Sunday, July 30, 2017

ក្សត្រវង្សខាងគុណវម៌្ម មិនស្គាល់ ?-៦២៧

  1. ចៅពញា​តេ​ជោ​ដាំ​ឌិន មេទ័ព​របស់​ខ្មែរ និង​ចេះ​ជ្រែ​កដី ការពិតជា​អ្នកណា ?​ចៅពញា​តេ​ជោ​ដាំ​ដី ឬ តេ​ជោ​តំ​ឌិន (​ដាំ​ឌិន នេះ​ជា​ពាក្យ​យក​ពី​ថៃ​មានន័យថា​តំ​ត្រូវ​នឹង​ដាំ ឌិន​ត្រូវ​នឹង​ដី​) លោក​ជា ឧកញ៉ា​មន្ត្រី​ក្នុងសម័យ​ព្រះបាទ​បទុម​សុរិយវង្ស​។ ព្រះបាទ​បទុម​សុរិយវង្ស ដោយសារ​មាន​ព្រះ​នេត្រ​ទិព្វ ព្រះអង្គ​បានដឹង​បាន​យល់​នូវ​អស់​ព្រឹ​ត្ដិ​ការណ៍ ព្រះអង្គ​បានដឹងថា អ្នក​មានបុណ្យ​មាត់ទិព្វ​បានកើត​ឡើង​ហើយ ព្រះអង្គ​នឹកគិត​ឃើញថា មិន​ងាយ​នឹង​ចាប់​ពញា​រោង​នេះឡើយ​។ ព្រះអង្គ​កោះប្រជុំ​អស់​នាម៉ឺន​មុខមន្ដ្រី ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នេះ​។ ព្រះអង្គ​យល់ឃើញថា​តទៅ​អនាគត ប្រទេស​សៀម​នឹងមាន​ស្ដេច​មួយអង្គ ដែល​គេ​ពុំ​អាច​កំទេច​បានឡើយ​។ ដូច្នេះ គេ​ត្រូវតែ​ចាត់ទុក​ស្រុក​សៀម​ដោយឡែក ដោយ​មិន​ចាំ​នាំ​សួយសារអាករ​មក​ថ្វាយ​ស្ដេច​ស្រុក​ខ្មែរ​ដូច​សព្វ​ដងនោះ​ទៀត​ទេ​។​ប្រសិនបើ​យោល​ទៅតាម​ឯកសារ​ខ្លះទៀត បុព្វ​ហេតុដែល​បណ្ដាល​ឲ្យ​ព្រះរាជា​ខឹង​ខ្ញាល់​ចេញ​បញ្ជា​ចាប់ ពញា​រោង នោះ គឺ​មកពី នាយ​រោង បាន​ប្រមាថ​មាក់ងាយ​ចេស្ដារ​ព្រះអង្គ ដោយ​គ្មាន​ញញើតញញើម​ហ៊ាន​ចូល​មកឈរ​បង់​ជំទែង​កណ្ដាល​សាល​ជំនុំ ចំ​ពីមុខ​ព្រះភ័ក្ត្រ​ព្រះអង្គ ពេលដែល​ចូលមក នាយ​រោង បាន​បំបាំង​ខ្លួន មិន​ឲ្យ​នាម៉ឺន​មន្ត្រី​ពល​សេនា​ម្នាក់​មើលឃើញ​ឡើយ​។ មានតែ​ព្រះមហាក្សត្រ​ព្រះ​បទុម​សុរិយវង្ស​មួយអង្គ​គត់ ដែល​យាង​ចូលមក​ដល់​ទើប​មើលឃើញ​។ អាកប្បកិរិយា​ព្រហើន​នេះហើយ ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​ខ្ញាល់ ចេញ​បញ្ជា​រក​ចាប់​នាយ​រោង​។ឃើញច្បាស់​ជាក់​នឹង​ភ្នែក ថា​ព្រះមហាក្សត្រ​ខ្មែរ​មាន​មហិទ្ធិឫទ្ធិ​តេ​ជៈ​បារមី មិន​អន់​ខ្សោយ​ដូចដែល​ខ្លួន​នឹកស្មាន ពញា​រោង ក៏​រត់​ភៀសខ្លួន​បាត់ស្រមោល​ទៅ​។ ឧកញ៉ា​មន្ដ្រី​ចៅពញា​តេ​ជោ​ដាំ​ដី (​តំ​ដិ​ន​) ត្រូវ​នាំ​ពល​សេនា​ចំនួន ៣០០​នាក់ ជ្រែក​ដី​ទៅ​ចាប់​ពញា​រោង​នៅឯ​ស្រុក សុខោទ័យ​។ កងទ័ព​តេ​ជោ​ដាំ​ដី​វិញ​ដេញតាម​ចាប់​ប្រកិត​ពីក្រោយ ពញា​រោង រត់​ទៅដល់​ស្រុក​ពី​ជិត ហើយ​ឡើង​កាត់​សំដៅទៅ​តំបន់​ស្រុក​សុខោទ័យ មកដល់​ទីនេះ ពញា​រោង រត់​ចូលទៅ​ពួន​លាក់ខ្លួន​ក្នុង​វត្ដ​ពុទ្ធ​ថៃ សុំ​លោក​ចៅ អធិការ​សាង​ផ្នួស​បួស​ជា​សាមណេរ​។
  2. <p>រសៀល​ថ្ងៃមួយ នៅពេលដែល​នេន​រោង​កំពុងតែ​បោសសំអាត​ទីធ្លា​មុខ​ព្រះវិហារ ស្រាប់ តែ ចៅពញា​តេ​ជោ​ដាំ​ដី ជ្រែ​កដី​លេច​ចេញមក​ពាក់កណ្ដាល​ខ្លួន​ចំ​ពីមុខ​តែម្ដង ដោយ​មិនបាន​ដឹងថា​នេន​នេះ​ជា ពញា​រោង តេ​ជោ​ដាំ​ដី ក៏​ទូល​សុំ​សួរ​លោក​រក ពញា​រោង​។ នេន​រោង ដឹង​ច្បាស់​ថា​គេ​មករក​ចាប់ខ្លួន បាន​មាន​សង្ឃដីកា​ឆ្លើយតប​ទៅវិញ សូម​ឧបាសក​រង់ចាំ​នូវទីនេះ​សិន​ចុះ​ចាំ​អាត្មា​ទៅរក​ជូន ភ្លាម​នោះដែរ រូបរាងកាយ តេ​ជោ​ដាំ​ដី ប្រែ​ទៅជា​រឹង​បន្ដិចៗ​ម្ដង ហើយ​ក្លាយទៅជា​ថ្ម​រហូតមកដល់​សព្វថ្ងៃ​។ មេទ័ព​ពល​សេនា​នៅសល់​ប៉ុន្មាន ដែល​ដើរ​តាមផ្លូវ​ជ្រែ​កដី​ដោយ​តេ​ជោ​ដាំ​ដី​បាននាំគ្នា​ដកថយ​ត្រលប់​ចូល នគរ​ទៅ​រាយការណ៍​ថ្វាយ​ព្រះរាជា​តាម​ហេតុការណ៍​។​ក្រោយ​ពេលដែល​ស្ដេច​សៀម​នៅ​សុខោទ័យ​ចូល​ទិវង្គត នេន​រោង បាន​ចាក​សិក្ខាបទ ហើយ​បាន​ឡើង​គ្រប់គ្រង​ស្រុក​សៀម​ពី​ពេល​នោះមក​។ ពញា​រោង បាន​ប្ដូរ​ឈ្មោះ​មាន​ព្រះបរមនាម​ជា​ព្រះមហាក្សត្រ​ថា ព្រះបាទ​ចន្ទ្រា​ធិបតី ស្ដេច​សៀម​ថ្មី​អង្គ​នេះ ដែល​គេ​និយម​ហៅ​តែ ពញា​រោងៗ បាន​ប៉ុនប៉ង​ធ្វើ​គត់​ព្រះ​បទុម​សុរិយវង្ស ព្រះមហាក្សត្រ​ខ្មែរ​ចំនួន​ពីរលើក​ទៀត​។ ឈ្មោះ​របស់លោក​ត្រូវបាន​គេ​ប្រសិទ្ធិ​នាម​ឱ្យ​ផ្លូវ​មួយ​ខ្សែ​ដែល​ចាប់ផ្ដើម​ពី​អង់​តែ​ន ទួលគោក រហូតដល់​រង្វង់​មូល​កួច​កាណុង​៕ រស់ ចន្ត្រាបុត្រ
តាំងពីសម័យអតីតកាល រហូមមកដល់បច្ចុប្បន្ន
ព្រះនាម រជ្ឋកាល រាជធានី
ព្រះវិរោរាជ ១៩១ - ១៣៧
ព្រះឧទ័យ ១៣៧ - ៧៨
ព្រះសុវណ្ណបទុម ៧៨ - ២១
ស្តេចប្រទេសរាជ ២១ - ១
ព្រះទេវង្សអស្ចារ្យ ១ (គ.ស ៧៨)
ព្រះកេតុមាលា ៧៨ - ៤៦៧
ព្រះសហ័ស្សរាំង្សី ៤៦៧ - ៥១១
ព្រះជ័យវុទ្ធីវង្ស ៥១១ - ៥៦០
ព្រះបទុមវវង្ស ៥៦០ - ៦២១
ព្រះបទុមសុរិយវង្ស ៦២១ - ៧២៩
ព្រះធនញ្ជ័យគោរពរាជ ៧២៩ - ៧៩៤
ព្រះស្រីជ័យជេដ្ឋ ៧៩៤ - ៨៥៣
ព្រះជេដ្ឋាជ័យ ៨៥៣ - ៩១៦
ព្រះស័ង្ខចក្រ ៩១៦ - ៩៧១
ព្រះចក្រព័ត្រ ៩៧២ - ១០០០
ព្រះគោត្តមអមរទេវរាជ ១០០១ - ១០០៨
ព្រះសន្ធពអនុរាជ ១០០៨ - ១០២៧
ព្រះបាទបក្សីចាំក្រុង ១០២៧ - ១០៧១
ព្រះអឡស្សរាជ ១០៧១ - ១១១១
ព្រះវុឌ្ឃិយា ១១១១ - ១១៤៧
ព្រះសិង្ខក័ង្ខា ១១៤៧ - ១១៩៥
ព្រះសេណ្ណ័ក្ករាជ ១១៩៥ - ១២៣៨
ព្រះសីហនុរាជ ១២៣៨ - ១២៩០
ស្តេចត្រសក់ផ្អែម ១២៩០ - ១៣៤០
ព្រះបរមនិព្វានបាទ ១៣៤០ - ១៣៤៥
ព្រះសិទ្ទានរាជ ១៣៤៥ - ១៣៤៦
ព្រះលំពង្សរាជា ១៣៤៦ - ១៣៤៨
ព្រះស្រីសុរិយោទ័យ ១៣៤៩ - ១៣៦២
ព្រះបរមរាមា ១៣៦២ - ១៣៧២
ព្រះធម្មសោករាជ ១៣៧២ - ១៤០០
ព្រះស្រីសុរិយោវង្ស ១៤០០ - ១៤១៣
ព្រះបរមអសោករាជ ១៤១៣ - ១៤១៦
ព្រះចៅពញាយ៉ាត ១៤១៧ - ១៤៦៣
ព្រះបាទចៅពញានូ ១៦៣៥ -១៦៣៩ ឧដុង្គ
ព្រះបាទ បុទុមរាជាទី១(អង្គនន់) ១៦៣៩-១៩៤១ ឧដុង្គ
ព្រះបាទ ចៅពញាច័ន្ទ ១៦៤១-១៦៥៩ ឧដុង្គ
ព្រះបាទ បរមរាជាទី៩(អង្គសូរ) ១៦៥៩-១៦៧២ ឧដុង្គ
ព្រះបាទ ស្រីជ័យជេដ្ឋា ១៦៧២-១៦៧៣ ឧដុង្គ
ព្រះបាទ កែវហ្វាទី២(អង្គជី) ១៦៧៣-១៦៧៥ ឧដុង្គ
ព្រះបាទ ជ័យជេដ្ឋទី៣(អង្គសី) ១៦៧៥-១៦៨៨ ឧដុង្គ
អ្នកម្នាងទៃ ១៦៨៨-១៦៩៤ ឧដុង្គ
ព្រះបាទ ជ័យជេដ្ឋាទី៣ ១៦៨៨-១៦៩៥ ឧដុង្គ
ព្រះបាទ ឧទ័យរាជា (អង្គយ៉ង) ១៦៩៥-១៦៩៦ ឧដុង្គ
ព្រះបាទជ័យជេដ្ឋាទី៣ ១៦៩៦-១៦៩៩ ឧដុង្គ
ព្រះបាទកែវទី៣ ១៦៩៩-១៧០០ ពោធិសាត់
ព្រះបាទជ័យជេដ្ឋាទី៣ ១៧០៣-១៧០៦ ឧដុង្គ
ព្រះបាទធម្មរាជាទី៣ ១៧០៦-១៧០៩ ឧដុង្គ
ព្រះបាទកែវហ្វា(អង្គអឹម) ១៧១០-១៧២២ ពោធិសាត់
ព្រះបាទសត្ថាទី២ (អង្គជី) ១៧២២-១៧២៩ ឧដុង្គ
ព្រះបាទធម្មរាជាទី៣ ១៧២៩-៧ខែ ឧដុង្គ
ព្រះបាទសត្ថាទី២(អង្គជី) ១៧២៩-១៧៣៧ ឧដុង្គ
ព្រះបាទធម្មរាជាទី៣ ១៧៣៧-១៧៤៩ ឧដុង្គ
ព្រះបាទធម្មរាជាទី៤(អង្គអឹម) ១៧៤៧-១៧៤៨ ឧដុង្គ
ព្រះបាទរាមាធិបតីទី៣(អង្គទង) ១៧៤៧-១៧៤៨ ឧដុង្គ
ព្រះបាទសត្ថាទី២ ១៧៤៩ ឧដុង្គ
ព្រះបាទស្រីជ័យជេដ្ឋា(អង្គស្ងួន) ១៧៤៩-១៧៥៥ ឧដុង្គ
ព្រះបាទរាមាធិបតី ១៧៤៧-១៧៤៨ ឧដុង្គ
ព្រះបាទ នារារាជាទី២(អង្គតន់) ១៧៥៨-១៧៧៥ ឧដុង្គ
ព្រះបាទ រាមរាជា(អង្គនន) ១៧៧៥-១៧៧៩ ឧដុង្គ
ព្រះបាទ នារារាជាទី៣ (អង្គអេង) ១៧៧៩-១៧៩៦ ឧដុង្គ
ព្រះបាទ ចៅហ៊ា្វប៉ុក ១៧៩៦-១៨០៥ ឧដុង្គ
ព្រះបាទ ឧទ័យរាជា (អង្គច័ន្ទ) ១៨០៦-១៨៣៤ ឧដុង្គ
ម្ចាស់ក្សត្រីអង្គមី ១៨៣៤-១៨៤០ ឧដុង្គ
ព្រះបាទ អង្គឌួង ១៨៤០-១៨៥៩ ឧដុង្គ
ព្រះបាទនរោត្តម ១៩៥៩-១៩០៤ ឧដុង្គ
ព្រះបាទ ស៊ីសុវត្ថិ ១៩០៤-១៩៤៧ ភ្នំពេញ
ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ១៩២៧-១៩៤១ ភ្នំពេញ
ព្រះបាទ នរោត្តម សីហនុ ១៩៤១-១៩៧០ ភ្នំពេញ
ព្រះបាទ សុរាម្រឹត ១៩៥៥-១៩៦០ ភ្នំពេញ
ព្រះបាទនរោត្តមសីហមុនី ១៤ តុលា ២០០៤ ភ្នំពេញ





ប្រថិវេន្ទ្រវម៌្ម មិនស្គាល់ ៥៥០-?


  1. កុរុងប្រថិវេន្ទ្រវម៌្ម (អានថា: ប្រឹត-ថិ-វេន-ទ្រៈ-វ-រៈ-មៈ) (គ.ស ?-?) រជ្ជកាល (ប្រ.គ.ស ៥៥០-?) សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩) មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃព្រះបាទភវវម៌្ម។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរបាសាក់/លាវ (K.៣៦៣) ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលត្រូវជាព្រះអនុជនៃព្រះបាទភវវម៌្មទី១។ 
  2. មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក) ដែលផ្ដល់ព័ត៌មានថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រថិវេន្ទ្រវម៌្ម និងជាព្រះនត្តានៃព្រះចក្រវរ្តិន រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) បានឲ្យដឹងថាព្រះនាមនៃព្រះបិតាព្រះបាទវីរវម៌្មមានព្រះនាមថា សាវ៌ភៅម។ សិលាចារឹកទាំងប៉ុន្មាននេះបានបញ្ជាក់ថាទឹកដីមួយភាគធំកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ 
  3. ព្រះបាទប្រថិវេន្ទ្រវម៌្ម ព្រះអង្គក៏អាចជាក្សត្របុរីមួយអង្គដែរ ប៉ុន្តែមិនដឹងឈ្មោះក្សត្របុរីនោះ រឺ ក៏ជាអ្នកស្នងរាជ្យពីព្រះបាទរុទ្រវម៌្មទី១ រឺ ក៏មិនមែនទេ ព្រោះគ្មានសិលាចារឹកមួយណាផ្សេងទៀតមកបញ្ជាក់បន្ថែម។

គុណវម៌្ម ចិន:ផ្វានថាងចឹង ៥១៤

  1. កុរុងគុណវម៌្ម (ចិន:ផ្វានថាងចឹង) (គ.ស ?-៥១៤) រជ្ជកាល (គ.ស ៥១៤) កុរុងកៅណ្ឌិន្យជយវម៌្មពុំបានបន្សល់ទុកនូវសិលាចារឹកទេ។ តែព្រះអគ្គមហេសីព្រះអង្គព្រះនាមកុលប្រភាវតី និងបុត្រព្រះនាមគុណវរ្ម័នបានបន្សល់ទុកនូវសិលាចារឹក។ ក្នុងសិលាចារឹកដំបងដែក(ខាងត្បូងខេត្តតាកែវ) ព្រះនាងកុលប្រភាវតីបាននិយាយពីការកសាងអាស្រមមួយ។ សិលាចារឹកនេះមានលក្ខណៈជាវិស្ណុនិយម។ ក្នុងសិលាចារឹកវិស្ណុនិយមដូចគ្នានេះដែរ ដែលគេបានរកឃើញនៅវាលភក់បាននិយាយ ពីការកសាងទេវាល័យ សម្រាប់តម្កល់ ព្រះវិស្ណុបាទ។ បើគេប៉ាន់ស្មានមើលទៅព្រះនាងកុលប្រភាវតីគឺជាមាតារបស់គុណវម៌្មដែលជាបុត្ររបស់កុរុងកៅណ្ឌិន្យជយវម៌្ម ហើយទ្រង់ត្រូវបានព្រះជេដ្ឋាធ្វើគត់ ដែលមាននាមថាកុរុងរុទ្រវម៌្មទី១នេះឯង (ជាបុត្ររបស់ស្រីស្នំម្នាក់) នៅក្នុងឆ្នាំ៥១៤ដើម្បី ដណ្ដើមរាជ្យសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្មទី១ជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រវ្នំ។ ព្រះគុណវម៌្មបានត្រួតត្រា កាន់កាប់តំបន់មួយដែលបិតារបស់ទ្រង់បានកសាងនៅលើទីទឹកភក់ ដែលនៅស្រុកទឹកខ្មៅ ខេត្តព្រែកប្ញស្សី កម្ពុជាក្រោមសព្វថ្ងៃ។
  2. បុព្វហេតុចម្បាំងរវាងវ្យាធបុរ និង សម្ភុបុរ បុព្វ​ហេតុ​នៃ​ចម្បាំង​រវាង​អាណាចក្រ​ភ្នំ​ និង​ចេនឡា​ នៅ​ចុង​សម័យ​នៃ​អាណាចក្រ​ភ្នំ​កើត​មាន​ការ​ដណ្តើម​រាជ្យ​គ្នា​រវាង​ស្តេច​ គុណវម៌្ម និង​ស្តេច​រុទ្រ្ទវម៌្ម​។ តាម​ព្រឹត្តិការ​ប្រវត្តិសាស្រ្ត​ អ្នក​ខ្លះ​យល់​ថា​ព្រះ​ភវម៌្មទី១​ ដែល​ជា​ចៅ​របស់​កុ​រុងរុទ្រ្ទវម៌្ម​បាន​លើក​ទ័ព​មក​វាយ​អាណាចក្រវ្នំនេះ​ ដើម្បី​ប្រឆាំង ​នឹង​ការ​ប៉ុន​ប៉ង​របស់​ក្រុម​ស្តេច​គុណវម៌្ម ត្រូវ​បាន​ស្តេច រុទ្រ្ទវម៌្ម​ ធ្វើ​គត់​ដោយ​ខ្លាច​ក្រែង​ បក្ស​ពួក​ស្តេច​គុណវម៌្ម​ធ្វើ​ការ​សង​សឹក​ដណ្តើម​រាជ្យ​បល្ល័ង្កទៅ​វិញ​។ សិលាចារឹកនៅប្រាសាទប្រាំល្វែង ដែលបានចារឡើងដោយព្រះរាជកុមារ គុណវរ្ម័ន នៅដើម សតវត្សរ៍ទី៦ នៃគ.ស. បានរៀបរាប់អំពីប្រវត្តិរបស់ទ្រង់ផ្ទាល់។ ព្រះរាជកុមារ ឬ ហ្វាន់ តាង ចេង បើ សរសេរជាភាសាចិន ជាព្រះរាជបុត្ររបស់ព្រះនាង កុលប្រភាវតី និង កៅណ្ឌិន្យ ជ័យវម៌្ម ដែលបាន សោយទីវង្គត នៅឆ្នាំ៥១៤ នៃគ.ស.។
  3. គុណវម៌្ម ចិន:ផ្វានថាងចឹង ៤-ព្រះបាទរុទ្រ្ទវរ្ម័ន (៥១៤ -៥៥០) គឺជា ព្រះរាជបុត្រ របស់ព្រះបាទជ័យវរ្ម័ន។ តែម្តាយព្រះអង្គ គ្មាន ជាប់ឈាម ជ័រ ជាក្សត្រទេ។ ដែលតាមប្រពៃណី ព្រះអង្គគ្មានសិទ្ធិនឹងឡើង សោយរាជឡើយ។ ព្រះអង្គបានធ្វើឃាត ព្រះអង្គម្ចាស់ គុណវរ្ម័ន ព្រះរជ្ជ ទាយាទពេញច្បាប់ ដែល ត្រូវជាបងប្អូនបង្កើតនឹងព្រះអង្គ តែមានម្តាយខុស គ្នា។ មាតាព្រះគុណវរ្ម័ន ជាព្រះអគ្គមហេសី មានព្រះនាមព្រះនាងកុលាប បរដ្ឋាវត្តី។ បន្ទាប់ពីកើតមាន ព្រឹត្តិការណ៏សោកនាដ្យកម្មនេះមក ព្រះនាង បានចូលទៅសាងសិល។
  4.       ដូចជាក្សត្រខ្មែរជំនាន់មុនដែរ ព្រះបាទរុទ្រ្ទវរ្ម័ន រក្សាទំនាក់ទំនងជាប់ជានិច្ច នឹងប្រទេសចិន។ ការបញ្ជូនប្តូរ អង្គទូតគ្នាទៅវិញទៅមក មាន ជាញឹកញាប់ ។ គេបានចងចាំថា ព្រះអង្គបានបញ្ជួន ព្រះរាជតំណាង ទៅ ប្រទេសចិន ក្នុង គ.ស ៥១៧ និង ៥៣៩។ ហើយព្រះអង្គបានធ្វើអំណោ យ សក់ព្រះពុទ្ធ អង្គ មួយសសៃយ៉ាងវែង ដល់ស្តេចចិន។ 
  5.       ក្នុងកាលះទេសះជាមួយគ្នានេះដែរ នគរហ្វូណន់ ឬ នគរភ្នំ មិប បានស្គាល់ សុខសនិ្តភាពទេ។ ការធ្វើឃាតព្រះរាជទាយាទ និង ការដណ្តើម យករាជ សម្បត្តិ របស់ព្រះបាទរុទ្រ្ទវរ្ម័ន មិនបានទទួលការគាំទ្រពេញចិត្តអំពើ សំណាក់ នាមឺនមន្រ្តីមេទ័ពគ្រប់គ្រងស្រទាប់ជាន់ថ្នាក់ជាទូទៅទេ។ ព្រះញ្ញាតិ វង្សដែល ជាទាយាទរបស់ព្រះគុណវរ្ម័ន កាលបើពេញវ័យដឹងក្តីកាលណា  បានប្រមូល ម្តុំក្រុម បក្សពួកលើកកងទ័ពប្រហារ បង្កើតចលាចល រំជើបរំជួល អសនិ្តសុខ គ្រប់ទិសទី ក្នុងនគរ ដើម្បីទាមទារដណ្តើមយករាជបល្ល័ង្កមក វិញ។ សង្គ្រាម ផ្ទៃក្នុង ក្នុងចន្លោះគ.ស ៥៤០ -៥៥០ បានបណ្តាលអោយ នគរភ្នំបែរបាក់ ឆា លែងមានឯកភាព ក្លាយទៅជានគរតូចៗរករាជ្យដាច់ពីគ្នា។
  6.       ព្រះរុទ្រ្ទវរ្ម័ន ព្រះអង្គជាក្សត្រខ្មែងចុងក្រោយបង្អស់ ក្នុងសម័យនគរភ្នំ ឬ នគរហ្វូណន់។ កាលនោះកំពង់ផែខ្មែរដ៏ធំសិ្ថតនៅ អូរកែវ។ គឺជា កំពង់ផែ អន្តរជាតិ ដែលមានទូកសំពៅថប្រទេសជិតឆ្ងាយដូចជា ចិន  ឥណ្ឌា បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡឹស៊ី ជាដើម ចេញចូល  ទាក់ទងរក ស៊ីផ្តោះ ផ្តូវទំនិញ។

