវត្ដ​ជាក់ស្ដែង និង​ត្រឹម​ត្រូវ ។ មន្ដ្រី​ទាំង​២​នាក់​នេះ ជា​ជំនួយ​ដែល​ជួយ​ឱ្យ​ព្រះ​អង្គ​ទទួល​បាន​នូវ​ជ័យជម្នះ ។ ទ្រង់​បាន​ចាត់​ឱ្យ​សឹម្ហទេវៈ​ទៅ​ធ្វើការ​ចរចា​ជាមួយ​នគរ​ចាម្ប៉ា ដើម្បី​រក្សា​ចំណង​មេត្រីភាព​រវាង​ព្រះរាជា​កម្ពុជា​នឹង​ព្រះរាជា​ ចាម ។ បេសកកម្ម​នេះ​ទទួល​បាន​ជោគជ័យ ហើយ​សន្ដិភាព​ត្រូវ​បាន​ធានា (6) ។

ព្រះបាទ​មហេន្ទ្រវរ្ម័ន​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​៦១០​នៃ​គ្រិស្ដ​សករាជ​ត្រូវ​នឹង​ឆ្នាំ​៥៣២​នៃ​មហាសករាជ ។

៦-ឦសានវរ្ម័ន (៦១០ – …)
ព្រះរាជបុត្រ ​របស់​ព្រះបាទ​មហេន្ទ្រវរ្ម័នចបាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​ក្រោម​ ព្រះ​នាម​ថា ស្រីឦសានវរ្ម័ន (មាន​ន័យ​ថា ព្រះ​ឦសាន (7) ជា​អ្នក​ការពារ ឬ​ព្រះរាជា​ជា​អ្នក​ការពារ) ។ ទ្រង់​បាន​ប្រកាស​ព្រះ​អង្គ​ថា ជា​ដៃគូ​របស់​ចក្រៈ (គឺ​ព្រះឥន្ទ្រ) អំពី​កម្លាំង​ និង​ជា​ដៃគូ​របស់​ហរិ (គឺ​វិស្ណុ) អំពី​កិត្ដិគុណ (8) ជា​ព្រះ​អធិរាជ​លើ​ស្ដេច​ទាំង​៣ និង​ជា​ម្ចាស់​នៃ​រាជធានី​មិន​រង្គើ​ទាំង​៣ (9) តាម​មើលទៅ​គឺ​ចក្រានកបុរៈ​ អមោឃរបុរៈ និង​ភីមបុរៈ (10) ដែល​ទ្រង់​វាយ​ដណ្ដើម​យក​បាន ប៉ុន្ដែ ទុក​ឱ្យ​ស្ដេច​រាជធានី​នីមួយៗ​នៅ​គ្រប់គ្រង​ដដែល​គ្រាន់តែ​ស្ដេច​ទាំងនោះ​នៅ ​ជា​ចំណុះ​ព្រះ​អង្គ ។​ព្រះរាជា​អង្គ​នេះ​ទ្រង់​ជា​ស្ដេច​វាត​ទឹកដី​ ដូច​ជា​ព្រះរាជា​មុនៗ​ដែរ ។​ទ្រង់​បាន​ពង្រីក​ព្រះរាជាណា​ចក្រ​របស់​ ព្រះ​អង្គ​ពាសពេញ​ទាំង​ទឹកដី​ហ្វូណន ។
ព្រះ ​អង្គ​មាន​រាជធានី​ដែល​មាន​ឈ្មោះ​តាម​ព្រះ​អង្គគឺ​ ឦសានបុរៈ មាន​ន័យ​ថា រាជធានី​របស់​ឦសាន ។ មើលទៅ​ប្រហែលជា​ទ្រង់​មាន​រាជធានី​មួយ​ផ្សេង​ទៀត រាជធានី​ឦសានបុរៈ​នេះ​គ្រាន់តែ​ជា​រាជធានី​បណ្ដោះ​អាសន្ន ហើយ​ឈ្មោះ ឦសាន នេះ ជា​ហៅ​ក្រៅ ។ ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន (11) និយាយ​ថា រាជធានី​នេះ​មាន​ផ្ទះ​២​ម៉ឺន​ខ្នង និង​មាន​សាល​ធំ​មួយ​នៅ​កណ្ដាល ជាទី​កន្លែង​ដែល​ព្រះរាជា​ធ្វើ​សវនាការ ។
ឯកសារ ​ចិន​ដដែល​និយាយ​ថា​ រាជាណាចក្រ​របស់​ព្រះ​អង្គ​មាន​ចែក​ជា​ក្រុង​ចំនួន​៣០ (12) ក្រុង​នីមួយៗ​មាន​អភិបាល​ម្នាក់​មាន​ឋានៈ​ដូច​គ្នា​នឹង​ឋានៈ​អភិបាលក្រុង​ នគរ​លីនយី​ (ចាម្ប៉ា) ហើយ​មាន​មន្ដ្រី​ធំៗ​ចែក​ជា​៥​ប្រភេទ​គឺ គូតូឈី​ កាវសៀងភីង ​ផូតូតូទីង​ ចេម៉ាលីង​ និង​ យ៉ានតូប៊ូ (13)។ នៅ​ពីក្រោម​អ្នកមាន​បណ្ដា​សក្ដិ​ទាំងនេះ​មាន​មន្ដ្រី​ថ្នាក់​ក្រោម​ជា​ច្រើន ​ទៀត ។

ព្រះរាជា​ទ្រង់​គង់​នៅ​ ក្នុង​សាលា​ដែល​និយាយ​ខាងលើ​រាល់​៣​ថ្ងៃ​ម្ដង ប្រថាប់​លើ​គ្រែ​លម្អ​ទៅ​ដោយ​គ្រឿង​ក្រអូប​៥​យ៉ាង និង​ត្បូង​មាន​តម្លៃ​៧​ប្រភេទ នៅ​ពីក្រោម​បុស្បុក​មួយ​ធ្វើ​អំពី​ក្រណាត់ ។ សសរ​ទ្រ​បុស្បុក​នេះ ធ្វើ​ពី​ឈើ​មាន​តម្លៃ តែង​លម្អ​ទៅ​ដោយ​ភ្លុក​នឹង​ផ្កា​មាស ។ ដូច​ជា​នៅ​វាំង​ស្ដេច​ឈេទូ​ដែរ (គឺ​ប្រទេស​សៀម) មាន​សេនា​២​នាក់​កាន់​ជើង​ក្រាន​មាស​ដុត​គ្រឿងក្រអូប ឈរ​នៅ​ជិត​ព្រះរាជា​ជា​ប្រចាំ ។
រាជពង្សាវតារ ​ស្វ៊ៃ​បញ្ជាក់​ទៀត​ថា ៖ ពេល​ទ្រង់​ចេញ​ជួប​ជាមួយ​ប្រជារាស្ដ្រ ព្រះរាជា​ទ្រង់​គ្របដណ្ដប់​ព្រះ​កាយ​ដោយ​ក្រណាត់​ត្បាញ​ពី​កប្បាស​ត្រឹម​ ចង្កេះ​ចុះ​ដល់​ក្បាលជង្គង់ និង​ទ្រង់​ពាក់​មកុដ​លម្អ​ទៅ​ដោយ​គជ់ និង​ត្បូង​មាន​តម្លៃ ។ ព្រះ​ស្រោត (ត្រចៀក) ព្រះ​អង្គ​មាន​លម្អ​ទៅ​ដោយ​បន្ដោង​មាស ។​ ទ្រង់​គ្រង​ព្រះ​ពស្ដ្រ​ពណ៌​ស​ជា​និច្ច រីឯ​ព្រះ​សុព័ណ៌​បាទ​ធ្វើ​អំពី​ចំបើង​គ្រប់​ពណ៌​មាន​លម្អ​ទៅ​ដោយ​ ភ្លុក ។
