Showing posts sorted by relevance for query ជ័យជេដ្ឋាទី២. Sort by date Show all posts
Showing posts sorted by relevance for query ជ័យជេដ្ឋាទី២. Sort by date Show all posts

Wednesday, March 20, 2024

សម័យកាល ប្រវត្តិសាស្រ្តខ្មែរ

កម្រងប្រវត្តិសាស្រ្ត ខ្មែរ រៀបរៀង ឌីជីថល ដោយ លោក បឿន ចាន់ប៊ន- បរិញ្ញាប័ត្រ អក្សរសាស្រ្ត មនុស្សសាស្រ្ត Bachelor of Humanitarianism and Social Science ឯកទេស ភូមិសាស្រ្ត Geography Science  និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ Master of Business Administration 

  1. សម័យកាល មុន នគរភ្នំ 👉 👉 👉
  2. សម័យកាល អាណាចក្រភ្នំ នគរភ្នំ 👉 👉 👉
  3. សម័យកាល ចេនឡា 👉 👉 👉
  4. សម័យកាល មហាអង្គរ 👉 👉 👉
  5. សម័យកាល ចតុមុខ 👉 👉 👉
  6. សម័យកាល លង្វែក 👉 👉 👉
  7. សម័យកាល ឧត្តុង 👉 👉 👉
  8. សម័យកាល ភ្នំពេញ- បច្ចុប្បន្ន 👉 👉 👉
អំពី វប្បធម៍អាសុះ ឆ្នាំទី ៦០០ មុនគ្រឹស្តិសករាជ្យ

ដើមកំណើតវប្បធម៍ចាម

វប្បធម៍ខ្មែរ មន  ឬ អរិយធម៍ខ្មែរ មន


ច្រលំប្រវត្តិសាស្រ្តខ្មែរ៖ ដល់ពេលនេះ ខ្ញុំរកមិនឃើញមាន ភស្តុតាងថា ពូជ ខ្មែរ មកពី ឥណ្ឌាទេ ដោយសារ ឆ្នាំ ១០០០០ មុនគ្រឹស្តិរាជ ក្តី គឺ មាន រដ្ឋ ឥណ្ឌា និង រដ្ឋចិន នៅលើ ឧបទ្វីបម៉ាឡេ ចំណែក ខ្មែរ រស់នៅលើ ឧបទ្វីប អូកែវ ។ ដោយសារ ចិន ឥណ្ឌា ឃ្លានពាន នគរភ្នំពេក ដូច្នេះ នគរភ្នំ ( ហ្វូណន) វាយគ្រប់គ្រង រដ្ឋ ឥណ្ឌា និង រដ្ឋ ចិន បញ្ជូលជា រដ្ឋ ហ្វូណន។ នេះ មានន័យថា ឥណ្ឌា គឺចេញពី ទឹកដី ថៃ សព្វថ្ងៃ មិនមែន ឥណ្ឌា មកពី ទ្វីបឥណ្ឌា។ ប្រវត្តិវិទូខ្មែរ បារាំង មួយចំនួន ដែលមាន និន្នាការ ឥណ្ឌានិយម បានផ្សាយដោយ ខ្មែរ មកពី ឥណ្ឌា ដើម្បីឥណ្ឌាទាញថា អង្គរវត្តជារបស់ ឥណ្ឌា។ ចំណែក បារាំង ដៀលខ្មែរថាពួក ភ្លើល្ងង់ខ្លៅ ខ្ជិល មិនចេះធ្វើអី្វទេ ដែល អង្គរវត្ត​កសាងដោយពួក អារីយាង គឺ ពួកបារាំង កាត់ឥណ្ឌា !។ សរុបរួម ខ្មែរមានកំណើតលើ ឧបទ្វីប អូរកែវ និង ឧបទ្វីប ម៉ាឡេ ដែល អូរកែវ ក្លាយជា រដ្ឋ អូរកែវ រដ្ឋ មហាឬស្សីកែវ ក្លាយជា ខេត្ត ឬស្សីកែវ និង ក្លាយជា ភ្នំពេញសព្វថ្ងៃនេះ។ សូមបងប្អូនខ្មែរយើង ឈប់ច្រឡំថា ខ្មែរមកពី ឥណ្ឌា ឬ មកពី មធុរៈ ឬ មកពី អារីយាង...
ផែនទី អាណាចក្រភ្នំ ឆ្នាំទី ២៤៧ នៃ គ្រឹស្តសករាជ ( ជំលោះ វប្បធម៍ បាសាក់ និង វប្បធម៍ អូរកែវ/ វប្បធម៍អាសុះនៃ​អាណាចក្រ ចម្ប៉ា)

ផែនទី អាណាចក្រភ្នំ ឆ្នាំទី ២៤៧ នៃ គ្រឹស្តសករាជ ( ជំលោះ វប្បធម៍ បាសាក់ និង វប្បធម៍ អូរកែវ/ វប្បធម៍អាសុះនៃ​អាណាចក្រ ចម្ប៉ា) 

ផែនទី អាណាចក្រភ្នំ ឆ្នាំទី ២៤៧ នៃ គ្រឹស្តសករាជ ( ជំលោះ វប្បធម៍ បាសាក់ និង វប្បធម៍ អូរកែវ/ វប្បធម៍អាសុះនៃ​អាណាចក្រ ចម្ប៉ា) 


ផែនទី សម័យរដ្ឋ ៤ មាន រាជធានីរៀងៗខ្លួន នៃ សម័យមហានគរ -សន្តិសុខនៅកម្ពុជា៖ ការបះបោរមានសន្ទុះខ្លាំងឆ្នាំនេះ គឺការប្រកូតប្រជែងដណ្តើមឧកញ៉ារវាងបក្ស ១ ទៅ បក្ស ១។ បក្សណាមាន ឧកញ៉ាច្រើនគាំទ្រ បក្សនោះឈ្នះ។ នៅសម័យអង្គរ គេឃើញមាន រដ្ឋ ០៤ ដែលមាន ក្រុង ឬ រាជធានីរៀងខ្លួនៗ ។ ចតុរដ្ឋទាំងនេះ ប្រកួតប្រជែងគ្នា បែងចែកជា យោធភូមិភាគ ដូចជា ចក្រីទិសខាងជើង ចក្រីទិសខាងត្បូង ខាងលិច និង ខាងកើត ខាងណាខ្លាំងផ្នែកយោធា សេដ្ឋកិច្ច នឹងបានឡើងជា ស្តេចនៃ មហាអង្គរ តែលទ្ធផលចុងក្រោយ ខ្មែរយើងធ្លាក់ដល់កម្រិត សម័យ ចតុមុខ ដែលមាន ៤ អាណាចក្រដដែលដូចសម័យអង្គរ។ ដូច្នេះ ដើម្បីប្រឆាំងការបះបោរសម័យនេះ គេត្រូវ គ្រប់គ្រងឲ្យបានជាដាច់ខាត ទោះជាតម្លៃណាក៍ដោយ កុំឲ្យបក្សប្រឆាំង មានឧកញ៉ាស្មើរចំនួន ឬ លើចំនួន ​ឬ ច្រើនហួស Lost Control ជៀសវាង តុល្យភាពកម្លាំង តុល្យភាពឧកញ៉ា ។
ផែនទី រាជវាំង្គអាណាចក្រខ្មែរបុរាណ និង ស្តេចត្រាញ់ អប្បគមន៍ទឹកដី
បន្លាស់ប្តូររាជធានីខែ្មរ ២៧ កន្លែង ចាប់តាំងពីដើមសតវត្សរ៍មកដល់បច្ចុប្បន្ន ខ្មែរយើងតែងតែបានផ្លាស់ប្ដូររាជធានីជាញឹកញាប់ ដែលជាហេតុធ្វើឱ្យមាន ការផ្លាស់ប្ដូរយុទ្ធសាស្ត្រនយោបាយដឹកនាំប្រទេសជាញឹកញាប់ផងដែរ។ ការផ្លាស់ប្ដូរនេះ អាចបណ្ដាលមកពីស្ថានភាពទីតាំងភូមិសាស្ត្រ អាកាសធាតុ ឥទ្ធិពលសាសនា សង្គ្រាម ឬបំណងរបស់ព្រះមហាក្សត្ ។ល។ រដែលជាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ព្រះមហាក្សត្រជំនាន់នោះ។ តាមឯកសារ និងសំណៅសិលាចារឹក បានបង្ហាញថា ទីតាំងនៃរាជធានីរបស់ខ្មែរយើងចាប់ពីសតវត្សរ៍ទី១ រហូតមកដល់បច្ចុប្បន្ន មានចំនួន ២៧ កន្លែង ដូចខាងក្រោម៖