កៅណ្ឌិន្យជយវម៌្ម ជយវម៌្ម ចិន: ទូយ៉េកប៉ាម័រ (僑陳如闍耶跋摩) ៤៧០-៥១៤

  1. កុរុងកៅណ្ឌិន្យជយវម៌្ម រឺ ជយវម៌្ម(ចិន:僑陳如闍耶跋摩, ភិងអ៊ិង:Shéyébámó) (គ.ស​ ?-៥១៤) រជ្ជកាល (គ.ស ៤៧០-៥១៤) ពង្សាវតារចិន រាជវង្សស៊ីខាងត្បូង បាននិយាយថា ប្រហែល ១០ឆ្នាំក្រោយកាលកំណត់៤៣១-៤៣២ ស្ដេចសោយរាជ្យនៅនគរវ្នំ គឺកុរុងជយវម៌្ម ដែលមានត្រកូល កៅណ្ឌិន្យ គឺកុរុងកៅណ្ឌិន្យជយវម៌្ម គ្រិស្ដសករាជ៤៧០-៥១៤។
  2.  ព្រះអង្គជាមហាក្សត្រនគរវ្នំ ដែលមានចំណងទាក់ទងការទូតយ៉ាងប្រពៃបំផុតជាមួយនឹងប្រទេសចិន រហូតដល់ព្រះចៅអធិរាជចិន ទ្រង់ថ្វាយឋានន្តរនាមថា មេទ័ពស្នេហាសន្តិភាពភាគខាងត្បូងអធិរាជកុរុងវ្នំ។ ក្នុងរាជកុរុងកៅណ្ឌិន្យជយវម៌្ម នេះមានព្រះភិក្ខុសង្ឃពីរអង្គនៃអាណាចក្រវ្នំ គឺព្រះសង្ឃបាល និងមន្ត្រសេន បាននិមន្តទៅគង់នៅប្រទេសចិន ដើម្បីជួយបកប្រែគម្ពីរផ្សេងៗពីភាសាសំស្ក្រឹត។ ក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះ គេឃើញមានទំនាក់ទំនងរវាងប្រទេស ខ្មែរនឹងប្រទេសឥណ្ឌាយ៉ាងជិតស្និទ្ធ ប៉ុន្តែព្រឹត្តិការណ៍ដែលគេត្រូវចងចាំ គឺព្រះរាជអង្គនេះបានទទួល ព្រះសង្ឃពីរអង្គ ដែលបាននិមន្តពីប្រទេសឥណ្ឌា មានព្រះនាមថា សក្យានាគសេន នៅឆ្នាំ៤៨៤ នៃ គ.ស (ក្នុងរាជវង្ស ស៊ី) និង ពោធិភទ្រ ក្នុងរាជវង្សលាងនៅឆ្នាំ ៥០៩ នៃគ.ស។
  3.  ហើយគឺក្នុងរាជ្យព្រះអង្គនេះដែរ គឺក្នុងគ្រិស្ដសករាជ៥០៣ ព្រះអង្គទ្រង់បានចាត់ព្រះសង្ឃព្រះនាម នាគសេន អោយនាំព្រះពុទ្ធរូបធ្វើអំពីផ្កាថ្ម និងចេតិយធ្វើអំពីភ្លុក និងវត្ថុផ្សេងៗទៀត ទៅថ្វាយព្រះចៅអធិរាជអ៊ូ រាជវង្សលាង។ ដោយសារសំអាងទៅលើឯកសារចិន ដែលចែងពីសេចក្តីរាប់អាន ដែលព្រះចៅអធិរាជចិន មានចំពោះកុរុងកៅណ្ឌិន្យជយវម៌្ម នេះ គេអាចសន្មតថា រជ្ជកាលរបស់ព្រះអង្គជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រនគរវ្នំ។ ព្រះអង្គទ្រង់សោយទិវង្គតនៅគ្រិស្ដសករាជ៥១៤។ តាមរាជប្រវេណី ក្រោយពីព្រះអង្គ កៅណ្ឌិន្យជយវម៌្ម សុគតទៅ គឺត្រូវរាជទាយាទព្រះនាមគុណវម៌្ម ជាបុត្ររបស់ព្រះរាជអគ្គមហេសី ព្រះនាង កុលប្រភាវតី ឡើងសោយរាជ្យស្នងព្រះអង្គ។
  4. ទូយ៉េកប៉ាម័រ (僑陳如闍耶跋摩)៣-ព្រះបាទជ័យវរ្ម័ន (គ.ស ៤៨០ - ៥១៤) ព្រះអង្គ ជាបុត្រព្រះបាទស្រីឥន្រ្ទវរ្ម័ន ។ ក្រោយដែលឡើង សោយរាជ សម្បត្តិ ជាព្រះមហាក្សត្រនគរភ្នំ ព្រះអង្គរក្សាទំនាក់ទំនងជា មួយនឹង ប្រទេស ចិន ដូចជាប្រក្រតី។ ក្នុង គ.ស ៥០៣ បានបញ្ជាក់នូវ សក្តីភាពនេះ ដោយ បន្ថែមជា ព្រះអធិរាជចិនបានប្រទានងារជាតិក្តិយស ដល់ព្រះអង្គ ជាមេទ័ព ទិសខាងត្បូង នគរភ្នំ។
  5.        គ.ស ៤៨៤ នរគភ្នំ ធ្វើសង្រា្គមជាមួយនឹងប្រទេសចាម្ប៉ា។ ព្រះបាទ បញ្ជូនព្រះរាជតំណាង ទៅប្រទេសចិន ដើម្បីសុំជំនួយ។ ព្រះតំណាងនោះ ជាព្រះសង្សផ្នែកព្រះពុទ្ធសាសនា ព្រះនាមសក្សនាគសេន។ ស្តេចចិន មិន បាន ឆ្លើយតបទៅតាមបំណង ព្រះមហាក្សត្រខ្មែរឡើយ ។  សង្រ្គាមខ្មែរចាម បាន ចប់ នៅគ.ស ៤៩២ ក្រោយដែលស្តេចចាម  ត្រូវស្តេចចាមមួយអង្គទៀត ធ្វើ ឃាត។
  6.      ព្រះបាទជ័យវរ្ម័ន ព្រអង្គជាស្ថាបនាករដែលខំប្រឹងប្រែងរៀបចំ តំបន់ បច្ចុប្បន្ន កម្ពុជាក្រោម ដីកព្រែកបង្ហូរទឹកប្រមាណប្រវែងជាង២០០គី ឡូមែត្រ ធ្វើអោយតំបន់វាលភក់លិចទឹកក្លាយទៅជាទឹកដី រីងស្ងួត មានផ្ទះ សម្បែង ភូមីស្ថាន មានដីល្បាប់ជីជាតិ មានផ្លូវទឹកល្អប្រពៃគ្រប់គ្រាន់សម្រាប់ គមនាគមន៏ និង ប្រកបការងារកសិកម្ម ដោយប្រសិទ្ធភាព។
  7.      នៅក្នុងរាជ្យព្រះអង្គ ព្រះពុទ្ធសាសនាមានការរីកចំរើនច្រើន ហើយ ក៏បាន ជះឥទ្ធិពល ចាក់ឬសមាំមួនក្នុងសង្គមជាតិនរគភ្នំ ឬ ហ្វូណន់ដែរ។ ព្រះអង្គ ធ្លាប់បានបញ្ជូន ព្រះសង្បនរគហ្វូណន់ពីរអង្គ គឺព្រះមន្រ្ទសេនា និង ព្រះសង្ប បាល ទៅប្រទេសចិន ដើម្បីបកប្រែភាសាសំស្រ្កឹត។ ព្រះបាទជ័យវរ្ម័ន បានចូល ទិវង្គត ក្នុង គ.ស ៥១៤។

មិនស្គាល់ ៤??-៤៧០

មិនទាន់មាន

មិនស្គាល់ ៤៤០-៤??

ព្រះបាទស្រីអន្រ្ទវរ្ម័ន(គស៤៣០-៤៨០)

  1.   ព្រះបាទស្រីអន្រ្ទវរ្ម័ន ជាព្រះរាជបុត្ររបស់ព្រះបាទកៅឌិញវរ្ម័នទី២ ព្រះអង្គបានទទួលស្នងរាជពីបិតាទ្រង់នៅ រវាង គស​៤៣០-៤៣៥​។ ព្រះ​អង្គ​បាន​រក្សា​ទំនាក់​ទំនង​ការ​ទូត​ជា​​មួយប្រទេសចិនជានិច្ច។ នៅគស៤៣៤ ៤៣៥ និង ៤៣៨ ព្រះអង្គបានបញ្ជូនរាជទូត​ព្រះ​អង្គ​បី​ដង​ទៅ​គាល់​ព្រះ​ចៅ​ចិន​ឈ្មោះ «វេន» ត្រកូល​សុង។ កាលណោះ ប្រទេសចិនកំពុងមានទំនាស់ជាមួយប្រទេសចំប៉ាក្នុងការដន្ដើមគ្នា​យក​អាណា​ខេត្ដ​តុង​កឹង​។ ក្នុង​នាម​ជា​មិត្ដ​ភាព ព្រះ​អង្គ​មិន​បានគាំទ្រ ជួយជ្រោមជ្រែងស្ដេចចាមដែលច្បាំងនឹងប្រទេសចិននោះទេ។
ប្រវត្តិសាស្រ្តវៀតណាមអំឡុងឆ្នាំ ៤៣០ មិនទានមានសរសេរ ដោយសារស្ថិតក្រោមចិន
ភស្តុតាងដំបូងបង្អស់ដែលបានបង្កើតសង្គមក្រៅពីវប្បធ៌ម ដុង សឺន(Đông Sơn)បុរេប្រវត្តិយុគដែកនៅវៀតណាមខាងជើងបានរកឃើញនៅកូឡាក់ (Cổ Loa) ទីក្រុងបុរាណមួយបានតាំងនៅក្បែរហានណូយ(Hà Nội)សព្វថ្ងៃនេះ ។តាមរយះទេវកថា ប្រជាជនវៀតណាមបានជាប់ពូជពង្សពីលោកម្ចាស់នាគឡាក់ ឡុង ខ្វាន (Lạc Long Quân) និងទេពធីតាអមតៈ អៅ កូ (Âu Cơ) ។ ឡាក់ ឡុង ខ្វាន និង អៅ កូ មានកូនប្រុស ១០០នាក់ មុនពេលសម្រេចចិត្តចែកផ្លូវគ្នា ។ កូន៥០នាក់ទៅខាងម្ដាយតាមតំបន់ភ្នំ និង៥០នាក់ទៀតទៅខាងឪពុកនៅឯសមុទ្រ ។ កូនប្រុសច្បងគេបង្អស់ក្លាយជាខ្សែស្រឡាយទីមួយ នៃក្រុមស្ដេចវៀតណាមដំបូងដោយរួបរួមគ្នាជា ក្រុមស្ដេចហុង (ហុង វុង រឺ រាជវង្ស ហុង បាង) ។ ក្រុមស្ដេចហុង ហៅប្រទេសពួកគេ ដែលស្ថិតនៅតាមដីសណ្ដទន្លេក្រហម នៅវៀតណាមភាគខាងជើងថា វ៉ាន ឡាង ។ ប្រជាជន វ៉ាន ឡាង ត្រូវបានគេស្គាល់ថា ជាពួក ឡាក់ វៀត (Lạc Việt) ។ផែនទីនៃ វ៉ាន ឡាង (Văn Lang) , ៥០០ ម.គ. ។វ៉ាន ឡាង ត្រូវបានគេគិតថាធ្លាប់ជាសង្គមមាតាធិបតេយ្យស្រដៀងគ្នាទៅ នឹងសង្គមមាតាធិបតេយ្យមួយចំនួនផ្សេងៗ ជាធម្មតានៅអាស៊ីគ្នេយ៍ និងក្នុងប្រជុំកោះប៉ាស៊ីភ្វិក នៅពេលនោះដែរ ។ ស្ថានីយ៍បុរាណវត្ថុផ្សេងៗ នៅវៀតណាមខាងជើងដូចជា ដុង សឺន(Đông Sơn)[អសង្ស័យកម្មត្រូវការ]មានអាវុធនិងឧបករណ៍ ដែលបានផលិតក្នុងសម័យនោះ ។ ភាគច្រើននៃវត្ថុបុរាណដ៏ល្បីល្បាញទាំងនេះ គឺស្គរសំរិទ្ធធំៗប្រហែលជាបង្កើតឡើងសំរាប់គោលបំណងពិធីបុណ្យ ដែលមានការរចនាស្មុគស្មាញនៅលើផ្ទៃរបស់វា ដែលព៌ណនាទិដ្ឋភាពនៃជីវិត ជាមួយនឹង អ្នកចម្បាំង ទូក ផ្ទះសម្បែង បក្សី និងសត្វពាហនៈ ក្នុងរង្វង់ព័ទ្ធជុំវិញព្រះអាទិត្យកំពុងបញ្ចេញរស្មីនៅចំកណ្ដាល ។រឿងព្រេងនិទានជាច្រើនពីសម័យនោះផ្ដល់គំនិតខ្លីៗចូលទៅកាន់ជីវិត នៃប្រជាជនសម័យនោះ ។ រឿងនិទាននំអង្ករគឺនិយាយ អំពីព្រះរាជបុត្រជាអ្នកដែលឈ្នះការប្រកួតធ្វើនំ ទ្រង់ក្រោយមកឈ្នះបានរាជ្យបល្ល័ង ពីព្រោះតែការបង្កើតថ្មីរបស់ទ្រង់គឺនំអង្ករ ដែលឆ្លុះបញ្ចាំងការយល់ដឹងយ៉ាងជ្រៅចំពោះដីគឺជាអាយុជីវិតនៃសេដ្ឋកិច្ច:ការដាំដុះស្រូវ ។ រឿងនិទានហ្គីអុង និយាយអំពីមាណពម្នាក់ទៅធ្វើសង្គ្រាមដើម្បីសង្គ្រោះជាតិដោយពាក់អាវក្រោះដែកជិះសេះក្រោះ និងកាន់ដំបងដែកមួយបានបង្ហាញពីការលុតដែក គឺជាការងារស្មុគស្មាញ ។ រឿងនិទានស្នាទិព្វនិយាយអំពីស្នាមួយ ដែលអាចដាក់បានព្រួញបានរាប់ពាន់ដើមបង្ហាញ ពីការប្រើប្រាស់ព្រួញយ៉ាងទូលំទូលាយក្នុងចម្បាំង ។ការស្រាវជ្រាវថ្មីៗ បានដោះសោរដោយសាររបកគំហើញនៃដីលើកជារង្វង់បែបសិប្បនិមិត្ត ក្នុងតំបន់មួយចំនួន នៃវៀតណាមខាងត្បូងសព្វថ្ងៃ ហើយឆ្លងទៅដល់ព្រំដែននៃប្រទេសកម្ពុជាទៀត ។ សំណល់បុរាណវត្ថុទាំងនេះត្រូវប៉ាន់ស្មានថាជាអង្គវប្បធ៌ម សង្គម និងសេដ្ឋកិច្ចកាលពី សហវត្សទី១ម.គ. ។[៤]នៅសតវត្សទី៣ម.គ. ពួកវៀត (Viet)ផ្សេងទៀត ឪ វៀត (Au Viet=Âu Việt) បានធ្វើចំនាកស្រុកពីចិនភាគខាងត្បូងសព្វថ្ងៃនេះ មកតំបន់ដីសណ្ដទន្លេក្រហម ហើយនៅលាយឡំ ជាមួយប្រជាជនដើម វ៉ាន ឡាង ។ ក្នុងឆ្នាំ២៥៨ម.គ. រាជាណាចក្រថ្មីមួយ ឪ ឡាក់ (Âu Lạc) បានលេចត្រដែតឡើង តាមការរួបរួមគ្នានៃពួក ឪ វៀត (Âu Lạc) និងពួក ឡាក់ វៀត(Lạc Việt)ដែលមានថាច់ ផាន់ (Thục Phán)ដែលប្រកាសខ្លួនឯងថាជា ស្ដេច អាន ដុង វុង (An Dương Vương) ។ នៅឯរាជធានីទ្រង់ កូ ឡូវ (Cổ Loa) ទ្រង់បានកសាងកំផែងរាងមូលព័ទ្ធជុំវិញក្រុងជាច្រើនដើម្បីគោលបំណងបង្ការការពារ ។ កំផែងទាំងនេះ រួមមានពួកខ្មាន់ធ្នូ ឪ ឡាក់ដែលស្ទាត់ជំនាញ ដែលចាំថែរក្សាការពាររាជធានីឲមានសុវត្ថិភាព ពីពួកឈ្លានពានភ្លាមៗ ។ ក៏ប៉ុន្តែ វាក៏បានផ្ដល់ការកើនឡើងនូវករណីចារកិច្ចសម្ងាត់ ដែលបានកត់ទុកលើកទីមួយក្នុងប្រវត្តិសាស្ត្រជនជាតិវៀតណាម ដែលជាលទ្ធផលនៃការដួលរលំនៃស្ដេច អាន ដុង វុង ។នៅឆ្នាំ២០៧ ម.គ. ស្ដេចត្រាញ់ចិនដ៏មានមហិច្ឆតាម្នាក់ ដែលមាននាមថា ទ្រៀវ ដា (Triệu Đà,ចិន: ចាវ ធូវ = Zhao Tuo ) បានកម្ចាត់ ស្ដេច អាន ដុង វុង ដោយមានកូនប្រុសលោក ទ្រុង ធុយ (Trọng Thủy ,ចិន: ចុងស៊ឺ = Zhong Shi) ដើរតួជាគីញសម្ងាត់ម្នាក់ក្រោយមកបានរៀបអភិសេកជាមួយនឹងបុត្រី អាន ដុង វុង ។ ទ្រៀវ ដា បានបញ្ចូល ឪ ឡាក់ ក្រោមការត្រួតត្រារបស់ខ្លួន ដែលមានមូលដ្ឋាននៅគ័ងតុងបច្ចុប្បន្ន ប្រទេសចិនភាគខាងត្បូង ក្រោយមកបានប្រកាសខ្លួនឯងជាស្ដេចនៃរាជាណាចក្រឯករាជ្យមួយ ណាមវៀត (Nam Việt) (ចិន:南越, ណានយៀក = Nan Yue) ។ ទ្រុង ធុយ រាជបុត្រម្កុដរាជដែលគិតទុកជាមុន​ បានលង់ខ្លួន នៅ កូ ឡូវ ក្រោយពីវិប្បដិសារីចំពោះការចូលទីវង្គត់នៃមហេសីទ្រង់ ក្នុងសង្គ្រាម ។ជនជាតិវៀតណាមខ្លះចាត់ទុក ការគ្រប់គ្រងរបស់ទ្រៀវជាសម័យកាលនៃការត្រួតត្រារបស់ចិនមួយដែរ ដោយហេតុថា ទ្រៀវ ដាជាអតីតមេទ័ពឈិន ។ អ្នកដ៏ទៃផ្សេងទៀតចាត់ទុកថាវាជាសម័យមួយ នៃឯករាជ្យភាពរបស់វៀត ពេល ដែលគ្រួសារទ្រៀវ នៅណាម វៀតត្រូវបាននៅលាយឡំគ្នាទៅ នឹងវប្បធ៌មក្នុងតំបន់ ។ ពួកគេបានកាន់កាប់ដោយឯករាជ្យនូវអ្វី ដែលក្រោយមកទៀតរួម នឹងរាជវង្សហានចិន ។ នៅចំនុចនោះ ទ្រៀវ ដា ថែមទាំងប្រកាសខ្លួនថាជាព្រះចៅអធិរាជ ស្មើនឹងព្រះចៅអធិរាជហានចិននៅភាគខាងជើង ។

កៅណ្ឌិន្យវម៌្ម ឝ្រុតវម៌្មទី១ កៅណ្ឌិន្យទី២ ចិន: ឆៀវឆឹនជូ (僑陳如) ៤២០-៤៣០


  1. កុរុងកៅណ្ឌិន្យវម៌្ម រឺ កៅណ្ឌិន្យទី២ រឺ ឝ្រុតវម៌្មទី១ (ចិន:僑陳如跋摩, ភិងអ៊ិង:Qiáochénrúbámó) (គ.ស ?-៤៣០) រជ្ជកាល (គ.ស ៤២០-៤៣០) ជា​ព្រាហ្មណ៍​ជាតិ​ឥណ្ឌា ដែល​ពេល​មួយ​នោះ​មាន​សំឡេង​អាថ៌កំបាំង​មួយ​បាន​បញ្ជា​អោយ​ព្រាហ្មណ៍​នេះ​ទៅ​សោយរាជ្យ​នៅ​អាណាចក្រ​វ្នំ។ កៅណ្ឌិន្យ មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុកផានផាន នៅ​ខាង​ត្បូង​ដែល​អ្នក​ស្រុក​នគរ​វ្នំបាន​នាំ​គ្នា​ទៅ​ជួប ហើយ​ស្រុះ​ស្រួល​លើក​ព្រះអង្គ​អោយ​ឡើង​សោយរាជ្យ។ ឯកសារ​ខ្លះ​បាន​បញ្ជាក់​ថា ក្សត្រ​អង្គ​នេះ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ឝ្រុតវម៌្ម ដែល​គេ​បាន​ថ្វាយ​ព្រះ​រហស្សនាម​ថា អ្នក​ការពារ​លទ្ធិ​វេទ។ អូរកែវ ជា​មាត់​ច្រក​សមុទ្រ​ ជា​កំពង់ផែ​ចំណត​ទូក​សំពៅ​ធំៗ មួយ​យ៉ាងសំខាន់​របស់​នគរវ្នំ ក្នុង​ការ​ទាក់ទង​រក​ស៊ី​ធ្វើ​ជំនួញ​ក្រៅ​ប្រទេស​ជាមួយនឹង​ប្រទេស​ជិត​ឆ្ងាយ មាន​ប្រទេស​នៅ​តាម​សមុទ្រមេឌីទែរ៉ានេ (La Mer Méditerranée) នៅ​ទ្វីប​អ៊ឺរ៉ុប​ ជាដើម ដែល​ជា​កត្តា​មួយ ធ្វើ​ឲ្យ​គេ​ស្មាន​ថា កាល​ជំនាន់​នោះ ពួក​ជនជាតិ​ឥណ្ឌា ប្រហែល​ជា​នាំ​គ្នា​លើក​ទ័ព មក​លុកលុយ​រាតត្បាត​យក​នគរ​ខ្មែរ។ មេទ័ព​ឥណ្ឌា​ដែល​ចូល​មក​លុកលុយ​វាយ​យក​នគរវ្នំ ហើយ​ប្រកាស​តាំងខ្លួន​ជាស្ដេច​នោះ មាន​ដើម​កំណើត​ក្នុង​ត្រកូល​ព្រាហ្មណ៍​កៅណ្ឌិន្យ ដូច​ព្រះមហាក្សត្រ​ខ្មែរ​ទី​១​ដែរ ។
  2. សាសនាក្នុងកាលបើ​ឡើង​គ្រង​រាជសម្បត្តិ ព្រះអង្គ​បាន​បន្ថែម​ឈ្មោះ​ វម៌្ម មក​លើ​ព្រះនាម​ព្រះអង្គ ដែល​ក្លាយ​ទៅ​ជា​ កៅណ្ឌិន្យវម៌្ម (អ្នកប្រវត្តិវិទូ​ខ្លះ​យល់​ថា ព្រះមហាក្សត្រ​ខ្មែរ​ដែល​មាន​ព្រះនាមកៅណ្ឌិន្យវម៌្ម មាន​តែ​មួយ​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ)។ ព្រះអង្គ​ជា​ក្សត្រ​មួយ​អង្គ​ប្រកប​ទៅ​ដោយ​ទសពិធរាជធម៌។ ព្រះអង្គ​បាន​តាំង​ខ្លួន​ជា​អ្នកការពារ​ព្រហ្មញ្ញសាសនា។ ព្រហ្មញ្ញសាសនា​ដែល​គោរព​ព្រះឥសូរ ហើយ​ដែល​គេ​ចាត់​ទុក​ជា​សាសនា​រដ្ឋ ឬ​សាសនា​ផ្លូវការ បាន​ជះ​ឥទ្ធិពល​ទៅ​គ្រប់​ទិសទី។ តែ ព្រះពុទ្ធសាសនា​របៀប​មហាយាន​ដែល​ធ្លាប់​មាន​វត្តមាន​លើ​ទឹកដី​ខ្មែរ​ ជាយូរយារ​ណាស់​មក​ហើយ គ៏​មិន​បាន​សាបសូន្យ​ដែរ។ ការ​រីកចម្រើន​ចេះ​តែ​មាន អ្នកកាន់​គោរព​ព្រះពុទ្ធសាសនា ក៏​ចេះ​តែ​កើន​ចំនួន​ច្រើន​ជាលំដាប់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ព្រះអង្គ​បាន​ទាំង​អញ្ជើញ​ពួក​ព្រាហ្មណ៍​យ៉ាង​ច្រើន​ពី​ប្រទេស​ឥណ្ឌា ដោយ​ផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដល់​ពួក​នេះ ដើម្បី​អោយ​គេ​ជួយ​រៀប​ចំ​កិច្ច​ការ​ផ្សេងៗ​ខាង​សាសនា ការ​អប់រំ និង​ខាង​សង្គម​ថែម​ទៀត​ផង។
  3. ការរៀបចំនគរក្នុង ​របៀប​ចាត់ចែង​នគរ ព្រះអង្គ​បាន​យក​គំរូ​ទៅ​តាម​ប្រទេស​ឥណ្ឌា បង្កើត​ឲ្យ​មាន​ស្ថាប័ន មាន​វណ្ណៈ មាន​ច្បាច់​ទម្លាប់ មាន​ជំនឿ មាន​ការ​អប់រំ ដែល​ផ្ដិតផ្អែក​ទាំងស្រុង​ទៅ​លើ​លទ្ធិ​ព្រហ្មញ្ញសាសនា។ ដើម្បី​ឲ្យ​ការ​រៀបចំ​នគរ​មាន​ប្រសិទ្ធភាព ព្រះអង្គ​បាន​ប្រមូល​ផ្ដុំ និង​អញ្ជើញ​ព្រាហ្មណ៍​ជា​ច្រើន​មក​ពី​ប្រទេស​ឥណ្ឌា ឲ្យ​ចូល​មក​ជួយ​ធ្វើ​ការ​កែច្នៃ ដូរប្រែ តម្រែតម្រង់​កសាង​សង្គម​ជាតិ​ខ្មែរ​ថ្មី។ ព្រះអង្គ​បាន​ប្រទាន​រង្វាន់​យ៉ាង​កាប់​ចិត្ត ជាកិត្តិយស បុណ្យសក្តិ ទ្រព្យសម្បត្តិ​ជាច្រើន​ដល់​ព្រាហ្មណ៍​ទាំងនោះ។ ព្រះរាជធានី​មាន​ឈ្មោះ វ្យាធបុរ ដែល​ចិន​ហៅ​ក្លាយ​មក​ជាទូមូ ត្រូវនឹងពាក្យ ទ្មាក់។ ព្រះ​កៅណ្ឌិន្យវម៌្ម ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ខ្លាំងពូកែ ល្បីល្បាញ មាន​នគរ​ជិត​ឆ្ងាយ​ជាច្រើន​ជា​ចំណុះ។ ក្រោយ​ពី​ព្រះអង្គ​ចូល​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ឝ្រីន្ទ្រវម៌្ម។