នាម៉ឺន​សព្វ​មុខមន្ដ្រី​ មាន​សម្លៀក​បំពាក់​ប្រហាក់​ប្រហែល​នឹង​ព្រះរាជា​ដែរ ហើយ​ថ្វាយបង្គំ​ក្បាល​ដល់​ដី​៣​ដង នៅ​នឹង​កាំជណ្ដើរ​ព្រះរាជ​បល្ល័ង្ក ពេល​ចូល​គាល់​ព្រះ​អង្គ​ម្ដងៗ ។ កាលណា​ព្រះរាជា​បញ្ជា​ឱ្យ​ក្រោក​ឡើង ពួក​គេ​លូន​ឡើង រួច​លុតជង្គង់​ដាក់​ដៃ​ប្រណម្យ​លើ​ដើមទ្រូង អង្គុយ​ផ្ទាល់​ដី លើ​កន្ទេល​ ឬ​កម្រាល​ដែល​ក្រាល​នៅ​ជុំវិញ​ព្រះមហាក្សត្រ ដើម្បី​ពិភាក្សា​កិច្ចការ​ព្រះរាជាណាចក្រ​ជាមួយ​ព្រះ​អង្គ ។ ចប់​សវនាការ មន្ដ្រី​ទាំងនោះ​ក្រាប​ថ្វាយបង្គំ​ព្រះរាជា​ម្ដង​ទៀត​មុន​នឹង​ចាក​ចេញ​ ទៅ ។​ ក្នុង​ពេល​ធ្វើ​សវនាការ​ មាន​ពល​សេនា​រាប់​ពាន់​នាក់​ប្រដាប់​ទៅ​ដោយ​ខែល និង​លំពែង ឈរ​យាម​នៅ​មាត់​ច្រកចូល ។

ឯកសារ​ ចិន​បាន​និយាយ​ថែម​ទៀត​ថា​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះរាជា​អង្គ​នេះ​ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​នគរ​ចាម្ប៉ា (សានប៉ាន) និង​ឈូក្រង (?) ក៏​ប៉ុន្ដែ បាន​ធ្វើសង្គ្រាម​ជា​រឿយៗ​ជាមួយ​នគរ​លីនយី (14) និង​ថូយន់ (15) (គឺ​ចាម្ប៉ា​ធំ និង​ចាម្ប៉ា នៅ​ផានរ៉ាង) ។ ឯកសារ​នោះ​បាន​បន្ដ​ទៀត​ថា កាលណា​មាន​ព្រះរាជា​មួយ​អង្គ​ឡើង​សោយរាជ្យ គេ​ត្រូវ​កាត់​ម្រាមដៃ​មួយ ឬ​កាត់​ច្រមុះ​ព្រះ​រៀម និង​ព្រះ​អនុជ​ទាំងអស់ រួច​យក​ព្រះ​រៀម ឬ​ព្រះ​អនុជ​ទាំង​អស់នោះ ទៅ​ទុក​មួយ​កន្លែង ប៉ុន្ដែ មាន​ការ​ថែទាំ​បាន​ល្អ ។ ការ​ដែល​ឯកសារ​ចិន​និយាយ​ពី​ព្រឹត្តិការណ៍​ពិសេស​បែប​នេះ តែ​ចាត់​ទុក​ដូចជា​រឿង​ធម្មតា​ដូច្នេះ ប្រហែលជា​មាន​មូលហេតុ​អ្វី​មួយ​មិន​ខាន ។

ឯកសារ ​រាជវង្ស​ថាង (៦២៥) ហៅ​ប្រជាជន​កម្ពុជា​ថា គីម៉ាយ គឺ​ខ្មែរ ហើយ​ថា ពួក​នេះ​មាន​រាង​ទាប (គឺ​ទាប​ជាង​ចិន) មាន​សម្បុរ​ខ្មៅ ប៉ុន្ដែ​ស្រីៗ​ភាគច្រើន​ស ។​ទាំងប្រុស​ទាំងស្រី​បួងសក់​ និង​ពាក់​ក្រវិល​នៅ​ត្រចៀក ។ ពួក​គេ​មាន​មាឌ​មាំ ហើយ​សកម្ម ។ ផ្ទះ​បែរមុខ​ទៅ​កើត ហើយ​ដូច​ផ្ទះ​ពួក​ឈេទូ (សៀម) ដែរ ។

ដៃស្ដាំ ​ជា​ដៃ​បរិសុទ្ធ ឯ​ដៃ​ឆ្វេង​មិន​បរិសុទ្ធ​ទេ នេះ​ប្រហែល​មក​ពី​គេ​ប្រើ​ដៃ​ឆ្វេង​ដុសលាង​ក្រោយ​បន្ទោរបង់ ។ ពួក​គីម៉ាយ​ឧស្សាហ៍​ងូតទឹក និង​យកចិត្ដ​ទុកដាក់​ថែរក្សា​ធ្មេញ​ណាស់ ដោយ​ដុស​សម្អាត​នឹង​ច្រាស​ធ្វើ​ពី​ឈើ​ទន់ៗ ដូ​ចដែល​គេ​នៅ​អនុវត្ដ​សព្វថ្ងៃ​នៅ​ឥណ្ឌា​អ៊ីចឹង ។
ក្រោយ ​ពី​បាន​អាន​គម្ពីរ​ និង​សូត្រធម៌​រួច​ គេ​ងូតទឹក​ដុស​ធ្មេញ​រួច​ទើប​ទទួល​ទាន​អាហារ ។​ទទួល​ទាន​អាហារ​រួច គេ​ដុសធ្មេញ រួច​សូត្រធម៌​ទៀត ។ ទាំង​អស់នេះ​ជា​ពិធី​តាម​ព្រហ្មញ្ញ​សាសនា ហើយ​បញ្ជាក់​ថា បុព្វបុរស​របស់​ពួក​ខ្មែរ​នា​សម័យ​នោះ​គោរព​ព្រះព្រហ្ម ដូច​ដែល​ពួក​គេ​គោរព​សាសនា​ព្រះពុទ្ធ​សព្វ​ថ្ងៃនេះ​ដែរ ។ តែ​ត្រូវ​ដឹង​ថា នេះ​ជា​ទំនៀម​ទម្លាប់​របស់​ថ្នាក់ដឹកនាំ​តែ​ប៉ុណ្ណោះ ប្រហែល​មិនមែន​សម្រាប់​អ្នកស្រុក និង​អ្នកស្រែ​ចម្ការ​នោះ​ទេ ។