ផែនទី រាជវាំង្គអាណាចក្រខ្មែរបុរាណ និង ស្តេចត្រាញ់ អប្បគមន៍ទឹកដី

ផែនទី រាជវាំង្គអាណាចក្រខ្មែរបុរាណ និង ស្តេចត្រាញ់ អប្បគមន៍ទឹកដី
  1. ១. រាជធានី វ្យាធបុរៈ ស្ថិនៅទីរួមស្រុកអង្គរបុរី ខេត្តតាកែវ ចាប់ពីសតវត្សទី១ មកដល់សតវត្សទី៦នៃគ្រិស្តសករាជ រជ្ជកាលអាណាចក្រហ្វូណន់ ដែលរាប់ពីព្រះបាទ ហ៊ុនទៀន មកដល់ព្រះបាទរុទ្រវរ្ម័ន។
  2. ២. រាជធានីស្រេស្ឋបុរៈ ស្ថិតនៅចំប៉ាសាក់ ប្រទេសលាវបច្ចប្បន្ន រាជធានីតាំងនៅកាលពីចុងសតវត្សទី៦-៧ រជ្ជកាលអាណាចក្រភ្នំ និងក្សត្រចេនឡាដីគោក។
  3. ៣. រាជធានីនរវរនគរ ឬណាហ្វូណា មិនទាន់ច្បាស់នៅទីណានៅឡើយ តែសិលាចារឹកថា ជារាជធីនី នៃចេនឡាទឹក។
  4. ៤. រាជធានីភវបុរៈ ត្រង់ម្ដុំអំពិលរលំ ខេត្តកំពង់ធំ ចុងសតវត្សទី៦ រជ្ជកាលព្រះបាទភវរ្ម័នទី១ ឆ្នាំ៥៩៨។
  5. ៥. រាជធានីឥសានបុរៈ ប្រាសាទសំបូរព្រៃគុហ៍ ខេត្តកំពង់ធំ ដើមសតវត្សទី៧ រជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ឆ្នាំ៦១៦-៦៣៥។
  6. ៦. រាជធានីសិវបុរៈ ត្រង់ប្រាសាទបាយ៉ង់កោរ គិរីវង្ស ខេត្តតាកែវ សតវត្សទី៧ រជ្ជកាលព្រះបាទភវរ្ម័នទី២ ឆ្នាំ៦៣៩។
  7. ៧. អនិន្ទិតបុរៈ មិនស្គាល់ទីតាំងច្បាស់លាស់ ដើមសតវត្សទី៨ រជ្ជកាលស្ដេចចេនឡាទឹកលិច។
  8. ៨. រាជធានីសម្ភុបុរៈ នៅត្រើយខាងឆ្វេងទន្លេមេគង្គ គឺម្តុំវត្តសរសរ១០០ ស្រុកសំបូរ ក្នុងខេត្តក្រចេះ សតវត្សទី៨ រជ្ជកាលស្តេចបុក្ករាក្យក្សត្រ ចេនឡាទឹកលិចមានដើមកំណើតចេញពីរាជធានីអនិន្ទិតបុរៈ។
  9. ៩. រាជធានីឥន្ទ្របុរៈ ត្រង់បន្ទាយព្រៃនគរ ខេត្តកំពង់ចាម សតវត្សទី៨ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
  10. ១០. រាជធានីគុទិស្វរៈ ត្រង់ម្ដុំប្រាសាទបន្ទាយក្ដី ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
  11. ១១. រាជធានីហរិហរាល័យ រលួស ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
  12. ១២. រាជធានីអមរេន្ទ្របុរៈ ត្រង់ប្រាសាទអកយំ បារាយណ៍ខាងលិច ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះ បាទជ័យវរ្ម័នទី២។
  13. ១៣. រាជធានីមហេន្ទ្របព៌ត ភ្នំគូលែន ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
  14. ១៤. រាជធានីយសោធបុរៈ រាជធានីអង្គរទី១ ត្រង់ប្រាសាទភ្នំបាខែង ខេត្តសៀមរាប ចុងសតវត្សទី៩រជ្ជកាលព្រះ បាទយសោវរ្ម័នទី១ ឆ្នាំ៨៨៩-៩០០។
  15. ១៥. រាជធានីកោះកេរ្ត៍ ប្រាសាទកោះកេរ្ត៍ ខេត្តព្រះវិហារ សតវត្សទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៤។
  16. ១៦. ជយេន្ទ្រគិរី ត្រង់ប្រាសាទតាកែវ ខេត្តសៀមរាប សតវត្សទី១០ រជ្ជកាលព្រះបាទ​ជ័យវរ្ម័នទី៥ឆ្នាំ៩៦៨-១០០១។
  17. ១៧. រាជធានីអង្គរទី២ ប្រាសាទបាពួនខេត្តសៀមរាប ពាក់កណ្ដាលសតវត្សទី១១ រជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ ឆ្នាំ១០៥០-១០៦៦។
  18. ១៨. រាជធានី មហីធរបុរៈ ត្រង់វាលទំនាបទន្លេមូល ចុងសតវត្សទី១១ រជ្ជកាលព្រះបាទ​ជ័យវរ្ម័នទី៦។
  19. ១៩. រាជធានីអង្គរទី៣ ត្រង់ប្រាសាទបាយ័ន ខេត្តសៀមរាប ចុងសតវត្សទី១២ ដើមសតវត្សទី១៣ រជ្ជកាលព្រះ បាទជ័យវរ្ម័នទី៧។
  20. ២០. រាជធានីទួលបាសាន ខេត្តកំពង់ចាម ឆ្នាំ១៤៣១ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត។ នៅរាជព្រះបាទ សុគន្ធបទ បានប្តូរឈ្មោះទៅជា រាជធានីស្រីសឈរ និងក្រោយមកទៀត បានប្តូរឈ្មោះមកជា ស្រុកស្រីសន្ធរ រហូតដល់បច្ចុប្បន្ន។
  21. ២១. រាជធានីចតុមុខ សតវត្សទី១៥ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត។
  22. ២២. រាជធានីស្រឡប់ពិជ័យព្រៃនគរ ខេត្តកំពង់ចាម ដើមសតវត្សទី១៦ រជ្ជកាលស្តេចកន ឬព្រះបាទ ស្រីជេដ្ឋា ធិរាជរាមាធិបតី។ (ស្តេច កាន់សាសនា ឥស្លាម)
  23. ២៣. រាធានីលង្វែក ខេត្តកំពង់ឆ្នាំង សតវត្សទី១៦ រជ្ជកាលព្រះបាទច័ន្ទរាជា ឬអង្គច័ន្ទទី១។
  24. ២៤. រាជធានីស្លាកែត ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌។ ចំណែកាឯលោក អាដេម៉ារ ឡឺគ្លែរ ថានៅវត្តកោះស្លា ខេត្តកំពត ឯណោះទេ។
  25. ២៥. រាជធានីល្វាឯម ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌។
  26. ២៦. រាជធានីឧដុង្គមានជ័យ ខេត្តកណ្តាល នៅខាងជើងភ្នំព្រះរាជទ្រព្យ តែក្រោយមកនៅម្តុំវាំងចាស់ក្នុងខេត្ត កំពង់ស្ពឺ សតវត្សទី១៧រជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ឆ្នាំ១៦១៨-១៦២៨ ព្រះអង្គដួង ព្រះនរោត្តម។
  27. ២៧. រាជធានីភ្នំពេញ ក្នុងរជ្ជកាល ព្រះបាទនរោត្តម ក្នុងសតវត្សរ៍ទី ១៩ បន្ទាប់ពីរាជធានីឧដុង្គមក ត្រូវបានត្រឡប់មកសាងសង់ ជាលើកទី២ នៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៨៦៥ ហើយឋិតឋេរមកដល់សព្វថ្ងៃ៕