មិនស្គាល់ ?-៤២០

Giáo Chén Chú 僑陳如
ឆ្នាំ ៤២០ មានព្រឹត្តិការណ៍

  1. បាំ​សត្វ​តោ (ម៉ុងសាយ) គឺ​ជា​ការ​សម្ដែង​ក្បាច់​រាំ​បែប​ប្រពៃណី​ចិន នៅ​ក្នុង​ឱកាស​ពិសេស​ធំៗ ដូចជា ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ជាដើម ដើម្បី​នាំ​មក​នូវ​សំណាង​ល្អ ព្រោះ​គេ​ជឿជាក់​ថា តោ ជា​សត្វ​ដ៏​វិសេសវិសាល។របាំ​មួយ​នេះ​តម្រូវ​ឲ្យ​អ្នក​រាំ គ្រង​សំលៀកបំពាក់​សត្វ​តោ អម​ដោយ​តន្ត្រី​នៃ​ការ​វាយ​ស្គរ គោះ​ឆាប និង វាយ​ឃ្មោះ។ របាំ​សត្វ​តោ បាន​យក​តម្រាប់​នានា តាម​ចលនា​របស់​សត្វតោ។មតិ​អំពី​ប្រភព​ដើម​នៃ​របាំ​សត្វ​តោ ត្រូវ​បាន​បែងចែក​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​មតិ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​មួយ​គឺ៖ នៅ​ក្នុង​វប្បធម៌​ប្រពៃណី​ចិន សត្វ​តោ ប្រៀប​បាន​ដូច​ជា​សត្វ​នាគ​អីចឹង គឺ​ជា​សត្វ​ដែល​កើត​មាន​តែ​នៅ​ក្នុង​ទេវកថា​ប៉ុណ្ណោះ ពោល​គឺ​គ្មាន​សត្វ​តោ​ពិត​ប្រាកដ នៅ​ក្នុង​ប្រទេស​ចិន​ឡើយ។នៅ​មុន​សម័យ​រាជវង្ស​ហាន (ឆ្នាំ​២០២ មុន​គ្រិស្តសករាជ ដល់ ២២០ ក្រោយ​គ្រិស្តសករាជ) មាន​សត្វ​តោ​តែ​ប៉ុន្មាន​ក្បាល​ប៉ុណ្ណោះ ដែល​បាន​មក​ដល់​តំបន់​ភាគ​ខាង​លិច នៃ​ប្រទេស​ចិន​បុរាណ (បច្ចុប្បន្ន​គឺ​ជា​ទីក្រុង Xinjiang) ដោយសារ​តែ​ការ​ធ្វើ​ជំនួញ​សូត្រ។
  2. ផ្វានយ៉ាងម៉ាយទី២ផ្វានយ៉ាងម៉ាយទី២ រឺ ផាំជឿញម៉ៃទី២ (យួន:Phạm Dương Mại, ចិន:范陽邁, ភិងអ៊ិង:Fànyáng mài) គឺជាស្ដេចចាមសោយរាជ្យពីឆ្នាំ ៤២១ ដល់ប្រហែល ៤៤៦។ នៅឆ្នាំ ៤៣១ ស្ដេចអង្គនេះបដិសេធការជួយពីក្សត្រវ្នំកំឡុងសង្គ្រាមជាមួយចៅហ្វាយខេត្តចិននៅឈាំវចូវ។[១] នៅឆ្នាំ ៤៣៣ ផ្វានយ៉ាងម៉ាយទី២ បន្ទាប់ពីការបដិសេធមិនព្រមឱ្យទឹកដីទៅចិនហើយ បែរជាប្រឆាំងនឹងខ្មែរវិញ ហើយថែមទាំងដាក់បញ្ចូលស្រុកបណ្ឌុរង្គរបស់ខ្មែរចូលជាទឹកដីរបស់ខ្លួនទៀត។[២]ក្នុងឆ្នាំ ៤៤៦ ចៅហ្វាយខេត្តតុងកឹងចាប់ផ្ដើមវិធានការបង្ក្រាបយ៉ាងខ្លាំងក្លាប្រឆាំងនឹងចាម្ប៉ា។ សមរភូមិបានរំកិលទៅដល់ព្រះអង្គនៅរាជធានី។ ស្ដេចអង្គនេះបានសោយទិវង្គតដោយខូចព្រះហឫទ័យ។[
  1. សម័យ អ៊ូ ហ៊ូ (៣០៤–៤៣៩គ.ស.)អត្ថបទក្បោះក្បាយ:នគរទាំងដប់ប្រាំមួយ ការបះបោរ អ៊ូ ហ៊ូដោយទទួលបានផលចំណេញពីសង្គ្រាមផ្ទៃក្នុង ក្នុងរាជវង្សជិនក្រុមជនជាតិភាគតិច (អ៊ូ ហ៊ូ[Wu Hu])ដែលមិនមែនជនជាតិហានចិន ដែលស្ថិតក្នុងសម័យនោះដូចគ្នាដែរ បានកាន់កាប់ភាគច្រើននៃប្រទេស នៅក្នុងសតវត្សទី៤ហើយនិងរុកគួននាំឲមានការជំលៀសជនជាតិហានចិនមួយភាគធំ ទៅភាគខាងត្បូងនៃទន្លេយ៉ាងសេ ។ ក្នុងឆ្នាំ៣០៣ ពួកជនជាតិទី(Di)បានបះបោរហើយក្រោយមកទៀតបានកាន់កាប់បានឆឹងទូ(Chengdu) ដោយបង្កើតជារដ្ឋមួយឈ្មោះថា ឆឹង ហាន(Cheng Han) ។ ស្ថិតក្រោមការដឹកនាំរបស់ លាវ យាន(Liu Yuan) ពួកសួងនូ(Xiongnu)បានរើបំរះក្បែរៗស្រុក លីនផ្វិន(Linfen)សព្វថ្ងៃនេះហើយបង្កើតបានរដ្ឋមួយឈ្មោះថា ហាន ចាវ(Han Zhao) ។ អ្នកស្នងរាជ្យពី លាវ យាន លាវ ឆុង(Liu Cong)បានចាប់បានហើយនិងប្រហារជីវិតអធិរាជជិនខាងលិចពីរអង្គចុងក្រោយទៀតផង ។ នគរទាំងដប់ប្រាំមួយ គឺជាពហុតរភាពនៃរាជវង្សដែលមិនមែនចិនមានអាយុកាលខ្លីៗដែលបានមកគ្រប់គ្រងទាំងស្រុង រឺក៏ ផ្នែកខ្លះនៃប្រទេសចិនភាគខាងជើងក្នុងសតវត្សទី៤និងទី៥ ។ ក្រុមជនជាតិជាច្រើនដែលជាប់ពាក់ព័ន្ធរួមមានបុព្វបុរសនៃពួកថឺខ(Turk) ម៉ុងហ្គោលនិងទីបេ ។ ភាគច្រើននៃពួកពនេចរទាំងនេះបានមានអាណាខេត្តខ្លះដែរ ហើយបានធ្វើចិនភាវូនីយកម្មតាំងពីមុនការបានគ្រប់គ្រងអំណាចយូរមកហើយ ។ ជាការពិតទៅ មួយចំនួនក្នុងចំណោមពួកជនជាតិទាំងនោះគួរឲកត់ស្គាល់ដែរ គឺប្រជាជនឆៀង(Qiang)និងសួងនូ(Xiongnu)ត្រូវបានអនុញ្ញាតិឲរស់ នៅតំបន់ព្រំដែនក្នុងមហាកំផែងតាំងពីចុងសម័យរាជវង្សហានមកម៉្លេះ ។
  2. រាជវង្សខាងត្បូង និងខាងជើង (៤២០–៥៨៩គ.ស.)អត្ថបទក្បោះក្បាយ:រាជវង្សខាងត្បូង និងខាងជើងដោយបានសញ្ញានៃការដួលរលំនៃរាជវង្សជិនខាងកើតក្នុងឆ្នាំ៤២០ ប្រទេសចិនបានធ្លាក់ចូលដល់សម័យរាជវង្សខាងជើងនិងរាជវង្សខាងត្បូង ។ ជនជាតិហានបានប្រមូលកងទ័ពដែលនៅរស់ពី ការវាយប្រហាររបស់កុលសម្ព័ន្ធពនេចរនៅភាគខាងជើងដូចជា សៀនប៉ី(Xianbei) ហើយនិងឲអរិយធ៌មរបស់ពួកគេបានបន្តការលូតលាស់រីកចំរើនតទៅទៀត ។ក្នុងប្រទេសចិនភាគខាងត្បូង ការតតាំងគ្នាយ៉ាងឃោរឃៅ ដោយសារថាព្រះពុទ្ធសាសនាគួរតែត្រូវបានអនុញ្ញាតឲមាន ដែលបានកាន់ជានិច្ចកាលដោយរាជវង្សានុវង្ស និងពួកអភិជនដែរ រឺ អត់ ។ នៅទីបញ្ចប់ ជិតដល់ចុងនៃសម័យរាជវង្សខាងត្បូងនិងរាជវង្សខាងជើង ទាំងបរិស័ទខាងពុទ្ធសាសនា និងសាសនាតាវបានស្រុះស្រួលហើងថែមទាំងកាន់តែចេះអត់ឱនឲគ្នាទៅវិញទៅមកទៀត ។ ក្នុងឆ្នាំ៥៨៩​ សួយបានបញ្ចូលរាជវង្សខាងត្បូងចុងក្រោយ ឆិន តាមរយៈកងទ័ព ហើយបានដាក់បញ្ចប់សម័យរាជវង្សខាងជើងនិងរាជវង្សខាងត្បូង ។
  • រាជវង្សហុងបាង កាលពីមុនរហូតដល់២៥៧ ម.គ.
  • រាជវង្សថាច់ ២៥៧–២០៧ ម.គ.
  • រាជវង្សទ្រៀវ ២០៧–១១១ ម.គ.
  • ការត្រួតត្រារបស់ចិនលើកទីមួយ ១១១ ម.គ.–៣៩ គ.ស.
  • បងប្អូនស្រីទ្រុង ៤០–៤៣
  • ការត្រួតត្រារបស់ចិនលើកទីពីរ ៤៣–៥៤៤
  • រាជវង្សលីដំបូង ៥៤៤–៦០២
  • ការត្រួតត្រារបស់ចិនលើកទីបី ៦០២–៩០៥
  • ស្វ័យភាព ៩០៥–៩៣៨
  • រាជវង្សង៉ោ ៩៣៩–៩៦៧
  • រាជវង្សឌិញ ៩៦៨–៩៨០
  • រាជវង្សឡេដំបូង ៩៨០–១០០៩
  • រាជវង្សលី ១០០៩–១២២៥
  • រាជវង្សថ្រាន់ ១២២៥–១៤០០
  • រាជវង្សហូ ១៤០០–១៤០៧
  • ការត្រួតត្រារបស់ចិនលើកទីបួន ១៤០៧–១៤២៧
  • រាជវង្សថ្រាន់ចុងក្រោយ ១៤០៧–១៤១៣
  • រាជវង្សឡេចុងក្រោយ (ឡេដំបូង) ១៤២៨–១៥២៧
  • រាជវង្សម៉ាក់ ១៥២៧–១៥៩២
  • រាជវង្សឡេចុងក្រោយ (ស្ដារឡេ) ១៥៣៣–១៧៨៨
  • ពួកលោកម្ចាស់ទ្រិញ ១៥៤៥–១៧៨៧
  • ពួកលោកម្ចាស់ង្វៀន ១៥៥៨–១៧៧៧
  • រាជវង្សតៃសឺន ១៧៧៨–១៨០២
  • រាជវង្សង្វៀន ១៨០២–១៩៤៥
  •  ចក្រពត្តិនិយមបារាំង ១៨៨៧–១៩៥៤
  • ការបែងចែក ១៩៥៤–១៩៧៥
  •  សាធារណរដ្ឋប្រជាធិបតេយ្យ (ខាងជើង) ១៩៤៥–១៩៧៦
  •  រដ្ឋវៀតណាម (ខាងត្បូង) ១៩៤៩–១៩៥៥
  • សាធារណរដ្ឋវៀតណាម (ខាងត្បូង) ១៩៥៥–១៩៧៥
  • សាធារណរដ្ឋសង្គមនិយម ពីឆ្នាំ ១៩៧៦

ឆានតាន (旃檀) ប្រ.៣៥៧-?


  1. កុរុងចន្ទន (ចិន:旃檀, ភិងអ៊ិង:Zhāntán) (ប្រ.គ.ស ?-?) រជ្ជកាល (ប្រ.គ.ស ៣៥៧-?) ដល់មកក្នុងឆ្នាំ ព.ស. ៩០០ មានក្សត្រិយ៍ ១ អង្គព្រះនាមចន្ទនៈ ស្ដេចមកពីឥណ្ឌៀ បានឡើងសោយរាជ្យ បានព្រះបរមនាមថា ចន្ទន ទ្រង់មានព្រះអគ្គមហេសីព្រះនាមដូចម្ដេច នឹងមានព្រះរាជឱរសព្រះរាជធីតាឬទេ មិនប្រាកដ។ ការផែនដី ការរដ្ឋប្បសាសន៍ ទ្រង់បានចាត់ការយ៉ាងណាបានចម្រើនយ៉ាងណាខ្លះ មិនមានដំណឹងជាក់លាក់ មានតែទ្រង់ជាអ្នកកាន់ព្រះពុទ្ធសាសនាយ៉ាងស៊ប់សួន។ ក្នុងឆ្នាំ ព.ស ៩៥៦ ទ្រង់បានទទួលគម្ពីរព្រះត្រៃបិដកពីលង្កាក្នុង ព.ស ៩០០ ប្លាយតែការបានមកនេះដោយទ្រង់ឲ្យទៅស្វែងរកមក ឬដោយមានអ្នកនិមួយនាំយកមកថ្វាយមិនមានពោលដល់។ ទោះបីយ៉ាងណាក៏ដោយ ការបានព្រះត្រៃបិដក គ្រានេះ ជាមង្គលលាភដ៏ខ្ពស់ដល់ប្រជាជាតិខ្មែរ។ តាំងអំពីនេះទៅការព្រះពុទ្ធសាសនាបានចម្រើនយ៉ាងណា អាចនឹងឃើញបានក្នុងរជ្ជសម័យនៃកុរុងកៅណ្ឌិន្យជយវម៌្មឯណោះ។
  2. ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​អំឡុង​ខាង​ដើម​សតវត្ស​ទី​៤ មិន​សូវ​មាន​ឯកសារ​អ្វី​កត់ត្រា​ទុក​ទេ ទោះ​ជា​សិលា​ចារិក ឬ​ឯកសារ​ចិន ក៏ដោយ។ រហូត​ដល់​ឆ្នាំ​៣៥៧ អាណាចក្រ​ភ្នំ​ត្រូវ​គ្រប់គ្រង​ដោយ​ព្រះរាជា​មួយ​ព្រះអង្គ ព្រះនាមចណ្ឌាល ដែល​ចិន អោយ​ឈ្មោះ​ថា ធៀនឈូឆានតាន ប្រែ​ថា​ឥណ្ឌា ឈ្មោះ ឆានតាន។ ចណ្ឌាល នេះ​ជា​ឋានន្តរនាម​របស់​ពួក​ឥណ្ឌូសីថ ជាពិសេស គឺ​របស់​រាជវង្ស​កុសណៈ ដែល​ប្រហែល​ជា​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ឥណ្ឌា ផ្នែក​ខាង​ត្បូង ដែល​ខ្លួន​បាន​ធ្លាប់​កាន់​កាប់​មួយ​រយៈពេល ដែល​ព្រះរាជា​ឥណ្ឌា មួយ​ព្រះអង្គ ព្រះនាម ព្រះបាទ​សមុទ្រគុប្តទ្រង់​វាយ​លុក​រំដោះ​យក​តំបន់​នោះ​នៅ​ឆ្នាំ​៣៣៥-៣៧៥។
  3. ក្នុង​រាជ្យ​របស់​ព្រះអង្គ កុរុងចណ្ឌាល បាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ហើយ​ព្រះអង្គ​បាន​លើក​សួយ​ជា​ដំរី​ផ្សាំង ទៅ​ថ្វាយ​អធិរាជ​ចិន ថែម​ទៀត​ផង។ “ព្រះចៅក្រុង ចិន នៃរជ្ជកាលស៊ីនពូព៌ា ក៏បានបញ្ជូនសត្វចម្លែកទាំងនោះ ឲ្យត្រឡប់មកកាន់ស្រុកកំណើតវិញ” ព្រោះ គេបានចាត់ទុកថា ជាសត្វចង្រៃ។ឯកសារ​ចិន ក៏​បាន​កត់ត្រា​ទុក​ផង​ដែរ​ថា ក្នុង​ចំណោម​ស្ដេច​ដែល​សោយរាជ្យ​តៗ​មក​ពី​កុរុងចណ្ឌាល មាន​ស្ដេច​មួយ​ព្រះអង្គ​ព្រះនាម កៅណ្ឌិន្យ ជា​ព្រាហ្មណ៍​ជាតិ​ឥណ្ឌា ដែល​ពេល​មួយ​នោះ​មាន​សំឡេង​អាថ៌កំបាំង​មួយ​បាន​បញ្ជា​អោយ​ព្រាហ្មណ៍​នេះ​ទៅ​សោយរាជ្យ​នៅ​អាណាចក្រវ្នំ។


មិនស្គាល់ ២៨៩-៣៥៧

នៅឆ្នាំ៣៥៧នៃគ.ស. ព្រះបាទ ឆាន់ ថាន់ ដែលបានប្រកាសតាំងខ្លួនធ្វើជាព្រះមហាក្សត្រនៃ នគរភ្នំ បានផ្ញើប្រតិភូទូតទៅកាន់ស្រុកចិន ដោយមានដង្វាយជាសត្វដំរីដែលគេផ្សាំងរួច។ “ព្រះចៅក្រុង ចិន នៃរជ្ជកាល ស៊ីន ពូព៌ា ក៏បានបញ្ជូនសត្វចម្លែកទាំងនោះ ឲ្យត្រឡប់មកកាន់ស្រុកកំណើតវិញ” ព្រោះ គេបានចាត់ទុកថា ជាសត្វចង្រៃ។
ខាងក្រោមជាបញ្ជីឈ្មោះសង្រ្គាម នៅស្រុកចិន នាឆ្នាំនោះ
Jin dynasty (265–420), the Southern Dynasties (420–587), the Sixteen Kingdoms (304–439) and the Northern Dynasties (386–581) Year(s) Event Brief description

  • 280 Conquest of Wu by Jin The Jin dynasty conquers Eastern Wu and unifies China under its control.
  • 291–306 War of the Eight Princes Eight Jin princes start a civil war.
  • 304–316 Wu Hu uprising The Wu Hu tribes overthrow the (Western) Jin dynasty. The Jin dynasty is reestablished as the Eastern Jin dynasty.
  • 305 - 307 Chen Min's rebellion
  • 311 Disaster of Yongjia
  • 311 - 315 Du Tao's Uprising
  • 313 Zu Ti's expedition Jin forces led by Zu Ti defeats Later Zhao.
  • 314 Battle of Youzhou
  • 316 Battle of Chang'an
  • 319 Battle of Junyi Jin forces led by Zu Ti defeats Later Zhao.
  • 319 Battle of Jicheng
  • 328 Jin's expedition against Su Jun
  • 328 Battle of Luoyang
  • 346 Jin-Cheng Han war Jin Dynasty defeats Cheng Han.
  • 350 - 352 Battle of Xiangguo Ran Wei defeats Jie and other barbarians.
  • 351 Former Yan-Ran Wei war Former Yan defeats Ran Wei.
  • 354–369 Huan Wen's expeditions Jin general Huan Wen attempts to reclaim territories in northern China.
  • 354 Battle of Lukou
  • 355 Battle of Guanggu
  • 361 Battle of Yewang
  • 369 Battle of Fangtou Former Qin and Former Yan defeat Jin Dynasty.
  • 369 Conquest of Former Yan by Former Qin
  • 376 Conquest of Dai by Former Qin
  • 383 Battle of Fei River The Eastern Jin dynasty defeats Former Qin.
  • 383 Lyu Guang's expedition to Qiuci
  • 387 Battle of Liangzhou
  • 389 Battle of Dajie
  • 390 Battle of Xincheng Town
  • 390 Northern Wei's campaign against Liu Weichen
  • 392 Lyu Guang's expedition against Western Qin
  • 393 Conquest of Western Yan by Later Yan
  • 395 Battle of Canhe Slope Northern Wei defeats Later Yan.
  • 397 Battle of Bosi Northern Wei defeated Later Yan, but then retreated due to internal struggles.
  • 399 - 411 Rebellion of Sun En and Lu Xun
  • 404 Battle of Fuzhoushan
  • 404 Liu Yu-Huan Xuan war
  • 409–416 Liu Yu's expeditions Jin general Liu Yu reclaims territories in northern China and establishes the Liu Song dynasty.
  • 416 Conquest of Later Qin
  • 422 Battle of Henan A battle between Liu Song and Northern Wei
  • 426 Liu Song's war against Xie Hui Xie Hui was captured.
  • 426 Western Qin-Northern Liang war
  • 426 - 427 Battle of Tongwan Northern Wei attacked Helian Xia's capital city, Tongwan
  • 430; 450-452 Yuanjia Expeditions
  • 429 Northern Wei's war against Rouran
  • 432 Wei-Yan war
  • 433 Battle of Hanzhong Northern Wei defeats Southern Qi.
  • 439 Conquest of Northern Liang by Northern Wei
  • 449 Battle of Yongzhou
  • 450 Battle of Shaancheng
  • 454 Conquest of Liu Yixuan by Liu Song Liu Yixuan was defeated.
  • 459 Battle of Guangling
  • 466 Liu Zixun's rebellion
  • 466 Battle of Pengcheng
  • 467 Battle of QIngzhou
  • 474 Battle of Jiankang
  • 479 - 500 Qi-Wei war
  • 479 Battle of Shouyang
  • 488 Wei-Baekje war
  • 494 Battle of Huaihan
  • 495 Battle of Hanzhong
  • 497 Battle of Nanyang
  • 503 Battle of Zhongli and Yiyang
  • 506 Battle of Hefei
  • 507 Battle of Zhongli Liang dynasty defeats Northern Wei
  • 515 Battle of Shaanshi
  • 528 Battle of Ye
  • 529 Chen Qingzhi's expeditions
  • 531 Gao Huan's expedition against Erzhu
  • 534 - 535 Civil war of Northern Wei Northern Wei split into Eastern Wei and Western Wei.
  • 537 Battle of Shayuan
  • 543 Battle of Mt. Mang
  • 546 Battle of Yubi
  • 547 Hou Jing's rebellion against Eastern Wei Hou Jing led a rebellion against Eastern Wei and then fled to Liang dynasty.
  • 552 Hou Jing's rebellion against Liang Hou Jing led a massive rebellion against Liang dynasty.
  • 554 Battle of Jiangling Western Wei defeats Liang dynasty
  • 556 Northern Qi-Liang war
  • 564 Battle of Luoyang Northern Qi defeats Northern Zhou.
  • 569 Battle of Yiyang and Fenbei
  • 575 - 577 Conquest of Northern Qi by Northern Zhou
  • 575 Battle of Heyin
  • 576 Battle pf Pingyang
  • 580 Conquest of Yuchi Jiong by Yang Jian
  • 580 Conquest of Wang Qian by Yang Jian
  • 580 Battle of Lizhou
  • 580 Battle of Wushe
  • 580 Battle of Liangjun
  • 580 Battle of Jinxiang
  • 580 Battle of Shizhou


ប្រ.អាទិត្យវម៌្ម ផ្វានឆាង (范長) ២៤៨


  1. កុរុងផ្វានឆាង (ចិន:范長, ភិងអ៊ិង:Fàn Cháng) (គ.ស ២២៨-២៤៨) រជ្ជកាល (គ.ស ២៤៨) ពេលដែលឝ្រីមារវម៌្មបានសោយទិវង្គតទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀត ប៉ុន្តែនៅបៅដោះនៅឡើយ។ បុត្រអង្គនោះឈ្មោះ ផ្វានឆាង បានរស់នៅក្នុងចំណោមប្រជារាស្ត្រ។ លុះធំបានព្រះជន្ម ២០ វស្សាបានប្រមូលស្ម័គ្របក្សពួកទៅធ្វើគត់ធរណីន្ទ្រវិញ ដើម្បី​សងសឹកឱ្យ​ឪពុក។ កុរុងធរណីន្ទ្រវម៌្មស្ដេចនៅក្នុងរាជសម្បត្តិដល់មកក្នុងឆ្នាំ ព.ស ៧៨៧ ក៏ត្រូវព្រះផ្វានឆាង ព្រះរាជឱរសបន្ទាប់របស់ឝ្រីមារៈលបប្លុងព្រះជន្មបង់ ដើម្បីយករាជបល្ល័ង្ក។
  2.  កុរុងធរណីន្ទ្រវម៌្មទី១ ទោះបីទ្រង់សោយទិវង្គតដោយអាករមិនប្រក្រតីក៏ដោយ តែព្រះអង្គក៏នៅតែមានព្រះកិត្តិយសជារាជាធិរាជ ១ អង្គទៀតក្នុងប្រវត្តិសាស្ត្រ។ ផ្វានឆាង​បាន​ដណ្ដើម​យក​រាជ្យ​មក​វិញ។ តែ​ព្រះរាជបុត្រ​អង្គ​នេះ មិន​បាន​សោយរាជ្យសម្បត្តិ​ដូច​ក្ដី​បំណង​ទេ។ ព្រះអង្គ​ត្រូវ​មេទ័ព​ធំ​ម្នាក់​របស់​ស្ដេចធរណីន្ទ្រវម៌្មទី១ ឈ្មោះ អស្សាជយ ធ្វើ​ឃាត។ មេទ័ព​អស្សាជយបាន​លើក​ទ័ព​មក​ច្បាំង​ដណ្ដើម​អំណាច ដោយ​សំអាងយក​លេស​ថា​មក​សងសឹក​ជំនួស​ស្ដេច។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នោះ មេទ័ព​អស្សាជយ ក៏​ប្រកាស​ខ្លួន​ភ្លាម​ជា​ស្ដេច​នគរ​វ្នំ គឺ​ប្រហែល​ជា​ក្នុង​គ.ស ​២៤០ (អ្នកប្រវត្តិវិទូ​ខ្លះ សរសេរ​ថា​ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ.ស ​២៥០)។