អ្នក ​សរសេរ​ប្រវត្ដិសាស្ដ្រ​ចិន​បាន​និយាយ​ទៀត​ថា ៖ កូន​កំលោះ​មិន​លើក​ជំនូន​អាពាហ៍ពិពាហ៍​ឱ្យ​ខាង​កូន​ក្រមុំ​ទេ ក្រៅ​តែ​ពី​សំពត់​មួយ ។ មេអណ្ដើក (មហា) ទៅ​ជួប​កូនស្រី ហើយ​គ្រួសារ​ទាំង​២​មិន​ចេញ​ពី​ផ្ទះ​អស់​រយៈ​ពេល​៨​ថ្ងៃ ដោយ​អង្គុយ​នៅ​កណ្ដាល​ពន្លឺ​ចង្កៀង ។ ពេល​រៀប​ការ​រួច ប្ដី​ប្រពន្ធ​ថ្មី​នាំ​គ្នា​ទៅ​រស់នៅ​លើ​ផ្ទះ​ថ្មី​របស់​គេ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​កេរ្ដិ៍​ដែល​ម៉ែឪ​ចែក​ឱ្យ ។ ដល់​ម៉ែឪ​ស្លាប់​ទៅ កូនកំលោះ​នោះ​អាច​បែង​ចែក​កេរ្ដិ៍​ឪពុក​ជាមួយ​បងប្អូន​ប្រុស​ស្រី​របស់​គេ​ ឯទៀត ដោយ​មិន​គិត​ពី​ទ្រព្យ​ដែល​គេ​បាន​ទទួល​នៅ​ពេល​រៀប​ការ​នោះ​ឡើយ ។ នៅ​កម្ពុជា​សព្វថ្ងៃ គេ​នៅ​តែ​អនុវត្ដ​ដូច្នេះ​នៅ​ឡើយ ។
ខុស ​ពី​សព្វថ្ងៃ គេ​មិន​កោរសក់​ទេ កាលណា​ឪពុក​ម្ដាយ​ស្លាប់ (16) គឺ​គេ​ទុក​សក់​ឱ្យ​ដុះ​កន្ទ្រើង ។ តែ​គេ​យំ​ស្រែក​ខ្លាំងៗ ដូច​ដែល​នៅ​មាន​អនុវត្ដ​នៅឡើយ​នៅ​តាម​ស្រុកស្រែ​ចម្ការ​ខ្លះ ។ គេ​បូជាសព រើស​យក​ធាតុ​ដាក់​ក្នុង​កោដិ ធ្វើ​អំពី​មាស ប្រាក់ ឬ​ដី​តាមតែ​លទ្ធភាព​ដែល​គេ​មាន រួច​យក​ទៅ​ទម្លាក់​កណ្ដាល​ស្ទឹង​ទន្លេ ។ ជួនកាល (សព្វថ្ងៃ​នៅ​មាន​អនុវត្ដ​ដូចនេះ​ដែរ) គេ​មិន​បូជា​ទេ តែ​ទុក​សព​ចោល​ក្នុង​ព្រៃ​ឱ្យ​សត្វ​សាហាវ​ស៊ី ។ នេះ​ចាត់​ទុក​ដូចជា​ទុក​រាងកាយ​បុគ្គល​ឱ្យ​សត្វ​ស៊ី​ ឱ្យ​ត្រូវ​ខ្យល់ គឺ​ធាតុ​មួយ​ក្នុង​បណ្ដា​ធាតុ​ទាំង​៤​ គឺ​ដូច​ជា​ការ​ធ្វើ​ទាន​ដូច្នេះ​ដែរ (17)។
មាន​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ ផ្សេងៗ​ទៀត​ដែល​រៀបរាប់​ចំណុច​ប្លែកៗ​ថា ​តាម​ធម្មតា​គេ​ដាក់​ស្លា​ទេព្វិរូ និង​ទឹកអប់​ទទួល​ភ្ញៀវ ។ គេ​មិន​ដែល​ដាក់​សុរា​ទទួល​ភ្ញៀវ​ទេ ព្រោះ​សុរា​នេះ​គេ​ផឹក​លាក់លៀម​តែ​ជាមួយ​ប្រពន្ធ កំបាំង​ពី​ភ្នែក​ឪពុក​ម្ដាយ​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត ពេល​ជួប​អ្នកធំ​ដោយ​ចៃដន្យ​នៅ​កន្លែង​ណា​មួយ គេ​ត្រូវ​បែរខ្នង​ឱ្យ ដើម្បី​ជា​ការ​សំដែង​ការ​គោរព និង​ដើម្បី​កុំឱ្យ​រំខាន​អ្នកធំ​នោះ​ផង ។

មាន ​រឿង​មួយ​ដែល​ឯកសារ​ចិន​នោះ​បាន​រៀបរាប់ ហើយ​ធ្វើ​ឱ្យ​យើង​មាន​ការ​ងឿងឆ្ងល់​ជា​ខ្លាំង​គឺថា​ នៅ​ក្នុង​ប្រទេស​នេះ​ដែល​ជា​ប្រទេស​មួយ​សម្បូរ​ហូរហៀរ និង​មាន​អារ្យធម៌​ទៅ​ហើយ​នោះ ប្រជារាស្ដ្រ​មិន​ស្លៀក​សម្លៀក​បំពាក់​ទេ ដើរ​ទៅ​ណា​មក​ណា​ននលគក​ខ្លួន​ទទេ (18) ហើយ​សើច​ចំអក​ឱ្យ​អ្នក​ដែល​ស្លៀក​សម្លៀក​បំពាក់​ទៅ​វិញ ។ ពួក​គេ​មិន​បរិភោគ​អំបិល មិន​ប្រើប្រាស់​ដែក​ទេ គេ​បាញ់​សត្វ​នឹង​ព្រួញ​ធ្នូ​ដែល​ធ្វើ​ពី​ឫស្សី ។ ត្រង់នេះ គេ​ត្រូវ​យល់​ថា គេ​និយាយ​តែ​អំពី​អ្នកស្រុក អ្នកស្រែ​ចម្ការ ពោល​គឺ​អ្នកស្រុក​ដើម​ដែល​នៅ​មិន​ទាន់​ស៊ីវីល័យ​ប៉ុណ្ណោះ មិន​សំដៅ​យក​អ្នក​ទីក្រុង​ដែល​មាន​ដើម​កំណើត​ហិណ្ឌូ ឬ​កាត់​ហិណ្ឌូ​ជាមួយ​នឹង​ស្រី​ស្រុក​អាយ ឬ​អ្នក​រដ្ឋ​វាសី ដែល​ស៊ីវីល័យ​រួច​ទៅ​ហើយ អាស្រ័យ​ដោយ​មាន​ទំនាក់ទំនង​ជាមួយ​ជនបរទេស​នោះ​ទេ ។ ម្យ៉ាងទៀត គេ​ត្រូវ​គិត​ផង​ដែរ​ថា រាជធានី​ថ្មី​បាន​ផ្លាស់​ប្ដូរ​ទៅ​កន្លែង​ថ្មី នៅ​ឆ្ងាយ​ពី​រាជធានី​ចាស់​ដែល​ហ្វាន់ស៊ីយុន​បាន​បញ្ជា​ឱ្យ​ប្រុសៗ​ទម្លាប់​ ស្លៀកពាក់​បិទ​បាំង​កេរ្ដិ៍​ភេទ (19) ។