សម័យមុនព្រះមហាក្សត្រខ្មែរ មានតួនាទីសំខាន់ក្នុងការដឹកនាំប្រទេស ពីព្រោះព្រះអង្គសុទ្ធតែដើរតួនាទីជាប្រមុខរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេស។ តើអ្នកទាំងអស់គ្នាមានដឹងទេថា តើប្រទេសកម្ពុជាមានព្រះមហាក្សត្រប៉ុន្មានព្រះអង្គ? មានព្រះនាមអ្វីខ្លះ? ដឹកនាំប្រទេសពីឆ្នាំណាដល់ឆ្នាំ? ក្នុងខ្សែរាជវង្សណាខ្លះ? តោះអានទាំងអស់គ្នា៖
  1. ១ ហ៊ុនទៀន ឬកៅណ្ឌិន្យទី១ ស.វទី១ ព្រាហ្មណ៍ឥណ្ឌា
  2. ២ ហ៊ុនប៉ាន់ហួង ? បុត្រាហ៊ុនទៀន
  3. ៣ ប៉ានប៉ាន ៣ ឆ្នាំ បុត្រាហ៊ុនប៉ាន់ហួង
  4. ៤ ហ្វាន់ចេម៉ាន់ (ស្រីមារៈ) ?-២២៥ មេទ័ពរបស់ប៉ានប៉ាន
  5. ៥ តិន ចេង ? បុត្រាហ្វាន់ចេម៉ាន់
  6. ៦ ហ្វាន់ឆាន ? ក្មួយហ្វាន់ចេម៉ាន់
  7. ៧ ហ្វាន់ចាន់ (ឆាង) ? បុត្រាហ្វាន់ចេម៉ាន់
  8. ៨ ហ្វាន់ស៊ីយុន ?-២៨៩ មេទ័ព
  9. ៩ ចាន់ហ្វាន់ ? ?
  10. ១០ ទៀនឈូឆានតាន ៣៥៧-? រាជ្យវង្សឥណ្ឌា
  11. ១១ កៅណ្ឌិន្យទី ២ ឬកៅឆេយូ ? ព្រាហ្មណ៍ឥណ្ឌា
  12. ១២ ស្រីឥន្ទ្រវរ្ម័ន ឬស្រេស្ទរវ្ម័ន ? ?
  13. ១៣ កៅណ្ឌិន្យជ័យវរ្ម័ន (ចោយេប៉ាម៉ោ) ៤៧០-៥១៤ ?
  14. ១៤ រុទ្រវរ្ម័ន (លីវតោប៉ាម៉ោ) ៥១៤-៥៣៩ បុត្រាកៅណ្ឌិន្យជ័យវរ្ម័ន
  15. ១៥ ភវវរ្ម័នទី ១ ៥៥០-៦០០ បុត្រាវីរវរ្ម័ន ជាចៅរុទ្រវរ្ម័ន
  16. ១៦ មហិន្ទ្រវរ្ម័នទី ១ (ចិត្រសេន) ៦០០-៦១៥ ប្អូនជីដូនមួយភវវរ្ម័នទី ១
  17. ១៧ ឥសានវរ្ម័នទី ១ ៦១៥-៦៣៥ បុត្រាមហិន្ទ្រវរ្ម័ន
  18. ១៨ ភវវ្ម័នទី ២ ៦៣៩-៦៥៥ ?
  19. ១៩ ជ័យវរ្ម័នទី ១ ៦៥៥-៦៨១ បុត្រាភវរ្ម័នទី ២
  20. ២០ ជ័យទេវី ?-៧១៣ បុត្រីជ័យវរ្ម័នទី ១
  21. ២១ ជ័យវរ្ម័នទី ២ ៨០២-៨៥០ ជាប់រាជ្យវង្សបុស្តរាក្យ
  22. ២២ ជ័យវរ្ម័នទី ៣ ៨៥០-៨៧៧ បុត្រាជ័យវរ្ម័នទី ២
  23. ២៣ ឥន្រ្ទវរ្ម័នទី ១ ៨៧៧-៨៨៩ ប្អូនជីដូនមួយជ័យវរ្ម័នទី ៣
  24. ២៤ យសោវរ្ម័នទី ១ ៨៨៩-៩០០ បុត្រាឥន្ទ្រវរ្ម័នទី ១
  25. ២៥ ហស៌វរ្ម័នទី ១ ៩០០-៩២២ បុត្រាយសោវរ្ម័នទី ១
  26. ២៦ ឥសានវរ្ម័នទី ២ ៩២២-៩២៨ បុត្រាយសោវរ្ម័នទី ១
  27. ២៧ ជ័យវរ្ម័នទី ៤ ៩២៨-៩៤២ ប្អូនថ្លៃយសោវរ្ម័នទី ១
  28. ២៨ ហស៌វរ្ម័នទី ២ ៩៤២-៩៤៤ បុត្រាជ័យវរ្ម័នទី ៤
  29. ២៩ រាជេន្រ្ទវរ្ម័នទី ២ ៩៤៤-៩៦៨ ក្មួយយសោវរ្ម័នទី ១
  30. ៣០ ជ័យវរ្ម័នទី ៥ ៩៦៨-១០០១ បុត្រារាជាន្ទ្រវរ្ម័នទី ២
  31. ៣១ ឧទយាទិត្យវរ្ម័នទី ១ ១០០១-១០០២ ក្មួយជ័យវរ្ម័នទី ៥
  32. ៣២ ជ័យវីរវរ្ម័ន ១០០២-១០០៦ ?
  33. ៣៣ សូរ្យវរ្ម័នទី ១ ១០១០-១០៥០ ញាតិខាងមាតាឥន្ទ្រវរ្ម័នទី ១
  34. ៣៤ ឧទយាទិត្យវរ្ម័នទី ២ ១០៥០-១០៦៦ បុត្រាសូរ្យវរ្ម័នទី ១
  35. ៣៥ ហស៌វរ្ម័នទី ៣ ១០៦៦-១០៨០ បុត្រាសូរ្យវរ្ម័នទី ១
  36. ៣៦ នឬបតីន្ទ្រវរ្ម័ន ១០៨០-១១១៣ ?
  37. ៣៧ ជ័យវរ្ម័នទី ៦ ១០៨០-១១០៧ រាជវង្សមហីនធបុរៈ
  38. ៣៨ ធរណីន្ទ្រវរ្ម័នទី ១ ១១០៧-១១១៣ ព្រះរាមជ័យវរ្ម័នទី ៦
  39. ៣៩ សូរ្យវរ្ម័នទី ២ ១១១៣-១១៥០ ចៅធរណីន្ទ្រវរ្ម័នទី ១
  40. ៤០ ធរណីន្រ្ទវរ្ម័នទី ២ ១១៥០-១១៦០ បងជីដូនមួយសូរ្យវរ្ម័នទី ២
  41. ៤១ យសោវរ្ម័នទី ២ ១១៦០-១១៦៥ ?
  42. ៤២ ត្រីភូរនាទិត្យវរ្ម័ន ១១៦៥-១១៧៧ មន្ត្រីជាន់ខ្ពស់
  43. ៤៣ ជ័យវរ្ម័នទី ៧ ១១៨១-១២១៨ បុត្រាធរណីន្ទ្រវរ្ម័នទី ២
  44. ៤៤ ឥន្រ្ទវរ្ម័នទី ២ ១២១៨-១២៤៣ បុត្រាជ័យវរ្ម័នទី ៧
  45. ៤៥ ជ័យវរ្ម័នទី ៨ ១២៤៣-១២៤៣ ?
  46. ៤៦ ស្រីឥន្ទ្រវរ្ម័ន ឬឥន្ទ្រវរ្ម័នទី ៣ ១២៩៥-១៣០៧ រាជសុណិសារជ័យវរ្ម័នទី ៨
  47. ៤៧ ស្រីន្ទ្រជ័យវរ្ម័ន ឬឥន្ទ្រវរ្ម័នទី ៤ ១៣០៧-១៣២៧ ជាប់ញាតិវង្សជ័យវរ្ម័នទី ៨
  48. ៤៨ ជ័យវរ្ម័នទី ៩ ១៣២៧-១៣៣៦ ?
  49. ៤៩ ត្រសក់ផ្អែម ឬនាយជ័យ ១៣៣៦-១៣៤០ រាជសុណិសារជ័យវរ្ម័នទី ៩
  50. ៥០ និព្វានបទ ១៣៤០-១៣៤៦ បុត្រាត្រសក់ផ្អែម
  51. ៥១ សិទ្ធានរាជា ១៣៤៦-១៣៤៧ បុត្រានិព្វានបទ
  52. ៥២ លំពង្សរាជា ១៣៤៧-១៣៥១ បុត្រានិព្វានបទ
  53. ៥៣ ស្រីសុរិយោវង្សទី ១ ១៣៥៧-១៣៦៦ បុត្រានិព្វានបទ
  54. ៥៤ បរមរាមា ១៣៦៦-១៣៧៣ បុត្រាលំពង្សរាជា
  55. ៥៥ ធម្មាសោករាជា ១៣៧៣-១៣៩៤ បុត្រាលំពង្សរាជា
  56. ៥៦ ស្រីសុរិយោវង្សទី ២ ១៤០១-១៤១៧ បុត្រាស្រីសុយិយោទ័យ
  57. ៥៧ បរមសុខា ១៤១៧-១៤២០ ញាតិវង្សស្រីសុរិយោវង្សទី ២
  58. ៥៨ ពញាយ៉ាត ១៤២១-១៤៦៣ បុត្រាស្រីសុរិយោវង្សទី ២
  59. ៥៩ នារាយណ៍រាជា ១៤៦៣-១៤៦៩ បុត្រាពញាយ៉ាត
  60. ៦០ ស្រីរាជា ១៤៦៩-១៤៨៥ បុត្រាពញាយ៉ាត
  61. ៦១ ធម្មរាជា ១៤៨៥-១៥០៤ បុត្រាពញាយ៉ាត
  62. ៦២ ស្រីសុគន្ធបទ ១៥០៤-១៥១២ បុត្រាធម្មរាជា
  63. ៦៣ ស្តេចកន ១៥១២-១៥១៦  ក្រុងកំពង់ចាម ស្តេចកាន់សាសនា ឥស្លាម
  64. ៦៤ ចន្ទរាជា ១៥១៦-១៥៦៦ អនុជពៅស្រីសុគន្ធបទ
  65. ៦៥ បរមរាជាទី ៤ ឬបរមេន្ទរាជា ១៥៦៦-១៥៧៦ បុត្រាចន្ទរាជា
  66. ៦៦ សត្ថាទី ១ ឬបរមរាជាទី ៥ ១៥៧៦-១៥៨៦ បុត្រាបរមរាជាទី ៤
  67. ៦៧ ជ័យជេដ្ឋាទី ១ ១៥៨៦-១៥៩៣ បុត្រាសត្ថាទី ១  ការបង្កើតសង្កាត់ ម៉ាឡេ  ឆ្នាំ ១៥៩០ ពួកពាណិជ្ជករម៉ូស្លីម ចូលមករកស៊ីធ្វើជំនួញនៅកម្ពុជា។ សង្កាត់មួយនៅ លង្វែកជាសង្កាត់ម៉ាឡេ។