ធរណីន្ទ្រវម៌្មទី១ ចិន: ផ្វានចាន (范旃) ២២៨-២៤៨

  1. បកប្រែចុះឡើងៗ ឆ្កួតអ្នកអាន តាមពិតទៅ  范旃 គឺជា នគរភ្នំ (នគរ វ្នំ) ចំនែក ធរណីន្ទ្រវម៌្ម កឺជា នគរភ្នំដែរ !! 
  2. 维基百科,自由的百科全书 跳到导航跳到搜索 范旃(?-?),字不詳。大概三國年間扶南國王。其舅父為第一位范姓扶南皇帝范蔓,另有兩表兄弟分別為范金生及范長。 其舅父范蔓早期為扶南王混盤況及其子混盤盤之大將,混盤況九十多歲死後立混盤盤為王,但每有國家大事均委託范蔓辦理。到混盤盤登基三年死後,扶南國國人推舉范蔓爲王,成為第一位范姓扶南皇帝。[1][2] 有一次范蔓征伐金鄰時染患,派遣范旃之表兄弟范金生太子代為出征。亦因此事當時為二千人將領之范旃謀朝篡位,奪去范蔓的王權,另派人詐騙范金生並將其殺害。[3][4] 范旃曾派遣親信出使東吳,從扶南出發,取道投拘利河口,經過灣邊數國,一年左右到恆河口再循陸路到東吳。[5][6] 三國東吳孫權赤烏六年(即公元243年)范旃曾派遣等使往東吳獻樂手及土產。[7] 范旃表弟范長在范蔓死時流落民間,直至范長二十歲結集扶南壯士將范旃殺死。但最後范長亦被范旃之大將范尋殺死,並自立為王。
  3. ប្រ.អាទិត្យវម៌្មផ្វានឆាង (范長)ព្រះបាទហ្វាន់ចាន់  កាលបើឡើងសោយរាជ្យ ភ្លាម ក៏ចាត់កងទ័ពអោយទៅធ្វើឃាត កូនព្រះបាទហ្វាន់ឆេម៉ាន់ គឺព្រះអង្គ គីនចេង  ដើម្បីបំបាត់ កុំអោយមានគូប្រជែងត្រឹមត្រូវតាមច្បាប់ ដែលអាចនាំ មកនូវការសៅហ្មងទៅថ្ងៃក្រោយ។ព្រឹត្តិការណ៏នេះបានកើតនៅក្នុងគ្រឹស្គសករាជ ២៣០ ។ អ្នកប្រវតិ្តវិទូខ្លះមានជំនឿ ខ្មែរមួយជាភាសាសំស្រឹ្កត ដែលមាន អាយុចាស់ជាងគេ ហើយដែលគេរកឃើញនៅ វូកាញ់ ខេត្តញ៉ាត្រាង ប្រទេស
  4. វៀតណាម បានបញ្ជាក់រៀបរាប់អំពីទំនាក់ទំនងរវាងព្រះអង្គ និង ព្រះមហាក្សត្រឥណ្ឌាក្នុងព្រះរាជ្យវង្ស ម្សណទស។កាលនោះ ព្រះបាទហ្វាន់ឆេម៉ាន់ មានបុត្រមួយអង្គទៀត ដែលនៅ ជា ទារកនៅឡើយ។ អាយុបាន២០ឆ្នាំ ដឹងក្តីកាលណា ព្រះរាជបុត្រនេះប្រមែ ប្រមូលបក្សពួក កងទ័ពយោធា លើកមកធ្វើសង្រ្គាមហើយក៏បានសម្រេចធ្វើ ឃាតព្រះបាទហ្វាន់ចាន់ ដើម្បីសងសឹកឪពុក។ព្រះអង្គ បានដណ្តើមយករាជ្យ មក    វិញ។ តែព្រះរាជបុត្រអង្គនេះមិនបានសោយរាជសម្បត្តិដូចក្តីបំណងទេ។ ព្រះអង្គត្រូវទ័ពធំម្នាក់របស់សេ្តចហ្វាន់ចាន់ ឈ្មោះស៊ីយុន ធ្វើឃាត។  មេទ័ព ស៊ីយុន បានលើកទ័ពមកច្បាំងដណ្តើមអំណាចដោយសំអាងយកលេស ថា មកសងសឹងជំនួសស្តេច។ ឆ្លៀតឪកាសដ៏ល្អនោះមេទ័ពស៊ីយុនក៏ប្រកាស តាំង ខ្លួនភា្លម ជាស្តេចនគរហ្វូណន់ ។ គឺ ប្រហែលជាក្នុង គ.ស ២៤០។
  5. កុរុងធរណីន្ទ្រវម៌្មទី១ (ចិន:范旃, ភិងអ៊ិង: Fàn Zhān) (គ.ស ?-២៤៨) រជ្ជកាល (គ.ស ២២៨-២៤៨) ព្រះរាជភាគិនេយ្យរបស់ព្រះឝ្រីមារៈ ព្រះនាមហៅតាមសំដីចិនថា ផ្វានចាន (ព្រះចន្ទ្រ?) កាលបើ ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​ស្ដេចឝ្រីមារៈ ជិនឝឹង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​អាច​នាំ​មក ​នូវ​ការ​សៅហ្មង​ទៅ​ថ្ងៃ​ក្រោយ។ ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ្រឹស្តសករាជ​២៣០។ ហើយឡើងគ្រងពិភព ប្រាកដព្រះបរមនាមថា ធរណីន្ទ្រវម៌្ម។ ស្ដេចមានព្រះអគ្គមហេសី នឹងព្រះរាជឱរសព្រះរាជធីតាឬទេ មិនប្រាកដ។ ការផែនដីកុរុងធរណីន្ទ្រវម៌្ម ទ្រង់បានតាំងវីរបុរស ១ នាក់ឈ្មោះអស្សាជយ ឲ្យជាសេនាឯករបស់ព្រះអង្គមានងារជាព្រះសង្គ្រាមជ័យ។
  6. ការទូត ទ្រង់បានចាត់ព្រះរាជវង្ស ១ អង្គឲ្យនាំព្រះរាជសារនឹងរាជបណ្ណាការទៅសុំចងសម្ពន្ធមិត្រនឹងស្ដេចឥណ្ឌៀក្នុងវង្សមុរុណ្ឌស ស្ដេចនោះបានថ្វាយសេះទេស ៤ នឹងរាជបណ្ណាការតបមកវិញក្នុងពេលនោះ។ ក្នុងឆ្នាំ ព.ស ៧៨៦ ទ្រង់បានតែងរាជទូតឲ្យនាំរាជសារនឹងរាជបណ្ណាការទៅសុំចងសម្ពន្ធមិត្រនឹងប្រទេសចិន ១ ទៀត។ ប្រាកដក្នុងប្រវត្តិសាស្ត្ររបស់យើងថា កុរុងធរណីន្ទ្រវម៌្មទ្រង់បានធ្វើនយោបាយក្នុងផ្លូវចងសម្ពន្ធមិត្រនឹងនានាប្រទេសជាដំបូង។ បើតាមពង្សាវតារនគរបីចិនធរណីន្ទ្រវម៌្មនេះហើយ បានបញ្ជូនរាជទូតទី១ទៅប្រទេសចិននៅឆ្នាំ ២៤៣ នៃ គ.ស ដើម្បីនាំភ្លេងនិងផលិតផល​ទៅថ្វាយស្ដេចចិន។ គេអាចចោទសួរថាតើធរណីន្ទ្រវម៌្មនេះហើយ ដែលជាអ្នកនិពន្ធសិលាចារឹកវ៉ូកាញ់ដែលអះអាងថាព្រះអង្គជាញាតិនៃកុរុងឝ្រីមារៈ
  7. ក្រោយនោះ ស្ដេចបានលើកទ័ពជើងគោកចេញទៅពង្រីកព្រះរាជអាណាខែត្រប៉ែកខាងលើតាមជួរទន្លេមេគង្គ បានធំទូលាយចេញទៅទៀត តែមិនប្រាកដក្នុងសេចក្ដីកត់ហេតុថា បានស្រុកអ្វីខ្លះ។ តាមផ្លូវសន្និដ្ឋានរបស់អ្នកប្រវត្តិសាស្ត្រថា កុរុងធរណីន្ទ្រវម៌្មទ្រង់វាយយកបានរដ្ឋគោត្របុរី របស់លវៈ ព្រោះរដ្ឋគោត្របុរ នៅជាប់ព្រំប្រទល់ខ្មែរភាគខាងលើនេះ។
  8. សោយទិវង្គត ពេលដែលឝ្រីមារវម៌្មបានសោយទិវង្គតទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀត ប៉ុន្តែនៅបៅដោះនៅឡើយ។ បុត្រអង្គនោះឈ្មោះ ផ្វានឆាង បានរស់នៅក្នុងចំណោមប្រជារាស្ត្រ។ លុះធំបានព្រះជន្ម ២០ វស្សាបានប្រមូលស្ម័គ្របក្សពួកទៅធ្វើគត់ធរណីន្ទ្រវិញ ដើម្បី​សងសឹកឱ្យ​ឪពុក។ កុរុងធរណីន្ទ្រវម៌្មស្ដេចនៅក្នុងរាជសម្បត្តិដល់មកក្នុងឆ្នាំ ព.ស ៧៨៧ ក៏ត្រូវព្រះផ្វានឆាង ព្រះរាជឱរសបន្ទាប់របស់ឝ្រីមារៈលបប្លុងព្រះជន្មបង់ ដើម្បីយករាជបល្ល័ង្ក។ កុរុងធរណីន្ទ្រវម៌្មទី១ ទោះបីទ្រង់សោយទិវង្គតដោយអាករមិនប្រក្រតីក៏ដោយ តែព្រះអង្គក៏នៅតែមានព្រះកិត្តិយសជារាជាធិរាជ ១ អង្គទៀតក្នុងប្រវត្តិសាស្ត្រ។ ផ្វានឆាងបាន​ដណ្ដើម​យក​រាជ្យ​មក​វិញ។ តែ​ព្រះរាជបុត្រ​អង្គ​នេះ មិន​បាន​សោយរាជ្យសម្បត្តិ​ដូច​ក្ដី​បំណង​ទេ។ ព្រះអង្គ​ត្រូវ​មេទ័ព​ធំ​ម្នាក់​របស់​ស្ដេចធរណីន្ទ្រវម៌្មទី១ ឈ្មោះ អស្សាជយ ធ្វើ​ឃាត។ មេទ័ព​អស្សាជយបាន​លើក​ទ័ព​មក​ច្បាំង​ដណ្ដើម​អំណាច ដោយ​សំអាងយក​លេស​ថា​មក​សងសឹក​ជំនួស​ស្ដេច។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នោះ មេទ័ព​អស្សាជយ ក៏​ប្រកាស​ខ្លួន​ភ្លាម​ជា​ស្ដេច​នគរ​វ្នំ គឺ​ប្រហែល​ជា​ក្នុង​គ.ស ​២៤០ (អ្នកប្រវត្តិវិទូ​ខ្លះ សរសេរ​ថា​ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ.ស ​២៥០)។
នេះជាបញ្ជីឈ្មោះសង្រ្គាម នៅប្រទេចចិនបុរាណ សម័យ​ សាមកុក Three Kingdoms period (220–280 AD)  Year(s) Event Brief description
  • 221–222 Battle of Xiaoting / Battle of Yiling Wu defeats Shu.
  • 222–225 Cao Pi's invasions of Eastern Wu Wei attacks Wu three times.
  • 224 Incident at Guangling
  • 225 Zhuge Liang's Southern Campaign Shu pacifies its southern borders and compels the Nanman tribes into submission.
  • 227–228 Xincheng Rebellion Wei general Sima Yi suppresses a revolt by Meng Da.
  • 228–234 Zhuge Liang's Northern Expeditions Shu chancellor Zhuge Liang leads six campaigns to attack Wei but makes no significant territorial gains.
  • 228 Battle of Shiting Wu defeats Wei.
  • 228 Battle of Jieting Wei defeats Shu.
  • 234 Battle of Wuzhang Plains Shu chancellor Zhuge Liang dies during a stalemate. Shu forces retreat.
  • 238 Sima Yi's Liaodong campaign Wei general Sima Yi suppresses a revolt by Gongsun Yuan in Liaodong (northeastern China).
  • 244 Battle of Xingshi Shu repels a Wei invasion.
  • 244–245 Goguryeo–Wei War Wei defeats Goguryeo.
  • 247–262 Jiang Wei's Northern Expeditions Shu general Jiang Wei leads nine campaigns to attack Wei but makes no significant territorial gains.
  • 251–258 Three Rebellions in Shouchun Wei suppresses three consecutive revolts in Shouchun.
  • 252 Battle of Dongxing Wu defeats Wei.
  • 263 Conquest of Shu by Wei Wei conquers Shu.

មុខឆ្នាំ ៩៣៨ នៅប្រទេសវៀតណាម
ភស្តុតាងដំបូងបង្អស់ដែលបានបង្កើតសង្គមក្រៅពីវប្បធ៌ម ដុង សឺន(Đông Sơn)បុរេប្រវត្តិយុគដែកនៅវៀតណាមខាងជើងបានរកឃើញនៅកូឡាក់ (Cổ Loa) ទីក្រុងបុរាណមួយបានតាំងនៅក្បែរហានណូយ(Hà Nội)សព្វថ្ងៃនេះ ។

តាមរយះទេវកថា ប្រជាជនវៀតណាមបានជាប់ពូជពង្សពីលោកម្ចាស់នាគឡាក់ ឡុង ខ្វាន (Lạc Long Quân) និងទេពធីតាអមតៈ អៅ កូ (Âu Cơ) ។ ឡាក់ ឡុង ខ្វាន និង អៅ កូ មានកូនប្រុស ១០០នាក់ មុនពេលសម្រេចចិត្តចែកផ្លូវគ្នា ។ កូន៥០នាក់ទៅខាងម្ដាយតាមតំបន់ភ្នំ និង៥០នាក់ទៀតទៅខាងឪពុកនៅឯសមុទ្រ ។ កូនប្រុសច្បងគេបង្អស់ក្លាយជាខ្សែស្រឡាយទីមួយ នៃក្រុមស្ដេចវៀតណាមដំបូងដោយរួបរួមគ្នាជា ក្រុមស្ដេចហុង (ហុង វុង រឺ រាជវង្ស ហុង បាង) ។ ក្រុមស្ដេចហុង ហៅប្រទេសពួកគេ ដែលស្ថិតនៅតាមដីសណ្ដទន្លេក្រហម នៅវៀតណាមភាគខាងជើងថា វ៉ាន ឡាង ។ ប្រជាជន វ៉ាន ឡាង ត្រូវបានគេស្គាល់ថា ជាពួក ឡាក់ វៀត (Lạc Việt) ។


ផែនទីនៃ វ៉ាន ឡាង (Văn Lang) , ៥០០ ម.គ. ។
វ៉ាន ឡាង ត្រូវបានគេគិតថាធ្លាប់ជាសង្គមមាតាធិបតេយ្យស្រដៀងគ្នាទៅ នឹងសង្គមមាតាធិបតេយ្យមួយចំនួនផ្សេងៗ ជាធម្មតានៅអាស៊ីគ្នេយ៍ និងក្នុងប្រជុំកោះប៉ាស៊ីភ្វិក នៅពេលនោះដែរ ។ ស្ថានីយ៍បុរាណវត្ថុផ្សេងៗ នៅវៀតណាមខាងជើងដូចជា ដុង សឺន(Đông Sơn)[អសង្ស័យកម្មត្រូវការ]មានអាវុធនិងឧបករណ៍ ដែលបានផលិតក្នុងសម័យនោះ ។ ភាគច្រើននៃវត្ថុបុរាណដ៏ល្បីល្បាញទាំងនេះ គឺស្គរសំរិទ្ធធំៗប្រហែលជាបង្កើតឡើងសំរាប់គោលបំណងពិធីបុណ្យ ដែលមានការរចនាស្មុគស្មាញនៅលើផ្ទៃរបស់វា ដែលព៌ណនាទិដ្ឋភាពនៃជីវិត ជាមួយនឹង អ្នកចម្បាំង ទូក ផ្ទះសម្បែង បក្សី និងសត្វពាហនៈ ក្នុងរង្វង់ព័ទ្ធជុំវិញព្រះអាទិត្យកំពុងបញ្ចេញរស្មីនៅចំកណ្ដាល ។

រឿងព្រេងនិទានជាច្រើនពីសម័យនោះផ្ដល់គំនិតខ្លីៗចូលទៅកាន់ជីវិត នៃប្រជាជនសម័យនោះ ។ រឿងនិទាននំអង្ករគឺនិយាយ អំពីព្រះរាជបុត្រជាអ្នកដែលឈ្នះការប្រកួតធ្វើនំ ទ្រង់ក្រោយមកឈ្នះបានរាជ្យបល្ល័ង ពីព្រោះតែការបង្កើតថ្មីរបស់ទ្រង់គឺនំអង្ករ ដែលឆ្លុះបញ្ចាំងការយល់ដឹងយ៉ាងជ្រៅចំពោះដីគឺជាអាយុជីវិតនៃសេដ្ឋកិច្ច:ការដាំដុះស្រូវ ។ រឿងនិទានហ្គីអុង និយាយអំពីមាណពម្នាក់ទៅធ្វើសង្គ្រាមដើម្បីសង្គ្រោះជាតិដោយពាក់អាវក្រោះដែកជិះសេះក្រោះ និងកាន់ដំបងដែកមួយបានបង្ហាញពីការលុតដែក គឺជាការងារស្មុគស្មាញ ។ រឿងនិទានស្នាទិព្វនិយាយអំពីស្នាមួយ ដែលអាចដាក់បានព្រួញបានរាប់ពាន់ដើមបង្ហាញ ពីការប្រើប្រាស់ព្រួញយ៉ាងទូលំទូលាយក្នុងចម្បាំង ។

ការស្រាវជ្រាវថ្មីៗ បានដោះសោរដោយសាររបកគំហើញនៃដីលើកជារង្វង់បែបសិប្បនិមិត្ត ក្នុងតំបន់មួយចំនួន នៃវៀតណាមខាងត្បូងសព្វថ្ងៃ ហើយឆ្លងទៅដល់ព្រំដែននៃប្រទេសកម្ពុជាទៀត ។ សំណល់បុរាណវត្ថុទាំងនេះត្រូវប៉ាន់ស្មានថាជាអង្គវប្បធ៌ម សង្គម និងសេដ្ឋកិច្ចកាលពី សហវត្សទី១ម.គ. ។[៤]

នៅសតវត្សទី៣ម.គ. ពួកវៀត (Viet)ផ្សេងទៀត ឪ វៀត (Au Viet=Âu Việt) បានធ្វើចំនាកស្រុកពីចិនភាគខាងត្បូងសព្វថ្ងៃនេះ មកតំបន់ដីសណ្ដទន្លេក្រហម ហើយនៅលាយឡំ ជាមួយប្រជាជនដើម វ៉ាន ឡាង ។ ក្នុងឆ្នាំ២៥៨ម.គ. រាជាណាចក្រថ្មីមួយ ឪ ឡាក់ (Âu Lạc) បានលេចត្រដែតឡើង តាមការរួបរួមគ្នានៃពួក ឪ វៀត (Âu Lạc) និងពួក ឡាក់ វៀត(Lạc Việt)ដែលមានថាច់ ផាន់ (Thục Phán)ដែលប្រកាសខ្លួនឯងថាជា ស្ដេច អាន ដុង វុង (An Dương Vương) ។ នៅឯរាជធានីទ្រង់ កូ ឡូវ (Cổ Loa) ទ្រង់បានកសាងកំផែងរាងមូលព័ទ្ធជុំវិញក្រុងជាច្រើនដើម្បីគោលបំណងបង្ការការពារ ។ កំផែងទាំងនេះ រួមមានពួកខ្មាន់ធ្នូ ឪ ឡាក់ដែលស្ទាត់ជំនាញ ដែលចាំថែរក្សាការពាររាជធានីឲមានសុវត្ថិភាព ពីពួកឈ្លានពានភ្លាមៗ ។ ក៏ប៉ុន្តែ វាក៏បានផ្ដល់ការកើនឡើងនូវករណីចារកិច្ចសម្ងាត់ ដែលបានកត់ទុកលើកទីមួយក្នុងប្រវត្តិសាស្ត្រជនជាតិវៀតណាម ដែលជាលទ្ធផលនៃការដួលរលំនៃស្ដេច អាន ដុង វុង ។

នៅឆ្នាំ២០៧ ម.គ. ស្ដេចត្រាញ់ចិនដ៏មានមហិច្ឆតាម្នាក់ ដែលមាននាមថា ទ្រៀវ ដា (Triệu Đà,ចិន: ចាវ ធូវ = Zhao Tuo ) បានកម្ចាត់ ស្ដេច អាន ដុង វុង ដោយមានកូនប្រុសលោក ទ្រុង ធុយ (Trọng Thủy ,ចិន: ចុងស៊ឺ = Zhong Shi) ដើរតួជាគីញសម្ងាត់ម្នាក់ក្រោយមកបានរៀបអភិសេកជាមួយនឹងបុត្រី អាន ដុង វុង ។ ទ្រៀវ ដា បានបញ្ចូល ឪ ឡាក់ ក្រោមការត្រួតត្រារបស់ខ្លួន ដែលមានមូលដ្ឋាននៅគ័ងតុងបច្ចុប្បន្ន ប្រទេសចិនភាគខាងត្បូង ក្រោយមកបានប្រកាសខ្លួនឯងជាស្ដេចនៃរាជាណាចក្រឯករាជ្យមួយ ណាមវៀត (Nam Việt) (ចិន:南越, ណានយៀក = Nan Yue) ។ ទ្រុង ធុយ រាជបុត្រម្កុដរាជដែលគិតទុកជាមុន​ បានលង់ខ្លួន នៅ កូ ឡូវ ក្រោយពីវិប្បដិសារីចំពោះការចូលទីវង្គត់នៃមហេសីទ្រង់ ក្នុងសង្គ្រាម ។

ជនជាតិវៀតណាមខ្លះចាត់ទុក ការគ្រប់គ្រងរបស់ទ្រៀវជាសម័យកាលនៃការត្រួតត្រារបស់ចិនមួយដែរ ដោយហេតុថា ទ្រៀវ ដាជាអតីតមេទ័ពឈិន ។ អ្នកដ៏ទៃផ្សេងទៀតចាត់ទុកថាវាជាសម័យមួយ នៃឯករាជ្យភាពរបស់វៀត ពេល ដែលគ្រួសារទ្រៀវ នៅណាម វៀតត្រូវបាននៅលាយឡំគ្នាទៅ នឹងវប្បធ៌មក្នុងតំបន់ ។ ពួកគេបានកាន់កាប់ដោយឯករាជ្យនូវអ្វី ដែលក្រោយមកទៀតរួម នឹងរាជវង្សហានចិន ។ នៅចំនុចនោះ ទ្រៀវ ដា ថែមទាំងប្រកាសខ្លួនថាជាព្រះចៅអធិរាជ ស្មើនឹងព្រះចៅអធិរាជហានចិននៅភាគខាងជើង ។


ប្រ.សូយ៌្យវម៌្ម ចិន: ផ្វានជិនឝឹង (范金生) ២២៨

  1. 扶南國(高棉語:នគរភ្នំ Phnom;越南语:Phù Nam)也称夫南、跋南,是中南半岛的一个印度化古国,建国于公元1世紀,《汉书》中称为“究不事”,遗址在今柬埔寨境内,奉印度教為國教,受印度文化影響甚深。扶南王國国都在公元五世纪在毗耶陀补罗城(Vyadhapura,梵文:猎人城),在今波羅勉省(Prey Veng)附近,有湄公河西北流东入海。高棉語中扶南国王叫“山帝”(Kurung bnam),Kurung(帝) bnam(山)。扶南是高棉語bnam(山)的对音[1]。 《梁书》:“扶南国,在日南郡之南海西大湾中,去日南可七千里,在林邑西南三千余里。城去海五百里。有大江广十里,西北流,东入于海。其国轮广三千余里,土地洿下而平博,气候风俗大较与林邑同。出金、银、铜、锡、沉木香、象牙、孔翠、五色鹦鹉。其南其南界三千余里有顿逊国,……羁属扶南。顿逊之外,大海洲中,又有毘骞国,去扶南八千里。……扶南王数遣使与书相报答,常遗扶南王纯金五十人食器,形如圆盘,又如瓦塸,名为多罗,受五升,又如碗者,受一升。……扶南东界即大涨海,海中有大洲,洲上有诸薄国。……扶南国俗本裸体,文身被髮,不制衣裳。
  2. នគរវ្មំ ផ្វានម៉ាន់ (范師蔓)៣-ព្រះអង្គហ្វាន់ឆេម៉ាន់ ព្រះអង្គ ត្រូវបាននាមឺន សព្វមុខ មន្រ្តីតូចធំ ជ្រើសរើសជាព្រះមហាក្សត្រ។ ការតែងតាំងនេះប្រហែលជា មិន បានធ្វើអោយស្តេចត្រាញ់ តូចធំជិតឆ្ងាយសប្បាយចិត្តទេ។ ដូច្នេះហើយ ទើបបានជាព្រះបាទហ្វាន់ឆេម៉ាន់ ត្រូវលើកទ័ពទៅវាយបង្រ្គាប ស្តេច ទាំងនោះ ជាមុន។ ព្រះអង្គជាអ្នកចំម្បាំងម្នាក់ដ៏ក្លាហានអង់អាចអស្ចារ្យ។ ព្រះអង្គធ្លាប់ បានបញ្ជាអោយធ្វើទូកសំពៅធំ ។ សម្រាប់ធ្វើដំណើរ ឆ្លងកាត់ចុះឡើង តាម សមុទ្រទន្លេនានា។ ទូកសំពៅទាំងនោះ អាចផ្ទុកមនុស្សបានប្រហែលជា ៧០០ នាក់។ព្រះអង្គបានធ្វើសង្រ្គាមច្បាំងវាតទឹកដីទៅ គ្រប់ទិសទី រហូតទៅដល់ ជ្រោយ មាឡាកាយកនគរជាច្រើនមកដាក់ជាចំណុះ ។ព្រះអង្គហ្វាន់ឆេម៉ាន់ បាន ធ្វើសង្រ្គាមទាំងតាមផ្លូវគោក និងតាមផ្លូវទឹក ដើម្បីកាន់កាប់តំបន់ទឹកដី និង សមុទ្រ ពីឈូងសមុទ្របឹងហ្គាល មកឈូងសមុទ្រសៀម សព្វថ្ងៃ ។ គឺក្នុងគោលបំណងក្តោបត្រួតត្រាគ្រប់គ្រងផ្លូវទាក់ទងធ្វើដំណើរទាំងប៉ុន្មាន តាមសមុទ្រក៏ដូចជាតាមដីគោក។
  3. Fan Jinsheng (?-?), the word is unknown. Probably the Eastern Han Dynasty Between Funan Prince and his father briefly agent is king. His father is the first named fan Funan emperor Fan Man , there is a younger brother Fan long , and cousins Fan Zhan .Fan Man to help his father early Nanwang mix disc condition and its sub- mixed plates of commanding, mixed disc condition nonagenarian after the death of Li mixed plates of king, but for every national affairs were entrusted to handle Fan Man. After three years of death in the mixed disk, the Funan nationals elected Fan Man as the king and became the first surnamed Funan Emperor. [1] [2]​One time, Fan Man was detained in the vicinity of Jin , and sent Fan Jinsheng to go out. Therefore, at that time, the two thousand generals, Fan Jinsheng’s cousin Fan Yimou, took the throne, took Fan Wang’s royal power, and sent another person to defraud Fan Jinsheng and kill him
  4.      ក្នុងពេលប្រតិបត្តិការមួយ ដោយព្រះអង្គចាប់ផ្តើមមានជម្ងឺ ព្រះ អង្គបាន បញ្ជូនកូន ឈ្មោះ តិនចេង អោយដឹកនាំទ័ពចេញច្បាំងជំនូស ព្រះអង្គ។ ព្រះអង្គហ្វាន់ឆេម៉ាន់ បានទុកក្មួយឈ្មោះ ចាន់ ដែលមានកងពលប្រមាណ ២០០០នាក់នៅជិតសម្រាប់ការពារ។ ចាន់  ជាកូនប្រុសរ បស់បងស្រីព្រះអង្គ ។តែ មេទ័ពចាន់បែរជាឆ្លៀតឪកាសដ៏ល្អនេះ ធ្វើរដ្ឋប្រហារ សម្លាប់ព្រះបាទ ហ្វាន់ឆេម៉ាន់ជាមាហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរភ្នំ។ព្រឹត្តិការណ៏នេះប្រហែលជាផ្ទុះនៅក្នុងគ.ស២៣០។
  5. កុរុងផ្វានជិនឝឹង (ចិន:范金生, ភិងអ៊ិង:Fàn Jīnshēng) (គ.ស ?-២២៨) រជ្ជកាល (គ.ស ?-២២៨) ក្នុង​ពេល​ប្រតិបត្តិការ​មួយ ដោយ​ព្រះអង្គ​ចាប់​ផ្ដើម​មាន​ជំងឺ ព្រះអង្គ​បាន​បញ្ជូន​កូន​ឈ្មោះ ជិនឝឹង ឲ្យ​ដឹក​នាំ​ទ័ព​ចេញ​ច្បាំង​ជំនួស​ព្រះអង្គ។ ព្រះអង្គឝ្រីមារៈ​ បាន​ទុក​ក្មួយ​ឈ្មោះ ធរណីន្ទ្រវម៌្មទី១​ ដែល​មាន​កងពល​ប្រមាណ​២០០០​នាក់ នៅ​ជិត​សម្រាប់​ការពារ។ ធរណីន្ទ្រវម៌្ម ជា​កូន​ប្រុស​របស់​បងស្រី​ព្រះអង្គ។
  6.  តែ មេទ័ព​ធរណីន្ទ្រ​បែរ​ជា​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ធ្វើ​រដ្ឋប្រហារ សម្លាប់​កុរុងឝ្រីមារវម៌្ម​ ជា​មា ហើយ​ប្រកាស​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរវ្នំ។ កាលបើ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​កុរុងឝ្រីមារៈ ជិនឝឹង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​អាច​នាំ​មក​នូវ​ការ​សៅហ្មង​ទៅ​ថ្ងៃ​ក្រោយ។ ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ្រិស្តសករាជ​ ២៣០។ អ្នកប្រវត្តិវិទូ​ខ្លះ​មាន​ជំនឿ​ថា កុរុងផ្វានចាន (ព្រះចន្ទ្រ?) កាល​បើ​បាន​ក្លាយ​ទៅ​ជា​ព្រះមហាក្សត្រ​មាន​ព្រះ​នាម​ធរណីន្ទ្រវម៌្ម។ តាមមើល​ទៅ ព្រះរាជា​ដែល​សោយរាជ្យ​នៅ​នគរ​វ្នំ​ទាំងអស់ រួម​ទាំង​ស្តេច​ជ្រែក​រាជ្យ​ផង សុទ្ធតែ​មាន​ខ្សែ​លោហិត​រាជវង្ស​តែមួយ។