មាន ​ការ​កត់សម្គាល់​សំខាន់​មួយ​ដោយ​ជនជាតិ​ចិន​ម្នាក់​នៅ​ដើម​សតវត្សរ៍​ទី​១២ ថា​ទីក្រុង​ទាំងអស់​សុទ្ធ​តែ​មាន​កំផែង​ការពារ​ព័ទ្ធ​ជុំវិញ និង​ថា​អ្នកស្រុក​មាន​ទំនៀម​ទម្លាប់​ដូច​អ្នកស្រុក​ឈេនឈីង (20) ដែរ គឺ​នគរ​ចាម្ប៉ា ដែល​គេ​ហៅ​តាម​ឈ្មោះ​រាជធានី ។ គួរ​រំលឹក​ថា គេ​បាន​ឃើញ​ពី​ខាងលើ​ថា​ មាន​ចិន​ម្នាក់​បាន​សរសេរ​នៅ​រវាង​ឆ្នាំ​៦១៧​ថា ទម្លាប់​បវេណី​ដែល​គេ​ប្រើ​នៅ​រាជវាំង​ស្ដេច​កម្ពុជា ដូច​គ្នា​ទៅ​នឹង​ទម្លាប់​បវេណី​នៅ​វាំង​ស្ដេច​ឈេទូ គឺ​ប្រទេស​សៀម​សព្វថ្ងៃ​ដែរ ។ ដោយហេតុ​នេះ យើង​អាច​សន្និដ្ឋាន​បាន​ថា នគរ​ចាម្ប៉ា​ សៀម និង​កម្ពុជា នៅ​សម័យ​នោះ រួម​គ្នា​បង្កើត​បាន​ជា​អាណា​ខែត្រ​ដ៏​ធំ​មួយ​នៅ​ក្នុង​ឥណ្ឌូចិន ដែល​មាន​ទំនៀម​ទម្លាប់​ប្រពៃណី សម្លៀក​បំពាក់ និង​សាសនា មិនសូវ​ខុស​គ្នា​ប៉ុន្មាន​ទេ ។ អ្នកស្រុក គឺជា​ប្រជារាស្ដ្រ​ដើម ដែល​ទទួល​យក​សាសនា ឬ​ក៏​អារ្យធម៌​ហិណ្ឌូ​ហើយ​តាំងទី​លំនៅ​នៅ​តាម​មាត់សមុទ្រ​ខាងត្បូង​នៃ​ ឥណ្ឌូចិន និង​មាន​ពួក​កុលសម្ព័ន្ធ​រដ្ឋវាសី​រស់នៅ​ព័ទ្ធ​ជុំវិញ​ពួក​នេះ​កំពុង​ទទួល​ នូវ​អារ្យធម៌​ពី​ពួក​មុន ហើយ​ចាប់​អនុវត្ដ​តាម​ទម្លាប់​ថ្មី​ដូច​គ្នា​ជា​បណ្ដើរៗ​ដែរ ។
អ្នកប្រវត្ដិសាស្ដ្រ ​របស់​រាជវង្ស​ស្វ៊ៃ​បាន​បញ្ចប់​ការ​ពណ៌នា​របស់​ខ្លួន​ដោយ​និយាយ​ថា នៅ​ជិត​រាជធានី​ដែល​គេ​ហៅ​ថា ឦសានៈ ​តាម​ព្រះ​នាម​របស់​ព្រះរាជា មាន​ភ្នំ​មួយ​ឈ្មោះ​ថា លិងគាប៉ូហ្វូ ដែល​នៅ​ពីលើ​កំពូលភ្នំ​នោះ​មាន​ប្រាសាទ​មួយ មាន​ពល​ទាហាន​៥០០០​នាក់​ការពារ ។ មាន​ប្រាសាទ​មួយ​ទៀត​នៅ​ពី​ខាងកើត​រាជធានី កសាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រលឹង​ហ្វូតូលី មាន​សេនា​១០០០​ការពារ ជាទី​កន្លែង​ដែល​ព្រះរាជា​បូជា​មនុស្ស​ម្នាក់​រាល់ៗ​ឆ្នាំ ។​សេចក្ដី​ ត្រង់នេះ​នៃ​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ធ្វើ​ឱ្យ​យើង​គិត​ឃើញ​ថា ​ព្រះបាទ​ឦសានវរ្ម័ន​គឺជា​ព្រះរាជា​ខ្មែរ​ទី​១ ដែល​បាន​ប្ដូរ​រាជធានី​ទៅ​នៅ​ខាងជើង​បឹង​ទន្លេសាប ដើម្បី​ឱ្យ​បាន​នៅ​ចំ​កណ្ដាល​ព្រះ​នគរ ត្រង់​កន្លែង​ដែល​មាន​ប្រាសាទ​បុរាណ​បាក់បែក​សល់​ពី​រាជធានី​ខ្មែរ​ពី​មុន គឺ​អង្គរធំ ឬ​មហានគរ ។ បើ​ដូច្នេះ​មែន ប្រាសាទ​ទី​១​ខាងលើ​គឺ​ប្រាសាទ​ភ្នំបាខែង ដែល​សង់​ឡើង​បូជា​ដល់​ព្រះ​សិវៈ ដោយ​គោរព​បូជា​ក្រោម​រូបភាព​ជា លិង្គ (លិងគា) ឯ​ប្រាសាទ​ទី​២ គឺ​ប្រាសាទ​សង់​បូជា​ព្រះ​នាង​កាឡី (ហ្វូតូលី) ដែល​នៅ​ក្រៅ​នគរធំ​ពី​ខាងកើត ។ ព្រះបាទ​ឦសានវរ្ម័ន ពិតជា​បាន​ផ្លាស់​រាជធានី​ទៅ​នៅ​មាត់បឹង​ទន្លេសាប​មែន ក៏​ប៉ុន្ដែ​គេ​មិន​ត្រូវ​សន្និដ្ឋាន​ថា ព្រះ​អង្គជា​អ្នក​កសាង​រាជធានី​អង្គរធំ​នោះ​ទេ ហើយ​ឦសានបុរៈ​ក៏​មិនមែន​ជា​រាជធានី​ដែល​មាន​របង​ព័ទ្ធ​ជុំវិញ​ដូចដែល​យើង​ ស្គាល់​ដោយ​សំណល់​បាក់បែក​សព្វថ្ងៃ​នេះ​ដែរ ។
យើង ​បាន​ឃើញ​ពី​ខាង​ដើម​ថា​ ព្រះពុទ្ធ​សាសនា​មាន​គេ​គោរព​បូជា​ហើយ​នៅ​ក្នុង​នគរ​ហ្វូណន​ចាប់​តាំង​ពី​ ពេល​ចាប់​ផ្ដើម​នៃ​រាជាណាចក្រ​នេះ​ម្ល៉េះ និង​ថា​ព្រះបាទ​កោណ្ឌញ្ញ​ជ័យវរ្ម័ន​ក៏​ទ្រង់​គោរព​សាសនា​នេះ​ដែរ ថ្វីបើ​ព្រះ​អង្គ​ជា​អ្នក​គោរព​បូជា​ព្រះ​សិវៈ (ព្រះ​អង្គ​បាន​ឱ្យ​គេ​កសាង​លិង្គ​១០០​ដាក់​ពាសពេញ​រាជធានី) ក៏​ដោយ ។ គឺ​ពុទ្ធសាសនិក​ម្នាក់​ឈ្មោះ សក្យនាគសេន មាន​ដើម​កំណើត​ហិណ្ឌូ ដែល​ព្រះ​អង្គ​ចាត់ជា​រាជទូត​ទៅ​គាល់​ស្ដេច​ចិន សុំ​ជំនួយ​ប្រឆាំង​ស្ដេច​ជ្រែករាជ្យ​នៅ​ចាម្ប៉ា (ជា​ខ្មែរ​ម្នាក់​ដែល​អាច​ជា​បុត្រ​ព្រះ​អង្គ​ផង)។