  68. ៦៨ រាមាជើងព្រៃ ១៥៩៤-១៥៩៦ ? រដ្ឋាភិបាល ចាម ជួយ រដ្ឋាភិបាល ម៉ាឡេស៊ី ធ្វើសង្រ្គាម
  69. ៦៩ ពញាតន់ ឬបរមរាជាទី ៦ ១៥៩៦-១៥៩៩ បុត្រាសត្ថាទី ១
  70. ៧០ ពញាអន ឬបរមរាជាទី ៧ ១៥៩៦-១៦០០ បុត្រាសត្ថាទី ១
  71. ៧១ ពញាញោម ឬសម្តេចកែវហ៊្វា ១៦០០-១៦០៣ បុត្រាសត្ថាទី ១
  72. ៧២ ស្រីសុរិយោពណ៌ ១៦០៣-១៦១៨ បុត្រាបរមរាជា
  73. ៧៣ ជ័យជេដ្ឋាទី ២ ឬជ័យជេស្តា ១៦១៨-១៦២៨ បុត្រាស្រីសុរិយោពណ៌
  74. ៧៤ ស្រីធម្មរាជាទី ២ ឬចៅពញាតូ ១៦២៩-១៦៣៤ បុត្រាជ័យជេដ្ឋាទី ២ កំណើតភាសា ម៉ាឡេ ក្នុងសង្គមខ្មែរ​ ដូចជា កំពង់ចាម កំពង់ធំ កំពង់សោម កំពង់សៀម
  75. ៧៥ អង្គទងរាជា ឬចៅពញានូ ១៦៣៥-១៦៣៩ បុត្រាជ័យជេដ្ឋាទី ២
  76. ៧៦ អង្គនន់ ឬបទុមរាជាទី ១ ១៦៣៩-១៦៤១ បុត្រាឧទ័យរាជា
  77. ៧៧ រាមាធិបតីទី ១ ឬពញាចន្ទ ១៦៤២-១៦៥៩ បុត្រាជ័យជេដ្ឋាទី ២ ឆ្នាំ ១៦៤២ ស្តេច ពញ្ញា ច័ន្ទ ធ្វើគត់ព្រះបិតាខ្លួនឯង ដណ្តើមរាជ ដោយមានជំនួញពី ពួក ម៉ាឡេ ឥទ្ធិពលម៉ាឡេឡើងដល់កំពូល ដោយស្តេចនេះ ប្តូរសាសនាទៅជា​ អ៊ីប្រាហ៊ីម ។
  78. ឆ្នាំ ១៦៤៣ និង ១៦៤៤ ស្តេច អ៊ីប្រាហ៊ីមធ្វើសង្រ្គាមជាមួយ ឥណ្ឌា ហូឡង់ ដោយសម្លាប់ពួក ហូឡង់ ១៥៦ នាក់ ចាប់រស់បាន ៥០នាក់ និង របួស ៨០ នាក់ ចំណែកកង័ទ័ពខ្មែរ ជាង ១០០០ នាក់ ស្លាប់។
  79. ឆ្នាំ ១៦២៧ នៅនគរ ពោធិរាមា ស្តេចចាម និង ប្រជាជនចាម មានការឈ្លោះគ្នារវាង សាសនាហិណ្ឌី និង ម៉ូស្ឡិម ស្តេចមួយអង្គកាន់សាសនាឥស្លាម តែបានរៀបអផិសេកជាមួយ មហេសី កាន់ ហិណ្ឌូសាសនា។
  80. ឆ្នាំ ១៦៥០ ទ័ពខ្មែរ មានជំនួញពី កងទ័ពវៀតណាម បានសម្លាប់ ស្តេច អ៊ីប្រាហ៊ីម នៅគ្រុង វ៉េ
  81. ៧៨ អង្គសូរ ១៦៥៩-១៦៧២ បុត្រាឧទ័យរាជា ឆ្នាំ ១៦៥៩ ពួកអ្នកគាំទ្រ ស្តេច អ៊ីប្រាហ៊ីម ងើបបេះបោរ តែត្រូវបានបង្រ្កាបវិញ ដែលមានប្រមាណ ៣០០០ នាក់ជាខ្មែរ និង ចាម ជាង ៧០០ នាក់ ភៀស ទៅប្រទេសសៀម។
  82. ឆ្នាំ ១៦៦០ ដល់ ១៦៩២ ស្តេច ពោធិសួត្រ/ ពោធិសុទ្ធ ជាស្តេចទីមួយ កាន់សាសនាឥស្លាម
  83. ៧៩ ស្រីជ័យជេដ្ឋា ឬបទុមរាជា ១៦៧២-១៦៧៣ បុត្រាអង្គនន់ទី ១
  84. ៨០ កែវហ៊្វាអង្គជី ១៦៧៣-១៦៧៥ បុត្រាអង្គសូរ
  85. ៨១ ជ័យជេដ្ឋាទី ៣អង្គស៊ូ (១) ១៦៧៥-១៦៨៨ បុត្រាអង្គសូរ
  86. ៨២ អ្នកម្នាងទៃ ១៦៨៨ មាតាអង្គស៊ូ
  87. ៨៣ ជ័យជេដ្ឋាទី ៣ អង្គស៊ូ (២) ១៦៨៨-១៦៩៥ បុត្រាអង្គសូរ
  88. ៨៤ រាមាធិបតីទី ២អង្គយ៉ង ១៦៩៥-១៦៩៦ បុត្រាអង្គជី
  89. ៨៥ ជ័យជេដ្ឋាទី ៣ អង្គស៊ូ (៣) ១៦៩៦-១៦៩៩ បុត្រាអង្គសូរ
  90. ៨៦ កែវហ៊្វាអង្គអិម (១) ១៦៩៩-១៧០០ បុត្រាអង្គនន់ទី
  91. ៨៧ ជ័យជេដ្ឋាទី ៣ អង្គស៊ូ (៤) ១៧០០-១៧០២ បុត្រាអង្គសូរ
  92. ៨៨ ធម្មរាជាទី ៣ (១) ១៧០២-១៧០៣ បុត្រាអង្គស៊ូ
  93. ៨៩ ជ័យជេដ្ឋាទី ៣ អង្គស៊ូ (៥) ១៧០៣-១៧០៦ បុត្រាអង្គសូរ
  94. ៩០ ធម្មរាជាទី ៣ (២) ១៧០៦-១៧០៩ បុត្រាអង្គស៊ូ
  95. ៩១ កែវហ៊្វាអង្គអិម (២) ១៧០៩-១៧២២ បុត្រាអង្គនន់ទី ១
  96. ៩២ សត្ថាទី ២ អង្គជី (១) ១៧២២-១៧២៩ បុត្រាកែវហ៊្វាអង្គអិម
  97. ៩៣ កែវហ៊្វាអង្គអិម (៣) ១៧២៩ (៧ ខែ) បុត្រាអង្គនន់ទី ១
  98. ៩៤ សត្ថាទី ២ អង្គជី (២) ១៧២៩-១៧៣៧ បុត្រាកែវហ៊្វាអង្គអិម
  99. ៩៥ ធម្មរាជាទី ៣ (៣) ១៧៣៨-១៧៤៧ បុត្រាអង្គស៊ូ
  100. ៩៦ ធម្មរាជាទី ៤ អង្គអិម ១៧៤៧ បុត្រាធម្មរាជាទី ៣
  101. ៩៧ រាមាធិបតីទី ៣ អង្គទង (១) ១៧៤៧-១៧៤៨ បុត្រាអង្គយ៉ង
  102. ៩៨ សត្ថាទី ២ អង្គជី (៣) ១៧៤៩ បុត្រាកកែវហ៊្វាអង្គអិម
  103. ៩៩ ស្រីជ័យជេដ្ឋាអង្គសួន ១៧៤៩-១៧៥៥ បុត្រាធម្មរាជាទី ៤
  104. ១០០ រាមាធិបតីអង្គទង (២) ១៧៥៦-១៧៥៧ បុត្រាអង្គយ៉ង
  105. ១០១ នរាយណ៍រាជាទី ២ អង្គតន់ ១៧៥៨-១៧៧៥ បុត្រាអង្គទង
  106. ១០២ បរមរាជាអង្គនន់ ១៧៧៥-១៧៧៩ បុត្រាអង្គសួន
  107. ១០៣ នារាយណ៍រាជាទី ៣ អង្គអេង ១៧៧៩-១៧៩៦ បុត្រាអង្គអិម
  108. ១០៤ ចៅហ៊្វាប៉ុក ១៧៩៦-១៨០៥ មន្ត្រី
  109. ១០៥ ឧទ័យរាជាអង្គចន្ទ ១៨០៦-១៨៣៤ បុត្រាអង្គអេង
  110. ១០៦ ក្សត្រីអង្គម៉ី ១៨៣៤-១៨៤០ បុត្រីអង្គចន្ទ
  111. ១០៧ ហិរក្សរាមាធិបតីអង្គឌួង ១៨៤១-១៨៦០ បុត្រាអង្គអេង
  112. ១០៨ នរោត្តម ១៨៦០-១៩០៤ បុត្រាអង្គឌួង
  113. ១០៩ ស៊ីសុវត្ថិ ១៩០៤-១៩២៧ បុត្រាអង្គឌួង
  114. ១១០ ស៊ីសុវត្ថិមុនីវង្ស ១៩២៧-១៩៤១ បុត្រាស៊ីសុវត្ថិ
  115. ១១១ នរោត្តមសីហនុ ១៩៤១-១៩៥៥ បុត្រាសុរាម្រឹត
  116. ១១២ សុរាម្រឹត ១៩៥៥-១៩៦០ បុត្រាសុធារតន៍
  117. ១១៣ កុសមៈនារីរតន៍ ១៩៦០-១៩៧០ បុត្រីស៊ីសុវត្ថិមុនីវង្ស
  118. ១១៤ នរោត្តមសីហនុ (២) ១៩៩៣-២០០៤ បុត្រាសុរាម្រឹត
  119. ១១៥ នរោត្តមសីហមុនី ២០០៤-បច្ចុប្បន្ន បុត្រានរោត្តមសីហនុ
ព្រះនាមក្សត្រខ្មែរ  រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃ ការគ្រប់គ្រងប្រទេស ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖

* សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស)
1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១)
2. កៅណ្ឌិន្យ(៦៨)
3. មិនស្គាល់ព្រះនាម (សតវត្សទី២)
4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២)
5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣)
6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥)
7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥)
8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០)
9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧)
10. មិនស្គាល់ព្រះនាម(សតវត្សទី៣)
11. មិនស្គាល់ព្រះនាមចិនហៅតៀនជូចាន់តាន(សតវត្សទី៤)
12. មិនស្គាល់ព្រះនាម(សតវត្សទី៤)
13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ(? ៤៣៤)
14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥)
15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល
16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល
17. កៅណ្ឌិន្យជ័យវរ្ម័ន(៤៨៤ -៥១៤)
18. រុទ្រវរ្ម័ន(៥១៤- ៥៥០)

* សម័យចេនឡា(៥៥០- ៨០២ គស)

1. ស្រីភវវរ្ម័នទី១(៥៥០- ៦០០)
2. ស្រីមហេន្រ្ទវរ្ម័ន៦០០ -៦១៦)
3. អីសានវរ្ម័នទី១(៦១៦- ៦៣៥)
4. ស្រីភវវរ្ម័នទី២(៦៣៩ -៦៥៧)
5. ជ័យវរ្ម័នទី១ ឆ្នាំ ៦៥៧- ៦៨១)  💋
6. ព្រះនាងជ័យវតី(៦៨១- ៧១៣)
7. ចេនឡាចែកជាពីរ
*ចេនឡាដីគោក(ចេនឡាខាងជើង)ចេនឡាទឹកលិច (ចេនឡាខាងត្បូង) (៧០៦- ៨០២) ការឈ្លានពានរបស់ជ្វា (៧៧៤ -៨០២)

* សម័យអង្គរ(៨០២ -១៤៣១ គស)
1. ជ័យវរ្ម័នទី២ (៨០២- ៨៥០)   💋
2. ជ័យវរ្ម័នទី៣(៨៥០- ៨៧៧)  💋
3. អិន្រ្ទវរ្ម័នទី១(៨៧៧ -៨៨៩)
4. យសោវរ្ម័នទី១(៨៨៩- ៩០០)
5. ហសវរ្ម័នទី១(៩០០- ៩២៥)
6. អីសានវរ្ម័ន២(៩២៥ -៩២៨)
7. ជ័យវរ្ម័នទី៤(៩២៨- ៩៤១) 💋
8. សហវរ្ម័នទី២(៩៤១ -៩៤៥)
9. រាជេន្រ្ទវរ្ម័នទី២(៩៤៥ -៩៦៨)
10. ជ័យវរ្ម័នទី៥ (៩៦៨ -១០០១) 💋
11. ឧទយាទិត្យវរ្ម័នទី១(១០០២)
12. ជ័យវីរវរ្ម័ន (១០០២- ១០០៦)
13. សុរិយាវរ្ម័នទី១(១០០៦- ១០៥០)
14. ឧទយាទិត្យវរ្ម័នទី២(១០៥០- ១០៦៦)
15. ហសវរ្ម័នទី៣(១០៦៦- ១០៨០)
16. នរិន្រ្ទវរ្ម័ន(១០៨០- ១១១៣)
17. ជ័យវរ្ម័នទី៦ (១០៨០- ១១០៧) 💋
18. ធរណិន្រ្ទវរ្ម័នទី១(១១០៧- ១១១៣)
19. សុរិយវរ្ម័នទី២(១១១៣- ១១៥០)
20. ធរណិន្រ្ទវរ្ម័នទី២(១១៥០ -១១៥៦)
21. យសោវរ្ម័នទី២(១១៥៦- ១១៦៥)
22. Tribhuvanidyavarman(1165 -1177)
23. ការឈ្លានពានរបស់ចាម(១១៧៧ -១១៨១)
24. ជ័យវរ្ម័ន ទី៧ (១១៨១- ១២១៨) 💋
25. អិន្រ្ទវរ្ម័នទី២(១២១៨- ១២៤៣)
26. ជ័យវរ្ម័នទី៨(១២៤៣- ១២៩៥)
27. អិន្រ្ទវរ្ម័នទី៣(១៣៩៥ -១៣០៧)
28. ស្រីជ័យវរ្ម័ន(១៣០៧ -១៣២៧)
29. ជ័យវរ្ម័នទី៩(១៣២៧- ១៣៣៦)
30. ត្រសក់ផ្អែម(១៣៣៦ -១៣៤០)
31. និព្វានបទ(១៣៤០ -១៣៤៦)
32. លំពង្សរាជា(១៣៤៦ -១៣៥១)
33. សុរិយាវង្ស(១៣៥១- ១៣៦៣)
34. បរមរាជាទី១(១៣៦៣- ១៣៧៣)
35. ធម្មាសោក(១៣៧៣ -១៣៩៣)
36. បរមរាជាទី២(១៣៩៣ -១៤៦៣)
1. បរមរាជាទី២
2. នារាយណ៍រាជាទី(១១៤៦៣-១៤៦៩)
3. ស្រីរាជា(១៤៦៩-១៤៧៥)
4. ស្រីសុរិយាទ័យ(១៤៧៥-១៤៨៥)
5. ធម្មោរាជាទី១(១៤៨៥-១៥០៤)
6. ស្រីសុគន្ធបទ(១៥០៤-១៥១២)
7. ស្រីជ័យជេដ្ឋាធិរាជ្យ(១៥១២-១៥២៥)
8. សង្គ្រាមស៊ីវិល៖សង្គ្រាមរវាងពញាច័ន្ទ និងស្ដេចកន ១៥១៦-១៥២៥ ស្តេចកាន់សាសនា ឥស្លាម
1. បរមរាជាទី៣(១៥១៦-១៥៦៦)
2. បរមរាជាទី៤(១៥៦៦-១៥៧៦)
3. បរមរាជាទី៥(១៥៧៦-១៥៨៦)
4. ជ័យជេដ្ឋាទី១(១៥៨៦-១៥៩៣)
5. ការឈ្លានពានរបស់សៀម៖ ១៥៩៣ (៣ខែ)
6. រាមាជើងព្រៃ(១៥៩៤-១៥៩៦)
7. បរមរាជាទី៦(១៥៩៦-១៥៩៩)
8. បរមរាជាទី៧(១៥៩៩-១៦០០)
9. កែវហ្វ៊ាទី១(១៦០០-១៦០៣)
10. បរមរាជាទី៨(១៦០៣-១៦១៨)