ឝ្រីមារៈ ចិន: ផ្វានឝ៊ឺម៉ាន រឺ ផ្វានម៉ាន់ (范師蔓) ២២០-២២៨


  1. កុរុងឝ្រីមារវម្ម៌ (ចិន:范師蔓 [ផ្វានឝ៊ឺម៉ាន], ភិងអ៊ិង:Fàn Shīmàn) (គ.ស ?-២២៨) រជ្ជកាល (គ.ស ២២០-២២៨) ព្រះអង្គ ឝ្រីមារ គឺជាព្រះរាជាខ្មែរដំបូងបំផុតដែលទ្រង់យកព្រះនាម "វម៌្ម" ប្រើដំបូងគេបង្អស់ ហើយព្រះនាម វម៌្ម នេះ បានត្រូវព្រះមហាក្សត្រខ្មែរទ្រង់ប្រើប្រាស់ជារៀងរហូត។ ការ​បាន​ទទួល​រាជ​សម្បត្តិ​របស់​កុរុងឝ្រីមារ​វម៌្ម បើ​និយាយ​តាម​ច្បាប់​រាជ​សន្តតិវង្ស​ឈ្មោះ​ថា ទំលាយ​សិទ្ធិ​របស់​ព្រះ​រាជ​កុមារ​រជ្ជទាយាទ​បង់ តែ​នេះ​ប្រហែល​ជា​ដោយ​ហេតុ​ព្រះ​រជ្ជទាយាទ​នៅ​កុមារ​តូច​ពេក ទាំង​ដោយ​ហេតុ​ព្រះ​ឝ្រីមា​រៈសេនាបតី​មាន​សមត្ថភាព ធ្លាប់​បាន​ទទួល​អំណាច​សម្រេច​ការ​ផែនដី​តាំង​ពី​ដំបូង​មក​ជា​ទី​និយម​របស់​ប្រជាជន​ទួទៅ គណកម្មការ​រាជ​សន្តតិវង្ស ទើប​ព្រមព្រៀង​អញ្ជើញឝ្រីមារៈសេនាបតី​ឲ្យ​ឡើង​សោយរាជ្យ ។
  2.  ព្រះអង្គ​ត្រូវ​បាន​នាម៉ឺន​សព្វមុខ​មន្ត្រី​តូច​ធំ ជ្រើសរើស​ជា​ព្រះមហាក្សត្រ។ ការតែងតាំង​នេះ​ប្រហែល​ជា​មិន​បាន​ធ្វើ​ឲ្យ​ស្ដេចត្រាញ់​តូច​ធំ​ជិត​ឆ្ងាយ​សប្បាយ​ចិត្ត​ទេ។ ដូច្នេះ​ហើយ ទើប​បាន​ជាកុរុងឝ្រីមារវម៌្ម ត្រូវ​លើក​ទ័ព​ទៅ​វាយ​បង្ក្រាប​ស្ដេច​ទាំង​នោះ​ជាមុន។ កុរុងឝ្រីមារៈ ជាស្ដេចសឹកដ៏ខ្លាំងពូកែ។ ព្រះអង្គបានធ្វើសង្គ្រាមតាមផ្លូវគោកផង តាមផ្លូវទឹកផង ហើយពង្រឹងអំណាចរបស់ព្រះអង្គ លើដែនដីភាគខាងក្រោម "កម្ពុជាក្រោមសព្វថ្ងៃ" លើភាគកណ្ដាលនៃទន្លេមេគង្គ ហើយរឹបដាក់ជាចំណុះនូវរដ្ឋតូចៗនៅភាគខាងជើង ជ្រោយម៉ាឡាយូ ដើម្បីត្រួតពិនិត្យលើផ្លូវគោក និងទីសំចតទាំងឡាយចន្លោះឈូងសមុទ្របេងកាល់ និងឈូងសមុទ្រសៀម។ ព្រះអង្គទ្រង់សោយទិវង្គតក្នុងពេលដែលទ្រង់បំពេញបេសកកម្មមួយនៅប្រទេសម៉ាឡេស៊ី។ ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​បាន​សរសេរ​កត់​បន្ត​ទៀត​ថា ព្រះអង្គ​ជា​អ្នកចម្បាំង​ម្នាក់​ដ៏​ក្លាហាន​អង់អាច​អស្ចារ្យ។ ព្រះអង្គ​ធ្លាប់​បាន​បញ្ជា​ឲ្យ​ធ្វើ​ទូក​សំពៅ​ធំៗ​សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចុះ​ឡើង​តាម​សមុទ្រ​ទន្លេ​នានា។ ទូក​សំពៅ​ទាំងនោះ អាច​ផ្ទុក​មនុស្ស​បាន​ប្រហែល​ជា​៧០០​នាក់។
  3.  ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ច្បាំង​វាត​ទឹកដី​ទៅ​គ្រប់​ទិសទី​រហូត​ទៅ​ដល់​ ជ្រោយមល្លកា យក​នគរ​ជា​ច្រើន​មក​ដាក់​ជា​ចំណុះ។ ព្រះអង្គឝ្រីមារៈ បាន​ធ្វើ​សង្គ្រាម​ទាំង​តាម​ផ្លូវ​ទឹក​ទាំង​តាម​ផ្លូវ​គោក ដើម្បី​កាន់​កាប់​តំបន់​ទឹកដី និង​សមុទ្រ ពី​ឈូងសមុទ្រ​បេងកាល់ មក​ឈូងសមុទ្រ​សៀម សព្វថ្ងៃ។ គឺ​ក្នុង​គោលបំណង​ក្ដោប​ត្រួតត្រា​គ្រប់គ្រង​ផ្លូវ​ទាក់ទង​ធ្វើ​ដំណើរ​ទាំង​ប៉ុន្មាន តាម​សមុទ្រ​ក៏​ដូចជា​តាម​ដីគោក។ ក្នុង​ពេល​ប្រតិបត្តិការ​មួយ ដោយ​ព្រះអង្គ​ចាប់​ផ្ដើម​មាន​ជំងឺ ព្រះអង្គ​បាន​បញ្ជូន​កូន​ឈ្មោះ ជិនឝឹង ឲ្យ​ដឹក​នាំ​ទ័ព​ចេញ​ច្បាំង​ជំនួស​ព្រះអង្គ។ ព្រះអង្គឝ្រីមារៈ​ បាន​ទុក​ក្មួយ​ឈ្មោះ ធរណីន្ទ្រវម៌្ម​ ដែល​មាន​កងពល​ប្រមាណ​២០០​នាក់ នៅ​ជិត​សម្រាប់​ការពារ។ ធរណីន្ទ្រវម៌្ម ជា​កូន​ប្រុស​របស់​បងស្រី​ព្រះអង្គ។ តែ មេទ័ព​ធរណីន្ទ្រ​បែរ​ជា​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ធ្វើ​រដ្ឋប្រហារ សម្លាប់​កុរុងឝ្រីមារវម៌្ម​ ជា​មា ហើយ​ប្រកាស​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរវ្នំ។ កាលបើ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​កុរុងឝ្រីមារៈ ជិនឝឹង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​អាច​នាំ​មក​នូវ​ការ​សៅហ្មង​ទៅ​ថ្ងៃ​ក្រោយ។ ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ្រិស្តសករាជ​ ២៣០។ អ្នកប្រវត្តិវិទូ​ខ្លះ​មាន​ជំនឿ​ថា កុរុងផ្វានចាន កាល​បើ​បាន​ក្លាយ​ទៅ​ជា​ព្រះមហាក្សត្រ​មាន​ព្រះ​នាម​ ធរណីន្ទ្រវម៌្ម។
  4. សង្គ្រាមវាតទឹកដី ការ​ផែនដី - ដំបូង​ទ្រង់​ឲ្យ​រួបរួម​ទាហាន​ជើង​គោក ជើង​ទឹក​នឹង​ទ្រង់​ឲ្យ​សាង​ទូក​ចម្បាំង​ជាច្រើន ស្ដេច​បាន​លើក​ទ័ព​ជើង​ទឹក​ទៅ​កម្រាប​ស្រុក​ផ្សេង ៗ ដ៏​តាំង​នៅ​តាម​ជួរ​មាត់​សមុទ្រ​សៀម​សមុទ្រ​សព្វ​ថ្ងៃ​នេះ រហូត​ទៅ​ដល់​ពាក់​កណ្ដាល​ដែន​ម៉ាលយូ បាន​ស្រុក​ជាង ១០ រួម​បញ្ចូល​ជា​ព្រះ​រាជ​អាណាខែត្រ​របស់​ព្រះ​អង្គ ស្រុក​ដែល​ប្រាកដ​ឈ្មោះ​ក្នុង​សេចក្ដី​កត់​ហេតុ ៩ គឺ​ស្រុក ត្យូទូតន់ គិវឆេ ទៀនស៊ុន ឡង់យ៉ាស៊ីវ តម្ព្រលិង្គ តាន់អិវលៀង កោះក្រៈ នដាស និង ​ប៉េរ័ក។ ស្រុក​តាម​ប្រលិង្គ ប្រាកដ​ក្នុង​ភាសា​មគធៈ​ថា តម្ព្រលិង្គ គឺ​ជា​មណ្ឌល​ស្រីធម្មនគរ (នគរ​ស្រីធម្មរាជ)។ ចំណែក​ភាគ​ប៉ែក​ខាង​កើត ទ្រង់​បាន​លើក​ទ័ព​ទៅ​ពង្រីក ដល់​ទៅ​វោក័ន គឺ​ស្រុក​ញ៉ាត្រាង​សព្វ​ថ្ងៃ​នេះ។ ក្រោយ​បំផុត ស្ដេច​បាន​លើក​ទ័ព​ជើង​គោក​ទៅ​វាយ​ប្រទេស ១ នៅ​ទិស​ខាង​លិច ចិន​ហៅ កិងលិង ឬ គិមលិង ត្រូវនឹងខ្មែរថា កំពែងមាស ប្រែ​ថា​ព្រំ​ប្រទល់​ដែន​មាស ធៀប​នឹង​នឹង​ភាសា​មគធៈ ត្រូវ​នឹង​សុវណ្ណភូមិ សុវណ៌កុដ្យ (កំពែងមាសក្នុងអត្ថបទសំស្ក្រឹត.នៅប្រទេសភូមាខាងត្បូង រឺ លើជ្រោយម៉ាឡេយូ) អ្នក​ប្រវត្តិសាស្ត្រ​កំណត់​ថា កិងលិង គឺ​ប្រទេស​មន តែ​ទ្រង់​វាយ​បាន​សម្រេច ឬ​ពុំ​បាន​ទេ មិន​ប្រាកដ មាន​តែ​សេចក្ដី​ថា ស្ដេច​សោយទិវង្គត​ក្នុង​គ្រា​ទៅ​ធ្វើ​ព្រះ​រាជ​សង្គ្រាម​នោះ។ ដោយ​ហេតុ​ទ្រង់​បាន​បំពេញ​ព្រះ​រាជ​ករណីយកិច្ច​ពង្រីក​ព្រះ​រាជ​អាណាខែត្រ​ឲ្យ​ធំ​ទូលាយ​យ៉ាង​នេះ តាម​ឋានៈ​នៃ​ព្រះ​អង្គ​ជា​ខត្តិយៈ (អ្នក​ចំបាំង) ក៏​ប្រាកដ​ព្រះ​កិត្តិយស​ជា​រាជាធិរាជ​នឹង​ជា​ក្សត្រិយ៍​សឹក ១ អង្គ​ក្នុង​ប្រវត្តិសាស្ត្រ។
  5. រាជវង្ស ទ្រង់​មាន​ព្រះ​អគ្គមហេសី​ត្រូវ​ជា​កនិដ្ឋភគិនី​របស់​ក្សត្រិយ៍​ស្រីមរ (ចាម្ប៍) នៅ​វោក័ន តែ​ព្រះ​នាម​ដូចម្ដេច​មិន​ប្រាកដ ទ្រង់​មាន​ព្រះ​រាជ​ឱរស ២ អង្គ ព្រះ​នាម​ហៅ​តាម​សំដី​ចិន​ថា ផ្វានជិនឝឹង ១ ផ្វានឆាង ១ ។

ផានផាន (盤盤) ២១៧-២២០

  1. ហ៊ុនផានហួង (混盤况)១-ព្រះបាទហ៊ុនផាន់ហួង ព្រះអង្គ ដែលត្រូវជា កូនរបស់ព្រះបាទហ៊ុនទៀន ឬ ព្រះបាទកៅឌិញបានសោយរាជ្យបន្តពីឪពុក កាលនោះ នគរហ្វូណន់ ឬ នគរភ្នំ មាននគរតូចៗប្រាំពីរចំណុះ។ នគរទាំង ប្រាំពីរ ចង់រើបង្រះ ផ្តាច់ខ្លួនលែងនៅជាចំណុះ តែត្រូវព្រះហ៊ុនផាន់ហួង វាយ បង្រាប បង្រួមបង្រួមយកមក ដាក់បញ្ជូលធ្វើជានគរតែមួយ។ ហើយ ព្រះអង្គ បានចាត់ចែងតែងតាំងកូន និង ចៅព្រះអង្គជា ស្តេចគ្រប់គ្រង នគរខេត្ត ខ័ណ្ឌ ទាំងប្រាំពីរ ។
  2.  បន្ថែមទៀតនោះដែរ ការប្រែជាភាសាចិននៃកៅណ្ឌិន្យ រឺ កោណ្ឌញ្ញ។ល។ គឺត្រូវនឹង ឈ្ហាំវឆ្ហឹនយូ 僑陳如។ មនុស្សម្នាក់ដែលត្រូវបានយកមកវែកញែកដែរនៅក្នុង លាំងឝ៊ូ តាមរយៈប្រភពនេះកៅណ្ឌិន្យ គឺជាអ្នកស្នងរាជ្យបន្តនៃកុរុងចន្ទន រឺ ធៀនជូចានថាន 天竺旃檀 (“ចន្ទន មកពីឥណ្ឌា”) ជាព្រះរាជាមួយអង្គនៃនគរវ្នំ ដែលបានបញ្ជូនដំរីផ្សាំងមួយចំនួនក្នុងឆ្នាំ ៣៥៧ គ.ស ជាសួយសារទៅព្រះចៅអធិរាជចិនស៊ឺម៉ាតាន 司馬聃 (រ.៣៤៤-៣៦១ ឈ្មោះជាអនុស្សាវរីយ៍៖ មូទី 穆帝)៖ ព្រះអង្គកៅណ្ឌិន្យ រឺ ឈ្ហាំវឆ្ហឹនយូ[Qiáochénrú]ដើមឡើយជាព្រាហ្មណ៍ម្នាក់មកពីឥណ្ឌា។ មានសំឡេងមួយប្រាប់ទ្រង់ថា៖ʻលោកត្រូវតែទៅសោយរាជ្យនៅវ្នំʼ ហើយព្រះអង្គបានសប្បាយក្នុងព្រះហឫទ័យណាស់។ ទៅទិសខាងត្បូង ព្រះអង្គមកដល់ វ្នំ ដោយឆ្លងកាត់ នគរផានផាន 盤盤 (ប្រទេសមួយនៅជ្រោយម៉ាឡេយូ)។ ប្រជារាស្ត្រវ្នំបានបង្ហាញទៅកាន់ទ្រង់ថា នគរទាំងមូលបានរះឡើងជាមួយភាពសប្បាយរីករាយ បន្ទាប់ពីទ្រង់បានមកដល់ ហើយក៏បានជ្រើសរើសទ្រង់ធ្វើជាស្ដេច។ ព្រះអង្គបានផ្លាស់ប្ដូរច្បាប់ទាំងអស់ ដើម្បីអនុលោមតាមប្រព័ន្ធនៃច្បាប់ឥណ្ឌា។
  3. កុរុងផានផាន ហៅតាមទស្សនាវដ្ដីកម្ពុជាសូរិយាថា វីរវម៌្ម (ចិន:盤盤, ភិងអ៊ិង:Pánpán) (គ.ស ?-២២០) រជ្ជកាល (គ.ស ២១៧-២២០) កាល​កុរុង​ហ៊ុនផានហួង អង្គ​អធិរាជសោយទិវង្គតហើយ ​ព្រះ​រាជ​ឱរស​ព្រះ​នាម ផានផាន ត្រូវជាបុត្រទីពីរ បាន​ទទួល​គ្រង​រាជ​សម្បត្តិ​តមក ទ្រង់​មាន​ព្រះ​អគ្គមហេសី​ព្រះ​នាម​ដូចម្ដេច​មិន​ប្រាកដ មាន​ព្រះ​រាជ​ឱរស​តូច​ៗ ពីរ​អង្គ។
  4.  ការ​ផែនដី ព្រះ​មហាក្ស​ត្រិយ៍​អង្គ​នេះ ប្រហែល​ជា​ទ្រង់​ខ្សោយ​ព្រះ​សមត្ថភាព ឬ​ពុំ​ដូច្នោះ ក៏​ទ្រង់​មាន​ព្រះ​កាយ​ទុរពល​មិន​គួរ​ដល់​រាជកិច្ច​ទាំងពួង ទើប​ប្រាកដ​ថា ទ្រង់​បាន​ប្រគល់​សព្វ​កិច្ចការ​ផែនដី​ឲ្យ​សេនាបតី​ធំ ១ នាក់ ​ឈ្មោះ ឝ្រីមារៈ (ឧទយ តាមព្រះរាជពង្សាវតារកម្ពុជា របស់លោកឧកញ៉ាពិទូរ-ក្រសេម) សឹង​ទាក់ទង​ជា​ព្រះ​រាជវង្ស ជា​អ្នក​មាន​សមត្ថភាព​នឹង​សតិ​បញ្ញា​ជ្រៅជ្រះ​ទទួល​ប្រតិបត្តិការ​ស្នង​ព្រះ​អង្គ។ ការ​ផែនដី​ក្នុង​វេលា​នោះ​បាន​ចំរើន​យ៉ាង​ណា​ខ្លះ មិន​ឃើញ​មាន​ពោល​ដល់។ កុរុងផានផាន​ស្ដេច​ស្ថិត​នៅ​ក្នុង​រាជ​សម្បត្តិ​បាន​តែ ៣ ឆ្នាំ ក៏​សោយទិវង្គត។ 
  5. កាល​កុរុង​ផានផាន​សោយ​ទិវង្គត​ហើយ រាជ​សម្បត្តិ​គួរ​បាន​ទៅ​ព្រះ​រាជ​ឱរស​របស់​ព្រះ​អង្គ តែ​ត្រឡប់​ជា​បាន​ទៅ​ផ្វានឝ៊ឺម៉ានសេនាបតី​ប្រាកដ​ព្រះ​បរម​នាម​ថា ឝ្រីមារវម៌្ម។ ការ​បាន​ទទួល​រាជ​សម្បត្តិ​របស់​កុរុង​ឝ្រីមារវម៌្ម បើ​និយាយ​តាម​ច្បាប់​រាជ​សន្តតិវង្ស​ឈ្មោះ​ថា ទំលាយ​សិទ្ធិ​របស់​ព្រះ​រាជ​កុមារ​រជ្ជទាយាទ​បង់ តែ​នេះ​ប្រហែល​ជា​ដោយ​ហេតុ​ព្រះ​រជ្ជទាយាទ​នៅ​កុមារ​តូច​ពេក ទាំង​ដោយ​ហេតុ​ព្រះ​ឝ្រីមារៈ​សេនាបតី​មាន​សមត្ថភាព ធ្លាប់​បាន​ទទួល​អំណាច​សំរេច​ការ​ផែនដី​តាំង​ពី​ដំបូង​មក​ជា​ទី​និយម​របស់​ប្រជាជន​ទួទៅគណកម្មការ​រាជ​សន្តតិវង្សទើប​ព្រមព្រៀង​អញ្ជើញ​ឝ្រីមារៈ​សេនាបតី​ឲ្យ​ឡើង​សោយរាជ្យ។

ហ៊ុនផានហួង (混盤况) ?-២១៧


  1. កុរុងហ៊ុនផានខ្វាង រឺ ហ៊ុនផានហួង (ចិន: 混盤況 រឺ ភិងអ៊ិង: Hùnpánkuàng) (គ.ស ១២៧-២១៧) រជ្ជកាល (គ.ស ?-២១៧) ព្រះអង្គ​ត្រូវជាបច្ឆាញាតិនៃកុរុងហ៊ុនធៀនបាន​សោយរាជ្យ​បន្ត​។ កាល​នោះ នគរវ្នំ មាន​នគរ​តូចៗ​ប្រាំពីរ​ចំណុះ។ នគរ​ទាំង​៧ ចង់​រើ​បម្រះ ផ្ដាច់ខ្លួន លែង​នៅ​ចំណុះ តែ​ត្រូវ​កុរុង​ហ៊ុនផានខ្វាង​វាយ​បង្ក្រាប បង្រួបបង្រួម យក​មក​ដាក់​បញ្ចូល​ធ្វើ​ជានគរ​តែ​មួយ។
  2.  ស្ដេចអង្គនេះបានប្រើឧបាយកល ផ្សេងៗដើម្បីឲ្យ ក្រុងទាំងនោះ បែកបាក់គ្នា រួចលើកយកទៅវាយយកបានទាំងអស់។ ហើយព្រះអង្គ​បាន​ចាត់ចែង​តែងតាំង​កូន និង​ចៅ​ព្រះអង្គ​ជា​ស្ដេច​​គ្រប់គ្រង​នគរ​​ខេត្ត​ខណ្ឌ​ទាំង​៧។ បន្ទាប់ពីព្រះអង្គបានព្រះជន្មប្រមាណ ៩០ វស្សា ទ្រង់ក៏សោយទិវង្គត រាជបុត្រទី២ របស់ទ្រង់ព្រះនាម ផានផាន ក៏បានសោយរាជ្យបន្ត រាជបុត្រទីមួយរបស់ទ្រង់ព្រះនាមអ្វីមិនត្រូវបានគេស្គាល់ទេ។ បុត្រទី២ឈ្មោះផានផាន ត្រូវលើកឲ្យឡើង សោយរាជ្យ ដោយប្រគល់កិច្ចរដ្ឋទាំងឡាយឲ្យមេទ័ពម្នាក់ឈ្មោះឝ្រីមារវម៌្មមើលខុសត្រូវ។

ព្រះរាមជើងព្រៃ ១៥៩៤-១៥៩៦

ការជ្រែករាជនៃព្រះរាមជើងព្រៃ (១៥៩៤ – ១៥៩៦)
  1. ព្រះរាមជើងព្រៃ ត្រូវជាព្រះញាតិរបស់ព្រះសត្ថាទី១។ នៅគ.ស. ១៥៩៤ ព្រះអង្គបានលើកទៅវាយសៀមនៅបន្ទាយអុដុង្គ។ សៀមចាញ់ក៏ដកថយទៅស្រុកវិញអស់ទៅ។ ព្រះរាមជើងព្រៃ (តាមអែកសារព័រទុយកលហៅថា Anacaparan បានឡើងសោយរាជនៅស្រីសន្ធរ ។រួចមកហើយយើងបានឃើញថាលោក Veloso កាលដែលទៅសុំជំនួយពីទេសាភិបាលអេស្ប៉ាញនៅប្រទេសហ្វីលីពីនបំរុងយកមកជួយព្រះសត្ថាទី១នោះ ឃើញថាបានទទួលការគាំទ្រយ៉ាងសកម្ម ជាពិសេសពីសំនាក់លោកទេសាភិបាល Luis Perez Dasmarinas តែម្ដង។
  2. បើតាមអែកសារអឺរ៉ុប លោក Veloso បានធ្វើបញ្ជីនៃតំរូវការហើយដាក់ជូនទៅលោកទេសាភិបាល។ ក្នុងបញ្ជីនោះមានគ្រោងពីការតាំងអានាព្យាបាលភាព របស់អេស្ប៉ាញមកលើប្រទេសខ្មែរ និងការផ្លាស់សាសនារបស់ប្រជារាស្រ្ដខ្មែរទាំងស្រុង(១៩) ។ កងនាវាបានចេញដំនើរពីក្រុងម៉ានីលនៅថ្ងៃទី១៩ មករា ១៥៩៦ ហើយត្រូវស្ថិតនៅក្រោមបញ្ជាការរបស់មេទ័ពឈ្មោះ Jaurez Gallinato : ពលទាហានមានប្រមាណពី ១២០ ទៅ១៣០នាក់ជនជាតិជប៉ុនកាន់សាសនាគ្រិស្ដ ២០នាក់ ជនជាតិហ្វីលីពីនខ្លះ និងបព្វជិតគណៈដូមីនីកាំង ៣អង្គ។ មេពួកបព្វជិតគណៈដូមីនីកាំងគឺបព្វជិត Alonso Jimenez ជាសហមេបញ្ជាការនៃប្រតិបត្ដិការនេះ(១៩)។
  3. លុះធ្វើដំនើរមកដល់ក្រុងចតុមុខ (Churdumuco) លោក Ruiz និង លោក Veloso ទើបភ្ញាក់ខ្លួនដឹងព្រះសត្ថាទី១និង រាជបុត្រ ២អង្គបានភៀសទៅប្រទេសលាវហើយ ហើយមានក្សត្រថ្មីឡើងសោយរាជរួចស្រេចដែរ។ នៅថ្ងៃទី១២ មេសា ១៥៩៦ ជំលោះមួយបានផ្ទុះឡើងរវាពួកឈ្មួញចិន និងពួកទានហានជើងទឹកអេស្ប៉ាញ។ ឈ្មួញចិនប្រមាណ ១០០នាក់ត្រូវស្លាប់ ហើយទំនិញ និង សំពៅរបស់ខ្លួនក៏ត្រូវរិបអូសទាំងអស់។ លោក Veloso បានសុំអនុញ្ញាតពីព្រះរាមជើងព្រៃ អោយចូលគាល់ដើម្បីបំភ្លឺព្រះអង្គពីអុប្បត្ដិហេតុ ដែលបានកើតឡើងនោះតែព្រះរាជាដាក់លក្ខខណ្ឌថាទាល់តែពួកអេស្ប៉ាញព្រមសងទំនិញទៅពួកចិនទាំងអស់ជាមុនសិន ទើបព្រះអង្គទ្រង់អនុញ្ញាតអោយបាន(៩)។ ដោយហេតុនោះ លោក វេលោសូ និង លោក រុអិស បានសំរេចថា ត្រូវតែប្រើកំលាំងទ័ពវិញជាមួយនឹងទាហាន៣៨នាក់ គេបាននាំគ្នាទៅឡោមព័ទ្ធវាំងនៅស្រីសន្ធរនៅពេលយប់ ធ្វើគត់ព្រះ រាមជើងព្រៃបានមុនពេលថ្ងៃរះ (អែកសារខ្លះថានៅម៉ោង ២ល្ងាច) រួចវិលត្រលប់មកក្រុងភ្នំពេញ ហើយបានជួបនឹងកងនាវារបស់លោក ហ្គាល្លីនាទោ ដែលត្រូវខ្យល់បក់រុញច្រានរហូតទៅដល់សិង្ហបុរី និង ត្រូវសំចតនៅ ម៉ាលាកា ដើម្បីជួសជុលខ្លះ។ លោក ហ្គាល្លីនាទោ មានសេចក្ដីមិនពេញចិត្ដចំពោះសកម្មភាពរបស់ទាហានលោក។ លោកបានបង្ខំអោយទាហានសងទំនិញដែលបានប្លន់យកពីពួកឈ្មួញចិន ហើយក្រោយពីបានធ្វើការពិនិត្យអោយស្គាល់ទឹកដីបន្ដិចបន្ដួច ក៏បានចេញដំនើរឆ្ពោះទៅប្រទេសចំប៉ាទោះបីមានការប្រឆាំងតវ៉ាពីសំនាក់លោក វេលោសូ និងពួកបព្វជិតយ៉ាងណាក៏ដោយ។ លោកបានចូលសំចតនៅ Cachan (Faifo) ដើម្បីអោយលោករុអិស និង លោកវេលោសូ ធ្វើដំនើរទៅវៀងចន្ទន៍នាំយកព៌មានទៅថ្វាយព្រះសត្ថាទី១ ស្ដីពីហេតុការណ៍នៅក្នុងប្រទេសខ្មែរ។ក្រុមនាវិករបស់លោក ហ្គាល្លីនាទោ Gallinato មានជំលោះជាមួយឈ្មួញជប៉ុន និងជនជាតិយួននៅឆ្នេរសមុទ្រហើយដោយខ្លាចរដូវភ្លៀងមកដល់លោកក៏ចេញដំនើរឆ្ពោះទៅក្រុងម៉ានិលវិញនៅដំនាច់គ.ស.១៥៩៦។
បរមរាមាទី២ ឬ ព្រះរាមជើងព្រៃ (អង់គ្លេស: Borom Reamea II) or (Preah Ream Cheung Prey) (ប្រ.ស|គ.ស ០០០០-១៥៩៦) រជ្ជកាលគ្រងរាជ (គ.ស ១៥៩៤-១៥៩៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍នៅ រាជធានីស្រីសន្ធរ ព.សករាជ ២១៣៨ ត្រូវនិង គ.សករាជ ១៥៩៤ ត្រូវនិង មហាសករាជ ១៥១៧ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមរាមាជើងព្រៃ" ព្រះអង្គឡើងសោយរាជ ក្រោយពេលលើកទ័ពកំចាត់សៀមនៅក្រុងលង្វែក ហើយព្រះអង្គបានផ្លាសរាជធានីទៅ ស្រីសន្ធរ (Srey Sonthor) ខេត្តកំពង់ចាម បង្កើតសម័យកាលថ្មី ហៅថាសម័យកាលស្រីសន្ធរ វត្តមាននៃសម្លៀកបំពាក់អាវបំពុង ត្រូវបានចាប់ផ្ដើមផងដែរ ។ 