តាម ​ពិត​សាសនា​ទាំង​២​និកាយ​នេះ​អាច​នៅ​ជាមួយ​គ្នា​បាន ហើយ​គេ​តែងតែ​ឃើញ​រូប​ព្រះពុទ្ធ​នៅ​លាយឡំ​គ្នា​ជាមួយ​អាទិទេព​ខាង​ព្រហ្មញ្ញ ​សាសនា​នៅ​តាម​សាលា​សំណាក់​នានា​ដែល​អ្នកដំណើរ​ចូល​ស្នាក់​អាស្រ័យ​ ដែរ ។ បូជនីយេសក៍​ជាតិចិន​ម្នាក់​ឈ្មោះ យីស៊ីង ដែល​ធ្វើ​ដំណើរ​កាត់​បណ្ដា​រាជាណាចក្រ​នៅ​តាម​មាត់សមុទ្រ​ខាងត្បូង ពី​ឆ្នាំ​៦៧១​ដល់​៦៩៥ បាន​និយាយ​ថា «ធម៌​ព្រះពុទ្ធ​បាន​ចម្រុង​ចម្រើន និង​រីក​រាលដាល ស្រាប់តែ​មាន​ស្ដេច​កំណាច​មួយ​អង្គ​មក​បំបែកបំបាក់​បំផ្លាញ​អស់​ទៅ» (21) ។
ការ​បំបែក​បំបាក់​ ពុទ្ធសាសនិកជន​នេះ​ប្រហែលជា​កើត​មាននៅ​ក្រោម​រាជ្យ​ព្រះរាជា​ដែល​កាន់​ ព្រហ្មញ្ញ​សាសនា​ព្រះ​នាម​ស្រីឦសានៈ ព្រោះ​វា​ត្រូវ​នឹង​ពេល​ដែល​កើត​មាន​នូវ​ជំនឿ​ថ្មី​មួយ​គឺ​ការ​គោរព​បូជា​ ហរិហរៈ ជា​ការ​តំណាង​ព្រះ​សិវៈ និង​ព្រះ​វិស្ណុ​ក្រោម​ទម្រង់​ជា «សម្ភុ រួម​គ្នា​ក្នុង​រាង​កាយ​ព្រះ​ហរិ» ប៉ុន្ដែ ក៏​អាច​មាននៅ​ក្រោម​ព្រះរាជា​ដែល​សោយរាជ្យ​ត​ពី​ព្រះ​អង្គ គឺ​ព្រះបាទ​ជ័យវរ្ម័ន ដែល​សោយរាជ្យ​នៅ​រវាង​ឆ្នាំ​៦៦១ ។ មិន​មាន​សិលា​ចារឹក ឬ​រឿងព្រេង​និទាន​ណា​ដែល​បញ្ជាក់​អំពី​ការ​បំបែក​បំបាក់​ពុទ្ធ​សាសនិក​ជន​ នេះ​ទេ ក៏​ប៉ុន្ដែ ព្រះពុទ្ធ​សាសនា​បាន​ត្រូវ​បំផ្លិច​បំផ្លាញ​ខ្ទេចខ្ទី​ស្ទើរ​គ្មាន​ សល់ ។ យើង​នឹង​បាន​ឃើញ​តទៅ​ទៀត​ថា និកាយ​សាសនា​នេះ ក្រោយ​ពី​មាន​ជ័យ​ជម្នះ​លើ​ព្រហ្មញ្ញ​សាសនា​រួច​ហើយ មិន​ចេះ​តែ​ឈ្នះ​រហូត​ដោយ​គ្មាន​ការ​ប្រយុទ្ធ​នោះ​ទេ ហើយ​ថា​មាន​បរាជ័យ​ខ្លះៗ​ដែរ មុន​នឹង​ត្រូវ​បាន​ការ​ពារ​ដោយ​នាម៉ឺន​សព្វ​មុខមន្ដ្រី និង​ព្រះរាជា ហើយ​នៅ​ទី​បញ្ចប់​មាន​ស្ដេច​ជ្រែករាជ្យ​មួយ​អង្គ ប្រកាន់​យក​ជា​សាសនា​ជា​ផ្លូវការ​របស់​មហានគរ ។

៧-ជ័យវរ្ម័ន (៦៦៧ – …)
ព្រះរាជា​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ឦសានវរ្ម័ន គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​១ «អ្នក​ការពារ​ប្រកប​ដោយ​ជ័យជម្នះ» ។ ទ្រង់​ហាក់​ដូចជា​ព្រះរាជា​សន្ដិភាព​និយម​មួយ​អង្គ យកចិត្ដ​ទុកដាក់​ក្នុង​ការ​គ្រប់គ្រង​ប្រទេស និង​ថែរក្សា​ទឹកដី​ដែល​ព្រះរាជា​មុនៗ​ដណ្ដើម​បាន​ជា​ជាង​ការ​វាត​ទឹកដី​ជា​ បន្ដ​ទៀត ។ អ្វី​ដែល​គេ​បាន​ដឹង​ពី​ព្រះ​អង្គ គឺ​ទ្រង់​សោយរាជ្យ​ពី​ឆ្នាំ​៦៦៤ ដល់ ៦៦៧ ហើយ​សិលាចារឹក​បាន​និយាយ​ពី​ព្រះ​អង្គ​ថា «ជា​ស្ដេច​សិង្ហ​អបរាជ័យ បរិបូណ៌​ដោយ​កិត្ដិគុណ» និង​ថា «ព្រះ​អង្គ​ប៉ិន​ប្រសប់​ក្នុង​ការ​ការពារ​ពិភពលោក» ទ្រង់​មាន​ចក្ខុវិស័យ​ឈ្លាសវៃ ដែល​ធ្វើ​ឱ្យ​ព្រះ​អង្គ​ក្លាយជា​សហ​ស្រាស្កសៈ មាន​ន័យ​ថា «មាន​ព្រះ​នេត្រ​មួយ​ពាន់» ដែល​ជា​ព្រះ​នាម​មួយ​របស់​ព្រះ​ឥន្ទ្រាធិរាជ ។
ព្រះ ​អង្គ​មាន​បុត្រ​របស់​ព្រាហ្មទត្តៈ និង​សឹម្ហទេវៈ ដែល​ជាម​ន្ដ្រី​របស់​ព្រះរាជា​មុនៗ ជា​មន្ដ្រី​នៅ​ក្នុង​វាំង​ព្រះ​អង្គ ។ បុត្រ​របស់​ព្រាហ្មណ៍​ទី​មួយ​មាន​ឈ្មោះ​ថា សឹម្ហវីរៈ មាន​ន័យ​ថា​ជា «សត្វ​សិង្ហ​ព្រៃ​ពី​កំណើត​តែ​ជា​អ្នកប្រាជ្ញ​ដែល​បណ្ឌិត​ទាំង​ឡាយ​តាម​ចូល​រៀនសូត្រ» ធ្លាប់​ជា​មន្ដ្រី​របស់​ព្រះបាទ​ឦសានវរ្ម័ន​ហើយ​បន្ដ​មក​ធ្វើ​ជា​មន្ដ្រី​ របស់​ព្រះបាទ​ជ័យវរ្ម័ន​ទៀត ។ រីឯ​បុត្រ​របស់​ព្រាហ្មណ៍​ទី​២ មាន​ឈ្មោះ​ថា សឹម្ហទត្តៈ ជា​គ្រូពេទ្យ​របស់​ព្រះរាជា ។ ព្រាហ្មណ៍​នេះ «ចេះ​ចាំ​នូវ​អ្វី​ទាំងអស់​ដែល​គេ​អាច​ចេះ​ដឹង​បាន» ។ ព្រះរាជា​បាន​ប្រគល់​ព្រាហ្មណ៍​នេះ ថ្វាយ​ព្រះ​បិតុលា​ជា «ព្រះ​អនុជ​របស់​ព្រះ​មាតា មិន​បាន​សោយរាជ្យ​សម្បត្ដិ ក៏​ប៉ុន្ដែ​ទ្រង់​ប្រកប​ទៅ​ដោយ​ភោគទ្រព្យ​សក្ដិ​សម​ជា​ព្រះរាជា​មួយ​អង្គ» រួច​ក្រោយមក​ទ្រង់​បាន​តែងតាំង​ឱ្យ​ធ្វើ​ជា​អភិបាល​នៃ​អទ្យបុរៈ (ទីក្រុង​សម្បូរ​សប្បាយ) ។ អភិបាល​ក្រុង​នេះ​លុប​បំបាត់​ពន្ធ​អាករ​លើ​សួនច្បារ​ដំណាំ ជា​ការ​លុប​បំបាត់​ដ៏​ត្រឹមត្រូវ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្មសិទ្ធិករ​ទាំងឡាយ​ក្លាយ​ទៅ​ជា​មាន (22)។