* សម័យឧត្ដុង(១៦២០ ១៨៦៣ គស) មានការខុសប្កែកគ្នា ក្នុងការកត់ត្រាប្រវត្តិសាស្រ្ត ឬ ជាសញ្ញា នៃការ បែងចែងទឹកដី ដោយសារ រាជវាំង្គ ឧត្តុង្គ ស្ថិតក្រោមអំណាច សៀម  រាជវាំង្គ ឧត្តុង្គ ស្ថិតក្រោមអំណាច សៀម ចម្បារ និង យួន ដែល រជ្ជកាល រយៈពេល ២៤០ ឆ្នាំ ដែលមានស្តេចសោយរាជ្យ ៣៧ អង្គ ស្មើរ ៨ ឆ្នាំ/អង្គ
1. ជ័យជេដ្ឋាទី២(១៦១៨-១៦២៨)
2. ធម្មោរាជាទី២(១៦២៩-១៦៣៤)
3. អង្គទងរាជា(១៦៣៥-១៦៣៩)
4. បទុមរាជា(១៦៣៩-១៦៤១)
5. រាមាធិបតីទី១(១៦៤១-១៦៥៩)
6. បរមរាជាទី៩ (១៦៥៩-១៦៧២)
7. ជ័យជេដ្ឋាទី២(១៦៧២-១៦៧៣)
8. កែហ្វ៊ាទី២(1973- 1975)
9. ជ័យជេដ្ឋាទី៦(១៦៧៥-១៦៩៥)
10. រាមាធិបតីទី២(១៦៩៥-១៦៩៦)
11. ជ័យជេដ្ឋាទី៦(១៦៩៦-១៦៩៩)
12. កែវហ្វ៊ាទី៣(១៦៩៩-១៧០០)
13. ជ័យជេដ្ឋាទី៦(១៧០០-១៧០២)
14. ធម្មោរាជាទី៣(១៧០២-១៧០៣)
15. ជ័យជេដ្ឋាទី៦(១៧០៣-១៧០៦)
16. ធម្មោរាជាទី៣(១៧០៦-១៧០៩)
17. កែវហ្វ៊ាទី៣(១៧១០-១៧២២)
18. សត្ថាទី២(១៧២២-១៧២៩)
19. សត្ថាទី២(១៧៤៩)
20. រាមាធិបតីទី៣(១៧៤៧-១៧៤៨)
21. ធម្មោរាជាទី៤(១៧៤៨)
22. ជ័យជេដ្ឋាទី៥(១៧៤៩-១៧៥៥)
23. រាមាធិបតីទី៣(១៧៥៦-១៧៥៧)
24. នារាយណ៍រាជាទី២(១៧៥៨-១៧៧៥)
25. រាមរាជា(១៧៧៥-១៧៧៩)
26. នារាយណ៍រាជាទី៣(១៧៧៩-១៧៩៦)
27. ឧទ័យរាជា(១៧៩៦-១៨៣៤)
28. ក្សត្រីអង្គមី(១៨៣៤-១៨៤០)
29. ស្រីសុរិយោពណ៌(១៨៤០-១៨៥៩)

ព្រះរាជាសោយរាជ្យនៅសម័យឧដុង្គ(១៦២០-១៨៦៣)

  1. ០១ ជ័យជេដ្ឋាទី២ ជ័យជេដ្ឋា ១៦១៩-១៦២៧ ព្រះបាទជ័យជេដ្ឋាទី២ បានឡើងសោយរាជ្យនៅរាជវាំងល្វាឯម ក្នុងព្រះជន្ម ៣៤ វស្សា។ ព្រះអង្គមានមហេសីនាមអង្គចូវជាបុត្រីស្ដេចយួន។ នៅឆ្នាំ ១៦២០ ព្រះអង្គបានលើករាជធានីពីល្វាឯមមកឧដុង្គ។ 
  2. ០២ ឧទ័យរាជាទី១ ឧទ័យ ១៦២៧-១៦៤២
  3. ០៣ ធម្មរាជាទី២ រឺ រាជសំភារ ពញាតូ ១៦២៧-១៦៣២
  4. ០៤ អង្គទងរាជា ពញានូរ ១៦៣២-១៦៤០
  5. ០៥ បទុមរាជាទី១ អង្គនន់ទី១ ១៦៤០-១៦៤២
  6. ០៦ រាមាធិបតីទី២ ពញាចន្ទ រឺ អង្គចន្ទទី២ ១៦៤២-១៦៥៨
  7. ០៧ បរមរាជាទី៨ អង្គសូរទី១ ១៦៥៩-១៦៧២
  8. ០៨ រាមាធិបតីទី៣ អង្គតន់ទី១ ១៦៦៤-១៦៧៤
  9. ០៨ បទុមរាជាទី២ ស្រីជ័យជេដ្ឋទី១ ១៦៧២-១៦៧៣
  10. ១០ កែវហ៊្វាទី២ អង្គជីទី១ ១៦៧៣-១៦៧៧
  11. ១១ បទុមរាជាទី៣ អង្គនន់ទី២ ១៦៧៤-១៦៩១
  12. ១២១ ជ័យជេដ្ឋាទី៣ (រាជ្យទី១) អង្គសូរទី២ ១៦៧៧-១៦៩៥
  13. ១៣ អ្នកម្នាងទៃ ទៃ ១៦៨៨ (៣ខែ)
  14. ១៤ រាមាធិបតីទី៤ អង្គយ៉ង ១៦៩៥-១៦៩៦
  15. ១៥ ជ័យជេដ្ឋាទី៣ (រាជ្យទី២) អង្គសូរទី២ ១៦៩៦-១៧០០
  16. ១៦ កែវហ៊្វាទី៣ (រាជ្យទី១) អង្គឥមទី១ ១៧០០-១៧០១
  17. ១៧ ជ័យជេដ្ឋាទី៣ (រាជ្យទី៣) អង្គសូរទី២ ១៧០១-១៧០២
  18. ១៨ ធម្មរាជាទី៣ (រាជ្យទី១) ជ័យជេដ្ឋាទី៤ ១៧០២-១៧០៤
  19. ១៩ ជ័យជេដ្ឋាទី៣ (រាជ្យទី៤) អង្គសូរទី២ ១៧០៤-១៧០៧
  20. ២០ ធម្មរាជាទី៣ (រាជ្យទី២) ជ័យជេដ្ឋាទី៤ ១៧០៧-១៧១៤
  21. ២១ កែវហ៊្វាទី៣ (រាជ្យទី២) អង្គឥមទី១ ១៧១៤-១៧២២
  22. ២២ សត្ថាទី២ (រាជ្យទី១) អង្គជីទី២ ១៧២២-១៧២៩
  23. ២៣ កែវហ៊្វាទី៣ (រាជ្យទី៣) អង្គឥមទី១ ១៧២៩ (៧ខែ)
  24. ២៤ បរមរាជាទី១០ (រាជ្យទី២) អង្គជីទី២ ១៧២៩-១៧៣៨
  25. ២៥ ធម្មរាជាទី៣ (រាជ្យទី៣) ជ័យជេដ្ឋាទី៤ ១៧៣៨-១៧៤៧
  26. ២៦ ស្រីធម្មរាជា អង្គឥមទី២ ១៧៤៧-១៧៤៨
  27. ២៧ រាមាធិបតីទី៥ (រាជ្យទី១) អង្គទង ១៧៤៨-១៧៤៩
  28. ២៨ ស្រីជ័យជេដ្ឋទី២ អង្គស្ងួន ១៧៤៩-១៧៥៥
  29. ២៩ រាមាធិបតីទី៥ (រាជ្យទី២) អង្គទង ១៧៥៦-១៧៥៧
  30. ៣០ នារាយណ៍រាជាទី២ ឧទ័យរាជាទី២ រឺ អង្គតន់ទី២ ១៧៥៨-១៧៧៥
  31. ៣១ រាមាធិបតីទី៦ អង្គនន់ទី៣ ១៧៧៥-១៧៧៩
  32. ៣២ នារាយណ៍រាជាទី៣ អង្គអេង ១៧៧៩-១៧៩៦
  33. អន្តររជ្ជកាល: ១៧៩៦-១៨០៥
  34. ៣៣ ចៅហ៊្វាប៉ុក ១៧៩៦-១៨០៥
  35. ៣៤ ឧទ័យរាជាទី៣ អង្គចន្ទទី៣ រឺ ឧទ័យរាជា ១៨០៦-១៨៣៤
  36. ៣៥ អង្គម៉ី អង្គម៉ី ១៨៣៤-១៨៤៧
  37. ៣៦ ហរិរក្សរាមាឥស្សរាធិបតី អង្គឌួង ១៨៤៨-១៨៦០ 

* សម័យអាណានិគមបារាំង(១៨៦៣ ១៩៥៣ គស) ភ្នំពេញ
1. នរោត្ដម(១៨៥៩-១៩០៤)
2. ស៊ីសុវត្តិ(១៩០៤-១៩២៧)
3. ស៊ីសុវត្តិមុនីវង្ស(១៩២៧-១៩៤១)
4. នរោត្ដមសីហនុ(១៩៤១-១៩៥៥)
5. នរោត្ដមសុរាម្រឹត(១៩៥៥-១៩៦០)

ទំព័រនេះ រៀបរាប់សង្ខេបជា ផែនទី ភូមិសាស្រ្តនយោបាយ នៃ ចក្រភពខ្មែរ ចក្រភពចម្ប៉ា ជាពិសស ដូចមានខាងក្រោម៖