 កំចាត់ទ័ពសៀមDefeat the Siamese army ក្រោយពេលសៀមវាយបែកក្រុងលង្វែក សៀមបានដកទ័ពធំត្រឡប់ទៅវិញ និង បានរក្សាកងទ័ព ៧,០០០ (៧ពាន់នាក់) ឱ្យនៅកាន់កាប់ក្រុងលង្វែក រហូតដល់ខែធ្នូ ឆ្នាំ១៥៩៣ ព្រះរាមជើងព្រៃ បានលើកទ័ពចំនួន ៣០,០០០ (៣មុឺននាក់) ចែកទ័ពជា ៤កងពល កងពលទី១ មានចំនួន ៥,០០០ (៥ពាន់នាក់) ចេញទៅបោះទ័ពនៅ ខេត្តបាត់ដំបង កងពលទី២ មានចំនួន ៥,០០០ (៥ពាន់នាក់) ចេញទៅបោះទ័ពនៅ ខេត្តទ្រាំង (បច្ចុប្បន្ន: ខេត្តតាកែវ) កងពលទី៣ មានចំនួន ១០,០០០ (១មុឺននាក់) ចេញទៅបោះទ័ពនៅ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កងទ័ពទាំងបីកងត្រៀមវាយស្ទាក់សម្លាប់កងទ័ពសៀម កងពលទី៤ មានចំនួន ១០,០០០ (១មុឺននាក់) ជាកងទ័ពរបស់ ព្រះរាមជើងព្រៃ បានចេញពីចតុមុខ បើកការវាយប្រហារ ទៅកាន់កងទ័ពសៀមនៅក្រុងលង្វែក ទ័ពសៀមដែលមានចំនួនតិចជាង មិនអាចទប់ទល់បាន បានរត់ភៀសខ្លួន ទៅដល់ស្រុកបរិបូរណ៍ ក៏ប៉ះនិងទ័ពបង្កប់ ចំនួន ១០,០០០ (១មុឺននាក់) ស្ទាក់កាប់សម្លាប់កងទ័ពសៀមបន្ថែមទៀត កងទ័ពសៀមដែលមានចំនួនតិចតួចមិនដល់ ១ពាន់នាក់ផង បានរត់ភៀសខ្លួនទៅដល់ ខេត្តបាត់ដំបង ត្រូវទ័ពបង្កប់ចំនួន ៥ពាន់នាក់ ស្ទាក់កាប់សម្លាប់កងទ័ពសៀមស្លាប់ស្ទើរគ្មានសល់ ក្រោយកំចាត់ទ័ពសៀមចេញពីកម្ពុជាហើយ ព្រះរាមជើងព្រៃ បានផ្លាសរាជធានីមកស្រីសន្ធរ និង បានប្រកាសសោយរាជជាផ្លូវការណ៍ក្នុងឆ្នាំ ១៥៩៤ នៃគ.សករាជ និងបង្កើតបានសម័យកាលថ្មីមួយហៅថា សម័យកាលស្រីសន្ធរ ។ លត្រូវបានលោក ឌីអុីហ្គូ បេឡូសូ (Diego Beloso) ដែលជាបេសកជនរបស់ ព្រះសត្ថាទី១ ដែលត្រឡប់ពីដែនម៉ានីឡា មកដល់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ ១៥៩៦ នៃគ.សករាជ ដែលបានមើលឃើញថា រាជធានីលង្វែក ត្រូវបានសៀមវាយបែករួចទៅហើយ ហើយកម្ពុជាពេលនេះបានដឹកនាំដោយស្ដេចថ្មីព្រះនាម ព្រះរាមជើងព្រៃ ។ លោក បេឡូសូ បានសើបសួរពីក្រុមសាច់ញាតិ ព្រះសត្ថា ទើបដឹងថា បុត្រទី២ របស់ទ្រង់ព្រះនាម ពញ្ញាតន់ នៅរស់រានមាជីវិត នៅឡើយហើយពេលនេះទ្រង់កំពុងស្នាក់នៅ ប្រទេសឡាវ ។ លោក បេឡូសូ បានត្រឡប់មកវិញក៏ពិតមែន ប៉ុន្តែលោកមិនមានតួនាទីឋានៈ នៅក្នុងកិច្ចការរដ្ឋបាលនោះទេ ដោយអាក់អន់ចិត្តនិង ព្រះបរមរាមាទី២ លោក បេឡូសូ បានរៀបឧបាយកលធ្វើឃាតព្រះបរមរាមា ដោយថ្វាយសារលិខិត សុំចូលជួប ព្រះបរមរាមាទី២ ជាមួយនិងព្រះដង្វាយថ្វាយនូវរឿងបណ្ដាការមួយចំនួន លោក បេឡូសូ បានចាត់បក្សពួក ២៤នាក់ ឱ្យសែងហឹបបណ្ដារការចូលជួបព្រះបរមរាមាទី២ លោក បេឡូសូ និង បក្សពួកបានលួចដាក់នៅស្វៃកាំភ្លើងជាប់នូវតាមខ្លួនផងដែរ ឆ្មាំយាមរាជវាំងមិនបានឆែកឆេរតឹងរឹងនោះទេ ត្បិតស្មានថាក្រុមលោក បេឡូសូ មកមានបំណងល្អ និង មកដើម្បីរឹតចំណងមិត្តភាពជាមួយព្រះរាជា អំឡុងពេលដែលបើកហឹបថ្វាយគ្រឿងបណ្ដាការទៅកាន់ ព្រះបរមរាមា លោក បេឡូសូ បានលួចបាញ់ប្រហារព្រះមហាក្សត្រ ត្រូវចំព្រះឱរ៉ា (ដើមទ្រូង) ដួលស្លាប់មួយរំពេច ហើយទ្រង់បានសោយទីវង្គត់ក្នុងពេលនោះ ឯក្រុមមន្ត្រី និង ពួកក្រមការរាជវាំង ក៏ត្រូវក្រុមលោក បេឡូសូ បាញ់ស្លាប់អស់ជាច្រើនផងដែរ ដោយសារតែលោក បេឡូសូ មានសារលិខិតជាបេសកជន ដែមានត្រាបញ្ជារអតីតព្រះមហាល្សត្រ ព្រះសត្ថា ទើបកងការពាររាជវាំងមិនហ៊ានចាប់ខ្លួនលោក បេឡូសូ នោះទេ ក្រោយមកលោក បេឡូសូក៏ចាត់ឱ្យមន្ត្រី ៤នាក់ នាំសារលិខិតទៅកាន់ស្ដេចឡាវ ដើម្បីសូមអញ្ជើញ អង្គពញ្ញាតន់ ជាបុត្រព្រះសត្ថា មកគ្រងរាជសម្បត្តិនៅកម្ពុជាវិញ ពញ្ញាតន់ បានឡើងសោយរាជបន្តពីព្រះរាមជើងព្រៃ ដែលមានព្រះនាមក្នុងរាជថា បរមរាជាទី៣ c

ចៅពញាតន់ ១៥៨៦-១៥៩៩

មិនទាន់មាន

ចៅពញាអន ១៥៩៩-១៦០០

មិនទាន់មាន 

ចៅពញាញោម ១៦០០-១៦០៣


  1. ក្រោយពីព្រះបរមរាមាធិបតីពញ្ញាអនទ្រង់សោយទីវង្គត់ដោយការលបធ្វើគត់ដោយព្រះរាមកែវព្រះភ្លើងនិងបក្សពួករបស់ខ្លួន។ព្រះរាជវង្សានុវង្សនិងមន្ត្រីផងទាំងពួងពិសេសគឺព្រះទេវីក្សត្រីដែលជាព្រះរាជ្យបុត្រីរបស់ព្រះចន្ទរាជាហើយត្រូវជាជីដូនបានយាងព្រះពញ្ញាញោមដែលជាព្រះរាជបុត្រពៅរបស់ព្រះមហិធរាជាព្រះសត្ថាមានព្រះជន្ម២១ព្រះវស្សាឲ្យឡើងសោយរាជ្យស្នងព្រះបិតុលានៅរាជ្យវាំងស្រីសន្ធរក្នុងឆ្នាំ១៦០០ដោយមានព្រះនាមក្នុងរាជ្យថា’’ព្រះសម្តេចកែវហ៊្វាពញ្ញាញោម’’។
  2. ក្នុងឆ្នាំ១៦០១ព្រះអង្គទ្រង់បានប្តូររាជធានីពីស្រីសន្ធរមកចតុមុខវិញ។ព្រះកែវហ៊្វាពញ្ញាញោមនេះមិនខុសអ្វីពីព្រះបរមរាមាធិបតីពញ្ញាអនដែលជាព្រះបិតុលារបស់ព្រះអង្គឡើយ។ព្រះអង្គមិនសូវខ្វល់ខ្វាយពីកិច្ចការប្រទេសជាតិនិងសុខទុក្ខរបស់ប្រជារាស្ត្ររបស់ព្រះអង្គនោះទេគឺព្រះអង្គជក់ព្រះឧទ័យតែនឹងបណ្តើរឆ្កែ គង់សេះ ដេញសត្វ ចាក់ជុងបង្កាត់ ទាក់ក្រួច ទរទា មាន់ព្រៃ និងរលកជាធម្មតា។ជាពិសេសនោះព្រះអង្គជក់ព្រះទ័យនឹងការប្រពៀតព្រៃនិងនាំបណ្តាជាខ្ញុំបំរើបៀតបៀនកូនប្រពន្ធមន្ត្រីរាស្ត្រជានិច្ចជាកាល។ដោយសារតែអំពើមិនល្អនេះហើយទើបមានសេចក្តីក្តៅក្រហាយកើតមានពាសពេញព្រះនគរជាខ្លាំងទើបកើតមានចោរលួចចោរប្លន់និងមនុស្សចាប់គ្នាលក់ដូចសត្វតិរច្ឆាន។
  3. ដោយអស់អង្ឈឹមនឹងការរកព្រះរាជាដែលមានទសពិតរាជ្យធម៌និងគិតគូរដល់សុខទុក្ខរបស់ប្រជារាស្ត្រនោះព្រះទេវីក្សត្រីដែលជាព្រះរាជ្យបុត្រីរបស់ព្រះចន្ទរាជាទ្រង់បានផ្ញើព្រះរាជ្យសារទូលព្រះចៅនររេសួនស្តេចសៀមសុំយាងព្រះស្រីសុរិយោពណ៌ជាក្មួយដែលសៀមចាប់យកទៅកាលសៀមវាយបែកបន្ទាយលង្វែកនៅក្នុងឆ្នាំ១៥៩៣នោះឲ្យវិលមកឡើងសោយរាជ្យនៅនគរកម្ពុជាដើម្បីឲ្យប្រទេសជាតិបានចំរុងចំរើនឡើងវិញ។ចំនែកឯព្រះចៅនររេសួនស្តេចសៀមក៏ទ្រង់យល់ព្រមតាមសំនើរក៏ប៉ុន្តែព្រះអង្គមិនអនុញ្ញាតឲ្យព្រះជ័យជេដ្ធាទី២ជាព្រះរាជបុត្រច្បងរបស់ព្រះស្រីសុរិយោពណ៌យាងមកនគរខ្មែរនោះទេ។ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់ទ័ពរបស់ព្រះចៅនររេសួនផងព្រះស្រីសុរិយោពណ៌ទ្រង់បានយាងមកដល់នគរកម្ពុជាវិញក្នុងឆ្នាំ១៦០១ឬ១៦០៣។ចំនែកឯព្រះកែវហ្វ៊ាពញ្ញាញោមដែលត្រូវបានដកចេញពីរាជ្យបល័ង្គដោយមិនពេញព្រះទ័យព្រះអង្គទ្រង់ក៏ទ្រង់នាំពួកមន្ត្រីឡែឡរបស់ខ្លួនទៅបំបះបក្សពួកបានមួយចំនួនមកច្បាំងដណ្តើមរាជ្យពីព្រះស្រីសុរិយោពណ៌ជាព្រះបិតុលា។ទីបំផុតព្រះកែវហ្វ៊ាពញ្ញាញោមក៏ត្រូវទ័ពរបស់ព្រះស្រីសុរិយោពណ៌ចាប់បានហើយធ្វើគត់ព្រះអង្គក្នុងឆ្នាំ១៦០៣ទៅ។

អង្គឌួង ១៨៤០-១៨៥៩


  1. Ang Duong (ខ្មែរ ៖ ព្រះបាទ អង្គ ឌួង) 安东国王(1796–19 May 1860) (r. 1841–1844, 1845–1860) was a king of Cambodia. Ang Duong was younger son of king Ang Eng, who 1779–1797 was ruler of Cambodia at the then capital Udong, by one of his Thai consorts, Ros, 'queen Vara' (died c. 1869), whom he had taken as concubine in 1793 from Bangkok.
  2. He is regarded as the Great-King of Cambodia who protected the country from both invasion and steered it away from poverty. King Ang Duong was the son of King Ang Eng (died 1796) and the father of King Norodom (1834–1904)and King Sisowath (1840–1927). He was the great-great-grandfather of king Sihanouk. He had been living in Bangkok for 27 years since he was 16 until 43
  3. His official title is ព្រះ​បាទ​សម្តេច​ព្រះហរិរក្សរាមមហាឥស្សរាធិបតី ស្រីសុរិយោប្រព័ន្ធ ធម្មិសវរោត្តម បរមសិរិន្ទ្រ បវរមហាចក្កពត្តិរាជ ពិកាសនាថបពិត្រ ស្ថិត្យជាឥស្សរកម្ពុជារ័ត្នរាជ ឪភាសជាតិវរវង្ស តម្រង់កម្ពុជាមហាប្រទេសរាជនគរ បវរវឌ្ឍនាតិរេក ឯកឣគ្គមហាខេមរាធិបតិន្ទ្រ នរិន្ទ្រវិសុទ្ធិឧត្តម បរមបពិត្រ
  4. អក្សរសិល្ប៍នៅឯក្រុងសៀម នៅឆ្នាំ១៨១៤ ស្តេច អង្គដួងគឺជាករីនិពន្ធដ៏ប៉ិនប្រសព្វទាំងផ្នែកកំណាព្យ និងអក្សរសិល្ប៌ខ្មែរនៅឯក្រុងទេព(បាងកក)។ ទ្រង់បានបកប្រែអក្សរសិល្ប៌ខ្មែររឿង ព្រះវរវង្ស និងសូរិ្យវង្ស ទៅជាភាសាសៀមសម្រាប់ជាកាដូរថ្ងៃខួបកំណើតរបស់រាជ្យទាយាទ មង្គទ នៃព្រះរាជាណាចក្រសៀម។ នៅឆ្នាំ១៨៤៣ ស្តេចអង្គដួងបានឡើងសោយរាជ្យជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ហើយត្រឡប់មកក្រុងឧត្តុង្គវិញ។
  5. ប្រវត្តិ ព័ត៌មានបន្ថែម កម្ពុជាក្នុងអំឡុងរាជ្យស្តេចអង្គដួង គឺកំពុងមានគ្រោះដោយសារការព្យាយាមលេបត្របាក់ដោយប្រទេសជិតខាងដ៏ខ្លាំងក្លារពីរគឺ វៀតណាម និងសៀម។ ដើម្បីការពារកម្ពុជាពីការលេបត្របាក់នេះ ស្តេចអង្គដួងបានលួចលាក់ទាក់ទងនឹងពួកអាជ្ញាធរបារាំងដែលបានមកដល់តំបន់អាស៊ីសម្រាប់ការការពារ។ ទង្វើររបស់ស្តេចអង្គដួងបានត្រួសត្រាយផ្លូវដល់បារាំងសម្រាប់ការបង្កើតឲមានអាណានិគមន៍ ក្រោមរូបភាពជាអាណាព្យាបាលក្នុងប្រទេសនេះនៅឆ្នាំ១៨៦៣ ដែលបានអូសបន្លាយរហូតដល់៩០ឆ្នាំ។ ព្រះបាទអង្គដួងគឺជាអ្នកដែលទទួលខុសត្រូវចំពោះការដាក់អាណានិគមន៍របស់បារាំងនៅកម្ពុជា ប៉ុន្តែទ្រង់បានសោយទីវង្គត់៣ឆ្នាំមុនពេលដែលកិច្ចការនេះសម្រេច ដោយទុកឲបុត្ររបស់ទ្រង់ព្រះនាម ព្រះបាទនរោត្តមជាអ្នកបន្តវេន។
  6. វានៅតែជាការវែកញ៉ែកនៅឡើយចំពោះព្រះបញ្ញាញាណនៃទង្វើររបស់ទ្រង់។ ប៉ុន្តែទោះជាយ៉ាងណាបើយើងសង្កេតមើលទិដ្ឋភាពខណៈនោះព្រះអង្គគឺច្បាស់ជាបានសម្រេចចិត្តបានត្រឹមត្រូវ ចាប់តាំងពីប្រពៃណីវប្បធម៌របស់ខ្មែរដែលមានតាំងពីបុរាណកាលត្រូវបានរាំងខ្ទប់ដោយការគំរាមកំហែងពីសំណាក់ប្រទេសជិតខាងយួន និងសៀមដែលកំពុងប្រកួតប្រជែងកំណាចគ្នាដើម្បីគ្រប់គ្រងកម្ពុជាទាំងមូល។ ដោយវិស័យការពារជាតិរបស់កម្ពុជានៅមានកម្រិតមិនអាចការពារខ្លួនពីមហិចតារបស់ប្រទេសធំៗទាំងពីរខាងលើដែលកំពុងតែចាក់គ្រិះ និងរីកដុះដាល់យ៉ាងរ៉ឹងម៉ាំរួចទៅហើយក្នុងតំបន់នេះ ការពឹងពាក់កងទ័ពបារាំងគឺអាចជួយឲកម្ពុជាមានសុវត្ថិភាពផុតពីការឈ្លានពានរបស់ប្រទេសទាំងពីរនេះបាន។ បើទោះជាការស្ថិតក្រោមអាណាព្យាបាលបារាំងអាចធ្វើឲកម្ពុជាខ្លួនឯងបាត់បង់ឯករាជ្យភាពទៅឲបារាំងគ្រប់គ្រងទៅតាមប្រព័ន្ធរបស់បាំរាំងនាំឲប្រជាជនខ្មែររស់ក្រោមការគៀបសង្គត់ដោយរដ្ឋបាលនោះក្តី ក៏បច្ចុប្បន្នយើងឃើញថាឥទ្ធិពលរបស់រដ្ឋបាលនេះបានធ្វើឲកម្ពុជាក្លាយជានីតិរដ្ឋមួយ ដែលមានអត្តសញ្ញាណច្បាស់លាស់ មានប្រពៃណីវប្បធម៌របៀបជីវិតមួយដាច់ដោយឡែកពីសៀម និងយួនដោយពុំនោះសោតកម្ពុជាអាចត្រឹមជារដ្ឋបាលមួយឋិតក្នុងរង្វង់ដែនសីមារបស់ប្រទេសថៃ ឫវៀតណាមតែប៉ុណ្ណោះ។



អង្គម៉ី ១៨៣៤-១៨៤០

មិនទាន់មាន

អង្គចន្ទទី៣ ១៨០៦-១៨៣៤

មិនទាន់មាន

អង្គអេង ១៧៧៩-១៧៩៦

មិនទាន់មាន

អង្គនន់ទី៣ ១៧៧៥-១៧៧៩

មិនទាន់មាន

ឧទ័យរាជា រឺ អង្គតន់ ១៧៥៨-១៧៧៥

មិនទាន់មាន

អង្គស្ងួន ១៧៤៩-១៧៥៥

មិនទាន់មាន

អង្គទង ១៧៤៧ ១៧៥៧

មិនទាន់មាន

អង្គអិម២ ១៧៤៧

មិនទាន់មាន

អង្គជីទី២ ១៧២២-១៧៤៩

មិនទាន់មាន

អង្គធម្មរាជ រឺ ជ័យជេដ្ឋា ១៧០២ ១៧៤៧

មិនទាន់មាន

អង្គអិមទី១ ១៦៩៩ ១៧២៩

មិនទាន់មាន

ឧទ័យរាជា ១៦៩៥-១៦៩៦

មិនទាន់មាន

អង្គស៊ូ រឺ ចៅពញាសូរ​ ១៦៧៥ ១៧០៦

មិនទាន់មាន

អង្គនន់ទី២ ១៦៧៤

មិនទាន់មាន

ចៅពញានូ ១៦៣៥-១៦៣៩

ព្រះបាទអង្គទងរាជា ចៅពញានូ (១៦៣៥ - ១៦៣៩)

បុត្រព្រះជ័យជេដ្ឋាមួយអង្គទៀត ព្រះនាមចៅពញានូ (នាមសម្រាប់រាជ្យ ព្រះបាទសម្ដេច ព្រះអង្គទង រាជាធិរាជរាមាធិបតី) បានឡើងសោយរាជ្យនៅឆ្នាំ ១៦៣៥។ ប៉ុន្តែក្រោយមកទៀត រាជសម្បត្តិនេះបានធ្លាក់ក្នុងដៃបុត្រព្រះឧទ័យនាមបទុមរាជា (ឬ ព្រះអង្គនន់) ដោយសារមានការជ្រែករាជ្យ (១៦៣៩ - ១៦៤១)។ ដូចនេះចៅពញាចន្ទដែលត្រូវជាបុត្រពៅព្រះជ័យជេដ្ឋា មានព្រះទ័យក្រេវក្រោធជាខ្លាំង ក៏នាំបក្សពួកទៅធ្វើឃាតបទុមរាជា ហើយក៏ឡើងសោយរាជ្យ (១៦៤១ - ១៦៥៩)។ នៅឆ្នាំ ១៦៤៤ ព្រះពញាចន្ទបានចាប់ចិត្តប្រតិព័ទ្ធលើក្រមុំចាម នៅភូមិឃ្លាំងស្បែក ស្ថិតនៅលើត្រើយខាងលិចទន្លេសាប ចម្ងាយ ១០ គីឡូម៉ែត ខាងត្បូងកំពង់លួង។ ដំណឹងនេះធ្វើឲ្យប្រជារាស្ត្រក្នុងនគរមានការអាក់អន់ចិត្តជាខ្លាំង ក៏នាំគ្នាហៅថាព្រះរាមចូលសាសន៍ (ឯកសារខ្លះបាននិយាយថា ព្រះអង្គបានប្ដូរនាមពីពញាចន្ទមក អ៊ីប្រាហ៊ីម)។ ទ្រង់បានបោះបង់ជំនឿព្រះពុទ្ធសាសនា ប្រកាន់យកឥស្លាមសាសនា។ នៅក្នុងរាជវាំងឧដុង្គ គេឃើញមានមន្ត្រីចាមចូលមកធ្វើការជំនួសមន្ត្រីខ្មែរ។ ការប្រព្រឹត្តផ្ដេសផ្ដាសខុសទម្លាប់នាំឲ្យព្រះពញាចន្ទបាត់បង់ទំនុកចិត្ត និងការគាំទ្រពីប្រជារាស្ត្រខ្មែរ ហើយប្រការនេះធ្វើឲ្យបុត្រព្រះឧទ័យពីរអង្គ គឺ អង្គសូរ និងអង្គតន់មានឱកាសនឹងសងសឹក ដើម្បីដណ្ដើមរាជ្យសម្បត្តិ។ ក្សត្រទាំងពីរអង្គនេះបានដើរប្រមូលបក្សពួក និងប្រជារាស្ត្រដែលមានទឹកចិត្តស្អប់ព្រះរាមចូលសាសន៍។ លុះដល់ប្រមូលទាហានបានហើយ ទ័ពទាំងសងខាងក៏បានបើកសមរភូមិនៅសំរោងទងក្នុងឆ្នាំ ១៦៥៣។ តែទ័ពអង្គសូរ និងអង្គតន់ត្រូវទទួលបរាជ័យ។

រាជសំភារចៅពញាតូ ១៦២៩ - ១៦៣៤


  1. នៅពេលព្រះបាទជ័យជេដ្ឋាទី ២ យាងចូលសុវណ្ណគត ព្រះឧទ័យ ជាឧបរាជ (បងព្រះជ័យជេដ្ឋាទី ២) បានដណ្ដើមរាជ្យអំពីកូនព្រះបាទជ័យជេដ្ឋាទី ២ (ការដណ្ដើមរាជ្យរវាងក្មួយនឹងមា បានផ្ទុះជាសង្គ្រាមក្នុងស្រុកក្លាយទៅជាសោកនាដកម្មដ៏សោកសៅមួយក្នុងរាជវង្សានុវង្សក្សត្រអង្គនេះ តរៀងមក) ។
  2. ចៅពញាតូ បានគ្រងរាជ្យនៅឆ្នាំ ១៦២៥ ហើយទ្រង់សុវណ្ណគតទៅវិញនៅឆ្នាំ ១៦៣១ ។ ក្សត្រានេះត្រូវបានជ័យជេដ្ឋាទី ២ ជាព្រះរាជបិតា អប់រំយ៉ាងហ្មត់ចត់  ។ ចៅពញាតូមានគូដណ្ដឹងម្នាក់ គឺព្រះនាង អង្គវត្តី  ។ ប៉ុន្តែនៅពេលដែល ចៅពញាតូ ទ្រង់ព្រះផ្នួសនៅឡើយ ព្រះឧទ័យ ជាមា បានរៀបអភិសេកព្រះនាងអង្គវត្តី  ។
  3.  ក្រោយមក, ចៅពញាតូចាកព្រះផ្នួស, លបទាក់ទងព្រះនាងអង្គវត្តីគេចភៀសខ្លួនចេញពីវាំង  ។ ប៉ុន្តែ ព្រះឧទ័យចាប់បានទ្រង់ក៏ធ្វើគត់ក្សត្រទាំងពីរអង្គនោះទៅ  ។ នៅឆ្នាំ ១៦៤០ ព្រះឧទ័យបានលើករាជ្យឲ្យទៅកូនរបស់ខ្លួនគឺ អង្គនន់  ។ ពីរឆ្នាំក្រោយមក ចៅពញាចន្ទ(កូនទី ៣ របស់ជ័យជេដ្ឋាទី ២) បានក្រោកឡើងប្រឆាំងរួចក៏បានធ្វើគត់ ព្រះឧទ័យ និងអង្គនន់  ។ឃាតកម្មខាងលើនេះ បានធ្វើឲ្យសង្គ្រាមក្នុងស្រុកផ្ទុះឡើងជាថ្មីទៀត រហូតទល់នឹងរាជ្យជ័យជេដ្ឋាទី ៤  ។ចៅពញាចន្ទ ទ្រង់ព្រះនាម ព្រះរាមាចូលសាសន៍ មានអគ្គមហេសីជាជាតិជ្វា  ។
  4.  ចំណែកព្រះបទុមរាជាវិញ (កូនរបស់ព្រះឧទ័យ) កាលបើឃើញចៅពញាចន្ទធ្វើគត់បិតានិងព្រះរៀមរបស់ខ្លួនដូច្នោះ ក៏តាំងបង្កទ័ព ក្រោកប្រឆាំងពញាចន្ទភ្លាមដែរ  ។ ប៉ុន្តែ ត្រូវទទួលបរាជ័យ ក៏ភៀសខ្លួនទៅពឹងមហេសីជ័យជេដ្ឋាទី ២ ដែលជាជាតិយួនឲ្យជួយច្បាំង  ។ ក្សត្រីជាតិយួននេះ ធ្វើអន្តរាគមន៍ភ្លាម ដោយនាំទ័ព (ជនជាតិយួន) ដែលទើបតែរំដោះរួចពីនឹមពួកតុងកឹង  ។ លនោះ ចៅពញាចន្ទត្រូវយួនចាប់ឃុំក្នុងទ្រុងដែក រួចបន្ទាប់មកទ្រង់សុវណ្ណគត់  ។ ព្រះបទុមរាជាឈ្នះសង្គ្រាម (ដោយសារយួនជួយ) ក៏ឡើងសោយរាជ្យហើយទ្រង់សុវណ្ណគត់នៅឆ្នាំ ១៦៧២  ។ ព្រះអង្គជី ជាបុត្រច្បង ឡើងស្នងរាជសម្បត្តិ  ។ ប៉ុន្តែ ក្រោយមក ព្រះអង្គជីត្រូវយួនធ្វើគត់ ដើម្បីលើកអង្គនន់ ជាឧបរាជ  ។ 
  5.  ពេលព្រះអង្គជីសុគត់ ប្អូនរបស់ក្សត្រអង្គនេះ ឡើងគ្រងរាជ្យ ទ្រង់សន្មតិនាមហៅថា ព្រះបាទជ័យជេដ្ឋាទី ៤  ។កម្ពុជាក្រោមមិនមែនវៀតណាមខាងត្បូងទេ  ។ ប្រទេសដែលហៅថា វៀតណាមខាងត្បូង គឺជាដែនដីរាប់ចាប់តាំងពីខ្សែស្របទី ១៧ ឆ្ពោះទៅប៉ែកខាងជើង  ។ ចំណែកប្រទេសកម្ពុជាក្រោម ឬ កូសាំងស៊ីន គឺជាដែនដីស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមខាងត្បូង ចុះមកទល់និងសមុទ្រចិន និងឈូងសមុទ្រសៀម  ។ នៅក្នុងសតវត្សន៍ទី ១៦, ១៧, ១៨ សាកលលោកមិនទាន់ស្គាល់ឈ្មោះកូសាំងស៊ីនទេ គេស្គាល់ឈ្មោះមួយទៀតសម្រាប់ភូមិភាគនេះ គឺប្រទេសកម្ពុជា  ។
  6. ជនជាតិយួនបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមពីឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដីរបស់ខ្មែរនេះផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដី បានធ្វើសង្គ្រាមប្រឆាំងតបត ទល់នឹងជនជាតិយួនជានិច្ច  ។ ជនជាតិយួនបានល្បងដណ្ដើមយកទឹកដីកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩ (ក្នុងរយៈពេលអាណានិគមនិយមបារាំងសែសត្រួតត្រាដែនដីកម្ពុជាក្រោមពេញបន្ទុក)  ។នៅចំពោះមុខការតស៊ូដ៏ខ្លាំងក្លារបស់ប្រជារាស្ត្រខ្មែរក្រោម ស្ដេចយួនបានចុះសន្ធិ្ធសញ្ញាមួយជាមួយអាណានិគមបារាំង នាថ្ងៃទី ១៥ មីនា ១៨៧៤ ដោយស្ដេចយួនបានប្រកាសថា យួនគ្មានសិទ្ធិលើទឹកដីកម្ពុជាក្រោមឡើយ  ។