(1) គឺ​ពួក​បះបោរ មិនមែន​តណ្ហា​ដូចដែល​អ្នកខ្លះ​បកប្រែ​នោះ​ទេ ។
(2) តាម​សិលាចារឹក​ភ្នំ​ហាន់ជ័យ ។
(3) សិលាចារឹក​អង្គជំនីក ។
(4) គឺ ​នៅ​សម័យ​នោះ​ហើយ​ដែល​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ឈប់​ហៅ​ប្រទេស​ដែល​ពួក​គេ​ តែង​ដាក់​ឈ្មោះ​ឱ្យ​ថា «ព្រះរាជាណាចក្រ​នៃ​មនុស្ស​ស្រាត» ថា​ជា ហ្វូណន ទៀត​ហើយៗ​បែរ​មក​ហៅ​ថា​ ប៉ូណន ​វិញ ។ លោក ពែលីយ៉ូ ក្នុង​សៀវភៅ​របស់​គាត់​ឈ្មោះ​ ហ្វូណន ត្រង់​ទំព័រ​ទី​២៨៤ បាន​និយាយ​ថា ខ្ញុំ​គិត​ថា «ព្រះរាជាណាចក្រ​នៃ​មនុស្ស​ស្រាត» នេះ មិនមែន​ជា​ឈ្មោះ​របស់​ស្រុក​ទេ គឺ​គ្រាន់តែ​ជា​ការ​ហៅ​ដោយ​ពួក​ចិន​ដែល​ភ្ញាក់ផ្អើល​នឹង​ឃើញ​អ្នកស្រុក​ គ្មាន​សម្លៀក​បំពាក់​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត​ចិន​ក៏​មាន​ហៅ​ស្រុក​ច្រើន​ទៀត​ដូច្នេះ​ដែរ ។ ទោះជា​យ៉ាងណា​ក្ដី ឈ្មោះ​ដែល​ចិន​ដាក់​ឱ្យ​កម្ពុជា​នា​ពេល​នោះ មិនមែន​ជា​ឈ្មោះ​ដែល​អ្នកស្រុក​ដាក់​ខ្លួនឯង​ទេ ទាំង​ឈ្មោះ​ចេនឡា​ទាំង​ឈ្មោះ​ហ្វូណន គឺ​អ្នកស្រុក​មិន​បាន​ស្គាល់​ដូច​គ្នា ។ មិន​មាន​ឯកសារ​បញ្ជាក់​ថា ឈ្មោះ​ទាំង​អស់​នេះ​បាន​ត្រូវ​គេ​ចង​ចាំ​នៅ​ក្នុង​ប្រពៃណី​របស់​ប្រទេស​ទេ ហើយ​ឈ្មោះ​នោះ​សោត​ទៀត​ក៏​គ្មាន​ប្រហាក់​ប្រហែល​អ្វី​សូម្បី​តែ​បន្ដិច​ទៅ​ នឹង​ពាក្យ​ខ្មែរ ឬ​ហិណ្ឌូ ឬ​ម៉ាឡេ ដែរ ។
(5) បាថ​ សិលាចារឹក​សំស្ក្រឹត​នៅ​ភូឡូខាន់​ ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​សាលា​បារាំង​ចុង​បូព៌ា ខែកក្កដា​-កញ្ញា ។ ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ពី​ឆ្នាំ​៥៨៩ ដល់ ៦១៨ ថ្វាយ​ព្រះ​នាម​ថា​ជា​ក្សត្រិយៈ​-ឆាលី-ដែល​តាម​ពិត​គឺ​ជា​វណ្ណៈ​របស់​ព្រះ​ អង្គ​ហើយ​បាន​និយាយ​ទៀត ថា​ព្រះ​នាម​ផ្ទាល់​ព្រះ​អង្គ​គឺ​ ឆេតូសឺណា ​គឺ​ ត្រសេន ក៏​ប៉ុន្ដែ​មិន​បាន​ប្រាប់​ព្រះ​អភិសេក​នាម​ទេ ។ ឯកសារ​បាន​និយាយ​ទៀត​ថា​ព្រះ​អង្គ​មាន​សញ្ជាតិ​ជា​គូឡុង ។ ពាក្យ គូឡុង នេះ​ភាសា​ម៉ាឡេ​ថា​ គួនលួន ​គឺ​សំដៅ​យក​ពួក​ម៉ាឡេ​នេះឯង ។​តែ​ខ្ញុំ​ឯកភាព​តាម​លោក​ អៃម៉ូនីញេ ថា ពាក្យ​គូឡុង​នេះ ជា​ការ​អាន​មិន​ច្បាស់​នូវ​ពាក្យ​ខ្មែរ​-ម៉ាឡេ​ថា ក្រុង មាន​ន័យ​ថា​រដ្ឋ​ ទីក្រុង​ រាជធានី តែ​ក៏​មាន​ន័យ​ថា​ស្ដេច​ផង​ដែរ ។ បើ​ដូច្នេះ សញ្ជាតិ​គូឡុង មាន​ន័យ​ថា សញ្ជាតិ​ជា​ស្ដេច ។
(6) សិលាចារឹក​អង្គជំនីក កម្រង​ក្បាល​ទី​១ ទំព័រ​៦៨​-៧០។
(7) ឦសានៈ ក៏​ជា​ឈ្មោះ​មួយ​របស់​ព្រះ​សិវៈ​ដែរ ។
(8) សិលាចារឹក​វត្ដ​ចក្រឹត កម្រង​ក្បាល​ទី​១ ទំព័រ​៤២ ។
(9) សិលាចារឹក​ស្វាយឆ្នូ កម្រង​ក្បាល​ទី​១ ទំព័រ​៤៦ ។
(10) ចក្រានបុរៈ​=​ទីក្រុង​នៃ​ទម្រ​ថាស ឬ​ទីក្រុង​របស់​ព្រះ​វិស្ណុ ប្រហែល​គឺ​ ជីក្រែង ។ អមោឃរបុរៈ​=​ទីក្រុង​របស់​អមឃៈ ដែល​ជា​ឈ្មោះ​មួយ​ទៀត​របស់​ព្រះ​សិវៈ មាន​ន័យ​ដែរ​ថា ដែល​កសាង​ឡើង​មិន​អត់​ប្រយោជន៍ ប្រហែល​គឺ​ បាត់ដំបង ។ ភឹមបុរៈ​=​ទីក្រុង​របស់​ភឹមៈ មាន​ន័យ​ថា ទីក្រុង​ចម្លែក ប្រហែលជា​ ភីម៉ៃ នៅ​លើ​ទន្លេ​សេមូន ។ សូម​អាន​សៀវភៅ​របស់​លោក អៃម៉ូនីញេ ដែល​មាន​ឈ្មោះ​ថា កម្ពុជា ក្បាល​ទី​២ ទំព័រ​១១៨ និង ៣០២។