Champa Wars សង្រ្គាម អាណាចក្រចម្ប៉ាជាមួយ ចិន
Sino–Cham wars សង្រ្គាម អាណាចក្រចម្ប៉ាជាមួយ ចិន
  1. First Sino–Cham war (248)
  2. Second Sino–Cham War (445–446)
  3. Third Sino–Cham war (605)
ផែនទី ស្ថានភាពចម្ប៉ា ឆ្នាំ ១៩២ ជាឆ្នាំចាប់ផ្តើម បង្កើតរដ្ឋផ្លូវការ

ផែនទី ស្ថានភាពចម្ប៉ា ឆ្នាំ ២៤៨ សង្រ្គាម ចិន ចម្ប៉ា លើកទី ១

ផែនទី ស្ថានភាពចម្ប៉ា ឆ្នាំ ៤៤៥-៤៤៦ សង្រ្គាម ចិន ចម្ប៉ា លើកទី ២

ផែនទី ស្ថានភាពចម្ប៉ា ឆ្នាំ ៦០៥ សង្រ្គាម ចិន ចម្ប៉ា លើកទី ៣

ផែនទី ស្ថានភាព នគរភ្នំ ឆ្នាំ ២៤៧

ផែនទី ស្ថានភាព ចេនឡា ឆ្នាំ ៥៥០

ផែនទី ស្ថានភាព នគរភ្នំ ឆ្នាំ ៥៦៤

ផែនទី ស្ថានភាព នគរភ្នំ ឆ្នាំ ៦១៤

ផែនទី ស្ថានភាព នគរភ្នំ និង ចេនឡា ត្រូវ ប្រវត្តិវិទូ ថៃ និង ចាម ខិតខំសរសេរបង្វែរ ឲ្យ ឃើញថា កម្ពុជា ឬ ជនជាតិខ្មែរ ជា ជនចំណូលស្រុកថ្មី មកពី ឥណ្ឌា ! ដូចឃើញក្នុងផែនទីស្រាប់ ដែលតាមពិតទៅ វប្បធម៍ចម្ប៉ា គឺជា វប្បធម៍ឥណ្ឌា ដែលខុសពី វប្បធម៍ អូរកែវ វប្បធម៍ខ្មែរ មន។

Khmer–Cham wars សង្រ្គាម អាណាចក្រចម្ប៉ាជាមួយ ខ្មែរ
  1. Khmer–Cham warsKauthara (950)
  2. Northern Champa (1074–1080)
  3. Suryavarman II's wars (1128–1150)
  4. Angkor (1177)
  5. Khmer occupation (1190–1220)
ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៦៥៧ រជ្ជកាល ជ័យវរ័ន្មទី ១

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៦៨១ រជ្ជកាល ជ័យវរ័ន្មទី ១


ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៨០២ រជ្ជកាល ជ័យវរ័ន្មទី ២

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៨៥០ រជ្ជកាល ជ័យវរ័ន្មទី ២

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៨៧៧ រជ្ជកាល ជ័យវរ័ន្មទី ៣

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៩២៨ រជ្ជកាល ជ័យវរ័ន្មទី ៤

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៩៣២

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៩៤១ រជ្ជកាល ជ័យវរ័ន្មទី ៤

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៩៥០ សង្រ្គាម ខ្មែរ ចាម


ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ៩៦៨ រជ្ជកាល ជ័យវរ័ន្មទី ៥

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១០០១ រជ្ជកាល ជ័យវរ័ន្មទី ៥

ផែនទី ភូមិសាស្រ្ត សង្រ្គាម ខ្មែរ ចាម ឆ្នាំ ១០៧៤ ដល់ ១០៨០

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១០៨០ រជ្ជកាល ជ័យវរ័ន្មទី ៦

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១១០៧ រជ្ជកាល ជ័យវរ័ន្មទី ៦

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១១២៨ រជ្ជកាល ជ័យវរ័ន្មទី ៦

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១១៧៧ រជ្ជកាល ជ័យវរ័ន្មទី ៧

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១១៧៧ រជ្ជកាល ជ័យវរ័ន្មទី ៧

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១១៧៧ រជ្ជកាល ជ័យវរ័ន្មទី ៧

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១១៧៧ រជ្ជកាល ជ័យវរ័ន្មទី ៧

បើ​មើល​ឱ្យ​លម្អិត ​លើស​ពី​ធម្មតា​បន្តិច យើង​នឹង​ឃើញ​កងទ័ព និង​មេទ័ព​មួយ​ចំនួន​មាន​ឯកសណ្ឋាន​ខុស​ពី​កងទ័ព​ខ្មែរ បម្រើ​ការ​នៅ​ខាង​ទ័ព​ខ្មែរ ។ កងទ័ព​នោះ​គឺជា​កងទ័ព​ចិន​ដែល​មក​ជួយ​ច្បាំង​ខ្មែរ​ក្នុង​ចម្បាំង​នឹង​នគរ​ចាម ។

ហេតុ​អ្វី​មាន​វត្តមាន​ទ័ព​ចិន​មក​ជួយ​ខ្មែរ​នៅ​ពេល​នោះ ?
លោក​អុ​ឹ​ម សុខ​រិ​ទ្ធី អ្នក​ស្រាវជ្រាវ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ពន្យល់​ថា នា​សតវត្ស​ទី​១២ ​រាជវង្ស​សុង ដែល​គ្រប់គ្រង​នគរ​ចិន ត្រូវ​ដួលរ​លំដោយ​កងទ័ព​សេះ​របស់​ម៉ុង​ហ្គោ​លី ។ កងទ័ព​ចិន​ដែល​នៅ​តំបន់ ឆ្ងាយ​ៗ​បាន​បែកខ្ញែក​គ្នា រត់គេច​ពី​ចម្បាំង​ចាញ់ ។

ទ័ព​ខ្លះ​ក៏​ចេញ​ដើរ​ច្បាំង ដើម្បី​បន្ត​ជីវភាព​រស់នៅ​ទៀត ។ ទេសកាល​នេះ​ហើយ ដែល​នាំ​ឱ្យ​មាន​ជា​ទ័ព​ស៊ីឈ្នួល​នៅ​តាម​ប្រទេស​ខ្លះ មាននៅ​ប្រទេស​ខ្មែរ​ជាដើម ។ ក្រុម​កងទ័ព​ស៊ីឈ្នួល​ចិន​មួយ​ក្រុម​បាន​ធ្វើ​ចម្បាំង​ជួយ​ខ្មែរ​តទល់​នឹង​ទ័ព​ចាម​ផង​ដែរ ។

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១១៨១ រជ្ជកាល ជ័យវរ័ន្មទី ៧

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១២១៨ រជ្ជកាល ជ័យវរ័ន្មទី ៧

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១២២០ រជ្ជកាល ជ័យវរ័ន្មទី ៧

ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១២២០ រជ្ជកាល ជ័យវរ័ន្មទី ៧
ផែនទី ស្ថានការណ៍ ចម្ប៉ា ខ្មែរ ឆ្នាំ ១២២០ រជ្ជកាល ជ័យវរ័ន្មទី ៧

Vietnam–Cham wars សង្រ្គាម អាណាចក្រចម្ប៉ាជាមួយ វៀតណាម
  1. Cham–Vietnamese War (982)
  2. Cham–Vietnamese War (1021)
  3. Cham–Vietnamese War (1026)
  4. Cham–Vietnamese War (1044)
  5. Cham–Vietnamese War (1103–1104)
  6. Cham–Vietnamese War (1069)
  7. Cham–Vietnamese War (1074)
  8. Cham–Vietnamese War (1103–1104)
  9. Đại Việt–Khmer War (1123–1150)
  10. Cham–Vietnamese War (1150)
  11. Cham–Vietnamese War (1252)
  12. Cham–Vietnamese War (1312)
  13. Cham–Vietnamese War (1318)
  14. Cham–Vietnamese War (1326)
  15. Cham–Vietnamese War (1353)
  16. Cham–Vietnamese War (1367–1390)
  17. Cham–Vietnamese War (1400–1407)
  18. Cham–Vietnamese War (1446)
  19. Cham–Vietnamese War (1471)
  20. Cham–Vietnamese War (1611)
  21. Cham–Vietnamese War (1653)
  22. Cham–Vietnamese War (1693)
  23. Cham rebellion (1693–94)
  24. Cham rebellion (1728)
  25. Cham rebellion of 1746
  26. Ja Lidong rebellion (1822–23)
  27. Nduai Kabait rebellion (1826)
  28. Katip Sumat uprising against Vietnam (1832–1834)
  29. Ja Thak Wa uprising (1834–1835)
  30. FULRO insurgency against Vietnam (1964–1992)
ផែនទី សង្រ្គាម ចម្ប៉ា ដាយវៀត ឆ្នាំ ៩៧៩ ដល់ ៩៨២ គ ស ជាសង្រ្គាមរំដោះទឹកដី ពីការឈ្លានពាន របស់ ចម្ប៉ា។ ចម្ប៉ា ចងសម្ព័ន្ធមិត្តជាមួយ រាជវង្សសុង របស់ចិន និង អាណាចក្រ ហៃណាន របស់ ចិន Hainan