ជ័យជេដ្ឋាទី២​ ១៦១៨ - ១៦២៨


  1. ប្រវត្ដិក្នុងរាជវង្សខ្មែរ និងការជ្រៀតជ្រែករបស់យួន មកដល់សតវត្សទី១៧ ប្រទេសខ្មែបានបើកទំព័រប្រវត្ដិសាស្រ្ដថ្មីមួយ ដែលពោរពេញទៅដោយមេរៀនជូរចត់ សំរាប់ អោយបច្ឆាជនខ្មែរយកទៅត្រិះរិះពិចារណារកហេតុផល ហើយទាញយកការពិសោធន៍ពីសកម្មភាពរបស់ដូនតា ខ្លួន ក្នុងបំនងធ្វើយ៉ាងណាកុំអោយធ្លាក់ទៅក្នុងរឿងចាស់ដដែលទៀត។
  2.  ប្រតិកម្មប្រឆាំងសៀម និង ចំនងមេត្រីភាពជាមួយយួន ព្រះបរមរាជាទី៨ ស្រីសុរិយោពរ ១៦០៣ – ១៦១៨ រួចមកហើយ យើងបានឃើញប្រភបអឺរ៉ុប និង ប្រភពខ្មែរបានផ្ដល់ពត៌មានប្លែកគ្នាបន្ដិចអំពីការដែលព្រះស្រីសុរិ យោពរ វិលត្រលប់ចូលមាតុប្រទេសវិញ។ ប៉ុន្ដែរាជពង្សាវតារខ្មែរទាំងអស់បាននិយាយស្របគ្នាថា ដែលព្រះស្រី សុរិយោពរ បានធ្វើមាតុភូមិនិវត្ដន៍នោះ គឺដោយសារការមានសំនូមពរពីព្រះ​អយ្យការរបស់ព្រះអង្គចំពោះព្រះ ចៅសៀម ក្នុងបំនងអោយស្ដេចអង្គនេះបានមកគ្រប់គ្រងអានាប្រជារាស្រ្ដជាជំនួស ព្រះកែវហ្វាចៅពញាញោម ដែលជាស្ដេចមិនប្រកបដោយទសពិធរាជធម៌។ កាលដែលព្រះស្រីសុរិយោពរ យាងដល់ប្រទេសភ្លាម ព្រះអង្គយាងទៅគង់នៅកោះស្លាកែត (ទល់មុខនឹងជ្រាយ អំពិលសព្វថ្ងៃ)។
  3.  សម្តេចព្រះទេវីក្សត្រី សម្តេចព្រះកែវហ្វា និងព្រះរាជវង្សានុវង្សក៏បានយាងទៅគង់នៅទីនោះ ដែរ។ ឯកសារខ្មែរខ្លះនិយាយថា ព្រះស្រីសុរិយោពរ ទ្រង់បានបញ្ជាអោយលើកទ័ពទៅបង្ក្រាប ស្រុកតូច ស្រុកធំ ខ្លះក៏ព្រមចុះចូល ខ្លះក៏នៅ។ ចំនែកឯកែវព្រះភ្លើង ដេលបានបះបោរតាំងពីរាជ្យព្រះកែវហ្វាចៅពញាញោម នោះត្រូវ តេជោមាស លើកទ័ពទៅចាប់បាន។ តមកព្រះស្រីសុរិយោពរ ទ្រង់នាំសារទៅក្រុង ស្រីអយុធ្យា ទទួលព្រះចៅសៀមសូមព្រះរាជបុត្រទាំងពីរ គឺព្រះជ័- យជេដ្ឋា និង ព្រះ អុទ័យ អោយត្រលប់មកប្រទេសខ្មែរវិញ។ ព្រះស្រីសុរិយោពរទ្រង់បានបញ្ជាព្រះរាជបុត្រទាំង ពីរអង្គអោយលើកទ័ពចេញប្រាមប្រាប់អស់ស្រុកតូចធំដែលមិនទាន់ចុះចូល។ គួរគប្បីបញ្ជាក់ថាការដែលស្រុកទេ សធ្លាក់ទៅក្នុងស្ថានភាពវិកវរដូច្នេះ គឺមកពីអំនាចកន្ដាលក្នុងរជ្ជកាលមុនៗ មានភាពទន់ខ្សោយ។ ម៉្លោះហើយពួក ស្ដេចត្រាញ់ ក៏តាំងខ្លួនជាធំរៀងៗខ្លួន ដូចជាព្រះរាមបាទី ព្រះរាមទ្រាំង ព្រះរាមត្បូងឃ្មុំ ព្រះរាមបាភ្នំ។ នៅឆ្នាំខាលសំរិទ្ធិស័ក សម្តេច​ព្រះកែវហ្វា ដែល សម្តេចទេវីក្សត្រី បានបន្ថយចេញពីការគ្រងរាជសម្បត្ដិនោះដោ យមានព្រះទ័យគុំគួន បានអោយស្ម័គ្របក្សពួកមកបំរុងធ្វើគតព្រះស្រីសុរិយោពរ តែពុំបានសំរេចហើយត្រូវព្រះបិ តុលាចាប់បានយកទៅប្រហារជីវិតតាមទោសប្រពៃណី។
  4.  នៅគ.ស.១៦១៣ ព្រះស្រីសុរិយោពរ ទ្រង់បានទទួលអភិសេកអោយឡើងសោយរាជសម្បត្ដិដោយមានព្រះនាម សំរាប់រាជថា សម្តេចព្រះរាជអោង្ការព្រះស្រីសុរិយោពរបរមរាជា (បរមរាជាទី៨)។ តាមឯកសារខ្លះថា ព្រះអង្គ មានព្រះនាមសំរាប់រាជថា ព្រះបាទសម្តេចព្រះបរមរាជាធិរាជរាមាធិបតី(៣៦)។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះបរមរាជាស្រីសុរិយោពរ ទ្រង់ព្រះភូសាសឿគ្រុយ (អាវផាយ) បែបថៃ ហើយទ្រង់ បញ្ញាត្ដិអោយបន្ដាមុខមន្រ្ដីធំតូច នាយមហាតលិក នាយពលធ្វើសឿគ្រុយពោក់ មិនបានរុំសំពត់ស្បៃដូចកាលនៅ ក្រុងលង្វែកទេ រួចព្រះអង្គទ្រង់បញ្ញាត្ដិទូល អោយឆ្លើយថា ព្រះស្រីសពេជសម្តេចនរនាថ ហើយព្រះអង្គបញ្ញត្ដិ អោយបន្ដាខុនណាងអ្នកស្រីហៅថា ឪពុក អោយហៅសម្តេច​ព្រះអគ្គមហេសីថា ម៉ែ បន្ដាស្ដេចក្រៅអំពីស្ដេច ទ្រង់រាជថា ព្រះបាទអម្ចាស់(៣៦)។ ដូច្នេះយើងឃើញថាព្រះ បរមរាជាស្រីសុរិយោពរ ទ្រង់បានធ្វើសន្ដិភាវកម្មអោយប្រទេសបានរាបទាបឡើងវិញ ក៏ប៉ុន្ដែប្រទេសខ្មែរត្រូវទទួលឥទ្ធិពលយ៉ាងខ្លាំងពីពួកសៀម។
  5.  ប្រតិកម្មមួយបានផ្ទុះឡើងប្រឆាំងនឹងការទទួលយក ទំនៀមទំលាប់សៀមមកបង្ខំអោយខ្មែរប្រើជាហេតុបណ្តាលអោយព្រះរាជាទ្រង់ដាក់រាជនៅគ.ស.១៦១៨ ថ្វាយទៅ ព្រះរាជបុត្រច្បង គឺព្រះជ័យជេដ្ឋា។ ទំនាក់ទំនងជាមួយយួន ប៉ុន្ដែគួរគប្បីបញ្ជាក់ដែរថា ទោះបីព្រះអង្គទ្រង់បានបញ្ជូលឥទ្ធិពលសៀមមកក្នុងប្រទេសខ្មែរក៏ដោយ ក៏ព្រះបរម រាជាស្រីសុរិយោពរ ទ្រង់បាននឹកគិតទសដល់អនាគតរបស់ប្រទេជាតិដែរ។ ព្រះអង្គទ្រង់បានឈ្វេងយល់ថា ឥទ្ធិ ពលរបស់សៀមមកលើប្រទេសព្រះអង្គនោះមានទំងន់ខ្លាំងក្លាណាស់។
  6.  ម៉្លោះហើយ ដើម្បីដោះប្រទេសអោយ ចេញផុតពីក្រញ៉ាំឥទ្ធិពលសៀមនោះ ព្រះអង្គពុំបានធ្វើការទាក់ទងជាមួយជនជាតិអឺរ៉ុបដូចព្រះរាជាមុនៗទៀតទេ តែព្រះអង្គបានទៅចងស្ពានមេត្រីជាមួយយួនម្ដងវិញដោយទ្រង់មានបំនងយកឥទ្ធិពលយួននេះទៅទប់ទល់នឹង ឥទ្ធិពលសៀម។ គួរគប្បីជ្រាបថា ក្រោយពីបានរំដោះខ្លួនចេញផុតពីនឹមចិនអស់រយៈពេលជាងមួយពាន់ឆ្នាំមក (១១១មុន គ.ស. គ.ស.៩២៣) ស្ដេចយួនក្នុងរាជវង្សលី បានផ្ដើមការវាយលុកប្រទេសចំប៉ាចាប់ពីសតវត្សទី១១ តទៅ។ នៅគ.ស ១៤៧០ ស្ដេចយួនព្រះនាម លេ ថាញ់ទោ ទ្រង់វាយយកបានរាធានី វិជ័យ របស់ចាមដែលនៅពេលនោះមានពល ទាហានស្លាប់ដល់ទៅ ៤០០០០នាក់។ ជោគជ័យដ៏ធំសំបើមនេះរបស់ជនជាតិយួនបានរុញច្រាន ព្រំប្រទល់ប្រទេ សចំប៉ា ចុះឆ្ងាយមកទិសខាងត្បូងទៀតគឺមកដល់ជ្រោយ វារេល្លា។
  7.  នៅគ.ស១៦០០ ប្រទេសយួនត្រូវបាត់បង់ឯក ភាពរបស់ខ្លួន ទឹកដីត្រូវបែងចែកជាពីរ ខាងជើងជារបស់រាជវង្សលេ ដែលមានពួកស្ដេចត្រាញ់ ទ្រិញ ជាអ្នកគាំទ្រ ខាងត្បូងត្រូវបានទៅពួកស្ដេចត្រាញ់ ង្វៀង។ ប៉ុន្ដែទោះបីមានវិបត្ដិផ្ទៃក្នុងក៏ដោយក៏ពួកង្វៀង បានបន្ដការវាយ ដន្ដើមយកទឹកដីប្រទេសចំប៉ា ទាល់តែអស់រលីង។
  8.  ក្នុងក្របខ័ណ្ឌពង្រីកទឹកដីនេះ យួនបានវាយយក • ភូយេន នៅគ.ស ១៦១១ • ខាញ់វា នៅគ.ស.១៦៥១ • ប៊ិញធ្វឹង នៅគ.ស ១៦៩៣ ដូច្នេះយើងឃើញថានៅស.វទី១៧នេះ យួនបានក្លាយជាមហាអំនាចមួយជាអ្នកនៅជិតខាងរបស់ខ្មែរយើង។ គឺ ក្នុងកាលទេសៈនោះហើយដែលព្រះបរមរាជាស្រីសុរិយោពរ បានទៅចងសម្ព័ន្ធមេត្រីជាមួយយួនដោយស្ដីដន្ដើង បុត្រីស្ដេចយួន ដើម្បីរៀបរាជាអភិសេកជាមួយព្រះរាជបុត្រច្បងនាមជ័យជេដ្ឋា។
  9.  តាមរាជពង្សាវតារខ្មែរ ក្សត្រី យួនអង្គនេះមាននាមថា អង្គចូវ ហើយនេះជាព្រឹត្ដិការណ៍មួយមានសារៈសំខាន់ខ្លាំងណាស់ផង តែគួរអោយស្ដា យ!. ព្រោះឯកសារយួនពុំមានកត់ត្រា រឿងនេះអោយបានច្បាស់លាស់សោះ។ បើតាមប្រវត្ដិសាស្រ្ដយួនម្នាក់ ថា ក្នុងឯកសារមួយឈ្មោះ លីយេត ទ្រុយែនចែនប៊ិយេន ត្រង់វគ្គនិយាយពីក្សត្រីបាននិយាយថា ស្ដេច ហ៊ី តុង មានបុត្រី ៤នាក់ ក្នុងចំនោមនោះបុត្រី ២នាក់គឺនាង ង៉ុក លៀន និង ង៉ុក ដាញ់ គេឃើញមានកត់ត្រាច្បាស់លាស់ ពីប្រវត្ដិ ប្ដី និង កូន។ ចំនែកឯបុត្រី២នាក់ទៀតគឺ ង៉ុក វាន និង ង៉ុក ខ្វា គេមិនស្គាល់ពីប្រវត្ដិប្ដី និង កូនយ៉ាងណា ទេ។ អ្នកប្រវត្ដិសាស្រ្ដរូបនោះបានចោទសួរនៅទីបញ្ចប់ថា បើដូច្នោះ តើនាងណាមួយត្រូវជាមហេសីរបស់ជ័យ ជេដ្ឋាទី២ ? (៣៧)។
  10.  ប៉ុន្ដែបើតាមអ្នកនិពន្ធយួនម្នាក់ទៀត លោកអះអាងថា ជ័យជេដ្ឋាទី២ បានរៀបអភិសេក ជាមួយនាង ង៉ុក វានជាបុត្រីរបស់ស្ដេច ង្វៀង សៃវឿង ដែលបានសោយរាជពីគ.ស. ១៦១៣ ដល់ ១៦៣៥(៣៨) ត្រង់នេះគួរគប្បីបញ្ជាក់ថា នៅតំបន់ ធ្វឹង វា នៅក្រុងវេសម័យនោះ មានស្ដេចមួយអង្គសោយរាជពីគ.ស ១៦១៣ ដល់១៦៣៥ ពិតមែន។ ស្ដេចអង្គនេះនៅមាននាមមួយទៀតថា ង្វៀង ភុកង្វៀង ហើយពេលឡើងសោយរាជទ្រ ង់មានព្រះនាមថា ហ៊ីតុងហៀនវាន់វាងជេ ។ បើដូច្នោះ មហេសីរបស់ ជ័យជេដ្ឋា គឺពិតជាបុត្រីរបស់ស្ដេចអង្គ នេះហើយ តែយើងមិនហានសន្និដ្ឋានថា ត្រូវនឹងនាងណាមួយក្នុងចំនោមនាងទាំងពីរ គឺ ង៉ុក វាន និង ង៉ុកខ្វា។ មានចំនុចមួយទៀតដែលគួរអោយបញ្ជាក់ដែរថា បើតាមឯកសារយួន (៣៧) គឺជ័យជេដ្ឋាអង្គឯងទេ ដែល បានទៅស្ដីដន្ដឹងបុត្រីស្ដេចយួនដោយសង្ឃឹមថា នឹងបានការគាំទ្រពីស្ដេចក្រុងវេ ដើម្បីទប់ទល់ នឹងការគំរាមគំ ហែងរបស់សៀម។
  11.  ការអះអាងនេះ ឃើញថាសមហេតុសមផលគួរអោយជឿបានដែរ ព្រោះរាជភិសេករវាង ព្រះជ័យជេដ្ឋា និងក្សត្រីយួនមានប្រារព្វធ្វើឡើងនៅគ.ស.១៦២០ គឺនៅពេលព្រះអង្គទ្រង់ឡើងសោយរាជបាន២ ឆ្នាំហើយ(១៦១៨)។ ប្រភពដដែលបានបន្ថែមទៀតថា ដែលស្ដេចយួនព្រមលើកបុត្រីថ្វាយ ជ័យជេដ្ឋាព្រោះព្រះ អង្គបានគិតវែងឆ្ងាយណាស់!.. ទំនាក់ទំនងជាមួយជនជាអឺរ៉ុប ជំពោះទំនាក់ទំនងជាមួយជនជាតិអឺរ៉ុប ខ្មែរបានស្គាល់ជនជាតិអង់គ្លេសជាលើកដំបូងនៅគ.ស ១៦១២ ព្រោះ នៅឆ្នាំនោះជនជាតិអង់គ្លេសទី១ ឈ្មោះ ភេធើរ ហ្លូរីស បានធ្វើដំនើរតាមដងទន្លេមេគង ហើយបានមកដល់ក្រុ ងភ្នំពេញនៅខែកក្កដា។ ក៏ប៉ុន្ដែរហូតមកដល់គ.ស.១៦៥១ ទើបក្រុមហ៊ុនឈ្មោះ East India Company (ក្រុម ហ៊ុនអង់គេ្លសនៅប្រទេសឥណ្ឌា​ខាងកើត) បានយកចិត្ដទុកដាក់ខ្លាំង ក្នុងការធ្វើជំនួញជាមួយប្រទេសខ្មែរ(៣៩) ព្រះបាទជ័យជេដ្ឋាទី២ ១៦១៨ – ១៦២៨ ព្រះជ័យជេដ្ឋា បានឡើងសោយរាជនៅគ.ស. ១៦១៨ ដោយមានព្រះនាមសំរាប់រាជថា សម្តេចព្រះរាជអោង្ការ ព្រះជ័យជេដ្ឋាធិរាជរាមាធិបតី អ្នកប្រវត្ដិសាស្រ្ដនិយមហៅព្រះអង្គថា ព្រះជ័យជេដ្ឋាទី២។
  12.  ព្រះអនុជត្រូវបានតែង តាំងជាមហាអុបរាជ ហើយទទួលព្រះនាមថា ព្រះអុទ័យបរមរាជា។ ឯព្រះបិតាលោកគង់នៅជាអុភយោរាជ ប៉ុន្ដែនៅឆ្នាំនោះព្រះអង្គក៏សោយទីវង្គតទៅក្នុងជន្មាយុ ៦៤វស្សានៅព្រះរាជវាំងល្វាអែម។ ព្រះបាទជ័យជេដ្ឋាទី ២ទ្រង់បានបោះបង់ចោលនូវទំនៀមទំលាប់សៀម ហើយលើកយកទំនៀមទំលាប់ខ្មែរមកប្រើជំនួសវិញ ហើយ ដើម្បីបង្ហាយអោសៀមឃើញថាព្រះអង្គមិនទទួលស្គាស់នូវអំនាចរបស់សៀមមកលើប្រទេសខ្មែរទេ ព្រះអង្គក៏ លើករាជធានីពីល្វាអែម ទៅតាំងនៅក្រុងឧដុង្គនៅគ.ស ១៦២០។
  13.  នៅគ.ស១៦២៣ ព្រះអង្គទ្រង់បញ្ជាអោយសា ងព្រះចេតិយធំឈ្មោះ ព្រះចេតិយត្រៃត្រឹង នៅលើភ្នំព្រះរាជទ្រព្យដើម្បីតំកល់ព្រះអដ្ឋិធាតុព្រះបិតា។ ក្នុងរជ្ជកាលព្រះអង្គ ព្រះបាទជ័យជេដ្ឋាទី២ ទ្រង់បញ្ញាត្ដិអោយបន្ដាមុខមន្រ្ដីធំតូច និង បន្ដាមហាតលិក នាយពល អោយទូលឆ្លើយថា សម្តេចព្រះនារាយណ៍នរនាថ។
  14. ព្រះអង្គទ្រង់លើកអ្នកអង្គចូវព្រះរាជបុត្រីយួនអោយឡើង ជាអគ្គមហេសីហៅ សម្តេចព្រះភគវតីព្រះស្រីវរក្សត្រី។ ក្នុងរជ្ជកាលរបស់ព្រះអង្គមានផ្ទៀងផ្ទាត់រៀបរៀង​ ព្រះរាជក្រិត២៤ក្រម មាន ក្រម សុភាធិបតី ក្រម ទសភរិយា ក្រម ចែកពល ក្រម អុទេន ក្រម​ សុរងសង្ឃ ក្រម ពលទេពក្រមសួស្ដី៘(២៩)។ 
  15. កាលដែលមិនទាន់សោយរាជព្រះជន្មបាន ២៦វស្សាព្រះ ជ័យជេដ្ឋាមានព្រះរាជបុត្រ៖ - ចៅពញាតូ ជាមួយអ្នកម្នាងសុខ - ចៅពញានូ ជាមួយអ្នកម្នាងទង លុះលោយរាជបាន២ឆ្នាំព្រះអង្គមានបុត្រ៖ - ចៅពញាចន្ទ ជាមួយ អ្នកម្នាងលាវឈ្មោះប៊ុស រាជពង្សាវតារខ្មែរខ្លះនិយាយថា ព្រះអង្គមានបុត្រី២អង្គទៀត - ចន្ទវតីក្សត្រី ជាមួយអ្នកម្នាងនង - បុប្ផាវតី ជាមួយអគ្គមហេសីយួន(?) ចំនែកឯព្រះ អុទ័យបរមរាជា មហាអុបរាជ ព្រះអង្គទ្រង់បញ្ញាត្ដិអោយបន្ដាមុខមន្រ្ដីទូល និងឆ្លើយថា ព្រះភូធរ នរនាថ។ ស្ដេចមានម្នាង៣នាក់ទៀត ហើយមានបុត្រ ៤អង្គដូចតទៅ៖ - អ្នកអង្គនន់ បុត្រជាមួយ អ្នកម្នាងសន - អ្នកអង្គសូរ បុត្រជាមួយ អ្នកម្នាងសួស - អ្នកអង្គតន់ បុត្រជាមួយ អ្នកម្នាងសួស - អ្នកអង្គអិម បុត្រជាមួយ អ្នកម្នាងអិន 
  16. ទំនាក់ទំនងជាមួយសៀម (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២) ដោយព្រះបាទជ័យជេដ្ឋាទី២ ពុំព្រមទទួលស្គាល់អំណាចរបស់សៀម មកលើប្រទេសខ្មែរ ព្រះចៅសៀមក៏លើកទ័ព ចូលវាយខ្មែរនៅគ.ស.១៦២២។ ទ័ពសៀមបានលើកមកដល់ភ្នំចុង្គាង(បរិបូរ) ព្រះអង្គនាំទ័ពទៅតស៊ូប្រឆាំងនឹង កងទ័ពខ្មាំង។ សៀមបាក់ទ័ព ត្រូវខ្មែរចាប់បានជាឈ្លើយអស់ជាច្រើន ហើយព្រះអង្គអោយហៅឈ្លើយទាំង នោះថា សៀមចុង្គាង។
  17.  នៅគ.ស.១៦២៣ សៀមលើកទ័ពមកវាយខ្មែរម្ដងទៀតក្រោមបញ្ជាការរបស់ព្រះចៅស្រី ធម្មរាជា។ លើកនេះ ទ័ពជើងទឹករបស់សៀមបានមកដល់ស្រុក ពាម ហើយបានពើបប្រយុទ្ធនឹងទ័ពរបស់ព្រះអុ ទ័យដែលចេញពីក្រុងឧដុង្គមានជ័យ។ សៀមចាញ់បាក់ទ័ពថយទៅវិញអស់ទៀត។ រាជពង្សាវតារខ្មែរខ្លះបញ្ជាក់ ថា ក្រោយមកព្រះចៅសៀមទ្រង់ចាត់អោយបុត្រនាមព្រះជេដ្ឋា លើកទ័ពតាមជើងទឹកមកវាយខ្មែរម្ដងទៀត។ព្រះ អុទ័យត្រូវចាត់អោយចេញតទល់ទៀត សៀមមិនហ៊ានច្បាំងលើកទ័ពថយ។ ព្រះអុទ័យទ្រង់សុំចូលវាយស្រុកសៀម តែព្រះ ជ័យជេដ្ឋាទី២ ទ្រង់មិនអនុញ្ញាត។ 
  18. ទំនាក់ទំនងជាមួយយួន (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២) សៀវភៅប្រវត្ដិសាស្រ្ដយួនបានបញ្ជាក់ថា ប្រទេសខ្មែរ(ចឹងឡាប) ដែលស្ថិតនៅត្រង់វាលទំនាមខាងក្រោមនៃទន្លេ មេគង្គ ជាប្រទេសមួយសំបូរទៅដោយផ្លូវទឹក ឯដីធ្លីស្រែចំការក៏មានច្រើនណាស់ដែរ។ 
  19. ចំនែកឯប្រទេស អាណ្ណាម ឯណោះប្រជារាស្រ្ដត្រូវពើបប្រទះនឹងទុរភិក្សជារឿយៗ។ ដោយស្រែចំការពុំបានផ្ដល់ផលអោយគ្រប់ គ្រាន់ ម្យ៉ាងទៀតនៅពេលនោះ ពួកស្ដេចក្រាញ់ ទ្រិញ និង ង្វៀង កំពុងតែវាយប្រហារគ្នា ម៉្លោះហើយមានជនជា តិយួនច្រើនបានលបលួចចូលនៅក្នុងទឹកដីខ្មែរត្រង់បារា និង ដូនណៃ ដើម្បីឆ្ការព្រៃយកធ្វើស្រែ(៤០)។ 
  20. នៅគ.ស ១៦២៣ គណបេសកកម្មទូតយួនមួយត្រូវបានបញ្ជូនមកក្រុងឧដុង្គ ក្នុងគោលបំនងសូមព្រះរាជាខ្មែរអនុ ញ្ញាតអោយយួនបង្កើតគ្រិះស្ថានជំនួញ នៅខាងត្បូងប្រទេសខ្មែរ គឺនៅត្រង់តំបន់ ព្រៃគរ (ព្រៃនគរ) កំពង់ក្របី ព្រ មទាំងសុំអនុញ្ញាតអោយមានសិទ្ធិកាន់កាប់ក្រសួងគយនៅតំបន់នោះផង។ ស្ថានការណ៍នេះហើយជាកត្ដាជំរុញ អោយព្រះជ័យជេដ្ឋាទី២ ទ្រង់អនុញ្ញាតយល់ព្រមតាមសេចក្ដីសុំស្នើរបស់គេ។
  21.  ចំពោះរឿងនេះអ្នកប្រវត្ដិសាស្រ្ដ បរទេសខ្លះយល់ឃើញថា «ជាការវាយដណ្តើមយកមណ្ឌលពាណិជ្ជកម្មមួយរបស់ខ្មែរដោយលាក់មុខ» (៤១)។ចាប់ តាំងពីពេលនោះមក ហើយដោយមានការលើកទឹកចិត្ដពីព្រះចៅក្រុងវេផង ជានជាតិយួនបានដឹកកូនជញ្ជូនចៅ បបួលគ្នាចូលនៅក្នុងទឹកដីខ្មែរ កាន់តែច្រើនឡើងៗ។ បន្ទាប់មកទៀត ដោយយកលេសថា ដើម្បីជួយអាជ្ញាធមរ ខ្មែររក្សាសន្ដិសុខអោយមានប្រសិទ្ធិភាព ព្រះចៅក្រុងវេ ទ្រង់បានបញ្ជូនមេទ័ពម្នាក់អោយទៅឈរនៅតំបន់នោះ ទៀត។ គួរគប្បីជ្រាបថា ដែលហៅថា ព្រៃគរ (ព្រៃដើមគរ) នៅពេលនោះគឺត្រូវនឹងតំបន់ ចំលឹង សព្វថ្ងៃ ឯកន្លែងក្រុង ព្រៃនគរសព្វថ្ងៃ ពីដើមហៅថា កំពង់ក្របី។ 
  22. ចំពោះការដែលយួនលើកគ្នាចូលមករស់នៅក្នុងទឹកដីខ្មែរជាលើកដំបូងនេះ មានរាជពង្សាវតារខ្មែរខ្លះនិយាយថា ស្ដេចយួនបានចាត់ទូតអោយមកសុំខ្ចីដីខ្មែរត្រង់ព្រៃនគរ, កំពង់ក្របី ដើម្បីហ្វឹកហាត់ទាហានធ្វើចំបាំងជាមួយចិន ហើយនឹងបង្វឹលសងមកខ្មែរវិញក្រោយរយៈពេល៥ឆ្នាំ។ 
  23. គួរគប្បីជ្រាបថា ពួកយួនចំនូលថ្មីទាំងនោះ កាលដែលមកតាំងនៅក្នុងប្រទេសខ្មែរ ច្រើនតែរស់នៅត្រង់កន្លែងណា ដេលមានជីជាតិល្អ ដូចជានៅតាមច្រាំងទន្លេ និង ស្ទឹងទាំងឡាយ ដែលជាមូលហេតុបណ្តាលអោយជនជាតិខ្មែរ សុខចិត្ដលះបង់ចោលនូវទ្រព្យសម្បត្ដិ មានស្រែចំការផ្ទះសំបែង ស្រុកភូមិ ដើម្បីថយខ្លួនទៅរស់នៅឯកន្លែងផ្សេ ង ព្រោះពុំអាចរស់នៅជាមួយពួកចំនូលថ្មី ដែលមានទំនៀមទំលាប់ របៀបរស់នៅខុសប្លែកពីគ្នាពេក។