តទៅ ​នេះ​គឺ​ជា​ឈ្មោះ​ទីក្រុង​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​សិលាចារឹក ៖ អគ្របុរៈ​=​ទីក្រុង​បវរ​ អទ្រិវ្យបុរៈ ឬ​វយធបុរៈ​=​ទីក្រុង​នៃ​ព្រានព្រៃ​ភ្នំ (អង្គរបុរី នៅ​ក្នុង​ព្រៃកប្បាស) អនិន្ទត្តបរុៈ​=​ទីក្រុង​មិន​ចេះ​ជិនឆ្អន់​ អទ្យបុរៈ​=​ទីក្រុង​សម្បូរ​សប្បាយ​ អមរទេវី​=​នៅ​ខាងជើង​ បណ្ឌុរង្គ​=​ផានរ៉ាង នៅ​ខាងត្បូង​ រនទ័យមទៈ​=​នៅ​ខាងលិច​ អវិតគ្រាមៈ​=​ទីក្រុង​ពពែ​ឥន្ទ្របុរៈ​=​ទីក្រុង​ព្រះឥន្ទ្រ​ ឧគ្របុរៈ​=​ទីក្រុង​នៃ​ឧគ្រៈ គឺ​ព្រះ​សិវៈ​ កម្ពុបុរី​=​ទីក្រុង​របស់​កម្ពុ គឺ​ប្រហែលជា​ឦសានបុរី​ យសោធបុរី ឬ ឥន្ទបត្ដ​=​អង្គរធំ​ អមោឃបុរៈ​=​ទីក្រុង​ដែល​សង់​ឡើង​មិន​អត់​ប្រយោជន៍ ឬ​ទីក្រុង​របស់​អមោឃៈ គឺ​ព្រះ​សិវៈ មិន​រសាត់អណ្ដែត​ ចក្រានកបុរៈ​=​ទីក្រុង​ទម្រ​ថាស គឺ​ជីក្រែង​ វរទគ្រាមៈ​=​ទីក្រុង​នៃ​ឧបការី​បុគ្គល​ ភឹមបុរៈ​=​ទីក្រុង​នៃ​អ្នក​គួរ​ឱ្យ​ខ្លាច គឺ​ព្រះ​សិវៈ​ រវយេឌ្របុរៈ​=ទីក្រុង​ពួក​ព្រាហ្មណ៍​ ទ្វីរទបុរៈ​=ទីក្រុង​ដំរី​គឺ​លង្វែក​ ទ្វនវីរបុរៈ​=ទីក្រុង​ស្រូវ​ ទ្វវបុរៈ​=ទីក្រុង​ចោរ ប្រហែល​តែ​មួយ​ជាមួយ ហវបុរៈ​=ទីក្រុង​នៃ​យញ្ញ​ នរវរនគរ​=​រាជធានី​អ្នកយាម​ នរេន្ទ្រគ្រាម​=ទីក្រុង​ព្រះ​អង្គម្ចាស់​ ភឹមបុរៈ​=ទីក្រុង​អស្ចារ្យ​ ភូវនគ្របុរៈ​ លិង្គបុរៈ​=ទីក្រុង​នៃ​លិង្គ​ ហរិបុរៈ​=ទីក្រុង​ព្រះ​វិស្ណុ​ វីរបុរៈ​ ហវបុរី​=ទីក្រុង​សួយសារអាករ​ សម្ភុបុរៈ​= ទីក្រុង​របស់​អ្នកប្រាជ្ញ ។
(11) រាជពង្សាវតារ​រាជវង្ស​ស្វ៊ៃ​ដែល​សោយរាជ្យ​ពី​ឆ្នាំ​៥៨៩​ដល់​៦១៨ ។​សូម​ អាន​សៀវភៅ​លោក​ ពែលីយ៉ូ ​ឈ្មោះ​នគរ​ហ្វូណន ទំព័រ​២៧២ និង​ទំនៀមទម្លាប់​ខ្មែរ ភាគ​២ ទំព័រ​១២៣ ។
(12) ទីក្រុង​មួយ​ដណ្ដើម​បាន​ពី​ស្ដេច​ពាល​មួយ​អង្គ​មាន​ឈ្មោះ​ថា​ ទម្របុរី​=​ទីក្រុង​ស្ពាន់ (សិលាចារឹក​វត្ដ​ចក្រឹត កម្រង​ក្បាល​ទី​១ ទំព័រ ៤២​-​៤៣ ទីក្រុង​មួយទៀត​ឈ្មោះ​ថា អធ្យបុរី​=​ទីក្រុង​អ្នកមាន (សិលាចារឹក​អង្គ​ជំនីក កម្រង​ក្បាល​ទី​១ ទំព័រ​៧១) ។
(13) គេ​អាច​កំណត់​ឃើញ​យ៉ាង​ច្បាស់​នូវ​ឈ្មោះ​ពិតប្រាកដ​របស់​ឋានៈ​នីមួយៗ ដែល​ចិន​អាន​បំភ្លៃ​ខុស​ជា​ខ្លាំង ដូច​ជា​ ផូតូតូទីង ត្រូវ​នឹង ពហុទេព ឬ​ពហុទេវៈ​ ចេម៉ាលីង ត្រូវ​នឹង យោមរាជ​ ឋានៈ​ទី​មួយ​សំដៅ​យក​មន្ដ្រី​ទទួល​បន្ទុក​ពន្ធ​អាករ​ ឋានៈ​ទី​២ សំដៅ​យក​មន្ដ្រី យុត្ដិធម៌ ។
(14) ពាក្យ​ថា សានប៉ាន ជា​ពាក្យ​ថ្មី​ដែល​ចិន​ហៅ​ ចាម្ប៉ា ។ តាម​ធម្មតា​ពាក្យ​លីនយី​របស់​ចិន​សំដៅ​យក​នគរ​ចាម្ប៉ា​ទាំងមូល តែ​ពេល​នេះ សានប៉ាន ប្រហែល​សំដៅ​យក​ចាម្ប៉ា​តាម​ឆ្នេរសមុទ្រ​កណ្ដាល រីឯ​លីនយី​សំដៅ​យក​ចាម្ប៉ា​តាម​ឆ្នេរ​សមុទ្រ​ខាងជើង ។
ឯកសារ ​ឈ្មោះ ត្សូហ្វ៊ូយន់ក្វៃ និយាយ​ថា នៅ​ឆ្នាំ​៦៤២ ស្ដេច​នគរ​លីនយី​បាន​បញ្ជូន​ទូត​ទៅ​គាល់​ស្ដេច​ចិន ដោយ​ទូល​ថា នគរ​លីនយី ត្រូវ​នគរ​ហ្វូណន​វាយប្រហារ និង​ស្នើ​សុំ​ជំនួយ​ពី​ស្ដេច​ចិន ។ សេចក្ដី​ត្រង់នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​វា​បញ្ជាក់​ពី​អរិភាព​រវាង​ហ្វូណន និង​លីនយី​នៅ​ពាក់កណ្ដាល​ទី​១​នៃ​សតវត្សរ៍​ទី​៧ ។ ខ្ញុំ​មិន​ដឹង​ថា តើ​នៅ​ឆ្នាំ​៦៤២ នោះ ស្ដេច​ឦសានវរ្ម័ន ដែល​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​៦១០ នៅ​សោយរាជ្យ​សម្បត្ដិ​នៅ​ឡើយ ឬ​ក៏​ព្រះបាទ​ជ័យវរ្ម័ន​បាន​ឡើង​គ្រងរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​ទៅ​ហើយ​ ទេ ។