អាណាកចក្រ អណ្ណាម ប្រកាសឯករាជ្យ ផ្តាច់ចេញពីការគ្រប់គ្រងរបស់ ចិន ដែលជា នយោបាយ គឺ ចិន គាំទ្រ ចម្ប៉ា ដើម្បីគ្រប់គ្រងលើ វៀតណាម តំបន់ អណ្ណាម។

ផែនទី សង្រ្គាម ចម្ប៉ា ដាយវៀត ឆ្នាំ ១៤០០ គ ស

ផែនទី សង្រ្គាម ចម្ប៉ា ដាយវៀត ឆ្នាំ ១៦៨២ គ ស

There are new findings that suggest an incorporation of other Austronesian tribes such as the Jarai, the Chru, the Ronglais, and the Rhade into Champa. Po Rome (1627–1651), one of the most popular kings in the history of Champa, was actually of Chru descent. Po Rome’s son, Po Saut, was of Chru and Rhade parentage. 24 There is also evidence suggesting the incorporation of non-Austronesian groups – the Stieng and the Hmong – into the Champa kingdom

ផែនទី សង្រ្គាម ចម្ប៉ា ដាយវៀត ឆ្នាំ ១៧៤៦ គ ស

 ជាការបះបោរ ដោយស្តេច ចាម ព្រះនាម ពោធិ ស ដែល សោយរាជ្យ នៅ ម៉ាឡេ ឥណ្ឌូនេស៊ី និង ចម្ប៉ា។ ស្តេច នគរ ពារាំង នេះ ចូលកាន់សាសនា ឥស្លាម​តាំងពី ឆ្នាំ ១៤០០ ដោយ ចងសម្ព័ន្ធ ជាមួយ កោះ ម៉ាឡាកា កាឡិតតាន់ របស់ ម៉ាឡេ ឥណ្ឌូនេស៊ីសព្វថ្ងៃ។ ក្រោយទទួលបានដំណឹងថា វៀតណាម វាយលុយ នគរ ពារាំង ស្តេច ពោធិ ស បាន យាងមកពី ម៉ាឡេស៊ី ចូលមករស់នៅ កម្ពូជា តាមព្រំដែន វៀតណាម រួចដឹកនាំ កងទ័ពធ្វើការបះបោរ ប្រឆាំង កងទ័ពវៀតណាម។

ផែនទី សង្រ្គាម ចម្ប៉ា ដាយវៀត ឆ្នាំ ១៨៣២ គ ស

ផែនទី សង្រ្គាម ចម្ប៉ា ដាយវៀត ឆ្នាំ ១៨៣៨ គ ស


ផែនទី សង្រ្គាម ចម្ប៉ា ដាយវៀត ឆ្នាំ ១៨៤០ គ ស

ផែនទី សង្រ្គាម ចម្ប៉ា ដាយវៀត ឆ្នាំ ១៨៦២ គ ស
ផែនទី សង្រ្គាម ចម្ប៉ា ដាយវៀត ឆ្នាំ ១៨៦៧ គ ស

ផែនទី សង្រ្គាម ចម្ប៉ា ដាយវៀត ឆ្នាំ ១៨៩៣ គ ស


ផែនទី សង្រ្គាម ចម្ប៉ា ដាយវៀត ឆ្នាំ ១៩៥៤ គ ស

ផែនទី សង្រ្គាម ចម្ប៉ា ដាយវៀត ឆ្នាំ ១៩៥៤ គ ស
Mongol–Cham wars សង្រ្គាម អាណាចក្រចម្ប៉ាជាមួយ ម៉ុងហ្គោល
  1. Cham–Mongolian warMongol invasion of 1282-1284
ផែនទី សង្រ្គាម ម៉ុងហ្គោល ចម្ប៉ា ឆ្នាំ ១២៥៨ រហូតឆ្នាំ ២៨៨ ។ ព្រះមហាក្សត្រសម័យអង្គរសម្រេច ចុះចាញ់ម៉ុងហ្គោល ដោយមិនច្បាំង ជាមួយ ម៉ុងហ្គោល និង ដកកងទ័ពចេញពី ចម្ប៉ា ព្រមជាមួយ ការថ្វាយសោយសារអាករ ដល់ ម៉ុងហ្គោលវិញ។
កងទ័ពម៉ុង មានកម្លាំងខ្លាំង មហិមារ ដោយសារមានអាវុធទំនើប មានសេះចម្បាំង ច្រើន មានទ័ពច្រើន ទាំងជើងទឹក ជើងគោកជា ពិសេស មានបំពាក់កាំភ្លើងធំ Artillery. ផ្លូវនៃការជួញដូរអាវុធ គឺជា ផ្លូវដែលកងទ័ព ម៉ុងហ្គោលធ្វើដំណើរឆ្លងកាត់។ ទីណាមាន វត្តមានទ័ព ម៉ុងហ្គោល ទីនោះ មានការជួញដួរអាវុធ គ្រាប់រំសេវ ដូច្នេះបានជា កងទ័ពម៉ុងហ្គោល មានកម្លាំងក្លាំងក្លា។ ក្រៅទីនេះ ម៉ុងហ្គោល ប្រើប្រាស់ ទាសករ មកធ្វើជាទាហាន ដែលមានប្រាក់់ខែខ្ពស់ រួចផុតពី ទាសករ និង អាចឡើងកាន់អំណាច ជំនួស រដ្ឋបាល ឬ រាជការចាស់។ កម្ពុជា រក្សារដ្ឋបាលដដែល ក្សត្រដដែល ជាថ្នូរនឹងការថ្វាយ អាករ ដល់ ម៉ុងហ្គោលជារៀងរាល់ឆ្នាំ រហូតឆ្នាំ ១២៩០ ទើបម៉ុងហ្គោល ដកទ័ពចេញពី អង្គរ និង សៀម លើកលែងតែ ភូមារ ដែល ទទួលយកទ័ព ម៉ុងហ្គោលតាំងពីឆ្នាំ ១២៨៣ រហូតឆ្នាំ ១៣៣០។

ផែនទី ប្រទេស កម្ពុជា ឆ្នាំ ១៩០០ គ ស

ផែនទី ប្រទេស កម្ពុជា ឆ្នាំ ១៧០០ គ ស

ផែនទី ប្រទេស កម្ពុជា ឆ្នាំ ១៦០០ គ ស

 ផែនទី ប្រទេស កម្ពុជា ឆ្នាំ ១៨០០ គ ស

ផែនទី ប្រទេស កម្ពុជា ឆ្នាំ ១៨៦៦ គ ស


ផែនទី អតីរដ្ឋនានាចំណុះ ចម្ប៉ា


ផែនទី អតីរដ្ឋនានាចំណុះ កម្ពុជា

ផែនទី អតីរដ្ឋនានាចំណុះ ចម្ប៉ា
ផែនទី ភាសាចាម និង ជនជាតិ ចាម

ផែនទី ភាសាចាម និង ជនជាតិ ចាម

ផែនទី អតីរដ្ឋនានាចំណុះ ចម្ប៉ា
ផែនទី សង្រ្គាម រវាង អាណាចក្រសុង និង អាណាចក្រចិន

ផែនទី សង្រ្គាម រវាង អាណាចក្រសុង និង អាណាចក្រចិន

ផែនទី សង្រ្គាម រវាង អាណាចក្រសុង និង អាណាចក្រ ចិន នាំឲ្យមានទ័ពចិន ចុះមក​ក្រុង អង្គររបស់ កម្ពុជា ជួយច្បាំងខ្មែរ ប្រឆាំង កងទ័ពចម្ប៉ា

ផែនទី កាលបរិច្ឆេទការពង្រីកទឹកដី នៃចក្រភព វៀតណាម

ផែនទី ប្រ្រៀបធៀបខ្សែព្រំដែន ឆ្នាំ ១៩៤១ និង ខ្សែព្រំដែន បច្ចុប្បន្ន
ផែនទី អាណាចក្រប្រទេសវៀតណាម មុន សន្ធិសញ្ញាសម្ព័ន្ធយោធា បារាំង វៀតណាម ប្រឆាំង ចម្ប៉ា ( តៃ សុន Tay Son.


ផែនទី អាណាចក្រប្រទេសវៀតណាម ក្រោយ សន្ធិសញ្ញាសម្ព័ន្ធយោធា បារាំង វៀតណាម ប្រឆាំង ចម្ប៉ា ( តៃ សុន Tay Son.

ផែនទី អាណាចក្រប្រទេសវៀតណាម មុន សន្ធិសញ្ញាសម្ព័ន្ធយោធា បារាំង វៀតណាម ប្រឆាំង ចម្ប៉ា ( តៃ សុន Tay Son.

ផែនទី របាយជនជាតិ កន្ទុំ Katum- KUNTUM - CO TU