  24.  នៅពេលដែលព្រះជ័យជេដ្ឋា សោយទីវង្គតទៅ នៅគ.ស.១៦២៨ ភូមិភាគចាប់ពីព្រៃនគរ បារា និង ដូនណៃ(កំពង់ ស្រកាត្រី) ទៅទល់នឹងអាណាចក្រ ចំប៉ា មានសុទ្ធតែជនជាតិយួនមកនៅពាសពេញអស់ទៅហើយ។ ទំនាក់ទំនងជាមួយអឺរ៉ុប (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២) ចាប់ពីសត្ដវត្សទី១៧ តទៅ ខ្មែរបានទាក់ទងជាមួយជនជាតិអឺរ៉ុបថ្មីៗទៀត ជាពិសេសជនជាតិ ហុល្លង់ នេះឯង។ 
  25. ផ្ទុយពីពួកព័រទុលកល និង អេស្ប៉ាញ ដែលមានបំនងធំក្នុងការផ្សាយសាសសនានៅអាស៊ី ពួកហុល្លង់ធ្វើសកម្មភា ពតែខាងជំនួញ។ ចាប់តាំងពីគ.ស ១៥៩៥ ពួកនេះបានផ្ដើមធ្វើប្រតិបត្ដិការសឹកឆ្ពោះទៅ កោះជ្វា ហើយបន្ទាប់ មកបានដណ្តើមយកពីពួកព័រទុយកល និង អេស្ប៉ាញ នូវអានានិគមទាំងអស់លើកលែងតែ ម៉ាកៅ ចេញ ហើយបា នបង្កើតគ្រិះស្ថានជំនួញនៅប្រទេសឥណ្ឌា នៅកោះសេរីលង្កា នៅម៉ាលាកា នៅប្រទេសសៀម និងនៅប្រទេស ជប៉ុន។ 
  26. នៅគ.ស ១៦២០ ពួកហុល្លង់បានចូលមកធ្វើការទាក់ទងជាមួយខ្មែរជាលើកដំបូង នៅថ្ងៃទី២២ ខែសីហា ឈ្មួញ ឈ្មោះ Jacob Gaerman ជិះកប៉ាល Galias បានមកដល់ពាមទន្លេមេគង្គ ហើយបានធ្វើដំនើរអស់រយៈពេល ៤ខែ ទើបមកដល់ក្រុងភ្នំពេញ។ បីឆ្នាំក្រោយមកទៀតពួកនេះបានបង្កើតគ្រិះស្ថានជំនួញជាលើកដំបូងនៅកំពង់ ហ្លូងជិតរាជធានី ឧដុង្គ។ ប៉ុន្ដែឯកសារមួយទៀត(៣៩)បាននិយាយថាការបង្កើតគ្រិះស្ថានដំបូងនេះ គឺនៅគ.ស ១៦៣៧ ទៅវិញដោយ ក្រុមហ៊ុនឥណ្ឌាខាងកើត នៅខាងជើង ពញាលឺ បន្ដិច។ តាំងពីពេលនោះមក ពួកហុល្លង់តែ ងតែព្យាយាមរកលេសមួលបង្កាច់ និង ដាក់កំហុសលើពួកព័រទុយកល ដោយមានជំនួយពីពួកជប៉ុន។ ប៉ុន្ដែទោះបី ពួកលហុល្លង់ខិតខំយ៉ាងណាក៏ដោយ ក៏គេមិនអាចកំចាត់ពួកចិនបានទេ ដែលនៅទីបំផុតទៅក្លាយជាឈ្មួញជើង ឯកនៅតំបន់អាស៊ីអគ្គេយ៍យើងនេះ។
  27.  ព្រះបាទស្រីធម្មរាជាទី២ រឺ ព្រះរាជសំភារ ចៅពញាតូ ១៦២៩ – ១៦៣៤ កាលព្រះជន្ម ២១វស្សា ចៅពញាតូ បានយាងទៅបួសនៅឯ នគរវត្ដ។ ព្រះបិតាទ្រង់បានទំនុកបំរុងផ្សំផ្គំជាមួយ បុត្រីនាម ចន្ទវតី អោយជា ជាយាកំនាន់ព្រះទ័័យ ទ្រង់គិតថា នឹងបង្វែររាជសម្បត្ដិថ្វាយនៅពេលណាដែលចាក សិក្ខាបទមក។ ត្រង់ចំនុចនេះ ឯកសារខ្លះនិយាយថា បុត្រីដែលព្រះអង្គបានផ្សំផ្គំអោយចៅពញាតូនោះគឺ បុប្ផាវ តី គឺជាបុត្រីជាមួយ អង្គចូវ(?) ទៅវិញ។
  28.  កាលដែលព្រះបាទជ័យជេដ្ឋា សោយទីវង្គតទៅ ពួកនាម៉ឺនបានយាងព្រះអនុជរបស់ព្រះអង្គគឺព្រះអុទ័យ អោយ ឡើងសោយរាជ្យសម្បត្ដិ តែព្រះអង្គប្រកែកពុំព្រមសោះឡើយ ព្រះអង្គគ្រាន់តែបានទទួលឋានៈជាអុភយោរាជ កាន់កាប់អំណាចបន្ដោះអាសន្ន ទំរាំមានព្រះរាជាឡើងសោយរាជ្យ (១៦២៨ – ១៦២៩)។ ជាអកុសលព្រះអុទ័យ បានគួចព្រះហរិទ័យប្រតិព័ទ្ធលើរូបនាង ចន្ទវតី (រឺបុប្ផាវតី?) ដែលត្រូវជាគរកំនាន់របស់ចៅពញាតូ ទៅវិញ។ ចំនែកឯចៅពញាតូ ដែលកំពុងតែបួសនៅវត្ដ នគរវត្ដ នោះទាល់តែមាននាម៉ឺនទៅសូមយាងអស់ច្រើនលើក ទើប ព្រមចាកសិក្ខាបទមកទទួលរាជាភិសេកឡើងសោយរាជស្នងព្រះបិតាដោយយកព្រះនាមថា ព្រះបាទសម្តេចព្រះ ស្រីធម្មរាជាធិរាជរាមាធិបតី នៅរាជធានី កោះឃ្លោកខ្សាច់កណ្តាល។
  29.  នៅគ.ស.១៦៣៣ ព្រះបាទធម្មរាជាទី២ ទ្រង់បានលើកទ័ពទៅវាយលុកចូលក្រុង នគររាជសិមា តែយកមិនបាន ហើយក៏កៀរគ្រួសារខ្លះនាំចូលស្រុកខ្មែរវិញ។ ក្នុងរជ្ជកាលរបស់ព្រះអង្គមានការតែងតាំងចិន ៤នាក់ជាមន្រ្ដី និង ការបង្ហាត់ចិនអោយទៅជាទាហានក្រុមរក្សាព្រះអង្គ។ គួរគប្បីជ្រាបថា ព្រះបាទធម្មរាជាទី២ ចៅពញាតូ ជាក្សត្រ មួយអង្គមានប្រាជ្ញាយកព្រះទ័យទុកដាក់នឹងអក្សសាស្រ្ដ។ ព្រះអង្គទុកស្នាព្រះហស្ថជាច្រើនក្នុងវិស័យនេះដូចជា - រាជស័ព្ទ ច្បាប់រាជសំភារ គ.ស. ១៦២២ - ហេមន្ដមាស គ.ស.១៦២៩ - កាព្យនិរាស គ.ស.១៦៣០ - ហិនលក្ខណ៍សល គ.ស.១៩៣០ ប៉ុន្ដែព្រះអង្គពុំបានសោយរាជអោយបានយូរអង្វែងដើម្បីផ្សព្វផ្សាយ និង ឧបត្ថម្ភវិស័យអក្សរសាស្រ្ដនេះអោយ បានទូលំទូលាយ និងបានរឹងប៉ឹងទេ ព្រោះព្រះអង្គមានទំនាស់វិបត្ដិជាមួយនឹងព្រះបិតុលាក្នុងរឿងស្នេហា! យ៉ាង ណាមិញ ភ្លើងកាមតណ្ហាបានដុតរោលព្រះអង្គអោយចាប់ព្រះទ័យប្រតិព័ទ្ធនាង ចន្ទវតី (រឺបុប្ផាវតី?) ឡើងវិញ។
  30.  គូសង្សារទាំងពីរបានសរសេរលិខិតឆ្លើយឆ្លងគ្នា។ នាងចន្ទវតី (រឺបុប្ផាវតី?) បានធ្វើឧបាយធ្វើកឋិនទៅនគរវត្ដដើ ម្បីបានអោកាសជួបគ្នា។ ក្រោយមក នាងធ្វើឧបាយជាទៅបន់ស្រន់ព្រះពុទ្ធនៅ វត្ដព្រះវិហារសួរ អោយព្រះ ភស្ដាបានជាសះស្បើយ កាលដែលព្រះអង្គប្រឈួន ដល់ពេលចេញដំនើរក៏ចូលទៅកោះឃ្លោក ជួបព្រះធម្មរាជា ទៀត។ ពួកមន្ដ្រីចាំបាត់យូរពេក ត្រលប់មកទូលព្រះអុទ័យ ព្រះអង្គលើកទ័ពទៅដោយមានពួកព័រទុយកលទៅជា មួយផង។
  31. ខាងព្រះធម្មរាជា ក៏លើកទ័ពចេញទទួលច្បាំង តែទន់ដៃជាងក៏រត់ចូលបន្ទាយ បន្ទាយត្រូវវាយបែកទៀត។ ព្រះធម្ម រាជាទ្រង់ភៀសព្រះអង្គតាមទូកទៅដល់ស្រុកកញ្ជរ រត់ទៅពួនលើចុងត្នោត ហើយត្រូវពួកព័រទុយកលបាញ់ធ្លាក់មក ដី តែមុននឹងសុគត (គ.ស.១៦៣៤) ទ្រង់បានសុំអនុញ្ញាតទុកពេលចារលើស្លឹកត្នោតនូវដំបូន្មាន ទុកអោយបច្ឆាជន ជាន់ក្រោយកុំល្មោភក្នុងកាមតណ្ហាដូចព្រះអង្គទៀត។
  32. ចំនែកនាងចន្ទវតី (រឺបុប្ផាវតី?) ត្រូវទទួលទោសប្រហារជីវិត បង់។ ព្រះបាទអង្គទងរាជា ចៅពញានូ ១៦៣៥ – ១៦៣៩ ចៅពញានូ ជាព្រះរាជបុត្រព្រះបាទជ័យជេដ្ឋាទី២ ព្រះជនបាន២៣វស្សា បានឡើងសោយរាជសម្បត្ដិស្នងព្រះ រៀមនៅក្រុង ឧដុង្គមានជ័យ ដោយមានព្រះនាមសំរាប់រាជថា ព្រះបាទសម្តេចព្រះអង្គទងរាជាធិរាជរាមាធិបតី នៅគ.ស. ១៦៣៨ នៅស្រុក រលាំងគ្រើស មានការបះបោរ ព្រះអង្គបានបញ្ជាអោយបង្ក្រាបស្ងប់អស់ទៅវិញ។
  33. ទំនាក់ទំនងជាមួយហុល្លង់ ក្នុងរាជព្រះអង្គទង នៅគ.ស. ១៦៣៥ ពួកហុល្លង់បានចាប់យកសំពៅរបស់ខ្មែរដែលផ្ទុកពេញដោយទំនិញក្នុងដែនទឹក Macassar។ ព្រះអង្គទងរាជា ទ្រង់បានតវ៉ា ពួកហុល្លង់ក៏បានលែងសំពៅនោះមកវិញ។ នៅឆ្នាំបន្ទាប់ កប៉ាល់ហុល្លង់ពីរគ្រឿង មកពីក្រុង បាតាវ្យា (គឺក្រុង ចក្កតាសព្វថ្ងៃ) បាននាំសំបុត្ររបស់លោកទេសាភិបាល ស្នើលក់កាំភ្លើងធំអោយខ្មែរ ។ ជាអកុសលកប៉ាល់មួយគ្រឿងឈ្មោះ Woordwych ត្រូវគឿងជាប់លើខ្សាច់ត្រង់មាត់ពាមទន្លេមេគង្គ។ ព្រះ រាជាទ្រង់បានបញ្ជាអោយរិបអូសយកកាំភ្លើងធំ ៣០ដើម និងស្ដាន់ ៥០០ហាបពីកប៉ាល់នោះ។ នៅថ្ងៃទី ២៦ ខែ មិនា១៦៣៧ លោកទេសាភិបាល ហុល្លង់នៅក្រុងបាតាវ្យា បានបញ្ចូលឈ្មួញឈ្មោះ ហិនដ្រិក ហាហ្គេនហាអារ ជាមួយនឹងកប៉ាល ៤គ្រឿងទៀត មកក្នុងឋានៈជាទូតដើម្បីផ្សះផ្សាវិវាទខាងលើ។ តែលុះមកដល់ទន្លេមេគង្គនៅ ថ្ងៃ ១១ខែអុសភា លោកហាហ្គេនហាអារ បានជួបប្រទះនឹងកប៉ាល់ព័រទុយកលមួយគ្រឿង ហើយក៏បានរិបអូស យកកប៉ាល់នោះទៅជាហេតុបន្ដាលអោយព្រះរាជាស្ដីបន្ទោសលោកយ៉ាងខ្លាំងនៅពេលដែលលោកថ្វាយសារ តាំងចំពោះព្រះអង្គ។
  34. នៅគ.ស. ១៦៣៨ គណៈបេសកម្មថ្មីមួយទៀតត្រូវបញ្ជូនមកឧដុង្គ ក្រោមកិច្ចដឹកនាំ របស់ លោកប៉ូលូស ក្រុក ហើយលោក យោហាននែស វានហាហ្គេន បានមកជំនួសលោក Jan Galen ជាមេគ្រិះស្ថា នហុល្លង់។ ពួកមកថ្មីនេះក៏ពុំបានទទួលផលល្អក្នុងកិច្ចការរបស់ខ្លួនដូចពួកមកមុនៗដែរ។ ប៉ុន្ដែ ពួកនេះបានធ្វើ អោយព្រះអុទ័យ យកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងពានិជ្ជកម្ម និង ហិរញ្ញវត្ថុជាមួយពួកហុល្លង់។ នៅគ.ស.១៦៣៨ ព្រះអង្គទ្រង់បានអោយក្រុមហ៊ុន ឥណ្ឌាខាងកើត ខ្ចីប្រាក់ និង លក់ម្រក្សណ៍ ឈើខ្លឹមចន្ទន៍ និង ភ្លុកដំរីអោយពួកហុល្លង់(៩)។ ទំនាក់ទំនងជាមួយយួន ក្នុងរាជព្រះអង្គទង រាជពង្សាវតារខ្មែខ្លះបាននិយាយថា នៅគ.ស.១៦៣៨ (?) ព្រះអង្គទងរាជា ទ្រង់បានតឿនទារយកដី ព្រែនគរ -កំ ពង់ក្របី មកវិញ ប៉ុន្ដែអគ្គមហេសីយួនរបស់ ព្រះជ័យជេដ្ឋាទី២ទ្រង់បានធ្វើអន្ដរាគមន៍សុំអោយពន្យារពេលអោ យបានយូរបន្ដិចទៀត។
  35. ប្រវត្តិ​ជនជាតិ​យួន​ដឹក​កូន​ចៅ​បោះ​ទីតាំង​ជា​អចិន្ត្រៃយ៍​នៅ​ទឹក​ដី​កម្ពុជា​ក្រោមទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​ព្រះ​ចៅ​យួន ក្រុង​វ៉េ ខ្ចី​បុត្រ​ប្រសា​របស់​ព្រះអង្គ គឺ​ព្រះបាទ​ជ័យជេស្តា ឬ​ជ័យជេដ្ឋាទី២ នៅ​ដើម​សតវត្ស​ទី​១៧។ គឺ​ចាប់​ពី​ពេល​នោះ​ហើយ ដែល​ជនជាតិ​យួន បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួល​គ្នា​មក​នៅ​ទីនោះ​កាន់​តែ​ច្រើន​ឡើងៗ ហើយ​បោះ​ទីតាំង​នៅ​ទីនោះ​ជា​អចិន្ត្រៃយ៍​តែ​ម្តង។ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​លោក​អ្នក​នាង​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​ដំណាក់​កាល​នោះ​ដូច​ត​ទៅ៖
  36. ព្រះរាជ​ឱង្ការ​ព្រះ​ជ័យជេស្តា (ឆ្នាំ​១៦១៨-ឆ្នាំ​១៦២៨) ក្រោយ​ពី​ព្រះរាជ​ឱង្ការ​ព្រះស្រីសុរិយោពណ៌​បរម​រាជា ជា​ព្រះបិតា​ទ្រង់​ដាក់​រាជ្យ ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​នៅ​រាជធានី​ល្វាឯម ក្នុង​ឆ្នាំ​១៦១៨ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា សម្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​ជ័យជេស្តា​បរម​រាជា។ ខ្លះ​ទម្លាប់​ហៅ​ព្រះ​នាម​ព្រះអង្គ​ថា ព្រះ​ជ័យជេដ្ឋាទី២។ កាល​ពី​ព្រះស្រីសុរិយោពណ៌ ជា​ព្រះ​បិតា​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ ព្រះអង្គ​ទ្រង់​ចូល​ស្តី​ដណ្ដឹង​បុត្រី​ព្រះ​ចៅ​យួន ក្រុង​វ៉េ ឲ្យ​ធ្វើ​ជា​ព្រះ​អគ្គមហេសី​របស់​ព្រះអង្គ។ ការ​ភ្ជាប់​សម្ព័ន្ធ​មេត្រី​ជាមួយ​នគរ​យួន នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​កម្លាំង​ជាមួយ​ប្រទេស​នៅ​ជាប់​ព្រំដែន​ខាង​កើត​មួយ​នេះ ទៅ​ទប់ទល់​នឹង​ប្រទេស​នៅ​ព្រំដែន​ម្ខាង​ទៀត គឺ​ប្រទេស​សៀម។
  37. បន្ទាប់​ពី​បាន​ឡើង​គ្រងរាជ្យ​ហើយ ព្រះបាទ​ជ័យជេស្តា ទ្រង់​លើក​ព្រះទេពី​អង្គ​ចូវ បុត្រី​ស្ដេច​យួន ជា​ព្រះ​អគ្គមហេសី ដោយ​ថ្វាយ​នាម​ជា​សម្ដេច​ព្រះភគវតី​ព្រះស្រី​វរៈ​ក្សត្រី។
  38. ព្រះអង្គ​ទ្រង់​គង់​នៅ​រាជធានី​ល្វាឯម នេះ​បាន​ពីរ​ឆ្នាំ។ ដោយ​ទី​នេះ​តូច​ចង្អៀត​ផង និង​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​នៅ​រដូវ​វស្សា​ផង ព្រះអង្គ​ក៏​ទ្រង់​ផ្លាស់​រាជធានី​ទៅ​តាំង​នៅ​ក្រុង​ឧដុង្គមានជ័យ វិញ នៅ​ក្នុង​ឆ្នាំ​១៦២០ នៃ​គ្រិស្តសករាជ។ ព្រះអង្គ​បាន​ព្រះ​បញ្ជា​ឲ្យ​សាង​ចេតិយ​ធំ​មួយ​ឈ្មោះ ចេតិយ​ត្រៃត្រិង្ស នៅ​លើ​ភ្នំ​ព្រះរាជទ្រព្យ ដើម្បី​តម្កល់​ព្រះ​អដ្ឋិធាតុ​ព្រះ​បិតា​ព្រះអង្គ។
  39. នៅ​ឆ្នាំ​១៦២២ មាន​ការ​បះបោរ​ផ្ទៃ​ក្នុង​មួយ​ដឹក​នាំ​ដោយ​អ្នក​សិល្ប៍​ម្នាក់ ដែល​តាំង​ខ្លួន​ជា​ស្ដេច​សំរែ “ព្រះ​សំរែ​រាជាធិរាជ” តែ​ត្រូវ​វាយ​បង្ក្រាប​បាន។
  40. នៅ​ក្នុង​រាជ្យ​ព្រះអង្គ សៀម មិន​ពេញ​ចិត្ត​នឹង​ខ្មែរ​ដែល​បែរ​ទៅ​ទាក់ទង​ជាមួយ​យួន ហើយ​ព្រងើយ​កន្តើយ​នឹង​ខ្លួន​នោះ​ទេ។ សៀម ដែល​ធ្លាប់​តាំង​ចិត្ត​ថា​ជា​អាណាព្យាបាល​លើ​ខ្មែរ​ផង​នោះ ក្នុង​ឆ្នាំ​១៦២២ នោះ ព្រះ​ចៅ​ដៃណា ស្ដេច​សៀម ដែល​បាន​ឡើង​សោយរាជ្យ​នៅ​ឰយុធ្យា ដោយ​បាន​ធ្វើ​គត់​ព្រះចៅឯកាទេសរដ្ឋ ព្រះ​អនុជ​ព្រះ​នរេនសូរ នោះ បាន​លើក​ទ័ព​យ៉ាង​ធំ​មាន​ពល​រាប់​សែន​នាក់ ឲ្យ​ចូល​មក​វាយ​លុក​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ទ័ព​សៀម ដ៏​ធំ​មួយ​ដែល​លើក​មក​តាម​ផ្លូវ​គោក ត្រូវ​ទ័ព​ខ្មែរ​ដែល​ដឹក​នាំ​ដោយ​ព្រះរាជា​ជ័យជេស្តា វាយ​កម្ទេច​ឲ្យ​បែក​បាក់​ខ្ចាត់ខ្ចាយ​អស់​នៅ​ខេត្ត​បរិបូរណ៍ ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ពី​បឹង​ទន្លេសាប។
  41. ឯ​ទ័ព​សៀម ធំ​មួយ​ទៀត​ដែល​ដឹក​នាំ​ដោយ​ចៅស្រី​ធម្មរាជា ឆ្នាំ​១៦២៣ ដែល​លើក​តាម​ផ្លូវ​ទឹក​មក​ដល់​ខេត្ត​បន្ទាយមាស ត្រូវ​កម្ទេច​ដោយ​ទ័ព​ខ្មែរ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ឧទ័យ​មហា​ឧបរាជ ព្រះ​អនុជ​របស់​ព្រះ​ជ័យជេស្តា។ ឆ្នាំ​ក្រោយ​មក សៀម បាន​លើក​ទ័ព​ជើង​ទឹក​ក្រោម​បញ្ជា​ការ​រាជបុត្រ​ស្ដេច​សៀម នាម​ព្រះជេដ្ឋា មក​វាយ​ខ្មែរ​ទៀត តែ​ត្រូវ​ទទួល​បរាជ័យ ហើយ​ដក​ថយ​ទៅ​វិញ​ទៀត។
  42. ចំណែក​ខាង​យួន វិញ ឯកសារ​ខ្លះ​បាន​រៀបរាប់​ថា ដោយ​ពេល​នោះ​ប្រទេស​យួន មាន​ចំបាំង​ជាមួយ​ចិន នៅ​គ្រិស្ដសករាជ​១៦២១ គណៈ​បេសកកម្ម​ទូត​របស់​យួន មួយ បាន​នាំ​សំបុត្រ​ពីរ​ច្បាប់​របស់​ព្រះ​ចៅ​អណ្ណាម មួយ​ច្បាប់ មក​ថ្វាយ​ព្រះ​ជ័យជេស្តា ជា​កូន​ប្រសា និង​មួយ​ច្បាប់​ទៀត​ថ្វាយ​ព្រះភគវី​អង្គ​ចូវ ឲ្យ​ជួយ​ទូល​ព្រះ​ស្វាមី​សុំ​ខ្ចី​ដី​ខេត្ត​កំពង់ក្របីព្រៃនគរ (ព្រៃនគរ) ដើម្បី​បង្ហាត់​សេនា​ទាហាន​យួន។ លិខិត​នោះ​បញ្ជាក់​ថា ការ​ខ្ចី​ដី​ធ្វើ​ជា​មូលដ្ឋាន​បង្ហាត់​ទ័ព​នេះ​មាន​រយៈពេល ៥​ឆ្នាំ គ្រប់ ៥​ឆ្នាំ​នឹង​សង​ថ្វាយ​វិញ។
  43. ឯ​ឯកសារ​ខ្លះ​ថា ឆ្នាំ​១៦២៣ យួន បាន​សុំ​ព្រះរាជា​ខ្មែរ​បង្កើត​គ្រឹះស្ថាន​ជំនួញ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ខ្មែរ​ភាគ​ខាង​ត្បូង ត្រង់​តំបន់​កំពង់ក្របីព្រៃនគរ ព្រម​ទាំង​សូម​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​កាន់​កាប់​ក្រសួង​គយ នៅ​តំបន់​នោះ​ផង។
  44. ព្រះ​ជ័យជេស្តា ដោយ​យោគយល់​ដល់​ព្រះ​បិតា​ក្មេក និង​អគ្គមហេសី​អង្គ​ចូវ ផង ក៏​ទ្រង់​ព្រម​អនុញ្ញាត​តាម​ការ​ស្នើសុំ​នេះ។ គឺ​ចាប់​តាំង​ពី​ពេល​នោះ​មក​ហើយ ជនជាតិ​យួន បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួល​គ្នា​មក​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើងៗ។ ម៉្យាង​ទៀត ដោយ​យក​លេស​ថា​ដើម្បី​ជួយ​អាជ្ញាធរ​ខ្មែរ​ក្នុង​ទី​នោះ រក្សា​សន្តិសុខ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រះ​ចៅ​យួន ក្រុង​វ៉េ បាន​បញ្ជូន​មេទ័ព​របស់​គេ​ម្នាក់​ឲ្យ​មក​ឈរ​កាន់​កាប់​នៅ​តំបន់​នោះ​ទៀត​ផង។ សម្ព័ន្ធ​ភាព​ខ្មែរ​យួន ដែល​យើង​អាច​និយាយ​បាន​ថា ជា​សម្ព័ន្ធ​ភាព​យក​ក​ខ្មែរ​ទៅ​ល​អន្ទាក់ ឬ​យក​ពង​មាន់​ទៅ​ផ្ញើ​ក្អែក​នេះ បាន​ក្លាយ​ទៅ​ជា​ចំណេះ​ជិះ​ក​ឯង។
  45. យ៉ាង​ណា​មិញ ខ្មែរ​ដែល​ចង់​គេច​ឲ្យ​ផុត​ពី​មេរៀន​ដ៏​ជូរចត់​នៃ​ការ​បាត់​បង់​ទឹក​ដី​ភាគ​ខាង​លិច​ដ៏​ធំ​ធេង​នោះ បាន​ចាប់​ផ្ដើម​ជំរុញ​ឲ្យ​បាត់​បង់​ដី​ភាគ​ខាង​ត្បូង​ទៀត ពោល​គឺ​ក្រោយ​ពី​ព្រះបាទ​ជ័យជេស្តា សុគត​ទៅ​នៅ​គ្រិស្ដសករាជ​១៦២៨ នោះ ទឹក​ដី​ខ្មែរ​ភាគ​ខាង​ត្បូង​ចាប់​ពី​ព្រៃនគរ បារា និង​ដូនណៃ កំពង់ស្រកាត្រី ទៅ​ទល់​នឹង​ព្រំ​ប្រទល់​អតីត​អាណាចក្រ​ចំប៉ា មាន​សុទ្ធតែ​ជនជាតិ​យួន មក​នៅ​ពាស​ពេញ ហើយ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​យួន រួច​ទៅ​ហើយ​ទៀត​ផង៕