(15) តាម​មើលទៅ​ពាក្យ​ ធន់ នៅ​ក្នុង​ឈ្មោះ​ប៊ិញធន់​សព្វថ្ងៃ ប្រហែល​ក្លាយ​មក​ពី​ ថូយន់ ​តាម​ចិន​ហៅ​នេះ​ឯង ។
(16) គេ​បាន​ឃើញ​ពី​ខាងលើ​ថា​គេ​កោរសក់​ក្នុង​ឱកាស​នេះ ។ អាច​ថា​គេ​បកប្រែ​ច្រឡំ ឬ​មួយ​ក៏​ថា​ទំនៀម​នេះ​មាន​បន្ដ​បន្ទាប់​គ្នា​ដូច្នេះ ចំពោះ​ប្រជាជន​មាន​សញ្ជាតិ​២​ផ្សេង​គ្នា ។ ជាក់ស្ដែង ពួក​ខ្មែរ​កោរសក់​នៅ​ពេល​កាន់ទុក្ខ រីឯ​ពួក​ព្នង​វិញ គេ​លែង​សក់​មិន​បួង​ទេ គឺ​ទុក​សក់​ឱ្យ​គ្មាន​សណ្ដាប់​ធ្នាប់ និង​មិន​យកចិត្ដ​ទុកដាក់​ក្នុង​ការ​ថែទាំ​ខ្លួនឯង​ទេ ដូច​ដែល​ពួក​ជ្វីហ្វ​ប្រកាន់​យក​ពី​មុន​ដែរ ។
(17) សព្វ​ថ្ងៃនេះ​ពួក​ពុទ្ធសាសនិកជន​និយាយ​ថា «ទុក​សាកសព​ឱ្យ​ជា​ចំណី​សត្វ​លើ​ផែនដី និង​ក្នុង​អាកាស» ដូច​ដែល​ព្រះ​ពោធិសត្វ​មួយ​ព្រះ​អង្គ​បាន​ធ្វើ​ទាន​ខ្លួន​ព្រះ​អង្គ​ឱ្យ​ សត្វ​ស៊ី​ ក៏​ប៉ុន្ដែ​ជួនកាល​គេ​និយាយ​តាម​ទំនៀម​ព្រហ្មញ្ញ​សាសនា​ថា «ដាក់​ទាន​សាច់​របស់​ខ្លួន​ថ្វាយ​ខ្យល់​ ព្រះពាយ ។ល ។»
(18) យើង​បាន​ឃើញ​ពី​ខាងលើ​ហើយ​ថា​គេ​បាន​បញ្ជា​ឱ្យ​ប្រុសៗ​ស្លៀក​ប៉ឹង ដូច​គ្នា​នឹង​កានម៉ាន ឬ​អាវទ្រនាប់​ស្រីៗ ។
(19) ភស្ដុ ​តាង​នៃ​ហេតុការណ៍​ស្ថិត​នៅ​លើ​ត្រង់​ថា មាន​ឯកសារ​មួយ​មាន​ឈ្មោះ​ថា «អភិប្រាយ​ស្ដី​ពី​ពួក​អនារ្យជន» ដែល​ពួក​ចិន​សរសេរ​ប៉ុន្មាន​សតវត្សរ៍​ក្រោយមក គឺ​នៅ​សតវត្សរ៍​ទី​១២ តែ​ដកស្រង់​ព័ត៌មាន​ចេញពី​អ្នកនិពន្ធ​មុនៗ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ដឹង​ អំពី​កម្ពុជា​បាន​រៀបរាប់​ថា អ្នកស្រុក​មិន​ដើរ​លែង​ខ្លួន​ទទេ​នោះ​ទេ​គឺ​ស្លៀក​សម្លៀក​បំពាក់​ខ្លីៗ និង​មាន​ខ្សែក្រវាត់​ធ្វើ​ពី​ក្រណាត់ ។​ប៉ុន្ដែ នៅ​តាម​បណ្ដា​ស្រុក​ចំណុះ​ដែល​នៅ​ឆ្ងាយ​ពី​រាជធានី មាន​អ្នកស្រុក​នៅ​លែងខ្លួន​ទទេ ហើយ​សើច​ចំអក​ឱ្យ​អ្នក​ណា​ដែល​ស្លៀក​សម្លៀក​បំពាក់ ។ ព័ត៌មាន​នេះ​ដែល​មាន​តាំងពី​សតវត្សរ៍​ទី​១២​មក​ម្ល៉េះ បើ​ផ្គូ​ជាមួយ​ព័ត៌មាន​ដែល​មាន​នៅ​សតវត្សរ៍​ទី​៧ បញ្ជាក់​ឱ្យ​យើង​ដឹង​ថា អ្នកស្រុក​ដែល​រស់នៅ​ជិត​ទីក្រុង ទីប្រជុំជន​ធំៗ ចាប់ផ្ដើម​ស្លៀក​សម្លៀក​បំពាក់​ជា​បណ្ដើរៗ ។ អ្នក​ដែល​មិន​ស្លៀក​សម្លៀក​បំពាក់​មាន​តែ​នៅ​ទី​ឆ្ងាយៗ ក្នុង​បណ្ដា​វិប្រជា​ចំណុះ​ផ្សេងៗ ។ រឿង​នេះ​គ្មាន​អ្វី​ធ្វើ​ឱ្យ​យើង​ងឿងឆ្ងល់​នោះ​ទេ ព្រោះ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក៏​នៅ​មាន​ប្រជារាស្ដ្រ​ដែល​ស្លៀក​ប៉ឹង​នៅឡើយ​នៅ​កម្ពុជា ហើយ​ក៏​មាន​អ្នកខ្លះ ដូច​ជា​ពួក​ព្នង ស្ទៀង និង​ស្អូច ដែល​រស់នៅ​វាល​រេញ​ជាដើម នៅ​ដើរ​លែងខ្លួន​ទទេ​ផង​ដែរ​កាលពី​មួយ​សតវត្សរ៍​មុន​នេះ ។
(20) ឈេនឈីង នេះ​ជា​ឈ្មោះ​រាជធានី​របស់​នគរ​ចាម្ប៉ា​កាលពី​សតវត្សរ៍​ទី​១១ ហើយ​ក៏​ប្រហែល​ជាដើម​កំណើត​របស់​ពាក្យ កូសាំងស៊ីន ដែល​គេ​ប្រើ​សម្រាប់​ហៅ​អាណ្ណាម​រហូត​មក​ទល់​សតវត្សរ៍​មុន​នេះ ។
(21) តាម​លោក ពែលីយ៉ូ ក្នុង​សៀវភៅ​ឈ្មោះ នគរ​ហ្វូណន ទំព័រ​២៨៤ ។
(22) សិលាចារឹក​វត្ដ​ព្រៃវ័ល្ល និង​អង្គជំនីក កម្រង​ទី​១ ទំព័រ​៦០ និង​៦៩ ។